Category: សង្គម និងសេដ្ឋកិច្ច

  • តារាចម្រៀង ខេម ចាយទុន20ម៉ឺនដុល្លារបើកRestaurant

    តារាចម្រៀង ខេម ចាយទុន20ម៉ឺនដុល្លារបើកRestaurant

    ខេម ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra ពេល​​នេះ​​បាន​​សាក​ល្បង​ចេញ​រក​ស៊ី​​ហើយ ដោយ​អាជីវកម្ម​ដំបូង​មួយ​នេះ បាន​ប្រើ​ដើម​ទុន​រហូត​ជាង​20ម៉ឺន​ដុល្លារ​ឯណោះ។ មុខ​ជំនួញ​ដំបូង​របស់ ខេម មិន​មែន​ជា​អចលនទ្រព្យ​ដូច​ថៅកែ​​របស់​ខ្លួន​ឡើយ ពោល​គឺ​លោក​បាន​បើក​ជា​​ភោជនីយដ្ឋាន​(ផាប់) លក្ខណៈ​ស្តង់ដារ​មួយ។

    តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​លោក​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​(ផាប់) ​នេះ ក៏​ព្រោះ​តែ លោក​គិត​ថា ​ខ្លួន​ចង់​មាន​មុខរបរ​បន្ទាប់​បន្សំ​​មួយ​ក្រៅ​ពី​ការងារ​សិល្បៈ ត្បិត​​​អី​​ទៅ​ថ្ងៃ​អនាគត​មិន​អាច​តែ​ពឹង​លើ​សិល្បៈ​មួយ​មុខ​បាន​ឡើយ។ ខេម បាន​បង្ហើប​ឲ្យ​ដឹង​ថា T&Y Restaurant ដែល​ខ្លួន​ហ៊ាន​វិនិយោគ​​លើក​ដំបូង​នេះ​ បាន​ប្រើ​ទុន​រហូត​ដល់​ទៅ​ជាង20ម៉ឺន​ដុល្លារ​ឯណោះ ហើយ​មុខ​ជំនួញ​នេះ មិន​មាន​អ្នក​ណា​ម្នាក់​ចូល​ហ៊ុន​ជា​មួយ​ឡើយ គឺ​លោក​បើក​ផ្ដាច់​មុខ​តែ​ម្ដង ប៉ុន្តែ​ក្នុង​នោះ​មាន​ការ​ប្រឹក្សា​ពី​បង​ប្រុស​របស់​លោក​ម្នាក់ដែរ។ ការ​សម្រេច​ជ្រើស​ទីតាំង​​​ជិត​វត្ត​សំរោង​អណ្ដែត មក​ផ្ដើម​អាជីវកម្ម​លើក​ដំបូង​នេះ ខេម បាន​សិក្សា​​ជា​ច្រើន​ឆ្នាំ​នឹង​ច្បាស់​លាស់ ដោយ​លោក​យល់​ថា ម្ដុំ​នោះ​មាន​ហាង​ច្រើន ប៉ុន្តែ​ហាង​បែប​​(ផាប់) មាន​ប៊ែន​ច្រៀង មិន​ទាន់​មាន​នៅ​ឡើយ​ទេ ដូច​នេះ​ការ​បើក​នៅ​ទីតាំង​នេះ វា​ពិត​ជា​ងាយ​ស្រួល​​ដល់​​អតិថិជន​ដែល​ចង់​សប្បាយ​បែប​ផាប់ មិន​ចាំ​បាច់​ចូល​កណ្ដាល​ទី​ក្រុង​នោះ​ទេ អាច​មក​កន្លែង​លោក​បាន​។

    ខេម បាន​ពន្យល់​នៃ​ពាក្យ T&Y Restaurant មាន​ន័យ​ថា (Thank you អរគុណ) ដែល​​ពាក្យ​មួយ​នេះ​មនុស្ស​គ្រប់​គ្នា​តែង​និយាយ​ជា​ការ​គួរសម។ T&Y Restaurant បាន​បើក​លក់​សាល​ល្បង​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ឃើញ​​ថា មាន​ការ​​គាំទ្រ​ច្រើន ថ្ងៃ​​សម្ពោធ​ជា​ផ្លូវ​ការ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី07 ខែ វិច្ឆិកា ឆ្នាំ 2020 ខាង​នេះ។ ភ្ញៀវ​កិត្តិយស​ដែល​ធ្វើ​ខួប​កំណើត​ និង​កម្មវិធី​ជប់លៀង​ផ្សេងៗ​​ និង​មានការ​ Discount យ៉ាង​ពិសេស​ជូន​ភ្ញៀវ​កិត្តិ​យស​ផង​ដែរ​។ ទទឹម​គ្នា​នោះ​ដែរ ខេម ក៏​បាន​ស្នើ​ដល់​អ្នក​គាំ​របស់​លោក ជាពិសេស​​អ្នក​ដែល​រស់​​នៅ​តំបន់​ហាង​របស់​លោក មេត្តា​ចូល​សាក​ល្បង​មុខ​ម្ហូប ស្ដាប់​ភ្លេង​​ហាង​ថ្មី របស់​លោក​ឱ្យបាន​ច្រើន​កុះករផង​ដែរ៕

