Author: វល័ក្ខ

  • ធនាគារជាតិ មិន​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ

    ធនាគារជាតិ មិន​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ

    យោងតាម​លិខិត​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ផ្ញើ​ទៅកាន់​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់​នៅ​ថ្ងៃទី20 កក្កដា ឆ្នាំ2018 បាន​បញ្ជាក់ថា ធនាគារជាតិ​មិន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធានា​គារ ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ​នៅ​ខាងក្នុង ឬ​ក្បែរ​បរិវេណ​ទីស្នាក់ការ​របស់ខ្លួន​ឡើយ​នៅពេលដែល​កម្ពុជា​កំពុងមាន​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ។

    សេចក្តីណែនាំ​នោះ បានបញ្ជាក់​ទៀតថា ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុងការ​រក្សា និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ធនាគារជាតិ​នៃ​កម្ពុជា​មិន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ​ឡើយ។ ប៉ុន្តែ​ក្នុងករណី​ចាំបាច់ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ត្រូវ​ស្នើសុំ​កិច្ចសហការ និង​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ ផ្អែក​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន។

    តាម​លិខិត​ដដែល​នេះ​បាន​បញ្ជាក់ថា  កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពិនិត្យឃើញថា គ្រឹះស្ថាន​មួយចំនួន កំពុង​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ​ការពារ​នៅ​ខាងក្នុង ឬ​ក្បែរ​បរិវេណ​ទីស្នាក់ការ​របស់ខ្លួន​ដែល​អាច​បង្ក​ហានិភ័យ​ជាយថាហេតុ​ដល់​អាយុជីវិត​ប្រជាជន និង​សណ្តាប់ធ្នាប់​សាធារណៈ។ អាស្រ័យហេតុនេះ ធនាគារជាតិ​តម្រូវឱ្យ​គ្រឹះស្ថាន​ទាំងនោះ សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាបន្ទាន់ ព្រមទាំង​រាយការណ៍​ទៅ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ ឱ្យបាន​មុន​ថ្ងៃទី24 ខែកក្កដា ឆ្នាំ2018 អំពី​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​សន្តិសុខ និង​ចំនួន​អាវុធ៕

    ខាងក្រោម​នេះ គឺជា​លិខិត​ដែល​ធនាគារជាតិ​នៃ​កម្ពុជា ផ្ញើ​ទៅកាន់​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ ទាំងអស់៖

  • ចំណេញស្រួលៗ ភ្លាមៗ ពី​សាម​សុង ទិញ​ទូរទស្សន៍1 ថែម​ទូរទស្សន៍1 ឱកាស​បែបនេះ 4ឆ្នាំមាន​តែម្ដង ជិត​ផុតកំណត់​ហើយ!!!

    ចំណេញស្រួលៗ ភ្លាមៗ ពី​សាម​សុង ទិញ​ទូរទស្សន៍1 ថែម​ទូរទស្សន៍1 ឱកាស​បែបនេះ 4ឆ្នាំមាន​តែម្ដង ជិត​ផុតកំណត់​ហើយ!!!

    ប្រសិនបើ​អ្នកត្រូវការ​ទូរទស្សន៍​ថ្មី…ទិញ​ឥឡូវនេះ ត្រូវ​ម៉ាច់​តែម្ដង! ព្រោះ​សាម​សុង​កំពុង​ផ្ដល់ជូន​ប្រូ​ម៉ូ​សិន ទិញ​ទូរទស្សន៍1 ថែម​ទូរទស្សន៍1 ភ្លាម។

    ការផ្ដល់ជូន​ដ៏​កម្រ​បែបនេះ 4ឆ្នាំ មានតែ​ម្ដងគត់ ដូច្នេះ សូម​ប្រញាប់​រួសរាន់​ឡើង ព្រោះ​ប្រូ​ម៉ូ​សិន​នឹង​ផុតកំណត់​នៅ​ថ្ងៃទី31កក្កដា​ខាងមុខ​នេះហើយ។ ចំណាយ​ប្រាក់​ទិញ​តែ1 ទទួលបាន​ទូរទស្សន៍​ដល់​ទៅ2គ្រឿង ដើម្បី​បន្ថែម​ការកម្សាន្ត​ដ៏​សម្បូរបែប និង​សោភណភាព​គេហដ្ឋាន​របស់​អ្នក ទាំង​នៅ​បន្ទប់ទទួលភ្ញៀវ ទាំង​បន្ទប់​គេង។ នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​បំផុត ដែល​អ្នក​អាច​បាន​ទូរទស្សន៍​ថ្មី​សម្រាប់​ខ្លួន​អ្នក ឬ​គ្រួសារ​អ្នកផង និង​បាន​ទូរទស្សន៍​ថ្មី​មួយគ្រឿង​ទៀត​ធ្វើជា​កាដូ​សម្រាប់​អ្នកមានគុណ ឬ​បងប្អូន​សាច់ញាតិ​របស់​អ្នក​ផងដែរ។

    ឱកាស​ចំណេញ កំពុងតែ​ស្ថិតនៅក្នុង​ដៃ​អ្នក…ទិញ​ឥឡូវនេះ កុំឱ្យ​កន្លង​ហួស​ឲ្យ​សោះ!!!

    សូម​រំឭកថា ក្រុមហ៊ុន​សាម​សុង បានធ្វើ​ការលក់​បញ្ចុះតម្លៃ​យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​រដូវ​កាល​បាល់ទាត់​ពិភពលោក FIFA World Cup នា​ឆ្នាំ 2018 ដោយ​ផ្ដល់ឱកាស​ដល់​លោកអ្នក​ដែលមាន​បំណង​ចង់​ទិញ​ទូរទស្សន៍​សាម​សុង​ដ៏​ស្រស់ស្អាត​ម៉ូ​ឌែ​ល​ណាមួយ​ដូចខាងក្រោម និង​ទទួល​បានការ​ថែម​ជូន​ទូរទស្សន៍1 ភ្លាមៗមិនឱ្យ​ចាំ​យូរ​នោះទេ រួមជាមួយ​នឹង​ការលក់​បញ្ចុះតម្លៃ​ជាច្រើន​ម៉ូ​ឌែ​ល​ថែម​ទៀតផង។

