Author: វល័ក្ខ

  • Watford ធ្វើឱ្យ Spurs ស្រឡាំងកាំង ដើម្បី​បន្ត​ការចាប់ផ្តើម​យ៉ាង​ល្អ

    Watford ធ្វើឱ្យ Spurs ស្រឡាំងកាំង ដើម្បី​បន្ត​ការចាប់ផ្តើម​យ៉ាង​ល្អ

    ការចាប់ផ្តើម​យ៉ាង​ល្អ​របស់​ក្រុម Watford នៅ​រដូវ​កាល​នេះ បាន​ឈានដល់​ចំណុចកំពូល​ថ្មី​មួយ ខណៈដែល​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ៤លើកជាប់ៗគ្នា​ពី​ការប្រកួត​ទាំង៤លើក​នៃ​ក្របខ័ណ្ឌ Premier League ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល ២-១ លើ​ក្រុម Tottenham កាលពី​ថ្ងៃអាទិត្យ។

    ក្រោយពី​បាន​ដេញតាម​ពីក្រោយ​ដោយសារតែ​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Abdoulaye Doucoure នៅ​នាទី ទី៥៤ ក្រុម Watford បានធ្វើការ​វាយបក​វិញ​យ៉ាង​ល្អ ដើម្បី​រកបាន៣ពិន្ទុ​ពេញ​តាមរយ់​ការ​តែ​តបាល់​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Troy Deeney និង Craig Cathcart។

    គ្រប់គ្នា​នៅតែ​រង់ចាំ​មើលថា​ក្រុម​របស់លោក Javi Gracia នៅតែ​បន្ត​ស្ថិតក្នុង​ចំណាត់ថ្នាក់​ជាមួយនឹង​ខ្លាំង​រយៈពេល​យូរ​ប៉ុណ្ណា ប៉ុន្តែ ជ័យជម្នះ​នេះ បាន​បង្ហាញថា បច្ចុប្បន្ន ពួកគេ​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ដ៏​ខ្ពស់។

    ក្រុម Watford បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក៤ប្រកួត​ដំបូង​របស់​ពួកគេ​ជា​លើក​ទី១ បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៨៨ និង​កំពុង​តែមាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Liverpool និង​ក្រុម​ឈរ​លេខ២ Chelsea មុននឹង​ឈានទៅ​កាន់ការ​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ។

    ក្រោយពី​បាន​ផ្តួល​ក្រុម Brighton, Burnley និង Crystal Palace ក្នុងការ​ប្រកួត​បើកឆាក៣លើកដំបូង​របស់ខ្លួន នេះ​គឺជា​ការទទួល​ជ័យជម្នះ​ជា​លើក​ទី១របស់​ក្រុម Watford នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​ទាំង។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី២គ្រាប់​ពី​សំណាក់​ខ្សែប្រយុទ្ធ Romelu Lukaku បាន​ជួយ​ឲ្យ​លោក Jose Mourinho ដណ្តើមបាន​ជ័យជម្នះ​ដ៏​សំខាន់​ក្នុង​លទ្ធផល ២-០ នៅលើ​ទឹកដី​ក្រុម Burnley កាលពី​ថ្ងៃអាទិត្យ បើទោះបី​វា​បាន​ក្លាយជា​ថ្ងៃ​ប្រកួត​ង​ដ៏​ចម្រូងចម្រាស់​សម្រាប់​ក្រុម Manchester United របស់លោក​ក៏ដោយ៕

    ប្រភពពី៖ Channel News Asia

  • រដ្ឋបាលខេត្ត Guangxi Zhaung របស់​ចិន​គ្រោង​ពង្រីក​ពាណិជ្ជកម្ម​បន្ថែម​ជាមួយ​កម្ពុជា

    រដ្ឋបាលខេត្ត Guangxi Zhaung របស់​ចិន​គ្រោង​ពង្រីក​ពាណិជ្ជកម្ម​បន្ថែម​ជាមួយ​កម្ពុជា

    គណៈប្រតិភូ​នៃ​តំបន់​ស្វយ័ត​នៅ​ខេត្ត Guangxi Zhaung ប្រទេស​ចិន ដឹកនាំ​ដោយ ឯកឧត្តម Ding Xiangqun អនុប្រធាន​នៃ​រដ្ឋាភិបាល​របស់​តំបន់​ស្វយ័ត​នៃ​ខេត្ត Guangxi Zhaungបាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី27 ដល់​ថ្ងៃទី30 ខែសីហា ឆ្នាំ2018។ ការបំពេញ​ទស្សនកិច្ច​ក្នុងពេល​កន្លងមកនេះ ក្នុង​គោលបំណង​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ខេត្ត Guangxi Zhaung នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    ក្នុងជំនួប​ជាមួយ​ប្រតិភូ​ចិន ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2។ នៅ​ប្រទេស​កម្ពុជា​វិនិយោគិន​ចិន​ជាច្រើន​បានមក​វិនិយោគ​លើ​វិស័យសំខាន់ៗមួយចំនួន​ដូចជា វិស័យ​កាត់ដេរ សំណង់ កសិកម្ម ក៏ដូចជា​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​សព្វថ្ងៃ​មាន​ធនាគារ​ចិន​ចំនួន2 កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា គឺ​ធនាគារ អាយ ស៊ី ប៊ី ស៊ី និង​ធនាគារ​ចិន​សាខា​ភ្នំពេញ។

