Category: សង្គម និងសេដ្ឋកិច្ច

  • Ronaldo រង​ពិន័យ​ព្យួរ 5ប្រកួត ក្រោយពី​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល

    Ronaldo រង​ពិន័យ​ព្យួរ 5ប្រកួត ក្រោយពី​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​រង​នូវ​ការពិន័យ​ព្យួរ​ចំនួន5ប្រកួត ដោយសារតែ​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល​លោក De Burgos Bengoetxea ក្នុងអំឡុងពេល​ប្រកួត​ដែល​ក្រុម Real Madrid ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 លើ​ក្រុម Barcelona ក្នុងការ​ប្រកួត​ពាន Super Cup របស់​អេ​ស្ប៉ា​ញ​ជើង​ទី1 កាលពី​ថ្ងៃអាទិត្យ។

    ខ្សែប្រយុទ្ធ​រូបនេះ​បាន​រុញ​ខ្នង​អាជ្ញាកណ្តាល​រូបនោះ ក្រោយពី​រូបគេ​បានទទួល​ការពិន័យ​កាត​លឿង​ជា​លើក​ទី2 នៅក្នុង​ការប្រកួត​នោះ។ Ronaldo បាន​រង​ពិន័យ​កាត​លឿង​លើកទីមួយ​សម្រាប់​ការ​ដោះ​ដាវ​របស់គេ​ដើម្បី​អបអរ​ការរក​គ្រាប់​បាល់​បញ្ចូល​ទី និង​បានទទួល​ការពិន័យ​កាត​លឿង​មួយទៀត​ជា​លើក​ទី2 សម្រាប់​ការធ្វើ​ពុត​ជា​ដួល​នៅ​តំបន់​ការពារ​របស់​ក្រុម Barcelona ក្រោម​សម្ពាធ​របស់​ខ្សែការពារ Samuel Umtiti។ ក្រោម​ច្បាប់​មាត្រា​ទី96របស់​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ កីឡាករ​រូប​ណា​ដែល​ចាប់​ឱប អង្រួន និង​រុញ​អាជ្ញាកណ្តាល អាច​នឹងត្រូវ​រង​ពិន័យ​ព្យួរ​ពី4 ទៅ12ប្រកួត។ សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ​ហៅ​កាត់​ថា RFEF បាន​ឲ្យ​ដឹងថា៖ «ករណី​ទី1 កីឡាករ Cristiano Ronaldo របស់​ក្លិប Real Madrid នឹងត្រូវ​ជាប់​ពិន័យ​ព្យួរ​មួយ​ប្រកួត ក្រោយពី​ទទួលបាន​កាត​លឿង2 ដោយ​កាត​លឿង​ទី1សម្រាប់​ការ​ដោះអាវ​របស់គេ​ក្នុងពេល​អបអរ​ការរក​គ្រាប់​បាល់​បាន​របស់គេ និង​ទី2 សម្រាប់​ការធ្វើ​ពុត​ជា​ដួល។ ក្លិប​នេះ​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់350អឺរ៉ូ ហើយ​កីឡាករ​រូបនេះ​ក៏​នឹងត្រូវ​ពិន័យ800អឺរ៉ូ ផងដែរ»។ RFEF បាន​បន្ថែមទៀតថា៖ «ករណី​ទី2 Cristiano Ronaldo ត្រូវ​ជាប់​ពិន័យ​ព្យួរ​សម្រាប់​ការប្រកួត4លើក​ផ្សេងទៀត​ចំពោះ​ការប្រព្រឹត្ត​ល្មើ​សនឹង​វិន័យ​មាត្រា​ទី96 ដោយ​ក្លិប​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់1,400អឺរ៉ូ និង3,005អឺរ៉ូ​សម្រាប់​កីឡាករ»៕

    https://www.youtube.com/watch?v=mqxx1-EmKSE

    នេះជាតារាងការប្រកួតដែលអវត្តមាន Cristiano Ronaldo

    Barcelona (h) – Spanish Super Cup – 16 August
    Deportivo La Coruna (a) – La Liga – 20 August
    Valencia (h) – La Liga – 27 August
    Levante (h) – La Liga – 9 September
    Real Sociedad (a) La Liga – 17 September

    ប្រភពពី៖ Sky Sport

  • ពិតជា​រំភើប​ណាស់! កម្មវិធី​ស្វែងរក​តាម​ការបញ្ជា​ដោយ​សំឡេង​ជា​ភាសា​ខ្មែរ​របស់ Google អាច​ប្រើ​បាន​ហើយ 

    ពិតជា​រំភើប​ណាស់! កម្មវិធី​ស្វែងរក​តាម​ការបញ្ជា​ដោយ​សំឡេង​ជា​ភាសា​ខ្មែរ​របស់ Google អាច​ប្រើ​បាន​ហើយ 

    ពិតជា​រំភើប និង​មាន​មោទនភាព​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ពេលនេះ​ក្រុមហ៊ុន Google បានសម្រេច​ដាក់បញ្ចូល​ភាសា​ខ្មែរ​ទៅក្នុង​កម្មវិធី​ស្វែងរក​ជា​សំឡេង ( Google Voice Search ) ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ខណៈ​កន្លងមក​យើង​អាច​ប្រើ​បានតែ​ជា​ភាសា​អង់គ្លេស និង​ភាសា​មួយចំនួនទៀត​ប៉ុណ្ណោះ។

    ការដាក់បញ្ចូល​នេះ ដើម្បី​សម្រួល​ដល់​ការស្វែងរក​ឱ្យ​កាន់តែ​ងាយ​ស្រល​ជាង​មុន ដែល​វា​នឹង​បន្ថែម​ល្បឿន​ដល់​អ្នកប្រើប្រាស់​បាន​កាន់​តែ​លឿន​ជាង​មុន 3 ដង ជាពិសេស​សម្រាប់​អ្នក​ដែល​ពិបាក​ក្នុង​វាយ​អក្ស អាចធ្វើ​បាន​ដោយ​គ្រាន់តែ​ចុច​លើ​រូប Microphone ប៉ុណ្ណោះ។ មុខងារ​មួយ​នេះ ប្រិយមិត្ត​អាច​ប្រើ​បាន​លើ​ក្ដារ​ចុច​ចំនួន 2 របស់ Google គឺ Google’s keyboard និង Gboard។

