Category: សង្គម និងសេដ្ឋកិច្ច

  • តារាស្រី គង់ ចាន់ស្រីមុំ សម្រាលកូនស្រីបានដោយសុវត្ថិភាពហើយ

    តារាស្រី គង់ ចាន់ស្រីមុំ សម្រាលកូនស្រីបានដោយសុវត្ថិភាពហើយ

    ដោយផ្អែកទៅលើវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី នៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2018 នេះបានឱ្យដឹងថា ពេលនេះអ្នកម្ដាយវ័យក្មេងសម័យថ្មីប្រសូតបុត្រីដ៏គូរឱ្យស្រលាញ់បានដោយសុវត្ថិភាពហើយ។

    គួរបញ្ជាក់ផងដែរថា នាងតូចដែលទើបកើតនេះត្រូវបាន អ្នកម៉ាក់លោកប៉ាវ័យក្មេងទាំងពីរ ដាក់ឈ្មោះថា គឹម សីហ៍មរកត ហៅក្រៅថា ម៉ូ ម៉ូ ដែលប្រិយធ្លាប់ស្គាល់ថា ជឈ្មោះប្រ៊េនហាងគ្រឿងសម្អាងរបស់អ្នកនាង។ ចំពោះរូបសម្រស់ កូនតូចនេះវិញ ទើបតែកើតសោះតែមានមុខមាត់ឃ្យូដស្រស់ស្អាតខ្លាំងមិនចាញ់លោកប៉ាអ្នកម៉ាក់គេឡើយ៕

  • ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនអ្នកជំនាញមកជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង13នាក់កំពុងជាប់​ក្នុងរូងភ្នំថាំ​លួង

    ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនអ្នកជំនាញមកជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង13នាក់កំពុងជាប់​ក្នុងរូងភ្នំថាំ​លួង

    តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នាយប្រតិបត្តិ​ក្រុមហ៊ុន SpaceX &The Boring Co. លោក អេឡន ម៉ាសក៍ (Elon Musk) បានប្រកាថា នឹងបញ្ជូនក្រុម​វិស្វករជំនាញ របស់លោកឱ្យទៅចូលរួមក្នុងប្រតិបត្តិការ​ជួយសង្រ្គោះក្រុមកីឡាបាល់ទាត់ « ក្រុមជ្រូកព្រៃ​» ទាំង 12 រូបនិងគ្រូបង្វឹករបស់ពួកគេម្នាក់ចេញពីរូងភ្នំថាំលួង ខេត្ត ឈៀងរ៉ាយ ​ប្រទេសថៃ ដែលកំពុងជាប់នៅក្នុងល្អាងអស់រយៈពេល 14 ថ្ងៃមកហើយ។

    ​លោក Elon Musk បានបង្ហោះសារនៅលើធី្វតតឺរបស់ខ្លួនថា «ក្រុមវិស្វករជំនាញ​មកពី SpaceX & Boring Co នឹងធ្វើដំណើរ​ទៅកាន់ប្រទេសថៃ​នៅថ្ងៃ​ស្អែកនេះត្រូវនឹងថ្ងៃសៅរ៍ទី 7 ម៉ោងប្រទេសថៃ ដើម្បីពិនិត្យថា ពួកគេអាចជួយ​អ្វីខ្លះដល់រដ្ឋាភិបាល​ថៃ ក្នុងការជួយសង្រ្គោះក្រុមជ្រូកព្រៃទាំង 13 រូបចេញពី​រូងភ្នំថាំលួង»។

    សូមជម្រាបបន្ថែមថា មន្ត្រីថៃ និងក្រុមអ្នក​ជួយសង្រ្គោះស្ម័គ្រ​ចិត្តកំពុងបង្រៀនអ្នក​ទាំង 13រូបពីរបៀបជ្រមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់ របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក ព្រោះថា អ្នកជំនាញបានធ្វើការអះអាងថា អ្នកទាំង 13 រូប នឹងត្រូវជាប់ក្នុងរូងយូររហូតដល់ទៅ 4 ខែឯណោះ ដូច្នេះទើបមាន​ក្រុម​ជំនាញ​ពីអន្តរជាតិបន្ថែម​ទៀត ដូចជាមកពីជប៉ុន និង SpaceX ចូល​រួមជួយ៕

