Author: វល័ក្ខ

  • គន្លឹះ​ណែនាំ​ពី​អ្នកជំនាញ ក្នុងការ​ស្នើសុំ​កម្ចី​ទិញ​ផ្ទះ ពី​ធនាគារ

    គន្លឹះ​ណែនាំ​ពី​អ្នកជំនាញ ក្នុងការ​ស្នើសុំ​កម្ចី​ទិញ​ផ្ទះ ពី​ធនាគារ

    ជាមួយនឹង​កំណើន​លូតលាស់​ដ៏​ល្អប្រសើរ​នៃ​សេដ្ឋកិច្ចកម្ពុជា យើង​សង្កេតឃើញថា វិស័យ​ធនាគារ​ក៏មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ។ ក្នុងនោះដែរ ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ធនាគារ​ដ៏​លេចធ្លោរ និង​ជោគជ័យ​មួយ សម្រាប់​ធនាគារ​ជាច្រើន  ដោយសារ​តម្រូវការ​ទីផ្សារ​កើនឡើង​ឥតឈប់ឈរ ក្នុងចំណោម​អ្នក​ដែល​ត្រូវការ​គេហដ្ឋាន​ផ្ទាល់ខ្លួន។

    យ៉ាងណាមិញ មាន​ពលរដ្ឋ​មួយចំនួន​នៅមាន​ចម្ងល់ខ្លះៗ ពី​ឥណទាន​គេហដ្ឋាន ដូចជា​ដំណើរការ​ស្នើសុំ​ឥណទាន អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​តម្រូវ​ជាដើម។ ដើម្បី​យល់ដឹង​កាន់តែច្បាស់ យើង​បានធ្វើ​បទសម្ភាសន៍​ជាមួយ​លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម៖

    អ្នករាយការណ៍៖ សូម​ជម្រាបសួរ​លោកស្រី ហេង ធីតា ដែល​បានផ្តល់​កិត្តិយស សម្រាប់​ការផ្តល់​បទសម្ភាសន៍​នាពេលនេះ! ជាបឋម សូម​លោកស្រី​ជួយ​ពន្យល់ និង​រៀបរាប់​ដោយ​សង្ខេប អំពី​ឥណទាន​គេហដ្ឋាន!

    លោកស្រី ធីតា៖ ចាស៎! បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ធនាគារ​មួយ​ប្រភេទ ដែល​ជួយ​ឲ្យ​អតិថិជន ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ជាមុន សម្រាប់​យកទៅ​ទិញ​លំនៅស្ថាន​ណាមួយ ដោយ​មិនចាំបាច់​រង់ចាំ​ការ​សន្សំ​រាប់​ឆ្នាំ​នោះឡើយ។ ឧទាហរណ៍​ថា គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​ចង់បាន​ផ្ទះ​សមរម្យ​មួយ សម្រាប់​កសាង​អនាគត​គ្រួសារ ប៉ុន្តែ​ពួកគេ​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទិញ​ផ្ទះ​នោះភ្លាមៗ ដូច្នេះ​ឥណទាន​គេហដ្ឋាន គឺជា​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​វ័យឆ្លាត​មួយ នៅក្នុង​ជីវិត​គ្រួសារ​របស់​ពួកគេ នា​ដំណាក់កាល​នេះ។ ក្រៅពីនេះ ឥណទាន​គេហដ្ឋាន​ក៏​ផ្តល់​ឲ្យ​អតិថិជន ដើម្បី​ទិញ​ផ្ទះ​បន្ត​ពី​គេ សម្រាប់​ការវិនិយោគ​ផងដែរ។

    អ្នករាយការណ៍៖ តើ​ធនាគារ CIMB មាន​ចំណុច​អ្វី​ពិសេស ក្នុងនាម​ជា​ធនាគារ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ ក្នុងការ​ផ្តល់​ឥណទាន​គេហដ្ឋាន ដល់​អតិថិជន?

    លោកស្រី ធីតា៖ ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលមាន​វត្ត​មាននៅ​ជុំវិញ​តំបន់​អាស៊ាន ធនាគារ CIMB បាន​នាំយក​បទពិសោធន៍​ជោគជ័យ ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល ជាមួយនឹង​ផលិតផល​ឥណទាន ដែល​កាន់​តែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ មកកាន់​ប្រទេស​កម្ពុជា។ យើង​ដឹង​ច្បាស់​ថា អតិថិជនជារឿយៗបារម្ភ​ពី​កម្ចី​រយៈពេល​យូរ ហើយ​វា​អាច​ចោទ​ជា​បញ្ហា ទៅដល់​គ្រួសារ​របស់​ពួកគេ បើសិនជា​មានរឿង​អ្វី​កើតឡើង ចំពោះ​ពួកគេ ដែលជា​បង្គោលគ្រួសារ។ ដូច្នេះហើយ ក្នុង​ឆ្នាំ២០១៧ ធនាគារ CIMB បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​តែមួយគត់ ដែល​បាន​បង្កើត​នូវ​ឥណទាន​គេហដ្ឋាន​មួយ​ប្រភេទ ភ្ជាប់​មកជា​មួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត ដោយ​ឥតគិតថ្លៃ រហូតដល់ ៥ម៉ឺន​ដុល្លារ ដើម្បី​ការពារ​អនាគត​គ្រួសារ​ជាទី​ស្រឡាញ់​របស់​អតិថិជន។ មិនតែប៉ុណ្ណោះ HomePro របស់​ធនាគារ CIMB មាន​ផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ត្រឹមតែ ៧,៩៩% ក្នុង​មួយឆ្នាំ ទំហំ​ឥណទាន​រហូតដល់៨០% នៃ​តម្លៃ​គេហដ្ឋាន និង​រយៈពេល​ឥណទាន​រហូតដល់ ២០ឆ្នាំ​ទៀតផង។

    អ្នករាយការណ៍៖ តើ​ចំនួន​ប្រាក់ខែ​ប៉ុន្មាន​ទើប​សមរម្យ សម្រាប់​ស្នើសុំ​ឥណទាន​គេហដ្ឋាន?

    លោកស្រី ធីតា៖ តាមពិតទៅ ពុំមាន​ការកំណត់​ជាក់លាក់ សម្រាប់​ប្រាក់ចំណូល ឬ​ប្រាក់ខែ​របស់​អ្នកស្នើសុំ​ឥណទាន​នោះទេ។ ធនាគារ CIMB សូម​ណែនាំ​ឲ្យ​អតិថិជន​ស្នើសុំ​ឥណទាន ក្នុង​ទំហំ​សមស្រប​មួយ ផ្អែកលើ​ប្រាក់ចំណូល​ជាក់ស្តែង​របស់​ពួកគេ។ ឧទាហរណ៍៖ បើ​អតិថិជន​ត្រូវមាន​ប្រាក់ចំណូល ឬ​ប្រាក់ខែ ប្រហែល ៧រយ​ដុល្លារ នោះ​ពួកគេ​អាច​ស្នើសុំ​ឥណទាន​គេហដ្ឋាន រហូតដល់៤ម៉ឺន​ដុល្លារ ដែល​អាស្រ័យ​តាម​ការវាយតម្លៃ និង​រយៈពេល​នៃ​ឥណទាន​នោះ។ ហើយ​បើ​ពួកគេ​ចង់បាន​ទំហំ​ឥណទាន​ច្រើនជាង​នេះ ពួកគេ​អាច​រួម​ចំណូល​គ្នា​ជាមួយ​ដៃគូ និង​សមាជិកគ្រួសារ​បាន។ ធនាគារ CIMB តែងតែ​ស្វែងយល់ និង​ស្វែងរក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សមរម្យ​ណាមួយ ស្របតាម​តម្រូវការ​របស់​អតិថិជន​ជានិច្ច។

    អ្នករាយការណ៍៖ តើ​អតិថិជន​គួរ​យល់ដឹង​លើ​ចំណុច​អ្វីខ្លះ មុននឹង​សម្រេចចិត្ត​ស្នើសុំ​ឥណទាន?

    លោកស្រី ធីតា៖ មុននឹង​សម្រេចចិត្ត​ស្នើសុំ​ឥណទាន​គេហដ្ឋាន​ពី​ធនាគារ អតិថិជន​គួរ​ដឹង​ច្បាស់ និង​សិក្សា​លម្អិត អំពី​បន្ទុក និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ ក្រោយពេល​ទទួលយក​ឥណទាន​រយៈពេល​យូរ​នោះ។ ជាមួយគ្នានេះ ពួកគេ​ត្រូវមាន​ប្រាក់ចំណូល​គ្រប់គ្រាន់ និង​ទៀងទាត់ ព្រោះ​ពួកគេ​ត្រូវ​សង​ត្រឡប់​ប្រចាំខែ ទៅ​ធនាគារ​វិញ ក្នុង​រយៈ១០ ទៅ២០ឆ្នាំ។ ហើយ​អតិថិជន​ក៏​គួរ​ពិចារណា​ឲ្យ​បានច្បាស់លាស់ អំពី​ទីតាំង​នៃ​គេហដ្ឋាន ដែល​ពួកគេ​ចង់​ស្នើសុំ​ឥណទាន​ដើម្បី​ទិញ​នោះ។ បើ​អតិថិជន​ជ្រើសរើស​ផ្ទះ​ត្រឹមត្រូវ ដែលមាន​ទីតាំង​ល្អ នោះ​ពួកគេ​នឹង​ទទួលបាន​ផលចំណេញ នាពេល​អនាគត​ផងដែរ។ យ៉ាងណាមិញ អតិថិជន​មិនគួរ​ពាក់ព័ន្ធ​នឹង​ការរកស៊ី​លើ​អចលនទ្រព្យ ដែល​គិតថា​ចំណេញ​មួយឆាវៗឡើយ ព្រោះ​វា​អាចមាន​ហានិភ័យ​ខ្ពស់ ដល់​ពួកគេ។

    អ្នករាយការណ៍៖ តើ​អតិថិជន​ត្រូវ​រៀបចំ​នូវ​ឯកសារ​តម្រូវ​អ្វីខ្លះ សម្រាប់​ការស្នើសុំ​ឥណទាន?