    កាលបរិច្ឆេទ​ប្រូ​ម៉ូ​សិន៖ ចាប់​ថ្ងៃទី 14 មិថុនា ដល់​ថ្ងៃទី 31 កក្កដា ឆ្នាំ 2018។ ចំពោះ​ទូរទស្សន៍​ដែលមាន​នៅក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស ទិញ 1 ថែម 1 ភ្លាមៗនេះ​មានដូចជា៖

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល NU900KXXT ទំហំ 82អ៊ី​ញ​ថែម​ជូន​ទូរទស្សន៍​ទំហំ 43 អ៊ី​ញ​មួយគ្រឿង​ម៉ូ​ឌែ​ល UA43MU6100KXXT

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល NU8000KXXT ទំហំ 75អ៊ី​ញ​ថែម​ជូន​ទូរទស្សន៍​ទំហំ 43អ៊ី​ញ​មួយគ្រឿង​ម៉ូ​ឌែ​ល UA43J5202AKXXT

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល NU8500KXXT ទំហំ 65និង 55អ៊ី​ញ​ថែម​ជូន​ទូរទស្សន៍​ទំហំ 32អ៊ី​ញ​មួយគ្រឿង​ម៉ូ​ឌែ​ល UA32N4003DKXXT ឬ UA32J4003DKXXT

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល MU7000KXXT ទំហំ 82 និង 75អ៊ី​ញ​ថែម​ជូន​ទូរទស្សន៍​ទំហំ 32អ៊ី​ញ​មួយគ្រឿង​ម៉ូ​ឌែ​ល UA32M4100DKXXT

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល MU8000KXXT ទំហំ 65អ៊ី​ញ​ថែម​ជូន​ទូរទស្សន៍​ទំហំ 32 អ៊ី​ញ​មួយគ្រឿង​ម៉ូ​ឌែ​ល UA32M4100DKXXT។

    ចំពោះ​ការលក់​បញ្ចុះតម្លៃភ្លាមៗនេះ​មានដូចជា៖

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល QA75QBCAMKXXT ទំហំ ៧៥ អ៊ី​ញ​បញ្ចុះតម្លៃ​ចំនួន ៣០០ ដុល្លារ

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល QA65QBCAMKXXT ទំហំ ៦៥ អ៊ី​ញ​បញ្ចុះតម្លៃ​ចំនួន ២៥០ ដុល្លារ

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល QA55Q7FAMKXXT ទំហំ ៥៥ អ៊ី​ញ​បញ្ចុះតម្លៃ​ចំនួន ២០០ ដុល្លារ

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល MU6500KXXT ទំហំ ៦៥ អ៊ី​ញ​បញ្ចុះតម្លៃ​ចំនួន ៥០ ដុល្លារ

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល MU6100KXXT ទំហំ ៤៣ អ៊ី​ញ​បញ្ចុះតម្លៃ​ចំនួន ៥០ ដុល្លារ

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល MU6300KXXT ទំហំ ៥៥ អ៊ី​ញ​បញ្ចុះតម្លៃ​ចំនួន ៣០ ដុល្លារ

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល NU7300KXXT ទំហំ ៥៥ អ៊ី​ញ​បញ្ចុះតម្លៃ​ចំនួន ៥០ ដុល្លារ

    –  ទូរទស្សន៍​សាម​សុង​ម៉ូ​ឌែ​ល NU7300KXXT ទំហំ ៤៩ អ៊ី​ញ​បញ្ចុះតម្លៃ​ចំនួន ៣០ ដុល្លារ។

    ជាងនេះទៀត លោកអ្នក​អាច​ទទួលបាន​ទូរទស្សន៍​ដែលមាន​គុណភាព​ខ្ពស់​ដែលមាន​តែម​បញ្ជាក់​ពី​ផលិតផល​ផ្លូវការ​របស់​សាម​សុង​ផងដែរ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ម៉ូ​ឌែ​ល​ទូរទស្សន៍​សាម​សុង​លោកអ្នក​ចង់បាន អាច​ទំនាក់ទំនង​ទៅកាន់​ផេ​ក​ផ្លូវការ Samsung Cambodia : https://www.facebook.com/SamsungCambodia/

  • កំពូល​ស្មា​ត​ហ្វូ​ន OPPO Find X ពិតជា​ឡូយ ឃើញ​ហើយ​លង់​តែម្តង!

    កំពូល​ស្មា​ត​ហ្វូ​ន OPPO Find X ពិតជា​ឡូយ ឃើញ​ហើយ​លង់​តែម្តង!

    លោកអ្នក​ប្រហែលជា​ធ្លាប់​បានឮ​ពី​ស្មា​ត​ហ្វូ​ន​ត្រកូល Find របស់​ក្រុមហ៊ុន OPPO ដែល​បានចេញ​លក់​នៅ​ប៉ុន្មាន​ឆ្នាំមុន ពួកវា​ពិត​ជាមាន​ភាពល្បីល្បាញ​ខ្លាំង ដែល​ក្នុងនោះ​មានដូចជា OPPO Finder ជាប់​ជា​ស្មា​ត​ហ្វូ​ន​មាន​កម្រាស​ស្តើង​ជាងគេ​ក្នុង​ឆ្នាំ2012 ក្រោយមក​គឺ​OPPO Find 5 ដែល​ជាប់​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ប្រើប្រាស់​នូវ​អេក្រង់​ប្រភេទ​1080P ហើយ​នៅ​ឆ្នាំ2014 ក៏មាន OPPO Find 7 ដែលមាន​ប្រើ​នូវ Skyline Notification ហើយក៏​ជា​ម៉ូ​ដែល​ដំបូង​ដែល​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC។