    ក្រៅតែពី​ភាសា​ខ្មែរ ក៏មាន 30 ភាសា​ទៀត​ដែរ​ដែល​ត្រូវ​បានដាក់​ឱ្យប្រើ ក្នុងនោះ​រួមមាន Amharic (Ethiopia), Armenian (Armenia), Azerbaijani (Azerbaijani), Bengali (Bangladesh, India), English (Ghana, Kenya, Nigeria, Tanzania), Georgian (Georgia), Gujarati (India), Javanese (Indonesia), Kannada (India), Lao (Laos), Latvian (Latvia), Malayalam (India), Marathi (India), Nepali (Nepal), Sinhala (Sri Lanka), Sundanese (Indonesia), Swahili (Tanzania, Kenya), Tamil (India, Singapore, Sri Lanka, Malaysia), Telugu (India) និង Urdu (Pakistan, India) ជាដើម។ល។ ក្នុងនោះ បើ​គិត​ជា​សរុប​ក្រុមហ៊ុន Google បានដាក់​មុខងារ​នេះ​ឱ្យប្រើ​បាន​ចំនួន 119 ភាសា​ហើយ​ទូទាំង​ពិភពលោក។

    ដូច្នេះ​តោះ! យើង​សាកល្បង​ប្រើ​ទាំងអស់គ្នា​ទៅ​មើល៍ ថា​តើ​វា​ងាយស្រួល​ប្រើ​កម្រិតណា?៕

  • លោក សោម សម្បត្តិ៖ មនុស្ស​ត្រូវការ​សន្សំ4យ៉ាង​ដើម្បី​មាន​សុភមង្គល

    លោក សោម សម្បត្តិ៖ មនុស្ស​ត្រូវការ​សន្សំ4យ៉ាង​ដើម្បី​មាន​សុភមង្គល

    មាន​សុភមង្គល​ក្នុង​ជីវិត ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ចង់បាន តែ​មនុស្ស​ជាច្រើន​មិនអាច​រកឃើញ​សុភមង្គល​បាន​ទាំង​ក្នុង​ជីវិត សិក្សា ការងារ អាជីវកម្ម និង​ជីវិត​គ្រួសារ។ តាមពិតទៅ សុភមង្គល មិនមែន​សម្រាប់​ស្វែងរក​នោះទេ គឺ​វា​ទាមទារ​ឱ្យ​ខ្លួន​យើងម្នាក់ៗត្រូវបង្កើត​វា​ដោយ​ខ្លួនឯង ហើយ​ការ​រៀបចំខ្លួន​ឱ្យមាន​សុភមង្គល​ក៏​ត្រូវមាន​វិធីសាស្ត្រ​ឆ្លាត​វៃ​មួយចំនួន​សម្រាប់​អនុវត្ត។

    អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint លោក សោម សម្បត្តិ បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី «អាថ៌កំបាំង​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល» ថា សុភមង្គល ជា​ភាសា​អង់គ្លេស​ថា Happiness គឺ​មានន័យថា​លើ​ពី​ការសប្បាយ។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មានបំណង​ចង់បាន​សុភមង្គល ហើយ​សុទ្ធតែ​អាចបង្កើត​សុភមង្គល​បាន​សម្រាប់​ខ្លួនឯង គ្រាន់តែ​មិនទាន់​ដឹង​ពី​វិធី​ដើម្បី​ទទួលបាន​សុភមង្គល​តែប៉ុណ្ណោះ។ ដើម្បី​ទទួលបាន​សុភមង្គល​ក្នុង​ជីវិត យើង​ត្រូវ​សន្សំ 4 យ៉ាង គឺ​សន្សំ​ចំណេះដឹង សន្សំ​ពេលវេលា សន្សំ​សុខភាព និង​សន្សំ​លុយ។

    លោក សោម សម្បត្តិ បាន​និយាយថា៖ «ចំណេះដឹង​សំខាន់​ណាស់​សម្រាប់​មនុស្ស ព្រោះថា​ជីវិត​អាច​ជោគជ័យ​ទៅបាន​លុះត្រាតែ​យើង​មានចំណេះ​សម្រាប់​ដោះស្រាយ​បញ្ហា មានចំណេះដឹង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត និង​ក្នុងសង្គម»។

    សហគ្រិន​ជោគជ័យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ចំណេះដឹង​គឺ​មិន​ប្រាកដថា​ត្រូវ​រៀន​តែ​ក្នុង​សាលា​នោះទេ យើង​អាច​ស្វែងរក​ចំណេះ​ដឹងបាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​ការងារ និង​ពី​ផ្នែកផ្សេងៗទៀត​ក្នុង​ការរស់នៅ។ ទន្ទឹមនឹងនេះ ពេលវេលា​ក៏​សំខាន់​ណាស់ដែរ​សម្រាប់​មនុស្ស ព្រោះ​ថាបើ​យើង​មិនចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ​ទេនោះ យើង​នឹង​ចាយ​ជីវិត​ចោល​ដោយ​មិនបាន​ធ្វើ​រឿង​ដែលមាន​ប្រយោជន៍​សម្រាប់​ជីវិត​នោះទេ។ ការគ្រប់គ្រង​ពេលវេលា​បានល្អ វា​អាចធ្វើឱ្យ​យើង​ទទួលបាន​ការអភិវឌ្ឍ​ក្នុងពេល​ដ៏​សមប្រកប ដែល​វា​រុញច្រាន​ឱ្យ​ជីវិត​ទទួលបាន​ជោគជ័យ​រួមទាំង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ថែមទៀត​ផង។

