Author: វល័ក្ខ

  • ពិត​ជាមាន​មោទនភាព​ខ្លាំង​ណាស់​ដែល​ខ្មែរ​មាន​សមត្ថភាព​ក្នុងការ​ផលិត​នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់ជាង​ផលិតផល​នាំចូល​ពី​ប្រទេស​មួយចំនួន

    ពិត​ជាមាន​មោទនភាព​ខ្លាំង​ណាស់​ដែល​ខ្មែរ​មាន​សមត្ថភាព​ក្នុងការ​ផលិត​នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់ជាង​ផលិតផល​នាំចូល​ពី​ប្រទេស​មួយចំនួន

    ភ្នំពេញ៖ ក្រុមហ៊ុន KHH គឺជា​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​មួយ​នាំមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលថ្មីៗនេះ​ក្រុមហ៊ុន បានទទួល​នូវ​វិញ្ញាបនបត្រ ISO 9001: 2015 សម្រាប់​គ្រប់​ផលិតផល​របស់ខ្លួន​ដែល​បាន​ផលិត និង​កំពុងដំណើរការ​នៅលើ​ទីផ្សារ​សព្វថ្ងៃ ដូចជា​ផលិតផល​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ផលិតផល​ប្រើប្រាស់​នៅក្នុង​ផ្ទះ ផលិតផល​ទាំងនោះ​មានដូចជា សាប៊ូកក់សក់​ម៉ាក​ក្លិន សាប៊ូ​លាងខ្លួន​ម៉ាក​ក្លិន សាប៊ូ​លាងដៃ​ម៉ាក​ក្លិន សាប៊ូ​លាងចាន​ម៉ាក​ស្អាត និង​សាប៊ូ​លាងចាន​ម៉ាក​ល្អ ព្រមទាំង​ផលិតផល​លាង​សម្អាត​ទូទៅ ដូចជា សាប៊ូ​សម្អាត​ការ៉ូ សាប៊ូ​បោក​សម្លៀកបំពាក់ ទឹក​ក្រអូប និង​សាប៊ូ​សម្អាត​ទូទៅ​សម្រាប់​ប្រើ​ក្នុង​សណ្ឋាគារ ភោ​ជ្ជ​នី​ដ្ឋា​ន ហាង​កាហ្វេ និង​កន្លែងផ្សេងៗផងដែរ ដែល​បានទទួល​ស្គាល់​គុណភាព​ស្ដង់ដារ​អន្តរជាតិ។

    គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន KHH ទាំងអស់​បាន​ផលិត​ដោយ​ប្រើ​រូបមន្ត និង បច្ចេកវិទ្យា​មកពី​ប្រទេស​កូរ៉េ ជាមួយនឹង​ក្រុម​អ្នកជំនាញ​ក្នុង​ឧស្សាហ​កម្មនេះ គឺ​លោក Lee Sukho និង​លោក Lee Hoon ដែល​ពួកគាត់​មានបទពិសោធន៍​នៅ​ប្រទេស​កូរ៉េ អស់​រយៈពេល​ជាង 30 ឆ្នាំ​មកហើយ ។

    ក្រុមហ៊ុន KHH មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​បាន​នាំចូល​វត្ថុធាតុដើម​ពី​ប្រទេស​កូរ៉េ ដែលមាន​លិខិតបញ្ជាក់ និង​បានធ្វើ​ការសាកល្បង​យ៉ាង​ម៉ត់ចត់​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បីឱ្យ​ប្រាកដថា អតិថិជន​នឹង​ទទួលបាន​នូវ​ភាព​រីករាយ​ជាមួយ​បទពិសោធន៍​ល្អឥតខ្ចោះ នៅពេល​បាន​ប្រើប្រាស់​ផលិតផល​របស់ខ្លួន។ក្រុមហ៊ុន​បាន​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​អនុវត្តតាម​ស្ដង់ដារ​អន្ដរជាតិ​ដើម្បី​បង្កើត​ផលិតផល​ដែលមាន​គុណភាព​គួរ​ជាទី​ទុកចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

    ថ្ងៃទី 15 ខែសីហា ឆ្នាំ 2018 ក្រុមហ៊ុន KHH បានផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ចំនួន 90នាក់​ដែល​មកពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដើម្បី​ចុះ​ទស្សនកិច្ច​សិក្សា​ក្នុង​គោលបំណង​បំផុសគំនិត​ដល់​សិស្ស​និស្សិត​ជំនាន់​ក្រោយ​ឱ្យ​ពួកគាត់​មាន​ទំនុកចិត្ត និង ភាពជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ក្នុងការ​បង្កើត​ផលិតផល​ថ្មី ដែលជា​របស់ខ្លួន​នាពេល​អនាគត ក្នុងការ​ប្រកួតប្រជែង ជាមួយ​ផលិតផល​នាំចូល​ពី​បរទេស និស្សិត​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ភាពជា​សហគ្រិន ទស្សនា​ខ្សែចង្វាក់​ផលិតកម្ម របៀប​ក្នុង​ការរៀបចំ​អាជីវកម្ម និង ក្រុមហ៊ុន​យើង​មាន​ផ្តល់ឱកាស​ការងារ​ដល់​និស្សិត​ដែលមាន​ទេពកោសល្យ​ផងដែរ។

    គួរបញ្ជាក់​ផងដែរ​ថា នាពេល​ខាងមុខនេះ ក្រុមហ៊ុន​ក៏មាន​គំរោង​ចែកចាយ​ទៅតាម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប ផងដែរ​បន្ទាប់ពី​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​ក្នុង​និង​ក្រៅប្រទេស​អស់​រយៈពេល​ជាង៣ឆ្នាំ​មកនេះ។

