Category: សង្គម និងសេដ្ឋកិច្ច

  • ការបង្ហាញ​វត្តមាន​ជាថ្មី​របស់​អតីត​បវរកញ្ញា Miss Universe បានធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល…

    ការបង្ហាញ​វត្តមាន​ជាថ្មី​របស់​អតីត​បវរកញ្ញា Miss Universe បានធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល…

    តាមរយៈ​សារព័ត៌មាន Teenee បានឱ្យដឹងថា អ្នកលេង​បណ្ដាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​បវរកញ្ញា Miss Universe 2015 ដែល​បាន​បាត់​មុខ​មួយរយៈ  ហើយថ្មីៗនេះ​នាង​បានបង្ហាញ​វត្តមាន​សាជាថ្មី​តាមរយៈ​ការបង្ហាញ​ម៉ូដ​ដែល​ធ្វើឱ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង និង​មើល​នាង​សឹងតែ​មិន​ស្គាល់ ព្រោះថា នាង​មាន​សម្រស់​ស្អាត ហើយ​ក្មេង​ជាង​កាលពី​ពេលដែល​នាង​ប្រកួត​បវរកញ្ញា​ទៅទៀត។

    បវរកញ្ញា​រូបនេះ​មាន​ឈ្មោះថា Alonzo Wurtzbach ជា​បវរ​កញ្ញាឯក​ប្រចាំ​ប្រទេស ហ្វ៊ី​លី​ពី​ន ឆ្នាំ2015 ហើយ​គួរ​រំឭក​ផងដែរ​ថា កាលពីពេល​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ នាង និង​បរ​វក​ញ្ញា Columbia ដែលមាន​ឈ្មោះថា Ariadna Gutierrez មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ពិធីករ​ដែល​បានប្រកាស​លទ្ធផល​ខុស​ឈ្មោះ ហើយ​មួយ​ភ្លែត​ក្រោយមក​គណៈកម្មការ​បាន​ដកហូត​មកុដ​ពី​បវរកញ្ញា Columbia មក​ប្រគល់ឱ្យ​បវរកញ្ញា​ប្រទេស ហ្វ៊ី​លី​ពី​ន​ដែលជា​រូបនាង​វិញ ធ្វើឱ្យ​ពិភពលោក​រិះគន់​កម្មវិធី​នេះ​យ៉ាង​ខ្លាំងក្លា​នៅពេលនោះ។

    គួរបញ្ជាក់​ផងដែរ បច្ចុប្បន្នភាព​របស់​ប​វរ​កញ្ញា​ហ្វ៊ី​លី​ពី​ន​រូបនេះ​គឺមាន​សម្ផស្ស​ស្បែ​កមុខ ដងខ្លួន​កាន់តែ​ស្រស់ស្អាត និង​មើលទៅ​ក្មេង​ជាង​កាលពី​ពេលដែល​នាង​កំពុង​ប្រកួត Miss Universe ទៅទៀត តែ​នាង​មិនបាន​បញ្ជាក់បន្ថែម​ពីអ្វី​ទាំងអស់ នាង​គ្រាន់​បានចេញ​មុខមក​ថត​ប​ង្ហា​ញ​ម៉ូដ​ឱ្យ​ទស្សនា​វ​ដ្តី​ល្បីឈ្មោះ​មួយ​របស់​ហ្វ៊ី​លី​ពី​ន​ប៉ុណ្ណោះ។

    ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់​សូម​ទស្សនា​រូបភាព​របស់​បវរកញ្ញា​ឯក​ប្រចាំ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ2015 ខាងក្រោម​នេះ៖

  • ត​ភាគ…រឿង សុវណ្ណ មករា និង​ច​ន ច័ន្ទ​លក្ខិណា

    ត​ភាគ…រឿង សុវណ្ណ មករា និង​ច​ន ច័ន្ទ​លក្ខិណា

    ប៉ុន្មាន​ថ្ងៃនេះ​តារា​សម្ដែង​ជើងចាស់​ទាំងពីរ​រូប​គឺ​លោក សុវណ្ណ មករា និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ជាខ្លាំង​ចំពោះ​ការសរសេរ​សារ​ឌឺដង​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយពី​អ្នក​ទាំង​ពីរបាន​បោះពាក្យ​សំដី​ចាក់​ដោត​គ្នា​ទៅវិញទៅមកឈឺៗដល់​កម្រិត​ខ្លាំង ធ្វើ​ឱ្យគេ​គិតថា បញ្ហា​នោះ​មិន​ងាយ​នឹង​បញ្ចប់​ទេ  ហើយក៏​ដូចនឹង​អ្វីដែល​គេ​បានគិត​មែន ពោលគឺ​អ្នក​ទាំងពីរ​នៅតែ​បន្ដ​ការ​ឌឺដង​ដាក់គ្នា​ដដែល។

