Author: វល័ក្ខ

  • ការរៀប​ផែនការ​មើលថែទាំ​សុខភាព​ខ្លួនឯង និង​សមាជិកគ្រួសារ

    ការរៀប​ផែនការ​មើលថែទាំ​សុខភាព​ខ្លួនឯង និង​សមាជិកគ្រួសារ

    ការរៀបចំ​ផែនការ​មើលថែទាំ​សុខភាព​ខ្លួនឯង និង​សមាជិកគ្រួសារ​គឺជា​រឿង​ដែល​មានគុណ​តម្លៃ​ជាទីបំផុត ព្រោះ​ក្រៅពី​ជា​រឿង​ដែល​ជួយ​ជំរុញ​ឱ្យ​យើង​ខ្លួនឯង និង​សមាជិក​ក្នុង​គ្រួសារ​កើត​ភាព​ក្លៀវក្លា​ស្វាហាប់​ក្នុងការ​មើលថែទាំ​សុខភាព​ហើយ​នោះ វា​ថែមទាំង​ជា​រឿង​ដែល​ជួយ​ឱ្យ​កើតមាន​សម្ព័ន្ធភាព​ដ៏​ល្អ​រវាង​សមាជិក​គ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ កើតមាន​សេចក្តីស្រឡាញ់​ក្នុង​ក្រុមគ្រួសារ ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហាផ្សេងៗបាន​យ៉ាង​ល្អ និង​នាំ​ឆ្ពោះទៅរក​ការ​មាន​គុណភាព​ជីវិត​ដែល​ល្អ​នាពេល​អនាគត​បាន។

    គុណតម្លៃរបស់ការរៀបផែនការមើលថែទាំសុខភាពរបស់សមាជិកក្នុងគ្រួសារ

    ពាក្យ​ថា “សុខភាព​ល្អ” នៅលើ​មនុស្សម្នាក់ៗអាច​នឹង​ខុសប្លែក​ពីគ្នា​តាមតែ​សភាវ​សង្គម ឬ​រូប​បែប​របស់​ជីវិត​ដែល​ខុសប្លែក​ពីគ្នា តែ​ជារួម​ទៅ “សុខភាព​ល្អ” យ៉ាងហោចណាស់​ក៏ត្រូវ​តែមាន​ន័យ​ពី ភាព​ឥតខ្ចោះ​របស់​ទាំង​រាងកាយ និង​ផ្លូវចិត្ត ដោយ​រឿងល្អៗដែល​កើតឡើង​នេះ​នឹង​កើតឡើង​បាន​ដោយសារ​ការមើល​ថែទាំ យកចិត្តទុកដាក់​លើ​ប្រព័ន្ធផ្សេងៗដែល​សំខាន់​របស់​រាងកាយ។

    ការដែល​នឹងមាន​សុខភាព​ល្អ​បាន​នោះ មិនថាតែ​ជា​សុខភាព​របស់​ខ្លួនឯង ឬ​សមាជិក​ក្នុង​គ្រួសារ​នោះឡើយ មិនមែនជា​រឿងដែល​កើតឡើង​បាន​ដោយ​ក្តី​ចៃដន្យ​នោះទេ តែ​ចាំបាច់​ត្រូវមាន​ការរៀប​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​ជាមុន​ដែល​វា​នឹង​ជួយ​ឱ្យ​កើត​ផល​ល្អ​ដូចតទៅ​នេះ ៖

    – អាច​នឹង​កំណត់​វិធី​ការ ឬ​ជ្រើសរើស​រូប​បែប​ដែល​ស័ក្តិសម​ជាមួយ​ការ​ដំណើរការ​ជីវិត​របស់​យើង​ខ្លួនឯង ឬ​សមាជិក​ក្នុង​ក្រុមគ្រួសារ​បាន​យ៉ាង​ស័ក្តិសម។

    – អាច​នឹង​កំណត់​អំឡុងពេល​ក្នុងការ​មើលថែទាំ​សុខភាព​បាន​យ៉ាង​សមស្រប ដូចជា អាច​នឹងមាន​កិច្ចការងារ​ហាត់ប្រាណ​នៅពេល​ព្រឹក ឬ​ចំពោះ​គ្រួសារ​ខ្លះ​អាច​នឹងមាន​ពេលទំនេរ​នៅពេល​ល្ងាច ក៏​កំណត់​ធ្វើ​កិច្ចការងារ​បង្កើន​សុខភាព​នៅពេល​ល្ងាច​ក៏បាន ឬ​អាច​នឹង​កំណត់​អំឡុងពេល​ក្នុងការ​ពិនិត្យ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ​ប្រចាំឆ្នាំ​បាន​យ៉ាង​ត្រឹមត្រូវ។

