Author: វល័ក្ខ

  • ការទូទាត់​ប្រាក់​តាម​អន​ឡាញ​កើនឡើង តើ​អាច​ប៉ះពាល់​ដល់​ធនាគារ​ដែរ​ឬទេ?

    ការទូទាត់​ប្រាក់​តាម​អន​ឡាញ​កើនឡើង តើ​អាច​ប៉ះពាល់​ដល់​ធនាគារ​ដែរ​ឬទេ?

    ស្រប​ពេលដែល​បច្ចេកវិទ្យា​មានការ​រីកចម្រើន​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់។

    ដូច្នេះ​គេ​សួរថា តើ​ប្រព័ន្ធ​ទូទាត់​បែបនេះ អាច​បង្ក​ហានិភ័យ​ដល់​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែរឬទេ?

    លោក ជា សេរី​វ​ឌ្ឍ ជា​អតីត​ប្រធាន​ផ្នែក Business Process Automation នៃ​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​បានឱ្យដឹងថា ឆ្លងកាត់​បទពិសោធរ​បស់​ក្រុមហ៊ុន Alipay ដែលជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​នោះ ធ្លាប់បាន​បង្ក​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​ចិន​ដោយសារតែ​ប្រព័ន្ធ​ថ្មី​នេះ​បានផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​ឱ្យ​អាច​ចាយប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ទិញ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​ចិន ដោយ​មិនចាំបាច់​យក​សាច់​ប្រាក់សុទ្ធ​ទៅតាម​ខ្លួន​ឡើយ។

    លោក​បាន​បញ្ជាក់ថា ប្រព័ន្ធ នេះ​ផ្តល់​ភាពងាយស្រួល​បំផុត ដោយ​គ្រាន់តែ​អតិថិជន​យកប្រាក់​ទៅ​ដាក់​ក្នុង​បញ្ជរ​ដាក់​ប្រាក់​របស់​ក្រុមហ៊ុន​Alipay ឬ​នៅ​ធនាគារ​ណាមួយ​ដែលជា​ដៃ​គួ ហើយ​គ្រាន់តែ​ដាក់​កាត​Alipayតាម​ខ្លួន​ប៉ុណ្ណោះ។ អតិថិជន​មិនចាំបាច់​ដាក់​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន​នោះទេ តែ​អាច​ទិញ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ មិនថាតែ​ទំនិញ​ដែលជា​សម្ភារ​ប្រើប្រាស់ ដូចជា​គ្រឿង​អេឡិចត្រូនិក រួមមាន​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ ឬ​សូម្បីតែ​ទិញ​ផ្លែឈើ ថ្នាំពេទ្យ ឬ​ជិះ​តាក់ស៊ី ក៏​អាច​ប្រើ​កាត Alipay ដើម្បី​ទូទាត់​ប្រាក់​បានដែរ។

    អ្វីដែល​ធ្វើឱ្យ​ Alipay មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ប្រទេស​ចិន​នោះ គឺ​ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅលើ​ទីផ្សារ​ដែលជា​ការផ្តល់​ទំនុកចិត្ត ក៏ដូចជា​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែរ ហើយ​អតិថិជន​ដែល​ប្រើ​សេវា​ Alipay នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ជាពិសេស​នៅពេល​ទិញ​ទំនិញផ្សេងៗតាម​អន​ឡាញ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដែល​ធ្វើឱ្យ​អតិថិជន​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការដាក់​ប្រាក់​ក្នុង​ធនាគារ​មក​ប្រើ​សេវាកម្ម ​Alipay នេះ​ម្ដងវិញ។

    លោក​បន្តថា ងាក​មក​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ក៏មាន​ការកើនឡើង​ផងដែរ​តាម​បណ្តា​ប្រតិបត្តិការ​របស់​ធនាគា​រ​មួយចំនួន និង​ប្រព័ន្ធ​ទូទាត់​ប្រាក់ផ្សេងៗ ដូចជា​ប្រព័ន្ធ​ទូទាត់ Pay go និង​ប្រព័ន្ធ​ទូទាត់ Pi Pay ដែល​ទើប​ចូលមក​ដល់ទី​ផ្សារ​កម្ពុជាថ្មីៗក៏​អាច​ទាក់ទាញ​អតិថិជន​ឱ្យប្រើ​ប្រាស់​សេវាកម្ម​របស់ខ្លួន​បានដែរ ដោយសារ​វា​បានផ្តល់​នូវ​ភាពងាយស្រួល​ក្នុង​ការទិញ​ទំនិញផ្សេងៗ ហើយ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​តាមរយៈ​ការបញ្ចុះ​តម្លៃ​លើ​ការទូទាត់​ទំនិញ​រហូតដល់ 50%ក៏មានដែរ។

    នៅក្នុង​ទីផ្សារ​កម្ពុជា ធនាគារ​មួយចំនួន​មិនទាន់បាន​ដាក់ឱ្យ​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ​បែបនេះ​នៅឡើយ​ទេ ដោយ​ភាគច្រើន​មានតែ​ការផ្តល់​ប្រាក់កម្ចី​ទៅដល់​អតិថិជន និង​ការដាក់​ប្រាក់​បញ្ញើ​តែប៉ុណ្ណោះ ក្រៅពីនេះ​មាន​ធនាគារ​មួយចំនួន​បានធ្វើ​Promotion លើ​ការចាយ​តាម Visa Card និង Master Card ខ្លះៗដែរ តែ​នៅ​មិនទាន់​ទូលំទូលាយ​នៅឡើយ​ទេ។ ប្រសិនបើ​ធនាគារ​មិនមាន​ការកែប្រែ និង​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​នេះ​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម​អន​ឡាញ​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នៅលើ​ទីផ្សារ​កម្ពុជា អាច​នឹង​បង្ក​ហានិភ័យ​ទៅដល់​វិស័យ​ធនាគារ ដូច​នៅក្នុង​ប្រទេស​ចិន​ដែរ។

    ជាមួយគ្នានេះដែរ លោកស្រី សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត​នៃ​ធនាគារ​អេស៊ីលីដា បាន​មានប្រសាសន៍ថា សម្រាប់​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា គួរតែ​ធ្វើការ​កែលម្អ​សេវាកម្ម​របស់ខ្លួន​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន កុំឱ្យ​អតិថិជន​ងាក​ទៅប្រើ​ប្រាស់​សេវាកម្ម​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ Online ដែល​កំពុងមាន​វត្តមាន​កាន់តែ​ច្រើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

