Author: វល័ក្ខ

  • Man City ឈ្នះ​ពាន Commity Shield ខណៈ Aguero ផ្តល់​ការខកចិត្ត​ដល់​លោក Sarri

    Man City ឈ្នះ​ពាន Commity Shield ខណៈ Aguero ផ្តល់​ការខកចិត្ត​ដល់​លោក Sarri

    ក្រុម Manchester City ហាក់​បានបង្ហាញ​ពី​ការត្រៀម​លក្ខណៈ​រួចរាល់​របស់ខ្លួន​ក្នុងការ​ការពារ​ពាន​ក្របខ័ណ្ឌ Premier League ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Chelsea ដែលជា​ម្ចាស់​ជើងឯក FA Cup ក្នុង​លទ្ធផល 2-០ កាលពី​ថ្ងៃអាទិត្យ តាមរយៈ​គ្រាប់​បាល់​ទាំង 2គ្រាប់​របស់​ខ្សែប្រយុទ្ធ Sergio Aguero។

    នៅ​ថ្ងៃ​នៃ​ការ​ភ្លក្ស​រសជាតិ​ជា​លើក​ទី1 ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់ Chelsea លោក Maurizio Sarri ដែល​ត្រូវបានតែងតាំង​ជំនួស​កន្លែង​របស់លោក Antonio Conte សម្រាប់​រដូវក្តៅ​នេះ ក្រុម Chelsea បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​ទាំងស្រុង​របស់​ក្រុម Man City ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក Premier League។

    ក្រោយពី​បាន​លើក​ពាន​កាលពី​រដូវ​កាល​មុន​ជាមួយនឹង​ពិន្ទុ​ដ៏​ខ្ពស់ជាង​កំណត់ត្រា ក្រុម​របស់លោក Pep Guardiola បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​តាមរយៈ​កីឡាករ Aguero ដែល​បាន​ពង្រឹង​ការគ្រប់គ្រង​របស់​ក្រុម Man City ជាមួយនឹង​គ្រាប់​បាល់​ទី2 ក្រោយពី​សម្រាក​តង់​ទី1។

    ទាក់ទង​នឹង​ការវិល​ទៅរក​ភាពខ្លាំងភ្លាមៗរបស់​ក្រុម​លោក​បន្ទាប់ពី World Cup លោក Guardiola បានឱ្យដឹងថា៖ «វា​មិនមែនជា​រឿង​ងាយ​ឡើយ​សម្រាប់​យើងទាំងអស់គ្នា វា​មាន​ភាពស្មុគស្មាញ ប៉ុន្តែ​ក្រោយពី​សម្រាក​ពី​ការលេង ពួកគេ​បានបង្ហាញ​ពី​ការ​ប្រជែង​ដ៏​ស្វិតស្វាញ។ ខ្ញុំ​ពិតជា​គោរព​ពួកគេ»។

    ទោះបីជា​យ៉ាងណា ក្រុម​ចុងក្រោយ​គេ​ដែល​បានឈ្នះ​ពាន Community Shield ហើយ​បន្ត​ធ្វើដំណើរ​ទៅលើ​កពាន Premier League គឺ​ក្រុម Manchester United ក្នុង​រដូវ​កាល​ឆ្នាំ2010-2011៕

    ប្រភពពី៖ Sky Sports

  • Wow…!!! កាដូ​ដ៏​មហាសាល​ប្រចាំឆ្នាំ​របស់​សាម​សុង​បានមក​ត្រលប់​មកវិញហើយ!

    Wow…!!! កាដូ​ដ៏​មហាសាល​ប្រចាំឆ្នាំ​របស់​សាម​សុង​បានមក​ត្រលប់​មកវិញហើយ!

