• Model : YAMAHA Grand Filano (New)
• Color : Lineup-Red
• Year : 2017
• Price Around : 2,050$
• Tel: 069 327 305
• Code: AED130-40
Author: វល័ក្ខ

ម៉ូតូ YAMAHA Grand Filano ថ្មីឆ្នាំ2017សម្រាប់លក់ក្នុងតម្លៃសមរម្យ

ម៉ូតូ Suzuki Let’s ថ្មីឆ្នាំ2018សម្រាប់លក់ក្នុងតម្លៃពិសេស
• Model : Suzuki Let’s (New)
• Color : White – Blue
• Year : 2018
• Price Around : 1,900$
• Tel: 069 327 305
• Code: AED130-34
ម៉ូតូ YAMAHA Fz-150 ថ្មីឆ្នាំ2018លក់ក្នុងតម្លៃពិសេស
• Model : YAMAHA Fz-150 (New)
• Color : White
• Year : 2018
• Price Around : 2,750$
• Tel: 069 327 305
• Code: AED130-28
ម៉ូតូ YAMAHA Fz-250 ថ្មីឆ្នាំ2018លក់ក្នុងតម្លៃពិសេស
• Model : YAMAHA Fz-250 (New)
• Color : Black
• Year : 2018
• Price Around : 4,000$
• Tel: 069 327 305
• Code: AED130-22
ម៉ាស៊ីនបោកនាពេលអនាគតគឺនៅទីនេះ
ម៉ាស៊ីនបោកគក់ LG ដែលជាអ្នកឈានមុខគេក្នុងផ្នែកម៉ាស៊ីនបោកគក់ បានគ្រប់គ្រង 37% នៃចំណែកទីផ្សារជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ខ្លួន។ ក្រុមហ៊ុន LG បន្តណែនាំម៉ាស៊ីនបោកនាអនាគតរបស់ខ្លួនប្រភេទ Sapience ជាមួយនឹងម៉ូទ័រ Smart Inverter ទាន់សម័យបច្ចេកវិទ្យាទំនើបដូច្នេះសូម្បីតែមនុស្សភពផ្កាយក៏ត្រូវមានវាដែរ។
ក្រៅពីម៉ូទ័រ Smart Inverter ម៉ាសុីនបោក LG Sapience ផ្តល់ជូននូវលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើនទាក់ទងនឹងប្រសិទ្ធភាពនៃការបោកគក់និងបច្ចេកវិទ្យាផងដែរ។
អ្វីទៅជាបច្ចេកវិទ្យា Smart Inverter ?
ប្រភេទម៉ូទ័រធម្មតាចាប់ផ្តើមនិងបញ្ឈប់ ដោយផ្តល់នូវប្រសិទ្ធិភាពថាមពលទាប ខណៈដែលម៉ូទ័រប្រភេទ Inverter ប្រែប្រួលល្បឿនរបស់ដោយមិនចាំបាច់បញ្ឈប់ម៉ូទ័រឡើយ។ ម៉ូទ័រប្រភេទ Inverter ដែលជាបច្ចេកវិទ្យាសន្សំសំចៃថាមពលមានប្រសិទ្ធភាពប្រើការគ្រប់គ្រង និងប្រើប្រាស់ថាមពលដើម្បីផ្តល់ទិន្នផលប្រសិទ្ធភាពខ្ពស់។ វាត្រូវបានគេស្គាល់ផងដែរថា វាដំណើរការក្នុងសំលេងស្ងាត់ល្អ រំញ័រទាបនិងធន់ជាងមុន។

បច្ចេកវិទ្យា Smart Motion
បច្ចេកវិទ្យា Smart Motion នៅក្នុងម៉ាស៊ីនបោក LG ទ្វារខាងលើបង្កើនការបោកគក់សំលៀកបំពាក់ដែលមានការថែទាំយ៉ាងល្អប្រសើរ។
វាមានចលនា 3 ប្រភេទដូចជា – រំញ័រ វិលជុំ ហើយនិង យោលទៅមក។
ចលនារំញ័រផ្តល់នូវការបោកគក់ដ៏មានឥទ្ធិពលដែលអាចកំចាត់ស្នាមប្រឡាក់ខ្លាំងបានយ៉ាងល្អ។
ចលនាវិលជុំការពារសំលៀកបំពាក់ប្រទាក់ចូលគ្នា។សំលៀកបំពាក់វាមិនមួលលចូលគ្នានៅដំណាក់កាលនៃការលាងសម្អាតចុងក្រោយ។
ចលនាយោលទៅមករបស់ម៉ាសុីនបោកផ្តល់ជូនការបោកគក់ដ៏ល្អដោយកាត់បន្ថយការខូចខាតនៃ សាច់ក្រណាត់ ។

បច្ចេកវិទ្យា 6 Motion DD ដំបូងគេបង្អស់លើពិភពលោក
ជំហានបន្ទាប់ក្នុងការវិវត្តន៍នៃម៉ាស៊ីនបោកគក់ក្រុមហ៊ុន LG គឺជាអ្នកនាំមុខគេ។ វាត្រូវបានគេតម្រូវតាម ដើម្បីបង្កើនប្រសិទ្ធភាពថាមពលនិងការគ្រប់គ្រងម៉ូទ័រ។ដោយសារតែប្រតិបត្តិការរបស់វាមានសម្លេងស្ងាត់ល្អ។ម៉ូទ័រនេះត្រូវភ្ជាប់ដោយផ្ទាល់ទៅនឹងធុងទឹកវាធ្វើអោយម៉ាស៊ីនកាត់បន្ថយការកកិតហើយផ្តល់អាយុកាលបានយូរដោយមិនត្រូវការក្រវ៉ាត់ការពារព័ទ្ធជុំវិញ។