    ក្រៅពីនេះ សុខភាព ក៏​ជា​រឿង​ចម្បង​មួយ​ដែរ​សម្រាប់​សុភមង្គល។ បើ​សុខ​ភាពមិន​រឹងមាំ យើង​ក៏​គ្មាន​កម្លាំង​ឯណា​ទៅយក​ឈ្នះ​បញ្ហា​នានា​នោះទេ ហើយ​បើ​យើង​មិនអាច​ឈ្នះ​លើ​អាជីវកម្ម ឬ​មិនអាច​ឈ្នះ​លើ​ការតាំង​ចិត្ត​របស់​យើង​នោះទេ យើង​ក៏​មិនអាច​ទទួលបាន​សុភមង្គល​នោះដែរ។ អ្វីដែល​សំខាន់​គឺ​រក្សា​សុខភាព​ឱ្យបាន​ល្អ​សម្រាប់​អភិវឌ្ឍ​លើ​វិស័យ​ការងារ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ក្រុមគ្រួសារ។ ចំណុច​សំខាន់​ចុងក្រោយ គឺំ​មនុស្ស​គ្រប់គ្នា​ត្រូវ​សន្សំ​ថវិកា ធ្វើយ៉ាងណា​ឱ្យមាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ។ ជាការ​ពិតណាស់​លុយ​មិនមែនជា​ធាតុ​គ្រប់យ៉ាង​របស់​សុភមង្គល​នោះទេ តែ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ គឺជា​ធាតុ​សំខាន់​មួយ​ដើម្បី​កសាង​សុភមង្គល។ លោក​បានបញ្ជាក់​ផងដែរ​ថា អ្នកមាន​គេ​ទប់​លុយ​មុននឹង​ចាយ មិនមែន​ចាយលុយ​ហើយ​បាន​រក​វិធី​ទប់​តាម​ក្រោយ​នោះទេ៕

  • Tottenham បើក​ការពិភាក្សា​ជាមួយ Ajax ជុំវិញ​ការផ្ទេរ Sanchez ក្នុងតម្លៃ​ខ្លួន40លាន​អឺ​រ៉ូ  

    Tottenham បើក​ការពិភាក្សា​ជាមួយ Ajax ជុំវិញ​ការផ្ទេរ Sanchez ក្នុងតម្លៃ​ខ្លួន40លាន​អឺ​រ៉ូ  

    ក្លិប Tottenham បាន​បើក​ការពិភាក្សា​ជាមួយនឹង​ក្លិប Ajax ជុំវិញ​ការផ្ទេរ Davinson Sanchez ខណៈដែល​លោក Mauricio Pochettino ពោរពេញ​ដោយ​ការជឿជាក់​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​រូបគេ ក្រោយពី​ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បានបញ្ជាក់​ប្រាប់​ក្លិប​ហូ​ឡង់​របស់គេ​ថា គេ​ចង់​ផ្ទេរ​ទៅកាន់​ក្លិប Spurs។

    ក្រោយពី​បាន​លក់​ខ្សែការពារ Kyle Walker ទៅ​ឲ្យ​ក្លិប Manchester City ក្នុងតម្លៃ​ខ្លួន​មួយ​ដែល​អាច​នឹង​កើន​ដល់ 50លាន​ផោន (ស្មើនឹង 64.8លាន​ដុល្លារ​អាមេរិក) លោក Pochettino បាន​ស្វែងរក​កីឡាករ​ដែល​ត្រូវ​ជំនួស​ក្នុង​ក្រុម​របស់លោក និង​បានកំណត់​យក​កីឡាករ​វ័យ 21ឆ្នាំ​រូបនេះ​ ជា​កីឡាករ​ដ៏​ស័ក្តិសម​ក្នុងការ​ចាប់​ដៃគូ​ជាមួយនឹង Toby Alderweireld និង Jan Vertonghen ក្នុង​តំបន់​ការពារ​ទាំង3។ កាលពី​ចុង​សប្តាហ៍​មុន ក្លិប Tottenham បានរៀបចំ​ការពិភាក្សា​តំណាក់កាល​ទី1ជាមួយនឹង​ក្លិប Ajax ដែល​បាន​ទិញ Sanchez ពី​ក្លិប Atletico Nacional របស់​កូ​ឡុំ​ប៊ី​ក្នុងតម្លៃ​ខ្លួន 5លាន​អឺរ៉ូ កាលពី​រដូវក្តៅ​មុន បើទោះបីជា​ក្លិប​របស់​ហូ​ឡង់​មួយ​នេះ​បាន​បញ្ជាក់ថា រូបគេ​មិនមែន​សម្រាប់​លក់​ក៏ដោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ស្រប​ពេលដែល Sanchez ត្រូវបាន​គេ​យល់ឃើញថា បាន​ស្ថិតក្នុង​ការចាប់អារម្មណ៍​ពី​សំណាក់​លោក Pochettino ក្រោយពី​ជួប​រដូវ​កាល​ដ៏​ជោគជ័យ​មួយ​នៅឯ​ក្លិប Ajax ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League ប្រភព​ជិតដិត​ជាមួយនឹង​កីឡាករ​រូបនេះ បាន​ទទួលស្គាល់ថា រូបគេ​ពិតជា​ចង់​ផ្ទេរ​ទៅកាន់​ក្លិប Spurs បើទោះបី​ទទួលបាន​ការចាប់អារម្មណ៍​ពី Chelsea ក៏ដោយ។

    មន្ត្រី​របស់ Tottenham ត្រូវបាន​គេ​ជឿជាក់ថា បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Amsterdam កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បន្តធ្វើ​ការចរចាផ្សេងៗ ខណៈដែល Ajax ចង់បាន​តម្លៃ​ខ្លួន40លាន​អឺរ៉ូ (ស្មើនឹង 47លាន​ដុល្លារ​អាមេរិក) ដោយសារតែ Sanchez នៅជាប់​កិច្ចសន្យា​រយៈពេល 4ឆ្នាំ​ទៀត៕

