Category: សង្គម និងសេដ្ឋកិច្ច

  • មិនធម្មតាទេ លី ឌីណា បញ្ចេញក្បាច់បាញ់កាំភ្លើងឡើងញាក់សាច់

    មិនធម្មតាទេ លី ឌីណា បញ្ចេញក្បាច់បាញ់កាំភ្លើងឡើងញាក់សាច់

    តួឯកស្រីក្នុងរឿង «ឋានសួគ៌វណ្ណៈ» កញ្ញា លី ឌីណា ដែលទស្សនិកជនស្គាល់ថា ជាតារាស្រគត់ស្រគំនោះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍ជាខ្លាំង ខណៈដែលនាងបានបង្ហោះវីដេអូឃ្លីបខ្លីៗ និងរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយដៃមានកាន់កាំភ្លើងបង្ហាញពីចរិតម៉ឺងម៉ាត់។

    តាមរយៈវីដេអូនេះ កញ្ញា លី ឌីណា បានស្លៀកសម្លៀកបំពាក់ឈុតពណ៌ខ្មៅ ដៃកាន់កាំភ្លើងវែង និងខ្លី ហើយអង្គុយបាញ់សំដៅទៅផ្ទាំងស៊ីបដែលហាក់បីដូចជាមានជំនាញខ្លាំងណាស់។ គេមិនបានដឹងថា ក្នុងឃ្លីបនេះនាងចង់បង្ហាញពីអត្តសញ្ញាណជាមន្ត្រីប៉ូលីស ឬយោធា​ ឬយ៉ាងណានោះទេ?  តែយ៉ាងណា  អ្នកគាំទ្ររបស់នាងទាំងអស់មានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពហ្វឹកហាត់បាញ់កាំភ្លើងនេះ ព្រោះមើលទៅដូចជាអ្នកជំនាញដែលធ្លាប់ប្រើកាំភ្លើងជាយូរមកហើយអ៊ីចឹង។

    ទន្ទឹមជាមួយគ្នានេះដែរ កញ្ញា ឌីណា បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា “ក្នុងការបាញ់កាំភ្លើងនេះ គឺមានភាពតក់ស្លុតបន្ដិចបន្តួចដែរ តែនេះគ្រាន់តែជាការថតស្ប៉តរូបភាពសម្រាប់ធ្វើប៉ាណូផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ មិនមែនជាការសម្ដែងក្នុងរឿង ឬបន្ថែមអាជីពអ្វីនោះទេ”។ ជាមួយគ្នានោះដែរ កញ្ញា បានបញ្ជាក់ប្រាប់ទៀតថា ទាំងរូបភាពកាំភ្លើងវែង និងកាំភ្លើងខ្លី គឺសុទ្ធសឹងតែជាកាំភ្លើងពិតប្រាកដទាំងអស់ ហើយគេបានកំណត់ឱ្យនាងបាញ់ចំនួន 5 គ្រាប់ ក៏ប៉ុន្ដែនាងបានបាញ់ត្រូវគោលដៅដល់ទៅ 3 គ្រាប់។

    ជាចុងក្រោយកញ្ញា លី ឌីណា បានបញ្ជាក់ប្រាប់ផងដែរថា ថ្មីៗនេះ នាងកំពុងទទួលបានការងារសម្តែងថ្មីៗជាច្រើនទៀត គឺកំពុងថតរឿងភាគថ្មីសម្រាប់ស្ថានីយ៍ទូរទស្សន៍ PNN និងកំពុងថតខ្សែភាពយន្ដខ្នាតធំដែលមានចំណងជើងថា «ថាអត់ចូលចិត្តមួយម៉ាត់ទៅ»៕

  • សញ្ញាបត្រ​ដែល​គ្មាន​គុណភាព គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេសមួយ​នេះ​ទេ

    សញ្ញាបត្រ​ដែល​គ្មាន​គុណភាព គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេសមួយ​នេះ​ទេ

    ការអភិវឌ្ឍ​លើ​វិស័យ​ធនធានមនុស្ស​ជា​កត្តា​ចម្បង​មួយ​នៅក្នុង​ចំណោម​កត្តាសំខាន់ៗទាំងឡាយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​មុខព្រួញ​សំខាន់​ដែល​អាចជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​ខណៈ​ពេល​ប្រទេស​កម្ពុ​ជាមាន​ចក្ខុវិស័យ​ចង់​ក្លាយខ្លួន​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030ហើយនឹង​ឈានទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ2050។