    – ជាការ​ប្រុងប្រយ័ត្ន​លើ​សុខភាព​ទាំង​របស់​ខ្លួនឯង និង​សមាជិកគ្រួសារ មិនឱ្យ​ឈឺ​ថ្កាត់​ដោយ​ជំងឺផ្សេង។ ជាការ​សាង​សុខភាព ដែល​នឹង​ល្អប្រសើរ​ជាង​ត្រូវ​មក​ជួសជុល​សុខភាព ឬ​ព្យាបាល​នៅពេល​ក្រោយ។

    – ជួយ​ក្នុង​ការរៀប​ផែនការ​រឿង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​គ្រួ​សារបាន​យ៉ាង​ល្អប្រសើរ ដោយសារតែ​មិនចាំបាច់​ត្រូវ​ចាយវាយ​ប្រាក់​ទៅលើ​ការព្យាបាល​ខ្លួន។

    – ធ្វើឱ្យ​គុណភាព​ជីវិត​ទាំង​របស់​ខ្លួនឯង និង​សមាជិក​ក្នុង​ក្រុមគ្រួសារ​កាន់តែ​ល្អប្រសើរ​ឡើង។

    គោលការណ៍ក្នុងការរៀបផែនការថែទាំសុខភាពរបស់សមាជិកក្នុងក្រុមគ្រួសារ

    – ពិនិត្យ​មើលរូប​បែប​ការរស់នៅ​របស់​ស​មា​ជិ​ក​ក្នុង​ក្រុមគ្រួសារ​ថា តើ​យ៉ាងណាដែរ? ដោយសារតែ​ការមើល​ថែទាំ​សុខភាព​របស់​សមាជិក​គ្រួសារ​នេះ មិនមែន​ជាការ​ធ្វើឡើង​ដោយ​សមាជិក​ណា​ម្នាក់ តែ​ម្នាក់​ហើយនឹង​ទទួលបាន​ជោគជ័យ​នោះទេ ប៉ុន្តែ​ត្រូវ​អាស្រ័យ​លើ​ការសហការ​រួមដៃគ្នា​ពី​សមាជិកគ្រួសារ​ទាំងអស់​ជាសំខាន់។

    – តាមរយៈ​ព័ត៌មាន​ដែល​ទទួលបាន ចូរ​នាំយកមក​កំណត់​ជា​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ ដែល​អាច​ធ្វើឡើង​ចំពោះ​សមាជិក​ណា​ម្នាក់ ឬ​អាច​នឹងធ្វើ​ឡើងជា​រួមទាំង​អស់​គ្នា​តែម្ដង។

    – នៅពេល​កំណត់​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​របស់​សមាជិក​គ្រួសារ​បាន​ហើយ ត្រូវ​ដំណើរការ​ទៅតាម​នោះ និង​វាយតម្លៃ​ជាដំណាក់ៗថា តើ​សមាជិក​ទាំងអស់​ក្នុង​គ្រួសារ​អាច​ប្រតិបត្តិការ​តាម​ផែនការ​នោះបាន​ដែរឬទេ ឬក៏​យ៉ាងណា?៕

  • យុវជន​សូមកុំ​ខ្លាច​ភាព​ខុសគេ

    យុវជន​សូមកុំ​ខ្លាច​ភាព​ខុសគេ

    យុវជន​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុង​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ត្រូវការ​ជា​ចាំបាច់​នូវ​កម្លាំង​ពលកម្ម និង​អ្នកជំនាញ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការជំរុញឱ្យ​វិស័យសេដ្ឋកិច្ច និង​ផ្នែកផ្សេងៗទៀត​ដើម្បី​ឱ្យមាន​ថាមពល​កាន់តែខ្លាំង។

    បញ្ហា​លំហូរ​ការងារ និង​ការអភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​យុវជន ជា​បញ្ហា​ប្រឈម​យ៉ាងសំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ខណៈ​ក្រសួង​អប់រំ និង​ស្ថាប័ន​ការងារ​កំពុង​ព​ន្លឿ​ន​ការងារ​នានា​ពាក់ព័ន្ធនឹង​ការជំរុញ​គុណភាព​នៃ​ការអប់រំ និង​ការចែករំលែក​ព័ត៌មានសំខាន់ៗពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​នៅ​កម្ពុជា។

