• Model: Lexus RX300, Year: 2002
• Price: $19,000 (Installment)
• Color: White
• Engine: V6 3.0L
• Tel: 069 327 305
• Code: AED129-18
Author: វល័ក្ខ

រថយន្ត Lexus RX300 ឆ្នាំ2002 លក់ក្នុងតម្លៃសមរម្យ

រថយន្ត Lexus RX300 ឆ្នាំ2001 លក់ក្នុងតម្លៃពិសេស
• Model: Lexus RX300, Year: 2001
• Price: $16,000
• Color: Gold
• Engine: 3.0L
• Tel: 069 327 305
• Code: AED129-14
តើអ្នកណាមានសិទ្ធិចាត់ចែងប្រាក់បញ្ញើនៅធនាគារ ក្នុងករណីម្ចាស់ទទួលមរណភាព?
បច្ចុប្បន្នគេសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរភាគច្រើនបានយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពនៃការដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុនានាជាមួយនឹងទំនុកចិត្តក៏ដូចជាទទួលបាននូវការប្រាក់ពីការដាក់ប្រាក់បញ្ញើនេះផងដែរ។
ទន្ទឹមនឹងនោះវាក៏អាចនឹងកើតមានផលវិបាកផ្លូវច្បាប់មួយចំនួនក្នុងករណីម្ចាស់គណនីជួបប្រទះនឹងហេតុការណ៍ណាមួយបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ឈានដល់ការកើតមានវិបត្តិផ្នែកបញ្ញាស្មារតី ឬរហូតដល់បាត់បង់ជីវិត ដូច្នេះតើផលវិបាកនៃការចាត់ចែងទ្រព្យប្រាក់បញ្ញើរបស់គាត់ត្រូវធ្វើដូចម្តេច? តើអាចឱ្យមានការទទួលសិទ្ធិបន្តលើការចាត់ចែងប្រាក់បញ្ញើតាមរយៈការទទួលស្នងមរតកពីម្ចាស់គណនី(ម្ចាស់ប្រាក់បញ្ញើ) ដែលអសមត្ថភាព ឬទទួលមរណភាពនោះឬទេ?
ដើម្បីឱ្យសាធារណជនបានស្វែងយល់ពីបញ្ហា និងដំណោះស្រាយផ្នែកច្បាប់នានាដែលពាក់ព័ន្ធនឹងការចាត់ចែងប្រាក់បញ្ញើជំនួស ឬការចាត់ចែងប្រាក់បញ្ញើបន្ត ក្រោយពេលដែលម្ចាស់គណនីអសមត្ថភាព ឬទទួលមរណភាពនោះ អ្នកយកព័ត៌មាននៃកាសែត ឡារ៉ែនពាណិជ្ជ បានជួបសម្ភាសផ្ទាល់ជាមួយលោក ប៉ាន់ វាសនា ស្ថាបនិកនៃមន្ទីរសារការីមេគង្គនៃព្រះរាជាណាចក្រកម្ពុជាដែលមានសំនួរ-ចម្លើយដូចខាងក្រោម៖
1.តើអ្វីទៅជាប្រាក់បញ្ញើ?
ប្រាក់បញ្ញើគឺជាប្រាក់(ទ្រព្យសម្បត្តិ)ដែលម្ចាស់កម្មសិទ្ធិលើប្រាក់បញ្ញើ(ម្ចាស់គណនី)បានដាក់ផ្ញើសាច់ប្រាក់តាមគ្រប់ប្រភពដែលជាចំណូលរបស់ខ្លួននៅគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនេះពីធនាគារជាតិនៃកម្ពុជា។
ច្បាប់កំណត់ថា បញ្ញើជាកិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញើសន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀតជាអ្នកផ្ញើមករក្សាទុកក្នុងអំឡុងពេលដែលបានកំណត់ហើយនៅក្រោយពេលដែលអំឡុងពេលរក្សាទុកនោះត្រូវបានបញ្ចប់ ត្រូវសងវត្ថុដដែលនោះទៅឱ្យអ្នកផ្ញើវិញ។
លើសពីនេះការដាក់ប្រាក់បញ្ញើអាចធ្វើបាននៅគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា គឺដើម្បីបំពេញនូវទំនុកចិត្តស្របច្បាប់ដល់ម្ចាស់ប្រាក់បញ្ញើ និងដើម្បីសុវត្ថិភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ពីព្រោះមានតែគ្រឹះស្ថានធនាគារ ជាពិសេសធនាគារពាណិជ្ជ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការទទួលប្រាក់បញ្ញើពីសាធារណជនបានស្របតាមច្បាប់ស្តីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
2.តើបុគ្គលណាខ្លះអាចបើកគណនីរបស់ខ្លួននៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីដាក់ប្រាក់បញ្ញើបាន?