បច្ចេកវិទ្យា Smart Diagnosis
ប្រើប្រាស់ App របស់ LG ដើម្បីត្រួតពិនិត្យនិងធ្វើការដោះស្រាយបញ្ហាដែលកើតមានក្នុងម៉ាស៊ីន។ វាមានការងាយស្រួលនិងសន្សំសំចៃលើការចំណាយសេវាកម្មឬទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលសេវាកម្ម

មានសុវត្ថិភាព និងងាយស្រួលក្នុងការធ្វើបោកគក់
វាផ្តល់នូវវិធីដែលមានសុវត្ថិភាពជាងមុនក្នុងការបោកសំលៀកបំពាក់របស់អ្នកតាមរបៀបដូចខាងក្រោមនេះ –
- ទ្វារកញ្ចក់ធំទូលាយគឺមិនឆក់ការពារស្នាមរលាត់និងសម្លេងស្ងាត់ល្អ
- ចាប់ផ្តើមបោកគក់ឡើងវិញដោយស្វ័យប្រវត្តិពីកន្លែងដែលវាបានបញ្ឈប់កំឡុងពេលដាច់ភ្លើង។
- ការបោកគក់ដោយស្វ័យប្រវត្តិគឺជាវិធីងាយស្រួលបំផុតក្នុងការកំចាត់នូវស្នាមប្រឡាក់ដោយគ្រាន់តែចុចតែមួយដង
- ទឹកលាយនិងម្សៅសាប៊ូបោកគក់កម្ចាត់កាកសំណល់សាប៊ូដែលប៉ះពាល់ទៅលើស្បែក
ជាការពិតម៉ាស៊ីនបោក LG Sapience គឺត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគតព្រោះវាភ្ជាប់មកជាមួយនឹងការច្នៃប្រឌិតចុងក្រោយបំផុតដែលសន្សំសំចៃទាំងថវិការនិងការពារបរិស្ថានផងដែរ។ ឥឡូវនេះកុំរង់ចាំសម្រាប់បច្ចេកវិទ្យានាពេលអនាគតទៀតអី។ ម៉ាស៊ីនបោកនាពេលអានាគតគឺមាននៅទីនេះរួចទៅហើយ៕

យុវនារីត្រូវតែក្លាហានលើការសម្រេចចិត្តដើម្បីជោគវាសនារបស់ខ្លួន
ពីមួយថ្ងៃ ទៅមួយថ្ងៃ ការរស់នៅ និងបរិបទសង្គម បានផ្លាស់ប្តូរយ៉ាងលឿន ដែលជំរុញឱ្យការគិតរបស់មនុស្សចាំបាច់ត្រូវតែមានការផ្លាស់ប្តូរឱ្យស្របទៅនឹងស្ថានភាព និងតម្រូវការរបស់សង្គមជាចាំបាច់។ ក្នុងកាលៈទេសៈនេះ បានរុញច្រានឱ្យនិស្សិតកម្ពុជាមួយចំនួន ជាពិសេសស្ត្រីត្រូវទទួលរងសម្ពាធជុំវិញខ្លួនជាច្រើនលើការសម្រេចចិត្តចំពោះអនាគតរបស់ខ្លួន ដូចជាការជម្នះគំនិតអវិជ្ជមានមួយចំនួនរបស់អាណាព្យាបាលដែលបង្ខំឱ្យរៀនលើជំនាញដដែលៗ ការគិតរបស់សង្គមមិនត្រឹមត្រូវ និងកត្តាសុវត្ថិភាពជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ពួកគេចាំបាច់ត្រូវតែមានភាពក្លាហាន ក្នុងការសម្រេចចិត្តប្រកបដោយភាពហ្មត់ចត់ និងខ្លាំងក្លា។
កញ្ញា តោ គឹមស៊ី និស្សិតឆ្នើមរបស់កម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកគណិតវិទ្យានៅសហរដ្ឋអាមេរិក បានលើកឡើងថា យុវតីកម្ពុជាចាំបាច់ត្រូវតែមានភាពក្លាហានក្នុងការសម្រេចចិត្ត និងគិតប្រកបដោយភាពវិជ្ជមាន ចំពោះការសម្រេចចិត្តលើជោគវាសនារបស់ខ្លួន។ ស្ត្រីត្រូវតែហ៊ានសម្រេចចិត្តស្វែងរកការសិក្សាឱ្យបានទូលំទូលាយ ដែលពេលខ្លះមានកម្មវិធីផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស ឬសម្រេចចិត្តក្នុងការដាក់ពាក្យប្រឡងអាហារូបករណ៍ទៅបរទេសជាដើម។

