Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមបាល់ទាត់ចំនួន 10ក្រុម នឹងចូលរួមប្រកួតប្រជែងក្នុងលីកបាល់ទាត់នារីកម្ពុជា ឆ្នាំ២០២០

    ក្រុមបាល់ទាត់ចំនួន 10ក្រុម នឹងចូលរួមប្រកួតប្រជែងក្នុងលីកបាល់ទាត់នារីកម្ពុជា ឆ្នាំ២០២០

    ការប្រកួតពានរង្វាន់លីកបាល់ទាត់នារី (Cambodian Women’s League) រដូវកាល2020 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី27 ខែកញ្ញា ដល់ថ្ងៃទី20 ខែធ្នូ ឆ្នាំ2020 ដោយប្រើប្រាស់រូបមន្តប្រកួត ជាលក្ខណៈលីកវិលជុំ តែ 1ជើងប៉ុណ្ណោះ ដោយមានក្រុមខ្លះ អាចនឹងធ្វើម្ចាស់ផ្ទះ 4ដង ឬ 5ដង តាមការចាប់ឆ្នោតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

    ដោយមានក្រុមបាល់ទាត់នារី ចូលរូមចំនួន 10ក្រុម ក្នុងនោះមានក្រុមសមាជិកលីកកំពូលកម្ពុជាចំនួន4 រួមមានក្រុមបាល់ទាត់នារីបឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុមបាល់ទាត់នារីកងយោធពលខេមរភូមិន្ទ។ រីឯ 6ក្រុមផ្សេងទៀត រួមមានខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង និងខេត្តសៀមរាប ។

    ចំពោះគោលបំណងក្នុងការបង្កើតជាការប្រកួតលីកនេះឡើង គឺដើម្បីចម្រាញ់យកកីឡាការិនី ដែលមានសមត្ថភាពតំណាងឱ្យកម្ពុជា ទៅប្រកួតស៊ីហ្គេមនៅឆ្នាំ2021 ដើម្បីត្រៀមខ្លួនដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

  • សម្រាលកូនហើយចាស់ខែមិនទាន់បានស្រួលបួលផង ទីបំផុត ឃុំ ប៉ុណ្ណាដែត ធ្វើឱ្យ យក់ ថិតរដ្ឋា ស្រក់ទឹកភ្នែកទាល់តែបាន…

    សម្រាលកូនហើយចាស់ខែមិនទាន់បានស្រួលបួលផង ទីបំផុត ឃុំ ប៉ុណ្ណាដែត ធ្វើឱ្យ យក់ ថិតរដ្ឋា ស្រក់ទឹកភ្នែកទាល់តែបាន…

    មហាជនអ្នកគាំទ្រដែលនិយមតាមដានព័ត៌មានតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ពិតជាបានដឹងច្បាស់ថា អ្នកនាងយក់ ថិតរដ្ឋា ទើបតែសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣របស់ខ្លួន បានដោយសុវត្ថិភាពហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ បន្ទាប់ពីមានកូនប្រុសធំៗ2នាក់រួចមកហើយ។

    ឆ្លងទន្លងមិនទាន់ចាស់សរសៃបានស្រួលបួលផងនោះ នាពេលថ្មីៗនេះ ឆ្លៀតពេលទំនេរ ស្វាមីភរិយាមួយគូនេះនិងក្រុមគ្រួសារ ធ្វើដំណើរកម្សាន្តមួយទៅទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងបានថតរូបភាពស្អាំតៗជាច្រើនសន្លឹក មកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀតផង មើលទៅពិតជាសប្បាយ និងមានក្តីសុខណាស់។ ក្នុងនោះ អ្វីដែលបានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ក្រោយឃើញ យក់ ថិតរដ្ឋា ស្រក់ទឹកភ្នែក ព្រោះតែស្វាមីនាំជិះកន្ត្រកវិលខ្នាតយក្ស នៅខេត្តសៀមរាប។

    រដ្ឋា ហៅចែស្រស់រូបនេះ បានភ្ជាប់សារមួយបញ្ជាក់ថា«គ្នាប្រាប់ហើយថា គ្នាខ្លាចខ្ពស់នឹងហើយ នៅតែឱ្យគ្នាជិះកន្ត្រកនឹងទៀត​ ចប់ហ្មង ខ្លាចឡើងចេញយំខ្មាសគេណាស់​ លោកអើយ​ ចាញ់កូននិងក្មួយៗផង គេជិះហើយឡើងសប្បាយ​ឯងវិញឡើងចេញយំ”៕

  • ជិតគ្រប់ខែ! សួស វីសា កើតអាកា​រ​ឆ្អល់ពោះខ្លាំង ដល់ពិនិត្យផ្ទៃពោះទើបដឹងថា..

