ម៉ាកាវក៏ជាទីក្រុងមួយទៀតដែលល្បីល្បាញក្នុងរឿង Street food ដែរ។ ការមកដើរលេងនៅទីនេះហើយ មិនបានមកដើរលេងនៅតាមផ្សារ ប្រៀបដូចជាមកមិនដល់ទីក្រុងម៉ាកាវអ៊ីចឹង ដោយផ្សារដែលយើងចង់ណែនាំឱ្យទៅនៅថ្ងៃនេះមានឈ្មោះថា Cunha Street ហ្នឹងឯង។
ជាផ្សារនៅលើថ្នល់ថ្មើរជើងដែលយើងនឹងបានជួបប្រទះនឹងរបស់ញ៉ាំបែប ស្រ្ទីតហ្វូ៊ដ ដ៏ច្រើន មិនថាតែនំ តាតពងមាន់ Lord Strow’s ដ៏ល្បីល្បាញ ឬ សាច់ជ្រូក Pork Bun រសជាតិដើមដែលមានឱជារសឆ្ងាញ់បំផុត ជាដើម។
ក្រៅពីនេះ អ្នកណាដែលនិយមចូលចិត្តការថតរូបប្រភេទ Street សូមណែនាំឱ្យទៅផ្សារមួយនេះតែម្ដង ព្រោះមាន Street Art បង្កប់នៅតាមរបង ឬកំពែងជាច្រើនកន្លែង ដែលអាចនិយាយបានថា មកដើរលេងនៅទីនេះនឹងបានទាំងការជក់ចិត្ត និងឆ្ងាញ់មាត់ ឆ្អែតពោះទៀតផង។
នៅយប់ថ្ងៃអង្គារនេះ ក្រុមបាល់ទាត់ PSG នឹងត្រូវបើកកីឡដ្ឋាន Parc Des Princes របស់ខ្លួន ទទួលក្រុមបាល់ទាត់ Manchester United ក្នុងការប្រកួត UEFA Champions League វគ្គចែកពូល។
គួរឱ្យដឹងដែរថា Eden Cavani ទើបតែបានចូលហ្វឹកហាត់ក្នុងក្រុម កាលពីថ្ងៃអាទិត្យ កន្លងទៅនេះទេ តែគ្រូបង្វឹកក្លិបបិសាចក្រហមមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គេអាចបង្ហាញខ្លួនបានក្នុងពានរង្វាន់ UEFA Champions League ទល់នឹងអតីតក្រុមរបស់គេ៕
តាំងពីនៅជាសិស្សមធ្យមសិក្សា Daymond John ធ្លាប់បានរកប្រាក់តាមរយៈការលាបពណ៌ខាងក្រៅរបស់ខ្មៅដៃ រួចឆ្លាក់ឈ្មោះអតិថិជនពីលើ។ អាយុ10ឆ្នាំ ឪពុកម្ដាយបានលែងលះគ្នា ហើយ Daymond John ក៏រស់នៅជាមួយម្ដាយ។
John បានប្រាប់ Business Insider ថា៖ “ពួកយើងបានឆ្លងកាត់ពីវណ្ណមធ្យម ចុះមកវណ្ណក្រីក្រ។ ខ្ញុំបានក្លាយជាសសរទ្រូងនៃគ្រួសារ ហើយចាប់ផ្ដើមធ្វើការនៅក្នុងវ័យនោះ”។ ការងារជាបន្តដែលគាត់ធ្វើ នោះគឺការងារចែកខិត្តប័ណ្ណក្នុងទីក្រុង ដោយទទួលបានប្រាក់ឈ្នួល2ដុល្លារ/ម៉ោង។
ក្នុងពេលនៅសិក្សា John ជួបបញ្ហាជាច្រើនឆ្នាំទាក់ទងនឹងការពិបាកអាន។ ដើមទសវត្សរ៍1990 John បានចូលបម្រើការជាអ្នករត់តុនៅឯសាខាមួយរបស់បណ្ដាញភោជនីយដ្ឋានគ្រឿងសមុទ្រ Red Lobster។