    ពាក់ព័ន្ធ​ទៅនឹង​សារៈសំខាន់​របស់​គុណភាព​យុវជន​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​នេះ ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បានឱ្យដឹងថា ការពង្រឹង​គុណភាព​ធ​ន​ធាន​មនុស្ស​ជា​កត្តា​សំខាន់​មួយ​ដែល​ក្រសួង​ត្រូវធ្វើ​កំណែទម្រង់​ដើម្បី​អាចធ្វើឱ្យ​ពួកគេ​ក្លាយជា​ធនធាន​ដែលមាន​សក្តានុពល​សម្រាប់​ទាក់ទាញ​ពាណិជ្ជករ​បរទេស​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា៖ «បើ​មានតែ​សញ្ញាបត្រ​គ្មាន​សមត្ថភាព​វា​គ្មាន​ន័យ​អ្វី​ទេ​ព្រោះ​អ្នកទទួល​សញ្ញាបត្រ​គ្មាន​សមត្ថភាព​ទាំងនោះ​នឹង​ជួប​ការលំបាក​នៅពេលដែល​ពួកគេ​មិនអាច​រក​ការងារ​ធ្វើ​នៅក្នុង​ទីផ្សារសេរី​បាន»។

    ឯកឧត្តម​បានលើកឡើង​ថា ក្រសួង​នឹង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​ធានាថា​យុវជន​កម្ពុជា​ត្រូវតែមាន​គុណភាព។ តាមរយៈ​ការ​រឹតបន្តឹង​ការប្រឡងសំខាន់ៗនានា​ដូចជា​ការប្រឡង​បាក់​ឌុប​ជាដើម គឺ​ទាល់តែ​អ្នកចេះ​ពិតប្រាកដ​ទើប​ជាប់ ហេតុនេះ​យុវជន​កម្ពុជា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ទទួលយក​ការអប់រំ និង​ច្នៃ​ខ្លួនឯង​ឱ្យក្លាយ​ជា​ធនធាន​យ៉ាង​មានតម្លៃ​សម្រាប់​សង្គម​កម្ពុជា៕

  • ទីបំផុត Apple ព្រមទូទាត់សំណងឱ្យ Nokia

    ទីបំផុត Apple ព្រមទូទាត់សំណងឱ្យ Nokia

    ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានព្រមទូទាត់សំណងទឹកប្រាក់ 2 ពាន់លានដុល្លារទៅក្រុមហ៊ុន Nokia ហើយ ដើម្បីបញ្ជប់រឿង ក្រោយការប្ដឹងលើបទល្មើសប៉ាតង់ចំនួន 32 ប្រភេទ នៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់កាលពីខែធ្នូ ឆ្នាំ2016កន្លងមក។

    ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ Nokia បានបូកបញ្ជូលទឹកប្រាក់ដែលទទួលបានពី​ការ​សង​ជំងឺ​ចិត្តរបស់ Apple សម្រាប់​ត្រីមាស​ទី​2​ ឆ្នាំ​2017។ ការព្រមសងជំងឺចិត្តនេះ គឺជាផ្នែកមួយនៃការចរចារវាង Nokia និង Apple កាលពីខែឧសភា បន្ទាប់ពីធ្លាប់ជួបពិភាក្សាគ្នាម្ដងហើយ តែមិនរលូនដោយ​សារតែ Nokia ទារតម្លៃលើកម្មសិទ្ធិបញ្ញានេះលើសពីអ្វីដែល Apple ចង់បាន ទើបនាំឱ្យមានការប្ដឹងផ្ដល់កើតឡើងបែបនេះ តែទីបំផុត Apple ក៏យល់ព្រមសង៕

     

  • ខាត់ វ៉ៃហាំង សម្ដែងឡើងដុះស្លែហើយ! ប៉ះតួស្រីថៃធ្វើឯងភ័យបុកពោះ

    ខាត់ វ៉ៃហាំង សម្ដែងឡើងដុះស្លែហើយ! ប៉ះតួស្រីថៃធ្វើឯងភ័យបុកពោះ

    ខាត់ វ៉ៃហាំង ជាតារាសម្ដែងដែលទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈការសម្ដែងរឿងជាច្រើន  ក្នុងនោះលោកក៏ធ្លាប់បានសម្ដែងជាមួយតារាបរទេសផងដែរ។ ទោះបីជាយ៉ាងនេះក្ដី វ៉ៃ ហាំង បានសម្ដែងនូវការបារម្ភ ខណៈផលិតកម្មមហាហង្សបានតម្រូវឱ្យលោកចាប់ដៃគូសម្ដែងជាមួយតារាថៃក្នុងរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»។