    សម្រាប់​ធនាគារ​អេស៊ីលីដា យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន តាមរយៈ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​នោះឡើយ។ កាលពីដើមឆ្នាំ2017 ធនាគារ​អេស៊ីលីដា​បាន​បង្កើត​សេវាកម្ម​ថ្មី​មួយទៀត គឺ​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត (Acleda Unity ToanChet) ដែល​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​សម្រាប់​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​មិន​ត្រឹមតែ​បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ទូទាត់​វិក្កយបត្រ​អ៊ី​ន​ធើ​ណិ​តផ្សេងៗប៉ុណ្ណោះ​ទេ សូម្បីតែ​ការទិញ​ទំនិញផ្សេងៗនៅតាម​ផ្សារ ការ​ជិះ​តាក់ស៊ី ជិះ​ម៉ូតូ​កង់​បី និង​ទូទាត់​ទំនិញផ្សេងៗជាច្រើន​មុខ​ទៀត ក៏​អាច​ទូទាត់​តាម​ប្រព័ន្ធ​អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត​នេះ​បានដែរ មិនចាំបាច់​ដាក់​ប្រាក់សុទ្ធ​តាម​ខ្លួន​ឡើយ។

    នៅ​ប្រទេស​កម្ពុជា គេ​សង្កេតឃើញថា មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​នៅ​មិនទាន់បាន​កែប្រែ​សេវាកម្ម​របស់ខ្លួន​ដើម្បីឱ្យ​អតិថិជន​បាន​ចាយប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​នៅឡើយ​ទេភាគច្រើន​មានតែ​ការដាក់​ប្រាក់​បញ្ញើ និង​ផ្តល់​ប្រាក់កម្ចី ឬ​បង្កើត​ទូ ​ATM ឱ្យ​អតិថិជន​ដក​សាច់ប្រាក់​នៅតាម​ទីប្រជុំជន​ប៉ុណ្ណោះ ហើយ​បើសិន​នៅតែ​មិន​កែប្រែ​ដូច្នេះ ពួកគេ​អាច​នឹងរង​ហានិភ័យ ដោយ​អតិថិជន​នឹង​ងាក​ទៅប្រើ​ប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​កំពុង​ចូលមក​ដល់ទី​ផ្សារ​កម្ពុ​ជា​កាន់តែច្រើនឡើងៗនេះ​មិន​ខាន៕

  • តោះ​ទៅ​ទស្សនា តារា​ប្រុស​ស្រីល្បីៗក្នុង​កម្មវិធី​ជប់លៀង Huawei ស​ង្ក្រា​ន​ឆ្នាំ​ថ្មី

    តោះ​ទៅ​ទស្សនា តារា​ប្រុស​ស្រីល្បីៗក្នុង​កម្មវិធី​ជប់លៀង Huawei ស​ង្ក្រា​ន​ឆ្នាំ​ថ្មី

    ភ្នំពេញ៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន ឈានមុខ​លំដាប់​ពិភពលោក Huawei ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​ពិធី “Huawei ស​ង្ក្រា​ន​ប្រ​ម៉ូ​សិន” ដើម្បី​ថ្លែងអំណរគុណ​ដល់ មិត្ត​អ្នកសារព័ត៌មាន ជាង​ថតរូប និង សិល្បករ សិល្បការិនី ក៏ដូចជា​បង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20, Huawei nova 3e, Huawei Y9 2018 និង​Huawei Y7 pro 2018 នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) និង

    ភោជនីយដ្ឋាន Hard Rock Café Phnom Penh អគារ Exchange Square កាលពី​យប់​ថ្ងៃទី០៩ មេសា​ឆ្នាំ ២០១៨ កន្លងទៅនេះ។

    ក្នុង​កម្ម​ពិធី​ពិសេស​នេះ ក្រុមហ៊ុន Huawei បាន​អញ្ជើញ​នូវ​ភ្ញៀវកិត្តិយស និង​ប្រិយមិត្ត​ដៃគូ​សារព័ត៌មាន ជាច្រើន ដែល​តែងតែ​គាំទ្រ នូវ​ស្មា​ត​ហ្វូ​ន​របស់ Huawei ព្រមទាំង​មានការ អញ្ជើញ​ចូលរួម ពី​តារាល្បីៗ ក្នុងប្រទេស​កម្ពុជា សរុប​ជាង ៧០នាក់។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei បាន​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី Huawei P20, Huawei nova 3e (P20 Lite), Huawei Y9 2018, Huawei Y7 Pro 2018 ដែលជា​ទូរ​សព្ទ ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សម្រាប់​អ្នកប្រើប្រាស់។

    លោក អែម យុទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ Huawei ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Huawei រៀបចំ​កម្មវិធី Huawei ស​ង្ក្រា​ន​ថ្មី​នេះ​ឡើង​គឺ​ដើម្បី​រឹតចំណង​មិត្តភាព ដៃគូរ​សហការ​យូរអង្វែង និង​ថ្លែងអំណរគុណ​ដល់​មិត្ត​អ្នកសារព័ត៌មាន ជាង​ថតរូប និង​សិល្បករ សិល្បការិនី ក៏ដូចជា​អតិថិជន​ដែល​តែងតែ​គាំទ្រ ស្មា​ត​ហ្វូ​ន Huawei គ្រប់​ស៊េរី គ្រប់​ម៉ូ​ដែល កន្លងមក រហូត​ធ្វើ​ឲ្យ ក្រុមហ៊ុន​ទទួលបាន​កេ​រ្តិ៏​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ។

    “ឆ្នាំ​ថ្មី ជោគជ័យ​ថ្មី ឡើង​ស៊េរី​ទូរ​សព្ទ​ថ្មី​ជាមួយនឹង Huawei គឹ Huawei nova 3e, Huawei Y9 2018, Huawei Y7 Pro 2018,” លោក  អែម យុទ្ធ បន្ថែម “ឆ្នាំ​ថ្មី ក្រុមហ៊ុន Huawei សូម​ជូនពរ​លោក លោកស្រី ភ្ញៀវកិត្តិយស មិត្ត​អ្នកសារព័ត៌មាន ជាង​ថតរូប​អាជីព សិល្បករ សិល្បការិនី ឲ្យ​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ សុ​វត្ថ​ភាព រក​ទទួលទាន​មានបាន កុំបី​ខាន។