  • ចូល​វិញ​ភ្លាម Ronaldo ស៊ុត 2គ្រាប់​ភ្លែត!

    ចូល​វិញ​ភ្លាម Ronaldo ស៊ុត 2គ្រាប់​ភ្លែត!

    ក្នុងការ​ប្រកួត Italy Seria A ប្រចាំ​សប្តាហ៍​ទី8 ក្លិប​បាល់ទាត់ Juventus បាន​យកឈ្នះ​ក្រុម Spezia ក្នុង​លទ្ធផល 4ទល់នឹង1។

    ក្នុងការ​ប្រកួត​ដំបូង ក្រោយពី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ-19 កីឡាករ​ខ្សែប្រយុទ្ធ​សញ្ញា​តិ​ព័រ​ទុយ​ហ្គា​ល់ Chritiano Ronaldo បាន​ជួយ​ឱ្យ​ក្រុម​របស់ខ្លួន យកឈ្នះ​ទៅលើ​ក្រុម​គូបដិបក្ខ​ក្នុង​លទ្ធផល 4-1 ដោយ​ក្នុងនោះ គេ​រកបាន​ម្នាក់ឯង​ដល់​ទៅ 2គ្រាប់​ទៀតផង។

    គួរឱ្យ​ដឹង​ដែរ​ថា Ronaldo អាច​ចូល​លេង​វិញ​បានភ្លាមៗ ក្រោយ​ពេលដែល​បានទទួល​លទ្ធផល​អវិជ្ជមាន ដោយសារតែ​រូបគេ បាន​រក្សា​ការហ្វឹកហាត់​ជាធម្មតា ក្នុងអំឡុង​ពេលដែល​គេ​មាន​ផ្ទុក​កូ​វីដ-19៕

  • អបអរសាទរ កែវ សុខ​ផេង ចូល​រោងការ​ហើយ

    អបអរសាទរ កែវ សុខ​ផេង ចូល​រោងការ​ហើយ

    កីឡាករ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង របស់​ក្លិប​វិសាខា បាន​រៀប​អាពាហ៍ពិពាហ៍​ហើយ កាលពី​ថ្ងៃអាទិត្យ ទី1 ខែវិច្ឆិកា ឆ្នាំ 2020 កន្លងទៅនេះ ក្រោយ​ពេលដែល​ពួកគេ បាន​ភ្ជាប់ពាក្យ​អស់​រយៈពេល​ប្រមាណ​ជា 1ឆ្នាំ​ជាង​រួចមក។

    នៅឯ​វិមាន​អាពាហ៍ពិពាហ៍ នៃ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ ជាទី​មង្គល​របស់​កីឡាករ​ខាងលើ បាន​ណែនណាន់តាន់តាប់​យ៉ាងខ្លាំង ដោយមាន​ភ្ញៀវ​ចេញ-ចូល​ជា​ហូរហែ។ ក្នុងនោះ ក្រៅពី​ញាតិមិត្ត​ទាំងសងខាង​របស់​កូនកំលោះ និង​កូនក្រមុំ ហើយ គេ​សង្កេតឃើញ​មាន​បុគ្គលល្បីៗជាច្រើន បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មានន័យ​របស់​កីឡាករ​ក្លិប​វិសាខា​ខាងលើ​ដែរ ដែល​រួមមាន​ទាំង​មិត្ត​រួម​អាជីព សិល្បករ សិល្បការិនី និង​អ្នកកាសែត​ជាច្រើនរូប​ទៀតផង។

    ចំពោះ​ពិធីមង្គលការ​របស់ កែវ សុខ​ផេង ដែល​ធ្លាប់បាន​ពន្យារពេល រហូតមកដល់​ពេលនេះ គឺអាច​ដោយសារតែ​មក​ពី​មូលហេតុ​ជំងឺ​កូ​វីដ-19 ដែល​បានអូសបន្លាយ​រយៈពេល​យូរ ស្ទើរតែ​ពេញ ១ឆ្នាំ2020 ហ្នឹងឯង៕