    លោក ខាត់ វ៉ៃហាំង បានប្រាប់ថា លោកពិតជាមានអារម្មណ៍រីករាយជាខ្លាំង ខណៈបានសម្ដែងរួមគ្នាជាមួយតារាស្រីថៃ ប៉ុន្ដែលោកក៏មានការបារម្ភតិចៗដែរក្រោយពីទទួលការងារនេះ  ព្រោះមិនដឹងថា នឹងអាចធ្វើបានល្អប៉ុនណាឡើយ?។ តារាសម្ដែងរូបនេះបញ្ជាក់ថា៖ «កន្លងមកខ្ញុំធ្លាប់សម្ដែងរឿងជាមួយតារាបរទេសខ្លះដែរ ដូចជារឿងសង្គ្រាមបងប្អូនជាដើម ខ្ញុំធ្វើបានល្អ ប៉ុន្ដែមិនដឹងជាយ៉ាងម៉េច?ក្រោយពីដឹងថា ខ្ញុំ​ត្រូវសម្ដែងជាមួយតារាស្រីថៃកញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ខ្ញុំពិតជាបារម្ភមែនទែន  មិនដឹងថា មកពីអ្វីទេ?  និយាយទៅអារម្មណ៍របស់ខ្ញុំសប្បាយ ក៏សប្បាយ! ភ័យ ក៏ភ័យ»។

     

    ជាមួយក្ដីបារម្ភនេះត្រូវបានគេលើកឡើងថា ប្រហែលជាលោក ខាត់ វ៉ៃហាំង បារម្ភពីការសម្ដែងឈុតឆាកស្នេហាជាមួយតួស្រីម្នាក់នេះទេដឹង ទើបលោកភ័យអរៗបែបនេះ ព្រោះនៅក្នុងរឿងនេះតម្រូវឱ្យលោកធ្វើជាមគ្គុទេសក៍ទេសចរណ៍(អ្នកនាំផ្លូវ)នាំតួស្រីដើរកម្សាន្ដនៅប្រទេសកម្ពុជា ខណៈតួស្រីត្រូវចាកចេញពីប្រទេសកម្ពុជាជាមួយក្រុមទេសចរណ៍ ប៉ុន្ដែនាងងើបមិនទាន់។

     

    ទោះយ៉ាងណាតារាប្រុសម្នាក់នេះបញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់ថា ត្រូវមានឈុតឆាកអ្វីខ្លះទេ? គ្រាន់តែដឹងថា លោកត្រូវសម្ដែងជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនទេសចរណ៍ និងត្រូវនាំតួស្រីដើរកម្សាន្ដ និងមានឈុតឆាកស្និទ្ធស្នាល និងបានសាងអនុស្សាវរីយ៍ជាមួយតួស្រីជាច្រើននៅក្នុងថ្ងៃចូលឆ្នាំនៅក្នុងប្រទេសកម្ពុជា។ លោកបន្ដថា មូលហេតុលោកជាប់ក្នុងជម្រើសនៃការសម្ដែងរឿងនេះ គឺដោយសាតែររូបសម្បត្ដិរបស់លោកផង និងលោកអាចប្រើប្រាស់ភាសាថៃ​ និងអង់គ្លេសបាន ព្រមទាំងលោកជាតារាសម្ដែងដែលធ្លាប់មានបទពិសោធសម្ដែងជាមួយតារាបរទេសផងដែរ។  

    គួរបញ្ជាក់ថារឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ជាខ្សែភាពយន្ដខ្នាតធំដែលបានសហការគ្នាជាមួយផលិតកម្មមហាហង្ស និងផលិតករមកពីប្រទេសថៃ និងត្រូវថតនៅក្នុងប្រទេសចំនួន3 គឺកម្ពុជា ថៃ ឡាវ និងត្រូវចំណាយទុនផលិតរង្វង់ 30 ម៉ឺនដុល្លារ៕

  • Ramos ថា រូបគេ​នឹង​ស្វាគមន៍ Mbappe មកកាន់​ក្លិប Real Madrid

    Ramos ថា រូបគេ​នឹង​ស្វាគមន៍ Mbappe មកកាន់​ក្លិប Real Madrid

    ខ្សែ​ការពារ Sergio Ramos ដែល​ជា​ប្រធានក្រុម Real Madrid បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេងអន្តរ​ជាតិ Kylian Mbappe នឹង​​ក្លាយ​ជា​​កីឡាករ​ចំណូល​ថ្មី​ប្រកប​ដោយ​ការ​ស្វាគមន៍​សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Champions League និង La Liga មួយ​នេះ ប្រសិន​បើ​រូប​គេ​សម្រេច​ចិត្ត​ចាក​ចេញពីក្លិប Monaco​។ ខ្សែ​ប្រយុទ្ធ​វ័យ​18​ឆ្នាំ​រូបនេះ កំពុង​តែ​ស្ថិ​ត​ក្នុង​រ៉ាដា​របស់​​លោក Zinedine Zidane អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Real Madrid ខណៈ​ដែល​​ក្លិប​យក្ស​របស់​អេ​ស្ប៉ាញមួយនេះ ត្រៀម​លក្ខ​ខណៈ​រួច​រាល់​ធ្វើ​ឲ្យ​រូប​គេក្លាយ​ជា​កីឡាករម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត ក្នុង​ការផ្ទេរ​មួយ​ដែល​អាច​មាន​តម្លៃ​ខ្លួន​211​លាន​ដុល្លារ​អាមេ​រិក ឬ​​ស្មើ​នឹង​180​លានអឺ​រ៉ូ​។

