Category: សង្គម និងសេដ្ឋកិច្ច

  • វិធីរៀបចំតុញ៉ាំអាហារបែបសកល សម្រាប់ទទួលភ្ញៀវគ្រប់ឋានៈ ដែលបងៗស្រ្តីមេផ្ទះគួរតែដឹង…

    វិធីរៀបចំតុញ៉ាំអាហារបែបសកល សម្រាប់ទទួលភ្ញៀវគ្រប់ឋានៈ ដែលបងៗស្រ្តីមេផ្ទះគួរតែដឹង…

    ការរៀបចំតុអាហារ(តុញ៉ាំបាយ)អាចរាប់បានថា ជាសុជីវធម៌ដ៏សំខាន់ម្យ៉ាងក្នុងបន្ទប់ទទួលទានអាហារ ដូច្នេះបើបងៗស្រ្តីមេផ្ទះចង់ចេះ និងចង់យល់ដឹងពីវិធីរៀបចំតុអាហារបែបសកលរយៈបឋម ព្រមទាំងរៀនយល់ដឹងពាក់ព័ន្ធនឹងឧបករណ៍នៅលើតុទទួលទានអាហារដែលគួរដឹងនោះ ថ្ងៃនេះឡារ៉ែនមានរឿងរ៉ាវពាក់ព័ន្ធនឹងវិធីរៀបចំតុញ៉ាំអាហារសម្រាប់ប្រើការក្នុងឱកាស និងពិធីជាច្រើនមកជម្រាបជូន ធានាថា ចេះហើយអាចរៀបចំទទួលភ្ញៀវបានដោយមិនខ្មាសអ្នកណាឡើយ។

    គោលការណ៍រៀបចំតុទទួលទានអាហារ

    ជាគោលការណ៍ ការរៀបចំតុអាហារបែបសកលដែលគួរដឹងជាដំបូងនោះគឺ លំដាប់នៃការរៀបចំឧបករណ៍ប្រើសម្រាប់ការញ៉ាំអាហារ(ស្លាបព្រា សម-ល-)។ ដោយសារតែសុជីវធម៌នៃការទទួលទានអាហារបែបសកល នឹងចាប់ផ្ដើមប្រើឧបករណ៍នៅលើតុពីផ្នែកខាងក្រៅចូលមកផ្នែកខាងក្នុង ដូច្នេះទើបពេលយើងរៀបចំតុអាហារ យើងត្រូវរៀបឧបករណ៍សម្រាប់ញ៉ាំអាហារដែលលើកមកក្រោយនៅខាងក្នុង ជាប់នឹងចានសម្រាប់ញ៉ាំអាហារចម្បង(ចានបាយ) ចំណែកឧបករណ៍សម្រាប់ញ៉ាំអាហារដែលលើកមកមុន ក៏រៀបបន្តបន្ទាប់ចេញមកខាងៗតាមលំដាប់។

    ក្រៅពីនេះ យើងគួរចៀសវាងការដាក់ឧបករណ៍ប្រភេទនីមួយៗលើសពី3 ផងដែរ តែបើសិនជាពេលញ៉ាំអាហារណាដែលចាំបាច់ត្រូវប្រើឧបករណ៍ប្រភេទណាមួយច្រើនជាង3 នោះ ចូរយកឧបករណ៍ដែលប្រើសម្រាប់ញ៉ាំអាហារដែលលើកមកមុនមករៀបទុកជាមុន ចំណែកអាហារដែលលើកមកក្រោយ ដូចជាបង្អែមជាដើមនោះ ចូរយកឧបករណ៍ដែលត្រូវប្រើមករៀបដាក់ក្នុងអំឡុងការទទួលទានមុននឹងលើកមុខម្ហូបនោះមក…អ៎ ហើយពេលរៀបកាំបិត ក៏កុំភ្លេចបែរមុខកាំបិតចូលមករកចានអាហារ(ចានបាយ)ដើម្បីសុវត្ថិភាពផង និងអ្វីដែលសំខាន់គួរពិនិត្យមើលចុង និងដងឧបករណ៍ផ្សេងៗទាំងនោះឱ្យរៀងគ្នាស្ថិតក្នុងកម្ពស់ស្មើគ្នា ដើម្បីភាពស្រស់ស្អាត រួមទាំងគួរទុកចន្លោះឆ្ងាយពីគ្នារវាងឧបករណ៍នីមួយៗប្រមាណជាកន្លះអ៊ិញផងដើម្បីភាពមានរបៀប។

    អូខេ នៅពេលបានដឹងអំពីគោលការណ៍នៃការរៀបចំតុអាហាររយៈបឋមហើយ លើកនេះយើងនាំគ្នាមកមើលពីវិធីរៀបចំតុអាហារបែបសកលក្នុងឱកាសនីមួយៗវិញម្ដងប្រសើរជាង។