  • ឆ្អឹងមនុស្ស​ពិត​គឺ​ជា​មុខ​ទំនិញ​ដ៏​ចម្លែក​មួយ​ដែល​លក់​ដាច់​ជាង​គេ​នៅ​លើ​ផ្សារ​ Amazon

    ឆ្អឹងមនុស្ស​ពិត​គឺ​ជា​មុខ​ទំនិញ​ដ៏​ចម្លែក​មួយ​ដែល​លក់​ដាច់​ជាង​គេ​នៅ​លើ​ផ្សារ​ Amazon

    នៅក្នុងផ្សារអនឡាញ Amazon តាមមើល វាមានលក់ទំនិញស្ទើរគ្រប់មុខឱ្យតែមនុស្សត្រូវការ រាប់ចាប់ពីរបស់របរសាមញ្ញៗ រហូតដល់ទំនិញដែលយើងនឹកស្មានមិនដល់។

    ដោយត្រូវបានលោក Jeff Bezos បង្កើតឡើងកាលពីខែកក្កដា ឆ្នាំ1994 ការិយាល័យកណ្ដាលរបស់ Amazon មានទីតាំងនៅទីក្រុង Bellevue ក្នុងរដ្ឋវ៉ាស៊ីងតោន នៃសហរដ្ឋអាមេរិក។

    ដំបូងឡើយក្រុមហ៊ុននេះមានលក់តែសៀវភៅប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏បានលក់ឧបករណ៍អេឡិចត្រូនិក ផ្នែកទន់ ហ្គេម ខោអាវ គ្រឿងសង្ហារិម ស្បៀងអាហារ គ្រឿងអលង្ការ។ល។ ឆ្នាំ2015 Amazon បានទិញក្រុមហ៊ុន Walmart និងបានក្លាយជាក្រុមហ៊ុនលក់រាយធំជាងគេបង្អស់នៅសហរដ្ឋអាមេរិក។

    មកដល់បច្ចុប្បន្ន Amazon បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅរបស់ពលរដ្ឋអាមេរិក និងក្រុមមនុស្សដែលចូលចិត្តទិញដូរនៅទូទាំងពិភពលោក។

    យោងតាម Digital Trends ក្រុមហ៊ុន Amazon មិនត្រឹមតែជោគជ័យដោយសារការលក់គ្រប់យ៉ាងដែលមនុស្សត្រូវការនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏ជោគជ័យនៅក្នុងការលក់របស់ដែលគេនឹកស្មានមិនដល់ផងដែរ។

    ខាងក្រោមនេះគឺជាទំនិញដ៏ចម្លែកមួយចំនួនដែលលក់ដាច់បំផុតនៅក្នុងផ្សារ Amazon ក្នុងនោះមានទាំងឆ្អឹងមនុស្សទៀតផង៖

    1. សត្វកន្លាតយក្សមកពីប្រទេស ម៉ាដាហ្គាស្ការ (Madagascar)៖ 10ដុល្លារ/គូ

    ឆ្អឹងមនុស្សពិតគឺជាមុខទំនិញដ៏ចម្លែកមួយដែលលក់ដាច់ជាងគេនៅលើផ្សារ Amazonសត្វកន្លាតយក្សមកពីប្រទេសម៉ាដាហ្គាស្ការនេះបានមានវត្តមាននៅក្នុងបញ្ជី Amazon’s Choice ដែលមានន័យថា ត្រូវបានគេទិញច្រើនជាងគេ។ ពួកវាត្រូវបានលក់ជាគូ ប៉ុន្តែ អ្នកប្រហែលជាអាចទិញចំគូដែលជាបងប្អូននឹងគ្នា ឬជា “ប្ដីប្រពន្ធ” នឹងគ្នាក៏ថាបាន។ អតិថិជនភាគច្រើន ទិញកន្លាតមកធ្វើជាសត្វចិញ្ចឹមសម្រាប់កែកម្សាន្ត។