    លោកស្រី ធីតា៖ ដើម្បី​ស្នើសុំ​ឥណទាន​គេហដ្ឋាន ធនាគារ​តម្រូវ​ឲ្យ​អតិថិជន​ផ្តល់នូវ​ឯកសារសំខាន់ៗមួយចំនួន ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច | កិច្ចព្រមព្រៀង​ស្តីពី​ការលក់ និង​ទិញ​អចលនទ្រព្យ​នោះ ព្រមទាំង​លិខិតបញ្ជាក់​ពី​ចំណូល រួមមាន​លិខិតបញ្ជាក់​ពី​ការងារ បង្កាន់ដៃ​ប្រាក់ខែ របាយការណ៍​ធនាគារ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ជាដើម។ ដើម្បី​អាច​ឲ្យ​ធនាគារ​ដំណើរការ​ពាក្យស្នើសុំ​ឥណទាន​គេហដ្ឋាន​ឆាប់រហ័ស យើង​លើកទឹកចិត្ត​ឲ្យ​អតិថិជន រៀបចំ​ឯកសារ​តម្រូវ​ទាំងអស់នោះ ទុកជាមុន។

    អ្នករាយការណ៍៖ មុននឹង​សម្រេច​អនុម័ត​ឥណទាន ទៅ​ឲ្យ​អតិថិជន តើ​ធនាគារ​សិក្សា​លើក​ត្តាសំខាន់ៗអ្វីខ្លះ?

    លោកស្រី ធីតា៖ ជាគោលការណ៍ ធនាគារ​នឹងសិក្សា​លើ​ចំណុចចម្បងៗ រួមមាន៖

    ទី១ គឺ​ធនាគារ​នឹងសិក្សា ដោយ​វាយតម្លៃ​លើ​លទ្ធភាព​សង​ត្រឡប់​របស់​អតិថិជន ទៅតាម​ទំហំ​ឥណទាន ដែល​ពួកគេ​ស្នើសុំ​នោះ ដើម្បី​ធានាថា ចំណូល​របស់​ពួកគេ​មាន​និរន្ត​ភាព ដែល​អាច​ទូទាត់​នឹង​ការសង​ឥណទាន​ប្រចាំខែ​បាន។ ឧទាហរណ៍ បើ​អតិថិជន​ត្រូវ​សង​ត្រឡប់​ទៅ​ធនាគារ ៤០០ដុល្លារ​ក្នុង​មួយខែ នោះ​គាត់​ត្រូវមាន​ចំណូល ឬ​ប្រាក់ខែ​យ៉ាងតិច ៨០០ដុល្លារ​ក្នុង​មួយខែ។

    ទី២ គឺ​ធនាគារ​ត្រូវ​ពិចារណា​លើ​គោលបំណង​នៃ​សំណើ​ឥណទាន​គេហដ្ឋាន​នោះ។ គោលបំណង​ឥណទាន​គេហដ្ឋាន ដែល​អតិថិជន​អាច​ស្នើសុំ​បាន គឺ​រួមមាន​ការទិញ​គេហដ្ឋាន​ដែល​សង់​រួច​ស្រាប់ ទិញ​ដី​សម្រាប់​សាងសង់​គេហដ្ឋាន​ដោយ​ខ្លួនឯង និង​ទិញ​ខុន​ដូ​ជាដើម។

    ទី៣ គឺ​ធនាគារ​នឹង​វាយតម្លៃ​លើ​ទ្រព្យ​ធានា​របស់​អតិថិជន។ ជាទូទៅ ប្លង់រឹង​នៃ​ផ្ទះ​ដែល​ស្នើសុំ​ឥណទាន​ទិញ​នោះ នឹង​ក្លាយជា​ទ្រព្យ​ធានា។ ប៉ុន្តែ​បើ​អតិថិជន​ស្នើសុំ​ឥណទាន ហើយ​ទិញ​ផ្ទះ​ណា​ដែលមាន​ប្លង់​ទន់ នោះ​ពួកគេ​ត្រូវមាន​ប្លង់រឹង​ផ្ទះ​ណា​ផ្សេង​មក​ដាក់ជំនួស​បាន។ យ៉ាងណាមិញ បើ​អតិថិជន​ស្នើសុំ​ឥណទាន​ពី​បុរី​ដៃគូ​របស់​ធនាគារ CIMB ដូចជា​បុរី​ប៉េង ហួត និង​បុរី​ជីប ម៉ុង នោះ​ធនាគារ​អាច​ទទួលយក​ប្លង់​ទន់​សិន​បាន។

    អ្នករាយការណ៍៖ សូម​អរគុណ​ដល់​ការបកស្រាយ​យ៉ាង​លម្អិត​របស់លោក​ស្រី! ជា​ចុងក្រោយ តើ​លោកស្រី​មាន​ជា​មតិយោបល់ ឬ​មតិ​ផ្តាំផ្ញើ​អ្វីខ្លះ ដល់​សាធារណជន អំពី​ឥណទាន​គេហដ្ឋាន?

    លោកស្រី ធីតា៖ ចាស៎ សូម​អរគុណ​សម្រាប់​បទសម្ភាសន៍​នាពេលនេះ! ជាការ​ពិតណាស់ ការទិញ​ផ្ទះ​គឺជា​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំធេង​មួយ នៅក្នុង​ជីវិត​របស់​យើង។ ដូច្នេះ​យើង​ត្រូវ​គិតគូ​ឲ្យ​បានច្បាស់លាស់ ទៅលើ​ទីតាំង តម្លៃ លក្ខណៈសម្បត្តិ និង​ផលចំណេញ​នាពេល​អនាគត​ជាដើម មុននឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​ណាមួយ។ ហើយ​ឥណទាន​គេហដ្ឋាន គឺជា​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ ដើម្បី​បង្គ្រប់​ប្រាក់​ទិញ​ផ្ទះ ដែល​យើង​ស្រឡាញ់​បាន​ឆាប់រហ័ស ជាជាង​ចំណាយពេល​យូរ​ឆ្នាំ ដើម្បី​សន្សំ​ប្រាក់​គ្រប់​ទិញ​ផ្ទះ​នោះ។ ដូច្នេះ​យើង​ត្រូវ​ស្វែងរក​ធនាគារ​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ​មួយ សម្រាប់​ខ្លួនឯង និង​គ្រួសារ​ជាទី​ស្រឡាញ់។ ជាមួយគ្នានេះ ធនាគារ CIMB មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​ផ្តល់នូវ​ការប្រឹក្សា​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​ល្អ​បំផុត​មួយ សម្រាប់​លោកអ្នក៕

  • Seafood Paradise ប៊ូ​ហ្វេ ការទទួល​ទាន​គ្រឿង​សមុទ្រ​ដ៏​ស​អស្ចារ្យ​សម្រាប់​អ្នក​ចូលចិត្ត​អាហារ​សមុទ្រ

    Seafood Paradise ប៊ូ​ហ្វេ ការទទួល​ទាន​គ្រឿង​សមុទ្រ​ដ៏​ស​អស្ចារ្យ​សម្រាប់​អ្នក​ចូលចិត្ត​អាហារ​សមុទ្រ

    La Coupole គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​គ្រឿង​សមុទ្រ ដោយមាន​ទាំង Sashimi ដែល​ស្រស់​បំផុត អយ​ស្ទ័​រ ដែល​លោកអ្នក​បាន​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ព្រមទាំង​គ្រឿង​សមុទ្រស្រស់ៗនៅលើ​ទឹកកក រួមទាំង​បង្គា​ទឹកសាប ត្រី​សាល​ម៉ុ​ន ក្តាម និង​គ្រឿង​សមុទ្រស្រស់ៗជាច្រើន​ទៀត។ នេះ​គឺជា​ការ​ទទួលទាន​អាហារ​ដ៏​ល្អឥតខ្ចោះ នាពេល​ចុង​សប្តាហ៍​របស់លោក​អ្នក សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាហារ​សមុទ្រស្រស់ៗ និង​មានឱជារស​ឈ្ងុយឆ្ងាញ់​បំផុត។

    សណ្ឋាគារ ភ្នំពេញ ភូ​គី​ត្រា សូម​ស្វាគមន៍​លោកអ្នក មក​ទទួលទាន​អាហារ​សមុទ្រ ជា​លក្ខណៈ​ប៊ូ​ហ្វេ ដ៏​សម្បីរ​បែប នៅ​ភោជនីយដ្ឋាន La Coupole នៅ​រៀងរាល់ថ្ងៃ​សុក្រ ពី​ម៉ោង6ល្ងាច​តទៅ ជាមួយនឹង​ការទទួល​ទាន​គ្រឿង​សមុទ្រ ដែល​សុទ្ធតែជា​គ្រឿង​សមុទ្រល្អៗ មាន​គុណភាព​ខ្ពស់ និង​នាំចូល​ពី​បរទេសស្រស់ៗតែម្តង។ សូម​ធ្វើការ​កក់​តុ​ជាមុន តាមរយៈ​លេខ​ទូរស័ព្ទ 023 999 200 ឬ​ចូលទៅ​កាន់​គេហទំព័រ www.sofitel-phnompenh-phokeethra.com/offers/seafood-paradise/

    Seafood Paradise ប៊ូ​ហ្វេ តម្លៃ​ត្រឹមតែ $38++ ក្នុង​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ (សម្រាប់​អាហារ​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ​ពេល​ល្ងាច)៕

  • ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការតុបតែង​ផ្ទៃ​ខាងក្នុង លើក​ទី3 ធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ថ្មី

    ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការតុបតែង​ផ្ទៃ​ខាងក្នុង លើក​ទី3 ធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ថ្មី

    ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការតុបតែង​ផ្ទៃ​ខាងក្នុង លើក​ទី3 ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការ​ជាមួយ​សមាគម​ស្ថាបត្យកម្ម​កម្ពុជា​រៀបចំ​រួមគ្នា គឺធ្វើឡើង​កាលពី​ថ្ងៃទី24 ខែឧសភា ឆ្នាំ2018 នៅ​សាល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ក្រោម​ប្រធានបទ “ការ​រចនា​សម្រាប់​កន្លែង​ធ្វើការ និង​ការរស់នៅ​ឱ្យ​កាន់​តែមាន​ភាពប្រសើរ” ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​វិស័យ​សំណង់​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា។

