Author: វល័ក្ខ

  • លោក Zidane បញ្ជាក់ថា លោក​ត្រៀម​រួចរាល់​ក្នុង​ការវិល​ទៅរក​អាជីព​គ្រូបង្វឹក​ក្នុងពេលឆាប់ៗនេះ

    លោក Zidane បញ្ជាក់ថា លោក​ត្រៀម​រួចរាល់​ក្នុង​ការវិល​ទៅរក​អាជីព​គ្រូបង្វឹក​ក្នុងពេលឆាប់ៗនេះ

    លោក Zinedine Zidane បាន​បញ្ជាក់ថា លោក​កំពុងតែ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការវិល​ទៅកាន់​អាជីព​គ្រូបង្វឹក​វិញ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយ​សម្រាក​ពី​ការងារ​អស់​រយៈពេល​ប្រមាណ​ជា​ជិត 4ខែ។ អតីត​ខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ បាន​សម្រាក​ពី​ការងារ ចាប់តាំងពី​បាន​លាលែង​ពី​តំណែង​គ្រូបង្វឹក​របស់​ក្លិប Real Madrid កាលពី​ខែឧសភា ក្រោយពី​ដឹកនាំ​ឱ្យ​ក្លិប​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League 3លើកជាប់ៗគ្នា អំឡុងពេល​នៃ​ការ​កាន់តំណែង​រយៈពេល 2ឆ្នាំកន្លះ ក្នុង​ក្លិប​មួយ​នេះ។

    លោក Zidane គឺជា​បេក្ខភាព​ឈានមុខ​គេ​ក្នុង​ការចូល​ជំនួស​កន្លែង​របស់លោក Jose Mourinho នៅឯ​ក្លិប Manchester United ប្រសិនបើ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ចាក​ចេញពី​កីឡដ្ឋាន Old Trafford ហើយ​លោក​បាន​បញ្ជាក់ថា លោក​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វិលត្រឡប់​ទៅវិញ។

    លោក Zidane បាន​ប្រាប់​ទូរទស្សន៍​អេ​ស្ប៉ា​ញ RTV កាលពី​ថ្ងៃអាទិត្យ​ថា៖ «ពិតណាស់ ខ្ញុំ​នឹង​វិល​ទៅកាន់​តំណែង​គ្រូបង្វឹក​វិញ​ក្នុងពេលឆាប់ៗនេះ ពីព្រោះ​ខ្ញុំ​ចូលចិត្ត​ការងារ​នេះ ហើយ​កីឡាបាល់ទាត់​គឺជា​អ្វីដែល​ខ្ញុំ​បានធ្វើ​ពេញ 1ជីវិត​របស់ខ្ញុំ»។

    លោក Zidane បានចាប់ផ្តើម​អាជីព​គ្រូបង្វឹក​ជាមួយនឹង​ក្លិប Castilla ដែលជា​ក្រុម​កម្រិត B របស់​ក្លិប Castilla កាលពី​ឆ្នាំ2014 មុនពេល​ចូលកាន់​តំណែង​ក្រុម​ធំ នៅ​ខែមករា ឆ្នាំ2016 ក្រោយពី​លោក Rafael Benitez ត្រូវបាន​បណ្តេញចេញ៕

    ប្រភពពី៖ BBC

  • Bradley ផ្តួល Rose ក្នុង​វគ្គ Playoff ដើម្បី​ឈ្នះ​ពាន BMW Championship

    Bradley ផ្តួល Rose ក្នុង​វគ្គ Playoff ដើម្បី​ឈ្នះ​ពាន BMW Championship

    កីឡាករ​​វាយ​គោល Keegan Bradley បាន​បញ្ចប់​ការ​មិន​ឈ្នះ​ពាន​សោះ​​រយៈពេល​ 6ឆ្នាំរបស់ខ្លួន នៅ​ពេលដែល​រូប​គេ​បាន​ឈ្នះ​ពាន BMW Championship តាម​រយៈ​ការផ្តួល​កីឡាករ Justin Rose ក្នុង​វគ្គ​ Playoff កាលពី​ថ្ងៃ​ចន្ទ ហើយកីឡាករ​​អង់​គ្លេស​រូបនេះថែមទាំង​ទទួលបាន​រង្វាន់​លើកទឹក​ចិត្តមួយ​ទៀត​គឺ​ការ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​1 ​ក្នុង​ពិភព​លោកទៀតផង​។

