Author: វល័ក្ខ

  • ឪពុកម្តាយ​ក្នុងប្រទេស​ណាខ្លះ​ដែល​ចំណាយ ច្រើនជាងគេ​ក្នុង​ពិភពលោក​លើ​ការអប់រំ​កូន?

    ឪពុកម្តាយ​ក្នុងប្រទេស​ណាខ្លះ​ដែល​ចំណាយ ច្រើនជាងគេ​ក្នុង​ពិភពលោក​លើ​ការអប់រំ​កូន?

    ការវិនិយោគ​លើ​ការអប់រំ​សម្រាប់​កុមារ គឺជា​រឿង​សំខាន់បំផុត​ដែល​អាណាព្យាបាល​លើ​ពិភពលោក​យកចិត្តទុកដាក់​បំផុត ព្រោះថា ការអប់រំ​ជា​ចំណុច​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​មនុស្សម្នាក់ៗ និង​សង្គម​ទាំងមូល។ អាណាព្យាបាល​ខ្លះ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ស្វែងរក​គ្រឹះស្ថានសិក្សាល្អៗ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​កូនតូច​របស់​ពួកគាត់ បើទោះបីជា​គាត់​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ខ្លាំង​ក៏ដោយ។

    ខាងក្រោម​នេះ​ជាការ​ស្រាវជ្រាវ​មួយ​ដែល​បង្ហាញ​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក អំពី​តំបន់​ដែល​បាន​ចំណាយធនធាន​លើ​ការអប់រំ​ច្រើនជាងគេ​លើ​ពិភពលោក។ ចាប់ផ្តើម​ដំបូង​ពី​ទីក្រុង​ហុងកុង ដែល​ត្រូវបាន​គេ​រកឃើញថា​ជា​តំបន់​ដែល​អាណាព្យាបាល​ត្រូវ​ចំណាយលុយ​ជា​មធ្យម ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​ដើម្បី​វិនិយោគ​លើ​ការអប់រំ​កូន។ បើតាម​ទិន្នន័យ​បាន​បញ្ជាក់ថា ជា​មធ្យម​សម្រាប់​សិស្ស​ម្នាក់​ចាប់ពី​ថ្នាក់​បឋម​រហូតដល់​សាកលវិទ្យាល័យ អាណាព្យាបាល​ត្រូវ​ចំណាយលុយ​ប្រហែល​ជាង 130,000ដុល្លារ​អាមេរិក។

    បន្ទាប់មកទៀត​គឺ សហភាព​អារ៉ាប់ អេ​មី​រ៉េត (United Arab Emirates: UEA) ដែល​ឪពុកម្តាយ​ត្រូវ​ចំណាយ​ជា​មធ្យម​ជិត 100,000ដុល្លារ ដើម្បី​ផ្គត់ផ្គង់​កូន​ឱ្យបាន​ចប់​ការសិក្សា​ដល់​ថ្នាក់​ឧ​ត្ត​មសិក្សា។ តាម​ពីក្រោយ​ដោយ​ប្រទេស​សិង្ហ​បុរី​ដែល​ត្រូវ​ចំណាយ​ជាង 70,000ដុល្លារ។

    ងាក​ទៅ​សហរដ្ឋអាមេរិក​វិញ ជា​ប្រទេស​ជាប់​លេខ6 ក្នុងចំណោម​ប្រទេស​ទាំង10 ដែលមាន​សាកលវិទ្យាល័យ​ល្អ​បំផុត​លើ​ពិភពលោក និង​អាណាព្យាបាល​ត្រូវ​ចំណាយ​ជា​មធ្យម​ប្រមាណ 58,000ដុល្លារ​តាំងពីដើម​ដល់​ចប់។ ចំនួន​នេះ គឺ​តិចជាង​ពាក់កណ្តាល​សម្រាប់​ការផ្គត់ផ្គង់​លើ​ការសិក្សា​នៅ​ទីក្រុង​ហុងកុង។

    យោងតាម​ការសិក្សាថ្មីៗនេះ​ដោយ​ស្ថាប័ន HSBCដែលជា​ក្រុមហ៊ុន​បម្រើការ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​បានបង្ហាញ​យ៉ាងច្បាស់​ផងដែរ​ពី​ទិន្នន័យ​ដូចគ្នា​ដែល​អាណាព្យាបាល​ក្នុងប្រទេសនីមួយៗបាន​ចំណាយ​លើ​ការសិក្សា​របស់​កូន។ ក្នុង​នោះគេ​សង្កេតឃើញថា តាម​ការស្ទង់មតិ ប្រទេស​បារាំង​ជា​ប្រទេស​ដែល​ចំណាយ​តិចជាងគេ​ក្នុងចំណោម​ប្រទេស​ដែល​ចំណាយ​ច្រើន​បំផុត​លើ​ការសិក្សា​របស់​កូន​ទាំង 15លើ​ពិភពលោក ជាមួយនឹង​ខ្ទង់ចំណាយ​ត្រឹមតែ 16,000ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ចំណាយ​លើ​ការសិក្សា​ចាប់ពី​ថ្នាក់​បឋម​ដល់​វិទ្យាល័យ។

    តារាង​បង្ហាញ​ពី​អត្រា​ចំណាយ​របស់​ឪពុកម្តាយ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន

    ចំនួន​នេះ​ត្រូវបាន​គេ​មើលឃើញថា ប្រហាក់ប្រហែល​នឹង​ប្រទេស​សាមញ្ញ​មួយចំនួន​ដូចជា ឥណ្ឌា ឥណ្ឌូនេស៊ី និង​អេ​ហ្ស៊ី​ប ដែល​អាណាព្យាបាល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជាង20,000ដុល្លារ។

    ទោះជា​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា អាណាព្យាបាល​បារាំង​ក៏មាន​ទុទិដ្ឋិនិយម​ដែរ​ចំពោះ​គំនិត​អប់រំ​របស់​កូន។ មាន​អាណាព្យាបាល តិចជាង 42% មាន​ទំនុកចិត្ត​ថា អាច​នាំ​អនាគត​ល្អ​ឱ្យ​កូន​របស់ខ្លួន​បាន ខណៈ​អាណាព្យាបាល​លើ​ពិភពលោក​មាន​ប្រមាណ 75% គិតបែបនេះ។

    អាណាព្យាបាល​ដែលមាន​គំនិត​ទុទិដ្ឋិនិយម​ច្រើនជាងគេ គឺ​ត្រូវបាន​គេ​រកឃើញថា នៅ​តំបន់​អាស៊ី ជាពិសេស​គឺ​នៅ​ប្រទេស​ឥណ្ឌា​ដែល​គេ​រកឃើញថា ម្នាក់​ក្នុងចំណោម 9នាក់ ឬ​ស្មើនឹង 87% នៃ​អាណាព្យាបាល​មានគំនិត​ទុទិដ្ឋិនិយម​ចំពោះ​អនាគតកូនៗរបស់គាត់ ហើយ84% នៅ​ប្រទេស​ចិន​ធ្លាប់​ប្រាប់ថា​មាន​អារម្មណ៍​ដូចគ្នានេះដែរ។

    ការរកឃើញ​មួយទៀត​បាន​បង្ហាញថា អាណាព្យាបាល​ជាច្រើន​គិតថា​ការអប់រំកូនៗគឺជា​ចំណុច​អាទិភាព និង​ចម្បង​បំផុត ខណៈ​អាណាព្យាបាល​ចំនួន87% លើ​ពិភពលោក​កំពុងតែ​ជួយ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​បំផុត​លើ​ការអប់រំ​កូន។ ទាំងនេះ​រាប់បញ្ចូល​ទាំង​ការចំណាយ​លើ​ថ្លៃ​សាលា សៀវភៅ ឯកសណ្ឋាន ការដឹកជញ្ជូន និង​កន្លែង​ស្នាក់នៅ។ អាណាព្យាបាល​ជាច្រើន​ខំប្រឹងប្រែង​កាន់តែខ្លាំង​ក្នុងការ​ធានាថា​គាត់​អាចមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​លើ​អនាគត​របស់​កូន ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ​គាត់​សុខចិត្ត​កាត់​ចំណាយ​ជាច្រើន​សម្រាប់​ខ្លួនឯង ដូចជា​ចំណាយ​លើ​ដំណើរ​កម្សាន្ត ចំណាយ​លើ​សកម្មភាព​ផ្ទាល់ខ្លួន​មួយចំនួន និង​ការទិញ​របស់របរផ្សេងៗដើម្បី​ទប់ទល់​ជាមួយនឹង​ការអប់រំ​កូន៕

  • កម្មវិធី ABC Exceptional Night ជាមួយ​កញ្ញា មាស សុខ​សោភា

    កម្មវិធី ABC Exceptional Night ជាមួយ​កញ្ញា មាស សុខ​សោភា

    ភ្នំពេញ៖ កាលពី​ថ្ងៃ​ពុធ ទី ០៩ ខែឧសភា ឆ្នាំ២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ក្លិប 2ND Night ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ជាតា​រា​ដែលមាន​មហិច្ឆតា​ដ៏​ច្បាស់លាស់ និង​ភាព​លះបង់​សម្រាប់​ការងារ​របស់​នាង ទាំងនេះ​ជាយា​ន្ត​ធ្វើ​ឲ្យ​នាង​ក្លាយជា​តារា​ដ៏​សំខាន់​ម្នាក់​ក្នុង​វិស័យ​សិល្បៈ។

    នាង​បានផ្តល់​ជូនទៅ​អ្នកគាំទ្រ​របស់​នាង​តាមរយៈ​ជំនាញ​របស់​នាង នាង​គឺជា​តារា​ដែល​ល្បី​ដោយ​ចំណុច​ល្អ​ឯក​របស់ខ្លួន ( Superstar Exceptional) កញ្ញា មាស សុខ​សោភា ។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹមតែ​មានការ​សម្តែង​ដ៏​អស្ចារ្យ​របស់​កញ្ញា មាស សុខ​សោភា ជា​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា  និង​ក្រុម​តារា​បង្ហាញ​ម៉ូត  ព្រមទាំង​មាន​សកម្មភាព​កម្សាន្ត​ផ្សេងទៀត។ លើសពីនេះ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង Palm Container Pub ក្រុង​សៀមរាប នៅ​ថ្ងៃ​សុក្រ ទី ១១ ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តារាចម្រៀង​ដ៏​ល្បី​និង​មាន​វ័យក្មេង​ដែល​ប្រកបដោយ​ម​ហិ​ច្ឆិ​តា អាច​និយាយបានថា គាត់​តែងតែ​ទទួលបាន​ពិន្ទុ​លើសពី ១០១% នូវ​អ្វីដែល​គាត់​បានធ្វើ រាល់​យុទ្ធនាការ​សុទ្ធតែ​សកម្ម និង​លើកទឹកចិត្ត​ឲ្យ​យុវវ័យ​សម្រេច​នូវ​ក្តី​សុ​បិ​ន្ត និង​ជឿជាក់​លើ​ខ្លួនឯង (Fierce Exceptional) គឺ​លោក នី​កូ ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ!!!

