ក្រសួង​ចាប់ផ្ដើម​រឹតបន្ដឹង​ការនាំ​ចូល​សត្វ និង​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ក្រៅប្រទេស

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់ចេញ​លក្ខខណ្ឌ​ថ្មី​ជាច្រើន​ចំណុច ដើម្បី​រឹតត្បិត​ការនាំ​ចូល​សត្វ និង​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ក្រៅប្រទេស។ ម្យ៉ាងវិញទៀត ក្នុង​បំណង​ទប់ស្កាត់​សត្វ​មាន​ជំងឺ និង​សាច់សត្វ​ខូចគុណភាព​គ្រប់​ប្រភេទ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់។ យោងតាម​សេចក្តីជូនដំណឹង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ក្រុមហ៊ុន និង​អាជីវករ​ដែល​ទទួលបាន​គោលការណ៍​អនុញ្ញាត​នាំចូល​សត្វ​រស់ សាច់សត្វ រួមទាំង​ផលិតផល​សត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ត្រូវគោរព​តាម​លក្ខខណ្ឌ​ចំនួន 6រួមមាន៖ 1/ ជា​ក្រុមហ៊ុន​ស្របច្បាប់​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​មាន​ប័ណ្ណ​ប៉ាតង់​នៅមាន​សុពលភាព 2/ ត្រូវមាន​ទីតាំង​ប្រមូលផ្តុំ​សត្វ​នៅ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី ដែល​ទទួលស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញ​នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ 3/ ត្រូវមាន​កិច្ចសន្យា​ផ្គត់ផ្គង់​សត្វ​រស់ សាច់សត្វ ផលិតផល​សត្វ​ពី​កសិដ្ឋាន ឬ​ក្រុមហ៊ុន​ស្របច្បាប់​នៃ​ប្រទេស​នាំចេញ 4/ ត្រូវ​អនុវត្តតាម​ប្រកា​សលេខ 227 ប្រក.កសក ចុះ​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2008 ស្តីពី​បែបបទ​នៃ​ការត្រួតពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ក្នុងស្រុក 5/ ត្រូវ​ចុះកិច្ចសន្យា​បច្ចេកទេស​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ត្រូវ​ធានា​អនុវត្ត​កិច្ចសន្យា​នេះ ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស 6/ ត្រូវដាក់​ពាក្យស្នើសុំ​ត្រួតពិនិត្យ​ប្រភពដើម​នៃ​សត្វ​រស់ សាច់សត្វ … Read more

ហុងកុងយល់​ព្រមឱ្យកម្ពុជា បញ្ជូនពលកររបស់ខ្លួនទៅបម្រើការងារនៅទីនោះ

ក្នុងអនុស្សរណៈនៃ​កិច្ច​ព្រម​ព្រៀង​រវាងរដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងរដ្ឋមន្រ្តី​ទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុងកាលពីពេលថ្មីៗនេះ។ ភាគីទាំងពីរបានឯកភាពគ្នាលើ​កិច្ច​សហប្រតិបត្តិការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានជ្រើសរើសឱ្យបម្រើការងារនៅទីក្រុង​ហុង​កុង ជាពិសេសស្ត្រីបម្រើការងារផ្ទះ។ ប្រភពព័ត៌មានលើគេហទំព័រហ្វេប៊ុករបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តា​ល​វិជ្ជាជីវៈកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការនេះ ដែលជា​ផ្នែក​មួយ​នៃគោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយរបស់​ចិន ហើយសង្ឃឹមថា តាមរយៈកិច្ចសហប្រតិ​បត្តិ​ការ​នេះ នឹងបើកច្រកដល់កិច្ចសហប្រតិបត្តិលើវិស័យជាច្រើនទៀត ដើម្បីពង្រឹង ពង្រីកវិស័យ​ពាណិជ្ជកម្ម វិនិ​យោគ​រវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។ បន្ថែមលើនេះ អនុស្សរណៈនៃ​កិច្ច​ព្រម​ព្រៀង​នេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដូចជា៖ 1/ ចូលរួមសហការគ្រប់គ្រងសហគ្រាសដែលមិនអនុវត្តត្រឹមត្រូវតាមច្បាប់ ដើម្បីការពារប្រយោជន៍ពលករ​ទេសន្តរ​​កម្ពុជា​។ 2/ ចូលរួមសហការប្រមូលគំនិតយោបល់ពីទីភ្នាក់ងារមុខរបរ និងរាយការណ៍ជូនតំបន់រដ្ឋបាលពិសេសហុងកុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ធ្វើការពិនិត្យឡើងវិញ និងកែលម្អគោលនយោបាយ​មុខរបរ​សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។ 3/ ចូលរួមសហការគ្រប់គ្រង និងផ្តល់ការណែនាំដល់សមាជិកសមាគម និងក្រុមហ៊ុន ឱ្យ​អនុវត្តស្របតាមច្បាប់ និងបទបញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតំបន់សេដ្ឋកិច្ចពិសេសហុងកុង ដើម្បីបង្កើតលក្ខ​ខណ្ឌ​ការងារល្អសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។ 4/ ចូលរួមសហការជាមួយទីភ្នាក់ងារមុខរបរ និងនិយោជកហុងកុង ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យ​ពលករទេសន្តរ​ប្រវេសន៍កម្ពុជា៕

តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

ឪពុកម្តាយគ្រប់រូបតែងតែ ចង់ឱ្យកូនជាទីស្រឡាញ់ក្លាយជាមនុស្ស ក្លាហានអង់អាច តែមានចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន ។ អ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយនូវរាល់បញ្ហាបាន និងឈានទៅរកភាពជោគជ័យបានទៀតផង។ ដូច្នេះលោកឪពុកអ្នកម្តាយទាំងអស់ គួរតែអប់រំបុត្រធីតារបស់ខ្លួនឲ្យមានភាពក្លាហាន ហើយចំណុចដែលគួរ អប់រំ និងបង្ហាត់ដល់កូននោះមានដូចជា ៖ 1 .បណ្តុះផ្នត់គំនិត ឱ្យកូនមានភាពក្លាហាន៖ យើងអាចបង្កើតនូវមោទនភាពក្នុងគ្រួសារ ដោយបង្ហាញពីជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយ ឬដោះស្រាយ បញ្ហាអ្វីមួយរួចស្រេចទៅហើយ ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជសាសន៍បែបនេះ វា អាចជាការជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងទៀតដែរ ។ 2 .ត្រូវសរសើរកូននៅពេលណាដែលគេក្លាហានហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយ៖ លោកឪពុកអ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏លេងកីឡា ជាដើម ។ នៅពេលកូនរបស់លោកអ្នកក្លាហានហ៊ានធ្វើការងារទាំងនោះបាន លោកឪពុកអ្នកម្តាយត្រូវតែចេះសរសើរលើកទឹកចិត្ដ និង ផ្ដល់កម្លាំងចិត្ដដល់កូន ។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ ។ 3 .ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមប្រាប់កូន៖ នៅពេលគិតដល់អ្នកដែលមានសេចក្ដីក្លាហាន … Read more

តា ហ៊្វុយហ្សូ តារាកំប្លែងវ័យ ៧៤ ឆ្នាំ សង្គ្រោះបន្ទាន់នៅពេទ្យកាល់ម៉ែត្រ ខ្វះខាតជំនួយ

ភ្នំពេញៈ ខណៈ​មក​ដល់​ពេល​ពេលនេះ​​ តា ហ៊្វុយ​​​ហ្សូ​​ ឈ្មោះ​ពិត ស៊ូ សា​វ៉ាង ជាតារា​​កំប្លែង​ជើង​ចាស់ និង​ជា​ប្រធាន​អង្គការ​សមាគម​ចលនា​ វប្បធម៌​ជាតិ ដើម្បី​កុមារ​កំព្រា​ និង​ក្រីក្រ (NACA)​  កំពុង​សង្គ្រោះ​បន្ទាន់​​​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ ខណៈ​លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​ពេទ្យ​នៅ​វេលា​ម៉ោង​១០ យប់​មិញនេះ បន្ទាប់​ពី​មាន​អាការ​ចុក​ឆ្អល់​ក្នុង​ពោះ ទ្រាំ​លែង​បាន។​ បើ​តាម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​មន្ទីរ​ពេទ្យ​នោះ បាន​ឲ្យ​ដឹង​ថា លោក​តា​​​  ហ៊្វុយ​​​ហ្សូ​​ នៅ​មិន​ទាន់​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ទេ​ និង​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន តារា គ្រូពេទ្យ​បាន​ប្រាប់​ថា តា ហ៊្វុយ​ហ្សូ បាន​បែក​​គ្រាប់​ឈាម​យ៉ាង​ខ្លាំង ហើយ​គ្រឿង​ក្នុង​ពេទ្យ​​ថា មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។ ​អតីត​តារា​​កំប្លែង​វ័យ ​៧៤ ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​មាន​ជំងឺ​សន្លាក់​យ៉ាង​ធ្ងន់ធ្ងរ​ជាង ​២ ខែ​មក​ ហើយ។ ជំងឺ​នោះ​បាន​ធ្វើ​ឲ្យ​​អតីត​តារា​កំប្លែង​រូប​នេះ មាន​អាការ​បាន​ធ្វើ​ទុក្ខ​ជា​ខ្លាំង​​ស្ទើរ​រាល់​​ថ្ងៃ ចាប់​ពី​ត្រគាក​រហូត​ដល់​ចុង​ជើង គឺ​មាន​អាការ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង មិន​អាច​ដេក​និង ​ដើរ​បាន​ឡើយ។   គួរ​បញ្ជាក់​ថា​ក​ន្លង​មក​លោក​តា ហ៊្វុយ​ហ្សូ​  ក៏​ធ្លាប់​លេច​ឮ​ថា​លោក​បាន​លះបង់​ដោយ​ការ​យក​ប្លង់​​ផ្ទះ​​​ទៅ​ដាក់​ធានា​ដើម្បី​យក​ប្រាក់​ពី​​ធនា​គារកាល​ពី​ ២ ឆ្នាំ​មុន​  ​ នា​គ្រា​នោះ​​អង្គការ​របស់​លោក​​អស់​ជំនួយ​តែ​ម្ដង ស្រប​ពេល​ដែល​លោក​បាន​ប្ដូរ​ទីតាំង​មក​នៅ​កន្លែង​ថ្មី សប្បុរ​ស​ជន​​ដែល​​ធ្លាប់​ជួយ​រក​មិន​ឃើញ … Read more