ជាគោលការណ៍ច្បាប់គ្រប់បុគ្គលទាំងអស់រួមទាំងរូបវន្តបុគ្គល និងនីតិបុគ្គល (ដូចជាក្រុមហ៊ុន/អង្គការក្រៅរដ្ឋាភិបាលនានា/សមាគម ជាដើម) មានសិទ្ធិបង្កើតគណនីសន្សំ ឬគណនីធនាគារស្របតាមតម្រូវការរបស់ខ្លួននៅតាមគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីរក្សាទុកប្រាក់បញ្ញើឬរក្សាទុកប្រាក់សន្សំដោយអាចទទួលបានការប្រាក់ ឬអត្ថប្រយោជន៍ផ្សេងទៀតស្របតាមការព្រមព្រៀង និងគោលនយោបាយរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនោះ។ទន្ទឹមនឹងនោះការស្នើបើកគណនីនៅតាមគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុត្រូវបានច្បាប់តម្រូវឱ្យបុគ្គលនោះ(អ្នកស្នើសុំ) ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដែលក្នុងនោះលក្ខខណ្ឌសមត្ថភាពត្រូវតម្រូវចំពោះម្ចាស់ស្នើសុំបើកគណនីផងដែរ។ ជាគោលការណ៍ច្បាប់អ្នកស្នើសុំបើកគណនីត្រូវតែជាជនដែលមាននីតិភាព ឬជានីតិបុគ្គល។ នីតិភាពមានន័យថា រាល់បុគ្គលដែលមានអាយុស្របច្បាប់អាចធ្វើការចាត់ចែងរាល់កិច្ចការនានារបស់ខ្លួនស្របច្បាប់បាន។
ជនដែលដល់នីតិភាព គឺជាជនដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ ហើយមិនមានវិបត្តិផ្នែកបញ្ញាស្មារតី ឬជនដែលមានអាយុចាប់ពី 16ដល់ 18ឆ្នាំដែលច្បាប់កំណត់ថាជននោះមាននីតិភាពបាន ត្រូវមានលិខិតបញ្ជាក់ត្រឹមត្រូវដូចជាសំបុត្រអាពាហ៍ពិពាហ៍ ឬមានដីកាសម្រេចពីតុលាការបញ្ជាក់ថា ជននោះមានសមត្ថភាពស្របច្បាប់ជាដើម។ ករណីម្ចាស់ស្នើសុំបើកគណនីជាអនីតិជន និងជានីតិជនដែលមានវិបត្តិផ្នែកបញ្ញាស្មារតីច្បាប់ តម្រូវឱ្យជននោះត្រូវមានអ្នកតំណាងស្របច្បាប់ដែលត្រូវបានជ្រើសតាំងតាមដីកាសម្រេចរបស់តុលាការ និង/ឬត្រូវបំពេញបែបបទស្នើសុំនានាតាមការកំណត់របស់គ្រឹះស្ថានហិរញ្ញវត្ថុដែលពាក់ព័ន្ធនោះ។
ក្រោយបង្កើតគណនីរួច គ្រឹះស្ថានត្រូវផ្តល់ឯកសារបញ្ជាក់នានាដល់ម្ចាស់កម្មសិទ្ធិនៃគណនីមានដូចជាសៀវភៅគណនីសន្សំ ឬលេខគណនីសម្គាល់ម្ចាស់គណនី ឬឯកសារបញ្ជាក់ផ្សេងទៀតដែលផ្តល់ដោយគ្រឹះស្ថាន។
ការកាន់កាប់សៀវភៅគណនី ឬការកាន់កាប់ឯកសារផ្សេងដទៃទៀតដែលផ្តល់ដោយគ្រឹះស្ថានបញ្ជាក់ថា បុគ្គលនោះ(ម្ចាស់គណនី)មានសិទ្ធិគ្រប់យ៉ាងលើសាច់ប្រាក់បញ្ញើរបស់ខ្លួន ហើយខ្លួនមានសិទ្ធិចាត់ចែងស្របតាមឆន្ទៈរបស់ខ្លួនបានគ្រប់ពេល លើកលែងតែគណនីនោះត្រូវបានបង្កកដោយមូលហេតុណាមួយ ដូចជាការបង្កកត្រូវបានធ្វើឡើងដោយអំណាចនៃដីការក្សាការពាររបស់តុលាការ ឬសេចក្តីសម្រេចរបស់តុលាការផ្អែកតាមមូលហេតុស្របច្បាប់ជាអាទិ៍។
3.តើប្រាក់បញ្ញើនោះនឹងត្រូវបានចាត់ចែង ឬគ្រប់គ្រងយ៉ាងដូចម្តេច កាលបើម្ចាស់គណនីក្លាយជាអសមត្ថជន?