កញ្ញា តោ គឹមស៊ី បាននិយាយថា៖ “នៅពេលដែលខ្ញុំទៅសិក្សានៅសហរដ្ឋអាមេរិកដំបូងលើមុខវិជ្ជាគណិតវិទ្យា នៅក្នុងថ្នាក់មិនសូវមានមនុស្សស្រីនោះទេ ដែលពេលខ្លះវាអាចធ្វើឱ្យខ្ញុំមានការលំបាកខ្លះដែរ តែប្រសិនបើយើងពិតជាស្រឡាញ់មុខវិជ្ជាដែលយើងកំពុងរៀនមែន វានឹងធ្វើឱ្យយើងអភិវឌ្ឍសមត្ថភាពបានលឿន ហើយអាចទទួលបានពិន្ទុខ្ពស់ជាងគេទៀតផង ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយចំពោះការរាប់អានមិត្តភ័ក្តិវិញក៏នឹងលែងជាបញ្ហាចោទដែរ។
និស្សិតឆ្នើមដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅសាកលវិទ្យាល័យ Manhattan University ខាងលើបានលើកឡើងផងដែរថា យើងត្រូវតែជឿលើសមត្ថភាពរបស់យើង ហើយបន្តព្យាយាមសិក្សាដោយយកចិត្តទុកដាក់ និងជាមួយទឹកចិត្តស្រឡាញ់របស់យើងចំពោះមុខវិជ្ជាដែលយើងចង់រៀនពិតប្រាកដ។ ចំពោះស្ត្រី ជួនកាលនៅពេលដែលយើងសិក្សាលើជំនាញដែលគេមិនសូវរៀន អាចនឹងមានពាក្យខ្លះៗ មកបង្អាក់យើង តែទោះជាយ៉ាងនេះក្តី ប្រសិនបើយើងនៅតែព្យាយាមអភិវឌ្ឃខ្លួនឯងឱ្យច្បាស់ យើងនឹងអាចទទួលបានលទ្ធផលល្អ ហើយនៅពេលនោះគេនឹងឃើញពីសមត្ថភាពពិតប្រាកដរបស់យើង។
ស្របពេលជាមួយគ្នានេះដែរ កញ្ញា គង់ ដាលីន និស្សិតដែលទទួលបានជយលាភីជាច្រើនលើការផលិតភាពយន្តខ្លី និងថតរូបបានលើកឡើងថា មនុស្សម្នាក់ៗសុទ្ធតែមានក្តីស្រឡាញ់រៀងៗខ្លួន តែពួកគេត្រូវប្រឈមជាមួយនឹងឧបសគ្គជាច្រើននៅលើផ្លូវឆ្ពោះទៅកាន់ភាពថ្កុំថ្កើងសម្រាប់ខ្លួនឯងនោះ។ ជាធម្មតាឪពុកម្តាយទាំងអស់សុទ្ធតែស្រឡាញ់កូន តែការសម្រេចចិត្តរបស់គាត់មិនប្រាកដថាត្រូវជាមួយនឹងក្តីស្រឡាញ់របស់កូនទាំងស្រុងនោះទេ ហេតុនេះគឺ ទាមទារឱ្យយើងខ្លួនឯងត្រូវមានភាពក្លាហានហ៊ានសម្រេចចិត្តដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។
សម្រាប់កញ្ញា នៅពេលប្រឡងចប់ថ្នាក់ទី12 អាណាព្យាបាលចង់ឱ្យកញ្ញាសិក្សាជំនាញពេទ្យ តែកញ្ញាផ្ទាល់ មើលឃើញខ្លួនឯងថា ជាមនុស្សខ្លាចឈាម និងស្រឡាញ់មុខវិជ្ជាភាសាខ្មែរច្រើនជាងវិទ្យាសាស្ត្រពិត ហេតុនេះប្រសិនបើសិក្សាតាមអាណាព្យាបាលគាត់នឹងរៀនមិនពូកែ ហើយថែមទាំងខាតបង់ពេលវេលាច្រើន។ ស្ថិតក្នុងស្ថានភាពនេះ គាត់ព្យាយាមបន្តិចម្តងៗក្នុងការបង្ហាញពីចំណូលចិត្តពិតប្រាកដរបស់ខ្លួនឱ្យអាណាព្យាបាលឃើញ ហើយជំរុញខ្លួនឯងឱ្យខំកាន់តែខ្លាំងដើម្បីប្រើប្រាស់សមត្ថភាពដែលខ្លួនមានពីកំណើតឱ្យចេញជាលទ្ធផលល្អ។
កញ្ញា គង់ ដាលីន បាននិយាយថា៖ “ដើម្បីដោះស្រាយបញ្ហា ខ្ញុំមិនព្យាយាមជំទាស់ភ្លាមៗនោះទេ តែខ្ញុំត្រូវខំប្រឹងប្រែងប្រើប្រាស់សមត្ថភាពដើម្បីប្រកួត និងចូលធ្វើការងារជាច្រើនពាក់ព័ន្ធនឹងការផលិតវីដេអូ និងកម្មវិធីព័ត៌មានមួយចំនួនរហូតទទួលបានលទ្ធផលល្អ។ បន្តិចម្តងៗ ខ្ញុំព្យាយាមពន្យល់ពីចំណុចខ្លាំងរបស់ខ្ញុំឱ្យប៉ាម៉ាក់ឃើញ រហូតគាត់យល់ថាខ្ញុំសមនឹងមុខវិជ្ជាដែលខ្ញុំស្រឡាញ់ និងអនុញ្ញាតឱ្យខ្ញុំសិក្សាលើជំនាញនោះ។
កញ្ញា ដាលីន បានលើកឡើងផងដែរថា យុវជនត្រូវហ៊ានសម្រេចចិត្ត និងខិតខំប្រឹងប្រែងដើម្បីស្វែងរកអ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដដើម្បីអភិវឌ្ឍខ្លួនឱ្យខ្លាំង ហើយសិក្សា ឬធ្វើការងារប្រកបដោយថាមពលវិជ្ជមាន។ នៅពេលដែលយើងរកឃើញអ្វីដែលយើងស្រឡាញ់ពិតប្រាកដហើយ យើងនឹងអាចធ្វើវាដោយរីករាយ ហើយពេលនោះយើងនឹងអាចស្វែងរកឃើញនូវចំណូលចិត្តជាច្រើនផ្សេងទៀតដែលមាននៅក្នុងខ្លួន ដែលផ្តល់ឱកាសឱ្យយើងអាចធ្វើរឿងរ៉ាវដែលមានប្រយោជន៍ជាច្រើនសម្រាប់សម្រេចក្តីស្រមៃផ្ទាល់ខ្លួន។