    ប្រភពពី៖ The Guardian

  • កម្ពុជា និង​បង់​ក្លា​ដែ​ស​ឈានដល់​ការព្រមព្រៀង​នាំ​អង្ករ​ចេញ​ក្នុងតំណាក់កាល​ទី1

    កម្ពុជា និង​បង់​ក្លា​ដែ​ស​ឈានដល់​ការព្រមព្រៀង​នាំ​អង្ករ​ចេញ​ក្នុងតំណាក់កាល​ទី1

    ភ្នំពេញ៖ នៅ​ដើម​សប្តាហ៍​នេះ គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ដែលមាន​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ជា​សេនាធិការ និង​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អញ្ជើញ​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​ដើម្បី​ធ្វើការ​ពិភាក្សា​លម្អិត​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​គណៈប្រតិភូ​អន្តរក្រសួង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស។

    ក្រោយពី​កិច្ចពិភាក្សា​បានបញ្ចប់ ប្រទេស​បង់​ក្លា​ដែ​សបាន​យល់ព្រម​ទទួល​ទិញ​អង្ករ​ចំនួន 10% ក្នុង​បរិមាណ​ចំនួន 250,000តោន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញដូរ​នេះ​ក្រោម​ទិដ្ឋភាព​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ទៅ​បរទេស​ក៏ដូចជា​អនុវត្ត​នូវ​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ឱ្យបាន1លាន​តោន។

    គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី2 ខែសីហា ឆ្នាំ2017 កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ពាណិជ្ជក​ម្ ដែលជា​សេនាធិការ​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​លើ​ការលក់​អង្ករ​ចំនួន1លាន​តោន​ក្នុង​រយៈពេល 5ឆ្នាំ (2017-2022) ក្នុង​គោលបំណង​ធ្វើ​ពិពិធ​កម្ម​ទំហំ​ពាណិជ្ជកម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​ធានាបាន​នូវ​ស្ថិរភាព​វិស័យ​ស្រូវ-អង្ករ​ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នាំចេញ​អង្ករ​ឱ្យបាន1លាន​តោន​ក្នុង​មួយឆ្នាំ​របស់​រាជរដ្ឋាភិបាល៕

  • ទីផ្សារ​ភាគហ៊ុន «ទីកន្លែង​សម្រាប់​ស្វែងរក​ដើមទុន និង​វិនិយោគ»

    ទីផ្សារ​ភាគហ៊ុន «ទីកន្លែង​សម្រាប់​ស្វែងរក​ដើមទុន និង​វិនិយោគ»

    ទីផ្សារ​ភាគហ៊ុន​គឺជា​ទីកន្លែង​ជួញដូរ​ភាគហ៊ុន ឬ​ប្រព័ន្ធ​ដែល​ផ្ដល់​មធ្យោបាយ​នៃ​ការ​ធ្វើសំណើ​លក់ ផ្ទេរ ទិញ-លក់​ភាគហ៊ុន ដែល​ក្រុមហ៊ុន​បោះផ្សាយ បាន​បោះផ្សាយ​លក់​ជា​សាធារណៈ។ ភាគហ៊ុន ត្រូវបាន​ជួញដូរ​ដោយ​ការដេញថ្លៃ។ តម្លៃ​របស់​ភាគហ៊ុន​ត្រូវបាន​កំណត់ដោយ​យន្តការ​ទីផ្សារ ពោលគឺ​ការផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារ។ ទីផ្សារ​ភាគហ៊ុន គឺជា​សមាសភាគ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ទីផ្សារសេរី​ដោយ​វា​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​មូលធន​បន្ថែម​ដោយ​លក់​ចំណែក​នៃ​ភាពជា​ម្ចាស់​នៅក្នុង​ក្រុមហ៊ុន​ទៅឱ្យ​វិនិយោគិន។ ទីផ្សារ​ភាគហ៊ុន​អាចធ្វើឱ្យ​ចំនួន​ទឹកប្រាក់​បន្តិចបន្តួច​ក្នុងពេល​បច្ចុប្បន្ន​កើន​ចំនួន​ក្នុង​ពេលអនាគត ពោលគឺ​អាចធ្វើឱ្យ​វិនិយោគិន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ និង​មិនចាំបាច់​ទទួលយក​ការ​ប្រឈម​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម ដោយ​គ្រាន់តែ​ធ្វើការ​វិនិយោគ​ជាមួយ​ភាគហ៊ុន។

    ទីផ្សារ​ភាគហ៊ុន​អនុញ្ញាតឱ្យ​វិនិយោគិន​ចូលរួម​ដាក់ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន តាមរយៈ​ភាគហ៊ុន​ដែល​ខ្លួន​កាន់កាប់។ នៅពេលដែល​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ វិនិយោគិន​នឹង​ទទួលបាន​ចំណែក​នៃ​ប្រាក់ចំណេញ តាមរយៈ​ការទទួល​ភាគលាភ​ដែល​ក្រុមហ៊ុន​បែងចែក​ជូន។ វិនិយោគិន​ក៏​អាចធ្វើ​ការលក់​ភាគហ៊ុន​នៅពេលដែល​ភាគហ៊ុន​ឡើងថ្លៃ​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ/ចំណេញ​មូលធន។ វិនិយោគិន​ក៏​អាច​ប្រឈម​នឹង​ការខាតបង់​ប្រាក់​នៅពេល​កាន់កាប់​ភាគហ៊ុន​ដែល​កំពុង​ធ្លាក់​ថ្លៃ។

    ទីផ្សារ​ភាគហ៊ុន​ត្រូវបាន​ចែកចេញជា​ពីរ​ផ្នែកសំខាន់ៗគឺ​ទីផ្សារ​ដំបូង និង​ទីផ្សារ​បន្ទាប់។ ទីផ្សារ​ដំបូង គឺជា​ដំណាក់​កាលដែល​ភាគហ៊ុន​ត្រូវបាន​បោះផ្សាយ និង​លក់​ជា​លើកដំបូង​តាមរយៈ​ការធ្វើ​សំណើ​ទិញ ឬ​ដំណើរការ​ដេញថ្លៃ​ដោយមាន​ការជួយ​សម្រួល​ពី​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ។  ទីផ្សារ​បន្ទាប់ គឺជា​ដំណាក់​កាលដែល​ភាគហ៊ុន​ត្រូវបាន​ជួញដូរ​ក្នុងចំណោម​វិនិយោគិន​នៅក្នុង​ទីផ្សារ​ភាគហ៊ុន។

