Category: សង្គម និងសេដ្ឋកិច្ច

  • 14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ2)

    14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ2)

    3 . តើអូន(ឬបង)គិតយ៉ាងម៉េច បើថ្ងៃមួយយើងមានកូនជាមួយគ្នា?

    អ្នកខ្លះស្រឡាញ់ក្មេង តែមិនចង់មានកូន។ សំណួររឿងកូន នៅតែជាប្រធានបទសំខាន់សម្រាប់ជីវិតគូ តឱ្យមុខអ្នកទាំងពីរឯកភាពគ្នាហើយថា នឹងមិនយកកូនក៏ដោយ។ ម្ដាយរបស់ខ្ញុំតែងតែប្រាប់ជានិច្ចថា នៅពេលយើងធំឡើង ជួនកាលទស្សនៈ ឬគំនិតណាមួយអាចនឹងផ្លាស់ប្ដូរ នេះមិនមែនជាសំណួរចំពោះតែក្នុងអំឡុងពេលដំបូងៗរបស់ជីវិតគូនោះទេ តែជាសំណួរដែលអ្នកយកមករិះគិតគ្រប់ពេលវេលារហូតដល់ហួសពេលក្នុងការមានកូនតែម្ដងក៏មាន។

    4 . អ្នកនឹករំពឹងថា តើសម្ព័ន្ធភាពរបស់យើងនឹងក្លាយជាបែបណា?

    គ្រប់គ្នាសុទ្ធតែនឹករំពឹងក្នុងការមានសម្ព័ន្ធភាពដែលល្អឥតខ្ចោះ តែបើអ្នកទាំងពីរដើរទៅមុខជាមួយគ្នាមិនបាន អ្វីៗគ្រប់យ៉ាងក៏ចប់! និងនៅពេលអ្នកដឹងថា គូស្នេហ៍តាំងក្ដីសង្ឃឹមទុកយ៉ាងណាខ្លះនោះ ក៏ដល់ពេលត្រូវសម្រុះសម្រួលគ្នាហើយ។ ជួនកាលអ្នកអាចត្រូវបន្ថយក្ដីសង្ឃឹមរបស់ខ្លួនឯងចុះខ្លះ និងយកចិត្តទុកដាក់ជាមួយតម្រូវការរបស់គូស្នេហ៍ដើម្បីឱ្យសេចក្ដីប្រាថ្នារបស់ទាំងពីរនាក់ទទួលបានផលព្រមៗគ្នា។

    សូមរង់ចាំអានភាគបន្ត…

  • ខ្សែប្រយុទ្ធវ័យក្មេង ក្លិប FC Barcelona ត្រូវសម្រាករយៈពេលយូរ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ

    ខ្សែប្រយុទ្ធវ័យក្មេង ក្លិប FC Barcelona ត្រូវសម្រាករយៈពេលយូរ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ

    កីឡាករ​ខ្សែប្រយុទ្ធ Ansu Fati ដែល​ត្រូវបាន​អ្នកគាំទ្រ​ក្រុម FC Barcelona គិតថា ជា​អ្នក​ស្នង​តំណែង Messi នោះ នឹង​លែង​បាន​ចូល​ទីលាន និង​ត្រូវ​សម្រាក​រយៈពេល​វែង ក្រោយពី​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

    ក្នុង​ជ័យជម្នះ​ដោយ​លទ្ធផល 5ទល់នឹង2 លើ​ក្រុម Real Batis កីឡាករ​វ័យ 18ឆ្នាំ​រូបនេះ ត្រូវបាន​ផ្លាស់ចេញ​នៅ​ពាក់កណ្តាល​ទី ជំនួស​ដោយ Messi ព្រោះ​រងរបួស​ជង្គង់។ មកទល់នឹង​ពេលនេះ ខ្សែប្រយុទ្ធ​វ័យក្មេង Fati បានទទួល​ការវះកាត់ ដោយ​ជោគជ័យ​ហើយ តែ​ត្រូវ​សម្រាក យ៉ាងហោចណាស់ ៤ខែ​ពី​ការប្រកួត។

    Fati បាន​លេង 10ប្រកួត​ឱ្យ Barcelona នៅ​រដូវ​កាល​នេះ ដោយ​រកបាន 5គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្តភក្តិ​ទាត់​បញ្ចូល​ទី 2គ្រាប់។ គេ ក៏បាន​បំបែក​កំណត់ត្រា​រយៈពេល 95ឆ្នាំ​របស់​ក្រុម​ជម្រើសជាតិ ក្នុងការ​ក្លាយជា​កីឡាករ​អេ​ស្ប៉ា​ញ​វ័យក្មេង​ជាងគេ ដែល​អាច​ទាត់​បញ្ចូល​ទី ត្រឹម​អាយុ 17ឆ្នាំ និង 311ថ្ងៃ កាល​ពេល​លេង​ជាមួយ​អ៊ុយ​ក្រែ​ន ក្នុង​ខែកញ្ញា​កន្លងទៅ៕