    តាមរយៈ​ការ​ឌឺដង​ពាក្យសំដី​ដាក់គ្នា​ទៅវិញទៅមក​រវាង​លោក សុវណ្ណ មករា និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គេ​សង្កេតឃើញថា អ្នក​ទាំងពីរ​ច្រើនតែ​លើកយក​បញ្ហា​ផ្ទាល់ខ្លួន​របស់​គូ​ជម្លោះ​មក​លាតត្រដាង​ឱ្យ​មហាជន​បានដឹង ធ្វើឱ្យ​មហាជន​មានការ​ចាប់​អារ​មុ្ម​ណ៍​យា់ង​ខ្លាំង។ ចំពោះ​រឿង​ផ្ទាល់ខ្លួន​លោក សុវណ្ណ មករា ក៏មាន​មហាជន​ជាច្រើន​ចាប់អារម្មណ៍​ចង់ដឹង​ពី​ការពិត​ច្រើន​ដែរ ប៉ុន្ដែ​អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ការលើកឡើង​របស់លោក សុវណ្ណ មករា ពាក់ព័ន្ធ​នឹង​កញ្ចប់​ថវិកា​សមាគម​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​លោក​តែងតែ​លើកឡើង​តាមរយៈ​ពាក្យ​ឌឺដងជារឿយៗថា ជាការ​ពិត​ឬ​មិនមែន?។

    តទៅ​នេះ​ជា​សារ​ដែល​លោក សុវណ្ណ មករា បាន​សរសេរ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ៖ «ឡុង​អើយ​ឡុង បើ​ឡុង​ឯង​ជាម​នុស្ស​ប្រុស​ពិតមែន ត្រូវ​ហ៊ាន​ទទួលស្គាល់​នូវ​អ្វីដែល​ឡុង​ឯង Share and Post កាលពី​លើក​ទី1 កុំ​ Editeច្រើនពេក ឬក៏​ឡុង​ឯង​យក​ច​ន​ច​ន្ទ័​មក​ធ្វើជា​ខែល​បិទបាំង​ភាពជា​កូនប្រុស និង​មុខរបរ​របស់​ឡុង​ឯង? ហើយ​រឿង​មួយទៀត​គឺ​រឿង​ប្រាក់​មូលនិធិ​សិល្បៈ កុំ​ថា​គេ​មិនដឹង​ឲ្យ​សោះ កុំឱ្យ​លេច​ឮថា កិបកេង​យកប្រាក់​មូលនិធិ​សិល្បៈ​ទៅប្រើ​ប្រាស់​រឿង​បំណុល​ផ្ទាល់ខ្លួន​ឱ្យសោះ​ណា៎ ខ្ញុំ​គ្រាន់តែ​បារម្ភ​ជំនួស​ក្នុងន័យ​មិត្តភាព​ប៉ុណ្ណោះ Sic» ។

    ថ្មីៗនេះ​លោក​បានដាក់​មកទៀត​ថា ៖ «ចាន់​អើយ​ចាន់ ហេតុ​អី​ក៏​អ្នក​ក្លាយទៅជា​ចាន់​ដែល​មិនចេះ​ប្រ​កុយ? បើ​អ៊ីចឹង​ប្រុស​ណា​ក៏​ចង់បាន​ចាន់​មក​ថើប​ដែរ ដោយសារ​ចាន់​មិនដែល​ចេះ​ប្រ​កុយ​បើ​អ៊ីចឹង​មែន​នោះ ចាន់​មិន​ប្រ​កុយ​ប្រហែលជា​គូព្រេង​នឹង​ចៅ​ចាក់ស្មុគ​ដែលមាន​ឈ្មោះថា ឡុង សា​រ័ត្ន ហើយ​មើលទៅ? ខ្ញុំ​សុំ​សួរ​បងប្អូន​មួយ​ថា ហេតុអ្វី​រាល់ពេល​ដែល​លោកស្រី​ប្រធាន​ស្អី​គេ​ហ្នឹង post ដៀល​ហើយ​និង​ជេរ ខ្ញុំ​មើល​មិនដែល​ឃើញ​សោះ ឮ​តែ​គេ​ប្រាប់ ហើយ​បើ​មិន​ជឿ គេ​បើក​ឱ្យ​យើង​មើល ចរិត​លោកស្រី​ប្រធាន អី​ក៏​ធូរ​ថ្លៃ​ម្ល៉េះ? វ៉ៃ​គេ​ហើយរ​ត់ទៅ​ដេក​ធ្វើ​មិនដឹង បើ​លេង​កុំ​ខឹង​បើ​ខឹង​កុំ​លេង សូម​ផ្ដាំ​ទៅ​លោកប្រុស​តូច​ដែលជា​ប្រុស​ស្នេហ៍​របស់លោក​ស្រី​ប្រធាន​ផង ថា​មាន​គេ​នោះ​ទទូច​ប្រាប់​ខ្ញុំ​ថា សូមឱ្យ​ប្រុស​តូច​របស់​លោកស្រី​ប្រធាន ហើយ​និង​លោកស្រី​ប្រធាន​នោះ​ជួយ​បកស្រាយ​រឿង​ប្រាក់​សមាគម​ដែល​បាន​បាត់​អស់នោះ​ផង ខ្ញុំ​និយាយ​មែនទែន អត់​មាន​ពេលទំនេរ​ឯណា​មក​និយាយ​លេង ដូច​ប្រុស​តូច​របស់​លោកស្រី​ប្រធាន​ទេ»។