    Ramos បាន​បញ្ជាក់​ថា Mbappe ពិត​ជា​មាន​សមត្ថភាពក្នុង​ការក្លាយ​ជា​កីឡាក​រ​ដ៏ឆ្នើម​បំផុតក្នុង​ពិភព​លោក​។ នៅ​មុន​​ពេល​ក្រុម Real Madrid របស់​គេ​ប្រកួត​ជាមួយនឹងក្រុម Barcelona ក្នុង​ទីក្រុង Miami Ramos បាននិយាយ​ថា៖ «វាមិនមែន​ជាការសម្រេច​ចិត្តមួយ​សម្រាប់ខ្ញុំទេ ប៉ុន្តែ Mbappe ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​​។ មិនមានកីឡាករ​​វ័យក្មេង​ច្រើន​ឡើយដែលមានលក្ខ​ណៈ​ដូច​រូប​គេ​។ យើងមាន​ឆ្នាំ​​​ដ៏​សំខាន់​មួយនៅពីមុខយើង និង​មាន​តា​​រា​ឆ្នើម​ៗ​​រួច​ជា​ស្រេច​»​​។ កីឡាករ​រូ​ប​នេះ​បានបន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ទឹក​ប្រាក់​ពិត​ជា​​អាច​​ធ្វើ​ឲ្យ​បាល់​ទាត់​មាន​ចលនា ហើយ​​មនុស្ស​ជាច្រើន​អាច​​លេង​​លើសពី​អ្វី​ដែលពួកគេ​ចង់​​។ ប្រសិន​បើ​​រូប​គេ​​ចង់​ចូល​រួម​ជាមួយ​នឹងក្លិប Real Madrid ទ្វារ​ពិត​ជា​កំពុង​តែ​​បើក​ចំហ​»​​៕

    ប្រភព​ពី៖ Sports.yahoo

  • ផប រចនា ក្រោយជួបប្រុសៗមានបំណងមិនល្អ ចង់ញ៉ាករឿងស្នេហា

    ផប រចនា ក្រោយជួបប្រុសៗមានបំណងមិនល្អ ចង់ញ៉ាករឿងស្នេហា

    ចាប់តាំងពីកញ្ញា សយ រចនា ដែលមានឈ្មោះក្នុងសិល្បៈថា ផប រចនា ចូលប្រឡូកក្នុងវិថីសិល្បៈ និងទទួលបានការគាំទ្រពីមហាជនច្រើនគួរសមមក តារាសម្ដែងរូបនេះបានផ្លាស់ប្ដូរការតុបតែងខ្លួនយ៉ាងស្រស់ស្អាតបង្អួតសម្រស់ដល់ទស្សនិកជន។ ស្របពេលជាមួយគ្នានេះមានការពាក្យលេចឮថា នាងមានសង្សារសំណព្វចិត្ដដែលកំពុងតែស្រឡាញ់គ្នាយ៉ាងខ្លាំង។

    កញ្ញា រចនា បានទទួលស្គាល់ថា កន្លងមកមានអ្នកស្រឡាញ់ និងចូលចិត្ដនាងច្រើនរហូតធ្លាប់មានការមើលចិត្ដមើលថ្លើមគ្នាទៀតផង ប៉ុន្ដែអ្នកដែលមកស្រឡាញ់នាងសុទ្ធតែមានបំណងលេងសើចជាមួយនាង។ នាងបញ្ជាក់ថា៖ «បច្ចុប្បន្ននេះខ្ញុំអត់ឡូកឡំនឹងរឿងស្នេហាទៀតទេ តែកាលពីពេលមុនធ្លាប់មានអ្នកស្រឡាញ់មែន មិនតែប៉ុណ្ណោះពួកយើងធ្លាប់បានសិក្សាមើលចិត្តគ្នាផងដែរ តែក្រោយពីធ្លាប់ទៅណាមកណាជាមួយគ្នាម្ដងពីរដងរួចមក ខ្ញុំមើលទៅគេហាក់មានគំនិតមិនល្អជាមួយខ្ញុំ ទើបខ្ញុំសម្រេចចិត្ដដកខ្លួនចេញតែម្ដងទៅ»។

