Author: វល័ក្ខ

  • រាជរដ្ឋាភិបាល គ្រោងថវិកា ជាង ១០០ លានដុល្លារអាមេរិកបន្ថែម ដើម្បីជំរុញការ វាស់វែង ចុះបញ្ជីឱ្យចប់សព្វគ្រប់

    រាជរដ្ឋាភិបាល គ្រោងថវិកា ជាង ១០០ លានដុល្លារអាមេរិកបន្ថែម ដើម្បីជំរុញការ វាស់វែង ចុះបញ្ជីឱ្យចប់សព្វគ្រប់

    ភ្នំពេញ ៖ រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពន្លឿនការ វាស់វែង ដីធ្លី និងចុះបញ្ជីឱ្យ បានចប់សព្វគ្រប់ នៅពេលឆាប់ៗ ហើយ ក្នុង រយៈពេល ប្រមាណ១៥ខែ នៃ រដ្ឋាភិបាល ថ្មី នេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ជំរុញ ឱ្យ ក្រុមការងារ ចុះវាស់វែង និង ចុះ បញ្ជី សម្រេច លទ្ធផល យ៉ាង ល្អ ប្រសើរ ។

    សម្ដេច ហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកើត សរសើរ ចំពោះ ការ ងារ របស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសកម្មភាព វាស់ វែង និងចុះបញ្ជីដីធ្លី ហើយ រ ដ្ឋា ភិបាល គ្រោង ថវិកា បន្ថែមចំនួន ១០០លានដុល្លារ ដើម្បីជំរុញការ ចុះ បញ្ជីដីធ្លី ឱ្យចប់នៅពេលឆាប់ៗនេះ ។

    ថ្លែង នៅក្នុង ពិធី បិទសន្និបាតបូក សរុប ការងារ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅ រសៀ ល ថ្ងៃ ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤  សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាំង ពី ដើម អា ណត្តិ មក សម្ដេច បាន ឯកភាពនូវ សំណើរ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារ វាស់វែង ចុះបញ្ជី ដីធ្លី ដោយ បាន បង្កើន កញ្ចប់ថវិកា សម្រាប់ធ្វើការ ងារ នេះ ។ កាលពីមុន ក្រុមការងារ សម្រាប់ធ្វើការងារ នេះ មានជា ក្រុមតូចៗ តែ សម្រាប់អាណត្តិថ្មីៗនេះបានរៀបចំ ក្រុមការងារ រហូតដល់ជាង ៥ពាន់នាក់ ។
    សម្ដេច បន្តថា ៖
    « សម្រាប់ការ ងារ នេះរដ្ឋាភិបាល បានគ្រោង ថវិកាចំនួន ១០០លានដុល្លារ អាមេរិក ដើម្បីរុញឱ្យចប់ ហើយសង្ឃឹមថា ក្នុងអាណត្តិទី៧នេះ នឹង អាច ចប់ តែម្ដង ព្រោះ យើង បាន ឃើញ បងប្ងូនក្រុមការងារ របស់ យើង បានចុះ ធ្វើ ការងារ ពេលខ្លះពួកគាត់ បានធ្វើការ ងារទាំង យប់ ទាំង ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាពិសេស នៅតំបន់ រោងចក្រ »។

    សម្ដេច បន្ថែមថា ការ វាស់វែង និងចេញ បណ្ណ កម្មសិទ្ធិ នេះ នឹង អាច បញ្ចប់ វិវាទ ដីធ្លី ហើយអាច ឱ្យបងប្អូនយក បណ្ណ នេះ សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពបង្កើន សេដ្ឋកិច្ចផ្សេងៗ ។ កិច្ច ការងារ នេះ គឺក្រសួងដែនដីបាននិងកំពុង តែ អនុវត្ត នូវ អ្វីដែល ប្រទេស ជាច្រើន នៅលើ ពិភពលោក បានធ្វើ ពីមូលធន ដែលស្លាប់ឱ្យ វា រស់ ឡើងវិញ តា ម រយៈ ការវាស់វែង ចុះបញ្ជី និងចេញបណ្ណឱ្យ ដើម្បី ឱ្យ ក្លាយជា ទ្រព្យ រស់ របស់ពលរដ្ឋ និង ដើម្បីឱ្យ មានភាព ច្បាស់លាស់ បញ្ចប់ នូវទំនាស់ ដីធ្លីទូទាំងប្រទេស ៕

  • សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure​ 2024

    សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure​ 2024

    ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល​ និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ 2024 លើកទី១៨ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ប្រទេសឡាវ នៅក្នុងខែធ្នូ ខាងមុខនេះ។

    ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២៤ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយធនាគារ BSP Finance PLC., ធនាគារ KB Daehan Specialized Bank Plc., ក្រុមហ៊ុន Hanuman Beverage Co.,Ltd.។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, ភោជនីយដ្ឋានស៊ុប និង សាច់អាំង Bar-B-Q Plaza, ការ៉េម Dairy Queen, Swensens, Krispy Kream Donut, ទឹកផ្លែឈើ Boost, តែគុជ Kamu.Kamu, ហាងនំបុ័ង Tour Les Jours, CB General Insurance និង AEON Specialized Bank (Cambodia) PLC.។

    គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៨​ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ ដោយរៀបចំចំនួន ២ លើក។ លើកទី១ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២  ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងក្បួនរថយន្ត​ប្រមាណជាង ២០០គ្រឿង និងអ្នកចូលរួមសរុបប្រមាណជាង១០០០នាក់ ដោយធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង រួមទាំងមានកម្មវិធី​​ចែក​អំណោយ​សម្បុរសធម៌​ទៅកាន់គ្រួសារ​ក្រីក្រប្រមាណជាង ៤០០គ្រួសារ រួចទស្សនា​រមណីយដ្ឋាន​ធម្មជាតិនានា​ក្នុង​ខេត្តស្ទឹងត្រែង និងធ្វើការសម្រាក​បោះជំរុំចំនួន ១យប់។ លុះថ្ងៃបន្ទាប់ ក្បួនរថយន្តនឹងឆ្លងដែនឆ្ពោះទៅកាន់ប្រទេសឡាវ ដោយ​ធ្វើការ​​បោះជំរុំចំនួន ២យប់ ​នៅក្នុង​ក្រុងប៉ាកសេ ប្រទេសឡាវ រួមទាំងមានសកម្មភាពកម្សាន្តផ្សេងៗ​ដើម្បីបង្តើត​បរិយាកាស​សប្បាយរីករាយទៅកាន់អតិថិជន Ford ដែលបានចូលរួម​ផងដែរ។ ​

    លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ ​ ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៨ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បីអោយអតិថិជនអាចបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការធ្វើការផ្លាស់ប្តូរធុរកិច្ចរវាងគ្នាទៅវិញ​ទៅមក និង​ទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរុំដ៏អស្ចារ្យរ្យនៅ​រមណីយដ្ឋាន​ធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។​​​​

    លោក គីម សំណាង នាយកផ្នែកលក់ នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តី​សោមនស្សរីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃកម្មវិធី Ford Adventure 2024 នេះ។ ធនាគារឯកទេស KB Daehan សូមជូនពរអោយដំណើរកម្សាន្ត Ford Adventure 2024 នេះ ប្រព្រឹត្តទៅបានដោយរលូន និងពោរពេញដោយភាពរីករាយ និងអនុស្សាវរីយដ៏ស្រស់បំព្រង ហើយយើងខ្ញុំនឹងសហការជាមួយក្រុមហ៊ុន Ford ទៅមុខជាបន្តបន្ទាប់ទៀត”៕

  • ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

    ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

    ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២ ៦៣៣​គម្រោង មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប​ចំនួនជាង​១០​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃប៉ាន់​ស្មាន​ទុន​វិនិយោគ​ប្រមាណ​៤,៣៣ពាន់​លានដុល្លារអាមេរិក ។

    របាយការណ៍ដដែល​បានឱ្យដឹងថា ទាំងចំនួន​គម្រោ​ងវិនិយោគ ទុនវិនិយោគ និង​ផ្ទៃក្រឡា​សាងសង់​ដែលអនុម័ត​សម្រាប់ឆ្នាំ ២០២៤​នេះ មានការ​ថយចុះ​ប្រមាណ ​១៥,១៧​ភាគរយ​ ធៀបនឹង​ឆ្នាំ ២០២៣​​ ដោយក្នុ​ង​នោះ​ដែរ គម្រោង​វិនិយោគ​ក្នុងឆ្នាំ២០២៣​មានចំនួន ២ ៩២៤គម្រោង​ មានផ្ទៃក្រឡា​សំណង់​ចំនួន​ជាង​ ១២​លាន​ម៉ែត្រក្រឡា និង​មាន​ទុន​វិនិ​យោគ​​​ប្រមាណ ៥,១ពាន់លានដុល្លារអាមេរិក ។

    នៅក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង​២ ៦២២គម្រោង​ ឃើញថា ​ក្នុង​ដែនសមត្ថកិច្ច​របស់ក្រសួង​មានចំនួន ២៩៣គម្រោង មានផ្ទៃក្រឡា​សំណង់សរុប​ជាង​៩,២លាន​ម៉ែត្រក្រឡា និង​មានតម្លៃប៉ាន់​ស្មាន​ប្រមាណ​ ៨៨០​លាន​ដុល្លារអាមេរិក ធៀបនឹង​ឆ្នាំ ២០២៣​មានថយចុះ​ប្រមាណ១៧,២៦​ភាគរយ ។ ដោយឡែក​គម្រោង​វិនិយោគដែលស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​រាជធានី/ខេត្ត​ មានចំនួន ២ ៣២៩​គម្រោង ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន ១,១៦ ​លាន​ម៉ែត្រ​ក្រឡា មានទុនវិនិយោគ​ប្រមាណ ៤៥៣លាន​ដុល្លា​​រ​អាមេ​រិ​ក​ ​ធៀបនឹង​ឆ្នាំ ២០២៣​មានការកើនឡើង​៨,៣១​ភាគរយ ។

    សូមជម្រាបថា គិត​ចាប់​ពី​ឆ្នាំ ២០០​០​ ដល់​ឆ្នាំ ២០២៤​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បាន​ចេញលិខិត​អនុញ្ញាតសាងសង់​នៅទូទាំង​ប្រទេស​ចំនួន ៦៧ ៦៩៦គម្រោង​ មានផ្ទៃ​ក្រឡា​កម្រាលសំណង់​សរុបចំនួន​ជាង ១៩៧​លាន​ម៉ែត្រ​ក្រឡា និងមានតម្លៃ​ប៉ាន់​ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧៨ ៩៦៩លាន​ដុល្លារ​អាមេរិក ។ ដោយឡែក សម្រាប់គម្រោងអគារ​ខ្ពស់​ៗ ចាប់ពី៥ជាន់​ឡើង​​នៅទូទាំង​ប្រទេស​មានចំនួន ២ ៩០៣អគារ ដោយនៅ​រាជ​ធានី​ភ្នំ​ពេញ​មា​ន​ចំនួន ១ ៨២៤អគារ ខេត្ត​ព្រះ​សីហនុ មានចំនួន​៧៣៨​អគារ ខេត្ត​បន្ទាយ​មានជ័យមានចំនួន ២៧២​អគារ និង​បណ្ដាខេត្ត​និងតំបន់​ផ្សេង​ទៀត​មានចំនួន ៦៩​អគារ៕

  • អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

    អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

    ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច ដើម្បីធ្វើយ៉ាងណាអាចសម្រេចបានចក្ខុវិស័យដែលបានកំណត់។

    ការងារ និងភារកិច្ចដែលកំពុងអនុវត្តយ៉ាងសកម្មទាំង៥ រួមមានដូចខាងក្រោម ៖

    ១. ការបង្កើនសមត្ថភាពមន្ត្រី៖ ដោយបានធ្វើការបណ្តុះបណ្តាលផ្ទៃក្នុងដល់មន្ត្រីរាជការនៅទីស្ដីការក្រសួង និងមន្ទីរ ដ.ន.ស.ស.រាជធានី ខេត្ត និងការផ្សព្វផ្យាយអំពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់។