    សម្រាប់​សាលា​ដែលមាន​បំណង​នាំ​សិស្ស​និស្សិត​ចុះ​ទស្សនកិច្ច​សិក្សា សូម​ទំនាក់ទំនង៖
    ក្រុមហ៊ុន ខ្មែរ ហៅ​ហូល & ហ៊ែ​ល​ឃែ​រ

    ផ្ទះ​លេខ ៦១៦ ផ្លូវ​ពេទ្យសត្វ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ, ព្រះរាជាណាចក្រ​កម្ពុជាទូរស័ព្ទ: +៨៥៥ (០)២៣ ៩៨៥ ៧៦៤ / ៨៩ ៥១៧ ៣៦៦

  • 7 ខែ​ដើមឆ្នាំ តួលេខ​ចំណូល​ពន្ធ​នៅ​បន្ត​កំណើន

    7 ខែ​ដើមឆ្នាំ តួលេខ​ចំណូល​ពន្ធ​នៅ​បន្ត​កំណើន

    អគ្គនាយកដ្ឋាន​ពន្ធដា​រ​ដែលមាន​តួនាទី​ស្នូល​ក្នុង​ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ ក្នុង​រយៈពេល 7ខែ​ដើម​ឆ្នាំនេះ​ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន​ជាង 1ពាន់​លាន​ដុល្លារ (1,356.36) ឬ​ស្មើនឹង​ជាង70% នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់។ នេះ​បើតាម​របាយការណ៍​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។

    ឯកឧត្តម គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ថ្លែងឱ្យដឹងថា លទ្ធផល​ក្នុងការ​ប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ទទួលបាន​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ (Online) ក្នុង​ខែកក្កដា​កន្លងទៅនេះ​មាន​ចំនួន​ជាង 689ពាន់​លាន​រៀល​ស្មើ​ប្រមាណ​ជាង 172លាន​ដុល្លារ កើនឡើង​ចំនួន 186ពាន់​លាន​រៀល ឬ​ប្រមាណ​ជាង ៤៦លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង 37% បើ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ចំណូល​ក្នុង​ខែកក្កដា កាលពី​ឆ្នាំ2017។

    យោងតាម​ការបញ្ជាក់រ​បស់​ឯកឧត្តម គង់ វិបុល ចំណូល​ដែល​ទទួលបាន​ក្នុង​រយៈពេល 7ខែ ដើមឆ្នាំ2018 អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ-អាករ​បាន​ចំនួន​ជាង 5ពាន់​លាន​រៀល(5,425.56ពាន់​លាន​រៀល)ឬ​ប្រមាណ​ជាង 1ពាន់​លាន​ដុល្លារ(1,356.36លាន​ដុល្លារ)ឬ​ស្មើនឹង​ជាង70%នៃ​ផែនការ ។

    ក្នុងនោះ បើ​ធៀប​ទៅនឹង​រយៈពេល 7ខែ​ដើមឆ្នាំ2017 ឃើញថា ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ក្នុង7ខែ ឆ្នាំ2018នេះ បាន​កើនឡើង​ចំនួន​ជាង 700ពាន់​លាន​រៀល (7,085.6ពាន់​លាន​រៀល) ឬ​ប្រមាណ​ជិត 180លាន​ដុល្លារ (177,14លាន​ដុល្លារ) ឬ​ស្មើនឹង​ជាង15%។

    ឯកឧត្តម​បាន​បន្តថា​កំណើន​ចំណូល​ពន្ធ​ក្នុង​ខែកក្កដា​នេះ បាន​ឆ្លុះបញ្ចាំង​ថា សាធារណជន និង​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​មាន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​យ៉ាង​មុតមាំ៕

  • ម៉ាស៊ីន​បោកគក់ LG ជា​ជ​ម្រើ​ល​ដ៏​ល្អ​បំផុត​សម្រាប់​មេផ្ទះ​សម័យថ្មី

    ម៉ាស៊ីន​បោកគក់ LG ជា​ជ​ម្រើ​ល​ដ៏​ល្អ​បំផុត​សម្រាប់​មេផ្ទះ​សម័យថ្មី

    បច្ចុប្បន្ននេះ​មនុស្ស​គ្រប់រូប​សុទ្ធសឹងតែ​មមាញឹក និង ការងារគ្រប់ៗគ្នា មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ក្នុង ផ្ទះ​ដូច​ជាការ​បោកគក់​ជាដើម ។ ហើយ​តែងតែ​ចំណាយ​ទាំង​កម្លាំង និង​ពេលវេលា​ជាច្រើន​ម៉ោង​រាល់ពេល​ធ្វើការ​បោកគក់ម្តងៗដូច្នេះហើយ​ទើប ម៉ាស៊ីន​បោកគក់ LG បា​នប​ង្តើ​ត​បច្ចេកវិទ្យា និង មុខងារ​របស់ខ្លួន​អោយ​ត្រូវ​និង​តម្រូវការ​របស់​អតិថិជន​ប្រើប្រាស់​ផ្ទា​ស់​ដូចខាងក្រោម ៖

