Author: វល័ក្ខ

  • Samsung Galaxy J8 សេរី​ថ្មី បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​កម្ពុជា តម្លៃ $289

    Samsung Galaxy J8 សេរី​ថ្មី បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​កម្ពុជា តម្លៃ $289

    នេះ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ផ្សង​ទៀត​របស់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung ទើប​តែមាន​វត្តមានក្តៅៗនៅក្នុង​ទីផ្សារ​កម្ពុជា​ដែល​ស្ថិតនៅក្នុង​ខ្សែស្រឡាយ​ត្រកូល J នឹងមាន​ឈ្មោះ​ជា​ផ្លូវការ​ថា Samsung Galaxy J8

    Samsung Galaxy J8 ត្រូវបាន​រចនា​ខ្លួន​មក​យ៉ាង​សាមញ្ញ​ស្រស់ស្អាត​មិន​ងាយ​នឹង​ឆាប់​សុំា​ភ្នែក​អេក្រង់​លាត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ដែលមាន​រូបរាង​មិន​ខុសពី​រៀមច្បង​ស៊េរី J ជំនាន់​មុន​ប៉ុន្មាន​នោះទេ។

    គួរ​រំលឹក​ផងដែរ​ថា Samsung Galaxy J8គឺជា​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​មកជា​មួយ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយនឹង​កម្រិត Aperture F1.7 មាន​សមត្ថភាព​ថតរូប​បាន​កាន់តែ​ស្អាត ទោះ​ក្នុងស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​រួម​នឹង​មុខងារ​ថតរូប​ពិសេស​ដូចជា​Live Focus និង Bokeh Effects ហើយ​មួយ​គ្រាប់​ទៀត​គឺមាន​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល(F1.9) សម្រាប់​ថត Portrait

    កាមេរ៉ា​ក្រោយនេះ ត្រូវបាន​ក្រុមហ៊ុន​រចនា​បែប Classic ដែលមាន​រាង​បញ្ឈរ​នៅ​ចំ​កណ្ដាល និង​មាន LED Flashសម្រាប់​ជំនួយ​ដល់​ការថត​ពេលយប់​និង​កន្លែង​ដែលមាន​ពន្លឺ​ទាប​ជាដើម។

    ក្នុងនោះ​ក៏មាន​បំពាក់​សេន​សឺ ស្កែ​ន​ក្រ​យ៉ៅ​ដៃ​នៅ​ខាងក្រោម​កាមេរ៉ា​ខាងក្រោយ​និង​មានប្រើ​ប្រាស់ មុខងារ​ដោះ​សោរ Face Recognition ដែល​ធ្វើអោយ​ស្មា​ត​ហ្វូ​ន​នេះ កាន់​តែមាន​សុវត្ថិភាព និង​ទាន់សម័យ​ថែម​មួយកម្រិត​ទៀតផង​ដែរ។

    សំរាប់​កាមេរ៉ា​មុខ​វិញ Samsung Galaxy J8 មានភ្ជាប់​កាមេរ៉ា​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល អម​ជាមួយនឹង​ភ្លើង LED Flash ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​ថតរូប Selfie បាន​យ៉ាង​ស្រស់ស្អាត​បំផុត។

    ទូរស័ព្ទ​នេះ បាន​រចនា​ឡើងជា​មួយ​អេក្រង់​Premium Super AMOLED 6.0អ៊ី​ញ​ដែល​អាច​ផ្តល់នូវ​ពណ៌​និង​កម្រិត​ភាពច្បាស់​ម៉ត់​ត្រជាក់​ភ្នែក និង​ដំណើរការ​ដោយ ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo ចេញពី​ប្រអប់ និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ3,500mAh ដែលជា​ទំហំ​ធំ​ល្មម អាចអោយ​អ្នកប្រើប្រាស់ បានយូរ ទាំង​ការនិយាយ និង លេង​បណ្តាញ​សង្គម អ៊ី​ន​ធើ​ណេ​តផ្សេង។

    វា​បាន​បំពាក់​នូវ​ RAMទំហំ 3GB មេម៉ូរី​ទំហំ 32GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 256GB ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ។

    ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​ស្រស់ស្អាត​នេះ បានដាក់​លក់​ជា​ផ្លូវការ​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង​និង​ដេប៉ូ​ចែកចាយ​ទូរស័ព្ទ​សាម​សុង​ទូទាំងប្រទេស​កម្ពុជា​ជាមួយនឹង តម្លៃ $289 ដែល​ភ្ជាប់​ជាមួយ​ជម្រើស៣ពណ៌​រួមមាន៖ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ស្វាយ។

  • ក្រុមហ៊ុន​ទូរស័ព្ទដៃ និង​ក្រុមហ៊ុន Mobile App ជាច្រើន​មក​ជុំគ្នា​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរស័ព្ទ​លើក​ទី1 នៅ​ផ្សារ​ទំនើប អ៊ីអនម៉ល ភ្នំពេញ

    ក្រុមហ៊ុន​ទូរស័ព្ទដៃ និង​ក្រុមហ៊ុន Mobile App ជាច្រើន​មក​ជុំគ្នា​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរស័ព្ទ​លើក​ទី1 នៅ​ផ្សារ​ទំនើប អ៊ីអនម៉ល ភ្នំពេញ

    ដូច​ការកំណត់​ទុក​នៅ​ថ្ងៃទី13 ខែកក្កដា ឆ្នាំ2018នេះ គឺជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរស័ព្ទ​លើក​ទី1 នៅ​កម្ពុជា ដោយមាន​ក្រុមហ៊ុន​ទូរស័ព្ទដៃ និង​ក្រុមហ៊ុន ដែលមាន​បច្ចេកវិទ្យា (Mobile App) នៅលើ​ទូរស័ព្ទដៃ ដើម្បី​ផ្តល់​សេវាកម្មងាយៗជូន​ដល់​អតិថិជន បានមក​ជុំគ្នា​នៅ​ផ្សារ​ទំនើប អី​ុ​អន ម៉​ល ភ្នំពេញ ក្នុង​គោលបំណង​ពន្យល់​អ្នកប្រើប្រាស់​ឱ្យបាន​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទូរស័ព្ទដៃ​ដែល​អ្នក​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ។

    នៅក្នុង​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះដែរ​ក៏មាន​មហាជន​ជាច្រើន​ចូលរួម ដើម្បី​យល់ដឹង​ពី​ប​ច្ចេ​វិទ្យា​ដ៏​ទំនើប និង​ដើរ​ឱ្យទាន់​សម័យកាល។ មហាជន​ទាំងអស់​អាចមក​ធ្វើ​ប្រើប្រាស់​សាកល្បង​ទូរស័ព្ទដៃ និង​សេវាកម្មផ្សេងៗ ដោយមាន​អ្នកជំនាញ​រង់ចាំ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​ប​ច្ចេ​វិទ្យា ដែល​ធ្វើឱ្យ​លោក​អ្នកមាន​ភាពងាយស្រួល​ជាមុន មិន​ថា​ពេល​ទៅ​ផ្សារ ការទូទាត់​សាច់ប្រាក់ផ្សេងៗ ហៅ​តាក់ស៊ី ការ​វេរ​ប្រាក់​តាម​ប្រព​ន្ធ័​អេឡិចត្រូនិកផ្សេងៗជាច្រើន​ទៀត។

    លើសពី​នេះដែរ លោកអ្នក​ក៏​អាចធ្វើ​ការទិញ​នូវ​គ្រឿង​បរិក្ខា​ទូរស័ព្ទដៃ​ជាច្រើន និង​មាន​អត្ថប្រយោជន៍​ខ្ពស់ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ថែម​ទៀតផង។ គួរ​រំឭក​ផងដែរ​ថា ក្រុមហ៊ុន​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរ​សព្ទ័​លើកដំបូង​នេះ​រួមមាន​ដូចជា៖ ក្រុមហ៊ុន Huawei, Metfone, Aceleda Bank, iOne, iCracked, Baseus, Konfulon, Oppo, Meizu, Aeon Wallet, PDA Pro, Grab, VIVO , Nojima និង Coolcase។

    គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍​តាំងពិព័រណ៍​ទូរស័ព្ទ​លើក​ទី1នេះ ក៏មាន​ការលក់​បញ្ចុះតម្លៃ​ពិសេស​ដោយ​បូករួម​ជាមួយនឹង​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​ក្រុមហ៊ុន​ចួ​ល​រួម​ខាងលើ និង​មានការ​ប្រគំ​តន្ត្រី​ពី​សំណាក់ តារាចម្រៀង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក នី​កូ​ល, ក្រុម​ចម្រៀង Original Song Small World Small Band, ការសំដែង​ក្បាច់​រាំ​ពី​ក្រុម OMG និង The Ninja Top និង​ការបង្ហាញ​ម៉ូដ​ផងដែរ។

    ការតាំងពិព័រណ៍​នេះ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប អី​ុ​អន ម៉​ល ភ្នំពេញ ជាន់​ផ្ទាល់​ដី នៅ​ទីតាំង Daylight Plaza និង Lively Plaza ក្នុងឱកាស​អបអរសាទ​រ​ខួប4ឆ្នាំ​របស់​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ រយៈពេល3ថ្ងៃ​ជាប់​គ្នា​គឺ​ពី​ថ្ងៃទី13 ដល់​ថ្ងៃទី15 ខែកក្កដា ឆ្នាំ2018នេះ​តទៅ៕