  • បន្ទប់ទឹកស្អាតស្ទីល Shower Room

    បន្ទប់ទឹកស្អាតស្ទីល Shower Room

    ប្រទេសយើងស្ថិតនៅក្នុងតំបន់ក្តៅ កិច្ចការងារក្នុងមួយថ្ងៃៗរបស់យើង ត្រូវជួបនឹងធាតុអាកាសផ្សេងៗជាច្រើនទើបយើងចាំបាច់ត្រូវងូតទឹកសម្អាតខ្លួនយ៉ាងតិចបំផុត មួយថ្ងៃ 2ដង គឺព្រឹក និងល្ងាច ឬក្នុងចន្លោះពេលថ្ងៃ ដើម្បីលាងជម្រះវត្ថុកខ្វក់ និងបណ្តេញវត្ថុមិនល្អចេញពីរាងកាយ ដូច្នេះហើយទើបបន្ទប់ទឹកត្រូវតែស្អាត ដើម្បីសុខលក្ខណៈដ៏ល្អប្រសើរបំផុត។

    ការរៀបចំតុបតែងបន្ទប់ទឹកដែលល្អគឺ ៈ

    1. គួរញែកបរិវេណផ្នែកទទឹក និងផ្នែកស្ងួតឱ្យដាច់ចេញពីគ្នា ដើម្បីសុវត្ថិភាព មិនរអិលដួលក្នុងអំឡុងពេលប្រើការដោយផ្នែកដែលទទឹកគឺ កន្លែងងូតទឹក ហើយផ្នែកស្ងួតគឺ បរិវេណបង្គន់ កន្លែងលុបមុខ និងកន្លែងជូតសម្អាតខ្លួន។
    2. សុវត្ថិភាពខាងក្នុងបន្ទប់ទឹក ឧបករណ៍កម្រាលបន្ទប់ទឹកមិនគួរប្រើឥដ្ឋដែលរលោង តែក៏មិនគ្រើមជ្រុលពេកដែរ គួរមានបង្កាន់ដៃចាប់តោងនៅជាប់នឹងជញ្ជាំងក្បែរបង្គន់សម្រាប់មនុស្សចាស់។ បើមានព្រីភ្លើងនៅក្នុងបន្ទប់ទឹក គួរបំពាក់​នៅ​ត្រង់ចំណុចណាដែលទឹកខ្ទាតមិនដល់។
    3. ពន្លឺ និងការបញ្ចេញខ្យល់អាកាសក្នុងបន្ទប់ទឹក គួរមានបង្អួចនៅផ្នែកណាមួយក្នុងបន្ទប់ទឹក ដោយដាក់ឱ្យខ្ពស់បំផុតកុំឱ្យខាងក្រៅមើលចូលមកឃើញ និងទទួលបានពន្លឺព្រះអាទិត្យចាំងចូលមកផង។ បំពាក់អំពូលភ្លើងបន្ថែមសម្រាប់បំភ្លឺនៅពេលយប់ ឬសម្រាប់ការប្រើការផ្សេងៗ ដូចជា ពេលស្លៀកពាក់ តុបតែងមុខ ឬកោរពុកមាត់ជាដើម។
    4. ស្ទីលរបស់បន្ទប់ទឹកនៅក្នុងតំបន់ក្តៅដូចប្រទេសយើង សក្តិសមនឹងស្ទីល Shower Room ឬបែបប្រើចំពួយទឹកផ្កា​ឈូក តែផ្ទះខ្លះក៏មានអាងងូតទឹកនៅក្នុងបន្ទប់ទឹកដែរ។ ចំណែកការតុបតែងបន្ទប់ទឹក ចង់ប្រើក្បាច់ក្បូរនៅលើកម្រាលឥដ្ឋ ឬជញ្ជាំង ម៉ូដអាងលុបលាងមុខ ឬរូបបែបនៃកន្លែងថ្នាក់ៗសម្រាប់ដាក់របស់របរក៏បាន អាស្រ័យលើចំណង់ចំណូលចិត្ត និងការនិយមរបស់ម្ចាស់ផ្ទះ តែអ្វីដែលសំខាន់ គឺត្រូវថែរក្សាភាពស្អាត និងមានអនាម័យល្អជានិច្ច៕
  • ទៅលេងប្រទេស Montenegro សំដឹលកាយនាឆ្នេរ Adriatic

    ទៅលេងប្រទេស Montenegro សំដឹលកាយនាឆ្នេរ Adriatic

    កាលពី 8-10 ឆ្នាំមុន អ្នកទេសចរនិយមនាំគ្នាទៅគេងសំដឹលកាយនៅឯឆ្នេរសមុទ្រ អេឌ្រៀទិក នៅក្នុងប្រទេស ក្រូអាត តែពេលនេះ មើលទៅហាក់ដូចជាអ្នកទេសចរចាប់ផ្តើមប្តូរគោលដៅហើយ ព្រោះមួយរយៈក្រោយនេះពួកគេបាននាំគ្នាខឹតចេញពីទីក្រុងល្បីឈ្មោះ Drobrovnik ឆ្លងប្រទេសទៅរកកន្លែងសំដឹលកាយហាលថ្ងៃ​នៅឯប្រទេស ម៉ុនតេនេហ្រ្គោ កាន់តែច្រើនឡើងម្តងវិញ តែក៏នៅតែជាឆ្នេររបស់សមុទ្រ អេឌ្រៀទិក ដដែល។ តែអ្វីដែលផ្លាស់ប្តូរនោះគឺ បរិយាកាសនៃធម្មជាតិ ព្រោះម៉ុនតេនេហ្រ្គោ មានទីក្រុងឆ្នេរសមុទ្រដ៏គួរឱ្យស្រឡាញ់ និងគួរឱ្យស្នាក់នៅល្អជាងប្រទេសក្រូអាតហ្នឹងឯង។

