Category: សង្គម និងសេដ្ឋកិច្ច

  • Apple បង្ហោះរូបភាព និងវីដេអូ ផ្នែកខាងក្នុងស្អាតៗ ពីហាងអណ្ដែតទឹក Apple Store ដំបូងគេបង្អស់

    Apple បង្ហោះរូបភាព និងវីដេអូ ផ្នែកខាងក្នុងស្អាតៗ ពីហាងអណ្ដែតទឹក Apple Store ដំបូងគេបង្អស់

    ថ្មីៗនេះ​បណ្ដាញ​សង្គម​របស់ Apple ផ្លូវការ បាន​បង្ហោះ​រូបភាព និង​វីដេអូ ដែល​រៀបរាប់​ពី​ផ្នែក​ខាង​ក្នុងនៃ Apple Store នៅលើ​ទឹក​ដំបូង​គេ​បង្អស់ នៅ​ប្រទេស​សិង្ហ​បុរី និង​ជា​លើកដំបូង​គេ នៅលើ​ពិភពលោក​ផងដែរ។ នៅក្នុង​វី​ដេ​អួ​ខ្លី​នោះ ក៏​ជា​ការបើក​ឱ្យចូល​លើក​ទី1 ផងដែរ។ រីឯ​កាលបរិច្ឆេទ​បើក​ដំណើរការ​ផ្លូវការ គឺ​នៅ​ថ្ងៃទី10 កញ្ញា ឆ្នាំ2020។

    ហាង អណ្ដែត​ទឹក Apple Store មួយ​នេះ ស្ថិតនៅ​ទល់នឹង​មុខ Marina Bay Sands ដែលជា​សណ្ឋាគារ​ដ៏​ល្បី​បំផុត​ប្រចាំ​ប្រទេស​សិង្ហ​បុរី។ រយៈពេល​នៃ​ការសាងសង់ គឺ​ប្រមាណ​ជា 2ឆ្នាំ​មកហើយ។ សូម​ជម្រាបជូន​ផងដែរ​ថា Apple Store បើក​ជា​លើកដំបូង​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ2017 នៅលើ​វិថី Orchard Road បច្ចុប្បន្ន​កំពុងដំណើរកា​រ៕

    សូម​ទស្សនា​វីដេអូខ្លីៗខាងក្រោម៖

  • Windows 10 themes ក្លាយជាគោលដៅ Hacker លួចទិន្នន័យអ្នកប្រើ បើចុចដោនឡូត Wallpapers

    Windows 10 themes ក្លាយជាគោលដៅ Hacker លួចទិន្នន័យអ្នកប្រើ បើចុចដោនឡូត Wallpapers

    ថ្មីៗនេះ មុខងារ Themes ឬ Wallpapers ស្អាតៗនៅលើ​ប្រព័ន្ធ​សុវត្ថិភាព Window 10 កំពុង​ក្លាយជា​គោលដៅ នៃ​វាយប្រហារ​របស់ Hacker ក្នុងការ​ចូលទៅ​លួច​យក​ទិន្នន័យ​អ្នកប្រើប្រាស់។

    យោងតាម​ប្រភពព័ត៌មាន បានបង្ហាញ​ពី​វិធីសាស្ត្រ ក្នុងការ​ធ្វើឱ្យ Hacker អាច​ជ្រៀតចូល​ប្រព័ន្ធ​តាមផ្លូវ​នេះ ដោយសារ​ពួកគេ​មាន​សមត្ថភាព​ក្នុងការ​បង្កប់​កូដ 1បន្ទាត់ (theme file) រួច​យកទៅ​បញ្ជា ពី​ចម្ងាយ​តាមរយៈ http/s resource ប្រសិនបើ​អ្នក​ចុច​ដោ​ន​ឡូត​លើ​រូបភាព Wallpapers នោះ ពួកគេ​នឹង​អាច​លួច​ទិន្នន័យ​ក្នុង​ឯកសារ​បាន​មួយ​រំពេច ដោយ​មិនចាំបាច់​ឆ្លងកាត់ username ឬ password ឡើយ។

    ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ មិនទាន់​ត្រូវបាន​ក្រុមហ៊ុន Microsoft ប្រកាស​ឱ្យ​អាប់​ឌែ​ត​នៅឡើយ​ទេ ដូច្នេះ​ជំហាន​ដំបូង​នេះ អ្នកប្រើប្រាស់ គ្រាន់តែ​ចៀសវាង​កន្លែង ដែល​បាន​រៀបរាប់​ខាងលើ​ជា​បណ្ដោះអាសន្ន​សិន​ប៉ុណ្ណោះ៕

