Category: សង្គម និងសេដ្ឋកិច្ច

  • Ant Group​ របស់ ​Jack Ma​ ទើប​តែ​បាន ​IPO​ ដោយ​ជោគ​ជ័យ​ ប្រមូល​ទុន​បាន​ជាង​34​ពាន់​លាន​ដុល្លារ​ ខណៈ​តម្លៃ​ក្រុម​ហ៊ុន​ក៏​កើន​​ដល់​ជាង​300​ពាន់​លាន​ដុល្លារ

    Ant Group​ របស់ ​Jack Ma​ ទើប​តែ​បាន ​IPO​ ដោយ​ជោគ​ជ័យ​ ប្រមូល​ទុន​បាន​ជាង​34​ពាន់​លាន​ដុល្លារ​ ខណៈ​តម្លៃ​ក្រុម​ហ៊ុន​ក៏​កើន​​ដល់​ជាង​300​ពាន់​លាន​ដុល្លារ

    ក្រុមហ៊ុន Ant Group របស់ Jack Ma ទើបតែបង្កើតបានករណី IPO ធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាសញ្ញាមួយបញ្ជាក់បន្ថែមអំពីជោគជ័យដ៏កក្រើកមេឃរញ្ជួយដីរបស់មហាយក្សនៃប្រទេសចិន និងទីផ្សារមូលបត្ររបស់ប្រទេសនេះ។

    ជាក់ស្ដែង ក្រុមហ៊ុន Ant Group បានធ្វើការបោះផ្សាយលក់មួលបត្រដំបូង (IPO) នៅផ្សារហ៊ុន Hong Kong និង Shanghai ក្នុងតម្លៃបន្តបន្ទាប់គឺ 10.32ដុល្លារ និង10.13ដុល្លារ/ហ៊ុន។

    ប្រការនេះមានន័យថា ការធ្វើ IPO របស់ពួកគេនឹងប្រមូលទុនបាន 34.1ពាន់លានដុល្លារអាមេរិក ហើយតម្លៃរបស់ក្រុមហ៊ុននេះក៏កើនឡើងដល់310ពាន់លានដុល្លារផងដែរ។ ឯតទគ្គកម្មកន្លងមក បានទៅលើក្រុមហ៊ុនប្រេង Aramco ដោយព្រឹត្តិការណ៍ IPO របស់ក្រុមហ៊ុននេះ ប្រមូលទុនបាន 29.4ពាន់លានដុល្លារអាមេរិកកាលពីខែធ្នូ2019។

    ជាផ្កាយដ៏ភ្លឺចែងចាំងនៅក្នុង “អាណាចក្រ” Alibaba ក្រុមហ៊ុន Ant បានប្រែក្លាយខ្លួនឯងឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញពហុវិស័យ ចាប់ពីសេវាកម្មឥណទាន ទេសចរណ៍ រហូតដល់សេវាកម្មដឹកជញ្ជូនអាហារ ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួនដែលបានធ្លាក់ទៅក្នុងដៃក្រុមហ៊ុន Tencent នាពេលកន្លង។ CEO របស់ក្រុមហ៊ុន Ant លោក Simon Hu បាននិយាយថា លោកចង់ឱ្យគ្រប់គ្នានឹកដល់ Alipay ឱ្យលើសពីសេវាកម្មហិរញ្ញវត្ថុ ដែលជាកម្មវិធីទូទាត់ប្រាក់សម្រាប់របស់ថ្នាលពាណិជ្ជកម្មអនឡាញធំបំផុតក្នុងពិភពលោក។ មួយផ្នែកនៃមហិច្ឆតានេះ នោះគឺការងើបឡើងរបស់ Ant នៅក្នុងទ្វីបអាស៊ី ជាកន្លែងដែលពួកគេកំពុងតែចរចាជាមួយនឹងបណ្ដាក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់បែបឌីជីថលនៅប្រទេសឥណ្ឌា និងប្រទេសថៃ។

    Ant Group របស់ Jack Ma ទើបតែបាន IPO ដោយជោគជ័យ ប្រមូលទុនបានជាង34ពាន់លានដុល្លារ ខណៈតម្លៃក្រុមហ៊ុនក៏កើន​ដល់ជាង300ពាន់លានដុល្លារក្រុមហ៊ុន Ant ត្រូវបានកំណត់តម្លៃ 150ពាន់លានដុល្លារ នៅមុនដំណាក់កាល IPO ដែលរកបានចំណេញ2ពាន់លានដុល្លារក្នុង1ត្រីមាស។ ទិន្នន័យនេះត្រូវបានយោងទៅតាមឯកសាររបស់ Alibaba។

    ដូចទៅនឹង Alibaba ក្រុមហ៊ុន Ant បានទទួលរងការខូចខាតច្រើនពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ កាលពីឆ្នាំ2018 លោក Jack Ma បាននិយាយថា ការសន្យារបស់លោកដែលថានឹងបង្កើតការងារចំនួន1លាននៅសហរដ្ឋអាមេរិក គឺមិនអាចទៅរួច ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង2។

    ជំនួសមកវិញ Ant ផ្ដោតទៅមហិច្ឆតាពង្រីកវត្តមានរបស់ខ្លួននៅក្នុងផ្នែកដែលនៅសេះសល់ក្នុងទីផ្សារអាស៊ី ជាកន្លែងដែលពួកគេកំពុងធ្វើការជាមួយក្រុមហ៊ុនថ្មីៗផ្នែកទូទាត់តាមអនឡាញចំនួន9 រួមមានទាំង Paytm នៅឥណ្ឌា និង Gcash នៅហ្វីលីពីនផងដែរ។ នៅក្នុងប្រទេសចិនវិញ Ant ក៏កំពុងតែពង្រីកទៅកាន់សេវាកម្មបច្ចេកវិទ្យា និងការលក់ទំនិញ។