  • កក្រើកបំផុត!! បទដំបូងរួមគ្នា ចេន រ៉ូហ្វើ ចាប់​ដៃ​គូនឹងកញ្ញា ចែម ស្រីលក្ខ និយាយពីក្រមាខ្មែរ

    កក្រើកបំផុត!! បទដំបូងរួមគ្នា ចេន រ៉ូហ្វើ ចាប់​ដៃ​គូនឹងកញ្ញា ចែម ស្រីលក្ខ និយាយពីក្រមាខ្មែរ

    ក្រោយពីកម្ពុជាត្រូវបានគណៈកម្មការ World Guiness Records បានប្រកាសពីជយលាភីជាប្រទេសទី1 លើពិភពលោកបង្កើតក្រមាវែងបំផុតជាង1ពាន់ម៉ែត្រ បានធ្វើឱ្យមហាជនកោតស្ងប់ស្ងែងខ្លាំង។ វីដេអូបទចម្រៀង”ក្រមាសាមគ្គីក្រមាកម្ពុជា” ដែលរៀបរាប់អំពីគុណតម្លៃក្រមា និងទិដ្ឋភាពរីកចម្រៀងនៃសង្គមកម្ពុជានោះក៏បានបញ្ចេញរហូតទទួលបានការកោតសរសើរខ្លាំង។

    បទចម្រៀងថ្មី”ក្រមាសាមគ្គីក្រមាកម្ពុជា” ជាការបកស្រាយលើកដំបូងរបស់ម្ចាស់បទ « រាំជាន់អាចម៍ឆ្កែ» តារាចម្រៀងចេនរ៉ូហ្វើ និងអតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី 3 កញ្ញា ចែម ស្រីលក្ខ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ទាំងអត្ថន័យបង្កប់ន័យជ្រាលជ្រៅ និងការផលិតបទចម្រៀងប្រកបដោយគុណភាពទាំងរូបភាពដ៏គួរឱ្យទាក់ទាញ។

    ​តារាចម្រៀង ចេន រ៉ូហ្វើ បានថ្លែងពីមោទកភាពខ្លាំងក្រោយពីបទចម្រៀងនេះផ្ទុះការគាំទ្រខ្លាំង។ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងរូបនេះបានបញ្ជាក់ថា លោកមានគោលបំណងបង្កើតបទចម្រៀងបែបនេះជាយូរមកហើយគាប់ជួនទទួលបានការផ្តល់ឱកាសលើកទឹកចិត្តពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺកាន់តែធ្វើឱ្យលោកមានកម្លាំងចិត្ត និងខិតខំផលិតបទចម្រៀងនេះដោយមិនរុញរា។

    លោកបន្តថាបទចម្រៀងនេះនិពន្ធទំនុកច្រៀងដោយកញ្ញា ថាវ ពេជ្រអម្រិត ចំណាយពេលនិពន្ធសាច់ភ្លេងត្រឹមចំនួន5ថ្ងៃ ដោយចេញថត ជាវីដេអូចំនួន2ថ្ងៃ និងចំណាយពេលកាត់តចំនួន4ថ្ងៃ។ លោកថាបទចម្រៀងនេះមានព័ណ៌សម្បុរបែបខ្មែរច្រើនដោយ មានការដាក់លាយបញ្ចូលគ្នានូវបទចម្រៀងខ្មែរពីដើមជាមួយបទថ្មីដែលមានលក្ខណៈ អត្តសញ្ញាណជាខ្មែរ។