    ក្រោយពី​រងចាំ​ម៉ូ​ដែល​ត្រកូល Find  របស់ OPPO អស់​រយៈពេល 4ឆ្នាំ​មកនេះ ទីបំផុត​វា​បានមក​ដល់​ហើយ ។ នា​ថ្ងៃទី20 ខែកក្កដា ឆ្នាំ2018នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​កំពូល​ម៉ាក OPPO បានធ្វើការ​ប្រកាស​នូវ​ស្មា​ត​ហ្វូ​ន​កំពូល​របស់ខ្លួន OPPO Find X នៅឯ​សណ្ឋាគារ The Great Duke Cambodia (អតីត​សណ្ឋាគារ Intercontinental)។ យើង​សង្កេតឃើញ​មានការ​ចូល​ជា​កិត្តិយស​ពី​សំណាក់​តារាល្បីៗជាច្រើន ដែលមាន​ដូចជា​គឺ​អ្នកនាង​ពេជ្រ សោភា ,លោក Step និង​កញ្ញា រ៉េត សូ​ហ្សា​ណា ដែល​អ្នក​ទាំងបី​ជាតា​រា​តំណាង​របស់ OPPOក្នុងនោះ លោក ជា​វណ្ណ​រិ​ទ្ធ និង​កញ្ញា ហិន ចន្ទ​និ​រ័ត្ន ជា​ពិធីករ, លោក​ឆឹ​ម សក្កដា និង អ្នកសារព័ត៌មាន​ជាច្រើនរូប។

    បច្ចុប្បន្ននេះ បើ​យើង​និយាយ​អំពី​ច្នៃប្រឌិត គឺ​ក្នុង​ឧស្សាហ៍កម្ម​ស្មា​ត​ហ្វូ​ន​ទាំងមូល​កំពុងតែជួបប្រទះ​នូវ​បញ្ហា​នេះ ពោលគឺ​ការបង្កើត​ថ្មី​មានការ​ធ្លាក់ចុះ។ ទោះបីជា​យ៉ាងនេះ​ក្តី​ក៏ OPPO នៅតែ​អាចធ្វើ​ទៅបាន​ដោយ​ក្រុមហ៊ុន​នេះ បាន​សង្កត់ធ្ងន់​លើ​បទពិសោធ​របស់​អ្នកប្រើប្រាស់​និង​បច្ចេកវិទ្យាថ្មីៗនិង​នៅតែ​បន្ត​នាំមុខគេ ក្នុងការ​ស្រាវជ្រាវ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន បច្ចេកវិទ្យា​ថតរូប ក៏ដូចជា​បច្ចេកវិទ្យា​5G, AI,បច្ចេកវិទ្យា​រូបភាព 3D និងអ្វីៗជាច្រើន​ទៀត។

    ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO Find X បាន​ណែនាំ​នូវ​អេក្រង់​បែប Panoramic ជាមួយនឹង​សមាមាត្រ 93.8% ដែល​នេះ​ជា​កម្រិត​ធំជាងគេ​ដំបូងបង្អស់​ក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ។ OPPO Find X ក៏មាន​លក្ខណៈពិសេស​ដោ​យ​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC, 3DLight Structure, បច្ចេកវិទ្យា​AIBeauty ទាំងនេះ​ជា​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដែល​បង្កើតឡើង​ដោយ OPPO និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​បំពេញតម្រូវការ​ឲ្យ​លើសពី​ការរំពឹងទុក​របស់​អតិថិជន។

    ក្នុងការ​សម្ភោ​ធ OPPO Find X នេះដែរ ក្រុមហ៊ុន​ក៏បាន​ប្រកាស​នូវ​ម៉ូ​ដែល OPPO Find X Automobili Lamborghini Edition ដែល​វា​ត្រូវបាន​សហការ​ណ៍​ក្នុងការ​ផលិត​រវាង​ក្រុមហ៊ុន OPPO និង​ក្រុមហ៊ុន​រថយន្ត​ស្ព័​រ​ដ៏​ល្បី​គឺ Automobili Lamborghini។ សម្រាប់​OPPO Find X Automobili Lamborghini Edition នេះ លក្ខណៈពិសេស​របស់​វា​គឺ​ស្រដៀង​ទៅនឹង Find X ធម្មតា​ដែរ អ្វីដែល​ខុសគ្នា​នោះ​គឺ​ការ​ឌី​ហ្សា​ញ ដែល​វា​មាន​បញ្ចូល​នូវ​រចនាបទ​នៃ OPPO និង Lamborghini ហើយ​វា​ថែមទាំង​បាន​ភា្ជ​ប់​ជាមួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែល​អាច​សាក​ថ្ម​ឲ្យ​ពេញ​ក្នុង​រយៈពេល​តែ 35នាទី​ប៉ុណ្ណោះ។ បន្ថែម​លើ​នេះ​ទៀត គឺ​អង្គ​ផ្ទុក​របស់ Find X Lamborghini Edition មាន​រហូតដល់ 526GB។

    ចំពោះ​តម្លៃ​នៃ​ម៉ូ​ដែល​ថ្មី​នេះ ក្រុមហ៊ុន OPPO គ្រោង​នឹងដាក់​លក់ OPPO Find X នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី5 ខែសីហា ឆ្នាំ2018 ក្នុងតម្លៃ 899$ ហើយ​វា​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ Bordeaux Red (ពណ៌​ក្រហម) និង Glacier Blue (ពណ៌​ខៀវ) ហើ​ង​ក្រុមហ៊ុន​នឹង​បន្ថែម​ការដូ​ជា​ស៊ុម​រូបថត​ឌីជីថល​ដ៏​ទាន់​សម័យមួយ។ ចំណែកឯ OPPO Find X Automobili Lamborghini Edition នឹងមិន​មាន​លក់​នៅក្នុង​ទីផ្សារ​ប្រទេស​យើង​ឡើយ៕

  • Alisson បំពេញ​ការផ្ទេរ​ទៅកាន់​ក្លិប Liverpool ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក

    Alisson បំពេញ​ការផ្ទេរ​ទៅកាន់​ក្លិប Liverpool ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក

    Liverpool បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ ជាមួយនឹង​ក្លិប Roma ដើម្បី​នាំយក​អ្នកចាំទី Alisson ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក៧២,៥លាន​អឺរ៉ូ (ស្មើនឹង៨៤,៤លាន​ដុល្លារ​អាមេរិក)។ អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ ក្រោយ​ពិ​បានទទួល​ការត្រួតពិនិត្យ​សុខ​រួចរាល់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ មុននឹង​ត្រូវបាន​ប្រកាស​ជា​កីឡាករ​របស់ Liverpool កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍។