    បើទោះជាមានរឿងបែបនេះកើតឡើងលើរូបនាងក៏ដោយ ក៏នាងពុំចាត់ទុកថា ខ្លួនជាមនុស្សអភ័ព្វស្នេហ៍ព្រោះតែជួបសុទ្ធតែប្រុសៗចង់បោកប្រាស់នោះដែរ នាងចាត់ទុកថា ជារឿងធម្មតានៅក្នុងជីវិតដែលគ្មាននរណាម្នាក់អាចមើលឃើញ។ នាងក៏បានបញ្ជាក់ពីគោលជំហរថា នាងលែងចង់សាកល្បងរឿងស្នេហាទៀតហើយ ទុកឱ្យពេលវេលាដើរទៅមុខយូរបន្ដិចសិន។ ម្យ៉ាងនាងពុំទាន់មើលឃើញថា មានបុរសណាម្នាក់គួរជាទីទុកចិត្ដទេ ម្ល៉ោះហើយនាងទុកពេលវេលាធ្វើការងារក្នុងសិល្បៈឱ្យទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងសិនទើបគិតគូររឿងនេះជាថ្មី ទើបប្រសើរជាង។

    តារាសម្ដែងរូបនេះបានថ្លែងទាំងសប្បាយចិត្ដថា សព្វថ្ងៃជីវិតក្នុងសិល្បៈរបស់នាងចាប់ផ្ដើមមានពន្លឺហើយ ខណៈនាងទទួលបានការសម្ដែងជាង10រឿងមកហើយ ក្នុងនោះបើទោះជានាងពុំបានសម្ដែងជាតួឯកស្រីក៏ដោយ ក៏មានភាពប្រដំប្រសងទៅនឹងតួឯកស្រីដែរ។ កញ្ញារចនា បញ្ជាក់ថា នាងកំពុងតែរំពឹងលើរឿង«បី្ដម៉ែទេកូន»ដែលគ្រោងនឹងថតនាពេលខាងមុខ ដែលក្នុងនោះនាងសម្ដែងជាតួអង្គស្រីម្នាក់ដែលកាចឆ្នាស់ឆ្នើម និងមានល្បិចពិសពុល។ នាងបន្ដថា៖«ទោះបីជារឿងនេះជារឿងបុរាណក៏ដោយ ប៉ុន្ដែក្រោយពីរឿងនេះចាក់បញ្ចាំងនឹងមានទស្សនិកជនស្គាល់ខ្ញុំកាន់តែច្បាស់មិនខាន»៕

  • អាចម៍រុយ​ ធ្វើឱ្យ​អ្នក​ខ្មាសគេ​ណាស់​មែន​ទេ?

    អាចម៍រុយ​ ធ្វើឱ្យ​អ្នក​ខ្មាសគេ​ណាស់​មែន​ទេ?

    អាចម៍រុយ​ភាគច្រើន​កើតឡើង​ដោយសារ​ការរង​នូវ​ផលប៉ះពាល់​ជាមួយ​កាំរស្មី Ultraviolet ខ្លាំង​និង​មាន​រយៈពេល​យូរ។ តើ​អាចម៍រុយ​ជា​មូលហេតុ​ដែលនាំឱ្យ​អ្នក​ស្ទើរតែ​មិន​ហ៊ាន​ឈាន​ជើង​ចេញពីផ្ទះ​ឱ្យ​ត្រូវ​កម្តៅថ្ងៃ​មែន​ទេ? ជាការ​ពិតណាស់​ដ្បិតថា​អាចម៍រុយ​មិន​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ ផ្ទៃមុខ​មាន​សភាព​គ្រើម​ដូច​មុន ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ដែរ​ចំពោះ​សម្រស់​របស់​អ្នក ហើយ​បើ​អ្នកជា​មនុស្ស​ម្នាក់​ដែល​មិនមាន​ជំនាញ​ ឬ​មិន​ចូលចិត្ត​ការតុបតែង​មុខ​ទៀត​នោះ អាចម៍​រុយគឺ​ប្រាកដជា​បង្ហាញខ្លួន​យ៉ាងច្បាស់​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ជាមិនខាន។ បើ​អ្នក​ធ្លាប់បាន​ ឬ​កំពុងតែ​ប្រើប្រាស់​ផលិតផល​មួយចំនួន​ដើម្បី​កម្ចាត់​អាចម៍រុយ​ចេញ ក៏​ធ្វើ​ទៀត​ចុះ ប៉ុន្តែ​បន្ថែម​ពី​នោះ ឡា​រ៉ែ​ន​ ចង់ឱ្យ​អ្នក​ជួយ​ជំរុញ​បញ្ហា​មួយ​នេះ​ឱ្យទៅ​កាន់តែ​ឆ្ងាយ ដោយ​វិធី​ធម្មជាតិ​រួមផ្សំ​ផងដែរ។ ឆ្លៀតពេល​តែ​បន្តិច ចំណាយ​ក៏​តិច ហើយ​វា​ក៏​មិន​ប៉ះពាល់​ ឬ​មានប្រតិកម្ម​ជាមួយ​ផលិតផល​ដែល​អ្នក​កំពុង​ប្រើ​ដែរនោះ សូម​សាកល្បង​ជាមួយនឹង៖