  • Foden និង Greenwood ត្រូវអវត្តមានពីក្រុមជម្រើសជាតិ 4ប្រកួត ក្រោយមានរឿងអាស្រូវផ្លូវភេទ

    Foden និង Greenwood ត្រូវអវត្តមានពីក្រុមជម្រើសជាតិ 4ប្រកួត ក្រោយមានរឿងអាស្រូវផ្លូវភេទ

    កីឡាករ​ជម្រើសជាតិ​អង់គ្លេស 2រូប Phil Foden និង Mason Greenwood ត្រូវបាន​គ្រូបង្វឹក​សម្រេច​ដក​ឈ្មោះ ចេញពី​ក្រុម​ជម្រើសជាតិ​របស់ខ្លួនភ្លាមៗ ដោយ​ពិន័យ​មិនឱ្យ​ចូលរួម​ក្រុម​ជម្រើសជាតិ​ដល់​ទៅ 4ប្រកួត បន្ទាប់ពី​ពួកគេ​បាន​ល្មើ​សនឹង​វិន័យ​ក្រុម។

    យុវជន​ឆ្នើម​ទាំង 2នាក់​ខាងលើនេះ កំពុង​លេចធ្លោ​ខ្លាំង​មែនទែន។ តែ​គួរឱ្យ​សោកស្ដាយ អំឡុងពេល​ស្នាក់នៅ​ប្រទេស​អ៊ី​ស្លង់​នេះ ពួកគេ​ទាំង 2នាក់​បាន​ណាត់​នារី 2នាក់​ឱ្យ​ឡើងទៅ​កន្លែង​ពួកគេ​ស្នាក់នៅ​តែម្ដង។ នារី​ទាំង 2នាក់​នោះ មាន​ទាំង​វីដេអូ​និយាយ​គ្នា និង​រូបភាព​ជាច្រើន​សន្លឹក​ថែមទៀត ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម៕

  • Barcelona ទិញខ្សែប្រយុទ្ធម្នាក់ពីក្លិបបារាំង មកជំនួសតំណែង Messi

    Barcelona ទិញខ្សែប្រយុទ្ធម្នាក់ពីក្លិបបារាំង មកជំនួសតំណែង Messi

    កីឡាករ Memphis Depay ត្រូវបាន​ក្លិប Manchester United ចាប់អារម្មណ៍ ហើយ​គ្រោង​នឹងធ្វើ​ការចរចា​យក ក៏ប៉ុន្តែ​ពេលនេះ Barcelona បាន​កាត់មុខ យកបាន​មុន​បាត់ទៅហើយ ដោយនៅ​រង់ចាំតែ​ថ្ងៃ​ចុះ​កុងត្រា​តែប៉ុណ្ណោះ ក្នុងតម្លៃ 20លាន​អឺរ៉ូ។

    កីឡាករ​រូបនេះ គឺ​ស្ថិតនៅក្នុង​កែវភ្នែក​របស់លោក Koeman អ្នកចាត់ការ​ថ្មី​ក្លិប Barcelona ក្នុង​ការយកមក​ជំនួស​តំណែង​ខ្សែប្រយុទ្ធ​របស់ Messi ដោយសារតែ Messi អាច​នឹង​ចាកចេញ នា​រដូវ​កាល​ក្រោយ​នេះហើយ បន្ទាប់ពី​ផុត​កុងត្រា។

    ក្នុង​អាជីព​ឈុត​ធំ​របស់ខ្លួន ក្នុង​រយៈពេល​ជិត 10ឆ្នាំ​មកនេះ ខ្សែប្រយុទ្ធ​ហូ​ល្លង់​រូបនេះ រកបាន 114គ្រាប់ ក្នុងការ​បង្ហាញខ្លួន 316ដង នៅក្នុង​ក្លិប​ចំនួន3 គឺ PSV នៅ​ហូ​ល្លង់ Manchester United នៅ​អង់គ្លេស និង Lyon នៅ​បារាំង៕