  • ស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី1 ជូន​គូ​ស្វាមីភរិយា​ថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ 2018

    ស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី1 ជូន​គូ​ស្វាមីភរិយា​ថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ 2018

    ភ្នំពេញ៖ កាលពី​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨  ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី១ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ ២០១៨ ដែល​បានធ្វើ​ការចាប់​រង្វាន់​លើក​ទី១    កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៨  នៅ​ស្ថានីយទូរទស្សន៍ PNN។

    កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រោងចក្រ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL)  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន។ ការប្រគល់​រង្វាន់​លើកទីមួយ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន​ប្រាំ​រង្វាន់។

    លោក តាំង ម៉េង​ត្រី និង​លោកស្រី ចាន់ ស៊ី​និ​តា  ដែលជា​គូ​ស្វាមីភរិយា​ថ្មី​មួយគូ​ក្នុងចំណោម​ចំនួន​ប្រាំ​គូ  ដែល​បានឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​មានប្រសាសន៍ថា ពួកគាត់​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​នៅពេល​ដឹងថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ ហើយ​ពួកគាត់​បាន​បញ្ជាក់ថា ស្រា​បៀរ​ថៃ​ហ្គ័​រ​ពិតជា​បានប្រគល់​រង្វាន់​ជូន​ពួកគាត់ និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ។ ជាពិសេស​ពួកគាត់​បាន​ផ្តាំផ្ញើ​អ្នកមាន​បំណង​ចង់​រៀបការ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ពីព្រោះ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ ព្រមទាំង​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ពិសេស​ជាច្រើន​សន្ធឹកសន្ធាប់​ទៀតផង។

    គួរ​រម្លឹក​ផងដែរ​ថា ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស័​ក្ត័​សម​បំផុត សម្រាប់ ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។ សម្រាប់​ឆ្នាំ ២០១៨ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ​កំប៉ុង ឬ ដប​ចាប់ពី ២៥ ដល់ ៤៩ កេស នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច ចំនួន ១ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ១ សន្លឹក និង​អាវ​រងា​គូស្នេហ៍​ចំនួន ១ ឈុត។ រាល់​ការ​ជាវ​ចាប់ពី ៥០ ដល់ ៧៤ កេស នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ២ សន្លឹក និង​កាបូប​ធ្វើដំណើរ​ចំនួន ។ រាល់​ការ​ជាវ​ចាប់ពី ៧៥ កេស​ឡើងទៅ នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ៣ សន្លឹក និង​កាបូប​ធ្វើដំណើរ​ចំនួន ។ ជាពិសេស​រាល់​ការ​ជាវ​ស្រា​បៀរ Tiger Crystal ចំនួន ២៥ កេស​ឡើងទៅ នឹង​ទទួលបាន​ស្រា​បៀរ Tiger Crystal ចំនួន ១ កេស បន្ថែម​ពីលើ​រង្វាន់​ដែល​បាន​ផ្តល់ជូន។

    ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក រួមជាមួយ​ទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ពិសេស​នេះ សូម​ទំនាក់ទំនង៖ 011 222 400 / 011 333 500៕

    ពិសា​ដោយ​ការទទួលខុសត្រូវ!!!

  • បាន​រកឃើញ​ក្រុម​ជ័យលាភី​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ

    បាន​រកឃើញ​ក្រុម​ជ័យលាភី​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ

    ភ្នំពេញ៖ ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ដំបូងបង្អស់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែលមាន​ឈ្មោះថា International Beach Volleyball 2-Star FIVB World Tour បាន​ឈាន​ដំណាក់កាល​ចុងក្រោយ​ដ៏​រំភើប​រីករាយ​ក្រៃលែង​បំផុត​កាលពី​ថ្ងៃទី​អាទិត្យ​ទី ៦ ខែឧសភា នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ទស្សនា​ពី​មិត្ត​អ្នកគាំទ្រ​រាប់ពាន់នាក់។

    បន្ទាប់ពី​ការប្រកួត​យ៉ាងខ្លាំង​ក្លា​ដែល​បាន​កើតឡើង​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ ខែឧសភា រវាង​ក្រុម​កីឡាករ​អន្តរជាតិ​ចំនួន ២៩ ក្រុម​មកពី​បណ្តា​ប្រទេស ១៧ ប្រទេស​ដូចជា អូស្ត្រាលី កាណាដា ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ក្រិ​ក ជប៉ុន ណូ​វែ​ល​ហ្សី​ឡង់ រុស្ស៊ី ស៊ុយអែដ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត គេ​បាន​រកឃើញ​ក្រុម​ជ័យ​លាភ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុមកីឡា​ការិនី​មកពី​ប្រទេស អាល្លឺម៉ង់ ទទួលបាន​មេដាយមាស។  ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុមកីឡា​ការិនី​មកពី​ប្រទេស​ជប៉ុន ទទួលបាន​មេដាយប្រាក់ និង​ក្រុម​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុមកីឡា​ការិនី​មកពី​ប្រទេស​រុស្សី ដែល​ទទួលបាន​មេដាយ​សំរឹទ្ធ។

    ក្រុម​ទទួល​ជ័យលាភី​ទាំងបី​ក្រុម​នេះ​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ FIVB World Tour  ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ច​ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក។

    បន្ទាប់ពី​កម្មវិធី​ប្រកួត​នេះ មានការ​ប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តារា​ល្បីល្បាញ​អន្តរជាតិ កញ្ញា ភា​មា (Pia Mia) កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារាល្បីៗប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជាច្រើនរូប​មានដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ខេមរៈ សេរី​មន្ត លោក នី​កូ លោក ឆន សុវណ្ណ​រាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស កញ្ញា សួស វី​ហ្សា  អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត លោក ស្តិ​ប (Step) លោក ជី ដេវីត។

    សូមជម្រាបថា នេះ​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្ដរជាតិ​លើកទីមួយ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះរាជា​ណា​ច​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ​ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB)  ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។ កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី ២៤ ខែមីនា​រហូតដល់​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ នៅ​ខេត្ត​ក្រុង​ធំ​ចំនួន​ប្រាំបី​រួមមាន​ខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​សៀមរាប។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ៖ https://www.facebook.com/AnchorBeerKH/ ។

    ពិសា​ស្រា​បៀរ​អាន់​ឆ័​ដោយ​ការទទួលខុសត្រូវ

  • តម្លៃ​ដី​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ​អាច​នឹង​ឡើងថ្លៃ​ដូច​នៅ​ក្រុងភ្នំពេញ​ដែរ

    តម្លៃ​ដី​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ​អាច​នឹង​ឡើងថ្លៃ​ដូច​នៅ​ក្រុងភ្នំពេញ​ដែរ

    ស្រប​ពេលដែល​វិនិយោគិន​បរទេស​ចូលមក​បណ្តាក់ទុន​កាន់តែច្រើនឡើងៗ នៅ​ខេត្ត​ព្រះសីហនុ បានធ្វើឱ្យ​តម្លៃ​ដី​នៅជាប់​មាត់សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុឡើងថ្លៃ​ខ្ពស់ឡើងៗយ៉ាង​មិន​គួរឱ្យ​ជឿ។ ជាក់ស្តែង​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​តំបន់​ខ្លះ​បាន​ឡើងថ្លៃ​ជិត​ប្រហែល​នឹង​តម្លៃ​ដី​នៅ​តំបន់​ទួលគោក​ក្នុង ក្រុងភ្នំពេញ​ដែរ ហើយ​នៅពេលឆាប់ៗខាងមុខនេះ​វា​អាច​នឹង​កើនឡើង​ដូច​តម្លៃ​ដី​នៅ​តំបន់​បឹង​កេងកង​ដែរ។

    លោកជំទាវ លុក សុ​វណ្ណា អគ្គនាយិកា​ក្រុមហ៊ុន KH Niron Investment ដែលជា​ក្រុមហ៊ុន​ទិញ​លក់​អចលនទ្រព្យ​ដ៏​មាន​សក្តានុពល​មួយ​បាន​មាន​ប្រសាសន៍​ថា កាលពីដើមឆ្នាំ2015 ក្រុមហ៊ុន​លោកជំទាវ​បាន​ទិញ​ដី​នៅ​ចង្កេះភ្នំ​មួយកន្លែង​នៅ​ម្តុំ CT ដែលមាន​ចម្ងាយ​ប្រមាណ​ជា 3គីឡូម៉ែត្រ​ពី​កំពង់ផែ​សមុទ្រ​ហើយ​ក្រោយពី​វិនិយោគ​លើដី​នោះ​រួចមក ក្រុមហ៊ុន​បាន​បើក​គម្រោង​ពុះ​ដីឡូត៍​លក់​ក្នុង​មួយ​ឡូត៍​មាន​ទំហំ5 x 25ម៉ែត្រ​ដែលមាន​តម្លៃ​ត្រឹមតែ 20,000ដុល្លារ​ប៉ុណ្ណោះ ហើយ​បានបញ្ចប់​ការលក់​នៅ​ដើមឆ្នាំ2017 ប៉ុន្តែ​រហូតមកទល់​ប​ច្ចុ​ប្បន្ន​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ100%តែម្តង ពោលគឺ​ក្នុង​មួយ​ឡូត៍​តម្លៃ​ដល់​ទៅ 40,000ដុល្លារ​ឯណោះ។ តែ​យ៉ាងណា​ក៏​ក្រុមហ៊ុន​មានការ​រីករាយ​ដែរ ខណៈដែល​អតិថិជន​បានមក​ទិញ​ដី​សម្រាប់​វិនិយោគជាមួយ​ក្រុមហ៊ុន​ទទួលបាន​ផលចំណេញ​ច្រើន​ដូច្នេះ។

    ជាមួយគ្នានេះ​លោក ហ៊ឹម សីហា ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust Appraisal មានប្រសាសន៍ថា តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​នៅតែមាន​សក្តានុពល​ទៅ​ថ្ងៃ​អនាគត ដោយសារ​វិនិយោគិន​ចិន​បន្ត​ចូលមក​បណ្តាក់ទុន​សាង​សង់​សំណង់​អគារ​លំនៅឋាន និង​អគារខ្ពស់ៗនៅ​ទីនោះ​កាន់តែច្រើនឡើងៗ “តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​មិនអាច​ចុះថ្លៃ​នោះទេ ទោះជា​សេដ្ឋកិច្ច​ប្រែប្រួល​យ៉ាងណាក៏ដោយ ហើយ​បើ​សេដ្ឋកិច្ចធ្លាក់ចុះ​ក៏​មិន​ចុះថ្លៃ​ដែរ យ៉ាងច្រើន​គ្រាន់តែ​នៅ​ទ្រឹង​មួយរយៈ​ប៉ុណ្ណោះ។

    លោក​បន្តថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​អគារចាស់ៗដែល​ត្រូវគេ​បោះបង់ចោល​នៅលើ​ភ្នំ សឹងតែ​មិនមាន​មនុស្ស​ហ៊ាន​ចូលទៅ​មើល​ផង ឥឡូវ​ត្រូវបាន​គេជួសជុល​ដាក់លក់ ឬ​ជួល​បាន​ថ្លៃ​ខ្ពស់កប់ពពក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ទៀតផង ចំណែក​បុរី​នៅ​តំបន់​ទឹកឈូ ឆា្ង​យ​ពី​ឆ្នេរសមុទ្រ 3ទៅ5គីឡូម៉ែត្រ​ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ ធ្វើ​ហើយ​ទុកចោល​មិនមាន​មនុស្ស​ចូលទៅ​នៅ​ផង​នោះ ឥឡូវនេះ​ស្រាប់​តែមាន​អតិថិជន​ចូលទៅ​ជួល​នៅ និង​ជួល​ក្នុងតម្លៃ​ថ្លៃ​ទៀតផង។

    ហើយ​ដី​នោះ​នៅ​ឯនាយសមុទ្រ កាលពីមុន​មិនមាន​មនុស្ស​ទៅលេង​ទេ តែ​ឥឡូវ​ត្រូវបាន​ក្រុមហ៊ុន​បរទេស​មួយចំនួន​ទៅ​បណ្តាក់ទុន​នៅទីនោះ​បង្កើតជា​រមណីយដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ Bangalow សម្រាប់​ស្នាក់​នៅលើ​ដែន​កោះ ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្មែរ និង​បរទេស​ធ្វើដំណើរ​ឆ្លង​ទឹក​ទៅ​កម្សាន្ត​កាន់តែ​ច្រើនឡើង។ វា​ប្រៀប​ដូច​មនុស្ស​ឈឺ​ធ្ងន់​ធ្លាប់តែ​ដេក​មួយកន្លែង ឥឡូវ​ស្រាប់តែ​អាច​ដើរ​រួច​រស់រានមានជីវិត​ក្លាយជា​ដង្ហើម​សេដ្ឋកិច្ចជាតិ​ទៀតផង។

