Author: វល័ក្ខ

  • ក្រុមហ៊ុន DKSH បានរៀបចំ​សិក្ខាសាលា​មួយ​ស្ដីអំពី «ផ្លាស់ប្ដូរ​តម្រូវការ​អា​ហា​រូ​ប្ថ​ម្ភ​សម្រាប់​ក្មេង​ដែល​កំពុង​លួត​លាស»

    ក្រុមហ៊ុន DKSH បានរៀបចំ​សិក្ខាសាលា​មួយ​ស្ដីអំពី «ផ្លាស់ប្ដូរ​តម្រូវការ​អា​ហា​រូ​ប្ថ​ម្ភ​សម្រាប់​ក្មេង​ដែល​កំពុង​លួត​លាស»

    DKSH គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ដោយ​ផ្ដោត​សំខាន់​ក្នុង​តំបន់​អាស៊ី គាំទ្រ​ដោយ​ក្រុមហ៊ុន​អាហា​រូ​ប្ថ​ម្ភ Abbott ថ្មីៗនេះ​បានរៀបចំ​សិក្ខាសាលា​មួយ​ស្ដីអំពី «ការកាត់បន្ថយ​ចំណុច​ខ្វះខាត​នៃ​ប្រព័ន្ធ​ការពារ​ដើម្បី​បង្កើន​ប្រយោជន៍​លើ​ការអភិវឌ្ឍន៍​ការយល់ដឹង»។

    សិក្ខាសាលា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ សុខា ភ្នំពេញ ដោយមាន​ការដាក់​សម្ពោធ​ផលិតផល Similac Gain IQ ថ្មី ជាមួយនឹង​ភាព​ច្នៃប្រឌិត​ថ្មី ដោយ​ការបញ្ចូល​គ្នា​នៃ 2’-FL HMO និង Nucleotides ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន​អាហា​រូ​ប្ថ​ម្ភ Abbott។ រួមជាមួយ​នឹង​ការ​ថ្លែង​សុន្ទរកថា​ស្វាគមន៍ និង​បើក​កម្មវិធី​ដោយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ា​ប តឹក​ឆេង។

    សាស្ត្រ​ចា​រ្យ​វេជ្ជបណ្ឌិត Goh Eng Neo Anne ដែលជា​ប្រធាន​ផ្នែក​អាលែកហ្ស៊ី និង​ជា​អ្នក​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ជំងឺ​កុមារ​ប្រចាំ​ប្រទេស​សិង្ហ​បុរី​នៃ​មន្ទីរ​ទេ​ព្យ KK សម្រាប់​ស្ត្រី និង​កុមារ បាន​ថ្លែង​នៅក្នុង​បទ​បង្ហាញថា «HMOs គឺជា​សមាសធាតុ​រឹងមាំ និង​មាន​ច្រើន​បំផុត​នៅក្នុង​ទឹកដោះ​ម្ដាយ បន្ទាប់ពី​ស្ករ​ឡាក់​តូ​ស និង​ជាតិ​ខ្លាច​ញ់។ ប្រហែល 10% នៃ​ម៉ាក្រូ​ជីវជាតិ​ទឹកដោះ​ម្ដាយ​ត្រូវបាន​បង្កើតឡើង​ដោយ HMOs។ ក្នុងចំណោម HMOs សំខាន់ៗ 20ប្រភេទ HMO ចម្បង​មួយ​ដែល​ហៅថា 2’-fucosyllactose ឬ2’-FL គឺជា HMO ដែលមាន​ចំនួន​ច្រើន​បំផុត​នៅក្នុង​ទឹកដោះ​ម្ដាយ​ភាគច្រើន។ វា​ជា HMO ដែល​ត្រូវបាន​សិក្សា​ច្រើនជាងគេ»។

    លោក​វេជ្ជបណ្ឌិត Li Fei ដែលជា​ថ្នាក់ដឹកនាំ​ផ្នែក​វិទ្យាសាស្ត្រ​នៃ​អាហា​រូ​ប្ថ​ម្ភ​ប្រចាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផ្នែក​អាហា​រូ​ប្ថ​ម្ភ​នៃ​ក្រុមហ៊ុន Abbott បាន​ថ្លែង​ក្នុង​បទ​បង្ហាញថា « HMOs គឺជា​សារធាតុ​ផ្សំ​ពិសេស​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ ដែល​ធន់​នឹង​ការរំលាយ​អាហារ​ដោយ​អង់ស៊ីម​ក្រពះ​ពោះវៀន​របស់ខ្លួន។ ពួកវា​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែល​កំពុង​លូតលាស់ និង​មាន​ទំនាក់ទំនង​ជាមួយនឹង​អត្រា​ថយចុះ​នៃ​ជំងឺ​ក្រពះ​ពោះវៀន និង​ជំងឺ​ផ្លូវដង្ហើម។ តាម​ការសិក្សា​បែប​វេជ្ជសាស្ត្រ​បង្ហាញថា ភាគច្រើន​សារធាតុ HMO មាន​ច្រើន​នៅក្នុង​ទឹកដោះ​ម្ដាយ​ហើយ 2’-FL គឺ HMO ទីមួយ​ដែល​ជួយ​ពង្រឹង​ការលូតលាស់​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក្មេង​ដែល​បំបៅ​ដោយ​ទឹកដោះ​គោះ​ម្សៅ»។