    ជិតគ្រប់ខែ! សួស វីសា កើតអាកា​រ​ឆ្អល់ពោះខ្លាំង ដល់ពិនិត្យផ្ទៃពោះទើបដឹងថា..

    នៅថ្ងៃ​ទី​21 ខែកញ្ញា នេះស្រាប់តែ​តារា​ចម្រៀង សួស វីសា បាន​បង្ហោះ​សារ​អម​ដោយ​រូបភាព​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យដឹងថា «​សុខ​សប្បាយ​ទេ​ចាស៎​បងប្អូន​អ៊ំ​ពូ​មីង​? បាត់​ខ្ញុំ​មួយរយៈ​នេះ​នឹក​ខ្ញុំ​ទេ​?​មួយរយៈ​នេះ​ខ្ញុំ​រវល់​ថែទាំ​សុខភាព​មិនសូវ​បាន​Live Facebook​លេង​ទេ រូបថត​ក៏​មិនបាន​ផុស​ដែរ​​ សំខាន់​យប់មិញ​ខ្ញុំ​ឈឺពោះ​ខ្លាំង​ និង​ពិបាក​ក្នុង​ខ្លួន ខ្ញុំ​ភ័យ​ណាស់​ជាពិសេស​ប្តី​ខ្ញុំ​រួម​ទាំង​គ្រួសារ​ភ័យ​គ្រប់គ្នា ព្រោះ​គិត​ខ្លាច​ថា​កូន​សម្រាល​មុន​ពេល​កំណត់ តែ​សំណាងល្អ​ណាស់​គ្រប់យ៉ាង​មិន​ដូច​អ្វីដែល​យើង​គិត​ទេ ថ្ងៃនេះ​ខ្ញុំ​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​លទ្ធផល​​ឃើញ​ថា ទាំង​ម្តាយ​និង​កូន​មាន​សុខ​ភាពល្អ​ធម្មតា​មិនមាន​សញ្ញា​អ្វី​ខុស​ប្រក្រតី​ទេ តែ​មកពី​ខ្ញុំ​ញុំា​ចំណី​ខុស ទើប​មាន​អាកា​រ​ឆ្អល់ពោះ​បែបនេះ​​ អរគុណ​ដល់​បងប្អូន​សម្រាប់​ការស្រលាញ់​មកកាន់​គ្រួសារ​ខ្ញុំ​»​។​

    គួរឱ្យដឹងដែរថា អ្នកនាង សួស វីសា ពេលនេះ កំពុង​ពពោះ​ជិត​ឆ្លងទន្លេ​ហើយ ហើយក៏​ជា​ពេលវេលា​មួយ ដែល​សប្បាយរីករាយ​បំផុត ជាមួយ​អារម្មណ៍​ភ័យ​ព្រួយ​។ កន្លងទៅអ្នកនាង បានបង្ហោះសារបង្ហាញអារម្មណ៍​ថា ​«​ពេលវេលា​ ដែល​រង់ចាំ​ជួប​មុខ​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្ញុំ​កាន់តែ​កៀក​នឹង​មកដល់​ហើយ នៅសល់តែ​20​ថ្ងៃ​ទៀត​ទេ ម្តាយ​បាន​ជួប​មុខ​កូន​ហើយ​ កែវភ្នែក​របស់​ម៉ាក់​ ក៏​សូម​អរគុណ​ដល់​បងប្អូន​អ៊ំ​ពូ​មីង​ទាំងអស់គ្នា​សម្រាប់​ពាក្យ​ជូនពរ​ល្អៗ​មកកាន់​ក្រុមគ្រួសារ​របស់ខ្ញុំ​»​។

