Category: សង្គម និងសេដ្ឋកិច្ច

  • Messi មិនពេញចិត្ត Barcelona ដែលលក់មិត្តជិតស្និទ្ធរបស់ខ្លួន

    Messi មិនពេញចិត្ត Barcelona ដែលលក់មិត្តជិតស្និទ្ធរបស់ខ្លួន

    Suarez ​ធ្លាប់ត្រូវ​បាន​លោក Koeman ​ប្រាប់​ដោយផ្ទាល់ថា ​មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ប្រើប្រាស់​ឡើយ និង​បើ​អាច​រក​ក្លិប​ថ្មី​លេងបាន ក៏​ទៅចុះ ពីព្រោះគេអាចប្រឈមមុខនឹងការអង្គុយនៅកៅអីបម្រុងជាអចិន្ត្រៃយ៍។ បន្ទាប់ពីនោះ មិនបានប៉ុន្មានផង កីឡាកររូបនេះ​ ត្រូវបាន FC Barcelona ប្រកាសថា បានចែកផ្លូវគ្នា ដោយបានលក់ទៅឱ្យ AT Madrid ក្នុងតម្លៃត្រឹមតែ ៧លានដុល្លារប៉ុណ្ណោះ។

    មិត្តរួមក្រុម Messi បានបញ្ចេញប្រតិកម្មថា ” Suarez ​ធ្លាប់​បាន​ជួយ​ដល់​ក្រុម​ច្រើន​ណាស់​ គេ​មិន​ស័ក្តិ​សម​នឹង​ត្រូវ​ខាង​ក្លិប​ Barca បោះបង់​ចោល​បែប​ហ្នឹងឡើយ​។ តែ​យ៉ាង​ណា ​ជា​ការ​ពិត​ មក​ដល់​ដំណាក់កាល​នេះ​ហើយ​ វា​គ្មានអ្វី​ភ្ញាក់ផ្អើល​ដល់​ខ្ញុំ​ទៀត​ទេ​ នៅ​ពេលដែល​ក្លិប​នេះ​ ធ្វើ​អ៊ីចឹង​ដាក់​កីឡាករទៅហើយនោះ​”។

    គួរឱ្យដឹងដែរថា លោក ​Koeman ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិប FC Barcelona បានដកកីឡាករជាច្រើនចេញពីបញ្ជីឈ្មោះជម្រើសដំបូងរបស់ខ្លួន ក្នុងនោះក៏មានកីឡាករសំខាន់ៗចាស់វស្សាជាច្រើនរូបផងដែរ ក្រោយពីក្រុមមួយនេះបង្ហាញខ្លួនមិនបានល្អនៅ ​UEFA Champions League៕

  • 10​ចំណុច​របស់ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន

    10​ចំណុច​របស់ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន

    ចម្រៀង 4 បទ​របស់​ព្រាប សុវត្ថិ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ព្រាប​សុវត្ថិ​នៅ​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​គេ​មិន​អាច​ដណ្ដើម​តំណែង​បាន​ ទោះ​បី​តារា​ចម្រៀង​ម្នាក់​នេះ​មិន​ប្រើ​សម្ភារៈនិយម​ក៏​ដោយ​​មហាជន​សង្កេត​ឃើញ​ថា ប្រើ​តែ​សំឡេង​និង​កាយ​វិការ​ម្នាក់​ឯង​បទ​ចម្រៀង​នៅ​តែ​មាន​អ្នក​គាំទ្រ​ខ្លាំង​ តារា​ចម្រៀង​ព្រាប​សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​សភាព​ស្ងប់ស្ងាត់​សីលធម៌​ខ្ពស់​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​និង​អត្តចរិត​គំរូ​ល្អ​ដល់​ក្នុង​សង្គម​​បើ​ចង់​ដណ្ដើម​តំណែង​ព្រាប​សុវត្ថិ​ត្រូវ​មាន 10 ចំណុច​នេះ​សិន៖
    1.ត្រូវ​ល្បី​ឲ្យ​បាន​រយៈពេល​វែង​ជាង​គាត់​លើស​ពី30​ឆ្នាំ។
    2.គ្មាន​រឿង​អាស្រូវ​នៅ​ក្នុង​ពិភព​សិល្បៈ។
    3.សីលធម៌​សុជីវធម៌​ការ​ទំនាក់ទំនង​នៅ​ក្នុង​អាជីព​សិល្បៈ។
    4.តម្លៃ​នៃ​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​តម្លៃ​ថ្លៃ​ ហើយ​ម្ចាស់​កម្មវិធី​ហ៊ាន​ជួល​តាម​ដឹង​25000ដុល្លារ​ទៅ​ម្ដង.និង​ថ្លៃ​ក្រុម​ការងារ​ជិត 20 នាក់​ការ​ចាយ​វាយ 2 ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ បើ​មិន​គ្រប់​លក្ខខណ្ឌ​ព្រាប សុវត្ថិ​មិន​ទទួល។
    5.សម្រាប់​ការ​កាន់​ប្រេ​ន គឺ​តម្លៃ​ផុត​លេខ​ ហើយ​បើ​ក្រុមហ៊ុន​ទាំង​អស់​នោះ​មិន​គោរព​តាម​លក្ខន្តិកៈ​របស់​ព្រាប​សុវត្ថិ​ សីលធម៌​សុជីវធម៌​ភាព​ស្រប​ច្បាប់​ព្រាប​សុវត្ថិ​មិន​ទទួល​ជា​ដាច់​ខាត​ទោះ​តម្លៃ​ប៉ុន្មាន​ក៏ដោយ។