    នៅក្នុង​ពិធី​ប្រកាស​បើក​ពិធី​តាំងពិព័រណ៍​នេះ ក៏មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា លោក Chinakit Viphavakit ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ICVeX លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) ព្រមទាំង​អ្នកតំណាង និង​ម្ចាស់​ក្រុមហ៊ុន​ឧបត្ថម្ភ​កម្ម​នៅក្នុង​កម្មវិធី​តូចធំ​ជាច្រើនរូប​ទៀត។

    លោក Chinakit Viphavakit ​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ ICVeX ​បាន​មាន​ប្រសាសន៍​ថា​​៖​«ឆ្នាំ​នេះ​គឺ​ជា​ការ​រៀប​ចំ​ពិពរ័ណ៍​ស្ថាបត្យ​កម្ម​កម្ពុជា​ និង​ការ​តុប​តែង​ផ្ទៃ​ក្នុង​លើក​ទី​៣​ របស់​យើង​ដែល​នឹង​ផ្តល់​ជូន​នូវ​ឱកាស​ជា​ច្រើន​សម្រាប់​អ្នក​ចូល​រួម​ក្នុង​ការ​រៀន​សូត្រ។​ យើង​ចង់​ជំរុញ​ប្រជាជន​កម្ពុជា ​និង​ផ្តល់​គំនិត​ និង​ចំណេះ​ដឹង​ដល់​ពួក​គេ​ក្នុង​របៀប​រៀប​ចំ​លម្អ​នៅ​កន្លែង​​ធ្វើ​ការ​ និង​ការ​រស់​នៅ​របស់​ពួក​គេ​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​»។

    ការតាំងពិព័រណ៍​នេះ​មាន​រយៈពេល3ថ្ងៃ គឺ​ពី​ថ្ងៃទី24 ដល់​ថ្ងៃទី26 ខែឧសភា ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជាង150ក្រុមហ៊ុន ដែល​មកពី​ទូទាំង​ពិភពលោក និង​មាន​ទំហំ​ទីតាំង​ពិព័រណ៍​ជិត4,000 ម៉ែត្រការ៉េ ដាក់តាំង​បង្ហាញ​នូវ​ផលិតផលថ្មីៗ និង​ភាព​ច្នៃប្រឌិតថ្មីៗដល់​អ្នកចូលរួម​មកពី​វិស័យ​ស្ថាបត្យកម្ម​រចនា​ផ្ទៃ​ខាងក្នុង អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ ក៏ដូចជា​តាំង​បង្ហាញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូរ​ទៅ​ដែលជា​ម្ចាស់ផ្ទះ និង​សាស្ត្រាចារ្យ​ជំនាញ​ក្នុង​វិស័យនេះ​ផងដែរ។

    នៅក្នុង​ពិធី​តាំងពិព័រណ៍​នេះ​ផងដែរ អ្នកចូលរួម​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​ក៏មាន​ឱកាស​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ដោយផ្ទាល់​ជាមួយនឹង​វាគ្មិនល្បីៗ និង​មាន​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម និង​ការតុបតែង​ផ្ទៃ​ខាងក្នុង​ផងដែរ៕

  • ជំនាញ​ឌីជីថល 8យ៉ាង​ដែល​អាណាព្យាបាល​គួរ​បង្រៀន​កូន​ឱ្យ​ចេះ

    ជំនាញ​ឌីជីថល 8យ៉ាង​ដែល​អាណាព្យាបាល​គួរ​បង្រៀន​កូន​ឱ្យ​ចេះ

    នៅពេល​បច្ចុប្បន្ននេះ យើង​បាន​ផ្លាស់ប្តូរ​ពី​យុគសម័យ​ឧស្សាហកម្ម ទៅកាន់​យុគសម័យ​បច្ចេកវិទ្យា​ដែល​បច្ចេកវិទ្យា នេះ​មាន​ចំណុច​ជាប់ទាក់ទង​ស្ទើរតែ​ទាំងស្រុង​ទៅនឹង​សង្គម និង​សេដ្ឋកិច្ច។ បណ្តាញ​បច្ចេកវិទ្យា​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស រហូតដល់​អ្នកជំនាញ​បាន​ប៉ាន់ស្មាន​ទុក​ថា 90% នៃ​មនុស្ស​ទាំងអស់​លើ​ពិភពលោក​នឹង​ប្រើប្រាស់​ប្រព័ន្ធ​អី​ុ​នធើ​ណិ​ត ក្នុង​រយៈពេល 10ឆ្នាំ​ខាងមុខ។

    ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​នេះ យើង​ឃើញថា​មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក​នឹង​កាន់តែ​ភ្ជាប់​ទំនាក់ទំនង​បាន​ងាយស្រួល​ឡើង​ហើយ​អ្វី​គ្រប់យ៉ាង​នឹង​អាច​ផ្លាស់ប្តូរ​កាន់តែ​ប្រសើរឡើង។ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​មើលឃើញថា វា​ក៏បានផ្តល់​ផលប៉ះពាល់​មិនតិច​ដែរ​ដល់​មនុស្ស​លើ​ពិភពលោក ជាពិសេស​កុមារ​ដែល​កំពុងតែ​ស្រូបយក​ព័ត៌មាន​គ្រប់យ៉ាង​ជា​រៀងរាល់ថ្ងៃ។

    កុមារ​ត្រូវបាន​គេ​រកឃើញថា បាន​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ចរន្ត​នេះ​យើង​ឃើញថា កុមារ​មាន​រយៈពេល​វែង​ខ្លាំង​ក្នុងការ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​ស្រាវជ្រាវ (AAP: American Academy of Pediatrics) បាន បញ្ជាក់ថា​កុមារ​បាន​ចំណាយពេល​វេលា​ជា​មធ្យម 7ម៉ោង​ក្នុង​មួយថ្ងៃ នៅ​ពីមុខ​អេក្រង់​កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​ដែល​គេ​ប្រើប្រាស់ ដោយ​ក្នុងនោះ​រួមទាំង​ទូរទស្សន៍​ផងដែរ។

    រយៈពេល​នេះ គឺ​វែង​ជាង​រយៈ​ពេលដែល​ពួកគេ​ចំណាយ​ពេលវេលា​នៅក្នុង​សាលា និង​រស់នៅ​ជាមួយ​អាណាព្យាបាល​ទៅទៀត ដែល​ចំណុច​នេះ​អាចជា​កត្តា​ប្រឈម​សំខាន់​មួយ​ដែល​អាណាព្យាបាល​ទាំងអស់​លើ​ពិភពលោក​គួរ​យកចិត្តទុកដាក់។

    ពិភពលោក​នៅក្នុង​សម័យ​ឌីជីថល​នេះ ត្រូវបាន​គេ​រកឃើញថា មនុស្ស​មាន​ពេលវេលា​ក្នុង​ការរៀន និង​កម្សាន្ត​ច្រើន តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​កុមារ​នៅក្នុង​ពិភពលោក​មាន​ហានិភ័យ​ច្រើន​ដែល​ត្រូវ​ប្រឈម ដូច​ជាការ​សម្លុត​គំរាម​តាម​អី​ុ​ន​ធើ​ណិ​ត (cyberbullying) ការ​ញៀន​ជាមួយនឹង​បច្ចេកវិទ្យា (technology addiction) រឿង​អាសអាភាស (obscene) រូបភាព​ហិង្សា ការ​លួច​ទិន្នន័យ និង​គម្រោងការ​ឧក្រិដ្ឋកម្ម​ជាដើម។ បញ្ហា​មួយទៀត គឺ​រឿងរ៉ាវ​កុហក ឬ​ព័ត៌មាន​មិន​ពិត​ក៏បាន​កើនឡើង ហើយ​វា​បានក្លាយ​ទៅជា​រឿង​ធម្មតា​នៃ​ពិភពលោក​ក្នុងសម័យ​ឌីជីថល ស្រប​ពេលដែល​អភិបាល​កិច្ច​អី​ុ​ន​ធើ​ណិ​ត ឬ​ប្រព័ន្ធ​ការគ្រប់គ្រង​ហានិភ័យ​លើ​បណ្តាញ​អី​ុ​ន​ធើ​ណិ​ត​ចំពោះ​កុមារ​មាន​សភាព​ទន់ខ្សោយ និង​មាន​ប្រសិទ្ធភាព​ទាប។

    ការស្រាវជ្រាវ​ដដែល​បាន​រកឃើញថា បច្ចេកវិទ្យា​ក៏បាន​បង្កើត​គម្លាត​យ៉ាង​ធំ​រវាង​អាណាព្យាបាល អ្នក​អប់រំ និង​មនុស្ស​វ័យ​កណ្តាល ជាមួយ​កុមារ ព្រោះ​ពួកគេ​រស់នៅក្នុង​ពិភព​នៃ​បច្ចេកវិទ្យា​មិន​ដូចគ្នា។ ទាំងនេះ​អាច​នឹង​ក្លាយជា​ហានិភ័យ​មួយ​ក្នុង​ការអប់រំ ខណៈ​កុមារ​ជំនាន់​ថ្មី​ទាំងអស់នោះ​ទទួល​គំនិត​ច្រើន​ពី​ប្រភព​ចម្រុះ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ដែល​មនុស្ស​ធំ​មិនដឹង។ ហេតុនេះ​ដើម្បីធានា​ពី​សុវត្ថិភាព​របស់កូនៗជាទី​ស្រឡាញ់ ឪពុកម្តាយ​គួរ​បង្រៀន​កូន​ពី​មេរៀនសំខាន់ៗមួយចំនួន​ដើម្បី​ជា​ប្រភព​ចំណេះដឹង​សម្រាប់​គេ ក្នុងការ​ការពារ​ខ្លួន​ពី​គុណវិបត្តិ​នៃ​ពិភព​បច្ចេកវិទ្យា។

    1. កំណត់​អត្តសញ្ញាណ​ឌីជីថល (Digital identity)