    ខណៈដែរ លោក​ថ​មមី ជាស្វាមីទើបតែ​ស្វាគមន៍​សមាជិក​ថ្មី ជា​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង អម​ដោយ​ការ​សរសេរ​រៀបរាប់​ថា «​ស្វាគមន៍​សមាជិក​ថ្មី​បន្ថែម អរគុណ​សន្តិភាព អរគុណ​ការ​ខំប្រឹងប្រែង​តស៊ូ អរគុណ​ប្រពន្ធ​ដែល​តែងតែ​អោយ​កម្លាំង​ចិត្ត​ប្តី សូម​អោយ​ហេង​ហេង​រីកចម្រើន​ត​ទៅ​មុខ​ទៀត សមាជិក​ថ្មី សម្រាប់​ទុក​ទៅតាម​ខេត្ត​និង​ចម្ការ ​ហត់​ណាស់​រាល់ថ្ងៃ​តែ​ក៏​សប្បាយចិត្ត​ព្រោះ​បាន​ឃើញ​ការ​តស៊ូ​បាន​ដូច​បំណង​»​។ នៅ​ថ្ងៃ​ជាមួយគ្នា​នោះ ស្រាប់តែ​ប្រពន្ធ​មាន​អាការមិន​ស្រួលខ្លួន ធ្វើឱ្យ​លោក​​​​​ ដែល​ត្រេកអរ​​ ចំពោះ​សមិទ្ធផល​ថ្មី ​បែរ​ជា​មាន​​អារម្មណ៍​ភ័យ​ព្រួយ​​​ចំពោះ​ភរិយា​ តែ​ជា​សំណាងល្អ​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ ភរិយា​ជាទី​ស្រឡាញ់ និង​កូន មាន​សុខ​ភាព​ល្អ​ធម្មតា ​ទុក្ខ​កង្វល់​ក៏​រសាយ​បាត់​ទៅ៕

     

     

     

     

     

     

  • ជា វិបុល សម្រេចចិត្តបួសលាបំណន់ និងដើម្បីសងគុណដល់ឳពុកម្ដាយ ភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា

    ជា វិបុល សម្រេចចិត្តបួសលាបំណន់ និងដើម្បីសងគុណដល់ឳពុកម្ដាយ ភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា

    នៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2020 នេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោក ជា វិបុល កោរសក់បួស នៅវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង មើលទៅទឹកមុខពិតជាជ្រះថ្លាខ្លាំងណាស់។ ពិធីករល្បីមួយរូបនេះ បានសម្រេចចិត្តបួសក្រោយពេលបញ្ចប់ដំណើរកម្សាន្ដនារដូវកាលបុណ្យភ្ជុំបិណ្ឌនៅលើកោះសង្សារ និងកន្លែងផ្សេងទៀតក្នុងទឹកដីខេត្តកំពត មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយខ្លាំងណាស់។

    បន្ទាប់ពីបានបំបួសនាគមកហើយ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃពិធីបំបួសនោះ ហើយភ្ជាប់សារបញ្ជាក់ថា “សូមឱ្យសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា”។ គង់ សុជាតិ ក៏បានប្រាប់បន្ថែមនៅក្នុង comment នៃផុសនេះថា “តេគុណម្ចាស់ សាងភ្នួសសងគុណឪពុកម្ដាយ”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញពីអារម្មណ៍ថា ៖ សាធុ សាធុ សាធុ, ជ្រះថ្លាណាស់, ប្រពៃណាស់លោកប្អូន, សូមចម្រើនក្នុងព្រះពុទ្ធសាសនា។

    យ៉ាងណាមិញ មូលហេតុនៃការសាងភ្នួសភេទជាព្រះសង្ឃរបស់លោក ជា វិបុល គឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ នៅឡើយនោះទេ លោក ជា វិបុល បួសជាសង្ឃចាកចោលអ្នកនាង គង់ សុជាតិ ក្នុងរយៈពេលយូរប៉ុណ្ណានោះទេ។ អ្នកនាងបានត្រឹមតែបញ្ជាក់ប្រាប់អ្នកគាំទ្រថា ស្វាមីបួសលាបំណន់ និង ដើម្បីសងគុណដល់ឳពុកម្ដាយ ចំណែកការបួសប៉ុន្មានថ្ងៃស្រេចលើលោក ជា វិបុល ប៉ុណ្ណោះ។ តែអ្នកនាងថា បួសមិនយូរទេ ដោយសារតែលោក ជា វិបុល ការងារច្រើន និង គ្រាន់តែចង់បួសរយៈពេលខ្លីភ្ជាប់និស្ស័យ៕

    ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

  • យុវជនវ័យ 17ឆ្នាំម្នាក់ បាន Hack ចូលកម្មវិធីហៅតាក់ស៊ី បន្លំយកប្រាក់បានជិត 2,600ដុល្លារសិង្ហបុរី

    យុវជនវ័យ 17ឆ្នាំម្នាក់ បាន Hack ចូលកម្មវិធីហៅតាក់ស៊ី បន្លំយកប្រាក់បានជិត 2,600ដុល្លារសិង្ហបុរី