    Bradley ធ្វើ​បាន​យ៉ាង​ល្អ​ទៅលើ​រន្ធ​​បន្ថែម​ទី​1 ដើម្បី​យកឈ្នះលើ Rose ក្រោយពី​កីឡាករ​ទាំង​2 បានប​ញ្ចប់​ការ​ប្រកួត​ដោយ​រក​បាន​ពិន្ទុ​សរុប​260ដូចគ្នា​នៅ​លើ​ទីលាន Aronimink ក្នុង​ទីក្រុង Philadelphia​។

    Rose បាន​វាយ​កូន​​គោល​មិន​ចូល​រន្ធ​ក្នុង​ចម្ងាយ​​ដ៏ខ្លី ដែល​នាំ​ឱ្យមាន​ការ​ឈាន​ទៅកាន់​ការប្រកួត​​បន្ថែម​ ប៉ុន្តែ គេនៅ​តែ​អាច​ក្លាយ​ជា​​កីឡាករ​ទី​22 ដែលបាន​គ្រប់គ្រង​ចំណាត់​ថ្នាក់​លេខ​1 ​លើពិភព​លោក​។ ក្រោយពី​ឈ្នះពាន​ក្នុង​កម្មវិធី PGA Tour ជាលើក​ទី​4 ​របស់​គេ Bradley បាននិយាយ​ទាំង​​រំ​ជួល​​​ចិត្ត​ក្នុង​កិច្ច​សម្ភាសន៍​មួយថា៖ «ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ជឿ​ឡើយ​។ វា​ពិត​ជា​អស្ចារ្យ​ណាស់​​។ វា​កើត​ឡើង​ដោយ​សារ​តែ​ការ​​ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំងក្លា​។​ មនុស្ស​ជា​ច្រើន​​ជួយ​ដល់ខ្ញុំ​»​។

    Bradley វ័យ​ 32​ឆ្នាំ បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ជាលើក​ទី​1 ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ PGA Championship ឆ្នាំ​2011 ប៉ុន្តែ​រហូត​ដល់ថ្ងៃ​ចន្ទ រូប​គេ​មិន​បានឈ្នះពានអ្វី​សោះ​បើ​គិត​ចាប់​តាំងពីឆ្នាំ​2012​។

    ជ័យ​ជម្នះ​របស់​គេ បាន​បញ្ចប់​ការ​ប្រកួត​ពេញ​ 1​សប្តាហ៍​ដែល​បាន​បន្ត​រហូត​ដល់​ថ្ងៃ​ចន្ទ ក្រោយពី​​មានភ្លៀងធ្លាក់​​យ៉ាង​ខ្លាំងក្លា ដែល​បាន​ធ្វើ​ឱ្យ​ទីលាន​មិន​អាច​លេង​បាន សម្រាប់​ជុំ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​៕

    ប្រភពពី៖ Channel News Asia

  • រីករាយជាមួយនឹងកម្មវិធី Sparkling Thursday Ladies Night នៅភោជនីយដ្ឋាន និងស្កាយបារ Sora ស្ថិតនៅជាន់ទី37 នៃសណ្ឋាគារ Rosewood ភ្នំពេញ

    រីករាយជាមួយនឹងកម្មវិធី Sparkling Thursday Ladies Night នៅភោជនីយដ្ឋាន និងស្កាយបារ Sora ស្ថិតនៅជាន់ទី37 នៃសណ្ឋាគារ Rosewood ភ្នំពេញ

