Category: សង្គម និងសេដ្ឋកិច្ច

  • ជម្រើសជាតិ​អង់គ្លេស នឹង​អវត្តមាន​ខ្សែប្រយុទ្ធ Macus Rashford រហូត​ចប់​ពាន Nations League

    ជម្រើសជាតិ​អង់គ្លេស នឹង​អវត្តមាន​ខ្សែប្រយុទ្ធ Macus Rashford រហូត​ចប់​ពាន Nations League

    គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស បាន​ដក​កីឡាករ Macus Rashford ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ​ចុងក្រោយ​ដើម្បី​ត្រៀម​លេង​ក្នុង​ពាន Nations League ដោយសារតែ​កីឡាករ​របស់​ក្លិប Manchester United រូបនេះ​រងរបួស។

    Rashford បាន​អវត្តមាន​ពី​ការប្រកួត​មិត្តភាព​របស់​អង់គ្លេស ដែល​លេង​ទល់នឹង​សាធារណរដ្ឋ​អៀរ​ឡង់ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ។ ក្រោយមក​សមាគម​បាល់ទាត់​អង់គ្លេស បានប្រកាស​ជា​ផ្លូវការ​ថា កីឡាករ​រូបនេះ​នឹង​អវត្តមាន​ពី​ប្រកួត UEFA Nations League ដែល​នឹង​លេង​ទល់ បែលហ្ស៊ិក និង​អ៊ី​ស្លង់។

    គួរឱ្យ​ដឹង​ដែរ​ថា កាលពី​ការប្រកួត​លើក​មុន ទល់នឹង​ក្រុម បែលហ្ស៊ិក Rashford ក៏បាន​រក​គ្រាប់​បាល់​បាន 1គ្រាប់​ដែរ។ កីឡាករ​វ័យ 23ឆ្នាំ ខាងលើ ធ្លាប់បាន​ជាប់​ជម្រើសជាតិ​អាយុ​ក្រោម 16ឆ្នាំ​តាំងពី​ឆ្នាំ2012 ហើយ​ឡើងមក​ឈុត​ធំ​នៅ​ឆ្នាំ2016 ដោយ​បង្ហាញខ្លួន​បាន 47ប្រកួត និង​រក​គ្រាប់​បាល់​បាន 14គ្រាប់៕

  • ម្ចាស់ទីលានថតកុននៅ​ Hollywood៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ

    ម្ចាស់ទីលានថតកុននៅ​ Hollywood៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ

    Kirk Kerkorian គឺជាអ្នកជំនួញ ជាអ្នកវិនិយោគ ជាសប្បុរសជនម្នាក់ដ៏លេចធ្លោ និងជាជនជាតិអាមេរិកាំងដើមកំណើតអាមេនី។ លោកគឹជាប្រធានក្រុមហ៊ុន Tracinda Corporation ដែលមានការិយាល័យកណ្ដាលនៅតំបន់ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក។

    Kirk Kerkorian កើតឆ្នាំ1917 នៅក្នុងគ្រួសារជនជាតិអាមេនីដ៏ក្រីក្រមួយ។ គ្រួសាររបស់គាត់ស្ថិតក្នុងចំណោមគ្រួសារក្រីក្របំផុតដែលត្រូវរស់នៅក្នុងតំបន់សម្បុកកណ្ដុរ បន្ទាប់ពីបានទៅរស់នៅលើទឹកដីអាមេរិកកាលពីនៅតូច។ Kirk Kerkorian ត្រូវឈប់រៀនតាំងតែពីនៅក្មេងដើម្បីជួយរកប្រាក់ចិញ្ចឹមគ្រួសារ។

    Kirk Kerkorian គឺជាកុមារដែលឧស្សាហ៍ និងព្យាយាមប្រឹងប្រែងធ្វើការ ដោយធ្លាប់ជាក្មេងដើរលក់កាសែត រត់​តុ​ ជំនួយការក្នុងផ្ទះបាយ និងធ្លាប់ធ្វើកិច្ចការប្រើកម្លាំងជាច្រើនផ្សេងទៀត។ Kirk Kerkorian គឺជាក្លាយជាក្មេង​ដែលវាងវៃ និងមានមហិច្ឆតាក្នុងការរកប្រាក់។ Kirk Kerkorian ជាមនុស្សចូលចិត្តហក់លោតក្នុងការស្វែង​រកការងារ ក៏ដូចជាការរកប្រាក់។ គាត់ត្រៀមខ្លួនជានិច្ចក្នុងការបោះបង់ការងារបច្ចុប្បន្នដើម្បីឈោងចាប់ការងារ ឬមុខរបរផ្សេង បើសិនជាដឹកថាអាចរកប្រាក់បានច្រើនជាង។

    ទន្ទឹមនឹងភាពវាងវៃ រហ័សរហួន និងក្លាហានរបស់ក្មេងនៅតាមចិញ្ចើមផ្លូវ Kirk Kerkorian ថែមទាំងមានសុខភាពល្អផងដែរ។ អាយុ14ឆ្នាំ Kirk Kerkorian បានស៊ីឈ្នួលធ្វើកិច្ចការធ្ងន់ៗដើម្បីរកប្រាក់ មានដូចជាការធ្វើចំការ ប្រមូលផលបន្លែផ្លែឈើជាដើម។ Kirk Kerkorian ក៏ចូលចិត្តរៀនក្បាច់គុនប្រដាល់ ដែលក្រោយមក ក៏​បាន​ដាក់ពាក្យប្រកួតជាមួយអ្នកប្រដាល់ទៀតផង ដោយសារតែប្រាក់។ ឈាមជាអ្នកប្រថុយជីវិតប្រកបដោយភាពក្លាហានរបស់ Kirk Kerkorian បាននៅជាមួយគាត់ជាប់ជានិច្ច។

    នៅពេលលែងត្រូវបារម្ភអំពីបញ្ហា “បានព្រឹក ខ្វះល្ងាច” Kirk Kerkorian ក៏ស្រមៃភ្លាមដល់រឿងរកស៊ីមានបាន ដោយ​ប្រើប្រាស់យុទ្ធសាស្ត្រ “ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ”។

    នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅនេះ បើទោះជាវិស័យឧស្សាហកម្ម និងស្ថានភាពសេដ្ឋកិច្ចផ្លាស់ប្ដូរយ៉ាងណាក៏​ដោយ Kirk Kerkorian បានប្រើប្រាស់យុទ្ធសាស្ត្រខាងលើប្រកបដោយជោគជ័យ។ គាត់ចូលចិត្តរថយន្តខ្លាំងណាស់ ហើយក៏បានចាប់ផ្ដើមរកស៊ីជាមួយនឹងមុខរបរជួញរថយន្តចាស់ៗ។

    ម្ចាស់ទីលានថតកុនរបស់ Hollywook៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ
    លោក Kirk Kerkorian ក៏ធ្លាប់​រៀន​បើក​បរយន្តហោះ និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​អាកាសចរណ៍​តូច​មួយ​ផងដែរ​

    នៅក្នុងការរកស៊ី Kirk Kerkorian តែងតែទិញនិងលក់ស្ទើរគ្រប់យ៉ាង។ ហើយការ “ទិញចូល លក់ចេញ” របស់គាត់ កម្រនឹងមានអ្នកណាអាចធ្វើបាន ព្រោះវាជារឿងរហ័សរហួនប្រកបដោយភាពប្រថុយប្រថាន និងក្លាហាន។

    ការជួញដូរប្រកបដោយភាពប្រថុយប្រថានរបស់ Kirk Kerkorian ៖

    Kirk Kerkorian បានចាប់ផ្ដើមរកស៊ីធំជាលើកដំបូងដោយការវិនិយោគទៅលើក្រុមហ៊ុនផលិតរថយន្ត Chrysler កាលពីឆ្នាំ1990 នៅពេលដែលមូលបត្ររបស់ក្រុមហ៊ុនបានធ្លាក់មកនៅ9ដុល្លារ/ហ៊ុន ដោយសារឱនភាពសេដ្ឋកិច្ចអាមេរិក និងការដឹកនាំមិនបានល្អរបស់ក្រុមហ៊ុន។ លោក Kirk Kerkorian យល់ថា តម្លៃមូលបត្ររបស់ Chrysler​ បានបង្ហាញអំពីបញ្ហាសេដ្ឋកិច្ច ប៉ុន្តែវាមិនបានបង្ហាញអំពីលទ្ធភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះឡើយ។

    ដូច្នេះ Kirk Kerkorian ក៏សម្រេចចិត្តទិញមូលបត្រចំនួន36លានហ៊ុនពី Chrysler ក្នុងតម្លៃ10/ហ៊ុន ប្រហាក់ប្រហែលនឹង10%នៃតម្លៃសរុបរបស់ក្រុមហ៊ុននេះ ហើយលោកក៏បានក្លាយជាភាគហ៊ុនិកធំបំផុតរបស់ Chrysler។ មកដល់ដើមឆ្នាំ1994 តម្លៃមូលបត្រដែល Kirk Kerkorian កំពុងកាន់កាប់ បានកើនឡើង60ដុល្លារ/ហ៊ុន។ ក្រោយមក ក្នុងឆ្នាំ1995 តម្លៃមូលបត្ររបស់ Chrysler បានកើនឡើងខ្ពស់បំផុត ដែលជួយឱ្យ Kerkorian រកប្រាក់ចំណេញជាង500%។ Kerkorian ក៏បានសម្រេចចិត្តវិនិយោគ23ពាន់លានដុល្លារដើម្បីទិញក្រុមហ៊ុននេះទាំង​មូលតែម្ដង។

    ថ្វីបើត្រូវ Chrysler បដិសេធ ប៉ុន្តែ Kerkorian នៅតែបន្តទិញមូលបត្ររបស់ក្រុមហ៊ុននេះ។ ក្រោយមក ក្រុមហ៊ុនផលិតរថយន្ត Daimler-Benz បានទិញ Chrysler ក្នុងតម្លៃ36ពាន់លានដុល្លារ និងបង្កើតបានជាក្រុមហ៊ុន DaimlerChrysler។

    ពេលនោះ Kerkorian សម្រុកទិញមូលបត្ររបស់ Daimler-Benz។ ក្រោយពីបញ្ចប់កិច្ចព្រមព្រៀង Kerkorian រកបាន 2.7ពាន់លានដុល្លារ។

    Kirk Kerkorian ក៏ធ្លាប់បានទិញនិងលក់ក្រុមហ៊ុន MGM ដែលជាផលិតកម្មភាពយន្តល្បីល្បាញបំផុតនៅ Hollywood ដល់ទៅ4លើក។ ពេលមានគេសួររកទិញក្នុងតម្លៃខ្ពស់ លោកក៏លក់ ហើយពេលមានគេលក់ក្នុងតម្លៃទាប លោកក៏ទិញ។

    ម្ចាស់ទីលានថតកុនរបស់ Hollywook៖ ពីកុមារក្រីក្ររស់នៅក្នុងតំបន់សម្បុកកណ្ដុរ ក្លាយជាមហាសេដ្ឋីល្បីឈ្មោះ
    មហាសេដ្ឋី​រូប​នេះ កាល​ពី​នៅក្មេង​ក៏​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​ផងដែរ​ ដើម្បី​ប្រាក់

    Kerkorian ក៏ធ្លាប់រៀនបើកយន្តហោះ និងបានបើកក្រុមហ៊ុនអាកាសចរណ៍តូចមួយដែលមានយន្តហោះកីឡាចំនួន2គ្រឿងផងដែរ ក្រោយសង្គ្រាមលោកលើកទីពីរ។ ក្នុងទសវត្សរ៍ 1960 លោក Kerkorian បានទិញអចលនទ្រព្យជាច្រើនក្នុងតម្លៃទាប រួចក៏បង្កើតកាស៊ីណូយ៉ាងទាក់ទាញ ហើយដាក់លក់ក្នុងតម្លៃខ្ពស់។Kirk Kerkorian ក៏តែងតែមានសណ្ឋាគារ និងកាស៊ីណូជាច្រើនកន្លែងនៅក្នុងដៃ ដែលគាត់អាចលក់បាននៅពេលមានគេចង់ទិញ។