    អស្ចារ្យ​ជាមួយ​ឱកាស​ចំណេញ ទិញ​ទូរទស្សន៍​ថែម​ទូទឹកកក ទិញ​ម៉ាស៊ីន​បោក ថែម​ទូរទស្សន៍ ទិញ​ម៉ា​សប្បាយ បាន​ប្រាក់​ត្រលប់​មកវិញ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី៣១ សីហា​នៅតាម​ហាង​ទំនើប​សាម​សុង​ដែល​បានកំណត់ (ស៊ុន​ស៊ី​ម៉ិច​កូ,K4, AEON Mall , KM Center, KLD3 -ល-)។

    ជាមួយ​កាដូ ដ៏​មហាសាល​ប្រចាំឆ្នាំ​ដែល​ផ្តល់ជូន​កាន់តែ​ធំ​ជាង​មុន ពិសេស​ជាង​មុន​សម្រាប់​ការ​ជាវ​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​សាម​សុង​នោះ អតិថិជន​ទាំងអស់ អាច​រីករាយ​ជាមួយនឹង​ការផ្ដល់ជូន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​កាដូ​ពិសេស​ដ៏​មហាសាល​មានដូចជា ការ​ជាវ​ទូរទស្សន៍​ថែម​ទូទឹកកក, ជើងចាប់​ជញ្ជាំង​មួយ​ដ៏​ស្រស់ស្អាត ឬ​ទិញ​ម៉ាស៊ីន​បោក​ថែម​ទូរទស្សន៍ ឬ​ទិញ​ទូទឹកកក​ថែម​ឧ​បករ​ណ៏​បូម​ធូលី, ម៉ាស៊ីនកម្តៅ​អាហារ( Microwave) មួយ​ដ៏​កាលី​ប និង​កាដូ​ជាច្រើន​ទៀតផង​ដែរ។

    លើសពីនេះទៅទៀត លោកអ្នក​ក៏​អាច​រីករាយ​នឹង​ឱិ​កាស​ចំណេញ​ដ៏​អស្ចារ្យ​ពី​សាម​សុង ជាមួយ​ការ​បាន​ប្រាក់​ត្រលប់​មកវិញ​ចាប់ពី ២០ដុល្លារ រហូតដល់ ១០០ដុល្លារ​ព្រមទាំង​អាចធ្វើ ការបង់​រំលស់​ក្នុង​អត្រា​ការប្រាក់០%សម្រាប់​រយៈពេល៦ខែ នៅពេល​លោកអ្នក​ទិញ​ផលិតផល​សាម​សុង​នៅ​អំឡុង​ខែសីហា​នេះ។

    គួរ​រំលឹក​ផង​ដែលថា​ផលិតផល​ដែល​ស្ថិតនៅក្នុង​ប្រ​ម៉ូ​សិន​ពិសេស​នេះ សុទ្ធសឹង​ជា​ផលិតផល​ទំនើប ទាន់សម័យ និង កំពុង​ពេញនិយម ហើយ​ស្ទើរតែ​ទាំងអស់​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា Digital Inverter ជួយ​សន្សំសំចៃ​ថាមពល កាត់បន្ថយ​សម្លេង​រំខាន និង​គុណភាព​ខ្ពស់ ប្រើប្រាស់​បានយូរ ព្រមទាំង​មានមុខ​ងារសំខាន់ៗជាច្រើន​ទៀត។

    ត្រូវការ​ផលិតផល​ពី​សាម​សុង ពេលនេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក! សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ដោយផ្ទាល់​និង​សាកសួរ​ព័ត៌មាន​បន្ថែម​នៅតាម​ហាង​ទំនើប​សាម​សុង​ដែល​នៅ​ជិត​លោកអ្នក​បំផុត។ ប្រញាប់​ឡើង ការផ្ដល់ជូន​ដ៏​មហាសាល នេះ មានតែ​ក្នុង​ខែសីហា​តែប៉ុណ្ណោះ​សូមកុំ​ឲ្យ​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ​នេះ​រំលង​ផុត​ឲ្យ​សោះ។

    លក្ខខណ្ឌ​នានា ត្រូវបាន​អនុវត្ត!!!