    ក្រូចឆ្មារ: វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​អាចជួយ​ឱ្យ​ស្បែ​កស លុបបំបាត់​ស្នាម​អាច​ម៍រុយ​លើ​ស្បែក។ ក្រូចឆ្មារ​មួយ​ផ្លែ​ច្របាច់​យក​ទឹក​វា រួច​យក​ក្រណាត់ Cotton មួយ​ផ្ទាំង​តូច មក​ជ្រលក់​ទឹកក្រូច​ឆ្មារ​នោះ​ ហើយ​លាប​នៅលើ​ផ្ទៃមុខ​ ឬ​ត្រង់​កន្លែង​ដែលមាន​អាចម៍រុយ។ រួច​ទុកចោល20ទៅ30នាទី សឹម​សម្អាត​ដោយ​ទឹក​ត្រជាក់​តាម​ធម្មតា​វិញ។ជូត​មុខ​ឱ្យ​ស្ងួត រួច​លាប​ឡេ​ផ្តល់​សំណើម​ដល់​ផ្ទៃមុខ។ ក្រៅពីនេះ​ក៏​នៅមាន​វិធី​ជំនួស​មួយទៀត​គឺ លាយ​ស្ករស​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកក្រូច​ឆ្មារ​មួយ​ផ្លែ ហើយ​យក​វា​ទៅ​ត្រដុស​ត្រង់​កន្លែង​ដែលមាន​អាចម៍រុយ ប្រហែល1នាទី។ រួច​ទុក​វា​ចោល10នាទី សឹម​លាង​ទឹក​ចេញ។ បើ​លោកអ្នក​ជ្រើស​រើសយក​វិធី​ដែល​ប្រើតែ​ទឹកក្រូច​ឆ្មារ​សុទ្ធ​ខាងលើ អ្នក​ត្រូវធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​បើ​ប្រើ​វិធី​ជំនួស​ស្ករស និង​ក្រូចឆ្មារ​អ្នក​អាចធ្វើ​វា2 ឬ3ដង​ក្នុង​មួយ​សប្តាហ៍​គឺ​គ្រប់គ្រាន់​ហើយ។

    ប្រេង​ល្ហុងខ្វង: គ្រាន់តែ​យក​ប្រេង​ល្ហុងខ្វង2-3ដំណក់ មក​ម៉ាស្សា3នាទី​ពីលើ​ស្បែក​ដែល​កើត​អាចម៍រុយ។ រួច​ផ្អាប់​ទុក​រយៈពេល1ម៉ោង​សឹម​លាង​សម្អាត​វា​ចេញ​តាម​ធម្មតា។ អនុវត្តតាម​វិធី​នេះ​ឱ្យបាន​ម្តង ឬ​ពីរដង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ទើប​ទទួលបាន​ប្រសិទ្ធភាព​រហ័ស​ដូច​បំណង​របស់​អ្នក។

    ប្រទាលកន្ទុយក្រពើ: នៅក្នុង​ជាតិ​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​នូវ​សារធាតុ​ពី​ធម្មជាតិ​ដែល​អាច​ព្យាបាល​សភាព​ពណ៌​លើ​ស្បែក ការបំផ្លាញ​ដោយ​កម្តៅថ្ងៃ និង​បន្ថែមសំណើម​ដល់​ស្បែក​ផងដែរ។ ជាតិ​អន្ធិល​កាត់​ចេញពី​ធាង​ប្រទាល​កន្ទុយក្រពើថ្មីៗ យកមក​ត្រដុសថ្នមៗលើ​បរិវេណ​ដែល​កើត​អាចម៍រុយ ហើយ​ទុក​វា​ចោល​កន្លះ​ម៉ោង ចាំ​លាង​សម្អាត​ចេញ។ អនុវត្តតាម​វិធី​នេះ​ជា​រៀងរាល់ថ្ងៃ ដើម្បីឱ្យ​ស្បែក​មុខ​របស់​អ្នកមាន​សុខភាព​ល្អ ស្រស់ថ្លានិង​បំបាត់​បញ្ហា​អាចម៍រុយ​យ៉ាង​មាន​ប្រសិទ្ធភាព។