    ឯកឧត្តម Ding Xiangqun អនុប្រធាន​នៃ​រដ្ឋាភិបាល​របស់​តំបន់​ស្វយ័ត​នៃ​ខេត្ត Guangxi Zhaung ក៏បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ ការវិនិយោគ​របស់​វិនិយោគិន​ចិន​នៅ​ប្រទេស​កម្ពុជា ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ​ទាំង​ទំហំ និង​ប្រតិបត្តិការ។ បើ​គិត​ត្រឹម​ឆ្នាំ2017 ការនាំ​ចេញពី​ខេត្ត GuangXiZhaung មក​កម្ពុជា មាន​ប្រមាណ 69,3លាន​ដុល្លារ​អាមេរិក ហើយ​មាន​សហគ្រាសធំៗចំនួន28 បានមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ 1ប៊ី​លាន​ដុល្លារ​អាមេរិក។

    រីឯ​ប្រតិបត្តិការ​ឆ្លងដែន​រវាង​ប្រាក់រៀល និង​ប្រាក់​យន់​ក៏មាន​ការអភិវឌ្ឍ​រីកចម្រើន​ផងដែរ បន្ទាប់ពី​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ដោះដូរ​រវាង​ប្រាក់រៀល និង​ប្រាក់​យន់​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ​នៅ​តំបន់​ស្វយ័ត Guangxi Zhaung ប្រទេស​ចិន​កាលពី​ខែកញ្ញា ឆ្នាំ2017កន្លងមក។ ដោយសារ​ខេត្ត GuangXiZhaung ជា​ចំណុចកណ្តាល​សម្រាប់​ត​ភ្ជាប់​រវាង​ប្រទេស​ចិន និង​ប្រទេស​តំបន់​អាស៊ាន រដ្ឋបាល​តំបន់​ស្វយ័ត​នៃ​ខេត្ត​នេះ​បាន និង​កំពុង​ដើរតួនាទី​ស្នូល​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​តំបន់​អាស៊ាន។

    នៅក្នុង​ជំនួប​នេះ ឯកឧត្តម Ding Xiangqun បាន​សំណូមពរ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរឡើង​ស្របតាម​យុទ្ធសាស្ត្រ ខ្សែក្រវាត់​មួយ-ផ្លូវ​មួយ៕

  • តារា​វ័យក្មេង​ជប៉ុន Ikee ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ប្រចាំ Asian Games

    តារា​វ័យក្មេង​ជប៉ុន Ikee ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ប្រចាំ Asian Games

    ក្រោយពី​ព្រឹត្តិការណ៍​កីឡា Asian Games ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​កាលពី​យប់​ថ្ងៃអាទិត្យ កីឡាការិនី​ហែល​ទឹក​របស់​ជប៉ុន Rikako Ikee ដែល​បាន​ក្លាយជា​ស្ត្រី​ដំបូង​គេ​ក្នុងការ​ឈ្នះ​មេដាយមាស៦ក្នុង​យុទ្ធនាការ​កីឡា​អាស៊ី​តែមួយ​នោះ ត្រូវបាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធនាការ។

    កីឡាការិនី​ដ៏​ស្រស់​សោភា​វ័យ១៨ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​នៅតែ​មិនទាន់​ឈ្នះ​ជើងឯក​ពិភពលោក​នៅឡើយ​ទេ ហេតុនេះ នោះ​គឺជា​គោលដៅ​បន្ទាប់​របស់ខ្ញុំ»។ ជាមួយនឹង​ការ​ឈ្នះ​ពាន​កិត្តិយស​នេះ Ikee ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន៥ម៉ឺន​ដុល្លារ​ផងដែរ។

    ស្របពេល​ជាមួយគ្នានេះ ចិន បានបញ្ចប់​ដោយ​ឈរ​លេខ១នៅលើ​តារាង​មេដាយ​របស់​ព្រឹត្តិការណ៍​កីឡា​អាស៊ី ជា​លើក​ទី១ជាប់ៗគ្នា បើ​គិត​ចាប់តាំងពី​បាន​គ្រប់គ្រង​លើ​តារាង​មេដាយមាស​ក្នុង​ទីក្រុង New Delhi កាលពី​ឆ្នាំ១៩៨២ ជាមួយនឹង​ការ​ឈ្នះ​មេដាយ​មា​សរុប​នៅ​ឥណ្ឌូនេស៊ី ចំនួន១៣។

    បច្ចុប្បន្ន ពួកគេ​នឹង​សម្លឹង​រក​ការរក្សា​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការសម្រេច​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ២០២០ នៅ​ទីក្រុង​តូ​ក្យូ ដែលជា​ទីក្រុង​ម្ចាស់​អាណានិគម​ក្នុងសម័យ​សង្គ្រាម​របស់​របស់ខ្លួន។

    ដោយឡែក ជប៉ុន ដែល​បានឈ្នះ​មេដាយមាស​ទី៤៦៥របស់ខ្លួន​របស់​កីឡា Asian Games ក្នុងការ​ប្រកួត​លើ​វិញ្ញាសា​កីឡា​ទ្រី​យ៉ា​ត្លុង​ជា​ក្រុមចម្រុះ​នោះ បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ២ជាមួយនឹង​ការ​ឈ្នះ​មេដាយមាស​សរុប៧៥ ស្រប​ពេលដែល​កូរ៉េខាងត្បូង បានឈ្នះ​មេដាយមាស៤៩ ហើយ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី បានបញ្ចប់​ដោយ​ឈ្នះ​មេដាយមាស៣១៕

    ប្រភពពី៖ Channel News Asia

  • មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ! ពិធីជប់លៀង​លើ​ទូក​ជាមួយ​ស្រា​បៀរ Anchor រសជាតិ​ស្រទន់ប្រចាំឆ្នាំ2018

    មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ! ពិធីជប់លៀង​លើ​ទូក​ជាមួយ​ស្រា​បៀរ Anchor រសជាតិ​ស្រទន់ប្រចាំឆ្នាំ2018