    ២. ការកសាងរដ្ឋបាលទំនើប៖ ដោយបានធ្វើការកសាងបទដ្ឋានបច្ចេកទេស និងបទប្បញ្ញាត្តិបច្ចេកទេសក្នុងវិស័យសំណង់ និងការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យសំណង់។

    ៣. ការកសាងលិខិតបទដ្ឋានគតិយុត្ត៖ ដើម្បីគាំទ្រការអនុវត្តច្បាប់ស្ដីពីសំណង់ក្នុងគោលដៅពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ការលើកកម្ពស់សោភណភាពសំណង់និងបរិស្ថាន និងការលើកតម្កើងស្ថាបត្យកម្មខ្មែរសហសម័យ និងរចនាបថខ្មែរទំនើប។

    ៤. ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ និងអ្នកប្រកបអាជីវកម្ម៖ ដោយបានធ្វើការពិនិត្យសមត្ថភាពវិជ្ជាជីវៈក្នុងការផ្ដល់អាជ្ញាបណ្ណប្រកបអាជីវកម្មក្នុងវិស័យសំណង់ ស្ថាបត្យករនិងវិស្វករ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ដល់អ្នកវិជ្ជាជីវៈ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការងារសំណង់។

    ៥. ការផ្តល់សេវាសាធារណៈក្រោមបរិយាកាសនៃការផ្តល់សេវាគាប់ចិត្ត៖ ដោយបានផ្ដល់លិខិតអនុញ្ញាតសាងសង់សរុបចំនួន ២ ៦២២គម្រោង ការចុះត្រួតពិនិត្យការដ្ឋានសរុបចំនួន ១ ៨៧១ការដ្ឋាន រួមទាំងការដោះស្រាយវិវាទសំណង់។

    នេះបើយោងតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបន្តធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ៕

  • ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នាដើមខែធ្នូនេះ

    ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នាដើមខែធ្នូនេះ

    ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងផ្នែកឯកជន ត្រៀមនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ បើយោងតាមសេចក្តីជូនដំណឹងដែលបានចេញផ្សាយកាលពីថ្ងៃពេលថ្មីៗនេះបានឱ្យដឹងថា “ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន មានគោលបំណងជំរុញបន្ថែមទៀតនូវ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​លើកកម្ពស់​ការផ្លាស់ប្តូរ​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ និង​យុទ្ធនាការ ទស្សនា​ខេត្តសៀមរាប ឆ្នាំ ២០២៤”។ ពិព័រណ៍ទេសចរណ៍នេះ នឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ជាអ្នកទិញជនជាតិចិន ចំនួន៥០ក្រុមហ៊ុន អ្នកលក់ជាជនជាតិចិនចំនួន៥០ក្រុមហ៊ុន និងអ្នកលក់ជនជាតិខ្មែរ ចំនួន១០០ក្រុមហ៊ុន ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានចិន ចំនួន៥០ស្ថាប័នផងដែរ។

    ក្រសួងទេសចរណ៍បានបន្ថែមថា ពិព័រណ៍នេះនឹងបង្ហាញពីសកម្មភាពសំខាន់ៗដូចជា សិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការផ្គូផ្គងអាជីវកម្ម កម្មវិធីទស្សនកិច្ចគោលដៅទេសចរណ៍មុន និងក្រោយពិព័រណ៍ និងកម្មវិធីផ្សេងៗទៀតជាច្រើន។ ក្រសួងក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នផ្សព្វផ្សាយជាតិ និងអន្តរជាតិ និងសាធារណជនទូទៅឱ្យចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះឱ្យបានច្រើនកុះករ ព្រមទាំងចូលរួម​ផ្សព្វផ្សាយ​ “ពិព័រណ៍​ទេសចរណ៍​កម្ពុជា-ចិន” នេះ​ដល់ដៃគូ​ពាក់ព័ន្ធ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ធ្វើឱ្យ​កម្មវិធី​នេះទទួលបាន​ការគាំទ្រ​កាន់តែច្រើន និងទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

    រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ មាន​ប្រសាសន៍​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន៤.៣លាន​នាក់​ក្នុងអំឡុង​ខែមករា ដល់​ខែ​សីហា ឆ្នាំ២០២៤ កើនឡើង២២.៥%។ ក្នុង​ចំណោម​ចំនួន​នេះ មាន​ភ្ញៀវទេសចរ​ចិន​ ចំនួន៥៣៨,៨៣៤​នាក់ កើនឡើង៤៧.៧%។ លោក​បាន​បន្តថា “កម្ពុជា​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន៧លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ជាង២លាន​នាក់​ក្នុង​ឆ្នាំ២០២៥”៕​

  • ទំនាស់ និងបញ្ហាអភិវឌ្ឍន៍ផ្សារ CTT ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយបញ្ចប់រួចរាល់

    ទំនាស់ និងបញ្ហាអភិវឌ្ឍន៍ផ្សារ CTT ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយបញ្ចប់រួចរាល់

    ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ផ្សារ TCC របស់ ក្រុហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមិន ឯ.ក ដែលជាប់គាំងអស់រយៈពេលប៉ុន្មានឆ្នាំ មកហើយនោះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសពីភាពជោគជ័យក្នុងការរកឃើញដំណោះស្រាយ ជូនអតិថិជន ដោយក្រុម ហ៊ុន អភិវឌ្ឍន៍ផ្សារនេះ បាន ផ្ទេរគម្រោងទៅជាគម្រោងថ្មី និងអភិវឌ្ឍន៍បន្ត ។

    យោងតាមសេចក្ដីប្រកាសព័ត៌មានរ បស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ២០២៤ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ដឹក នាំ សម្របសម្រួល ស្វែង រក ដំណោះ ស្រាយជា បន្តបន្ទាប់ពាក់ព័ន្ធ ករណីរបស់ គម្រោងផ្សារ TCC មានទីតាំង ស្ថិតនៅភូមិ បឹង ស្រឡាង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