    ចំណុច​នេះ​គឺ​ចង់​សំដៅលើ​សមត្ថភាព​ក្នុងការ​បង្កើត និង​គ្រប់គ្រង​អត្តសញ្ញាណ​នៅលើ​អន​ឡាញ​ផ្ទាល់ខ្លួន និង​ពិនិត្យមើល​ពី​អត្តសញ្ញាណ​របស់​អ្នកដទៃ។ ចំណុច​នេះ​ជួយ​ឱ្យ​យើង​គ្រប់គ្រង​បាន​នូវសុវត្ថិភាព​ផ្ទាល់ខ្លួន និង​ទប់ស្កាត់​ផលប៉ះពាល់​បាន​ព្រោះ​យើង​អាច​ពិចារណា​ពី​ប្រភព​នៃ​បុគ្គល​ដែល​ចែកចាយ​ព័ត៌មាន រួមទាំង​គោលបំណង​របស់គេ​បានល្អ។

    1. ការប្រើប្រាស់​ឌីជីថល (Digital Use)

    សំដៅលើ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​រាប់បញ្ចូល​ទាំង​ចំណេះដឹង​ក្នុង​ការរក្សា​តុល្យភាព​ដើម្បី​រក្សា​ផាសុកភាព​នៃ​ការប្រើប្រាស់​បណ្តាញ​អន​ឡាញ និង​ជីវិត​ជាក់ស្តែង (offline)។ ចំណេះដឹង​ដែល​គួរ​ចេះ​មានដូចជា ការគ្រប់គ្រង​ពេលវេលា​នៅមុខ​ស្គ្រី​ន​សុខភាព​ឌីជីថល (digital health) និង​ការចូលរួម​ក្នុង​សហគមន៍ (community participation)។

    1. សុវត្ថិភាព​ឌីជីថល (Digital Safety)

    ជា​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​អន​ឡាញ​ដូចជា ការបញ្ចៀស​ខ្លួន​ពី​រូបភាព​អាសអាភាស រូបភាព​អំពើហិង្សា ក្រុម​ផ្សព្វផ្សាយ​ការចាប់​ជំរិត ឬអ្វី​ដែល​អាច​ប៉ះពាល់​ដល់​ស្មារតី​ជាដើម។

    1. សន្តិសុខ​ឌីជីថល (Digital Security)

    ជា​សមត្ថភាព​ក្នុងការ​ការពារ​ខ្លួន​ពី​ការ​លួច​ទិន្នន័យ​ពី​អ្នកដទៃ។ អាណាព្យាបាល​គួរ​ព្យាយាម​ស្វែងយល់ និង​បង្រៀន​កូន​ពី​ការអនុវត្ត​នានា​ដើម្បី​ទប់ស្កាត់​ការ​លួច​ចូល​គណនី​ផ្ទាល់ខ្លួន (hacking) និង​ការយល់ដឹង​ពី​វិធីសាស្ត្រ​នានា​លើ​មុខងារ​សុវត្ថិភាព​នៃ​បណ្តាញ​សង្គម​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​ដើម្បី​រក្សា​ទិន្នន័យ​សម្ងាត់​មួយចំនួន។

    1. ភាព​វៃឆ្លាត​នៃ​ការប្រើប្រាស់​ឌីជីថល (Digital Emotional Intelligence)

    ជា​សមត្ថភាព​ក្នុងការ​ស្វែងរក​សេចក្តីសុខ ឬ​ភាព​រីកចម្រើន និង​បង្កើន​គុណភាព​ជីវិត​តាមរយៈ​បណ្តាញ​អន​ឡាញ។

    1. ការទំនាក់ទំនង​ដោយ​ប្រើប្រាស់​បណ្តាញ​ឌីជីថល (Digital Literacy)

    ជា​សមត្ថភាព​ក្នុងការ​ទាក់ទង និង​រាប់អាន​មនុស្ស​ដែលមាន​សមត្ថភាព​ដទៃ​ទៀត​តាម​បណ្តាញ​ឌីជីថល និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប។

    1. អក្ខរកម្ម​ឌីជីថល (Digital Literacy)

    ជា​សមត្ថភាព​ក្នុងការ​ស្វែងរក វាយតម្លៃ ការ​ទាញ​ប្រយោជន៍​ពី​អត្ថបទល្អៗ និង​ចែករំលែក​អត្ថបទ ឬ​ចំណេះដឹងសំខាន់ៗដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​គិតដល់​មនុស្ស​ទូទៅ​ដែលមាន​ទំនាក់ទំនង​ល្អជា-មួយ​យើង។

    1. សិទ្ធិ​ឌីជីថល (Digital Rights)

    ជា​សមត្ថភាព​ក្នុងការ​យល់ដឹង​ពី សិទ្ធិ និង​ច្បាប់​ទូទៅ​របស់​មនុស្ស ដូចជា​សិទ្ធិ​បុគ្គល (សិទ្ធិ​ក្នុង​ការរក្សា​ភាព​សម្ងាត់ និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល) សិទ្ធិ​កម្មសិទ្ធិបញ្ញា សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង​ការការពារ​ខ្លួន​ពី​សកម្មភាព​មួយចំនួន​ដែល​បណ្តាលឱ្យមាន​ភាព​ស្អប់ខ្ពើម​ពី​សង្គម៕

  • LG សម្ពោធ​សាខា​ថ្មី LG BRANDSHOP សាខា​ខេត្តសៀមរាប

    LG សម្ពោធ​សាខា​ថ្មី LG BRANDSHOP សាខា​ខេត្តសៀមរាប

    ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បាន​ប្រារព្ធ​នូវ​ពិធី​សម្ពោធ​សាខា​ថ្មី​គឺ LG BRANDSHOP សាខា​ខេត្តសៀមរាប ដោយ​កម្មវិធី​នេះ​បានធ្វើ​ឡើង​កាលពី ព្រឹក​ថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 នៅ​អគារ​លេខ 503 ផ្លូវ​ស៊ីវ​ត្ថា ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ក្រោម​អធិប​តិ​ភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​ប្រមាណ​ជាង 200 នាក់ ។

    ហាង​ទំនើប LG BRANDSHOP បាន​មាន​វត្តមាន​នៅក្នុង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង 5 ឆ្នាំ​មកហើយ​តាំងពី​ឆ្នាំ 2013 មកម្ល៉េះ តែដោយសារ​ការមើលឃើញ​ពី​ភាព​រីកចំរើន​នៅក្នុង​តំបន់ ការ​មាន​តំរូវ ការ​កាន់តែច្រើន​របស់​អតិថិជន​ទាំងអស់ ទើប​ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បាន​សំរេចចិត្ត​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី ដែលមាន​ទីតាំង​ធំ​ទូលាយ​ជាង​មុន ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ស៊ីវ​ត្ថា ដែល​ទីតាំង​ថ្មី​នេះ​និង បំរើសេវា​កម្ម​ជូន​ដល់​អតិថិជន​ទាំងអស់​អោយ​កាន់តែ មាន​ភាពងាយស្រួល ផាសុខភាព និង​ជំរើស​ផលិតផល​រឹតតែ​សំបូរបែប​ថែម​ទៀតផង៕

    LG BRANDSHOP សាខា​ខេត្តសៀមរាប​ថ្មី​នេះ គឺមាន​ការដាក់​តាំង​បង្ហាញ និង​លក់​នូវ​រាល់​ផលិតផល​របស់ LG ទាំងអស់​ដែលមាន​ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោក​សំលៀកបំពាក់ ឧបករណ៍​បំពង​សម្លេង ទូរ​សព្ទ​ដៃ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ប្រើប្រាស់​ក្នុងផ្ទះ​មាន​ជាច្រើន​ផ្សេងទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផលទំនើបៗ នឹង​ម៉ូ​ដែលថ្មីៗ ចុងក្រោយ​គេ​បង្អស់​របស់ LG ។ បន្ថែម​ជាងនេះទៅទៀត សាខា​ថ្មី​នេះ​ក៏មាន​បំរើ​ផ្នែក​សេវាកម្ម​ជួសជុល​ថែទាំ និង​ផ្តល់​ប្រឹក្សា​អំពី​ការប្រើប្រាស់​ផលិតផល​របស់ LG ផងដែរ។

    នា​ក្នុង​ឪ​កាស​នោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន G Gear បាន​មាន    ប្រសា​ស​ន៏​ដែរ​ថា LG BRANDSHOP បាន​ដើរតួនាទី​យ៉ាងសំខាន់ សំរាប់​ផ្ដល់នូវ​បទពិសោធ​ន៏ថ្មីៗ នៃ​ការលក់​ផលិតផល LG ប​ង្ដើ​ត​នូវ​បណ្ដាញ​សេវាកម្ម​អតិថិជន​ដ៏​ល្អ និង ជា​កន្លែង​សំរាប់​ស្វែងយល់​ពី​បច្ចេកវិទ្យា    ទំនើបៗ ចុងក្រោយ​បំផុត​ដូច​បណ្ដា​ប្រទេស​នានា នៅលើ​ពិភពលោក។ LG BRANDSHOP នឹង​នៅតែ​បន្ដ​តួនាទី និង បេសកម្ម​របស់ខ្លួន​ដើម្បី​កសាង​ទំនុកចិត្ត និង ផ្ដល់នូវ​ផលិតផល​ដែលមាន​ការធានា​ត្រឹមត្រូវ ជូន​អតិថិជន​ដោយ​ផ្ដោត​សំខាន់​លើ​គោលការណ៍ 3 ចំនុច ៖ ទំនិញ​មានគុណ​ភាព, សេវាកម្ម ល្អ, តំលៃ​សមរម្យ ”