    ថ្ងៃនេះ ស្រា​បៀរ Anchor មាន​មោទនភាព​យ៉ាង​ក្រៃលែង​ក្នុងការ​នាំមក​ជូន​នូវ​មហា​ព្រឹត្តិការណ៍​ឌីជីថល​ដ៏​អស្ចារ្យ​លើកដំបូង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅលើ​ទូក​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​នឹង​កើតឡើង​នា​ថៃ្ង​ទី 28 កញ្ញា 2018។

    ស្រា​បៀរ Anchor សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់។ នេះ​ក៏​ដោយសារតែ​ការគាំទ្រ​ដ៏​ឥត​ងាករេ និង​ឥតឈប់ឈរ​គ្រប់ពេលវេលា​របស់លោក​អ្នក ហើយ​នៅថ្ងៃនេះ ស្រា​បៀរ Anchor បានក្លាយ​ទៅជា​ស្រា​បៀរ​ដ៏​ពេញនិយម​បំផុត​ក្នុងប្រទេស​កម្ពុជា។

    ស្រា​បៀរ Anchor ត្រូវបាន​ផលិតឡើង​លើកដំបូង​ក្នុង​ឆ្នាំ 1993 អនុលោម​ទៅតាម​ស្តង់ដារ​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​ស្រា​បៀរ Pilsener នៅ​ទ្វីបអឺរ៉ុប។ Anchor ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង 30មេដាយ។ តាំងពី​ចាប់ដំណើរការ​ស្រា​បៀរ Anchor នៅ​កម្ពុជា ក្នុង​ឆ្នាំ 1996 មក Anchor បានទទួល​ការគាំទ្រ និង​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​មហាជន នេះ​ក៏​ដោយសារតែ​គុណភាព​លំដាប់​ខ្ពស់ រសជាតិ​ស្រទន់ និង​ស្រស់ស្រាយ​របស់​ស្រា​បៀរ​នេះដែរ។

    ទូក​ចល័ត​របស់​ស្រា​បៀរ Anchor ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង​ជាទីបំផុត​នេះ នឹងធ្វើ​ដំណើរ​ជុំវិញ​រាជធានី​ភ្នំពេញ ចាប់ពី​ថៃ្ង​ទី1 ខែកញ្ញា ដល់ ថៃ្ង​ទី11 ខែកញ្ញា។ ហើយ​ទូក​នេះ នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​សាធារណជន​ថត​របស់​រូប​ពួកគេ​និង​បង្ហោះ​រូបនោះ​នៅលើ​ទំព័រ​ហ្វេ​ក​ប៊ុ​ករ​បស់ Anchor។ ចំពោះ​តម្រាយ​ផ្លូវ​នៃ​ការធ្វើដំណើរ​របស់​ទូក​ចល័ត​នេះ នឹង​ត្រូវបាន​បង្ហោះ​ជា​រៀងរាល់ថ្ងៃ​នៅលើ​ទំព័រ​ហ្វេ​ក​ប៊ុ​ករ​បស់ Anchor។

    រូបថត​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ដ៏​ល្អឥតខ្ចោះ​ចំនួន 50រូប នឹងត្រូវ​បានជ្រើសរើស​ដើម្បី​ទទួលបាន​សំបុត្រ​មាស​សម្រាប់​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។ អ្នកឈ្នះ​រង្វាន់​ទាំង 50 រូបនេះ នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​នាំយក​មិត្តភក្តិ​ម្នាក់​មកជា​មួយ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​នេះ។

    នៅពេលដែល​ពួកគេ​បានចាប់ផ្តើម​ធ្វើដំណើរ​តាម​ទូក​ដែល​ត្រូវបាន​តុបតែង​ច្នៃប្រឌិត​ឡើង​យ៉ាង​ល្អ​ឥត ខ្ចោះ ហើយ​ត្រូវបាន​ដាក់ឈ្មោះថា Anchor Smooth Boat ពួកគេ​នឹង​រីករាយ​គយគន់​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ​តាម​ដង​ទន្លេ​នា​វេលា​ល្ងាច​ដ៏​សែន​មនោ​រម្យ រួម​នឹង​ការ​បាន​ពិសា​អាហារ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​ជាប់មាត់ ជាប់ចិត្ត អមដោយ​ការ​ក្រេប​នូវ​ដំណក់​ស្រា​បៀរ Anchor រសជាតិ​ស្រាល​ស្រទន់​គុណភាព​ខ្ពស់​លំដាប់​ពិភពលោក ដែល​ត្រូវបាន​ចាក់​ជូន​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមការងារ​នៃ​ស្រា​បៀរ Anchor ស្របពេល​ការប្រគំ​តន្ត្រី​ក៏ត្រូវ​បានចាប់ផ្តើម​បន្លឺឡើង​ជាមួយនឹង​បទ​ចម្រៀង​ដ៏​សែន​ពីរោះ​រងំ​សណ្តំ​ចិត្ត​ដោយមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀងល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មានដូចជា៖ លោក ខេមរៈ សេរី​មន្ត លោក G-Devith លោក Zono  និង​កញ្ញា​ទេព បូ​ព្រឹក្ស។

    អ្នកចូលរួម​ក៏​នឹងមាន​ឱកាស​បាន​ជួប​ជជែក​លេង​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជាមួយ​សិល្បករ​ទាំងនេះ រួម​ជា​នឹង​ការ​បាន​ទស្សនាការ​បង្ហាញ jet pack ដ៏​អស្ចារ្យ​ពី​ក្រុម​អ្នកជំនាញ​មកពី​ទីក្រុង​Amsterdam ក្នុងពេលដែល​ធ្វើដំណើរ​តាម​ទូក​នេះ​ផងដែរ។