    វិធីរៀបចំតុអាហារបែបធម្មតា

    វិធីរៀបចំតុអាហារបែបធម្មតា ប្រើសម្រាប់ទទួលទានអាហារជុំគ្នាឯងក្នុងក្រុមគ្រួសារ ដែលនៅលើតុនឹងប្រកបដោយ ចានបាយនៅត្រង់កណ្ដាល ព្រមជាមួយកន្សែងជូតមាត់បត់ដាក់នៅលើចាន ឬនៅដាក់ខាងឆ្វេងនៃចានបាយក្រោមសមក៏បាន ដោយអ្នកអាចដាក់បន្ទះក្រដាសទ្រចាននៅក្រោមចានបាយដើម្បីភាពស្រស់ស្អាត និងដើម្បីការពារភាពកខ្វក់បានផងដែរ។ ចំណែកឧបករណ៍ផ្សេងទៀត ចូររៀបចំដាក់តម្រៀបព័ទ្ធជុំវិញចានបាយតាមទីតាំងដូចតទៅនេះ ៈ

    – ខាងឆ្វេងនៃចានបាយ ៈ សម

    – ខាងស្ដាំនៃចានបាយ(ដាក់រៀងគ្នាពីក្នុងចេញទៅខាង) ៈ កាំបិត និងស្លាបព្រា

    – ខាងលើបញ្ឆិតទៅខាងស្ដាំនៃចានបាយ ចន្លោះចាន និងកាំបិត ៈ កែវទឹក

    សម្រាប់ពេលអាហារណាដែលមាននំប៉័ង និងប័រផងនោះ ចូរយកចាននំប៉័ង និងកាំបិតលាបប័រមកដាក់នៅផ្នែកខាងលើបញ្ឆិតទៅខាងឆ្វេងនៃចានបាយ ឬបរិវេណខាងលើសមឡើងទៅ។

    វិធីរៀបចំតុអាហារបែបមិនផ្លូវការ

    វិធីរៀបចំតុអាហារបែបមិនផ្លូវការ ស័ក្តិសមសម្រាប់ពេលញ៉ាំអាហារដែលត្រូវការឱ្យមានភាពពិសេសខ្លាំងជាងមុនឡើងបន្តិច ដោយយើងត្រូវរៀបចំដាក់ចានបាយនៅចំកណ្ដាលបន្ទះក្រដាសទ្រចាន ព្រមទាំងដាក់ចានញាំបន្លែ(សាលាដ) និងកូនចានស៊ុបនៅខាងលើចានបាយផងដែរ ឯសម្រាប់កន្សែងជូតមាត់ ក៏អាចដាក់នៅលើចានបាយបានដែរ ឬបើអ្នកណាចង់ដាក់នៅខាងឆ្វេងនៃចានបាយក៏អាចធ្វើបានដែរ។ ចំណែកឧបករណ៍ផ្សេងទៀត ចូររៀបចំដាក់ដូចតទៅ ៈ

    (នៅមានត)

  • ស្ត្រី5​រូប​ដែល​មាន​ទ្រព្យ​ច្រើន​​ជាង​គេ​បង្អស់​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ពិភព​លោក

    ស្ត្រី5​រូប​ដែល​មាន​ទ្រព្យ​ច្រើន​​ជាង​គេ​បង្អស់​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​ពិភព​លោក

    យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមានរបស់សារព័ត៌មាន Forbes បច្ចុប្បន្នអ្នកស្រី Yang Huiyan គឺជាមហាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក ដោយមានទ្រព្យសម្បត្តិឡើងដល់28.9ពាន់លានដុល្លារអាមេរិក។

    1. Yang Huiyan៖ 28.9ពាន់លានដុល្លារអាមេរិក

    ស្ត្រីអ្នកជំនួញវ័យ39ឆ្នាំរូបនេះ កាន់កាប់ភាគហ៊ុន57% និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអចលនទ្រព្យ Country Garden ដែលឪពុករបស់នាងជាអ្នកបង្កើតឡើង។ តាំងតែពីតូច Yang Huiyan ត្រូវបានឪពុកសង្ឃឹម ជឿជាក់ និងបណ្ដុះបណ្ដាលដើម្បីបន្តគ្រប់គ្រងក្រុមហ៊ុន។

    Yang Huiyan៖ 28.9ពាន់លានដុល្លារអាមេរិក
    អ្នក​ស្រី​ Yang Huiyan៖ មាន​ទ្រព្យ​ 28.9ពាន់លានដុល្លារ​អាមេរិក

    ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Yang Huiyan បានចូលសិក្សាផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យ Ohio (អាមេរិក)។ ឆ្នាំ2003 នាងបានបញ្ចប់ការសិក្សា និងបានត្រលប់មកស្រុកកំណើត (ទីក្រុង Foshan ខេត្ត Guangdong) នៅប្រទេសចិន ដើម្បីជួយធ្វើការក្នុងក្រុមហ៊ុនរបស់គ្រួសារ។