    មនុស្សជាច្រើនមិនទាន់យល់អំពីមូលហេតុដែលនាំឱ្យលោក Kirk Kerkorian ទទួលបានជោគជ័យច្រើនក្នុងការជំនួញរបស់ខ្លួននៅឡើយ ដោយសារថា លោកមិនមែនជាមនុស្សមានការសិក្សាជ្រៅជ្រះ ពូកែខាងវិភាគផ្នែកហិរញ្ញវត្ថុ ឬវិភាគគម្រោងអ្វីឡើយ ហើយលោកក៏ទំនងជាមិនពូកែខាងគ្រប់គ្រងនោះដែរ។

    ពេលបានក្លាយជាម្ចាស់ក្រុមហ៊ុន MGM-Studio ដែលជាទីលានថតកុនសំខាន់បំផុតនាបច្ចុប្បន្នរបស់វិស័យឧស្សាហកម្មភាពយន្ត Hollywood លោក Kerkorian ក៏មិនបានចាត់ចែង ឬគ្រប់គ្រងក្រុមហ៊ុននេះទេ ហើយសូម្បីតែមុខតំណែងជាអ្នកតាមដានក៏លោកមិនកាន់កាប់ដែរ។ មកដល់ពេលនេះ អ្នកជំនួញជាច្រើន រួមនឹងគូប្រជែងរបស់លោក ក៏នៅតែមិនអាចរកឃើញចម្លើយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវសម្រាប់សំនួរដែលសួរថា “ហេតុអ្វី”។ ពួកគេបានត្រឹមតែកោតសរសើរទៅលើយុទ្ធសាស្ត្រជំនួញដ៏អាថ៌កំបាំងរបស់គាត់។

    មហាសេដ្ឋី Kirk Kerkorian បានទទួលមរណភាពកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2015 នៅឯទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ដែលកាលនោះលោកមានទ្រព្យសរុបជាង 4ពាន់លានដុល្លារអាមេរិក៕

    ប្រភព៖ NY times

  • វិធីរៀបចំបន្ទប់ធ្វើការនៅក្នុងផ្ទះយ៉ាងក្លាសស៊ិក និងមានស្តាយល៍

    វិធីរៀបចំបន្ទប់ធ្វើការនៅក្នុងផ្ទះយ៉ាងក្លាសស៊ិក និងមានស្តាយល៍

    បើលោកអ្នកសម្លឹងមើលទៅតុធ្វើការក្នុងផ្ទះរបស់ខ្លួនឯងនៅពេលនេះ ហើយឃើញសុទ្ធតែគំនរឯកសារគរយ៉ាងគ្មានរបៀប ធុងសំរាមដែលពេញទៅដោយកម្ទេចក្រដាស តុដាក់ម៉ាស៊ីនព្រីនធើរ៍សុទ្ធតែធូលីដី និងតង្កៀបកៀបក្រដាសឯកសារនៅរាយ​ប៉ាយពេញលើ់តុ-ល និងល។ ពេលមើលឃើញបែបហ្នឹងហើយ តើអ្នកនឹងមានអារម្មណ៍ចង់ធ្វើការខ្លាំងប៉ុនណាទៅ?។ បែបមិនចង់ សូម្បីតែដាក់គូទអង្គុយផង កុំថាឡើយដល់ទៅធ្វើការ មែនទេ?។

    អូខេ!បើដូច្នេះកុំបង្អង់យូរ ចូរប្រញាប់ចាត់ការបន្ទប់ធ្វើការរបស់លោកអ្នកជាថ្មី តាមវិធីរៀបចំបន្ទប់ធ្វើការយ៉ាងក្លាសស៊ិកដូចខាងក្រោមនេះ ៖

    -ប្រើប្រាស់ទីកន្លែងឱ្យបានត្រឹមត្រូវ

    មិនសំខាន់លើបន្ទប់ធ្វើការក្នុងផ្ទះនោះមានទីធ្លាធំ ឬក៏តូចឡើយ តែការចាត់ការរៀបចំបន្ទប់ធ្វើការឱ្យមើលទៅគួរឱ្យ​ចូលអង្គុយនោះ វាសំខាន់លើការចេះប្រើប្រាស់ទីកន្លែងឱ្យបានត្រឹមត្រូវទៅវិញទេ។ បើបន្ទប់ធ្វើការរបស់អ្នកមិនសូវជាធំ​ទូលាយប៉ុន្មានទេនោះ គួរជ្រើសរើសប្រើតុកៅអីដែលមានខ្នាតតូចល្មម រកតុណាដែលមានថតច្រើន ដើម្បីទុកដាក់ឯកសារទៅ​តាមប្រភេទរបស់វា ឬបើមានទូសម្រាប់ដាក់ឯកសារស្រាប់ហើយនោះ អាចយកម៉ាស៊ីនព្រីនធើរ៍ទៅដាក់លើខ្នងទូឯកសារនោះ​​ក៏បាន​ដែរ និងព្យាយាមរៀបចំតុធ្វើការឱ្យមានរបៀបរៀបរយជានិច្ច រួមទាំងព្យាយាមបោសជូតសម្អាត​​​​បន្ទប់ធ្វើការឱ្យបានស្អាត​បាតរៀង​រាល់ថ្ងៃផង។