  • Google បញ្ចេញមុខងារ Verified Calls កំណត់លេខជនខិលខូច ខល ឬប្រើលេខបោក ក្រៅប្រទេស

    Google បញ្ចេញមុខងារ Verified Calls កំណត់លេខជនខិលខូច ខល ឬប្រើលេខបោក ក្រៅប្រទេស

    ជាធម្មតា លេខ​ទំនាក់ទំនង​តែងតែ​ស្ថិតក្នុង​ប​ញ្ចី Contact លើ​ទូរស័ព្ទ​របស់​អ្នក ជួនកាល​អ្នក​ក៏បាន Sync (ចម្លង) វា​ដា​ក់លើ Google Contact លើ Cloud ជាដើម។ ហេតុនេះ ប្រសិនបើ​មាន​នរណា​ខ​លម​ក អ្នក​ប្រាកដជា​ដឹង​មិន​ខាន ប៉ុន្តែ អ្វីដែល​មិនអាច​គ្រប់គ្រង​បាន យូរៗម្ដង​ខ​ក្រៅប្រទេស គ្មាន​ប្រភព​ច្បាស់ និង​ជា​វិធី​បោក​បញ្ឆោត​ច្រើន​ករណី និង​ច្រើន​រូបភាព​មកហើយ។

    ថ្មីៗនេះ Googleបាន​អាប់​ដែ​ត​បន្ថែម​លើ Android សម្រាប់​ពង្រឹង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដោយ​បញ្ចេញ​មុខងារ Verified Calls by Google ដែលមាន​នាទី ក្នុងការ​បង្ខំ​ឱ្យ​ខ​ល​ចូល ត្រូវតែ​បង្ហាញ​ឈ្មោះ ឬ Logo ឬ​ហេតុផល​ជា​សញ្ញា​នានា ដើម្បី​ជួយ​ដល់​ការកំណត់​ដឹង​ប្រភព​ថា ជា​ការបោក​បញ្ឆោត ឬក៏​មិនមែន?

    Google ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា បើសិន លេខ​ទូរស័ព្ទ​អ្នក ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ត្រឹមត្រូវ អាច​ស្នើ​ទៅ Google បាន ដើម្បី​ដាក់​សញ្ញា​សម្គាល់​នានា ជា​អត្តសញ្ញាណ​ក្រុមហ៊ុន​នោះ។ លើសពីនេះ Google ក៏​អះអាងថា រាល់​ព័ត៌មាន​លេខ​ទូរស័ព្ទ​នោះ ក្រុមហ៊ុន​យក្ស​មួយ​នេះ​នឹងមិន​រក្សាទុក ឬ​លក់​ឱ្យ​ភាគី​ទី3 ណា​ឡើយ។

    តែ​បច្ចុប្បន្ន ប្រព័ន្ធ​ខាងលើ នៅ​មិនទាន់មាន​ការប្រើប្រាស់​ទូ​លំ​ទូលាយ​នៅឡើយ ដោយសារតែ​អ្នក​ប្រើ​ឧបករណ៍ iOS និង Android App ជាច្រើន​មិន​ដំណើរការ​រលូន​ជាមួយនឹង Google’s Phone app ដូចនេះ វា​មិនទាន់​អាច​ធានាបាន 100%ទេ៕

  • ក្រសួង​អប់រំ និង UNESCO-ICHEI សហការគ្នា​ធ្វើកំណែទម្រង់​ការអប់រំ​បែប​ឌីជីថល​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា

    ក្រសួង​អប់រំ និង UNESCO-ICHEI សហការគ្នា​ធ្វើកំណែទម្រង់​ការអប់រំ​បែប​ឌីជីថល​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា

    ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការគ្នាជាមួយ​នឹង​មជ្ឈមណ្ឌល​អន្តរជាតិ​UNISCO ដើម្បី​ភាព​ច្នៃប្រឌិត​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​ទីក្រុង Shenzhen (UNESCO-ICHEI) ធ្វើកំណែទម្រង់​ការអប់រំ​បែប​ឌី​ជី​ថ​រល​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា។