    វីដេអូ​តន្ត្រី​ថ្មី​មួយ​ក៏​ត្រូវបាន​បង្កើតឡើង​ដើម្បី​ញ៉ាំង​ឲ្យ​មហា​ព្រឹត្តិការណ៍​នេះ​កាន់តែ​អស្ចារ្យ កាន់​តែមាន​អត្ថន័យ និង​កាន់តែ​រំភើប​ញាប់​ញ័រ​បន្ថែម​មួយកម្រិត​ទៀត។ អ្វីដែល​លោកអ្នក​ត្រូវធ្វើ​នោះ លោកអ្នក​គ្រាន់តែ follow Anchor FB Page និង​តាមដាន​ឱ្យបាន​ជាប្រចាំ​រាល់​ការធ្វើ​បច្ចុប្បន្នភាព នោះ​លោក​អ្នកនឹង​អាច​ក្លាយជា​អ្នកឈ្នះ​សំបុត្រ​មាស​នេះ​ជាក់​ជាពុំខាន​ឡើយ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 141

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 141

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/09/LRPN_141-Final-For-Web.pdf” force_dl=”1″]

  • ធនាគារ ស្ថាបនា បើកសម្ពោធដាក់ឱ្យប្រើប្រាស់សេវា Sathapana Mobile App របស់ខ្លួនជាផ្លូវការ

    ធនាគារ ស្ថាបនា បើកសម្ពោធដាក់ឱ្យប្រើប្រាស់សេវា Sathapana Mobile App របស់ខ្លួនជាផ្លូវការ

    ភ្នំពេញ៖ នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2018នេះ ធនាគារ ស្ថាបនា ប្រកាសបើកដំណើរការប្រើប្រាស់ជាផ្លូវការសេវា Sathapana Mobile  App របស់ខ្លួនជាផ្លូវការ ដែលជាកម្មវិធីធ្វើប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃ។​ Sathapana Mobile App គឺជាផ្នែកមួយនៃការរីកចម្រើនលើប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថលរបស់ធនាគារ ស្ថាបនា។

    ឥឡូវនេះ លោកអ្នកអាចទាញយកកម្មវិធី Sathapana Mobile App ពី App Store និង Google Play ដើម្បីទទួលបានការធ្វើប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងភាពងាយស្រួល ព្រមទាំងមានមុខងារជាច្រើនមានដូចជា ពិនិត្យមើលសមតុល្យគណនី ធ្វើប្រតិបត្តិការផ្សេងៗ បើកគណនីប្រាក់បញ្ញើមានកាលកំណត់ ផ្ទេរប្រាក់ ទូទាត់វិកយបត្រ បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ និងមានមុខងារពិសេសៗជាច្រើនទៀតដែលលោកអ្នកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៅលើពិភពលោក។

    លោក Norihiko KATO ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា

    លោក Norihiko​ KATO ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “យើងមានមោទនភាពក្នុងការប្រកាសបើកដំណើរការប្រើប្រាស់កម្មវិធីសម្រាប់ធ្វើប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃនេះ ដែលនឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ថ្មី ប្រកបដោយសុវត្ថិភាពខ្ពស់ និងទទួលបានការប្រើប្រាស់សេវាធនាគារដែលមានគុណតម្លៃ និងភាពរីករាយបន្ថែមទៀត។”

    លោក Norihiko​ KATO បានមានប្រសាសន៍បន្ថែមទៀតថា “Sathapana Mobile App គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់ធនាគារនៅឆ្នាំនេះដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងដើម្បីបំពេញនូវតម្រូវការហិរញ្ញវត្ថុទំនើបរបស់អតិថិជន។ Sathapana Mobile App ក៏នឹងជួយជម្រុញបន្ថែមទៀតដល់ការរីកចម្រើននៃការធ្វើប្រតិបត្តិការធនាគារតាមទូរស័ព្ទដៃនៅកម្ពុជាផងដែរ។”

    សកម្មភាពក្រុមការងារធនាគារ ស្ថាបនា និង ភ្ញៀវដែលបានអញ្ជើញចូលរួមពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវា Sathapana Mobile App

    លក្ខណៈពិសេសៗរបស់ Sathapana Mobile App រួមមាន៖

    • ពិនិត្យ​មើល​សមតុល្យ​ និង​ប្រតិបត្តិការ​គណនី​ – របាយការណ៍​សង្ខេបអំពីគណនី ពិនិត្យ​​និង​ទាញ​យក​ប្រតិបត្តិការ​ក្នុង​កំឡុង​ពេល ១៨០ ថ្ងៃចុងក្រោយពីគណនីសន្សំ​ ឬ ​គណនីចរន្ត​របស់លោកអ្នក។
    • បើក​គណនី​មាន​កាលកំណត់ បង្កើត និងគ្រប់គ្រងគណនីមានកាលកំណត់។
    • ផ្ទេរប្រាក់ – ធ្វើការផ្ទេរប្រាក់នៅក្នុងស្រុកនិងក្រៅស្រុក ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ផ្ទេរប្រាក់ទៅគណនីផ្សេងទៀត ឬ ផ្ទេរប្រាក់ទៅគណនីក្នុងសមាជិក Fast ផ្ទេរប្រាក់ទៅកាន់ដៃគូរ ផ្តល់សេវាកម្មទូទាត់ (PSP)។
    • ធ្វើ​ប្រតិបត្តិការ​លើ​ប័ណ្ណឥណទាន – ពិនិត្យមើលសមតុល្យ និងប្រតិបតិ្តការប័ណ្ណឥណទាន ទូទាត់វិក្កយបត្រប័ណ្ណឥណទាន​​​​​ ឬ បង្ខាំងប័ណ្ណរបស់លោកអ្នក។
    • ការទូទាត់វិក្កយបត្រ – ការទូទាត់វិក្កយបត្រទៅក្រុមហ៊ុនដែលជាដៃគូរសហការណ៍។
    • បញ្ចូលកាតទូរស័ព្ទបញ្ចូលទឹកប្រាក់ភ្លាមៗទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក។
    • ប្រើ​ស្នា​ម​ម្រាមដៃ​សម្រាប់​ចូល​ប្រើប្រាស់ –​ ប្រើស្នាមម្រាមដៃដើម្បីចូលប្រើប្រាស់ Sathapana Mobile នៅលើកម្មវីធី iOS ឬ Android បានយ៉ាងឆាប់រហ័ស៕
  • វីង ចុះ MOU ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ស្ដីអំពី «ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»