    ទោះជា​យ៉ាងណា​មហាជន​ទាំងអស់​មិន​ចង់ឃើញ​នូវ​សកម្មភាព​បែបនេះ​ទេ ព្រោះ​គេ​ចាត់ទុកថា វា​ជា​ទង្វើ​ដែល​មិនល្អ​បំផុត និង​អសីលធម៌​បំផុត​ក្នុង​ការប្រើ​ពាក្យពេចន៍អាក្រក់ៗសរសេរ​ដៀមដាម​គ្នា​ប្រៀបដូចជា​មនុស្ស​មិនបាន​រៀនសូត្រ​បែបនេះ​សម្រាប់​អ្នកសិល្បៈ​ស្រករ​ក្រោយ​នោះ៕

  • ខំរៀនគំហុកពេក មិនមែនជាវិធីសាស្រ្តល្អសម្រាប់​អ្នកត្រៀមប្រឡងបាក់ឌុបទេ

    ខំរៀនគំហុកពេក មិនមែនជាវិធីសាស្រ្តល្អសម្រាប់​អ្នកត្រៀមប្រឡងបាក់ឌុបទេ

    នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងចូលមកដល់ សិស្សទាំងអស់នៅទូទាំងប្រទេសដែលត្រៀមខ្លួនប្រឡងកំពុង​មមាញឺកក្នុងការសម្រុក​អានសៀវភៅ ឬមើលមេរៀន​បើទោះបីជាការមើលបែបនេះពិបាកចងចាំល្អក៏ដោយ។

    ដើម្បីជួយសម្រួល​ដល់ការត្រៀមប្រឡងបាក់ឌុបដែលសល់រយៈពេលខ្លីបំផុតនេះ សិស្សពូកែមួយចំនួន​បានរួមគ្នាចែករំលែកបទពិសោធជីវិតរបស់ខ្លួនដើម្បី​ជួយជាវិធីសាស្ត្រជំរុញឱ្យ​សិស្សនៅកម្ពុជា​អាចប្រឡងបានល្អ។

    លោក ចេង បូរិទ្ធ អតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាបានលើកឡើងថា ចំពោះស្ថានភាពកៀកថ្ងៃប្រឡងខ្លាំង​ ឬសល់តែ 2 ឬ 3 ថ្ងៃមុនពេលប្រឡងយើងគួរ​កំណត់​កាលវិភាគ​រំឭកមេរៀនឱ្យបានច្បាស់ដើម្បីបញ្ជាក់ប្រាប់ខ្លួនឯងថា កុំបារម្ភ ហើយកុំភ័យ ព្រោះមេរៀន​នឹងត្រូវរំឭកទាំងអស់តាមលំដាប់លំដោយ។ បន្ទាប់មក​ចាប់ផ្តើម​សង្ខេបមេរៀនដោយការគូស Mind Maps (គំនូសសង្ខេប​ខ្លីៗ) ព្រោះនៅពេលដែលយើងបានឃើញគំនូស​តភ្ជាប់ហេតុផលនៃមេរៀន​ជាប់ៗគ្នា​គឺ​ធ្វើឱ្យខួរក្បាលឆាប់យល់ និងចំណេញពេលវេលាច្រើន។ បន្ទាប់ពីបង្កើត Mind Maps ហើយ​យើងអាចធ្វើលំហាត់ប្រាណងាយៗដែលមិនប៉ះពាល់ដល់សុខភាពដូចជាការហែលទឹក ជិះកង់ ឬសមាធិដើម្បីឱ្យអារម្មណ៍ស្ងប់ល្អ និងសម្រាកឱ្យបានល្អដើម្បីយកថាមពលប្រឡងនៅថ្ងៃប្រឡងជាក់ស្តែង។