    6.ព្រាប សុវត្ថិ​គឺ​ជា​កំពូល​តារា​ចម្រៀង​ដែល​ស្រឡាញ់​កិត្តិយស​ជាង​លុយ។
    7.ភាព​ផ្អែម​ល្ហែម​បើក​ចំហ​នៅ​ក្នុង​គ្រួសារ​ការ​ប្រៀន​ប្រដៅកូន​ប្រុស​ទាំង​បី​មាន​សីលធម៌​សុជីវធម៌​ដើរ​តាម​គន្លង​ផ្លូវ​ដ៏​ល្អ​ជា​គំរូ​ដល់​សង្គម​ជាតិ ។
    8.ជា​តារា​ចម្រៀង​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បាន​ចំណូល​ពី​សិល្បៈ​ ដែល​មាន​ទឹក​ប្រាក់​សរុប​មិន​ក្រោម​ពី 30 លាន ជា​កំពូល​តារា​ចម្រៀង​ដែល​មិន​អួត​មិន​សម្ញែង ស្ងប់ស្ងាត់។ មាន​រីសត​នៅ​រតនគិរី​ប្រហែល ​100 ​ហិកតា​ មាន​ដី​នៅ​ជិត​ផ្លូវ​កប់​ស្រូវ​ជិត ​10​ហិកតា​មាន​ផ្ទះ​នៅ​ទួល​គក​មាន​ហាង​នៅ​ភ្នំពេញ​ថ្មី​ជិត 3000ការ៉េ មាន​ស្ទូឌីយោ​ផ្ទាល់ខ្លួន 4 កន្លែង និង​មាន​ដី​ចម្ការ​រាប់​រយ​ហិចតា។
    9.​អាយុ​ជាង 40 ឆ្នាំ​ហើយ​នៅ​តែ​សង្ហា​ហើយ​ក្មេងៗ​នៅ​តែ​តាម​ប្រកួតប្រជែង​និង​សមត្ថភាព​គាត់​
    10.ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​បទ​ល្បី​ច្រើន​ជាង​គេ រហូត​ទាំង​អស់​ជាង​ 3000បទ។
    ការ​សម្រេច​ចិត្ត​របស់​ព្រាប​សុវត្ថិ​ចូល​ក្នុង​ផលិតកម្ម​ Galaxy navatra​ មិន​មែន​ជា​ការ​សម្រេចចិត្ត​បែប​កូន​ក្មេង​នោះ​ទេ ព្រាប​សុវត្ថិ​គឺ​ជា​មនុស្ស​ដែល​ចាស់​ទុំ​និង​មាន​ការ​ពិចារណា​ខ្ពស់​បំផុត ជា​មនុស្ស​ស្រឡាញ់​កិត្តិយស​បំផុត៕

  • ដំណាំ ជីរវ៉ាន់ស៊ុយ

    ដំណាំ ជីរវ៉ាន់ស៊ុយ

    ជីរវ៉ាន់ស៊ុយ ឬឈ្មោះវិទ្យាសាស្រ្តហៅថា Coriandrum sativa Linn ជាបន្លែមានដើមឈរត្រង់ទៅលើ មានអាយុប្រមាណជា 40 – 60ថ្ងៃ អាចដាំបានលើគ្រប់សភាពដី ហើយនឹងដាំបានល្អនៅលើដីដែលធូរមានចរន្តទឹកហូរចេញចូលបានល្អ មានសំណើមសមល្មម និងអាចដាំបានពេញមួយឆ្នាំ តែនឹងលូតលាស់ធំធាត់បានល្អបំផុតនៅក្នុងអំឡុងខែរងា ដោយពូជជីរវ៉ាន់ស៊ុយដែលកសិករនិយមនាំគ្នាដាំជាទូទៅគឺ ពូជសាំងហ្គាពួ ពូជសាំងហ្គាពួគ្រាប់ខ្មៅ និងពូជតៃវ៉ាន់។ បន្លែជីរវ៉ាន់ស៊ុយគេអាចប្រើប្រាស់បានគ្រប់ផ្នែក ទាំងស្លឹក ដើម គល់ និងឫស ដែលប្រើប្រាស់ធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារបានច្រើនយ៉ាង ប្រៀបដូចជាគ្រឿងទេស និងបន្លែដែលប្រើសម្រាប់បន្ថែមក្លិន ជួយបង្កើនក្លិនឈ្ងុយ និងរសជាតិម្ហូបអាហារឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើងថែមទៀត។

    -ការដាំដុះ

    . ការត្រៀមដី ៈ សម្រាប់ជីរវ៉ាន់ស៊ុយ គឺជាដំណាំបន្លែដែលមានប្រព័ន្ធចាក់ឫសខ្លីរាក់ ដូច្នេះហើយទើបដីដែលស័ក្តិសមនឹងការដាំដុះជីរវ៉ាន់ស៊ុយនេះត្រូវតែជាដីដែលមានសភាពធូរ មិនណែនស្អិត ដោយការដាំដុះត្រូវចាប់ផ្ដើមពីការភ្ជួរដាស់ដីឱ្យបានជ្រៅប្រមាណ 15 – 20សង់ទីម៉ែត្រ និងត្រូវហាលដីឱ្យឆ្អិនប្រមាណជា 5 – 7ថ្ងៃ។ បន្ទាប់ពីនោះទើបដាក់ជីកំប៉ុស ឬជីលាមកគោក្នុងអត្រា 2តោនក្នុងទំហំដី 50ម៉ែត្រ x 50 ម៉ែត្រ(កន្លះហិកតា) ហើយរាស់ច្របល់ឱ្យចូលគ្នាសព្វ និងបំបែកដីឱ្យម៉ដ្ឋដើម្បីងាយស្រួលក្នុងការដាក់ដាំ។

    . វិធីដាំ ៈ ចាប់ផ្ដើមពីការត្រៀមកូនដោយការនាំយកគ្រាប់ពូជមកដំល្មមៗតែបែក បន្ទាប់មកក៏ដាក់ត្រាំក្នុងទឹកទុកចោល 1យប់។ ឯការដាក់ដាំវិញ គឺមុននឹងដាក់ដាំត្រូវស្រោចទឹកឱ្យសព្វលើដី(ឬរង) រួចយកគ្រាប់ពូជជីរវ៉ាន់ស៊ុយដែលត្រាំទឹក 1យប់ហើយនោះមកព្រោះឱ្យសព្វលើដី(ឬរង)ដែលត្រូវដាំ បន្ទាប់ពីនោះក៏គ្របពីលើដោយចំបើងស្ងួត និងស្រោចទឹកពីលើម្ដងទៀត ដោយចំបើងនឹងជួយរក្សាសំណើមនៅក្នុងដី ជួយឱ្យដំណាំធំលូតលាស់បានល្អ។

    – វិធីថែរក្សា និងមើលថែទាំ

    . ការស្រោចទឹក ៈ គួរស្រោចទឹករាល់ពេលព្រឹក-ល្ងាច ឱ្យបានជាប់លាប់​ និងគ្រប់គ្រាន់ តែកុំឱ្យច្រើនជ្រុលពេករហូតដល់បែកភក់ ព្រោះដំណាំជីរវ៉ាន់ស៊ុយមិនចូលចិត្តទឹកច្រើនឡើយ បើច្រើនជ្រុលពេកនឹងធ្វើឱ្យរលួយគល់។