    ចំណែក​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL មានប្រសាសន៍​ទទួលស្គាល់​ថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ឯទៀត​ដែលមាន​សក្តានុពល​ខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ។ សក្តានុពល​គឺ​នៅត្រង់ថា ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន3 នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ព្រលានយន្តហោះ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស មាន​កំពង់ផែ​ទឹក​ជ្រៅ​ដែល​អាច​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំជាងគេ មាន​ផ្លូវ​រថភ្លើង​ហើយ​អ្វីដែល​ពិសេស​នោះ គឺ​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពីទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ដែលមាន​ចម្ងាយ​តិចជាង 200គីឡូម៉ែត្រ​នាពេលឆាប់ៗនេះ​ទៀតផង។

    អ្វីដែល​ធ្វើឱ្យ​អតិថិជន​ទទួលបាន​ផលចំណេញ​គឺថា ដី​នៅ​តំបន់​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ​នេះ​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​ទៀត​នាពេលខាងមុខ ដោយសារតែជនបរទេស​សម្លឹង​ឃើញ និង​បាន​ចូលមក​បោះទុន​វិនិយោគ​កាន់តែច្រើនឡើងៗនា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​ជនជាតិ​ចិន​តែម្តង​ដែល​ធ្វើឱ្យ​តម្លៃ​ដីកា​លពី​ឆ្នាំមុន​មានតម្លៃ​ត្រឹមតែ500 ឬ600ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​នោះ បច្ចុប្បន្ន​ឡើងថ្លៃ​ដល់ 1,500 ឬ2,000ដុល្លារ​ក្នុង1ម៉ែត្រការ៉េ ស្មើនឹង​ដី​ក្នុង​តំបន់​ទួលគោក​ក្នុង​ក្រុងភ្នំពេញ​ដែរ ហើយ​ថា តម្លៃ​ដី​នៅ​ទីនោះ​នឹង​កាន់តែ​ឡើងថ្លៃ​ថែមទៀត​ដូច​តំបន់​បឹង​កេងកង​ដែរ នៅពេល​បរទេស​វិនិយោគ​សាងសង់​គម្រោង​អគារធំៗនៅ​ទីនោះ។

    គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ការផ្គត់ផ្គង់​អគារ​ស្នាក់នៅ ឬ​ជួល​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​នៅតែមាន​ចំនួន​តិចជាង​តម្រូវការ​ប្រើប្រាស់ ពិសេស​នៅពេលចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យទានផ្សេងៗ ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នៅ​តំបន់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង ហើយ​ពេលខ្លះ​ថែមទាំង​រក​ជួល​ស្នាក់នៅ​មិនបាន​ទៀតផង។ លោក​បញ្ជាក់​ដូច្នេះ​ថា “ពីមុន​តម្លៃ​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​មានតម្លៃ​ចន្លោះ​ត្រឹម​ក្រោម 10ដុល្លារ​ទៅដល់ 20ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន​បន្ទប់​ស្នាក់នៅ​ដែល​អន់​បំផុត​ក៏មាន​តម្លៃ​ពី 70ទៅ 80ដុល្លារ​ដែរ​ក្នុង​មួយ​យប់ ហើយ​ជួនកាល​រក​បន្ទប់​ស្នាក់នៅ​មិនបាន​ទៀតផង ប្រសិនបើ​មិនបាន​កក់​មុន​នោះ”៕

  • ឯកឧត្តម វេ​ង សាខុន៖ “វិស័យ​កសិកម្ម​នៅតែ​សំខាន់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា”

    ឯកឧត្តម វេ​ង សាខុន៖ “វិស័យ​កសិកម្ម​នៅតែ​សំខាន់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា”

    កសិកម្ម នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា បើទោះបីជា​បច្ចុប្បន្ននេះ​កម្ពុជា​បាន​ប្រែខ្លួន​ពី​ប្រទេស​កសិកម្ម​ទៅជា​ប្រទេស​ឧស្សាហកម្ម​ក៏ដោយ តែ​ជាទូទៅ​យើង​សង្កេតឃើញថា ផ្ទៃដី​ភាគច្រើន​ជា​តំបន់កសិកម្ម ហើយ​ប្រជាជន​ភាគច្រើន​ក៏​ជា​កសិករ​ផងដែរ​នៅតាម​មូលដ្ឋាន។

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​លើកឡើងថា ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ចពិភពលោក គឺ​បាន​កើតឡើង​ប្រកបដោយ​ភាព​ឆាប់រហ័ស​នៅ​ឆ្នាំ 2017កន្លងទៅនេះ ខណៈ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ប្រហែលជា 3.7% ចំណែកឯ​តំបន់​អាស៊ាន​មាន​កំណើន 5.3%ស្រប​ពេលដែល​កម្ពុជា​អាច​រក្សាបាន​នូវ​កំណើន​ខ្ពស់​តាមរយៈ​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សេវាកម្ម​ជាច្រើន​ទៀត។

    ក្នុងនោះ​វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ 24.9% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ឆ្នាំ2017 ខណៈ​សេវា​កម្មបាន​ចូលរួមចំណែក​ប្រមាណ 32.9% និង​វិស័យ​សេវា​កម្មបាន​ចូលរួមចំណែក​ប្រមាណ 42.2%។

    ឯកឧត្តម វេ​ង សាខុន បាន​មានប្រសាសន៍ថា៖ “នាពេល​បច្ចុប្បន្ននេះ វិស័យ​កសិកម្ម​មានកា​រ​ប្រែប្រួល​ពី​ចន្លោះ33.6% ទៅ24.9% ចាប់ពី​ឆ្នាំ2013 ដល់​ឆ្នាំ2017  ដែល​វា មានការ​ភ្ជាប់​គ្នា​ជាមួយនឹង​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម សំណង់ និង​វិស័យ​សេវាកម្ម។

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានលើកឡើង​ផងដែរ​ថា បើ​ពិនិត្យ​លើ​តម្លៃបន្ថែម​សរុប គិត​តាម​តម្លៃ​បច្ចុប្បន្ន​នៃ​វិស័យ​កសិកម្ម (GVA)គឺមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ។ នៅ​ឆ្នាំ2017កន្លងទៅ​ការរួមចំណែក​នៃ​អនុវិស័យ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប រួមមាន ផ្នែក​ដំណាំ​ចំនួន58.5% ផ្នែក​ផលិតកម្ម​សត្វ 11.2% ផ្នែក​ជលផល 23.5% និង​ផ្នែក​ព្រៃឈើ 6.8%។

    ជាការ​កត់សម្គាល់​ផលិតកម្ម​ដំណាំ និង​ជលផល គឺជា​កម្លាំងចលករ​នាំមុខ​ក្នុង​ផលិតកម្ម​កសិកម្ម រីឯ​ផលិតកម្ម​សត្វ គឺជា​មុខព្រួញ​សំខាន់​មួយទៀត ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នាំចេញ ដែល​ផ្នែក​នេះ​ត្រូវ​ជំរុញ​អភិវឌ្ឍន៍​ឱ្យបាន​ខ្លាំងក្លា​ផងដែរ។ ជារួម បើតាម​ការវាយតម្លៃ​យើង​ឃើញថា វិស័យ​កសិកម្ម​មានកា​រ​កើនឡើង​ក្នុង​រយៈពេល 3ឆ្នាំកន្លងមក​នេះ​គឺ​ពី 0.2% នៅ​ឆ្នាំ2015 ដល់​ជិត2% (1.79%) នៅ​ឆ្នាំ2017-2018នេះ។

    ចំពោះ​ផ្ទៃដី​ដាំ​ដុះ​វិញ ទិន្នផល​ស្រូវ​សម្រេចបាន 3.21លាន​ហិកតា កើនឡើង 2.83% បើ​ធៀប​នឹង​ឆ្នាំ 2016 ហើយ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន 3.19លានហិកតា ក្នុងនោះ​ស្រូវវស្សា​មាន2.64 លាន​ហិកតា និង​ស្រូវ​រដូវប្រាំង​មាន 0.55លាន​ហិកតា។ ទិន្នផល​ស្រូវ​គិត​ជា​មធ្យម​ទាំង​ប្រាំង និង​វស្សា​បាន​កើន​ដល់ 3.295តោន​ក្នុង​មួយ​ហិកតា ក្នុងនោះ​ទិន្នផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ 3.052តោន​ក្នុង​មួយ​ហិកតា និង​ទិន្នផល​ស្រូវ​រដូវប្រាំង​ទទួលបាន 4.47តោន​ក្នុង​មួយ​ហិកតា។

    បរិមាណ​ផល​ស្រូវ​បាន​កើនឡើង​ពី 9.39លាន​តោន នៅ​ឆ្នាំ2013 ដល់​ប្រមាណ10.51លាន​តោន​នៅ​ឆ្នាំ2017-2018នេះ ក្នុងនោះ​បរិមាណ​ផល​ស្រូវវស្សា​ទទួលបាន​ចំនួន 8.062លាន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង​ទទួលបាន 2.45លាន​តោន ពោលគឺ​កើន​ប្រហែល 5.61%ធៀប​នឹង​ឆ្នាំ2016 ធ្វើឱ្យ​អតិរេក​ស្រូវ​មាន​ចំនួន 5.6លាន​តោន គិត​ជា​អង្ករ​ស្មើនឹង 3.56លាន​តោន គឺ​កើន​ប្រមាណ 8.6% ធៀប​នឹង​ឆ្នាំ2016។ ការប្រើប្រាស់​គ្រឿងយន្ដ​សម្រាប់​ផលិតកម្ម​កសិកម្ម​ជំនួស​កម្លាំង​អូសទាញ​ដោយ​គោ-ក្របី​នោះ​គឺមាន​ការកើនឡើង​រហូត​ដល់ 94.42%(ឆ្នាំមុន92.20%)។

    ចំណែកឯ​ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម ពិនិត្យ​ជារួម​ឃើញថា បរិមាណ​ផល​ផលិតកម្ម​បាន​កើន​ពី10.54លាន​តោន នៅ​ឆ្នាំ2013 ដល់​ប្រមាណ16.38លាន​តោន​នៅ​ឆ្នាំ2017 (កំណើន​ជា​មធ្យម​ក្នុង​រយៈពេល 5ឆ្នាំកន្លងមក​នេះ​មាន​ប្រមាណ 2.35%)។

    ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី 4.7លាន​តោន​នៅ​ឆ្នាំ2016 ដល់ 5.13លាន​តោន​នៅ​ឆ្នាំ2017។ បរិមាណ អង្ករ​នាំចេញ​ក្នុង​ឆ្នាំ2017 ក្នុង​ក្របខ័ណ្ឌ​នៃ​ច្រកចេញចូល​តែមួយ​សម្រេចបាន​ចំនួន 635,697តោន កើនឡើង 17.30%ធៀប​នឹង​ឆ្នាំ2016 ក្នុងនោះ ប្រភេទ​អង្ករ​ក្រអូប​មាន​ចំនួន 61.99% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន 24.64% និង​អង្ករ​ចំហុយ​មាន​ចំនួន13.37% ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ចំនួន84 ទៅកាន់​ទិសដៅ 63ប្រទេស​នៅលើ​សកលលោក។