ចាប់ផ្តើមពីរកឱ្យឃើញនូវអ្វីដែលយើងស្រឡាញ់ឱ្យប្រាកដហើយ វានឹងក្លាយជាមូលដ្ឋានក្នុងការបណ្តុះសេចក្តីក្លាហាន ក្នុងការធ្វើការងារនោះដោយមិនរារែក ដែលធ្វើឱ្យការរស់នៅក៏មានសេចក្តីសុខក្នុងចិត្ត ហើយការងារ ឬការសិក្សាក៏ទទួលបានលទ្ធផលល្អជាងគេផងដែរ៕

នវានុវត្តន៍ និងសហគ្រិនភាពជាជំនាញ ដែលសង្គមត្រូវការបំផុតនៅថ្ងៃអនាគត
នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាមានបញ្ហាមួយចំនួនទាក់ទងនឹងភាពមិនស៊ីចង្វាក់គ្នារវាងជំនាញដែលមាននៅក្នុងប្រព័ន្ធអប់រំ និងជំនាញដែលជាតម្រូវការរបស់សង្គម។
នៅក្នុងវិស័យអប់រំរបស់ប្រទេសនៅលោកខាងលិច ជាទូទៅបានបង្ហាញលទ្ធផលឱ្យដឹងថា បើទោះបីជាយើងរកឃើញពិន្ទុគុណភាពនៃភាពវៃឆ្លាត (IQ) តាំងពីឆ្នាំ1990មែន តែគេសង្កេតឃើញថា សញ្ញាណនៃភាពច្នៃប្រឌិតរបស់មនុស្សនៅតែមិនទាន់មានភាពខ្លាំងក្លានៅឡើយ។ ការអប់រំរៀនសូត្រ តាមបែបប្រពៃណីត្រូវបានគេរកឃើញថាមិនបានបង្រៀនមនុស្សច្រើនទេអំពីនវានុវត្តន៍ និងការគិតបែបសហគ្រិន ខណៈពិភពលោកបានដើរយ៉ាងលឿន ហើយត្រូវការជំនាញទាំងអស់នេះ។
ដើម្បីឱ្យមនុស្សដើរទាន់ការប្រែប្រួលរបស់ពិភពលោក ការអប់រំរៀនសូត្រចាំបាច់ត្រូវតែមានការផ្លាស់ប្តូរ។ ដូចដែលយើងបានដឹងហើយថា យើងរស់នៅក្នុងពិភពលោកដែលមានគ្រឿងយន្តទំនើប និងមានបច្ចេកវិទ្យារហូតដល់ AI ទៅហើយ តែយើងនៅតែប្រើប្រាស់ប្រព័ន្ធអប់រំដែលរៀបចំសម្រាប់មនុស្សធ្វើការងាររោងចក្រកាលពីជាង 200ឆ្នាំមុនដដែល។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសទាំងអស់ចាំបាច់ត្រូវតែផ្តោតលើការពង្រឹងជំនាញ និងជំរុញឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹងដែលពិភពលោកត្រូវការជាជំហានបន្តិចម្តង។
ការអប់រំ និងរៀនសូត្រពីសហគ្រិនភាពជាជំនាញដែលពិភពលោកត្រូវការជំនាញសហគ្រិនភាព គឺជាការបង្រៀនពីសារៈសំខាន់នៃនវានុវត្តន៍ និងគំនិតច្នៃប្រឌិត សម្រាប់ជួយមនុស្សឱ្យមានការអភិវឌ្ឍប្រកបដោយភាពបត់បែន ដែលធ្វើឱ្យផ្នត់គំនិតរបស់ពួកគេមានការរីកចម្រើន (growth mindset) ដើម្បីជាថាមពលសម្រាប់ដោះស្រាយបញ្ហាថ្មីៗដែលនឹងកើតមានឡើងសម្រាប់ការរស់នៅរបស់មនុស្ស។ ការបង្រៀនជំនាញសហគ្រិនភាពបែបថ្មីនេះគឺ មិនមែនបង្រៀនលើជំនាញគណនេយ្យ ឬការធ្វើបទបង្ហាញពីអាជីវកម្ម (pitching) នោះទេ តែជាការបង្រៀនដែលផ្តោតលើការជំរុញទឹកចិត្តឱ្យមានភាពតស៊ូ ចេះដោះស្រាយបញ្ហា និងវិធីសាស្ត្រដើម្បីសម្រេចចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន។
ជំនាញទាំងអស់នេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទីផ្សារការងារនៅថ្ងៃអនាគត ហើយមនុស្សចាំបាច់ត្រូវទទួលនូវចំណេះដឹងដើម្បីក្លាយជាប្រជាជនសកម្មដែលមានសមត្ថភាពឆ្លើយតបបានជាមួយនឹងការផ្លាស់ប្តូរយ៉ាងលឿនរបស់ពិភពលោក។ គោលដៅសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធអប់រំបែបថ្មីនេះគឺជាចំណុចអាទិភាពមួយរបស់គោលនយោបាយអឺរ៉ុបនាពេលបច្ចុប្បន្ននេះ។
យោងតាមគម្រោងការរបស់សហភាពអឺរ៉ុប ការបណ្តុះបណ្តាលជំនាញសហគ្រិនភាពគឺបញ្ជូលនូវជំនាញសំខាន់ៗជាច្រើនដូចជា បំណិនជីវិត និងជំនាញជាច្រើនផ្សេងទៀតដែលអាចជំរុញឱ្យបង្កើតជាអាជីវកម្ម។ ចំណេះដឹងទាំងអស់នេះ អាចជួយអ្នកសិក្សាឱ្យមានសមត្ថភាពក្នុងការបង្កើតគំនិត និងឱកាសថ្មីៗ ដើម្បីបំប្លែងវាឱ្យទៅជាគុណតម្លៃសម្រាប់មនុស្សទូទៅ មិនថាផ្នែកហិរញ្ញវត្ថុ វប្បធម៌ ឬសង្គមនោះទេ។
លទ្ធផលនៃការបង្រៀនពីគំនិតច្នៃប្រឌិត មានតម្លៃជាសកលសម្រាប់មនុស្សមុខវិជ្ជាដែលផ្តល់គុណតម្លៃប្រកបដោយនិរន្តរភាពនាពេលបច្ចុប្បន្ននេះ គឺគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ព្រោះជំនាញនេះអាចបង្កើតឱ្យមានសមិទ្ធផលគ្រប់យ៉ាង ជាមួយនឹងការទាញយកប្រយោជន៍ជានិរន្តរ៍ពីការដោះស្រាយបញ្ហាមនុស្ស។
អ្នកជំនាញរកឃើញថា នៅពេលដែលប្រព័ន្ធអប់រំចាប់ផ្តើមងាកមកបង្រៀន និងបំផុសឱ្យមានគំនិតច្នៃប្រឌិតនោះអ្នកសិក្សានឹងលែងមានភាពធុញទ្រាន់ទៀតហើយ ព្រោះអ្វីដែលគេកំពុងធ្វើគឺបំបែកមូលដ្ឋានគ្រឹះនៃគំនិតចាស់ៗដើម្បីបង្កើតជាផលិតផល ឬសមិទ្ធផលថ្មីដែលមានប្រយោជន៍។ គំនិតទាំងអស់នេះអាចនឹងផ្តល់ឱកាសជាច្រើនដើម្បីបង្កើតជាគំនិតឆ្លាតវៃដែលអាចជំនួយដល់ការធ្វើអាជីវកម្ម ព្រមទាំងដំណោះស្រាយថ្មីៗដែលធ្វើឱ្យការរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួល។
ឧស្សាហកម្ម សេវាកម្ម និងផលិតកម្មផ្សេងៗ រួមទាំងបច្ចេកវិទ្យានឹងលែងក្លាយជារឿងថ្មីពេកហើយសម្រាប់មនុស្សនៅប៉ុន្មានឆ្នាំខាងមុខទៀត ហេតុនេះគំនិតច្នៃប្រឌិតលើរបស់ទាំងអស់នោះនឹងក្លាយជាគន្លឹះប្រកបដោយគុណតម្លៃ ដើម្បីបន្តអភិវឌ្ឍ និងទាញយកប្រយោជន៍ពីវិស័យសំខាន់ៗទាំងអស់នោះ៕