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 137

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 137

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/08/LRPN_137-Final-For-Web.pdf” force_dl=”1″]

  • ស្រា​បៀរ​ថៃ​ហ្គ័​រ នឹង​ចាប់ឆ្នោត​លើក​ទី2 ជូន​គូ​ស្វាមីភរិយា​ថ្មី នៅ​ចុង​សប្តាហ៍​នេះ

    ស្រា​បៀរ​ថៃ​ហ្គ័​រ នឹង​ចាប់ឆ្នោត​លើក​ទី2 ជូន​គូ​ស្វាមីភរិយា​ថ្មី នៅ​ចុង​សប្តាហ៍​នេះ

    ភ្នំពេញ៖ នៅ​ថ្ងៃទី5 ខែសីហា ឆ្នាំ2018 ខាងមុខនេះ ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer) នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី2 នៅ​ស្ថានីយទូរទស្សន៍ PNN ដែល​ផ្សាយ​ផ្ទាល់ នៅវេលា​ម៉ោង 8យប់ – 10យប់ ដើម្បី​ផ្តល់រ​ង្វាន់​ជ័យ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ2018 ។

    កម្មវិធី​អា​ពា​ហ៍រ​បស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ2018 នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង 8យប់ – 10យប់ ដោយមាន​ការចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា៖ កញ្ញា មាស សុខ​សោភា លោក កែវ វាសនា លោក សយ រត​នះ និង កញ្ញា រ៉ា​ប៊ី។

    កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​ពីរ​នេះ ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ប្រគល់​រង្វាន់​សម្រាប់​គូ​ស្វាមី​រិ​យា​ថ្មី​ចំនួន​ប្រាំ​គូ​គឺ៖ រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ 1500ដុល្លារ​អាមេរិក ចំនួន 5រង្វាន់។

    តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ដែលជា​ម្ចាស់​រង្វាន់​ទាំងនេះ? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា!!!
    ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ…
    ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ!!!

  • Barcelona បំពេញ​ការផ្ទេរ Vidal ពី​ក្លិប Bayern ក្នុងតម្លៃ​ខ្លួន 27លាន​ផោន

    Barcelona បំពេញ​ការផ្ទេរ Vidal ពី​ក្លិប Bayern ក្នុងតម្លៃ​ខ្លួន 27លាន​ផោន

    ក្លិប Barcelona បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ Arturo Vidal របស់​ក្លិប Bayern Munich រួចរាល់​ហើយ ដោយ​ខ្សែបម្រើ​វ័យ 31ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ជឿជាក់ថា បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួច​ជាមុន​ស្រេច​ហើយ​ជាមួយនឹង​ក្លិប Barcelona ហើយ​ប្រភព​ជាច្រើន​ក្នុងប្រទេស​អ៊ីតាលី បាន​បញ្ជាក់ថា ការព្រមព្រៀង​គ្នា​ជាមួយនឹង​ក្លិប Bayern ក៏ត្រូវ​បាន​បំពេញ​រួចជាស្រេច​ហើយ​ដែរ។ វា​ត្រូវបាន​គេ​ជឿជាក់ថា តារា​ឆ្នើម​អន្តរជាតិ​ស៊ី​លី​រូបនេះ​នឹង​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Nou Camp សម្រាប់​តម្លៃ​ខ្លួន​ប្រមាណ​ជា 27លាន​ផោន (ស្មើនឹង 35លាន​ដុល្លារ​អាមេរិក)។

    អ្នកយកព័ត៌មាន​ល្បី​របស់​ប្រទេស​អ៊ីតាលី​លោក Fabrizio Romano បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ថា «ការព្រមព្រៀង​គ្នា ត្រូវបាន​ឈានដល់​រួចជាស្រេច​សម្រាប់​កីឡាករ​រូបនេះ ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប Barcelona ហើយ​ការផ្ទេរ​នេះ​ត្រូវបាន​បំពេញ​ជា​ផ្លូវការ​ហើយ»។