    ចំពោះ​ផលិតកម្ម​ដំណាំ​កៅស៊ូ​ធម្មជាតិ​កាលពី​ឆ្នាំ2017កន្លងទៅ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន 436,340ហិកតា ក្នុងនោះ​ក្រុមហ៊ុន​កៅស៊ូ​កសិឧស្សាហកម្ម​មាន​សមា​មាត្រ​ចំនួន 64.22% និង​កៅស៊ូ​គ្រួសារ​មាន​ចំនួន 35.78% បើ​ធៀប​ទៅនឹង​ឆ្នាំ2016 សម្ទុះ​នៃ​ការដាំដុះ​កៅស៊ូ​មានការ​កើនឡើង​ប្រមាណ 0.83%។ ការនាំចេញ​កៅស៊ូ សម្រេចបាន​ចំនួន 188832តោន សើ្ម​នឹង​ទឹកប្រាក់​ប្រមាណ 299លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ2016 គឺ​កើនឡើង 30.14%។

    ការចិញ្ចឹម​សត្វ ក៏​ជា​ផ្នែក​មួយ​សំខាន់​នៃ​សូចនាករ​គោលដៅ​ដែល​សម្រេចបាន​កំណើន1.54% ផងដែរ បើ​ធៀប​នឹង​ឆ្នាំ2016។ ចំនួន​សត្វ​សរុបបាន​កើន​ពី 42.18លាន​ក្បាល​នៅ​ឆ្នាំ2016 ដល់ 42.83លាន​ក្បាល​នៅ​ឆ្នាំ2017 ក្នុងនោះ​គោ​កើនឡើង 1.76% ក្របី​ថយចុះ 2.84% ជ្រូក​កើនឡើង 3.49% និង​បក្សី​កើនឡើង 1.43%។

    ជាការ​កត់សម្គាល់​កន្ល​ង​មក ស្ទើរតែ​គ្រប់​គ្រួសារ​កសិករ​បាន​ចិញ្ចឹមសត្វ​ក្នុង​គោលបំណង​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ក្នុង​គ្រួសារ និង​ប្រើប្រាស់​ជា​កម្លាំង​អូសទាញ។ ប៉ុន្តែ​ការចិញ្ចឹម​ក្នុង​គោលបំណង​បែបនេះ​បាន​ផ្លាស់ប្តូរ​បន្តិចម្តងៗ ដោយបាន​ប្តូរ​បែបផែន​ផលិតកម្ម​សម្រាប់តែ​តម្រូវការ​ក្នុង​គ្រួសារ​ទៅជាការចិញ្ចឹម​សម្រាប់ធ្វើ​ពាណិជ្ជកម្ម។ ក្នុង​ឆ្នាំ2017កន្លងទៅ ការចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ពាណិជ្ជកម្ម​មាន​ចំនួន 742,771ក្បាល​បាន​កើន 24% បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016កន្លងទៅ៕

  • វីដេអូ​ខ្លី “ឈ្លក់ទឹកម៉ាស៊ីន” តែ​ន័យ​អប់រំ

    វីដេអូ​ខ្លី “ឈ្លក់ទឹកម៉ាស៊ីន” តែ​ន័យ​អប់រំ

    ភ្នំពេញ៖ ខ្សែ​វីដេអូ​អប់រំ​ខ្នាត​ខ្លី ឆ្លុះបញ្ចាំង​អំពី​បុរស​ម្នាក់ រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ភ្លាម ទទួលបាន​ការងារ និង​ប្រាក់បៀវត្សរ៍​ខ្ពស់ ក្នុងចំណោម​មិត្តភក្តិ​របស់គេ។ ដោយសារតែ​ភាព​អំណួត​របស់ខ្លួន​ធ្វើ​ឲ្យ​បុរស​នោះ​ឈ្លក់​វង្វេង​ជាមួយនឹង​ការប្រើប្រាស់​សម្ភារ​និយម ដើរលេង​ចាយវាយ​មិនចេះ​គិត រហូត​ធ្លាក់ខ្លួន​មាន​បំណុល​ច្រើន។

    ប៉ុន្តែ​ដោយសារតែ​គាត់​ជាម​នុស្ស​ឆ្លាត និង​មាន​ក្តី​ស្រមៃ​កសាង​គ្រួសារ​តូច​មួយ​ដែលមាន​សុភមង្គល គាត់​ក៏រៀន​សន្សំ​ប្រាក់ នៅ​ទីបំផុត​ក្តី​ស្រមៃ​របស់គាត់​ក្លាយជា​ការពិត៕

  • ប្រវត្តិ​ហាង​កាហ្វេ​ល្បី ដាក់តាំង​ដោយ​រទេះ នង្គ័ល​ដែល​ម្ចាស់​ធ្លាប់ប្រើ​កាលពី​អាយុ 7ឆ្នាំ

    ប្រវត្តិ​ហាង​កាហ្វេ​ល្បី ដាក់តាំង​ដោយ​រទេះ នង្គ័ល​ដែល​ម្ចាស់​ធ្លាប់ប្រើ​កាលពី​អាយុ 7ឆ្នាំ

    ផ្តើមចេញពី​កុមារ​ភាពជា​ក្មេង​ជនបទ លោក ម៉ៅ វិបុល ជា​ម្ចាស់​ហាង​កាហ្វេ​ដ៏​ល្បី​មួយ​ដែល​បង្កើតឡើង​ដោយ​គំនិត​ច្នៃប្រឌិត មាន​រចនាប័ទ្ម​នៃ​ការតុបតែង​បែប​ខ្មែរ​ព្រោះ​លោក​ជា​កូន​កសិករមាន​បេះដូង​ស្រឡាញ់​អ្វី​ដែលជា​របស់​ខ្មែរ​យើង។

    គេ​សង្កេតឃើញថា នៅតាម​សាខា​នៃ​ហាង​កាហ្វេនីមួយៗរបស់លោក​សុទ្ធតែ​បានដាក់​តាំងនូវរ​ទេះន​ង្គ័​ល​ដែល​វា​មាន​អត្ថន័យ​ដ៏​ធំធេង​សម្រាប់​រូបលោក ព្រោះ​វា​ជា​អនុស្សាវរីយ៍​ដែល​លោក​ធ្លាប់ប្រើ​កាលពី​អាយុ 7ឆ្នាំ។

    តើ​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​ហាង​កាហ្វេ ​Brewhouse ដែល​មនុស្ស​គ្រប់គ្នា​ធ្លាប់បាន​ស្គាល់ និង​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ស្នាដៃ​នៃ​រសជាតិ​អាហារ​នោះ​មាន​បង្កប់​នូវ​ការតស៊ូ និង​ឧបសគ្គ​អ្វីខ្លះ?

    កុមារភាព និង​ការអប់រំ​លោក ម៉ៅ វិបុល បានកើត​ក្នុង​ឆ្នាំ1984 នៅក្នុង​ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ក្នុង​គ្រួសារ​ដែលមាន​ឪពុកម្តាយ​ជា​អ្នកធ្វើ​ស្រែចម្ការ ហើយ​ការប្រមូល​ផល​រាល់​ឆ្នាំ គឺ​គ្រប់​សម្រាប់តែ​ការ​ទទួលទាន​តែប៉ុណ្ណោះ មិនមាន​សល់​អ្វី​ច្រើន​នោះទេ។

    ក្នុង​វ័យ​ប្រហែល 7ឆ្នាំ ដែល​កាលនោះ​កុមារា​វិបុល ក្រៅតែពី​ទៅ​រៀន​ហើយ នៅមាន​ការងារ​ប្រចាំថ្ងៃ​មួយទៀត គឺ​ឃ្វាលគោ។ ថ្ងៃមួយ​គាត់​បានឃើញ​បងប្រុស​ជីដូនមួយ​រប​ស់​គាត់​មកពី​ទីក្រុង​ភ្នំពេញមាន​ម៉ូតូ​ធំ(អា​ត្រៃ)ជិៈ​យ៉ាង​សង្ហា គាត់​ចាប់ផ្តើម​មាន​អារម្មណ៍​ប្លែក ហើយក៏​សួរ​ទៅ​បងប្រុស​របស់គាត់​ថា បង​ធ្វើការ​នៅ​ភ្នំពេញ​បាន​ប្រាក់ខែ​ប៉ុន្មាន? បង​គាត់​ឆ្លើយថា ប្រាក់ខែ150ដុល្លារ។ គាត់​ក៏​ចាប់ផ្តើម​អង្គុយ​គិតថា បងប្រុស​របស់ខ្ញុំ​តែម្នាក់ឯង​រកបាន​មួយខែ 150ដុល្លារ បើ​ប្រៀបធៀប​មក​គ្រួសារ​របស់ខ្ញុំ​ដែលមាន​សមាជិក 7-8 នាក់​វិញ ធ្វើស្រែ​ពេញ1ឆ្នាំ ហើយ​បើសិន​កុំ​យក​ស្រូវ​ដែល​ធ្វើបាន​នោះមក​ហូប តែ​ទុក​សម្រាប់​លក់​វិញ បាន​ចំណូល​ប្រហែល​តែ 300ដុល្លារ​ប៉ុណ្ណោះ។

    គិត​ទៅបាន​ចំណូល​ត្រឹម​ស្មើ​បងប្រុស​ខ្ញុំ​ធ្វើការ​តែ 2ខែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ចាប់ផ្តើម​មាន​ផ្នត់គំនិត​ថ្មី និង​តាំងចិត្ត​ថា​ខ្ញុំ​អត់​នៅ​ស្រុកស្រែ​ទេ។ កូន​ចិត្ត​នេះ​បានធ្វើឱ្យ​គាត់​ចងចាំ​ក្នុង​ខួរក្បាល ខណៈ​ខ្លួនឯង​មិនទាន់​ទាំង​ដឹងផង​ថា តើ​អាចធ្វើ​អ្វី​បាន និង​តាម​វិធី​ណា​នៅឡើយ។ គាត់​បានចាប់ផ្តើម​ខិតខំ​រៀនសូត្រ ព្រោះ​គាត់​មាន​ក្តី​ស្រមៃ​ចង់​មក​ធ្វើការ​នៅ​ភ្នំពេញ។ ដល់​វ័យ​ចូល​អនុវិទ្យាល័យ យុវជន​ម៉ៅ វិបុល បានចាប់ផ្តើម​ចូលរៀន​នៅ​វិទ្យាល័យ ហេង សំរិន ព្រៃ​ល្វា ដែលមាន​ចម្ងាយ​ប្រហែល​ជាង 5គីឡូម៉ែត្រ​ពី​ផ្ទះ ដោយ​ជិះ​កង់​ទៅមក​ជា​រៀងរាល់ថ្ងៃ។

    ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការខិតខំ​ប្រឹងប្រែង​ចេះតែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ច្រើន ហើយ​មុខវិជ្ជា​ដែល​គាត់​រៀន​ពូកែ​នៅពេលនោះ គឺ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត (គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា​ជាដើម) តែ​គាត់​មិនសូវ​ពូកែ​ខ្លាំង​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​នោះទេ។ ពេលវេលា​សម្រាប់​ការសិក្សា​នៅ​ថ្នាក់មធ្យមសិក្សា​ហាក់​មិនយូរប៉ុន្មាន​ឡើយ។ ភ្លេចៗខ្លួន​លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ។