  • បទ​វិភាគ៖ ស៊ើប​ចេញពី​សាកសព​វិស្វករ​ក្រដាស​ស្លាប់​ក្រោម​បាត​បឹង 7ឆ្នាំ 7អាថ៌កំបាំង

    បទ​វិភាគ៖ ស៊ើប​ចេញពី​សាកសព​វិស្វករ​ក្រដាស​ស្លាប់​ក្រោម​បាត​បឹង 7ឆ្នាំ 7អាថ៌កំបាំង

    រកឃើញ​គ្រោងឆ្អឹង​របស់​បុរស​វិស្វករ​ក្រុមហ៊ុន​ក្រដាស​ល្បីឈ្មោះ​ដែល​ខាង​សាច់ញាតិ​បាន​ប្ដឹង​ប៉ូលិស​ថា បាត់​ខ្លួន​សូន្យឈឹង​ជាង 7ឆ្នាំ​នៅក្នុង​រថយន្ត​ដែល​លិច​នៅក្នុង​បាត​បឹង “ណង​ណា​ម​ខាវ” ដែលមាន​ជម្រៅ​ជាង 5ម៉ែត្រ នៅក្នុង​ខេត្ត​ចន្ទ​ប៊ុ​រី ដែល​ដំណាក់កាល​ដំបូង ប៉ូលិស​បាន​ប្រទះឃើញ​ដប​ថ្នាំ​សម្លាប់សត្វ​ល្អិត​នៅ​ក្នង​រថយន្ត រហូត​ធ្វើឱ្យ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​សន្និដ្ឋាន​អំពី​មូលហេតុ​នៃ​ការស្លាប់​នេះ​ថា ប្រហែល​បណ្ដាល​ពី​ការធ្វើ​អត្ថ​ឃាត។

    1 . បើកឡាន​ទម្លាក់​ចូលទៅក្នុង​បាត​បឹង​ដែលមាន​ទឹក​ជម្រៅ​ជាង 5ម៉ែត្រ។
    2 . រយៈពេល 7ឆ្នាំ​ទើប​មាន​មនុស្ស​ប្រទះឃើញ។
    3 . សភាព​សាកសព នៅសល់តែ​ឆ្អឹង។
    4 . ដំណាក់កាល​ដំបូង រកឃើញ​មាន​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​រថយន្ត។
    5 . មន្ត្រីប៉ូលិស​សន្និដ្ឋាន​ដំណាក់កាល​ដំបូង​ថា ជនរងគ្រោះ​ចេតនា​ធ្វើ​អត្ថ​ឃាត។

    តែ​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ…តើ​បំណែក​ឆ្អឹង​ដែល​នៅ​សេសសល់ រួមទាំង​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​ប្រទះឃើញ នឹង​នាំ​ឆ្ពោះទៅ​ការស្វែងរក​មូលហេតុ​នៃ​ការស្លាប់​ដែល​ពិតប្រាកដ​បានដែរ​ឬទេ?

    ថ្ងៃនេះ គេហទំព័រ ​ឡា​រ៉ែ​ន ​សូម​នាំយក​បទ​វិភាគ​របស់​អ្នកជំនាញការ​ថៃ​ខាង​ផ្នែក​ស៊ើបអង្កេត​តាមរយៈ​សាកសព​មក​វិភាគ​យ៉ាង​ស៊ីជម្រៅ​ថា តើ​អ្វី​គឺជា​រឿង​ដែល​គួរ​បកស្រាយ​ឱ្យបាន​ច្បាស់ មុននឹង​សរុប​បញ្ចប់​រឿងក្ដី​ដែល​បាន​ប្រើពេល​វេលា​តាមរក​យូរ​រហូតដល់​ទៅ 7ឆ្នាំ​ទម្រាំ​នឹង​រកឃើញ​សាកសព​បុរសរងគ្រោះ​ដែល​បាត់​ខ្លួន​សូន្យឈឹង​យ៉ាង​គ្មាន​ដំណឹង​នេះ!។

    យើង​នាំគ្នា​ទៅ​ដេញតាម​ដំណើររឿង និង​ហេតុការណ៍​ម្ដង​មួយជំហានៗតាម​ដែល​ប្រភពព័ត៌មាន​អ្នកជំនាញការ​ផ្នែក ស៊ើបអង្កេត​តាមរយៈ​សាកសព​ទាំងអស់គ្នា​ដូចតទៅ…។

    ចំណុច​ដំបូងៈ ការដែល​រថយន្ត​រប​ស់ជន​រងគ្រោះ​ធ្លាក់​ចូលទៅ​នៅក្នុង​បាត​បឹង​ដែលមាន​ទឹក​ជ្រៅ​បែប​នោះបាន ក្នុងអំឡុង​ពេលដែល​កើតហេតុថ្មីៗ កាលពី 7ឆ្នាំមុន​នោះ វា​ត្រូវតែមាន​នៅសល់​ស្នាម​កង់​រថយន្ត​បង្ហាញឱ្យឃើញខ្លះៗមិន​ខាន ជាពិសេស​បំផុត​សភាព​នៅ​កន្លែងកើតហេតុ​ជាដើម។ ក្រៅពីនេះ​រថយន្ត​ដែល​ធ្លាក់ចូល​ទៅក្នុង​ទឹកថ្មីៗ អំឡុងពេលដំបូងៗ វា​នឹង​បង្ហាញឡើង​នូវ​កំណកប្រេង​ម៉ាស៊ីន​ដែល​អណ្តែត​ឡើង​មកលើ​ផ្ទៃ​ទឹក ដែល​តាម​ដែល​បានដឹង​មក ចំណុចកើតហេតុ​នោះ​ស្ថិត​នៅក្បែរ​ស្ថាប័ន​រាជការ​មួយទៀត​ផង។

    សំណួរ​ដែល​សំខាន់​គឺ…តើ​វា​អត់​មាន​នរណាម្នាក់​សង្កេតឃើញ​សោះតែ​ម្ដង​ឬ?

    ខ្នាត​មនុស្ស​យើង​ដើរ​លុយ​វាលស្មៅ​ចូលទៅ វា​នៅមាន​បន្សល់​ស្នាម​ផ្លូវ​ដើរ​ដែល​អាច​សង្កេតឃើញ​បាន ចុះ​ករណីនេះ រថយន្ត​មួយគ្រឿង​ទាំងមូល?!? ហេតុ​អី​ក៏…។

    ក្រៅពីនេះ តើ​ជម្រៅ​ទឹក​នៅក្នុង​បឹង​នៅមាន​កម្ពស់​ស្មើ​រហូត ឬ​មានការ​ប្រែប្រួល​ដែរឬទេ ក្នុងអំឡុង​រយៈពេល 7ឆ្នាំកន្លងមក? តើ​វា​មិនមាន​អំឡុងពេល​ណាមួយ​សោះតែ​ម្ដង​ឬ ដែល​កម្ពស់​ទឹក​ក្នុង​បឹង​មិន​ស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​រហូត​សង្កេតឃើញ​រថយន្ត​ដែល​លិច​នោះ? ជាពិសេស​ក្នុង​រដូវក្ដៅ​ហួតហែង?!។

    ខណៈពេល​ជាមួយគ្នា តើ​វា​គួរ​ដែរឬទេ ដែល​ត្រូវតែមាន​ការធ្វើ​ត្រាប់​ហេតុការណ៍​នៃ​ថ្ងៃ​ដែល​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​បឹង​នោះ​សា​ឡើងវិញ ដើម្បី​ពិនិត្យមើល​ពី​ល្បឿន​របស់​រថយន្ត​ក្នុង​ថ្ងៃកើតហេតុ​នោះ​ថា តើ​វា​រត់​ចុះ​ទៅដោយ​ល្បឿន​ប៉ុន្មាន? ព្រោះ​ល្បឿន​របស់​រថយន្ត ជា​អ្វីដែល​អាច​បញ្ជាក់បាន​ថា តើ​វា​ជា​ឧប្បត្តិហេតុ​គ្រោះថ្នាក់ ឬ​ចេតនា​ធ្វើ​អត្ថ​ឃាត?