    លោកថាកាន់តែធ្វើឲ្យបទចម្រៀងនេះគួរឱ្យចាប់អារម្មណ៍គឺសំនៀងរួមគ្នារបស់លោកជាមួយបេក្ខភាពវគ្គចុងក្រោយរបស់កម្មវិធី The Voice Cambodia កញ្ញាចែមស្រីលក្ខ ពិសេសគឺការកាត់តបទចម្រៀងជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់នានាដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានមោទកភាពសម្រាប់ជាតិសាសន៍របស់ខ្លួនឯង។ ​ជាចុងក្រោយលោកថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងទស្សនិកជនដែលបានផ្តល់ឱកាស លើកទឹកចិត្ត និងគាំទ្រស្នាដៃផលិតបទចម្រៀងថ្មីរបស់លោក ហើយលោកនឹងបន្តការខិតខំប្រឹងប្រែងនេះទៅមុខទៀតផងដែរ៕

  • ដំណឹងល្អ !! Fifa អញ្ជើញក្មេងៗក្រុមកីឡាបាល់ទាត់និងគ្រូបង្វឹកទាំង 13 រូបទៅចូលរួមទស្សនា World Cup វគ្គផ្ដាច់ព្រ័ត្រ

    ដំណឹងល្អ !! Fifa អញ្ជើញក្មេងៗក្រុមកីឡាបាល់ទាត់និងគ្រូបង្វឹកទាំង 13 រូបទៅចូលរួមទស្សនា World Cup វគ្គផ្ដាច់ព្រ័ត្រ

    តាមរយៈទំព័រផ្លូវការ Fa Thailand បានប្រកាសឱ្យដឹងថា លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifa បានផ្ញើលិខិតមកកាន់ លោក ស៊ុមយុធ ផុមផាន់មួង នាយកពុហកីឡដ្ឋានប្រចាំប្រទេសថៃ ដើម្បីសម្ដែងក្ដីរីករាយចំពោះការរកឃើញក្រុមកីឡាករបាល់ទាត់ជ្រូកព្រៃទាំង 12 រូប និងគ្រូបង្វឹក ទាំងអស់ 13 នាក់ ដែលបានជាប់នៅក្នុងរូងភ្នំថាំលួង-ឃុនណ៉ាមណាងណន ខេត្ត ឈៀងរ៉ាយ អស់រយៈពេលជាងមួយសប្ដាហ៍។

    ដោយក្រុមកីឡាករទាំង 12 រូប និងគ្រូបង្វឹកម្នាក់នៃក្រុមជ្រូកព្រៃ បានបាត់ខ្លួននៅបរិវេណតំបន់ទេសចរណ៍ដែលពោលខាងលើនៅថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2018 រហូតបានដឹងដំណឹងរកឃើញវិញនៅយប់ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2018 នេះ ទើបហេតុរន្ធត់ចិត្តមួយនេះ បានអង្រួនដួងចិត្តមនុស្សទូទាំងពិភពលោក បានចូលរួមបួងសួងដល់ការស្វែងរក រួមទាំងបានជ្រាបដល់ក្រុមកីឡា Fifa ដូចគ្នា និងផ្នែកខាងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifa ក៏បានចូលរួមសម្ដែងក្ដីរីករាយ។

    គួរបញ្ជាក់ផងដែរ ដើម្បីជាក្ដីសម្ដែងការស្វាគមន៍ និងជាកម្លាំងចិត្តនៃការវិលត្រឡប់របស់ក្រុមកីឡាករបាល់ទាល់ក្រុមជ្រូកព្រៃ Fifa បានធ្វើការអញ្ជើញអ្នកទាំង 13 ឱ្យទៅចូលរួមទស្សនា World Cup វគ្គផ្ដាច់ព្រ័ត្រ ខណៈដែលពួកគេបានត្រឡប់មកវិញដោយសុខសវត្ថិភាពទាន់ពេលវេលា ៕