    កីឡាករ​រូបនេះ​បាន​ចុះ​កុងត្រា​រយៈពេល​វែង​មួយ​នៅឯ​កីឡដ្ឋាន Anfield ក្រោយពី​ត្រូវបាន​បញ្ចុះបញ្ចូល​ឲ្យ​ជ្រើស​រើសយក​ក្លិប Liverpool ដោយ​មិត្ត​រួម​ក្រុម​ប្រេ​ស៊ី​ល Roberto Firmino និង​ការ​តេ​តាម​ទូរស័ព្ទ​ពី​លោក Jurgen Klopp ដែលជា​គ្រូបង្វឹក។

    Liverpool បាន​ឲ្យ​ដឹង​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា៖ «កីឡាករ​វ័យ២៥ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​រយៈពេល​វែង​ជាមួយនឹង​ក្រុម​ហង្ស​ក្រហម ក្រោយពី​ទទួល​ការត្រួតពិនិត្យ​សុខ​ភព​និង​បំពេញ​ការផ្ទេរ​ជា​ផ្លូវការ​របស់គេ​នៅឯ​ទីលាន​ហ្វឹកហាត់ Melwood នៅថ្ងៃនេះ»។

    ក្លិប Roma បានប្រកាស​ពី​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​សម្រាប់ Alisson ដែល​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុងប្រទេស​រុស្ស៊ី។ ក្លិប​របស់​ក្របខ័ណ្ឌ Serie A មួយ​នេះ បាន​ឲ្យ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «ក្លិប AS Roma អាច​ប្រកា​សបាន Alisson Becker បាន​បំពេញ​ការផ្ទេរ​រ​សប់​គេ​ទៅកាន់​ក្លិប Liverpool ក្នុងការ​ផ្ទេរ​មួយ​ដែល​អាច​នឹងមាន​តម្លៃ​ខ្លួន​ដល់​ទៅ៧២,៥លាន​អឺរ៉ូ»។

    Alisson បាន​ប្រាប់​គេហទំព័រ liverpoolfc.com បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់ វា​ជា​សុបិន​មួយ​ដែល​ក្លាយជា​ការពិត​ក្នុងការ​ពាក្យ​អាវ​ដ៏​មាន​កិ​ត្យ​នុ​ភាព​មួយ​សម្រាប់​ក្លិប​មួយ ក្នុង​ទំហំ​បែបនេះ ដែល​តែងតែ​ស៊ាំ​នឹង​ការ​ឈ្នះ»៕

    ប្រភពពី៖ Sky Sports

  • សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំមុន អាច​ដក​សញ្ញាបត្រ​នៅ​ឆ្នាំនេះ​បាន

    សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំមុន អាច​ដក​សញ្ញាបត្រ​នៅ​ឆ្នាំនេះ​បាន

    ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស​មួយ​កាលពី​ព្រឹក​មិញ​នេះ​ឱ្យ​មន្ត្រី​អប់រំ​នៅតាម​មន្ទីរ​នានា​នៅ​ទូទាំងប្រទេស​មក​យក​សន្លឹក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​សម័យ​ប្រឡង​ថ្ងៃទី21 ខែសីហា ឆ្នាំ2017។

    សន្លឹក​សញ្ញាបត្រ​នេះ​ត្រូវបាន​ផលិត​រួចរាល់ និង​ចែកជូន​បេក្ខជន​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ឥតគិតថ្លៃ។ ក្រសួង​ក៏បាន​ណែ​នាំឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា នៅ​ទូទាំងប្រទេស​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​សិស្ស​មក​ដកយក​សញ្ញាបត្រ​របស់ខ្លួន​ឱ្យបាន​គ្រប់គ្នា។

    គួរ​បញ្ជាក់ថា មុនពេល​ធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ សិស្ស​ត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំ​ទើប​អាច​ដក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​របស់ខ្លួន​បាន តែ​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព​ន្លឿ​ន​ការបោះពុម្ព​សន្លឹក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​បេក្ខជន​ទាំងអស់​ដែល​បាន​ប្រឡង​បាក់​ឌុប​ជាប់​អាច​ដក​សញ្ញាបត្រ​ផ្លូវការ​របស់ខ្លួន​ដើម្បី​ប្រើប្រាស់​បាន​យ៉ាង​លឿន៕

  • ក្មេងស្រី​បេះដូង​ដែក អៀវ “បងប្រុស​ពិការ” ទៅ​សាលារៀន​រាល់ថ្ងៃ

    ក្មេងស្រី​បេះដូង​ដែក អៀវ “បងប្រុស​ពិការ” ទៅ​សាលារៀន​រាល់ថ្ងៃ

    បើក​រឿងរ៉ាវ​ជីវិត​ដ៏​សែន​រញ្ជួយ​ចិត្ត​របស់​កុមារី ចូ ទិ​ង​សួង វ័យ 9ឆ្នាំ រស់នៅក្នុង​មណ្ឌល យូ​ន​ណាន ប៉ែក​ខាងត្បូង​របស់​ប្រទេស​ចិន។ នាង​មាន​បងប្រុស​ម្នាក់​គឺ ចូ ទិ​ង​ហ្វូ អាយុ 12ឆ្នាំ ដែល​ទោះជា​ជើង​របស់​បងប្រុស​ពិការ​ទាំងសងខាង​តាំងពី​កំណើត ធ្វើឱ្យ​មិនអាច​ដើរហើរ​បាន​ដូច​ក្មេង​ដទៃ​មែន តែ​គេ​ក៏​អាច​ទៅណា​មក​ណា​បាន​គ្រប់​ទីកន្លែង​ដែរ ព្រោះ​គេ​មាន​ប្អូនស្រី​ជាទី​ស្រឡាញ់។

    ជា​រៀងរាល់ថ្ងៃ ទិ​ង​សួង​ដ៏​តូច​ល្អិត​ជា​អ្នក​មើលថែទាំ​បងប្រុស​របស់​នាង។ នាង​អៀវ​បងប្រុស​នៅលើ​ខ្នង នាំ​បងប្រុស​ដើរទៅ​សាលារៀន​រាល់ថ្ងៃ មិន​ថា​ជា​ថ្ងៃ​ដែលមាន​ភ្លៀង​ធ្លាក់ ថ្ងៃ​ក្ដៅ​ខ្លាំង ឬ​ព្រិល​ធ្លាក់ ក៏​នាង​នៅតែ​ទៅ “ទោះបី​បង​ដើរ​មិនបាន​ក៏ដោយ ក៏​មិន​អី​ដែរ រូប​ប្អូន​នឹង​ធ្វើជា​ជើងរ​បស់បង នាំ​បង​ទៅ”។