    2. កំណាត់ឈើប្រវែង30សម ដែលមានដាំផ្សិតខ្មៅ Shiitake ជាស្រេច៖ 32ដុល្លារ


    3. ឈុតប៊ិច100ដើមដែលមានកំហុសផ្នែកឡូហ្គោ៖ 14ដុល្លារ

    4. ពុម្ភធ្វើនំ waffle រូបរាងក្ដារចុចរបស់កុំព្យូទ័រ៖ 60ដុល្លារ


    5. ពស់យក្សធ្វើអំពីស្ករទាញ៖ 150ដុល្លារ


    6. ឆ្អឹងមនុស្សពិត 1ឈុតមាន5កំណាត់៖ 90ដុល្លារ

    ឆ្អឹងមនុស្សពិតគឺជាមុខទំនិញដ៏ចម្លែកមួយដែលលក់ដាច់ជាងគេនៅលើផ្សារ Amazonតាមការឃោសនារបស់អ្នកលក់ នេះគឺជាឆ្អឹងមនុស្សពិត100% និងមានគុណភាពខ្ពស់ (ប៉ុន្តែមិនបាននិយាយច្បាស់អំពីប្រភពរបស់ឆ្អឹងនេះទេ)។ មិនដឹងថា នេះជាកណ្ដៀវដែលធ្វើមិនទាន់រួចរាល់ ឬក៏ជាឧបករណ៍សម្រាប់ធ្វើមន្តអាគមអ្វីនោះដែរ ប៉ុន្តែ Amazon នៅតែលក់ដាច់ដូចលេង៕

    ប្រភព៖ Digital Trends

  • Ronaldo តេស្តលើកទី3 នៅតែវិជ្ជមានកូវីដ-19 និងបន្តអវត្តមានជាមួយ Juventus

    Ronaldo តេស្តលើកទី3 នៅតែវិជ្ជមានកូវីដ-19 និងបន្តអវត្តមានជាមួយ Juventus

    កីឡាករ​ខ្សែប្រយុទ្ធ Christiano Ronaldo នឹង​នៅតែ​មិនទាន់​អាច​ចូល​លេង​នៅ UCL យប់​នេះ​ម៉ោង 3:00នាទី​ទៀបភ្លឺ ក្នុង​ពូ​ល G ជាមួយ Barcelona នៅឯ​កីឡដ្ឋាន Allianz Stadium ដដែល។ សម្រាប់​ដំណឹង​មួយ​នេះ ពិតជា​គួរឱ្យ​សោកស្ដាយ​ណាស់ ដោយសារតែ​រូបគេ​មិនអាច​ជួប​ដៃគូ​ចាស់ គឺ Lionel Messi ហ្នឹងឯង។

    ទោះបីជា​មិនអាច​ចូល​រូ​ម​ប្រកួត​បាន​ក៏ពិតមែន ក៏ប៉ុន្តែ​កីឡាករ​រូបនេះ នៅតែ​បន្ត​ហ្វឹកហាត់​ជាធម្មតា ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច នៅពេលណា​ជាសះស្បើយ រូបគេ​នឹង​អាច​ចូល​លេង​វិញ​បានភ្លាមៗតែម្ដង។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា Ronaldo កំពុងតែ​សម្រាក​នៅ​ដាច់ដោយឡែក​នៅផ្ទះ ក្រោយពី​រកឃើញថា មាន​ផ្ទុកមេរោគ​កូ​វីដ-19 ក្នុង​ដំណើរ​ទៅជា​មួយក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កាលពី​ថ្ងៃទី13 តុលា ឆ្នាំ2020៕

  • គួរឱ្យស្តាយណាស់! ក្រុមកំពូលតារាង Premier League ស្គាល់បរាជ័យ ជាលើកដំបូង

    គួរឱ្យស្តាយណាស់! ក្រុមកំពូលតារាង Premier League ស្គាល់បរាជ័យ ជាលើកដំបូង

    ក្លិប​បាល់ទាត់ Everton ដែលជា​ក្រុម​លេខ1 នៃ​តារាង  Premier League ថ្វីដ្បិតតែ​សប្តាហ៍​ទី 6នេះ ស្ថិតនៅ​កំពូល​តារាង​ដដែល​ក៏ពិតមែន ក៏ប៉ុន្តែ​ក្រុម​មួយ​នេះ បាន​ស្គាល់​ភាពបរាជ័យ ជា​លើកដំបូង​ហើយ ក្នុង​រដូវ​កាល2020-2021។

    នៅ​តង់​ទី1 ក្រុម​ម្ចាស់ផ្ទះ Southampton បាន​នាំមុខ​លើ​ក្រុម​ដែល​កំពុង​ឡើង​ជើង Everton ក្នុង​លទ្ធផល 2-0 ទៅហើយ។ ខណៈ​ចូលដល់​តង់​ទី2 ទោះជា​ក្រុម​លោក Ancelotti ខំព្យាយាម​វាយ​សម្រុក​វិញ​យ៉ាងណា ក៏​មិនអាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​ម្ខាង​ទៀត​បានដែរ។ ថែមទាំង​នៅ​នាទី​ទី71 ខ្សែការពារ Digne ទទួលបាន​កាត​ក្រហម​ទៀត ធ្វើឱ្យ Everton លែងមាន​ឱកាស​វាយបក​បាន​គ្រាប់​បាល់​ដោយ​បរិយាយ។

    គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា ក្រុម​កំពូល​តារាង Everton កំពុងតែ​ត្រូវបាន​ប្រដេញ​តាម​ពិន្ទុ​ដោយ​ក្រុម 1ផ្សេងទៀត គឺ Liverpool ដែលមាន 13ពិន្ទុ​ស្មើគ្នា តែ​ចាញ់​គ្រាប់​ចំណេញ​ដល់​ទៅ 4គ្រាប់៕

  • តើហ្វែ៊នៗ អ្នកគាំទ្រទាំងឡាយ ដឹងទេថា ជើងឯក និងជយលាភីផ្សេងៗក្នុងលីកកំពូលកម្ពុជា ទទួលបានប្រាក់រង្វាន់ប៉ុន្មាន?

    តើហ្វែ៊នៗ អ្នកគាំទ្រទាំងឡាយ ដឹងទេថា ជើងឯក និងជយលាភីផ្សេងៗក្នុងលីកកំពូលកម្ពុជា ទទួលបានប្រាក់រង្វាន់ប៉ុន្មាន?

    ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ2020នេះ បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ ដោយ​ក្រុម​បឹងកេត ដណ្ដើមបាន​តំណែង​ជើងឯក(លេខ1) ខណៈដែល​ព្រះខ័ន​រាជ​ស្វាយរៀង ទទួលបាន​ចំណាត់ថ្នាក់​លេខ2 ហើយ​ខាងក្រោម​នេះ គឺជា​រង្វាន់ សម្រាប់​ម្ចាស់​ជយលាភី​ទាំងឡាយ ដែល​បានប្រគល់​កាលពីពេល​កន្លងទៅ​រួច​ហើយ៖

    -ម្ចាស់​ជើងឯក ៖ ក្រុម​បឹងកេត ប្រាក់រង្វាន់ 150លាន​រៀល។

    -រងជើង​ឯក ៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រាក់រង្វាន់ 60លាន​រៀល។

    -លេខ3 ៖ ក្រុម​ក្រសួងការពារជាតិ ប្រាក់រង្វាន់ 50លាន​រៀល។

    -រង្វាន់​គោរព​វិន័យ​ល្អ​ជាងគេ ៖ ក្រុមយុវជន​អាយុ​ក្រោម 18ឆ្នាំ សាលា​បាល់ទាត់​ជាតិ​បាទី ប្រាក់រង្វាន់ 40លាន​រៀល។

    -កីឡាករ​ល្អ​ជាងគេ ៖ ម៉ាត់ នុ​រុណ (ក្លិប​បឹងកេត) ប្រាក់រង្វាន់ 3លាន​រៀល ។

    -កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាងគេ ៖ Jean Marie Privat (ព្រះខ័ន​រាជ​ស្វាយរៀង) ប្រាក់រង្វាន់ 3លាន​រៀល។

    -អ្នកចាំទី​ល្អ​ជាងគេ ៖ ហ៊ុល គឹម​ហ៊ុយ (បឹងកេត) ប្រាក់រង្វាន់ 3លាន​រៀល។

    -អាជ្ញាកណ្តាល​ល្អ ៖ ជួប វិសាល, គីម​ស៊ី ពិសាល, ជី សាម​ឌី, ហេង សុខលី ប្រាក់រង្វាន់ 8លាន​រៀល៕

  • ស្មាតហ្វូនក្រាស់មាំ ចេញថ្មី តម្លៃតែ 299ដុល្លារ មានមុខងារ Night Vision លើកាមេរ៉ា

    ស្មាតហ្វូនក្រាស់មាំ ចេញថ្មី តម្លៃតែ 299ដុល្លារ មានមុខងារ Night Vision លើកាមេរ៉ា

    ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ចិន យីហោ Doogee ដែល​គេ​ដឹងថា តែងតែ បញ្ចេញ​ស្មា​ត​ហ្វូ​នក្រាស់ៗ មាំៗ មាន​សមត្ថភាព​ខ្ពស់ មិន​ងាយ​ឆ្កូត ឬ​ច្រើន​មាន​គេ យកទៅ​ប្រើ នៅក្នុង​ការដ្ឋាន​សំណង់ធំៗនោះ  ថ្មីៗនេះ បាន​បញ្ចេញ​ម៉ូ​ដែល S96 Pro ថ្មី និង​បានប្រកាស​ចេញលក់ នៅលើ​វេ​ប​សាយ AliExpress ក្នុងតម្លៃ​តែ 299ដុល្លារ​ប៉ុណ្ណោះ។