    . ការដាក់ជី ៈ ចូរឧស្សាហ៍ដាក់ជីលាមកគោ ឬជីសរីរាង្គរៀងរាល់ 7ថ្ងៃម្ដង ដោយរោយពីលើស្ដើងៗ ព្រមជាមួយបាញ់ទឹកថ្នាំសរីរាង្គ 1វែកសម្ល លាយជាមួយទឹកធម្មតា 10លិត្រ និងបាញ់ដាក់រៀងរាល់ 7ថ្ងៃម្ដងព្រមគ្នា ឬជ្រើសរើសដាក់ជីគីមីរូបមន្ត 25-7-7 ក្នុងអត្រា 20 -​ 30គីឡូក្រាមលើទំហំដី 50ម៉ x 50ម៉ រួមជាមួយផងក៏បាន។

    . ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ រោគ និងសត្វល្អិតសត្រូវរបស់ដំណាំជីរវ៉ាន់ស៊ុយគឺ ពពួកសត្វល្អិតស៊ីស្លឹក និងរោគក្រាស៊ីស្លឹក។ តាំងពីរយៈដំបូងដែលសត្រូវដំណាំចូលមក រហូតដល់រយៈកាលឆ្លងរាលដាល ចូរប្រើថ្នាំឱសថបុរាណ ដូចជាសម្បកដើមស្ដៅ មើមម្ដេង គល់ស្លឹកគ្រៃ មួយមុខមួយផ្នែកផ្សំចូលគ្នា ហើយត្រាំទឹកទុកចោល 1យប់ រួចត្រងយកតែទឹកចំនួន 1លិត្រមកលាយជាមួយទឹកចំនួន 18លិត្រ រួចយកទៅបាញ់ ឬស្រោចលើដំណាំរៀងរាល់ 7ថ្ងៃម្ដង។

    – វិធីប្រមូលផល

    នៅពេលដំណាំជីរវ៉ាន់ស៊ុយមានអាយុប្រមាណ 40 – 50ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ដាំមក យើងអាចប្រមូលផលបានហើយ និងគួរប្រមូលផល(ដោយការដកទាំងឫស)ក្នុងខណៈដែលវាមិនទាន់ចេញផ្កា និងរក្សាទុកក្នុងកន្លែងដែលគ្មានពន្លឺថ្ងៃ និងស្ងួតល្អ៕

  • ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ចង់បានការរចនាផ្ទះ ដែលគិតគូរពីតម្រូវការអ្នករស់នៅជាចម្បង សម្រាប់ “លំនៅដ្ឋាននាពេលអនាគត

    ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ចង់បានការរចនាផ្ទះ ដែលគិតគូរពីតម្រូវការអ្នករស់នៅជាចម្បង សម្រាប់ “លំនៅដ្ឋាននាពេលអនាគត

    រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ – ប្រជាពលរដ្ឋ​រស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល​ ចំណាយពេលភាគ​ច្រើននៅក្នុង​បន្ទប់គេងក្នុងគេហដ្ឋាន​​​របស់ខ្លួន ដោយសារ​តែ​កង្វះទីធ្លា និង ឯកជនភាព​នៅ​​បន្ទប់​ទទួលភ្ញៀវ ហើយនេះ​ក៏ដោយសារ​តែ​ប្រជាជន​ ៨០% ដែលរ​ស់នៅ​ក្នុង​ផ្ទះវីឡា កូនកាត់ (Link house) ផ្ទះ​អាជីវកម្ម​ ឬ​ផ្ទះល្វែងជា​ដើម​​ ចត​រថយន្ត ឬ​ម៉ូតូរបស់ខ្លួន​នៅ​ខាង​ក្នុង​ គេហដ្ឋាន ។ នេះ​បើ​យោង​តាម​​ ការចេញផ្សាយការសិក្សាដែល​បានបោះពុម្ព​ផ្សាយ​​ នៅថ្ងៃនេះ​ដោយ​​ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ក្នុង​ស្រុក​ឈាន​មុខគេមួយ។

    ការចេញផ្សាយការសិក្សាមួយដែលមានចំណងជើងថា “លំនៅដ្ឋាន​នាពេលអនាគត” (The Future of Home) គឺជា​លទ្ធផល​ដែល​កើត​ចេញពីការ​សិក្សា​ស្រាវ​ជ្រាវ ការ​អង្កេត​ស៊ីជម្រៅ និង​ការសិក្សាលើក្រុមគោលដៅ ​រយៈពេល ១០ ខែ​ ដែលមានការចូលរួមពីប្រជាពលរដ្ឋ​ចំនួន​ ១៧០ នាក់ ហើយ​ត្រូវ​បានរៀបចំឡើង​ដោយ​​ក្រុមហ៊ុន Urbanland ក្នុងគោលបំណង​ស្វែង​ យល់​អំពី​ការ​ប្រែប្រួល​​នៃ​របៀប​​​​រស់នៅរបស់​​​ប្រជាជនក្នុងទីក្រុង ជាពិសេសក្រុមពលរដ្ឋ ដែលនៅក្នុងការសិក្សានេះ ត្រូវបានចាត់ទុកថាជាក្រុម ដែលមានសេចក្ដីប្រាថ្នាខ្ពស់ក្នុងជីវិត (‘aspirational’ city dwellers)។​

    ការចេញផ្សាយការសិក្សា​នោះពន្យល់ថា៖ “​សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា​ដែលមានសេចក្ដីប្រាថ្នាខ្ពស់នោះ គឺយើង​ចង់​ សំដៅទៅលើ​ប្រជាជន​កម្រិតជីវភាពមធ្យម​ ដែលមានចំនួនកាន់តែ​ច្រើនឡើង ទទួល​បានការអប់រំ​​កាន់តែ​ខ្ពស់ ជ្រាបព័ត៌មានកាន់តែច្រើន មានគោលដៅក្នុងជីវិត​ច្បាស់លាស់ មានការ​តាំង​ចិត្ត និង​ការ​ប្ដេជ្ញាក្នុងការ​​លើក​កម្ពស់ ជីវិត​រស់​នៅ​របស់ខ្លួន និង​អ្នកដទៃ”។