    កាលនោះ អ៊ំ​ប្រុស​របស់គាត់​ជា​នាយក​សាលា នៅពេលដែល​ឃើញ​គាត់​រៀន​ពូកែ​ខាង​វិទ្យាសាស្ត្រ​ពិត អ៊ំ​ប្រុស​របស់គាត់​បាន​ផ្តល់យោបល់​ថា ឱ្យ​គាត់​ចូល​ធ្វើជា​គ្រូបង្រៀន បើ​គាត់​ក្លាយជា​គ្រូបង្រៀន​គាត់​នឹង​អាច​បង្រៀន​កួរ​បាន ហើយ​ជីវភាព​ក៏​នឹង​ធូរធារ​តាម​ហ្នឹង​ដែរ តែ​ខុសពី​អ្វីដែល​អ៊ំ​ប្រុស​គាត់​រំពឹង យុវជន​វិបុល បាន​មើលឃើញ​ពី​គោលដៅ​របស់ខ្លួន​សំខាន់​ជាងអ្វីៗទាំងអស់។ ទឹកចិត្ត​ដ៏​មុតមាំ​នេះ​បាន​ជំរុញ​ឱ្យ​គាត់​មាន​សេចក្តីក្លាហាន​ក្នុង​ការសុំ​គ្រួសារ​របស់គាត់​មក​ភ្នំពេញ។

    ពេលនោះ គាត់​សម្លឹង​ឃើញ​សាលា​តិច​ណូ(វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា)ជា​សាលា​ល្អ​មួយ​សម្រាប់​គាត់​ក្នុង​ការកសាង​អនាគត ព្រោះ​គាត់​ជា​អ្នក​ដែលមាន​ទេពកោសល្យ​ផ្នែក​វិទ្យាសាស្ត្រ​ពិត។

    ជា​លទ្ធផល​គាប់ប្រសើរ លោក​បាន​ប្រឡង​ជាប់ 2សាកលវិទ្យាល័យ គឺ​សាលា​កសិកម្ម និង​សាលា​ពាណិជ្ជ​សាស្ត្រ ចំណែកឯ​សាលា​តិច​ណូ​វិញ គឺ​លោក​ជាប់​បម្រុង​លេខ​រៀង​ទី3។ គេ​និយាយថា “ក្តី​ប្រាថ្នា​មុតមាំ អាចធ្វើឱ្យ​ទេវតា​រំភើបចិត្ត” ប្រហែលជា​អាច​ត្រូវ​សម្រាប់​ជីវិត​របស់​និស្សិត​ក្រីក្រ​ដែល​ពោរពេញ​ដោយ​ក្តី​ប្រាថ្នា​យ៉ាង​មុតមាំ​នៅពេលនោះ។

    ទោះបីជា​គាត់​ជា​និស្សិត​បម្រុង​ក្ដី ក៏​គាត់​នៅតែ​រង់ចាំ​ឱកាស​សម្រាប់​ខ្លួន​ដដែល​ហើយ​ទីបំផុត​សំណាងល្អ​ក៏​រត់​មករក​គាត់​មែន គឺ​និស្សិត​ដែល​បាន​ប្រឡង​ជាប់​មួយចំនួន​សម្រេចចិត្ត​បោះបង់ ដែល​អាចធ្វើឱ្យ​គាត់​បាន​ក្លាយជា​និស្សិត​ពេញសិទ្ធិ​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

    ហាងកាហ្វេ Brew House សាខាវត្តបទុម

    ជីវិត​សិក្សា​នៅ​មហាវិទ្យាល័យ​

    ក្តី​ស្រមៃ​របស់​មនុស្ស​មិនមែន​ចេះតែ​សម្រេចបានងាយៗនោះទេ ហើយ​សំណាងល្អ​ក៏​មិន​ចេះតែ​កើតឡើងផ្ទួនៗគ្នា​ដែរ វា​ស្រដៀង​គ្នា​ទៅនឹង​ខ្សែជីវិត​របស់​និស្សិត ម៉ៅ វិបុល នៅពេល​នោះដែរ។ ក្តី​ស្រមៃ​ដែល​គាត់​ស្រឡាញ់​ពិតប្រាកដ គឺ​សិក្សា​ផ្នែក​សំណង់​តែដោយសារ​តែ​គាត់​មិនអាច​ប្រឡង​ជាប់​ផ្នែក​សំណង់ គាត់​ក៏​សម្រេចចិត្ត​ជ្រើស​យក​ជំនាញ​ផ្នែក​គីមី​ចំណីអាហារ​វិញ។

    ការជ្រើសរើស​ជំនាញ​ផ្នែក​គីមី​ចំណីអាហារ​នេះ ក្រោយមក​បានក្លាយ​ជា​វិថី​យ៉ាង​ត្រចះត្រចង់​របស់លោក​ទៅវិញ ព្រោះ​ក្រោយពេល​សិក្សា​បាន​មួយរយៈ​ទើប​លោក​ដឹងថា ជំនាញ​ផ្នែក​ចំណី​អាហារ​នេះ​ក៏​ជា​ជំនាញ​មួយ​ដែល​លោក​ស្រឡាញ់ និង​អាច​អភិវឌ្ឍ​ខ្លួន​បានល្អ​ដែរ។ លោក​មាន​បញ្ហា​ភាសា​មិនសូវ​ខ្លាំង ហើយ​នៅ​សាលា​តិច​ណូ គេ​ប្រើ​ភាសា​អង់គ្លេស និង​បារាំង​ច្រើន បានធ្វើឱ្យ​លោក​ខិតខំ​ប្រឹងប្រែង​រហូតដល់​មាន​បញ្ហា​ខួរក្បាល​ភ្លេចភ្លាំង​ច្រើន។

    ដោយ​ជីវភាព​ក្រីក្រ​គាត់​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ថ្នាំ​ព្យាបាល​នោះទេ ហេតុនេះ​នៅ​ថ្ងៃមួយ​គាត់​បាន​អាន​ទស្សនា​វ​ដ្តី​ឃើញថា មើម​រមៀត​អាច​ព្យាបាល​បញ្ហា​ភ្លេចភ្លាំង​បាន ហេតុនេះ​គាត់​ក៏បាន​ទាក់ទង​ទៅ​ម្តាយ​របស់គាត់​ឱ្យ​ទិញ​រមៀត​មកឱ្យ​គាត់។ គាត់​ទទួលទាន​រមៀត​អស់​ប្រហែលជា​ជិត 40គីឡូក្រាម ដែល​ធ្វើ​ឱ្យដៃ មាត់ និង​ធ្មេញ​របស់គាត់​ប្រឡាក់​សុទ្ធតែ​ពណ៌​របស់​រមៀត។

    លោក ម៉ៅ វិបុល បាន​រំឭកថា៖ “កាលណោះ មាន​អ្នកខ្លះ​មើលងាយ​ខ្ញុំ តែ​ខ្ញុំ​មិន​ខឹង​ទេ ខ្ញុំ​បាន​តាំងចិត្ត​ថា ថ្ងៃនេះ​គេ​មើលងាយ​ខ្ញុំ​សិន​ចុះ ព្រោះ​មកពី​គេ​មាន​ឡាន​ជិៈ ហើយ​ខ្ញុំ​ជិះ​កង់ តែ10ឆ្នាំក្រោយ ខ្ញុំ​នឹងមាន​ឡាន​ជិៈ​ហើយ​បើ​អ្នកឯង​មិនមាន​ឡាន​ជិះ​ទេ នោះ​អ្នកឯង​នឹង​អន់​ជាង​ខ្ញុំ​វិញ​ម្តង​ហើយ។

    អំឡុងពេល​រៀន​នៅ​សាលា​តិច​ណូ​នោះ លោក​ក៏​ទទួលបាន​ការជួយជ្រោមជ្រែង​ផងដែរ​ពី​បងប្អូន និង​សាច់ញាតិ​មួយចំនួន​ដែល​ជួយឧបត្ថម្ភ​គាំទ្រ​ដោយ​ផ្តល់​ផ្ទះ​ឱ្យ​ស្នាក់នៅ និង​ធនធានខ្លះៗសម្រាប់​ឱ្យ​លោក​ខ្ចី​បង់​សាលា​រហូតដល់​លោក​បានបញ្ចប់​សាកលវិទ្យាល័យ។

    លោក ម៉ៅ វិបុល ថតរូបជាមួយភរិយា ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់

    ជីវិត​ការងារ និង​ការអភិវឌ្ឍ​អាជីព​

    ក្រោយ​ភ្លៀង មេឃ​នឹង​ស្រឡះ បន្ទាប់ពី​បានតស៊ូ​នឹង​ភាពលំបាក​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៅ​មហាវិទ្យាល័យ​រួចមក លោក​វិបុល​បានចាប់ផ្តើម​ចូល​បម្រើ​ការងារ​ជា​អ្នកជំនាញ​មន្ទីរពិសោធន៍ នៅក្នុង​អង្គការក្រៅរដ្ឋាភិបាល​មួយ​នៅ​ចន្លោះ​ឆ្នាំ2005ដល់​ឆ្នាំ2008។

    ក្នុងអំឡុង​ពេលនោះ លោក​ទទួលបាន​ប្រាក់ខែ​ជាង 200ដុល្លារ​និង​ប្រាក់ឧបត្ថម្ភផ្សេងៗទៀត​ដែល​សរុបទៅ​ប្រហែលជា​ជិត 400ដុល្លារ​ដែល​សម័យ​នោះ​ចំនួន​នេះ គឺ​ច្រើន​ហើយ​សម្រាប់អ្នកធ្វើការងារ​ទូទៅ។ លោក​គិតថា ការធ្វើការ​នៅ​អង្គការ​វា​មិនសូវមាន​ការអភិវឌ្ឍ​ខ្លាំង​ដូច​នៅ​ក្រុមហ៊ុន​ឯកជន​នោះទេ ក្រោយមក​លោក​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​វិញ​ម្ដង។

    លោក​បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ Qb (ប្រព័ន្ធ 013) ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​តាម​ទូរស័ព្ទ (Call Center)។ នៅពេលនោះ​ព្យុះភ្លៀង​បាន​បោកបក់​ចូលមកក្នុង​ជីវិត​របស់លោក​សាជាថ្មី​ម្តងទៀត។

    ដោយសារ​បទពិសោធ​នៅ​អង្គ​ការមិន​ពាក់ព័ន្ធ​គ្នា​នឹង​ការងារ​ដែល​លោក​ធ្វើ​នៅ​ក្រុមហ៊ុន​ឯកជន​នោះ ទើប​ធ្វើឱ្យ​ពេល​ចូលធ្វើការ​ដំបូង គេ​ឱ្យ​ប្រាក់ខែ​តែ​ជាង 100ដុល្លារ​ប៉ុណ្ណោះ។ លោក​វិបុល​ត្រូវ​រង​ការលំបាក​ខ្លាំង​លើ​ជីវភាព​រស់នៅ ហើយ​ពេលនោះ​ប្អូន​របស់លោក​ក៏ត្រូវ​ឡើងមក​សិក្សា​នៅ​មហាវិទ្យាល័យ​ដែរ។

    អំឡុង​ពេលធ្វើ​ការងារ​នៅពេលនោះ លោក​ទើបតែ​ចូលធ្វើការ​បាន​មួយ​សប្តាហ៍​ក៏ត្រូវ​នាយក​ប្រតិបត្តិ (CEO)ក្រុមហ៊ុន​ហៅ​ទៅ​ព្រមាន ដែល​នេះ​ជា​រឿង​មួយ​ធ្វើឱ្យ​លោក​ចងចាំ​មិន​ភ្លេច​អំពី​ការងារបម្រើសេវា​កម្ម​ដល់​អតិ​ថិ​ជន។ លោក​ជា​អ្នករៀន​ពូកែ​ខាង​វិទ្យាសាស្ត្រ​ពិត​ធ្លាប់តែ 2បូក2 ស្មើ4 ដល់ពេល​បម្រើសេវា​កម្ម​ជូន​អតិថិជន ពេល​អតិថិជន​មាន​បញ្ហា លោក​មិនបាន​គិតដល់​ការពន្យល់​ដែល​ត្រូវ​បត់បែន​តាម​អតិថិជននីមួយៗឡើយ។ ពេលនោះ​ភ្ញៀវ​មិន​យល់​ហើយ​បាន​ស្តីឱ្យ​លោក ហើយ​លោក​ក៏បាន​ឈ្លោះ​ជាមួយ​ភ្ញៀវ​វិញ​តែម្តង។