    លោក SUNG SOK KIM អគ្គនាយក​ក្រុមហ៊ុន LG ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​មាន​ប្រសា​ស​ន៏​ដែរ​ថា យើង​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ក្នុង​ការចាប់​ដៃគូរ​ជាមួយ​ក្រុមហ៊ុន G Gear ដែលជា​ដៃគូរ​យុទ្ធសាស្ត្រ​អាជីវកម្ម និង​ជា​អ្នក​ចែកចាយ​ផ្តាច់មុខ​សំរាប់​ការលក់ដុំ​ផ្តាច់មុខ គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ម៉ាក់ LG និង​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការរីកចម្រើន​នៃ​ម៉ាក LG នៅក្នុង​ប្រទេស​កម្ពុជា។ហើយ​ថ្ងៃនេះ យើង​ទទួលបាន​សមិទ្ធផល​ថ្មី​មួយទៀត​ដែលជា​ការចូល​រួមសហកា​រណ៍​រវាង​ក្រុមហ៊ុន LG និង G Gear គឺ​ការបើក​សម្ពោធ​ជា​ផ្លូវការ​ហាង LG BRANDSHOP ទីតាំង​ថ្មី​ខេត្តសៀមរាប​នេះ។ យើង​ជឿជាក់​យ៉ាង​មុតមាំ ថា​ការ​បើកហាង LG BRANDSHOP ថ្មី​របស់​យើង​នាពេលនេះ នឹង​ជួយ​អតិថិជន​របស់​យើង​អោយ​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ផលិតផល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ក៏ដូចជា​សេវាកម្ម​ដែល​នៅជាប់​ផ្ទះ​របស់​ពួកគាត់។ ហើយ​យើង​ជឿជាក់ថា ការវិនិយោគ​របស់​យើង​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក៏ដូចជា​ជួយ​ដល់​ផ្នែក​សេដ្ឋកិច្ច​របស់​ខេត្តសៀមរាប​ផងដែរ។ 

    ដើម្បី​អបអរ​ក្នុង​ឪ​កាស​បើកសម្ពោធ​នេះ ក្រុមហ៊ុន​ក៏បាន​រៀបចំ​អោយមាន នៅ​កម្មវិធី​លក់​បញ្ចុះ    តំលៃ​យ៉ាង​ពិសេស​រហូតដល់ 25% សំរាប់​រាល់​ការ​ជាវ​ផលិតផល LG ពីសា​ខា LG BRANDSHOP សៀមរាប​ថ្មី​នេះ ដែលមាន​រយៈពេល 4 ថ្ងៃ ចាប់ពី​ថ្ងៃទី 24 ដល់ ថ្ងៃទី 27 ខែឧសភា នេះ។ រាល់​ផលិតផល​របស់ LG BRANDSHOP គឺជា​ផលិតផល​សុទ្ធ​ដែលមាន​ការធានា​ក្នុងការ​ជួសជុល និង ត្រួតពិនិត្យ​ត្រឹមត្រូវ។

    អាស្រ័យ​ដ្ឋា​ន LG BRANDSHOP សាខា​ខេត្តសៀមរាប​ថ្មី
    អគារ 503 ផ្លូវ​ស៊ីវ​ត្ថា, ភូមិ​តាភុល, សង្កាត់​ស្វាយដង្គំ, ក្រុង​សៀមរាប, ខេត្តសៀមរាប
    ទូរ​សព្ទ​ទំនាក់ទំនង 016 999 624 / 063 966 199
    https://goo.gl/u2i58s

  • បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ និង​ត្រឹមត្រូវ

    បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ និង​ត្រឹមត្រូវ

    ក្នុង​គោលបំណង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហៅ​កាត់​ថា (AFI) បានរៀបចំ​កិច្ចពិភាក្សា​មួយ​ឡើង​ដើម្បី​រៀបចំ​គោលនយោបាយ និង​ដាក់ចេញ​នូវ​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ​ឱ្យបាន​គ្រប់គ្នា​ដោយមាន​កិច្ចការពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

    លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដាក់ចេញ​វិធីសាស្ត្រ​ដើម្បី​បែងចែក​សេវាកម្ម​ហិរញ្ញវត្ថុ​ឱ្យដល់​ដៃ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែលមាន​តម្លៃ​សមរម្យ​ដែលមាន​កិច្ចការពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

    លោក​ថ្លែងថា៖ “ការផ្ដល់សេវា​ហិរញ្ញវត្ថុ​តម្លៃ​សមរម្យ​នេះ គឺមាន​អាទិភាព​ច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ព្រោះ​អត្រា​ការប្រាក់ និង​ថ្លៃ​សេវា​រដ្ឋបាល​នានា​ទាប​បំផុត ព្រមទាំង​មានការ​គាំពារ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី NBC ទៀតផង។ ជា​ទិសដៅ នៅពេល​បច្ចុប្បន្ននេះ យើង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ ដែល​ក្នុងនោះ​យើង​មាន​ជា​គោលនយោបាយ និង​វិធីសាស្ត្រផ្សេងៗដើម្បី​ជំរុញ​ឱ្យ​កម្រិត​នៃ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដែល​នៅពេល​យើង​ដាក់​ចេញទៅ​មាន​ភាពល្អ​ប្រសើរឡើង​ថែមទៀត​នាពេលខាងមុខ។

    លោក​អគ្គនាយក​បន្ដថា៖ “កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ធ្វើការ​សិក្សា​លើ​កា​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ ហើយ​ទទួលបាន​លទ្ធផល​ថា 71%នៃ​ចំនួន​ពលរដ្ឋ​ពេញវ័យ​សរុប ទទួលបាន​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ។ អ៊ីចឹង ពីមុនមក​កម្រិត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​យើង​នៅ​ទាប តែ​មកដល់​ឆ្នាំ2015 ឃើញថា​មានការ​កើនឡើង។ លោក​បញ្ជាក់ថា “បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ មានន័យថា ធ្វើយ៉ាងណា​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ បាន​ប្រើប្រាស់​សេវា​ហ្នឹង ដូចជា​សេវា​ប្រាក់កម្ចី ការដាក់​ប្រាក់​បញ្ញើ និង​ការផ្ទេរ​ប្រាក់ ជាដើម ឱ្យ​គាត់​មានលទ្ធភាព​ប្រើប្រាស់​សេវា​ទាំងនេះ​បាន​គ្រប់គ្នា។

    អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ពន្យល់ថា បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ គឺ​ការចូលរួម​ពី​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​ពួកគាត់​ចេះ​ធ្វើ​ផែនការ​ចំណូល-ចំណាយ ចេះ​ធ្វើ​របាយការណ៍ ចេះ​ធ្វើ​បទដ្ឋាន​ស្នើសុំ​ទៅ​ធនាគារ។ល។ ដូច្នេះ​គេ​ចង់ឱ្យមាន​ការបណ្តុះបណ្តាល​ប្រជាជន​ថ្នាក់ក្រោម ថ្នាក់មូលដ្ឋាន​ឱ្យ​ចេះ​រៀបចំ​បទដ្ឋាន និង​ផែនការ​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង។ គោលបំណង​នៃ​ការជំរុញ​របស់ NBC និង​AFI នៅក្នុង​ប្រទេស​យើង វា​អាច​ស្ថិតនៅត្រង់​បញ្ហា​នៃ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត សូម្បីតែ​សហគ្រាស​ធុន​តូច និង​មធ្យម​ខ្លះ​ក៏​មិនទាន់មាន​ការយល់ដឹង​ពី​បច្ចុប្បន្នភាព និង​កាតព្វកិច្ច​នៃ​ការធ្វើ​បញ្ជីស្នាម​របស់ខ្លួន​ស្រួលបួល​នៅឡើយ​ផង។ នៅពេលដែល​គេ​រក​ឯកសារ​ចំណូល-ចំណាយ គឺ​ពុំមាន​បញ្ជី​ជាក់លាក់ ពុំមាន​គណនេយ្យ​ភាពច្បាស់​លាស់​ទេ ព្រោះ​ពួកគេ​ធ្លាប់តែ​រកស៊ី​បែប​ជា​លក្ខណៈ​គ្រួសារ(ការ​ដកហូតយក​ចំណាយ​ដោយ​គ្មាន​ការកត់ត្រា​ទុក)ដែល​នេះ​ជា​ទម្លាប់​របស់​យើង​ពីមុនមក។

    សូមបញ្ជាក់ថា ដើម្បី​រៀបចំ​គោលនយោបាយ​នានា​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ ត្រូវ​លើកស្ទួយ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ជនបទ​យល់ដឹង​ពី​សេវា​ហិរញ្ញវត្ថុ និង​មានលទ្ធភាព​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្លូវការ។ កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​គោលនយោបាយ និង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​អ្នករៀបចំ​គោលនយោបាយ បញ្ញត្តិ​ករ មន្ត្រី​ត្រួតពិនិត្យ និង​ភាគី​ពាក់ព័ន្ធ ដូចជា​ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​ជាដើម និង​មាន​អ្នកចូលរួម​សរុប​ប្រមាណ 90រូប​មកពី​ធនាគារកណ្តាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​ត្រួតពិនិត្យ​មកពី​ប្រទេស​ចំនួន43 ដែលជា​សមាជិក​របស់​សហព័ន្ធ​AFI។

    ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍​ពី​គោលនយោបាយ​នេះ​ថា៖ “ការធ្វើ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នេះ​មាន​សារៈសំខាន់​និង​ជា​ទិសដៅ​មួយ ហើយ​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជា​ការជំរុញឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​អាច​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នេះ​បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​គ្រួសារ។ បច្ចុប្បន្ន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​យ៉ាងខ្លាំង និង​មាន​តួនាទី​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​ទទួលបាន និង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឱ្យ​ប្រកបដោយ​គុណភាព តម្លៃ​សមស្រប និង​ត្រឹមត្រូវ​ផ្លូវការ។

    លោក​បាន​បន្តថា ទោះយ៉ាងណា អ្នករៀបចំ​គោលនយោបាយ និង​បញ្ញត្តិ​ករ​ត្រូវមាន​ភាព​សកម្ម​ក្នុងការ​ស្វែងយល់​ពី​ហានិភ័យ​ពាក់ព័ន្ធ​នានា។ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​នានា​កំពុង​រៀបចំ​សេចក្តីព្រាង​ស្តីពី​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដោយ​គ្រោង​នឹង​បញ្ចប់​រួចរាល់​ក្នុង​ឆ្នាំ2018នេះ។

    សូមបញ្ជាក់ថា បើ​តាមរយៈ​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​របស់ FinScope កាលពី​ឆ្នាំ2015 បាន​បង្ហាញថា 59% នៃ​ចំនួន​សរុប​របស់​ប្រជាពលរដ្ឋ​ដែល​ពេញវ័យ មានលទ្ធភាព និង​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ចំណែកឯ 12%ទៀត​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​មិន​ផ្លូវការ និង29%ទៀត​ពុំទាន់​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នៅឡើយ​ទេ។