    ក្មេង​ប្រុស​អាយុ 17​ឆ្នាំ ​សញ្ជាតិ​សិង្ហបុរីម្នាក់ ​ត្រូវ​បាន​សារព័ត៌មាន CNA ​ចុះ​ផ្សាយ​ដោយបាន​រៀបរាប់​ពី​ការ​ប្រើ​វិធីសាស្រ្ត​ឆ្លាត​វៃ​របស់​គេ ដើម្បី​បន្លំ​ភ្នែក​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​ដឹក​អ្នក​ដំណើរ ComfortDelGro ដែល​មាន​សេវា​​ភ្ជាប់​ជាមួយ Apps ​​លើ​ទូរស័ព្ទ​ដៃ។

    សារព័ត៌មានដដែលនោះបានឱ្យដឹង​បន្ថែម​ថា ​ក្មេង​ប្រុស​មិន​បញ្ចេញ​ឈ្មោះ​នោះ បាន​ប្រើ​ ​វិធីសាស្រ្ត​ NETS Click method ចែក​ចាយ​លើ Telegram group មួយ ​ឈ្មោះ SG Hitch ដែល​មាន​អតិថិជន​រង់​ចាំ​ស្រាប់ ​ឲ្យ​តែ​មានការ​ផ្សាយ​ពាណិជ្ជកម្ម​​ជិះ​តាក់​ស៊ី ​តម្លៃ​ធូរៗ​ថ្លៃ ឱ្យ​បង្ហាញ​តែ​​ជាមួយ​នឹង​កម្មវិធី ComfortDelGro App។

    តំណ​ភ្ជាប់​ទៅ​នឹង​ Apps ​ហៅ​តាក់ស៊ី​ ក្មេងប្រុស​នោះ​ មាន​សមត្ថភាព​អាច​ភ្ជាប់​វា ត​ទៅ​នឹង​សេវា​បង់ប្រាក់​តាម​រយៈកាត​ឥណពន្ធ ​(debit card) ដូចជា Visa, Master ជាដើម ដោយ​​តម្រូវ​ឱ្យ​ជិះ បង់ 2ដង។ មុន​ដំបូង ​បង់​ហើយ​មិន​ឃើញ e-receipt អ្វី​ឡើយ ​ហើយ​ក៏​បង់​ម្ដងទៀត​ទើប​ចូល​ដល់​ប្រព័ន្ធ​បង់ប្រាក់​របស់​ក្រុមហ៊ុន។ ដូចនេះ គេ​អាច​​​យក​លុយ​ពី Clientsទាំង​នោះ​ដោយ​មិន​ចាំបាច់​​ឆ្លងកាត់​ក្រុមហ៊ុន​ 1​កាក់ឡើយ។

    ​ការ​​​​កក់​តាក់ស៊ី និងការបង់ប្រាក់ដែលមាន​បញ្ហានោះ គេរកឃើញថា ​​មាន​ជាង 117ករណី ហើយ​ថែម​ទាំង​អាច​បន្លំ​យក​ប្រាក់​ពី​វិធីខាងលើ​ បាន​ប្រមាណ​ជិត ​ 2,600ដុល្លារ​សិង្ហបុរី ត្រឹម​តែ​រយៈពេល​មិនដល់ 1ឆ្នាំផង។

    រឿង​រ៉ាវនេះកើត​ឡើង ​បន្ទាប់​ពី​មាន​ feedback ​ពី​អ្នកជិះ រឿង​បញ្ហា​បង់ប្រាក់(error) ​ដែលតម្រូវឱ្យ​បង់​ដល់​ទៅ 2ដង។ ក្រោយ​​ឈាន​ដល់​​ការ​ចាប់​ខ្លួន ​​ក្មេងប្រុស​នោះ ត្រូវ​ប្រឈម​នឹង​តុលាការ​កាត់​ទោស​ឱ្យ​ពន្ធនាគារ 10ឆ្នាំ​ ពី​បទ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​អ៊ីនធើណិត។ របាយការណ៍​ពី​ក្រុមហ៊ុន​បាន​ឱ្យដឹងថា ខ្លួនបានខាតបង់​ប្រាក់ ​អស់​ជាង ​2,598ដុល្លារ​សិង្ហបុរី​ឯណោះ៕