    វីង ចុះ MOU ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ស្ដីអំពី «ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»

    នៅរសៀលថ្ងៃទី 30 ខែសីហា ឆ្នាំ 2018 ម្សិលមិញនេះ នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» និង អ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតបានអញ្ជើញ​ចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពី «ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»។

    ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីងនេះ គឺជាកិច្ចសហប្រតិបត្តិការដើម្បីផ្ដល់ជូនសប្បុរសធម៌ ដែលមានបំណងផ្ដល់ការបរិច្ចាគជាសាច់ប្រាក់ជូនមូលនិធិគន្ធបុប្ផាកម្ពុជានូវជម្រើសបន្ថែម ដែលមានលក្ខណៈកាន់តែងាយស្រួលតាមរយៈសេវាកម្មរបស់ធនាគារឯកទេសវីងនៅតាមគ្រប់ភ្នាក់ងារទាំងអស់ទូទាំង​ប្រទេសដោយមិនគិតថ្លៃសេវា។ បន្ថែមលើនេះ ធនាគារឯកទេសវីង ក៏នឹងបន្ដសហការជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគមូលនិធិបន្ថែមទៀតផងដែរ។

    កម្មវិធីនេះសបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀតក្នុងការគិតគូរអំពីសុខទុក្ខរបស់កុមារកម្ពុជា ដែលជាទំពាំស្នងឬស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើត​ និងដាក់ឱ្យដំណើរការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី11 ខែមេសា ឆ្នាំ2018 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជារាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរគឺជាស្ថាបនិក និងជាប្រធានកិត្តិយសរបស់មូលនិធិផ្ទាល់។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលរបស់ Royal Group ចំពោះទឹកចិត្តសប្បុរសដែលបានបរិច្ចាគដីដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងថែមទាំង​បាជួយផ្សព្វផ្សាយ​អំពីមូលនិធិ និងជាពិសេសតាមរយៈធនាគារឯកទេសវីង ដែលបានសម្រួលដល់ការផ្ដល់វិភាគទាន​ដោយមិនគិតថ្លៃសេវា។ កាយវិការដ៏សប្បុរសនេះ បាននឹងកំពុងតែចូលរួម​ចំណែកជួយដល់កុមារកម្ពុជារាប់លាននាក់។

    ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងឱ្យដឹងផងដែរថា ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយថ្មីទៀត សម្រាប់ធនាគារឯកទេសវីង ដែលបានចូលរួមជាមួយមូលនិធិគន្ធបុប្ផាដើម្បីជួយកសាងអនាគតកុមារកម្ពុជារាប់លាននាក់ឱ្យកាន់តែល្អប្រសើរ ក៏ដូជាបង្កើតឱ្យមានភាពងាយស្រួលដល់អ្នកបរិច្ចាគ។

    ជាចុងក្រោយអ្នកឧកញ៉ា បានបញ្ជាក់ថា អ្នកដែលមានបំណងចង់ធ្វើការបរិច្ចាគអាចទៅកាន់ភ្នាក់ងារវីងមួយណាក៏បាន ដែលមានជាង 5500 ទីតាំង ដោយគ្រាន់តែបញ្ជាក់ប្រាប់ថា ត្រូវការបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផា ដែលមានលេខកូដ 5559 ជាប្រាក់រៀល និង 5558 ជាប្រាក់ដុល្លារ។ តែប្រសិនបើអ្នកមានគណនីវីង អ្នកអាចចូលទៅកាន់ Wing App ដែលមាននៅលើ​ទូរស័ព្ទដៃ រួចចុច Bill Payment និងស្វែងរកឈ្មោះមូលនិធិគន្ធបុប្ផា។

    គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមទម្រង់ជាបរធនបាលកិច្ច នៅក្រោមពាក្យ​ស្លោក «ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» ក្នុងគោលបំណង​ដើម្បី​កៀរគរនូវអំណោយឧបត្ថម្ភធន និង​វិភាគទានសម្បុរសធម៌ពីគ្រប់ប្រភេទស្របច្បាប់​នានា សម្រាប់គោលដៅនៃការធានាជីវភាពនៃកិច្ចដំណើរការ​របស់មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំងធានាថាកុមារនឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយ​គុណភាព​និងដោយមិនគិតថ្លៃ៕

  • ទស្សនាវីដេអូដោយមិនគិតថ្លៃនៅលើ iflix

    ទស្សនាវីដេអូដោយមិនគិតថ្លៃនៅលើ iflix

    iflix សូមបង្ហាញ iflix 3.0 ទាំងជម្រើស FREE និង VIP សម្រាប់លោកអ្នក iflix ដែលជាសេវាកម្សាន្តឈានមុខលើពិភពលោក នៅតាមប្រទេសជាច្រើន នៅថ្ងៃនេះ បានប្រកាសសម្ពោធ iflix 3.0 ដែលមានរូបរាងថ្មី កម្មវិធីកម្សាន្តដ៏ពេញនិយម នៅប្រទេសកម្ពុជា ដោយមានការរៀបចំរចនាថ្មីសន្លាង និងវីដេអូល្អមើល ដែលអាចឲ្យអ្នកប្រើប្រាស់ទូទៅប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។ ពិតមែនហើយ នរណាៗ ក៏ចូលចត្តិរបស់មិនគិតថ្លៃដែរ។