    លោកស្រី ស្រូ​យ សុជាតិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា ជា​សិស្ស-និស្សិត​ចាំបាច់​ត្រូវ​មានគំនិត​វិជ្ជមាន​ក្នុងការ​ប្រឹងប្រែង​កំណត់​វាសនា​របស់ខ្លួន។ ប្រសិនបើ​យើង​ត្រាំត្រែង​តែ​ជាមួយនឹង​បញ្ហា​យើង​នឹងមិន​អាចមាន​គំនិត​វិជ្ជមាន​ក្នុងការ​ខំប្រឹងប្រែង​បាន​នោះទេ ហេតុនេះ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ជីវិត ត្រូវ​ចាប់ផ្តើម​ពី​ខ្លួនឯង​ជាសំខាន់​បំផុត។

    លោកស្រី ស្រូ​យ សុជាតិ បាន​និយាយថា៖ “ពេល​ឃើញ​គេ​ទទួលបាន​លទ្ធផល​ល្អ ទទួលបាន​ប្រាក់ខែ​ច្រើន សូមកុំ​បន្ទោស​ទៅ​អ្នកណា​ទាំងអស់ អ្វីដែល​សំខាន់​គឺ​មើល​ឡើងវិញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង។ ជា​ឧ​ទារ​ហណ៍ ប្រសិនបើ​ក្រុមហ៊ុន​មួយ​មាន​គ្នា​រាប់រយ​នាក់ ប្រសិនបើ​យើង​ជា​មនុស្ស​ម្នាក់​ដែល​ដូច​គេ​ដូច​ឯង​ក្នុងចំណោម​នោះ កុំ​សង្ឃឹម​ឱ្យសោះ​ថា​យើង​នឹង​អាច​ទទួលបាន​លទ្ធផល ឬ​តំណែង​លើសគេ​ទាំងនោះ។

    លោកស្រី ស្រូ​យ សុជាតិ បានលើកឡើង​ផងដែរ​ថា ចំណុច​សំខាន់​របស់​យុវជន​គឺ​ការបន្ត​កម្លាំងចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ផ្លាស់ប្តូរ​ខ្លួនឯង​ឱ្យមាន​សមត្ថភាព​ខ្លាំង​លើសពី​អ្នកដទៃ​ដែល​កំពុងតែ​ស្ថិតនៅ​កន្លែង​ដែល​យើង​ឈរ។ ហេតុនេះ​សូមកុំ​ខ្វល់​ខ្លាំងពេក​ពី​ចំណុច​អវិជ្ជមាន ថា​គ្មាន​ខ្សែ​មិនអាច​ធ្វើ​ការងារ​ល្អ ឬ​ខ្លួនឯង​ស្ថិតក្នុង​លក្ខខណ្ឌ​បែបនេះ ឬ​លក្ខខណ្ឌ​បែប​នោះ មិនអាច​ថ្កុំថ្កើង​បាន តែ​ត្រុ​វ​គិតថា យើង​ជា​មនុស្ស​ម្នាក់​ក្នុងសង្គម​ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង គេ​អាចធ្វើ​អ្វី​បាន យើង​ក៏​អាច​ធ្វើបាន​ដូចគ្នា​ដែរ ហើយ​ចំណុច​សំខាន់​នោះ​គឺ​ត្រូវ​បន្ត​ចិញ្ចឹមចិត្ត​ដើម្បី​អភិវឌ្ឍ៕

  • មិនធម្មតា​ទេ! មេ​ធំ Facebook មាន​ចំណូល​ជា​មធ្យម​ជិត 6លាន​ដុល្លារ​ក្នុង 1ថ្ងៃ

    មិនធម្មតា​ទេ! មេ​ធំ Facebook មាន​ចំណូល​ជា​មធ្យម​ជិត 6លាន​ដុល្លារ​ក្នុង 1ថ្ងៃ

    ថ្មីៗនេះ សហ​ស្ថាបនិក និង​ជា​មេ​ធំ​របស់ Facebook លោក Mark Zuckerberg បាន​ជួប​នូវ​បញ្ហា​ជាច្រើន​រហូតដល់​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ទៀតផង បន្ទាប់ពី​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​ត្រូវបាន​លួច និង​រំលោភបំពាន។ បើទោះជា​យ៉ាងនេះ​ក្ដី ក៏​មិនអាច​ធ្វើឱ្យ​មហាសេដ្ឋី​វ័យក្មេង​រូបនេះ បាត់បង់​ប្រជាប្រិយភាព និង​ប្រាក់ចំណូល​ឡើយ។ តើ​លោកអ្នក​ចង់ដឹង​ទេ​ថា ក្នុង​មួយថ្ងៃ Mark Zuckerberg រកចំណូលបាន​ប៉ុន្មាន?។