    ក្រុមហ៊ុន​ Urbanland បាននិយាយថា ការ​សិក្សា​ស្រាវជ្រាវ គឺយក​លំនាំតាម​​ការ​សិក្សា​ស្រាវជ្រាវ​ស្រដៀងគ្នា របស់ក្រុមហ៊ុន IKEA ជា​ក្រុមហ៊ុនយក្ស​ ដែល​ផ្គត់ផ្គង់​សម្ភារៈ និងគ្រឿង​​សង្ហារឹម​សម្រាប់លំនៅដ្ឋាន​​​ របស់ប្រទេស​ស៊ុយអែត​ ក្រោមចំណងជើងថា “ជីវិត​នៅក្នុងគេហដ្ឋាន” (Life at Home) ដែល​ត្រូវបានបោះពុម្ពផ្សាយជារៀង​រាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មក។

    ៨០% នៃ​អ្នកស្ម័គ្រចិត្តចូលរួម​នៅក្នុងការ​សិក្សាស្រាវជ្រាវ​ បាននិយាយថា សន្តិសុខ​គឺជា​កត្តាសំខាន់មួយ​ក្នុងការពិចារណាមុនពេលសម្រេចចិត្តទិញផ្ទះ​របស់ខ្លួន ហើយ ៥០% លើកឡើងពីបញ្ហានានា​ ទាក់ទង​នឹង​សំឡេង​រំខាន បញ្ហាអនាម័យ ចំណតយានយន្ត និង​ទំនាស់​​​​​រវាងអ្នកជិតខាងជាដើម។

    ៨៤% នៃអ្នកស្ម័គ្រចិត្តចូលរួម​នៅក្នុងការ​សិក្សាស្រាវជ្រាវបាននិយាយថា ជាទូទៅ ពួកគេ​តែងយក​ការងារ​មក​ធ្វើនៅផ្ទះជា​ប្រចាំ ប៉ុន្តែក្នុងនោះមានប្រមាណ ១០% ប៉ុណ្ណោះ ដែល​និយាយថា ពួកគេ​មានទីកន្លែង​សម្រាប់ធ្វើការត្រឹមត្រូវនៅផ្ទះ ដែលក្នុងនោះភាគច្រើនធ្វើការ​ពី​ក្នុងបន្ទប់គេង ឬ​នៅ​បន្ទប់ទទួលភ្ញៀវ ដែលធ្វើឲ្យ​ការងារ​មាន​ផលិតភាព​ទាប​ ដោយសារកង្វះខាតការ​ផ្ចង់អារម្មណ៍ ព្រោះគ្រួសារ​មានភាព​អ៊ូអរ​ និងមមាញឹក។

    បើនិយាយពី​ការ​ជ្រើស​រើស​លំនៅដ្ឋានវិញ គុណភាពនៃការ​រចនា​ផ្ទះ​គឺជា​កត្តា “សំខាន់ខ្លាំង” សម្រាប់ មនុស្ស ៧៥% ដែលបានចូលរួមការសិក្សា​ ហើយ​ក្នុងនោះមានការ​យល់ឃើញថា គម្រោង​អភិវឌ្ឍ លំនៅដ្ឋានថ្មីៗជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជាភាគច្រើនផ្ដោតសំខាន់តែលើការរចនាខាងក្រៅ (exterior design) ដើម្បីប្រណីតភាព ប៉ុន្តែខ្វះការគិតគូរលើការរចនាលំនៅដ្ឋានឲ្យ​​ស្រប​តាមតម្រូវការ និងការ​ប្រើប្រាស់ជាក់ស្ដែង។

    ការចេញផ្សាយការសិក្សាបានសរ​សេរថា៖ “ការ​រចនា​លំនៅដ្ឋាន​ដែលមានគុណភាព​ មិនមែនគ្រាន់តែ​គិត​គូរ ត្រឹម​ថាតើ​លំនៅដ្ឋាននោះត្រូវបានសាងសង់​ឲ្យ​រឹងមាំ​ប៉ុណ្ណា ទីធ្លា​ធំប៉ុណ្ណា សម្ភារសំណង់ថ្លៃ និង​កម្រប៉ុណ្ណា ហើយវាមាន​សោភ័ណភាពស្រស់ស្អាត​ប៉ុណ្ណា​នោះទេ ប៉ុន្តែត្រូវគិត​ថាតើ គុណភាព​នៃការ​រចនាម៉ូត​ទាំងនេះ បំពេញទៅតាម​តម្រូវការ​ និងរបៀបរបប​​រស់នៅជាក់ស្ដែង​របស់ម្ចាស់លំនៅដ្ឋានបានប៉ុណ្ណាដែរ”។

    លោក ហុក កាំង ជា​ស្ថាបត្យករកម្ពុជា និងជា​នាយក​ក្រុមហ៊ុន Urbanland មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវ​នេះបានជួយអោយក្រុមហ៊ុនទទួលបាននូវគុណប្រយោជន៍ និង ព័ត៌មានយ៉ាងសំខាន់ ក្នុងការកែលម្អ​វិធីសាស្ត្រ​ និងពង្រឹងគុណភាពរចនារបស់ខ្លួនសម្រាប់​គម្រោង​ផ្សេងៗ​នាពេលខាងមុខ។

    លោក ហុក កាំង ដែលកាលពីពេលថ្មីៗ​​ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើមក្នុងវិស័យ​អចលនទ្រព្យ​ប្រចាំឆ្នាំ” (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ “មនុស្ស​ជា​ច្រើន​ ដែល​កើត​ក្នុង សម័យ​ក្រោយ​សង្គ្រាម ​ដូចជារូបខ្ញុំ រស់ដឹង​ក្ដីដោយស្ថិត​នៅលំនៅដ្ឋានដែលមានភាព​​​ងងឹត និង​កខ្វក់​ ដែលពុំ​សូវមាន​ មានពន្លឺខាង​ក្នុងគ្រប់គ្រាន់​ ពុំសូវ​មានខ្យល់ចេញចូល ហើយ​ពុំ​សូវគិតគូរពី​​ការ​រចនា​ផ្ទះដែលប្រកបដោយគុណភាពឡើយ ។ ខ្ញុំគិតថា ​នៅសម័យនេះហើយ ពួកគេ​ចង់បាន​ និងគួរទទួលបាន​លំនៅដ្ឋាន​ដែលប្រសើរ​ជាងមុន​ ព្រោះសម្រាប់មនុស្សភាគច្រើន ការទិញផ្ទះគឺជា​ការ​វិនិយោគ​ធំបំផុត​ក្នុងជីវិត​របស់ខ្លួន”។