    ក្រៅពីនេះនៅមានទីក្រុង ប៊ុដវ៉ា(Budva) ដែលជាកន្លែង “ហត់ស្បត់” សម្រាប់អ្នកនិយមពន្លឺថ្ងៃ​ដ៏ចែងចាំង ព្រោះក្នុងទីក្រុងនេះមានឆ្នេរសមុទ្រឱ្យជ្រើសរើសគេងសំដឹលថ្ងៃដល់ទៅ 35កន្លែងឯណោះ ដូច្នេះហើយទើបនៅក្នុងឆ្នាំ2020 នេះ ម៉ុនតេនេហ្រ្គោស្ថិតនៅក្នុងចំណុចហ្វូខឹសរបស់អ្នកទេសចរដែលគ្មាននរណាម្នាក់ចង់ខកខានឡើយ ។

    កន្លែងដ៏ល្បីល្បាញរបស់ ម៉ុនតេនេហ្រ្គោ គឺអ្នកទេសចរត្រូវឡើងកាំជណ្តើរចំនួន 1,300 កាំដើម្បីទៅលេងប៉មយាមការពារទីក្រុង ​Kotor និងទស្សនាទេសភាពបែប ផាណូរ៉ាម៉ា ដ៏ស្រស់ស្អាតត្រកាលជាប់ចិត្ត និងចំណុចមួយទៀតដែលហាមខកខានជាដាច់ខាតពេលទៅដល់ ម៉ុនតេនេហ្រ្គោនោះគឺ ទីប្រជុំជន ស្វេទី ស្តេហ្វាន (Sveti Stefan) ដែលកាលពីដើមជាភូមិអ្នកនេសាទ តែបច្ចុប្បន្ននេះបានក្លាយទៅជា សណ្ឋាគារ និងរីសតលំដាប់ផ្កាយ6 ដែលអ្នកទេសចរណាមួយក៏និយាយដែរថា ទេសភាពនៅទីកន្លែងនោះវាប្រៀបដូចជានិមិត្តសញ្ញារបស់ប្រទេស ម៉ុនតេនេហ្រ្គោ ទៅហើយ…៕

  • ផ្លូវការ៖ Samsung ប្រកាស​ចេញ​ស្មា​ត​ហ្វូ​នប​ត់ 5G តម្លៃ $ 3,000 លក់​តែ​នៅ​ចិន​មួយគត់

    ផ្លូវការ៖ Samsung ប្រកាស​ចេញ​ស្មា​ត​ហ្វូ​នប​ត់ 5G តម្លៃ $ 3,000 លក់​តែ​នៅ​ចិន​មួយគត់

    Samsung ម៉ូ​ដែល​Galaxy W21 5G ទើបនឹង​ត្រូវបាន​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ នៅក្នុង​ប្រទេស​ចិន កាលពី​ម្សិលមិញ​នេះ។ ទូរស័ព្ទ​អេក្រង់​បត់ W21នេះ បើ​មើល​ទៅលើ​រចនាបថ​រូបរាង​ខាងក្រៅ មិនសូវ​ជាមាន​ភាពខុសគ្នា​ប៉ុន្មាន​ពី Galaxy Z Fold2 នោះទេ។  Samsung W21 (5G) នេះ គឺមាន​ដាក់លក់​តែ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ ជាមួយនឹង​តម្លៃ ខ្ទង់ 3,000ដុល្លារ ហើយ​វា​នឹងត្រូវ​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ នៅ​ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2020 ខាងមុខ​នេះឯង។

    ខាងក្រោម​នេះ គឺជា​លក្ខណសម្បត្តិ​រប​ស់ W21 5G៖

    អេក្រង់​ខាងក្នុង​របស់ W21 5G មាន​ទំហំ 7.6អ៊ី​ញ ប្រភេទ Dynamic AMOLED ក្រាល​ដោយ​កញ្ចក់​កម្រាស់​ស្តើង (UTG) ជាមួយ​អេក្រង់ Refresh Rate 120Hz ផងដែរ។ ផ្នែក​ខាងក្រៅ​វិញ ប្រើ​អេក្រង់​ទំហំ 6.23អ៊ី​ញ ប្រភេទ Super AMOLED ក៏ដូចជា​ការពារ ដោយ​កញ្ចក់​ជំនាន់​ថ្មី Gorilla Victus ទៀតផង។

    W21 5G ប្រើប្រាស់​បន្ទះ​ឈី​ប លំដាប់​កំពូល Snapdragon 865+ ទំហំ 7nm អម​មកជា​មួយអង្គ​គណនា​ក្រាហ្វិក Adreno 650 មាន​ជម្រើស RAM ប្រភេទ LPDDR5 ទំហំ 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ ប្រភេទ UFS 3.1 ទំហំ 512GB ផងដែរ។