  • Barcelona កំពុងប្រឈមនឹងការប្តឹង ពីអតីតគ្រូបង្វឹករបស់ខ្លួន

    Barcelona កំពុងប្រឈមនឹងការប្តឹង ពីអតីតគ្រូបង្វឹករបស់ខ្លួន

    លោក Quique Setien អតីតគ្រូបង្វឹកក្លិប FC Barcelona កំពុងតែរៀបចំដាក់ពាក្យបណ្តឹង ដើម្បីប្តឹងទៅលើអតីតក្លិបរបស់ខ្លួន ក្រោយពីមិនពេញចិត្តនឹងការបណ្តេញលោកចេញពីក្រុមដោយខុសក្បួនច្បាប់។

    គួរឱ្យដឹងដែរថា លោក Quique Setien ដែលត្រូវបានក្លិបខាងលើ បណ្តេញចេញពីតំណែង តាំងតែពីចុងខែសីហាមកនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក ទើបតែបានទទួលសេចក្តីប្រកាស អំពីការបណ្តេញលោកចេញពីតំណែង នៅពេលនេះ។

    ​លោក Setien ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​ករណី​នេះ ​នឹងត្រូវ​បញ្ជូន​ទៅ​មេធាវី ​ដើម្បី​ស្វែង​រក​យុត្តិធម៌ និងបាន​អះអាង​ថា ​នេះ​ជា​ការ​គោរព​សិទ្ធិ​ដល់​គ្រូ​បង្វឹក​គ្រប់​គ្នា ​និង​ដើម្បី​ការពារ​កុងត្រា​ដែល​លោក​បាន​ចុះហត្ថលេខា​កន្លង​មក៕

  • រឿង 6 យ៉ាងដែលត្រូវយកចិត្តទុកដាក់ ដើម្បីភាពរលូនក្នុង “បន្ទប់ចង្រ្កានបាយ”

    រឿង 6 យ៉ាងដែលត្រូវយកចិត្តទុកដាក់ ដើម្បីភាពរលូនក្នុង “បន្ទប់ចង្រ្កានបាយ”

    “បន្ទប់ចង្រ្កានបាយ” អាចរាប់បានថា ជាបន្ទប់មួយនៅក្នុងផ្ទះដែលយើងគួរតែច្នៃម៉ូដឡើងដើម្បីឱ្យអាចប្រើការបានយ៉ាងគ្រប់គ្រឿងបំផុត ជាពិសេសសម្រាប់ផ្ទះដែលមានទីធ្លាក្នុងបន្ទប់ចង្រ្កានបាយមិនសូវជាធំប៉ុន្មាន ដូច្នេះបើយើងចង់ចេញម៉ូដបន្ទប់ចង្រ្កានបាយ យើងគួរតែមានការរៀបផែនការ និងនឹកដល់បច្ច័យផ្សេងៗឱ្យបានល្អិតល្អន់ជាមុនសិន។ តែតើបច្ច័យទាំងអស់នោះមានអ្វីខ្លះទៅ?

    1 . ម៉ូដ និងប្លង់បន្ទប់ចង្រ្កានបាយ

    រឿងដែលគួរធ្វើក៏គឺ ការត្រួតឆែកមើលម៉ូដ និងប្លង់បន្ទប់ចង្រ្កានបាយឱ្យបានល្អិតល្អន់ថា តើមានអង្គប្រកបគ្រប់គ្រឿង និងអាចប្រើការបានយ៉ាងងាយស្រួលដែរឬទេ? ដូចជាកន្លែងទុកដាក់របស់របរឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ទីតាំងដាក់ទូទឹកកក ទីកន្លែងសម្រាប់ចម្អិនអាហារ ជាដើម។ល។ ទាំងអស់នេះគួរតែប្រឹក្សាជាមួយស្ថាបនិក ឬអ្នកចេញម៉ូដខាងក្នុងផ្ទះ ដែលពួកគេនឹងផ្ដល់ការណែនាំបានយ៉ាងល្អដល់លោកអ្នក។

    2 . ឧបករណ៍ក្រាលក្នុងផ្ទៃបន្ទប់ចង្រា្កនបាយ

    ដើម្បីភាពងាយស្រួល និងក្ដីសប្បាយចិត្តក្នុងការសម្អាតឧបករណ៍ដែលក្រាលលើផ្ទៃបន្ទប់ផ្ទះបាយ គួតែជាប្រភេទកម្រាលដែលងាយស្រួលសម្អាត ដោយអ្នកជំនាញណែនាំឱ្យប្រើឥដ្ឋការ៉ូណាដែលស័ក្តិសមបំផុត តែបើសិនជាយើងត្រូវប្រើជើងទទេរដើរនៅលើកម្រាលក្នុងបន្ទប់ចង្រ្កានបាយរយៈពេលយូរនោះ លោកអ្នកអាចនឹងជ្រើសរើសប្រើជាកម្រាលឈើធម្មជាតិក៏បានដើម្បីឱ្យយើងបានស្រួលបាតជើង។