    ខ្សែបម្រើ​អន្តរជាតិ​ស៊ី​លី​រូបនេះ​ក៏មាន​ជាប់ទាក់ទង​នឹង​ការ​ប្រុង​ផ្ទេរ​ទៅកាន់​ក្លិប Manchester United និង Chelsea កាលពី​ពេលមុន​នោះដែរ ដោយ​ត្រូវបាន​គេ​ជឿជាក់ថា រូបគេ​ត្រូវបាន​ដាក់លក់​ដោយ​ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ។ Vidal   បាន​រីករាយ​នឹង​អាជីព​ប្រកបដោយ​ភាពជោគជ័យ​មួយ ចាប់តាំងពី​ចាកចេញ​ពី​ក្លិប Colo-Colo នៅ​ប្រទេស​របស់គេ កាលពី​រយៈពេល 11ឆ្នាំមុន។ កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ​បានឈ្នះ​ពាន​រាល់​រដូវ​កាល​ទាំង 7លើកចុងក្រោយ​របស់គេ នៅឯ​ក្លិប Juventus និង Bayern

    Barcelona បាន​ចំណាយ​ប្រាក់​ច្រើនជាង 100លាន​ផោន​រួចស្រេច​ទៅហើយ​នៅ​រដូវក្តៅ​នេះ ទៅលើ​ការផ្ទេរ​នានា​សម្រាប់​ខ្សែការពារ​អន្តរជាតិ​បារាំង Clement Lenglet និង​កីឡាករ​ប្រេ​ស៊ី​ល 2នាក់​ទៀត​គឺ Arthur និង Malcom ហើយ​ពួកគេ​ក៏​កំពុងតែ​ស្ថិតក្នុង​ការចរចា​ជាមួយនឹង​ក្លិប Paris Saint-Germain ផងដែរ​ជុំវិញ​ការផ្ទេរ​សម្រាប់​ខ្សែបម្រើ Adrien Rabiot៕

    ប្រភពពី៖ The Sun

  • រយៈពេល 7ខែ អង្គរវត្ត​រកចំណូលបាន​ជិត 70លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ

    រយៈពេល 7ខែ អង្គរវត្ត​រកចំណូលបាន​ជិត 70លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ

    កម្ពុជា​ពិតជា​មោទនភាព​ខ្លាំង​បំផុត សម្រាប់​ប្រាសាទអង្គរវត្ត​ដែលជា​កេរ​មរតក​ពី​ដូនតា​បុព្វបុរស​ខ្មែរ​ដែល​បន្សល់​ទុកឱ្យ​មនុស្ស​ជំនាន់​ក្រោយ ដែល​បច្ចុប្បន្ន​អាច​រកចំណូលបាន​ពី​ភ្ញៀវទេសចរ​ប្រមាណ​ជា​ជិត 70លាន​ដុល្លារ​ត្រឹមតែ​រយៈពេល 7ខែ ដើមឆ្នាំ2018នេះ។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​នៅ​ដើមខែ​សីហា ឆ្នាំ2018នេះ បាន​បង្ហាញថា នៅក្នុង​រយៈពេល 7ខែ​នៃ​ឆ្នាំ2018នេះ ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន 1,542,839នាក់ កើនឡើង8.97% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ ចំណូល​ដែល​បានមកពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​នេះ​មាន​ចំនួន 69,664,868ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ 15.36%។ ហើយ​សម្រាប់​មួយខែ​កក្កដា​កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន 185,878នាក់ កើនឡើង1.75% ឯ​ចំណូល​ដែល​បានមកពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ក្នុង1ខែ​នេះ​វិញ មាន​ចំនួន 8,192,521ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ​ជា 0.38%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។

    គួរ​ជម្រាប​ដែរ​ថា ចំណូល​ដែល​ត្រូវបាន​ឧបត្ថម្ភ​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​សម្រាប់​ខែកក្កដា​នេះ​មាន​ចំនួន 371,756ដុល្លារ​អាមេរិក៕