    សម្រាប់​ផ្នែក​កាមេរ៉ា​វិញ W21 5G បាន​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​មុខ 1គ្រាប់ ទំហំ 10MP f/2.2 និង​កាមេរ៉ា​ក្រោយ​សរុប​ចំនួន 3គ្រាប់ ដោយ​ក្នុងនោះ 1គ្រាប់ គឺជា​លេន​ស៍​គោល ទំហំ 12MP f/1.8 (OIS), 1គ្រាប់​ទៀត ជា​លេន​ស៍ទូ​លាយ (Ultra-Wide 120 ដឺ​ក្រេ) ទំហំ 12MP f/2.2 និង 1គ្រាប់​ចុងក្រោយ​គេ ជា​លេន​ស៍ Telephoto ទំហំ 12MP f/2.4 មាន​សមត្ថភាព​ពង្រីក Optical Zoom បាន 2ដង និង Digital Zoom បាន 10ដង។

    W21 5G មាន​កន្លែង​ដាក់ SIM បាន2 មាន​ថាមពល​ថ្ម​ទំហំ 4,500 mAh អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង 25W និង​បច្ចេកវិទ្យា​សាក​ថ្ម ឥត​ខ្សែ កម្លាំង 11W ទៀតផង៕

    សូម​ទស្សនា​វីដេអូ​ការ​កាន់​សាកល្បង៖

  • ស្មា​ត​ហ្វូ​ន 5G ដំបូង របស់ Nokia អាច​នឹង​ចេញលក់ នៅ​ថ្ងៃទី9 ខែវិច្ឆិកា

    ស្មា​ត​ហ្វូ​ន 5G ដំបូង របស់ Nokia អាច​នឹង​ចេញលក់ នៅ​ថ្ងៃទី9 ខែវិច្ឆិកា

    ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nokia 8 UW នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន 5G ដំបូង​គេ របស់ Nokia ដែល​កំពុងតែ​ត្រៀម​ប្រកាស​ចេញ ដោយ​គេ​រំពឹងថា យ៉ាងយូរបំផុត​នៅ​ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2020 ស្អែក​ខានស្អែក​នេះឯង។

    គណនី​ផ្លូវការ​យូ​ធូប​របស់ Nokia បាន​បង្ហើប​ឱ្យដឹងថា ស្មា​ត​ហ្វូ​ន​នេះ នឹង​បង្ហាញមុខ ជាមួយនឹង​វេ​ប​សាយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ធំជាងគេ​មួយ នៅ​អាមេរិក Verizon។

    ទោះជា មកទល់​ឆ្នាំ2020 នេះ ចំនួន​លក់បាន មិនសូវ​ជា​សមប្រកប​ក្ដី  ប៉ុន្តែ​ក្រុមហ៊ុន ក៏​នៅតែ​បញ្ចេញ​ស្មា​ត​ហ្វូ​នថ្មីៗចេញមក​មិនដែល​ដាច់​ឡើយ  ជាក់ស្ដែង​ដូចជា​ម៉ូ​ដែល 5G នេះ​ជាដើម។ ចំពោះ​លក្ខណសម្បត្តិ​ពេញ​របស់​វា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ  រង់ចាំ​ក្រុមហ៊ុន​នឹង​បង្ហាញ​ចេញ​នៅ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ៕

  • Xiaomi គ្រោង​នឹង​ចេញលក់​ស្មា​ត​ហ្វូ​ន អេក្រង់ 120Hz កាមេរ៉ា 108MP តម្លៃធូរៗ

    Xiaomi គ្រោង​នឹង​ចេញលក់​ស្មា​ត​ហ្វូ​ន អេក្រង់ 120Hz កាមេរ៉ា 108MP តម្លៃធូរៗ

    ម៉ាក Redmi ដែលជា​ម៉ាក​សាខា​របស់ Xiaomi នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន Android លំដាប់​កណ្ដាល ដែលមាន​កាមេរ៉ា​ទំហំ 108MP និង​មាន​អេក្រង់​ដែលមាន Refresh Rate 120Hz ដាក់លក់​ក្នុងតម្លៃធូរៗថ្លៃ។ នេះ​បើ​យោងតាម ប្រភព Digital Chat Station កាលពីពេលថ្មីៗនេះ។

    ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថា ស្មា​ត​ហ្វូ​ន​លំដាប់ល្មមៗ ស៊េរី​ថ្មី របស់ Redmi នេះ នឹងមាន​អេក្រង់​ទំហំ 6.67អ៊ី​ញ អាច​បង្ហាញ​រូបភាព​កម្រិត FHD+ និង​ការពារ​ដោយ​កញ្ចក់ Corning Gorilla Glass 5។

    អេក្រង់​នោះ នឹងមាន​គាំទ្រ​ដោយ Refresh Rate ដែល​អាច​ប្រែប្រួល​បាន ដូចជា​នៅលើ Xiaomi Mi 10T Pro ដែល​អាច​ប្ដូរ រវាង 30Hz និង 120Hz អាស្រ័យ​លើ​មាតិកា លើ​អេក្រង់ ដើម្បីឱ្យ​ថ្ម​កាន់​បានយូរ។ ក្រៅពី​អេក្រង់ 120Hz ហើយ ក៏​គេ​មានការ​រំពឹងថា វា​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ដល់​ទៅ 4គ្រាប់​ដែលមាន​កាមេរ៉ា​មេ​ទំហំ 108MP។