    អ្នកជំនាញ​សេដ្ឋកិច្ច​ក៏បាន​បង្ហាញ​ដែរ​ថា នេះ​ជាគោលការណ៍​រដ្ឋាភិបាល​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ចង់ឱ្យ​ពលរដ្ឋ​មានការ​ចាយវាយ​ហិរញ្ញវត្ថុ​របស់ខ្លួន​យ៉ាង​ត្រឹមត្រូវ​ទៅតាម​ច្បាប់ និង​ឱ្យមាន​តម្លាភាព។ ទី1 គឺ​ឱ្យ​ក្រុមហ៊ុន ឬ​ពលរដ្ឋ​អាច​ខ្ចីប្រាក់​ពី​ធនាគារ​ដោយមាន​បញ្ជីស្នាម​ត្រឹមត្រូវ ហើយ​បើ​យើង​មាន​ចរន្ត​គណនេយ្យ​ថវិកា​ច្បាស់លាស់ ពេល​យើង​ត្រូវការ​ពង្រីក​ទុន​ថែម​តាមរយៈ​ការខ្ចី​បុល​ពី​ធនាគារ គេ​ងាយស្រួល​នឹង​ឱ្យ​យើង។ ចំណុច​ទី1នេះ វា​អាច​នឹង​ចំណេញ​ទាំងសងខាង ព្រោះ​អ្នករកស៊ី​គេ​មើលឃើញ​ពី​ការ​ចំណេញ​ប្រសិនបើ​គេ​បាន​ទុន​បន្ថែម​មករក​ស៊ី គេ​នឹង​បាន​ចំណេញ​ច្រើនជាង​មុន ទោះបី​ត្រូវ​ដក​ការប្រាក់​សម្រាប់​ទុន​បន្ថែម​ដែល​បាន​ខ្ចី​មក​ក៏ដោយ។ ទី2 យើង​មាន​លក្ខណៈ​ល្អប្រសើរ​ក្នុងការ​ពង្រឹង​ឱ្យមាន​គណនេយ្យ​ភាពច្បាស់​លាស់ ហើយ​យើង​អាចធ្វើ​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​គេ​មក​បណ្តាក់ទុន​រកស៊ី​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន​បាន និង​យើង​ក៏​អាច​ទៅរក​ស៊ី​នៅ​ប្រទេស​គេ​បានដែរ ព្រោះ​យើង​ក៏​ជា​ប្រទេសសមាជិក​អាស៊ាន​ដែរ។

    ដូច្នេះ​វា​ដល់​ពេលដែល​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដ​នូវ​លិខិតបទដ្ឋាន​ឱ្យមាន​លក្ខណៈ​ច្បាស់លាស់​ដែល​ត្រូវ​ចាប់ផ្តើម​ពី​ថ្នាក់ក្រោម​ទៅ ហើយ​ការដែល​ធ្វើ​គោលនយោបាយ​ជំរុញឱ្យមាន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ថ្នាក់ក្រោម​នេះ អ្នកជំនាញ​យល់ថា នឹង​អាចទៅរួច តែ​ស្ថិតក្នុងជំហានៗជាបណ្តើរៗ តែបើ​ចង់ឱ្យ​ដូច​ប្រទេសជិតខាង​យើង​តែម្ដង នឹងមិន​ទាន់​ទៅរួច​ទេ ពីព្រោះ​ការយល់ដឹង​របស់​ពល​រដ្ឋ​ថ្នាក់ក្រោម​របស់​យើង​នៅមានកម្រិត។

    ប៉ុន្តែ​បើតាម​ការផ្តល់​សម្ភាសរ​ប​ស់លោក ឈុន កុសល ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បានឱ្យដឹងថា យោងតាម​គោលនយោបាយ​នេះ​យើង​បាននិងកំពុង​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​ដូច្នេះ​សង្ឃឹមថា​ការជំរុញឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ និង​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្នា​នឺង​អាចមាន​ដំណើការ​ទៅមុខ​ដោយ​រលូន ព្រោះ​យើង​បានធ្វើការ​បណ្តុះបណ្តាល​ផងដែរ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យ​គា​ត់ព​ង្រឺ​ង​នូវ​ការយល់ដឹង​របស់​ពួកគាត់ មានន័យថា ធ្វើយ៉ាងណា​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​បាន​ប្រើប្រាស់​សេវា​នេះ ដូចជា​ប្រាក់កម្ចី បញ្ញើ និង​ការផ្ទេរ​ប្រាក់ ជាដើម ឱ្យ​គាត់​មានលទ្ធភាព​ប្រើប្រាស់​សេវា​នេះ​បាន​គ្រប់គ្នា​ស្របទៅតាម​គោលបំណង​នៃ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​សហព័ន្ធ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (AFI)ដែល​បាន​ដាក់ចេញ​នូវ​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អាច​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃ​សមរម្យ​នោះ៕

  • ស្រា​បៀរ Heineken® បញ្ជូន​អ្នកគាំទ្រ​កម្ពុជា តាម​ជើងហោះហើរ​ទៅ​ប្រទេស​ក្រិច​ដើម្បី​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE

    ស្រា​បៀរ Heineken® បញ្ជូន​អ្នកគាំទ្រ​កម្ពុជា តាម​ជើងហោះហើរ​ទៅ​ប្រទេស​ក្រិច​ដើម្បី​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE

    ភ្នំពេញ៖ ថ្ងៃទី 23 ខែឧសភា ស្រា​បៀរ Heineken® បាន​បញ្ជូន​អ្នកគាំទ្រ​កម្ពុជា​ចំនួន 4នាក់​តាម​ជើងហោះហើរ​ទៅកាន់​ទីក្រុង​អាថែន ប្រទេស​ក្រិច ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុងការ​ទស្សនា​នូវ​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League រវាង​ក្រុម Real Madrid FC និង Liverpool FC នៅ​ថ្ងៃទី 27 ខែឧសភា​ខាងមុខនេះ។

    អ្នកគាំទ្រ​មាន​លាភ​សំណាង​ដែល​បានឈ្នះ​សំបុត្រ​យន្តហោះ​សម្រាប់​ដំណើរ​កម្សាន្ត​មាន​ម្តង​ក្នុង​មួយជីវិត​នៅក្នុង​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® នៅ​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន​គឺ លោក គៀ បូ​នី និង​លោក ស៊ិ​ប សុវណ្ណ​រិ​ទ្ធិ រួមជាមួយ​ដៃគូ​របស់​ពួកគាត់។

    ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ដង្ហែរ​ពាន​ជាមួយនឹង​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​របស់​ក្រុម Manchester United លោក Ruud van Nistelrooy នៅ​កោះ​ពេជ្រ អ្នកគាំទ្រ​ស្រា​បៀរ Heineken® ត្រូវ​បានស្នើ​សុំឱ្យ​ជ្រើស​រើសយក​កៅអី​មួយ រួចហើយ​មើល​ក្រោម​កៅអី​ដើម្បី​ស្វែងរក​សំបុត្រ​ត្រូវ​រង្វាន់។

    ឥឡូវនេះ​ជា​លើកដំបូង​ហើយ​ដែល​ស្រា​បៀរ Heineken® បាន​បញ្ជូន​ក្រុម​អ្នកឈ្នះ​រង្វាន់​ពី​ប្រទេស​កម្ពុជា តាម​ជើងហោះហើរ​ដើម្បី​ចូលរួម​ជាមួយ​ទស្សនិកជន​រាប់សែន​នាក់​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​បំផុត​ក្នុងការ​ទស្សនា​បាល់ទាត់​អន្តរជាតិ​នៅ​ទីក្រុង​អាថែន ដែល​គេ​ស្គាល់​ថា​ជាទី​ក្រុង​នៃ​ក្រុម​ជើងឯក។

    អ្នកឈ្នះ​រង្វាន់​សញ្ជាតិ​ក​ម្ពុ​ជា​ក៏ត្រូវ​បានទទួល​ស្វា​មគ​មន៍​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​ដែល​រួមមាន​កម្មវិធី​ជប់លៀង​ពិសេស​លើ​ដំបូង កម្មវិធី BBQ លើ​ឆ្នេរសមុទ្រ កម្មវិធី​ផ្សាយ​ផ្ទាល់​នូវ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League កម្មវិធី​អបអរសាទរ​ក្រោយ​បញ្ចប់​ការប្រកួត ការផ្តល់​កន្លែង​ស្នាក់នៅ​សណ្ឋាគារ​ដ៏​ប្រណីត និង​ជួប​ផ្ទាល់​ជាមួយ​ក្រុម​ឈ្នះ​ពាន​ជើងឯក UEFA Champions League ។

    នេះ​គឺជា​បទពិសោធន៍​លំដាប់ថ្នាក់​ពិភពលោក​មួយទៀត ដែល​មិនអាច​កាត់ថ្លៃ​បាន ដោយ​ស្រា​បៀរ Heineken®ជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​ខ្ពស់បំផុត​ក្នុង​ពិភពលោក​បាន​ត្រួសត្រាយ​ទូទាំង​ពិភពលោក ហើយ​នៅតែ​បន្ត​ផ្តល់ជូន​នៅក្នុង​ប្រទេស​កម្ពុជា។

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® សូម​ចូល​មើល​គេហទំព័រ៖ www.facebook.com/Heineken

    សួ​ម​ទទួលទាន​ស្រា​បៀរ Heineken®ដោយ​ការទទួលខុសត្រូវ

  • CPS CHAPS របស់ JASPAL GROUP ភាពជោគជ័យ​ក្នុង​វិស័យ​សំលៀកបំពាក់

    CPS CHAPS របស់ JASPAL GROUP ភាពជោគជ័យ​ក្នុង​វិស័យ​សំលៀកបំពាក់

    ការយល់ដឹង​អំពី​ទស្ស​នះ​វិស័យ​នៃ​វិស័យ​សំលៀកបំពាក់ ដោយ​ផ្ដោតទៅលើ​ទំនោរ​របស់​សង្គម Jaspal គ្រុប បានទទួល​ជោគជ័យ​ក្នុងការ​ដំណើរការ​ម៉ាក​ជាច្រើន​ដូចជា Lyn, Lyn Around, Jelly Bunny និង CC Double O ដែល មានការ​លក់​យ៉ាង​ល្អ​នាពេល​បច្ចុប្បននេះ​នៅ​ហាង​របស់​ពួកគេ​នៅឯ​ផ្សារ​ទំនើប Aeon Mall ជាន់​ទីមួយ។