    រឿងរ៉ាវ​សេចក្ដីស្រឡាញ់ និង​សម្ព័ន្ធភាព​របស់​ពីរ​នាក់​បងប្អូនតូចៗមួយគូ​នេះ ត្រូវបាន​លើក​យកមក​បកស្រាយ​នៅក្នុង​វេ​ប​សាយ ដេលី មេ​ល ដោយ​កាលពី​ពេលដែល ទិ​ង​ហ្វូ​ធំ​ឡើង ឪពុកម្ដាយ​របស់គេ​មាន​កង្វល់​យ៉ាងខ្លាំង ព្រោះថា គេ​មិនអាច​ដើរទៅ​រៀន​បាន តែ ទិ​ង​សួង​មិន​ចង់ឱ្យ​បងប្រុស​ត្រូវ​ទុកចោល​នៅផ្ទះ ទើប​នាង​តូច​ស្ម័គ្រចិត្ត​អៀវ​បងប្រុស​ទៅ​សាលារៀន​ដោយ​ខ្លួនឯង និង​តាំង​ពីថ្ងៃ​នោះមក វា​ក៏​ក្លាយជា​កិច្ចការងារ​ប្រចាំ​ថ្ងៃមួយ​របស់​នាង។

    រៀងរាល់​ព្រឹក​មុន​ទៅ​សាលា ទិ​ង​សួង​តែង​ភ្ញាក់​ឡើងមក​មើលថែទាំ​បងប្រុស លប់មុខ និង​លាង​ដៃជើង​ឱ្យ​បងប្រុស ជួយ​គាត់​ស្លៀកពាក់​តុបតែង​ខ្លួន និង​បន្ទាប់ពីនោះ​ក៏ អ៊ឹ​ប! លើក​បងប្រុស​ដាក់​លើ​ខ្នង​អៀវ នាំ​ដើរទៅ​សាលារៀន។ រៀងរាល់ថ្ងៃ​វា​ប្រៀបដូចជា​ការ​ផ្សងព្រេង​នឹង​គ្រោះថ្នាក់​ដែរ ទិ​ង​សួង​ត្រូវ​ប្រយ័ត្នប្រយែង​នៅពេល​នាំ​បងប្រុស​ឆ្លងថ្នល់ និង​ថែមទាំង​ត្រូវ​ឡើងជណ្ដើរ​ជាច្រើន​កាំ​ទៀត​ទម្រាំ​នឹង​ដល់​គោលដៅ និង​មិន​ថា​ធាតុអាកាស​អាក្រក់​ប៉ុនណា​ឡើយ នាង​តូច និង​បងប្រុស​មិនដែល​ទៅដល់​សាលា​យឺត​ម៉ោង​ម្ដងណា​ឡើយ។

    បងប្អូន​ពីរ​នាក់​ត្រកូល ចូ រៀន​នៅ​សាលារៀន​របស់​រដ្ឋ​ក្នុង​តំបន់ ហេ ជឺ កួ ពួកគេ​រៀន​ថ្នាក់​ជាមួយគ្នា ទើបបាន​នៅ​ជាមួយគ្នា​ជាប់​រហូត។ នៅពេល​ចេញពី​រៀន ទិ​ង​សួង​ក៏​នឹងធ្វើ​ដូច​កាលពី​ពេលព្រឹក​ដែរ គឺ​អៀវ​បងប្រុស​របស់​នាង​ត្រឡប់ទៅផ្ទះ​វិញ។ បន្ទាប់ពីនោះ ទាំងពីរ​នាក់​បងប្អូន​ក៏​នឹងធ្វើ​កិច្ចការ​ផ្ទះ និង​រំឭក​មេរៀន​ជាមួយគ្នា ដែល​នៅពេល​ធ្វើ​រួចហើយ ទិ​ង​សួង​មិនបាន​ចេញទៅ​រត់​លេង ឬ​គេង​លក់​សម្រាក​ឡើយ នាង​តូច​នៅ​ធ្វើ​ការងារ​ផ្ទះ​បន្តទៀត។

    មនុស្ស​ជាច្រើន​អាច​នឹង​នឹក​ឆ្ងល់​ថា តើ​ឪពុកម្ដាយ​របស់​ពួកគេ​ទៅណា? ហេតុម្ដេច​មិន​នាំ​កូន​ទៅ​សាលារៀន? និង​ហេតុ​អី​បាន​បណ្ដោយឱ្យអ្វីៗគ្រប់យ៉ាង​ធ្លាក់​មកលើ​រូប​កូនស្រី​ដ៏​តូច​មួយ ដែលមាន​អាយុ​ត្រឹមតែ 9ឆ្នាំនេះ​ទៅវិញ?។ ចម្លើយ​ក៏​គឺ ឪពុកម្ដាយ​របស់​ពួកគេ​ទាំងពីរ ក៏​ជា​ជនពិការ​ដូចគ្នា​ដែរ ធ្វើឱ្យ​ទិ​ង​សួង​ក្លាយជា​កម្លាំង​សំខាន់​របស់​គ្រួសារ។ នាង​ធ្វើ​កិច្ចការ​គ្រប់យ៉ាង តាម​ដែល​នាង​អាច​ធ្វើបាន តាំងពី​ស្រោច​ទឹក​បន្លែ ដាក់​បាយ​ជ្រូក លាងចាន និង​ធ្វើ​ម្ហូបអាហារ​ឱ្យ​គ្រួសារ​បរិភោគ។