    ចាប់ពីថ្ងៃព្រហស្បតិ៍ ទី30 ខែសីហា ឆ្នាំ2018 នេះទៅ នារីៗទាំងអស់អាចរីករាយជាមួយនឹងការកម្សាន្ត និងទទួលទានស្រា Prosecco ដោយសេរីពីម៉ោង8យប់រហូតដល់ម៉ោង10យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍ ប្រកបដោយរសជាតិឆ្ងាញ់ និងស្រទន់ស័ក្តិសមជាមួយនឹងនារីៗសម័យថ្មី ដោយគ្រាន់តែជាវសំបុត្រចូលរួមនៅក្នុងកម្មវិធីដ៏ពិសេស “Sparkling Thursday” ដែលមានតម្លៃត្រឹមតែ10ដុល្លារតែប៉ុណ្ណោះ អ្នកអាចរីករាយជាមួយនឹងបរិយាកាសដ៏ល្អនៅលើដំបូលអគារ Vattanac Capital ដ៏ស្កឹមស្កៃ ជាន់ទី37 គឺ Sora Sky Bar ដែលស្ថិតនៅក្នុងសណ្ឋាគារលំដាប់អន្តរជាតិ Rosewood។

    កម្មវិធីថ្មីនេះ ធ្វើឡើងដើម្បីឱ្យនារីៗទាំងអស់អាចជួបជុំជាមួយមិត្តភក្តិយ៉ាងរីករាយនាយប់ថ្ងៃព្រហស្បតិ៍ ជាមួយនឹងបរិយាកាសដ៏ល្អបរិសុទ្ធ និងរីករាយជាមួយនឹងទេសភាពនាពេលរាត្រីដ៏ស្រស់ស្អាតនៅចំកណ្តាលរាជធានីភ្នំពេញ។

    ដូច្នេះចាប់ពីថ្ងៃនេះទៅ នារីៗទាំងអស់អាចរីករាយជាមួយនឹងមិត្តភក្តិនៅរៀងរាល់រាត្រីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការទទួល​ទានស្រាដ៏ល្អ និងមានរសជាតិស្រទន់ ដោយសេរីនៅលើដំបូលសណ្ឋាគារ Rosewood នៅ Sora Sky Bar ស្ថិតនៅជាន់ទី37 ដ៏អស្ចារ្យ និងស្រស់ស្អាតបំផុតនៅក្នុងរាជធានីភ្នំពេញ៕

  • Trippier៖ អង់គ្លេស មិនត្រូវ​ស្លន់ស្លោ​ឡើយ ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ

    Trippier៖ អង់គ្លេស មិនត្រូវ​ស្លន់ស្លោ​ឡើយ ក្រោយ​ចាញ់​អេ​ស្ប៉ា​ញ

    ខ្សែការពារ Kieran Trippier បាន​បញ្ជាក់ថា វា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ភ័យ​ស្លន់ស្លោ​ឡើយ ក្រោយពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​រង​បរាជ័យ​ជា​លើក​ទី3 ជាប់ៗគ្នា ក្នុងការ​ប្រកួត​បើកឆាក​នៃ​យុទ្ធនាការ Nations League របស់​ពួកគេ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ។

    ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នា​កីឡដ្ឋាន Wembley គឺជា​ការប្រកួត​លើក​ទី1 របស់លោក Gareth Southgate ចាប់តាំងពី​ពួកគេ​បាន​ឈានទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងប្រទេស​រុស្ស៊ី។ ប៉ុន្តែ ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស មិនអាច​ដណ្តើមយក​ប្រៀប​នៃ​ការជួប​លទ្ធផល​យ៉ាង​ល្អ​ក្នុងប្រទេស​រុស្ស៊ី​ឡើយ ដោយ​ចាញ់​ការប្រកួត​ជា​លើក​ទី3 ជាប់ៗគ្នា ក្រោយពី​ចាញ់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ចាញ់​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ក្នុងការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ3។