កាលណាបុគ្គលម្នាក់ក្លាយជាអសមត្ថជន ជននោះត្រូវបានច្បាប់កម្រិតសមត្ថភាពរបស់គាត់ពិសេសសិទ្ធិក្នុងការចាត់ចែងនានា។ អសមត្ថជនក្នុងកាលៈទេសៈនេះ រួមមានជនដែលមានអនីតិភាព ឬជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ឬជនដែលស្ថិតក្នុងស្ថានភាពជានិរន្តរ៍(ជាអចិន្ត្រៃយ៍)ដែលខ្វះសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតីដែលអាចឈានដល់ការធ្វើការសម្រេចចិត្តចាត់ចែងប្រាក់បញ្ញើរបស់ខ្លួនត្រូវបានកម្រិតករណីបើគ្មានអ្នកតំណាងស្របច្បាប់ ឬអ្នកមានអំណាចមេបាទេ។
អ្នកតំណាងស្របច្បាប់ក្នុងន័យនេះគឺជាជនដែលត្រូវបានជ្រើសតាំងដោយដីកាសម្រេចតុលាការធ្វើជាតំណាងជននោះ(ម្ចាស់គណនី)ហើយដែលអាចធ្វើការចាត់ចែងប្រាក់បញ្ញើក្នុងនាម និងដើម្បីផលប្រយោជន៍របស់ជននោះបាន។ ជាគោលការណ៍អ្នកតំណាងស្របច្បាប់ ឬអ្នកមានអំណាចមេបាគួរត្រូវបានតម្រូវឱ្យបង្ហាញឯកសារផ្លូវច្បាប់នានាករណីម្ចាស់គណនី(ម្ចាស់ប្រាក់បញ្ញើ)ក្លាយជាអសមត្ថជន ឬទទួលមរណភាព ដូចជាលិខិតបណ្តាំមរតកដីកា សម្រេចរបស់តុលាការ ឬអត្តសញ្ញាណប័ណ្ណអ្នកតំណាង ឬលិខិតឆ្លងដែន ឬត្រូវបង្កើតលិខិតធានាអះអាងបន្ថែមផ្សេងទៀតលើការចាត់ចែងប្រាក់បញ្ញើឬត្រូវបំពេញបែបបទផ្សេងទៀតតាមការកំណត់របស់ច្បាប់ដើម្បីបញ្ជាក់ពីភាពស្របច្បាប់ក្នុងការចាត់ចែងប្រាក់បញ្ញើ។
4.តើបុគ្គលណាខ្លះមានសិទ្ធិចាត់ចែងទ្រព្យប្រាក់បញ្ញើករណីម្ចាស់គណនីទទួលមរណភាព?
មរណភាព គឺជាស្ថានភាពមួយដែលកាត់ផ្តាច់ទាំងស្រុងនូវសិទ្ធិចាត់ចែងដោយផ្ទាល់របស់ម្ចាស់គណនី។ តាមន័យច្បាប់ ទោះបីបុគ្គលម្នាក់ទទួលមរណភាពហើយក៏ដោយ ទ្រព្យដែលជាមរតករួមទាំងប្រាក់បញ្ញើរបស់ម្ចាស់គណនីត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅសន្តតិជនរបស់ខ្លួន(បុគ្គលដែលត្រូវទទួលបានប្រាក់បញ្ញើតាមច្បាប់កំណត់) ឬអច្ច័យលាភី(ជនដទៃទៀតក្រៅពីកូនប្តី/ប្រពន្ធបងប្អូនបង្កើត ឬឪពុកម្តាយរបស់ម្ចាស់ប្រាក់បញ្ញើ) នៅពេលដែលម្ចាស់គណនីទទួលមរណភាពហើយដែលរបៀបនៃការផ្ទេរប្រាក់បញ្ញើនេះអាចត្រូវបានធ្វើឡើងក្រោមរូបភាពនៃសន្តតិកម្មតាមច្បាប់ (ករណីម្ចាស់ប្រាក់បញ្ញើទទួលមរណភាពដោយគ្មានបន្សល់លិខិតបណ្តាំនានា) ឬក្រោមរូបភាពនៃមរតកតាមលិខិតសារការី(លិខិតមរតកសាសន៍ដែលទទួលរៀបចំ និងផ្តល់យថាភូតភាពដោយសារការី) ឬក្រោមទម្រង់លិខិតមរតកផ្សេងទៀត។