    ភាគហ៊ុន ត្រូវបាន​ជួញដូរ​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​ជាច្រើន។ ជាក់ស្ដែង នៅ​សហរដ្ឋអាមេរិក​មាន​ទី​ផ្សារភាគហ៊ុន​ធំ២ គឺ ទីផ្សារ​ភាគហ៊ុន​ញូវយ៉ក (The New York Stock Exchange) ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៧៩២ និង​ទីផ្សារ​ភាគហ៊ុន Nasdaq ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៧។ សព្វថ្ងៃនេះ ការជួញដូរ​ភាគហ៊ុន​ភាគច្រើន​ត្រូវបានធ្វើ​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​សូម្បីតែ​ការ​រក្សាទុក​ភាគហ៊ុន​ទៀតសោត គឺ​ក្នុង​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​ស្ទើរ​ទាំងអស់ ពុំមែន​ជា​ទម្រង់​រឹង​ដោយ​ប្រើ​ក្រដាស​នោះទេ។

    នៅក្នុងពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​យើង​ក៏មាន​ផ្សារភាគហ៊ុន​មួយ​ផងដែរ ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (Cambodia Securities Exchange) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ដោយមាន​ការរួម​ទុន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កូរ៉េ ដែលជា​ប្រតិបត្តិ​ករ​ទីផ្សារ​មូល​ប​ត្រ​ដ៏​ល្បីល្បាញ​នៅ​សាធារណរដ្ឋ​កូរ៉េ៕

    អត្ថបទ៖ ណង សេរី​វុ​ធ, មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

    ប្រភព​រូបភាព៖  Ryan Lawler, www.orlandosentinel.com

  • Chelsea ទាមទារ​ឲ្យ Costa វិល​មក​ក្លិប​វិញ និង​ត្រៀម​សម្រាប់​ក្រុម​ជម្រើស​ដំបូង

    Chelsea ទាមទារ​ឲ្យ Costa វិល​មក​ក្លិប​វិញ និង​ត្រៀម​សម្រាប់​ក្រុម​ជម្រើស​ដំបូង

    ក្លិប​តោ​ខៀវ Chelsea បានធ្វើការ​ឆ្លើយតប​ប្រកបដោយ​ការគោរព​ទៅកាន់​ការអះអាង​ដែលថា​មិនមាន​ភាពយុត្តិធម៌​រប​ស់ Diego Costa តាមរយៈ​ការទាមទារ​ឲ្យ​ខ្សែប្រយុទ្ធ​រូបនេះ​វិល​មកកាន់​ទីលាន​ហ្វឹកហាត់​វិញ និង​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ​គ្រប់គ្រាន់​សម្រាប់​ជម្រើស​ដំបូង​របស់​ក្រុម។

    ក្រុម​ម្ចាស់​ជើងឯក​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ឆ្លើយតប ក្រោយពី Costa បានផ្តល់​នូវ​បទ​សម្ភាស​មួយ​ពី​ប្រទេស​កំណើត​របស់គេ ប្រេ​ស៊ី​ល ដោយ​រូបគេ​បាន​អះអាងថា Chelsea បានចាត់ទុក​រូបគេ​ដូចជា«ឧក្រិដ្ឋជន»ម្នាក់​អ៊ីចឹង ជុំវិញ​ការបង្ហាញ​ពី​បំណង​របស់គេ​ក្នុងការ​ចាក​ចេញពី​ក្លិប​នៅ​រដូវ​កាល​នេះ។ វា​ត្រូវបាន​គេ​យល់ឃើញថា Chelsea បានធ្វើ​ការស្នើ​ដល់​កីឡាករ​រូបនេះ​ចំនួន4លើក​ដើម្បី​ពិនិត្យថា តើ​រូបគេ​ចង់​រក្សា​ទំនាក់ទំនងផ្សេងៗដែល​បាន​ស្ថិតក្នុង​ស្ថានភាព​ជូរចត់​យ៉ាងខ្លាំង នៅមុន​ពេល​ការសម្ភាស​របស់គេ​កាលពី​ចុង​សប្តាហ៍​នេះ ឬ​យ៉ាងណា? សំណើ​ទីមួយ​គឺ​ការស្នើសុំ​ដោយត្រង់ៗថា រូបគេ​គួរតែ​វិល​មកកាន់​ក្លិប​វិញ។ សំណើ​ទី2 បាន​បញ្ជាក់ថា រូបគេ​គួរតែ​ធ្វើ​របាយការណ៍​សម្រាប់​ការហ្វឹកហាត់។ ទី3 រូបគេ​គួរតែ​ធ្វើ​ឲ្យ​ខ្លួនឯង​រឹងមាំ​គ្រប់គ្រាន់​ឡើង​សម្រាប់​ការប្រកួត និង​ទី4 គឺ​រូបគេ​គួរតែ​ធ្វើ​ឲ្យ​ខ្លួនឯង​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការជ្រើសរើស​ក្នុង​ជម្រើស​ដំបូង​របស់​ក្រុម។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​លវ័យ28ឆ្នាំ​រូបនេះ​បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ជាមួយនឹង​គ្រូបង្វឹក​របស់ Chelsea គឺ​លោក Antonio Conte ចាប់​តាំងពីដើម​ឆ្នាំនេះ​មកម្ល៉េះ ដែល​នៅពេលនោះ​រូបគេ​បាន​រង​នូវ​ការស្តីបន្ទោស​ចំពោះ​ជម្លោះ​ជាមួយនឹង​គ្រូបង្វឹក​ផ្នែក​រឹងមាំ​លោក Julio Tous។

    ក្រោយពី​ជួប​ពេលវេលា​ដ៏​ខកចិត្ត​នៅ​ពាក់​កាល​រដូវ​កាល​មុន លោក Conte បាន​ប្រាប់​កីឡាករ​រូបនេះ​ថា រូបគេ​គឺជា​ចំនួន​ដែល​លើស​ក្នុង​ក្រុម​របស់លោក​តាមរយៈ​ការផ្ញើ​សារ​មួយ ហើយ​បន្ទាប់មក Costa ក៏បាន​និយាយ​ពី​បញ្ហា​នេះ​ជា​សាធារណៈ​តែម្តង៕