    ខ្សែប្រយុទ្ធ Marcus Rashford បា​នរក​គ្រាប់​បាល់​បើកឆាក​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប៉ុន្តែ​កីឡាករ Saul Niguez បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ហើយ​កីឡាករ Rodrigo បា​នរក​គ្រាប់​បាល់​ឈ្នះ​ក្នុង​តង់​ទី1។ ប៉ុន្តែ ខ្សែការពារ Trippier របស់​ក្លិប Tottenham បាន​បញ្ជាក់ថា វា​គ្មានអ្វី​ត្រូវ​ស្លន់ស្លោ​ឡើយ ក្រោយពី​ការរង​បរាជ័យ​ក្នុង​លទ្ធផល 2-1។ កីឡាករ​រូបនេះ​បានឱ្យដឹងថា៖ «វា​មិនមែនជា​កង្វល់​អ្វី​ឡើយ។ យើង​កំពុងតែ​កសាង​ភាពខ្លាំង ហើយ​យើង​អាចធ្វើ​បាន ក្នុងពេល​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​បែបនេះ។ យើង​ចង់​សាកល្បង​ខ្លួន​យើង​ពេល​ប៉ះ​ក្រុម​ខ្លាំង​បំផុត ហើយ​ពិតណាស់ យើង​បាន​បង្កើតឱ្យមាន​ការ​ប្រជែង​មួយ»៕

    ប្រភពពី៖ Channel News Asia

  • បាក់​ឌុប​គ្រាន់តែ​ជាការ​ចាប់ផ្តើម…ជាប់ ឬ​ធ្លាក់ មិនមែនជា​កត្តា​កំណត់​ភាពជោគជ័យ​នោះទេ

    បាក់​ឌុប​គ្រាន់តែ​ជាការ​ចាប់ផ្តើម…ជាប់ ឬ​ធ្លាក់ មិនមែនជា​កត្តា​កំណត់​ភាពជោគជ័យ​នោះទេ

    ម្សិលមិញ​នេះ លទ្ធផល​ប្រឡង​បាក់​ឌុប​បានប្រកាស​ជា​ផ្លូវការ ដែល​ធ្វើឱ្យមាន​ការរំជើបរំជួល​ក្នុង​ស្រទាប់​យុវវ័យ ជាពិសេស​ក្រុមគ្រួសារ​អ្នក​ដែលមាន​សមាជិក​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នេះ។ ជា​លទ្ធផល​បានបង្ហាញ​ឱ្យឃើញថា សិស្ស​ប្រមាណ​ជាង 60% បាន​ប្រឡង​ជាប់ ស្រប​ពេលដែល​ចំនួន​អ្នកធ្លាក់​មានការ​ថយចុះ។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី លទ្ធផល​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​រីករាយ ស្រប​ពេលដែល​យុវជន​មិនតិច​ទេ​បាន​ខកបំណង និង​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ។

    តាមរយៈ​ការបង្ហាញ​ក្នុង​បណ្តាញ​សង្គម Facebook មាន​អ្នកខ្លះ​អបអរសាទរ​ដល់​បង​ប្អូន មិត្តភក្តិ ដោយ​ការចែករំលែក​លទ្ធផល​ពី​ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ខណៈ​អ្នក​ខ្លះទៀត​បង្ហាញ​សារ​លើកទឹកចិត្ត​ដល់​បងប្អូន ឬ​មិត្តភក្តិ​កុំឱ្យ​សោកសៅ​ខ្លាំងពេក ហើយ​ខិតខំ​តស៊ូ​ជាថ្មី។ ចំពោះមុខ​លើ​បញ្ហា​នេះ​សម្រាប់​អ្នក​ជាប់ អាច​រាប់បាន​ថា ជាការ​ឆ្លង​ផុត​គ្រោះ​មួយ​ដំណាក់កាល តែ​សម្រាប់​អ្នកធ្លាក់​វិញ គឺ​ហាក់បីដូចជា​ធ្លាក់​ក្នុង​សភាព​ដុនដាប​ខ្លាំង រហូត​ងើបមុខ​លែង​ចង់​រួច។

