កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី ១១ វិច្ឆិកា ២០២៤​ ដោយ​សហ​គ្រិន​ចំ​នួន៧៥​រូបមកពី​១៩​ប្រទេស ត្រូវ​បានជ្រើសរើស​សម្រាប់​ការផ្ដល់ជូន​ពានរង្វាន់​​ដ៏អស្ចារ្យ​មួយនេះ ។ នៅក្នុងឱកាស​នៃពិធីប្រគល់​ពានរង្វាន់​នេះដែរ លោក​ហ៊ាង វុទ្ធា​ ប្រធានក្លិប​ G​lobal Entrepreneur 1% Club បានមានប្រសាសន៍ឱ្យដឹងដែរថា ពានរង្វាន់​​អាស៊ាន សម្រាប់​អាជីវកម្ម​ និងធុរកិច្ច ដែលបានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ២០២៤នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងជ្រាល​ជ្រៅ​ជាមួ​យនឹង​ទំនួល​ខុស​ត្រូវ​សង្គម​រួមរបស់យើង ចំពោះកិច្ច​ការជួយ​សង្គម ។ ម្យ៉ាងវិញទៀត វា​មិន​ត្រឹមតែលើក​កម្ពស់​​ដំណើរការ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់មនុស្សជុំវិញយើង​ផងដែរ ។  ការជួបជុំ​ នៅក្នុង​ថ្ងៃនេះ ក៏ឆ្លុះបញ្ចាំ​ងពីជំហាន​សំខាន់ៗ ដែលយើង​ធ្វើ​ក្នុងនាមយើងជា​ផ្នែក​មួយ​ក្នុងកា​រជំរុញការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ លើ​កកម្ពស់ជីវិត និង​រួម​ចំណែកដល់សុខុមាលភាព​នៃសង្គម​នៃតំបន់អាស៊ានទាំង​មូល ។ លោក​បន្តថា កម្មវិធី​ពាន​រង្វាន់​នេះ ត្រូវ​បានរៀបចំឡើងអស់​រយៈ​ពេល​៨០​ថ្ងៃ​ដែល​មានអ្នកចូលរួម​ដាក់ពាក្យ​ចំនួន ៣.៧៦០​នាក់ មកពី​បណ្ដា​ប្រទេស​ចំនួន៣៩​​ប្រទេស ​។ ក្នុងនោះ​​គណៈកម្មាធិការ​បានជ្រើសរើស​​អ្នកមាន​សក្ដានុពល​ចំនួន ៤៨០​នាក់​ ហើយឈានទៅដល់​វាយតម្លៃជាផ្លូវការ​ចំនួន  ២៨០​នាក់ មកពី៣០​ប្រទេស ។​ ជាចុងក្រោយ​ … Read more

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ ដោយក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ក្រោមមូលបទនៃ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” នាថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងរៀបចំឡើងក្រោមមូលបទ យុគសម័យថ្មីនៃពាណិជ្ជកម្ម (Trade Renaissance) ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ល្ខោនហល បុរីប៉េងហួតបឹងស្ងោ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិង វិនិយោគ ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ នៅក្នុងកម្មវិធីលំដាប់អន្តរជាតិនេះផងដែរ ក៏នឹងមានរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដូចជា ផលិតផលដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្ត្រីជាដើម។ នៅក្នុងឱកាសនោះដែរ ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត … Read more

អាមេរិក បន្តជួយ និងគាំទ្រប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងជំនួយជាថវិកាទៅលើវិស័យសំខាន់ៗមួយចំនួន

ភ្នំពេញ ៖ កាលពីសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងភ្នំពេញ នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID អ្នកស្រី Samantha Power បានប្រកាសអំពីការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រដល់ប្រជាជនកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖ សន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការងារ។ ក្រៅពីការគាំទ្រជីវភាពប្រជាជនកម្ពុជាតាមរយៈការវិនិយោគដូចបានលើកឡើងខាងលើ អាមេរិកក៏បានផ្តល់ជំនួយសំខាន់ៗបន្ថែមទៀត រួមមានថវិកាជំនួយស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន” ជាង ២៩លានដុល្លារ ផ្តល់ពីក្រសួងកសិកម្មសហរដ្ឋអាមេរិកដើម្បីពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ និងការកែលម្អទំនាក់ទំនងទីផ្សារ។ បន្ថែមពីលើនេះ កិច្ចខិតខំប្រឹងប្រែងថ្មីត្រូវបានប្រកាសដើម្បីការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម ព្រមទាំងថវិកា ជាង ៦ លានដុល្លារពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីគាំទ្រដល់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅកម្ពុជា។ ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈការផ្តល់ថវិកាចំនួន ៣ លានដុល្លារពីក្រសួងការងារសហរដ្ឋអាមេរិក នឹងបន្តគាំទ្រដល់ពលរដ្ឋខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកវិញ ព្រមទាំងដោះស្រាយឧបសគ្គសម្រាប់ជនមានពិការភាព។ ជំនួយទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលប្រកបទៅដោយវិបុលភាព និងបរិយាបន្ន៕

គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជូនដំណឹងពីដំណើរព្យុះទីហ្វុងដែលអាចជះសម្ពាធ និងឥទ្ធិពលមកលើខេត្តមួយចំនួននៅកម្ពុជា

ភ្នំពេញ : យោងតាមការព្យាករណ៍ធាតុអាកាស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាព្យុះទីហ្វុង យីន ស៊ីង (Yinxing) បានកំពុងតែស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងល្បឿនចន្លោះពី(១០០ណត -១២៥ណត) = (១៦០គម/ម- ២០១គម/ម) ដោយមានទិសដៅទៅកាន់ទីក្រុងដាណាំង ប្រទេសវៀតណាម និងតំបន់ភាគឦសាននៃប្រទេសកម្ពុជា មានខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។ ព្យុះទីហ្វុងនេះនឹងថមថយល្បឿនទៅវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ បញ្ជាក់៖ ព្យុះទីហ្វុងនេះនឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជា ដូច្នេះសូមបងប្អូនទាំងអស់ជាពិសេសបងប្អូនប្រជានេសាទនិងអ្នកដំណើរតាមផ្លូវសមុទ្រទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប ដែលមានតម្លៃជាង១០លានដុល្លារ បានមានប្រសាសន៍បញ្ជាក់ថា វិថីមួយខ្សែនេះ គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។ បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បម្រើប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ ហើយ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នេះ បានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្តកែប ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់ទឹករបស់កែប ដែលបាននឹងកំពុងដើរតួនាទី ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ របស់ប្រជាពលរដ្ឋ​ ជាង៦ពាន់គ្រួសារ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីរីករាយ ដែលអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ហើយសូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋខេត្តកែប ដែលទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតី … Read more

ចិនបានបណ្តាក់ទុនក្នុងវិស័យកម្មន្តសាល នៅកម្ពុជាសរុបជាង ៩០៨៦ពាន់លានដុល្លារ

ភ្នំពេញ ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ២ ៣២៦ ដែលក្នុងនោះ ១ ២៧៣ រោងចក្រមានប្រភពវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងទំហំទុនវិនិយោគចំនួន ៩ ០៨៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុប។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖ កម្ពុជា និងមិត្តចិន មានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ហើយការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្តទៀតថា ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាល បានឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិនពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។   ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានគាំទ្រទៅនឹងការលើកឡើងខាងលើនេះ ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសន្យាព្យាយាមជួយផ្សព្វផ្សាយ … Read more

តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា ត្រូវការសម្លៀកបំពាក់ស្អាតបាត ត្រូវការសម្ភារទំនើបៗ ត្រូវការឡានល្អ ត្រូវការសុវត្ថិភាពនិងតម្រូវការផ្សេងៗជាច្រើនទៀត ដែលទាមទារឲ្យមានសម្រាប់ជាគ្រឿងផ្សំដល់ជីវិតរបស់ពួកគេឲ្យមានភាពស្រស់បំព្រង ។ តម្រូវការទាំងអស់នេះ ធ្វើឲ្យមនុស្សមានគំនិតផ្សេងៗគ្នាទៅតាមកម្រិតនៃការចង់បានទាំងនោះ។ ទាំងអស់ខាងលើនេះវាជំរុញឲ្យមនុស្សគ្រប់រូបត្រូវតែជ្រើសរើសយកជំនាញមួយដើម្បីធ្វើជាមធ្យោបាយក្នុងការបំពេញឲ្យបាននូវរាល់តម្រូវការដែលខ្លួនចង់បានទាំងអស់នោះ។ចំពោះបញ្ហាតម្រូវការនេះ អ្នកប្រាជ្ញចិត្តសាស្រ្តដ៏ល្បីល្បាញរបស់ពិភពលោកមួយរូប លោក អាប្រាហាំ ម៉ាស្លូវ (Abraham Maslow) បានបែងចែកតម្រូវការរបស់មនុស្សជា ៥ដំណាក់កាល ។ ដំណាក់កាលទី ១ គឺសេចក្តីត្រូវការផ្នែកសភាវគតិ ដូចជាតម្រូវការផ្នែកចំណីអាហារ ការដកដង្ហើម ការបន្តពូជ ឬការបំពេញតម្រូវការផ្នែកសរីរាង្គកាយ ។ តម្រូវការនេះ ជាកត្តាមួយដែលជំរុញមនុស្សឲ្យជ្រើសរើសជំនាញមួយ ដើម្បីបង្កើតលទ្ធភាពទទួលបាននូវចំណីអាហារសមរម្យ ការរស់នៅដោយស្រណុកសុខស្រួលជាដើម តែតម្រូវការនេះ គ្រាន់តែជាតម្រូវការបឋមមួយប៉ុណ្ណោះសម្រាប់មនុស្ស ។ ដំណាក់កាលទី ២ គឺតម្រូវការផ្នែកសេចក្តីសុខសុវត្ថិភាពសម្រាប់ជីវិត ។ តម្រូវការនេះទាមទារឲ្យមនុស្សម្នាក់ៗចង់ទទួលបាននៅលំនៅដ្ឋានដែលកក់ក្តៅក្នុងបរិយាកាសដែលសុវត្ថិភាព ឬទីកន្លែងតែមិនភ័យព្រួយលើបញ្ហាសន្តិសុខជាដើម ។ ដំណាក់កាលទី ៣ តម្រូវការភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ពីដៃគូជីវិត និងគ្រួសារជាដើម។ ដើម្បីបំពេញតម្រូវការនេះ … Read more

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិជាង ៣៧ទ្រីលានរៀល សម្រាប់ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងចំណាយថវិការដ្ឋសរុបចំនួនប្រមាណជាង ៣៧ ទ្រីលានរៀល ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ពិសេសគឺកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ ការអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នេះត្រូវបានធ្វើឡើងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅវិមានសន្តិភាព​ រាជធានីភំ្នពេញ​ អំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន។ សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ … Read more

វឌ្ឍនភាព ៖ គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត១០០ភាគរយហើយ

កំពត ៖ វឌ្ឍនភាពការរងារនៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីផ្លូវបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន ៩៨,៦៨% ហើយ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍វឌ្ឍនភាពនៃការស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដែលត្រូវបានក្រសួងសាធារណៈការ និងដឹកជញ្ជូនផ្សព្វផ្សាយបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូ ACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ សូមជម្រាបដែរថា រាជរដ្ឋាភិបាល មានគម្រោងសាងសង់កែលម្អផ្លូវជាតិលេខ៣១ លេខ៣៣ លេខ៤១ ក្នុងពេលដំណាលគ្នា ដើម្បីឱ្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធទាំងនោះប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែប ជា​មួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលកន្លងទៅថ្មីៗ កំពុងផ្តល់ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែប … Read more

ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ» ជំហានទី២ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ»ដែលប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជំហានទី២ កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងមុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥(ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ។ រដ្ឋាភិបាល បានសម្រេចប្រសិទ្ធនាមស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យនិងខណ្ឌចំការមន រាជធានីភ្នំពេញជា«ស្ពានអាកាស មរតកតេជោ»។ សូមជម្រាបថា ស្ពានអាកាសមរតកតេជោ មានកម្ពស់ ២ ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ជំហានទី១ បានបញ្ចប់ក្នុងឆ្នាំ២០២៤ និង ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។ ការសាងសង់ស្ពានអាកាសនេះគឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ ស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យនិង សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងចំណាយថវិកា … Read more