    សារព័ត៌មាន CNBC បាន​ចុះផ្សាយ​ដោយយោង​ទៅលើ​ទិន្នន័យ​របស់​ទស្សនាវដ្ដី Forbes ដែល​បានឱ្យដឹងថា លោក Mark Zuckerberg មាន​ទ្រ​ព​សម្បត្តិ​តម្លៃ 74ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បើ​យោងតាម​ទិន្នន័យ​នេះដែរ Forbes បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃ​លោក​អាច​ទទួលបាន​ចំណូល​ជា​មធ្យម​ប្រហែល 5.97លាន​ដុល្លារ​អាមេរិក ខណៈដែល​លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​មួយ​នៅ​អាមេរិក Amazon មានទ្រព្យ​សម្បត្តិ 132ពាន់​លាន​ដុល្លារ​អាមេរិក និង​រកចំណូលបាន​ជា​មធ្យម 6.8លាន​ដុល្លារ​អា-មេ​រិ​ក​ក្នុង​មួយថ្ងៃ។

    គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗនេះ Facebook បាន​ជួប​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ប្រមាណ​ជា 87លាន​នាក់ រហូត​ធ្វើឱ្យ​លោក Mark Zuckerberg មេ​ធំ Facebookត្រូវ​ចេញមុខ​មកសុំ​ទោស​ជា​សាធារណៈ ជាពិសេស​មាន​បណ្ដា​ប្រទេស​មួយចំនួន​ថែមទាំង​គំរាម​បិទ Facebook ចោល​ទៀតផង៕

  • ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្មេង​ចំណាយពេល​នៅមុខ​អេក្រង់​កុំព្យូទ័រ​ច្រើន​ម៉ោង

    ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្មេង​ចំណាយពេល​នៅមុខ​អេក្រង់​កុំព្យូទ័រ​ច្រើន​ម៉ោង

    មនុស្ស​ជាច្រើន រួមទាំង​អាណាព្យាបាល​នៅ​កម្ពុជា​មួយចំនួន​ផង ប្រហែលជា​គិត និង​បារម្ភ​ថា កូនៗរបស់គាត់​បាន​ចំណាយពេល​នៅមុខ​កញ្ចក់​កុំព្យូទ័រ​កាន់តែច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ធ្វើឱ្យកូនៗរបស់គាត់​អាច​ជួប​ផលប៉ះពាល់​ផ្នែក​សុខភាព និង​មាន​ភាពទន់ខ្សោយ​សម្រាប់​ការប្រកួតប្រជែង ជាមួយ​មនុស្ស​ជាច្រើន​ផ្សេងទៀត​នៅពេល​គេ​ធំ​ឡើង។

    ជា​ស្ថានភាព​ជាក់ស្តែង មិនមែន​មានតែ​ប្រជាជន​ខ្មែរ​នោះទេ​ដែល​កំពុងស្ថិត​ក្នុងការ​បារម្ភ​ខាងលើ​តាម​ការស្រាវជ្រាវ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បង្ហាញឱ្យឃើញថា កុមារ​ជាច្រើន​នៅលើ​ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាពស្រដៀងៗគ្នា​នេះ​ជាពិសេស​នៅ​សហរដ្ឋអាមេរិក។ នៅ​សហរដ្ឋអាមេរិក បើ​យោងតាម​ទិន្នន័យ​នៃ​ការស្ទង់មតិ​របស់​ស្ថាប័ន Gallup បាន​បង្ហាញថា កុមារ​ជា​មធ្យម​បាន​ចំណាយ​ពេលវេលា​ច្រើន​បំផុត​របស់​ពួកគេ​នៅ​ជាមួយនឹង​សកម្មភាព​នានា​ក្នុង​កញ្ចក់​នៃ​ឧបករណ៍​អេឡិចត្រូនិក។

    អាណាព្យាបាល​ជាច្រើន​ដែលមាន​កូន​អាយុ​ចន្លោះ​ពី2 ដល់10ឆ្នាំ បាន​និយាយថា កូន​របស់​ពួកគាត់​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ជា 18.6ម៉ោង​ក្នុង​ការរស់នៅ​ជាមួយនឹង​ឧបករណ៍​អេ​ឡិចត្រូ​និក​ជាប្រចាំ​ក្នុង​មួយ​សប្តាហ៍។