    ដំណោះស្រាយបច្ចេកវិទ្យារបស់ Ant រួមមានសេវាកម្មកុំព្យូទ័រពពក (Cloud computing) បញ្ញាសិប្បនិម្មិត រួមនឹង blokchain និងគ្រប់គ្រងហានិភ័យ។ គោលដៅរបស់ Ant គឺការជួយដល់ធនាគារនានាក្នុងការផ្ដល់ឥណទានដល់អតិថិជន និងសហការជាមួយបណ្ដាក្រុមហ៊ុនដូចជា KFC និង Marriot ជាដើម ដើម្បីទាក់ទាញ និងគ្រប់គ្រងអតិថិជន។

    Ant Group របស់ Jack Ma ទើបតែបាន IPO ដោយជោគជ័យ ប្រមូលទុនបានជាង34ពាន់លានដុល្លារ ខណៈតម្លៃក្រុមហ៊ុនក៏កើន​ដល់ជាង300ពាន់លានដុល្លារលោក Hu អះអាងថា យុទ្ធសាស្ត្រនេះនឹងជួយឱ្យ Ant អាចរក្សាការពារការត្រួតត្រារបស់ខ្លួននៅក្នុងទីផ្សារទូទាត់ចល័តដែលមានតម្លៃ29ពាន់លានដុល្លាររបស់ប្រទេសចិន។ ចំណែកទីផ្សាររបស់ Alipay បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល3ត្រីមាសកន្លង និងបានកើនឡើង55.1% នៅក្នុងត្រីមាសទី4នៃឆ្នាំ2019 ខណៈដែល Tencent កាន់កាប់ចំណែកទីផ្សារ ប្រមាណ38.9%។

    ក្រុមហ៊ុននេះក៏បាននិងកំពុងធ្វើពិពិធកម្មទៅលើបណ្ដាផ្នែកពាណិជ្ជកម្មរបស់ខ្លួនដើម្បីកាត់បន្ថយការផ្ដោតទៅលើតែវិស័យដែលមានភាព “រសើប” បន្ទាប់ពីត្រូវបានក្រុមមន្ត្រីធ្វើការស៊ើបអង្កេត ដោយសារតែសកម្មភាពពង្រីកខ្លួនយ៉ាងខ្លាំងក្លានៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងផលិតផលក្នុងផ្ទះ។

    ដើម្បីជាការសម្គាល់ទៅលើការប្ដូរផ្លាស់ Ant បានប្ដូរឈ្មោះពី Ant Financial Service ទៅជា Ant Group កាលពីចុងខែឧសភា2020៕

    ប្រភព៖ CNN

  • វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ HUN SEN CUP ណាហ្គា​វើ​លដ៍ ប៉ះ វិសាខា តើ​ក្រុម​ណា​អាច​កាន់​ពាន​ឆ្នាំនេះ​បាន?

    វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ HUN SEN CUP ណាហ្គា​វើ​លដ៍ ប៉ះ វិសាខា តើ​ក្រុម​ណា​អាច​កាន់​ពាន​ឆ្នាំនេះ​បាន?

    ការប្រកួត​ពានរង្វាន់​សម្តេច​ហ៊ុន សែន វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ថ្នាក់ជាតិ ប្រចាំឆ្នាំ2020នេះ បានបញ្ចប់​សព្វគ្រប់​ហើយ ដោយ​ក្រុម​ណាហ្គា​វើ​លដ៍ ត្រូវ​ជួប​ជាមួយនឹង​ក្រុមបាល់ទាត់​វិសាខា នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង 6ល្ងាច។

    គួរ​រំឭក​ដែរ​ថា ក្រុម​ណាហ្គា​វើ​លដ៍ បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​យកឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ក្រោយ​ស្មើគ្នា 0ទល់នឹង0។

    ចំណែកឯ​ក្រុម​វិសាខា ក៏​ដូចគ្នា​ដែរ ដោយបាន​យកឈ្នះ​ក្រុម​ខេត្តព្រៃវែង ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ដូចគ្នា ក្រោយ​ស្មើគ្នា 1ទល់នឹង1៕

  • បឹងកេត ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា 4សម័យកាល

    បឹងកេត ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា 4សម័យកាល

    កាលពី​យប់​ថ្ងៃអាទិត្យ ក្រុមបាល់ទាត់​បឹងកេត បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល2020 ក្រោយ​ទាត់​ស្មើ ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល 1ទល់នឹង1។

    គ្រាប់​បាល់​ជើងឯក​ក្នុង​វិនាទី​ចុងក្រោយ (នាទី90+7) ក្រុមបាល់ទាត់​បឹងកេត បាន​វាយបក​បាន​វិញ ដោយ​កីឡាករ Zhama Bata ក្រោយ​ការបញ្ជូន​បាល់​ដ៏​ល្អ​របស់ ម៉ាត់ នុ​រុណ។ ចំណែកឯ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​របូត​ពាន​ពី​ដៃ​ដោយ​សោកស្តាយ ទោះបីជា​បាន​យកឈ្នះ​ណាហ្គា​វើ​លដ៍​ក្នុង​លទ្ធផល 4ទល់នឹង0 ក៏ដោយ។

    គួរឱ្យ​ដឹង​ដែរ​ថា នេះ​គឺជា​លើក​ទី4ហើយ ដែល​ក្រុម​បឹងកេត​បាន​កាន់​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (២០12, 2016, 2017, 2020)៕

  • នាយកប្រតិបត្តិ Samsung ទទួលមរណភាពក្នុងវ័យ 78ឆ្នាំ បន្សល់ទុកស្នាដៃជោគជ័យ ដ៏ធំធេង

    នាយកប្រតិបត្តិ Samsung ទទួលមរណភាពក្នុងវ័យ 78ឆ្នាំ បន្សល់ទុកស្នាដៃជោគជ័យ ដ៏ធំធេង

    លោក Lee Kun-hee ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Samsung Electronics បានទទួល​មរណភាព​ក្នុង​វ័យ 78ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង កាលពី​រសៀល​ថ្ងៃទី 25 ខែតុលា ម្សិលមិញ នៅ​ប្រទេស​កូរ៉េខាងត្បូង។