    ជា លទ្ធផល លោកចិន ថៃអាន ( Chen Tai An ) ដែលជា ម្ចាស់ភាគហ៊ុននៅក្នុង ក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិន វេស មិន ឯ.ក បានឯកភាព ក្នុងការលក់ ភាគហ៊ុន របស់ខ្លួន ទាំងអស់ ជូន លោកស្រី នូវ គន្ធា ដើម្បីក្លាយជា ម្ចាស់ ភាគហ៊ុន បន្តនៅក្នុងក្រុមហ៊ុន យុនណា ន សេង ម៉ៅ អ៊ិន វេសមិន ឯ.ក និងក្លាយជា ម្ចាស់ គម្រោងផ្សារ TCC និង អនុញ្ញាតឱ្យ ក្រុមហ៊ុន ហ្សេង ឈី អ៊ិន វេ ស មិន មេនេចមិន ( ខេមបូឌា  ឯ.ក ចូលសាងសង់ បន្ត គម្រោងផ្សារ TCC ដើម្បីឈានទៅ បញ្ចប់ បញ្ហា ជា ស្ថាពរ ។

    ក្រសួ ង រៀបចំដែនដី ន គរូបនីយកម្ម និងសំណង់ ក៏បានស្នើសុំឱ្យ ភាគី ពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ស ម្រ បសម្រួល ដើម្បីបង្ក លក្ខណៈងាយស្រួលដល់ ការងារ សាងសង់ បញ្ចប់ គម្រោង ផ្សារ TCC ឱ្យបាន រលូន ទៅ តាម ផែនការ ដែល បានកំណត់ ។ ក្នុង ឆ្នាំ២០២៤ នេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ខិតខំដោះស្រាយ បញ្ហា នានា រប ស់ គម្រោងអភិវឌ្ឍ ន៍ ដែលជួបបញ្ហា ដូចជា គម្រោង អភិវឌ្ឍន៍ ដីឡូត៍ គម្រោង អ ភិ វឌ្ឍន៍ លំនៅឋាន របស់ ក្រុមហ៊ុន ម៉ន ដានី, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន VIP ខេត្តព្រះសីហនុ, ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម ។


    ក្រៅពី ដោះស្រាយបញ្ហាទាំងនេះ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដោះស្រាយបញ្ហា ទំនាស់ ដីធ្លី បានជាច្រើន ករណីមកហើយដែរ ដោយករណីខ្លះ បាន កើ ត ឡើងរា ប់ឆ្នាំ មកហើយ និងមិនមានដំណោះស្រាយនោះ ក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះ ស្រាយ បញ្ចប់ជាស្ថាពរដែរ។
    យុទ្ធសាស្ត្រ បន្ត របស់ ក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ នឹង បញ្ចប់បញ្ហា ទំនាស់ដីធ្លី និង បញ្ចប់ ការ វា ស់វែង ដីធ្លី ឱ្យរួចរាល់ ក្នុង ដំណាក់ កាល ដំបូង និងឈានទៅ កាន់ ការរៀបចំ ដីធ្លីទីក្រុង ឱ្យកាន់ តែ មាន សណ្ដាប់ធ្នាប់ ប្រកបដោយ សោភណ្ឌ ភាព ទាំង នៅ ទីប្រជុំជន និងទីជន បទ ៕

  • និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

    និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

    ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន ក៏​ដូចជា​កង្វះ​ភាព​ទាក់ទាញ និង​គ្មាន​ផាសុកភាព​ជាដើម។ យុវជន​មួយ​ក្រុម​ដែល​ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​បង្ហាញ​ពី​គម្រោង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​បង្កើត​ជា​លំហបៃតង​សម្រាប់​សហគមន៍ ដាក់បញ្ចូល​រចនាបទសិល្បៈ ភាព​ច្នៃប្រឌិត​ដែល​បង្កប់​លក្ខណៈ​ខ្មែរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ថែម​ទៀត។

    គំនិតកែប្រែ​សួនច្បារ​ផ្សារចាស់​របស់​ក្រុម​និស្សិត ​ដែល​ដាក់​ឈ្មោះថា ITC003 នេះ បាន​ទទួល​ជ័យ​លាភី​លេខ១ ក្នុងការប្រកួត​ប្រជែង​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ២០២៤ ប្រធានបទ «ភូមិ១ សហគមន៍១» សម្រាប់​ការ​រចនា​ទីតាំង​សួនផ្សារចាស់ ដែល​រៀប​ចំដោយ សមាគម​អ្នក​វិនិយោគ អ្នក​សាងសង់ និង​ស្ថាបត្យករ​កម្ពុជា (CICAA) ដែល​គាំទ្រ​ដោយ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាល​ពី​ពេលថ្មីៗ​នេះ។

    លោក រៀម សភាថិរវន្ត និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់​ទេពកោសល្យ​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជា​សមាជិក​ក្រុម ICT 003 បាន​លើក​ឡើង​ថា សួន​ផ្សារ​ចាស់ គឺជា​ទីកន្លែង​ដែល​ប្រជាជន​អាច​នឹង​ធ្វើ​សកម្មភាព​ជា​សហគមន៍​បានច្រើន ហើយ​ក៏​ជា​តំបន់​ទេសចរណ៍​ដែល​ភ្ជាប់​ភ្ញៀវទេសចរ​ពីវត្តភ្នំ ទៅ​សួន​ច្បារ​មាត់ទន្លេ​ផងដែរ។ ជាមួយ​គ្នា​សួន​នេះ ក៏​ជា​តំបន់​ស្នូល​នាពេល​អនាគត​ដែល​ភ្ជាប់​ប្រជាជន​ពីក្រុង​អារិយ្សត្រ ជ្រោយចង្វា និង​រាជធានី​ភ្នំពេញ។ ដូច្នេះ គំនិត​ក្នុង​ការ​គិតគូរ​រៀបចំ​សួន​ច្បារផ្សារចាស់​ឡើងវិញ គឺត្រូវ​បំពេញ​ចំណុច​ខ្វះខាត និង​បង្កើត​ឱ្យ​មាន​សកម្មភាព​ទំនាក់ទំនង​ផ្សេងៗ​ក្នុងតំបន់ ក្នុងនោះ​មាន​ដូចជា ប្រព័ន្ធផ្លូវ ចំណត លំហបៃតង សំណង់​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម​សហសម័យ សកម្មភាព​សាធារណៈផ្សេងៗ ហើយ​ការ​តភ្ជាប់​ទាំងអស់​នេះ គឺដើម្បី​ឱ្យអ្នក​ទស្សនា​ទទួល​អារម្មណ៍ប្លែក និងបទពិសោធន៍​ថ្មី​ក្នុង​ការរស់នៅ​ពីមួយជំនាន់​ទៅមួយជំនាន់ និងធានា​បានការថែ​រក្សានូវ​អត្តសញ្ញាណ្ណ​របស់ខ្លួន។