    ភាគី​ទាំង​ពីរបាន​រៀប​ព្រមព្រៀងគ្នា​ក្នុងការ​រួមគ្នា    លើកកម្ពស់​ការធ្វើកំណែទម្រង់​ការបង្រៀន និង​រៀន​តាមបែប​ឌីជីថល​ក្នុងប្រទេស​កម្ពុជា និង    ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍ ដើម្បី​បម្រើ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក។ បន្ថែម​ពីលើ​នេះ ស្ថាប័ន​ទាំងពីរ​ក៏​ធ្វើ​សកម្មភាព ចែករំលែក​ធនធាន និង​បណ្ដាញ ដើម្បី​បម្រើ​ដល់​គោលដៅ​អប់រំ ដាក់ចេញ​កម្មវិធី​ពង្រឹង​សមត្ថភាព និង​ផ្តល់​អ្នកជំនាញ​ពិគ្រោះ​យោបល់​លើ​គម្រោង​នានា​ផងដែរ។ ក្នុងនោះដែរ​ក៏មាន​ការអនុវត្ត​នូវ​កិច្ចការ​ស្រាវជ្រាវ​ដែល​បាន​ចែករំលែក​គ្នា ធ្វើការ​គាំទ្រ​ដល់​គោលការណ៍​ណែនាំ ឬ​គោលនយោបាយ​ស្ដីពី​ការសិក្សា​តាមបែប​ឌីជីថល រៀបចំ​កម្មវិធី​សន្និសីទ និង​សិក្ខាសាលាផ្សេងៗ និង​អនុវត្ត​គម្រោង​រួមគ្នា​ដែល​ទាក់ទង​នឹង​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា។

    អ្វីដែល​កាន់តែ​វិជ្ជមាន​ទៅទៀត​នោះ UNESCO-ICHEI គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​អន្តរជាតិ​នៃ​ការអប់រំ​តាម​បណ្ដាញ​អ៊ីនធឺណិត ហៅ​កាត់​ថា IIOE ដែល​សហការ​ភាពជា​ដៃគូ ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​យ៉ាងហោចណាស់10 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក​ដើម្បី​កសាង​វេទិកា MOOC ដែល​ត្រូវបាន​ប្រើប្រាស់​កម្រិត​ថ្នាក់ជាតិ៕

  • ប្រទេសថៃ ចែកប្រាក់​ជិត​1.5​ពាន់​លាន​ដុល្លារ​ជូន​ពលរដ្ឋ​ដែលរងផលប៉ះពាល់ពីCOVID-19

    ប្រទេសថៃ ចែកប្រាក់​ជិត​1.5​ពាន់​លាន​ដុល្លារ​ជូន​ពលរដ្ឋ​ដែលរងផលប៉ះពាល់ពីCOVID-19

    ពលរដ្ឋដែលចូលរួមក្នុងកម្មវិធីទទួលប្រាក់នេះនឹងត្រូវធ្វើកិច្ចសន្យាថា នឹងចាយយ៉ាងតិច100បាត និងមិនឱ្យលើសពី250បាតក្នុង1ថ្ងៃ និងជារៀងរាល់ថ្ងៃ នៅតាមបណ្ដាហាងដែលបានសហការជាមួយរាជរដ្ឋាភិបាល រហូតដល់អស់ខ្ទង់ប្រាក់3,000បាត សម្រាប់ពលរដ្ឋម្នាក់។

    រាជរដ្ឋាភិបាលថៃ ថ្មីៗនេះបានឱ្យដឹងថា នឹងចំណាយប្រាក់45ពាន់លានបាត ស្មើនឹង1.44ពាន់លានដុល្លារអាម៉េរិក សម្រាប់កម្មវិធីផ្ដល់ប្រាក់សុទ្ធជូនដល់ពលរដ្ឋដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោយរលកCOVID-19។ ពលរដ្ឋដែលរងផលប៉ះពាល់ពីCOVID-19 ប្រមាណជា15លាននាក់ នឹងទទួលបានប្រាក់ជំនួយ3,000បាត (95.80ដុល្លារអាម៉េរិក) សម្រាប់មនុស្សម្នាក់ៗ។ យោងតាមក្រុមសេដ្ឋវិទូ រដ្ឋាភិបាលថៃត្រូវបានគេជឿថានឹងបញ្ចេញកញ្ចប់ថវិកាប្រមាណ90ពាន់លានបាត (2,873,976,120ដុល្លារ) ដើម្បីជួយជំរុញឱ្យមានការចាយវាយក្នុងស្រុកឡើងវិញ។

    អនុប្រធានឧត្តមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសថៃ (ONESDC) លោក Danucha Pichayanan បានឱ្យដឹងថា គម្រោងខាងលើនេះរបស់ក្រសួងហិរញ្ញវត្ថុថៃ ទទួលបានការអនុម័តរួចរាល់ហើយ។ កម្មវិធីនេះបានចែងថា ពលរដ្ឋម្នាក់ៗដែលមានឈ្មោះនៅក្នុងបញ្ជីគោលនយោបាយនេះនឹងទទួលបានប្រាក់3,000បាតដើម្បីប្រើប្រាស់។ ពលរដ្ឋដែលយល់ព្រមចូលរួមក្នុងកម្មវិធីនេះ នឹងតម្រូវឱ្យចុះឈ្មោះ និងទទួលប្រាក់តាមរយៈកម្មវិធីកាបូបលុយអេឡិកត្រូនិកនៅលើទូរស័ព្ទដៃ។ តាមគម្រោង ផែនការនេះនឹងត្រូវផ្ដើមអនុវត្តចាប់ពីខែតុលារហូតដល់ដំណាច់ឆ្នាំ2020។