    លោក​វេជ្ជបណ្ឌិត​រូបនេះ​បាន​បន្ថែមទៀតថា «នៅពេល​ក្មេង​ឈឺ​ញឹក​ញ៉ាប់ សារ​ធា​តិ​ចិញ្ចឹម និង​ថាមពល​ជាច្រើន​ត្រូវបាន​ប្រើ​ប្រាប់​ដើម្បី​ប្រឆាំងនឹង​មេរោគ​ដូច្នេះហើយ​សារធាតុចិញ្ចឹម​សម្រាប់​ខួប​ក្បាល និង​សរីរាង្គកាយ​មាន​តិចតួច​តែប៉ុណ្ណោះ ដែលជា​ហេតុ​បណ្ដាលឱ្យមាន​ការប៉ះពាល់​ដល់​ការសិក្សា​លូតលាស់ និង​សុខភាព​រយៈពេល​វែង។ ជាមួយ Similac Gain IQ និង Similac Gain IQ Kid ថ្មី​ជា​រូបមន្ត​ទឹកដោះ​គោះ​ម្សៅ​ដំបូង​គេ​បង្អស់​លើ​សកលលោក​ដែលមាន​បញ្ចូល​នូវ 2’-FL HMO ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ការងារ​រាងកាយ និង​ទ្រទ្រង់​ដល់​ការលូតលាស់​ដ៏​ល្អ​បំផុត»។

    Similac Gain ជា​ប្រភេទ​ផលិតផល​ដែល​ផលិតឡើង​តាមបែប​វេជ្ជសាស្ត្រ​ជាមួយនឹង​ការផ្លាស់ប្ដូរ​តម្រូវការ​អាហា​រូ​ប្ថ​ម្ភ​សម្រាប់​ក្មេង​ដែល​កំពុង​លួត​លាស់។ Similac Gain IQ សម្រាប់​ក្មេង​អាយុ 2 ទៅ3ឆ្នាំ និង Similac Gain IQ Kid សម្រាប់​ក្មេង​អាយុ 3ឆ្នាំ​ឡើងទៅ។ នៅក្នុង​កម្មវិធី​នោះដែរ ក្រុមហ៊ុន​អាហា​រូ​ប្ថ​ម្ភ Abbott បាន​ណែនាំ​ផលិតផល Similac Gain IQ ថ្មី​ជាមួយនឹង​ភាព​ច្នៃប្រឌិត​ដោយ​ការបញ្ចូល​គ្នា​នៃ 2’-FL HMO និង nucleotides៕

  • បង្កើន​បរិយាកាស និង​សោភ័ណភាព​គេហដ្ឋាន​ឱ្យ​កាន់តែ​ល្អឥតខ្ចោះ​ជាមួយ SAMSUNG QLED TV 2018

    បង្កើន​បរិយាកាស និង​សោភ័ណភាព​គេហដ្ឋាន​ឱ្យ​កាន់តែ​ល្អឥតខ្ចោះ​ជាមួយ SAMSUNG QLED TV 2018

    ទស្សនីយភាព​លើ​អេក្រង់​ដ៏​ទំនើប និង​ជាទី​ពេញចិត្ត​បំផុត បានមក​ដល់​ហើយ ជាមួយ QLED TV ដែលជា​ទូរទស្សន៍​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ Qunatum dot ផ្ដល់នូវ​ពណ៌​ដិត​ច្បាស់ សាច់​ម៉ដ្ដ​ខៃ រស់​រវើក ជាមួយ​ពន្លឺ​ភ្លឺ​ថ្លា ដូច​ទិដ្ឋភាព​ខាងក្រៅ 100%។

    ជាមួយ​ជម្រើស​ពណ៌​ពេញលេញ​ក្នុងការ​ធ្វើឱ្យ​ពន្លឺ​ក្លាយជា​ពណ៌​ច្បាស់​រស់​រវើក​បច្ចេកវិទ្យា Qunatum dot ជួយ​ចម្រោះ​ពណ៌ ឱ្យ​ច្បាស់​ល្អឥតខ្ចោះ​គ្រប់​ចំណុច និង​គ្រប់​ប្រភេទ​ពណ៌​ឥត​ខ្វះចន្លោះ​ត្រង់ណា​ឡើយ ធ្វើឱ្យ​អ្នក​អាច​ទស្សនា​ពី​គ្រប់​មុំ​នៃ​អេក្រង់​ដ៏​ទំនើប​នេះ ជាមួយ​កម្មវិធី​កម្សាន្ត​នានា​បាន ច្បាស់​ដូច​ធម្មជាតិ​ពិត 100% ។

    បន្ថែម​លើ​នេះ​ទៀត លើ​បច្ចេកវិទ្យា HDR10+ ដែលជា​ដំណើរការ​ដោយឡែក​បង្កើន​វិសាល​គម​ន៍​ពន្លឺ​ដិត​ច្បាស់ លេចធ្លោ គ្រប់​មុំ គ្រប់​ចំណុច និង​គ្រប់ពេល ទូរទស្សន៍​មួយ​នេះ ក៏មាន​បំពាក់​ម៉ាស៊ីន Q Engine ដែលជា Processor មាន​សមត្ថភាព​ខ្ពស់បំផុត ក្នុងការ​វិភាគភ្លាមៗគ្រប់​វិនាទី​នៃ​រូបភាព ដើម្បី​កែ​ពណ៌ និង​ពន្លឺ​ឱ្យ​ដូច​ធម្មជាតិពិត។