    ជាទូទៅ របាយការណ៍​នៃ​ការស្ទង់មតិ​បានបង្ហាញ​ថា កុមារ​មួយចំនួនធំ​បាន​ចំណាយ​ពេលវេលា​ទំនេរ​ប្រមាណ​ជា 4ម៉ោង​ក្នុង​មួយថ្ងៃ​ដោយនៅ​មួយកន្លែង​ហើយ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា ខណៈដែល​របាយការណ៍​ដដែល​បានបង្ហាញ​ផងដែរ​ថា អាណាព្យាបាល​ជាច្រើន​ចង់​នាំកូនៗទៅលេង​នៅ​ខាងក្រៅ​ដែរ តែ​ពួកគេ​មាន​ឧបសគ្គ​មួយចំនួន​ដូចជា​កត្តា​អាកាសធាតុ និង​កត្តា​ពេលវេលា​ជាដើម។

    នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា កត្តា​អាកាសធាតុ​មិនល្អ បានធ្វើឱ្យ​កុមារ​ប្រមាណ 36% ត្រូវ​រស់នៅ​ជាមួយ​កញ្ចក់​ទូរស័ព្ទ ឬ​អេក្រង់​នៃ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ខណៈ​មាន​ចម្លើយ​ប្រមាណ 34%ផ្សេងទៀត​បង្ហាញថា​បញ្ហា​ដែល​ធ្វើឱ្យ​ក្មេង​មិនអាច​ចេញទៅ​ក្រៅ​បាន គឺ​មនុស្ស​ធំ​រវល់​ហើយ​គ្មាន​អ្នក​នាំ និង 33% ផ្សេងទៀត​បានបង្ហាញ​ថា ក្មេង​ហាក់​មិន​ចង់​ទៅលេង​នៅ​ខាងក្រៅ​ព្រោះ​ក្មេង​ដទៃ​សុទ្ធតែ​លេង​នៅក្នុង​ផ្ទះ ដែល​ធ្វើឱ្យ​កន្លែង​សាធារណៈ​មួយចំនួន​ហាក់​ស្ងប់ស្ងាត់ និង​មិន​សប្បាយ។

    មាន​អាណាព្យាបាល​ត្រឹមតែ 3% តែប៉ុណ្ណោះ​ដែល​បាន​និយាយថា ពួកគេ​ចង់ឱ្យកូនៗរបស់​ពួកគេ​លេង​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក។ តែបើ​មើល​ពី​ចំនួន​ក្មេង​វិញ គេ​បានឱ្យដឹងថា កុមារ​ប្រមាណ 58%ពួកគេ​មិន​ចង់​ចេញ​ទៅលេង​នៅ​ខាងក្រៅ​ទេ ព្រោះ​ពួកគេ​ចង់​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក នៅ​មួយកន្លែង៕

  • វីឡាសម្រាប់ជួល

    វីឡាសម្រាប់ជួល

    – Location: Sangkat Toul Tom Pong
    – Size:15m x 25m, (Room: 6, Bathroom:5)
    – Price: $2,500/Month (Parking: 4-5)
    – Phone: 095 610 111
    – Code: RCBR128-21

  • ដីសម្រាប់លក់មានទីតាំងនៅភូមិអរិយក្សត្រ

    ដីសម្រាប់លក់មានទីតាំងនៅភូមិអរិយក្សត្រ

    – Location: Str380, Akreiy Ksatr Village
    – Land size: 18m x 60m
    – Price: $390,000
    – Phone: 095 610 111
    – Code: RCBR128-18

  • ផ្ទះលក់បន្ទាន់នៅសង្កាត់ស្រះចក

    ផ្ទះលក់បន្ទាន់នៅសង្កាត់ស្រះចក

    -Location: Sangkat Sras Chork (នៅជិតធនាគារ​
    អេសីុលីដា Head Office ទីតាំងល្អសម្រាប់បើក
    ហាងលក់ដូរ)
    – Building size: 4m x 18m
    – Height: 2 floors
    – Room: 2
    – Bathroom: 2
    – Sale price: $350,000
    – Phone: 092 610 111
    – Code: RCBR128-23