    លោក រៀម សភាថិរវន្ត និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
    និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់​ទេពកោសល្យ​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា រូបនេះ បញ្ជាក់​បន្ថែម​ថា លក្ខណៈពិសេស​នៃ​គម្រោង​រចនា​ផ្សារ​ចាស់ រហូត​គណៈកម្មការ​បាន​ផ្តល់ជ័យលាភី​ឯក​ក្នុង​ការ​ប្រកួត​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ២០២៤ គឺគំនិត​ផ្ដោតលើ​ការដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ទីតាំងផ្សារចាស់ និង​ការ​រចនា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។ បើ​តាម​លោក សភាថិរវន្ត សម្រាប់​គម្រោង​រចនា​សួនផ្សារចាស់​នេះ ក្រុម​ខ្លួន​បាន​គិតគូរ​ដំណាក់​កាល​នៃការៀបចំ​សម្រាប់​៥ឆ្នាំខាងមុខ គឺការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ករណី​មាន​គម្រោង​ស្ពាន​អាកាសឆ្លង​កាត់ចូល​ទីក្រុង, លើស​ពីនេះ ក៏​មានការ​បំផុស​គំនិត​បន្ថែម​មុខងារ​អាជីវកម្ម ដូចជា ផ្សារ​ទំនើប Apple Store ដែល​ជា​កន្លែង​មាន​កក្កដានុពល អាច​មានភ្ញៀវទេសចរ​ច្រើន និងអាច​រក​ប្រាក់​ចំណូល​សម្រាប់​ជាតិ។ ជាពិសេស បង្កើត​ឱ្យ​មាន​លំហបៃតង សកម្មភាព​សហគមន៍ កន្លែង​កម្សាន្ត កន្លែង​ហាត់ប្រាណ កន្លែង​សម្រាប់​លក់ដូរ​តិចតួច ក៏ដូចជា​កន្លែង​សម្ដែង​ផ្សេងៗ។

    ឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការ​រង​គណៈស្ថាបត្យករកម្ពុជា និង​ជាគណៈកម្មការ​ដាក់ពិន្ទុ មាន​ប្រសាសន៍​ថា ការ​ដែល​គណៈកម្មការ​សម្រេច​ផ្ដល់​ជ័យលាភី​ដល់​ក្រុម ICT003 សម្រាប់​គម្រោង​សួនច្បារ​ផ្សារចាស់ គឺ​ដោយ​សារ​គម្រោង​ដែលប្អូនៗ​និស្សិតធ្វើឡើង​នោះ គឺសមស្រប​ទៅនឹងការ​យកទៅប្រើ​ក្នុងការ​អនុវត្ត​ជាក់ស្ដែង ងាយស្រួល និង​សមហេតុ​សមផល​ជាងគេ។

    កញ្ញា នួន សុលីតា សមាជិក​ក្រុម ICT003 លើក​ឡើង​ថា សម្រាប់​គម្រោង​សួនច្បារ​ផ្សារចាស់​ដែល​ក្រុម​របស់​នាង​បាន​ធ្វើនេះ នឹង​រំពឹងថា​​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​យ៉ាង​ពិតប្រាកដ ដោយ​ក្នុង​ការ​គណនា​គម្រោងនោះ គឺមាន​ចំណត​គ្រប់គ្រាន់​សម្រាប់​សាធារណៈជន ជាពិសេស​ផ្តល់​ដំណោះស្រាយ​បញ្ហា​សំរាម​ អនាម័យ បរិស្ថាន​ក្នុងទីក្រុង និង​លើក​កម្ពស់​ជីវភាព​ប្រជាជន។ កញ្ញា សុលីតា ក៏​រំពឹងដែរ​ថា ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន នឹង​យក​គម្រោង​កែលម្អ​សួនផ្សារចាស់​របស់​ក្រុម​ខ្លួន ទៅ​អនុវត្ត​ឱ្យ​ចេញ​ជា​រូបរាង ដោយ​ថា គម្រោង​មួយ​នេះ ក្រុម​ខ្លួន​បានសិក្សា​យ៉ាង​ល្អិតល្អន់​ទាក់ទង​នឹង​ការ​អភិវឌ្ឍថ្មីៗ​នៅ​ក្នុងទីក្រុង ដូចជា​ការ​សាងសង់​ស្ពានថ្មី ដោយ​គិតគូរ​អំពី​បញ្ហា​ចរាចរណ៍​ដែល​អាច​កើតមាន​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត។

    គួរជំរាប​ជូន​ដែរ​ថា ក្រៅ​ពីគម្រោង​រចនា​សួនច្បារ​ផ្សារ​ចាស់​ដែល​បាន​ជាប់ជ័យលាភី​នេះ ក្រុម​និស្សិត​ស្ថាបត្យកម្ម នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ដែល​មាន​សមាជិក​ក្រុម​ចំនួន៥នាក់​នេះ ក៏ធ្លាប់​បាន​សិក្សា​គម្រោង​កែលម្អ​សួនច្បារ​មាត់ទន្លេ ចាប់ពី​ផ្សារ​រាត្រី​មក​ដល់​វត្តឧណ្ណាឡោម ក៏​ដូចជា​ធ្លាប់​បាន​ធ្វើ​ការ​បំផុសគំនិត​ឱ្យមាន​ការកែ​លម្អផ្លូវរទេះភ្លើង​ក្នុង​ខណ្ឌសែនសុខ ឱ្យកាន់​តែមាន​ភាពទាក់ទាញ​ជាងមុន និង​មាន​សកម្មភាព​សហគមន៍​ជាងមុន។ លើស​ពីនេះ កាលពី​ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ​ក្រុម​មួយ​នេះ ក៏​បានធ្វើ​គម្រោង​បណ្ណាល័យ​សាធារណៈ និង​កែលម្អ​ហេដ្ឋរចនា​សម្ព័ន្ធ​នានានៅក្នុង​សួនច្បារ​ខេត្តឧត្តរមានជ័យ​ទៀត​ផង៕