    -រៀបចំទុកដាក់របស់សំខាន់ៗនៅក្បែរដៃ

    ក្រោយពីអង្គុយចុះនៅលើកៅអី និងចាប់ផ្តើមធ្វើការហើយនោះ ជឿថា គ្រប់គ្នាច្បាស់ជាមិនចង់ក្រោកដើរទៅយកនេះ​យកនោះញឹកញាប់ឡើយ ព្រោះវាអាចនឹងធ្វើឱ្យខូចសមាធិក្នុងការធ្វើការ ដូច្នេះរបស់របរដែលចាំបាច់សម្រាប់ការធ្វើការ ដូចជា ក្រដាស់រ៉ាម ទូរស័ព្ទដៃ ទូរស័ព្ទលើតុ – ល – គួរតែដាក់នៅក្បែរខ្លួន ងាយស្រួលឈោងចាប់យកមកធ្វើការ និងបើអាចទៅរួចគួររកនំបារាំង នំប៊ីស្គីត ទឹកតែ ឬទឹកក្រូចមកដាក់ជិតខ្លួនផង ទុកសម្រាប់ពេលនឹកឃ្លាន ឬពេលមានអារម្មណ៍ធុញថប់ អាចញ៉ាំលេងបន្ធូរបន្ថយអារម្មណ៍បាន។

    -សម្រួលបរិយាកាសក្នុងបន្ទប់ឱ្យស្រឡះសប្បាយ

    បន្ទប់ធ្វើការដែលមើលទៅងងឹត និងហប់ ប្រហែលជាមិនគួរឱ្យចង់ចូលទៅអង្គុយធ្វើការប៉ុន្មានទេ…ដូច្នេះគួរសម្លឹងរកមើលកន្លែងបញ្ចេញខ្យល់អាកាសឱ្យបន្ទប់ធ្វើការផង ដូចជា បើបន្ទប់ធ្វើការរបស់លោកអ្នកមានមាត់បង្អួច ថ្ងៃណាមេឃ​ស្រឡះត្រជាក់ល្អ ក៏បើកបង្អួចឱ្យខ្យល់អាកាសបានចេញ-ចូលត្រជាក់ស្រួលខ្លួនផង ឬបើថ្ងៃណាមេឃក្តៅហប់ ក៏បើកម៉ាស៊ីនត្រជាក់ ឬកង្ហារក៏បាន និងរកផើង ឬថូរផ្កាស្រស់ៗមកដាក់តាំងលម្អ ព្រមទាំងបាញ់ស្រ្បៃយ៍ក្រអូបក្នុងបន្ទប់ធ្វើការ ដើម្បីឱ្យមានបរិយាកាសស្រស់ថ្លា និងខួរក្បាលបានស្រឡះល្អស្រួលខ្លួនផង៕

  • នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? (ភាគ1)

    នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? (ភាគ1)

    ខាងក្រោមនេះ ជាលក្ខណៈរបស់នារីនៅលីវ 12បែបដែលនឹងបង្ហាញឱ្យអ្នកមើលឃើញថា តើខ្លួនអ្នក ជានារីនៅលីវក្នុងស្ទីលណាមួយ?

    1 . ជាកញ្ញារ៉ូមែនទិក

    អ្នកនឹងមិនខកខានទស្សនាខ្សែភាពយន្តប្រភេទរ៉ូមែនទិកខំមេឌីមួយរឿងណាឡើយ ហើយពេលនេះក៏កំពុងតាមរកស្នេហាពិត ដូចជាគូរបស់ អ៊ែលលី និងណូអាហ៍ក្នុងខ្សែភាពយន្តរឿង The Notebook​ ដែរ។ អ្នកនឹងបានដឹងភ្លាមតែម្ដងថា គេម្នាក់នោះគឺជាបុរសក្នុងក្ដីសុបិនរបស់អ្នក បើគេប្រគល់ក្ដីស្នេហ៍ ការយកចិត្តទុកដាក់ និងវត្ថុអនុស្សាវរីយ៍ជូនអ្នកយ៉ាងសន្ធឹកសន្ធាប់ ខណៈពេលកំពុងខ្សិបពាក្យពេចន៍ដ៏ពីរោះនៅក្បែរត្រចៀកក្នុងអំឡុងពេលដែលអ្នកទាំងគូកំពុងញ៉ាំអាហារពេលល្ងាចនៅពីមុខផ្ទាំងទឹកជ្រោះធ្លាក់ដែលគេរៀបចំទុកជាមុន ព្រមជាមួយវង់តន្រ្តីដែលអ្នកជួលមកកំពុងប្រគំបទភ្លេងសំណព្វចិត្តរបស់អ្នក។ អូ…ពិតជាវិសេសមែន!។

    មិនចម្លែកឡើយដែលអ្នកនឹងស្រមើស្រមៃរកភាពរ៉ូមែនទិកពីមនុស្សប្រុសណាម្នាក់ តែកុំភ្លេចថា មនុស្សប្រុសនៅក្នុងជីវិតពិត គ្មានផ្លូវដូច រ៉ៃអាន់ ហ្កស្ល៊ីង ក្នុងខ្សែភាពយន្តឡើយ។

    2 . ជាកញ្ញាប៉ឹនសង្ស័យ និងប្រយ័ត្ន

    អ្នកមិនមែនជាមនុស្សល្ងង់ អ្នកជាមនុស្សដែលមានបទពិសោធជោកជាំ ហើយម៉ាស៊ីនចាប់ភាពកំហុសរបស់អ្នកក៏ច្បាស់ដូចថ្ងៃទៀត!(ប្រហែលជាត្រូវបានសាងឡើងដោយអង្គការណាសា)…។ នៅពេលអ្នកជួបមនុស្សប្រុស អ្នកនឹងមិនបង្ហាញអាកប្បកិរិយាអ្វីចេញមកភ្លាមៗនោះទេ តែនឹងសន្និដ្ឋានទុកជាមុនថា គេម្នាក់នោះគឺ អាល្ងង់ម្នាក់ រួចហើយសឹមស្វែងរកចំណុចមកពិសោធតាមក្រោយថា មិនមែនទេ។ អ្នកធ្លាប់ខកស្នេហ៍ និងគ្មានថ្ងៃបណ្ដោយឱ្យវាកើតឡើងម្ដងទៀតឡើយ។