មានថ្ងៃមួយ ម្ដាយរបស់ John បាននិយាយថា៖ “កូនប្រុស កូនគួរតែស្វែងរកអ្វីមួយដែលខ្លួនប្រាថ្នា ហើយធ្វើវាចាប់ពីពេលនេះតទៅដោយប្រើវិធីផ្សេងៗ”។ John ឆ្លើយតបនឹងម្ដាយថា គាត់ចង់បង្កើតក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់សម្រប់បុរសពេញវ័យ។ ក្រោយមក ម្ដាយរបស់គាត់បានបង្រៀនអំពីវិធីធ្វើមួក។ John ក៏ទៅរកទិញក្រណាត់ដែលមានតម្លៃទាប ហើយបង្កើតបានមួកចំនួន80 រួចលក់ក្នុងតម្លៃ10ដុល្លារ/មួក1។ ពេលនោះ John រកបានប្រាក់ដល់ទៅ800ដុល្លារពីការលក់មួក។
លោក Daymond John ថតរូបជាមួយនឹងអតីតប្រធានាធិបតី Obama និងក្រុមការងារ
បន្ទាប់ពីបានឃើញភាពចង់មានចង់បានរបស់កូនប្រុស ម្ដាយ John ក៏សម្រេចចិត្តដាក់បញ្ចាំផ្ទះដែលពួកគេកំពុងរស់នៅ ដើម្បីយកប្រាក់100,000ដុល្លារមកជួយដល់កូន។ John ក៏បានបើកដំណើរការអាជីវកម្មខ្នាតតូចមួយនៅក្នុងឆ្នាំ1992 ដោយដាក់ឈ្មោះក្រុមហ៊ុនថា FUBU (For Us, By Us)។
ក្នុងដំណាក់ដំបូងនៃការចាប់ផ្ដើមរកស៊ី John និងម្ដាយ ត្រូវធ្វើការនៅក្នុងផ្ទះដែលបានដាក់បញ្ចាំ។ យីហោរបស់ពួកគេចាប់ផ្ដើមទទួលបានជោគជ័យ ក្រោយពីមានតារាចម្រៀងមួយចំនួនយកផលិតផលរបស់ John ទៅសម្ដែងនៅក្នុង MV ចម្រៀងមួយចំនួន។
ប៉ុន្តែ ដើម្បីបានលទ្ធផលខាងលើ John បាននាំយកអាវដ៏ស្រស់ស្អាតដែលខ្លួនបានកាត់ដេរ ទៅកាន់កន្លែងគេថតចម្រៀង hip hop និងបញ្ចុះបញ្ចូលតារាចម្រៀងល្បីឈ្មោះ ឱ្យពួកគេពាក់អាវនេះ និងថតរូប។
មិនត្រឹមតែប៉ុណ្ណោះ John ក៏បានយករូបថតខាងលើ ទៅកាន់កន្លែងដែលមានព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់បុរសដែលត្រូវបានធ្វើឡើង2លើកក្នុង1ឆ្នាំ នៅ Las Vegas ដើម្បីស្វែងរកអតិថិជនថ្មី។ នៅទីនេះ John ទទួលបានការបញ្ជាទិញដែលមានតម្លៃរហូតដល់300,000ដុល្លារអាមេរិក។
ក្នុងគ្រានោះដែរ មានមនុស្សតិចតួចណាស់ដែលដឹងថា John នៅតែធ្វើការពេញម៉ោងឱ្យក្រុមហ៊ុន Red Lobster។ ពេលរកបានប្រាក់គ្រប់គ្រាន់ ទើប John សម្រេចចិត្តសុំឈប់ពីក្រុមហ៊ុន Red Lobster ក្នុងឆ្នាំ1996 ដើម្បីផ្ដោតទៅលើ FUBU។