    2. Wu Yajun៖ 16ពាន់លានដុល្លារអាមេរិក

    Wu Yajun កើតឆ្នាំ1964 នៅក្នុងខេត្ត Chongqing ប្រទេសចិន។ អ្នកស្រីធ្លាប់ធ្វើជាកម្មការិនី និងអ្នកកាសែត។ ឆ្នាំ1993 អ្នកស្រី Wu បានបង្កើតក្រុមហ៊ុន Longfor Properties ដោយឈរឈ្មោះជាមួយនឹងស្វាមី Cai Kui។ ក្រុមហ៊ុននេះ មានជំនាញខាងសាងសង់បុរីលំនៅដ្ឋាន។

    ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក
    Wu Yajun៖ 16ពាន់លានដុល្លារអាមេរិក

    ឆ្នាំ2012 អ្នកស្រី និងស្វាមី បានលែងលះគ្នា។ បច្ចុប្បន្ន លោក Cai Kui លែងមានតួនាទីអ្វីនៅក្នុងក្រុមហ៊ុននេះទៀតហើយ។

    3. Kwong Siu-hing៖ 12ពាន់លានដុល្លារ

    អ្នកស្រី Kwong Siu-hing គឹជាភរិយារបស់លោក Kwok Tak-seng ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties។ លោក Kwok បានទទួលមរណភាពកាលពីឆ្នាំ1990។ អ្នកស្រី Kwong បានឡើងធ្វើជាប្រធានក្រុមហ៊ុនចាប់ពីឆ្នាំ2008 រហូតដល់ឆ្នាំ2011។

    ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក
    អ្នកស្រី Kwong Siu-hing រូបកណ្ដាល។

    បច្ចុប្បន្ន មហាសេដ្ឋិនីរូបនេះ នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់របស់ក្រុមហ៊ុន Sun Hung Kai ដោយកាន់កាប់ភាគហ៊ុនចំនួន26.8%។ (អ្នកស្រី Kwong Siu-hing (រូបកណ្ដាល))។

    4. Chan Laiwa: 5.8ពាន់លានដុល្លារ

    កាលពីនៅតូច គ្រួសាររបស់ Chan Laiwa ក្រខ្សត់រហូតដល់ថ្នាក់អ្នកស្រីត្រូវឈប់រៀនដើម្បីធ្វើការរកប្រាក់សម្រាប់ផ្គត់ផ្កង់គ្រួសារ។ ក្រោយមក Chan បានបង្កើតក្រុមហ៊ុនជួសជុលគ្រឿងសង្ហារិម និងបានរើមកនៅក្នុងទីក្រុងហុងកុងបន្ទាប់ពីមានវ័យជាង40ឆ្នាំ។ ពេលនោះ អ្នកស្រីក៏ចាប់ផ្ដើមវិនិយោគទៅលើវិស័យអចលនទ្រព្យ។

    ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោកឆ្នាំ1988 អ្នកស្រីបានបង្កើតក្រុមហ៊ុន Fuwah Group ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅទីក្រុងប៉េកាំងប្រទេសចិន។

    5. Alexandra Schoerghuber: 4,9ពាន់លានដុល្លារ

    Alexandra Schoerghuber គឺជាភរិយារបស់លោក Stefan Schoerghuber ដែលជាអ្នកស្នងកេរដំណែលរបស់គ្រួសារ ប៉ុន្តែ លោកបានទទួលមរណភាពកាលពីឆ្នាំ2008 ក្នុងវ័យ47ឆ្នាំ។ បច្ចុប្បន្ន អ្នកស្រី Alexandra Schoerghuber កំពុងគ្រប់គ្រងក្រុមហ៊ុនវិនិយោគឯកជនរបស់គ្រួសារ ដែលមានឈ្មោះថា Schoerghuber Unternehmensgruppe។

    ស្ត្រី5រូបដែលមានទ្រព្យច្រើនជាងគេបង្អស់នៅក្នុងវិស័យអចលនទ្រព្យពិភពលោក
    អ្នក​ស្រី Alexandra Schoerghuber ៖ 4,9ពាន់លានដុល្លារ

    ក្រុមហ៊ុននេះ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតស្រាបៀរ (ជាម្ចាស់រួមជាមួយនឹង Heineken និងល្បីឈ្មោះជាមួយនឹងផលិតផល Pauliner) និងក្រុមហ៊ុន Arabella Hospitality ដែលជាសណ្ឋាគារមួយដែលមានការសហការនឹងក្រុមហ៊ុន Marriott។ ក្រុមហ៊ុនរបស់អ្នកស្រី Alexandra ក៏កាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកអចលនទ្រព្យធំជាងគេមួយ (Bayerische Bau und Immobilien GmbH) នៅប្រទេសអាល្លឺម៉ង់ ដែលក្រុមហ៊ុននេះ មានជំនាញខាងសំណង់ និងកាន់កាប់អចលនទ្រព្យជាច្រើនផងដែរ៕

    ប្រភព៖ Forbes

  • ចង់ទៅដើរលេងក្រៅប្រទេសជាមួយក្រុមគ្រួសារ…តើទៅណាល្អ?