  • វីឡាសម្រាប់ជួលមានតម្លៃសមរម្យ

    វីឡាសម្រាប់ជួលមានតម្លៃសមរម្យ

    – Location: Khan Daun Penh
    – Land Size: 15m x 28m, (Room: 8, Bathroom:8)
    – Price: $4,500/Month, (Parking:7)
    – Phone: 095 610 111
    – Code: RCBR128-17

  • ជិត​ប្រឡង​បាក់​ឌុប ក្រសួង​ផ្តល់​ឯកសារ​ជំនួយស្មារតី​ដល់​សិស្ស​ថ្នាក់​ទី12

    ជិត​ប្រឡង​បាក់​ឌុប ក្រសួង​ផ្តល់​ឯកសារ​ជំនួយស្មារតី​ដល់​សិស្ស​ថ្នាក់​ទី12

    ក្រោយពេល​កំណែទម្រង់​វិស័យ​អប់រំ ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចាប់ផ្តើម​មាន​សភាព​តឹងរ៉ឹង​ឡើង ហើយ​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​អប់រំ ក៏​កើតមានឡើង​ទន្ទឹមគ្នា​នឹង​ការជំរុញឱ្យ​សិស្ស​មានការ​ខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ​កាន់តែខ្លាំង​ឡើង​ដើម្បី​ប្រឡង​ឱ្យ​ជាប់​នូវ​ដំណាក់កាល​ដ៏​សំខាន់​នេះ។

    ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទប់ស្កាត់​ការ​លេច​ធ្លាយ​វិញ្ញាសា​ប្រឡង ភាពមិនប្រក្រតី​ក្នុងពេល​ប្រឡង និង​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​ប្រឡងជាដើម។ ស្របពេល​ជាមួយគ្នានេះដែរ ក្រសួង​ក៏បាន​បង្កើត​កម្មវិធី​ជំរុញ​ចំណេះដឹង​កាន់តែច្រើន​ដល់​សិស្ស​នៅតាម​បណ្តា​ខេត្តឆ្ងាយៗឱ្យមាន​សមត្ថភាព​ស្មើនឹង​សិស្ស​នៅ​ទីប្រជុំជន​តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ ជំរុញឱ្យមាន​សាលា​ធនធាន​សិក្សា​ដើម្បី​ជំរុញឱ្យមាន​បច្ចេកវិទ្យា​ទំនើប និង​ឧបករណ៍​ពិសោធន៍​នៅតាម​បណ្តា​ខេត្ត រួមទាំង​ការផ្សព្វផ្សាយ​ឯកសារសំខាន់ៗនៅតាម​បណ្តាញ​បច្ចេកវិទ្យា​ជាដើម​ទៀតផង។

    នៅមុន​ឱកាស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ ក្រសួង​អប់រំ​បានដាក់​ឱ្យ​សិស្ស​ទាញយក​ឯកសារ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ដោយ​ក្នុងនោះ​មាន​មេរៀន​សង្ខេប និង​លំ​ហាត់គំរូ លើ​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា​និង​ប្រវត្តិវិទ្យា។ បើទោះបីជា​ឯកសារ​ទាំងអស់នេះ​គ្រាន់តែ​ជា​ជំនួយ​ដល់​សិស្សានុសិស្ស ហើយ​មិនមែនជា​ឯកសារ​ពេញលេញ​សម្រាប់​កម្មវិធីសិក្សា​ថ្នាក់​ទី12ទាំងមូល​ក្តី តែ​ជាទូទៅ​គេ​សង្កេតឃើញថា សិស្ស​អាច​ប្រើប្រាស់​វា​ជា​ប្រភព​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​លំ​ហាត់​សម្រាប់​ត្រៀមប្រឡង​បាន​យ៉ាង​ល្អ។ ឯកសារ​ទាំងអស់នេះ ក៏​ជា​ចំណុច​មូលដ្ឋាន​ដែល​អាចធ្វើឱ្យ​សិស្ស​ប្រើប្រាស់​សម្រាប់​វាស់​ស្ទង់​ពី​សមត្ថភាព​របស់ខ្លួន​មុនពេល​ប្រឡង​ផងដែរ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ជានិច្ចកាល​ក្រសួង​បាន​ព្យាយាម​ផ្តល់​ឯកសារសំខាន់ៗដល់​សិស្ស​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ គេហទំព័រ និង​ប្រភព​ជាច្រើន​ទៀត​ដើម្បីឱ្យ​ពួកគេ​អាច​ទាញយក​ឯកសារ​សង្ខេប​ទាំងអស់​នោះបាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់។ ម្យ៉ាងវិញទៀត យើង​ក៏បាន​ជំរុញឱ្យមាន​ក្លិប​សិក្សា​នៅតាម​សាលា​នានា​ដើម្បី​ធ្វើឱ្យ​យ៉ាងណា​ឱ្យ​សិស្ស​អាចមាន​លទ្ធភាព​ពង្រឹងសមត្ថភាព​ខ្លួនឯងបាន​យ៉ាង​ល្អ ស្រប​ពេលដែល​ក្រសួង​ក៏បាន​បង្ហាញ​វីដេអូ​បង្រៀន​នូវ​មេរៀនសំខាន់ៗយ៉ាង​ទូលំទូលាយ​ដល់​សិស្សានុសិស្ស​នៅ​កម្ពុជា។