    ចំពោះប្រិយមិត្ត iflix ឥឡូវនេះ លោកអ្នកមានជម្រើសដែលគេចង់មើលកាន់តែច្រើន៖ iflix FREE កម្មវិធីទស្សនានៅលើ iflix ដោយឥតគិតថ្លៃនេះ ផ្តល់នូវកម្មវិធីដ៏ពេញនិយមបំផុតនៅលើ iflix និងកម្មវិធីផ្តាច់មុខផ្សេងទៀត ព្រមទាំងការប្រើប្រាស់ជាច្រើនទៀត ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយឥតគិតថ្លៃសោះតែម្តង។

    អ្វីដែលលោកអ្នក នឹងទទួលបាន ភាគយន្តពេញនិយមប្រចាំថ្ងៃ៖ ខ្សែភាពទើបចេញផ្សាយ ជារៀងរាល់ថ្ងៃ។ iflix Snacks៖ វីដេអូខ្លីៗ ដែលងាយស្រួលមើល។ វីដេអូថ្មីចំនួន៥០ នឹងត្រូវបង្ហោះជារៀងរាល់ថ្ងៃ ដូច្នេះអ្នកចូលទស្សនាអាចកម្សាន្ត តាមបណ្តុំវីដេអូខ្លី មានដូចជា៖ Complex Media៖ នឹងមានវីដេអូកាន់តែច្រើន មកដល់ឆាប់ៗនេះថែមទៀត កម្មវិធីផលិតនៅក្នុងស្រុក ដោយផលិតករល្បីៗ កម្មវិធីល្បីៗលំដាប់ពិភពលោក ដោយមានទម្រង់ស្រដៀងទៅនឹងបរិបទក្នុងស្រុក រួមទាំងរឿងភាគដែលពេញនិយមខ្លាំង និងមានជាច្រើនទៀត កម្មវិធីកីឡាផ្សាយសង្ខេបៗលើ iflix៖ «ជាលើកដំបូងហើយ ការផ្សាយសង្ខេបនៃកម្មវិធីកីឡាដែល Beln (កីឡាបាល់ទាត់អឺរ៉ុប ដូចជា Premier League Laiga) ការប្រកួតជើងឯក ABB FIA Formula E រដូវកាលទី៤ ការប្រណាំង Race 9 Berlin និង Gary Lineker លើផ្លូវឆ្ពោះទៅ FA Cup Glory.” កម្មវិធីសម្រាប់កុមារ៖ រឿង Pinkfong រឿង Pororo the Little Penguin និងរឿង Tayo the Little Bus The Feed៖ តែងមានអ្វីមកដល់ថ្មីជានិច្ច ដែលអ្នកចូលទស្សនា អាចមើលការវិវត្តចុងក្រោយ ហើយទាញចុចចុះឡើងតាមចិត្ត ក្នុងការស្វែងរកវីដេអូដែលថ្មី និងពេញនិយម (ដូចជាបទសម្ភាសផ្តាច់មុខជាមួយតារាល្បីៗ ដំណឹងពីការចាក់ផ្សាយរឿងថ្មី ការណែនាំវីដេអូសម្រាប់លោកអ្នក និងមានអ្វីពិសេសជាច្រើនទៀត)។

    រឿងភាគល្បីនៅក្នុងតំបន់ និងអន្តរជាតិ៖ ដូចជារឿងThe Legend of the Blue Sea រឿងGoblin រឿងMy First Love រឿងStrong woman Do Bong-soon និងរឿងជាច្រើនទៀត។ វីដេអូខ្លីបង្ហាញពីខ្សែភាពយន្ត និងរឿងភាគ គ្រប់រសជាតិ៖ ដូចជារឿង Good Behaviour រឿង Man vs. Wild រឿង Expelled រឿងSpongeBob SquarePants an និងភាគយន្តកូរ៉េដែលពេញនិយមខ្លាំង រឿង My Secret Romance និងរឿង The Bride of Habaek iflix Originals៖ មានបញ្ជាំងតែនៅលើ iflix និងជាកម្មវិធីដែលផលិតថ្មីដូចជា៖ កម្មវិធីនិយាយកំប្លែងសើចចុកពោះ ដូចជា Oi! Jaga Mulut និង Jon Atherton: Disoriental; Coconuts TV នៅលើ iflix ដែលកម្មវិធីមួយបែបឯកសារភាគ ស្វែងយល់ពីវប្បធម៌ប្លែកៗនៅអាស៊ី ទាញទុកមើលពេលក្រោយ និងមើលពេលមិនមានអ៊ីនធើណែត៖ អ្នកទស្សនាអាចទាញយកទុកកម្មវិធីដ ដែលអ្នកចូលចិត្តមើលពេលក្រោយ ដោយមិនចាំបាច់បើកអ៊ីនធើណែត មិនថានៅលើយន្តហោះ នៅតំបន់ក្រៅក្រុងគ្មានសេវាអ៊ីនធើណែត។