កញ្ញា តូតា ថាអត់​បានដូររថយន្តចាស់ទៅជិះ Lexus 570 នោះ​ទេ!

ភ្នំពេញៈ ដោយសារ​ធ្លាប់​លេច​ឮ​រលក​ព័ត៌មាន​​​ល្ហៀងៗ​ថា​ មាន​កន្លង់​​​​ទាំង​ចាស់​​ក្មេង​​​ប្រមាណ ​៤ ឬ ៥ នាក់​​កំពុងតែ​ ចោម​​រោម​ប្រជែង​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​ម្ចាស់​​បេះដូង​​មិន​ទាន់​បង្ហាញ​មុខ​​ច្បាស់​​ និង​​ស្រប​ពេល​ចូល​​​ឆ្នាំ​ថ្មី​នេះ​​​ ឃើញ​តារា​សម្តែង​​​​​​បបូរ​មាត់​សិចស៊ី​ ម៉ាក់ សែនសូនីតា ​ហៅ​កញ្ញា តូតា​​ បាន​​បង្ហោះ​រូប​រថ​យន្ត​​​​ទំនើប​​​ទៅ​វត្ត​ទៀត​​នោះ ក៏​​បង្កើត​ជា​រឿង​​ចម្ងល់​សួរ​​ដេញ​ដោល​​​គ្នា​បែប​ខ្សិប​ខ្សៀវ​​ថា ទំនង​​ម្ចាស់​រថ​យន្ត​​​ទំនើប​ម៉ាក ​Lexus 570​ គេ​ជូន​​នាង​ជា​កា​ដូ​​បញ្ចាំង​​ចិត្ត​ស្នេហ៍​ទេ​ដឹង​?​​ តែ​តារា​​​សម្តែង​ស្រីស្រស់ រាង​តូច​ច្រឡឹង​សម្រស់​នៅ​ចាំ​ទើប​មាន​វ័យ ​២៣ ​ឆ្នាំ  ដែល​ទើប​តែ​បាន​វិល​ត្រឡប់​​ពី​ថត​កុន​ក្រៅ​ប្រទេស​ឲ្យ​ផលិត​កម្ម​មួយ​សុំ​មិន​បង្ហើប​ប្រាប់​ កញ្ញា ម៉ាក់ សែនសូនីតា​​ ក៏​បក​ស្រាយ​ទាំង​ឆ្ងល់​ថា​​៖ «នាង​ខ្ញុំ​បាន​ទិញ​រថ​យន្ត​ម៉ាក​ Lexus 570​ ពី​​ពេល​​ណា​មក​បង? ​អត់​មាន​ទេ!​នាង​ខ្ញុំ​មាន​តែ​រថ​យន្ត​​ធ្លាប់​ជិះ​យូរ​មក​ហើយ​ម៉ាក ​Land Cruiser ស៊េរី​ឆ្នាំ២០០៩​ ពណ៌​ខ្មៅ​​​ប៉ុណ្ណោះ​»​។​ មើល​ទៅ​តារា​ស្រី​ដែល​គេ​បាន​ឃើញ​សម្បូរ​ដំណើរ​កម្សាន្ត​លម្ហែកាយ​នៅឯ​ប្រទេស​ម្ចាស់​មហាកំពែង​ចិន សមុទ្រ​​ខ្សាច់​អារ៉ាប់ និងបាន​បង្ហោះ​ដុំដុល្លារ​ច្រើនសន្ធឹក​សន្ធាប់​​​សម្ញែង​​ធ្វើ​ឲ្យ​​ភ្ញាក់​ផ្អើល​ទៅដល់​មហាជន ​​​តាម​បណ្ដាញ​អ៊ីនស្តា​ក្រាម ពេល​កន្លង​មក​​​ ហាក់​ដូចជា​មាន​ការ​​ស្រឡាញ់​​ពេញ​ចិត្ត​រថ​យន្ត​ម៉ាក​​ Land Cruiser ស៊េរី​​ឆ្នាំ​២០០៩​ នោះ​ណាស់ ដោយបាន​បន្តទៀត​​ថា៖ «ហើយ​នាង​ខ្ញុំ​ក៏​មិន​មាន​បំណង​ចង់​​​​ដូរ​​​ដោះ​ម៉ាក​ស៊េរី​​​​អ្វី​ផ្សេង​​​ទេ​ព្រោះ​ថា រថ​យន្ត​នេះ​ធ្លាប់ជិះ​យូរ​ហើយ​ដែរ និង​ម្យ៉ាង​ទៀត​ជា​រថ​យន្ត​​​ប្រើ​ប្រេង​​ម៉ាស៊ូត​ទៀត​ផង​មិន​សូវ​ចំណាយ​ខ្ពស់​ដូច​សាំង​»។​ បើ​តាម​ការ​ប្រមាញ់​មើល និង​តាមដាន​មើល​ពី​សំណាក់​​​មហាជន​នោះ​ឃើញ​ថា​ តារា​សម្តែង​ស្រី​នៅ​តែ​មាន​​​សម្រស់​ស្រស់​ស្អាត … Read more