ចិន និងអាមេរិក ជាប្រទេសដែលបោះពុម្ពសៀវភៅចេញច្រើនជាងគេលើពិភពលោក
ទោះបីជាពិភពលោកក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះមានការប្រែប្រួលយ៉ាងលឿនដែលធ្វើឱ្យមនុស្សមួយចំនួនធំមានភាពរវល់ខ្លាំងហើយការកម្សាន្តកាន់តែមានច្រើនសម្រាប់មនុស្សក្តី ក៏ការអាននៅតែជាអាហារគំនិតដែលមនុស្សត្រូវការ។ សៀវភៅល្បីៗជាច្រើនត្រូវបានគេរកឃើញថា បានលក់ចេញរាប់លានក្បាល ហើយសៀវភៅខ្លះក៏អាចរក្សាប្រជាប្រិយភាពបានច្រើនឆ្នាំទៀតផង។
ចាប់ពី 2ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន គេសង្កេតឃើញថាអ្នកបោះពុម្ពផ្សាយបានចេញផ្សាយសៀវភៅប្រមាណ 1.6លានក្បាលនៅលើពិភពលោក ហើយក្នុងនោះសៀវភៅ ប្រមាណជាង80ម៉ឺនក្បាលត្រូវបានគេរកឃើញថាមកពីប្រទេសធំៗចំនួន2 គឺសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមទិន្នន័យរបស់សមាគមបោះពុម្ពផ្សាយអន្តរជាតិ (IPA: International Publishers Association) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Geneva បានបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកជាប្រទេសមួយដែលបោះពុម្ពសៀវភៅចេញច្រើនជាងគេ លើពិភពលោកក្នុងរយៈពេលថ្មីៗនេះ។
របាយការណ៍ដែលបានបង្ហាញផងដែរថា នៅក្នុងចំណោមសៀវភៅទាំងអស់ដែលត្រូវបានគេបោះពុម្ពផ្សាយនៅលើពិភពលោក មានចំណែកពីប្រទេសចិនចំនួន 28% និងសហរដ្ឋអាមេរិកចំនួន 20%។ បើគិតជារួមប្រទេសទាំងពីរនេះ បានបោះពុម្ពសៀវភៅប្រមាណ 48% គឺជិតពាក់កណ្តាលនៃចំនួនសៀវភៅដែលត្រូវបានចេញផ្សាយក្នុងពិភពលោកទាំងមូល។
ចំនួនដែលត្រូវបានរាប់ក្នុងរបាយការណ៍នេះ គឺរាប់បញ្ចូលទាំងការបោះពុម្ពសាជាថ្មី ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ។ ហើយតាមរយៈទិន្នន័យនេះបានបង្ហាញឱ្យឃើញថា ចិនបោះពុម្ពផ្សាយសៀវភៅចំនួន 470ពាន់ក្បាល ខណៈអាមេរិកបានចេញផ្សាយសៀវភៅចំនួន 339ពាន់ក្បាល ដែលតាមពីក្រោយដោយចក្រភពអង់គ្លេសដែលចេញផ្សាយចំនួន 173ពាន់ក្បាល និងបារាំងចំនួន 106.8ពាន់ក្បាល។
យោងតាមឯកសារដ៏សំខាន់នេះ យើងសង្កេតឃើញថា ប្រទេសដែលបានបោះពុម្ពផ្សាយសៀវភៅច្រើនជាងគេលើពិភពលោកភាគច្រើនជាប្រទេសដែលមាន GDP ខ្ពស់ៗបំផុតលើពិភពលោក។
ស្របតាមគំនិតនេះគេអាចទាញចេញជាសេចក្តីសន្និដ្ឋានថា ការអានអាចជំរុញមនុស្សឱ្យមានគុណភាពនៃជីវិតខ្ពស់ ដែលអាចចូលរួមចំណែកបានយ៉ាងខ្ពស់ក្នុងការអភិវឌ្ឍគុណភាពសង្គម តាមរយៈការអប់រំ។