    ចង់ទៅដើរលេងក្រៅប្រទេសជាមួយក្រុមគ្រួសារ…តើទៅណាល្អ?

    Family Trip ជាចំណោទពិបាកមួយសម្រាប់ឪពុកម្ដាយដែលចង់នាំកូនទៅទស្សនាពិភពលោក ព្រោះមិនដឹងថានឹងចាប់ផ្ដើមទៅទីណាល្អ…ថ្ងៃនេះឡារ៉ែនសូមណែនាំប្រទេស 5ដែលស័ក្តិសមបំផុតក្នុងការទៅដើរលេងកម្សាន្តទាំងគ្រួសារ ព្រោះមានទាំងសួនកម្សាន្ត មានកិច្ចការងារកម្សាន្តសប្បាយៗ និងទីកន្លែងដែលអាចឱ្យក្មេងៗបានជិតស្និទ្ធជាមួយនឹងធម្មជាតិ ព្រោះនៅក្នុងប្រទេសនីមួយៗមានចំណុចល្អផ្សេងៗពីគ្នា ដូច្នេះសាកល្បងជ្រើសរើសប្រទេសដែលត្រូវនឹងចំណង់ចំណូលចិត្តក្រុមគ្រួសារលោកអ្នកទៅមើល៍ រួចហើយនាំគ្នារៀបចំវ៉ាលីសទៅតែម្ដង…។

    1 . ប្រទេសម៉ាឡេស៊ី

    ប្រទេសក្នុងសហគមន៍អាស៊ានយើងដូចជាប្រទេសម៉ាឡេស៊ីនេះ ងាយស្រួលទៅ ថ្លៃចាយវាយក៏មិនច្រើន ថែមទាំងមានសួនកម្សាន្ត និងអាងលេងទឹកដ៏គួរឱ្យចាប់អារម្មណ៍ ដូចជា Legoland Water Park នៅក្នុងរដ្ឋ យ៉ះហូ ដែលមានកន្លែងលេងដល់ទៅជាង 20កន្លែង អាចឱ្យយើងសប្បាយបានទាំងក្រុមគ្រួសារតែម្ដង ឬបើចង់ឱ្យកូនៗបានជិតស្និទ្ធនឹងធម្មជាតិ ឡារ៉ែនសូមណែនាំ កោះឡាំងកាវី ដែលមានទាំងជ្រលងដងភ្នំ ព្រៃស្រោង និងវាលស្រែ ឬក៏ចង់ផ្សងព្រេងនៅក្នុងឧទ្យានជាតិ Taman Negara ទស្សនាសត្វគ្រប់ប្រភេទយ៉ាងជក់ចិត្តក្នុងទីក្រុងកួឡាឡាំពួ ក៏បាន។ ក្រៅពីនេះនៅមានសួនកម្សាន្ត និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើនសម្រាប់ឱ្យយើងជ្រើសរើសដើរកម្សាន្តទៀតផង។

    2 . ប្រទេស នីវហ្ស៊ីលែនដ៍

    លំដាប់ទី2 ដែលក្រុមគ្រួសារទាំងឡាយនិយមទៅដើរលេងកម្សាន្តជុំគ្នាដែរនោះគឺ ប្រទេសនីវហ្ស៊ីលែនដ៍ ព្រោះមានកិច្ចការងារសប្បាយៗសម្រាប់ឱ្យក្មេងៗបានលេងកម្សាន្តសប្បាយដោយមានទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាតជាចំណុចទាក់ទាញអ្នកទេសចរ។ អ្នកណាដែលចូលចិត្តលេងកម្សាន្តជាមួយនឹងធម្មជាតិ ដូចជាដើរទស្សនាព្រៃភ្នំពណ៌បៃតងខ្ចី រហូតដល់ការផ្សងព្រេងផងនោះ នៅទីនេះអាចឆ្លើយតបនឹងតម្រូវការនោះយ៉ាងគ្រប់គ្រឿងតែម្ដង។ មានទាំងដំណើរកម្សាន្តតាមផ្លូវទឹក ជិះក្បូន អុំទូកខានូ រហូតដល់ការឡើងភ្នំ ឬទម្លាក់ខ្លួនចុះតាមខ្សែរ៉កក៏មាន។ បើចង់ទស្សនាសត្វព្រៃ ក៏ទៅម្ដុំៗអូកលែនដ៍ ដែលមានទាំងត្រីបាឡែន និងត្រីឡូម៉ាសមុទ្រឱ្យក្មេងៗបានមើលជុំគ្នាទៀតផង។ បើចូលចិត្តបន្ថែមចំណេះដឹង សូមណែនាំសារមន្ទីរ វែលលីងតុន ដើរទស្សនាជក់ចិត្ត ហើយបានចំណេះទៀតផង។