    • សន្សំសំចៃ​ពេលវេលា​និង​ស៊ី​ភ្លើង​តិច ៖ ម៉ាស៊ីន​បោក LG ជាមួយ បច្ចេកវិទ្យា Inverter ធ្វើ អោយ​ការ​បោកគក់​ម្តង​ស៊ី​ភ្លើង​ត្រឹមតែ 67 វ៉ា​ត់​តែប៉ុណ្ណោះ ។ វា​ស៊ី​ភ្លើង​តិចជាង​ប្រភេទ​ម៉ាស៊ីន​បោកគក់​ធម្មតា 36 % ស្មើនឹង​យើង​ប្រើ​ម៉ាស៊ីន​ស​ម្ងួ​ត​សក់​រយៈពេល ៤ នាទី។ នេះ​មិនមែន​មានន័យថា​ការប្រើ​ថាមពលអគ្គីសនី​តិច​ហើយ​បោក​មិន​ស្អាត​នោះទេ​សំលៀកបំពាក់​បោកគក់​រួច​ចេញមកក្រៅ​នៅតែ​ស្រស់ស្អាត​ជានិច្ច។
    • សន្សំសំចៃ​ទឹក ៖  ការ​សន្សំសំចៃ​ទឹក​ពិត​ជាមាន​សា​រះ​សំខាន់​មែនទែន​សំរាប់​បច្ចុប្បន្ននេះ​ក៏ដូចជា​ការថែរក្សា​បរិ​ស្ថាន​ផងដែរ។ហើយ​ម៉ាស៊ីន​បោកគក់ LG វិញ​ប្រើប្រាស់​បរិមាណ​ទឹក​ដែល​វា​ត្រូវការ​ទៅតាម​បរិមាណ​ខោអាវ​ដែល​យើង​ផ្ទុក​ក្នុង​ម៉ាស៊ីន​តែប៉ុណ្ណោះ។
    • ម៉ាស៊ីន​បោក​មាន​ច្រើន​ចលនា​ដើម្បី​បោកគក់​បាន​យ៉ាង​ល្អឥតខ្ចោះ ៖ បច្ចេកវិទ្យា​បោកគក់ 6 ចលនា (6 Motion Direct Drive) រួមបញ្ចូល​គ្នា​នូវ​ចលនា​បោកគក់​ប្រាំមួយ​ចលនា​ផ្សេងគ្នា​ដើម្បី​ធ្វើអោយ​ការបោក​គក់​កាន់តែ​អស្ចារ្យ ប្រៀបបាន​ដូចនឹង​ការបោក​គក់​និង​ដៃ។ 6 Motion Direct Drive ជួយ​រក្សា​សាច់​ក្រណាត់​មិនអោយ​មាន​ស្នាម​ជ្រួញ និង ការពារ​ការ​ខូច​សាច់​ក្រណាត់។
    • Turbo Drum គឺជា​បច្ចេកវិទ្យា​តែមួយគត់​របស់​ក្រុមហ៊ុន LG ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​លាងជម្រះ​ក្អែល​ដោយ​កំលាំង​ទឹក​ជំរុញ​និង​បង្វិល​សំលៀកបំពាក់​របស់លោក​អ្នក​បាន​គ្រប់​ទិស និង ថ្ម​ម​សាច់​ក្រណាត់​មិន​ធ្វើអោយ​សាច់​ក្រណាត់​រមួល​ចូលគ្នា​ហើយ​ព្រមទាំង​មាន​កំលាំង​ទឹក​រុញ​ពីក្រោម​ឡើងទៅ​លើ​ធ្វើអោយ​ធុង និង ស្លាប​ចាក់​វិល​ក្នុង​ទិស​ផ្ទុយគ្នា​ដើម្បី​បង្កើន​កំលាំង​ក្នុងការ​បោកគក់​កាន់តែខ្លាំង​តែ​មិន​ធ្វើអោយ​ខូច​សាច់​ក្រណាត់​និង​លាង​សម្អាត​ស្នាម​ប្រឡាក់​បាន​យ៉ាង​ស្អាត​និង​ល្អឥតខ្ចោះ។
    • Turbo Shot ដែល​ជួយ​សម្អាត​ផ្នែក​ខាងក្នុង និង ខាងក្រៅ​នៃ​ធុង​បោកគក់​ថែមទាំង​ជួយ​ការពារ​តម្រង​ធុង​បោក​មិនអោយ​ឆាប់​ជ្រះ ព្រោះ​តម្រង​នេះ​អាចធ្វើ​ការលាង​សម្អាត​ដោយ​ស្វ័យ​ប្រ​វ​តិ្ត ដោយ​មិនចាំបាច់​ដោះ​លាង ហើយ​ថែមទាំង ថែរក្សា​អនាម័យ​ក្នុងការ​សម្អាត​ក្អែល និង ក្លិន​នៅក្នុង​ធុង​បោកគក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។
    • True Steam ៖ មុខងារ TrueSteam ™ គឺជា​វិធី​មួយ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​សម្លាប់​មេរោគ។ មុខងារ Steam ក្នុង​ម៉ាស៊ីន​បោកគក់ ធ្វើអោយ​កំដៅ​ទឹក​ឡើងដល់ 100 អង្សា​សេ​ដើម្បី​ធ្វើឱ្យ​វា​ក្តៅ​គ្រប់គ្រាន់​ដើម្បី​កំចាត់​បាក់តេរី​និង​អា​ឡែ​រ​ហ្សី​ពី​រោមសត្វ​កោសិកា​ស្បែក​ដែល​ស្លាប់​និង​ពពួក​ផ្សិត។ បច្ចេកវិទ្យា TrueSteam របស់​ក្រុមហ៊ុន LG មិន​ត្រឹមតែ​កំចាត់​អស់ 99,9 % នៃ​អា​ឡែ​រ​ហ្សី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​កំចាត់​កាកសំណល់​ដែល​បាន​បន្សល់​ដោយ​អា​ឡែ​រ​ហ្សី​ដែល​បាន​ស្លាប់​ផង​ដែល ។

    អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការ​ដាក់តាំង​បង្ហាញ​ម៉ាស៊ីន​បោកគក់ របស់ LG នៅ​គ្រប់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែលជា​អ្នក​ចែកចាយ​លក់​បន្ត​របស់ ក្រុមហ៊ុន G Gear និង​ហាង LG BrandShop គ្រប់​សាខា​ទាំងអស់ ។

    https://ggear.com.kh/appliances/washing-machines/

  • Nadal ផ្តួល Tsitsipas ដើម្បី​ឈ្នះ​ពាន Toronto Masters

    Nadal ផ្តួល Tsitsipas ដើម្បី​ឈ្នះ​ពាន Toronto Masters

    កីឡាករ​វាយ​កូន​បាល់ Rafael Nadal បាន​រារាំង​ការ​វាយ​សម្រុក​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​កីឡាករ StefanosTsitsipas ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 6-2 និង7-6 (7/4) ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Toronto Masters កាលពី​ថ្ងៃអាទិត្យ។

    ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​រយៈពេល1ម៉ោង និង45នាទី បាន​ជួយ​ឱ្យ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ 32ឆ្នាំ​រូបនេះ ឈ្នះ​ពាន​ជា​លើក​ទី33 របស់គេ​ក្នុង​កម្រិត​កំពូល​របស់​កម្មវិធី Masters ខណៈដែល​រូបគេ​បានឈ្នះ​ពាន​អាជីព​ជា​លើក​ទី80 និង​បាន​កត់ត្រា​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជា​លើក​ទី40 របស់គេ​នៅ​រដូវ​កាល​នេះ។

    ក្នុងអំឡុងពេល​នៃ​កម្មវិធី​ប្រគល់​ពាន អ្នកគាំទ្រ​សញ្ជាតិ​ក្រិ​ក​ជាច្រើន​នាក់​បាន​ស្រែកច្រៀង​ចម្រៀង​រីករាយ​ថ្ងៃកំណើត ដើម្បី​ផ្ញើ​ទៅដល់​វីរបុរស​ថ្មី​ក្នុង​កីឡា​វាយ​កូន​បាល់​របស់​ពួកគេ។ Nadalបានឱ្យដឹងថា៖ «ចូលរួម​រីករាយ​ថ្ងៃកំណើត​របស់ Stefanos។ អ្នក​ពិតជា​ធ្វើ​បានល្អ​ណាស់ អ្នកមាន​អនាគត​ដ៏​អស្ចារ្យ​មួយ។

    វា​មាន​រយៈពេល​ជិត 10ឆ្នាំ​ហើយ ចាប់តាំងពី​ខ្ញុំ​បាន​លេង​ក្នុង​ទីក្រុង Toronto ជា​លើកចុងក្រោយ»។ Nadal បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​នឹក​អ្នក​ណាស់ ខ្ញុំ​នឹង​ព្យាយាម​មក​ទីនេះ​ឱ្យបាន​កាន់តែ​ញឹកញាប់​ឡើង។ ពាន​នេះ​ពិតជា​មានន័យ​ណាស់»។

    Tsitsipas បាន​រង​បរាជ័យ​នៅ​ចំ​ថ្ងៃ​ខួបកំណើត​គម្រប់​វ័យ 20ឆ្នាំ​របស់គេ នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ការបញ្ចប់​ការប្រកួត​កីឡា​វាយ​កូន​បាល់​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​របស់គេ ខណៈដែល​រូបគេ​បាន​ផ្តួល​គូប្រជែងខ្លាំងជាប់ៗគ្នា ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ៕

    ប្រភពពី៖ Channel News Asia

  • Lewandowski ជួយ Bayern សងសឹក Frankfurt

    Lewandowski ជួយ Bayern សងសឹក Frankfurt

    ការរក​គ្រាប់​បាល់​បញ្ចូល​ទី 3គ្រាប់​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ Robert Lewandowski បាន​ជួយ​ឱ្យ​ក្រុម Bayern Munich កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 5-០ លើ​ក្រុម Eintracht Frankfurt ក្នុង​ការប្រកួត​ដណ្តើមពាន​អាល្លឺម៉ង់ Supercup កាលពី​ថ្ងៃអាទិត្យ ដើម្បី​ជួយ​ឱ្យ​អតីត​គ្រូបង្វឹក​របស់​ក្រុម Frankfurt លោក Niko Kovac បំពេញ​នូវ​ការចាប់ផ្តើម​ប្រកបដោយ​ការចងចាំ​មួយ​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Bayern។

    លោក Kovac បាន​វិល​ទៅកាន់​ទឹកដី​ក្រុម Frankfurt វិញ​សម្រាប់​ការប្រកួត​ជា​លើក​ទី1 របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់ Bayern ក្រោយពី​បានបញ្ចប់​កិច្ចសន្យា​រយៈពេល 2ឆ្នាំ​ប្រកបដោយ​ភាពជោគជ័យ​ក្នុង​ក្លិប Frankfurt ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការយក​ឈ្នះ​លើ​ក្រុម Bayern ក្នុង​ការប្រកួត​ដណ្តើមពាន German Cup វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​រដូវ​កាល​មុន​ផងដែរ។

    ប៉ុន្តែ វា​មិនមាន​ភាព​ភ្ញាក់ផ្អើល​ផ្សេង​ទៀតឡើយ​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​ក្រុម Bayern បាន​បំពេញ​ការសង​សឹក​សម្រាប់​ការ​ចាញ់​របស់​ពួកគេ​កាលពី​ការប្រកួត​ពាន German Cup ខណៈដែល Lewandowski បាន​បំបែក​តំបន់​ការពារ​របស់​ក្រុម Frankfurt ទៅជា​បំណែក​អស់។

    លោក Kovac បាន​ប្រាប់​កាសែត ZDF ថា៖ «វា​ពិតជា​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​នៅថ្ងៃនេះ យើង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ពេលវេលា​ប្រកួត​យ៉ាង​ត្រឹមត្រូវ។ ពិតណាស់ ខ្ញុំ​មាន​អារម្មណ៍​អាណិតអាសូ​ខ្លះ​ដល់​អតីត​កីឡាករ និង​ក្លិប​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គិតថា វា​នឹង​ក្លាយជា​ហេតុផល​ដ៏​ល្អ​សម្រាប់​ក្រុម Frankfurt»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​មាន​សុទិដ្ឋិនិយម​ណាស់​សម្រាប់​រដូវ​កាល​នេះ។ ខ្ញុំ​មាន​ក្រុម​ដ៏​អស្ចារ្យ និង​មាន​ភាពខ្លាំង​មួយ»៕