    ចំណុច​ទី2 : DNA ពី​ឆ្អឹង​ដែល​ប្រទះឃើញ​នៅក្នុង​រថយន្ត ដើម្បី​បញ្ជាក់​ពី​តួ​បុគ្គល។ សួរថា តើ​ត្រួតពិនិត្យបាន​ឬទេ? តាម​ទ្រឹស្ដី​គឺ ពិនិត្យ​បាន! តែ​ភាពលំបាក ឬ​ស្រួល វា​អាស្រ័យ​លើ​ភាព​រលួយ​ស្អុយ​របស់​ឆ្អឹង។ បើសិន​បណ្ដូល​ឆ្អឹង​ផ្នែក​ខាងក្នុង​នៅ​ល្អ ការពិនិត្យ​ DNA វា​នឹង​បង្ហាញឡើង។ នៅពេល​បាន​លទ្ធផល​ហើយ សឹម​ទៅ​តាមរក​លក្ខណៈ​បុគ្គល​មក​ប្រៀបធៀប​តាមរយៈ​មនុស្ស​ក្នុង​ក្រុមគ្រួសារ​ដើម្បី​អះអាងថា ពិតជា​អ្នកស្លាប់​នោះ​មែន!។

    ចំណុច​ទី3 : នៅពេល​មើលឃើញថា កញ្ចក់​រថយន្ត​បាន​បើកចំហ​ចោល សំណួរ​ដែល​គួរតែ​កើតមាន​តាម​មក​នោះ​គឺ តើ​វា​អាចទៅរួច​ដែរឬទេ​ថា កម្ទេច ឬ​បំណែក​របស់​សាកសព​មួយចំនួន វា​គួរតែ​អណ្ដែត​ឡើងមក​មុន​ហ្នឹង​ដែរឬទេ? ព្រោះ​សាកសព​ពេលដែល​វា​ស្អុយរលួយ​ពេញទំហឹង វា​នឹង​ហើម ហើយ​មាន​សម្ពាធ​រុញ​ឡើង​ខ្លាំង។

    ចំណុច​ទី4 : ឆ្អឹង​ដែល​នៅ​សេសសល់​នោះ តើ​មាន​ច្រើន​គ្រប់គ្រាន់​សម្រាប់​ត​ភ្ជាប់​ទៅដល់​មូលហេតុ​នៃ​ការស្លាប់​បាន​ឬទេ? ដូចជា បើ​ត្រូវ​បាញ់សម្លាប់ ត្រូវ​ចាក់​សម្លាប់ ស្លាកស្នាម​ដែល​ប្រទះឃើញ​នៅក្នុង​គ្រោងឆ្អឹង​នោះ វា​នឹង​បញ្ជាក់ប្រាប់​បាន តែ​បើសិនជា​ការស្លាប់​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើឱ្យ​បាក់ឆ្អឹង…ដូចជា ផឹកថ្នាំ​សម្លាប់​សត្វល្អិត​ធ្វើ​អត្ថ​ឃាត ត្រូវ​ច្របាច់ក ត្រូវ​រឹត​ក ឬ​ត្រូវ​ខ្សែភ្លើង​ឆក់-ល- បែបនេះ…ទើប​ឆ្អឹង​ដែល​ប្រទះឃើញ វា​មិនអាច​ផ្ដល់​ចម្លើយ​អំពី​មូលហេតុ​នៃ​ការស្លាប់​ដែល​ពិតប្រាកដ​បានឡើយ។

    ចំណុច​ទី5 : ការរកឃើញ​ដប​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​រថយន្ត​ដែល​កើតហេតុ ចំពោះ​ការយល់ឃើញ​ផ្ទាល់ខ្លួន វា​គ្រាន់តែ​ជា​ហេតុផល​បន្ទាប់បន្សំ​មួយ​ប៉ុណ្ណោះ ព្រោះ​វា​អាច​គ្រាន់តែ​ជា​វត្ថុ​មួយ​ដែល​ប្រទះឃើញ​នៅក្នុង​រថយន្ត​ទូទៅ តែ​បើសិនជា​សួរថា តើ​វា​ជា​ចំណុច​ដែល​ធ្វើឱ្យ​អាច​អះអាង​ពី​មូលហេតុ​នៃ​ការស្លាប់​បាន​ឬទេ​នោះ?  ជា​ផ្ទាល់ខ្លួន​យល់ឃើញថា ដូចជា​មិនអាច​ទេ!។

    នោះ​ដោយសារតែ…ការផឹក​ថ្នាំពុល​សម្លាប់​ខ្លួន វា​ស្លាប់​ដោយសារ​ថ្នាំពុល​បញ្ចេញ​ឥទ្ធិពល​ឆាប់រហ័ស ធ្វើឱ្យ​ប្រព័ន្ធ​បេះដូង​លែង​ធ្វើការ ថ្លើម​គាំង ប្រព័ន្ធ​ដង្ហើម​លែង​ធ្វើការ ដូច្នេះ​ការពិសោធ​ចំពោះ​រឿងនេះ ត្រូវតែ​ពិនិត្យមើល​អវយវៈ​ខាងក្នុង​ទាំងអស់នោះ តែ​ក្នុងករណីនេះ អវយវៈ​ដែល​អាច​បញ្ជាក់ប្រាប់​បាន​នោះ វា​លែងមាន​នៅសល់​អស់​ទៅហើយ!។

    ចំណុច​ទី6 : ឆ្អឹង​ដែល​ប្រទះឃើញ​ទាំងនោះ វា​លិច​នៅក្នុង​ទឹក​អស់​រយៈពេល​យូរ​មកហើយ បើ​អ្នកស្លាប់​នោះ​ផឹកថ្នាំ​សម្លាប់សត្វ​ល្អិត​មែន ថ្នាំ​សម្លាប់​សត្វល្អិត​នោះ វា​សាបរលាប​ទៅជា​មួយ​ទឹក​អស់ហើយ ប្រហែលជា​គ្មាន​នៅសល់​ប្រឡាក់ប្រឡូស​នៅក្នុង​ឆ្អឹង​ទៀត​យ៉ាងពិត​ប្រាកដ។

    វា​មិន​ដូច​ការ​ត្រូវគេ​លួច​ដាក់​ថ្នាំពុល​សម្លាប់ ដូចជា​ការឱ្យ​ផឹក ឬ​ហូប​សារធាតុ​លោហៈ​ធ្ងន់ ដូចជា​សារធាតុ​សម្លាប់សត្វ​កណ្ដុរ​ចូលទៅក្នុង​រយៈពេល​យូរ 5 ទៅ10ឆ្នាំ​នោះទេ បែប​នោះ​យើង​អាច​ពិនិត្យ​រកឃើញ​បាន ព្រោះ​វា​នឹង​ទៅ​ប្រមូល​សន្សំ​នៅតាម​ធ្មេញ ឬ​ឆ្អឹង​របស់​អ្នកស្លាប់។

    ចំណុច​សំខាន់​មួយទៀត​ដែល​ចង់​លើក​ជា​សំណួរ​ដែរនោះ​គឺ (ចំណុច​ទី7) នៅពេលដែល​បើសិនជា​ជនរងគ្រោះ​សម្រេចចិត្ត​ផឹកថ្នាំ​សម្លាប់ខ្លួន​ហើយ​នោះ ហេតុ​អី​ចាំបាច់​នៅ​ត្រូវ​បើកឡាន​ទម្លាក់​ចូលទៅក្នុង​ទឹក​ទៀត​ធ្វើ​អី…?!

    ស្ដាប់​សំណួរ​នេះហើយ ចង់​និយាយថា ត្រឹមតែ​ផឹកថ្នាំ​ពុល​នោះ វា​ស្លាប់​បាត់ទៅហើយ ចាំបាច់​ទៅ​បើកឡាន​ទម្លាក់​ចូល​ទឹក​ធ្វើ​អី​ទៀត ដូច្នេះ​វា​ដូចជា​មិនសូវមាន​ហេតុ​មាន​ផល​ត្រឹមត្រូវ​ប៉ុន្មាន​សោះ?!

    ដូច្នេះ តើ​វា​នឹងមាន​ភាព​អាចទៅរួច​ឬទេ​ដែលថា ការដែល​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​បែប​នោះ វា​អាច​កើតឡើង​ព្រោះតែ​កើត​ឧប្បត្តិហេតុ​អ្វីមួយ ឬ​អាចមាន​អ្នកណា​ដែល​មិនមែនជា​អ្នកស្លាប់​នោះ ធ្វើឱ្យ​រថយន្ត​ធ្លាក់ចូល​ទៅក្នុង​ទឹក​ឬ​យ៉ាងណា?!

    នេះ​នៅ​មិនទាន់​រាប់…ពី​រឿង​ដែល​គួរឱ្យ​ចម្លែក​ចិត្ត​មួយ​ប្រការ​ទៀត​គឺ…អូ​ខេ! នៅពេល​បើសិន​ជាមាន​ចេតនា​ចង់​បើកឡាន​ទម្លាក់​ចូលទៅក្នុង​ទឹក​បឹង​ដើម្បី​សម្លាប់ខ្លួន​ហើយ​នោះ តើ​ចាំបាច់​បើក​កញ្ចក់​ឡាន​ចោល​ធ្វើ​អី?!

    ហេតុ​អី​បានជា​អ្នកស្លាប់​នោះ​គិត​អ្វីដែល​វា​ស្មគ​ស្មាញ​ដល់​ថ្នាក់​ហ្នឹង?  និយាយ​មែនទែនទៅ បើសិន​អ្នកស្លាប់​នោះ​គិតថា​ចង់​ធ្វើ​អត្ថ​ឃាត​ហើយ​នោះ ជំនួស​ឱ្យ​ការ​ប្រុង​ផឹកថ្នាំ​សម្លាប់​សត្វល្អិត ហើយ​បើកឡាន​បោះពួយ​ទម្លាក់​ចូល​ទឹក មកជា​លោតទឹក​សម្លាប់ខ្លួន​វិញ វា​មិន​ងាយស្រួល​ជាង និង​មិន​ស្មុគស្មាញ​ច្រើន​ផង​ទេ​ឬ?