ដួង ហ្សូរីដា ខឹងកូនក្រុមបង្ហាញម៉ូដ Cambodia Super Model ចង់ដើរចេញពេលដុះស្លាប

ភ្នំពេញៈ  ទំនងជា​អត់​ទ្រាំ​នឹង​ដំណឹង​ក្រុម​តារា​ម៉ូដែល​​ជា​ច្រើន​ដួង​គ្រោង​​ដើរ​ចេញ​ពី​ក្រុម​បង្ហាញ​ម៉ូដ​ Cambodia Super Model ដែល​​ពិធីការិនី​កញ្ញា ដួង ហ្សូ​រី​ដា ជា​ប្រធាន​ក្រុម​ ​និង​​អ្នកគ្រប់​​គ្រង​​​​​​នោះ ក៏​បាន​​ចេញ​សារ​ប្រតិកម្ម​​ខ្លាំង​បោះ​ពាក្យ​សម្ដី​ថា ​«កាល​មិន​ទាន់​​ល្បី​រត់​រក បាន​ល្បី​រត់​ចេញ​»។ ពី​គណនី​ហ្វេស​ប៊ុក​កញ្ញា បាន​​បង្ហោះសារ​​​ប្រតិកម្ម​យ៉ាង​វែង​​​អន្លាយ​​ថា៖ «កាល​មិន​ទាន់​ល្បី មក​សុំ​ជ្រក​ក្រោម​ដំបូល​ក្រុម ដំបូល​ក្រុមហ៊ុន មិន​​សូវ​ខ្វល់​ពី​តម្លៃ​​ឈ្នួល​​ការងារ​​ទេ ធ្វើ​ម៉េច​ឲ្យ​តែបាន​ចេញ​មុខ​ក្នុង​ក្រុម​ជាមួយបងៗតារា​បង្ហាញ​ម៉ូត​ល្បី​នៃ Cam​bo​dia Super Models ដល់​​តែ​ពេល​ក្រុម​ហ៊ុន​ប្រូ​ម៉ូត​ឲ្យ​​ឡើង​ល្បី​បញ្ចូ​ន​​ឈ្មោះ​ឲ្យ​ធ្វើ MC តាម​ប៉ុស្តិ៍​ប​ញ្ចូ​ន​​ឈ្មោះ​ឲ្យ​​ខាង​ខ្សែ​ភាពយន្ត ដល់​ពេល​គេ​ល្បី មាន​​​​អ្នក​ខ្លះ​ក៏​នៅ​រក្សា​ធាតុ​ដើម តែ​អ្នក​​ខ្លះ​ក៏​ដុះ​ស្លាប ហើរ​ទៅ​បាត់​ដោយ​ភ្លេច​កំណើត»។ កញ្ញា​​​​បាន​គាស់​កកាយ​​ដំណើរ​​ចាប់​​​ផ្តើម​សិល្បៈ​របស់​កូន​ក្រុម​ថា៖​ ​«មាន​អ្នក​ខ្លះ​ភ្លេច​គិត​ថា ​ពេល​​មិន​ទាន់​ល្បី រក​តែ​លុយ​ជិះ​ម៉ូតូ​​​ដុប​​មក​បើក​លុយ មិនបាន​ផង ម្តាយ​​ឈឺ​ផង សុំ​ឲ្យ​​បង​ ហ្សូ​ ជួយ​រក​ការ​ងារ​ឲ្យ​ធ្វើ ឲ្យ​តែ​បាន​​លុយ​ឲ្យ​​ម៉ែ​បង់​ថ្លៃ​ពេទ្យ តែ​ដល់​ឥឡូវ​​ឡើង​កូដ បែរ​ជា​បំភ្លេច​ក្រុម​​ហើយ​ព្យាយាម​ឲ្យ​​ខ្លួនឯង​លេច​ធ្លោ​តែ​ម្នា​ក់​ឯ​ង ដោយ​ការ​គ្រប់គ្រង​របស់​ក្រុម​ផ្សេង»។ យ៉ាងណា​​​ប្រធាន​​ក្រុម​តារា​បង្ហាញ​​​ម៉ូដ​រូបនេះ​ ក៏​មិន​ភ្លេច​​​លើក​​សរសើរ​អ្នក​នៅ​តស៊ូ​ជាមួយ​ក្រុម​ដោយ​ថា​៖ «ក៏​អរគុណ​ដល់​សមាជិក​ក្រុម​របស់​យើង​ដទៃ​ទៀត​​ដែល​នៅតែ​ល្អ​នឹង​គ្នា​ទោះបី​​មានគ្រួសារ មាន​បាន ហើយ​ក្តី តែ​នៅ​តែ​រក្សា​កំណើត​ល្អ​របស់​ខ្លួន​ដដែល»។ កញ្ញា ឌួង ហ្សូរីដា​ បន្ត​​​ថា៖ «សួរ​ថា​​កាល​ដែល​លោក អ្នក មិន​ទាន់​​ល្បី … Read more