ហេតុដូចនេះបុគ្គលដែលមានសិទ្ធិចាត់ចែងប្រាក់បញ្ញើរបស់ម្ចាស់គណនីអាចមានកូន ឬឪពុកម្តាយ ឬបងប្អូនបង្កើត ឬបុគ្គលដទៃផ្សេងទៀតដូចមានកំណត់ច្បាស់ក្នុងលិខិតបណ្តាំរបស់ម្ចាស់គណនីដែលទទួលមរណភាព។
5.ការចាត់ចែងប្រាក់បញ្ញើ ករណីម្ចាស់ប្រាក់បញ្ញើពុំមានបន្សល់ទុកលិខិតបណ្តាំមរតក
ការទទួលទ្រព្យមរតក(ប្រាក់បញ្ញើ)តាមច្បាប់មានន័យថា បុគ្គលដែលត្រូវបានតុលាការសម្រេចថាជាសន្តតិជន ឬអច្ច័យលាភីនៃម្ចាស់ប្រាក់បញ្ញើដែលទទួលមរណភាពដោយគ្មានបន្សល់ទុកលិខិតបណ្តាំ ហើយអាចទទួលចំណែកនៃប្រាក់បញ្ញើ(ទ្រព្យមរតក) តាមការកំណត់របស់ច្បាប់ដូចមានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់តុលាការ។
ករណីអនុវត្តជាក់ស្តែងបុគ្គលមានសិទ្ធិទទួលបន្តប្រាក់បញ្ញើក្នុងករណីម្ចាស់ប្រាក់បញ្ញើទទួលមរណភាពគ្មានលិខិតបញ្ជាក់ជាសេចក្តីសម្រេចរបស់តុលាការគួរតែមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដូចជាមេឃុំ/ចៅសង្កាត់(លិខិតតំណវង្សត្រកូល) ឬលិខិតបញ្ជាក់ពីគុណភាពជាសន្តតិជនដែលបញ្ជាក់ដោយសារការីដែលបញ្ជាក់ច្បាស់លាស់ពីបុគ្គលដែលមានលក្ខណសម្បត្តិជាសន្តតិជនដែលត្រូវទទួលបន្តមរតករួមទាំងប្រាក់បញ្ញើដោយមានការចុះហត្ថលេខាយល់ព្រមពីសន្តតិជន (កូនឬឪពុកម្តាយ ឬបងប្អូនបង្កើត)របស់ជននោះជាដើម ហើយនិងលិខិតធានាអះអាងរបស់អ្នកទទួលសិទ្ធិចាត់ចែងបន្តប្រាក់បញ្ញើជាអាទិ៍ដើម្បីបញ្ចៀសការជំទាស់នានាអាចនឹងកើតឡើងនាពេលអនាគត។
6.ការចាត់ចែងប្រាក់បញ្ញើករណីម្ចាស់ប្រាក់បញ្ញើបន្សល់ទុកនូវលិខិតបណ្តាំមរតកនានាក្រៅពីលិខិតបណ្តាំមរកតដែលរៀបចំដោយសារការី
ការទទួលបានទ្រព្យមរតក(ប្រាក់បញ្ញើ) ករណីនេះអាចជាករណីម្ចាស់ប្រាក់បញ្ញើបានបន្សល់ទុកនូវលិខិតបណ្តាំមរតកឯកជនជាអាទិ៍ដែលម្ចាស់ប្រាក់បញ្ញើកាលនៅរស់បានសរសេរទុកលិខិតបណ្តាំរបស់ខ្លួនហើយរក្សាទុកទីកន្លែងសម្ងាត់ណាមួយហើយក្រោយថ្ងៃមរណភាពរបស់ជននោះសន្តតិជន ឬជនដែលត្រូវទទួលបានចំណែកដូចមានកំណត់ក្នុងលិខិតបណ្តាំបែបនេះត្រូវដាក់ពាក្យស្នើសុំចែកចំណែកទៅតុលាការ។ តុលាការត្រូវសម្រេចផ្អែកតាមឆន្ទៈរបស់ម្ចាស់បណ្តាំករណីទម្រង់របស់លិខិតស្របតាមការកំណត់របស់ច្បាប់។