    ដូច្នេះ​តើ​នេះ វា​ជា​អាថ៌កំបាំង​លើ​អាថ៌កំបាំង​ដែរឬទេ? និង​ដូច្នេះ ទោះជា​ធ្វើ​អត្ថ​ឃាត អំពើ​ឃាតកម្ម ឬ​ឧប្បត្តិហេតុ​ក្ដី ក៏​មិនគួរ​ប្រញាប់​សរុប​បញ្ចប់​រឿងក្ដី​លឿន​ពេក​នោះទេ…៕

                                                                                                   ប្រែ​សម្រួល​ដោយ​ ទិ​ទី​តំ​តា​តូ

  • អង់គ្លេស សម្លឹង​រក​ការបញ្ចប់ World Cup ទាំង​ភាព​រីករាយ ពេល​ប៉ះ បែលហ្ស៊ិក ថ្ងៃ​សៅរ៍

    អង់គ្លេស សម្លឹង​រក​ការបញ្ចប់ World Cup ទាំង​ភាព​រីករាយ ពេល​ប៉ះ បែលហ្ស៊ិក ថ្ងៃ​សៅរ៍

    លោក Gareth Southgate អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​ទទួលស្គាល់ថា ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ី​ក នឹង​ផ្តល់នូវ​ឱកាស​ក្នុង​ការបញ្ចប់​ក្នុង​យុទ្ធនាការ​នេះ ដោយ​ជ័យជម្នះ​បើទោះបី ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ3 ក្នុង World Cup គឺជា​ការប្រកួត​មួយ​ដែល​មិនមាន​ក្រុម​ណា​ចង់​លេង​ក៏ដោយ។

    ការរង​បរាជ័យ​យ៉ាង​ខកចិត្ត​ក្នុង​លទ្ធផល 2-1 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ក្រោយពី​នាទី​បន្ថែម 15នាទី 2ដង បាន​រារាំង​មិន​ឲ្យ​អង់គ្លេស ធ្វើដំណើរ​ទៅ​ប្រជែង​ដណ្តើមពាន World Cup ជា​លើក​ទី2 ដោយ​ត្រូវធ្វើ​ការប្រកួត មួយ​នឹង​ក្រុម​បែលហ្ស៊ិក ដើម្បី​ដណ្តើម​លេខ3 ជំនួស​វិញ។

    ក្រុម​បែលហ្ស៊ិក​របស់លោក Roberto Martinez ដែល​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​បារាំង 1-0 ក្នុង​វគ្គ4 ក្រុម​ចុងក្រោយ​នោះ បានបញ្ចប់​ដោយ​ឈរ​លេខ1 ក្នុង​ពូ​ល G ពីលើ​ក្រុម​អង់គ្លេស ក្រោយពី​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Adnan Januzaj បាន​កាត់សេចក្តី ក្នុងការ​ប្រកួត​នៅ​ទីក្រុង Kaliningrad។

    ក្នុងការ​ប្រកួត​នោះ គ្រូបង្វឹក​ទាំង2 បាន​ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​របស់លោក ហើយ​ការផ្លាស់ប្តូរ​ដូចគ្នានេះ អាច​នឹង​ធ្វើឡើង​ម្តងទៀត​ក្នុង​ទីក្រុង Saint Petersburg ស្របពេល​កីឡាករ​បម្រុង​ជាច្រើន​អាច​នឹង​ចូល​លេង​ក្នុង​ជម្រើស​ដំបូង។

    លោក Southgate ដែល​ក្រុម​របស់លោក​បានទទួល​ការកោតសរសើរ​ចំពោះ​ការ​សាមគ្គីភាព​របស់​ពួកគេ​ក្នុងនាម​ជា​ប្រទេសមួយ​នោះ បាន​ឲ្យ​ដឹងថា៖ «រឿង​ដ៏​ស្មោះត្រង់​បំផុត​នោះ​គឺថា វា​មិនមែនជា​ការប្រកួត​មួយ​ដែល​ក្រុម​ណាមួយ​ចង់​លេង​ឡើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 9យប់៕

    ប្រភពពី៖ Sport24

  • ក្រូ​អាស៊ី ហ្វឹកហាត់​ត្រៀម​ដើម្បី​ជួប​បារាំង ក្នុង World Cup វគ្គ​ផ្តាច់ព្រ័ត្រ

    ក្រូ​អាស៊ី ហ្វឹកហាត់​ត្រៀម​ដើម្បី​ជួប​បារាំង ក្នុង World Cup វគ្គ​ផ្តាច់ព្រ័ត្រ

    កីឡាករ​ដែល​កំពុងតែ​អស់កម្លាំង​របស់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី កំពុងតែ​ផ្តោតលើ​ការប្រកួត World Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង នៅ​ថ្ងៃអាទិត្យ​នេះ ខណៈដែល​ក្រុម​ជម្រើសជាតិ​អង់គ្លេស បានបង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ឱកាស​ក្នុងការ​ប្ច​ប់​ការឈឺចាប់​ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍។

    ក្រុម​របស់​តារា​ឆ្នើម Luka Modric ត្រូវ​លេង​នៅ​នាទី​បន្ថែម១៥នាទី២ដង ក្នុងការ​ប្រកួត​ជា​លើក​ទីជាប់ៗគ​ញ​នា នៅ​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ បាន​ប្រើប្រាស់​ថាមពល​ជាច្រើន​ក្នុងការ​ផ្តួល​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្នុង​លទ្ធផល ២-១។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បច្ចុប្បន្ន បាន​លេង​ការប្រកួត​ស្មើនឹង១ប្រកួត​ពេញ​ច្រើនជាង​ក្រុម​ជម្រើសជាតិ​បារាំង​របស់លោក Didier Deschamps នៅ​មុនពេល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង​រដ្ឋធានី​របស់​រុស្ស៊ី ប៉ុន្តែ ត្រូវតែ​ពង្រឹងកម្លាំង​របស់ខ្លួន​ដើម្បី​ដណ្តើមយក​ជ័យជម្នះ។

    ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អង់គ្លេស របស់លោក Gareth Southgate ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​បំបែក​កំណត់ត្រា​របស់​វីរបុរស​របស់ខ្លួន​កាលពី​ឆ្នាំ១៩៩៨ ដែល​នៅពេលនោះ​ពួកគេ​បាន​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងប្រទេស​បារាំង ក្នុងការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី១របស់​ពួកគេ ក្នុងនាម​ជា​ប្រទេស​ឯករាជ្យ។

    ជ័យជម្នះ​នេះ បាន​បង្កើត​ឲ្យ​មាន​ការអបអរ​យ៉ាងខ្លាំង​ក្លា​ក្នុងប្រទេស​ក្រូ​អាស៊ី ខណៈដែល​អ្នកគាំទ្រ​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដង​វិថី​នានា ដោយ​ច្រៀង ដុត​កាំជ្រួច និង​គ្រវីទង់ជាតិ​ចុះឡើង។ ជាមួយគ្នានេះ លោក Zlatko Dalic គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​បញ្ជាក់ថា៖ «ពួកគេ​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ»៕

    ប្រភពពី៖ News Strait Times

  • ម៉ាស៊ីន​បោកគក់​ទ្វារ​ពីមុខ របស់ LG  បំពាក់​បច្ចេកវិទ្យា 6 Motions & Direct Drive  បោកគក់​សម្លៀកបំពាក់​របស់​អ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ

    ម៉ាស៊ីន​បោកគក់​ទ្វារ​ពីមុខ របស់ LG  បំពាក់​បច្ចេកវិទ្យា 6 Motions & Direct Drive  បោកគក់​សម្លៀកបំពាក់​របស់​អ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ

    ថែរក្សា​សំលៀកបំពាក់​របស់​អ្នក​ជាមួយ​ការបោក​គក់ ចលនា (6 Motions)

    បច្ចេកវិទ្យា​បោកគក់ 6 ចលនា (6 Motions) រចនា​ឡើង​ដើម្បី​ផ្តល់ជូន​នូវ​ការ​បោកគក់​ផ្សេងគ្នា​ដើម្បីឱ្យ​សាក​សម​នឹង​សំលៀកបំពាក់​របស់​អ្នក។ ម៉ាស៊ីន​បោកគក់ 6 ចលនា របស់ LG អាចធ្វើ​ការបោក​គក់​បាន​ច្រើនយ៉ាង ឬ ការរួមបញ្ចូល​នៃ​ចលនាខុសៗគ្នា​អាស្រ័យ​លើ​កម្មវិធី​បោកគក់​ដែល​យើង​បានជ្រើសរើស។

    លទ្ធផល​គឺ​អស្ចារ្យ! ជាមួយនឹង​វិធី​ចំនួន​ប្រាំមួយ​ដើម្បី​បោក​សម្អាត ម៉ាស៊ីន​បោកគក់ ៦ ចលនា​របស់​ក្រុមហ៊ុន LG អនុញ្ញាតឱ្យ​អ្នក​ជ្រើសរើស​ចលនា​ណាមួយ​ដែល​សមស្រប​សម្រាប់​សម្លៀក​បំពាក់​របស់​អ្នក:

    ចលនា​ទាំង ៦ នោះ​មានដូចជា:


    Tumble
    : ចលនា​នេះ​ជា​ស្តង់ដារ​បស់​ម៉ាស៊ីន​បោកគក់។

    Scrub: ក្នុង​ចលនា​នេះ​ការបោក​គក់​មាន​កម្លាំង​ខ្លាំង​ហើយ​បាញ់​ទឹក​អោយ​ម្សៅ​សាប៊ូ​រលាយ បាន​យ៉ាង​ល្អ​ហើយ​និង​លឿន​ផងដែរ។