    ទោះជាបែបនេះក្ដី ពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីទទួលប្រាក់នេះនឹងត្រូវធ្វើកិច្ចសន្យាថា នឹងចាយយ៉ាងតិច100បាត និងមិនឱ្យលើសពី250បាតក្នុង1ថ្ងៃ និងជារៀងរាល់ថ្ងៃ នៅតាមបណ្ដាហាងដែលបានសហការជាមួយរាជរដ្ឋាភិបាល ហើយទីក្រុងបាងកកនឹងជួយចេញថ្លៃចំនួន50% រហូតដល់អស់ខ្ទង់ប្រាក់3,000បាតសម្រាប់មនុស្សម្នាក់។

    ដើម្បីអាចចូលរួមកម្មវិធីនេះបាន ពលរដ្ឋត្រូវតែមានអាយុចាប់ពី18ឆ្នាំឡើងទៅ ចំណែកបណ្ដាហាងដែលត្រូវចុះឈ្មោះ ក៏ត្រូវបានតម្រូវឱ្យចូលរួមកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាល ដូចជា “Taste, Shop Spend” ឬ “We Travel Together” ជាដើម។ ហាង ឬភោជនីយដ្ឋានដែលចូលរួមក្នុងកម្មវិធីនេះ មានចំនួនប្រមាណ70,000កន្លែង នៅទូទាំងប្រទេស។

    លោក Danucha បញ្ជាក់ថា បណ្ដាហាងតូចៗ និងក្រុមហ៊ុនទើបបង្កើតថ្មី ឬហាងនៅក្បែរផ្លូវ នឹងត្រូវបានផ្ដល់អាទិភាពក្នុងការចូលរួមកម្មវិធីនេះ។ រដ្ឋាភិបាលថៃសង្ឃឹមថា កម្មវិធីនេះនឹងអាចជួយដល់ហាង និងក្រុមហ៊ុនតូចៗជាង80,000 នៅប្រទេសនេះ ដើម្បី “ហែលឆ្លង” វិបត្តិសេដ្ឋកិច្ច បន្ទាប់ពីរលកCOVID-19។ ទន្ទឹមនឹងនេះ កម្មវិធីខាងលើក៏ត្រូវបានគេវាយតម្លៃថា នឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិបាន0.25% បន្ថែមទៀតផងដែរ៕

    ប្រភព៖ Bangkok Herald

  • សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី

    សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី

    កាលពីអាយុទើបតែបាន16ឆ្នាំ កុមារ Daniel Ek រកបានប្រាក់ច្រើនជាងឱពុករបស់គាត់ដែលជាជាងម៉ាស៊ីនទៅទៀត។

    ក្នុងវ័យ37ឆ្នាំ CEO របស់ក្រុមហ៊ុន Spotify លោក Daniel Ek មានទ្រព្យសរុបឡើងដល់3.9ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្តែមានមនុស្សតិចតួចណាស់បានដឹងថា លោក Ek ចាប់ផ្ដើមរកបានប្រាក់ច្រើនតាំងតែពីនៅជាកុមារនៅឡើយ។ ស្ថាបនិកក្រុមហ៊ុនដែលជាជនជាតិស៊ុយអែតរូបនេះ បានក្លាយជាសេដ្ឋីនៅពេលមានអាយុទើបតែ23ឆ្នាំ មុនពេលលោកដំណើរការកម្មវិធី Spotify។ រហូតដល់វ័យ35ឆ្នាំ Ek បានក្លាយជាមហាសេដ្ឋីជាផ្លូវការ ជាមួយនឹងទ្រព្យសម្បត្តិជិត2.5ពាន់លានដុល្លារ។