    ពិតហើយ ដែលយើងត្រូវតែពិសោធថា តើបុរសម្នាក់នោះមានតម្លៃគ្រប់គ្រាន់ឬទេ? មុននឹងបណ្ដោយឱ្យគេដើរចូលមកក្នុងជីវិត…តែការខ្លាច ឬប្រយ័ត្នខ្លាំងជ្រុលពេក អាចក្លាយក្លាយជាការរារាំង ឬកាត់បន្ថយឱកាសរបស់ខ្លួនឯង…ដូច្នេះចូរបើកចិត្តឱ្យទូលាយ និងប្រើឱកាសនោះឱ្យបានល្អបំផុត។

    3 . ជាកញ្ញាមហារើស

    អ្នកប្រៀបដូចជាគ្រាប់បែកដ៏ក្ដៅគគុក និងមានមន្តស្នេហ៍ ដែលប្រាកដណាស់ថា អ្នកច្បាស់ជាបានទទួលការចាប់អារម្មណ៍ពីកំលោះៗជាច្រើន…តែបើគេមិនធ្វើតាមអ្វីដែលអ្នកទាមទារ ដែលវាកាន់តែច្រើនឡើងជារឿយៗនោះ ធានាថា អ្នកត្រៀមកៀរគេទម្លាក់ចោលមិនខាន។ មិត្តភក្តិរបស់អ្នកធ្លាប់ប្រាប់ថា អ្នករឿងច្រើនណាស់ តែអ្នកបដិសេធយ៉ាងដាច់អហង្ការ អ្នកអះអាងថា អ្នកមានស្តង់ដារបស់អ្នក(ក្នុងការរើសមនុស្សប្រុសមកធ្វើជាគូ)។

    ចូរចាំទុកថា ស្នេហាគឺជាការផ្សងព្រេង មិនអាចស្មានអ្វីទុកមុនបានឡើយ ដូច្នេះពេលមាននរណាម្នាក់ដើរចូលមក តែមិនបានដូចនឹងអ្វីដែលអ្នកនឹករំពឹងទុកទាំងអស់នោះ ចូរហែកស្តង់ដារបស់អ្នកចោលសិនទៅ ហើយពិចារណាពីបុរសម្នាក់នោះជាចំណុចៗ ទៅប្រសើរជាង មិនដូច្នោះទេ អ្នកអាចនឹងខកខានបទពិសោធអ្វីម្យ៉ាងដែលគួរឱ្យស្ងើច រួមទាំងគេម្នាក់នោះអាចជាបុរសក្នុងក្ដីសុបិនរបស់អ្នកផង ក៏អាចថាបានដែរ។

    4 . ជាកញ្ញាអ្នកស្នេហាមិនរើសមុខ

    អ៊ូយស្លាប់ហើយ! នេះវាមិនមែនជារឿងការស្វែងរកបុរសក្នុងក្ដីសុបិនមិនឃើញទេណា! តែជារឿងដែលអ្នកចូលចិត្តគ្រប់តែបុរសទាំងអស់តែម្ដង។ បុរសម្នាក់នេះគួរឱ្យធុញទ្រាន់ តែយ៉ាងហោចណាស់ ក៏គេសង្ហាដែរណា៎ ឬបុរសម្នាក់នោះ គ្មានកើតជាការអីទាំងអស់ តែយ៉ាងហោចណាស់ក៏ស្រួលនិយាយគ្នា។ មិត្តភក្តិរបស់អ្នកគិតថា អ្នកជាមនុស្សចម្លែកដែលគ្មានកំណត់លក្ខណសម្បត្តិរបស់មនុស្សប្រុស និងប្រាប់ថា អ្នកគ្មានស្តង់ដា តែអ្នកគ្មានខ្វល់អ្វីបន្តិចសោះឡើយ ថែមទាំងគិតថា មិត្តភក្តិគេច្រណែននឹងអ្នកទៀតផង…។

    ការបើកចិត្ត គឺជារឿងល្អ តែការបើកធំទូលាយធំជ្រុលពេក ក៏មិនកើតដែរ អ្នកគួរផ្ដល់ពេលវេលាឱ្យខ្លួនឯងចំពោះការសេពគប់នឹងនរណាម្នាក់ ដើម្បីសង្កេតមើលថា ការពិតទៅ តើអ្នកត្រូវការអ្វីពិតប្រាកដ? ហើយជឿចុះ តែបន្តិចទៅ អ្នកនឹងក្លាយខ្លួនជានាងកញ្ញាមហារើសជាមិនខាន។

    5 . ជាកញ្ញាមហាខ្លាច

    អ្នកក៏ស្រដៀងៗនឹងកញ្ញាអ្នកស្នេហាមិនរើសមុខដែរ គឺជជែក ឬសេពគប់ជាមួយអ្នកណាក៏បាន តែហេតុផលរបស់អ្នកនឹងខុសប្លែកពីគេ។ អ្នកធុញទ្រាន់ក្នុងការទៅដើរលេងជាមួយមនុស្សប្រុស តែក៏ខ្លាចថានឹងត្រូវនៅ(លីវ)ម្នាក់ឯងដែរ។ អ្នកត្រូវតែមាននរណាម្នាក់នៅជាមួយជាប់រហូត មិនដូច្នោះទេ អ្នកក៏ត្រូវគេងមើលរឿងភាគស្នេហាអន់ៗយ៉ាងកណ្ដោចកណ្ដែងព្រមជាមួយនំ 1កញ្ចប់ធំ…ដំណោះស្រាយដែលអ្នកធ្វើ ក៏គឺខំព្យាយាមយ៉ាងខ្លាំងក្លាក្នុងការស្វែងរកនរណាម្នាក់មកកំដរកាយ…។

    អ្នកត្រូវតែបោះចោលការគិតពាក់ព័ន្ធនឹងការស្វែងរកគូដើរលេងកម្សាន្ត និងរឿងមនុស្សប្រុសចេញពីខួរក្បាលមួយរយៈ ហើយរស់នៅឱ្យសប្បាយរីករាយ ឈប់បង្ខំខ្លួនឯង និងថយមកក្រោយវិញ 1ជំហាន គ្រវាត់សម្ពាធផ្លូវចិត្តចោល ហើយចេញទៅដើរលេងជាមួយបុរសណាម្នាក់ដែលអ្នកគិតថាអូខេ នោះអ្នកនឹងត្រឡប់មករីករាយជាថ្មីម្ដងទៀតមិនខាន។