    លោក Lee គឺជា​កូនប្រុស​របស់លោក Lee Byung-chul ដែលជា​ស្ថាបនិក​ក្រុមហ៊ុន Samsung ។ លោក​ឡើងកាន់តំណែង​ជា​ប្រធាន​ប្រតិបត្តិ តាំងពី​អំឡុង​ទសវត្សរ៍1980 រហូតមកទល់​បច្ចុប្បន្ន។

    ទោះជា ជំងឺ​បេះដូង​នេះ បានធ្វើ​ទុក្ខ​បុក​ម្នា​ញ​រូបលោក តាំងពី​ឆ្នាំ2014 មក​ក្ដី តែ​លោក​មាន​យុទ្ធសាស្ត្រ​ដឹកនាំ​ក្រុមហ៊ុន​ជោគជ័យ​យ៉ាង​ធំធេង ដោយបាន​ជួយ​ឱ្យ Samsung ផ្នែក​ផលិត​ស្មា​ត​ហ្វូ​ន ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កូរ៉េខាងត្បូង និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អេក្រង់​ស្មា​ត​ហ្វូ​ន ល្អ​ជាងគេ​ទូទាំង​ពិភពលោក ដោយ​រកប្រាក់​ចំណូល​ជាង 350ប៊ី​លាន​ដុល្លារ ក្នុង 1ឆ្នាំ ដែលជា​ចំនួន​មួយ ខ្ពស់​ជាងគេ ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃទៀត។

    លោក Lee មានកូន 4នាក់ និង​ជា​បុគ្គល​លេចធ្លោ 1រូប​នៅ​កូរ៉េ ដែលមាន​ចំណូល​ជាង 20ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង 1ឆ្នាំ៕

  • ចំណេះដឹងពាក់ព័ន្ធនឹងស៊ុតៗដែលធានាថា បងៗស្រ្តីមេផ្ទះដឹងហើយ ច្បាស់ជាមិនលាក់ទុកដឹងតែម្នាក់ឯងទេ

    ចំណេះដឹងពាក់ព័ន្ធនឹងស៊ុតៗដែលធានាថា បងៗស្រ្តីមេផ្ទះដឹងហើយ ច្បាស់ជាមិនលាក់ទុកដឹងតែម្នាក់ឯងទេ

    បងៗស្រ្តីមេផ្ទះទាំងឡាយណាដែលចូលចិត្តធ្វើម្ហូបអាហារពីស៊ុតមាន់ ឬស៊ុតទានោះ ថ្ងៃនេះទំព័រចំណេះដឹងស្រ្តីមេផ្ទះនៃទស្សនាវដ្តី ឡារ៉ែនសូមនាំយកចំណេះដឹងល្អពាក់ព័ន្ធនឹងស៊ុតទាំងអស់នោះមកជម្រាបជូន ដែលធានាថា ពេលបានដឹងហើយ បងៗច្បាស់ជាចែករំលែកចំណេះដឹងនេះទៅស្រ្តីមេផ្ទះដូចគ្នាឱ្យបានដឹងដែរជាមិនខាន…។

    1 . វិធីពិនិត្យមើលថា តើស៊ុតណាស្អុយ ស៊ុតណានៅល្អ?

    នៅពេលដែលបងៗស្រ្តីមេផ្ទះយើងមានស៊ុតឆៅទុកក្នុងទូយូរពេក ហើយថែមទាំងច្រឡំដៃ យកស៊ុតថ្មីៗដែលទើបនឹងទិញមកពីផ្សារទៅទុកលាយឡំជាមួយស៊ុតចាស់ទាំងនោះទៀត…អ៊ើ ពេលនេះវីវរហើយបងៗ…! ព្រោះមើលមិនដឹងថា តើអាណាមួយថ្មី អាណាមួយចាស់ឡើយ ចង់គោះបំបែកមើល ក៏ខ្លាចប៉ះចំស៊ុតស្អុយ ព្រោះក្លិនវាមិនបាច់បរិយាយឡើយថា វាស្អុយប៉ុនណានោះ។ មិនបាច់បារម្ភទេ! ឡា រ៉ែនមានវិធីងាយៗក្នុងការពិនិត្យមើលដើម្បីឱ្យដឹងថា តើស៊ុតមួយណាស្អុយ ស៊ុតមួយណានៅល្អ ដោយគ្រាន់តែធ្វើតាមដូចតទៅនេះ៖

    យកស៊ុតទាំងនោះទៅដាក់ក្នុងទឹក ៖ ស៊ុតណាខូច ឬស៊ុតណាស្អុយ វានឹងអណ្តែតឡើង ឯស៊ុតដែលនៅល្អ វានឹងលិចនៅបាតទឹក ” ។

    2 . វិធីទុកស៊ុតមាន់-ទាឱ្យបានយូរពី 10 -12ខែ

    បងៗអាចរក្សាទុកស៊ុតមាន់ ឬទា បានយូរពី 10 – 12ខែដោយមិនចាំបាច់យកទៅទុកនៅក្នុងទូទឹកកកឡើយ ដោយគ្រាន់តែស្រោបស៊ុតទាំងនោះដោយទឺកប្រេងឆាស្តើងៗពីលើ ដើម្បីការពារកុំឱ្យអុកស៊ីហ្ស៊ែនជ្រៀតចូលទៅក្នុងស៊ុតបានតែប៉ុណ្ណោះ ។