    តាំង​នាម​ឲ្យ មិត្ត​អ្នក​សិល្បករ សិល្បការិនី និង​ភ្ញៀវ​ក​តិ្ត​យស អ្នកនាង សាន​សា​ណា ពិធី​ការិនី សម្បូរ​វោហា​សព្ទ​បាន​ឲ្យ​ដឹងថា “នាង​ខ្ញុំ​ពេញចិត្ត និង​ស្រឡាញ់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 3e, Huawei Y9 2018 និង Huawei Y7 Pro 2018 គឹ​សុទ្ធ​ដែលស្អាតៗ មាន​សត​ម្ថ​ភាព និង​គុណភាព​ខ្ពស់ ហើយ​តម្លៃ​សមរម្យ​បំផុត! ឆ្នាំ​ថ្មី​ដូរ​ទូរ​សព្ទ​ថ្មី​ជា មួយ​នឹង Huawei”។

    កម្មវិធី ជប់លៀង “Huawei ស​ង្ក្រា​ន​ឆ្នាំ​ថ្មី” ត្រូវបាន​បញ្ចប់​ទៅដោយ រលូន ក្រោម​កម្រ​អាហារ សាមគ្គី ជា​លក្ខណៈ​គ្រួសារ Huawei នៅក្នុង​ភោជនីយដ្ឋាន លំដាប់​ពិភពលោក Hard Rock Café Phnom Penh៕

  • គោលដៅ​ចេញដំណើរ​សម្រាប់​អ្នកជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ

    គោលដៅ​ចេញដំណើរ​សម្រាប់​អ្នកជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ

    ជា​រៀងរាល់ឆ្នាំ​រដ្ឋាភិបាល​តែងតែ​ចេញ​សារា​ចរណ៍​ណែនាំ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​កុំឱ្យ​ដំឡើងថ្លៃ​សំបុត្រ​ដល់​អ្នក​ដែល​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ប៉ុន្តែ​យើង​សង្កេតឃើញថា មាន​ក្រុមហ៊ុន​មួយចំនួន​តូច និង​រថយន្តឈ្នួល (តាក់ស៊ី) នៅតែ​បន្ត​ការដំឡើងថ្លៃ​ដដែល ដូច្នេះហើយ​ទើប​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្តក្រុង​ចំនួន 60គ្រឿង​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចំនួន 5ខ្សែ រយៈពេល 7ថ្ងៃ ចាប់ពី​ថ្ងៃទី12 ដល់​ថ្ងៃទី18 មេសា ឆ្នាំ2018។

    ខាងក្រោមនេះ គឺជាទីតាំង​សម្រាប់​ចេញដំណើរ និង​ពេលវេលា​៖

  • Salah ជួយ​ឱ្យ​ក្រុម Liverpool ទម្លាក់ Man City ខណៈ​លោក Guardiola ត្រូវបាន​បណ្តេញចេញ

    Salah ជួយ​ឱ្យ​ក្រុម Liverpool ទម្លាក់ Man City ខណៈ​លោក Guardiola ត្រូវបាន​បណ្តេញចេញ

    Mohamed Salah និង​Roberto Firmino សុទ្ធសឹង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ដូចគ្នា ខណៈដែល​ក្រុម Liverpool បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ 1គ្រាប់ ដើម្បី​ផ្តួល​ក្រុម Manchester City ក្នុង​លទ្ធផល 2-1ក្នុងការ​ប្រកួត​ជើង​ទី2 នៃ​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ កាលពី​អង្គារ។

    ក្រុម Liverpool បាន​ឈានទៅ​កាន់ការ​ប្រកួត​នា​កីឡដ្ឋាន Etihad នេះ ទាំង​ការជឿជាក់ ក្រោយពី​ពួកគេ​បាន​នាំមុខ​ក្នុង​លទ្ធផល 3-0 ពី​ការប្រកួត​កាលពី​ជើង​ទី1 ប៉ុន្តែ ខ្សែប្រយុទ្ធ Gabriel Jesus បានធ្វើឱ្យ​ក្រុម​ភ្ញៀវ​ភិតភ័យភ្លាមៗ ក្រោយពី​រក​គ្រាប់​បាល់​បាន 1គ្រាប់ នៅ​នាទី​ទី2។

    ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ​មាន​អារម្មណ៍​ខឹងសម្បា​យ៉ាងខ្លាំង ក្រោយពី​គ្រាប់​បាល់​របស់​ខ្សែបម្រើ​ស្លាប​ដ៏​មាន​ឥទ្ធិពល Leroy Sane មិនត្រូវ​បាន​យក​ជា​ផ្លូវការ​ដោយ​ចាត់ទុកថា ជា​បាល់ Offside នៅ​មុនពេល​បញ្ចប់​តង់​ទី1 ខណៈដែល​ពួកគេ​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែម​ទៀតឡើយ។ លទ្ធផល​នេះ មានន័យថា ក្រុម​ហង្ស​ក្រហម Liverpool បានទទួល​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ក្នុង​លទ្ធផល​ទាំង2ជើង 5-1។

    លោក Guardiola ត្រូវបាន​បង្ខំ​ឱ្យទៅ​អង្គុយ​ទស្សនា​ការប្រកួត​តង់​ទី2 ពី​កៅអី​របស់​អ្នកទស្សនា ក្រោយពី​ត្រូវបាន​បណ្តេញចេញ​សម្រាប់​ការតវ៉ា​របស់លោក​ក្នុងពេល​សម្រាក​តង់​ទី1 ខណៈដែល​ក្តី​សុបិន​របស់​ក្រុម Man City ក្នុងការ​ឈ្នះ​ពាន Champions League ជា​លើក​ទី1 ត្រូវបាន​កម្ទេច​ក្នុង​រដូវ​កាល​មួយ​ផ្សេងទៀត៕

     

    ប្រភពពី៖ The Sun

  • Romaទម្លាក់ Barcelona ក្រោយពី​ធ្វើការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់

    Romaទម្លាក់ Barcelona ក្រោយពី​ធ្វើការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់

    ខ្សែការពារ Kostas Manolas បាន​ជួយ​ឱ្យ​ក្រុម Roma ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Barcelona នា​កីឡដ្ឋាន StadioOlimpico កាលពី​ថ្ងៃ​អង្គារ។