កុល ដាវី និងសុខ រក្សា បណ្តើរគ្នាទៅមើលវីឡាជាទ្រនំរួមស្នេហ៍ជិតសង់រួច

ភ្នំពេញៈ​ មើល​ផ្ទះ​វីឡា​ដែល​​អនាគត​គឺ​ជា​ទ្រនំ​​រួម​ស្នេហ៍ ​រួម​ខ្នើយ​របស់​គូ​ស្នេហ៍​តារា​ពីរ​ដួង​ កញ្ញា កុល ដាវី និង​លោក​ សុខ រក្សា ដែលមហាជន​ធ្លាប់​ដឹង​​ថា ​ពួកគេ​បាន​ចូល​​លុយ​​គ្នា​ទិញផ្ទះ​​​នៅ​ឯ​បុរី​ជីបម៉ុង​ឡេនដ៍​ ស្ថិត​នៅ​​ក្បែរ​តំបន់​ផ្សារ​ទំនើប​​​អ៊ីអន​ម៉ល់​​ទី​២ នោះ​ជិត​​រួច​រាល់​មែនទែនហើយ ខណៈ​ចិត្ត​អ្នក​ទាំង​ពីរ​ក៏​អន្ទះ​សារ​ខ្លាំងណាស់​ដែរ ​ព្រោះ​​​​ទីនេះ​​គឺ​ជា​ជម្រក​សុភមង្គល​ នៃ​ការ​ប្រារព្ធ​ពិធី​អាពាហ៍​ពិពាហ៍ បន្ទាប់ពី​សង់​រួចរាល់​ភ្លាម​​នោះ​​។​ កាល​ពី​ម្សិល​មិញ​នេះ គេ​បាន​ឃើញ​ តារា​សម្តែង​ស្រី​សាច់​សខ្ចី​ដូច​ពង​មាន់​បក ដើម​ទ្រូង​សិចស៊ី​ទ្រលុក​ទ្រលន់​នាង​ កុល ដាវី កំពុងតែ​ជាប់​ចំណង​ស្នេហ៍​ជាមួយ​នឹង​តារា​ចម្រៀង​ប្រុស​សំឡេង​ធ្ងន់ ចេះ​ទាំង​​និពន្ធ​ទំនុក​ច្រៀង និង​​ប​ទ​ភ្លេង​ខ្លួនឯង​លោក​សុខ រក្សា បណ្តើរ​គ្នា​ទៅ​មើល​ផ្ទះ​វីឡា​កូន​កាត់​នោះ ហើយ​ក៏​បាន​បង្ហោះ​រូប​​ភាព​ និង​សារ​មួយ​ឃ្លា​ខ្លី​ថា៖ «មុន​ទៅ​លក់​ខោ​អាវ​ ឆ្លៀត​មក​មើល​ផ្ទះ​ម៉ា​ផ្លេត​សិន!​»។ ​​ ពេល​កន្លង​មក​ធ្លាប់​​លេច​ឮ​ព័ត៌មាន​ថា ​តារា​ទាំង​ពីរ​ដួង​កាន់​តែ ​មាន​សម្ព័ន្ធ​ភាព​​ស្អិត​ល្មួត​បេះមិន​ដាច់ គឺ​លោក សុខ រក្សា និង​កញ្ញា កុល ដាវី បាន​ចូល​លុយ​គ្នា​ទិញ​ផ្ទះ​វីឡា​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​ ឯណោះ​ ដែល​​​ស្ថិត​នៅ​​បុរី​ជីបម៉ុង​ឡេនដ៍​។ តែ​ថ្មីៗ​នេះ កញ្ញា កុល ដាវី បញ្ជាក់​ថា៖ «ផ្ទះ​វីឡា​កូន​កាត់កម្ពស់ ​២​ជាន់ មាន​​ក្បាលទំហំ​​ ៥​ ម៉ែត្រ … Read more