    3 . ប្រទេសឥណ្ឌូនេស៊ី

    – ឥណ្ឌូនេស៊ី ក៏ជាគោលដៅមួយទៀតដែលនៅជិតប្រទេសកម្ពុជាយើងដែរ ស័ក្តិសមល្អជាមួយធ្រីបជាក្រុមគ្រួសារ ដោយសារតែក្នុងទឹកដីប្រទេស អ៊ីណាវ នេះមានកោះតូចៗដូចជា កោះបាលីដែលអាចឱ្យអ្នកម្ដាយបានគេងសំដិលកាយជាមួយកម្ដៅថ្ងៃដ៏ស្រទន់ ចំណែកកូនៗក៏នាំគ្នាលេងទឹកយ៉ាងសប្បាយរីករាយ ដូចជាលេងមុជទឹកស្នក់ហ្គើល ជិះចិតស្គី ជិះទូកក្ដោង ឬដើរក្រោមបាតសំពៅកញ្ចក់ជាដើម។ បើចូលចិត្តមើលសត្វព្រៃវិញ ក៏ចុះទៅប៉ែកខាងត្បូងនៃកោះដើម្បីដើរទស្សនានៅក្នុង Bali Bird Park ទីកន្លែងរៀបចំការសម្ដែងរបស់សត្វស្លាបជាង 250ប្រភេទដ៏គួរឱ្យចាប់អារម្មណ៍។ បើចង់ទៅសួនសត្វតែម្ដង ក៏មាន Safari and Marine ដែលក្មេងៗអាចឱ្យចំណីសត្វកង់ហ្គូរូតូចៗបាន មានសត្វសំពោច កំប្រុក និងអូដ្ឋ ឬដើរមើលស្វាច្រើនប្រភេទនៅឯ Monkey Forest នៅតំបន់ អ៊ូប៊ុត ក៏ធានាថា ក្មេងៗច្បាស់ជាចូលចិត្តមិនខាន។

    បើកពិភពលោកដោយការនាំក្រុមគ្រួសារទៅដើរកម្សាន្តនៅតាមទីកន្លែងទេសចរណ៍ថ្មីៗនៅក្រៅប្រទេសយ៉ាងសប្បាយរីករាយទាំងអស់គ្នា៕

  • Juventus ចង់ដូរ Ronaldo យក Mabappe ហើយថែមលុយឱ្យ PSG ទៀត

    Juventus ចង់ដូរ Ronaldo យក Mabappe ហើយថែមលុយឱ្យ PSG ទៀត

    កាលពីពេលថ្មីៗកន្លងទៅនេះ Juventus បានរៀបចំ​កញ្ចប់​ដោះដូរ​មួយ ជាមួយនឹង Parist Saint Germaint ក្នុងការ​នាំយក​កីឡាករ​វ័យក្មេង​បារាំង Kylian Mbappe ដោយមាន​ទាំង​ការបូកបញ្ចូល​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ខ្លួន Christiano Ronaldo ថែម​ទៀតផង។

    ក្នុង​កញ្ចប់​នេះ​មាន​ទឹកប្រាក់​ចំនួន​ជាង 400លាន​អឺរ៉ូ និង​ថែម​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Christiano Ronaldo ឱ្យ​មួយទៀត ខណៈដែល Juventus ត្រូវការ​តែ Kylian Mabappe តែ​ម្នាក់​គត់​ប៉ុណ្ណោះ។

    Ronaldo ដែល​នឹង​ឈានដល់​វ័យ 36ឆ្នាំ នៅពេល​ខាងមុខ នៅសល់​កុងត្រា​រហូតដល់​ឆ្នាំ2022 ជាមួយ Juventus និង​មាន​ថ្លៃ​នឿយហត់ 54ម៉ឺន​ផោន​ក្នុង 1សប្ដាហ៍។ បច្ចុប្បន្ន កីឡាករ​រូបនេះ កំពុង​ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក បន្ទាប់ពី​ធ្វើតេស្ដ ហើយ​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា៕

  • កីឡាករជប៉ុន Pipi ត្រូវបាន Real Madrid ដំឡើងមកកាន់ឈុតធំហើយ

    កីឡាករជប៉ុន Pipi ត្រូវបាន Real Madrid ដំឡើងមកកាន់ឈុតធំហើយ

    Takuhiro Nakai (Pipi) ជា​កីឡាករ​វ័យ 16ឆ្នាំ ដែល​លោក Zidane អ្នកចាត់ការ​ក្រុម Real Madrid កោះហៅ​ពី​ក្រុមយុវជន ឱ្យមក​ហាត់​ជាមួយ​ឈុត​ធំ នា​រដូវ​កាល​នេះ។