    ប្រភពពី៖ The Guardian

  • ធនាគារ​អភិវឌ្ឍន៍ជនបទ​រំពឹង​ថា ឆ្នាំនេះ​នឹង​គ្មាន​ហានិភ័យ​លើ​បញ្ហា​ស្រូវ អង្ករ

    ធនាគារ​អភិវឌ្ឍន៍ជនបទ​រំពឹង​ថា ឆ្នាំនេះ​នឹង​គ្មាន​ហានិភ័យ​លើ​បញ្ហា​ស្រូវ អង្ករ

    ភ្នំពេញ ដើម្បី​ទប់ស្កាត់​ហានិភ័យ​នា​រដូវ​ប្រមូល​ផល​ស្រូវ​ក្នុងឆ្នាំនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ​គ្រោង​នឹង​ស្នើសុំ​កញ្ចប់​ឥណទាន​ពិសេស​ក្នុង​រង្វង់​ទឹកប្រាក់23លាន​ដុល្លារ​បន្ថែមទៀត​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ប្រតិ​ប​ត្ដិ​ការ​ការងារ​នេះ ខណៈ​គេ​មើលឃើញថា កំណើន​នៃ​ក្រុមហ៊ុន​ស្នើសុំ​កម្ចី​ឥណទាន​នឹងមាន​ការកើតឡើង​ក្នុងឆ្នាំនេះ។

    ឯកឧត្ដម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បញ្ជា​ក់ថា ក្នុងឆ្នាំនេះ​យើង​រំពឹងថា មាន​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​អាច​នឹង​ប្រើប្រាស់​ឥណទាន​ពិសេស​នេះ​កើនឡើង​ច្រើនជាង​ឆ្នាំមុន ដូច្នេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​នឹងធ្វើ​ការស្នើសុំ​កញ្ចប់​ឥណទាន​ពិសេស​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ និង​ទប់ស្កាត់​ជាមុន​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង។ ឯកឧត្ដម​បន្ដថា៖ «បច្ចុប្បន្ន​យើង​បាន​ត្រៀម​ហេដ្ឋារចនាសម្ព័ន្ធ និង​ឡស​ម្ងួ​ត​ជាបណ្ដើរៗហើយ  ដែល​ឡស​ម្ងួ​ត​អាច​នឹង​ហើយ​រួចរាល់​នៅ​ដំណាច់​ខែសីហា និង​អាចមាន​សមត្ថភាព​ស​ម្ងួ​ត​បាន​ក្នុង​រង្វង់3ពាន់​តោន​ក្នុង​មួយថ្ងៃ ដូច្នេះ​យើង​សង្ឃឹមថា ឆ្នាំនេះ​វា​នឹង​មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេ​ពាក់ព័ន្ធ​នឹង​ស្រូវ​អង្ករ។ ពិសេស​បញ្ហា​ធំ​យើង​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ខ្សែបណ្ដាញ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឈ្មួញកណ្ដាល​ចុះទៅ​ក្រឡុក​ទីផ្សារ»។

    អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បន្ថែមថា ក្រៅពី​ការងារ​ទាំងនេះ យើង​ក៏បាន​ធ្វើ​ការងារ​ជាមួយ​អភិបាលស្រុក និង​ឃុំ​មួយចំនួន​ដែល​បាន​ចូលរួម​បម្រើ​ប្រជាពលរដ្ឋ​ក្នុងការ​កំណត់​ទីតាំង និង​តម្លៃ​ស្រូវ​សម្រាប់​លក់​នៅ​ទីតាំង​នោះ​តែម្ដង។ ករណី​ដល់​ពេលយប់​ដែល​គ្មាន​ឈ្មួញ​ចុះ​ទិញ​បន្ដទៀត​ធនាគារ​ស្រូវ​នឹង​ប្រមូល​ទិញ​យកមក​ដាក់​ក្នុង​ឡស​ម្ងួ​ត​ភ្លាម។

    កន្លងមក​មានការ​លើក​ឡើង​ថា មានការ​រើសអើង​ចំពោះ​ការផ្ដល់​ឥណទាន​ពិសេស​នេះ ប៉ុន្ដែ​រឿងនេះ​ត្រូវបាន​ឯកឧត្ដម​អ​គ្ក​នាយក​បញ្ជាក់ថា យើង​បានប្រកាស​ហើយ​ថា ការផ្ដល់​ឥណទាន​នេះ​ត្រូវធ្វើឡើង​ដោយ​មិន​រើសមុខ​ទេ គឺ​ឥណទាន​ត្រូវបាន​ផ្ដល់ទៅឱ្យ​អ្នក​ដែល​បាន​បំពេញ​តាម​គុណ​វ​ឌ្ឍិ​គោលនយោបាយ​ឥណទាន និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ពោលគឺ​យើង​ចង់​ផ្ដល់​ឥណទាន​ពិសេស​នេះ​ទៅដល់​កសិករ​ដែល​ធ្វើ​ការងារ​ប្រមូល​ផ្ដុំគ្នា​ជា​សហគមន៍ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពូជ ថ្នាំ និង​ជី ព្រមទាំង​រោង​ម៉ាស៊ីន​ទិញស្រូវ​អង្ករ​ពី​កសិករ និង​អ្នក​ទិញស្រូវ​អង្ករ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​វិញ​ផងដែរ។

    ជាមួយគ្នានេះ​ឯកឧត្ដម​ក៏បាន​ប្រកាស​ដែរ​ថា អ្នក​ដែល​មិនទាន់​ទទួលបាន​ឥណទាន​ពិសេស​នេះ ក៏​គួរតែ​មក​សាកល្បង ព្រោះ​មាន​លក្ខខណ្ឌងាយៗក្នុងការ​ទទួលបាន ឬក៏​អាច​ទូរស័ព្ទ​ទំនាក់ទំនង​មក​ធនាគារ​ផ្ទាល់ នឹងមាន​មន្ដ្រី​ឥណទាន​ចុះទៅ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​របស់លោក​អ្នក​ដើម្បី​បំពេញ​ពាក្យស្នើសុំ​កម្ចី​ឥណទាន​ពិសេស​នោះ​នៅនឹងកន្លែង​តែម្ដង។

    គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ2016មាន​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​រង្វង់7ក្រុមហ៊ុន បានមក​ដាក់ពាក្យ  ស្នើសុំ​លើក​ម្ចី​ឥណទាន​ពិសេស ដោយ​គ្រាន់​តែមាន​ស្រូវ​ជាវ​ត្ថុ​ធានា​បញ្ចាំ​តែប៉ុណ្ណោះ៕

  • កុំ​ចោល​គ្រាប់​ផ្លែ​ប៊័រ​ឱ្យសោះ ព្រោះ​វា​មាន​ប្រយោជន៍​ចំពោះ​ស្បែ​កមុខ

    កុំ​ចោល​គ្រាប់​ផ្លែ​ប៊័រ​ឱ្យសោះ ព្រោះ​វា​មាន​ប្រយោជន៍​ចំពោះ​ស្បែ​កមុខ

    ផ្លែ​ប៊័រ មិន​ត្រឹមតែ​ការពារជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ វា​ជួយ​ជួសជុល​ស្បែក​ស្ងួត ស្បែក​មិនល្អ​ឱ្យមាន​សំណើម​ឡើងវិញ ហើយ​នៅក្នុង​ផ្លែ​ប៊័រ​សម្បូរ​ទៅដោយ វីតាមីន B ជាតិ​ដែក លីពីត និង​កាក​សរសៃ មិនតែប៉ុណ្ណោះ​គ្រាប់​របស់​វា​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​យើង​គ្រប់គ្នា​នឹកស្មាន​មិន​ដល់​ផងដែរ។

    នេះ​គឺជា​ការពិត គ្រាប់​ផ្លែ​ប៊័រ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​ស្បែក និង​បំបាត់​ស្នាម​អុច​ខ្មៅ​នៅលើ​ផ្ទៃមុខ​បាន និង​វា​ថែមទាំង​មាន​ប្រសិទ្ធភាព​ការពារ​ស្បែក​ពេល​នៅក្រោម​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ជាង​ក្រែ​ម​ការពារ​កំដៅថ្ងៃ SPF 15+ ទៅទៀត ហើយ​ជួយ​ឱ្យ​ស្បែក​មិន​ទទួលរង​ការខូចខាត​ដោយសារ​កម្ដៅ​ព្រះអាទិត្យ​ទៀតផង។ ថ្ងៃនេះ គេហទំព័រ ឡា​រ៉ែ​ន សូម​ចែកជូន​នូវ​វិធីសាស្ត្រ​សម្អាត​ស្បែក​មុខជា​មួយ​គ្រាប់​ផ្លែ​ប៊័រ ដូចខាងក្រោម។

    វត្ថុ​ត្រូវ​ត្រៀម៖
    -គ្រាប់​ផ្លែ​ប៊័រ1គ្រាប់
    -ទឹក​សម្អាត​មុខ​ប្រភេទ Deep Cleaning
    -ក្រដាស់​សើម

    វិធី​ធ្វើ៖
    -លាង​ផ្លែ​គ្រាប់​ប៊័រ​ជាមួយ​ទឹកស្អាត រួច​ចិត​ជាចំណិតៗ ដាក់​ក្រឡុក​ក្នុង​ម៉ាស៊ីន​ឱ្យ​ម៉ដ្ឋ រួច​ទុក​មួយអន្លើ
    -លាយ​គ្រាប់​ប៊័រ​ក្រឡុក​រួច​ជាមួយនឹង​ទឹក​សម្អាត​មុខ Deep Cleaning ឱ្យ​ខាប់​សមល្មម។
    -ម៉ាស្សា​ថ្មមៗនៅលើ​ស្បែ​កមុខ ទុកឱ្យ​ស្ងួត រួច​សឹម​យក​ក្រដាស​សើម​ជូត​ចេញ។
    -នោះ​អ្នកនឹង​សង្កេតឃើញ​នៅលើ​ក្រដាស​មាន​ស្នាម និង​កម្ទេចធូលី​ដី​នៅលើ​ផ្ទៃមុខ​បាន​យ៉ាងច្បាស់
    -រួចហើយ​ស្បែក​មុខ​របស់​អ្នកនឹង​ឡើង​ស រលោង​ស្អាត និង​មាន​សំណើម​ជាង​មុន៕

  • ទើបតែ​ដឹងថា ត្រកួន មិនមែន​គ្រាន់តែ​ជា​បន្លែ​ប៉ុណ្ណោះ​ទេ តែ​ជា​ឱសថ​បុរាណ​ដ៏​ពូកែ​ទៀតផង

    ទើបតែ​ដឹងថា ត្រកួន មិនមែន​គ្រាន់តែ​ជា​បន្លែ​ប៉ុណ្ណោះ​ទេ តែ​ជា​ឱសថ​បុរាណ​ដ៏​ពូកែ​ទៀតផង

    ត្រកួន ជា​បន្លែ​ពេញនិយម​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​និយម​យើង​យកមក​ចម្អិន​ច្នៃ​ជា​ម្ហូបអាហារ​បានជា​ច្រើន​មុខ និង​ក្រៅពី​ធ្លាប់តែ​ដឹងថា វា​ជា​បន្លែ​នោះ ត្រកួន​ក៏​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​អាច​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ដែល​យើង​មិន​ធ្លាប់​ដឹង​ពីមុនមក​ទៀតផង។ គុណប្រយោជន៍​របស់​ត្រកួន​មាន​ដូចខាងក្រោម​នេះ៖