    អ្វីទាំងអស់នៅលើ iflix FREE គឺឥតគិតថ្លៃទាំងស្រុង សម្រាប់អ្នកប្រើប្រាស់ ដោយមិនតម្រូវឲ្យបង់ប្រាក់នោះឡើយ។ ដោយមានជម្រើសដ៏ច្រើន ទាំងកម្មវិធីទូរទស្សន៍ ភាគយន្ត ទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ iflix FREE ផ្តល់ជូនអ្នក ទស្សនានូវបណ្តុំខ្សែភាពយន្តធំៗ និងជម្រើសកាន់តែអស្ចារ្យ ហើយទាំងអស់នេះ គឺឥតគិតថ្លៃទេ។

    iflix VIP ប្រសិនបើលោកអ្នក ចង់ទស្សនាអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះលោកអ្នក អាចងាកមកប្រើប្រាស់សេវា iflix VIP ដែលសេវារបស់ iflix ដូចគ្នា ដោយគ្រាន់តែបង់ថ្លៃសេវាបន្តិច។ iflix VIP ក៏អាចឲ្យលោកអ្នកទស្សនាគ្រប់វីដេអូ ដែលមាននៅក្នុង iflix FREE ហើយថែមទាំង៖ ទស្សនាការប្រកួតកីឡាផ្សាយបន្តផ្ទាល់ កាន់តែពិសេស ដូចជាការប្រកួត Football Malaysia ការប្រកួត T10 Cricket League ការប្រកួត Premier League ការប្រកួត La Liga ការប្រកួត Olympics ការប្រកួត NBA Action និងការប្រកួតដទៃទៀត។

    ការផ្សាយផ្ទាល់ព្រឹត្តិការណ៍ពិសេសៗ រួមទាំងការប្រកួត និងការប្រគំតន្ត្រីដ៏ពេញនិយមបំផុតពីក្នុងស្រុក តំបន់ និងអន្តរជាតិ។ គ្មានការផ្សាយពាណិជ្ជកម្មទាល់តែសោះ ដែលមិនអាចមករំខានអ្នក ពេលរឿងកំពុងល្អតែមើល។ សហស្ថាបនិក និងប្រធានក្រុមហ៊ុន iflix លោក Mark Britt មានប្រសាសន៍ថា៖ «កាលពី៣ឆ្នាំមុន យើងបានបង្កើតសេវាកម្មថ្នាក់ពិភពលោក ដោយផ្តល់នូវវីដេអូ និងសាច់រឿងកម្រិតស្តង់ដារពិភពលោក ដែលឲ្យគ្រប់គ្នាអាចចូលមកទស្សនាបាន។

    ការផ្តល់នូវសេវា iflix FREE នេះ ធ្វើឲ្យយើងកាន់តែខិតជិតដល់ការសម្រេចគោលដៅនេះហើយ។ ឥឡូវមិនមានអ្នកដែលចង់ទស្សនានៅលើ iflix ត្រូវបានបំភ្លេចចោលនោះទេ។ iflix FREE ជាផ្នែកមួយដែលអាចលោកអ្នក ប្រើប្រាស់មិនគិតថ្លៃ ជាដរាប។

    លោកអ្នក មិនចាំបាច់ទាល់តែបង់ថ្លៃសេវា ទើបអាចទស្សនាកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់នៅលើiflix នោះទេ ពោលគឺមិនគិតថ្លៃក្នុងការប្រើសេវារបស់យើង និងមិនគិតថ្លៃពេលទស្សនា ពេញមួយជីវិតតែម្តង»

    ចំណែកនាយក iflix ប្រចាំប្រទេសកម្ពុជា លោក Harry Ward បានបន្ថែមថា៖ «វាពិតជាគួររំភើបមែនទែន ក្នុងការដែលយើងបានចូលរួមចំណែកផ្តល់ប្រជាជនកម្ពុជា នូវការចូលទស្សនាដោយមិនគិតថ្លៃ ទាំងភាពយន្ត កម្មវិធីទូរទស្សន៍ ព្រឹត្តិការណ៍ វីដេអូខ្លីៗ និងពិសេសនោះគឺ កម្មវិធីប្រកួតបាល់ទាល់ដ៏ល្បីបំផុត ពីក្លឹបធំជាងគេនៅលើពិភពលោក។

    ការសម្ពោធ iflix FREE នេះ ជាសញ្ញាបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍កម្សាន្តដ៏ល្អបំផុត ហើយលក្ខណៈពិសេសមួយទៀតនោះ សេវាកម្មនេះ សម្រាប់ទាំងអស់គ្នា»

    ឥឡូវនេះ ដោយអាចផ្តល់លទ្ធភាពដល់អ្នកទស្សនាជាង១ពាន់លាននាក់ នៅទូទាំងតំបន់អាស៊ី មជ្ឈឹមបូព៌ា និងអាហ្វ្រិក iflix កំពុងអភិវឌ្ឍខ្លួនជាអ្នកនាំមុខគេយ៉ាងជាក់ច្បាស់ ក្នុងវិស័យសេវាទស្សនាវីដេអូ។

    iflix ផ្តល់ឲ្យអតិថិជន នូវបណ្តុំខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ច្រើន ពីហូលីវូដ ក្នុងតំបន់ និងក្នុងស្រុក រួមទាំងកម្មវិធីដែលឈ្នះពានរង្វាន់ និងផ្តាច់មុខមួយចំនួនទៀត ហើយរាល់ការជាវ iflix ផ្តល់ឲ្យអ្នកប្រើប្រាស់ ចូលក្នុងប្រើសេវារបស់ iflix រហូតដល់៥ឧបករណ៍ ដូចជាទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍ ដើម្បីទស្សនាគ្រប់ទីកន្លែង គ្រប់ពេលវេលា៕

  • Fu Mingzia វ័យ 14ឆ្នាំ ឈ្នះ​មេដាយ​ទី2 ខណៈ​ចិន ឈ្នះ​មេដាយមាស 112

    Fu Mingzia វ័យ 14ឆ្នាំ ឈ្នះ​មេដាយ​ទី2 ខណៈ​ចិន ឈ្នះ​មេដាយមាស 112

    ក្រុម​អត្ត​ព​លិ​ក​សម្តែង​លើ​ផ្ទៃ​ទឹក​របស់​ចិន បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ1 និង​លេខ2 ក្នុង​វិញ្ញាសា​លោត​សម្តែង​កម្ពស់10ម៉ែត្រ ផ្នែក​នារី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​កីឡាការិនី Si Yajie បានឈ្នះ​មេដាយមាស​ដើម្បី​ការពារ​ពានរង្វាន់​ក្នុង​ព្រឹត្តិការណ៍ Asian Games របស់​នាង​យ៉ាង​ជោគជ័យ។