    6 . ជាកញ្ញាដែលជឿលើជោគជតា

    អ្នកគ្រប់គ្រាន់ហើយជាមួយខ្សែភាពយន្តស្នេហារ៉ូមែនទិក ព្រោះវាធ្វើឱ្យអ្នកមួម៉ៅ ព្រោះអ្នកបានដឹងហើយថា ស្នេហាវាហេងស៊យប៉ុនណា…អ្នកសាកល្បងហើយ តែវាមិនបានជោគជ័យ ចុងក្រោយអ្នកបានត្រឹមតែប្រើវិធីងាយៗសប្បាយៗនៅក្នុងបន្ទប់គេងរបស់ខ្លួនឯង និងបណ្ដោយខ្លួនតាមសប្បាយ។ អ្នកគិតថា ពួកមនុស្សទាំងអស់នោះស្រឡាញ់គ្នា តែឆាកចុងក្រោយ បន្តិចទៅក៏គង់តែត្រូវលែងលះគ្នា…យើងគ្រាន់តែមិនត្រូវការឱ្យខ្លួនឯងមានអារម្មណ៍លំបាកវេទនាជាមួយស្នេហាខ្លាំងជាងហ្នឹងទៀតតែប៉ុណ្ណោះ។

    ការត្រូវគេបដិសេធ ការខកស្នេហ៍ អ្វីៗទាំងឡាយទាំងពួងនោះ គឺជារឿងពិបាក លទ្ធផលតបស្នងអាចនឹងមិនសមនឹងតម្លៃ តែវាមិនមែនមានន័យថា ឱ្យអ្នកចុះចាញ់នោះទេ។ អ្នកមិនដឹងថាដោយសារតែអ្នកនៅមិនទាន់ជួបមនុស្សដែលត្រូវការឬយ៉ាងណានោះទេ តែពេលថ្ងៃមួយនោះមកដល់ អ្នកនឹងបានយល់ថា ហេតុអីបានវាសមនឹងតម្លៃ? ដូច្នេះឈប់ឆ្កួតឡប់! ហើយត្រឡប់មកតស៊ូជាថ្មីម្ដងទៀត។

    (នៅមានត)

  • លោក សុខ ចាន់ផល ទម្លាយមូលហេតុភាពយន្ដ«សង្សារ១៤ថ្ងៃ»អូសបន្លាយពេលមិនបានបញ្ចាំងយូរពេក

    លោក សុខ ចាន់ផល ទម្លាយមូលហេតុភាពយន្ដ«សង្សារ១៤ថ្ងៃ»អូសបន្លាយពេលមិនបានបញ្ចាំងយូរពេក

    ផលិតករ និងជាអ្នកនិពន្ធល្បីឈ្មោះ សុខ ចាន់ផល បានផលិតស្នាដៃដំបូងតាមរយៈរឿង «សង្សារ១៤ថ្ងៃ» នៅអំឡុងឆ្នាំ២០១៨ ។ បើគិតមកទល់ពេលនេះ គឺអស់រយៈពេលជាង២ឆ្នាំមកហើយ ដែលភាពយន្ដខ្មែរមួយនេះ ត្រូវខកខានមិនបានដាក់បញ្ចាំងក្នុងរោងភាពយន្ដ។ តើមានមូលហេតុអ្វី បានជាភាពយន្ដមួយនេះត្រូវផ្អឹបចោលឡើងរាប់ឆ្នាំបែបនេះ ? តើអាចប៉ះពាល់ដល់ប្រជាប្រិយភាពរឿងដែរឬទេ? ពោលគឺ បាត់បង់ចំនួនអ្នកចង់ទស្សនាភាពយន្ដនេះ។

    លោក សុខ ចាន់ផល បានប្រាប់អ្នកសារព័ត៌មានថា «មិនខ្លាចធ្លាក់ប្រជាប្រិយភាពរឿងទេ នេះបើតាមខ្ញុំគិត។ ភាពយន្ដ «សង្សារ១៤ថ្ងៃ» នេះ ពិតណាស់គឺពន្យាពេលចាក់បញ្ចាំងយូរមែនទែន រហូតធ្វើឱ្យហ្វេនៗទន្ទឹងចាំមើលខ្លាំង នឹងមានចម្ងល់គ្រប់ៗគ្នា។ សួរថា តើភាពយន្ដនេះចាក់បញ្ចាំងពេលណាឱ្យប្រាកដ? ក៏ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំគិតថា ការអូសបន្លាយពេលបញ្ចាំងភាពយន្ដ ក៏ជាកត្តាមួយល្អ សម្រាប់ការអានប្រលោមលោក «សង្សារ១៤ថ្ងៃ»  ព្រោះភាពយន្ដនេះ បានចេញជាសៀវភៅប្រលោមលោកដែរ ក៏នឹងមិនភ័យព្រួយពីការបាត់បង់ចំនួនអ្នកទស្សនាភាពយន្ដដែរ។ បើអ្នកបានអានប្រលោមលោក នោះគេនឹងទន្ទឹងចាំមើលភាពយន្ដជាក់មិនខាន»។

    អ្នកនិពន្ធភាពយន្ដនិងប្រលោមលោកដ៏ល្បីមួយនេះ  ក៏បានអះអាងទៀតថា «ការពិតទៅភាពយន្ដនេះ គ្រោងដាក់បញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ២០២០នេះដែរ ក៏ប៉ុន្ដែ ដោយសារតែកូវីដ១៩ ធ្វើឱ្យរោងកុនបិទទ្វារ។ អ៊ីចឹងហើយ ភាពយន្ដនេះ ក៏ត្រូវរុញពេលបញ្ចាំងទៅមុខជាបន្ដទៀត»។