    ឯវិធីស្រោបស៊ុត មានដូចតទៅ ៖ សូមពាក់ស្រោមដៃជ័រ រួចបន្តក់ប្រេងឆានៅលើបាតដៃដែលពាក់ស្រោមជ័រនោះបន្តិច លាបឱ្យ​សព្វ​​​​​ពេញបាតដៃ កុំប្រើប្រេងឆាច្រើនពេក រួចយកស៊ុតមកប្រមៀលចុះឡើងលើបាតដៃដែលមានប្រេងឆានោះឱ្យប្រឡាក់សព្វ រួច​​ហើយយកទៅដាក់ក្នុងកញ្រ្ចែងស៊ុតដូចដើមវិញ។ តែប៉ុណ្ណឹងស៊ុតមាន់-ទា ដែលបងៗរក្សាទុកនោះនឹងនៅស្រស់បានយូរដល់ទៅ 10-12ខែឯណោះ។

    3 . វិធីស្ងោរស៊ុតមិនឱ្យសាច់ស៊ុតហៀរចេញតាមសម្បកដែលប្រេះបែក

    សម្បកស៊ុតប្រេះបែក ហៀរសាច់ស៊ុតចេញមកក្នុងអំឡុងពេលស្ងោរក៏ជាបញ្ហាមួយដែរ ជាពិសេសការស្ងោរស៊ុតម្តងៗច្រើនគ្រាប់ ដើម្បីបក​ដាក់​​​ក្នុងខសាច់​ជ្រូកជាដើម ព្រោះធ្វើឱ្យស៊ុតស្ងោចេញមកមានរូបរាងមិនស្អាត តែឡារ៉ែនមានវិធីល្អៗដើម្បីការពារមិនឱ្យសាច់ស៊ុត​ហៀរចេញតាមសម្បកស៊ុតដែលប្រេះ​បែកនោះ​មកជម្រាបជូន…៖

    ដំបូងបង្អស់អ្នកត្រូវជ្រើសរើសយកស៊ុតណាដែលថ្មី សម្បកគ្មានស្នាមប្រេះ និងស្អាត រួចពេលស្ងោរ ចូរដាក់ទឹកឱ្យលិច​ស៊ុតទាំងអស់តាំងពីដំបូង ឯតិចនិកសំខាន់ គឺស្ថិតនៅលើការដាក់ទឹកក្រូចឆ្មារបន្តិចចូលទៅក្នុងទឹកស្ងោរនោះ ព្រោះទឹកក្រូច​ឆ្មារនឹងជួយមិនឱ្យសាច់ស៊ុតហៀរ​ចេញពីសម្បកស៊ុត ឬក៏ដាក់អំបិលចូលទៅក្នុងទឹកស្ងោរនោះប្រហែលមួយស្លាបព្រាបាយ​ក៏បានដូច​គ្នា​ ព្រោះអំបិលវានឹងជួយការពារមិនឱ្យសាច់​ស៊ុត​​ហៀរចេញមកតាមស្នាមប្រេះនៅលើសម្បកហ្នឹងឯង។

    4 . វិធីពុះស៊ុតឆ្អឹនបកហើយ ឱ្យស្អាតគួរចង់ទទួលទាន

    ការពុះស៊ុតស្ងោរឆ្អឹនដែលបកសម្បកស្អាតហើយដោយកាំបិត គឺជាវិធីធម្មតាទូទៅដែលបងៗស្រ្តីមេផ្ទះអាចប្រើជាប្រចាំ តែបងៗដែលសង្កេតទេថា ស៊ុតដែលពុះហើយនោះ ជួនកាលមិនស្មើគ្នា ជួនកាលដាច់បាក់ជាកំណាត់ៗ និងជួនកាលស៊ុតក្រហមជាប់នឹងផ្លែកាំបិតក៏មានដែរ…តែមានវិធីដ៏ងាយបំផុតមួយ ក្នុងការពុះស៊ុតស្ងោរឱ្យនៅស្អាតដោយមិនចាំបាច់ប្រើឧបករណ៍អ្វីឡើយ ដោយគ្រាន់តែបងៗមានខ្សែអំបោះ​នីឡុងមួយសរសៃតូចប៉ុណ្ណោះ។

    យកចុងខ្សែម្ខាងទៅចងឱ្យជាប់នឹងអ្វីក៏បាន ដូចជាទូដាក់ម្ហូប ឬដែកគោលវីសដែលមួលជាប់​នឹង​ជញ្ជាំង​នៅក្នុងចង្រ្កានក៏បាន រួចហើយចាប់ទាញចុងម្ខាងទៀតឱ្យតឹងដោយដៃម្ខាង ហើយយកស៊ុតស្ងោរឆ្អឹន​​បក​​​​​​​សម្បក​ហើយនោះមកកាន់ដាក់ពីក្រោមខ្សែ រួចទាញសង្កត់ខ្សែពុះចុះក្រោម…បងៗនឹងបានស៊ុតស្ងោរដែលពុះជា 2 ហើយយ៉ាងស្អាត ស្មើគ្នាត្រឹមគួរឱ្យទទួលទានជាមិនខាន​ ។

    5 . ស៊ុតមាន់ ឬទា ក៏អាចព្យាបាលស្នាមរបួសរលាកទឹកក្តៅបានភ្លាមៗដែរ

    បងៗស្រ្តីមេផ្ទះដែលចូលចង្ក្រានដាំស្លអាចនឹងមានពេលខ្លះភ្លាត់ភ្លាំង ឬធ្វើទឹកក្តៅកំពប់ បណ្តាលឱ្យរលាកដៃខ្លួនឯង ឬច្រឡំលូកដៃទៅប៉ះនឹងឆ្នាំងដែលកំពុងក្តៅខ្លាំង នាំឱ្យរលាកក្តៅក្រហាយផ្សាបាន ដូច្នេះខាងក្រោមនេះ គឺជាវិធីព្យបាលបន្ទាន់ភ្លាមៗនៅពេលដែលបងៗ ឬសមាជិកគ្រួសារណាម្នាក់រលាកទឹកក្តៅ ឬត្រូវរលាកដោយរបស់ដែលក្តៅខ្លាំង។