    រូប​រចនា​ស្ដើង កញ្ចក់​ពេញ​គែម ខ្សែ​ឌុយ​បង្កប់​មិន​លៀន​ចេញ និង​គ្មាន​ជើង​ប៉ោង​ក្រោយ ស័ក្តិសម​នឹង​មុខងារទំនើបៗចុងក្រោយ ដែល​នាំមក​នូវ​ការ​សម្សា​ន្ត​ជាទី​ពេញចិត្ត ឥត​ទាក់ភ្នែក គ្មាន​ការរំខាន។  ដើម្បី​នាំមក​នូវ​ទូរទស្សន៍​មួយ​ដែល​កាន់តែ​ពិសេស​បំផុត​នោះ សាម​សុង​ខិតខំ​កាត់បន្ថយ​ចំណុច​ប៉ះពាល់​អារម្មណ៍​កម្សាន្ត និង​សោភណភាព​របស់​ទូរទស្សន៍​ទំនើប។ ទូរទស្សន៍ QLED TV មាន​បច្ចេកវិទ្យា​ឈានមុខ​គេ ដែល​ភ្ជាប់​មកជា​មួយ​នូវ​រូបរាង​ដ៏​ល្អឥតខ្ចោះ​ដែល​ផ្ដល់នូវ​ទស្សនី​ភាព​យ៉ាងច្បាស់​ត្រជាក់​ភ្នែក សម្រាប់​អ្នកទស្សនា។ រាល់​មុខងារ​ឆ្លាត​វៃ​ដែល​អតិថិជន​ត្រូវការ មានមក​ជាមួយ​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុងក្រោយ លើ​កញ្ចក់​ទូរទស្សន៍​ថ្មី Samsung QLED TV។

    QLED TV ក្លាយជា​ទូរទស្សន៍​ក្នុង​ក្ដី​សុបិន​របស់​មនុស្ស​គ្រប់រូប ព្រោះ​វា​នាំមក​នូវ​បទពិសោធ​ដ៏​ថ្មី​សន្លាង​ដែល​អតិថិជន​ពុំ​ធ្លាប់​ទទួលបាន​ពីមុនមក។

    សព្វថ្ងៃនេះ  QLED TV មាន​លក់​នៅតាម​បណ្ដា​ហាង​អេឡិចត្រូនិកទំនើបៗមួយចំនួន​ដូចជា ….ស៊ុន​ស៊ី​ម៉ិច​កូ,K4, AEON Mall , KM Center, KLD3 -ល-៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 140

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 140

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/08/LRPN_140-Final-For-Web.pdf” force_dl=”1″]

  • Galaxy Note 9 សមត្ថភាព​ខ្ពស់បំផុត​បានមក​ដល់​ហើយ ជាមួយ​ការបង់​រំលស់​ដោយ​គ្មាន​ការប្រាក់ ហើយ​បាន​ប្រូ​ម៉ូ​សិន​ពិសេស​ទៀត

    Galaxy Note 9 សមត្ថភាព​ខ្ពស់បំផុត​បានមក​ដល់​ហើយ ជាមួយ​ការបង់​រំលស់​ដោយ​គ្មាន​ការប្រាក់ ហើយ​បាន​ប្រូ​ម៉ូ​សិន​ពិសេស​ទៀត

    ប្រើ​លែង​ទាស់ចិត្ត ដ្បិត​កម្លាំង​ម៉ាស៊ីន​ខ្លាំង អាច​ដោ​ន​ឡូត និង​ដំឡើង​កម្មវិធី​បាន​តាមចិត្ត លែង​បារម្ភ​ខ្លាច​ពេញ!!!

    ភ្នំពេញ៖ បន្ទាប់ពី​លេចចេញ​រូបរាង​ដ៏​ស្រស់ស្អាត​នឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ​នៃ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy Note9 ដែលជា​ទូរ​ស័​ព្វ​ស្មា​ត​ហ្វូ​ន​ក្នុង​ក្ដី​ស្រមៃ ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ ឥឡូវនេះ​បានមក​ដល់ទី​ផ្សារ​កម្ពុ​ជា​ហើយ​ជាមួយនឹង​កម្មវិធី​ពិសេស​ដែល​ផ្តល់ជូន​ដល់​អ្នកគាំទ្រ​ចាប់ពី​ថ្ងៃទី 25 សីហា ដល់ 31 តុលា 2018 សម្រាប់​ការបង់​រំលស់​ទូរ​សព្ទ័ Samsung Galaxy Note9 ដោយ​គ្មាន​ការប្រាក់ (០%) រយៈពេល 6 ខែ ដោយ​អតិថិជន​គ្រាន់តែ​បង់​មុន​ត្រឹមតែ 30% នៃ​តម្លៃ​ទូរស័ព្ទ​ប៉ុណ្ណោះ។

    អតិថិជន​ក៏​អាច​បង់​រំលស់/ជាវ​ពណ៌​ណាមួយ​ក៏បាន នឹងមាន​ការ​ថែម​ជូន​នូវ​កាស Samsung U-Flex មួយ​ដ៏​ទាន់សម័យ​រួមជាមួយ​កញ្ចប់ Smart ធំ​ហ្មង ដែល​ប្រើប្រាស់​ដោយ ឥតគិតថ្លៃ​សម្រាប់​រយៈពេល 52 ស​ប្តា​ហ៏។ សម្រាប់​ការ​ថែម​ជូន​នេះ​ចាប់ពី​ថ្ងៃទី25សីហា​រហូត​អស់ពី​ស្តុក។

    Galaxy Note9 ត្រូវបាន​ចាត់ទុកថា​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​បំផុត​ប្រចាំឆ្នាំ2018 ដោយសារ​ម៉ាស៊ីន​មាន​សមត្ថភាព​ខ្ពស់បំផុត ថ្ម​កាន់​បានយូរ និង​មុខងារ​កាន់តែ​ឆ្លាត​វៃថ្មីៗបន្ថែមទៀត។ Galaxy Note9  ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​កាមេរ៉ា​ភ្លោះ​ដ៏​ឆ្លាត​វៃ​ដែលមាន​សមត្ថភាព​ចាប់យក​រូបភាព​កាន់​ច្បាស់ និង​ស្អាត​ជាង​មុន​ទោះ​ស្ថិតក្នុង​ស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​ជាមួយនឹង IOS ( F1.5/F2.4)។