    ប្រភព​ឯកសារ​សំខាន់​ដែល​ក្រសួង​ផ្តល់ជូន​ទាំងអស់នេះ ជា​ប្រភេទ​ឯកសារ PDF ដែល​អនុញ្ញាតឱ្យ​សិស្ស​អាច​ទាញយក​ដើម្បី​បោះពុម្ព​ប្រើប្រាស់​ដោយ​ខ្លួនឯង។ ហើយ​ក្នុង​ឯកសារ​ទាំងអស់នោះគឺជា​ឯកសារ​ដែលមាន​គណៈកម្មកា​រ​រៀបចំ​យ៉ាង​ច្បាស់លាស់ និង​មាន​គណៈកម្មការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ មុននឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់ ដើម្បី​ធានាថា វា​ពិត​ជាមាន​អត្ថប្រយោជន៍​សម្រាប់​ការសិក្សា​ដល់​សិស្ស​ទូទៅ​នៅ​កម្ពុជា​ប្រាកដ​មែន។

    ប្រភព​ឯកសារ​ខ្លះ ដូចជា​ឯកសារ​ប្រវត្តិវិទ្យា​ជាដើម គឺអាច​ធ្វើឱ្យ​សិស្ស​មាន​សមត្ថភាព​ក្នុងការ​វិភាគ ស្វែងយល់ និង​វាយតម្លៃ ដោយ​ទាញយក​បទពិសោធ​ពី​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ចំណេះដឹង​សម្រាប់​ការរស់នៅ​ជាក់ស្តែង​ក្នុងសង្គម ហើយ​ថែមទាំង​ធ្វើឱ្យ​សិស្ស​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ទៀតផង ព្រោះ​វា​ជា​ប្រភេទ​មេរៀនខ្លីៗដែល​សង្ខេប​ដោយ​អ្នកជំនាញ។

    ចំពោះ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​វិញ​គឺ ភាគច្រើន​ជា​ប្រភេទ​លំ​ហាត់​អនុវត្តន៍​ដើម្បី​ពង្រឹង​ចំណេះដឹង និង​ដោះស្រាយ​លំ​ហាត់ ដោយ​ការទាញយក​និយមន័យ​ច្បាប់ និង​រូបមន្ត​យកមកប្រើ​ប្រាស់។ ម្យ៉ាងវិញទៀត វា​ក៏​ជួយ​ឱ្យ​សិស្ស​មាន​ភាពងាយស្រួល​ក្នុងការ​សិក្សា និង​ចងចាំ​មេរៀន​ថែម​ទៀតផង ព្រោះ​លំ​ហាត់​ដែល​បានដាក់​ចេញ​នោះ ភាគច្រើន​ត្រូវបាន​រៀបចំ​ដោយមាន​លំដាប់លំដោយ​ត្រឹមត្រូវ ជាមួយនឹង​វិធីប្លែកៗទៀតផង៕

  • ភាពងាយស្រួល និង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​កាត​សម្រាប់​ការទូទាត់​ប្រាក់

    ភាពងាយស្រួល និង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​កាត​សម្រាប់​ការទូទាត់​ប្រាក់

    នាពេល​បច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា​យើង​គឺមាន​ភាពទូលំទូលាយ​ខ្លាំងណាស់​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​ដោយ​ប្រើ​កាត​កោស ឬ​ឆូត​កាត ដោយសារតែ​បច្ចេកវិទ្យា​មាន​ភាព​រីកចម្រើន ភាពងាយស្រួល និង​សុវត្ថិភាព ដោយ​យើង​មិនចាំបាច់​កាន់​ប្រា​ក់ជាប់​ខ្លួន​ច្រើន ដែល​បង្កឱ្យមាន​ហានិភ័យ​ក្នុងការ​បាត់បង់ ឬ​ចោរឆក់ ឬ​ប្លន់​នោះទេ។