    ស្រដៀងគ្នានេះដែរ អតីតសិស្សពូកែនិទ្ទេស B+ លោក នាង កុសល បាន​ប្រាប់ថា ការប្រឡងបាក់ឌុបជារឿងសំខាន់ ហេតុនេះវិធីសាស្ត្រដែលអាចធ្វើទៅបានគឺ សិស្សគួរ​ប្រជុំគ្នា​ដើម្បី​ជជែកពីចំណុចដែលមិនទាន់ច្បាស់លាស់នៅក្នុងមេរៀននីមួយៗ។ ការជជែកគ្នានេះ អាចធ្វើឱ្យសិស្ស​​ងាយចងចាំផងដែរ ក្នុងករណីដែល​ពេលវេលាកៀកខ្លាំង ព្រោះថា​គាត់អាច​អាន មើល ស្តាប់ និងពិភាក្សាក្នុងពេលតែមួយ។ ម្យ៉ាងវិញទៀត បន្ទាប់ពីជជែកពិភាក្សា ហើយយល់ពីចំណុចសំខាន់ៗហើយ ពួកគេគួរ​សរសេរទុកជាសេចក្តីសង្ខេបដាក់ក្នុងក្រដាសព្រាងដើម្បីគ្រប់គ្រងមេរៀនឱ្យបានល្អ ហើយក៏ដើម្បីបង្កើនទំនុកចិត្តខ្លួនឯងដែរថា យើងអាចគ្រប់គ្រងស្ថានការណ៍បានមុនពេលប្រឡង៕

  • សេវា​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា មាន​ភាពប្រសើរ​ជាង​ប្រទេស​មួយចំនួនក្នុង​អាស៊ាន

    សេវា​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា មាន​ភាពប្រសើរ​ជាង​ប្រទេស​មួយចំនួនក្នុង​អាស៊ាន

    ភ្នំពេញៈ ទន្ទឹមនឹង​ការកើនឡើង​នូវ​ភាព​ប្រកួតប្រជែង និង​ការបង្កើន​គុណភាព​អាជីវកម្ម​បានធ្វើ​ឲ្យ​សេវាកម្ម​បដិសណ្ឋារកិច្ច​នៅក្នុង​ផ្នែក​សណ្ឋាគារ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន។

    លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី16 សីហា​នេះ​ថា សេវា​បដិសណ្ឋារកិច្ចរ​បស់​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរឡើង និង​កំពុង​នាំមុខ​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ដោយសារ​ភាពរួស​រាយ​រាក់ទាក់ បដិសណ្ឋារកិច្ចផ្សេងៗល្អ បរិយាកាស​ជុំវិញ​ល្អ និង​ការរៀបចំ​រចនា​តុបតែង​លម្អ​សណ្ឋាគារ​កាន់តែ​មាន​ភាព​ទាក់ទាញ។ លោក​បន្តថា ទោះជា​យ៉ាងណា​វិស័យនេះ​កំពុងមាន​ភាព​ប្រកួតប្រជែង​គ្នា​កាន់តែខ្លាំង និង​ជាការ​ប្រកួតប្រជែង​យ៉ាង​គ្មាន​តម្លាភាព​ដោយសារ​ម្ចាស់​សណ្ឋាគារធំៗមួយចំនួន​បាន​លក់​បញ្ចុះតម្លៃ​បន្ទប់​របស់ខ្លួន។

    លោក​បន្តថា “ក្រសួងទេសចរណ៍​គួរ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​លើ​ម្ចាស់​សណ្ឋាគារ​ទាំងនោះ ពិសេស​គួរ​មានការ​ពង្រឹង​បទដ្ឋាន​ការងារ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការប្រមូល​ពន្ធ​ចូល​ថវិកាជាតិ​បាន​ច្រើនជាង​មុន។ លោក​បន្តថា “ទោះជា​កំណើន​ភ្ញៀវទេសចរ​បន្ត​កើនឡើង​ក្តី ប៉ុន្តែ​ការប្រកួតប្រជែង​ក៏​កើនឡើង​ដែរ ដោយសារ​មាន​ចំនួន​សណ្ឋាគារថ្មីៗជាច្រើន​បានដាក់​ដំណើរការ។

    លោក លូ ម៉េង សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍​បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​ធ្លាប់បាន​ថ្លែងថា វិស័យ​បដិសណ្ឋារកិច្ច​នៅក្នុង​វិស័យ​សណ្ឋាគារ និង​ម្ហូបអាហារ​នានា​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​នៅ​កម្ពុជា ហើយ​គុណភាព​សេវាកម្ម និង​បដិសណ្ឋារកិច្ច​នេះ​កម្ពុជា​ពិតជា​មានការ​នាំមុខ​លើ​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​មែន។ លោក​បន្តថា ប្រសិនជា​និយាយ​ពី​វិស័យ​ម្ហូបអាហារ​វិញ យើង​មាន​សេវាកម្ម​សម្បូរបែប​ដែល​ភ្ញៀវ​អាច​កុម្ម៉ង់​ម្ហូបអាហារ​ប្លែក​មុខផ្សេងៗគ្នា​ពិសា​បាន​រហូតដល់​មួយ​សប្តាហ៍​ឯណោះ៕