ដូចនេះបុគ្គលដែលតុលាការបញ្ជាក់ថាជាសន្តតិ-ជនត្រូវយកសេចក្តីសម្រេចរបស់តុលាការដែលបញ្ជាក់ពីសិទ្ធិស្នងមរតក ឬលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដូចជាមេឃុំ/ចៅសង្កាត់(លិខិតតំណវង្សត្រកូល) ឬលិខិតបញ្ជាក់ពីគុណភាពជាសន្តតិជនដែលបញ្ជាក់ដោយសារការីដែលបញ្ជាក់ច្បាស់លាស់ពីបុគ្គលដែលមានលក្ខណសម្បត្តិជាសន្តតិជនដែលត្រូវទទួលបន្តមរតក រួមទាំងប្រាក់បញ្ញើដោយមានការចុះហត្ថលេខាយល់ព្រមពីសន្តតិជនមកបង្ហាញដល់គ្រឹះស្ថានដោយភ្ជាប់នូវឯកសារភ័ស្តុតាងផ្សេងៗទៀតតាមការកំណត់របស់គ្រឹះស្ថានស្របតាមច្បាប់។
7.ការចាត់ចែងប្រាក់បញ្ញើ ករណីម្ចាស់ប្រាក់បញ្ញើបន្សល់ទុកនូវលិខិតបណ្តាំមរតកដែលរៀបចំដោយសារការី(មរតកសាសន៍តាមលិខិតសារការី)
លិខិតបណ្តាំមរតកតាមលិខិតសារការីជាលិខិតដែលទទួលរៀបចំដោយសារការីតាមឆន្ទៈផ្ទាល់ដោយម្ចាស់ប្រាក់បញ្ញើកាលដែលបុគ្គលនោះនៅរស់ដោយបានកំណត់បែងចែកប្រាក់បញ្ញើរបស់ខ្លួនដល់អ្នកទទួលសិទ្ធិស្នងណាម្នាក់ (កូនៗ ឬឪពុកម្តាយ ឬបងប្អូនបង្កើត ឬបុគ្គលផ្សេងៗទៀត) នៅចំពោះមុខសារការី។
ករណីនេះកាលបើម្ចាស់ប្រាក់បញ្ញើទទួលមរណភាពអ្នកទទួលសិទ្ធិស្នងអាចយកលិខិតបញ្ជាក់ថាខ្លួនជាអ្នកទទួលសិទ្ធិស្នង(សន្តតិជន ឬអច្ច័យលាភី) ដែលចេញដោយសារការីទៅបង្ហាញដល់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីទទួលបានសិទ្ធិចាត់ចែងប្រាក់បញ្ញើដែលជាផ្នែកមួយនៃទ្រព្យមរតកបន្សល់ទុកដោយម្ចាស់ប្រាក់បញ្ញើ ឬគ្រឹះស្ថានត្រូវធ្វើការផ្ទេរប្រាក់បញ្ញើ(ទ្រព្យមរតក) មកគណនីរបស់មន្ទីរសារការីដែលទទួលបន្ទុកសំណុំរឿងសន្តតិកម្មនោះតាមរយៈលិខិតផ្ទេរសិទ្ធិរបស់អ្នកទទួលសិទ្ធិស្នង(សន្តតិជន ឬអច្ច័យលាភី)ដើម្បីធ្វើការជម្រះបញ្ជីសន្តតិកម្ម រួមទាំងធ្វើការចាត់ចែងទ្រព្យមរតករបស់ម្ចាស់ប្រាក់បញ្ញើដែលទទួលមរណភាពស្របតាមឆន្ទៈរបស់គាត់ដូចមានបញ្ជាក់ក្នុងលិខិតបណ្តាំមរតកដែលបានរៀបចំឡើងដោយសារការីដែលច្បាប់ចាត់ទុកជាមរតកសាសន៍ជាលិខិតយថាភូត។
8.តើគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុមានសិទ្ធិចាត់ចែងទ្រព្យប្រាក់បញ្ញើ បានដែរទេ ករណីម្ចាស់គណនីទទួលមរណភាពហើយគ្មានបន្សល់ទុកនូវអ្នកទទួលសិទ្ធិស្នងណាម្នាក់?