    Rolling : ចលនា​នេះ​ធ្វើការ​បោកគក់​បាន​យ៉ាង​ស្ងាត់​ល្អ សំលៀកបំពាក់​រមៀល​ពី​ខាងក្រោម​ទឹក ហើយ​វា​កកិត​ជាមួយ​ផ្ទៃ​ធុង​ខាងក្នុង​យ៉ាងថ្នម។

    Swing : ចលនា​នេះ គឺ​ធ្វើការ​បោកគក់​ខាងក្រោម​ផ្ទៃ​ទឹក​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​វា​ថែរក្សា​ប្រភេទ ក្រណាត់​ដែល​ងាយ​និង​ខូច​ដូចជា​រោមជៀម និង សូត្រ​បាន​យ៉ាង​ល្អ។ ដូចដែល​យើង​បោកគក់ សំលៀកបំពាក់​ដោយ​ដៃ​ដែរ​វា​ការពារ​សាច់​ក្រណាត់​មិនអោយ​ខូច​ឡើយ។

    Filtration: ចលនា​នេះ​ធ្វើ​ការបាញ់​ទឹកបាន​ល្អឥតខ្ចោះ​ដើម្បី​បន្សើម​សំលៀកបំពាក់។ នៅក្នុង ចលនា​នេះ​ម្សៅ​សាប៊ូ​អាច​រលាយ​ចូលទៅក្នុង​សាច់​ក្រណាត់ភ្លាមៗហើយ​ងាយស្រួល​ក្នុងការ​សំអាត​ស្នាម​ប្រឡាក់​និង​កាកសំណល់​ផងដែរ។

    Stepping : ចលនា​នេះ​គឺ​រក្សា​ក្រណាត់​មិនអោយ​រួញ គឺ​វា​រុញ​សំលៀកបំពាក់​ទៅ​ផ្នែក​ខាងលើ នៃ​ធុង​ម៉ា​សុ​ី​ន​បោក​និង​ទំលាក់​ចុះមក​ក្រោម​វិញ​ចលនា​នេះ​គឺ​ងាយស្រួល​ក្នុងការ​កំចាត់​ស្នាម​ប្រឡាក់​និង​មិនមាន​ស្នាម​ជ្រួញ​លើ​សំលៀកបំពាក់​ឡើយ។

     

    បច្ចេកវិទ្យា Direct Drive

    ដោយសារតែ​ការលុបបំបាត់​ខ្សែ​ពាន, និង​ជំនួស​មកវិញ​នូវ​បច្ចេកវិទ្យា Direct Drive ដើម្បី​បង្កើន​ប្រសិទ្ធិភាព​កំលាំង​ម៉ូ​ទ័​រ – ដូច្នេះ​វា​កាត់បន្ថយ​នូវ​ការប្រើប្រាស់​អគ្គីសនី – ហើយ​ការប្រើប្រាស់​បាន​រយះពេល​យូរ​មិន​ងាយ​ខូច។

    យើង​មាន​ទំនុកចិត្ត​លើ​វា​ខ្លាំងណាស់​ដោយសារតែ​វា​មាន​ការធានា​រយៈពេល 10 ឆ្នាំ​លើ​ម៉ូ​ទ័​រ និង​គ្រឿងបន្លាស់​ទាំងអស់​របស់​វា​សុទ្ធ​តែមាន​ស្តង់ដារ – គ្មាន​ផ្នែក​ណាមួយ​ដែល​មិនមាន​ស្តង់ដារ​ឡើយ។ ហើយ​វា​មាន​ប្រព័ន្ធ​ងាយស្រួល​ជួយ​ធ្វើអោយ​ការបោក​គក់​មាន​សំលេង​ស្ងាត់​ល្អ។

    មុខងារ​ស្ទី​ម​ថែរក្សា​ស្បែក​ទារក​កំចាត់​មេរោគ​និង​ក្លិន​មិនល្អ

    បច្ចេកវិទ្យា​ស្ទី​ម​ដើម្បី​កំចាត់​មេរោគ​និង​ថែរក្សា​ស្បែក​ទារក​ផ្តល់នូវ​ការសម្អាត​សំលៀកបំពាក់​បាន​យ៉ាង​ល្អ។ មុខងារ​ស្ទី​ម​កំចាត់​មេរោគ​និង​ថែទាំ​ស្បែក​ទារក​ត្រូវ​បានទទួល​នូវ​ពានរង្វាន់ British Allergy Foundation ដែល​មានន័យថា​សម្លៀក​បំពាក់​របស់​អ្នក​ស្រស់ស្អាត​និង​ទន់ល្មើយ​រៀងរហូត។

    សន្សំសំចៃ​ពេលវេលា​និង​ស៊ី​ភ្លើង​តិច

    មុខងារ TurboWash កាត់បន្ថយ​ពេលវេលា​បោគគក់​ធម្មតា​រហូតដល់ 59 នាទី​ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​និង​ភ្លើង​តិច។ វា​បាញ់​ទឹក​ទៅលើ​ក្រណាត់​ក្នុង​រយៈពេល​ប្រហែល 120 វិនាទី​ដែល​ធ្វើអោយ​ការលាង​ទឹក​សម្អាត​ស្អាត​មាន​ប្រសិទ្ធិភាព​ជាង​មុន ។

    មុខងារ Add items

    ប៊ូ​តុង ” Pause  & Add items ” អនុញ្ញាតិ​ឱ្យ​អ្នក​បន្ថែម​សំលៀកបំពាក់​ទៅក្នុង​ម៉ា​សុ​ី​ន​បោក​ដោយ​មិនចាំបាច់​រង់ចាំ​រហូតដល់​ការ​បោកគក់​បញ្ចប់។ គ្រាន់តែ​ចុច​ប៊ូ​តុង ‘ Pause’ ហើយ​រង់ចាំ​ការបោក​គក់​ឈប់, ទ្វារ​នឹង​បើក * ក្នុង​រយៈពេល​ប្រហែល 3 វិនាទី​តែប៉ុណ្ណោះ ** បន្ទាប់មក​បន្ថែម​សំលៀកបំពាក់​របស់​អ្នក, ចាប់ពី​ស្រោមជើងតូចៗទៅ​អាវធំ។ មិនបាច់​បារ​ម្មណ៍​ពី​ការ​ភ្លេចរបស់​ដែល​ត្រូវ​បោក។

    ម៉ាស៊ីន​បោក​មាន​ច្រើន​ចលនា​ដើម្បី​បោកគក់​បាន​យ៉ាង​ល្អឥតខ្ចោះ

    បច្ចេកវិទ្យា 6 ចលនា Direct Drive ធ្វើអោយ​ធុង​ម៉ា​សុ​ី​ន​បោក​មាន​ចលនា​ក្នុងទិសដៅ​ជាច្រើន​និង​ការថែរក្សា​សាច់​ក្រណាត់ បាន​យ៉ាង​ល្អ​ត្រឹម​ត្រូ​វា និង​ទទួលបាន​នូវ​សំលៀកបំពាក់​យ៉ាង​ស្អាត​ក្រៃលែង។

    ចលនា​ទាំ់ង ៦ នោះ​មានដូចជា- Tumble , Scrub , Rolling, Swing, Filtration និង Stepping

    អាយុកាល​ប្រើប្រាស់​យូរ រំ​ញ័រ​តិច និង សំលេង​ស្ងាត់​ល្អ

    បច្ចេកវិទ្យា Inverter និង Direct Drive ម៉ូ​ទ័​រ​ដែល​ធ្វើអោយ​ម៉ា​សុ​ី​ន​បោកគក់​របស់​យើង​គឺមាន​ទំនុកចិត្ត​ខ្ពស់​និង​សំលេង​ស្ងាត់​ល្អ។ និង​ផ្តល់ជូន​នូវ​ដំណើរការ​ប្រើប្រាស់​យូរអង្វែង​ម៉ាស៊ីន​របស់​យើង​បានមក​ជាមួយ​ការធានា​ស្តង់ដារ​រយៈពេល 10 ឆ្នាំ​លើ​ម៉ូ​ទ័​រ។

    បច្ចេកវិទ្យា Smart ThinQTm ភ្ចា​ប់​ជាមួយ​ប្រព័ន្ធ Wifi

    បច្ចេកវិទ្យា Smart ThinQ ™ ជាមួយ​ប្រព័ន្ធ Wi -Fi ធ្វើឱ្យ​ការបោក​គក់​កាន់តែ​ងាយស្រួល។ ការបញ្ជា​ពី​ចំងាយ ជួយ​អោយ​អ្នក​អាចធ្វើ​ការបោក​គក់​បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង។ Smart Diagnosis ™ ជួយ​អ្នកដោះស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់រហ័ស​ស្ទើរតែ​គ្រប់​បញ្ហា​ទាំងអស់​មុនពេល​វា​ក្លាយជា​បញ្ហា​កាន់តែ​ធំ៕

  • ស្ត្រី​អតីត​សង្សារ​វិស្វករ​រោងចក្រ​ក្រដាស ​Double A ទ្រហោយំ​ហ៊ូ ពេល​ដឹងថា សង្សារ​ធ្វើ​អត្ថ​ឃាត