    1.កា​ពារ​ជំងឺ​ហើមពោះ ៖ ត្រកួន​ជា​ប្រភព​របស់​ជាតិ​កាក​សរសៃ​ច្រើន​បំផុត វា​មាន​ប្រសិទ្ធ​ភាពជា​ថ្នាំ​រលាយ​កាកសំណល់​ឱ្យទន់ៗ ជួយ​ឱ្យ​ការបញ្ចេញ​លាម​កមក​ខាងក្រៅ​ងាយស្រួល។ វា​ជួយ​ការពារ និង​ព្យាបាល​ជំងឺ​ទល់លាមក ហើមពោះ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ឫសដូងបាត​បាន ពោលគឺ​ការទទួល​ទាន​បន្លែ​ត្រកួន​ជាប្រចាំ​ថ្ងៃ នឹង​ជួយ​សម្អាត​រាល់​កាកសំណល់ និង​ជាតិពុល​ដែល​ធ្លាក់​ទៅក្នុង​ពោះវៀនតូច​ឱ្យ​ចេញមកក្រៅ ហើយ​ជួយ​ស្រូបយក​សារធាតុចិញ្ចឹម​ដល់​រាងកាយ​ល្អប្រសើរ​ផងដែរ។

    2.ជំនួយ​ភ្នែក ៖ ជា​បន្លែ​ដែលមាន​វីតាមីន Aច្រើន ជំនួយ​ដល់​ភ្នែក និង​ប្រ​ស្រី​ភ្នែក ហើយ​មានគុណ​សម្បត្តិ​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ បំបាត់​ភាព​នឿយហត់ និង​ងាយ​គេង​លក់​ស្រួល។

    3.សម្រួល​ដំណេក ៖ ក្នុង​ត្រកួន​ក៏មាន​នូវ​សារធាតុ Selenium និង​ស័ង្កសី ដែល​ជួយ​សម្រាល​ផ្នែក​ប្រព័ន្ធ​ប្រសាទ ហើយ​ធ្វើឱ្យ​អ្នក​ឆាប់​គេង​លក់បាន​ស្រួល។

    4.ជំនួយ​គ្រាប់​ឈាម ៖ មាន​សារ​ធាតុដែក ជា​សារធាតុចិញ្ចឹម​ដែលមាន​សារៈសំខាន់​ចំពោះ​ប្រព័ន្ធ​ឈាម និង​ចលនា​ឈាម​រត់ វា​ជួយ​បង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន​នៅក្នុង​ឈាម ទើប​អាច​ការពារ​ជំងឺ​ខ្វះ​ឈាម និង​ជំងឺ​ស្លេកស្លាំង​បាន​ទៀតផង។

    5.ជួយ​លាង​ជាតិពុល​នៅក្នុង​ខ្លួន ៖ ត្រកួន​ក៏​នៅមាន​គុណប្រយោជន៍​ក្នុង​ការជួយ​លាង​សារ​ជាតិពុល​នៅក្នុង​រាងកាយ​ដូចជា ថ្លើម​ជាដើម  ជួយ​ការពារ​កោសិកា​មិនឱ្យ​ត្រូវបាន​បំផ្លាញ និង​ជួយ​ការពារ​ថ្លើម​ទៀតផង។

    6.បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម ៖ បច្ចុប្បន្ននេះ​មានការ​ស្រាវជ្រាវ​រកឃើញ​ថា ត្រកួន​មាន​សារធាតុ​ស្រដៀង​នឹង Insulin ដែលមាន​សមត្ថភាព​បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ជួយ​បន្ថយ​ការ​ស្រូបយក​សារធាតុចិញ្ចឹមរ​បស់​គ្លុយកូស​នៃ​រាងកាយ​បាន អ្នកជំងឺ​ទឹកនោមផ្អែម គួរតែ​ទទួលទាន​បន្លែ​ត្រកួន​ជាប្រចាំ។

    7.ជួយ​សម្រក​ទម្ងន់ ៖ ជា​ប្រភេទ​បន្លែ​ពណ៌​បៃតង​ដែលជា​អាហារ​សម្រក​ទម្ងន់​បាន​លទ្ធផល​ល្អ​គាប់ចិត្ត វា​មាន​បរិមាណ​កាក​សរសៃ​ច្រើន មាន​កាល់​ឡូរី​ទាប ទទួលទាន​ហើយ​ងាយ​ឆ្អែត និង​ឆ្អែត​បានយូរ។

    8.ប​ញ្ជុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ អាហារ​កាក​សរសៃ និង​វីតាមីន​ដែលមាន​នៅក្នុង​ត្រកួន ជា​ផ្នែក​មួយ​ដែល​សំខាន់បំផុត​ក្នុងការ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល និង ទ្រី​គ្លី​សេ​រីដ (ខ្លាញ់​អាក្រក់) ក្នុង​រាងកាយ​បាន ទើប​វា​បាន​ហុច​ផល​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃឈាម និង​បេះដូង។

    9.ការពារ​ជំងឺ​បេះដូង និង​សរសៃឈាម ៖ ត្រកួន​មាន​វីតាមីន A, វីតាមីន C ,Beta និង Carotene ដែល​ជួយ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ការពារ​កោសិកា  ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល ការពារ​ការកើត​ជំងឺ​បេះដូង គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ក្រៅពីនោះ វា​មាន​សារ​ធាតុដែក​ដែលមាន​សារៈសំខាន់​ដើម្បី​បង្កើត​ឈាមក្រហម និង​មាន​ម៉ាញ៉េ​ស្យូ​ម​ជួយ​បន្ថយ​សម្ពាធ​ឈាម​ដែល​ការពារ​មិនឱ្យ​កើត​ជំងឺ​បេះដូង​បាន​ទៀតផង។

    10.ការពារ​ជម្ងឺមហារីក៖ នៅក្នុង​ត្រកួន​មាន​សារធាតុចិញ្ចឹម​ជាង 13 ប្រភេទ ដែល​វា​ប្រឆាំង​អុកស៊ីតកម្ម និង​ការពារ​កោសិកា​មិនឱ្យ​កើត​ជំងឺមហារីក ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ ក្រពះ ស្បែក និង​មហារីក​សុដន់ ជាដើម៕