  • មិនមែន​តែ​អាជីវករ​តូចតាច​ទេ សូម្បី​សណ្ឋាគារ​លំដាប់​ផ្កាយ​ក៏​មិន​លើកលែង​ដែរ

    មិនមែន​តែ​អាជីវករ​តូចតាច​ទេ សូម្បី​សណ្ឋាគារ​លំដាប់​ផ្កាយ​ក៏​មិន​លើកលែង​ដែរ

    ភ្នំពេញ៖ មិនមែន​តែ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ប៉ុណ្ណោះ​ទេ ងាក​មក​ខណ្ឌដូនពេញ​ឯណេះ​វិញ  ក្រុមការងារ​ជំនាញ​ខណ្ឌ​កាលពី​ម្សិលមិញ​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ ដោយបាន​វាយកម្ទេច​សំណង់​រឹង​សង់​រំលោភ​ចំណីផ្លូវ​របស់​សណ្ឋាគារ​ប៉ាស៊ីហ្វិក​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី2។

    លោក ចាប ឌី​ណា នាយករង​រដ្ឋបាល​ខ​ណ្ឌ​ដូនពេញ​ដែល​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ និង​រុះរើ​សំណង់​សង់​រំលោភ​ចំណីផ្លូវ​ខាងលើ និង​បាន​ណែនាំ​ដល់​ថ្នាក់​គ្រប់គ្រង​សណ្ឋាគារ កុំឱ្យ​សង់​សំណង់​រំលោភ​ចំណី​ថ្នល់​សាធារណៈ​ដូច្នេះ​ទៀត ចៀសវាង​កុំឱ្យ​បង្ក​ផលប៉ះពាល់ផ្សេងៗដល់​សាធារណជន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ។ ចំណែក​គណៈ​គ្រប់គ្រង​សណ្ឋាគារ​ក៍បាន​ឯកភាព​ចូលរួម​វាយ​សំណង់​រំលោភ​លើ​ចំណី​ថ្នល់​ខាងលើ​នោះ​ចោល​ដែរ។

    គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី9 ខែសីហា ឆ្នាំ2017សាលា​រាជធានី​បាន​ណែនាំ​ឱ្យ​ខណ្ឌ​ទាំង12 ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ដែលជា​កត្តា​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍ លើកកម្ពស់​កិត្តិយស​ជាតិ និង​កាត់បន្ថយ​ឱ្យបាន​នូវ​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ។ ដើម្បីឱ្យ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ និង​ចរាចរណ៍​បានល្អ​ប្រសើរ​នេះ សាលា​រាជធានី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ គណៈបញ្ជាការ​គ្រប់​ខណ្ឌ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចូលរួម​អនុវត្តតាម​សេចក្ដីណែនាំ​ខាងក្រោម​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត៕

    មាន​វីដេអូ

  • Everton យល់ព្រម​លើ​តម្លៃ​ខ្លួន45លាន​ផោន​ដើម្បី​ផ្ទេរ Sigurdsson ពី Swansea

    Everton យល់ព្រម​លើ​តម្លៃ​ខ្លួន45លាន​ផោន​ដើម្បី​ផ្ទេរ Sigurdsson ពី Swansea

    ក្លិប​ទូកក្តោង Everton បាន​យល់ព្រម​លើ​ការផ្ទេរ​មួយ​ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ Gylfi Sigurdsson ពី​ក្លិប Swansea City ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា 45លាន​ផោន (ស្មើនឹង 58លាន​ដុល្លារ​អាមេរិក)។

    ខ្សែបម្រើ​អន្តរជាតិ​អ៊ី​ស្លង់​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី 9គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រកបាន13គ្រាប់​ផ្សេងទៀត​កាលពី​រដូវ​កាល​មុន​ដើម្បី​ជួយ​ឲ្យ​ក្រុម Swansea គេច​ផុតពី​តំបន់​កាត់ចោល។ Sigurdsson វ័យ27ឆ្នាំ នឹង​ទទួល​ការពិនិត្យ​សុខភាព​នៅ​កីឡដ្ឋាន Goodison Park នា​ថ្ងៃ​ពុធ​នេះ។

    Sigurdsson នឹង​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​របស់ Everton តាមរយៈ​ការ​បំបែក​កំណត់ត្រា​ផ្ទេរ​ក្នុង​ទឹកប្រាក់ 31.8លាន​ផោន​ដែល Everton បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Chelsea ដើម្បី​ទិញ​ខ្សែប្រយុទ្ធ Romelu Lukaku កាលពី​ឆ្នាំ2014។ ក្លិប Swansea បានស្នើ​សុំ​តម្លៃ​ខ្លួន50លាន​ផោន​សម្រាប់ Sigurdsson កាលពី​ខែកក្កដា ក្រោយពី​បាន​ច្រានចោល​សំណើ​មួយ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់40លាន​ផោន ពី​ក្លិប Leicester។ បន្ទាប់មក ក្លិប​របស់​វេ​លស៍​មួយ​នេះ បាន​ច្រានចោល​សំណើ​ក្នុង​ទឹកប្រាក់​ដូចគ្នានេះ​ពី​ក្លិប Everton ដែល​បាន​ចាប់អារម្មណ៍​ទៅលើ​តារា​ឆ្នើម​អន្តរជាតិ​អ៊ី​ស្លង់​រូបនេះ អស់​រយៈពេល​ច្រើនជាង1ឆ្នាំ​មកហើយ។