  • លោក Southgate៖ អង់គ្លេស ត្រូវតែ​បង្ហាញ​ពី​ភាពខ្លាំង​ពេល​ប៉ះ ស៊ុយអែត

    លោក Southgate៖ អង់គ្លេស ត្រូវតែ​បង្ហាញ​ពី​ភាពខ្លាំង​ពេល​ប៉ះ ស៊ុយអែត

    លោក Gareth Southgate ដែលជា​អ្នកចាត់ការ​ទូទៅ បាន​បញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស «ប្រហែលជា​មិនមាន​ឱកាស​បែបនេះ​ម្តង​ទៀតឡើយ» ខណៈដែល​លោក​កំពុងតែ​រៀបចំ​ផែនការផ្សេងៗក្នុងការ​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ក្នុងការ​ប្រកួត​វគ្គ៨ក្រុម​ចុងក្រោយ ដើម្បី​ឈានទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជា​លើក​ទី1ក្នុង​រយៈពេល៣ទសវត្សរ៍។

    លោក Southgate បាន​ប្រាប់​បណ្តាញសារព័ត៌មាន BBC កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​ប្រជុំ​ដោយ​កីឡា​ការ​វ័យក្មេង​របស់លោក ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ខ្សែ​ប​យុទ្ធ Harry Kane «ត្រូវតែ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព» ក្នុង​យុទ្ធនាការ​នៅ​ប្រទេស​រុស្ស៊ី។ លោក Southgate បាន​ឲ្យ​ដឹងថា៖ «វា​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ហើយ​បើទោះបី​ក្រុម​របស់​យើង​នឹងមាន​ទេពកោសល្យ​ល្អប្រសើរ​ជាង2ឆ្នាំមុន​ក៏ដោយ ប៉ុន្តែ យើង​ប្រហែលជា​មិនមាន​ឱកាស​បែបនេះ​ម្តង​ទៀតឡើយ»។

    ការដណ្តើម​បាន​ជ័យជម្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​អង់គ្លេស លើ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ក្នុង​វគ្គ16ក្រុម​ចុងក្រោយ​មានន័យថា មានតែ​ក្រុម​ស៊ុយអែត​ប៉ុណ្ណោះ ជា​ឧ​ប​ស័គ្គ​របស់​ពួកគេ​ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជា​លើក​ទី1 បើ​គិត​ចាប់តាំងពី​ឆ្នាំ1990។

    លោក Southgate បាន​បញ្ជាក់ថា លោក​កំពុងតែ​សម្លឹង​ឆ្ពោះទៅកាន់​ការប្រកួត​វគ្គ៨ក្រុម​ចុងក្រោយ​ជាមួយនឹង​ក្រុម​ស៊ុយអែត នៅ​ថ្ងៃ​សៅរ៍​នេះ រួចជាស្រេច ក្នុង​ទីក្រុង Samara ដើម្បី​ប្រជែង​យក​កៅអី​ទៅ​ជួប​ក្រុម​ក្រូ​អាស៊ី ឬ​រុស្ស៊ី ក្នុង​វគ្គ៤ក្រុម​ចុងក្រោយ។

    លោក Southgate ដែល​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​មិន​ចូល​ទី​របស់លោក​បានធ្វើ​ឲ្យ​ក្រុម​អង់គ្លេស ចាញ់​អាល្លឺម៉ង់ ក្នុង​វគ្គ1/2ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ1996 នា​កីឡដ្ឋាន Wembley នោះ បាន​ឲ្យ​ដឹងថា៖ នេះ​គឺជា​លទ្ធផល​ដ៏​ពិសេស ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​យើង​បន្តដំណើរ​ទៅមុខ។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ ស៊ុយអែត គឺជា​ក្រុម​មួយទៀត​ដែល​យើង​មាន​កំណត់ត្រា​ដ៏​អន់​ពេល​ជួបគ្នា។ យើង​បាន​មើលស្រាល​ពួកគេ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ ពួកគេ​បាន​បង្កើត​រឿង​ផ្ទាល់​របស់​ពួកគេ និង​បាន​បង្កើត​ប្រវត្តិសាស្ត្រ។ ខ្ញុំ​មិនទាន់​ចង់ទៅ​ផ្ទះ​នៅឡើយ​ទេ។ ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង៩យប់៕

    ប្រភពពី៖ Channel News Asia

  • អ្នក​ក្លែងបន្លំ និង​អ្នក​ចែករំលែក​ព័ត៌មាន​មិន​ពិត​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវ​មានទោស​ចាប់ពីពេលនេះ​តទៅ