    ទោះជា​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ក្តី លោក​វិបុល​នៅតែ​មានឱកាស​បន្តការងា​រ ហើយ​ព្យាយាម​រៀនសូត្រ​ពីបទ​ពិសោធ​រហូតដល់​បាន​ឡើង​តំណែង​ក្លាយជា​មេក្រុម​ផ្នែក​លក់​នៅក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​តែប៉ុណ្ណោះ។ ចាប់ពីពេលនោះ​មក លោក​បាន​យល់ដឹង​ច្រើន​ពី​ការងារ​គ្រប់គ្រង។ ក្រោយមកទៀត ដោយ​មើលឃើញ​ពី​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង នៅ​ឆ្នាំ2013 លោក​វិបុល បានប្តូរ​ទៅធ្វើជា​នាយក​គ្រប់គ្រង​ទូទៅ​ក្នុង​រោងចក្រ​មួយកន្លែង​នៅ​បែក​ចាន។

    នៅ​ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែល​ក្នុងសង្គម​របស់​យើង​សម្បូរ​ទៅដោយ​បាតុកម្ម​រវាង​កម្មករ និង​ថៅកែ តែ​សំណាងល្អ​ដែរ​ដែល​រោងចក្រ​របស់លោក​គ្រប់គ្រង មិនមាន​បញ្ហា​អ្វី​ឡើយ តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់លោក គឺ​បញ្ហា​គ្រួសារ​ទៅវិញ ព្រោះ​ការងារ​នៅ​រោងចក្រ​ឆ្ងាយ​ពី​ផ្ទះ​ពេក និង​ត្រូវការ​ចំណាយពេល​ច្រើន​ក្នុង​ការងារ​កំដរ​ភ្ញៀវ​មកពី​ក្រៅប្រទេស។ លោក​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​ការងារ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន Smart ក្នុង​តំណែង​ជា Head Of Modern Trade and Event Sale ដែលជា​តំណែង​សំខាន់​មួយ​ក្នុង​ក្រុមហ៊ុន។

    លោក ម៉ៅ វិបុល ​ថតរូបជាមួយភរិយា ​និង​កូនស្រី​នៅ​មុខហាង​កាហ្វេ ​Brew House

    នេះ​ជា​ដំណាក់កាល​មួយ​ដែរ​ដែល​លោក​ត្រូវ​រៀនសូត្រ​ពីបទ​ពិសោធថ្មីៗជាមួយនឹង​ចៅហ្វាយ​ដែលជា​ជនជាតិ​បរទេស​ដែលមាន​ការដឹកនាំ​បែប​ម៉ឺងម៉ាត់​ប្លែក​ថ្មី​មួយ​ផ្សេងទៀត ព្រោះ​កាលពី​នៅ​រោងចក្រ​លោក​បានធ្វើ​ការងា​រ​ជាមួយ​ចៅហ្វាយ​ដែល​ស្និទ្ធស្នាល​ដូចជា​បងប្អូន។ ធ្វើការ​បានយូរ​បន្តិច ការងារ​របស់លោក​ត​ម្រូ​វ​ឱ្យ​ដើរ​ច្រើន​ដូចជា​ការងារ​មុន​ដដែល ហេតុនេះ​លោក​នៅតែមាន​បញ្ហា​គ្រួសារ ដែល​ធ្វើឱ្យ​លោក​សម្រេចចិត្ត​បោះបង់ចោល​ការងារ​ប្រាក់ខែ​រាប់ពាន់​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​វិញ។

    ការចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​

    លោក​បាន​សិក្សា​ពី​អាជីវកម្ម​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន ដោយសារតែ​ភរិយា​របស់លោក​ជា​អ្នក​ស្គាល់គ្នា​ជាមួយនឹង​លោក​ឧកញ៉ា គួច ម៉េង​លី ហើយក៏​បាន​ចរចា​ទិញ​ហាង​កាហ្វេ​នេះ​ក្នុងនាម​ជា​អ្នកទិញ​សិទ្ធិ​អាជីវកម្ម (Franchise) ពេលនោះ​លោក​ឧកញ៉ា គួច ម៉េង​លី ក៏​ចង់​លក់​ហាង​កាហ្វេ​នេះដែរ ព្រោះ​គាត់​រវល់​ច្រើន​ជាមួយ​សាលារៀន និង​មន្ទីរពេទ្យ។

    លោក​វិបុល​ក៏​សម្រេចចិត្ត​មក​អង្គុយ​សង្កេតមើល​ក្នុង​ហាង​កាហ្វេ​នេះ​រយៈពេល10ថ្ងៃ តាំងពីព្រឹក​ដល់​ល្ងាច បន្ទាប់មក​គាត់​ក៏​សម្រេចចិត្ត​ទិញ​ហាង​កាហ្វេ​នេះ ដោយ​លក់​ផ្ទះ​ដែល​ម្តាយក្មេក​ចែក​ឱ្យ រួមទាំង​លុយកាក់​មួយចំនួន​បាន​ប្រមាណ​ជិត 40ម៉ឺន​ដុល្លារ​ជា​ដើមទុន​ដើម្បី​ធ្វើ​អាជីវកម្ម​ហាង​កាហ្វេ​មួយ​នេះ។

    ស្ថានភាព​ជាក់ស្តែង​មិន​ដូច​អ្វីដែល​លោក​បានគិត​នោះទេ​ក្រោយ​ពេលដែល​លោក​ចាប់ផ្តើម​ដំណើរការ​ហាង​កាហ្វេ​នេះ ដោយសារ​ខែដំបូងៗត្រូវ​ខាត​អស់​មួយខែ​ជិត 2ម៉ឺន​ដុល្លារ ព្រោះ​គ្រាន់តែ​ថ្លៃ​ភ្លើង​ខែ​ដំបូង​អស់​ជាង 4,000ដុល្លារ។ ពេលនោះ​លោក​ស្ថិតក្នុង​ស្ថានភាព​លំបាក​ខ្លាំង ពីរ​នាក់​ប្តី​ប្រពន្ធ​ខ្វាយខ្វល់​គេង​មិន​លក់​តែង​ជជែក​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​រាល់​យប់ ពេលខ្លះ1យប់​គេង​បានតែ​ត្រឹមតែ2-3ម៉ោង​ប៉ុណ្ណោះ ព្រោះ​ត្រូវ​គិតគូរ​រក​វិធី​ស្តារ​អាជីវកម្ម​នេះ​ឡើងវិញ។

    ដោយសារ​លោក​បានគិត​គ្នា​ថា ត្រូវតែ​លូក​ឱ្យ​ជ្រៅ​ក្នុង​អាជីវកម្ម​មួយ​នេះ ទើប​ធ្វើឱ្យ​លោក​សម្រេច​ផ្អាក​អាជីវ​កម្មនេះ1ខែ​ដើម្បី​ជួសជុល​ហាង ដោយ​ធ្វើការ​សាងសង់​ជាន់​ទីមួយ​បន្ថែមទៀត ហើយ​រើ​ផ្ទះ​ពី​ស្ទឹងមានជ័យ​មក​ស្នាក់នៅ​ក្នុង​ហាង​តែម្តង ងាយស្រួល​មើល​ការខុសត្រូវ និង​ចាត់ចែង​ផ្ទាល់​ដើម្បី​ងាយ​ស្វែងយល់​ពី​ការ​ខាត​ចំណេញ​ឱ្យបាន​ច្បាស់លាស់។ លោក​បានចាប់ផ្តើម​ប្រឡូក​ការងារ​ដោយផ្ទាល់​ជាមួយ​បុគ្គលិក​ទាំង​ការបម្រើ​អតិថិជន ទាំង​ការងារ​ចុងភៅ ក៏ដូចជា​ការគ្រប់គ្រង​ជាដើម។

    លោក​សង្កេតឃើញថា ភ្ញៀវ​បរទេស​ភាគច្រើន​ចំណាយ​តិចតួច​ជា​មធ្យម​ត្រឹម 3ដុល្លា​ក្នុង​មួយ​នាក់​ខណៈ​ភ្ញៀវ​ខ្មែរ1នាក់​ចំណាយ​អស់ 6-7ដុល្លារ​លោក​ក៏​សម្រេចចិត្ត​ផ្លាស់ប្តូរ​មុខម្ហូប និង​ធ្វើការ​រចនា​តុបតែង​ក្នុង​ហាង​ជា​លក្ខណៈ​ខ្មែរ​ដោយបាន​យក​រទេះ​នង្គ័ល​ពី​ស្រុកកំណើត​ដែល​លោក​ធ្លាប់​ប្រើពេល​លោក​អាយុ 7ឆ្នាំ​មក​ជួលជុល​ដាក់តាំង​ក្នុង​ហាង​ព្រោះ​វា​ជា​អនុស្សាវរីយ៍ និង​មាន​អត្ថន័យ​ដ៏​ធំធេង​សម្រាប់​រូបលោក។

    លោក​បានលើកឡើង​ពី​ការ​ខាត​ធ្ងន់ធ្ងរ​ក្នុង​ខែ​ទី1 ដែល​បណ្តាលមកពី​រឿង​ធំ3 គឺ​ទី1 ដោយសារ​ហាង​នេះ​លោក​ទិញ​ពី​គេ លោក​មិន​បានដឹង​ពី​កា​រត​ប្រព័ន្ធ​ទឹក-ភ្លើងផ្សេងៗឡើយ ចំណែក​បុគ្គលិកវិញ​បើកភ្លើង​ធ្វើយ៉ាងណា​ឱ្យ​ភ្លឺ​ពេញ​ហាង និង​ម៉ាស៊ីនត្រជាក់​គ្រប់កន្លែង​ដោយ​គ្មាន​ការ​សន្សំសំចៃ។ ទី2វា​ជា​ខែ​ដំបូង​ការគ្រប់គ្រង​មិនបាន​ដិតដល់ បុគ្គលិក​កុម្ម៉ង់​ទិញ​សម្ភារ និង​គ្រឿងគ្រៅ​សម្រាប់ធ្វើ​ម្ហូបផ្សេងៗ យើង​ទិញ​ឱ្យ​គាត់​រហូត​ដោយ​មិនបាន​ដឹងថា តើ​ពួកគេ​ប្រើ​អស់ ឬ​មិន​អស់ ឬ​ខ្ជះខ្ជាយ​គ្រប់មុខ​យ៉ាងណា​នោះឡើយ។ ទី3បញ្ហា​ធនធានមនុស្ស​គ្រប់ផ្នែក​មិនមាន​លក្ខណៈ​ស្តង់ដារ ការបម្រើ​សេវាកម្ម​មិនបាន​ដិតដល់​ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ជាដើម។

    លោក​បានចាប់ផ្តើម​ចូលមក​កាន់​ការងារ​ដោយ​ពិនិត្យមើល​គ្រប់ផ្នែក រើ​ចោល​ប្រព័ន្ធ​ភ្លើងចាស់ៗរៀបចំ​ត​ថ្មី​ឡើងវិញ ពិនិត្យមើល​ធនធានមនុស្ស​ដោយ​លោក​ជា​អ្នក​បង្ហាត់ និង​បណ្តុះបណ្តាល​ផ្ទាល់ទៅតាម​ផ្នែកនីមួយៗ ប្រាប់​ពី​វប្បធម៌​នៃ​ការធ្វើការងារ ទស្សនវិស័យ​របស់​ហា​ង​ជាដើម។ល។ ចំណែក​បុគ្គលិក​ជាន់ខ្ពស់​លោក​ពិនិត្យមើល​ភាគច្រើន​ទៅលើ​អត្តចរិត ភាពស្មោះត្រង់ និង​ការតាំង​ចិត្ត​ធ្វើ​ការងារ ដោយ​លោក​ចាប់ផ្តើម​បញ្ជ្រាប​អំពី​ទិសដៅ​វែងឆ្ងាយ​របស់​ពួកគាត់​ទៅជា​មួយ​ហាង។