    Jaspal គ្រុប មាន​ទំនុកចិត្ត​លើ​ការរីកចំរើន​បន្តរ​ទៀត នាពេល​អនាគត ដែល​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នេះ​បាន​ស្គាល់ និង​អភិវឌ្ឍ​សម្ព័ន្ធភាព​និង​ទីផ្សារថ្មីៗបន្ថែមទៀត។ ដោយសារតែ​ភាពជោគជ័យ​កន្លងមក​នេះ Jaspal បាន​ពង្រីក​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​ហើយនឹង​បើក​នូវ​ហាង CPS Chaps ដំបូង​របស់ខ្លួន​នៅ​ផ្សារ​ទំនើប Aeon Mall ។ ជាមួយ​យ​ការបើក​សាកល្បង​នៅ​ថ្ងៃទី 29 ខែឧសភា 2018 ។

    CPS CHAPS គឺជា​យីហោ​សម្លៀកបំពាក់​ទាន់សម័យ​មួយ។ ខណៈដែល​ពិភពលោក​នៅតែ​ដើរទៅ​មុខ យើង​ក៏​រក្សា​ការវិវត្ត​របស់​យើង​ដែរ។ ការប្រមូលផ្តុំ​នៃ​ការ​រចនា​របស់​យើង​ជា​បន្តបន្ទាប់ វាន​បាន​ឆ្លុះបញ្ចាំង​ពី​ការប្រែប្រួល​នៃ​ទំនោរ​សង្គម របៀប​រស់នៅ​បែប à-la-mode និង​ការអភិវឌ្ឍន៍​ចុងក្រោយ​បំផុត​លើ​សិល្បៈ តន្ត្រី និង​បច្ចេកវិទ្យា។

    យើង​យល់ច្បាស់​ពី​ទស្ស​នះ​វិស័យ​នៃ​វិស័យ​សំលៀកបំពាក់ និង​អ្វីដែល​អតិថិជន​របស់​យើង​ចង់បាន​នូវ​ភាព​ដែល​បញ្ជាក់ ពី​ខ្លួ​ល​របស់​ពួកគេ​ផ្ទាល់។ ដើម្បី​សំរេចបាន​នូវ​គោលដៅ​នេះ​យើង​ខិតខំ​ធ្វើការ​រចនា​និង បង្កើត​នូវ​គុណភាព​ដ៏​ល្អឥតខ្ចោះ ដែល​តំរូវ​ទៅនឹង​អតិថិជន​របស់​យើង។

    នេះ​គឺ​ដើម្បីឱ្យ​អតិថិជន​របស់ CPS CHAPS អាច​ទទួលបាន​បទពិសោធ​ន៏​ដ៏​រីករាយ​ជាមួយ​សំលៀកបំពាក់​របស់​ពួកគេ បង្កើត​នូវ​ជម្រើស​ផ្ទាល់​ខ្លួ​ល​របស់​ពួកគេ និង​ធ្វើ​អោយគេ​មាន​ភាពលេច​ធ្លោរ នៅក្នុង​ចំនោម​មនុស្ស​ដ៏ទៃទៀត។ និយាយ​ដោយ​សាមញ្ញ we make YOUR EVERYDAY RUNWAY។

    Facebook page: www.facebook.com/cpsclothing-cambodia
    CPS CHAPS (ផ្សារ​ទំនើប AEON MALL សែន​សុខ)
    ជាន់​ផ្ទាល់​ដី, Lot T011-1 ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

  • កម្មវិធី ABC Exceptional Night ជាមួយ​អ្នកនាង ពេជ្រ សោភា

    កម្មវិធី ABC Exceptional Night ជាមួយ​អ្នកនាង ពេជ្រ សោភា

    ភ្នំពេញ៖ កាលពី​ថ្ងៃ​សុក្រ ទី 18 ខែឧសភា ឆ្នាំ2018 ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ភូមិ​មូល Container Pub ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ជា​តារាចម្រៀង​ដែលមាន​ភាពចាស់ទុំ និង​តែងតែ​ផ្តល់​ភាពសប្បាយ​ដល់​គ្រប់​ចក្ខុ ហើយ​ជា​សិល្បការិនី​ដែលមាន​ជំហរ​យ៉ាងរឹងមាំ គ្រប់​សម័យកាល​នាង​គឺជា​តារា​ដែល​វិវឌ្ឍន៍​ថ្មី​ជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន​តារាចម្រៀង​ដែល​ចូលរួម​ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន នៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ  ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង Snow Container Pub នា​ក្រុង​បាត់ដំបង នៅ​ថ្ងៃ ពុធ ទី ២៣ ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ជា​តារាចម្រៀង​ដែលមាន​ភាពចាស់ទុំ​និង តែងតែ​ផ្តល់​ភាពសប្បាយ​ដល់​គ្រប់​ចក្ខុ ហើយ​ជា​សិល្បការិនី​ដែលមាន​ជំហរ​យ៉ាងរឹងមាំ គ្រប់​សម័យកាល នាង​គឺជា​តារា​ដែល​វិវឌ្ឍន៍​ថ្មី​ជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ។

  • លោក​គង់ តារា បង្ហាញ​ពី​យុទ្ធសាស្ត្រ​លក់​ដ៏​ជោគជ័យ

    លោក​គង់ តារា បង្ហាញ​ពី​យុទ្ធសាស្ត្រ​លក់​ដ៏​ជោគជ័យ

    ភាពជោគជ័យ​លើ​អាជីព​មុខរបរ​រហូត​ទទួលបាន​ភាព​ឥស្សរៈ​សេរីភាព​ខាង​ហិរញ្ញវត្ថុ​របស់​មនុស្សម្នាក់ៗមិនមែន​បានមក​ដោយ​ក្ដី​ចៃដន្យ​នោះទេ ប៉ុន្តែ​បានមក​ដោយសារ​ការខិតខំ​ប្រឹងប្រែង អំណត់​ព្យាយាម និង​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងអស់​ក្នុង​ជីវិត ដែល​ទាំងអស់នេះ​គឺជា​ការលើកឡើង​តាមរយៈ​បទពិសោធ​កន្លងមករ​ប​ស់លោក គង់ តារា ជា​គ្រូ​បណ្តុះបណ្តាល​ផ្នត់គំនិត​ជោគជ័យ(ឥស្សរៈ) និង​ជា​ប្រធាន​ផ្នែក​លក់​គម្រោង​អចលនទ្រព្យ​ដ៏​ពូកែ​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​ធំ​មួយ​ផងដែរ។

    ដើម្បី​ក្លាយជា​គ្រូ​បណ្តុះបណ្តាល​ដ៏​ល្បី និង​ជា​អ្នកជំនាញ​ផ្នែក​លក់​ដ៏​ពូកែ​ដូច​សព្វថ្ងៃនេះ លោក​តារា បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើ​ការសិក្សា និង​ការអនុវត្ត​ការងារ​ជាប្រចាំពោលគឺ​ក្រោយពី​រៀប​ចប់​ថ្នាក់បាក់ឌុប​ក្នុង​ឆ្នាំ2001មក លោក​បាន​ចាក​ចេញពី​ស្រុកកំណើត នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ក្រុងភ្នំពេញ។ ពេលមកដល់​ភ្នំពេញ​ដំបូង លោក​ពុំ​មានផ្ទះ​បងប្អូន​ឱ្យ​ស្នាក់នៅ​ជាមួយ​នោះទេ គឺ​លោក​បាន​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយ​បងប្រុស និង​បាន​ថវិកា​ឧបត្ថម្ភ​ពី​ឪពុកម្តាយ​ខ្លះ និង​បងប្អូន​ជួយ​ទំនុកបម្រុង​បន្តិចបន្តួច លោក​ត្រូវ​រៀន​បណ្តើរ និង​បង្រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​បណ្តើរ ដើម្បី​បាន​ប្រាក់​បន្ថែម​ផ្គត់ផ្គង់​ការសិក្សា​របស់ខ្លួន។

    តែ​អ្វីដែល​គួរ​ស្ងើចសរសើរ​នោះ គឺ​ចាប់ផ្ដើម​ពី​ឆ្នាំ2005មក លោក​បាន​រៀន​ចប់ 3មហាវិទ្យាល័យ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​គ្នា ដោយ​ក្នុងនោះ​លោក​បាន​ចប់​បរិញ្ញាបត្រ​រូបវិទ្យា​នៅ​ឆ្នាំ2005 ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​ឆ្នាំ2006 ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ឆ្នាំ2007 និង​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ2009មួយទៀត ដោយ​ការសិក្សា​ទាំងនេះលោក​សុទ្ធតែ​ទទួលបាន​អាហារូបករណ៍​ទាំងអស់​លើកលែងតែ​មហាវិទ្យាល័យ​ភាសា​អង់គ្លេស​តែមួយ​ប៉ុណ្ណោះ​ដែល​លោក​ត្រូវ​ចំណាយ​ប្រា​ក់បង់។

    ក្រៅពី​ការសិក្សា លោក​ក៏បាន​ឆ្លៀតពេល​បង្រៀន​តាម​មហាវិទ្យាល័យផ្សេងៗផងដែរ និង​ធ្វើការ​ដើម្បី​យកប្រាក់​មក​ផ្គត់ផ្គង់​ការសិក្សា​បន្ថែមទៀត។ ត្រង់ចំណុច​នេះ​លោក គង់ តារា បាន​រំឭកថា កាលណោះ​លោក​គេង​ក្នុង​មួយយប់ៗបានតែ 5ម៉ោង​ប៉ុណ្ណោះ ពោលគឺ​ត្រូវ​ងើប​នៅ​ម៉ោង 3ទៀបភ្លឺ ដើម្បី​ធ្វើការ​បកប្រែ​ភាសាបរទេស និង​អាន​ព័ត៌មាន​នៅ​ទូរទស្សន៍​ក្នុងស្រុក​មួយ ប៉ុន្តែ​ដោយ​គិតថា​ធ្វើការ​ឱ្យគេ​មិន​អាចមាន​សេរីភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន ទើប​មួយឆ្នាំ​ក្រោយមក​លោក​បាន​សម្រេចចិត្ត​ឈប់​ធ្វើការ​នៅ​ទូរទស្សន៍ ដោ​យមក​ធ្វើការ​ជា​ប្រធាន​ផ្នែក​លក់​នៅក្នុង​ក្រុមហ៊ុន​មួយ និង​ធ្វើជា​គ្រូ​បណ្តុះបណ្តាល​ឥស្សរៈ​រហូតមកទល់​ពេលបច្ចុប្បន្ន។