    អ្នក​ក្លែងបន្លំ និង​អ្នក​ចែករំលែក​ព័ត៌មាន​មិន​ពិត​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវ​មានទោស​ចាប់ពីពេលនេះ​តទៅ

    ភ្នំពេញ៖ ក្រោយពី​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ចែករំលែក​ព័ត៌មាន​មិន​ពិត ដែលជា​ហេតុនាំឱ្យ​មានកា​រ​យល់ច្រឡំ​ពី​ស្ថានភាព​សង្គម​ជាក់ស្ដែង​នោះ ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ ដែលមាន 10មាត្រា ដោយ​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​ទាំងនោះ ឱ្យមាន​ការប្រុងប្រយ័ត្ន​មុននឹង​ផ្សព្វផ្សាយ។

    សេចក្ដីប្រកាស​នេះ មាន​គោលដៅ​ប្រឆាំង ទប់ស្កាត់ រាល់​ការផ្សព្វផ្សាយ ឬ​ចែករំលែក​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ក្នុង​ទម្រង់ផ្សេងៗ ដែលមាន​ចេតនា​បង្ក​ជា​ចលាចល​បណ្ដាលឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រពៃណីជាតិ។

    សេចក្ដីប្រកាស​ខាងលើនេះ​មាន​ខ្លឹមសារ​ដូចតទៅ៖

  • ភាពឆ្លាតវៃ… អាចសាងបានមែនឬ?

    ភាពឆ្លាតវៃ… អាចសាងបានមែនឬ?

    ឪពុកម្ដាយភាគច្រើនចង់ឱ្យកូនឆ្លាត មានខួរក្បាលល្អ និងព្យាយាមស្វះស្វែងរកវិធីដែលនឹងធ្វើឱ្យកូនឆ្លាតវាងវៃ តើលោកឪពុកអ្នកម្ដាយដឹងឬទេ? ភាពឆ្លាតវៃមានជាប់នឹងខ្លួនកូនមកតាំងពីពេលកើតដំបូង និងមួយផ្នែកមកពីអាហារ និងការចិញ្ចឹមមើលថែ ដូច្នេះថ្ងៃនេះ អ្នកគ្រូ ឆវី សូមបបួលលោកឪពុកអ្នកម្ដាយមករៀនយល់ដឹងពីវិធីចិញ្ចឹមកូនឱ្យក្លាយជាក្មេងឆ្លាត និងមានខួរក្បាលវាងវៃដូចតទៅ។

    កូនឆ្លាត មានខួរក្បាលវាងវៃដោយបច្ច័យច្រើនយ៉ាងតើលោកឪពុកអ្នកម្ដាយដឹងឬទេ? អាហារ និងការចិញ្ចឹមមើលថែមានចំណែកជួយបង្កើនវិវឌ្ឍនាការរបស់កូន។ អាហារដែលជួយបំប៉នខួរក្បាលកូនដែលល្អបំផុត គឺទឹកដោះម្ដាយ ព្រោះសារធាតុអាហារចម្បងៗនៅក្នុងទឹកដោះម្ដាយមានជាតិខ្លាញ់ ប្រូតេអីុន លែកតូស និងសារធាតុអាហារផ្សេងៗទៀត ក្រៅពីនេះនៅមាន ស្វ៊ីងហ្គោម៉ៃអីុលីន (Sphingomyelin) ខ្លាញ់ប្រភេទផូស្វ័រលីពីដ ដែលឃើញមានច្រើននៅក្នុងទឹកដោះម្ដាយដូចគ្នា។