    នៅក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃនេះ​ឃើញថា មាន​ក្រុមហ៊ុន​កាតធំៗដែល​ដំណើរការ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដែលមាន​ដូចជា៖ UnionPay, Master Card និង Visa Card ជាដើម។ ក្នុងនោះ UnionPay ក៏ត្រូវ​បាន​គេ​ស្គាល់​កាន់តែច្រើនឡើងៗ ដោយសារតែ​វា​មាន​លក្ខណៈ​សកល សុវត្ថិភាព​ខ្ពស់ និង​មាន​ដៃគូ​សហការ​ជាច្រើន​កន្លែង ច្រើន​ប្រទេស និង​ទូទាំង​ពិភពលោក ហើយ​មាន​ភាពទូលំទូលាយ និង​ងាយស្រួល​ប្រើប្រាស់ ។ ក្រៅពីនេះ UnionPay បាន​កំពុង​ពង្រីក​បន្ថែម​នូវ​ដៃគូរ​សហការ​ជាច្រើន​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​អត្ថប្រយោជន៍ និង​ការ​បញ្ចុះតម្លៃពិសេសៗជាច្រើន​ទៀត។

    លោកអ្នក​អាច​ប្រើប្រាស់ UnionPay ដើម្បី​ធ្វើ ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អី​ុ​ន​ធឺ​ណែ​ត   ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត  និងប្រើប្រាស់ បណ្ណ​ដែលមាន​បំពាក់​ឈី​ប ដែលមានសុវត្ថិភាពបំ​ផុត ហើយ​លោកអ្នក​ក៏​អាច​ប្រើប្រាស់ ដើម្បី​ឆូត​កាត​ទូទាត់​សាច់ប្រាក់​នៅក្រៅ​ប្រទេស​ដោយ​មិនមាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​សាច់ប្រាក់ ឬការលួយបន្លំដកសាច់ប្រាក់របស់លោកអ្នកនោះឡើយ។

    ទោះបីជា​លោកអ្នក​ចេញទៅ​ទេសចរណ៍​នៅក្រៅ​ប្រទេស ឬ​ធ្វើ​ការទិញ​ទំនិញ​តាម​ហាង​អន​ឡាញ​ពី​គ្រប់ទិសទី​នៅ​ទូទាំង​សកលលោក កាត​ឥណ​ពន្ធ​យូ​ញាន​ផេ​យ៍ (UnionPay) គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​លោកអ្នក ដែល​វា​ធ្វើឱ្យ​លោកអ្នក​អាចធ្វើ​ការចាយវាយ​ថវិកា​ដែលមាន​ក្នុង​គណនី​តាម​តម្រូវការ​របស់លោក​អ្នក។

    បណ្តាញ​ទទួល​សិទ្ធិ​ពី​យូ​ញាន​ផេ​យ៍​ធ្វើឱ្យ​លោកអ្នក​ធ្វើការ​ទិញ​ទំនិញ​តាម​អន​ឡាញ និង​នៅ​ខាងក្រៅ​បាន​ងាយស្រួល​រហ័ស ភ្លាមៗ រួមបញ្ចូល​ទាំង​ទូ​ធនាគារ (ATM) នៅ​ជាង125ប្រទេស​ទូទាំង​សកលលោក ផ្តល់ជូន​លោកអ្នក​នូវ​ការដក​ប្រាក់សុទ្ធ​ជា​រូបិយ៍​បណ្ណ​ក្នុង​តំបន់​យ៉ាង​ងាយស្រួល។ ក្រៅពី​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ បច្ចេកវិទ្យា​ការពា​រលេ​ខ​កូដ​សម្ងាត់​ធនាគារ​របស់លោក​អ្នក គឺ​ធ្វើឱ្យ​លោកអ្នក​អាច​ទិញ​ទំនិញ​ដោយ​មិនមាន​ក្តី​ព្រួយបារម្ភ​ឡើយ។ កាត​ឥណ​ពន្ធ​របស់​យូ​ញាន​ផេ​យ៍ ធ្វើឱ្យ​លោកអ្នក​ទទួលបាន​នូវ​បទពិសោធ​ភាព​នៃ​ងាយស្រួល និង​សុវត្ថិភាព​នៃ​ការទិញ​ទំនិញ​ដោយ​ឥត​ក្តីកង្វល់​នៅ​ទូទាំង​សកលលោក៕