    សូមជម្រាបថា សាច់រឿង «សង្សារ ១៤ថ្ងៃ»ជារឿងបែបមនោសញ្ចេតនា និងមានខ្លឹមសា​អប់រំ និងផ្តល់កម្លាំងចិត្តដល់យុវវ័យដែលជាស្នាដៃកម្រ និងផលិតឡើងដោយការ​យកចិត្តទុកដាក់។ រឿងនេះត្រូវបានជ្រើសរើសតួស្រីស្អាត ស៊ិម ស្រីនិច ធ្វើជាតួឯក យ៉ានី ទាំងលើគ្របសៀវភៅ និងក្នុងភាពយន្ត និងតួប្រុស ហូរ សារៈ លោក សាន់នី លោក លី សុខណេត និងតារាកិត្តិយសជាច្រើនរូបទៀត៕

     

     

     

     

  • Van Dijk របួស ហើយ Salah ឆ្លង​កូ​វីដ-19 ធ្វើឱ្យ Klopp ក្រពុលមុខ​ខ្លាំង

    Van Dijk របួស ហើយ Salah ឆ្លង​កូ​វីដ-19 ធ្វើឱ្យ Klopp ក្រពុលមុខ​ខ្លាំង

    ក្លិប​បាល់ទាត់ Liverpool ដែល​កំពុងតែ​ឈរ​នៅ​លេខ2 នៃ​តារាង​ពិន្ទុ English Premier League អាច​ជួបនឹង​គ្រោះអាក្រក់ ព្រោះ​កីឡាករល្អៗកំពុង​តែមាន​បញ្ហា ស្រប​ពេលដែល​សប្តាហ៍​ក្រោយនេះ នឹងត្រូវ​ជួប​ជាមួយនឹង Leicester City នៅក្រៅ​ទឹកដី​ទៀតផង។

    ថ្មីៗនេះ ខ្សែប្រយុទ្ធ Mahamed Salah របស់​ក្លិប​បាល់ទាត់ Liverpool ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ហ្ស៊ី​ប​ប្រកាសថា វិជ្ជមាន​កូ​វីដ-19 ខណៈពេលដែល​រូបគេ បានមក​ចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​ពាន Africa Cup ជាមួយនឹង​ក្រុម​ជម្រើសជាតិ Togo។

    គួរឱ្យ​ដឹង​ដែរ​ថា នេះ គឺជា​ដំណឹង​អាក្រក់​មួយ សម្រាប់​ការ​សម្រាក​រយៈពេល​ខ្លី របស់ Liverpool ខណៈដែល​លោក Klopp កំពុងតែ​ក្រពុលមុខ​រឿង​កីឡាករល្អៗរងរបួស​ផង ដែលមាន​ដូចជា ខ្សែការពារ Virgil van Dijk និង Joe Gomez៕

  • ស្មា​ត​ហ្វូ​ន​ថ្មី Honor ចេញ​ថ្មី ដូច Huawei nova 8 SE បេះបិទ តម្លៃ​ជាង 350ដុល្លារ

    ស្មា​ត​ហ្វូ​ន​ថ្មី Honor ចេញ​ថ្មី ដូច Huawei nova 8 SE បេះបិទ តម្លៃ​ជាង 350ដុល្លារ

    ក្រុមហ៊ុន​ចិន 2 គឺ Huawei និង Honor ត្រូវបាន​គេ​ដឹងថា ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ជា​យូរ​ឆ្នាំ​មកហើយ។ ចំណុច​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​គឺ ម៉ូ​ដែល Nova របស់ Huawei តាំងពី​ជំនា​ន់ទី1 មក មាន​បំពាក់​លក្ខណសម្បត្តិ និង​រូបរាង​ខាងក្រៅ ស្ទើរតែ​ដូចគ្នា​បេះបិទ។

    ជាក់ស្ដែង​ម៉ូ​ដែល nova 8 SE របស់ Huawei ហាក់​ដើរ​តាម​គន្លង​ចាស់​ដដែល ព្រោះ​ដូចគ្នា​នឹង​ស្មា​ត​ហ្វូ​ន Honor ដែល​កំពុង​ត្រៀម​ប្រកាស​ចេញ​ដែរ។ សម្រាប់​តម្លៃ nova 8 SE គឺ​ខ្ទង់ 390ដុល្លារ ខណៈដែល Honor មានតម្លៃ​ប្រមាណ​តែ 350ដុល្លារ​ប៉ុណ្ណោះ។

    ស្មា​ត​ហ្វូ​ន​នេះ បំពាក់​អេក្រង់ 6អ៊ិ​ញ ឆក​បន្តិច ម៉ូដ​ដំណក់ទឹក ប្រភេទ OLED កម្រិត 60Hz refresh rate ។ វា​ចេញមក​ជាមួយនឹង​ឆ្នាំង​សាក ល្បឿន​លឿន 66W fast charging អាចបំពេញ​ថ្ម​ទំហំ 3800 mAh ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

    ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​កាមេរ៉ា​មុខ ១គ្រាប់ លេន​ស៍ 16MP។ កាមេរ៉ា​ក្រោយ ៤គ្រាប់ (64MP + 8MP + 2MP + 2MP) ផលិត​រូបភាព និង​វីដេអូ បាន​កម្រិត​មធ្យម តែ​អាច​ទទួលយកបាន៕

  • Oppo Inno Day 2020 នឹង​ធ្វើឡើង​ថ្ងៃទី17 ខែ​នេះ​ត្រៀម​បញ្ចេញ​បច្ចេកវិទ្យា​ឆ្នាំង​សាក​ធំជាងគេ 125W

    Oppo Inno Day 2020 នឹង​ធ្វើឡើង​ថ្ងៃទី17 ខែ​នេះ​ត្រៀម​បញ្ចេញ​បច្ចេកវិទ្យា​ឆ្នាំង​សាក​ធំជាងគេ 125W