    3 . ទីកន្លែងទុកដាក់របស់របរ

    មិនថាជាបន្ទប់ផ្ទះបាយតូចមួយ ឬធំប៉ុនណាក៏ដោយ លោកអ្នកត្រូវប្រាកដក្នុងចិត្តថា បន្ទប់ចង្រ្កានបាយរបស់លោកអ្នកនោះមានទីកន្លែងសម្រាប់ទុកដាក់របស់របរគ្រប់គ្រាន់ និងងាយស្រួលដល់ការចាប់យកមកប្រើការ ដូចជា អាចជ្រើសរើសប្រើតុខោនធើរដែលមានទូ ឬថត ឬធ្នើរថ្នាក់ៗសម្រាប់ដាក់របស់របរជាប់នឹងជញ្ជាំងក៏បាន។

    4 . កន្លែងទទួលទានអាហារ

    បើផ្ទះរបស់លោកអ្នកប្រើបន្ទប់ចង្រ្កានបាយធ្វើជាកន្លែងទទួលទានអាហារផងដែរនោះ ការរៀបចំបែងចែកទីកន្លែងសម្រាប់ទទួលទានអាហារគឺជារឿងដែលមិនអាចចៀសវាងបានឡើយ។ លោកអ្នកអាចនឹងជ្រើសរើសប្រើតុទទួលទានអាហារបែបជាប់នឹងជញ្ជាំង ឬជាតុដែលតាំងនៅកណ្ដាលបន្ទប់ដែលដាក់នៅបន្ទាប់ពីតុខោនធើរធ្វើម្ហូបក៏បាន ដោយទាំងអស់នេះអាស្រ័យលើការសម្រេចចិត្តដែលស័ក្តិសមនឹងទីកន្លែងនៅក្នុងបន្ទប់ផ្ទះបាយរបស់យើងបំផុត។

    5 . ពន្លឺ

    ក្រៅពីពន្លឺរបស់អំពូលភ្លើងដែលព្យួរ ឬបំពាក់នៅលើពិតានហើយ គួរតែមានពន្លឺភ្លើងបំពាក់នៅលើទីកន្លែងធ្វើម្ហូបដូចជា តុខោនធើរធ្វើម្ហូបផង ដើម្បឱ្យងាយស្រួលក្នុងការមើលឃើញអ្វីៗផ្សេងៗក្នុងការចម្អិនម្ហូបអាហារ ដូចជាសៀវភៅប្រាប់ពីវិធីធ្វើម្ហូប និងគ្រឿងគ្រៅផ្សេងៗដែលយើងត្រូវប្រើក្នុងការធ្វើម្ហូបផងដែរ។

    6 . គ្រៀងប្រើប្រាស់អគ្គិសនីផ្សេងៗ

    ក្នុងការជ្រើសរើសប្រើឧបករណ៍អគ្គិសនីសម្រាប់បន្ទប់ចង្រ្កានបាយ មិនថាតែទូទឹកកក ចង្រ្កានម៉ៃក្រូវេហ្វ ចង្រ្កានចម្អិន និងឧបករណ៍លាងចាននោះទេ អ្វីដែលត្រូវនឹកដល់នោះគឺ ការប្រើប្រាស់ឱ្យរួចតម្លៃរបស់វា មិនថាតែឧបករណ៍អគ្គិសនីដែលមានគុណភាព កម្រិតស្តង់ដារ ស្អាតមានអនាម័យ និងមានការធានាដែលអាចប្រើការបានយូរអង្វែងជាដើម។

    បើលោកអ្នកត្រូវការបន្ថែមទីកន្លែងប្រើប្រាស់ក្នុងបន្ទប់ចង្រ្កានបាយ ចូរសាកល្បងដាក់ចង្រ្កានម៉ៃក្រូវេហ្វនៅក្រោមតុខោនធើរធ្វើម្ហូបដើម្បីឱ្យមានទីកន្លែងត្រៀមចម្អិនអាហារច្រើនឡើង និងកុំភ្លេចជ្រើសរើសប្រើទូទឹកកកដែលមានទំហំសមល្មមសម្រាប់តែសមាជិកក្នុងគ្រួសារបានហើយ។

