ជាមួយនឹងតម្លៃ 250ពាន់លានដុល្លារអាមេរិក ByteDance នឹងក្លាយជាក្រុមហ៊ុនធំជាងគេបណ្ដាលក្រុមហ៊ុនដែលមានអាយុចាស់ៗ ដូចជា Exxon Mobil និង Coca-Cola ទៅទៀត បើគិតទៅលើតម្លៃមូលធនទីផ្សារ។
មូលបត្ររបស់ ByteDance ដែលជាក្រុមមេរបស់បណ្ដាញសង្គមវីដេអូ TikTok កំពុងត្រូវជួញដូរជាមួយនឹងតម្លៃមូលធនរបស់ក្រុមហ៊ុនឡើងដល់ជាង 250ពាន់លានដុល្លារអាមេរិកសម្រាប់ទីផ្សារបន្ទាប់ (Secondary Market)។
យោងតាម Bloomberg ការកំណត់តម្លៃនៃក្រុមហ៊ុនចិនមួយនេះ បានឡើងថ្លៃខ្ពស់នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយសារក្រុមអ្នកវិនិយោគសង្ឃឹមលើ TikTok ជាមួយនឹងការដែលស្ថាបនិក Zhang Yiming កំពុងធ្វើការជ្រើសរើសនានាដើម្បីធ្វើ IPO។ នៅក្នុងព្រឹត្តិការណ៍ប្រមូលទុនចុងក្រោយបង្អស់ ByteDance ត្រូវបានកំណត់តម្លៃកត្រឹម 140ពាន់លានដុល្លារអាមេរិក។
Zhang ដែលជាអ្នកបង្កើត ByteDance កាលពីឆ្នាំ 2012 បានបង្ហាញឱ្យឃើញអំពីសមត្ថភាពដ៏កំពូលរបស់ខ្លួន នៅក្នុងការបង្កើតបានផលិតផលដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បើទោះជាត្រូវប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនធំៗ ដូចជា Tencent និង Alibaba ជាដើម។ ជោគជ័យដំបូងរបស់ Zhang គឺ Toutiao ដែលជាកម្មវិធី (App) ព័ត៌មានដ៏ល្បីល្បាញ ប៉ុន្តែបច្ចុប្បន្នក៏ត្រូវបាន TikTok លោតកាត់មុខ។ កាលពីឆ្នាំទៅ ប្រាក់ចំណូលរបស់ ByteDance បានកើនទ្វេរដង ស្មើនឹង 35ពាន់លានដុល្លារអាមេរិក។

ByteDance ធ្លាប់ជួបបញ្ហាជាមួយនឹងរដ្ឋាភិបាលអាមេរិក ជំនាន់លោក Trump ដែលកាលណោះ លោក Trump ធ្លាប់បានប្រកាសថា នឹងបង្ខំឱ្យក្រុមហ៊ុននេះលក់ TikTok ឱ្យក្រុមហ៊ុនណាមួយរបស់អាមេរិក ដោយសារតែមានការព្រួយបារម្ភអំពីសន្តិសុខជាតិ។ ប៉ុន្តែ ថ្មីៗនេះ រដ្ឋាភិបាលរបស់លោក Biden បានឱ្យដឹងថា នឹងវាយតម្លៃស្ថានការណ៍ឡើងវិញ ដែលនេះទំនងជាបើកផ្លូវឱ្យ ByteDance រក្សាផ្នែកពាណិជ្ជកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិក។
Kuaishou Technology ដែលជាគូប្រជែង «ទម្ងន់ស្រាល» មួយរបស់ ByteDance ទើបតែបានធ្វើ IPO នៅលើផ្សារហ៊ុនហុងកុងកាលពីខែមុន។ មូលបត្ររបស់ Kuaishou Technology បានកើនឡើងខ្ពស់ជាងមុនទ្វេដង បើធៀបនឹងតម្លៃក្នុងគ្រា IPO ដែលប្រការមួយជួយឱ្យតម្លៃមូលធនរបស់ក្រុមហ៊ុន ByteDance ឡើងដល់ 140ពាន់លានដុល្លារអាមេរិក។ ក្រុមអ្នកវិភាគយល់ឃើញថា នេះអាចជាកត្តាមួយដែលជំរុញឱ្យក្រុមអ្នកវិនិយោគវាយតម្លៃឡើងវិញអំពីសក្ដានុពលដែលកាន់តែធំឡើងៗរបស់ ByteDance។
ទោះជាយ៉ាងណាក៏ដោយ ByteDance កំពុងតែប្រឈមនឹងហានិភ័យផ្នែកច្បាប់មួយចំនួន។ ក្រៅពីហានិភ័យត្រូវបង្ខំឱ្យលក់ TikTok នៅលើទីផ្សារសហរដ្ឋអាមេរិក ByteDance ក៏កំពុងត្រូវបានរដ្ឋាភិបាលចិនតាមដានយ៉ាងម៉តចត់ផងដែរ៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា


តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន សៀវស៊ឹង មានក្រុមការងារចម្បងៗ 8នាក់ នៅចាំជួយធ្វើការងារនេះ ឱ្យសម្រេចបានជោគជ័យ មានដូចជា អ្នកវិភាគស្ថានការណ៍ អ្នកចាត់ការគ្រប់គ្រងអតិថិជន ផ្នែកស៊ើបអង្កេតរកព័ត៌មាន រួមទាំងអ្នកបន្លំខ្លួន អ្នកសម្ដែង អ្នកសរសរសាច់រឿង និងអ្នកដឹកនាំសម្ដែង នៅចាំបង្កើតស្ថានការណ៍ទៀតផង។
ក្នុងអំឡុងការសម្រាកលម្ហែកាយនោះ ស្វាមីបានទទួលសំបុត្រ 1ច្បាប់ពីអ្នកមានបំណងល្អ តែមិនបង្ហាញឈ្មោះ ដាស់តឿនឱ្យគាត់ចាកចេញឱ្យឆ្ងាយពីស្រីស្នេហ៍។ ស្វាមី គិតតែពីរិះគិត នឹកពិចារណាឡើងវិញ និងក្រោយមក ក៏សម្រេចចិត្ត សុំបែកគ្នាពីស្រីស្នេហ៍ម្នាក់នោះ ដោយមិនបានដឹងថា ទាំងអស់នេះ គឺជាផែនការរបស់សៀវស៊ឹង និងភរិយារបស់ខ្លួនឡើយ។ ការរៀបចំរឿងរ៉ាវទាំងអស់ក្នុងគ្រានោះ លោកបានទទួលតម្លៃឈ្នួលដល់ទៅ 29, 850ដុល្លារអាមេរិក។
ទោះជា ការងារភាគច្រើនរបស់សៀវស៊ឹង ជាការរៀបចំឆាក បង្កើតរឿង ឱ្យលោកប្រុសៗលែងលះជាមួយស្ត្រីស្នេហ៍ក៏ពិតមែន តែវាក៏មានពេលខ្លះដែរ ដែលសមាជិករបស់សៀវស៊ឹង បានចូលទៅរកស្រីស្នេហ៍ទាំងនោះដោយត្រង់ៗដែរ និងនិយាយជាមួយពួកនាងទាំងនោះយ៉ាងត្រង់ទៅត្រង់មកថា គួរតែផ្ដាច់សម្ព័ន្ធភាពជាមួយបុរសដែលមានប្រពន្ធរួចហើយនោះទៅ ព្រោះវាខុសនឹងសីលធម៌សង្គម តែករណីនេះ វាមានឱកាសជោគជ័យតិចតួចណាស់ និងប្រើពេលវេលាយូរទៀតផង៕












ក្នុងករណីអាក្រក់បំផុត គេអាចត្រូវយកកុងតឺន័រចេញពីកប៉ាល់។ ដំណើរការនេះនឹងស៊ីពេលយូរប៉ុន្មានគឺអាស្រ័យលើឧបករណ៍ដែលត្រូវបានប្រើប្រាស់នៅជុំវិញកប៉ាល់ ក្នុងនោះ ការប្រើប្រាស់ឧទ្ធម្ភាគចក្រគឺជាជម្រើសល្អមួយ។