    លទ្ធផល​ក្នុងការ​ប្រកួត​ជើង​ទី2នេះ បានធ្វើឱ្យ​ក្រុម Roma ឈានទៅ​វគ្គ​បន្ត​ដោយសារតែ​គ្រាប់​បាល់​ក្រៅ​ទឹកដី ក្រោយ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 4-1 ក្នុងការ​ប្រកួត​កាលពី​ជើង​ទី1។ Manolas ដែល​រួម​ជាមួយនឹង​ប្រធាន​ក្រុម Daniele De Rossi ដែល​បានធ្វើឱ្យ​បាល់​ចូល​ទី​ខ្លួនឯង 2គ្រាប់​នា​កីឡដ្ឋាន Camp Nou កាលពី​សប្តាហ៍​មុន​នោះ បានទទួល​នូវ​ការ​សាទរ​យ៉ាងខ្លាំង​ពី​មិត្ត​រួម​ក្រុម​របស់គេ ក្រោយពី​បាន​រក​គ្រាប់​បាល់​ឈ្នះ​នៅ​រយៈពេល 8នាទីចុងក្រោយ ដើម្បី​ធ្វើឱ្យ​អ្នកគាំទ្រ Roma អបអរ​យ៉ាង​ខ្លាំងក្លា និង​បានធ្វើឱ្យ​ក្រុម Barcelona ស្ទើរតែ​មិន​ជឿ​លើ​អ្វីដែល​បានកើត​ឡើង​ចំពោះ​ពួកគេ។

    ក្រោយពី​រាត្រី​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Serie A មួយ​នេះ ដែល​បាន​ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប ជា​លើក​ទី1 ក្នុង​រយៈពេល 3ទសវត្សរ៍​នោះ Manolas បាន​និយាយថា៖ «អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ​គឺថា យើង​បាន​ឈានទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។ យើងទាំងអស់គ្នា​មានការ​ជឿជាក់ យើង​មិនបាន​គិតពី​ការប្រកួត​កាលពី​ជើង​ទី1 និង​ការជួប​សំណាង​មិនល្អ​ឡើយ»៕

    ប្រភពពី៖ Sport24

  • កម្ពុជា-វៀតណាម​ចុះ​កិច្ចព្រមព្រៀង​លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា

    កម្ពុជា-វៀតណាម​ចុះ​កិច្ចព្រមព្រៀង​លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា

    ក្នុង​គោលដៅ​ការពារ​ការ​កិបកេង​បន្លំ​យកពន្ធ​ក្រៅផ្លូវការ រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​មួយ​កាលពី​សប្តាហ៍​មុននេះ​ដើម្បី​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា។

    កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា ដោយ​ឯកឧត្តម ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ជាមួយ​ឯកឧត្តម Tran Zuan Ha អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម។

    គួរ​បញ្ជាក់ថា នេះ​ជា​កិច្ចព្រមព្រៀង​លើក​ទី5ហើយ ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប្រទេសជិតខាង ដោយ​កន្លងមក​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​រួច​ជា​បន្តបន្ទាប់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សិង្ហ​បុរី សាធារណរដ្ឋ​ប្រជាមានិត​ចិន រាជរដ្ឋាភិបាល​នៃ​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​យ៉ាង​ឌី-ពើរ​តួន នៃ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម និង​រាជរដ្ឋាភិបាល​ថៃឡង់​ដ៍ ហើយ​ដើម្បីឱ្យ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ប្រទេស​ដៃគូ​មួយចំនួនទៀត ដូចជា​ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េ និង​ជប៉ុន​ជាដើម៕

  • ប្រាកដ​ណាស់​ថា OPPO F7 មកដល់​កម្ពុជា​ហើយ!

    ប្រាកដ​ណាស់​ថា OPPO F7 មកដល់​កម្ពុជា​ហើយ!

    បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​អំពី​ការមកដល់​របស់ OPPO F7 ពេលនេះ​ប្រាកដ​ណាស់​ថា OPPO F7 នឹងត្រូវ​បាន​នាំយកមក​លក់​នៅ​ប្រទេស​កម្ពុជាឆាប់ៗនេះ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO Cambodia ដែល​បាន​ផ្លាស់ប្តូរ cover របស់ខ្លួន​ពី OPPO F5 មក​ដាក់​រូប OPPO F7 វិញ។

    នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO  ថ្ងៃទី៦ មេសា​នេះ គេ​ឃើញ​មានការ​ផ្លាស់ប្តូរ cover ដែលមាន​រូប​ទូរស័ព្ទ OPPO F7 និង ពាក្យ​ថា “25 MP” អមដោយ​ឃ្លា​មួយ​ថា “Selfie ដោយ​បច្ចេកវិទ្យា AI ថតរូប​ពិត​របស់​អ្នក” ដែល​សំដៅ​ទៅដល់​ទំហំ​កា​ម៉េ​រ៉ា​ខាងមុខ​របស់​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ ដែល​អាច​ផ្តល់​គុណភាព​រូបថត​ច្បាស់​ស្អាត​ដូច​ពណ៌​ធម្មជាតិ​ពិត។

    មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​បាន​សាកសួរ​ពី​តម្លៃ​និង​ការមកដល់​នៃ​ទូរស័ព្ទ នៅក្នុង​ប្រទេស​កម្ពុជា។ ម្នាក់ៗហាក់ដូចជា​ចាប់អារម្មណ៍​ចង់​ប្រើប្រាស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ខ្លាំងណាស់។

    បើ​គេ​ក្រលេកមើល​ទៅតាម​ហាង​លក់​ទូរស័ព្ទធំៗជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​វិញ គេ​នឹង​ឃើញថា​ស្លាក​ប៉ាណូធំៗដែលមាន​រូប​ទូរស័ព្ទដៃ OPPO F7 ត្រូវបាន​បំពាក់​នៅ​ពីមុខ​ហាង​តែម្តង ដោយ​ហាង​ខ្លះ​មាន​ដាក់​រូប​ទូរស័ព្ទ​ជាមួយនិង​របស់​តារា​ស្រី​ល្បីឈ្មោះ​គឺ​អ្នក​ពេជ្រ សោភា​ហើយ​ខ្លះទៀត​ក៏បាន​ដាក់​រូប​រប​ស់បុ​រស​សង្ហា​សម្តី​ផ្អែម​Step និង​ខ្លះទៀត​ដាក់​រូប​ស្រី​ស្អាត រ៉េត ស៊ូ​ហ្សា​ណា ដែល​សុទ្ធតែជា​តារា​តំណាងអោយ​ក្រុមហ៊ុន​OPPO ។

    ប៉ុន្តែ​ទោះជា​មានការ​គាំទ្រ​យ៉ាង​គគ្រឹកគគ្រេង​ពី​អតិថិជន​ក្នុងស្រុក​យ៉ាង​ក៏ដោយ ខាង​ក្រុមហ៊ុន OPPO  នៅតែ​មិនទាន់​បង្ហាញ​ពី​តម្លៃ​និង​កាលបរិច្ឆេទ​នៃ​ការមកដល់​របស់ OPPO F7 មកកាន់​ប្រទេស​កម្ពុជា​នៅឡើយ​ទេ។ ក្រុមហ៊ុន​ត្រឹមតែ​ឲ្យ​ដឹងថា​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​នេះ នឹង​មកដល់​នៅពេលឆាប់ៗនេះ។