ពេលនោះ John បានដឹងថា ខ្លួនអាចតាមចាប់ក្ដីស្រមៃធំជាងនេះ។ លោកបានប្រាប់ Business Insider ថា៖ “ពេលរកបានប្រាក់1លានដុល្លារជាលើកដំបូង ទើបខ្ញុំដឹងថា ខ្លួនឯងក្រដល់កម្រិតណា។ ត្រូវការ1លានដុល្លារដើម្បីជួយឱ្យអ្នកចាកផុតពីបំណុល”។
លោក John និងមហាសេដ្ឋី Mark Cuban
ការច្នៃមួក បានជួយឱ្យ John ប្រែក្លាយអាជីវកម្មតូចតាច ឱ្យទៅជាមុខជំនួញធំ និងរកបានចំណូល350លានដុល្លារដោយប្រើពេលត្រឹមតែ6ឆ្នាំប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ប្រាក់ចំណូលរបស់ FUBU បានកើនឡើងដល់ជាង6ពាន់លានដុល្លារអាមេរិក។
មកដល់ដើមទសវត្សរ៍ឆ្នាំ2000 ភាពល្បីល្បាញរបស់ FUBU ចាប់ផ្ដើមមានសញ្ញាអន់ថយជាបណ្ដើរៗ ក៏ប៉ុន្តែ John វិញ មិនដូច្នោះទេ! John បានឆ្លៀតឱកាសដើម្បី “ធ្វើទំនើបកម្ម” ដោយការចូលរួមក្នុងកម្មវិធី “Shark Tank”។ បើទោះជាដំបូង គាត់ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនប្រហែល750,000ដុល្លារ ប៉ុន្តែ John ទទួលបានចំណេះដឹងច្រើនជាងមុន។ បណ្ដាក្រុមហ៊ុនដែល John បានវិនិយោគ ពេលនេះរកបានប្រាក់ចំណេញរាប់លានដុល្លារជារៀងរាល់ឆ្នាំ។
បច្ចុប្បន្ននេះ លោក John កំពុងគ្រប់គ្រងក្រុមហ៊ុនចំនួន3៖ ក្រុមហ៊ុន FUBU ក្រុមហ៊ុនគ្រប់គ្រងយីហោ Shark Group និងក្រុមហ៊ុនគ្រប់គ្រងការិយាល័យធ្វើការរួម Blueprint + co។
ឆ្នាំ2015 អតីតប្រធានាធិបតីអាមេរិក Barack Obama បានតែងតាំង John ឱ្យធ្វើជាអគ្គរដ្ឋទូតរបស់ប្រធានាធិបតីស្ដីអំពីស្មារតីធ្វើជំនួញទូទាំងសកលលោក ដែលផ្ដល់ឱកាសឱ្យ John ជួយដល់បណ្ដាក្រុមហ៊ុននៅទូទាំងពិភពលោក ដើម្បីអាចប្រមូលទុន និងធ្វើការទំនាក់ទំនងសុំយោបល់ពីលោក។ ក្រៅពីនេះ លោក John ក៏បានសរសេរសៅភៅចំនួន5ក្បាល និងបន្តបង្ហាញវត្តមាននៅលើ Shark Tank។
យោងតាម Wealth-X លោក John កំពុងកាន់កាប់ទ្រព្យសម្បត្តិប្រមាណ 300លានដុល្លារអាមេរិក។ ចែករំលែកអំពីបរាជ័យ និងការលំបាកកាលពីអតីតកាល លោក John ថ្លែងថា៖ “នៅពេលត្រូវប្រឆាំងទៅនឹងពិភពលោក និងមិនមានប្រាក់សម្រាប់ធ្វើអ្វីសោះ អ្នកប្រាកដជាចាប់ផ្ដើមមានគំនិតច្នៃប្រឌិត។ នោះគឺជាពេលដែលអ្នកចាកចេញពីតំបន់សុវត្ថិភាព និងកសាងអ្វីៗដែលថ្មីដើម្បីជោគជ័យ”៕