    លោក គង់ តារា មានប្រសាសន៍ថា លោក​បានធ្វើ​ការងារ​លើ​ផ្នែក​លក់​គម្រោង​អចលនទ្រព្យ​ប្រមាណ​តែ​ជាង 3ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ គឺ​លោក​អាច​លក់​គម្រោង​អ​ចលន​ទ្រព្យ​បានជា​ច្រើន​គម្រោង ដែល​ក្នុងនោះ​លោក​បាន​លក់​ផ្ទះល្វែង និង​វីឡា​កូនកាត់​បាន​ចន្លោះ​ពី2,000 – 3,000ល្វែង លក់​ដីឡូត៍​បាន​ចំនួន​ប្រមាណ​ជា 5,000 – 6,000ឡូត៍ លក់​ខុន​ដូ​បាន​ចំនួន 6អគារ​ស្មើនឹង 2,000 Units នៅ​តំបន់​អរិយ​ក្សត្រ​ក្នុងស្រុក​ខ្សាច់កណ្តាល និង​នៅ​ក្រុង​កំពង់សោម និង​កំពុង​បន្ត​លក់​ខុន​ដូ​ថ្មី​មួយកន្លែង​ទៀត​នៅ​ជិត​ផ្សារ​ទំនើប Aeon ទី2 និង​ផ្សារ​ម៉ាក្រូ​ក្នុង​ខណ្ឌ​សែន​សុខ​ទៀតផង។

    លោក គង់ តា​រា ថតរូបជុំគ្នាជាមួយក្រុមការងារ

    នៅ​ថ្ងៃ​ខាងមុខ​លោក​នៅតែ​បន្ត​អាជីព​ផ្នែក​លក់​នេះ ដោយសារតែ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា​ដ៏​ច្រើន​នៅតែ​បន្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ហើយ​ផ្តោត​សំខាន់​ទៅលើផ្ទះ​ស្នាក់នៅ​ក្នុងតម្លៃទាប និង​មធ្យម​ដែល​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប និង​មធ្យម​មានលទ្ធភាព​អាច​ទិញ​ផ្ទះ​រស់នៅ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន។

    លោក​ថា អ្វីដែល​ធ្វើឱ្យ​ការលក់​របស់លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង​នោះ គឺ​ដោយសារតែ​លោក​បាន​បង្កើត​បណ្តាញ​ផ្នែក​លក់​ជាច្រើន​រយ​នាក់ ទាំង​អ្នកធ្វើការ​ពេញ​ម៉ោង និង​អ្នកធ្វើការ​ក្រៅ​ម៉ោង។

    សម្រាប់​បុគ្គលិក​ទាំងពីរ​ប្រភេទ​នេះ លោក​តែង​ធ្វើការ​បណ្តុះបណ្តាល​ដល់​ពួកគេ​ជាប្រចាំ​ដោយ​ផ្តោត​សំខាន់​លើ 1.យុទ្ធសាស្ត្រ​នៃ​ការលក់ 2.បង្កើត​ទំនាក់ទំនង និង​បណ្តាញ​ក្នុងសង្គម 3.ជំនាញ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​អតិថិជន។ ចំពោះ​ការប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​អាចជួយ​ដល់​អតិថិជន​ឱ្យ​ចេះ​រៀបចំ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ និង​ដោយ​ប្រាកដថា ពួកគាត់​អាច​ដកយក​ប្រាក់ចំណូល​នោះមក​សម្រាប់​ទិញ​ដី ទិញ​ផ្ទះ​បង់​រំលស់ ឬ​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​ដោយ​គ្មាន​ហានិភ័យ​តាមរបៀប​ណា។

    លោក​ថា ក្នុងនាម​ជា​អ្នកលក់​ម្នាក់ អ្នកណា​ក៏​ចង់​លក់​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន​ដែរ ប៉ុន្តែ​ក្នុងនាម​ជា​បុគ្គលិក​ផ្នែក​លក់​ម្នាក់ ពិសេស​លក់​ដី​ឬ​ផ្ទះ​បង់​រំលស់​នេះ គឺ​ត្រូវ​សិក្សា​ពី​ចំណូល​របស់​អតិថិជន​ឱ្យបាន​ច្បាស់ ខ្លាចក្រែង​កើតមាន​ហានិភ័យ​ណាមួយ​ឡើង ធ្វើឱ្យ​អតិថិជន​ខាតបង់​ប្រាក់ ព្រោះថា គម្រោង​ដែល​លក់​ចេញនីមួយៗ គឺ​យើង​ចង់​ចំណេញ​ទាំង​ក្រុមហ៊ុន និង​ចំណេញ​ទាំង​អតិថិជន មានន័យថា បើសិនជា​អតិថិជន​ទិញ​គម្រោង​ដីឡូត៍ ឬ​ទិញ​ផ្ទះ​នៅថ្ងៃនេះ ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ ហើយ​ទៅ​ថ្ងៃ​ខាងមុខ​អតិថិជន​ក៏​នឹង​បាន​ចំណេញ​បន្ត​ជាមួយ​ក្រុមហ៊ុន​ដែរ។

    ក្រៅតែពី​ការងារ​ផ្នែក​លក់​នេះ លោក​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រូបង្វឹក​ម្នាក់​ដែលមាន​ភាពលេច​ធ្លោ​នៅក្នុង​សង្គម​ផងដែរ ដែល​ក្នុងនោះ​លោក​បាន​បណ្តុះបណ្តាល​លើ​ជំនាញ៖ 1.លក់  2.បណ្តុះបណ្តាល​ពី​ផ្នត់គំនិត​ជោគជ័យ 3.បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ 4.បណ្តុះបណ្តាល​វិធីសាស្ត្រ​ដោះស្រាយ​បំណុល  និង5.វិធីសាស្ត្រ​ក្នុងការ​ពិនិត្យមើល​បំណុល​ល្អ និង​បំណុល​អាក្រក់​ជាដើម។ បំណុល​អាក្រក់​មានន័យថា អតិថិជន​ខ្ចីប្រាក់​គេ ឬ​ខ្ចីប្រាក់​ពី​ធនាគារ យកទៅ​រកស៊ី​ដោយ​មិនបាន​គ្រប់គ្រង​ឱ្យ​ល្អ នាំឱ្យ​ខាត ហើយ​បើ​កើតមាន​បំណុល​អាក្រក់ តើ​ត្រូវ​លុបចោល​ដោយ​របៀប​ណា?

    ចំណែក​បំណុល​ល្អ គឺ​ខ្ចីប្រាក់​គេ​មក​យកមក​រកស៊ី​ទទួលបាន​ប្រាក់ចំណេញ។ ឧទាហរណ៍​យើង​ខ្វះ​លុយ​ទិញ​ដី ឬ​ផ្ទះ យើង​ទៅ​ខ្ចីលុយ​គេ​មក​បង្គ្រប់ ប៉ុន្តែ​មុននឹង​ទិញ​ត្រូវ​គិតថា ទិញ​យកមក​ធ្វើ​អ្វី? យកមក​ជួល ឬ​លក់​បន្ត​ដើម្បី​បាន​ចំណេញ ឬ​យ៉ាងណា? បើ​គិត​ឃើញថា បាន​ចំណេញ​សឹម​ខ្ចីលុយ​គេ​មក ដែល​នេះ​ហៅថា បំណុល​ល្អ។

    លោក តារា បាន​រៀបរាប់​បន្ថែមថា ការសិក្សា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ហេតុនេះហើយ​ទើប​លោក​ចំណាយពេល​សឹងតែ​គ្មាន​នៅសល់​ដើម្បី​រៀន​ក្នុងអំឡុង​ពេលដែល​លោក​កំពុង​សិក្សានៅ​មហាវិទ្យាល័យ ប៉ុន្តែ​សំខាន់បំផុត គឺ​លោក​ចេះ​គ្រប់គ្រង​ពេលវេលា​ច្បាស់លាស់។ ដើម្បី​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ទាំងនោះ មិនមែន​លោក​បាន ឬ​មាន​ពី​កំណើត​មក​ឡើយ ប៉ុន្តែ​ដោយសារ​លោក​បាន​ព្យាយាម​អាន​សៀវភៅ​អស់​ជាច្រើន​រយ​ក្បាល ជា​សៀវភៅ​ដែល​សរសេរ​ដោយ​មនុស្សល្បីៗនៅលើ​ពិភពលោក ហើយ​ក្រៅពីនោះ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​អន្តរជាតិ​ជាច្រើនលើក ដូចជា​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​សិង្ហ​បុរី​ជាដើម និង​ទទួលបាន​ចំណេះដឹងផ្សេងៗបន្ថែមទៀត​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ហើយ​នៅពេល​អនាគត​ក៏​លោក​នៅតែ​មិន​បោះបង់ចោល​ការអាន និង​ការសិក្សា​បន្ថែម​នេះឡើយ ពោលគឺ​លោក​នៅតែ និង​កំពុង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​បរទេស ជាពិសេស​ក្នុងប្រទេស​នៅ​ទ្វីបអឺរ៉ុបផ្សេងៗទៀត។

    តាមរយៈ​បទពិសោធ​ខាងលើ លោក​បាន​អំពាវនាវ​ទៅដល់​យុវជន​ជំនាន់​ក្រោយ ត្រូវ​ចេះ​រៀបចំ និង​កំណត់​ផែនការ​ជីវិត​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ជាមុន និង​ត្រូវ​ចេះ​គ្រប់គ្រង​ពេលវេលា​ឱ្យ​ល្អ ដោយ​មិន​ខ្ជះខ្ជាយ​ពេលវេលា និង​មិនឱ្យ​ខាត​ពេលវេលា​ដោយ​ឥតប្រយោជន៍ ដើម្បី​យើង​អាច​សម្រេច​នូវ​គោលដៅ​របស់​យើង​នា​ថ្ងៃ​អនាគត​បាន​លឿន៕