    កីឡាករ Takuhiro Nakai សញ្ជាតិ​ជប៉ុន ត្រូវបាន​គ្រូបង្វឹក​ឈុត​ធំ Real Madrid ចាប់​អារ​ម្ម​ណ៍័​យ៉ាងខ្លាំង ដោយសារតែ​បច្ចេកទេស​ដ៏​ល្អ​របស់គេ ខណៈដែល​គេ​មាន​វ័យ​ត្រឹមតែ 16ឆ្នាំ​ប៉ុណ្ណោះ តែមាន​សមត្ថភាព​អាច​ប្រដំប្រសង​ជាមួយនឹង​រៀមច្បង​នានា​នៅក្នុង​ឈុត​ធំ​បាន។

    កីឡាករ Takuhiro Nakai ត្រូវបាន​គេ​ដឹងថា បាន​ចូល​ហ្វឹកហាត់​ជាមួយនឹង​ក្លិប Real Madrid ចាប់តាំងពី​កាល​នៅ​វ័យ 11ឆ្នាំ និង​ត្រូវបាន​ដំ​ឡើងជា​បន្តបន្ទាប់​រហូត​មកដល់​ឈុត​ធំ​នេះ៕

  • Eduardo ប្តេជ្ញាមិនគក់អាវ ដែល Ronaldo ឱ្យទេ

    Eduardo ប្តេជ្ញាមិនគក់អាវ ដែល Ronaldo ឱ្យទេ

    កាលពី​ថ្ងៃអាទិត្យ ទី11 ខែតុលា ឆ្នាំ2020 ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង និង ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កីឡាករ​យុវជន Eduardo Camavinga របស់​បារាំង បាន​សុំ​អាវ​របស់​កីឡាករ Christiano Ronaldo ទុកជា​អនុស្សាវរីយ៍ ក្រោយពី​បញ្ចប់​ការប្រកួត។

    ក្រោយពី​ទទួលបាន​អាវ​នេះ​ភ្លាម កីឡាករ​វ័យ ១៧ឆ្នាំ​រូបនេះ មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយបាន​ផុស​ក្នុង​បណ្តាញ​សង្គម​ថា នឹងមិន​បោក​អាវ 1នេះឡើយ ដោយ​ទុក​ញើស Ronaldo ជា​អនុស្សាវរីយ៍។

    សូមបញ្ជាក់ថា​ការប្រកួត រវាង​បារាំង និង​ព័រ​ទុយ​ហ្គា​ល់ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ចាប់អារម្មណ៍​ទៅលើ​កីឡាករ​បារាំង ព្រោះ​ពួកគេ​បែរជា​បង្ហោះ​រូបភាព​ជាមួយ Ronaldo ជាច្រើន​សន្លឹក។ ទាំងអស់នេះ បាន​បញ្ជាក់ថា កីឡាករ​បារាំង​ភាគច្រើន សុទ្ធតែជា​អ្នក​ស្រឡាញ់​រាប់អាន អតីត​កីឡាករ Real Madrid ម្នាក់នេះ​ខ្លាំងណាស់៕

  • នៅ ស្រីពៅ នឹងប៉ះ Ritu Phogat នៅចុងខែតុលានេះ

    នៅ ស្រីពៅ នឹងប៉ះ Ritu Phogat នៅចុងខែតុលានេះ

    ស្ថាប័ន​ប្រដាល់​ក្បាច់គុន​ចម្រុះ ONE FC បានប្រកាស​ពី​ការប្រកួត​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ដែល​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​ថ្ងៃ​សុក្រ ទី30 ខែតុលា ឆ្នាំ2020ខាងមុខនេះ នៅ​ប្រទេស​សិង្ហ​បុរី។

    ក្នុងការ​ព្រឹត្តិការណ៍​នេះ ក៏មាន​វត្តមាន​របស់​កីឡាការិនី​កម្ពុជា នៅ ស្រី​ពៅ ផងដែរ។ ដោយ​កីឡាការិនី​របស់​កម្ពុជា​រូបនេះ នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាការិនី ឥណ្ឌា Ritu Phogat ក្នុង​ប្រភេទ​ទម្ងន់ Atom Weight។

    សូមជម្រាបថា ស្រី​ពៅ ធ្លាប់​ឡើង​សង្វៀន ONE បាន 2ដង​មកហើយ ក្នុងនោះ​លើក​ទី1 ឈ្នះ​កីឡាការិនី​ថៃ Rika Ishige និង​លើក​ទី2 ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban។ ចំណែក​លើក​ទី3 ដែល​នឹង​មកដល់​នេះ ស្រី​ពៅ នឹង​ប៉ះ​កីឡាការិនី​ឥណ្ឌា Ritu Phogat នៅ​ថ្ងៃទី30 តុលា 2020។ ដូច្នេះ សូម​រង់ចាំ​តាមដាន​មើលថា តើ​កីឡាការិនី នៅ ស្រី​ពៅ របស់​កម្ពុជា អា​ចរក​ជ័យជម្នះ 1ដង​ទៀត​បាន​ដែរឬទេ?៕