    កាមេរ៉ា​ក្រោយ 4គ្រាប់​របស់​វា ទី1 មាន​ទំហំ 48 MP f/1.8 និង 1ទៀត បំពាក់​ដោយ​សិន​ស៊ើ​រ 20 MP ឯ 1គ្រាប់​ទៀត​ទំហំ 20 MP សិន​ស៊ើ​រ Sony IMX350 ultra ជាមួយនឹង infrared lights ប្រភេទ night vision មាន​តួនាទី អាច​ថត​ពេលយប់​បាន និង​មាន​ភ្លើង LED ទៀតផង។ កាមេរ៉ា​ម្ខាង​ទៀត​ទំហំ 8 MP ultrawide ជាមួយនឹង​លេន​ស៍ 130-degree field-of-view និង 1ទៀត ជា​កាមេរ៉ា​តូច​ជាងគេ  2 MP macro សិន​ស៊ើ​រ។

    មុខងារពិសេសៗរបស់​ស្មា​ត​ហ្វូ​ន ប្រភេទ​ធន់​មាំ 1នេះ គឺមាន​កម្រិត​ការពារ​ទឹក IP68 និង IP69K ឯ​ភាព​ធន់​លេខ MIL-STD 810G អាច​យកទៅ​ពិសោធ ដោយ​ការទម្លាក់​ចូលទៅ​ត្រាំ​ក្នុង​ទឹក​ជម្រៅ 1,5ម៉ែត្រ បាន​ក្នុង​រយៈពេល 30នាទី និង​ជាពិសេស​អាច​ទ្រាំ​នឹង​ទឹក​ជ្រៅ​បំផុត 5ម៉ែត្រ ក៏​នៅតែ​អាច​យកមកប្រើ​ទៀត​បានដែរ។

    Doogee S96 Pro ដំណើការ​ដោយ Android 10 មាន​ថាមពល​ថ្ម​ធំ ដល់​ទៅ ៦៣៥០ mAh ចេញមក​ព្រមជាមួយ​ឆ្នាំង​សាក Fast charge បញ្ចូលភ្លើង 24W ទៀតផង។

    សម្រាប់ Specs(លក្ខណសម្បត្តិ) វិញ​គឺ​ប្រើ​ឈី​ប Media Tek Heilo G90 មាន RAM 8GB/128 មេម៉ូរី អាច​ថែម​កាត​ក្រៅ​បាន និង​អេក្រង់​ប្រភេទ touch screen មានមុខ​ងារ​ស្គែ​ន​ដៃ​ដោះ​សោរ ឬ​ស្គែ​ន​ផ្ទាំ​មុខ​បាន ជាមួយនឹង​កាមេរ៉ា​មុខ 1គ្រាប់ រចនា​ឡើង​បែប​ដំណក់ទឹក។

    គួរ​រំឭក​ផងដែរ​ថា ប្រភេទ​ស្មា​ត​ហ្វូ​ន​រឹងមាំ តម្លៃ​ធូរ​ថ្លៃ ក៏មាន​ច្រើន​ម៉ាក​ដែរ ដូចជា Blackview, Ulefone, Homtom, Cat, Zebra, AGM និង Vernee ដែល​ទាំងអស់នោះ​សុទ្ធតែធន់ៗ មាំៗ កម្រិត​ខ្ពស់ ដោយមាន​ខ្លះ អាច​ធ្លាក់​ពី​ជណ្ដើរ​ខ្ពស់ ក៏​មិន​បែក​អេក្រង់​ទៀតផង៕

    Doogee S96 Pro rugged smartphone launches with infrared night visionDoogee S96 Pro rugged smartphone launches with infrared night vision
  • iPhone 12 Pro ពិតជា មាំខ្លាំងណាស់ ទម្លាក់ 3ដងហើយ នៅតែធម្មតា