    គួរ​រំលឹក​ផងដែរ​ថា OPPO F7 ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​មុខ​ទំហំ២៥ មេ​ហ្គា​ភិ​ច​សែ​ល ដែលជា​កាមេរ៉ា​ស៊ែ​ល​ហ្វី​ដំបូងបង្អស់​មាន​ទំហំ​ធំជាងគេ សម្រាប់​ការថត​ស៊ែ​ល​ហ្វី​ស្អាត​បែប​ធម្មជាតិ​នៅពេល​ថ្ងៃ និង​ស៊ែ​ល​ហ្វី​ច្បាស់​ល្អ​ទោះ​នៅពេល​យប់​ក៏ដោយ។ មិនតែប៉ុណ្ណោះ កាមេរ៉ា​មុខ​របស់ F7 ក៏មាន​បំពាក់​នូវ​បច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែល​ធ្វើ​ឲ្យ ការថត​ស៊ែ​ល​ហ្វី​របស់​អ្នក​កាន់តែ​អស្ចារ្យ។  ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ មាន​អេក្រង់​ធំ​ពេញ​ទំហំ 6.23  អ៊ីង និង​សមាមាត្រ 19:9 (Notch Screen) ដែលជា​ស្មា​ត​ហ្វូ​ន​ផ្តល់នូវ​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​ការ​ទស្សនា​វីដេអូ​និង​រូបភាពផ្សេងៗ ហើយ​ចំនុច​ពិសេស​ទាំងនេះ​ក៏​កំពុង​វាយលុក​ទីផ្សា​នៅក្នុង​ប្រទេស​ឥណ្ឌា​យ៉ាង​ក្តៅគគុក​ផងដែរ។

    បើ​ចង់ដឹងថា​តើ OPPO F7 នឹង​មកដល់​នៅពេលណា​នោះ​មានតែ​តាមដាន​មើល​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OPPO ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា​ក៏​ប្រហែលជា​ចុងខែ​នេះ​លោកអ្នក​ពិតជា​អា​ចក​ម្ម៉​ង់ OPPO F7 ថ្មី​នេះ​បាន​ហើយ បើ​យើង​មើល​ទៅតាម​ដំណើរការ​ពីមុនមក​របស់​ក្រុមហ៊ុន OPPO។ តោះ​សាក​ចូលរួម​ទាយ​តម្លៃ​របស់ OPPO F7 ទាំងអស់គ្នា ថា​តើ​តម្លៃ​ប៉ុន្មាន​ដែរ​នៅពេល​មាន​លក់​លើ​ទីផ្សារ​នោះ?

  • OPPO F7 នៅតែ​រក្សា តំណែង​ជា «អ្នកឯកទេស​ស៊ែ​ល​ហ្វី​ឈាន​មុនគេ» ដែលមាន​កាមេរ៉ា​មុខ​រហូតដល់ 25MP!!

    OPPO F7 នៅតែ​រក្សា តំណែង​ជា «អ្នកឯកទេស​ស៊ែ​ល​ហ្វី​ឈាន​មុនគេ» ដែលមាន​កាមេរ៉ា​មុខ​រហូតដល់ 25MP!!

    ខណៈពេលដែល​ការថតរូប​ស៊ែ​ល​ហ្វី​ក្លាយជា​រឿង​មួយ​កំពុង​ពេញនិយម​បំផុត​នៅក្នុង​បណ្តាញ​សង្គម OPPOក៏បាន​ក្លាយជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់​ដែលមាន​កាមេរ៉ា​មុខ​ល្អ​ដាច់​គេ ជាពិសេស​គឺ OPPOស៊េរី F តែម្តង ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​ថត​ស៊ែ​ល​ហ្វី​បាន​យ៉ាងច្បាស់​ល្អ។

    ភាពជោគជ័យ​ទាំងនេះ​គឺ​កើតចេញពី​ការប្រឹងប្រែង​ឥតឈប់ឈ​របស់​ក្រុមហ៊ុន​OPPO ក្នុងការ​ផលិត​នូវ​ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​មុខ​ល្អ​ជាងគេ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់់​មួយ។ ជាក់ស្តែង​នៅ​ដើមឆ្នាំ២០១៦ ក្រុមហ៊ុន​OPPO បាន​បញ្ចេញ​នូវ OPPO F1  ដែលមាន​កាមេរ៉ា​មុខ​រហូតដល់​ទៅ៨មេ​ហ្កា​ភិ​ច​ស៊ែ​ល បន្ទាប់មក​នៅ​ចុងឆ្នាំ២០១៦ OPPO F1s និង OPPO F1 plus ក៏ត្រូវ​បានចេញ​លក់​នៅ​លើ​ទីផ្សារ​ដោយ​កាមេរ៉ា​កើនឡើង​ទ្វេ​រដង​រហូតដល់​ទៅ១៦មេ​ហ្កា​ភិ​ច​សែ​ល ដែល​អាច​និយាយបានថា​ជា​កាមេរ៉ា​មុខធំ​ជាងគេ​និង​ដំបូង​គេ​ក្នុងអំឡុង​ពេលនោះ។

    ដោយឡែក​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៧ OPPO F3 និង OPPO F3 plus ត្រូវ​ចេញលក់​ដោយមាន​កាមេរ៉ា​ស៊ែ​ហ្វី​ភ្លោះ​គឺ១៦ និង ៨ មេ​ហ្កា​ភិ​ច​ស៊ែ​ល ដែល​កាន់តែ​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ស៊ែ​ហ្វី​តែឯង និង​អាច​ស៊ែ​ហ្វី​ជា​ក្រុម​បាន​ដោយ​មិន​បាត់​នរណាម្នាក់​ឡើយ ក៏​ព្រោះតែ​កាមេរ៉ា​ស៊ែ​ហ្វី​អាច​ពង្រីក​ឡេ​ន​ធំ​ទូលាយ​បាន​យ៉ាង​ល្អ។ ក្រុមហ៊ុន OPPO មិន​បញ្ឈប់​ការច្នៃប្រឌិត​របស់ខ្លួន​ត្រឹម​នេះឡើយ នៅ​ចុងឆ្នាំ២០១៧ OPPO F5 ត្រូ​រ​ចេញលក់​នៅលើ​ទីផ្សារ​ដោយមាន​ការកែលម្អរ​រិត​តែ​វិសេសវិសាល​ជាង​មុន​គឺ​កាមេរ៉ា​មានរ​រហូតដល់​ទៅ២០មេ​ហ្កា​ភិ​ច​ស៊ែ​ល ហើយ​មាន AI Beauty ដែល​អាច​អ្នកប្រើប្រាស់​ថ​ត​រូប​បាន​កាន់តែ​ស្អាត​ជាមួយ​បច្ចេកវិទ្យា​ដ៏​ថ្មី​និង​មុខ​ដំបូង​គេ។