    តែ​តាមពិតទៅ ជា​ស្ថានភាព​ជាក់ស្តែង​មិនមែន​បែបនេះ​ទេ។ ការប្រឡង​បាក់​ឌុប​គឺ​គ្រាន់តែ​ជា​ដំណាក់កាល​ចាប់ផ្តើម​តែប៉ុណ្ណោះ។ អ្នក​ប្រឡង​ជាប់​បាក់​ឌុប​ត្រូវ​បន្ត​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ផ្សេងទៀត​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ពិភព​ការងារ​ជាក់ស្តែង ចំណែកឯ​អ្នកធ្លាក់​បាក់​ឌុប អា​ចរាប់ថា​ជាការ​ឆ្លងកាត់​មេរៀន​ជីវិត​មួយ​ដែល​អាច​បង្រៀន​យើង​ឱ្យ​ចេះ​តស៊ូ និង​ភ្ញាក់ខ្លួន​ទៅវិញ​ទេ។

    ក្នុងការ​រស់នៅ​របស់​មនុស្សម្នាក់ៗ បន្ទាប់ពី​បញ្ចប់​ការសិក្សា ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​បន្តទៀត​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ហេតុនេះ​ការ​ល្អៀង​គ្នា​មួយឆ្នាំ មិន​រាប់​ថា​ជាការ​ចាញ់ឈ្នះ ឬ​ជា​ចំណុច​បញ្ចប់​នៃ​លទ្ធផល​ជោគជ័យ ឬ​បរាជ័យ​នោះទេ។

    សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ព្រះ​តេជគុណ គូ សុភាព បាន​មាន​សង្ឃដីកា​ថា តាមពិត​ការប្រឡង គឺ​ដើម្បី​ឱ្យមាន​អ្នកធ្លាក់​នេះឯង បើ​គ្មាន​អ្នក​ជាប់-អ្នកធ្លាក់​គេ​មិនបាច់​ប្រឡង​ទេ ហេតុនេះ​ការជាប់ ឬ​ធ្លាក់​ជា​រឿង​ធម្មតា។ អ្នក​ជាប់​អាច​រីករាយ តែ​អ្នកធ្លាក់​អាច​ចាត់ទុក​បញ្ហា​ទាំងអស់នេះ​ជា​មេរៀន​សម្រាប់​ជំរុញ​ឱ្យ​ខ្លួនឯង​ភ្ញាក់ខ្លួន​ឡើង ហើយ​ពង្រឹងស្មារតី​របស់ខ្លួន​ឱ្យ​ល្អ​ដើម្បី​ខំរៀន​ឡើងវិញ។

    ក្នុង​ពិភព​នៃ​ការធ្វើការងារ​ជាក់ស្តែង គេ​មិន​ខ្វល់​ពី​ពិន្ទុ ឆ្នាំ​ប្រឡង ឬ​សញ្ញាបត្រ​ទាំងស្រុង​នៅក្នុង​សាលា​នោះទេ តែ​អ្វីដែល​គេ​ផ្តោត គឺ​សមត្ថភាព​ជាក់ស្តែង​ក្នុង​ការធ្វើការងារ។ ហេតុនេះ​ប្រសិនបើ​យើង​បាន​ប្រឡង​ជាប់ ហើយ​ពិន្ទុ​ល្អ​គ្រប់​ដំណាក់កាល និង​ថែមទាំង​មាន​សមត្ថភាព​ខ្ពស់​បន្ថែមទៀត វា​នឹង​ក្លាយជា​ចំណុច​អាទិភាព​សម្រាប់​ទទួលបាន​ការងារ​ល្អ តែ​ប្រសិនបើ​មិនទាន់មាន​សមត្ថភាព​ឆ្លើយតប​នឹង​ការងារ​ជាក់ស្តែង​នៅឡើយ​ទេនោះ ការចំណាយ​ពេលវេលា​រៀន​ឡើងវិញ​ដើម្បី​ពង្រឹងសមត្ថភាព គឺជា​រឿង​ត្រឹមត្រូវ​បំផុត។