  • កម្មវិធី​ផ្លាស់ប្តូរ​យុវជន​នៅ​ប្រទេស​ជប៉ុន JENESYS បានមក​ដល់​ទៀតហើយ​សម្រាប់​និស្សិត​កម្ពុជា

    កម្មវិធី​ផ្លាស់ប្តូរ​យុវជន​នៅ​ប្រទេស​ជប៉ុន JENESYS បានមក​ដល់​ទៀតហើយ​សម្រាប់​និស្សិត​កម្ពុជា

    ស្ថានទូត​ជប៉ុន​បាន​សហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC) នឹង​រៀបចំ​ការជ្រើសរើស​បេក្ខជន​ចំនួន 20រូប​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​យុវជន JENESYS 2018 រយៈពេល 1សប្ដាហ៍​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី22 ដល់29 ខែមករា ឆ្នាំ2019ខាងមុខ។

    បេក្ខជន​ដែល​អាចដាក់​ពាក្យ​បាន គឺ​ចាំបាច់​ត្រូវតែ​ជា​និស្សិត​ឆ្នាំ​ទី3 នៅ​គ្រប់​សាកលវិទ្យាល័យ​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បេក្ខជន​ត្រូវ​មក​ដាក់ពាក្យ​ដោយមាន​សមាជិក​ចំនួន 4នាក់ ឱ្យបាន​ត្រឹម​ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ2018ខាងមុខនេះ។ ចំពោះ​ការប្រកាស​លទ្ធផល ស្ថានទូត​ជប៉ុន​នឹង​ប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី 28 ខែកញ្ញា​សម្រាប់​អ្នក​ជាប់​វគ្គ​ដំបូង​ចំនួន 48នាក់ ដើម្បី​ចូលរួម​ប្រកួត​ផ្តាច់ព្រ័ត្រ។ បេក្ខជន​ដែល​ជាប់​វគ្គ​ដំបូង​ត្រូវធ្វើ​បទ​បង្ហាញ​ជា​ក្រុម​ក្រោម​ប្រធានបទ “អនាគត​កម្ពុជា 30ឆ្នាំក្រោយ” ជា​ភាសា​ខ្មែរ​នៅ​ថ្ងៃទី25 ខែតុលា ឆ្នាំ2018 ម៉ោង2រសៀល​នៅ CJCC។

    ដើម្បី​ដាក់ពាក្យ​ចូលរួម​ប្រកួត បេក្ខជន​ក្នុង​ក្រុមនីមួយៗត្រូវតែមាន​សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា មាន​អាយុ​ពី 18ឆ្នាំ ដល់ 25ឆ្នាំ គិត​ត្រឹម​ថ្ងៃទី29 ខែមករា ឆ្នាំ2018។ បេក្ខជន​មិន​ធ្លាប់​ទៅ​ប្រទេស​ជប៉ុន និង​មិនមាន​គម្រោង​ទៅ​បន្ត​ការសិក្សា ឬ​ចូលរួម​វគ្គ​បណ្តុះបណ្តាលផ្សេងៗនៅ​ប្រទេស​ជប៉ុន​គិត​ត្រឹម​ថ្ងៃទី31 ខែមីនា ឆ្នាំ2019។

    បេក្ខជន​ត្រូវតែ​សហការ​ឆ្លើយ​កម្រង​សំណួរផ្សេងៗអំឡុងពេល​ចូលរួម​កម្មវិធី និង​ក្រោយ​បញ្ចប់​កម្មវិធី​ព្រមទាំង​ត្រូវធ្វើ​ការចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ប្រទេស​ជប៉ុន និង​បទពិសោធ​នៃ​ការចូលរួម​កម្ម​វី​ធី​នេះ​តាមរយៈ​បណ្តាញ​សង្គមផ្សេងៗ ដូចជា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជាដើម៕

  • Everton ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ Digne មកពី​ក្លិប Barcelona

    Everton ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ Digne មកពី​ក្លិប Barcelona