    ចំណែក​នៅ​ឆ្នាំ២០១៨នេះ​វិញ ក្រុមហ៊ុន OPPO បាន​កំពុងតែ​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង OPPO F7 ដែលមាន​កាមេរ៉ា​រហូត​ដល់​ទៅ២៥មេ​ហ្កា​ភិ​ច​ស៊ែ​ល ព្រមទាំង​បាន​Update បច្ចេកវិទ្យា AI Beauty ទៅជា AI Beauty 2.0 ទៀតផង។ អ្វីដែល OPPO ព្យាយាម​អភិវឌ្ឍន៍​ខ្លាំង​គឺ​កាមេរ៉ា​ខាងមុខ វា​គឺជា​កាមេរ៉ា​ប្រើប្រាស់​ស៊េ​ន​ស័​រ​ធំ​បំផុត​ដំបូង​គេ របស់​ក្រុមហ៊ុន Sony គឺ​ស៊េ​ន​ស័​រ IMX576 ដែល​ចាប់​រូបភាព​ក្នុង​ទំហំ ២៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល កម្រិត Aperture f/2.0 ប្រើប្រាស់​លេន​ទូលាយ​ល្អ និង​មុខងារ HDR ចាប់​រូបភាព​ស្រស់ស្អាត​ជាមួយ​មុខងារ​ជំនួយ​សម្រស់ AI Beauty 2.0 ។ ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ មាន​អេក្រង់​ធំ​ពេញ​ទំហំ 6.23  អ៊ីង និង​សមាមាត្រ 19:9 (Notch Screen) ដែលជា​ស្មា​ត​ហ្វូ​ន​ផ្តល់នូវ​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​សម្រាប់​ការ​ទស្សនា​វីដេអូ​និង​រូបភាពផ្សេង។ OPPO F7 ក៏បាន​ផ្លាស់ប្ដូរ​ខ្នង​ខាងក្រោយ​មកជា​កញ្ចក់​ដែរ និង​ស្រោប​មកដល់​មុខ ជា​ប្រភេទ Uni-Body ប៉ុន្តែ​កាមេរ៉ា​ខាងក្រោយ​មិន​លៀន​មក​ច្រើន​ទេ ហើយក៏​ឃើញ​មាន​ស៊េ​ន​ស័​រ​ស្កេ​ន​ម្រាមដៃ​នៅ​ពីក្រោយ​តួ​ខ្នង​នោះ​ផងដែរ។ សរុបមក​ក្រុមហ៊ុន OPPO នៅតែ​ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ជានិច្ច​ផ្នែក​ស៊ែ​ហ្វី​នេះ​តែម្តង។

    គួរ​រំ​លឹ​ង​ផងដែរ​ថា​នាពេល​កន្លងមក OPPO F5 ធ្លាប់​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ដោយមាន​អតិថិជន​មិន​ថា​ជា​អ្នកប្រើប្រាស់​ទូទៅ ឬក៏​តារា​ខ្មែរ​និង​តារា​បរទេស​នោះឡើយ ដែល​ធ្វើ​ឲ្យ OPPO នៅ​រក្សា​ដំណែង​ជា «អ្នកឯកទេស​ស៊ែ​ល​ហ្វី​ឈាន​មុនគេ» បួន​ជំនាន់​បន្តបន្ទាប់​គ្នា។ ដូច្នេះ​បើ​ចង់ដឹងថា OPPO F7 ដែលជា​របកគំហើញ​ថ្មី​នៃ​កំពូល​ស្មា​ត​ហ្វូ​ត​នេះ​ល្អ​យ៉ាងណា​នោះ​សូម​រងចាំ​មើល​ទាំងអស់គ្នា​ណា។ វា​នឹង​មកដល់ឆាប់ៗនេះហើយ៕

  • ស្រា​បៀរ​ថៃ​ហ្គ័​រ​ចាប់ឆ្នោត​លើក​ទី1 ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ 2018

    ស្រា​បៀរ​ថៃ​ហ្គ័​រ​ចាប់ឆ្នោត​លើក​ទី1 ជូន​គូ​ស្វាមីភរិយា​ថ្មីក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ 2018

    រាជធានី​ភ្នំពេញ៖ កាលពី​ថ្ងៃទី 8 ខែមេសា ឆ្នាំ2018  ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​លើក​ទី១នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ ថៃ​ហ្គ័​រ នៅវេលា​ម៉ោង 8យប់ -10យប់ ដើម្បី​ផ្តល់រ​ង្វាន់​ជ័យ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ថៃ​ហ្គ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ2018   ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន។

    កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី1 នេះ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដើម្បី​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ។ រង្វាន់​ដែល​បាន​ចាប់​លើក​ទី1នេះ​គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ 1500 ដុល្លារ ចំនួន​ប្រាំ​រង្វាន់។

    គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ 1500 ដុល្លារ​គឺ៖

    1.លោក តាំង ម៉េង​ត្រី និង​លោកស្រី ចាន់ ស៊ី​និ​តា
    2.លោក សុខ ស៊ី​ប៉រ និង​លោកស្រី នី លក្ខិណា
    3. លោក ថុង រដ្ឋា និង​លោកស្រី ម៉ន សុធា​ន
    4. លោក ជិន ចាន់​ទ្រា និង​លោកស្រី រ័ត្ន ស្រី​ពេជ្រ និ
    5. លោក សិទ្ធិ សុជាតិ និង​លោកស្រី សយ នី​យ៉ា

    លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​កាសែត ឬ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Tiger Beer KH)។

    ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន 1សន្លឹក។

    គួរ​រម្លឹក​ផងដែរ​ថា ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង 70ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត សម្រាប់ ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​កម្មវិធីផ្សេង។ សម្រាប់​ឆ្នាំ 2018 នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ​កំប៉ុង ឬ ដប​ចាប់ពី 25 ដល់ 49 កេស នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន 1 ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន 1 សន្លឹក និង​អាវ​រងា​គូស្នេហ៍​ចំនួន 1 ឈុត។ រាល់​ការ​ជាវ​ចាប់ពី 50 ដល់ 74 កេស នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន 2 ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន 2 សន្លឹក និង​កាបូប​ធ្វើដំណើរ​ចំនួន 1។ រាល់​ការ​ជាវ​ចាប់ពី 75 កេស​ឡើងទៅ នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន 2 ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន 3សន្លឹក និង​កាបូប​ធ្វើដំណើរ​ចំនួន 2។ ជាពិសេស​រាល់​ការ​ជាវ​ស្រា​បៀរ Tiger Crystal ចំនួន 25 កេស​ឡើងទៅ នឹង​ទទួលបាន​ស្រា​បៀរ Tiger Crystal ចំនួន 1 កេស បន្ថែម​ពីលើ​រង្វាន់​ដែល​បាន​ផ្តល់ជូន។

    ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួមជាមួយ​ទឹកប្រាក់ 1500ដុល្លារ ចំនួន 15រង្វាន់។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2018។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖ 011 222 400 011 333 500

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ!!!

  • ទំពាំង​ផ្អែម ងាយស្រួល​ដាំ និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    ទំពាំង​ផ្អែម ងាយស្រួល​ដាំ និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ

    ឫស្សី​ទំពាំង​ផ្អែម​ជា​រុក្ខជាតិ​ដំណាំ​បន្លែ​ប្រភេទ​ថ្មី​មួយទៀត​ដែល​ទើបតែ​នាំ​ចូលមក​ដាំ​ដុះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ដោយសារតែ​រសជាតិ​ឆ្ងាញ់​របស់​វា បានធ្វើឱ្យ​ទំពាំង​ផ្អែម​ក្លាយជា​អាហារ​ដ៏​ពេញនិយម និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ទៀតផង។

    លោក សុខ វិជ្ជា អ្នកបច្ចេកទេស និង​ជា​ម្ចាស់​កសិដ្ឋាន “សួន​កសិកម្ម​បន្ទាយស្រី” មាន​ទីតាំងនៅ​ភូមិ​ឃុន​រាប ឃុំ​ឃុន​រាប ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា លោក​បាន​នាំចូល​ពូជ​ឫស្សី​ទំពាំង​ផ្អែម​នេះ​មកពី​ប្រទេស​ថៃ យកមក​ដាំ​នៅក្នុង​កសិដ្ឋាន​របស់លោក អស់​រយៈពេល 3ឆ្នាំ​មកហើយ ហើយ​ដោយសារតែ​រសជាតិ​របស់​វា​ឆ្ងាញ់ មិន​ហាង​ខ្លាំង​ដូច​ទំពាំង​ឫស្សី​ក្នុងស្រុក​យើង បានធ្វើឱ្យ​ទំពាំង​ផ្អែម​នេះ​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​លក់​សម្រាប់តែ​ម៉ូយ​ដុំ​នៅ​ភ្នំពេញ និង​ក្នុង​ខេត្តសៀមរាប​តែប៉ុណ្ណោះ មិនមាន​សល់​សម្រាប់

    លក់រាយ​នោះទេ ហើយ​បច្ចុប្បន្ន​ក៏មាន​ឈ្មួញ​ជនជាតិ​ថៃ​មក​ចរចា​រក​ទិញ​ដើម្បី​នាំ​ចេញទៅ​លក់​នៅ​ប្រទេសក្រៅ​ផងដែរ​ប៉ុន្តែ​មិនទាន់​មានលទ្ធភាព​ផ្គត់ផ្គង់​ឱ្យនៅ​ឡើយ។

    ឫស្សី​ទំពាំង​ផ្អែម​នេះ​វា​ផ្តល់​ផល​អាចឱ្យ​យើង​កាត់​ទំពាំង​លក់បាន​ជាប្រចាំ ដោយ 3ថ្ងៃ​អាច​ជីក​កាត់​លក់​ឱ្យ​ម៉ូយ​បាន​ម្តង ហើយ​នៅលើ​ផ្ទៃដី 3ហិកតា​គេ​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី 200គីឡូក្រាម ទៅ300គីឡូក្រាម​ក្នុង​មួយលើកៗ ហើយ​តម្លៃ​បោះ​ដុំ​នៅ​រដូវប្រាំង អាច​បាន​ថ្លៃ​ចន្លោះ​ពី 6,000ទៅ8,000រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​រដូវវស្សា​វិញ​លក់បាន​ថ្លៃ​ទាប​ជាង​ខែប្រាំង បាន​ប្រហែល​តែ​ពី 2,000ទៅ3,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ដោយសារ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន ដី​ធូរ​ទំពាំង​ដុះ​ច្រើន កសិករ​មិនសូវ​ជួប​ការលំបាក និង​មិន​ចំណាយ​កម្លាំង​ពលកម្ម​ក្នុងការ​ស្រោច​ទឹក​ច្រើន ដូច​នៅ​រដូវប្រាំង​ឡើយ។

    លោក​ក៏បាន​ប្រាប់​ពី​បច្ចេកទេស​ដាំ​ដុះ​ដែរ​ថា ឫស្សី​នេះ​មិន​រើស​ដី​ដូច​ដំណាំ​ផ្សេង​នោះទេ ពោលគឺ​អាច​ដាំ​បាន​គ្រប់​សណ្ឋាន​ដី ប៉ុន្តែ​អាច​ដាំ​បានតែ​នៅក្នុង​ទីតាំង​ណា​ដែលមាន​ប្រភពទឹក ដែល​ងាយស្រួល​ក្នុងការ​ស្រោចស្រព និង​ចៀសវាង​ដាំ​នៅលើ​ដី​ណា​ដែល​លិច​ទឹក​យូរ ព្រោះ​ទោះជា​ការ​លិច​ទឹក​មិន​ធ្វើឱ្យ​ដើម​ឫស្សី​ងាប់​មែន ប៉ុន្តែ​អាចធ្វើឱ្យ​ទំពាំង​រលួយ។ ពេលរ​កដី​សម្រាប់​ដាំ​បាន​ហើយ គេ​ត្រូវ​ភ្ជួរ​ដី និង​ជីករណ្តៅ​ទំហំ4តឹក4ជ្រុង ជម្រៅ4តឹក និង​មាន​គម្លាត​ពីគ្នា​ប្រវែង 3ម៉ែត្រ​មួយ​ក្នុង​មួយ​រណ្ដៅ។