    ចំណែក លីវ​យ៉ាន គ្រូ​នៅឯ​សាលា បាន​បង្ហើប​ឱ្យដឹងថា ខាង​សាលា​បានដឹង​អំពី​រឿងរ៉ាវ​ក្ដី​លំបាក​របស់​ពីរ​នាក់​បងប្អូន​នេះហើយ និង​បាន​ស្នើថា នឹង​រៀបចំ​រក​បន្ទប់​ស្នាក់នៅជិតៗសាលារៀន​ឱ្យ​ពួកគេ​ទាំងពីរ ដើម្បី​កុំឱ្យ​ពិបាក​ត្រូវ​ទៅមក​រៀងរាល់ថ្ងៃ​បែបនេះ និង​រីករាយ​បញ្ចុះ​ថ្លៃ​ចំណាយ​ក្នុង​ការសិក្សា​ឱ្យ​ទាំងពីរ​នាក់​ទៀតផង ហើយ​បន្ទប់​ស្នាក់នៅ​នោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពីសា​លា​ប៉ុន្មាន​ឡើយ ត្រឹមតែ​ប្រមាណ​ជា 500ម៉ែត្រ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ទិ​ង​សួង​នៅតែ​ត្រូវ​អៀវ​បងប្រុស​របស់​នាង​ទៅ​រៀន​ដូច​មុន​ដដែល។

    ខ្ញុំ​គ្មាន​ថ្ងៃ​ទុក​គាត់​ចោល​ឱ្យនៅតែ​ម្នាក់ឯង​ជាដាច់ខាត ខ្ញុំ​នឹង​នៅតែ​ធ្វើខ្លួន​ជា​ឈើច្រត់​ឱ្យ​គាត់​រហូត​តទៅ” នាង​តូច ទិ​ង​សួង អះអាង​យ៉ាង​ម៉ឺងម៉ាត់៕

    សូម​ទស្សនា​ឃ្លិប​វីដេអូ

    https://www.youtube.com/watch?v=7m7ok3Z6G_M

  • Hamilton សម្លឹង​រក​ការបង្អាក់​ការអបអរ​របស់ Vettel នៅ Hockenheim ថ្ងៃអាទិត្យ

    Hamilton សម្លឹង​រក​ការបង្អាក់​ការអបអរ​របស់ Vettel នៅ Hockenheim ថ្ងៃអាទិត្យ

    ក្នុង​រយៈពេល​តិចជាង 2សប្តាហ៍ ក្រោយពី​ជួប​ភាពជូរចត់​បន្ទាប់ពី​ការប្រណាំង​រថយន្ត​ក្នុង​ព្រឹត្តិការណ៍ British Grand Prix នោះ កីឡាករ Lewis Hamilton នឹង​សម្លឹង​រក​ការផ្តល់​ការខកចិត្ត​ដល់​កីឡាករ Sebastian Vettel នៅ​ទីក្រុង Hockenheim ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ ខណៈដែល​កីឡាករ​អាល្លឺម៉ង់​រូបនេះ បាន​បំបាក់​ការអបអរ​របស់ Hamilton រួចជាស្រេច​នៅលើ​ទីលាន Silverstone។

    ស្រប​ពេលដែល​ព្រឹត្តិការណ៍​នៃ​ការប្រណាំង​រថយន្ត Formula One ពិភពលោក ឆ្ពោះទៅកាន់​ពាក់កណ្តាល​រដូវ​កាល​របស់ខ្លួន ហើយ​ការ​ប្រជែង​ដណ្តើម​ជ័យជម្នះ​កាន់តែ​មាន​ភាព​ក្តៅគគុក ស្រប​ពេលដែល Vettel ដែល​កំពុង​តែមាន​ពិន្ទុ​នាំមុខ​លើ​តារាង​ពិន្ទុ​រួម មានឱកាស​មួយ​នេះ ក្នុងការ​ផ្តល់នូវ​ការរីករាយ​មួយ​ផ្សេងទៀត​សម្រាប់​ក្រុម Ferrari ខណៈដែល​ក្រុម Mercedes របស់​កីឡាករ Hamilton ក៏​សម្លឹង​រក​ការស្តារ​មុខមាត់​ត្រឡប់មកវិញ​ផងដែរ។

    Vettel កំពុងតែ​នាំមុខ​ពីលើ Hamilton ចំនួន 8ពិន្ទុ ក្រោយពី​ការទទួល​ជ័យជម្នះ​របស់គេ​នៅលើ​ទឹកដី​នៃ​ចក្រភព​អង់គ្លេស ហើយ​និង​ស្រេកឃ្លាន​ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ 1ផ្សេងទៀត​ពី​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ និង​អ្នកគាំទ្រ​របស់គេ ដើម្បី​ធានាថា រូបគេ​នឹងមាន​ពិន្ទុ​នាំមុខ​ដាច់​ក្នុងពេល​សម្រាក​នា​រដូវ​ក្តៅ។ ជាមួយគ្នានេះ វា​ក៏​នឹង​ផ្តល់នូវ​ការពេញចិត្ត​ដល់​លោក Maurizio Arrivabene ប្រធាន​ក្រុម Ferrari ផងដែរ ក្រោយពី​ការប្រណាំង​នៅ​អង់គ្លេស ដើម្បី​បង្ហាញថា Mercedes គួរតែ​មានការ​ខ្មាស់អៀន​ចំពោះ​ក្រុម Ferrari៕

    ប្រភពពី៖ Sport.yahoo.com

  • Liverpool នឹង​បំពេញ​ការផ្ទេរ​អ្នកចាំទី Alisson ក្នុងតម្លៃ​ខ្លួន​ខ្ពស់បំផុត

    Liverpool នឹង​បំពេញ​ការផ្ទេរ​អ្នកចាំទី Alisson ក្នុងតម្លៃ​ខ្លួន​ខ្ពស់បំផុត

    អ្នកចាំទី​អន្តរជាតិ​ប្រេ​ស៊ី​ល Alisson ត្រូវបាន​រំពឹងទុក​ថា នឹង​ចុះហត្ថលេខា​ជាមួយនឹង​ក្លិប Liverpool លើ​កុងត្រា​រយៈពេល 5ឆ្នាំ ក្នុងតម្លៃ​ខ្លួន 75លាន​អឺរ៉ូ (ស្មើនឹង 87.3លាន​ដុល្លារ​អាមេរិក) ដែលជា​តម្លៃ​ខ្លួន​ជាប់​កំណត់ត្រា​ពិភពលោក​សម្រាប់​អ្នកចាំទី​រូបនេះ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​បណ្តាញសារព័ត៌មាន​នានា​កាលពី​ថ្ងៃ​ពុធ។