    បន្ថែម​លើ​នេះ​ទៀត មុខងារ​ផ្ដល់ដំណឹង​របស់​កាមេរ៉ា នឹង​ប្រាប់​ដល់​អ្នក​ជាមុន​ក្នុងពេល​ថត ប្រសិនបើ​មាន​អ្នកណាម្នាក់​ធ្មេចភ្នែក, មាន​ចំណុច​ណាមួយព្រឹល, កញ្ចក់​ស្រអាប់ និង​ពន្លឺ​មិន​គ្រប់គ្រាន់ ដូចនេះ​នឹង ធ្វើឱ្យ​ការថតរូប​របស់​បាន​កាន់តែ ល្អ​ឥត​ទាស់។ ក្នុងនោះ​ផងដែរ​លោកអ្នក​ក៏​អាច​រីករាយ​នឹង​ការថត Selfie ជាមួយ S-Pen ដោយ​អ្នក​ពុំ​ចាំបាច់​កាន់​កាមេរ៉ា ឬ​ប្រើ​ដង Selfie ឡើយ។

    ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6 GB/មេ​មូ​រី 128 GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 512GB ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ។ ក្នុង​ខែកញ្ញា​ខាងមុខនេះ​ផងដែរ​ក្រុមហ៊ុន​សាម​សុង​នឹង​ចេញលក់​នៅ Galaxy Note9 ដែលមាន RAM ទំហំ 8 GB/មេ​មូ​រី 512 GB។

    អ្វីដែល​អស្ចារ្យ​លើសពីនេះទៅទៀត​គឺ​ប៊ិក S-Pen ជា​ចំណុច​ដែល​ធ្វើ​ឲ្យ Galaxy Note9 គ្មាន​គូ​ប្រដូច និង​ជា​លើក​ទី1 មិន​ធ្លាប់មាន ដែល ប៊ិក S-Pen បញ្ចេញ​អានុភាព​បច្ចេកវិទ្យា Bluetooth និង​ដើរតួ​ជា​តេ​ឡេ​បញ្ជា​ដ៏​តូច​ច្រឡឹង​ដែលមាន​ភាព​ឆ្លាត​វៃ​បំផុត។

    តាមរយៈ S-Pen អ្នក​អាច​ថតរូប​ភាព, ចុច​បញ្ជា slide, បិទ​បើក​វីដេអូ Youtube និង​កម្មវិធី​ជាច្រើន​ទៀត។ លើសពីនេះ​ទៀត S-Pen អាច​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​ផងដែរ នៅពេល​ទូរស័ព្ទ​នេះ​អស់​ថ្ម ដោយ​អ្នក​គ្រាន់តែ​ស៊ក​ប៊ិក​នេះ​ចូល​ទូរស័ព្ទ​ត្រឹម៤០វិនាទី ទូរស័ព្ទ​របស់​អ្នក​នឹងមាន​ភ្លើង​អាច​ប្រើ​បាន៣០នាទី​បន្តទៀត។

    លោកអ្នក​ក៏​អាច​គូស, រចនា, បញ្ចេញ​គំនិត​អ្វី​នៅលើ​អេក្រង់ Galaxy Note9 ជាមួយ S-Pen បាន​ដោយ​រលូន និង​រស់​រវើក​គ្រប់​ពេលដែល​អ្នកត្រូវកា​រ។

    ចំណុច​ដ៏​អស្ចារ្យ​ទាំងនេះហើយ​ទើប​ធ្វើ​ឲ្យ​កំពូល​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​នេះ​ទទួលបាន​ការគាំទ្រ​ច្រើនសន្ធឹក​សន្ធាប់​ដែល​ធ្វើ ឱ្យ​ការ​កុម្មង់​ទុក​មុន​អស់​ស្តុក​មុនពេល​កំណត់។

    ដូច្នេះ សូម​ប្រញាប់​រួសរាន់​អញ្ជើញ​ទៅយក Galaxy Note9 សំណព្វចិត្ត​របស់​អ្នក ទាំងអស់គ្នា​ណា!!!

  • ប្រភពព័ត៌មាន៖ អត្ត​ព​លិ​ក​ហែល​ទឹក​ចិន លួច​វាយ​អត្ត​ព​លិ​ក​កូរ៉េ​ក្នុង Asian Games

    ប្រភពព័ត៌មាន៖ អត្ត​ព​លិ​ក​ហែល​ទឹក​ចិន លួច​វាយ​អត្ត​ព​លិ​ក​កូរ៉េ​ក្នុង Asian Games

    អត្ត​ព​លិ​ក​ហែល​ទឹក​ម្នាក់​របស់​កូរ៉េខាងត្បូង​បាន​រង​ការ​លួច​វាយ​ពី​សំណាក់​អត្ត​ព​លិ​ក​ម្នាក់​របស់​ចិន ក្រោយពី​មាន​ជម្លោះ​មួយ​ក្នុង​ព្រឹត្តិការណ៍ Asian Games។ នេះ​បើ​យោងតាម​ភ្នាក់ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

    ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ក្រោយពី​កីឡាការិនី​កូរ៉េខាងត្បូង​ម្នាក់​ឈ្មោះ Kim បាន​គ្រវាសដៃ​ទៅ​ចំ​ផ្ទៃមុខ​របស់​អត្ត​ព​លិ​ក​ចិន​ដោយ​ចៃដន្យ ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅឯ​មជ្ឈមណ្ឌល​ហែល​ទឹក Aquatic Center ក្នុង​ទីក្រុង​ហ្សា​ការ​តា។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Yonhap ដែល​បាន​បង្ហើប​ឱ្យដឹង​ដោយ​គណៈកម្មាធិការ​អូឡាំពិក និង​កីឡា​របស់​កូរ៉េខាងត្បូង (KSOC)។ ត​មក​អត្ត​ព​លិ​ក​ចិន​ដែល​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​បាន​ទាត់​ទៅលើ Kim ហើយ​អ្នក​ទាំង2 ត្រូវបាន​ចាប់​បំបែក​ដោយ​អត្ត​ព​លិ​ក​ផ្សេងទៀត និង​គ្រូបង្វឹក។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល។