    ដោយគ្រាន់តែបងៗយកស៊ុតមកគោះបំបែកយកតែស៊ុត-ស មកលាបនៅលើកន្លែងដែលរលាក ហើយទុកចោលរហូតស្ងួតដោយខ្លួន​ឯង និងរង់ចាំមួយស្របក់ធំទៀត សឹមលាងចេញដោយទឹកស្អាត កន្លែងដែលរលាកនោះនឹងគ្មានស្នាមកន្ទួលក្រហម ឬឡើងពងបែកឡើយ។

    តែចំណុចសំខាន់គឺ មុនពេលលាបស៊ុត-ស ចូរកុំឱ្យកន្លែងរលាកនោះប៉ះទឹកត្រជាក់ ឬវត្ថុអ្វីមុនឱ្យសោះ និងកុំកេះ ឬអេះពេល​ដែលស៊ុត-សជិតស្ងួត ព្រោះវាអាចធ្វើឱ្យរបកស្បែកមកជាមួយបាន៕

  • Amazon One ក្លាយជា មធ្យោបាយ​បង់ប្រាក់​តាម​បាតដៃ ដំបូង​គេ​បំផុត

    Amazon One ក្លាយជា មធ្យោបាយ​បង់ប្រាក់​តាម​បាតដៃ ដំបូង​គេ​បំផុត

    Amazon បានប្រកាស ជា​ផ្លូវការ ឱ្យ​អតិថិជន​របស់​ពួកគេ​បានដឹង អំពី​មធ្យោបាយ​បង់ប្រាក់​ដ៏​ទំនើប និង​ដំបូង​គេ​បង្អស់ ដោយ​ប្រើប្រាស់​ប្រអប់ដៃ ដើម្បី​ទូទាត់​សាច់ប្រាក់ នៅតាម​បណ្ដា​ហាង​ទំនិញ​លក់រាយ​ទាំងឡាយ។

    ដំណើរការ​នៃ​សេវាកម្ម Amazon One ខាងលើ ជាដំបូង​តាម​បណ្ដា​ហាង​ទំនិញ​លក់រាយ​របស់ Amazon ត្រូវតែ​ដំឡើង​ម៉ាស៊ីន​ស្គែ​ន​ដៃ និង​ឱ្យ​អតិថិជន​ចុះឈ្មោះ​លើ​ម៉ាស៊ីន បន្ទាប់ពី​ចុះឈ្មោះ​រួចហើយ អ្នក​គ្រាន់តែ​ដាក់​អត្តសញ្ញាណប័ណ្ណ​របស់ខ្លួន​ទៅក្នុង​ម៉ាស៊ីន រួចហើយ​ដាក់​ដៃ​លើ​ឧបករណ៍​ស្គែ​ន ដើម្បី​ប្រើប្រាស់​សេវាកម្ម​បង់ប្រាក់​តាម​បាតដៃ​នោះ រួចហើយ វា​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ក្នុងការ​ទូទាត់​ទំនិញ ជាការ​ស្រេច។

    គោលបំណង​នៃ​ការសម្ពោធ ដាក់ឱ្យ​ដំណើការ​មុខងារ​ខាងលើនេះ ត្រូវបាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​ធំជាងគេ​លើ​ពិភពលោក​មួយ​នេះ រៀបរាប់​ឱ្យដឹងថា ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ-19 ធ្វើឱ្យ​មធ្យោបាយ​បង់ប្រាក់ លែង​ប្រក្រតី​ដូច​ពីមុន ពោលគឺ អតិថិជន​មាន​ពាក់​ម៉ាស់ និង​ស្រោមដៃ​ជាប់​ជានិច្ច​ពេល​ទៅ​ហាង​ទិញ​ទំនិញ ដោយ​ពួកគេ​បាន​រៀបរាប់ ពី​ផល​លំបាក​ក្នុងការ​បង់ប្រាក់ តាម​មធ្យោបាយ​ចាស់៕

    ដើម្បី​ឱ្យបាន​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ដំណើរការ Amazon One ខាងក្រោម​នេះ៖

  • មហាសេដ្ឋី​10​រូប​ដែល​រក​បាន​ប្រាក់​ច្រើន​ជាង​គេ​ក្នុង​អាណត្តិ​លោក​ Donald Trump​

    មហាសេដ្ឋី​10​រូប​ដែល​រក​បាន​ប្រាក់​ច្រើន​ជាង​គេ​ក្នុង​អាណត្តិ​លោក​ Donald Trump​

    មនុស្សចំនួន10នាក់ដែលរកប្រាក់បានច្រើនជាងគេនៅក្នុងអាណត្តិប្រធានាធិបតី Donald Trump មានទ្រព្យបន្ថែម​សរុប​490​ពាន់​លានដុល្លារអាមេរិក ដែលតួលេខនេះ ច្រើនជាងទ្រព្យសរុបរបស់មហាសេដ្ឋីទាំងអស់នៅប្រទេសរុស្ស៊ីទៅទៀត។

    យោងតាមទស្សនាវដ្ដី Forbes លោក Donald Trump បានក្លាយជាប្រធានាធិបតីអាមេរិកដ៏អស្ចារ្យដំបូងគេសម្រាប់មហាសេដ្ឋីទាំង10រូបនេះ។ ចាប់តាំងពីលោក Trump បានចូលកាន់កាប់សេតវិមានកាលពីចុងឆ្នាំ2016 ទ្រព្យសរុបរបស់​ក្រុម​មហា​សេដ្ឋី​អាមេរិក បានកើនឡើងជិត1លានលានដុល្លារបន្ថែមទៀត ដែលនាំឱ្យទ្រព្យសរុបរបស់ពួកគេបាន​ឡើង​ដល់​2.9​លាន​លាន​ដុល្លារ។

    ខាងក្រោមនេះគឺជាមហាសេដ្ឋី10រូបនៅសហរដ្ឋអាមេរិកដែលរកប្រាក់បានច្រើនជាងគេបង្អស់ រាប់ចាប់តាំងពីលោក Trump បានក្លាយជាប្រធានាធិបតីកាលពីឆ្នាំ2016៖