    ស្ត្រី​អតីត​សង្សារ​វិស្វករ​រោងចក្រ​ក្រដាស ​Double A ទ្រហោយំ​ហ៊ូ ពេល​ដឹងថា សង្សារ​ធ្វើ​អត្ថ​ឃាត

    ក្លាយជា​រឿង​ដែល​ប្រជាពលរដ្ឋ​ថៃ​កំពុង​ចាប់អារម្មណ៍​ខ្លាំង​បំផុត ករណី​លោក រឿងឫទ្ធិ ជិត​ថូ ឈ្មោះ​ក្រៅ​ថា កុប វិស្វករ​រោងចក្រ​ក្រដាស​ល្បីឈ្មោះ​ដែល​នៅសុខៗស្រាប់តែ​បាត់​ខ្លួន​សូន្យឈឹង​យ៉ាង​អាថ៌កំបាំង និង​មករក​ឃើញ​ម្ដងទៀត​ក្រោយពី​ពេលវេលា​កន្លងផុតទៅ 7ឆ្នាំ​នៅក្នុង​បាត​បឹង​មួយ​ក្នុង​ខេត្ត​ចន្ទ​ប៊ុ​រី​ដែលមាន​ជម្រៅ​ជិត 6ម៉ែត្រ ទំហំ​ធំ​ដល់​ទៅ​ជាង 10ហិកតា ដូចដែល ឡា​រ៉ែ​ន​ បាន​ជម្រាបជូន​កាលពី​ម្សិលមិញ​ម្ដង​រួចមកហើយ។

    យ៉ាងណាក៏ដោយ សម្រាប់​ព័ត៌មានថ្មីៗដែល ឡា​រ៉ែ​ន ​ទើប​ទទួលបាន​គឺមាន​ដូចតទៅ៖

    លោក​វរសេនីយទោ ពី​ទិ ផានិត អធិការ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មឿង ខេត្ត​ចន្ទ​ប៊ុ​រី បាន​បង្ហើប​ឱ្យដឹងថា ពេលនេះ​យើង​បាន​ទាក់ទង​ទៅខាង​សាច់ញាតិ​របស់​ជនរ​គ្រោះ​ដែល​នៅឯ​ខេត្ត​ខន​គែន​នោះ​ហើយ និង​ថែមទាំង​បាន​ទាក់ទង​ទៅ​អតីត​គូសង្សារ​របស់​ជនរងគ្រោះ​ទៀតផង ជាបឋម យើង​បានដឹងថា នាង​ជា​សាស្ត្រាចារ្យ បង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ចន្ទ​ប៊ុ​រី​នេះឯង។

    «ទាំងពីរ​នាក់​ជា​គូស្នេហ៍​នឹង​គ្នា​តាំងពី​ពួកគេ​នៅ​រៀន​ឯ​វិទ្យាល័យ​ក្នុង​ខេត្ត​ខន​គែន​ជាមួយគ្នា​ម្ល៉េះ លុះ​ពួកគេ​ទាំងពីរ​រៀន​ចប់ ខាង​ស្រី​ក៏បាន​ទៅ​រៀន​បន្ត​យក​បរិ​ញ្ញា​ទោ រហូតមក​បានការ​ងា​រ​ធ្វើ​នៅក្នុង​មហាវិទ្យាល័យ​មួយ​ក្នុង​ខេត្ត ចន្ទ​ប៊ុ​រី ចំណែក​ខាង​ប្រុស​ក៏បាន​ធ្វើការ​នៅឯ​ក្រុមហ៊ុន​ក្រដាស​នៅឯ​ខេត្ត ប្រា​ជីន​ប៊ុ​រី ធ្វើឱ្យ​អ្នក​ទាំងពីរ​មាន​ពេល​ជួបគ្នា​មួយខែ​បានតែ​ម្ដង​ប៉ុណ្ណោះ»

    រហូតមកដល់​ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2010 ជនរងគ្រោះ​បាន​មករក​គូស្នេហ៍​នៅ​ខេត្ត​ចន្ទ​ប៊ុ​រី វេលា​ម៉ោង​ប្រមាណ​ជា 3រសៀល តែ​គូស្នេហ៍​កំពុង​ជាប់​បង្រៀន​សិស្ស ក៏បាន​ចុះមក​ជជែក​គ្នា ដោយ​ខាង​ប្រុស​បាន​ប្រាប់ថា គេ​កំពុង​ពិបាកចិត្ត​ក្នុង​រឿង​ការងារ​ខ្លាំងណាស់ ដោយមាន​បញ្ហា​ជាមួយ​អ្នកធ្វើការ​ជាមួយគ្នា និង​ចង់​ឈប់​ធ្វើការ។ គូស្នេហ៍​ក៏​ផ្ដល់​កម្លាំងចិត្ត និង​ចង់ឱ្យ​តស៊ូ​បន្តិចទៀត។ បន្ទាប់ពីនោះ​គូស្នេហ៍​ក៏​ឱ្យ​កូនសោ​បន្ទប់​ខុន​ដូ​របស់ខ្លួន​ទៅ​សង្សារ​ដើម្បី​ឱ្យទៅ​សម្រាក​នៅ​បន្ទប់​របស់ខ្លួន​សិន។

    បន្ទាប់ពីនោះ នៅ​ម៉ោង​ប្រមាណ​ជា 8យប់ គូស្នេហ៍​ចប់​ពី​ការងារ និង​បាន​ត្រឡប់មក​បន្ទប់​របស់​ខ្លួន តែ​មិនបាន​ជួប​គូសង្សារ​ទេ ឃើញតែ​ទូរស័ព្ទដៃ​របស់គេ​ប៉ុណ្ណោះ ទើប​គិតថា ប្រហែលជា​ទៅ​អង្គុយ​ញ៉ាំ​ស្រា​នៅក្នុង​ហាង​ណាមួយ​ហើយ។ លុះ​រង់ចាំ​រហូត​ដល់ក​ណ្ដា​ល​អធ្រាត្រ​ហើយ​នៅតែ​មិនឃើញ​មក ក៏បាន​ចុច​ទូរស័ព្ទ​របស់​គូសង្សារ​រកមើល​លេខ​ដែល​គេ​បាន​ទាក់ទង និង​បាន​ទូរស័ព្ទ​ទៅរក​អ្នក​ដែល​សង្សារ​បាន​ទូរស័ព្ទ​ទៅរក​ក្រោយ​គេ​បំផុត តែ​ក៏​មិនបាន​ទទួលដំណឹង​អ្វី​ដែរ ទើប​ទូរស័ព្ទ​ប្រាប់​រឿងនេះ​ទៅ​សាច់ញាតិ​របស់​សង្សារ និង​បាន​ប្ដឹង​ប៉ូលិស​អំពី​ការបាត់​ខ្លួន​គូសង្សារ​នេះ​ផងដែរ។

    លោកស្នងការ​រង​បាន​រៀបរាប់​ទៀតថា រហូតមកដល់​ថ្ងៃ​ម្សិលមិញ មាន​អ្នក​កីឡាហែលទឹក​ម្នាក់​បាន​ប្រទះឃើញ​រថយន្ត​នោះ​លិច​នៅក្នុង​ទឹក​បឹង ហើយ​បាន​ប្ដឹង​មក​ខាង​ប៉ូលិស ទើបបាន​ជួបនឹង​រឿងហេតុ​ដូច​កាលពី​ម្សិលមិញ។ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ស្រាវជ្រាវ​តាម​ស្លាក​លេខ​រថយន្ត​នោះ​រួចហើយ​ទើបបាន​ដឹងថា រថយន្ត​នេះ​ជា​របស់​គូស្នេហ៍ (ខាង​ស្រី) របស់​ជនរងគ្រោះ។

    «នៅក្នុង​ឡាន​មាន​កូនសោ​ដោត​ជាប់​នៅ​កន្លែង​កុងតាក់​បញ្ឆេះ ឃើញ​មាន​ថ្នាំ​សម្លាប់​សត្វល្អិត​មួយ​ដប​នៅក្នុង​ឡាន ចង្កឹះ​លេខ​ស្ថិតក្នុង​ទីតាំង​លេខ​D ទើប​សន្និដ្ឋានថា ប្រហែលជា​ពិបាកចិត្ត​ខ្លាំងណាស់ ហើយ​ផឹកថ្នាំ​សម្លាប់សត្វ​ល្អិត​នោះ រួច​បើកឡាន​ទម្លាក់​ចូលទៅក្នុង​ទឹក​បឹង​ធ្វើ​អត្ថ​ឃាត​តែម្ដង ហើយ​យើង​សង្កេតឃើញថា កញ្ចក់​ខាង​អ្នកបើក​បាន​បើកចំហ ដូច្នេះ​សន្និដ្ឋានថា អាច​នឹង​ចត​នៅ​មាត់បឹង​មួយស្របក់ ដើម្បី​សម្រេចចិត្ត​សិន​ក៏​អាច​ថា​បានដែរ»