    iPhone 12 Pro ពិតជា មាំខ្លាំងណាស់ ទម្លាក់ 3ដងហើយ នៅតែធម្មតា

    គណនី YouTube មួយ ឈ្មោះថា PhoneBuff បានធ្វើ​តេស្ត​ទម្លាក់ iPhone 12 និង iPhone 12 Pro ដើម្បី​ជាការ​ពិសោធ ដែល​បានចាប់ផ្ដើម​ដំបូង ដោយ​ការទម្លាក់​ខាង​ខ្នង​ទូរស័ព្ទ​មក​មុន ក្នុង​កម្ពស់ 1.5ម៉ែត្រ…លទ្ធផល​គឺ iPhone 12 ប្រេះ ឬ​ស្រាំ កញ្ចក់​ខាងក្រោយ ខណៈដែល iPhone 12 Pro នៅមាន​រូបរាង និង​ទ្រង់ទ្រាយ​ដូចដើម​យ៉ាង​ល្អ។ បន្ទាប់មកទៀត គឺ​ការធ្វើ​តេស្ត ដោយ​ទម្លាក់​ពី​ផ្នែក​ចំហៀង ដែល​លទ្ធផល​គឺ iPhone ទាំង2 បានន​រង​ការ​ឆ្កូត​បន្តិចបន្តួច​ដូចគ្នា។

    ក្រោយមកទៀត គឺ​ការធ្វើ​តេស្ត​ទម្លាក់ ដោយ​ដាក់​ខាង​អេក្រង់​ចុះក្រោម​ម្ដង ដែលជា​លទ្ធផល​ឃើញថា កញ្ចក់ Ceramic Shield ពិតជា​អាច​ការពារ​អេក្រង់ iPhone 12 បាន​យ៉ាង​ល្អ ដោយ​អេក្រង់ iPhone ទាំង2 នោះ មិនមាន​ស្នាម​ប្រេះ ឬ​ស្រាំ សោះឡើយ។

    ដោយសារ​អេក្រង់ មិនមាន​ប្រេះ ឬ​ស្រាំ​សោះ ទើបត្រូវ​ឈានចូល​ដល់​ការធ្វើ​តេស្ត​បន្តទៀត ជាការ​ធ្វើតេស្ត​ទម្លាក់​ពី​កម្ពស់​ទាប​ជាង 1.5ម៉ែត្រ និង​ទម្លាក់​ចំនួន 10ដងជាប់ៗគ្នា។ ក្រោយពី​ទម្លាក់ 10ដង​រួចមក គេ​សង្កេតឃើញថា អេក្រង់ iPhone 12 ទាំង 2ម៉ូ​ដែល​នោះ នៅតែ​មិនមាន​ប្រេះស្រាំ​អ្វី​ដដែល។ ប៉ុន្តែ​កញ្ចក់​ខាងក្រោយ​របស់ iPhone 12 រង​ការ​ប្រេះ និង​ស្រាំ​កាន់តែខ្លាំង រហូត​ធ្វើឱ្យ​កាមេរ៉ា​ក្រោយ​មាន​បញ្ហា។ នៅ​មិនទាន់​អស់ចិត្ត​ទេ… គេ​បានធ្វើ​តេស្ត លើកចុងក្រោយ​មួយទៀត ដោយ​ការទម្លាក់ iPhone 12 ទាំង 2នោះ ទៅលើ​ដុំថ្ម​ស៊ីម៉ង់ត៍​ម្ដង ហើយ​លទ្ធផល គឺ​នៅតែ​មិនអាច​ធ្វើឱ្យ​អេក្រង់ iPhone 12 ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ដើម​បានឡើយ។

    សូម​រំឭក​ដែរ​ថា អេក្រង់ iPhone 12 ទាំង 4ម៉ូ​ដែល ត្រូវបាន​ការពារ ដោយ​កញ្ចក់​ការពារ​បែប​ថ្មី ដែល Apple ឱ្យ​ឈ្មោះថា Ceramic Shield ព្រមទាំង​បាន​អះអាង​ទៀតថា វា​អាច​ទ្រាំទ្រ​នឹង​ការធ្លាក់​បានល្អ​ប្រសើរ​ជាង​មុន រហូតដល់​ទៅ 4ដង​ឯណោះ។

    ការអះអាង​របស់ Apple នេះ បាន​នាំឱ្យ​កើតមាន​ការចង់​ដឹងថា តើ​អេក្រង់ iPhone 12 អាច​ទ្រាំទ្រ​នឹង​ការធ្លាក់ បាន​ខ្លាំង​ដល់​កម្រិតណា?។ ដូច្នេះហើយ ទើប​មានការ​បង្កើត​វីដេអូថ្មីៗជាច្រើន ដែលជា​ការធ្វើ​តេស្ត​លើ​អេក្រង់ iPhone 12 នេះ៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