    1. Jeff Bezos

    ទ្រព្យសុទ្ធ៖ 189ពាន់លានដុល្លារ
    ទ្រព្យដែលបានកើនឡើង៖ 121ពាន់លានដុល្លារ

    មហាសេដ្ឋី10រូបដែលរកបានប្រាក់ច្រើនជាងគេចាប់តាំងពីលោក Trump ក្លាយជាប្រធានាធិបតីនៅពេលលោក Donald Trump បានជាប់ឆ្នោត លោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO របស់ Amazon ទើបតែបានលោតរំលងមហាសេដ្ឋី Warren Buffett ដោយក្លាយជាអ្នកមានទ្រព្យច្រើនជាងគេលំដាប់ទីពីរ​នៅ​សហ​រដ្ឋ​អាមេរិក។

    4ឆ្នាំកន្លងទៅនេះ ទ្រព្យរបស់លោក Bezos បានកើនឡើង121ពាន់លានដុល្លារបន្ថែមទៀត ហើយក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក។ ថ្វីបើត្រូវលោក Trump រិះគន់ជាច្រើនលើក ប៉ុន្តែ Amazon នៅ​តែ​កើន​ឡើង​ជាង​300%​ រាប់ចាប់ពីឆ្នាំ2016។ កាលពីខែសីហា2020 លោក Bezos បានក្លាយជាមនុស្សដំបូងគេ​ក្នុងប្រវត្តិសាស្ត្រ ដែលមានទ្រព្យលើសពី2សែនលានដុល្លារ។ ប្រការនេះនៅតែបន្តកើតឡើង បើទោះជាលោកត្រូវលែង​លះ និងចែកភាគហ៊ុនឱ្យអតីតភរិយា MacKenzie Scott ចំនួន25% ក្នុងចំណោមភាគហ៊ុនដែលលោកកំពុងកាន់កាប់នៅក្នុងក្រុមហ៊ុន។ បើសិនជាមិនបានលែងលះទេ នោះទ្រព្យរបស់លោកនឹងឡើងដល់​250​ពាន់​លានដុល្លារអាមេរិក។

    2. Elon Musk

    ទ្រព្យសុទ្ធ៖ 9ម៉ឺនលានដុល្លារ
    ទ្រព្យដែលបានកើនឡើង៖ 79ពាន់លានដុល្លារ

    3. Steve Ballmer

    ទ្រព្យសុទ្ធ៖ 73ពាន់លានដុល្លារ
    ទ្រព្យដែលបានកើនឡើង៖ 44ពាន់លានដុល្លារ

    4. Mark Zuckerburg

    ទ្រព្យសុទ្ធ៖ 96
    ទ្រព្យដែលបានកើនឡើង៖ 44ពាន់លានដុល្លារ

    5. Dan Gilbert

    ទ្រព្យសុទ្ធ៖ 44ពាន់លានដុល្លារ
    ទ្រព្យដែលបានកើនឡើង៖ 39ពាន់លានដុល្លារ

    6. Bill Gates

    ទ្រព្យសុទ្ធ៖ 117ពាន់លានដុល្លារ
    ទ្រព្យដែលបានកើនឡើង៖ 35ពាន់លានដុល្លារ

    7. Alice Walton, Jim Walton និង Rob Walton (បងប្អូននៃត្រកូល Walton ដែលជាអ្នកកាន់កាប់បណ្ដាញផ្សារ Walmart)

    សមាជិក​ត្រកូល​ Walton (ពី​ឆ្វេង​ទៅ​ស្ដាំ) Rob, Alice និង Jim

    ទ្រព្យសុទ្ធ៖ (រាប់តាមលំដាប់លំដោយ) 67ពាន់លាន, 67ពាន់លាន និង66ពាន់លានដុល្លារអាមេរិក
    ទ្រព្យដែលបានកើនឡើង៖ (រាប់តាមលំដាប់លំដោយ) 33ពាន់លានដុល្លារ 32ពាន់លានដុល្លារ និង32ពាន់លានដុល្លារ

    10. Larry Ellison

    ទ្រព្យសុទ្ធ៖ 79ពាន់លានដុល្លារ
    ទ្រព្យដែលបានកើនឡើង៖ 3ម៉ឺនលានដុល្លារអាមេរិក

    សូមបញ្ជាក់ថា តម្លៃទ្រព្យខាងលើនេះត្រូវបានគិតចាប់ពីដំណាក់កាលបោះឆ្នោតនៅអាមេរិក ឆ្នាំ2016 រហូតមកដល់ថ្ងៃទី19តុលា2020៕

    ប្រភព៖ Forbes

  • 4 Checklist រឿងផ្ទះ…កែសម្រួលបរិយាកាសឱ្យស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី

    4 Checklist រឿងផ្ទះ…កែសម្រួលបរិយាកាសឱ្យស្រស់ស្អាត ស្វាគមន៍ឆ្នាំថ្មី

    រដូវកាលឆ្នាំថ្មី អាចហៅបានថាជារដូវកាលនៃសេចក្ដីសុខមួយទៀតដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ។ អ្នកខ្លះមានផែនការធ្វើដំណើរទៅលេងតាមបណ្ដាខេត្ត អ្នកខ្លះក៏ទៅលេងក្រៅប្រទេស ឬអ្នកខ្លះអាចនឹងនៅផ្ទះសម្រាកសប្បាយៗជាមួយក្រុមគ្រួសារ។ល។ រដូវកាលឆ្នាំថ្មី ក្រៅពីជាអំឡុងពេលនៃសេចក្ដីសុខដែលយើងបានសម្រាកសប្បាយយ៉ាងពេញទំហឹងហើយនោះ នៅអាចរាប់បានថាជាអំឡុងពេលដែលយើងត្រូវរំឭកឡើងវិញនូវរឿងរ៉ាវផ្សេងៗដែលយើងគិតថានៅមិនទាន់បានធ្វើនៅឡើយទៀតផង ដូច្នេះដើម្បីជាកាដូឆ្នាំថ្មី ទំព័រតុបតែងផ្ទះរបស់ទស្សនាវដ្តី ឡារ៉ែន បានរួបរួម 4 checklist ពាក់ព័ន្ធនឹងរឿងផ្ទះមកជម្រាបជូនអ្នកដែលស្រឡាញ់ផ្ទះសំបែងទាំងឡាយឱ្យបានជ្រាបទាំងអស់គ្នាដូចខាងក្រោម។