សុខ សោម៉ាវត្តី រិះគន់អ្នកទស្សនាលួច Live Video ចេញក្រៅពេលមើលកុនរឿង «ជួបស៊យ»

Sok Somavotey

ភ្នំពេញៈ កុន​ដែល​ដឹក​នាំ​ការ​សម្តែង និង​ដាក់​ទុក​ដំបូង​របស់​តារា​កំប្លែង​ល្បី​​ប្រចាំ​​ទូរ​ទស្សន៍​​ស៊ី​ធី​អ៊ិន​គឺ នាយ ​គ្រឿន រឿង ​«ជួបស៊យ» កំពុង​តែ​​ចាក់​បញ្ចាំង​តាម​រោង​កុន​ទំនើបៗ​នានា​​យ៉ាង​គគ្រឹកគគ្រេង​ និង​ទទួល​​​​បាន​​ការ​គាំទ្រ​ដោយ​ការ​និយាយ​ថា ​ល្អ​មើល កំប្លែង​សើច​សប្បាយធូរ​អារម្មណ៍​គឺ​​ចាយ​លុយ​ទិញ​សំបុត្រ​​ទស្សនា​​​មិន​ខក​បំណង​នោះ ក៏​លេច​ឮ​​ថា មាន​​អ្នក​ទស្សនា​ខ្លះ​ឆ្លៀត​ឱកាស​យក​​កេង​ចំណេញផ្សាយ​វីដេអូ​ផ្ទាល់ (​Live Video ​​) ចេញ​ពី​រោង​កុន​ទៅ​ក្រៅចែក​មិត្ត​ភក្តិខ្លួន​បាន​មើល​​មិន​បាច់​អស់​ប្រាក់​ទិញ​សំបុត្រ​​។​ ដំណឹង​ Live Video​ នេះ ក៏​បង្ក​ឲ្យ​មជ្ឈ​ដ្ឋាន​មហាជន​ភាគ​ច្រើន​​មាន​ការ​រិះ​គន់​ និង​សម្តែង​ការ​ហួស​ចិត្ត​ចំពោះ​​​ភាព​មិន​សម​រម្យ​ខ្វះ​ការ​ពិចារណា​នេះ​ផង​ដែរ សូម្បី​តារា​សម្តែង​ស្រី​​អ្នក​មេម៉ាយ​ ចាយ​រាង​មាន​រូប​ឆោម​​​លោម​ល្អ​ក្រមុំ​មិន​ដូរ​ អ្នក​នាង សុខ សោម៉ាវត្តី​​ ក៏​ទ្រាំ​លែង​បាន​ហើយ​ទម្លាយ​សារ​តាម​ហ្វេសប៊ុក​​ខ្លួន​បង្ហាញ​​​ពីអារម្មណ៍​​​​​សោក​ស្តាយ​ផង​ដែរ។ តារា​សម្ដែង និង​ពិធី​ការិនី ស្រី​ស្រស់​សម្រស់​ផូរផង់​ និង​នៅ​ខ្ញង់​មិន​ចាញ់​ក្រមុំ​ អ្នកនាង សុខ​ សោម៉ាវត្តី​ បាន​​សរសេរ​សារ​មួយ​ឃ្លា​ថា៖ «អរគុណ​ដែល​ស្រលាញ់​កុន​ខ្មែរ​ដល់​ថ្នាក់​ចូល​មើល​ហើយ​លួច Live Video ទៀត …..ចង់​សួរ​ថា​អត់​មាន​អាណិត​អ្នក​ផ​លិត​ អ្នក​ចាយ​លុយ​ទេ ឬ​ក៏​អី ?​ គួរ​និយាយ​បែប​ណា​ឲ្យ​សម​នឹង​ចិត្ត​ដែល​ឃើញ​​រឿង​គួរ​ឲ្យ​ស្អប់​បែប​នេះ ?​ ជួយ Share ឲ្យ​អ្នក Live រឿង​ជួប​ស៊យ​ឃើញ​ផង ដើម្បី​ឲ្យ​គាត់​ពិចារណា​ថា​អ្វី​ដែល​គាត់​ធ្វើ​ខុស​ ឬ​ត្រូវ »។ វណ្ណ​កម្ម​ដឹក​នាំ​សម្ដែង​រឿង ជា​លើក​ដំបូង​របស់​តារា​កំប្លែង … Read more