    លោក បានបន្តទៀតថា៖ “តាម​រយៈ​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​​តម្រូវការ​របស់​​អ្នក​រស់នៅ និង​របៀប​ដែល​យើង​រចនា​​ផ្ទះ​ដើម្បី​បំពេញ​តម្រូវការ​​ទាំងអស់​នោះ យើង​អាច​​ប្រើប្រាស់​ទិន្នន័យ​​នេះ ដើម្បី​បង្កើត​នូវ​គេហដ្ឋាន​ដែល​មាន​លក្ខណៈ​ល្អ​​​ប្រសើរ​ជាង​មុន ដើម្បី​​ឆ្លើយតបទៅនឹង​ការ​ផ្លាស់ប្ដូរ ​​នៃ​តម្រូវការ​របស់​គ្រួសារ​នីមួយៗ​​ស្របពេល​ដែល​ពួកគាត់​កំពុង​មាន​ភាព​លូតលាស់ និង​​រីកចម្រើន”។​

    តាមរយៈគម្រោង​អចលនទ្រព្យ​​ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង​ Raintree និងគម្រោង​ Embassy Central នៅរាជធានីភ្នំពេញ និង​គម្រោង​ Treeline Urban Resort នៅខេត្ត​ សៀម​រាប​ជាដើមនោះ ក្រុមហ៊ុន Urbanland បានបង្ហាញ​ឲ្យឃើញ​ពីគុណតម្លៃ​របស់ខ្លួនរួច​មកហើយ​ តាមរយៈការ​រចនា​ “ដែលយកចិត្តទុកដាក់ពីតម្រូវការ​មនុស្សជាចម្បង​” នៅក្នុងគម្រោងលំនៅដ្ឋាន ការិយាល័យ និងសណ្ឋាគារផ្សេងៗ។

    យ៉ាងណាមិញ លោក ហុក កាំង មានប្រសាសន៍ថា គម្រោង​ខាង​មុខ​​របស់ក្រុមហ៊ុន Urbanland ឈ្មោះថា Chankri Palm Creek ដែលស្ថិតនៅភាគខាង​ត្បូង​រាជធានីភ្នំពេញ គឺជាវត្តមានជាក់ស្តែងបំផុតនៃការរចនា​លំនៅដ្ឋានដែលយកចិត្តទុកដាក់ពីតម្រូវការ​មនុស្សជាចម្បង​(human-centred design) ។

    លោក ហុក កាំង មានប្រសាសន៍ថា៖ “គម្រោងនេះ ជា​គម្រោងអភិវឌ្ឍបុរីដែលមាន លក្ខណៈពិសេសខុសប្លែកស្រឡះពីបុរីដទៃ។ ការ​រចនាផ្ទះ​ខាង​ក្នុងមានមុខងារច្បាស់លាស់​ និងអាចបត់បែនតាមតម្រូវការ និងការផ្លាស់ប្តូររបស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗនៃផ្ទះអាចបម្លែងពីបន្ទប់ទារក ទៅបន្ទប់ក្មេងលេង ទៅបន្ទប់ធ្វើការ ឬទៅជា​ទីកន្លែង ស្ងប់ស្ងាត់​ សម្រាប់​ឪពុក​ម្ដាយ​ដែលមានវ័យចំណាស់​​អាច​គេង​សម្រាក​ពេលថ្ងៃបាន”។

    លោក​បានបន្តទៀតថា៖ “ចំណែកឯទីធ្លាខាង​ក្រៅ យើង​ផ្ដោត​លើ​​ការ​បង្កើតទីធ្លា​សហគមន៍ ដែលមាន​ ពណ៌បៃតង មានម្លប់ត្រឈឹងត្រឈៃ ហើយ​អាច​ប្រើប្រាស់បានពីសំណាក់មនុស្ស​គ្រប់​ជំនាន់នៅក្នុង សហគមន៍នោះ”។

    លោក​បន្ថែមទៀតថា៖ “យើងជឿជាក់ថា ការយកចិត្តទុកដាក់លើតម្រូវការរបស់មនុស្សជាចម្បង នូវរាល់កិច្ចការដែលយើងធ្វើ ​នឹងជួយ​បង្កើនគុណភាព​​ជីវិត​រស់នៅរបស់ពួកគេ​ ផ្ដល់លទ្ធភាព​ឲ្យ​គ្រប់គ្នា​ បានរស់នៅ​កាន់តែ​ប្រសើរជាងមុន ហើយអាច​សម្រេចបាននូវសេចក្ដីប៉ង​ប្រាថ្នា​របស់ខ្លួន។ ការ​សិក្សា​ស្រាវ​ជ្រាវនេះ​ មានសារសំខាន់ណាស់សម្រាប់ពួកយើង​ ក៏ដូចជា​អ្នកដទៃទៀតនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ដើម្បីចូលរួមក្នុងការលើកកម្ពស់ការរចនាលំនៅដ្ឋាន ​ការិយាល័យ និង​កន្លែងផ្សេងទៀត ដែលពិតជាបានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយលើតម្រូវការរបស់មនុស្ស”។

    សម្រាប់​អ្នកដែលចាប់អារម្មណចង់ស្វែង​យល់បន្ថែមអំពី ការចេញផ្សាយការសិក្សា ដែលមានចំណងជើងថា៖ “លំនៅដ្ឋាននាពេលអនាគត” សូម​ចូលទៅគេហទំព័រ​ (https://urbanlandasia.com/the-future-of-home) ហើយទាញយកមក​ប្រើ​ប្រាស់ដោយ​ឥត​គិត​ថ្លៃ។

    អំពីក្រុមហ៊ុន Urbanland

    Urbanland គឺជា​ក្រុមហ៊ុន​​ក្នុងស្រុកមួយ ដែលមានគោលដៅ​បង្កើតទីកន្លែងប្រណីតៗ ​សម្រាប់ឲ្យ​មនុស្ស​រស់នៅ ធ្វើការ និង លេងកម្សាន្ត ដោយ​​ផ្ដោតសំខាន់​លើ​គុណភាព ភាពថិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន​ Urbanland ​ត្រូវបានបង្កើតឡើង​កាលពីឆ្នាំ ២០១៣ ដោយ​ស្ថាបត្យករ គឺលោក ហុក កាំង ដោយ​ក្រុមហ៊ុន​ មានជំនឿថា ការយកចិត្តទុកដាក់លើតម្រូវការមនុស្ស ជាចម្បងនៅ​រាល់​កិច្ច​ការ​ដែលគេធ្វើ នឹង​ជួយបង្កើនគុណភាពជីវិតរស់នៅ​របស់ពួកគេ និង​បង្កើត​បរិយាកាស​ដែលពោរពេញដោយផាសុកភាព។