    1 . សម្អាតផ្ទះសំបែង ៈ បោសជូតសម្អាតផ្ទះឱ្យស្អាត និងឱ្យរៀបរយគួរឱ្យចង់រស់នៅស្វាគមន៍ឆ្នាំថ្មី ដោយចាប់ផ្ដើមពីការបោសជូតនៅក្នុងបរិវេណផ្សេងៗរបស់ផ្ទះឱ្យស្អាត រៀបចំរបស់របរគ្រឿងប្រើប្រាស់ទុកដាក់ឱ្យមានរបៀបរៀបរយ រួមទាំងញែកបំបែកវត្ថុផ្សេងៗដែលយើងលែងសូវបានប្រើការហើយ ដូចជាខោអាវ សៀវភៅ និងរបស់ប្រើប្រាស់ផ្សេងៗ ដោយយើងអាចប្រមូលទុកមួយដុំដើម្បីយកទៅបរិច្ចាគ ដែលក្រៅតែពីធ្វើឱ្យផ្ទះរបស់យើងមើលទៅស្អាត និងទូលាយស្រឡះឡើងហើយនោះ នៅជួយធ្វើឱ្យផ្ទៃខាងក្នុងផ្ទះនៅសល់ទីកន្លែងទំនេរច្រើនឡើងទៀតផង។

    2 . ផ្លាស់ប្ដូរបរិយាកាសក្នុងផ្ទះ ៈ ស្វាគមន៍រដូវកាលនៃសេចក្ដីសុខដោយការរៀបចំផ្ទះជាថ្មី ផ្លាស់ប្ដូរបរិយាកាសឱ្យមើលទៅស្រស់ស្អាត និងស្រស់ថ្លាខ្លាំងឡើង ដូចជា ថែមថូផ្កាស្អាតៗដាក់នៅតាមជ្រុងផ្សេងៗនៅក្នុងផ្ទះ ក៏នឹងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លាបានដូចគ្នា ឬក៏តុបតែងដាក់តាំងស៊ុមរូបភាពនៅតាមជ្រុងផ្សេងៗនៃជញ្ជាំងផ្ទះ មិនថាតែរូបថតក្រុមគ្រួសារ រូបទីកន្លែងទេសចរណ៍ ឬរូបភាពសិល្បៈផ្សេងៗ ក៏ជាការបន្ថែមភាពស្រស់ស្អាតដល់ផ្ទះ និងផ្លាស់ប្ដូរបរិយាកាសក្នុងផ្ទះបានដូចគ្នាដែរ។

    3 . លាបពណ៌ផ្ទះជាថ្មី ៈ ស្វាគមន៍ឆ្នាំថ្មីដោយការតុបតែងបន្ថែមនូវពណ៌ប្លែកៗថ្មីៗ និងភាពភ្លឺស្រស់ដល់ផ្ទះដដែលរបស់យើងឱ្យមើលទៅគួរឱ្យចង់ស្នាក់សម្រាកនៅខ្លាំងឡើងថែមទៀត ដោយការលាបពណ៌ថ្មីៗ ឬបើប្រិយមិត្តណាចូលចិត្តជញ្ជាំងដែលមានក្បាច់ក្បូរស្អាតៗនោះ អាចនឹងសាកល្បងតុបតែងជញ្ជាំងផ្ទះដោយក្រដាសវ៉លផេភើររូបឡូយៗ ស្អាតៗគួរឱ្យស្រឡាញ់ ដូចជារូបស្លឹកឈើ រូបធម្មជាតិ រូបតុក្កតា និងផ្សេងៗទៀត ក៏រាប់បានថាជាវិធីមួយដែលជួយបន្ថែមបរិយាកាសឱ្យផ្ទះរបស់យើងមើលទៅកាន់តែស្រស់ស្អាត និងរីករាយក្នុងឱកាសឆ្នាំថ្មីឡើងថែមទៀតដែរ។

    4 . Renovate ផ្ទះ ៈ តថែម ឬកែសម្រួលផ្នែកផ្សេងៗខាងក្នុងផ្ទះឱ្យមើលទៅស្រស់ស្អាតខ្លាំងឡើងដោយការ Renovate (រៀបចំកែឱ្យល្អជាថ្មី)ផ្ទះ មិនថាតែ ក្រាលអិដ្ឋការ៉ូខាងមុខផ្ទះជាថ្មី លាបពណ៌ជញ្ជាំងផ្ទះ និងរួមទាំងការរករបស់ស្អាតៗ ល្អៗ ប្លែកៗមកតុបតែងលម្អផ្ទះ ក៏អាចរាប់បានថាជាការបន្ថែមភាពប្លែកភ្នែក ធ្វើឱ្យបរិយាកាសក្នុងផ្ទះកាន់តែស្រស់ស្អាតទាន់សម័យឡើងដែរ។

    …យ៉ាងម៉េចដែរ ជាមួយនឹង 4 checkList ពាក់ព័ន្ធនឹងរឿងផ្ទះដែលឡារ៉ែនបាននាំយកមកជម្រាបជូនប្រិយមិត្តអ្នកអានដូចខាងលើ យើងសង្ឃឹមថា វានឹងមានប្រយោជន៍សម្រាប់គ្រប់ៗគ្នា ព្រោះការមើលថែទាំផ្ទះក្នុងផ្នែកផ្សេងៗឱ្យបានជាប់ជានិច្ច អាចរាប់បានថាជារឿងសំខាន់មួយទៀតដែលយើងមិនគួរមើលរំលងឡើយ ព្រោះរឿងទាំងអស់នេះ គឺជាកត្តាដែលជួយបង្កើនធ្វើឱ្យបរិយាកាសក្នុងផ្ទះរបស់យើងមើលទៅស្រស់ស្អាត និងកាន់តែគួរឱ្យចង់រស់នៅឡើងហ្នឹងឯង៕