    Spurs នឹង​ទទួលបាន​ប្រាក់ចំណេញ​ចំនួន10ភាគរយ​ពី​លក្ខខណ្ឌ​នៃ​ការលក់​ចេញទៅ​ថ្ងៃ​អនាគត ក្រោយពី​បាន​លក់ Sigudsson ទៅ​ឲ្យ​ក្លិប Swansea ក្នុងការ​ព្រមព្រៀងគ្នា​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​អាច​នាំយក​ខ្សែការពារ Ben Davies និង​អ្នកចាំទី Michel Vorm ទៅកាន់​កីឡដ្ឋាន White Hart Lane៕
    ប្រភពព័ត៌មាន៖ BBC

  • អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​មិនមែន​តួឯក ជា​អ្នក​ដែល​តួឯក​ត្រូវការ

    អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​មិនមែន​តួឯក ជា​អ្នក​ដែល​តួឯក​ត្រូវការ

    អ្នកសង្កេតការណ៍​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ជា​បុគ្គល​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ដំណើរការ​នៃ​ការប្រឡង​ទាំងមូល ព្រោះថា គាត់​មាន​តួនាទី​ជា​អ្នកឃ្លាំមើល ប្រមូល​ព័ត៌មាន និង​ធានា​ពី​ភាពច្បាស់លាស់​ត្រឹមត្រូវ​របស់​គ្រប់ភាគី​ទាំងអស់​ក្នុងការ​ប្រឡង។

    នៅ​ឆ្នាំនេះ មាន​អ្នកសង្កេតការណ៍​ប្រមាណ​ជិត 5000 នាក់ មកពី​បណ្តា​ស្ថាប័នរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ត្រៀម​ឃ្លាំមើល​ការប្រឡង​នៅ​ទូទាំងប្រទេស​ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 21-22 ខែសីហា ឆ្នាំ2017។

    ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លើកឡើងថា កន្លងមក​យើង​បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​សង្កេតការណ៍​ប្រមាណ​ជាង 4000នាក់ ដើម្បីឱ្យ​ពួកគាត់​យល់ដឹង​អំពី​ការងារ និង​តួនាទី​របស់​អ្នកសង្កេតការណ៍ ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ខាងមុខ។

    ឯកឧត្តម ឱម យិនទៀង បាន​និយាយថា៖ «តួនាទី​របស់​អ្នកសង្កេតការណ៍​គឺ​មិនមែនជា​តួឯក​នោះទេ តួឯក​គឺ​ក្រសួង​អប់រំ និង​អនុរក្ស​ឯណោះ​ទេ ប៉ុន្តែ​គេ​មិនអាច​ខ្វះ​យើង​បានដែរ»។

    ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន ស្នើ​សុំឱ្យ​អ្នកសង្កេតការណ៍​ទាំងអស់​រាយការណ៍​តាម​វិជ្ជាជីវៈ​នូវ​គ្រប់​ព័ត៌មាន ដើម្បី​ឆ្លុះបញ្ចាំង​ដល់​សង្គម​ឱ្យឃើញ​ពី​ភាពត្រឹមត្រូវ​ក្នុង​មណ្ឌល​ប្រឡង​ដែល​ខ្លួន​ទទួលខុសត្រូវរៀងៗខ្លួន។ តួនាទី​របស់​អ្នកសង្កេតការណ៍​គឺ ជា​អ្នកប្រមូល​ភស្តុតាង​នានា​ដែល​កើតឡើង​ក្នុង​មណ្ឌល​ប្រឡង តែ​គ្មាន​សិទ្ធ​ដកហូត​សម្ភារ​ពី​បេក្ខជន​ប្រឡង​ឡើយ គឺមាន​សិទ្ធិ​ត្រឹមតែ​ថតរូប និង​រាយការណ៍​ព័ត៌មាន​ពី​អនុរក្ស និង​បេក្ខជន​ប្រឡង​ណា​ដែល​បំពាន​ច្បាប់៕