    Urbanland ជា​​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ ISI GROUP ហើយ​ក្រុមហ៊ុន​បាន​កសាង​កេរ្តិ៍ឈ្មោះ​ របស់ខ្លួន​​ក្នុង​នាមជា​ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ​ដែល​ផ្ដោត​លើ​ការ​រចនា​ និងផ្អែក​លើ​គោលការណ៍ “ផ្ដោតលើតម្រូវការមនុស្សជាចម្បង” (human-centred) ដូចដែល​បានបង្ហាញឲ្យឃើញ​តាមរយៈគម្រោង​ជោគជ័យ​ដែល​ទទួលបានពានរង្វាន់ដូចជា គម្រោង Raintree (ការិយាល័យពាណិជ្ជកម្ម) គម្រោង Embassy Residences និង Embassy Central (ខុនដូប្រណីត) សណ្ឋាគារ​បែប​សិល្បៈ និងការ​រចនាដំបូងគេ​របស់ខេត្ត​សៀម​រាប ឈ្មោះថា Treeline Urban Resort និង គម្រោង​មេ​ KMH Park ស្ថិត​នៅលើដងវិថីវេង ​ស្រេង ដែលជាគម្រោង​​បណ្ដុំ ការិយាល័យ កន្លែងប្រកបអាជីវកម្ម​ លំនៅដ្ឋាន សួនច្បារ និង​ទីធ្លាកម្សាន្ត។

    គម្រោងមួយ​ក្នុង​ចំណោម​គម្រោង​នានា​របស់​ Urbanland ដែលនឹងមានវត្តមានក្នុងពេលឆាប់ៗ ខាងមុខនេះ គឺ​គម្រោង​លំនៅដ្ឋាន​ដ៏ធំនៅ​ភាគខាង​ត្បូង​រាជធានីភ្នំពេញ។ តាមរយៈការ​ប្រើវិធីសាស្ត្រ “ផ្ដោតលើតម្រូវការមនុស្សជាចម្បង” ដោយស្ដាប់ និង​ស្វែងយល់ថាតើអតិថិជន​ចង់បានអ្វីពិតប្រាកដ​ ពី​លំនៅដ្ឋានរបស់ខ្លួននោះ ក្រុមហ៊ុន Urbanland កំពុង​​ធ្វើការរចនា​នូវលំនៅដ្ឋានថ្មីទាំងនេះ ដោយគិតគូរតាំងពីផ្នែកក្នុង​រហូតដល់​ក្រៅ ដោយ​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ​ក្នុងការ​ធានា​ឲ្យបាននូវគុណភាព ភាពឋិតថេរ និង​ភាពផ្ចិតផ្ចង់។

    សូម​ចូលទៅគេហទំព័រ www.urbanlandasia.comសម្រាប់ព័ត៌មានបន្ថែម៕

  • Luiz Saurez បង្កើតគ្រាប់បាល់ 3គ្រាប់ ក្នុងប្រកួតដំបូងឱ្យ AT Madrid

    Luiz Saurez បង្កើតគ្រាប់បាល់ 3គ្រាប់ ក្នុងប្រកួតដំបូងឱ្យ AT Madrid

    កាលពីយប់ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2020 កន្លងទៅនេះ ក្លិបបាល់ទាត់ Atlético de Madrid បានយកឈ្នះក្រុមបាល់ទាត់ Granada ដោយលទ្ធផល 6ទល់នឹង1 ក្នុងការប្រកួតលីកកំពូលអេស្ប៉ាញ ​La Liga ។

    ​ការប្រកួតនេះ គឺជាការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្សែប្រយុទ្ធ Luiz Saurez ឱ្យក្លិប ​AT Madrid ដែលខ្លួនគេ រកបាន 2គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ស៊ុតបញ្ជូលទីបាន 1គ្រាប់។ យ៉ាងណាមិញ​នេះគ្រាន់​តែជាការ​ប្រកួត​ទី1 ​សម្រាប់​ក្រុម AT Madrid ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​ល្អ Granada ​ដល់​ទៅ 6-1 ​ទៅ​ហើយ។

    គួរឱ្យដឹងដែរថា Luiz Saurez គឺជាអតីតកីឡាករខ្សែប្រយុទ្ធរបស់ Barcelona ដែលបានរួមរស់នៅទីនោះ ដល់ទៅ 7ឆ្នាំ ដោយក្នុងនោះ គេរកគ្រាប់បាល់បាន 147គ្រាប់ ក្នុងការបង្ហាញខ្លួនបាន 191លើក៕

  • Instagram អាប់ឌែតមុខងារ1 ស្រដៀង TikTok អាចថតវីដេអូបង្ហោះបានជាង 30វិនាទី

    Instagram អាប់ឌែតមុខងារ1 ស្រដៀង TikTok អាចថតវីដេអូបង្ហោះបានជាង 30វិនាទី

    Instagram ទើប​នឹង​បញ្ចេញ​កំណែប្រែ​ជំនាន់​ថ្មី1 ​ដែលចេញ​មក​ជាមួយ​មុខងារ​ ​ឈ្មោះ​ថា Reels ​ដែល​វា​មាន​នាទី​ស្រដៀង​នឹង​ TikTok ដែរ​។ ​មុខងារនោះ បើក​ឱ្យ​អ្នក​ប្រើប្រាស់ អាច​ថត​វីដេអូ​លេង​សើចៗ​យូរជាង 30វិនាទី និងអាច​ថត​វីដេអូ​ទាំង​នោះ​ទុក (record)​ ឱ្យ​វែង​ជាង 10វិនាទី​បន្ថែម និង​អាច​ឱ្យ​អ្នក​ធ្វើការ​កែកុន ឬ​លុប​វា​ចោល​ក៏បាន។

    ​លើស​ពី​នេះ Instagram ក៏​បើក​ឱ្យ​អ្នក​ប្រើប្រាស់ អាច​យក​វា​ទៅ Share បាន​ច្រើន​ទម្រង់​ជាមួយ​នឹង​កម្មវិធី​ Social media ជា​ច្រើន​ផង​ដែរ។ សូមរំឭក​ផង​ដែរ​ថា បន្ទាប់ពី TikTok ​រង​ការ​វាយប្រហារ​ដោយ​រដ្ឋាភិបាល​អាមេរិក គេ​សង្កេត​ឃើញ​ថា មាន​កម្មវិធី​ជាច្រើន​ដែល​បាន​ប្រឹងប្រែង​អភិវឌ្ឍ​មុខងារ​ថ្មីៗ​ស្រដៀង​នឹង​ TikTok ក្នុង​ចេតនា​ទាញ​យក​អ្នក​ប្រើ​ឱ្យបានច្រើន៕