    មុននឹងចេញម៉ូដបន្ទប់ចង្រ្កានបាយសម្រាប់ផ្ទះថ្មី ចូរកុំភ្លេចនឹកដល់រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះផង ដើម្បីកុំឱ្យមកអង្គុយនឹកស្ដាយ ឬកែកុនថែមថយនាំឱ្យរញ៉េរញ៉ៃ និងមិនសប្បាយចិត្តនៅពេលក្រោយ៕

  • កម្មវិធីធម្មសិក្សា និងសមាធិ ផ្តល់ឱកាសឱ្យអ្នករវល់នៅភ្នំពេញបានសិក្សាសមាធិដោយមិនបាច់ទៅខេត្តឆ្ងាយៗ

    កម្មវិធីធម្មសិក្សា និងសមាធិ ផ្តល់ឱកាសឱ្យអ្នករវល់នៅភ្នំពេញបានសិក្សាសមាធិដោយមិនបាច់ទៅខេត្តឆ្ងាយៗ

    សមាធិ ជាវិធីសាស្រ្តអប់រំចិត្តយ៉ាងសំខាន់សម្រាប់មនុស្សទូទៅនៅទូទាំងពិភពលោក ព្រោះការធ្វើសមាធិអាចធ្វើឱ្យចិត្តស្ងប់ស្អាត និងធ្វើឱ្យជីវិតកាន់តែមានតម្លៃសម្រាប់ការរស់នៅ។ តែកន្លងមក អ្វីដែលជាឧបសគ្គសំខាន់សម្រាប់ជីវិតអ្នកនៅទីក្រុង គឺមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការចេញទៅតាមបណ្តារខេត្តដើម្បី​សិក្សាសមាធិ​។

    លោក នឹម ឈុន្នី អ្នកជំនាញផ្នែកសមាធិ និងជាស្ថាបនិកក្រុមហ៊ុន VIPASSA បានលើកឡើងថា ការធ្វើសមាធិជារឿងសំខាន់ណាស់សម្រាប់ជីវិត ព្រោះជាធម្មតាយើងសម្អាតផ្លូវកាយ ដុសធ្មេញ ងូតទឹក ជាច្រើនដងក្នុងមួយថ្ងៃៗ តែយើងមិនដែលបានសម្អាតចិត្តរបស់យើងនោះទេ។ ដើម្បីរក្សាសុខភាពផ្លូវចិត្តបាន យើងចាំបាច់ត្រូវសម្អាតឱ្យទៀងទាត់ដូចការសម្អាតកាយដែរ ហេតុនេះហើយទើប​យើងចាំបាច់ត្រូវធ្វើសមាធិជារឿយៗ ដើម្បីឱ្យផ្លូវចិត្តរបស់យើងជ្រះថ្លា និងមានថាមពលកាន់តែខ្លាំង។ លោកបានបន្ថែមផងដែរថា បច្ចុប្បន្ននេះ មានមនុស្សជាច្រើនចាប់ផ្តើមមើលឃើញពីតម្លៃនៃការធ្វើសមាធិ តែពួកគេមានភាពមមាញឹកខ្លាំងជាមួយនឹងការងារ និងការធ្វើអាជីវកម្ម មិនអាចមានពេលទៅសិក្សាសមាធិនៅតាមបណ្តាខេត្តបាន។

    លោក នឹម ឈុន្នី បាននិយាយថា៖ «​ដោយមើលឃើញពីបញ្ហានេះហើយទើប​យើងបង្កើតកម្មវិធី ធម្មសិក្សា និងសមាធិ នេះឡើងដើម្បីផ្តល់ឱកាសឱ្យអ្នកនៅភ្នំពេញបានទទួលឱកាសសិក្សាដោយឥតគិតថ្លៃនូវ​វគ្គសិក្សាសមាធិ និងបង្កើតជាសហគមមួយរួមគ្នាដែលសុទ្ធតែជាអ្នកប្រព្រឹត្តិអំពើល្អរួមគ្នា»។