    ក្លិប Everton បាន​ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ Lucas Digne ដែល​មកពី​ក្លិប​ជើងឯក​របស់​អេ​ស្ប៉ា​ញ Barcelona លើ​កុងត្រា​រយៈពេល 5ឆ្នាំ ជាមួយនឹង​តម្លៃ​ខ្លួន 18លាន​ផោន (ស្មើនឹង23.6លាន​ដុល្លារ​អាមេរិក)។ នេះ​បើ​យោងតាម​ការប្រកាស​ឱ្យដឹង​របស់​ក្លិប​ក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ កាលពី​ថ្ងៃ​ពុធ។

    ខ្សែការពារ​អន្តរជាតិ​បារាំង​វ័យ 25ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ​ក្លិប Everton ក្រោយពី​បាន​ចំណាយពេល2រដូវ​កាល​នៅក្នុង​ក្លិប Barcelona ដោយ​រូបគេ​បានបង្ហាញ​ខ្លួន 46លើក ក្នុង​គ្រប់​យុទ្ធនាការ​ទាំងអស់ ខណៈដែល​រូបគេ​ក៏បាន​ឈ្នះ​ពាន La Liga ជាមួយ Barca កាលពី​រដូវ​កាល​មុន និង​ពាន Spanish Cup ផងដែរ។

    Digne បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប Everton ថា៖ «ខ្ញុំ​ចង់បង្ហាញ​ពី​បច្ចេកទេស​លេង​កីឡាបាល់ទាត់​ដ៏​ល្អ​បំផុត​របស់ខ្ញុំ​នៅទីនេះ និង​រកឱ្យឃើញ​ក្របខ័ណ្ឌ​លី​ក​ដ៏​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភពលោក។ គ្រប់គ្នា​ស្រឡាញ់​ក្របខ័ណ្ឌ Premier League។ ខ្ញុំ​ពេញចិត្ត​ណាស់​ដែល​ខ្ញុំ​បានមក​ទីនេះ»។

    ខ្សែការពារ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​មិនមាន​ខ្លាច​អ្វី​ឡើយ ខ្ញុំ​ពិតជា​រំភើប​ណាស់។ សម្រាប់​ខ្ញុំ វា​គឺជា​ការ​ប្រជែង​ថ្មី​មួយ​ក្នុងការ​បានមក​នៅក្នុង​ប្រទេសមួយ ក្នុង​ក្របខ័ណ្ឌ​លី​កមួយ ប្រជាជន និង​ក្លិប​ដ៏​អស្ចារ្យ​មួយ​ដូចជា Everton នេះ។ វា​ពិតជា​អស្ចារ្យ​ណាស់»។

    Digne បាន​អវត្តមាន​ពី​ក្រុម​ឈ្នះ​ពាន World Cup របស់​បារាំង​នៅ​ឆ្នាំនេះ តែ​កាលពីពេល​មុនគេ​បាន​លេង​ឱ្យ​ក្លិប​បារាំង Paris St Germain ដោយបាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ Ligue1  2លើក ហើយ​ក៏បាន​ចំណាយពេល​លេង​ក្នុងនាម​ជា​កីឡាករ​កម្ចី​នៅឯ​ក្លិប AS Roma របស់​អ៊ីតាលី ផងដែរ៕

    ប្រភពពី៖ Channel News Asia

  • Google កំពុង​បង្កើត ប្រព័ន្ធ​ដំណើរការ​ថ្មី ដើម្បី​ជំនួស Android នាពេល​អនាគត

    Google កំពុង​បង្កើត ប្រព័ន្ធ​ដំណើរការ​ថ្មី ដើម្បី​ជំនួស Android នាពេល​អនាគត

    បច្ចុប្បន្ន Android គឺជា​ប្រព័ន្ធ​ដំណើរការ​របស់ Google ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេ ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ​គឺថា ថ្មីៗនេះ​ក្រុមហ៊ុន Google បាននិងកំពុង​តែ​សម្ងំ​ផលិត​ប្រព័ន្ធ​ដំណើរការ​ថ្មី ដែល​នឹង​ចូលខ្លួន​មក​ជំនួស​តំណែង Android ក្នុង​រយៈពេល 5ឆ្នាំ​ខាងមុខ។

    យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន The Next Thing បានឱ្យដឹងថា ក្រុមហ៊ុន Google បាន​ប្រើប្រាស់​វិស្វករ​ប្រមាណ​ជា 100នាក់​ដើម្បី​ផលិត​ប្រព័ន្ធ​ដំណើរការ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “Fuchsia” ហើយ​គម្រោង​នេះ​បានចាប់ផ្ដើម​តាំងពី 2ឆ្នាំមុន​មកម្ល៉េះ។

    ប្រព័ន្ធ​ដំណើរការ​ថ្មី​មួយ​នេះ គឺ​មិន​ដូចគ្នា​នឹង Android ដែល​ផ្ដោត​សំខាន់​តែ​ទៅលើ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍ Touchscreen នោះទេ តែ​ផ្ទុយទៅវិញ Fuchsia គឺ​ដាក់បញ្ចូល​មុខងារ​គ្រប់គ្រង​ដោយ​សំឡេង (Voice-control) និង​បច្ចេកវិទ្យា AI ហើយ​ប្រហែលជា​ប្រើ​ជាមួយនឹង​ទូរទស្សន៍ រថយន្ត និង​ទូទឹកកក។

    អ្វី​ដែលជា​ចំណុច​សំខាន់​នោះ​គឺ Fuchsia មិន​ប្រើ​ប្រព័ន្ធ Linux ដូច Android ទេ តែ​វា​ប្រើ Zircon ដែលជា​ហេតុ​ធ្វើឱ្យមាន​ការពិបាក​ធ្វើកា​រ​ជាមួយនឹង Hardware ចាស់ៗ ប៉ុន្តែ​វា​ក៏​ជា​ការល្អ​ម្យ៉ាងដែរ ព្រោះ​វា​នឹង​នាំមក​នូវ​បច្ចេកវិទ្យាថ្មីៗច្រើន៕

  • ទីតាំង​មាត់ច្រាំង​ជិត​ផ្សារ​រាត្រី​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មិន​ចាញ់​សិង្ហ​បុរី

    ទីតាំង​មាត់ច្រាំង​ជិត​ផ្សារ​រាត្រី​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មិន​ចាញ់​សិង្ហ​បុរី

    តំបន់​មាត់ទន្លេ​ជិត​ផ្សារ​រាត្រី​ដែល​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​កំពង់​ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ ដែលមាន​ឃ្លាំង​សំណង់ និង​អគារចាស់ៗសម្រាប់​ស្តុក​ទំនិញ​នឹង​ក្លាយទៅជា​តំបន់​ដែលមាន​សំណង់​អគារ​ពាណិជ្ជកម្ម​ចម្រុះខ្ពស់ៗល្អផ្តាច់គេ​ក្នុង​រាជធានី​ភ្នំពេញ និង​មិន​ចាញ់​អគារ​ពាណិជ្ជកម្មខ្ពស់ៗនៅជាប់​មាត់សមុទ្រ​ក្នុងប្រទេស​សិង្ហ​បុរី​នោះទេ ខណៈដែល​និន្នាការ​សំណង់​នៅ​កម្ពុជា ជាពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ និង​បរិមណ្ឌល​នៅតែ​បន្ត​រីកលូតលាស់​ឥតឈប់ឈ​រ។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ​នឹង​សាងសង់​នៅពេលឆាប់ៗដោយ​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yuetai Group ដែលជា​ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ចិន​នៅលើ​ដី​ដែលជា​អតីត​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្ដីពី​ការជួល​ដី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី ដើម្បី​អភិវឌ្ឍ​ជា “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” ដែលមាន​តម្លៃ​ជាង16ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

    តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​បញ្ជាក់ថា កិច្ចសន្យា​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ32 អនក្រ.បក ចុះ​ថ្ងៃទី9 ខែមីនា ឆ្នាំ2018 ស្ដីពី​ការធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​បណ្ដោយ​ទន្លេសាប​ពី​ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី។