  • លោក អុិន សុភិន បកស្រាយការពិតប្រាប់អ្នករិះគន់កម្មវិធី Miss Grand Cambodia

    លោក អុិន សុភិន បកស្រាយការពិតប្រាប់អ្នករិះគន់កម្មវិធី Miss Grand Cambodia

    លោក អ៉ិន សុភិន បានបង្ហាញប្រតិកម្មខ្លាំងៗតបនឹងអ្នករិះគន់ដែលបានលើកឡើងថា កម្មវិធី Miss Grand Cambodia ឆ្នាំ2020 ដែលទើបតែបានបញ្ចប់ មានបរិយាកាសអវិជ្ជមានច្រើន និងថាក្រុមការងាររបស់លោកធ្វើឱ្យអាម៉ាស់ក្នុងខ្សែរភ្នែកអន្តរជាតិ។ លោកថ្លែងបញ្ជាក់ថា លោកស្វាគមន៍រាល់ការរិះគន់បែបស្ថាបនាតែចំពោះការរិះគន់បែបមាក់ងាយ និងជាន់ពន្លិចមកលើការប្រឹងប្រែងរបស់លោក និងក្រុមការងារនោះលោកមិនទទួលយកនោះឡើយ។

    លោកថា កម្មបិធីមួយនេះទម្រាំតែដើរដល់ទីបញ្ចប់គឺម្នាក់ៗពិបាកគ្រប់គ្នា ទំាងក្រុមការងារ និងបេក្ខនារីដោយផ្ទាល់។ ក្នុងនោះបរិយាកាសនៃការរៀបចំក៏មិនស្រួលនោះដែរ ដោយសារតែផ្ទុះបញ្ហាកូវីដ តែកម្មវិធីមួយនេះនៅតែបញ្ចប់បានជោគជ័យ។ លោកថាអ្នកខ្លះរិះគន់លើពិធីករ ពិធីការិនី តែលោកមិនអាចយកពិធីករពិធីការិនីខាងក្រៅដែលគ្មានការស្វែងយល់ពីកម្មវិធីទាំងមូលឱ្យមកអត្ថាធិប្បាយពីកម្មវិធីមួយនេះបានឡើយ។

    លោកបន្តថា ពិធីករពិធីការិនីគឺពួកគាត់ជាក្រុមការងាររៀបចំដូច្នេះបើមិនលើកទឹកចិត្តអ្នកទាំងពីរ ក៏កម្មវិធីទាំងមូលមិនអាចមានថ្ងៃនេះដែរ។ ពាក់ព័ន្ធនឹងអ្នកថាកម្មវិធីរបស់លោក រញ៉េរញ៉ៃពេលប្រគល់ពាន លោកថាវាមិនមែនជារឿងចម្លែកនោះទេព្រោះនេះគឺជាបទពិសោធន៍លើកដំបូង ហើយកំហុសដែលបានកើតឡើងក៏ជារឿងអចេតនាតែប៉ុណ្ណោះ។ ក្នុងនោះលោកថាមានឧបសគ្គជាច្រើនផ្សេងទៀតកើតឡើងដូចជា បីថ្ងៃមុនប្រកួតស្តាតអូឡាំពិកបែជាប្រកែកមិនឱ្យរៀបចំដោយលើកហេតុផលថាខ្លាចផ្ទុះកូវីដ ។

    ដូច្នេះហើយទើបធ្វើឱ្យប្រព័ន្ធឆាកភ្លើងដែលបានត្រៀមជាស្រេចនៅស្តាតអូឡាំពិក មិនអារើយកមករៀបនៅទីតាំងថ្មីបាន សូម្បីតែប្រព័ន្ធអុបតិចសម្រាប់ផ្សាយបន្តផ្ទាល់តបស់ប៉ុស្តិ៍លេខ5 ក៏មិនអាចរើមកទីតាំងថ្មីទាន់ហើយធ្វើឱ្យការផ្សាយបន្តផ្ទាល់មានបញ្ហា ដែលនាំឱ្យពន្យាពេលកម្មវិធី។ បេក្ខនារីដែលគ្រងឈុតបុរាណភាគច្រើនក៏ត្រូវវិញ្ញាណសន្ឋិតមិនអាចឡើងឆាកបានតាមម៉ោងកំណត់ ដែលសុទ្ធតែបង្កឱ្យកម្មវិធីត្រូវរយាលព្រោះត្រូវការពេលវេលាដោះស្រាយ។

    សរុបមកលោកថា អ្នករិះគន់មិនដឹងពីផលវិបាកនោះទេ តែលោកនិងក្រុមការងារគឺពោពេញដោយភាពស្មុគស្មាញទម្រាំតែដំណើរការកម្វិធីមួយនេះបានចប់។ នៅក្នុងពិធីនោះក៏មានការញ៉ំាអាហារសាមគ្គី និងលើកឡើងពីបញ្ហាផ្សេងៗម្ដងម្នាក់ៗ ពីសំណាក់ Miss Grand Cambodia ដែលបានទទួលពានទាំងអស់នោះផងដែរ៕

  • លីកទី2 របស់កម្ពុជា មាន 10ក្រុមចូលរួមប្រកួត

    លីកទី2 របស់កម្ពុជា មាន 10ក្រុមចូលរួមប្រកួត

    ការប្រកួតលីគទី2 នេះ មានក្រុមចូលរួមចំនួន 10ក្រុម រួមមាន សៀមរាបអេហ្វស៊ី, កោះកុងអេហ្វស៊ី, ឫទ្ធីសែន, សមាគមបាល់ទាត់ព្រៃវែង, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ, ស្វាយរៀង, កំពង់ស្ពឺ, ISI Dangkor Senchey, យុវជនភ្នំពេញក្រោន និង Tiffy Army U21។

    ក្នុងនោះដែរ ក្រុមជើងឯកនឹងបានឡើងមកលេងនៅលីកកំពូលកម្ពុជា រដូវកាលក្រោយ ឆ្នាំ2021 តែប្រសិនបើក្រុមជាជើងឯកនោះ មានក្រុមធំនៅលីកកំពូលកម្ពុជា (យុវជនភ្នំពេញក្រោន និង Tiffy Army U21) តំណែងឡើងទៅកាន់លីកកំពូលនឹងបានទៅលើក្រុមរងជើងឯក។ តែប្រសិនបើក្រុមលេខ2 នោះក៏ជាក្រុមដែលមានក្រុមធំនៅលីកកំពូលទៀតនោះ នឹងគ្មានក្រុមឡើងទៅលីកកំពូល​ 2021ឡើយ៕