  • ម្ចាស់​ជ័យលាភី​បវរកញ្ញា​ចក្រវាល​ ប្រចាំឆ្នាំ២០២៤ និងពានរង្វាន់ផ្សេងៗជាច្រើននៅក្នុងកម្មវិធី Miss Universe 2024

    ម្ចាស់​ជ័យលាភី​បវរកញ្ញា​ចក្រវាល​ ប្រចាំឆ្នាំ២០២៤ និងពានរង្វាន់ផ្សេងៗជាច្រើននៅក្នុងកម្មវិធី Miss Universe 2024

    កម្មវិធី Miss Universe 2024 ត្រូវបានប្រព្រឹត្តធ្វើឡើងយ៉ាងអធិកអធមនៅទីក្រុងនៃប្រទេសម៉ិចស៊ិកូ (Mexico) នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងប្រទេសកម្ពុជាយើង គឺនៅពេលព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤)។ ការប្រកួតជ្រើសរើសរាជនីសម្រស់លំដាប់ពិភពលោកនាឆ្នាំនេះ មានការចូលរួមប្រកួតប្រជែងពីសំណាក់បេក្ខនារីដ៏ស្រស់ស្អាតយ៉ាងតិច១២៥នាក់ តំណាងឱ្យប្រទេសនានាមកពីទូទាំងពិភពលោក។

    បេក្ខនារី Victoria Kjær Theilvig បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ម្ចាស់​ជ័យលាភី​បវរកញ្ញា​ចក្រវាល​ដំបូង​គេ​បង្អស់​របស់​ប្រទេស​ដាណឺម៉ាក​ក្នុង​ការ​ប្រកួត​បវរកញ្ញា​លើក​ទី៧៣ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ិកស៊ិកូ​។ ម្ចាស់ក្សត្រីសម្រស់ជនជាតិដាណឺម៉ាក អាយុ២១ឆ្នាំត្រូវបានគ្រងមកុដ “Lumiere de L’Infini” ឬ “Light of Infinity” មានន័យថា ពន្លឺនៃភាពគ្មានទីបញ្ចប់ តុបតែងដោយគុជខ្យងនាសមុទ្រខាងត្បូង វាជាប្រវត្តិសាស្ត្រមួយ ជាមកុដផលិតឡើងដោយប្រទេសហ្វីលីពីន ផលិតដោយក្រុមហ៊ុនគ្រឿងអលង្ការលំដាប់អន្តរជាតិ Jewelmer ដែលមានតម្លៃ៥.៥លានដុល្លារសហរដ្ឋអាមេរិក។

    ខាងក្រោមនេះគឺជាបេក្ខនារី និងប្រទេសដែលទទួលបានពានរង្វាន់ និងចំណាត់ថ្នាក់សំខាន់ៗនៅក្នុងកម្មវិធី Miss Universe 2024៖

    ១. ជ័យលាភីលេខ១ បានទៅកញ្ញា Victoria Kjær Theilvig មកពីប្រទេសដាណឺម៉ាក ជានារីដំបូងគេពីប្រទេសដាណឺម៉ាក ដែលទទួលបានជ័យលាភី Miss Universe។

    ២. ជ័យលាភីរងទី១ (First Runner-Up) ឬជ័យលាភីលេខ២ បានទៅកញ្ញា Chidimma Adetshina មកពីប្រទេសនីហ្សេរីយ៉ា នាងទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ប្រទេសនីហ្សេរីយ៉ា។

    ៣. ជ័យលាភីរងទី២ (Second Runner-Up) ឬជ័យលាភីលេខ៣ បានទៅកញ្ញា María Fernanda Beltrán មកពីប្រទេសម៉ិចស៊ិកូ ជាតំណាងប្រទេសម្ចាស់ផ្ទះ។

    ៤. ជ័យលាភីរងទី៣ (Third Runner-Up) ឬជ័យលាភីលេខ៤ បានទៅកញ្ញា Suchata Chuangsri មកពីប្រទេសថៃ

    ៥. ជ័យលាភីរងទី៤ (Fourth Runner-Up) ជ័យលាភីលេខ៥ បានទៅអ្នកនាង Ileana Márquez មកពីប្រទេសវេណេស៊ុយអេឡា។

    ពានរង្វាន់ពិសេស (Special Awards) បានទៅលើ៖

    ១. ពានរង្វាន់សម្លៀកបំពាក់ប្រចាំប្រទេសស្រស់ស្អាតបំផុត (Best National Costume) បានទៅលើកញ្ញា Arianna Rodríguez មកពីប្រទេសដូមីនីកាន។

    ២. ពានរង្វាន់បរកញ្ញាថតរូបស្អាត (Miss Photogenic) បានទៅលើកញ្ញា Anya Romanova មកពីប្រទេសរុស្ស៊ី។

    ៣. ពានរង្វាន់បរកញ្ញារួសរាយ និងមានប្រជាប្រិយភាព (Miss Congeniality) បានទៅលើកញ្ញា Nguyen Thi Hoang Linh មកពីប្រទេសវៀតណាម

    Queen of the Planet គឺជារង្វាន់ថ្មីមួយក្នុងកម្មវិធី Miss Universe 2024 ដែលផ្តល់ឱ្យបេក្ខនារីដែលបង្ហាញពីភាពលេចធ្លោជាច្រើនផ្នែកសម្រាប់ការងារ ដើម្បីអភិរក្សបរិស្ថាន និងសន្តិសុខអាកាសធាតុ។ នៅក្នុងឆ្នាំនេះ បេក្ខនារីដែលទទួលបានពានរង្វាន់ជា Queen of the Planet មានដូចជា៖