    ប្រភពពី៖ Channel News Asia

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 138

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 138

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/08/LRPN_138-Final-For-Web.pdf” force_dl=”1″]

  • លោក Emery ស្ថិតក្នុង​ការចាប់អារម្មណ៍ ខណៈ Arsenal ចាប់​ជីវិត​ដោយ​គ្មាន​លោក Wenger

    លោក Emery ស្ថិតក្នុង​ការចាប់អារម្មណ៍ ខណៈ Arsenal ចាប់​ជីវិត​ដោយ​គ្មាន​លោក Wenger

    លោក Unai Emery ប្រឈមមុខ​នឹង​ការ​ដ៏​ធំ​មួយ ក្នុងការ​សង្គ្រោះ​ក្រុម Arsenal ចេញពី​ភាព​ត្រដាបត្រដួស ស្រប​ពេលដែល​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ Premier League ដោយ​គ្មាន​លោក Arsene Wenger ជា​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​ជា​លើក​ទី១ក្នុង​រយៈពេល២២ឆ្នាំ។ លោក Emery ត្រូវបាន​ជួល​ឲ្យ​ជំនួស​កន្លែង​របស់លោក Wenger ក្រោយពី​ការចាកចេញ​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ នៅ​ចុងរដូវ​កាល​មុន ដែល​បានបញ្ចប់​ដោយ​ក្រុម Arsenal ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៦នៅលើ​តារាង​ក្របខ័ណ្ឌ Premier League។

    ការប្រកួត​បើក​រដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League របស់ Arsenal ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក Manchester City នៅ​ថ្ងៃអាទិត្យ​នេះ នឹង​ផ្តល់នូវ​ការចាប់អារម្មណ៍​ទៅលើ​កម្រិត​ដែល​លោក Emery នឹង​ព្យាយាម​ជួសជុល និង​បោសសម្អាត​បញ្ហាផ្សេងៗដែល​ត្រូវបាន​បន្សល់ទុក​ដោយ​លោក Wenger នា​កីឡដ្ឋាន Emirates។

    ក្រុម Arsenal បាន​ស្ថិតក្នុង​ភាព​ត្រដាបត្រដួស​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ស្រប​ពេលដែល​លោក Wenger មិនមាន​សមត្ថភាព​ក្នុងការ​លុបចោល​ភាពអវិជ្ជមាន ទីបំផុត​លោក Stan Kroenke ដែលជា​ម្ចាស់​ក្លិប បាន​ចែកផ្លូវ​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ខ្លួន បើទោះបី​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ ចង់​បន្ត​ដឹកនាំ​ក៏ដោយ។

    ការបញ្ចប់​ដោយ​ដេញតាម​ពីក្រោយ​ក្រុម Man City ចំនួន៣៧ពិន្ទុ គឺជា​ការបញ្ចប់​ដ៏​ខកចិត្ត​មួយ​សម្រាប់​រដូវ​កាល​ចុងក្រោយ​របស់លោក Wenger ដែលជា​យុទ្ធនាការ​ដ៏​ជ្រួលច្របល់ ក្នុងនោះ​ក៏មាន​ការតវ៉ា​យ៉ាង​ខឹងសម្បា​ប្រឆាំងនឹង​អ្នកចាត់ការ​ទូទៅ​រូបនេះ ពី​សំណាក់​អ្នកគាំទ្រ​ដែល​អស់សង្ឃឹម​ផងដែរ៕

    ប្រភពពី៖ Channel News Asia

  • Samsung Galaxy Note 9 អាច​កុម្មង់​បាន​នៅថ្ងៃនេះ​ហើយ ជាមួយនឹង​កាដូ​ជាច្រើន​សន្ធឹកសន្ធាប់

    Samsung Galaxy Note 9 អាច​កុម្មង់​បាន​នៅថ្ងៃនេះ​ហើយ ជាមួយនឹង​កាដូ​ជាច្រើន​សន្ធឹកសន្ធាប់

    ភ្នំពេញ៖ ពេលវេលា​ដែល​អតិថិជន ទន្ទឹងរង់ចាំ​បានមក​ដល់​ហើយ!!! ក្រោយពី​ធ្វើការ​ប្រកាស​វត្តមាន​ជា​ផ្លូវការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ឥឡូវនេះ ក្រុមហ៊ុន​សាម​សុង បានប្រកាស​ឱ្យទទួល ការ​កុម្មង់​ទុក​មុន(Pre-Order) នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​សេរី N ចុង​ក្រោយនេះ​ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី 21 ខែសីហា ឆ្នាំ2018 ជាមួយ​ការផ្តល់ជូន​នូវ​កាដូ​ពិសេស​ជាច្រើន​ដូចជា កាស Samsung U-FLEX មួយ​ដ៏​កាលី​ប ដែលមាន​តម្លៃ $59 , លេខ​ពិសេស​របស់ Smart ដែលមាន​តម្លៃ129 ដុល្លារ ជាមួយ​កញ្ចប់​ស្មា​ត​ធំ​ហ្មង ដែល​ប្រើប្រាស់​ឥតគិតថ្លៃ​សម្រាប់​រយៈពេល 52 អាទិត្យ, ស្រោម​LED ដ៏​ស្រស់ស្អាត​មួយ​ដែលមាន​តម្លៃ 69 ដុល្លារ​និង​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ(Wireless Charger ) មួយ​ដ៏​ទាន់សម័យ​ដែលមាន​តម្លៃ 65 ដុល្លារ​លើសពីនេះទៅទៀត។