    Daniel Ek បានចាប់ផ្ដើមបង្កើតមុខជំនួញមួយតាំងពីមានអាយុ14ឆ្នាំ ដោយការរចនា និងរក្សាទិន្នន័យនៃគេហទំព័ររបស់ក្រុមហ៊ុននានា។ Daniel Ek តែងតែធ្វើការនៅក្នុងបន្ទប់ដាក់ម៉ាស៊ីនរបស់សាលារៀន ឬធ្វើនៅឯផ្ទះរបស់ខ្លួនដែលមានទីតាំងនៅជាយក្រុង Stockholm។ គេហទំព័រមួយដែលកុមារ Daniel Ek រចនាឡើង ត្រូវបានលក់ក្នុងតម្លៃ5,000ដុល្លារអាម៉េរិក សម្រាប់ក្រុមហ៊ុនក្នុងស្រុក។ ក្នុងរយៈពេលតែ1ខែប៉ុណ្ណោះ Daniel Ek អាចរកបានរហូតដល់ជិត50,000ដុល្លារ។

    សមត្ថភាពនៃការរកលុយរបស់ CEO ក្រុមហ៊ុន Spotify៖ អាយុ14ឆ្នាំបើកមុខជំនួញ អាយុ23ឆ្នាំក្លាយជាសេដ្ឋី ហើយ12ឆ្នាំក្រោយមកក៏ក្លាយជាមហាសេដ្ឋី
    Spotify គឺជា​កម្មវិធី​ចាក់​ផ្សាយ​ផ្ទាល់​នូវ​តន្ត្រី​តាម​អនឡាញ​កំពុង​ពេញ​និយម​នៅ​លើពិភពលោក

    Daniel Ek បានឱ្យដឹងថា ឪពុកម្ដាយរបស់ខ្លួនមិនបានដឹងអំពីកិច្ចការដែល Daniel Ek កំពុងធ្វើ និងការរកលុយបានច្រើនបែបនេះនោះទេ រហូតដល់ពេលដែលពួកគេឃើញហ្គីតា និងឧបករណ៍បច្ចេកវិទ្យាថ្លៃៗ ដែល Ek បានទិញ។

    នៅក្នុងអំឡុងពេលនោះដែរ Ek ធ្លាប់បានជជែកគ្នាតាមអនឡាញជាមួយនឹង Sean Parker ដែលក្រោយមកបានក្លាយជាស្ថាបនិកនៃក្រុមហ៊ុននាំមុខគេក្នុងវិស័យតន្ត្រីឌីជីថល់ និងជាអ្នកវិនិយោគរបស់ Spotify។

    ទោះជារកប្រាក់បានច្រើនជាងឪពុករបស់ខ្លួនដែលជាជាងម៉ាស៊ីនចាប់តាំងពីអាយុ16ឆ្នាំ ប៉ុន្តែ Ek មានការធុញទ្រាន់ក្រោយប្រឹងប្រែងបានមួយរយៈពេលខ្លី។ Ek ក៏បានជួលអ្នកសរសេរកូដមកធ្វើការឱ្យខ្លួន ហើយដល់វ័យ18ឆ្នាំ Ek ក៏បានក្លាយជាថៅកែមួយរូបដែលមានកូនចៅ25នាក់។

    ឆ្នាំ2002 Ek បានបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សា និងបានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិបច្ចេកវិទ្យារបស់ប្រទេសស៊ុយអែត ដោយចាប់មុខជំនាញបច្ចេកទេស។ ប៉ុន្តែ Ek បានបោះបង់ការសិក្សាបន្ទាប់ពីរៀនបាន8សប្ដាហ៍ ហើយក៏រកបានការងារមួយនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា។

    លោក Daniel Ek

    ក្រោយមក Ek ក៏បានបង្កើតក្រុមហ៊ុន marketing អនឡាញដែលមានឈ្មោះថា Advertigo។ ឆ្នាំ2006 ក្នុងវ័យ23ឆ្នាំ Ek បានលក់ក្រុមហ៊ុននេះក្នុងតម្លៃ1.25លានដុល្លារអាម៉េរិក។

    ដំបូងឡើង Ek សម្រេចចិត្តថានឹងចូលនិវត្តន៍ក្នុងបំណងដើម្បីរស់ឱ្យបានស្រួលខ្លួន។ Ek បានទិញផ្ទះមួយខ្នងយ៉ាងស្អាតនៅឯទីក្រុង Stockholm ជាមួយនឹងរថយន្ត Ferrari មួយគ្រឿង។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ការរស់នៅបែបនេះ បានធ្វើឱ្យ Ek ជួបបញ្ហាមួយចំនួន។