    ចរន្តប្រសាទជាមួយការធ្វើការរបស់ខួរក្បាលរបស់កូនតូច
    “ខួរក្បាល” ជាអវយវៈដែលមានតួនាទីសំខាន់ក្នុងការទទួលដឹង ការគិតវិភាគសមត្ថភាពខាងសតិបញ្ញា ការទំនាក់ទំនង និងការធ្វើចលនារបស់រាងកាយ។ លោកឪពុកអ្នកម្ដាយដឹងឬទេថា ខួរក្បាលប្រកបដោយជាតិខ្លាញ់ដល់ទៅ 60% ដែលខ្លាញ់ជាចំណែកផ្គុំចម្បងរបស់ម៉ៃអីុលីនក្នុងខួរក្បាល។ សរសៃប្រសាទដែលមានម៉ៃអីុលីននឹងមានការបញ្ជូនសញ្ញាប្រសាទរហ័សជាងសរសៃប្រសាទដែលគ្មានម៉ៃអីុលីនដល់ទៅ​ 60ដង ដោយមាន Sphingomyelin ជាសារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ក្នុងការសាងម៉ៃអីុលីន។

    Sphingomyelin សារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ដើម្បីខួរក្បាលកូន
    ក្នុងពេលបច្ចុប្បន្ន ទោះជាគ្រូពេទ្យ និងអ្នកវិទ្យាសាស្រ្តមិនទាន់អាចកែសម្រួល ឬទៅគ្រប់គ្រងការសាងម៉ៃអីុលីនឱ្យកើតឡើងតាមសេចក្ដីត្រូវការបានដោយត្រង់ក៏ដោយ តែក៏យើងអាចបង្កើនការសាងស្រោមម៉ៃអីុលីនបានដោយ Sphingomyelin ព្រោះ Sphingomyelin ជាសារធាតុអាហារដែលមានតួនាទីក្នុងការសាងម៉ៃអីុលីន ដែលម៉ៃអីុលីននេះនឹងជួយឱ្យខួរក្បាលប្រមូលទិន្នន័យបានលឿន និងមានប្រសិទ្ធភាព។

    ស្រោមម៉ៃអីុលីនមានអង្គប្រកប (ចំណែកផ្គុំ) ជាខ្លាញ់ដល់ទៅ 70% ដូច្នេះខ្លាញ់ដែលបានទទួលពីអាហារ ជាពិសេសខ្លាញ់ពីទឹកដោះម្ដាយនឹងក្លាយជាប្រភពដ៏សំខាន់ក្នុងការសាងស្រោម៉ៃអីុលីនក្នុងខួរក្បាលរបស់កូនសម្លាញ់។ សម្រាប់វ័យដែលចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមហើយអាចបានទទួលសារធាតុអាហារ Sphingomyelin ពីប្រភពផ្សេងៗដូចជា ស៊ុត ក្រែម ឈីស ទឹកដោះ រួមទាំងផលិតផលធ្វើពីទឹកដោះផងដែរ។ក្រៅពីបានទទួលសារធាតុអាហារដែលសំខាន់ក្នុងការបំប៉នខួរក្បាលហើយការជំរុញវិវឌ្ឍនាការខ្លះទៀតក៏ធ្វើឱ្យខួរក្បាលកើតមានការសាងស្រោនម៉ៃអីុលីនបានដែរ ដូចជា ក្នុងអំឡុងខួបឆ្នាំដំបូង ការស្ដាប់សំឡេងដែលសម្បូរបែប និងការស្ដាប់សំឡេងតន្ត្រី ការដោះស្រាយចំណោទបញ្ហានឹងជួយអភិវឌ្ឍចរន្តប្រសាទ និងការសាងស្រោមម៉ៃអីុលីនជាដើម។

    ការបង្កើនវិវឌ្ឍនាការកូនឱ្យឆ្លាតវាងវៃមិនពិបាកឡើយ បើមានការយល់ដឹង។ ការបង្កើនឱ្យកូនបានទទួលទឹកដោះម្ដាយយ៉ាងជាប់លាប់ ជាបន្តបន្ទាប់ និងយូរបំផុតគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ និងឱ្យកូនញ៉ាំអាហារឱ្យគ្រប់5ប្រភេទក្រុម តាមរយៈអាហារដែលសម្បូរបែប ជាប់ជាប្រចាំ រួមទាំងការចិញ្ចឹមមើលថែកូនឱ្យទទួលបានភោជនាហារដែលល្អ សមនឹងវ័យ គួបផ្សំនឹងការជំរុញវិវឌ្ឍនាការជាប់ជានិច្ច នឹងជួយអភិវឌ្ឍខួរក្បាលរបស់កូនឱ្យក្លាយជាក្មេងដែលមានខួរក្បាលវាងវៃបានយ៉ាងពិតប្រាកដ៕