    លោកអ្នក​អាច រីករាយ​ជាមួយ​ការបង់​រំលស់​ដោយ​គ្មាន​ការប្រាក់​សម្រាប់​រយៈពេល 6ខែ(បង់​មុន20%) ហើយ​សម្រាប់​តម្លៃ​នៅក្នុងពេល Pre-Order គឺ 929 ដុល្លារ​ជាមួយ​ជម្រើស​បី​ពណ៌​សម្រាប់​ប្រទេស​កម្ពុជា​គឺ​ពណ៌​ខ្មៅ , ពណ៌​ខៀវ​និង​ពណ៌​ទង់ដែង។

    កម្មវិធី​ពិសេស​នេះ ផ្តល់ជូន​គ្រប់​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង ដែលមាន​ស្លាក​សំគាល់ “PRE-ORDER HERE” ដែល​ចាប់ផ្តើម​ទទួល​ក​ម្ម៉​ង់​ចាប់ពី​ថ្ងៃទី 11 ដល់ 21 សីហា​នេះ ដោយ​ស្តុក​ថែម​ជូន​មាន​ចំនួន​កំណត់។

    ដូច្នេះ​សូម​ប្រញាប់​ឡើង! ជាពិសេស​សម្រាប់​អ្នក​ដែល​ស្រឡាញ់ និង​ទន្ទឹងរង់ចាំ Galaxy NOTE 9 ទាំងអស់ សូម​ប្រញាប់​ស្វែងរក ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង ណាមួយ​ដែលមាន​ស្លាក​សំគាល់ “PRE-ORDER HERE” ដើម្បី​ក​ម្ម៉​ង់​ទិញ​ឥឡូវនេះ! កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ រំលង​ផុត​ឲ្យ​សោះ!

    តោះ​មក​មើល​ពី លក្ខណសម្បត្តិ​ដ៏​លេចធ្លោ​របស់ Samsung Galaxy Note9 ដូចខាងក្រោម៖

    ភាព​ច្នៃប្រឌិត​នៃ​រចនាបថ (Design Innovation)

    Samsung Galaxy Note 9 មាន​ទំហំ​អេក្រង់ 6.4 អ៊ីង ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​អេក្រង់​ស្ទើរ​គ្មាន​គែម និង​គែម​កោង ទាំងសងខាង ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​ភាព​បញ្ឈរ​ខ្ពស់ ខណៈដែល​ពណ៌​របស់​វា​ត្រូវបាន​បើក​បង្ហាញ​លើ​អេក្រង់​ធំ​បំផុត​នៃ​ប្រភេទ phablet និង​ធ្វើ​ឲ្យ​រូបភាព​ហាក់ដូចជា​លោត​ផុស​លើ​អេក្រង់​នៅក្នុង​ដៃ​របស់​អ្នក​តែម្តង។

    កាមេរ៉ា​កម្រិត​អាជីព (Camera)

    Samsung Galaxy Note9 មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ទំហំ 12 មេ​ហ្គា​ភិ​ច​ស៊ែ​ល ជាមួយនឹង​កម្រិត Aperture F1.5 មាន​សមត្ថភាព​ថតរូប​បាន​កាន់តែ​ស្អាត ទោះ​ក្នុងស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ។សម្រាប់ មុខងារ​ថតរូប​ពិសេស​ដូចជា Live Focus វា​អាច​ឲ្យ​អ្នកធ្វើ​ការគ្រប់គ្រង​នួវ ជម្រៅ​រូបភាព ដែល​អាច​ឲ្យ​យើង​អាច​កែសម្រួល​រូបភាព ដែលជា Background ទៅ​ព្រាល (Blur) នៅក្នុង Preview Mode បន្ទាប់ពី​អ្នក​បាន​ថតរូប ហើយ​មួយ​គ្រាប់​ទៀត​គឺមាន​ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល (F2.4) សម្រាប់​ថត Portrait និង​មាន​សមត្ថភាព​ទប់​លំនឹង​បាន​កាន់តែ​ប្រសើរ​ជាង​មុន។

    កម្មវិធី និង លក្ខណៈពិសេស​ដែល​ភ្ជាប់​ជាមួយ Galaxy Note 9 (Galaxy of Features and Services)

    – អាវ​ក្រោះ​ការពារ​ធូលី និង​ទឹក ៖ Galaxy Note 9 ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី​នៅលើ ទូរស័ព្ទ និង​នៅលើ​ប៊ិច S-Pen ដែល​មានន័យថា យើង​អាច​ប្រើប្រាស់ S-Pen សម្រាប់​សរសេរ​ទោះបី​ស្ថិតក្នុង​ស្ថានភាព​ភ្លៀង​ធ្លាក់​ក៏ដោយ។

    – Note9 មាន​បំពាក់​សេន​សឺ​លើ កាមេរ៉ា​ខាងមុខ​និង​មានប្រើ​ប្រាស់ មុខងារ​ដោះ​សោ Face Recognition ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ​កាន់​តែមាន​សុវត្ថិភាព និង​ទាន់សម័យ​ថែម​មួយកម្រិត​ទៀតផង​ដែរ

    – សម្ថ​ភាព​គ្មាន​ដែន​កំណត់៖ ជាមួយ RAM 6GB មេម៉ូរី​ទំហំ128 GB ដែល​អាច​ឲ្យ​អ្នកលេង​ហ្គេម និង​ធ្វើ​ការងារ​ច្រើន​មុខ​ក្នុងពេល​តែមួយ​និង​អាច​បន្ថែម​មេម៉ូរី​កាត​micro SD បាន​រហូតដល់​512GBដោយ​មិនបាច់​បារ​ម្ម​ណ៏​ពី​ការ​ឆាប់​ពេញ​នោះទេ។