    លោក ឈុន្នី បានលើកឡើងផងដែរថា កម្មវិធីដ៏មានសារៈសំខាន់នេះផ្តួចផ្តើមគំនិតដោយ​ព្រះតេជគុណ គូ សុភាព និងមាន​គ្រូសមាធិជាច្រើនចាំជួយ​បង្រៀន និងប្រឹក្សាពីវិធីសាស្រ្តសំខាន់ៗក្នុងការធ្វើសមាធិ និងអប់រំចិត្ត។ អ្នកចូលរួមទាំងអស់ នឹងអាចសិក្សាបាននៅរៀងរាល់ថ្ងៃច័ន្ទ ដោយមិនគិតថ្លៃ និងមានឱកាសជួបសួរផ្ទាល់ជាមួយព្រះតេជគុណ គូ សុភាព និងគ្រូសំខាន់ៗជាច្រើនផ្សេងទៀត ដោយគ្រាន់តែ​ទាក់ទងមកកាន់អ្នករៀបចំកម្មវិធីមុនដើម្បីបញ្ជាក់ពីចំនួនអ្នកចូលរួមតែប៉ុណ្ណោះ។ កម្មវិធី ធម្មសិក្សា និងសមាធិ ធ្វើឡើងនៅរៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង 6-7:30នាទីល្ងាច នៅគេហដ្ឋានរបស់លោក អ៊ឹង ម៉េងឡាយ និងលោកស្រី វ៉ាន់ស៊ីវ ដែលជាអ្នកឧបត្ថម្ភទីតាំង និងសម្ភារៈសម្រាប់សមាធិដល់ក្រុមការងារ ក្នុងបុរី លីមឈាងហាក់ ឬស្សីកែវ ក្បែរស្ពានបាឡេ ជាប់ស្តុកសាំងសូគីម៉ិច៕

  • ខ្លាំងមែន! Juventus លត់ Sampdoria 3-0 ក្នុងថ្ងៃបើករដូវកាល

    ខ្លាំងមែន! Juventus លត់ Sampdoria 3-0 ក្នុងថ្ងៃបើករដូវកាល

    ការប្រកួតបើករដូវកាលដំបូងនៃក្របខ័ណ្ឌលីកកំពូលអ៊ីតាលី Italy Seria A បានធ្វើឡើងកាលពីយប់ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2020 ដោយក្នុងនោះ ក្លិបបាល់ទាត់ Juventus បានយកឈ្នះក្រុម Sampdoria ក្នុងលទ្ធផល 3ទល់នឹង0។

    ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស្វ៊ីស Dejan Kulusevski ជា​អ្នក​រក​គ្រាប់បាល់​បើក​ឆាកបាន ​ក្នុង​ការ​បង្ហាញ​ខ្លួនក្នុង​ប្រកួត​ដំបូង​ឱ្យ Juventus ហើយនៅ​នាទី​បន្ទាប់ ​កីឡាករ Leonardo Bonucci ជា​អ្នក​ទាត់​បញ្ចូល​គ្រាប់​ទី​2 មុន​ពេល Ronaldo បន្ថែម​គ្រាប់​ទី​3។​

    ក្រោយបញ្ចប់ការប្រកួតនេះ គ្រូបង្វឹកលោក Andrea Pirli បានបង្ហាញការអរគុណ ក៏ដូចជាការកោតសរសើរចំពោះកីឡាកររូបនេះ ដែលបានបង្ហាញភាពលេចធ្លោក្នុងការប្រកួតលើកនេះ ដែលវាពិតជាស័ក្តិសម ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធកំពូលរបស់ក្លិបមែន៕

  • Ronald Koeman បង្ហាញទំនាក់ទំនងល្អជាមួយ Messi

    Ronald Koeman បង្ហាញទំនាក់ទំនងល្អជាមួយ Messi

    Lionel Messi បានបន្តនៅជាមួយក្លិប ​Barcelona 1រដូវកាលទៀត រហូតដល់ផុតកុងត្រារបស់ខ្លួន នាចុងឆ្នាំ2021 ខាងមុខនេះ និងសម្រេចចិត្ត មិននៅបន្តទៀតឡើយ ក្រោយពីផុតកុងត្រា។

    លោក Ronald Koeman ដែល​ជា​គ្រូ​បង្គោល​ក្លិប​ Barcelona បាន​និយាយ​ថា ទំនាក់ទំនង​របស់​ខ្លួន និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi មិន​មាន​បញ្ហា​អ្វី​​ទេ។ លោក​យល់​ថា មាន​តែ​ថ្នាក់​ដឹកនាំ​ក្លិប​ទេ ទើប​ Messi មាន​បញ្ហា​ជាមួយ។

    គួររំឭកដែរថា ក្រោយពីចប់កុងត្រានេះទៅ Messi នឹងសម្រេចចិត្តជាថ្មីម្តងទៀត ស្របពេលដែល ManCity អាចជាគោលដៅចម្បងរបស់គេ នាពេលបច្ចុប្បន្ន៕