    គេ​សន្និដ្ឋានថា Redmi ទំនងជា​ប្រើប្រាស់ Sensor ISOCELL HM2 របស់ Samsung ដែល Samsung បានប្រកាស​ចេញ​កាលពី​ខែកញ្ញា៕

  • Vivo ចេញលក់ស្មាតហ្វូន កម្រិតកណ្ដាល តម្លៃធូរថ្លៃ មាន 5G និងដាក់ឆ្នាំងសាក 33W ឱ្យ 1ទៀត

    Vivo ចេញលក់ស្មាតហ្វូន កម្រិតកណ្ដាល តម្លៃធូរថ្លៃ មាន 5G និងដាក់ឆ្នាំងសាក 33W ឱ្យ 1ទៀត

    ក្រុមហ៊ុន vivo ប្រចាំ​ប្រទេស​ចិន បានសម្រេច​ធ្វើការ​ប្រកាស​ចេញ​ជា​ផ្លូវការ នូវ​ទូរស័ព្ទ​លំដាប់​មធ្យម ម៉ូ​ដែល​ថ្មី 1ទៀត ឈ្មោះថា vivo S7e។ ទូរស័ព្ទ​នេះ ទោះជា​ស្ថិតក្នុង​លំដាប់​កណ្ដាល​មែន តែ​វា​មាន​បំពាក់​មកជា​មួយ នូវ​អេក្រង់ AMOLED និង​បាន​ប្រើប្រាស់​បន្ទះ​ឈី​ប របស់​ក្រុមហ៊ុន MediaTek និង​មាន​ប្រព័ន្ធ 5G ទៀតផង។

    ខាងក្រោម​នេះ​គឺជា លក្ខណសម្បត្តិ​របស់ vivo S7e ៖

    អេក្រង់​លាត ម៉ូដ​បែប​ដំណក់ទឹក ទំហំ 6.44 អ៊ី​ញ ប្រភេទ AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត Full HD+ ។ រីឯ​ផ្នែក​ខាងក្រោម នៅ​រក្សា​ម៉ូដ បែប​ពីមុន  មាន​រន្ធ​ដោត​កាស 3.5mm ប្រើ​រន្ធ​សាក​ថ្ម​ប្រភេទ USB-C អាច​ប្រើ​ស៊ីម​បាន 2, Bluetooth 5.1, ប្រើប្រាស់​បន្ទះ​ឈី​ប Dimensity 720 គួបផ្សំ​ជាមួយ​ជម្រើស RAM 8GB /128GB មេម៉ូរី ប្រភេទ UFS 2.1 ដំណើរការ​ដោយ Android 10 ស្បែក Funtouch OS 10.5 ចេញពី​ប្រអប់​តែម្ដង និង​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា ស្គែ​ន​ស្នាម​ក្រយៅដៃ ក្រោម​អេក្រង់។

    ចំណែកឯ​ផ្នែក​កាមេរ៉ា​វិញ នៅខាងមុខ vivo S7e មាន​ចំនួន 1គ្រាប់ ទំហំ 32MP និង​មាន​កាមេរ៉ា​ក្រោយ​សរុប​ចំនួន 3គ្រាប់ ដោយ 1គ្រាប់ ជា​លេន​ស៍​គោល ទំហំ 64MP f/1.89  1គ្រាប់​ទៀត​ជា​លេន​ស៍ Ultra wide កម្រិត 120 ដឺ​ក្រេ ទំហំ 8MP និង 1គ្រាប់​ចុងក្រោយ​គេ ជា​លេន​ស៍ Portrait ទំហំ 2MP រីឯ​ថ្ម​វិញ ទំហំ 4,100mAh អាច​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន កម្លាំង 33W ទៀតផង។

    ជាមួយ​ជម្រើស​ពណ៌ សរុប​ចំនួន3 មាន ពណ៌ Mirror Black, Phantom Blue និង​ពណ៌ Silver រីឯ​តម្លៃ​វិញ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ៕

  • ពាន់ ភួងបុផ្ផា បកស្រាយរឿងមិនជ្រើសតួអ្នកនាង សឿ សុធារ៉ា មិនដូចចំណងជើងអត្ថបទ«អស់ភាពក្រមុំ»

    ពាន់ ភួងបុផ្ផា បកស្រាយរឿងមិនជ្រើសតួអ្នកនាង សឿ សុធារ៉ា មិនដូចចំណងជើងអត្ថបទ«អស់ភាពក្រមុំ»

    កាលពីថ្ងៃក្រុងពាលីរឿង«ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ កន្លងមកថ្មីៗនេះ អ្នកនិពន្ធ និងដឹកនាំរឿង ពាន់ ភួងបុផ្ផា ត្រូវបានក្រុមអ្នកសារព័ត៌មានក្នុងស្រុកសាកសួរនាំ និងជីកកកាយមូលហេតុការមិនជ្រើសយកតារាសម្តែងចាស់ៗ កាល17ឆ្នាំ មុនសម្តែងក្នុងវគ្គថ្មីនេះ។