    – បន្ថែម​ពីនេះ Galaxy Note9 មាន​ទម្ងន់​ធ្ងន់​ជាង Galaxy Noteមុនៗបន្តិច ដោយមាន​ផ្ទុក​ថ្ម​ទំហំ​ដល់ ៤០០០ mAhនិង​មាន​ថាមពល​រហូតដល់ ៤ ០០០mAh កាន់​ថ្ម​បាន ១ ថ្ងៃ សម្រាប់​ការប្រើប្រាស់​ធម្មតា និង​ចាក់​វីដេអូ​បាន ២៣ ទៅ ២៥ ម៉ោង ដែល​នេះ​ជា​ប្រយោជន៍​សំខាន់​ជួយ​ឲ្យ​អ្នក​រីករាយ​បានយូរ​ដោយ​គ្មាន​ការរំខាន។

    ប៊ិក S-Pen កាន់តែ​ទាក់ទាញ

    កាន់តែ​ពិសេស​ជាងនេះទៀត​នោះ​គឺ​ប៊ិក S-Pen នៅលើ Galaxy Note9មាន​លក្ខណៈ​វិវត្តន៍​ជាង​មុន ដែល​អាច​ឲ្យ​អ្នក គូសវាស​តាម​ចំណង់​ដែល​ចង់បាន និង​បង្កើតជា​រូប​ភាពរស់រវើក ដែល​យើង ហៅថា Live Message សម្រាប់​ផលិត​រូបភាព GIF ដោយ​ប្រើ​ប៊ិច​គូស, អាច​កត់ត្រា​បានភ្លាមៗនៅលើ Screen និង មុខងារ​បកប្រែ​ភាសា​អក្សរ​នៅលើ​រូបភាព​បាន​ទៀតផង។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ

    គឺ S-Penនេះ​បំពាក់​នៅ Bluetooth ដែល​អាច​ឲ្យ S-Penជា Remote control សម្រាប់​បញ្ជា Slide , ជា​ឧ​បករ​ណ៏​បញ្ជា​សម្រាប់​ថតរូប Selfie និង​កែប្រែ​រូប​ជាដើម៕

  • ត្រឹម​រយៈពេល​មួយឆ្នាំ​សោះ ភេសជ្ជៈ​ប៉ូវ​កំលាំង G Park បាន​រីកចម្រើន​នឹកស្មាន​មិន​ដល់

    ត្រឹម​រយៈពេល​មួយឆ្នាំ​សោះ ភេសជ្ជៈ​ប៉ូវ​កំលាំង G Park បាន​រីកចម្រើន​នឹកស្មាន​មិន​ដល់

    រាជធានី​ភ្នំពេញ៖ ភេសជ្ជៈ​ប៉ូវ​កំលាំង G Park ជា​ផលិតផល​នាំចូល​ពី​ប្រទេស​កូរ៉េ ដែល​បាន និង​កំពុង​ចែកចាយ​ផ្ដាច់មុខ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​JCRI ប្រកបដោយ​ភាពជោគជ័យ ។

    គួរ​រម្លឹក​ផងដែរ​ថា  កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន JCRI និង ក្រុមហ៊ុន ដុង​ហ្វា ហ្វា​ម ដែលជា​ក្រុមហ៊ុន​ដ៏​ល្បី​នៅ​ប្រទេស​កូរ៉េ បាន​ចុះហត្ថលេខា​ព្រមព្រៀង​ភាព​ដៃគូរ​ពាណិជ្ជកម្ម​ជាមួយគ្នា នៅ​សណ្ឋាគារ សុខា​ភ្នំពេញ លើ​កិច្ចព្រមព្រៀង​ទទួល​សិទ្ធ​ផ្តាច់មុខ​ចែកចាយ​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    ភេសជ្ជៈ​ប៉ូវ​កំលាំង​G Park បាន និង​កំពុង​ធ្វើ​សរាចរ​ណ៍ ទូទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏បាន​ចូលរួម​កម្មវិធី​សង្គម​ជាច្រើន​ផងដែរ។ ជាក់ស្ដែង​កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ G Park បាន​ផ្ដើមគំនិត ជាមួយ​លោក ងួន ចាន់​ដេវីត ដែលជា​អ្នកតំណាង​នៃ​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park បង្កើត​នូវ​ការប្រគុំ​តន្ត្រី​សប្បុរស​ធ​ម៍​មួយ ដើម្បី​ប្រមូល​ថវិការ​ទាំងអស់ យកទៅ​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​វិទ្យាល័យ​ព្រះពុទ្ធ​មាន​សេរី  ខេត្តកំពង់ស្ពឺ។ មកទល់ពេលនេះ​អគារសិក្សា​មួយ​ខ្នង​នោះ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ។ មិនតែប៉ុណ្ណោះ ភេសជ្ជៈ​ប៉ូវ​កំលាំង G Park ក៏​ធ្លាប់​បានធ្វើ​កម្មវិធី​G Park School Tour នៅតាម​វិ​ទ្យ​ល័យ​ចំនួន១០ ដោយ​នាំយក​នូវ​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park រួម​ជាមួយនឹង​សម្ភារៈ​សិក្សា​មួយចំនួន ប្រកប​គ្នា​ដោយ​ភាពសប្បាយ​រីករាយ​ជាច្រើន​សម្រាប់ប្អូនៗសិស្សានុសិស្ស​ផងដែរ។

    មួយវិញទៀត​G Park បាន​ជួយ​ដល់​ទុរគតជន​គ្មាន​ទីពឹង ចូលរួម​ឧបត្ថម​គាំទ្រ​ដល់​វិស័យ​កីឡា និង ចូលរួម​ក្នុង​វិស័យ​ជាច្រើនផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្រុមការងារ​របស់ G Parkបានធ្វើ​ដំណើរ​Activation ទៅគ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ជាមួយនឹង ការប្រគុំ​តន្ត្រី​ទេសចរណ៍​ស្ទើ​តែ​គ្រប់​ខេត្ត​ក្រុង ដើម្បី​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន។

    រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង ភេសជ្ជៈ​ប៉ូវ​កំលាំង G Park បាន​វៃ​លុក​ទីផ្សារ​មិន​ថា​ស្រុកស្រែ​ចម្ការ ឫ​ទីក្រុង​ឡើយ  រហូត​អាចធ្វើអោយ​ម៉ាក​សញ្ញា​របស់ខ្លួន មាន​លក់​នៅតាម​ផ្សារ​ទំនើបល្បីៗ តាម​ម៉ា​ត ដេប៉ូផ្សេងៗជាច្រើន និយាយ​រួម​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​តែម្តង។

    ភាពជោគជ័យ​ដ៏​ធំ​អស្ចារ្យ និង​ការគាំទ្រ​ដ៏​សន្ធឹកសន្ធាប់​ទាំងអស់​នេះហើយ  ទើប​ធ្វើ​ឲ្យ​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park  មាន​កម្លាំង​និង​មោទនភាព​ក្នុងការ​ប្រារព្ធ​កម្មវិធី​គំរប់​ខួប​មួយឆ្នាំ​នៃ​ការមកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

    យ៉ាងណាមិញ ក្រុមហ៊ុន​JCRI សូម​ថ្លែងអំណរគុណ​ដល់ អតិថិជន ជាពិសេស​គ្រប់​ដេប៉ូ​ចែកចាយ​គ្រប់​ខេត្ត​ក្រុង ជាទីគោរព​ស្រលាញ់​ទាំងអស់ ដែល​តែងតែ​គាំទ្រ និង​ពេញចិត្ត​នូវ​គុណភាព​ដ៏​ល្អ រសជាតិ​ដ៏​ឆ្ងាញ់​របស់​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park  ។ ជា​ចុងក្រោយ ក្រុមហ៊ុន​JCRI រួម​ជាមួយនឹង​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park  សូម​ជូនពរ​ដល់​អ្នក​គាំទ្រ និង​អតិថិជន​ទាំងអស់​ជួបតែ​សំណាងល្អ រក​ទទួលទាន​មានបាន ជាពិសេស​គ្រប់​ដេប៉ូ​ចែកចាយ​ទាំងអស់ សូម​ឲ្យ​ប្រកប​របរ​រីកចម្រើន និង​លក់​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park  បានច្រើនៗទាំងអស់គ្នា​ណា៎….៕

    G Park Facebook Page: https://www.facebook.com/GParkenergydrink.kh/

  • ក្រុមហ៊ុន​ក្នុងស្រុក​មួយ​សហការ​ជាមួយ​កសិករ​ផលិត​ស្រូវ​នាំទៅ​ក្រៅប្រទេស

    ក្រុមហ៊ុន​ក្នុងស្រុក​មួយ​សហការ​ជាមួយ​កសិករ​ផលិត​ស្រូវ​នាំទៅ​ក្រៅប្រទេស

    ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​លើកកម្ពស់​ជីវភាព​កសិក​រ​ខ្មែរ​នៅតាម​ជនបទ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បាន​សហការ​ជាមួយ​កសិករ​ជាង 20,000គ្រួសារ​ផលិត​ស្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស។

    លោក ជីវ អា​នុសន នាយក​ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង ចំកាត់ បាន​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អំពី​គម្រោង​វិនិយោគទុន​ជាមួយ​សហគមន៍​អឺរ៉ុប​លើ​វិស័យ​កសិកម្ម​ថា រហូតមកទល់​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ដំណាំ​ស្រូវ និង​កែច្នៃ​អង្ករ​ក្នុង​ខេត្ត​គោលដៅ​ចំនួន4 គឺ​ខេត្តកំពង់ស្ពឺ កំពត តាកែវ និង​ខេត្តកណ្តាល ដោយបាន​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​កសិករ​ជាង 2ម៉ឺន​គ្រួសារ​ដើម្បី​ផលិត​ស្រូវ​ហូប និង​ជាង 2ពាន់​គ្រួសារ​ទៀត​ជា​អ្នក​ផលិត​ស្រូវពូជ តាមរយៈ​ការផ្តល់​ពូជ និង​បច្ចេកទេស រួច​ប្រមូល​ទិញ​មកវិញ​ដើម្បី​ធ្វើការ​កែច្នៃ​រួច​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​អឺរ៉ុប។

    លោក​បន្តថា នៅពេល​គម្រោង​ខាងលើ​ជោគជ័យ ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ផលិតកម្ម​បន្ថែម​នៅតាម​ខេត្ត​ទូទាំងប្រទេស​ដើម្បី​ជួយ​ឱ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន ក៏ដូចជា​ជួយ​ឱ្យ​ជីវភាព​របស់​កសិករ​កម្ពុជា​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការខ្ចី​ទុនវិនិយោគ​ពី​សហគមន៍​អឺរ៉ុប។

    ទាក់ទង​នឹង​គម្រោង​វិនិយោគ​ខាងលើ ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​នេះ ក្នុង​គោលដៅ 1.ជួយ​ជំរុញ​ផលិតកម្ម​ពូជស្រូវ​សុទ្ធ​ល្អ ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ។ 2.រួមគ្នា​ជំរុញ​ការធ្វើ​ទំនើបកម្ម​ផលិតកម្ម​ដំណាំ​ស្រូវ និង​ទី3.ចូលរួម​លើកស្ទួយ​កម្រិតជីវភាព​ប្រជាកសិករ តាមរយៈ​ការបង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក។

    ជំហាន​ដំបូង ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ខេត្ត​គោលដៅ ដើម្បី​ពិនិត្យ និង​សិក្សា​វាយតម្លៃ​ទៅលើ​គោលការណ៍​ច្បាប់ និង​បច្ចេកទេស​ឱ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ជាមុនសិន៕