ទិន្នន័យការបោះពុម្ពសៀវភៅរបស់ប្រទេសមួយចំនួន តែទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា នៅក្នុងប្រទេសដែលជាទីផ្សារសៀវភៅសំខាន់ៗទាំង 25 ចិនស្ថិតក្នុងពិន្ទុទាបលើការចេញចំណងជើងថ្មីៗដែលក្នុងចំនួនមនុស្សមួយលាននាក់ ប្រទេសចិនបានចេញសៀវភៅដែលជាចំណងជើងថ្មីចំនួនត្រឹមតែ 335ចំណងជើងប៉ុណ្ណោះ ខណៈអាមេរិកបានចេញសៀវភៅថ្មីចំនួន 1,043ចំណងជើង ក្នុងចំណោមមនុស្សមួយលាននាក់៕

ដាំខ្ញីលើដីមិនដល់ 1ហិកតាផង អាចលក់បានជាង 60លានរៀលក្នុង1ឆ្នាំ
កសិករដាំខ្ញីនៅក្នុងភូមិចុងកោះខាងកើត ឃុំខ្សាច់ជន្លា ស្រុកស្អាង ខេត្តកណ្តាល មានសេចក្តីរីករាយយ៉ាងខ្លាំង ដ្បិតដំណាំខ្ញីឆ្នាំនេះឡើងថ្លៃខ្ពស់ 1គីឡូក្រាម 6,000រៀល ហើយខ្ញីដែលដាំបានមិនដល់មួយហិកតាផងនោះ ត្រូវម៉ួយម៉ៅយកទាំងអស់ក្នុងតម្លៃដល់ទៅ 66លានរៀលឯណោះ។
លោក វ៉ា ម៉េងឡាយ កសិករដាំខ្ញីនៅក្នុងភូមិឃុំខាងលើមានប្រសាសន៍ថា គ្រួសារលោកបានចាប់យកមុខរបរដាំខ្ញីនេះតាំងពីឆ្នាំ2004 រហូតមកទល់បច្ចុប្បន្ន ដោយសារដំណាំប្រភេទនេះកសិករជាច្រើនមើលរំលង មិនសូវដាំដុះនៅខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ទើបធ្វើឱ្យដំណាំខ្ញីមានទីផ្សារខ្ពស់ជារៀងរាល់ឆ្នាំ មិនលំបាកលក់ចេញទេក្រោយពីប្រមូលផលរួច។
លោកបន្តថា កាលពីឆ្នាំមុនខ្ញីមានតម្លៃទាបត្រឹមតែ 2,000 ទៅ2,500រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ប៉ុន្តែដោយសារឆ្នាំនេះមិនសូវមានកសិករដាំ បានធ្វើឱ្យទីផ្សារខ្ញីឡើងថ្លៃខ្ពស់កប់ពពក ដោយលក់បានមួយគីឡូក្រាមដល់ទៅ 6,000រៀល ដែលជាតម្លៃមិនធ្លាប់មាននៅលើទីផ្សារក្នុងឆ្នាំកន្លងៗមក ធ្វើឱ្យគ្រួសាររបស់លោកមានការសប្បាយចិត្ត និងមានកម្លាំងដាំខ្ញីនៅឆ្នាំក្រោយៗទៀតផង។