    ក្រោយពីផ្ទាល់កិច្ចសម្ភាសន៍ នៅរសៀលថ្ងៃខែឆ្នាំដដែរ គេឃើញមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានអត្ថបទក្នុងស្រុកមួយបានចុះផ្សាយចំណងជើងថា សឿ សុធារ៉ា អស់ភាពក្រមុំទើបមិនអាចជ្រើសមកយកឲ្យសម្តែងជាតួឯករឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ បាន។ យ៉ាងណាមិញ ក្រោយបានឃើញអត្ថបទនេះ អ្នកនិពន្ធ និងដឹកនាំរឿង ពាន់ ភួងបុផ្ផា បានចេញមុខស្រាយមន្ទិលនេះហើយ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី។

    យោងតាមការបង្ហោះលើគណនីដែលគេឯងដឹងថាជារបស់អ្នកនិពន្ធ និងដឹកនាំរឿងរូបនេះ បានសរសេររៀបរាប់ស្រាយបំភ្លឺចំពោះចំណងជើងអត្ថបទខាងលើថា៖ «ខ្ញុំសូមបំភ្លឺចំពោះពាក្យសម្តីរបស់ខ្ញុំ ដែល Fresh News យកមកធ្វើជាចំណងជើងអត្ថបទ នោះគឺជាការដកស្រង់មិនអស់សម្ដី ធ្វើឲ្យមានកាយល់ច្រឡំអំពីសំនួរដែលសួរខ្ញុំថា ហេតុអ្វីមិនយកតួសម្តែងអ្នកនាង សឿ សុធារ៉ាមកសម្តែងតួនាងរាមវិញ? ខ្ញុំបានឆ្លើយក្នុងន័យថា រឿងស្នាមស្នេហ៍សមុទ្ររាម មុន គឺយើងថត១៧ឆ្នាំកន្លងមក ដូច្នេះតួសម្តែងមុន គាត់មិននៅក្មេងដូចមុនទៀតទេ គាត់មានប្តីមានកូនហើយ។ នេះជាការពិតព្រោះក្នុងអត្ថបទភាពយន្តបានសរសេរពីនាងរាម គឺមានអាយុ១៦-១៧ឆ្នាំតែប៉ុណ្ណោះ។ អគុណចំពោះការយកចិត្តទុកដាក់របស់ Fan Fan ទាំងអស់គ្នា »៕

  • ចំណេះដឹងល្អសម្រាប់បងៗស្រ្តីមេផ្ទះ ទាក់ទងនឹងផ្លែឈើគ្រប់មុខ

    ចំណេះដឹងល្អសម្រាប់បងៗស្រ្តីមេផ្ទះ ទាក់ទងនឹងផ្លែឈើគ្រប់មុខ

    លេខនេះឡារ៉ែនមានចំណេះដឹងពិសេសបំផុតដែលទាក់ទងនឹងផ្លែឈើមកជម្រាបជូនបងៗស្រ្តីមេផ្ទះ ដែលធានាថា នៅពេលដែលបានដឹងហើយ បងៗច្បាស់ជានឹងយកចំណេះដឹងនេះទៅចែករំលែកបន្តទៀតជាមិនខាន។ ដូច្នេះយើងនាំគ្នាមកមើលថា តើចំណេះដឹងទាក់ទងនឹងផ្លែឈើនេះមានអ្វីខ្លះ ដូចតទៅ៖

    -ចំពោះផ្លែប៉ោម

    • គួរលាងផ្លែប៉ោមឱ្យបានស្អាតមុននឹងទទួលទាន ព្រោះជួនកាលជី ឬថ្នាំសម្លាប់សត្វល្អិតដែលគេបាញ់ដាក់​ដើមផ្លែប៉ោមនោះ អាចនៅមានសេសសល់ជាប់នៅលើផ្លែប៉ោម និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកញ៉ាំបាន។
    • ពេលត្រូវចិតសម្បកផ្លែប៉ោមចំនួនច្រើន បងៗស្រ្តីមេផ្ទះគួរប្រើទឹកក្តៅឧណ្ហៗលាងផ្លែប៉ោមជាមុនសិន ព្រោះវានឹងធ្វើឱ្យកាន់តែងាយ​ស្រួលចិតសម្បកចេញ។
    • ពេលចិតសម្បកផ្លែប៉ោម ដើម្បីកុំឱ្យសាច់ផ្លែប៉ោមឡើងពណ៌ក្រហមជាំ និងសាច់ឡើងផុសៗនោះ បងៗគួរដាក់នៅក្នុងចាន​ដែល​​​មាន​ទឹកត្រជាក់ និងដាក់អំបឹលចូលទៅបន្តិចផង។
    • និងពេលចិតសម្បកផ្លែប៉ោម សម្រាប់ធ្វើជាទឹកជ្រលក់ផ្លែប៉ោម(ដូចទឹកប៉េងប៉ោះ) បងៗគួររក្សាទុកសម្បកវាផង ដើម្បីយកវាទៅដាក់ស្ងោរ​ដោយដាក់ទឹកតែបន្តិចបានហើយ រួចហើយប្រើទឹកដែលស្ងោរសម្បកផ្លែប៉ោមនេះជំនួសទឹកធម្មតាក្នុងការធ្វើទឹកជ្រលក់ផ្លែ​ប៉ោមនេះ ព្រោះវានឹងធ្វើឱ្យមានរសជាតិឆ្ងាញ់ ហើយពណ៌របស់ទឹកជ្រលក់ផ្លែប៉ោមដែលយើងធ្វើហើយនោះល្អជាងប្រើទឹកធម្មតាធ្វើ ។