ចម ប្រសិទ្ធ៖ ADB កំពុង​ជួយ​ទំនប់​បម្រុង​លើ​វិស័យ​ទឹកស្អាត​នៅតាម​ជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា (ADB) កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​ទឹកស្អាត​នៅ​ប្រទេស​កម្ពុជា ដោយបាន​អនុវត្ត និង​ដាក់​គម្រោង​នានា ទាក់ទង​នឹង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត។ ការឱ្យ​ដឹង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជួប​ជាមួយ​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា កាលពីពេលថ្មីៗនេះ។ លោក Samiuela Tukuafu ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ADB បានដាក់​ផែនការ​កម្មវិធី​ក្នុងប្រទេស​កម្ពុជា​រួមមាន៖ ឆ្នាំ 2017 គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ទឹក ស្អាត និង​អនាម័យ​ខេត្ត ដែលមាន​ទំហំ​ថវិកា​ឥណទាន​របស់ ADB ចំនួន 50លាន​ដុល្លារ​អាមេរិក និង​ឆ្នាំ 2017 ធ្វើ​គម្រោង​អភិវឌ្ឍ​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP)។ លោក Samiuela Tukuafu ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា សម្រាប់​ឆ្នាំ 2018 យើង​នឹងដាក់​គម្រោង​ជំនួយ​បច្ចេកទេស ដែលមាន​ថវិកា​ជា​ជំនួយឥតសំណង​ប្រមាណ 1,5 លាន​ដុល្លារ​អាមេរិក ដើម្បី​សិក្សា​រៀបចំ​គម្រោង​ទឹកស្អាត និង​អនាម័យ​ដំណាក់កាល​ទី2។ ឆ្នាំ 2020 យើង​គ្រោង​នឹង​អនុម័ត​គម្រោង​ទឹកស្អាត និង​អនាម័យ​ខេត្ត​ជំ​ហ៊ាន​ទី2 ដែលមាន​ថវិកា​របស់ ADB ចំនួន 50លាន​ដុល្លារ​អាមេរិក​ទៀត។ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី … Read more

អេស៊ីលីដា រំពឹង​ទទួលបាន​អតិថិជន 2លាន​នាក់ ប្រើប្រាស់​សេវា «អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ»

ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​កាត់បន្ថយ​ការចំណាយ​នានា ធនាគា​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​សេវា​ថ្មី​មួយទៀត​ឈ្មោះថា “អេស៊ីលីដា​យូ​នី​ធី​ទាន់ចិត្ដ។ ជាមួយ​ការបង្កើត​ថ្មី​ថ្នាក់ដឹកនាំ​នៃ​ធនាគារ​រំពឹងថា នឹង​អាច​ទទួលបាន​អតិថិជន​ប្រើប្រាស់​សេវា​នេះ 2លាន​នាក់​ក្នុង  រយៈ5ឆ្នាំ។ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថា៖ កាលពី​ឆ្នាំ 2010 កន្លងទៅនេះ ធនាគារ​បាន​បង្កើត​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី ដើម្បី​ដាក់ឱ្យ​អតិថិជន​ប្រើប្រាស់។ យើង​សង្កេតឃើញថា សន្ទុះ​នៃ​អ្នកប្រើប្រាស់​រហូតមកដល់​ពេលបច្ចុប្បន្ន​បាន​កើន​ដល់​រង្វង់ 30ម៉ឺន​នាក់​ព្រោះ​អតិថិជន​ត្រូវធ្វើ​ដំណើរ​មក​សាខា និង​មាន​ការគិត​តម្លៃ​សេវាកម្ម​ថែម​ទៀតផង។ ដូច្នេះ​ទើប​យើង​បង្កើត​សេវាកម្ម​ថ្មី​មួយទៀត​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិក​យ៉ាង​ទំនើប​ដែល​អភិវឌ្ឍន៍​ដោយ​វិស្វករ​ជំនាញ​ទទួល​ការបណ្ដុះបណ្ដាល​ក្នុងស្រុក និង​បរទេស ដើម្បី​ផ្ដល់​ភាព​ស្រួល និង​កាត់បន្ថយ​ការចំណាយ​នានា​របស់​អតិថិជន។ អ្វីដែល​ខុសគ្នា​ជាមួយ​អេស៊ីលីដា​យូ​នី​ធី និង​សេវា​អេស៊ីលីដា យូ​នី​ធី​ទាន់ចិត្ដ គឺ​អតិថិជន​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ ឬ​សាខា​អេស៊ីលីដា​ដើម្បី​ចុះបញ្ជី​ត​ភា្ជ​ប់ដូ​ច​មុន​ទៀតឡើយ ព្រោះ​សេវា​នេះ​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ប្រើ​ប​ចេ្ច​ក​វិទ្យា​ទំនើប គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តែប៉ុណ្ណោះ។ ដើម្បី​ចុះឈ្មោះ​ត​ភ្ជាប់​បណ្ដាញ​ក្នុងការ​ប្រើប្រាស់​អតិថិជន​អាច​ដោ​ន​ឡូត និង​ទាញយក​មកប្រើប្រាស់​បាន​ជាមួយ​កម្មវិធី App Store និង Play Store ពោលគឺ​អតិថិជន​អាចធ្វើ​ការចុះឈ្មោះ​ប្រើប្រាស់​សេវា​នេះ​ដោយ​ខ្លួនឯងបាន​យ៉ាង​ភាពងាយស្រួល។ » របៀប​អនុវត្ត​ប្រើ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែមថា៖ តាមរយៈ​ការបង្កើត​សេវា​អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ​យើង​មាន​ជំនឿ​ចិ​ត្ដ​ថា នឹង​ទទួលបាន​អតិថិជន​ប្រើប្រាស់​ក្នុង​រង្វង់ 2លាន​នាក់ ក្នុង​រយៈពេល5ឆ្នាំ​ខាងមុខ  ព្រោះ​យើង​ផ្អែកលើ​អតិថិជន​សកម្ម​របស់​ដែល​កំពុងតែ​ប្រើប្រាស់​សេវាកម្ម​នៅក្នុង​ធនាគារ​យើង​ស្រាប់។ ម្យ៉ាង​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី … Read more