យ៉ាងណាក៏ដោយ លោកមិនបានដឹងច្បាស់ថា តើបណ្ដាលមកពីមូលហេតុអ្វីបានជាធ្វើឱ្យមើមខ្ញីឡើងថ្លៃខ្លាំងក្នុងឆ្នាំនេះទេ ប៉ុន្តែប្រហែលជាមកពីមិនសូវមានកសិករដាំច្រើនដូចឆ្នាំមុនៗ ទើបធ្វើឱ្យម៉ូយដណ្តើមគ្នាទិញ ហើយម៉ៅយកទាំងចម្ការតែម្តង ដែលធ្វើឱ្យម្ចាស់ចម្ការមិនលំបាកចំណាយថ្លៃពលកម្មក្នុងការដកយកមើមដឹកទៅលក់នៅផ្សារនោះឡើយ។ ទោះជាដំណាំខ្ញីត្រូវប្រើរយៈពេលដាំដុះខ្លី និងឆាប់បានប្រមូលផលក៏ដោយ ក៏គេអាចដាំបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារតែត្រូវរង់ចាំដល់រដូវអស់ទឹកភ្លៀងសិនទើបអាចដាំបានជាថ្មី ព្រោះថា បើសិនជាមានភ្លៀងធ្លាក់ខ្លាំង កូនខ្ញីអាចនឹងរលួយងាប់ដើមទៅវិញធ្វើឱ្យយើងខាតបង់លុយកាក់ច្រើនក្នុងការទិញពូជយកមកដាំ។
ជាទូទៅខ្ញីត្រូវបានគេដាំនៅចន្លោះខែមករាដល់ខែកុម្ភៈរៀងរាល់ឆ្នាំនីមួយៗ ហើយរហូតដល់ខែមិថុនា កក្កដា ឬខែសីហាទើបគេប្រមូលផលអស់ និងអាស្រ័យទៅលើទឹកទន្លេក្នុងរដូវវស្សាថា តើឡើងលឿន ឬយឺត បើទឹកទន្លេក្នុងរដូវវស្សាឡើងលឿន គេត្រូវតែប្រញាប់ដកលក់មិនអាចទុកយូរបានទេ។ ចំពោះវិធីសាស្ត្រដាំដុះវិញ ខ្ញីមិនមែនជាដំណាំដែលលំបាកថែទាំ ដូចដំណាំមួយចំនួនទៀតនោះទេ ព្រោះថា មិនសូវមានសត្វល្អិតយកយាយីឡើយ។
កសិករខាងលើដដែលបានអះអាងថា មុននឹងដាំ គេត្រូវភ្ជួរដីហាលចោលឱ្យឆ្អិនចំនួន4 ទៅ6លើក ដើម្បីឱ្យងាប់ស្មៅអស់ និងសម្លាប់មេរោគចង្រៃចោលជាមុន។ នៅរៀងរាល់ពេលភ្ជួររួច កសិករត្រូវរាស់បំបែកដុំដីធំៗឱ្យបែកអស់ជាមុនដើម្បីឱ្យដីម៉ដ្ឋល្អ រួចទើបលើករងឱ្យខ្ពស់ផុតពីទឹក ចំណែករងនីមួយៗមានទំហំទទឹងជិត 2ម៉ែត្រ។
បន្ទាប់ពីលើករងរួចហើយ គេត្រូវយកពូជមើមខ្ញីមកកាត់ចោលខ្លះទុកតែខ្នែងណាល្អៗ រួចទុកចោល (មិនបាច់យកអ្វីគ្របទេ) រយៈពេល 3ថ្ងៃ ទៅ 1សប្តាហ៍ ទើបគេយកមើមខ្ញីពូជនោះទៅដាក់ដាំនៅលើរងនីមួយៗ ចន្លោះពីគ្នាប្រហែលជា(3តឹកកន្លះ)35សង់ទីម៉ែត្រពីគុម្ពមួយទៅគុម្ពមួយ។ នៅពេលដាក់ដាំរួច គេត្រូវធ្វើធ្នើរ និងយកចំបើងស្ងួតទៅគ្របពីលើ ទុកចោលរយៈពេលប្រហែលជា 10ថ្ងៃនៅពេលឃើញមើមខ្ញីដុះពន្លកឡើងហើយ ទើបចាប់ផ្តើមស្រោចទឹកមួយថ្ងៃម្តងៗ រហូតដល់កូនខ្ញីអាយុ3ខែ បានគេអាចដាក់ជីដើម្បីជំនួយមើមឱ្យរីកធំមានទម្ងន់កាន់តែធ្ងន់។

គួរបញ្ជាក់ដែរថា ខ្ញីជិតមួយហិកតានេះ ត្រូវបានកសិករខាងលើចំណាយដើមទុនអស់ប្រមាណជា 20លានរៀល សម្រាប់យកទៅចំណាយលើការទិញពូជ ភ្ជួររាស់ដី ទិញសាំងសម្រាប់ចាក់ម៉ាស៊ីនបូមទឹកស្រោច និងទិញជីដាក់ជំនួយមើម ដែលជាជីធម្មជាតិតែប៉ុណ្ណោះចៀសវាងកុំឱ្យខូចដី។ ក្នុងដំណាក់កាលដំបូងៗ នៅពេលដែលដើមខ្ញីនៅតូចៗនោះ ដើម្បីឱ្យចំណេញផ្ទៃដី និងកុំឱ្យខាតពេលវេលាផងនោះ កសិករខាងលើបានយកកូនខ្ទឹមទៅដាក់ដាំនៅតាមចន្លោះរងនីមួយៗ ហើយនៅពេលវាធំ គាត់បានដកប្រមូលលក់ បានប្រាក់ប្រមាណជាង20លានរៀល រួចបាត់ទៅហើយ៕