    អ្នកចាំទី​វ័យ 25ឆ្នាំ​រូបនេះ​បច្ចុប្បន្នកំពុង​លេង​ឱ្យ​ក្លិប Roma ក្នុងប្រទេស​អ៊ីតាលី នឹង​កាត់បន្ថយ​ថ្ងៃ​សម្រាក​វិស្សមកាល​របស់ខ្លួន ដើម្បី​ទទួល​ការពិនិត្យ​សុខភាព នៅ​ទីក្រុង Merseyside ក្រោយពី​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើការ​ពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​ក្លិប Liverpool។ កាសែត Liverpool Echo បានចេញ​ផ្សាយ​ថា៖ «ការប្រកាស​ជា​ផ្លូវការ​មួយ ប្រហែលជា​នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ពី 24ម៉ោង ទៅ 48ម៉ោង​ទៀត»។

    ការផ្ទេរ​នេះ​នឹងធ្វើ​ឱ្យ​ក្លិប​យក្ស​នៅ Anfield មួយ​នេះ​ចំណាយ​ប្រាក់ 75លាន​អឺរ៉ូ ដើម្បី​បំបែក​កំណត់ត្រា​នៃ​ការផ្ទេរ​នៅ​អង់គ្លេស ដែល​ត្រូវបាន​ចំណាយ​ដោយ​ក្លិប Manchester City សម្រាប់​ការទិញ​យក​អ្នកចាំទី Ederson ពី​ក្លិប Benficaកាលពី​រដូវ​កាល​មុន។ ក្លិប Liverpool សង្ឃឹមថា នឹង​ចុះហត្ថលេខា​ជាមួយនឹង​អ្នកចាំទី​ថ្មី​ម្នាក់​ដើម្បី​ជំនួស​កន្លែង​របស់ Loris Karius ក្រោយពី​ការបង្ហាញ​ពី​ទម្រង់​លេង​មិន​បានល្អ​របស់គេ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ។

    Chelsea ក៏​ត្រៀមលក្ខណៈ​រួចរាល់​ផងដែរ​ក្នុងការ​ផ្ទេរ Alisson ប្រសិនបើ​អ្នកចាំទី Thibaut Courtois ចាកចេញ ប៉ុន្តែ​ក្លិប Liverpool បាន​បញ្ចេញ​សកម្មភាព​យ៉ាង​រហ័ស​ជាង​ក្នុងការ​នាំយក​អ្នកចាំទី​ដែលជា​គោលដៅ​ទី1 របស់​ពួកគេ។ ក្លិប Chelsea មិនបាន​ដាក់សំណើ​អ្វី​ឡើយ។ សូមបញ្ជាក់ថា Alisson បាន​ផ្ទេរ​មកពី​ក្លិប Internacional ទៅកាន់​ក្លិប Roma កាលពី​ឆ្នាំ២០១៦ ក្នុងតម្លៃ​ខ្លួន​តែ 7.5លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

    ប្រភពពី៖ Channel News Asia

  • ធនាគារជាតិៈ អត្រាកំណើន​នាំឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រឹងមាំ

    ធនាគារជាតិៈ អត្រាកំណើន​នាំឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រឹងមាំ

    ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ដំឡើង​ការ​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ឆ្នាំ2018 នេះ​ដល់7% ធៀប​នឹង​ការ​ព្យាករ​កាលពី​ខែមករា​ត្រឹមតែ 6,9%។ ក្នុង​របាយការណ៍​ប្រចាំឆមាស​ទី1 ធនាគារជាតិ​បានឱ្យដឹងថា ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​នេះ​ត្រូវបាន​គាំទ្រ​ដោយ​វិស័យ​ទេសចរណ៍ 12,5% កំណើន​នាំចេញ 11,6% និង​កំណើន​ក្នុង​វិស័យ​សំណង់ 11,5%  នៅ​ឆមាស​ទី1ឆ្នាំនេះ។ នេះ​បើ​យោងតាម​របាយការណ៍​ធ​នាគារ​ជាតិ​នៃ​កម្ពុជា។

    លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា៖ «សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់ ជាពិសេស​ក្នុង​វិស័យ​នាំចេញ និង​ទេសចរណ៍​ជាមួយនឹង​កំណើន​រឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ត​ងើបឡើង​នៃ​វិស័យ​កសិកម្ម​ជាស​ញ្ញា​វិជ្ជមាន​មួយ ដែល​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ក្នុង​ឆ្នាំ2018 អាច​រក្សាបាន​ល្បឿន​ខ្ពស់ និង​រឹងមាំ»។ ឯកឧត្តម ថ្លែងថា​តួលេខ​នេះ​មាន​ភាព​វិជ្ជមាន និង​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​កំណើន​យ៉ាងច្រើន​ក្នុង​ឆមាស​ទី1 ឆ្នាំ2018។

    របាយការណ៍​ប្រចាំឆមាស​ទី1 នេះ​បាន​ឱ្យដឹងទៀតថា ទុនបម្រុង​រូបិយប័ណ្ណ​អន្តរជាតិ​បាន​កើនឡើង​ដល់ 9.1ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ដល់​ការ​នាំចូល​ទំនិញ និង​សេវា​ប្រមាណ 6ខែ​ដែលជា​កម្រិត​ខ្ពស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលជា​ទូទៅ​មាន​កម្រិត​តែ 3ខែ​ហើយ​រំពឹងថា នឹង​កើន​ឡើងដល់​ប្រមាណ 10ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ2018 ដែល​អាច​ធានាបាន​នូវ​ការ​នាំចូល​ទំនិញ និង​សេវាកម្ម​សម្រាប់​រយៈពេល 6ខែ​ខាងមុខ និង​ពង្រឹង​ទំនុកចិត្ត​វិនិយោគិន​លើ​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ចកម្ពុជា។

    ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​បន្ត​មាន​ស្ថិរភាព​ដែល​រួមចំណែក​ចម្បង​ដោយ​ការបន្ត​រក្សាបាន​នូវ​ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់រៀល រំពឹងថា​ស្ថិតក្នុង​អត្រា​ដែល​អាច​គ្រប់គ្រង​បាន 3%សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ ខណៈដែល​អតិផរណា​នៅ​ឆមាស​ទី1នឹង​បាន​ថយ​ចុះមក​ត្រឹម 2,6%។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ។