  • Roshan Mainam អ្នកចំបាប់ឥណ្ឌា ត្រៀមប៉ះជើងខ្លាំង MMA កម្ពុជា

    Roshan Mainam អ្នកចំបាប់ឥណ្ឌា ត្រៀមប៉ះជើងខ្លាំង MMA កម្ពុជា

    កាលពីពេលថ្មីៗនេះ ស្ថាប័ន​ប្រកួត​ប្រដាល់​ក្បាច់គុន​ចម្រុះ ONE Championship បានបង្ហាញ​តម្រុយ អំពី​ការប្រកួត​បន្ទាប់​របស់​កីឡាករ​ខ្លាំង​កម្ពុជា ចាន់ រតនា ដែល​អាច​នឹង​ធ្វើឡើង នៅ​ដើមឆ្នាំ2021 ខាងមុខ ដែល​អាច​នឹង​ប៉ះ​ជាមួយនឹង​កីឡាករ​ខ្លាំង​ម្នាក់។

    ទាក់ទិន​នឹង​ការផ្គូផ្គង​នេះដែរ កីឡាករ​ឥណ្ឌា Roshan Mainam ដែលជា​កីឡាករ​មិន​ធ្លាប់​ចាញ់​សោះ​នៅលើ​សង្វៀន ONE Championship កំពុងតែ​ស្ថិតនៅក្នុង​ជម្រើស​នៃ​ការផ្គូផ្គង​នេះ។ កីឡាករ​ឥណ្ឌា​រូបនេះ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ពូកែ​ខាង​ចំបាប់ ដោយ​ធ្លាប់​យកឈ្នះ​មិត្ត​រួម​សញ្ជាតិ​របស់ រតនា គឺ​កីឡាករ ខុន ស៊ី​ចាន់ ម្តង​រួចមកហើយ កាលពី​ឆ្នាំ2019 កន្លងទៅ។

    ការជួបគ្នា​រវាង​អ្នក​ទាំង2 អាច​នឹង​ក្លាយជា​ការប្រកួត​ដ៏​ជក់ចិត្ត​មួយ ព្រោះ​វា​ជា​ប្រកួត​រវាង​ក្បាច់គុន​ខ្មែរ នឹង​ក្បាច់​ចំបាប់​របស់​ឥណ្ឌា។ បន្ថែម​លើ​នេះ ONE ក៏បាន​សរសើរ​ពី​ក្បាច់​ការពារ​ការចាប់​កាច់​ក្រៀក និង​ការកែ​បញ្ហា​របស់​ចាន់ រតនា​ផងដែរ។ ជាក់ស្ដែង គូប្រកួត​ដែល​ពូកែ​ខាង​ចាប់​កាច់​ក្រៀក 2នាក់​មកហើយ ដែល​បាន​ចាញ់​ចាន់ រតនា រួមមាន​ជើងឯក​ចំបាប់​គុយបា Gustavo Balart និង​ជើង​ខ្លាំង​ឥណ្ឌូនេស៊ី Rudy Agustian ផងដែរ៕

  • Ronaldo ធ្វើតេស្ត ឃើញមានផ្ទុកកូវីដ-19

    Ronaldo ធ្វើតេស្ត ឃើញមានផ្ទុកកូវីដ-19

    កាលពី​ថ្ងៃទី13 ខែតុលា ឆ្នាំ2020 កន្លងទៅនេះ កីឡាករ​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ Christiano Ronaldo បានធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ពេលដែល​កីឡាករ​រូបនេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​មេរោគ​កូ​វីដ-19 ក្នុង​ដំណើរ​ជុំវិញ​ទ្វីបអឺរ៉ុប របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ប្រកួត​មិត្តភាព។

    ខាង​សមាគម​បាល់ទាត់ មិនបាន​រៀបរាប់​អ្វី​ច្រើន​ទេ ដោយ​គ្រាន់តែ​លើកឡើងថា ខ្សែប្រយុទ្ធ​រូបនេះ មាន​អាការ​ធូរស្រាល ហើយ និង​មាន​សុខភាព​ល្អជា​ធម្មតា ប៉ុន្តែ​ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ។

    គួររំឭកថា Ronaldo បាន​លេង​ជាមួយ​ក្រុម​បារាំង កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក ពេញ 90នាទី​តែម្ដង។ រូបគេ​ក៏បាន​ចាប់ដៃ​ជាមួយ​កីឡាករ​បារាំង ជាច្រើន​នាក់​ក្នុងការ​ប្រកួត​នោះ​ផងដែរ។ គេ​កំពុង​បារម្ភ​ចំពោះ​សមាជិក​ដទៃទៀត​ក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​លទ្ធផល​ធ្វើតេស្ដ​លើកដំបូង​បញ្ជាក់ថា គ្មាន​អ្នក​ឆ្លង​ទៀត​ទេ៕