    គម្រោង​អភិវឌ្ឍន៍​ជា “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” នេះ រួមមាន ទី1.ជា​អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម។ ទី2.ជា​អគារ​មជ្ឈមណ្ឌលសិល្បៈ។ ទី3.ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ។ ទី4.ទីធ្លា​សម្រាប់​បាញ់​ទឹក។ ទី5.ទីធ្លា​សម្រាប់​រាំ​របាំ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក។ ទី6.សួន​កំពង់ផែ។ ទី7.ទីធ្លា​កម្សាន្ដ និង​សួនច្បារ​សាធារណៈ។ ទី8.មជ្ឈមណ្ឌល​ទេសចរណ៍។ ទី9.រាជធានី​ភ្នំពេញ​ដ៏​ឆ្លាត​វៃ។ ទី10.ការិយាល័យ​បច្ចេកវិទ្យា។ ទី11.អគារ​ស្នាក់នៅ​រួម​បែប​វប្បធម៌។ ទី12.អគារ​ស្នាក់នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​ទី13.សាល​តាំងពិព័រណ៍ មជ្ឈមណ្ឌល​បេតិកភណ្ឌ​អរូបី​និង​សិប្បកម្ម និង​វិចិត្រសាល​បែប​វប្បធម៌​ព្រះពុទ្ធសាសនា និង​សកម្មភាពផ្សេងៗទៀត។

    កិច្ចសន្យាជួល​នេះ​មាន​រយៈពេល 50ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 រហូតដល់​ថ្ងៃទី28 ខែមិថុនា ឆ្នាំ2068។ ប្រាក់​ឈ្នូ​ល​លើ​ការ-ជួល​ដី​នេះ គឺជា​ការបង់ប្រាក់​ឈ្នួល​ផ្ដាច់​តែម្ដង​ចំនួន 16.5លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល 50ឆ្នាំ រួមបញ្ចូល​ទាំង​អាករ​លើ​តម្លៃបន្ថែម (VAT) ចំនួន10% រួចជាស្រេច។ ដើម្បី​កែប្រែ​កំពង់ផែ​ស្វយ័ត​នេះ​ទៅ​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ “មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ The City Gate” នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នៅតែ​បន្ដ​រក្សា​មុខងារ​ប្រតិបត្តិការ​របស់​ទីតាំង​ជួល​ខាងលើ​ជា​ចំណត​ផែ​លើកដាក់​ទំនិញ​ចេញចូល​ក្នុងប្រទេស​ដដែល។

    គួររំឭកថា សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2017 មាន​ចំនួន 2.291គម្រោង មាន​ផ្ទៃក្រឡា​សរុប​ចំនួន 5.565.191ម៉ែត្រការ៉េ មាន​ទុនវិនិយោគ​សរុប​ចំនួន 2.230.654.719 ដុល្លារ​អាមេរិក។ ក្នុងនោះ​គម្រោង​អគារ​ខ្ពស់​ចាប់ពី 5ជាន់​ឡើងទៅ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ2017 មាន​ចំនួន 188គម្រោង​បាន​សាងសង់​រួច និង​កំពុង​សាងសង់​បន្ត។

    តាម​របាយការណ៍​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យដឹងថា រយៈពេល 6ខែ​ឆ្នាំ2018 ទាំង​ក្រសួង និង​រាជធានី-ខេត្ត​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន 1.643គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សុ​រប 5.352.422 ម៉ែត្រការ៉េ មានតម្លៃ​ប៉ាន់ស្មាន 2.153.211,118ដុល្លារ​សហរដ្ឋអាមេរិក។ ទុនវិនិយោគ​របស់​វិស័យ​ឯកជន​មកពីបរទេស គឺមាន​ចំនួន 8ប្រទេស មាន​ចំនួន 21គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប 928.267 ម៉ែត្រការ៉េ​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ 394.332.300ដុល្លារ​អាមេរិក៕