  • កម្ពុជា ចាញ់​ថ្ងៃ​បើកឆាក​ស៊ី​ហ្គេម ខណៈ​វៀតណាម​បំបាក់​ទី​ម័​រ​ចាស់ដៃ

    កម្ពុជា ចាញ់​ថ្ងៃ​បើកឆាក​ស៊ី​ហ្គេម ខណៈ​វៀតណាម​បំបាក់​ទី​ម័​រ​ចាស់ដៃ

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម 23ឆ្នាំ បាន​ជួប​ការខកចិត្ត​ក្នុងការ​ប្រកួត​ថ្ងៃ​បើកឆាក​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ2017 ក្រោយពី​ពួកគេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-0 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ក្នុងការ​ប្រកួត​ក្នុង​ពូ​ល B នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ល្ងាច​ថ្ងៃ​អង្គារ ម្សិលមិញ។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម23ឆ្នាំ បានចាប់ផ្តើម​យ៉ាង​ល្អ​តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ក្នុង​លទ្ធផល 4-0 ក្នុងការ​ប្រកួត​ពូ​ល B ដូចគ្នានេះដែរ។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ហ្វីលីពីន បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ ពិសេស​ក្នុង​តំបន់​ការពារ ខណៈដែល​មិនមាន​ក្រុម​ណា​អា​ចរក​គ្រាប់​បាល់​បញ្ចូល​ទី​បានឡើយ​ក្នុងការ​ប្រកួត​នៅ​តង់​ទី1។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​ហ្វីលីពីន បា​នរក​គ្រាប់​បាល់​នាំមុខ​មួយ​គ្រាប់ភ្លាមៗ ក្រោយពី​លេង​បាន​រយៈពេល6នាទី ក្នុង​តង់​ទី2 មុននឹង​បន្ថែម​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី82។ ការខកចិត្តផ្សេងៗទៀត​សម្រាប់​កម្ពុជា បានកើត​ឡើងកាន់​តែ​ធំ ក្រោយពី​ខ្សែការពារ​ជុំ ភី​សា បាន​រង​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី88។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​កម្ពុជា នៅសល់​ការប្រកួត​ដល់​ទៅ3លើក​ទៀត​ក្នុង​ពូ​ល​នេះ ដោយ​ចាប់ផ្តើម​តាមរយៈ​ការធ្វើដំណើរ​ទៅ​ជួប​ក្រុម​ខ្លាំង​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក​នេះ ចាប់ពី​ម៉ោង3រសៀល​តទៅ។

    ក្នុងការ​ប្រកួត​កាលពី​ថ្ងៃ​ម្សិលមិញ​ក្នុង​ពូ​ល​ដូចគ្នានេះ​ផងដែរ ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី បានធ្វើការ​វាយបក​ដើម្បី​តាម​ស្មើ​ក្នុង​លទ្ធផល 1-1 ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក ថៃ៕

  • ស្លឹក​មន ឱសថ​បុរាណ​បំបាត់​អាការ​ឈឺ​ក​រ៉ាំរ៉ៃ ហើម​ក រលាក​បំពង់ក ដ៏​ស័ក្ដិ​សិទ្ធ

    ស្លឹក​មន ឱសថ​បុរាណ​បំបាត់​អាការ​ឈឺ​ក​រ៉ាំរ៉ៃ ហើម​ក រលាក​បំពង់ក ដ៏​ស័ក្ដិ​សិទ្ធ

    យើង​ធ្លាប់​ដឹង និង​ស្គា​ល់ពី​គុណប្រយោជន៍​របស់​ស្លឹក​មន​ដែល​អាច​ព្យាបាល​ជំងឺ​គ្រុនពោះវៀន ឈឺក្រពះ និង​ជួយ​ព្យាបាល​ជំងឺលើសឈាម​ផងដែរ ប៉ុន្ដែ​បន្ថែម​ពី​នោះ​ទៀត ដើម​របស់​វា​ក៏មាន​គុណសម្បត្តិ​ជាច្រើន​ក្នុងការ​ព្យាបាល​អាការ​ជំងឺ​បាន​ដូចគ្នា​ដែរ។ ថ្ងៃនេះ​គេហទំព័រ ឡា​រ៉ែ​ន សូម​ពាំ​នាំនូវ​អត្ថបទ​ដែល​និយាយ​អំពី​គុណប្រយោជន៍​របស់​ដើម និង​មែក​ដើម​មន​ក្នុងការ​ព្យាបាល​អាការ​ឈឺ​ក​រ៉ាំរ៉ៃ ហើម​ក រលាក​បំពង់ក ឧស្សាហ៍​រមួលក្រពើ ឈឺ​កដៃ កជើង សន្លាក់ ដ៏​ស័ក្ដិ​សិទ្ធ មក​ជូន​ប្រិយមិត្ត​បាន​ជ្រាប។

    ការដាំ​ដើម​មន​ដើម្បី​បេះ​ស្លឹក​យកទៅ​ប្រើប្រាស់​ចាំបាច់​ត្រូវ​កាត់​មែក​របស់​វា ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​បេះ​ស្លឹក​ចេញ ប្រសិនបើ​អ្នក​មិនបាន​ដឹង​ពី​គុណប្រយោជន៍​របស់​មែក​ម​ន​នេះ​ទេ អ្នក​ប្រាកដជា​បោះ​វា​ចោល ឬ​ធ្វើជា​អុស​ដុត​មិន​ខាន។ ដូច្នោះ​មែក​មន​អាច​ប្រើប្រាស់​ជា​ឱសថ​បុរាណ​ដែល​អ្នក​អាច​ដាំ​ជាមួយ​ទឹក​ញ៉ាំ​បាន​ដើម្បី​រក្សា​សុខភាព​របស់​អ្នក។