CVEA រកឃើញមានអ្នករកស៊ីវិស័យអចលនទ្រព្យច្រើនជាង ៤០០ក្រុម កំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាន រកឃើញថា បច្ចុប្បន្ននេះ មានអ្នករកស៊ី ក្នុងវិស័យ អចលនទ្រព្យប្រមាណជាង៤០០ ក្រុម កំពុងធ្វើអាជីវកម្ម ដោយ គ្មាន ច្បាប់អនុញ្ញាតពីនិយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំ ដែលធ្វើឱ្យប៉ះពាលដល់ ការប្រកួត ប្រជែង របស់ក្រុមហ៊ុនស្របច្បាប់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាកងារ អចលនវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមពេលនេះ សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលវត្ថុកម្ពុជា បានស្រាវជ្រាវរក ឃើញ មាន ក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យរហូតដល់ជាង ៤០០ក្រុម កំពុងសកម្មភាពក្នុងវិស័យនេះ ដោយមិនមានច្បាប់អនុញ្ញាត ឬអាជ្ញាបណ្ណពីនិយ័តករ អាជីវកម្ម អចលនវត្ថុ និងបញ្ចាំ ហើយចំនួននេះនឹងមានការកើនឡើ ង បន្ថែមទៀតខណៈដែលបច្ចុប្បន្ននេះសមា គមក៏ កំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែម ។ លោក បន្តថា ៖ «ដើម្បី … Read more

មហោស្រពភាពយន្តខ្លី ចតុមុខ ឆ្នាំ២០២៤ លើកទី១៣

មហោស្រពភាពយន្តខ្លី ចតុមុខ ឆ្នាំ២០២៤ លើកទី១៣

មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ នាឆ្នាំ២០២៤នេះ បានរៀបចំឡើងដោយក្រុមភាពយន្តឈូករ័ត្ន ដែលជាអង្គការភាពយន្ត ប្រមូលផ្តុំដោយយុវវ័យដែលស្រឡាញ់ចូលចិត្តវិស័យភាពយន្តខ្នាតខ្លី ដើម្បីជួយលើកស្ទួយ និងជួយគាំទ្រដល់យុវជន យុវនារីខ្មែរយើងឱ្យយល់ដឹង និងមានបំណិនប្រសប់នៅក្នុងការផលិតភាពយន្តខ្លីឱ្យមានគុណភាពខ្ពស់ មានការច្នៃប្រឌិត នឹងឈានទៅរកការផលិតភាពយន្តវែងនាពេលអនាគតបានយ៉ាងរលូនល្អ ជោគជ័យ និងមានការទទួលស្គាល់ពីសំណាក់ផលិតករនៅក្នុងស្រុក និងទូទាំងពិភពលោក។ ក្នុងឱកាសនោះដែរ លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពចតុមុខក្នុងឆ្នាំថ្មីនេះក៏បានលើកឡើងថា “មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ នាឆ្នាំនេះ ពិតជាមានមោទនភាពក្រៃលែង ដោយមានការគាំទ្រជាខ្លាំងពីសំណាក់ផលិតករភាពយន្តខ្លីជំនាន់ក្រោយ ដោយក្នុងឆ្នាំ២០២៤នេះ មហោស្រពទទួលបានភាពយន្តខ្លីសរុបចំនួន២៥៩រឿង តែយើងសម្រាំងយកតែ៥៧រឿង ដើម្បីប្រកួត និងចាក់បង្ហាញ ជូនទស្សនិកជន។ ក្នុងនោះ រឿងក្នុងស្រុកសម្រាប់ប្រកួតមានចំនួន៥រឿង និងរឿងបរទេសសម្រាប់ប្រកួតមានចំនួន៩រឿង ដោយមានការដាក់ពិន្ទុពីគណៈមេប្រយោគ២ក្រុមផ្សេងគ្នា ដោយមួយផ្តោត លើភាពយន្តខ្លីខ្មែរ និងមួយទៀតផ្តោតលើភាពយន្តខ្លីបរទេស”។ លោកក៏បានបន្តទៀតថា “កម្មវិធីបើកឆ្នាំនេះ មានការសម្តែងពិសេសពី សាលាសិល្បៈ សម្តែង ក៏ដូចជារំលេចនូវឈុតពិសេសៗពីភាពយន្តខ្នាតវែងបែបរន្ធត់ រឿង «អ្នកស្នងអគារ» ដែលសហដឹកនាំដោយ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព ដែលជាម្ចាស់ជ័យលាភីពីមហោស្រពចំនួន២ដង គឺនៅឆ្នាំ២០១៧ និងឆ្នាំ២០១៩។ ការចាក់បង្ហាញនេះ ចង់បង្ហាញថា … Read more