    ចូលដល់​ខែ​ទី5 លោក​ចាប់ផ្តើម​ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​បង្វិល​លុយ។ លោក​ថា ក្នុង​ហាង​កាហ្វេ​លុយ​ចូល​រាល់ថ្ងៃ ប្រសិនបើ​មិនចេះ​រៀបចំ​ទុកដាក់​ទេ ចុងខែ​ដឹង​តែ​រកលុយ​បើ​ប្រាក់ខែ​ឱ្យ​បុគ្គលិក​មិនបានឡើយ។ អ៊ីចឹង​យើង​ត្រូវ​ដឹងថា លុយ​កញ្ចប់​ណា​ត្រូវ​ទុក លុយ​កញ្ចប់​ណា​ត្រូវ​បង់​ឱ្យ​ខាង​ណា​មុន​ដែលជា​ការចំណាយ​ចំ​បាច់។ នៅ​ខែ​ទី7 ទើប​ហាង​របស់លោក​ឈប់​ខាត។

    ពាក់ព័ន្ធ​នឹង​អារម្មណ៍​របស់លោក​នៅពេល​ជួប​បញ្ហា​លើកដំបូង លោក​និយាយថា លោក​ជឿ​លើ​កត្តា​ផ្លូវចិត្ត​ព្រោះ​លោក​ពិត​ជាមាន​ការតក់​ស្លុត​ណាស់​ចំពោះ​ស្ថានភាព​ខាត​ធ្ងន់ធ្ងរ ដែល​លោក​បាន​និយាយថា ប្រសិនបើ​អ្នកខ្លះ​អាច​នឹង​បោះបង់ចោល​បាត់ទៅហើយ​ផង​ក៏​មិនដឹង តែដោយសារ​កម្លាំងចិត្ត​មួយ​ដែល​ជំរុញ​ឱ្យ​លោក​ត្រូវតែ​ក្រោកឈរ​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងឡាយ​ដោយ​មិន​រាថយ ព្រោះ​ពេល​លោក​សម្រេចចិត្ត​បើក​អាជីវកម្ម​មួយ​នេះ លោក​បាន​បោះបង់ចោល​ការងារ​ដែល​មាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ មិនតែប៉ុណ្ណោះ​សូម្បីតែ​សាច់ញាតិ រួមទាំង​មិត្ត​ភ័ក្តិ​ជិតស្និទ្ធ​មួយចំនួន​គ្មាន​អ្នកណា​គាំទ្រ​លោក​ទេ មានតែ​ភរិយា ម្តាយក្មេក និង​ម្តាយមីង​របស់លោក​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ពេល​លោក​ជួប​ស្ថានភាព​លំបាក​នេះ។

    លោក​ថា មនុស្ស​គ្រប់គ្នា​ដែល​មិន​គាំទ្រ​លោក គេ​នឹង​ចំអក​ឱ្យ​លោក​ប្រសិនបើ​អាជីវកម្ម​មួយ​នេះ​បរាជ័យ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​លោក​ដាក់​ជីវិត​ជាមួយ​វា​ដោយ​សន្យា​នឹង​ខ្លួនឯង​ថា វា​មិនអាច​ដួល​បានទេ​និង​បើ​ទើប​ទោះជា​លោក​គេង​បានត្រឹមតែ 2-3ម៉ោង​ក្នុង​មួយ​យប់​ក៏ដោយ ក៏​លោក​ត្រូវតែ​ក្រោក​ឡើង​បន្តការងារ​ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ ទោះបីជា​ឈឺ​ក៏​នៅតែមាន​កម្លាំង​ធ្វើ​ដែរ នោះ​គឺ​កម្លាំងចិត្ត​ហ្នឹងឯង ហើយ​ខំ​រិះគិត ដើរ​ក៏​គិត អង្គុយ​ក៏​គិត រិះរក​គ្រប់​វិធី​ដើម្បី​អភិវឌ្ឍ​វា​ឱ្យ​ដំណើរការ​ទៅមុខ​បាន។

    លោក ម៉ៅ វិបុល ​ថតរូបជុំគ្នា​ជា​មួយបុគ្គលិក​ក្នុង​ថ្ងៃភ្ជុំបិណ្ឌ

    ទីបំផុត​រយៈពេល​ជាង​កន្លះ​ឆ្នាំក្រោយ​ទើប​លោក​បាន​ឈរជើង​ជាប់ និង​បន្ត​អភិវឌ្ឍ​រហូតដល់​ទទួល​បាន​ប្រាក់ចំណេញ ក្លាយជា​ហាង​កាហ្វេ​មួយ​ដែលមាន​ប្រជាប្រិយភាព​ក្នុង​ដួងចិត្ត​យុវវ័យ និង​ប្រជាជន​ខ្មែរ។

    ជា​ចុងក្រោយ​លោក​សូម​ផ្តាំផ្ញើ​ទៅដល់​យុវជន​ទាំងឡាយ​ដែល​ចូលចិត្ត​ចូលរួម​ស្តាប់​ក្នុង​សិក្ខាសាលាផ្សេងៗមេត្តា​យល់​ឱ្យបាន​ច្បាស់​ពី​គំនិត​របស់​វាគ្មិន​ដែល​បានធ្វើការ​ចែករំលែក។ សូមកុំ​គិតថា ការចែករំលែក​មួយចំនួន​តាម​បទពិសោធ​របស់គេ យើង​មើលឃើញ​គេ​ជោគជ័យ យើង​ចង់​ធ្វើតាម មិន​ប្រាកដថា​ជោគជ័យ​ដូច​គេ​នោះទេ ឧទាហរណ៍​មហាសេដ្ឋី​លើ​ពិភពលោក​គេ​រៀន​អត់​ចប់អត់​មាន​សញ្ញាបត្រ យើង​បែរជា​ចង់​ឈប់រៀន​តាម​គេ​ដើម្បី​ក្លាយជា​មហាសេដ្ឋី​ដូច​គេ​ដែរនោះ គឺ​មិនអាច​ទៅរួច​ឡើយ គេ​រៀន​អត់​ចប់ អត់​បាន​សញ្ញាបត្រ​មែន តែ​គេ​អាន​សៀវភៅ​ចប់​រាប់សិប​ក្បាលគេ​មាន​ចំណុចល្អៗជាច្រើន​ផ្សេងទៀត​ដែល​យើង​អត់​មាន ដូច្នេះ​យើង​ត្រូវ​ស្តាប់ ដោយ​ការ​ត្រិះរិះ វិភាគ​និង​ពិចារណា និង​ខិតខំ​ប្រឹង​សិក្សា​រៀនសូត្រ​ឱ្យបាន​ខ្ពង់ខ្ពស់។

    ជា​ចុងក្រោយ​សូម​យុវជន ក៏ដូចជា​ប្រជាជន​ទាំងអស់​មេត្តាជួយ​គាំទ្រ​ដល់​ម៉ាក​សញ្ញា​ក្នុងស្រុក ដើម្បី​លើកទឹកចិត្ត​ដល់​អាជីវករ​របស់​យើង​ឱ្យមាន​កម្លាំងចិត្ត​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ជាមួយ​អាជីវកម្ម​បរទេស៕

  • ក្រុមហ៊ុន LG ប្រកាស​ផលិតផល​ទូរទស្សន៍​ស៊េរី​ថ្មី 2018 ជាប់​ជ​ញ្ចាំ​ង​ដ៏​ល្អ​ប្រណិត

    ក្រុមហ៊ុន LG ប្រកាស​ផលិតផល​ទូរទស្សន៍​ស៊េរី​ថ្មី 2018 ជាប់​ជ​ញ្ចាំ​ង​ដ៏​ល្អ​ប្រណិត

    ក្រុមហ៊ុន LG បង្ហាញ​ស៊េរី​ទូរ​ទស្ស​ន៏​ឆ្នាំ 2018 របស់ខ្លួន​ជាមួយនឹង​ម៉ូ​ឌែ​ល OLED និង SUPER UHD ថ្មី​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ដឹកនាំ​ទីផ្សារ​ទូរទស្សន៍​ដែលមាន​គុណភាព​ខ្ពស់​ទូទាំង​ពិភពលោក។ នៅក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង​សេ​អ៊ូ​ល​ក្រុមហ៊ុន LG បាន​ណែនាំ​ផលិតផល​ទូរទស្សន៍​ថ្មី​ដែលមាន​បច្ចេកវិទ្យា ThinQ® និង (AI) និង​បច្ចេកវិទ្យា  α (Alpha) ដ៏​ទំនើប​ដែល​នឹង​នាំមុខ​ក្នុងការ​ពង្រឹង​ជំហរ​របស់​ក្រុមហ៊ុន LG នៅក្នុង​ទីផ្សារ​ទូរទស្សន៍​ស៊េរី​ទំនើប​នៅលើ​ពិភពលោក។ ទីផ្សារ​សម្រាប់​ទូរទស្សន៍ OLED TVs បាន​ព្យាករ​ណ៏​ថា​នឹងមាន​ការលក់​ចំនួន 2,5 លាន​គ្រឿង​នៅ​ឆ្នាំនេះ ពី​ចំនួន 1,6 លាន​គ្រឿងក្នុង​ឆ្នាំ 2017 ។

    ក្រុមហ៊ុន LG កំពុងតែ​កសាង​នូវ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៃ​បច្ចេកវិទ្យា​អេក្រង់ OLED ដ៏​ធំ​ដែលមាន​គំរូ​ទូរទស្សន៍ OLEDដែលមាន​បច្ចេកវិទ្យា(AI)   ចំនួន 10 ម៉ូ​ដែល​សម្រាប់​ឆ្នាំ 2018 ដែល​រួមមាន W8, G8, E8, C8 និង B8 ។ ម៉ូ​ដែលនីមួយៗមានការ​រចនា​ជាច្រើន រូបភាព​នៅលើ​កញ្ចក់ (ម៉ូ​ដែល 77 / 65W8) ទៅ​អេក្រង់​កញ្ចក់​តែមួយ (ម៉ូ​ដែល 65G8) រូបភាព​នៅលើ​កញ្ចក់ (ម៉ូ​ដែល 65 / 55E8) និង​ការ​រចនា​អេក្រង់​ភាពយន្ត (ម៉ូ​ដែល 77/65 / 55C8 និង 65 / 55B8) ។ អេក្រង់​ទំហំ​ចាប់ពី 55           អ៊ី​ញ​ដល់ 77 អ៊ី​ញ​ជាមួយ​ទូរទស្សន៍ SUPER UHD ចំនួន 9 ដែល​អាច​ប្រើប្រាស់​ជាមួយ​បច្ចេកវិទ្យា AI (ម៉ូ​ដែល SK95, SK85 និង SK80) ដែលមាន​ទំហំ​ចាប់ពី 49 ដល់ 75 អ៊ី​ញ ។