    រថយន្ត​របស់​ខាង​ស្រី​នេះ គឺ​ខាង​ប្រុស​បានមក​ខ្ចី​កាលពី​ពេលមុន​ហ្នឹង​ដើម្បី​បើក​ទៅធ្វើ​ការ​នៅឯ​ខេត្ត ប្រា​ជីន​ប៊ុ​រី ឯ​ថ្នាំ​សម្លាប់​សត្វល្អិត ខាង​ស្រី​បាន​អះអាងថា ខ្លួន​មិនដែល​ធ្លាប់​ទិញ​មក​ប្រើ​ទេ។

    បន្ទាប់ពី​នាង​បានដឹង​ដំណឹង​នេះ​កាលពី​ម្សិលមិញ នាង​បាន​ស្រែក​ទ្រហោយំ​ហ៊ូ​ឡើង​តែម្ដង។ នាង​បាន​រៀប​រាប់ទាំង​ខ្សឹកខ្សួល អណ្ដឺតអណ្ដក់​ថា នាង​គិតថា​ដែល​គូស្នេហ៍​ធ្វើ​អត្ថ​ឃាត​បែបនេះ គឺ​ព្រោះតែ​គិតថា នាង​គ្មាន​ពេលវេលា​សម្រាប់​គេ នាង​គិតថា ខ្លួនឯង​គឺជា​ដើម​ហេតុដែល​ធ្វើឱ្យ​គូសង្សារ​តូចចិត្ត​រហូតដល់​ថ្នាក់​ធ្វើ​អត្ថ​ឃាត​បែបនេះ។ នាង​បាន​ខឹ​ត​ខំ​តាមរក​រូបគេ​រហូតមក​អស់​រយៈពេល ៤ឆ្នាំ តែ​ក៏​គ្មាន​បានទទួល​ដំណឹង​អ្វី​ទាំងអស់ រហូតដល់​មិនដឹងថា​នឹង​ទៅ​តាមរក​នៅទីណា​ទៀតឡើយ។ តែ​សម្រាប់​ដំណាក់កាល​ដំបូង​នេះ ខាង​ប៉ូលិស​សន្និដ្ឋានថា មូលហេតុ​អាច​បណ្ដាលមកពី​បញ្ហា​រឿង​ការងារ​របស់​ខាង​ប្រុស​ខ្លាំង​ជាង​រឿង​ផ្សេងទៀត។

    ឯ​មូល​ហេតុដែល​គ្មាន​អ្នកណា​ប្រទះឃើញ​នោះ គឺ​ព្រោះតែ​បឹង​នោះ​មាន​ជម្រៅ​ទឹក​ជ្រៅ​ខ្លាំងណាស់ ប្រមាណ​ជា 5 – 6 ម៉ែត្រ និង​ធំ​មែនទែន ហើយ​ថែមទាំង​មិនបាន​នៅក្បែរ​ផ្លូវថ្នល់​ទៀតផង ដូច្នេះហើយ​ទើប​មិនមាន​នរណា​ប្រទះឃើញ។

    បើ​មាន​ព័ត៌មាន​អ្វី​ថ្មី ក្រុមការងារ​គេហទំព័រ​ឡា​រ៉ែ​ន​នឹង​យកមក​ជម្រាបជូន​ជា​បន្ត៕

  • បាត់​ខ្លួន 7ឆ្នាំ វិស្វករ​ក្រុមហ៊ុន​ក្រដាស Double A ក្លាយជា​គ្រោងឆ្អឹង​នៅក្នុង​ឡាន​លិច​ទឹក

    បាត់​ខ្លួន 7ឆ្នាំ វិស្វករ​ក្រុមហ៊ុន​ក្រដាស Double A ក្លាយជា​គ្រោងឆ្អឹង​នៅក្នុង​ឡាន​លិច​ទឹក

    កីឡាករ​អត្ត​ព​លិ​កម្នា​ក់បាន​ទៅ​ហ្វឹកហាត់​ហែល​ទឹក​បន្ថែម​នៅក្នុង​បឹង​មួយ​នៅក្នុង​ខេត្ត ចន្ទ​ប៊ុ​រី ប្រទេស ថៃ ក៏​ស្រាប់តែ​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​លិច​នៅក្រោម​បាត​បឹង​នោះ ក៏​រត់​ទៅប្ដឹង​ប៉ូលិស​ឱ្យមក​ពិនិត្យមើល ហើយក៏​បានដឹងថា ជា​រថយន្ត​របស់​វិស្វករ​ម្នាក់​ដែល​ធ្លាប់មាន​ការប្រកាស​តាមរក​ពី​សំណាក់​បងប្អូន​ដោយបាន​បាត់​ខ្លួន​កាលពី 7ឆ្នាំមុន និង​បាន​បាត់​ខ្លួន​ក្រោយពី​ទៅ​ជួប​គូស្នេហ៍ ហើយ​នៅក្នុង​រថយន្ត​នោះ​មាន​គ្រោងឆ្អឹង​មនុស្ស ដែល​ប៉ូលីស​សន្និដ្ឋានថា អាចជា​ការធ្វើ​អត្ថ​ឃាត។

    ក្រុមមន្ត្រី​ប៉ូលិស​បាន​យក​រថយន្តស្ទូច​សណ្ដោង​ខ្នាតតូច​មួយ​ចូលមក​ស្ទូច​ស្រង់​អូស​សំណាក​រថយន្ត​ដែល​លិច​នៅក្រោម​ទឹក​នោះ​ឡើងមក គឺជា​រថយន្ត​ម៉ាក ហុងដា ស៊ី​ធី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ គ្រុង​ថេព 4327 ស្ថិតក្នុង​សភាព​មាន​ស្លែ​កាន់​ពេញ​ទាំងអស់ លិច​ក្នុង​បាត​ទឹក​បឹង​ជម្រៅ​ប្រមាណ​ជា 4ម៉ែត្រ ឆ្ងាយ​ពី​មាត់ច្រាំង​ប្រមាណ​ជា 20ម៉ែត្រ។

    ក្រុមប៉ូលិស​បាន​ខំព្យាយាម​ស្រង់​ឡើង​ប្រហែល​ជាជាង 1ម៉ោង​ទម្រាំ​ស្រង់ និង​អូស​រថយន្ត​នោះ​ឡើងមក​លើគោក​បាន។ នៅពេលដែល​នាំមក​ដល់​លើគោក​ហើយ ភ្លាមៗនោះ​ក្រុមប៉ូលិស​បាន​ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​ធ្លា​ក់នៅ​រាយប៉ាយ​លើ​ពូក​កៅអី​ខាង​អ្នកបើក និង​លើ​កម្រាល​ក្នុង​រថយន្ត។

    រថយន្ត​នោះ​ស្ថិតក្នុង​សភាព​ចំហ​កញ្ចក់​ខាង​អ្នកបើក ដោយមាន​កូនសោ​ដោត​ជាប់​នៅ​កន្លែង​បញ្ឆេះ​ក្នុង​ទីតាំង on ចំណែក​ចង្កឹះ​លេខ​ស្ថិតក្នុង​ទីតាំង D3។ នៅលើ​កម្រាល​ក្រោម​កៅអី​អ្នកបើក ឃើញ​មាន​ដប​ថ្នាំ​សម្លាប់សត្វ​ល្អិត​មួយ និង​មាន​ដប​ទឹក​សុទ្ធ​មួយ​នៅលើ​កៅអី​អ្នកបើក។

    ទូទាំង​ផ្ទៃ​រថយន្ត​មាន​កំណក​ស្លែ​កាន់​ពេញ​នោះ​ទាំងអស់ ក្រៅពីនោះ ក្រុមប៉ូលិស​នៅបាន​រកឃើញ​មាន​កាបូប​លុយ​មួយ​ស្ថិតនៅលើ​ពូក​កៅអី​ខាងក្រោយ ពិនិត្យមើល​ខាងក្នុង​កាបូប​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ លោក រឿងឫទ្ធិ ជិត​ថូ រស់នៅ​ខេត្ត ខន​គែន ដែល​ប៉ូលិស​សន្និដ្ឋានថា ជា​របស់​ជនរងគ្រោះ។

    ក្រុមមន្ត្រី​បាន​ពិនិត្យ​វត្ថុតាង​ទាំងអស់នោះ និង​គ្រោងឆ្អឹង ដោយ​រកឃើញថា បំណែក​ឆ្អឹងធំៗនៅសល់​សឹងតែ​គ្រប់​ទាំងអស់ និង​គ្មាន​ស្លាកស្នាម​នៃ​ការ​វាយ​ធ្វើបាប​ណាមួយ​ឡើយ។

    តម​ក មន្ត្រីប៉ូលិស​បានធ្វើការ​ពិនិត្យ​ស្លាក​លេខ​រថយន្ត និង​បានដឹងថា រថយន្ត​មួយគ្រឿង​នោះ​ត្រូវបាន​គេ​ប្រកាស​ស្វែងរក​ព្រមជាមួយ​មនុស្ស​ម្នាក់​ឈ្មោះ រឿងឫទ្ធិ ជិត​ថូ ឬ​ឈ្មោះ​ហៅ​ក្រៅ​ថា កុប កាលពី​ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2011 ឬ 7ឆ្នាំ​មកហើយ ដោយ​ឈ្មោះ រឿងឫទ្ធិ​នេះ​បាន​បាត់​ខ្លួន​ពេលធ្វើ​ដំណើរ​ទៅ​ជួប​គូស្នេហ៍​នៅឯ​ខេត្ត ចន្ទ​ប៊ុ​រី និង​តាម​ការស្រាវជ្រាវ​បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​គឺជា​វិស្វករ ធ្វើការ​នៅក្នុង​ក្រុមហ៊ុន ដាប់​ប៊​ល អេ ច្រើន​ឆ្នាំ​មកហើយ៕

  • ហេតុអ្វី​ត្រូវ​ប្រើប្រាស់​សេវា​ធនាគារ ជា​ប្រាក់រៀល?

