ការស្វែងយល់អំពីអ្នកគាំទ្រ និងប្រើប្រាស់ “ខឿនសេដ្ឋកិច្ចបែប fandom” គឺជាអាថ៌កំបាំងដែលជួយឱ្យ Bang Si-Hyuk ដែលជាម្ចាស់នៃក្រុមចម្រៀង BTS ទទួលបានជោគជ័យ។
Bang Si-Hyuk ត្រូវបានគេស្គាល់ថា ជាអ្នកនៅពីក្រោយជោគជ័យនៃក្រុមចម្រៀង BTS ដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង។ ថ្មីៗនេះ ក្រុមហ៊ុនគ្រប់គ្រងសិល្បកររបស់ Bang Si-Hyuk គឺ Big Hit Entertainment បានប្រកាសឱ្យដឹងថា ការ IPO របស់ពួកគេនឹងត្រូវលក់ក្នុង 135,000វ៉ុន ដែលស្មើនឹង115ដុល្លារអាមេរិកក្នុង1ហ៊ុន ហើយតម្លៃរបស់ក្រុមហ៊ុននេះក៏បានឡើងដល់ជាង4.1ពាន់លានដុល្លារផងដែរ។ ប្រការនេះមានន័យថា លោក Bang ដែលជា CEO និងជាភាគហ៊ុនិកធំជាងគេរបស់ Big Hit Entertainment នឹងក្លាយជាមហាសេដ្ឋីនាពេលដ៏ខ្លីខាងមុខ។ នេះបើតាម Bloomberg Billionaires Index។
មិនត្រឹមតែល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ តែ BTS ថែមទាំងត្រូវបានយុវវ័យនៅក្នុងប្រទេសជាច្រើនចូលចិត្ត ក្នុងនោះមានសហរដ្ឋអាមេរិក ដែលមានអាល់ប៊ុមចំនួន4 ឈរលើកំពូលតារាង Billboard 200។ បទចម្រៀង “Dynamite” របស់ BTS ក៏បានកាន់កាប់តំណែងជើងឯកនៅលើ Billboard Hot 100 ផងដែរ។
ដូច្នេះ តើគន្លឹះអ្វីខ្លះ ដែលនាំឱ្យ Bang Si-Hyuk ទទួលបានជោគជ័យបែបនេះ?
នៅក្នុងកិច្ចសម្ភាសមួយជាមួយនឹង Fast Company កាលពីឆ្នាំ2019 លោក Bang បានឱ្យដឹងថា៖ “ខ្ញុំមិនបានអានសៀវភៅច្រើនរបស់ក្រុមមេដឹកនាំជំនួញ ឬ CEO នោះទេ ប៉ុន្តែ ថ្មីៗនេះ ខ្ញុំបានអានអំពីគំនិតមួយចំនួនដែលបង្ហាញអំពី “ការសង្កេតទៅលើអតិថិជន” របស់លោក Jeff Bezos។ យើងខ្ញុំក៏ដូច្នេះដែរ គឺតែងតែផ្ដោតទៅលើខ្លឹមសារ រួមទាំងអ្នកគាំទ្រ”។
កន្លងមក កំពូលមហាសេដ្ឋី Jeff Bezos ធ្លាប់បានឱ្យដឹងថា មូលហេតុដែលនាំឱ្យក្រុមហ៊ុន Amazon ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដូចបច្ចុប្បន្ន គឺដោយសារពួកគេតែងតែ “សង្កេតទៅលើអតិថិជន”។
នៅក្នុងករណីរបស់លោក Bang “អតិថិជន” គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់ BTS ដែលត្រូវបានគេស្គាល់ថាជា fandom (ក្រុមអ្នកគាំទ្រ) នោះគឺ “ARMY”។