    មន្ត្រី​ម្នាក់​របស់ KSOC ត្រូវបាន​គេ​ដកស្រង់​សម្តី​ក្នុងពេល​និយាយថា៖ «អត្ត​លិ​ក​ហែល​ទឹក​ទាំង2 បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​វាយតប់​មួយ ក្រោយពី​ពួកគេ​បាន​ប៉ះទង្គិច​គ្នា​ដោយ​ចៃដន្យ។ Kim បានធ្វើ​ការសុំ​អភ័យទោស​មុន ប៉ុន្តែ​អត្ត​ព​លិ​ក​របស់​ចិន​មិនបាន​យល់​ពីអ្វី​ដែល​នាង​បាន​និយាយ​ឡើយ និង​បាន​វាយ​ទៅលើ​រូបនាង​តែម្តង»។ បុគ្គលិក​កីឡា​របស់​ចិន បាន​សុំ​អភ័យទោស​ចំពោះ​មន្ត្រី​កីឡា​កូរ៉េខាងត្បូង សម្រាប់​ឧប្បត្តិ​ហេតុនេះ​នៅ​កន្លែងកើតហេតុ​តែម្តង ហើយ​ក្រោយមក​ក៏បាន​សុំទោស​ម្តងទៀត​ក្នុងភូមិ​អ្នកកីឡា​របស់​អត្ត​ព​លិ​ក។ នេះ​បើ​យោងទៅតាម KSOC។

    ក្រោយមក អ្នកនាំពាក្យ​ម្នាក់​របស់ KSOC បាន​និយាយ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ។ អ្នកនាំពាក្យ​រូបនោះ​បានឱ្យដឹងថា៖ «វា​ជា​ករណី​ដែល​បាន​កើតឡើងជារឿយៗរវាង​អត្ត​ព​លិ​ក​ហែល​ទឹក អំឡុងពេល​ហ្វឹកហាត់ ហើយ​គ្រូបង្វឹក​អត្ត​ព​លិ​ក​ចិន​រូបនោះ ក៏បាន​ធ្វើ​ការសុំ​អភ័យទោស​រួចរាល់​ហើយ​ដែរ»៕

    ប្រភពពី៖ Channel News Asia

  • Ikee ឈ្នះ​មេដាយមាស​ទី5 ខណៈ Son របស់ Spurs បន្ត​ក្តីសង្ឃឹម​ក្នុង Asian Games

    Ikee ឈ្នះ​មេដាយមាស​ទី5 ខណៈ Son របស់ Spurs បន្ត​ក្តីសង្ឃឹម​ក្នុង Asian Games

    កីឡាការិនីហែលទឹក Rikako Ikee របស់ជប៉ុនបានឈ្នះមេដាយមាសទី5 របស់ខ្លួនក្នុងព្រឹត្តិការណ៍ Asian Games កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលតារាឆ្នើម Son Heung-min របស់ក្របខ័ណ្ឌ Premier League បានបោះ1ជំហានទៀតឆ្ពោះទៅកាន់ការប្រជែងដណ្តើមមេដាយមាស ដែលនឹងធ្វើឱ្យរូបគេរួចផុតពីការបំពេញការតព្វកិច្ចយោធា។

    Ikee បានជួយឱ្យជប៉ុនទទួលបានជ័យជម្នះក្នុងការប្រកួតហែលទឹកបណ្តាក់ផ្នែកនារីចម្ងាយ 4x100m ដើម្បីតាមស្មើកំណត់ត្រានៃការឈ្នះមេដាយមាស5 របស់កីឡាការិនីជប៉ុន Yoshimi Nishigawa ក្នុងព្រឹត្តិការណ៍ Asian Games តែមួយ ស្របពេលដែលកីឡាករ Joseph Schooling របស់សិង្ហបុរី ក៏បានទទួលជ័យជម្នះក្នុងការប្រកួតហែលទឹកបែបមេអំបៅចម្ងាយ 50ម៉ែត្រដែរ។

    ម្ចាស់មេដាយមាសអូឡាំពិក ដែលបានឈ្នះត្រឹមមួយចុងម្រាមដៃលើកីឡាករចិន Wang Peng នោះបានឱ្យដឹងថា៖ «ខ្ញុំមិនបានដឹងពីអ្នកដែលបានទទួលជ័យជម្នះឡើយ រហូតដល់ទីចុងក្រោយ ខ្ញុំបានក្រឡេកមើលទៅលើតារាង ហើយពេលនោះខ្ញុំស្ទើរតែមិនជឿសោះ»

    Son បានធ្វើជាប្រធាននៃក្រុមម្ចាស់ការតំណែងជើងឯកកូរ៉េខាងត្បូងនៅពេលក្រុមគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2 ក្នុងការប្រកួតនៅ Cikarang ក្បែរដ្ឋធានីហ្សាការតា ដើម្បីធ្វើដំណើរទៅកាន់ការប្រកួតដ៏ស្វិតស្វាញមួយទៀតជាមួយនឹងក្រុមជម្រើសជាតិអ៊ូបេគីស្ថាន។

    ការមិនអាចដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីមួយនេះ នឹងមិនគ្រប់គ្រាន់ក្នុងការធ្វើឱ្យខ្សែប្រយុទ្ធ Son វ័យ 26ឆ្នាំរបស់ក្លិប Tottenham Hotspur រួចផុតពីការបំពេញការតព្វកិច្ចយោធារយៈពេល21ខែឡើយ ហើយអាចនឹងធ្វើឱ្យប៉ះពាល់ដល់អាជីពរបស់គេ។

    ខ្សែប្រយុទ្ធរូបនេះបានឱ្យដឹងថា៖ «ខ្ញុំគិតថា យើងគឺជាក្រុមខ្លាំង ប៉ុន្តែ អ៊ីរ៉ង់ក៏ជាក្រុមខ្លាំងមួយផងដែរ។ វាពិតជាសំខាន់ណាស់ក្នុងការមានភាពខ្លាំងផ្នែកស្មារតី។ សម្ពាធពិតជាមានក្នុងក្រុម ប៉ុន្តែខ្ញុំគិតថា យើងមានការជឿជាក់ខ្លាំងជាងអ៊ីរ៉ង់»

    ប្រភពពី៖ Channel News Asia

  • កម្ពុជា​ត្រូវការ​បង្កើន​បរិមាណ ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍

    កម្ពុជា​ត្រូវការ​បង្កើន​បរិមាណ ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍

    គិត​មកទល់​ពេលបច្ចុប្បន្ន កម្ពុ​ជាមាន​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដោយផ្ទាល់ ប្រមាណ 62ម៉ឺន​នាក់ ដែល​ក្នុងនោះ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ 5,000នាក់ ដែល​ចំនួន​នេះ​មិនទាន់​ឆ្លើយតប​គ្រប់​ទៅនឹង​កំណើន​នៃ​ភ្ញៀវទេសចរ​នៅឡើយ។ ក្រសួងទេសចរណ៍​ត្រូវការ​ជំរុញឱ្យមាន​ការ​បង្កើន​បរិមាណ​ជំនាញ​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​នៅ​ឆ្នាំ2025។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍។

    ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានឱ្យដឹង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ ជំនា​ន់ទី3 និង​ថ្នាក់​តំបន់​ភ្នំពេញ ជំនា​ន់ទី17 ចំនួន 106នាក់ និង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​ភ្នំពេញ ជំនា​ន់ទី19។ ក្នុងឱកាស​នោះ ឯកឧត្តម​បាន​កោត​ស​សើរ​ដល់​សិក្ខាកាម​ជយលាភី​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល 6ខែ (ផ្នែក​ទ្រឹស្តី​រយៈពេល 4ខែ និង​ចុះ​ធ្វើ​កម្មសិក្សា​ស្រាវជ្រាវ 2ខែ) ហើយ​បាន​ឆ្លងកាត់​ការប្រឡង​វាយតម្លៃ រហូត​ទទួលបាន​លទ្ធផល​ជោគជ័យ​ជា​ស្ថាពរ។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ការជំរុញ​បន្ថែម​នេះ គឺ​ដើម្បី​ត្រៀម​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​ដែល​នឹង​កើនឡើង​រហូតដល់ 10លាន​នាក់​នៅ​ឆ្នាំ2025 ដែល​នឹង​អាចបង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ 1.2លាន​នាក់ សម្រាប់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍។

    លោក បាន ថេ​រ៉ូ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​លើកឡើងថា មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន 39នាក់​ដែល​ត្រូវបាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ពីសា​កល​វិទ្យាល័យ​មេគង្គ​កម្ពុជា​នឹង​អាច​ចូលរួមចំណែក​ជួយ​បម្រើ​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ស្រប​ពេលដែល​មគ្គុទ្ទេសក៍​ទេសចរណ៍​កំពុងមាន​តម្រូវការ​ខ្ពស់។

    សូម​រំឭក​ផងដែរ​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ​ជំនាញ បាន​យកចិត្តទុកដាក់​ជា​អាទិភាព​ដល់​ការបណ្តុះបណ្តាល​ជំនាញ និង​បង្កើត​ការងារ​ជូន​យុវជន​កម្ពុជា សំដៅ​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ​ដ៏​ខ្លាំងក្លា។ ជាក់ស្តែង រយៈពេល 6ខែ​ដើមឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 3លាន​នាក់ កើនឡើង13% ហើយ​ជាការ​រំពឹងទុក​ពេញ​មួយឆ្នាំ2018នេះ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​ជា 6,2លាន​នាក់។

    ជា​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍ នៅ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាជាង 7លាន​នាក់ ដែល​នឹង​នាំ​ចំណូល​ចូលជាតិ​ប្រមាណ​ជា 5000លាន​ដុល្លារ​អាមេរិក​ដែល​នឹង​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ 1លាន​នាក់ និង​ក្នុងនោះ​តម្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​នឹងមាន​ប្រមាណ​ជាជាង 1ម៉ឺន​នាក់៕

  • អង់គ្លេស​ប្រកាស​បន្ត​អនុគ្រោះ​ព​ន្ឋ​សម្រាប់​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា

    អង់គ្លេស​ប្រកាស​បន្ត​អនុគ្រោះ​ព​ន្ឋ​សម្រាប់​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា

    លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រី​ក្រសួង​ការ​អង់គ្លេស ទទួលបន្ទុក​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា អង់គ្លេស​នៅតែ​បន្ត​លើកលែង​ព​ន្ឋ​សម្រាប់​រាល់​ទំនិញ​នាំ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​ដ៍​ធំ​ក្នុងប្រទេស​អ៉ឺ​រ៉ុ​ប។

    ការអះអាង​ធ្វើឡើង​ក្នុងជំនួប​រវាង លោក ម៉ាក ហ្វីល (Mak Field) ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃទី22 ខែសីហា ឆ្នាំ2018 ម្សិលមិញ​នេះ។

    អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កេ​ត សោ​ផាន់ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកព័ត៌មាន​នៅក្រោយ​ជំនួយ​នេះ​ថា  អង់គ្លេស​បាន​ប្តេជ្ញាចិត្ត​បន្ត​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជ​នេះ ទោះ​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​ក៏ដោយ។ ឆ្លើយតប​ការបន្ត​ការអនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​ចក្រភព អង់គ្លេស​ដែល​នៅតែ​បន្ត​អនុគ្រោះ​ព​ន្ឋ​សម្រាប់​ទំនិញ​នាំ​ចេញពី​កម្ពុជា ក្នុង​គោលដៅ​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​នៅ​បន្ត​រីកចម្រើន និង​ពិសេស​ការអនុគ្រោះ​ព​ន្ឋ បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន៕

  • ផ្សារ​​កម្សាន្តបែបទេសចរណ៍​​ នឹង​បង្ហាញ​ខ្លួន​នៅចុង​ឆ្នាំនេះ

    ផ្សារ​​កម្សាន្តបែបទេសចរណ៍​​ នឹង​បង្ហាញ​ខ្លួន​នៅចុង​ឆ្នាំនេះ

    ផ្សារ​បែប​កម្សាន្តតម្លៃ​ជាង 10លាន​ដុល្លារដែលមានឈ្មោះថា WB Arena ដែលស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ2 ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោមត្រូវបានក្រុមហ៊ុន WorldBridge Group វិនិយោគសាងសង់ជាមជ្ឈមណ្ឌលកម្សាន្តជាប់មាត់ទន្លេ នឹងក្លាយជាកន្លែងកម្សាន្តដែលមានភាពសម្បូរបែបប្លែកថ្មីមួយនៅរាជធានីភ្នំពេញដែលនឹង​បង្ហាញ​ខ្លួន​នៅ​ចុងឆ្នាំ2018​នេះ។

    លោក សាយ​ម៉ុ​ន គ្រី​ហ្វី​តស៍ (Simon Griffiths) នាយក​គ្រប់គ្រង​ក្រុមហ៊ុន Urban Asset Solutions បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​បង្ហាញ​ពី​គម្រោង​​នេះ​កាលពី​ថ្ងៃទី​21 ខែ​សីហា​ថា ផ្សារ​កម្សាន្ត​នេះនឹង​ក្លាយ​ជា​តំបន់​លម្ហែកាយ​បែប​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ដោយសារ​តែស្ថិតលើ​ផ្ទៃដី​ធំ​ទូលាយនៅក្នុង​តំបន់​ចាក់​អង្រែ​ជាប់មាត់​ទន្លេដែល​ជាទីតាំងល្អ​បំផុត​សម្រាប់​អាជីវកម្ម​ហាង​ទំនើប និង​អ្នក​ចូលចិត្ត​កម្សាន្ត​នៅក្នុង​រាជធានី​ភ្នំពេញ។ គម្រោង​នេះ​​រួមមាន​ផ្សារ​ទំនើប ហាង​ប្រ៊េនដ៍ៗ និង​កន្លែង​សម្រាប់​អង្គុយ​លម្ហែកម្សាន្ត​យ៉ាង​សម្បូរបែប បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នក​ទស្សនា និងអ្នក​​ចូលចិត្ត​លម្ហែកាយ​។

    មជ្ឈមណ្ឌលកម្សាន្តថ្មីមួយនេះត្រូវបានសាងសង់លើផ្ទៃដីជាង 1.3ហិកតា ក្នុងនោះមានអគារសរុបចំនួន 13អគារ ដែលអគារនីមួយៗផ្ដល់នូវសេវាកម្មផ្សេងៗពីគ្នាជាច្រើន ដូចជាម្ហូបអាហារ ភេសជ្ជៈបែបជាតិ និងអន្ដរជាតិ ផ្សារទំនើប កន្លែងក្មេងលេង មជ្ឈមណ្ឌលសុខភាពសម្ផស្ស និងដែលពិសេសជាងគេនោះ គឺរោងមហោស្រព។

    ចំណុចពិសេសរបស់មជ្ឈមណ្ឌលកម្សាន្ត WB Arena នេះគឺ ទីតាំងដែលអាចចូលទៅដល់ទាំងផ្លូវទឹក និងផ្លូវគោក។ WB Arena មានបណ្តោយលាតសន្ធឹងតាមដងទន្លេបាសាក់ប្រមាណ 100ម៉ែត្រ ដែលអ្នកមកកម្សាន្តអាចធ្វើដំណើរមកបានដោយប្រើប្រាស់សេវានាវាដឹកអ្នកដំណើរសាធារណៈ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាកាណូតទេសចរណ៍ឯកជនផ្ទាល់ខ្លួនផងដែរ នេះបើតាមប្រសាសន៍របស់លោក Simon Griffiths ដែលជាអ្នកទទួលខុសត្រូវលើគម្រោងនេះ។

    លោក Simon បានបន្តទៀតថា ភាពលេចធ្លោមួយទៀតនៃមជ្ឈមណ្ឌលកម្សាន្តនេះ គឺសាលមហោស្រព 400កៅអីដែលមានការសម្តែងផ្សេងៗគ្នាជារៀងរាល់យប់ដូចជា ការប្រដាល់ខ្មែរ សៀក ការប្រគំតន្ត្រី និងការសម្តែងសិល្បៈវប្បធម៌ខ្មែរជាដើម។