    -ចំពោះផ្លែចេកអំបូង ឬចេកណាំវ៉ា

    • ចូរកុំរក្សាទុកចេកអំបូងនៅក្នុងទូទឹកកក ព្រោះនឹងធ្វើឱ្យសម្បកវាឡើងខ្មៅ តែបើចង់ញ៉ាំចេកអំបូងត្រជាក់ៗ គួរ​ដាក់វាក្នុងទូទឹកកកល្មមតែញ៉ាំអស់ 1ពេលៗបានហើយ និងដាក់នៅក្នុងជាន់ក្រោមបំផុត(ក្នុងប្រអប់ដាក់បន្លែ)របស់ទូទឹកកក។
    • សាច់ចេកអំបូង ឬចេកណាំវ៉ានឹងមិនឡើងខ្មៅបន្ទាប់ពីបកសម្បកហើយទេ បើសិនជាបានជ្រលក់ចូលក្នុង​ទឹក​​​ក្រូចឆ្មារបន្តិច ហើយបើយកទៅធ្វើញាំផ្លែឈើផងនោះ និងរឹតតែមានរសជាតិឆ្ងាញ់ថែមទៀត។

    -ចំពោះផ្លែក្រូចគ្រប់ប្រភេទ

    • ផ្លែក្រូចគ្រប់ប្រភេទ ក៏មិនគួររក្សាទុកក្នុងទូទឹកកកដែរ ព្រោះនឹងធ្វើឱ្យផ្លែក្រូចកាន់តែមានរសជាតិជូរឡើង វិធីទុកដាក់ផ្លែក្រូច​ដែលត្រឹមត្រូវនោះគឺ ដាក់នៅក្នុងថាស និងទុកនៅក្នុងកន្លែងដែលមានខ្យល់ចេញចូល តែមិនសើមអាប់ ឬស្ងួតខ្លាំងពេកឡើយ ។
    • សម្រាប់ផ្លែក្រូចត្លុងពេលបកសម្បកសម្រាប់រៀបចំពិសាក្នុងពិធីជប់លៀង គួរបកដោយប្រើវិធីពុះសម្បកជុំវិញ ទទឹងផ្លែចំ​កណ្តាល(កុំចិតក្បាលចេញ) ពុះសន្សឹមៗរហូតដល់សម្បកក្នុង តែត្រូវប្រយ័ត្នកុំឱ្យមុខកាំបិតប៉ះនឹងសាច់ក្រូច រួចហើយយក​សម្បកចេញដោយប្រើចុងម្រាមដៃរបស់យើងលូកចូលទៅម្តងបន្តិចៗ និងប្រយ័ត្នកុំឱ្យរហែកសម្បក ។ ពេលយកសម្បកចេញ​បាន​​ទាំងពីរ​ខាងហើយ ចូរទុកចោលមួយអន្លើសឹន បន្ទាប់មកបកសម្បកក្នុងដែលជាប់នឹងសាច់ចេញឱ្យស្អាត រួចរៀបចូលទៅ​វិញឱ្យមាន​រូបរាងដូចដើម។ លោកអ្នកអាចប្រើសម្បកក្រូចត្លុងនោះជំនួសចានដាក់ផ្លែឈើបានយ៉ាងស្អាតក៏បានដែរ។
    • ចំណែកផ្លែក្រូចឃ្វិចវិញ នៅពេលយើងបកសម្បកចង់ញ៉ាំម្តងៗ យើងតែងជួបនឹងសរសៃ-សៗនៅជាប់ពាស​ពេញ​​លើសាច់ក្រូចនោះ ធ្វើឱ្យរំខាន និងមានការពិបាកបេះចេញម្តងមួយសរសៃៗខ្លាំងណាស់ តែសូមលោកអ្នកកុំអាលរំខានចិត្តអី វិធីងាយៗក្នុងការធ្វើឱ្យសរសៃ-សៗទាំងនោះជាប់អស់ទៅនឹងសម្បកពេលបកពិសានោះគឺ គ្រាន់តែយកផ្លែក្រូចឃ្វិចទៅដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗឱ្យលិចផ្លែ ទុកចោលប្រមាណជា 5 – 10នាទី រួចហើយស្រង់យកមកបកពិសា…តែប៉ុណ្ណឹងសរសៃ-សៗទាំង​នោះនឹងជាប់ទៅជាមួយសម្បកអស់ជាមិនខាន ឯរសជាតិនៅតែឆ្ងាញ់ដូចមុនដដែល។
    • សម្រាប់ផ្លែក្រូចឆ្មារដែលទុកចោលយូរ ឡើងក្រៀមនោះ វានឹងស្រស់ ហើយមានទឹកច្រើនឡើងវិញបើបានយកទៅដាក់នៅក្នុងចាន ឬឆ្នាំងដែលមានទឹកក្តៅឧណ្ហៗ ដោយទុកឱ្យទឹកវានៅក្តៅបែបនោះរយ:ពេលប្រមាណជា 1ម៉ោង (តែត្រូវ​ប្រយ័ត្នកុំឱ្យទឹកក្តៅនោះពុះ) រួចហើយសឹមស្រង់ឡើងយកមកទុកឱ្យស្ងួតមុននឹងយកទៅប្រើការ។ ក្រូចឆ្មារនោះនឹងមានទឹកច្រើនឡើងវិញ និងមានរសជាតិដូចពេលនៅស្រស់ដដែល។