  • មកដឹងពីប្រវត្តិបុរសបាត់បង់ជីវិត ដើម្បីជួយសង្គ្រោះកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃក្នុងរូងភ្នំ

    មកដឹងពីប្រវត្តិបុរសបាត់បង់ជីវិត ដើម្បីជួយសង្គ្រោះកីឡាករបាល់ទាត់ក្រុមជ្រូកព្រៃក្នុងរូងភ្នំ

    តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា រឿងរ៉ាវថ្មីអាចរាប់ទុកថា ជារឿងសោកសៅនិងគួរឱ្យសង្រេងក្នុងចិត្តជាទីបំផុត សម្រាប់ការបាត់បង់ជីវិតរបស់លោក សាម៉ាណ គុណាន់ ឬឈ្មោះហៅក្រៅ ចា សែម ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានអាយុ 38 ឆ្នាំ ខណៈលោកបានចូលរួមប្រតិបត្តិការណ៍ជួយសង្គ្រោះជីវិតក្រុមកីឡាករបាល់ទាល់ជ្រូកព្រៃទាំង 13 រូបកំពុងជាប់នៅក្នុងរូងភ្នំថាំលួង ឃុនណ៉ាមណាងណន ស្រុក ម៉ែសាយ ខេត្ត ឈៀងរ៉ាយ ដែលបានមរណភាពនៅវេលាពាក់កណ្ដាលយប់ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2018។

    សូមជម្រាបដែរថា សម្រាប់លោក សាម៉ាណ គុណាន់ មានអាយុ 38 ឆ្នាំ ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មុនពេលលោកលាចេញទៅធ្វើការនៅក្នុងតំណែង ជាអ្នកសម្របសម្រួលសន្ដិសុខនៅក្នុងព្រលានអកាសយានដ្ឋានសុវណ្ណភូមិ ចាប់ពីឆ្នាំ 2006។ លោកមានចំណេះដឹង សមត្ថភាព ជាកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិថៃ ជាគ្រូបង្វឹកក្រុមអ្នកធាក់កង់រយៈឆ្ងាយ ដែលឆ្លងកាត់ការប្រកួត និងទទួលបានពានរង្វាន់ជាច្រើនទៅលើកីឡាផ្នែកផ្សងគ្រោះថ្នាក់។

    មិនតែប៉ុណ្ណោះ លោកក៏ជាម្ចាស់ជយលាភីប្រចាំកាប្រកួត « Amarin Outdoor Unlimited Chiang Mai » ដែលរៀបចំការប្រកួតកីឡា ធាក់កង់ឆ្លងកាត់ភ្នំ រត់ ហែលទឹក អ៊ំទូកកៃយ៉ាក់ ដោយលោកទទួលបានជ័យជំនះនៅក្នុងជំនាន់ទី 1 នៅក្នុងថេរវេលា 4.26 ម៉ោង អំឡុងឆ្នាំ 2009 និងឆ្នាំបន្ទាប់ លោកបានឈ្នះនៅក្នុងកម្មវិធី « The ibis Koh Samui Trophy 2010 » ក្នុងថេរវេលា 4.15 ម៉ោង៕

  • Cavani អាច​នឹង​អវត្តមាន ពេល​អ៊ុយ​រូ​ហ្គា​យ ប៉ះ បារាំង នៅ​រាត្រី​នេះ

    Cavani អាច​នឹង​អវត្តមាន ពេល​អ៊ុយ​រូ​ហ្គា​យ ប៉ះ បារាំង នៅ​រាត្រី​នេះ

    ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ Edinson Cavani អាច​នឹងត្រូវ​អវត្តមាន​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍ World Cup វគ្គ8ក្រុម​ចុងក្រោយ​របស់​ក្រុម​របស់គេ ក្នុងពេល​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ ក្រោយពី​បាន​រងរបួស​កំភួនជើង ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ​ក្នុង​វគ្គ 16ក្រុម​ចុងក្រោយ លើ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់។