    Juventus’ Portuguese forward Cristiano Ronaldo looks on prior to the Italian Serie A football match lazio Rome vs Juventus Turin on December 7, 2019 at the Olympic stadium in Rome. (Photo by Filippo MONTEFORTE / AFP)
  • ខាងក្រោម​នេះ គឺ​តម្លៃ iPhone 12 ទាំង 4ស៊េរី ដែល​ដាក់ឱ្យ Pre-order នៅ​ទីផ្សារ​ស្រុក​ខ្មែរ 

    ខាងក្រោម​នេះ គឺ​តម្លៃ iPhone 12 ទាំង 4ស៊េរី ដែល​ដាក់ឱ្យ Pre-order នៅ​ទីផ្សារ​ស្រុក​ខ្មែរ 

    ខាងក្រោមនេះ គឺតម្លៃ iPhone 12 ទាំង 4ស៊េរី ដែលដាក់ឱ្យ Pre-order នៅទីផ្សារស្រុកខ្មែរ

    ក្រោយពេល Apple ប្រកាសចេញ iPhone ឆ្នាំ2020 ចំនួន 4ម៉ូដែលរួចមក នៅចុងកម្មវិធី Apple ក៏បានបង្ហើបឱ្យដឹង ពីដំណឹងបើកទទួលការកុម្ម៉ង់ផងដែរ ដោយ iPhone 12 / iPhone 12 Proទទួលការកុម្ម៉ង់ថ្ងៃទី16 ខែតុលា និងចេញលក់ថ្ងៃទី23 ខែតុលា ចំណែកឯ iPhone 12 mini / iPhone 12 Pro Max នឹងទទួលកុម្ម៉ង់ ថ្ងៃទី6 ខែវិច្ឆិកា ហើយនឹងចេញលក់ថ្ងៃទី13 ខែវិច្ឆិកា។

    ចំពោះតម្លៃនៅលើទីផ្សារបរទេស ក៏ដូច Apple បានប្រកាសលក់នៅអាមេរិកនូវ iPhone ទាំង 4ម៉ូដែលនោះដែរ គឺ iPhone 12 mini តម្លៃចាប់ពី 699ដុល្លារ, iPhone 12 តម្លៃចាប់ពី 799ដុល្លារ, iPhone 12 Pro តម្លៃចាប់ពី 999ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី 1,099ដុល្លារ។

    ប៉ុន្តែ រំលងមិនបានប៉ុន្មានម៉ោងផង ហាងលក់ទូរស័ព្ទមួយកន្លែងឈ្មោះថា Jet Black Store បានបង្ហោះឱ្យដឹងពីតម្លៃ Pre-order នៅទីផ្សារស្រុកខ្មែរដំបូងគេ ដែលបាននដូចរៀបរាប់ដូចខាងក្រោម៖

    iPhone 12 mini
    • iPhone 12 Mini 64G តម្លៃ 840ដុល្លារ
    • iPhone 12 Mini 128G តម្លៃ 890ដុល្លារ
    • iPhone 12 Mini 256G តម្លៃ 990ដុល្លារ

    iPhone 12
    • iPhone 12 64G តម្លៃ 990ដុល្លារ
    • iPhone 12 128G តម្លៃ 1,040ដុល្លារ
    • iPhone 12 256G តម្លៃ 1,140ដុល្លារ

    iPhone 12 Pro
    • iPhone 12 Pro 128G តម្លៃ 1,220ដុល្លារ
    • iPhone 12 Pro 256G តម្លៃ 1,320ដុល្លារ
    • iPhone 12 Pro 512G តម្លៃ 1,520ដុល្លារ

    iPhone 12 Pro Max
    • iPhone 12 Pro Max 128G តម្លៃ 1,420ដុល្លារ
    • iPhone 12 Pro Max 256G តម្លៃ 1,520ដុល្លារ
    • iPhone 12 Pro Max 512G តម្លៃ 1,720ដុល្លារ

    បញ្ជាក់ដែរថា iPhone 12 Series មានបំពាក់បច្ចេកវិទ្យាថ្មីៗ ដូចជា អាចគាំទ្របច្ចេកវិទ្យា 5G, បច្ចេកវិទ្យាសាកថ្មឥតខ្សែ MagSafe កម្លាំង 15W, បច្ចេកវិទ្យាអាវក្រោះការពារទឹក (Water resistant) និងធូលីកម្រិត IP68, បច្ចេកវិទ្យាស្គែនផ្ទៃមុខដោះសោ Face ID ជំនាន់ថ្មី, មានកម្រាស់តួខ្លួន ស្តើងជាងមុន ក៏ដូចជាអាចភ្ជាប់មកជាមួយនូវខ្សែសាកថ្ម USB-C ទៅ Lightning ប្រភេទថ្មី គុណភាពល្អលើសស៊េរីចាស់៕

    ប្រភពហាង៖ Jet Black Store