21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

សុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល ឡា រ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។ 1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។ 2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។ 3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។ 4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី … Read more

ចុងភៅ ដ៏ល្បីនៅប្រទេសបារាំងនឹងមកចម្អិនម្ហូបសម្រាប់ភ្ញៀវរបស់ភោជនីយដ្ឋានតូប៉ាហ្ស

រយៈពេលកន្លងមកភោជនីយដ្ឋាន តូប៉ាហ្ស តែងតែអញ្ជើញចុងភៅល្បីៗលំដាប់អន្ដរជាតិ នៅជុំវិញពិភពលោកមកចម្អិនអាហារពេលល្ងាចសម្រាប់ការទទួលទានរបស់ភ្ញៀវ។ នៅថ្ងៃទី 27 ខែមេសាខាងមុខនេះ តូប៉ាហ្ស បានអញ្ជើញលោក Nicolas ជាចុងភៅមានបទពិសោធន៍ក្នុងការចម្អិនអាហារក្នុងភោជនីយដ្ឋានធំៗនៅប្រទេសបារាំង និងជាប់ជាតារាចម្អិនម្ហូប Michelin តាំងពីឆ្នាំ2009 មកធ្វើការចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់ៗបរិភោគផងដែរ។ នៅក្នុងឱកាសដែលលោក Nicolas មកចម្អិនម្ហូបសម្រាប់ភ្ញៀវសំខាន់របស់ភោជនីយដ្ឋាន តូប៉ាហ្ស នោះលោកនឹងធ្វើការបណ្ដុះបណ្ដាលជំនាញចម្អិនម្ហូបបែបស្ដង់ដារអន្ដរជាតិដល់ចុងភៅរបស់ភោជនីយដ្ឋាន តូប៉ាហ្ស ដែលដឹកនាំដោយមេចុងភៅ លោក ពៅ សុភក្រ័្ដ ដើម្បីឱ្យទទួលបានជំនាញចម្អិនម្ហូបកាន់តែខ្ពស់បន្ថែមទៀត។ លោក Nicolas មានអាយុ 40 ឆ្នាំជាចុងភៅមានប្រភពចេញពីតំបន់សមុទ្រ មេឌីទែរ៉ាណេ នៃប្រទេសបារាំងក្នុងតំបន់ Burgundy យាយរបស់គាត់ជាជនជាតិអ៊ីតាលី បានរកឃើញគ្រឿងផ្សំបែបសាមញ្ញាដំបូងគេមកធ្វើជាម្ហូបដ៏អស្ចារ្យ។ ស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកបានឆ្លងកាត់ការងារចម្អិនម្ហូបនៅតាមបណ្ដាភោជនីដ្ឋានល្បីៗជាច្រើននៅប្រទេសបារាំងដូចជា Le Prieure នៃទីក្រុង Avignon, La Rotonde នៃទីក្រុង Lyon និង Auberge de Vieux Puits។ នៅឆ្នាំ2008 លោកក៏បានបង្កើតភោជនីដ្ឋានផ្ទាល់ខ្លួនមួយឈ្មោះថា Auberge de le … Read more