ក្លិប Manchester United បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ជាផ្លូវការពីក្លិបម្ចាស់ជើងឯកព័រទុយហ្គាល់ Benfica ហើយ ក្នុងកិច្ចសន្យារយៈពេល 4ឆ្នាំ ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យារយៈពេល1ឆ្នាំទៀត។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃពុធ។
ក្រុមម្ចាស់ជើងឯករបស់អង់គ្លេស 2០សម័យកាលមួយនេះ បានឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ «ក្លិប Manchester United ពិតជារីករាយណាស់ក្នុងការប្រកាសពីការចុះហត្ថលេខាជាមួយនឹង Victor Lindelof មកពីក្លិប Benfica ចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 តទៅ»។ Man United បានបន្ថែមទៀតថា៖ «ខ្សែការពារកណ្តាលអន្តរជាតិស៊ុយអែតរូបនេះ គឺជាខ្សែការពារដ៏រឹងមាំម្នាក់ ហើយនឹងធ្វើការបង្ហាញខ្លួនជាលើកទី1របស់គេក្នុងដំណើរទៅប្រកួតមិត្តភាពលើទឹកដីសហរដ្ឋអាមេរិក នៅខែកក្កដាខាងមុខ»។
Lindelof ដែលក្លិប Benfica បានបញ្ជាក់ថា នឹងមានតម្លៃខ្លួន35លានអឺរ៉ូ (ស្មើនឹង39លានដុល្លារអាមេរិក) នោះ គឺជាកីឡាករចំណូលថ្មីដំបូងគេរបស់លោក Jose Mourinho នារដូវក្តៅនេះ ក្រោយពីក្រុមរបស់លោកបានឈ្នះពាន Europa League កាលពីខែមុន ដើម្បីឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។ លោក Mourinho អ្នកចាត់ការទូទៅរបស់ Man United បានប្រាប់គេហទំព័ររបស់ក្លិបនេះថា៖ «Victor ពិតជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ ដែលមានអនាគតដ៏អស្ចារ្យសម្រាប់រូបគេនៅក្នុងក្លិប Man United»។
បន្ទាប់ពីបង្ហាញខ្លួនកាលពីដើមឆ្នាំ ក្នុងពិព័រណ៍ Mobile World Congress នៅទីក្រុងបាសេឡូណា ទូរស័ព្ទស៊េរីថ្មីប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Nokia បានបើកសម្ពោធជាផ្លូវការហើយក្នុងទីផ្សារកម្ពុជា កាលពីល្ងាចថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2017 ម្សិលមិញនេះ។
Nokia បានបង្ហាញរាល់ស្មាតហ្វូន Android ថ្មីៗទាំងអស់ រួមមានទូរស័ព្ទ Nokia3 Nokia5 និង Nokia6 ហើយក្នុងនោះទូរស័ព្ទស៊េរីចាស់តែផ្លាស់ប្ដូរជំនាន់ថ្មី Nokia 3310 ឆ្នាំ 2017 ក៏មានវត្តមានក្នុងកម្មវិធីនោះដែរ។ អ្នកតំណាងក្រុមហ៊ុន Nokia កម្ពុជា ឱ្យដឹងថា ក្រុមហ៊ុននឹងដាក់លក់ Nokia3 និង 3310 ក្នុងទីផ្សារស្រុកខ្មែរនៅចុងខែមិថុនានេះ ចំណែកទូរស័ព្ទ Nokia5 និង Nokia6 នឹងចាប់ផ្តើមដាក់លក់នៅពាក់កណ្ដាលខែកញ្ញាខាងមុខ។
លោក Claude Puel ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅរបស់ក្លិប Southampton កាលពីថ្ងៃពុធ ក្រោយពីដឹកនាំបានរយៈពេលត្រឹមតែ1រដូវកាលប៉ុណ្ណោះ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌអង់គ្លេស Premier League មួយនេះ។
លោក Puel វ័យ55ឆ្នាំ បានដឹកនាំឲ្យក្រុម Southampton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ នៅលើតារាងក្របខ័ណ្ឌ Premier League និងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមពាន League Cup មុននឹងចាញ់ក្រុម Manchester United ក្នុងលទ្ធផល 3 – 2។ ក្លិបនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបកីឡាបាល់ទាត់ Southampton អាចធ្វើការប្រកាសនៅថ្ងៃនេះថា យើងបានបញ្ចប់កិច្ចសន្យាជាមួយនឹងលោក Claude Puel ចាប់ពេលនេះតទៅហើយ»។
លោក Puel ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Monaco, Lille, Lyon និង Nice នោះ បានរងនូវការស្រែកចំអកឲ្យពីអ្នកគាំទ្រផ្ទាល់របស់លោក នៅពេលដែលក្រុមភ្ញៀវ Stoke City ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 1-០ នៅកីឡដ្ឋាន St Mary’s នៅថ្ងៃប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ក្នុងខែឧសភា។ ថ្ងៃនោះ មន្ត្រីក្នុងក្លិប Southampton បានប្រកាសរួចជាស្រេចអំពីគម្រោងនៃការត្រួតពិនិត្យទៅលើអនាគតរបស់លោកគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ហើយតួនាទីរបស់លោកមិនអាចរក្សាបានឡើយ ក្រោយពីក្រុមរបស់លោកមិនអាចរកគ្រាប់បាល់បញ្ចូលទីបានសោះក្នុងការប្រកួត៥លើកជាប់ៗគ្នា។
Southampton បានឲ្យដឹងថា៖ «គ្រប់គ្នាក្នុងក្លិប Southampton សូមសម្តែងនូវការអរគុណដល់លោក Claude ចំពោះការខិតខំរបស់លោក និងការប្តេជ្ញាចិត្តនៅឆ្នាំនេះ។ រដូវកាលមុននេះ លោកបានផ្តល់នូវថ្ងៃដ៏គួរឲ្យចងចាំមួយនៅកីឡដ្ឋាន Wembley ក្នុងពាន EFL Cup វគ្គផ្តាច់ព្រ័ត្រ គឺជាថ្ងៃមួយដែលអ្នកគាំទ្ររបស់យើងតែងតែឲ្យតម្លៃជានិច្ច»៕ ប្រភពពី៖ Sky Sport24
ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលទទួលបានសិទ្ធិប្រើប្រាស់ស្លាកយីហោ Nokia នៅថ្ងៃនេះ បានដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មី ជាលើកដំបូងរបស់ខ្លួន នៅក្នុងរួមមាន Nokia 6, Nokia 5 និង Nokia 3 ដែលនឹងមានលក់នៅទីផ្សារកម្ពុជា ចាប់ពីខែមិថុនានេះតទៅ ក្នុងនោះក៏មានទូរស័ព្ទ Nokia 3310 ផងដែរ។