    របាយការណ៍​នេះ​ឱ្យដឹងថា៖ «ក្នុងករណី​ដែល​មូលធននឹង​ហូរ​ត្រឡប់​ទៅ​អាមេរិក​វិញ នោះ​ប្រាក់​ដុល្លារ​អាច​នឹង​ឡើងថ្លៃ​ដែល​បញ្ហា​នេះ​នឹងដាក់​សម្ពាធ​លើ​ភាព​ប្រកួតប្រជែង​ការនាំចេញ​របស់​កម្ពុជា ដោយសារ​កម្ពុជា​មា​នក​ម្រិ​ត​ដុល្លា​រូបនីយកម្ម​ខ្ពស់»។

    កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​ដែលមាន​កម្រិត​ខ្ពស់ជាង​ប្រទេស​មួយចំនួន​ក្នុង​តំបន់ និង​និន្នាការ​អនុវត្ត​គោលនយោបាយ​គាំពារ​និយម និង​លទ្ធភាព​ឈានដល់​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​ផងដែរ។ ទោះជា​យ៉ាងណា​សេដ្ឋកិច្ចកម្ពុជា​អាច​ប្រឈម​ហានិភ័យ​មួយចំនួន​ផងដែរ​ពី​បរិយាកាស​ហិរញ្ញវត្ថុ និង​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក។

    យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អត្រាកំណើន​របស់​កម្ពុ​ជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន7% សម្រាប់​ឆ្នាំ2018 និង​ឆ្នាំ2019។ អត្រា​អតិផរណា​នឹងត្រូវ​បាន​គេ​រក្សា​នៅត្រឹម 3.2% នៅក្នុង​ឆ្នាំ 2018 និង3.5% នៅ​ឆ្នាំ2019។ អត្រាកំណើន​GDP ក្នុង​មនុស្សម្នាក់ៗត្រូវបាន​ព្យាករ​ថា នឹងមាន 6.6 ភាគរយ​នៅក្នុង​ឆ្នាំ2018 ប៉ុន្តែ​ធ្លាក់ចុះ​បន្តិច​ទៅ 2.6ភាគរយ​នៅ​ឆ្នាំ2019៕

  • ឆមាស​ទី1ឆ្នាំនេះ ប្រាក់ចំណូល​ពន្ធគយ​កើនឡើង​ចំនួន 27.8ភាគរយ

    ឆមាស​ទី1ឆ្នាំនេះ ប្រាក់ចំណូល​ពន្ធគយ​កើនឡើង​ចំនួន 27.8ភាគរយ

    យោងតាម​សេចក្តីថ្លែងការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE = The General Department of Customs and Excise)បានឱ្យដឹងថា នាយកដ្ឋាន​បាន​ប្រមូលប្រាក់​ចំនួន 1.2 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ។

    ការកើនឡើង​ប្រាក់ចំណូល គឺ​ដោយសារតែ​ការប្រមូល​ពន្ធគយ​ពី​ការ​នាំចូល​យានយន្ត​ដែល​បាន​កើនឡើង 40,5% ថាមពល និង​ប្រេង​ដែល​បាន​កើនឡើង 10,5% និង​សម្ភារ​សំណង់​ដែល​បាន​កើនឡើង 26,6%។

    ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​មានប្រសាសន៍ថា​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រាក់ចំណូល​បាន​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​ស្ថិរភាព​នយោបាយ។ ការរីកចម្រើន​គួរឱ្យកត់សម្គាល់​នៃ​ពាណិជ្ជកម្ម​អន្ដរជាតិ​ក៏​នាំឱ្យមាន​ការកើនឡើង​នូវ​ចំណូល​ពន្ធ​នេះដែរ។ លោក​បញ្ជាក់ថា៖ «កត្តា​សំខាន់​ដែល​គាំទ្រ​ការកើនឡើង​នេះ គឺ​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ដែល​ធានា​ដល់​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ ការផលិត និង​ការប្រើប្រាស់»។

    ឯកឧត្តម​បានលើកឡើង​ថា​ក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ ចំណូល​សរុប​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ប្រមាណ 4.736ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា1,172លាន​ដុល្លារ​អាមេរិក។ តួលេខ​ចំណូល​នេះ​ត្រូវជា​ប្រមាណ 56.7%នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2018។ បើ​ធៀប​នឹង​ឆមាស​ទី1 ឆ្នាំ2017 ចំណូល​នេះ​កើនឡើង​ប្រមាណ27.8% ដែល​ក្នុងនោះ​ចំណូល​ពីមុខ​ទំនិញ​យានយន្ត​មាន​កំណើន40.5% មុខទំនិញ​ប្រេង និង​ថាមពល​កើនឡើង 10.5% គ្រឿងសំណង់​កើនឡើង 26.6% និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​មាន​កំណើន 27%។

    ឯកឧត្តម​បានឱ្យដឹង​ដែរ​ថា ប្រភេទ​ពន្ធ និង​អាករសំខាន់ៗដែល​ប្រមូលបាន​ដោយ​គយ មាន​ពន្ធគយ(ពន្ធ​នាំចូល) អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម(VAT)។ នៅក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី1 ឆ្នាំ2017 លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​មានការ​ប្រែប្រួល​ដូចតទៅ៖ ពន្ធគយ​មាន​កំណើន​ជិត 16% អាករ​ពិសេស​មាន​កំណើន 39.4% ហើយ​VAT មាន​កំណើន 27%។

    សេចក្តីថ្លែងការណ៍​ក៏បាន​និយាយ​ផងដែរ​ថា ការនាំ​ចូល​បាន​កើនឡើង 17% ខណៈដែល​ការនាំចេញ​បាន​កើនឡើង 7%។ ការប្រមូល​ពន្ធគយ​បាន​កើនឡើង13% សម្រាប់​ការនាំចេញ​សម្លៀកបំពាក់​និង 53%សម្រាប់​ការនាំចេញ​អង្ករ និង​ស្រូវ។

    កាលពី​ឆ្នាំមុន GDCE បាន​ប្រមូល​ប្រាក់ចំណូល​ពន្ធ​ចំនួន 1.9 ពាន់​លាន​ដុល្លារ។ ប្រាក់ចំណូល​របស់ GDCE កើនឡើង 28 %៕