    -ចំពោះផ្លែខ្នុរ និងផ្លែទាប

    • លោកអ្នកគួរតែជ្រើសរើសយកផ្លែខ្នុរ និងផ្លែទាបណាដែលមានក្រឡាធំៗ ឬមានបន្លាឆ្ងាយៗពីគ្នា ព្រោះ​ពេលបកពិសានឹងបានសាច់ក្រាស់ៗ ហើយមានសាច់ច្រើនទៀតផង ។

    -ចំពោះផ្លែ ឃែនតាលូប (ត្រសក់ស្រូវបារាំង ឬផ្លែម៉ឺឡុង) និងផ្លែឪឡឹក

    • សម្រាប់ផ្លែ ឃែនតាលូប នៅពេលដែលលោកអ្នកពុះ និងចង់ទុកមួយចំហៀងសម្រាប់ទទួលទានថ្ងៃក្រោយនោះ បងៗស្រ្តីមេផ្ទះគួររក្សាគ្រាប់របស់វាឱ្យនៅដដែល កុំខ្វេះចេញ ព្រោះវានឹងជួយរក្សាសំណើមរបស់ផ្លែឃែនតាលូបនោះ និងធ្វើឱ្យនៅស្រស់ថ្មីរហូតទាល់តែលោកអ្នកយកមកពិសានៅពេលក្រោយបាន។
    • ចំណែកឯផ្លែឪឡឹកវិញ នៅពេលពុះហើយ បើលោកអ្នកចង់រក្សាទុកមួយចំហៀងសម្រាប់ពិសានៅពេល​ក្រោយនោះ ចូរយកថង់ប្លាស្ទិកស្ដើងៗ ថ្លាៗ ​មកបិទពីលើសាច់ឪឡឹកនោះ រួចហើយសឹមយកទៅទុកក្នុងទូទឹកកក។ ផ្លែឪឡឹកដែលនៅសល់មួយចំហៀងនោះនឹងនៅស្រស់ ស្រួយ និងមិនចូលខ្យល់នាំឱ្យខូចរសជាតិឡើយ។
    • បើចង់ឱ្យសាច់ផ្លែឪឡឹកកាន់តែផ្អែម ស្រួយឆ្ងាញ់ឡើងទៀតនោះ នៅពេលដែលលោកអ្នកចិតដាក់ចានហើយ ចូររោយស្ករ-សពីលើបន្តិច មុននឹងយកទៅដាក់ក្លាស្សេក្នុងទូទឹកកក សាច់ឪឡឹកនោះនឹងកាន់តែមានរសជាតិផ្អែម​ជាប់ចិត្តឡើងទៀតមិនខាន។
    • វិធីរក្សាផ្លែឪឡឹកឱ្យនៅត្រជាក់ស្រេប និងផ្អែមស្រស់បានយូរសម្រាប់ទុកយកទៅពិសាក្នុងពេលទៅដើរលេងនៅទីឆ្ងាយ គឺ ផ្លែឪឡឹកដែលរក្សាទុកនៅក្នុងទូទឹកកករហូតឡើងត្រជាក់ស្រេបហើយ បើចង់យកទៅទុកពិសានៅពេលទៅដើរ​លេង​​​នៅទីឆ្ងាយនោះ ចូរយកក្រដាសកាសែតស្ងួតៗមករុំឱ្យជិត វានឹងធ្វើឱ្យផ្លែឥឡឹកនោះនៅតែរក្សាភាពត្រជាក់បានយូររហូតដល់​ពេលពុះពិសាមិនខាន​។

    -ចំពោះផ្លែល្ហុង និងផ្លែម្នាស់

    • សម្រាប់ផ្លែល្ហុង ការថែរក្សាទុកដាក់ក៏ដូចផ្លែឪឡឹកដែរ តែពេលចិតពិសា បើលោកអ្នកចង់ឱ្យសាច់ល្ហុង​មាន​​​រស​​ជាតិប្លែក និងកាន់តែឆ្ងាញ់មាត់ឡើងនោះ ចូរច្របាច់ក្រូចឆ្មារពីលើបន្តិច វានឹងជួយលើករសជាតិឡើងថែមទៀត។
    • ចំណែកឯផ្លែម្នាស់វិញ ពេលចិតជាចំណិតៗដាក់ចានហើយ ចូររោយអំបឹលពីលើបន្តិច នឹងធ្វើឱ្យ​សាច់​​ម្នាស់នោះកាន់តែមានរសជាតិផ្អែមឡើង និងមិនធ្វើឱ្យរមាស់កទៀតផង​៕