  • ហាងលក់មាន់បំពង KFC នៅកូរ៉េខាងត្បូង នឹងប្រើប្រាស់បច្ចេកវិទ្យា រ៉ូបូត របស់ក្រុមហ៊ុន Hyundai

    ហាងលក់មាន់បំពង KFC នៅកូរ៉េខាងត្បូង នឹងប្រើប្រាស់បច្ចេកវិទ្យា រ៉ូបូត របស់ក្រុមហ៊ុន Hyundai

    កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រុមហ៊ុន​ជំនាញ​ផលិត​រ៉ូ​បូត​ឈានមុខ​គេ​នៅ កូរ៉េខាងត្បូង Hyundai Robotics Co.បានប្រកាស​ជា​ផ្លូវការ នូវ​ជំហាន​ថ្មី​មួយ របស់ខ្លួន ជាមួយ​ក្រុមហ៊ុន KFC ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កូរ៉េ និង​ជា​យីហោ​ហាង​អាហារសម្រន់ (fast food) ដ៏​ល្បី​ជាងគេ​លើ​ពិភពលោក។

    កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​ទាំង2  បានធ្វើឱ្យ​វិស័យ food-tech market នៅ​កូរ៉េ ឈានទៅ​មុខ 1កម្រិត​ទៀត ពោលគឺ នឹង​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន​របស់ រ៉ូ​បូត មក​បម្រើ​សេវាកម្ម​ផ្នែក​ចម្អិនផ្សេងៗ ដូចជា ចៀន​មាន់ និង​បំពង​ដំឡូង ជាដើម។

    ស្របពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន Hyundia ក៏​គ្រោង​នឹង​ផលិត​ជា តួខ្លួន​រ៉ូ​បូត​ទាំងមូល​តែម្ដង ហើយ​មិនមែន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ  Hyundia ដែល​បាន​សហការ​នឹង KIT ក៏​នឹង​ផ្តោតលើ Software development ដោយ​នឹង​ប្រើប្រាស់​បណ្ដាញ 5G, បច្ចេកវិទ្យា AI និង Big Data Solutions ដើម្បី​អភិវឌ្ឍ​វិស័យ​រ៉ូ​បូត​របស់ខ្លួន ឱ្យ​កាន់តែខ្លាំង​ជាងនេះទៀត​ផងដែរ។

    សូម​ជម្រាបជូន​ដែរ​ថា ក្នុង​ឆ្នាំ2022 ខាងមុខនេះ  វិស័យ food-tech market ទូទាំង​ពិភពលោក ត្រូវបាន​គេ​សន្មត​ថា អាច​នឹង​កើនឡើង​ក្បែរ 6%  (ប្រមាណ 5,8%)ជាមួយនឹង​ទឹកប្រាក់ ច្រើនជាង 250ប៊ី​លាន​ដុល្លារ​អាមេរិក៕

  • គ្រែគេង បំពាក់បច្ចេកវិទ្យា Voice Controll របស់ Xiaomi ចេញលក់ជាផ្លូវការហើយ!

    គ្រែគេង បំពាក់បច្ចេកវិទ្យា Voice Controll របស់ Xiaomi ចេញលក់ជាផ្លូវការហើយ!

    ក្រុមហ៊ុន Xiaomi អេឡិចត្រូនិក ទើបនឹង​ធ្វើការ​ប្រកាស​ចេញ​នូវ​ផលិតផលថ្មីៗរបស់ខ្លួន​ជាច្រើន​ប្រភេទ ដែល​ក្នុងនោះ​រួមមាន៖ គ្រែ​គេង ដែលមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ទាន់​សម័យមួយ ឈ្មោះថា voice-controlled 8H Milan Smart Electric Bed Pro។

    ដូចដែល​លោកអ្នក បានឃើញ​ឈ្មោះ​ដំបូង​ហើយ គឺ Voice Controll 8H មានន័យថា Xiaomi ផលិត​បាន​គ្រែ​គេង​ឆ្លាត​វៃ បំពាក់​បច្ចេកវិទ្យា បញ្ជា​ដោយ​សំឡេង។ ដំណើការ ដោយ​ការបញ្ជា​ពី​ចម្ងាយ និង​អាច​ធ្វើបាន តាមរយៈ​កម្មវិធី MIJIA app ឬ​បច្ចេកវិទ្យា XiaoAI voice assistant with voice controls ។

    គ្រែ​គេង​ដ៏​ឆ្លាត​វៃ​នេះ មានមុខ​ងារ (feature) 5 ផ្សេងៗគ្នា ក្នុងការ​ផ្តល់​ជម្រើស​ឱ្យ​អ្នក​ប្រើ ជ្រើសរើស​សម្រួល​ស្ថានភាព មុននឹង​ប្រះខ្នង​ចូល​ដំណេក ដើម្បី​មាន​ឱ្យកម្លាំង​កំហែង​ធ្វើការ​នៅ​ថ្ងៃស្អែក​ទៀត។

    សម្រាប់​តម្លៃ​លក់​នៅលើ​ទីផ្សារ​ប្រទេស​ចិន គឺ 4,899យន់ ឬ​ប្រមាណ 739ដុល្លារ ដោយ​បច្ចុប្បន្ន Xiaomi កំពុង​ត្រៀម​បញ្ជូនទៅ​លក់​នៅតាម​បណ្ដា​ប្រទេស​នានា ចាប់ពី​ថ្ងៃទី1 ខែធ្នូ 2020 ខាងមុខ៕

    Xiaomi 8H Milan Smart Electric Bed Pro with voice control launched!