    ១. Queen of the Planet ចំណាត់ថ្នាក់លេខ១: កញ្ញា Victoria Kjær Theilvig មកពីប្រទេសដាណឺម៉ាក សម្រាប់ការងារចម្រុះជាមួយសហគមន៍ ដើម្បីបង្កើតការយល់ដឹងអំពីសិទ្ធិរបស់សត្វ និងការអភិរក្សធនធានធម្មជាតិ។

    ២. Queen of Water Conservation: កញ្ញា Suchata Chuangsri មកពីប្រទេសថៃ សម្រាប់ការងារផ្សព្វផ្សាយស្រាវជ្រាវអំពីការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព។

    ៣. Queen of Forest Protection: កញ្ញា Chidimma Adetshina មកពីប្រទេសនីហ្សេរីយ៉ា សម្រាប់ការចូលរួមក្នុងការការពារព្រៃឈើ និងការជួយសហគមន៍តាមជម្រកធម្មជាតិ។

    ៤. Queen of Sustainable Development: កញ្ញា María Fernanda Beltrán មកពីប្រទេសម៉ិចស៊ិកូ សម្រាប់ការងារសង្គមចម្រុះ ដើម្បីបង្កើតការរស់នៅប្រកបដោយចីរភាព។

    ៥. Queen of Clean Energy Advocacy: កញ្ញា Anya Romanova មកពីប្រទេសរុស្ស៊ី សម្រាប់ការផ្សព្វផ្សាយពីឥទ្ធិពលនៃថាមពលមានសុវត្ថិភាព និងស្ថានភាពអាកាសធាតុ។

    នេះគឺជាពានរង្វាន់សម្រាប់អ្នក ដែលផ្តោតលើការចូលរួមសកម្មភាពសង្គម និងបរិស្ថាន ដែលជាការងារជំរុញដ៏សំខាន់ក្នុងការប្រកួត Miss Universe សម្រាប់ថ្ងៃអនាគត។

    នៅក្នុងកម្មវិធី Miss Universe ក្នុងឆ្នាំ២០២៤នេះ ក៏មានពានរង្វាន់ថ្មីមួយទៀតគឺ ពានរង្វាន់រាជនីប្រចាំទ្វីប (Continental Queens) ត្រូវបានប្រកាសសម្រាប់បេក្ខនារីដែលមានសមត្ថភាពលេចធ្លោបំផុតនៅក្នុងតំបន់ទ្វីបនីមួយៗ។ នេះគឺជាបេក្ខនារីដែលទទួលបានតំណែងពានរង្វាន់រាជនីប្រចាំទ្វី (Continental Queens)៖

    ១. ទ្វីបអាស៊ី បានទៅកញ្ញា Chelsea Manalo បេក្ខនារីតំណាងប្រទេសភីលីពីន (Philippines)។

    ២. ទ្វីបអាមេរិក បានទៅកញ្ញា Tatiana Calmell បេក្ខនារីតំណាងប្រទេសបេរ៉ូ (Peru)។

    ៣. ទ្វីបអឺរ៉ុប បានទៅកញ្ញា Matilda Wirtavuori បេក្ខនារីតំណាងប្រទេសហ្វាំងឡង់ (Finland)។

    ៤. ទ្វីបអាហ្វ្រិក បានទៅកញ្ញា Chidimma Adetshina បេក្ខនារីតំណាងប្រទេសនីហ្សេរីយ៉ា។

    ពានរង្វាន់ The Voice for Change គឺជារង្វាន់ដ៏មានតម្លៃសម្រាប់បេក្ខនារីដែលមានការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវផលប្រយោជន៍ដល់សង្គម និងបរិស្ថាន តាមរយៈសមត្ថភាពក្នុងការនិយាយ ឬការងារជាអ្នកដឹកនាំ។ ក្នុងកម្មវិធី Miss Universe 2024 ប្រទេសដែលបានទទួលពានរង្វាន់ជ័យលាភី​មេដាយមាស​ក្នុង​ការ​ប្រកួត The Voice for Change រួមមាន៖

    ១. កញ្ញា Ana Gabriela Villanueva មកពី​ប្រទេស Guatemala។

    ២. អ្នកនាង ប្រាសាទ ដាវីន (Prasath Davin) មកពីប្រទេស​កម្ពុជា។

    ៣. កញ្ញា Juliana Barrientos មកពីប្រទេស​បូលីវី។

    ម្ចាស់ជ័យលាភីមេដាយប្រាក់ក្នុង​ការ​ប្រកួត The Voice for Change បានទៅលើ កញ្ញា Anouk Eman មកពីប្រទេស Aruba, កញ្ញា Saran Bah មកពីប្រទេស Guinea, កញ្ញា Opal Suchata Chuangsri មកពីប្រទេសថៃ, កញ្ញា Matilda Wirtavuori មកពីប្រទេសហ្វាំងឡង់, កញ្ញា Snit Tewoldemedhin មកពីប្រទេស Eritrea, កញ្ញា Raegan Rutty មកពីប្រទេស Cayman និងកញ្ញា Shereen Ahmed មកពីប្រទេសបារ៉ែន។

    បេក្ខនារីតំណាងប្រទេសដែលជាប់ក្នុង Top 20 មាន៖ សហរដ្ឋអាមេរិក, អូស្ត្រាលី, បារាំង, ជប៉ុន, កូរ៉េខាងត្បូង, កូឡុំប៊ី, អាហ្រ្វិកខាងត្បូង, និងឥណ្ឌា។

    កម្មវិធី Miss Universe ឆ្នាំ២០២៤ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអន្តរជាតិនៅទូទាំងពិភពលោក និងត្រូវបានបញ្ចប់ទៅយ៉ាងជោគជ័យបំផុត៕

  • ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

    ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

    តាមប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថា នេះជាលើកទី៤ហើយដែលសមាគមជប៉ុន-កម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ លោកសង្កេតឃើញថាកម្ពុជាបានអភិវឌ្ឍជឿនលឿនជាងមុនលើការវិនិយោគពីបណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ។ លោកបានបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការវិនិយោគពីក្រុមហ៊ុននានារបស់ប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជា។

    ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានចាត់ទុកថា នេះជាពេលវេលាដែលខុសប្លែកពីទស្សនកិច្ចលើកមុន ហើយក៏ជាទស្សនកិច្ចដែលប្រកបដោយឱកាសជាច្រើនសំរាប់សមាគមជប៉ុន-កម្ពុជា។ នេះក៏ជាឱកាសដ៏ល្អសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគ្រោងនឹងរៀបចំសន្និបាតប្រចាំឆ្នាំនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺជាពេលវេលាប្រកបដោយមោទនភាពរបស់ឯកឧត្តមផ្ទាល់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាផងដែរ។

    នាឱកាសនោះ ឯកឧត្តមក៏បានលើកឡើងពីលទ្ធផលការងារជាអាទិភាពរបស់ក្រសួងដែលបានអនុវត្តកន្លងមក ក្នុងនោះរួមមានការចុះបញ្ជីដីធ្លីដែលមកដល់ពេលនេះនៅទូទាំងប្រទេសសម្រេចបានជាង ៣លានក្បាលដី និងនៅសល់ត្រឹមតែប្រមាណជា ៥០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់រួចរាល់ជាស្ថាពរ ហើយនេះជាលើកទី១ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលបានបញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស។

    ចំពោះបញ្ហាវិវាទដីធ្លីមកដល់ពេលនេះ គឺបានដោះស្រាយជាច្រើនករណី ដែលនៅសល់ត្រឹមក្រោម ១ ០០០ករណីប៉ុណ្ណោះ ខណៈកាលពីមុនមានរហូតដល់ជាង ១ម៉ឺន ៥ពាន់ករណី។ រីឯសេវាសុរិយាដី និងសេវាសំណង់ គឺបានប្រែក្លាយមកជាប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។

    ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមផងដែរថា ការងារដែលក្រសួងបានធ្វើនាពេលនេះ បានបង្កើតបរិយាកាសគ្មានវិវាទជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោយពីបានរួចរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តម ក៏បានលើកឡើងពីឱកាសវិនិយោគថ្មីសំរាប់ជប៉ុនលើវិស័យមួយចំនួន ដូចជានៅខេត្តព្រះសីហនុនឹងមានការពង្រីកផែទឹកជ្រៅ ដោយមានមហិច្ឆតាប្រែក្លាយផែនេះឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី។

    ជាមួយនេះ ឯកឧត្តមក៏បានលើកឡើងអំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលជាកន្លែងដ៏សំខាន់មួយសំរាប់បង្កើតការងារដល់ប្រជាជនកម្ពុជា ព្រមទាំងទិសដៅវិនិយោគសំខាន់ៗមួយចំនួនទៀតដែលជប៉ុនអាចចូលរួមសហការក្នុងការជួយជំរុញដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានខិតខំប្រឹងប្រែងធ្វើសព្វថ្ងៃនេះគឺដើម្បីជំរុញឱ្យដំណើរការសេដ្ឋកិច្ចកម្ពុជាប្រព្រឹត្តទៅដោយរលូន ហើយសង្ឃឹមថានឹងរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ៕

  • ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

    ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

    ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។

    លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស ដែលនៅក្នុងឆ្នាំនេះ គឺជាកិច្ចសហប្រតិបត្តិការលើកទី២ហើយ សម្រាប់ក្រុមហ៊ុនទាំងពីរ ដោយសារក្រុមហ៊ុន ហ្វដ បានផ្តល់សេវាកម្មយ៉ាងល្អទៅកាន់ ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស លើសពីនេះ ក៏ជាការបង្ហាញពីកិច្ចសហការដ៏ល្អប្រសើររវាងគ្នា។ ជាពិសេសនោះ គឺកិច្ចសហការនេះនឹងផ្តល់ជូនអត្ថប្រយោជន៍ ៦ យ៉ាងជាចម្បងពីក្រុមហ៊ុន ហ្វដ ដូចជា៖

    • សេវាកម្មជួសជុលចល័តដល់ទីកន្លែង 24ម៉ោង
    • ទទួលបានអត្ថប្រយោជន៌ និងព័ត៌មានតាមរយៈ Ford Cambodia Mobile App
    • មានកន្លែងជួសជុលរថយន្តហ្វដគ្រប់ខេត្តក្រុង
    • ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់10,000 km ម្តង)
    • មានឱកាសចូលរួមដំណើរកម្សាន្តគ្រួសារហ្វដជារៀងរាល់ឆ្នាំ
    • មានទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី

    លោក មឿន សម្បត្តិ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ឡារីតា បានសម្រេចចិត្តយករថយន្ត Ford Transit បន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើនការគាំទ្រពីអតិថិជន និងដើម្បីត្រៀមលក្ខណៈពង្រីកខ្សែផ្លូវរត់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះ។ លើសពីនេះទៅទៀត រថយន្ត Ford Transit មានបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ ធន់រឹងមាំ ជាពិសេស ក្រុមហ៊ុន ហ្វដ គឺតែងតែផ្តល់ជូននូវគុណភាពផលិតផល និង គុណភាពសេវាកម្មដ៏ល្អបំផុត ដោយមានជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ និងមានអ្នកជំនាញខ្មែរ និងបរទេសដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធ្វើការថែទាំ និងជួសជុលរថយន្ត។ ដោយសារតែកត្តាចម្បងទាំងអស់នេះហើយ ទើបធ្វើអោយក្រុមហ៊ុន ឡារីតា នៅតែបន្តយកក្រុមហ៊ុន ហ្វដ ធ្វើជាដៃគូសហប្រតិបត្តិការជាយូរអង្វែង និងមិនអាចកាត់ផ្តាច់បានឡើយ។”

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាកម្មដឹកអ្នកដំណើរប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ទៅលើសុខសុវត្ថិភាពក្នុងធ្វើដំណើររបស់អតិថិជន ជាមួយនឹងបទពិសោធន៍យូរឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមទៅលើរថយន្ត Ford Transit សូមទំនាក់ទំនង 078 777 200 ឬ 088 6777 200៕