“Fandom K-pop មាន “ទឹកមាត់ប្រៃខ្លាំងណាស់”។ ពួកគេនឹងបញ្ចេញយោបល់របស់ខ្លួន សូម្បីតែនៅពេលអ្នកមិនបានប្រឹងប្រែងដើម្បីធ្វើតាមអ្វីដែលពួកគេចង់បាន។ យើងនឹងមិនអាចធ្វើកិច្ចការរបស់ខ្លួនបានល្អ បើសិនជាមិនចំណាយពេលស្ដាប់យោបល់របស់អ្នកគាំទ្រនោះទេ” លោក Bang បានថ្លែងបែបនេះជាមួយសារព័ត៌មាន Time កាលពីឆ្នាំទៅ។
លោក Bang បន្តថា៖ អ្នកគាំទ្រ K-pop ចង់មានភាពស្និទ្ធស្នាលជាមួយនឹង Idol របស់ពួកគេ។ ដូច្នេះ ការធ្វើការជាមួយ fandom របស់ BTS គឺជាសេវាកម្មដ៏ធំបំផុតមួយដែល Big Hit ផ្ដល់ជូន”។
ក្រុមហ៊ុន Big Hit Entertainment បានអភីវឌ្ឍថ្នាលទំនាក់ទំនងបែបបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Weberse ដែលបង្កើតឡើងសម្រាប់តែអ្នកគាំទ្ររបស់ K-pop និង BTS ដែលនេះបាននិងកំពុងជួយឱ្យពួកគេតភ្ជាប់ទំនាក់ទំនង និងទិញដូរទំនិញពីគ្រប់ទីកន្លែងក្នុងពិភពលោក។
ក្រុមចម្រៀង BTS
Big Hit Entertainment បានបង្ហើបប្រាប់ Billboard ថា ពួកគេរកបាន 587.2ពាន់លានវ៉ុន (ប្រហែល507.9លានដុល្លារអាមេរិក)កាលពីឆ្នាំ2019។ ដោយឡែក BTS បានរួមចំណែកជាង87% នៃប្រាក់ចំណូលសរុបរបស់ Big Hit Entertainment នៅក្នុងពាក់កណ្ដលដើមឆ្នាំ2020នេះ និងជាង97% នៅក្នុងពាក់កណ្ដាលដើមឆ្នាំ2019។
ជាក់ស្ដែង បច្ចុប្បន្នមានក្រុមអ្នកគាំទ្រជាច្រើនរបស់ BTS កំពុងតែនាំគ្នាសម្រុកចុះឈ្មោះទិញមូលបត្ររបស់ Big Hit Entertainment ដើម្បីគាំទ្រដល់ Idol របស់ពួកគេ។ តាមផែនការ ក្រុមហ៊ុន Big Hit Entertainment នឹងឡើងផ្សារហ៊ុន (ធ្វើ IPO) នាខែតុលាខាងមុខ៕
កាលពីយប់ថ្ងៃច័ន្ទ ទី28 ខែកញ្ញា ឆ្នាំ2020 កន្លងទៅនេះ ក្លិបបាល់ទាត់ Manchester City បានប្រកួតចាញ់ក្រុមកំពូលតារាងទើបតែឡើងជើង Leicester City ក្នុងលទ្ធផលទក់សាច់គឺ 5ទល់នឹង2 ដែលអាចនិយាយបានថា ជាការប្រកួតដែលចាញ់ច្រើនបំផុតក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះរបស់ Man City។
បើតាមការចុះផ្សាយរបស់គេហទំព័រក្លិបព័រទុយហ្គាល់ Benfica បានឱ្យដឹងថា Ruben Dias ត្រូវបាន Manchester City ទិញបានក្នុងតម្លៃជិត 80លានដុល្លារ ជាមួយនឹងប្រាក់បន្ថែមចំនួនជាង 5លានដុល្លារទៀត។
គួរឱ្យដឹងដែរថា ទោះបីជាបែបនេះក្តី ក្លិប Man City មិនទាន់ប្រកាសជាផ្លូរការនៅឡើយទេ គឺបានត្រឹមតែបង្ហើបថា នឹងមានកីឡាករថ្មី មកចូលរូមជាមួយ ដោយរង់ចាំប្រកាស នៅថ្ងៃបង្ហាញខ្លួនជាផ្លូវការតែម្តង៕