    សហព័ន្ធ​កីឡាបាល់ទាត់​អ៊ុយ​រូ​ហ្គា​យ​ហៅ​កាត់​ថា UFA បាន​បង្ហោះ​រូបថត​ជាច្រើន​ទាក់ទង​នឹង​ការហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ នៅលើ​បណ្តាញ​សង្គម ខណៈដែល Cavani បាន​អវត្តមាន។ ក្រោយពី​ការត្រួតពិនិត្យ​កាលពី​ថ្ងៃ​ចន្ទ ក្រុម​វេជ្ជបណ្ឌិត​បានប្រកាសថា តារា​ឆ្នើម​របស់​ក្លិប Paris Saint-Germain រូបនេះ បាន​រងរបួស​ត្រង​កំភួនជើង​ឆ្វេង​របស់គេ បើទោះបី​វា​មិន​រហែក​សាច់ដុំ​ដោយ។

    ស្រប​ពេលដែល Cavani វ័យ31ឆ្នាំ នឹងត្រូវ​អវត្តមាន លោក Oscar Tabarez គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ អាច​នឹង​ប្រើប្រាស់ Cristhian Stuani នៅ​តំបន់​ប្រយុទ្ធ​រួមជាមួយ​នឹង​ខ្សែប្រយុទ្ធ Luis Suarez។ ជាមួយគ្នានេះ តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ អាច​នឹង​ក្លាយជា​ចំណុច​កាត់សេចក្តី​ក្នុងពេល​ប្រកួត​ជាមួយនឹង​បារាំង ខណៈដែល​ពួកគេ​បាន​របូត​គ្រាប់​បាល់​ត្រឹមតែ១គ្រាប់​គត់​ក្នុង​យុទ្ធនាការ World Cup មកទល់ពេលនេះ។

    បើទោះបី ក្រុម​ជម្រើសជាតិ​បារាំង ដាក់​ក្តីសង្ឃឹម​ទៅលើ​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe ក៏ដោយ ប៉ុន្តែ វា​ហាក់ដូចជា​មិនអាច​ទៅរួច​ឡើយ​ដែល​តារា​ឆ្នើម​រូបនេះ អាច​ទម្លុះ​តំបន់​ការពារ​ដ៏​រឹងមាំ​មួយ​ដូចជា​ក្រុម​អ៊ុយ​រូ​ហ្គា​យ ដោយ​ងាយស្រួល​នោះ។ ការប្រកួត​ក្នុង​វគ្គ8ក្រុម​ចុងក្រោយ ដ៏​រំភើប​មួយ​នេះ ក្នុង​ទីក្រុង Nizhny Novgorod អាច​នឹងត្រូវ​កាត់សេចក្តី​ដោយ​ការ​ប្រជែង​គ្នា​មួយ​រវាង​តំបន់​ការពារ​របស់​អ៊ុយ​រូ​ហ្គា​យ និង​ខ្សែប្រយុទ្ធ​ល្បឿន​លឿន Mbappe វ័យ19ឆ្នាំ។

    ខណៈដែល​ត្រូវបាន​ដឹកនាំ​ដោយ​ប្រធាន​ក្រុម Diego Godin ដែល​ចាប់​ដៃគូ​ជាមួយនឹង​កីឡាករ Jose Gimenez, Martin Caceres និង Diego Laxalt រួម​ជាមួយនឹង​អ្នកចាំទី​ដៃ​ស្អិត Fernando Muslera តំបន់​ការពារ​របស់​អ៊ុយ​រូ​ហ្គា​យ មានកំណត់​ត្រា​ដ៏​ល្អ​បំផុត​ក្នុង​យុទ្ធនាការ World Cup។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង9យប់៕

    ប្រភពពី៖ Channel News Asia