    Ek បានប្រាប់សារព័ត៌មាន New Yorker ថា៖ “ខ្ញុំបានរកឃើញថា ភាគច្រើននៃមិត្តភក្ដិរបស់ខ្ញុំ រួមនឹងស្រីស្អាតនៅជុំវិញ សុទ្ធសឹងតែកេងប្រវាញ់លើខ្ញុំ ពួកគេមិនមែនជាមិត្តភក្ដិពិតនោះឡើយ។ ពួកគេនៅក្បែរខ្ញុំក្នុងពេលខ្ញុំកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែបែរជាដើរចេញពីខ្ញុំនៅពេលអ្វីៗបានក្លាយជាអាក្រក់”។

    បញ្ហានេះបានធ្វើឱ្យ Ek យល់ច្បាស់ថា ប្រាក់កាសមិនសំខាន់ស្មើនឹងការដែលបានធ្វើកិច្ចការដែលខ្លួនស្រលាញ់នោះឡើយ នោះគឺបច្ចេកវិទ្យា និងតន្ត្រី។ ចាប់ពីពេលនោះ Ek ក៏ចាប់ផ្ដើមមានគំនិតទាក់ទិននឹង Spotify ដែលមាន Napster ជាប្រភពលើកទឹកចិត្ត។ ប៉ុន្តែ Ek រួមជាមួយនឹងសហការី Martin Lorentzon បានរកវិធីដើម្បីគេចពីបញ្ហាផ្លូវច្បាប់ទាក់ទងនឹងបញ្ហាកម្មសិទ្ធិបញ្ញា ដោយពួកគេប្រើវិធីសាស្ត្រយោងទៅលើបច្ចេកវិទ្យាផ្សាយផ្ទាល់ ក៏ដូចជាការធានាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនថតសំឡេងមួយចំនួន។

    លោក Daniel Ek (ទី2​បន្ទាប់​ពី​លោក​ Zuckerberg

    សេវាកម្មផ្សាយផ្ទាល់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅអឺរ៉ុបចាប់ពីខែតុលា2008 ក្រោយពី Ek បានចំណាយពេល2ឆ្នាំដើម្បីអភិវឌ្ឍ និងបញ្ចុះបញ្ចូលបណ្ដាក្រុមហ៊ុនថតសំឡេង សិល្បករ ដើម្បីអនុញ្ញាតឱ្យ Spotify ចាក់ផ្សាយផ្ទាល់នូវចម្រៀងរបស់ពួកគេ។ រហូតដល់ឆ្នាំ2011 ទើប Spotify បង្ហាញខ្លួននៅសហរដ្ឋអាម៉េរិក ដោយសារតែជួបការលំបាកក្នុងការសុំច្បាប់អនុញ្ញាតលក្ខណៈអន្តរជាតិ។

    ក្នុងដំណាក់កាលនេះ Spotify បានក្លាយជាកម្មវិធីល្បីមួយនៅលើពិភពលោក ដោយមានអ្នកប្រើប្រាស់ចំនួន299លាននាក់ជារៀងរាល់ខែ និងអ្នកប្រើប្រាស់បង់ប្រាក់ចំនួន139លាននាក់។ តួលេខនេះ បាននាំមកនូវប្រាក់ចំណូលរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុន។ បច្ចុប្បន្ន Spotify មានតម្លៃទុនជាង45ពាន់លានដុល្លារអាម៉េរិកនៅក្នុងទីផ្សារពិភពលោក៕

    ប្រភព៖ CNBC

     

  • សម្ព័ន្ធផលិតរថយន្តវៀតណាម VinFast ខាតបង់អស់ $ 284លាន ត្រឹម 6ខែ ដើមឆ្នាំ2020

    សម្ព័ន្ធផលិតរថយន្តវៀតណាម VinFast ខាតបង់អស់ $ 284លាន ត្រឹម 6ខែ ដើមឆ្នាំ2020

    VinGroup ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ​ផលិត​រថយន្ត​យីហោ VinFast ធំជាងគេ​របស់ វៀតណាម បានបង្ហាញ​តួលេខ​នៃ​ការខាតបង់ ក្នុង​រយៈពេល 6ខែ ដើមឆ្នាំ2020 អស់​ប្រមាណ​ជា 284លាន​ដុល្លារ​អាមេរិក(6.6ទ្រី​លាន​ដុង)។