    ​            លោក យុគ សុធី​រិ​ទ្ធ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​តំបន់​កម្សាន្ត World Bridge Home បាន​ថ្លែង​ថា គម្រោង​បង្កើត​តំបន់​កម្សាន្ត​នេះនឹង​ផ្ដល់​ឱកាស​ឱ្យ​ពាណិជ្ជករ​ធំៗ និង​អ្នក​កម្សាន្ត​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​កាន់តែ​ជិតស្និទ្ធ​គ្នា​ក្រោយ​ពេល​ដំណើរការ។ ទីតាំង​នេះក៏​នឹង​ក្លាយជា​ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​នា​ពេល​រាត្រី​ដ៏​ស្រស់ស្អាត​ផងដែរ ជាពិសេស​សម្រាប់​អ្នករស់នៅ​ត្រើយម្ខាង​នៃ​ទន្លេ និង​អ្នកជិះ​កាណូត​ទេសចរណ៍​ទស្សនា​តាម​ការរៀបចំ​របស់​ក្រុមហ៊ុន​។​

    ចំណែក​​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងា​រ​ទេសចរណ៍​កម្ពុជាបាន​លើកឡើង​ថា វត្តមាន WB Arena នឹង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បានមិនតិច​ទេ ដោយសារតែ​គម្រោង​មួយ​នេះ ​ក្រៅពី​មាន​ផ្សារ​ទំនើប មាន​អាហារ​ដ្ឋា​ន និង​កន្លែង​អង្គុយ​កម្សាន្តហើយ ក៏មាន​រោងសិល្បៈ​តន្ត្រី​សម្រាប់ទាក់ទាញ​អ្នក​ទេសចរ​បានមក​កម្សាន្ត​​ថែមទៀតដែរ៕

  • Schooling ជួយឱ្យ​សិង្ហ​បុរីឈ្នះ​មេដាយមាស​ជាលើក​ទី​1 ក្នុង Asian Games

    Schooling ជួយឱ្យ​សិង្ហ​បុរីឈ្នះ​មេដាយមាស​ជាលើក​ទី​1 ក្នុង Asian Games

    ម្ចាស់​ជើង​ឯក​អូឡាំ​ពិក Joseph Schooling បាន​ជួយ​ឱ្យ​សិង្ហ​បុរី​ឈ្នះ​មេដាយមាស ជាលើក​ទី​1 ក្នុង​​ព្រឹត្តិ​ការណ៍ Asian Games ឆ្នាំ​2018 ក្រោយ​ពី​​ការ​ពារ​ពាន​ក្នុង​ការ​ប្រកួត​ហែល​ទឹក​បែប​មេ​អំបៅ​ចម្ងាយ​ 100​ម៉ែត្ររបស់​គេ​យ៉ាង​ជោគ​ជ័យ​​កាល​ពី​យប់​ថ្ងៃពុធ​។

    Schooling បាន​ប្រើប្រាស់​ថិរ​វេលា​ 51.04​វិនាទី ដើម្បី​​ហែល​​ទៅ​ដល់​ទីមុន​គេ ក៏ដូច​ជា​នាំ​មុខ​លើ​​គូប្រជែង​យ៉ាង​ប្រកៀក​បំផុត​​នៅ​ឯ​មជ្ឈ​មណ្ឌល​ហែល​ទឹក Gelora Bung Karno ក្នុង​ទីក្រុងហ្សា​ការតា ខណៈ​ដែល​រូប​គេ​ក៏​បាន​បង្កើត​កំណត់ត្រា​ថ្មីកីឡា​​​​អាស៊ី​នេះ​ផងដែរ​។ កីឡាករ​ចិន Li Zhuhao បាន​ឈ្នះ​មេដាយប្រាក់ ដោយ​ប្រើប្រាស់​ថិរ​វេលា​ 51.46​វិនាទី ស្រប​ពេល​ដែល​កីឡាករ​ជប៉ុន Yuki Kobori បាន​ឈ្នះ​មេដាយសំរឹទ្ធ​ជា​មួយនឹង​ថិរ​វេលា​51,77​វិនាទី​។

    កីឡាករ Quah Zheng Wen ដែល​ជា​មិត្ត​រួម​ជាតិ​របស់ Schooling បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​4 ក្រោយពី​​ប្រើ​ប្រាស់​ថិរ​វេលា​52.54​វិនាទី​។ Schooling បានប្រើ​ប្រាស់​ថិរ​វេលា​តិច​ជាង​គេ​បំផុត​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ កាលពី​ព្រឹក​ថ្ងៃពុធ ខណៈ​ដែល Quah ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​4 ​ដូច​គ្នា​​។ មេដាយមាស​នេះ​គឺ​ជា​មេដាយ​​ទី​2 ​របស់ Schooling ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ​2018 ក្រោយពី​រូប​គេ​បាន​ជួយ​ឱ្យ​ក្រុម​ហែល​ទឹក​​បុរស​ចម្ងាយ 4x200m ឈ្នះ​មេដាយ​សំរឹទ្ធ​កាលពី​ថ្ងៃ​ចន្ទ​។

    កីឡាករ​វ័យ​ 23​ឆ្នាំ​រូបនេះ បាន​ស្ថិតក្នុង​ការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយពី​​ឈ្នះ​ការ​ប្រកួត​ហែល​ទឹក​បែប​មេ​បំ​បៅ ចម្ងាយ​ 100ម៉ែត្រ ក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ​2014 នៅ​ទីក្រុង Incheon​។ ក្រោយមក រូប​គេ​បាន​បន្ត​ធ្វើ​ដំណើរ​ជួយ​ឱ្យ​សិង្ហ​បុរី ឈ្នះ​មេដាយមាស​ជាលើក​ទី​1 ​ក្នុងព្រឹត្តិការណ៍​អូឡាំ​ពិក ដោយ​ផ្តួល​កីឡាករ​ហែល​ទឹក​ដ៏ឆ្នើម Michael Phelps ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីឆ្នាំ​2014៕

    ប្រភព​ពី៖ Channel News Asia