    Si វ័យ19ឆ្នាំ ដែលជា​ម្ចាស់​មេដាយប្រាក់​អូឡាំពិក ហាក់​មិនបាន​បង្ហាញ​ពី​ការ​ស្ថិត​ជា​គូប្រជែង​ដ៏​ខ្លាំង​របស់​កីឡាការិនី Zhang Jiaqi វ័យ14ឆ្នាំ​ឡើយ ប៉ុន្តែ​ក្រោយមក នាង​ដណ្តើមបាន​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​មួយ​លើ​គូប្រជែង​វ័យក្មេង​របស់​នាង។

    ក្រោយពី​ទទួល​ជ័យជម្នះ​ជាមួយនឹង​ពិន្ទុសរុប 405,45កីឡាការិនី Si បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មាន​អារម្មណ៍​ពិតជា​រំជួលចិត្ត​ណាស់ ខ្ញុំ​មិនបាន​រំពឹងទុក​ថា ខ្ញុំ​ទទួលបាន​ជ័យជម្នះ​ឡើយ»។ Zhang ដែលមាន​រហស្សនាម​ថា Little Fu Mingzia នោះ បានបង្ហាញ​ពី​ការសម្តែង​យ៉ាង​ល្អ នៅ​ពីមុខ​អ្នកគាំទ្រ​ចិន​ដ៏​ច្រើន​កុះករ។

    ប៉ុន្តែ ទីបំផុត បទពិសោធ​របស់ Si បាន​ជួយ​ឱ្យ​នាង​ទទួលបាន​ជ័យជម្នះ ហើយ​នាង​បានឈ្នះ​ជាមួយនឹង​ការ​មាន​ពិន្ទុ​នាំ​មុខជា​មធ្យម 8,5រាល់​ការប្រកួត​ទាំង5ជុំ។ Zhang ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​អ្នកយកព័ត៌មាន​ជាច្រើន​នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​មាន​អារម្មណ៍​ស្ថិតក្រោម​សម្ពាធ​បន្តិច»។

    គិត​ត្រឹម​ព្រឹក​នេះ ចិន នៅតែ​បន្ត​នាំមុខ​ដាច់​នៅលើ​តារាង ក្រោយពី​បានឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍ Asian Games មកទល់ពេលនេះ ចំនួន112 ដោយ​ដេញតាម​ពីក្រោយ​ដោយ​ជប៉ុន ដែល​ឈ្នះ​មេដាយមាស59 ខណៈដែល​កូរ៉េខាងត្បូង និង​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 និង​លេខ4 ជាមួយនឹង​មេដាយមាស39 និង30រៀងៗខ្លួន៕

    ប្រភពពី៖ Channel News Asia

  • Modric ថា រូបគេ​រីករាយ​ក្នុងការ​បន្ត​នៅ Real ក្រោយ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ

    Modric ថា រូបគេ​រីករាយ​ក្នុងការ​បន្ត​នៅ Real ក្រោយ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ

    ក្រោយពី​ឈ្នះ​ពានរង្វាន់​ខ្សែបម្រើ​ដ៏​ឆ្នើម​បំផុត និង​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ UEFA កីឡាករ Luka Modric បានបញ្ជាក់​ម្តងទៀត​ពី​កម្រិត​នៃ​ការរីករាយ​របស់គេ​ក្នុងការ​ស្ថិតនៅ​ជាមួយ​ក្លិប Real Madrid

    ក្រោយពី​ទទួលបាន​ពានរង្វាន់​កិត្តិយស​ទាំង2 របស់គេភ្លាមៗ Modric បាន​ព្យាយាម​លុបចោល​នូវ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​នានា ទាក់ទង​នឹង​ការផ្ទេរ​របស់គេ​ទៅកាន់​ក្លិប Inter

    Modric បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ស្ថិតនៅក្នុង​ក្លិប Real Madrid ហើយ​ខ្ញុំ​ចង់​បន្ត​ជាមួយនឹង​ក្លិប​នេះ សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត» រូបគេ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ដ៏​ល្អ​បំផុត​របស់គេ ក្នុង​អាជីព​ដ៏​គួរឱ្យ​ចងចាំ​មួយ​ក្នុងនាម​ជា​កីឡាករ​ម្នាក់។

    កីឡាករ​វ័យ32ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​ប្រកាសថា ជា​អ្នកឈ្នះ​ពានរង្វាន់​នេះ ក្រោយពី​ការចាប់​ឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល នៅ​រដូវ​កាល​នេះ បាន​បន្ថែមទៀតថា៖ «ខ្ញុំ​អាច​និយាយបានថា នេះ​គឺជា​ឆ្នាំ​ដ៏​ល្អ​បំផុត​នៃ​អាជីព​របស់ខ្ញុំ ទាំង​ជាមួយ​ខ្ញុំ និង​ឯកជន ហើយ​ខ្ញុំ​ពិតជា​រីករាយ​នឹង​ពេលវេលា​ណាស់»។

    Modric ដែល​បាន​ក្លាយជា​តារា​ឆ្នើម​ក្នុងពេល​ក្រុម Real បានឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League ជា​លើក​ទី3ជាប់ៗគ្នា នៅមុន​ពេល​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ World Cup នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ទទួលពាន​ដ៏​អស្ចារ្យ​មួយ​នេះ។ ខ្ញុំ​បាន​ខិតខំ​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ពាន​នេះ និង​ដើម្បី​ឈានទៅ​កាន់​ចំណុច​ខ្ពស់បំផុត​តាម​ដែល​អាច»៕

    ប្រភពពី៖ Sky sports