    ចំពោះហេតុផលដែលសហព័ន្ធបាល់ទាត់កម្ពុជា ជ្រើសយកតែ 1ក្រុម ព្រោះសហព័ន្ធចង់បានក្រុមដែលខ្លាំងមួយ មានកម្រិតប្រកួតប្រជែងខ្ពស់នៅក្នុងលីកកំពូលកម្ពុជាឆ្នាំ2021៕

  • Google លុប 17កម្មវិធី លើ Play Store ដោយសាររកឃើញបង្កប់មេរោគ malware

    Google លុប 17កម្មវិធី លើ Play Store ដោយសាររកឃើញបង្កប់មេរោគ malware

    ថ្មីៗ​នេះ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​របស់ Google បាន​សម្រេច​ដក​កម្មវិធី​នៅ​ Play Store ច្រើន​ជាង 17កម្មវិធី ​បន្ថែម​ទៀត ​ក្រោយ​រក​ឃើញ​ថា កម្មវិធី​ទាំង​នោះ​មាន​បង្កប់​នូវ​កូដ​មេរោគ (aka Bread) malware ។

    ​ខាងក្រោម​នេះគឺ​ជា តារាង​ឈ្មោះ​កម្មវិធី​ទាំង​នោះ បើ​សិន​អ្នក​កំពុង​ប្រើ​ ចូរឆាប់​លុប​ចោល​ទៅ ចៀសវាង​ប៉ះពាល់​ដល់​ទិន្នន័យ​សំខាន់ៗ​របស់​អ្នក៖

    • Mint Leaf Message-Your Private Message
    • Unique Keyboard – Fancy Fonts & Free Emoticons
    • Tangram App Lock
    • Direct Messenger
    • Private SMS
    • One Sentence Translator – Multifunctional Translator
    • Style Photo Collage
    • Meticulous Scanner
    • Desire Translate
    • Talent Photo Editor – Blur focus
    • Care Message
    • Part Message
    • Paper Doc Scanner
    • Blue Scanner
    • Hummingbird PDF Converter – Photo to PDF

    All Good PDF Scanner

  • តារាចម្រៀងសាន់ដេ អ៊ីណូ ប្រាប់ពីគោលបំណងធំក្នុងឆ្នាំនេះ

    តារាចម្រៀងសាន់ដេ អ៊ីណូ ប្រាប់ពីគោលបំណងធំក្នុងឆ្នាំនេះ

    កាលពីង្ងៃទី 27 កញ្ញា ឆ្នាំ 2020 តារាចម្រៀង សាន់ដេ លោក អ៊ីណូ (Eno) មិនត្រឹមតែធ្វើពិធីខួបកំណើតដូចឆ្នាំមុនៗប៉ុណ្ណោះទេ លោកក៏បានប្រកាសបើកសម្ភោធឃ្លាំងរថយន្ត ដែលមានសេវ៉ាកម្មទិញលក់ និងជួសជុលរថយន្តនៅជិតផ្សារទំនើប Aeon2 ដែលប្រើដើមទុនរហូតដល់ជាងកន្លះលានដុល្លារផងដែរ។ នេះជាអាជីវកម្មផ្ទាល់ខ្លួនបន្ទាប់ពីលោកត្រូវគេដឹងថាមានអាជីពលក់ឡានកន្លងមកផងដែរ។ លោក Eno ថ្លែងក្នុងកិច្ចសម្ភាសន៍ថា បន្ទាប់ពីលោកទទួលបានបទពិសោធន៍ច្រើននៅក្នុងមុខរបរលក់ឡាន និងមានការចូលរួមពីក្រុមគ្រួសាររបស់លោក ទើបលោកសម្រេចបើកអាជីវកម្មថ្មីនេះឡើងដោយដាក់ឈ្មោះថា Eno Auto Car ដែលនេះគឺជាឃ្លាំងលក់រថយន្តមួយផ្ទាល់ខ្លួន។

    ម្យ៉ាងមកពីលោកចង់ធ្វើពិធីនេះឱ្យអធិកអធមផងទើបសម្រេចបើកសម្ភោធចំថ្ងៃខួបកំណើតតែម្ដង ដោយលោកអញ្ជើញភ្ញៀវអ្នកសិល្បៈប្រមាណជាង 300 នាក់អញ្ជើញចូលរួម។ លោក Eno បន្តថា ហេតុផលដែលលោក ហ៊ានបើកអាជីវកម្មលក់ឡានដោយផ្ទាល់ខ្លួននេះ គឺដោយសារតែលោកមើលឃើញនូវយុត្តិសាស្ត្រជោគជ័យរួចទៅហើយស្របគ្នាដែលទីផ្សារលក់ឡានរបស់លោកមានអតិថិជនទូទាំងប្រទេសទទួលស្គាល់រួចមកហើយ ជាពិសេសគឺយុទ្ធសាស្ត្របង់រំលោះជាមួយនឹងលក្ខខ័ណ្ឌងាយៗ លក់តម្លៃទាបជាងទីផ្សារ និងលក់តែរថយន្តមិនបុក មិនកាត់ត ហើយមានសេវ៉ាធានាត្រឹមត្រូវ។

    យានដ្ឋានរបស់លោកមានលក់ទាំងរថយន្តធម្មតា និងសេរីទំនើប ហើយបើទោះបីជាលោកជោគជ័យនឹងអាជីវកម្មលក់ឡានមួយនេះក៏លោកនៅតែប្រកាន់ជំហរមិនដកថយក្នុងអាជីបសិល្បៈនោះដែរ ដោយលោកនឹងដើរឱ្យជោគជ័យទន្ទឹមគ្នា។ លោកថា សប្បាយចិត្តដែលពិធីសំខាន់របស់ខ្លួនបើទោះបីជាមានការរំខានដោយភ្លៀង ក៏មានសិល្បៈករ និងភ្ញៀវអញ្ជើញចូលរួមពេញរោងផងដែរ ជាពិសេសគែឺតារាល្បីៗ ដែលលោកមានទំនាក់ទំនងនៅក្នុងសង្គមសិល្បៈ។