លោក Alan Pardew បានទទួលលទ្ធផលតបមកវិញសម្រាប់ការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន 8លើកជាប់ៗគ្នាតាមរយៈការចាកចេញពីតំណែងក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប West Bromwich Albion ដោយការព្រមព្រៀងគ្នាទាំងសងខាង កាលពីថ្ងៃចន្ទ។
ខណៈដែលគ្រូបង្វឹកជំនួយ John Carver ក៏នឹងចាកចេញដែរនោះ ក្លិប West Bromបានឱ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា៖ «West Bromwich Albion និងលោក Alan Pardew បានយល់ព្រមចែកផ្លូវគ្នា ក្រោយពីការពិភាក្សាផ្សេងៗរវាងភាគីទាំង 2រួចរាល់ហើយ»។ West Bromបានបន្ថែមទៀតថា៖ «ក្លិបសូមថ្លែងអំណរគុណដល់លោក Alan និងលោក John សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ និងសូមជូនពរឱ្យអ្នកទាំងពីរជួបតែសំណាងល្អនៅថ្ងៃអនាគត»។ លោក Darren Moore គ្រូបង្វឹកនៃក្រុមឈុតធំ នឹងកាន់តំណែងបន្តរហូតទាល់តែមានការប្រកាសជាថ្មីណាមួយទៀត។
លោក Pardew អតីតអ្នកចាត់ការទូទៅរបស់ក្លិប Reading, Charlton Athletic, West Ham, Southampton, Newcastle United និង Crystal Palace ចូលកាន់តំណែងជំនួសលោក Pulis បានត្រឹមតែ 4ខែប៉ុណ្ណោះ៕
សម្ពាធផ្សេងៗ នឹងត្រូវកើតមានឡើងចំពោះលោក Zinedine Zidane ម្តងទៀត នៅពេលដែលក្រុម Real Madrid របស់លោកត្រូវធ្វើដំណើរទៅកាន់ទីក្រុង Turin ក្នុងការប្រកួតដ៏សំខាន់នៅរាត្រីថ្ងៃអង្គារនេះ។ លោក Zidane បាននិយាយកាលពីសប្តាហ៍មុនថា លោកចង់បន្តដឹកនាំក្លិប Real ប៉ុន្តែ បច្ចុប្បន្នបំណងរបស់លោកនឹងត្រូវអាស្រ័យទៅលើការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុមដ៏ធំមួយនេះ ជាមួយនឹងក្រុម Juventus។
Real នឹងត្រូវប៉ះជាមួយអតីតក្លិបរបស់លោក Zidane ក្នុងការប្រកួតជើងទី1 នៃវគ្គ 8ក្រុមចុងក្រោយនារាត្រីនេះ ដោយដឹងថា រដូវកាលរបស់ពួកគេ និងអនាគតរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ នឹងស្ថិតលើការឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឬក៏អត់។ ការមានឱកាសយ៉ាងស្តួចស្តើងក្នុងការការពារពានក្របខ័ណ្ឌ La Liga រួមទាំងការធ្លាក់ចេញពីពាន Copa del Rey មានន័យថា បច្ចុប្បន្ន ពួកគេនៅសល់ត្រឹមតែ 1យុទ្ធនាការទៀតប៉ុណ្ណោះក្នុងការប្រជែងដណ្តើមពាននៅរដូវកាលនេះ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Real កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អនាពេលថ្មីៗនេះ។ Real ដណ្តើមបានជ័យជម្នះ 10លើក ក្នុងចំណោមការប្រកួត 11លើកចុងក្រោយរបស់ពួកគេ ក្នុងនោះរាប់បញ្ចូលទាំងការយកឈ្នះលើក្រុម PSG ផងដែរ។ ពួកគេបានស៊ុតបាល់បញ្ចូលទី 36គ្រាប់ក្នុងការប្រកួតទាំង 11លើកនោះ ដែលមានន័យថា ជាមធ្យមពួកគេរកបាន 3គ្រាប់ក្នុងមួយប្រកួត។ ខ្សែប្រយុទ្ធ Lucas Vazquez បានឱ្យដឹងថា៖ «ការប្រកួតនេះកើតចំពេលដ៏ល្អសម្រាប់យើង។