    ជាមួយ​បច្ចេកវិទ្យា (Alpha) 9 ដ៏​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន LG ធ្វើអោយ​ទូរទស្សន៍​ជាច្រើន​ម៉ូ​ដែល​ដូចជា W8, G8, E8 and C8 OLED ឈានមុខ​គេ​នៅលើ​ទីផ្សារ ។ ទស្សនិកជន​នឹង​ទទួលបាន​ការបង្ហាញ​រូបភាព​កាន់តែច្បាស់​និង​ពណ៍​ដូចពិតៗដែល​អាច​មើលឃើញ​បាន​ពី​គ្រប់​ជ្រុង​ទាំងអស់។ ពណ៍​ខ្មៅ​ដឹ​ត​ច្បាស់​ល្អជា​និមិត្ត សញ្ញា​នៃ​ទូរទស្សន៍ OLED របស់​ក្រុមហ៊ុន LG ។ ជាមួយ​ប្រព័ន្ធ​សម្លេង Dolby Atmos និង​កម្រិត​រូបភាព​ដ៏​ច្បា​ល់​ល្អ ។ ទូ​ទស្ស​ន៏  LG និង​ផ្តល់​បទពិសោធន៍​ទស្សនា​ដល់​អតិថិជន​យ៉ាង​ជក់ចិត្ត។

    ទូរទស្សន៍​ជាប់​ជ​ញ្ចាំ​ង LG UHD ស៊េរី​ថ្មី​ឆ្នាំ 2018 ដែល​អាច​ប្រើ​បច្ចេកវិទ្យា(AI) ដំណើរការ​ដោយ    (Alpha) 7 របស់ LG ដែលជា​ឧបករណ៍​ដំណើរការ​ដ៏​មាន​ឥទ្ធិពល​ដូចគ្នា​ដែល​បាន​រកឃើញ​នៅក្នុង​ស៊េរី B8 ។ រួមបញ្ចូល​គ្នា​ជាមួយ​បច្ចេកវិទ្យា Nano Cell និង FALD backlighting ទូរទស្សន៍ SuperAHD TVs ដែល​អាច​ប្រើ​ជាមួយ​យ​បច្ចេកវិទ្យា AI ផ្តល់ជូន​នូវ​រូបភាព LCD កម្រិត​ខ្ពស់បំផុត។

    គុណភាព​ដែល​មិន​ធ្លាប់មាន​ពីមុន​ជាមួយ​ព​ណ៏​ខ្មៅ​កាន់តែ​ដិត, ការបង្ហាញ​រូបភាព​កាន់តែច្បាស់, ធ្វើអោយ​ស្រមោល​មើល​កាន់តែច្បាស់​និង​ពណ៌​ដូចពិតៗមើលឃើញ​ពី​ចំងាយ​ឆ្ងាយ។ ដើម្បី​បំពេញបន្ថែម​បទពិសោធ​មើល​ដែល​បានធ្វើឱ្យ​ប្រសើរឡើង​ទូរទស្សន៍ SUPER UHD ថ្មី​ក៏ Support ជាមួយ​ប្រព័ន្ធ​សម្លេង Dolby Atmos ដើម្បីអោយ​សំលេង​ស្តាប់​កាន់តែ​ពិ​រោះ។

    ជាមួយនឹង​មុខងារ AI ដែល​បាន​បង្កប់​នៅ​ខាងក្នុង​ស្រាប់, អ្នកមើល​ទូរទស្សន៍ LG អាច​និយាយ​ដោយផ្ទាល់​ទៅក្នុង​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ​ដើម្បី​រីករាយ​នឹង​មុខងារ​ពិសេស​ដែល​ងាយស្រួល​បំផុត​នៃ​បច្ចេកវិទ្យា​Voice assistant ទំនើប​ចុងក្រោយ​បំផុត។ បច្ចេកវិទ្យា​នេះ​ត្រូវបាន​សម្រេច​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កែច្នៃ​ភាសា​ប្រើប្រាស់​ប្រចាំថ្ងៃ(NLP) ទៅជា​ការបញ្ជា​ដោយ​ប្រើ​ចរន្ត​ឆ្លាត​វៃ​និង​ការតភ្ជាប់​ដោយ​ផ្អែកទៅលើ platform របស់​ក្រុមហ៊ុន LG

    សេវា​គាំទ្រ​ទូរទស្សន៍​ដែល​បាន​បើក​ដំណើរការ​ដោយ ​ThinQ® AI របស់ LG ដោយ​ផ្អែកលើ​ម​គ្គុ​ទ្ទេសន៍​អេ​ឡិច​ត្រូ​និ​ច (EPG) ដើម្បី​ផ្តល់ព័ត៌មាន​ទាន់ពេលវេលា​និង​កំណត់​ទីតាំង​ដែល​ផ្តល់ជូន​មាតិកា​ដែល​ចង់បាន។ អ្នកទស្សនា​អាច​និយាយថា “ស្វែងរក​បទ​ភ្លេង​របស់​ភាពយន្ត​នេះ” ឬ “បិទ​ទូរទស្សន៍​នៅពេល​កម្មវិធី​នេះ​ចប់” ដោយ​គ្មាន​ការនិយាយ​ពី​ចំណងជើង​កម្មវិធី​ឬ​ការបញ្ជាក់​ពេលវេលា​ឡើយ។

    បច្ចេកវិទ្យា​α (Alpha) 9 របស់ LG ធ្វើអោយ​ផលិតផល​ទូរទស្សន៍ OLED TV ឈានមុខ​គេ​នៅលើ​ទីផ្សារ។ អ្នកទស្សនា​និង​ទទួលបាន​នូវ​បទពិសោធន៍​កាន់តែ​ប្រសើរ​បន្ថែមទៀត។ ទូរទស្សន៍ SUPER UHD TVs ជាមួយ​បច្ចេកវិទ្យា LG Nano Cell ធ្វើអោយ (FALD) ដើម្បី​ផ្តល់ជូន​នូវ​ពណ៌​ខ្មៅ​កាន់តែខ្លាំង និង​ពណ៌​កាន់តែ​ប្រសើរ​ថែមទៀត​ដែល​មើល​ច្បាស់ពិត។

    រូបភាព​ដែលមាន​គុណភាព​ល្អឥតខ្ចោះ

    បច្ចេកវិទ្យា α (Alpha) 9 ថ្មី​បំផុត​របស់​ក្រុមហ៊ុន LG ផ្តល់នូវ​រូបភាព​ពិត​ជាមួយនឹង​ពណ៌​ដ៏​សម្បូរបែប។ ការច្នៃប្រឌិត​ស្នូល​នៃ Processor  គឺ​ដំណើរការ 4 ជំហាន​កាត់បន្ថយ​សំលេង​រំខាន​ទ្វេដង។

    មុខងារ​របស់ Processor ក៏​ជួយ​ធ្វើអោយ​ពណ៍​របស់​ទូរទស្សន៍​កាន់តែ​ប្រសើរឡើង​ដែល​ផ្តល់ជូន​នូវ     ពណ៍​ដែល​កាន់តែ​ដូច​និង​រូបភាព​ពិត​ជាក់ស្តែង។ បច្ចេកវិទ្យា (Alpha) 9 បង្កើតឡើង​ដើម្បី​ទ្រទ្រង់​នូវ​កម្មវិធី (HFR) ដើម្បី​ផលិត​នូវ​រូបភាព​ដែលមាន​ចលនា​កាន់តែ​រលូន​និង​ច្បាស់​ល្អ​រូបភាព​ក្នុង​កម្រិត 120 frames ក្នុង​មួយ​វិនាទី។ ជាមួយនិង​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់ LG OLED TVs 2018 វា​អាច​បញ្ចាំង    កម្មវិធី​ណា មួយ​ក៏បាន​ជាមួយនិង​កម្រិត​គុណភាព​ខ្ពស់បំផុត​និង​ទស្សនីយភាព​ដ៏​អស្ចារ្យ។

    បទពិសោធន៍​ភាពយន្ត​កម្រិត HDR

    ទូរទស្សន៍ LG OLED 2018 និង​ទូរទស្សន៍ SUPER UHD មាន​លក្ខ​ណះ​ពិសេស​គឺ​ភាពយន្ត​កម្រិត HDR ដែល​ផ្តល់ជូន​នូវ​បទពិសោធន៍​ភាពយន្ត​តាម​គេហដ្ឋាន​យ៉ាងពិត​ប្រាកដ​គ្រប់​ម៉ូ​ដែល​ដែល Support ជាមួយ​មុខងារ HDR កម្រិត​ខ្ពស់៕

  • សួនច្បារ​ចំនួន2 និង​វិទ្យាល័យ​ចំនួន3 ត្រូវ​បានដាក់​ឱ្យប្រើ Public Wi-Fi ឥតគិតថ្លៃ

    សួនច្បារ​ចំនួន2 និង​វិទ្យាល័យ​ចំនួន3 ត្រូវ​បានដាក់​ឱ្យប្រើ Public Wi-Fi ឥតគិតថ្លៃ

    សូន​ច្បារ 2កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​វិទ្យាល័យ​ចំនួន 3ទីតាំង​ផ្សេងទៀត​ត្រូវបាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ Public Wi-Fi ដែលមាន​ល្បឿន​លឿន​កម្រិត 1Gps ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី9 ខែឧសភា ឆ្នាំ2018 នេះ​តទៅ។

    ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា គម្រោង Public Wi-Fi នេះ​ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ(KT) នៃ​សាធារណរដ្ឋ​កូរ៉េ​ដោយ​ភាគី​កូរ៉េ​បានផ្ដល់​ជូន​នូវ​ជំនួយឥតសំណង​សម្រាប់​គម្រោង Public WiFi និង Digital Connectivity for School ដោយ​ធ្វើ​ការដំឡើង​នៅក្នុង​ទីតាំង​ចំនួន5 គឺ៖1. សួនច្បារ​សម្ដេច​ហ៊ុន សែន។  2.សួនច្បារ​មុខ​ព្រះបរមរាជវាំង។ 3.វិទ្យាល័យ​ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។ 4. វិទ្យាល័យ​ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ 5.វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ កំពង់លែង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

    ក្នុងនោះដែរ​ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wi-Fi ចំនួន 2កន្លែង​នៅ​សួនច្បារ​សម្ដេច​ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង​ត្រូវបាន​ដំឡើង​រួចរាល់​ហើយ​ជាមួយនឹង​ល្បឿន 1Gps (1ហ្សី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី)។ដោយឡែក 3ទីតាំង​ទៀត​ដែលជា​គម្រោង​សម្រាប់​សាលារៀន​កំពុង​ស្ថិតក្នុង​ដំណើរការ​ដំឡើង​ដែល​អាច​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុងពេលឆាប់ៗនេះដែរ។

    សម្រាប់​ប្រព័ន្ធ Public Wi-Fi នៅ​ទីតាំង​សួនច្បារ​ខាងលើ​នឹង​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​បាន​ដោយ​ឥតគិតថ្លៃ​ក្នុង​ល្បឿន​លឿន​សម្រាប់​ការកម្សាន្ត និង​ការសិក្សា​របស់​សិស្សានុសិស្ស។ ដោយឡែក 3ទីតាំង​ទៀត​ដែល​នៅតាម​បណ្ដា​ខេត្ត​ធ្វើឡើង​ឱ្យស្រប​តាម​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​តាមរយៈ​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី (NGS) ដែលជា​គំរូ​អភិវឌ្ឍន៍​ថ្មី​ក្នុង​ប្រព័ន្ធ​អប់រំ​សាធារណៈ​ដែល​នាំទៅដល់​ការបង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត​ទទួលបាន​ការវិនិយោគ​ខ្ពស់​ផ្សារភ្ជាប់​ស្តង់ដារ​ថ្មី​មាន​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​ព្រមទាំង​ស្តងដារ​វិជ្ជាជីវៈ​សម្រាប់​ការសិក្សា​ក្នុង​សតវត្ស​ទី21 ដែលជា​សម័យ​បច្ចេកវិទ្យា​ទំនើប និង​ជឿនលឿន។

    តាមរយៈ​ការផ្ដល់​នូវ​សេវា​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​នេះ លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រូវបាន​បំពេញតម្រូវការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នូវ​ចំណេះដឹងថ្មីៗដែលមាន​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គមជាតិ៕