    ក្រៅពី​សារធាតុ​ផ្សំ​ធម្មជាតិ​ដូច​រៀបរាប់​ពី​ខាងលើ លោកអ្នក​ក៏​អាច​សាកល្បង​ជាមួយនឹង​វិធី​មួយចំនួនទៀត​ដូចជា ផ្លែ​ល្ហុង​ទុំ, ត្រសក់, ទឹកដូង​ខ្ចី, ក្រែ​ម​ទឹកដោះគោ, តែ​បៃតង ឬ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ផងដែរ៕

  • អនុវត្តតែ​រយៈពេល1សប្ដាហ៍ ស្បែក​នឹង​ស​ស្អាត​ដូច​ក្តី​ប្រាថ្នា

    អនុវត្តតែ​រយៈពេល1សប្ដាហ៍ ស្បែក​នឹង​ស​ស្អាត​ដូច​ក្តី​ប្រាថ្នា

    រូប​សម្រស់​នារី​យើង​មិន​នៅ​រង់ចាំ​យើង​នោះឡើយ ដូច្នេះ​អ្នក​មិនត្រូវ​បោះបង់​ភាពស្រស់ស្អាត​ចោល​នោះទេ ស្បែក​មិន​ស្អាត ស្បែក​មិន​តឹង​ណែនមិន​ភ្លឺរលោង ក៏​នៅតែមាន​ដោះស្រាយ ដើម្បី​ធ្វើឱ្យ​
    ស​ស្អាត​បាន ដោយ​ការប្រើប្រាស់​វិធីងាយៗតាមបែប​ធម្មជាតិ ហើយ​មិនចាំបាច់​បន្ថែម​សារធាតុ​គីមី ដោយ​ការជ្រើសរើស​ប្រើប្រាស់​ផ្លែ​អម្ពិល​យកមក​ខាត់​ស្បែក។ បើសិនជា​អនុវត្ត​បែបនេះ បាន​មួយ​
    សប្ដាហ៍ នោះ​អ្នកនឹង​សង្កេតឃើញថា ស្បែក​របស់​សុភាពនារី​គ្រប់រូប​នឹង​ស ភ្លឺ ទន់​រលាង ដូច​ក្តី​ប៉ងប្រាថ្នា​ជាមិនខាន។

    ខាងក្រោម​នេះ​គឺជា​គ្រឿងផ្សំ
    1. សាច់​អម្ពិល 1ប្រអប់
    2. ទឹកដោះគោ​ស្រស់ 3 -4ស្លាបព្រា​បាយ
    3. ក្រណាត់ស​ស្ដើង

    វិធី​ធ្វើ
    1. យក​សាច់​អម្ពិល​មក​កូរ​បញ្ចូល​គ្នា​ជាមួយ​ទឹកដោះគោ​ស្រស់ ច្របល់​ឱ្យ​សព្វ​ជា​ល្បាយ​តែមួយ។
    2. យក​ក្រណាត់ស​ស្ដើង​មក​ច្រោះ​យក​កាក​ចេញ បន្ទាប់មក​យក​ល្បាយ​នោះមក​ខាត់​នៅលើ​ស្បែក​ខ្លួន និង​ស្បែក​មុខ​របស់​អ្នក​ទុកចោល​ប្រមាណ​ជា​ពី 5-10នាទី ហើយ​លាង​ចេញ​ជាការ​ស្រេច។

    វិធី​អនុវត្ត
    ធ្វើបែបនេះ​ឱ្យបាន​ញឹកញាប់1សប្ដាហ៍​ឱ្យបាន2ទៅ3ដង ស្បែក​ដែល​ធ្លាប់តែ​ស្ងួត​គ្រាម នឹង​វិល​ត្រឡប់មក​ភ្លឺ ទន់​រលោង ស​ស្អាត​ឡើងវិញ​ដូច​បំណង​ជាមិនខាន៕

  • ស្ងោរជ្រក់ជើងមាន់ពិសេស

    ស្ងោរជ្រក់ជើងមាន់ពិសេស

    គ្រឿងផ្សំ៖
    ជើងមាន់ 500 ក្រាម
    រំដេង ខ្ទឹមក្រហម ម្ទេសស្រស់ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ជីរវ៉ាន់ស៊ុយ ជីររណា
    ទឹកស៊ីអ៊ីវខាប់ 1 ស្លាបព្រាកាហ្វេ
    ទឹកត្រី 2 ស្លាបព្រាបាយ
    គ្រឿងបន្ថែមរសជាតិ 1 ស្លាបព្រាបាយ
    ទឹក 500-700 មីល្លីលីត្រ

    វិធីធ្វើ៖
    1.ដាំទឹកបរិសុទ្ធ
    2.ហាន់រំដេងជាដុំតូចៗ គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច


    3.ដាក់ជើងមាន់ក្នុងទឹកកំពុងពុះ


    4.ដួសពពុះខ្លាញ់ចេញ
    5.ដួសគ្រឿងផ្សំទឹកស៊ុបចេញ

    6.ដាក់គ្រឿងបន្ថែមរសជាតិ ទឹកត្រី ស៊ីអ៊ីវខាប់
    7.រម្ងាស់រយៈពេល 30 នាទី
    8.ហាន់ជីរវ៉ាន់ស៊ុយ ជីររណា


    9.ច្របាច់ក្រូចឆ្មារ


    10.ចាក់ម្ទេសចូល ដួសដាក់ចានជាការស្រេច ៕

  • ញ៉ាំ​បន្លែ​អាំង​ជាមួយ​ពងមាន់

    ញ៉ាំ​បន្លែ​អាំង​ជាមួយ​ពងមាន់

    ញាំុពី​ភោជនីយដ្ឋាន Eleven One Kitchen ពិតជា​ស្រស់ និង​ល្អ​ចំពោះ​សុខភាព​ពិតមែន ដោយសារតែ​គ្រប់​បន្លែ និង​សាច់​ដែល​បម្រើ​ជូន​នៅក្នុង​ភោជនីយដ្ឋាន​នេះ គឺ​សុទ្ធតែជា​ផលិតផល​ធម្មជាតិ មិនមាន​ជាតិគីមី​ទាំងអស់ រួមទាំង​ការ​វេច​ខ្ចប់​ផងដែរ។ ដូច្នេះ​សូម​រៀន​ធ្វើ​ញាំុបន្លែ​អាំង​ជាមួយ​ពងមាន់​ជាមួយនឹង​អ្នកជំនាញ​ដូចខាងក្រោម​នេះ។

    + គ្រឿងផ្សំគ្រឿងផ្សំ
    • សម្បក​គាវ​បំពង 3បន្ទះ
    • ត្របវែង 1ផ្លែ
    • កូន​ប៉េងប៉ោះ 30ក្រាម
    • ផ្លែ​អូ​លីវ 2ក្រាម
    • សណ្តែកបារាំង 2ផ្លែ
    • ខ្ទឹមបារាំង 5ក្រាម
    • ទឹកត្រី 1ស្លាបព្រា​បាយ
    • ដំឡូងបារាំងតូចៗ 4-5ផ្លែ
    • ពងមាន់​ស្ងោរ 1គ្រាប់
    • ទឹក​សុស​សាលាដ

    + រ​បៀ​ធ្វើ​ទឹក​សុស​សាលាដ
    រ​បៀ​ធ្វើ​ទឹក​សុស​សាលាដ លាយ​ទឹក​សី​ុ​អី​វ ខ្ទឹមស​ចិញ្ច្រាំ ខ្ទឹមក្រហម​ចិញ្ច្រាំ ស្ករ អំបិល ទឹកក្រូច​ឆ្មារ និង​ម្ទេស​ចិញ្ច្រាំ​ចូលគ្នា​ឱ្យ​សព្វ ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត​ជាការ​ស្រេច។ ** រ​បៀ​ធ្វើ​ទឹក​សុស​សាលាដ លាយ​ទឹក​សី​ុ​អី​វ ខ្ទឹមស​ចិញ្ច្រាំ ខ្ទឹមក្រហម​ចិញ្ច្រាំ ស្ករ អំបិល ទឹកក្រូច​ឆ្មារ និង​ម្ទេស​ចិញ្ច្រាំ​ចូលគ្នា​ឱ្យ​សព្វ ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត​ជាការ​ស្រេច។ ** វិធី​ធ្វើ​ញ៉ាំ​បន្លែ​អាំង​ជាមួយ​ពងមាន់ ដំបូង​អ្នក​ត្រូវយក​បន្លែ​ទៅ​អាំង ដូចជា ត្រប់វែង​អាំង ​រួច​បកសម្បក​ចេញកាត់​ជាកង់ៗ ចំណែក​ដំឡូងបារាំង​យកទៅ​ស្ងោរ រួច​កាត់​ជា​ពីរ ហ៊ាន់​ខ្ទឹមបារាំង​ជា​បន្ទះស្តើងៗ និង​កាត់​ផ្លែ​អូ​លីវ និង​ផ្លែ​ប៉េងប៉ោះ​ជា​ពីរ ឬតូចៗតាម​ចំណូលចិត្ត រួច​យក​បន្លែ​ទាំងអស់​មក​ញ៉ាំ​បញ្ចូល​គ្នា ជាមួយ​គាវ​បំពង។បន្ទាប់មក​ដួស​ដាក់​ក្នុង​ចាន រួច​កាត់​ពងមាន់​ស្ងោរ​ជា​ចំណិត និង​ដាក់​ចំណិត​ខ្ទឹមបារាំង​ពីលើ​ជាការ​លម្អ និង​ស្រូបទឹក​សុស​សាលាដ​ចូល​ជាការ​ស្រេច៕