    ហេតុអ្វី​ត្រូវ​ប្រើប្រាស់​សេវា​ធនាគារ ជា​ប្រាក់រៀល?

    ភ្នំពេញ៖ ផ្អែក​តាម​របាយការណ៍​ប្រចាំឆ្នាំ របស់​ធនាគារជាតិ នៃ​កម្ពុជា ក្នុង​ឆ្នាំ២០១៧ ក្នុង​ការចាក់​បញ្ចូល​ប្រាក់រៀល​ប្រមាណ ៣,៧ពាន់​លាន​រៀល តាមរយៈ​ការទិញ​ប្រាក់​ដុល្លារ​អាមេរិក ដែលមាន​តម្លៃ​សរុប ៩១៥លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង​ប្រមាណ ១១,៤% បើ​ធៀប​នឹង​ឆ្នាំ២០១៦។ ទំនុកចិត្ត​នៃ​ការប្រើប្រាស់​ប្រាក់រៀល ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល។  សម្រាប់​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ការប្រើប្រាស់​ប្រាក់រៀល គឺជា​ការចាំបាច់ ក្នុងការ​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ជាពិសេស​ផ្តល់​ផលចំណេញ​ដល់​អតិថិជន​ផ្ទាល់​តែម្តង។ ដោយមាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​ធនាគារជាតិ ធនាគារពាណិជ្ជ​នានា​បានចាប់ផ្តើម​ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ជា​ប្រាក់រៀល ជាមួយនឹង​អត្ថប្រយោជន៍​ល្អ​ជាង​ប្រាក់​ដុល្លារ ទៅតាម​តម្រូវការ​របស់​អតិថិជន។

    លោក ហុង ជៀប នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បាន​ឲ្យ​ដឹង​លម្អិត​ថា៖ «ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ ក្នុងប្រទេស​កម្ពុជា ធនាគារ CIMB មាន​មោទនភាព ក្នុងការ​រួមចំណែក​ដ​ល់​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល នៅក្នុង​គ្រឹះស្ថាន​ធនាគារ ដោយ​នាំយក​ផលិតផល​ធនាគារ​ជា​ប្រាក់រៀល​ដ៏​សម្បូរបែប ទាំង​ទៅលើ​ប្រភេទ​កម្ចី និង​ប្រាក់​បញ្ញើ ដល់​អតិថិជន។ ស្របតាម​ការលើកទឹកចិត្ត និង​បទ​ប្បញ្ញត្តិ​របស់​ធនាគា​រ​ជាតិ នៃ​កម្ពុជា យើង​នឹង​បង្កើន​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ អំពី​សារៈសំខាន់​និង​រួមចំណែក​នៃ​ការប្រើប្រាស់​ប្រាក់រៀល ទាំង​ក្នុង​វិស័យ​ធនាគារ និង​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ទាំងមូល​ផងដែរ»។

    ជាការ​ពិតណាស់ សម្រាប់​ប្រតិបត្តិការ​ធនាគារ​មួយចំនួន ដូចជា​ការទូទាត់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម និង​ការបង់ពន្ធ​ជា​ប្រាក់រៀល​ជាដើម អតិថិជន​អាច​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​បង្កើន​ចំណេញ​បាន​ច្រើន នៅពេលដែល​ពួកគេ​មាន​គណនី​ធនាគារ​ជា​ប្រាក់រៀល​ស្រាប់ ដោយ​កាត់បន្ថយ​នូវ​ហា​នី​ភ័យ ពី​អត្រា​ប្តូរប្រាក់។ ជាមួយគ្នានេះ សម្រាប់​ការដាក់​ផ្ញើ​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល អតិថិជន​ក៏​ទទួលបាន​អត្រា​ការប្រាក់​ល្អ​ជាង​ប្រាក់​ដុល្លារ​អាមេរិក​ផងដែរ។ ឧទាហរណ៍ សម្រាប់​គណនី​បញ្ញើ​ប្រាក់រៀល​មាន​កាលកំណត់ ធនាគារ CIMB ផ្តល់ជូន​អិ​តិ​ថិ​ជន នូវ​អត្រា​ការប្រាក់ រហូតដល់ ៦% ខណៈដែល​អត្រា​ការប្រាក់ ជា​ប្រាក់​ដុល្លារ​អាមេរិក ត្រឹមតែ ៤% ប៉ុណ្ណោះ។

    តាមរយៈ​ការជួយឧបត្ថម្ភ​ដ៏​ថ្លៃថ្លា ពី​សំណាក់​ធនាគារជាតិ នៃ​កម្ពុជា ប្រាក់រៀល​ត្រូវបាន​រំពឹងថា នឹង​មានការ​ចរាចរ​កើន​ឡើងជា​លំដាប់ ក្នុងប្រទេស​កម្ពុជា ដែល​ជំរុញ​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ។ ធនាគារជាតិ នៃ​កម្ពុជា នឹងមាន​លទ្ធភាព​កាន់តែច្រើន ក្នុងការ​គ្រប់គ្រង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព។ ហើយ​ប្រសិនបើ​ប្រាក់រៀល​ជា​រូបិយវត្ថុ​ចម្បង ការប្រើប្រាស់​ប្រាក់រៀល​តែមួយ​មុខ ក៏​នឹង​លើកកម្ពស់​កិត្យានុភាព និង​អធិបតេយ្យភាព​របស់​ប្រទេសជាតិ​យើង៕

  • លោក Dalic៖ ក្រូ​អាស៊ី ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ប៉ះ​បារាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

    លោក Dalic៖ ក្រូ​អាស៊ី ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ប៉ះ​បារាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup

    លោក Zlatko Dalic គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី កំពុងតែ​ពោរពេញ​ទៅដោយ​ការ​ជឿជាក់ថា ការ​អស់កម្លាំង​នឹងមិន​ក្លាយជា​បញ្ហា​ធំ​ឡើយ​សម្រាប់​ក្រុម​របស់លោក នៅពេលដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ផ្តាច់ព្រ័ត្រ បើទោះបីជា​ការប្រកួត​ត្រូវ​បន្ថែម 15នាទី 2ដង​ម្ដងទៀត​ក៏ដោយ។

    ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង​ម៉ូស្គូ ខណៈដែល​ខ្សែប្រយុទ្ធ Mario Mandzukic បា​នរក​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី109 ក្រោយពី Ivan Perisic បា​នរក​គ្រាប់​បាល់​តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែការពារ Kieran Trippier។

    ក្រុម​របស់លោក Dalic ពិតជា​អស់កម្លាំង​មែន ប៉ុន្តែ​ពួកគេ​បានធ្វើការ​វាយបក​វិញ​យ៉ាង​ល្អ​ដើម្បី​បញ្ចប់​ការប្រកួត​រយៈពេល 2ម៉ោង​ទាំង​ភាព​រីករាយ និង​ដើម្បី​ដឹកនាំ​ក្រុម​ប្រទេសមួយ​ដែលមាន​ប្រជាជន​តែ​ជាង 4លាន​នាក់​នេះ​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បានសម្រេច​ជា​លើក​ទី1។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា កង្វល់​ដ៏​ធំ​បំផុត​នៅ​មុនពេល​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ គឺ​ការ​គេច​ឱ្យ​ផុតពី​បញ្ហា​អស់កម្លាំង ព្រោះ​ក្រុម​ក្រូ​អាស៊ី​មួយ​នេះ​បាន​លេង​នៅ​នាទី​បន្ថែម 15នាទី 2ដង និង​បន្ថែម​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ទៀតផង​កាលពីពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្នុង​រយៈពេល 2សប្តាហ៍​ចុងក្រោយ​នេះ។

    ក្រុម​ជម្រើសជាតិ​បារាំង​នឹងមាន​ពេល​សម្រាក​ច្រើនជាង​ដល់​ទៅ 24ម៉ោង ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយពី​ផ្តួល​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ក្នុង​លទ្ធផល 1-០ ក្នុង​រយៈពេល 90នាទី ក្នុង​ទីក្រុង Saint Petersburg កាលពី​ថ្ងៃ​អង្គារ។

    លោក Dalic បានឱ្យដឹងថា៖ «វា​ពិតជា​អស្ចារ្យ​មែន! ប៉ុន្តែ​នៅ​នាទី​បន្ថែម 15នាទី 2ដង​នេះ គ្មាន​កីឡាករ​រូប​ណា​ចង់​ប្តូរ​ចេញ​ឡើយ។ នេះ​បង្ហាញ​ពី​ឥរិយាបថ និង​ជា​អ្វីដែល​ធ្វើឱ្យ​យើង​មាន​មោទនភាព​យ៉ាងខ្លាំង។ គ្មាន​នរណា​បោះបង់​ការចង់​ឈ្នះ​ចោល​ឡើយ»៕

    ប្រភពពី៖ sports.yahoo.com