“បេសកកម្មអស្ចារ្យ” របស់ Comzone Group Commandos ឆ្នាំ 2018 បញ្ចប់ដោយភាពជោគជ័យ
ដើម្បីអបអរដំណើរកម្សាន្តវិស្សមកាលពាក់កណ្តាលឆ្នាំ 2018 ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ComZone Group (CZG) បានធ្វើដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់ទឹកដីខេត្តសៀមរាប ដែលជាដែនដីអច្ឆរិយៈ ក្រោមពាក្យស្លោកដ៏មានអត្ថន័យថា “តស៊ូ – សាមគ្គី – សម្រេចជោគជ័យ” អមដោយបដារចនានូវរូបប្រាសាទអង្គរវត្ត និងទិដ្ឋភាពទីក្រុងដ៏ស្រស់ស្អាតពីខាងក្រោយ ដែលពិតជាសាកសមទៅនឹងគោលបំណងនៃដំណើរកម្សាន្តប្រចាំឆ្នាំនេះ ហើយវាក៏បានបំផុសនូវគំនិត និងសកម្មភាពនានាឱ្យកាន់តែទាក់ទាញ សម្រាប់ការប្រកួតប្រជែងដែលកើតចេញពីស្មារតីមុះមុត និងរាយកាយមាំមួន ក្នុងនាមជា “CZG Commandos” នៃសមាជិករបស់ក្រុមហ៊ុន ComZone, Directions និង FilmPro ទាំងមូល។
សមាជិក CZG Commandos ទាំងអស់ពិតជាទទួលបាននូវភាពសប្បាយរីករាយយ៉ាងក្រៃលែងនៅក្នុងសកម្មភាពដ៏មានសារៈសំខាន់រយៈពេលបីថ្ងៃ ពីថ្ងៃទី 16 ដល់ 18 ខែមិថុនា ដែល “បេសកកម្ម” នោះមានដូចជា ប្រសិទ្ធភាពការងារក្រុម សិក្ខាសាលាពីស្មារតីក្រុម និងកិច្ចពិភាក្សាពីឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើលំហាត់ប្រាណដើម្បីសុខភាពជាដើម។ រាល់សកម្មភាពទាំងអស់ បង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងនូវស្មារតីក្រុមឲ្យកាន់តែរឹងមាំ និងមានសាមគ្គីភាព។
ក្នុងនោះផងដែរក៏មាននូវវេទិកាដ៏សំខាន់មួយផ្សេងទៀតគឺ វេទិកា គំនិតច្នៃប្រឌិតនៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលចូលរួមផ្តល់បទបង្ហាញដោយថ្នាក់ដឹកនាំពីតាមផ្នែកនីមួយៗរបស់ CZG ។ វេទិកានេះ បានផ្តល់ឲ្យសមាជិកចូលរួមទាំងអស់ យល់ដឹងពីការវិវឌ្ឍន៍នៃឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្មរបស់កម្ពុជា នៅថ្ងៃអនាគត និងការត្រៀមខ្លួនដើម្បីទទួលយកអត្ថប្រយោជន៍ពីការវិវឌ្ឍន៍នេះ។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែការលេងហ្គេមប្រកួតប្រជែង ក៏បានផ្តល់នូវការចងចាំមិនអាចបំភ្លេចបានសម្រាប់ក្រុមដែលទទួលជ័យជម្នះ និងក្រុមដែលបានអួតអាងផងដែរ។ សកម្មភាពទាំងអស់នេះត្រូវរួមផ្សំគ្នាសម្រាប់ដំណើរកម្សាន្តនៅលើដែនអង្គរនេះឲ្យកាន់តែអស្ចារ្យ។
ដោយការផ្តល់ជូននូវបរិយាកាសដ៏ស្រស់ស្រាយនៃការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 5 បដានៅលើរថយន្ត និមិត្តសញ្ញានៃដំណើរកម្សាន្តនៅលើអាវយឺត និងមួក របស់សមាជិកទាំងអស់ ធ្វើឲ្យមហាជនទូទៅបានដឹងពីគោលបំណង និងចាប់អារម្មណ៍ខ្លាំងពីសកម្មភាពរបស់យើង។
លោកអគ្គនាយក សូ ឡងឌី បានកត់សម្គាល់ថា “យើងទាំងអស់គ្នាបានត្រៀមជាស្រេចសម្រាប់ការប្រឈម ក៏ដូចជាប្រកួតប្រជែងថ្មីៗដែលនឹងកើតឡើងនាពេលខាងមុខ។ ក្រុមហ៊ុនរបស់យើងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងបានកំណត់ចក្ខុវិស័យឲ្យកាន់តែខ្ពស់ជាងមុន ព្រោះត្រឹមផ្នត់គំនិតសម្រាប់តែក្នុងតំបន់ គឺនៅមិនគ្រប់គ្រាន់នោះទេ។ យើងត្រូវគិត និងបោះជំហានចូលទៅទូទាំងពិភពលោក ដើម្បីជោគជ័យក្នុងវិស័យពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។
លើសពីនេះ ពេលវេលាដ៏បវរមិនអាចបំភ្លេចបានសម្រាប់ដំណើរកម្សាន្តថ្ងៃចុងបញ្ចប់ គឺដំណើរសប្បុរសធម៌ទៅកាន់វត្តវិសុទ្ធិមគ្គ ក្នុងគោលបំណងប្រគេនចង្ហាន់ពេលព្រឹក និងថ្ងៃត្រង់ដល់ព្រះសង្ឃចំនួន 196 អង្គ និងដើរទស្សនា ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ នៅជុំវិញទីអារាមដែលហ៊ុំព័ទ្ធដោយព្រៃធម្មជាតិដ៏ត្រជាក់ត្រជុំថែមទៀតផង។
កាន់តែមិនអាចបំភ្លេចបាន គឺស្នាមញញឹមដែលពោរពេញដោយអំណររបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង 300នាក់ បន្ទាប់ទទួលបាននូវអំណោយសប្បុរសធម៌ពីក្រុមហ៊ុន ComZone Group ។ ការចែករំលែក និងផ្តល់ជំនួយសប្បុរសធម៌ផ្សេងៗគឺជាគោលដៅចម្បងរបស់ក្រុមហ៊ុន ហើយអំពើសប្បុរសធម៌នេះ ក្រុមហ៊ុន ComZone Group ក៏បានជួយដល់សិស្សានុសិស្ស នៅតាមសាលារៀន ក៏ដូចជាព្រះសង្ឃជាច្រើនផងដែរ។
សមាជិកទាំងអស់បានឯកភាព និងគាំទ្រទាំងស្រុង ចំពោះសម្តីបន្ថែមរបស់លោកអគ្គនាយក សូ ឡងឌី ដែលលោកបាននិយាយថា «ការងារផ្សព្វផ្សាយពាណិជ្ជកម្ម គឺសប្បាយ តែពេលខ្លះការងារនេះក៏រវល់ខ្លាំងណាស់ដែរ ដូច្នេះ យើងត្រូវប្រាកដថាក្រុមការងាររបស់យើងមានពេលសម្រាកគ្រប់គ្រាន់ និងមានកម្លាំងថាមពលពេញលេញ។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនបង្កើតនូវសកម្មភាពទាំងអស់នេះ ដើម្បីឲ្យប្រាកដ និងធានាថាការងារច្នៃប្រឌិតរបស់យើងមិនចេះរីងស្ងួត»៕