    លោក Pham Nhat Vuong ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​នេះ បាន​លើកឡើងថា “យើង​ខាតបង់ លើស​ការសន្និដ្ឋាន​ទុក​លើ​ទីផ្សារ (ទាំង​ការផលិត​ស្មា​ត​ហ្វូ​ន Vsmart និង​រថយន្ត VinFast)។

    បើ​ធៀប​គ្នា កាលពី​ឆមាស1 ឆ្នាំ2019 កន្លងទៅ VinGroup ទទួលបាន 6.5ទ្រី​លាន​ដុង លើ​ទីផ្សារ​ផលិត​រថយន្ត កង់​អគ្គិសនី និង​ស្មា​ត​ហ្វូ​ន។ ដោយឡែក ឆមាស1 ឆ្នាំ2020 សម្ព័ន្ធ​ផលិតកម្ម​មួយ​នេះ បាន​រង​ការខាតបង់​ខ្លាំង​មែនទែន ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វីដ-19។

    បច្ចុប្បន្ន VinFast ផលិត​បាន​រថយន្ត​ប្រណីត​ដាក់លក់​លើ​ទីផ្សារ ដូចជា​រថយន្ត​ប្រភេទ SUV លក់បាន​ជាង 5,100គ្រឿង ក្នុង​ត្រីមាស​ទី1 ឆ្នាំនេះ និង​ជាប់​លំដាប់​ទី5 នៃ​ម៉ាក​រថយន្ត​ប្រណីត​ទាំងអស់​នៅ​វៀតណាម ដែល​គេ​ពេញនិយម៕

  • ក្រុមឌីហ្សាញ និងវិស្វករ​ Apple កំពុងត្រៀមផលិតម៉ាស់ពិសេស ចែកឱ្យបុគ្គលិក

    ក្រុមឌីហ្សាញ និងវិស្វករ​ Apple កំពុងត្រៀមផលិតម៉ាស់ពិសេស ចែកឱ្យបុគ្គលិក

    ក្រុមហ៊ុន Apple គ្រោង​នឹង​ផលិត​ម៉ាស់ 2ប្រភេទ ជាពិសេស​គឺ Apple FaceMask និង Apple ClearMask ដែល​រួមគ្នា​ឌី​ហ្សា​ញ​ដោយ​ក្រុម Industrial Design និង​ក្រុម​វិស្វករ​ប្រចាំ​នៅ Apple ការិយាល័យ​កណ្ដាល​នៅ​អាមេរិក។

    ការផលិត​ម៉ាស់​ពិសេស សម្រាប់​ចែកជូន​បុគ្គលិក​ទូទៅ ទាំង​ក្នុង​ហាង Apple Store និង​ក្នុង Office ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូ​វីដ-19។ ម៉ាស់ Apple មានការ​ឌី​ហ្សា​ញ​ជា 3ស្រទាប់ ដែលមាន​មុខងារ​ទប់​សារធាតុតូចៗមិនឱ្យ​ចេញទៅ​ក្រៅ និង​ចូលមកក្នុង​បាន ដូច​ម៉ាស់​កំណាត់​ដទៃទៀត​ដែរ តែ​ម៉ាស់​នេះ​អាច​បោក​សម្អាត​ដោយ​ទឹក និង​ប្រើ​ឡើងវិញ​បាន​រហូតដល់ 5ដង។

    Apple បាន​ប្រាប់​ដល់ Bloomberg ថា ខ្លួន​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​សាកល្បង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ស្វែងរក​វត្ថុធាតុដើម​សមរម្យ សម្រាប់​ចម្រោះ​ខ្យល់ ដែល​មិន​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ។

    គួរ​ជម្រាបជូន​ដែរ​ថា ក្រុមហ៊ុន Apple បាន​ងាក​មក​ផលិត​ម៉ាស់​នេះ​តាំងពី​ខែមេសា 2020ម្ល៉េះ។ លោក Time Cook នាយក​ប្រតិបត្តិ Apple ក៏​ធ្លាប់បាន​បរិច្ចាគ​ម៉ាស់​ច្រើនជាង ២០លាន​ម៉ាស់​ដែរ អំឡុងពេល​ផ្ទុះ​មេរោគ​កូ​វីដ-19 ភ្លាមៗ ជូន​ដល់​បុគ្គលិក​សុខាភិបាល​ទូទាំង​អាមេរិក ព្រមទាំង​ផលិត​ម៉ាស់ ជា​គ្រឿង​បរិក្ខារ​ពេទ្យ​ជូន​ពួកគេ​ផងដែរ៕