    Oppo Inno Day 2020 ជា​កម្មវិធី​ធំ​មួយ​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ២០២០ នៅ​ប្រទេស​ចិន ផ្សាយ​ផ្ទាល់​លើ​អន​ឡាញ។ កម្មវិធី​នេះ ក្រុមហ៊ុន​នឹងធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដូច​ឆ្នាំមុន ដែល​ធ្លាប់​ប្រកាស​ចេញ គំរូ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខ​បង្កប់​ក្រោម​អេក្រង់, កាស AR និង​ឧបករណ៍ 5G router ។

    ដោយឡែក​ឆ្នាំនេះ​វិញ Oppo អាច​នឹង​បង្ហាញ​ចេញ​សមិទ្ធផលថ្មីៗបន្ថែមទៀត​ដូចជា គំរូ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់, គំរូ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខ​បង្កប់​ក្រោម​អេក្រង់ ជំនា​ន់ទី ២ បច្ចេកវិទ្យា​កាមេរ៉ា 100x Digital Zoom និង​បច្ចេកវិទ្យា​ឆ្នាំង​សាក​ឥត​ខ្សែ​ធំជាងគេ​ដល់​ទៅ 65 W និង 125W (វ៉ា​ត់) ជំនាន់​ថ្មី​មួយ​ប្រភេទ​ទៀត។

    រំ​ឮ​ក​ជូន​ដែរ​ថា Oppo ធ្លាប់​ប្រកាស​ចេញ​ឆ្នាំង​សាក​ស្មា​ត​ហ្វូ​ន 125 W Flash Charge ម្ដង​រួចហើយ កាលពី​ខែសីហា ២០២០ កន្លងទៅ។ ឆ្នាំង​សាក​នោះ​មាន​សមត្ថភាព​បំពេញ​ថ្ម​ទំហំ 4000 mAh ត្រឹមតែ ២០ ប៉ុណ្ណោះ៕

  • ចន្ថាប៊ីន ស្វែងរកក្លិបដែលល្អ សម្រាប់ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់ ខណៈទើបចាកចេញពី ក្លិបលីគកំពូលម៉ាឡេស៊ី

    ចន្ថាប៊ីន ស្វែងរកក្លិបដែលល្អ សម្រាប់ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់ ខណៈទើបចាកចេញពី ក្លិបលីគកំពូលម៉ាឡេស៊ី

    កីឡាករ​ខ្សែបម្រើ​ការពារ របស់​ក្លិប Perak FA ដែលជា​ក្លិប​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី បានប្រកាស​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​គ​របស់ខ្លួន ដោយមាន​ពាក្យ​អរគុណ និង​លា​ក្រុម​ជាទី​ស្រឡាញ់​របស់គេ ដែល​មានន័យថា រូបគេ​នឹងត្រូវ​ចាក​ចេញពី​ក្លិប​នេះ នៅ​រដូវ​កាល2021 ខាងមុខ​នេះហើយ។

    កីឡាករ ធា​រី ចន្ថា​ប៊ី​ន មិនទាន់បាន​ប្រកាស​អំ​ពី​ក្លិប​ថ្មី​របស់ខ្លួន​នៅឡើយ​ទេ ដោយបាន​បញ្ជាក់ថា គេ​កំពុងតែ​ចរចា​ជាមួយនឹង​ក្លិបផ្សេងៗទៀត ដែល​បាន​ទាក់ទង​មក​គេ ដែលមាន​ដូចជា លី​គ​កំពូល​ថៃ ម៉ាឡេស៊ី និង​កម្ពុជា ជាដើម។

    ទោះបីជា​យ៉ាងណាក្តី កីឡាករ​កូនកាត់​ខ្មែរ-បារាំង​ខាងលើ បានប្រកាស​ជំហរ​ថា រូបគេ​នឹង​រក​ជម្រើស​ណា ដែល​ល្អ​សម្រាប់​គ្រួសារ និង​ខ្លួនគេ​ផ្ទាល់ ទោះបីជា​ក្លិប​នៅ​លី​គ​ណាក៏ដោយ ឱ្យ​តែមាន​ភាពងាយស្រួល​សម្រាប់​គេ គេ​នឹង​ពិចារណា…៕

  • 14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ3)

    14សំណួរ ដែលមនុស្ស ដែលអ្នកចង់រៀបការជាមួយ គួរតែឆ្លើយឱ្យបាន…(ភាគ3)

    5 . បើយើងមិនជួបគ្នា តើមានដែលគិតទេថា ពេលនេះអ្នកនឹងនៅទីណា?

    តើគេនឹងជួបរឿងជោគជ័យខ្លាំងជាងនេះទេ? តើគេសោកស្ដាយ ឬគេគិតថា ខ្លួនឯងគួរតែទៅមុខបានល្អជាងនេះដែរទេ បើមិនជួបអ្នក? នេះអាចក្លាយជាបទសន្ទនាដែលធ្វើឱ្យសម្ព័ន្ធភាពរបស់អ្នកទាំងពីររីកធំធាត់ទៅជាមួយគ្នា ឬអាចនឹងជាកំពែងរារាំងសម្ព័ន្ធភាពដែលត្រូវឈានរំលងវាទៅឱ្យបាន?6

    6 . បើកាត់រឿងរូបរាងមុខមាត់ចេញ តើនឹងនៅសល់អ្វីខ្លះក្នុងសម្ព័ន្ធភាពរបស់យើង?

    សម្ព័ន្ធភាពស្នេហ៍មិនមែនមានតែរឿងសិចម្យ៉ាងនោះទេ បើរូបអ្នក និងមនុស្សពិសេសរបស់អ្នកមិនអាចជជែកគ្នាពីរឿងផ្សេងដែលគួរឱ្យចាប់អារម្មណ៍ជាងនេះបាន នោះគឺជាបញ្ហាហើយ ព្រោះអ្នកគួរតែជជែកនិយាយជាមួយគេបានគ្រប់រឿងរ៉ាវ មិនមែនត្រឹមតែរឿងសិចនោះទេ យល់?

    សូមរង់ចាំអានភាគបន្ត..