    ពេល​ជីក​រួច គេ​ត្រូវ​ហាល​ដី​ចោល​មួយ​សប្តាហ៍ ទៅ​ពីរ​សប្តាហ៍​ដើម្បី​សម្លាប់​មេរោគ និង​កុំឱ្យ​ស្មៅ​ដុះ​ច្រើន​ក្នុងដំណាក់កាល​ដាក់​ដាំ​ដំបូង។ បន្ទាប់មក​ត្រូវយក​កូន​ឫស្សី​ដែល​គេ​បង្កាត់​ពូជ​នៅក្នុង​ថង់​មក​ដាក់​ដាំ ដោយ​គ្រាន់តែ​កាត់​ថង់​ចេញ និង​កប់​កូន​ឬ​ស្សី​ត្រឹម​ដី​ក្នុង​ថង់​នោះ រួច​ស្រោច​ទឹក​វា​រៀងរាល់ថ្ងៃ ឬ2ថ្ងៃ​ម្តង​ទៅតាម​សំណើម​របស់​ដី កូន​ឫស្សី​នឹង​លូតលាស់​បានល្អ​ឡើង​មិន​ខាន។

    ក្រោយពី​ដាក់​ដាំ​បាន​មួយខែ កូន​ឫស្សី​ចាប់ផ្តើម​លូតលាស់ ពេល​នោះគេ​ត្រូវយក​ជី​អាចម៍មាន់ ឬ​ជី​អាចម៍គោ​ច្រក​មួយ 1កា​រ៉ុង ទម្ងន់​ប្រមាណ​ជា 10គីឡូក្រាម​ទៅ​ដាក់​ក្បែរ​គល់​ឫស្សីនីមួយៗ ហើយ​យក​កូនកាំបិត​ឆូត​ទម្លាយ​កា​រ៉ុង​ក្នុង​ប្រវែង​តូច​ល្មម​ដើម្បីឱ្យ​ជី​លាមក​សត្វ​ក្នុងនោះ​ហូរ​ចេញ​បន្តិចម្តងៗនៅពេល​យើង​បាញ់​ទឹក​ស្រោច។ លោក​ថា គេ​អាចដាក់​ជី​នៅ​លើដី​ជាប់​នឹង​គុម្ព​ឬ​ស្សី​ដោយផ្ទាល់​ក៏បាន​ដែរ ប៉ុន្តែ​វិធីសាស្ត្រ​ដាក់​ក្នុងកា​រ៉ុង​នេះ​គឺ​ដើម្បី​ប្រើប្រាស់​ជី​ឱ្យ​បានយូរ​ចៀសវាង​កុំឱ្យ​អស់​ជី​ច្រើនពេក។

    លោក​បន្តទៀតថា នៅ​រដូវវស្សា​គេ​ពុំ​បាច់​ស្រោច​ទឹក​ទេ តែបើ​រដូវប្រាំង​គេ​ត្រូវ​ស្រោច​ទឹក 2ថ្ងៃ​ម្តង ឬ3ថ្ងៃ​ម្តង អាស្រ័យ​លើ​សំណើម​ដី។ ឫស្សី​មិនមាន​សត្វល្អិត​មក​យាយី​បំផ្លាញ​ឡើយ គេ​គ្រាន់តែ​ជ្រំដី ដាក់​ជី ថែ​ស្មៅ(កុំ​ប្រើ​ជី​បាញ់សម្លាប់​ស្មៅ​នាំឱ្យ​ដើម​ឫស្សី​រួញ) និង​ស្រោច​ទឹកជា​ប្រចាំ វា​នឹង​លូតលាស់​បានល្អ។ ដាំ​ត្រឹម​រយៈពេល3ខែ វា​នឹង​ចាប់ផ្តើម​ចេញ​ទំពាំង​លើកដំបូង។

    ដំណាក់កាល​ចេញ​ទំពាំង​លើកដំបូង​នេះ គេ​មិន​កាត់​វា​ទេ គេ​ទុកឱ្យ​វា​លូតលាស់​ទៅជា​ដើម​ឫស្សី​បាន​ចំនួន 5 ទៅ6ដើម​សិន និង​ទុក​ឱ្យមាន​អាយុ​ប្រហែល​មួយឆ្នាំ​ពីរ​ខែ​សិន ទើប​គេ​ជីក​កាត់​យក​ទំពាំង​មក​លក់បាន ហើយ​នៅពេល​ឫស្សី​ធំ​ពេញរូបពេញរាង គេ​អាច​ប្រមូល​ទំពាំង​បានម្តងៗ ពី 1ទៅ2ទំពាំង ដែលមាន​ទម្ងន់​ពី4 ទៅ6គីឡូក្រាម ហើយ​មួយ​ហិកតា​បាន​ប្រហែល 100គីឡូក្រាម​ក្នុង​មួយ​លើក ដោយ3ថ្ងៃ​ត្រូវ​ប្រមូល​ផល​ម្តង ហើយ​រហូតដល់ 20 ទើប​ដើម​ឫស្សី​ចាស់​លែង​ផ្តល់​ផល ពេល​នោះគេ​អាច​កាប់​យក​ដើម​ឫស្សី​ទៅធ្វើ​ឈើចាក់ធ្មេញ ឬ​ចង្កឹះ និង​ប្រើប្រាស់​ធ្វើជា​របស់​មាន​ប្រយោជន៍ផ្សេងៗបាន។

    ទំពាំង​ផ្អែម​នេះ​មាន​លក្ខណៈពិសេស​ម្យ៉ាង គឺ​មិនសូវ​ហាង ឬ​មិនមាន​ជាតិ​អាស៊ីត ដូច​ទំពាំង​ធម្មតា​ឬ​ទំពាំង​ក្នុងស្រុក​យើង​នោះទេ។ បងៗស្រី្ត​មេផ្ទះ​អាច​យក​ទំពាំង​ផ្អែម​នេះ​ទៅ​ស្រុស​បន្តិច ឬ​មិនបាច់​ស្រុស​ក៏បាន មុននឹង​យក​ធ្វើជា​ម្ហូបផ្សេងៗ ជាពិសេស​ស្ងោរ​ជាមួយ​មាន់​ស្រែ មាន​រសជាតិ​ឆ្ងាញ់ រហូត​ញ៉ាំ​ភ្លេច​ឆ្អែត​មិន​ខាន និង​លើសពីនេះ​ទៀត​គេ​អាច​ច្នៃ​ធ្វើជា​ទំពាំង​ក្រៀម ទំពាំង​ជ្រក់ ឬ​ទំពាំង​កំប៉ុង​ទុក​ពិសា​បានយូរ​ទៀតផង៕