ក្នុងករណីណាក៏ដោយ បើសិនជាប្រាក់បញ្ញើ (ទ្រព្យមរតក)ដែលមិនត្រូវបានចាត់ចែងស្របតាមអំឡុងពេលដែលកំណត់ដោយច្បាប់ ដោយមូលហេតុមិនមានអ្នកទទួលសិទ្ធិស្នង(គ្មានសន្តតិជនឬអច្ច័យលាភី ឬគ្មានបុគ្គលដែលមាននិស្ស័យពិសេសតាមការកំណត់របស់ច្បាប់)ទេនោះ ប្រាក់បញ្ញើ(ទ្រព្យមរតក) ត្រូវធ្លាក់ជាទ្រព្យរបស់រដ្ឋ៕

តារាឆ្នើមយុទ្ធគុនចម្រុះ McGregor សម្តែងការសោកស្តាយចំពោះជម្លោះវាយតប់
តារាឆ្នើមយុទ្ធគុនចម្រុះ (MMA) របស់អៀរឡង់ Conor McGregor បានបង្ហាញខ្លួនក្នុងរយៈពេលដ៏ខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែការប្រើប្រាស់តួនាទីរបស់គេ ក្នុងជម្លោះវាយតប់គ្នាមួយនៅលើរថយន្ត ហើយក្រោយមក បានសម្តែងការសុំអភ័យទោស សម្រាប់សកម្មភាពរបស់គេ។
McGregor វ័យ 29ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើនដូចជា ការវាយប្រហារ និងការប្រើប្រាស់ឥរិយាបថបែបឧក្រិដ្ឋកម្ម ក្រោយពីបានធ្វើការវាយប្រហាររថយន្តក្រុងមួយគ្រឿង ដែលពោរពេញដោយកីឡាកររបស់ UFC នៅឯ Barclays Center កាលពីខែមេសា។
មេធាវីរបស់ McGregor និងរដ្ឋអាជ្ញា កំពុងតែពិភាក្សាទៅលើរឿងក្តីនេះ ហើយតុលាការ Brooklyn Criminal Court បានផ្តល់ពេលវេលាដល់ពួកគេបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការងារលើការរៀបចំផ្សេង។ McGregor ត្រូវបានបញ្ជាឱ្យវិលទៅកាន់តុលាការវិញ នាថ្ងៃទី26 ខែកក្កដា ខាងមុខនេះ។

តារាឆ្នើមវាយដាក់ទ្រុងរូបនេះ បានសុំអភ័យទោសក្នុងសេចក្តីថ្លែងការណ៍មួយនេះ ក្រោយពីការបង្ហាញខ្លួនក្នុងតុលាការ ដែលបានចំណាយពេលត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ McGregor បានឱ្យដឹងថា៖ «ខ្ញុំពិតជាសោកស្តាយពីសកម្មភាពរបស់ខ្ញុំ ដែលបានធ្វើឱ្យស្ថិតនៅទីនេះ នៅថ្ងៃនេះ។ ខ្ញុំយល់ពីភាពធ្ងន់ធ្ងរនៃករណីនេះ ហើយខ្ញុំពោរពេញដោយក្តីសង្ឃឹមថា វានឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗនេះ»។

McGregor ប្រឈមមុខនឹងការជាប់គុកដល់ទៅរយៈពេល 7ឆ្នាំ ប្រសិនបើត្រូវកាត់ទោសរាល់ករណីទាំងអស់ ប៉ុន្តែ រូបគេមិនត្រូវបានរំពឹងទុកថានឹងទទួលបានការកាត់ទោសធ្ងន់ធ្ងរបែបនោះឡើយ។ McGregor ត្រូវបានដោះលែងជាមួយនឹងប្រាក់ធានា 5០,០០០ដុល្លារ ក្រោយពីការឃាត់ខ្លួនរបស់គេលើការវាយប្រហារលើរថយន្តក្រុងមួយរបស់កីឡាករជាគូប្រជែងដែលបានធ្វើឱ្យអត្តពលិក២នាក់រងរបួស៕
ប្រភពពី៖ The Guardian

រថយន្ត Toyota Prius ឆ្នាំ2005 លក់ក្នុងតម្លៃពិសេស
• Model: Toyota Prius, Year: 2005
• Price: $12,200 (Installment)
• Color: Silver
• Engine: 1.5L , Fuel: Gasoline
• Tel: 069 327 305
• Code: AED129-09

រថយន្ត Toyota Scion ឆ្នាំ2004 លក់ក្នុងតម្លៃពិសេស
• Model : Toyota Scion, Year: 2004
• Price : $11,500 (Installment)
• Color : Gold
• Engine : 1.5L
• Tel : 069 327 305
• Code : AED129-04
ទឹកប្រាក់មូលនិធិអន្តរជាតិ IFAD ផ្តោតទៅលើគម្រោងថ្មី ជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម
មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development ហៅកាត់ថា IFAD) បានសម្រេចផ្តល់ថវិកា 64លានដុល្លារដល់កម្ពុជាបន្ថែមលើគម្រោងដែលកំពុងអនុវត្តបច្ចុប្បន្ន និងគម្រោងថ្មី ដែលក្នុងនោះថវិកាចំនួន 12លានដុល្លារអាមេរិកសម្រាប់បន្ថែមលើគម្រោងដែលកំពុងអនុវត្តបច្ចុប្បន្ន និងចំនួន 52លានដុល្លារអាមេរិក សម្រាប់គម្រោងថ្មីដែលផ្តោតលើការជំរុញ “ទីផ្សារកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ” ដោយគ្រោងនឹងអនុវត្តពីឆ្នាំ 2019-2021។ នេះបើតាមការឱ្យដឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទឹកប្រាក់ដ៏ច្រើននេះទទួលបានក្រោយពេល លោក ណៃជេល ប្រេតត៍ (Nigel Brett) ប្រធានអង្គការ IFAD បានវាយតម្លៃចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំ និងគ្រប់គ្រងលើការអនុវត្តគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានរបស់ IFAD ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ចំពោះទិសដៅ និងយុទ្ធសាស្ត្រនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ IFAD សម្រាប់ពេលខាងមុខនេះ ពោលគឺមិនត្រឹមតែផ្តោតលើផលិតកម្មដើម្បីសន្តិសុខស្បៀងប៉ុណ្ណោះទេ គឺត្រូវផ្តោតលើការអភិវឌ្ឍកសិកម្ម និងកាត់បន្ថយភាពក្រីក្រនៅជនបទដោយនឹងធ្វើឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុនដែលរួមមាន “ការលើកកម្ពស់ផលិតភាពកសិកម្ម ពាណិជ្ជនីយកម្ម និងពិពិធកម្មកសិកម្ម ”ដើម្បីលើកស្ទួយជីវភាព និងវិបុលភាពរបស់ប្រជាកសិករកម្ពុជា។
បន្ថែមលើនេះ IFAD នឹងសហការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលដើម្បីរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានថ្មីសម្រាប់ឆ្នាំ 2021-2026 ដែលយុទ្ធសាស្ត្រនេះនឹងមានសង្គតិភាពទាំងស្រុងជាមួយទិសដៅជាអាទិភាព និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្នុងទំហំហិរញ្ញប្បទានកាន់តែធំជាងមុន។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយអង្គការ IFAD នឹងផ្តោតលើការអភិវឌ្ឍវិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនបទ។ វានឹងស្វែងរកការលើកកម្ពស់និរន្តរភាព និងធានាសន្តិសុខស្បៀង ក៏ដូចជាការបង្កើនផលិតភាព និងការលើកកម្ពស់ការធ្វើពិពិធកម្មនៅក្នុងវិស័យនេះ។
រដ្ឋាភិបាលនឹងព្យាយាមទាក់ទាញការវិនិយោគបន្ថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យម និងផ្លូវតូចៗសម្រាប់ការដឹកជញ្ជូនកាន់តែប្រសើរ។ យើងក៏មានគោលបំណងបញ្ចុះតម្លៃអគ្គិសនីសម្រាប់កសិករផងដែរ។
លោកបណ្ឌិត Nigel Brett ក្នុងឱកាសជួបជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានកោតសរសើរចំពោះការសហការរួមគ្នាអនុវត្ត៖ 1-គម្រោងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងការពង្រឹងអំណាចសេដ្ឋកិច្ច (PADEE=The Project for Agriculture Development and Economic Empowerment) 2-គម្រោងបង្កើនបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅកម្ពុជា (SRET=Scaling-up of Renewable Energy Technologies in Rural Cambodia)។
3-គម្រោងកសិកម្មសម្រាប់កម្មវិធីច្នៃប្រឌិតថ្មី ភាពធន់ និងពង្រីក (The Agriculture Services Program for Innovation, Resilience and Extension = ASPIRE) ជាពិសេសកម្មវិធី ASPIRE នេះ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ទើបធ្វើឱ្យអង្គការ IFAD មានគម្រោងបន្ថែមទុនឧបត្ថម្ភជាង 12លានដុល្លារទៀតដើម្បីជំរុញកម្មវិធីនេះឱ្យគ្របដណ្តប់ទូទាំងប្រទេស និង52លានដុល្លារសម្រាប់គម្រោងថ្មី។

លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានប្រាប់ឡារ៉ែនតាមទូរស័ព្ទថាលោកបានឯកភាពលើការបន្ថែមទុនឧបត្ថម្ភលើគម្រោងចាស់ និងថ្មីរបស់អង្គការ IFAD នេះ និងបានណែនាំថា ដើម្បីបង្ហាញពីវឌ្ឍនភាព និងលទ្ធផលដែលទទួលបានពីកម្មវិធីនេះ យើងនឹងមានការរៀបចំកិច្ចប្រជុំ ឬជាសិក្ខាសាលាដើម្បីធ្វើជាស្នូលតម្រង់ទិសក្នុងការអនុវត្តឱ្យទទួលបានជោគជ័យបន្ថែមទៀតគឺត្រូវគិតគូរដល់បម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រង និងប្រើប្រាស់ធារាសាស្ត្រកសិកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពការកំណត់តំបន់ដាំដុះស្របតាមគុណភាពដី បរិមាណទឹកដែលមាន ជំរុញការធ្វើទំនើបកម្មកសិកម្ម និងលើកស្ទួយអាហារូបត្ថម្ភដល់ប្រជាជន។
លោកបញ្ជាក់ថា៖ “នេះជាគម្រោងដែលមានស្រាប់ និងបានទទួលទុនបន្ថែមចំនួន 12លានដុល្លារ។ តែចំពោះទឹកប្រាក់លើគម្រោងថ្មីចំនួន 52លានដុល្លារនោះ សុំមិនឆ្លើយទេព្រោះវាជាគម្រោងថ្មី មិនដឹងថាវាមានទំហំប៉ុនណា និងមានពាក់ព័ន្ធទៅលើវិស័យអ្វីខ្លះនៅឡើយទេ បើឆ្លើយទៅ ខ្លាចវាមិនចំទិសដៅរបស់គម្រោង។
លោក ម៉េង សក្តិភូសិត ជាមន្ត្រីកម្មវិធីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មប្រចាំកម្ពុជាក៏បានមានប្រសាសន៍ដែរថា ប្រាក់12លានដុល្លារនេះនឹងត្រូវអនុវត្តបន្តទៅលើកម្មវិធី2 របស់អង្គការ IFAD នៅកម្ពុជា។ កម្មវិធីសេវាកម្មកសិកម្មសម្រាប់ការច្នៃប្រឌិតថ្មី ភាពធន់ និងពង្រីក ដែលត្រូវបានគេស្គាល់ផងដែរថា ASPIRE នោះនឹងប្រកបដោយនិរន្តរភាពសម្រាប់ទីផ្សារកសិកម្មដែលជាកម្មវិធីមួយកំពុងបន្ត។

លោក ម៉េង សក្តិភូសិត បានបញ្ជាក់ទៀតថា ចំណែកឯគម្រោងថ្មីនេះវាគ្រាន់តែជា concept note វានឹងបង្ហាញរូបរាងនៅចុងឆ្នាំនេះ តែគម្រោងនេះមានចំណុចដែលនឹងផ្តោតទៅលើការកសាងភាពជាសហគ្រិន និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យកសិកម្ម។ កម្មវិធីដែលឥឡូវនេះកំពុងស្ថិតនៅលើក្រដាសគំនូរនឹងស្វែងរកការគាំទ្រពីសហគ្រាសធុនតូច និងមធ្យមនៅតាមតំបន់ភូមិសាស្ត្រដែលមានសក្តានុពលខ្ពស់សម្រាប់គាំទ្រទីផ្សារកសិកម្ម។
លោកបានបន្តថា៖ “គម្រោងនេះមានន័យថាជាហេដ្ឋារចនាសម្ព័ន្ធក្នុងការលើកទឹកចិត្តឱ្យពាណិជ្ជករអាជីវករ និងសហគ្រិនចូលរួមអភិវឌ្ឍវិស័យកសិកម្ម។ គម្រោងមានច្រើនអាចជាទីផ្សារសម្រាប់កសិកម្មអាចជាការកសាងផ្លូវ ថាមពល អគ្គិសនី ប្រព័ន្ធសូឡា-ល- តែជាមូលដ្ឋានធំយើងលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមជាមួយយើងដោយយើងនឹងពិភាក្សាជាមួយវិស័យឯកជនជាមុនសិន ទើបយើងអាចទទួលបានអ្វីដែលលេចចេញជាគម្រោងថ្មីនេះក្នុងការជំរុញនូវការលើកកម្ពស់សហគ្រិនភាពក្នុងការអភិវឌ្ឍវិស័យកសិកម្មនេះ។ ចាប់តាំងពីឆ្នាំ 1996មក IFADបានផ្តល់ប្រាក់កម្ចីសម្បទានជាង 200លានដុល្លារហើយដល់ប្រទេសកម្ពុជា”៕

រថយន្ត Lexus RX200T F-Sport ឆ្នាំ2018 លក់ក្នុងតម្លៃពិសេស
• Model: Lexus RX200T F-Sport, Year: 2018
• Price: $112,000
• Color: White
• Engine: V4 2.0, Fuel: Gasoline
• Tel: 069 327 305
• Code: AED129-17
រថយន្ត Toyota Harrier ឆ្នាំ2015 លក់ក្នុងតម្លៃពិសេស
• Model: Toyota Harrier, Year: 2015
• Price: $63,000
• Color: White
• Engine: V4 2.0L
• Tel: 069 327 305
• Code: AED129-13
រថយន្ត TUNDRA ឆ្នាំ2007 លក់ក្នុងតម្លៃពិសេស
• Model : TUNDRA, Year: 2007
• Price : $31,000 (Installment)
• Color : Gold (Limited)
• Engine : V8 5.7L, Fuel: Gasoline
• Tel : 069 327 305
• Code : AED129-08