    វិធី​ដាំទឹក​ថ្នាំ​មន៖

    យក​មែក​មន​ដែល​ហាល​ស្ងួត 20-30 ក្រាម ស្លឹក​មន 2-3 សន្លឹក​មក​ដាំ​ជាមួយ​ទឹកស្អាត​ឱ្យ​ពុះ រួច​អាច​ពិសា​បាន​ទាំង​ក្ដៅ និង​ត្រជាក់។

    ទឹក​មែក​មន​នេះ អ្នក​អាច​ដាំ​ពិសា​រាល់ថ្ងៃ​បាន ហើយ​ជាពិសេស សម្រាប់​អ្នក​ដែលមាន​អាការ​ឈឺ​ចុក​ចង្កេះ ក៏​អាច​ពិសា​បានដែរ និង​មាន​ប្រសិទ្ធភាព​បំផុត៕

  • វ៉ាន់ នី​ឡា ឈ្នះក្ដី​លើ​ជម្លោះ​គូស្នេហ៍​បង្ហោះ​រូបអាក្រាត​កាយ ជាមួយនឹង​សំណង 200លាន​រៀល

    វ៉ាន់ នី​ឡា ឈ្នះក្ដី​លើ​ជម្លោះ​គូស្នេហ៍​បង្ហោះ​រូបអាក្រាត​កាយ ជាមួយនឹង​សំណង 200លាន​រៀល

    កញ្ញា​សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា និង​ត្រូវជា​ប្អូនស្រី​របស់លោក​សុខ ជំនោ ត្រូវបាន​តុលាការ​កាត់ក្ដី​ឲ្យ​នាង​ឈ្នះ នៅក្នុង​ជម្លោះ​ជាមួយ​គូស្នេហ៍។

    បន្ទាប់ពី​ផ្ទុះ​រូបភាព​អាក្រាតកាយ​នៅតាម​បណ្ដាញ​សង្គម​អន​ឡាញ វ៉ាន់ នី​ឡា បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌ ខណៈដែល​មហាជន​ជាច្រើន​បាន​សម្ដែង​ក្ដីបារម្ភ​ថា វ៉ាន់ នី​ឡា ទំនងជា​មិនអាច​ឈ្នះ​រឿងក្ដី​នោះទេ ព្រោះ​ខាង​ក្រុមគ្រួសារ​របស់​គូស្នេហ៍​នាង ជា​គ្រួសារ​មួយ​ដែលមាន​ឥទ្ធិពល​គួរសម ជាពិសេស​គឺ តុលាការ​បានអូសបន្លាយ​ពេល​យ៉ាងយូរ ដោយ​គ្មាន​ដំណោះស្រាយ​អ្វី។

    ថ្មីៗនេះ​នាង បាន​សរសរ​សារ​នៅក្នុង​បណ្ដាគ​ណី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា សារ​ទរ​នូវ​ជ័យជំនះ​របស់ខ្លួន ដែល​តុលាការ​នៃ​សាលាដំបូង​បានសម្រេច​ឱ្យ​នាង​ឈ្នះក្ដី លើ​ចុងចោទ​ជា​គូស្នេហ៍​ខ្លួន ដើម្បី​ជាការ​ជួស​សង​នូវ​ភាពអាម៉ាស់​ដែល​នាង​ទទួល​កន្លងមក។ ទោះជា​យ៉ាងណា​គេ​មិនដឹងថា គូរ​ស្នេហ៍​នាង​ព្រម​ទទួលយក​ការសម្រេច​ពី​ចៅក្រម​នៃ​សាលាដំបូង​ត្រឹម​ប៉ុណ្ណឹង ឬក៏​ត្រូវធ្វើ​ការប្ដឹង​ឧទ្ធរណ៍​ទៅទៀត?

    សារ​ដែល​នាង​សរសេរ​នៅក្នុង​បណ្ដាញ​សង្គម៖ «Hello everyone this is good news ! តុលាការ​បានប្រកាស​សាលក្រម​រួចហើយ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ 1-ផ្តន្ទាទោស​គុយ​សិទ្ធិ​សក្តិ​ចំនួន1ឆ្នាំ , 2-សំណង​ជំងឺ​ចិត្ត 200លាន​រៀល។ នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស។ អរគុណ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ក្រុមគ្រួសារ​តារា​កម្ពុជា លោក​មេធាវី បូរ៉ា និង​លោក​ធា​វី​សុខ​ចាន់ ក៏ដូចជា​បងប្អូន​សិល្បករ​ដែល​បាន​ផ្តិតមេដៃ​លើ​ញត្តិ​ចំនួន 600នាក់​ជាង តាមរយៈ​លោកជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ដើម្បី​ជំរុញ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ។ នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​មែនទែន។នាង​ខ្ញុំ​នឹង​ផ្តល់ព័ត៌មាន​ក​លម្អិត​នាពេល​បន្តិចទៀតនេះ»៕