  • បវរកញ្ញា សួន ពិសី លេចមុខប្រឡងMiss Universe Cambodia 2020 ក្រោយជួបរឿងបរាជ័យ

    បវរកញ្ញា សួន ពិសី លេចមុខប្រឡងMiss Universe Cambodia 2020 ក្រោយជួបរឿងបរាជ័យ

    បន្ទាប់ពីបានជាប់ពានរង្វាន់កញ្ញាឯកប៊ីគីនីស្អាតដាច់គេក្នុងកម្មវិធីប្រកួត Miss Grand Cambodia 2020 រួចមកបវរកញ្ញា សួន ពិសី មានប្រជាប្រិយខ្លាំងគ្រាន់បើដោយទទួលការសរសើរ និងគាំទ្រសំណាកមហាជន។ ថ្មីៗនេះ នាងបញ្ចេញសកម្មភាពថតឈុតប៊ីគីនីពណ៌ស ដែលអាវរបស់នាងជាម៉ូតបាំងដើមទ្រូងតែបន្តិចប៉ុណ្ណោះ អាចឲ្យឃើញរូបរាងដងខ្លួនរបស់នាងបានយ៉ាងច្បាស់ សាកសមតំណែងពានរង្វាន់កញ្ញាឯកប៊ីគីនីស្អាតដាច់គេ។

    កញ្ញា សួន ពិសី ថ្មីៗនេះបានលេចមុខប្រកួតកម្មវិធី Miss Universe Cambodia 2020 ក្រោយបរាជ័យលើកពាន Miss Grand Cambodia 2020 ដោយជាប់បានត្រឹមពានរង្វាន់កញ្ញាឯកប៊ីគីនីស្អាតដាច់គេ (BEST SWIMSUIT MODEL MDC2020) ក្នុងចំណោមបេក្ខភាពទាំង២៨នាក់។ កញ្ញា សួន ពិសី បច្ចុប្បន្នមានអាយុ21ឆ្នាំ មានកម្ពស់168សង់ទីម៉ែត្រ មកពីខេត្តព្រៃវែង។ បទពិសោធន៍សិល្បៈរបស់តារាម៉ូដែលលស្រអែមស្រស់នេះ គឺនាងជោគជ័យជាប់ដល់បេក្ខភាព កំពូលទាំង១០រូប Miss Grand Cambodia 2020 ហើយឈ្នះពានជាកញ្ញាឯកប៊ីគីនីស្អាតដាច់គេ កាលពីថ្ងៃទី26ខែកញ្ញា ឆ្នាំ2020 ហើយពេលនេះនាងបានជាប់ជាបេក្ខភាពផ្លូវការទាំង20រូបរបស់ការប្រកួត Miss Universe Cambodia 2020 ត្រៀមទៅកាន់ការប្រកួតផ្តាច់ព្រាត់នៅខែវិច្ឆកា ឆ្នាំ2020 ខាងមុខនេះ។

    កញ្ញាក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារពត៌មានក្នុងស្រុកក្នុងថ្ងៃដដែរ សួន ពិសី ដែលបច្ចុប្បន្នមានវ័យ21ឆ្នាំ បានឲ្យដឹងថា កញ្ញាពិតជាសប្បាយចិត្ត និងរីករាយខ្លាំង ការបានជាប់ដល់វគ្គ២០នាក់នេះ ដោយសារកញ្ញាកំពុងតែសម្រេចក្តីបំណងបន្តិចម្តងៗ។ ក្នុងកិច្ចសម្ភាសន៍ទៀតសោត ពិសី ក៏បានឲ្យដឹងពីការប្តេជ្ញាចិត្តផងដែរថា ប្រសិនបើបានជាប់ទៅវគ្គបន្តបន្ទាប់ ហើយអាចជាប់ដល់ជយលាភីទៅប្រកួតនៅបរទេស កញ្ញាប្តេជ្ញាចិត្តពាំនាំប្រទេសកម្ពុជាទៅរកភាពល្បីល្បាញ ទៅកាន់ពិភពលោក ហើយកញ្ញានឹងប្រើឱកាសនោះដើម្បីជួយដល់យុវជន យុវនារីជំនាន់ក្រោយឲ្យមានភាពជឿជាក់លើខ្លួនឯងថាភាពវិជ្ជមានតែងតែកើតមានក្នុងជីវិត ហើយកញ្ញា នឹងជួយដល់ប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា ដែលកំពុងជួបបញ្ហាវិបត្តសេដ្ឋកិច្ច ឬក៏បញ្ហានៃការរស់នៅ ដូចជាទឹកជំនាន់ដែលកំពុងជួបប្រទះប្រចាំថ្ងៃឲ្យអស់ពីសមត្ថភាព ឲ្យរួចពីឧបសគ្គ៕