    ហេតុនេះ​ការប្រឡង គឺ​គ្រាន់តែ​ជា​ដំណាក់កាល​ឆ្លុះ​មើល​សមត្ថភាព​របស់​ម​នុស្សម្នាក់ៗប៉ុណ្ណោះ សម្រាប់​អ្នក​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទៅមុខទៀត​មិនមែន​មិនអាច​ទៅមុខ​បានទេ ព្រោះ​ក្រសួង​អប់រំ​ក៏​បើកឱកាស​សម្រាប់​ប្រឡង​សាជាថ្មី ហើយ​សាលា​ជាច្រើន​ក៏បានផ្តល់​ឱកាស​សម្រាប់​ចាប់យក​អាជីព​តាម​លទ្ធភាព​ដែរ។ ចំណុច​ដែល​ត្រូវផ្តោត​គឺ ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ខ្លាំង​ឡើងវិញ​ជាមួយនឹង​ស្មារតី​រឹងមាំ​ដែល​កើតចេញពី​បទពិសោធ​មិនល្អ រហូត​ប្រកួតប្រជែង​បាន​ឡើងវិញ ព្រោះ​មាន​អ្នករៀន​ជំនាន់​ក្រោយ​មិនតិច​ទេ​ដែលមាន​អនាគត​ល្អ​ជាង​អ្នក​ដែល​រៀន​ខ្ពស់ជាង​គាត់​មួយឆ្នាំ ឬ2ឆ្នាំ។ ជោគជ័យ​ពិត អាស្រ័យ​លើ​សមត្ថភាព មិនមែន​អាស្រ័យ​លើ​សញ្ញាបត្រ​នោះទេ៕

  • ភ្នំពេញ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​អគារ

    ភ្នំពេញ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​អគារ

    ការជួប​ជុំគ្នា​ដ៏​ធំ​បំផុត​នៃ​អគារ​សំណង់ និង​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពិព័រណ៍ CAMBUILD 2018 នឹង​បង្ហាញឡើង​នៅ​ទីក្រុង​ភ្នំពេញ សប្តាហ៍​នេះ​នៅ​ថ្ងៃទី12 ដល់14 ខែកញ្ញា​ឆ្នាំ 2018 នៅឯ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ដែល​នឹង​ផ្តោតលើ​ប្រធានបទ “ការ​រចនា និង​ការរៀបចំ​ប្លង់​ពណ៌​បៃតង​សម្រាប់​Smart City” ។

    ភ្ញៀវទេសចរ​ជាង 10.000នាក់ រួមទាំង​ស្ថាបត្យករ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ អ្នកម៉ៅការ អ្នក​រចនា​ផ្ទៃក្នុង វិស្វករ អ្នកពិគ្រោះ​យោបល់​អគ្គិភ័យ និង​សន្តិសុខ អ្នក​ដំឡើង​ម៉ាស៊ីនត្រជាក់ អ្នកគ្រប់គ្រង​ប្រព័ន្ធ​ទឹក និង​អ្នកពិគ្រោះ​យោបល់​អគ្គិសនី / វិស្វករ​ត្រូវបាន​គេ​រំពឹងថា​នឹង​មក​មើល​ព្រឹត្តិការណ៍​នេះ​ដែល​ពួកគេ​នឹង​មើលឃើញ​ពី​ការ​រចនា​ចុងក្រោយ​បំផុត​ជាមួយ​ការតាំងពិព័រណ៍​ផលិតផល និង​បរិក្ខា​សម្ភារ​ចំនួន 350កន្លែង និង​ម៉ាក​យីហោ​មកពី 23ប្រទេស។

    ការចំណាយ​លើ​ការសាងសង់​សំណង់ និង​តម្រូវ​ការឱ្យ​អគារ​មាន​គុណភាព​កាន់តែ​ប្រសើរ គឺជា​បញ្ហា​ប្រឈម​សម្រាប់​ឧស្សាហ​កម្មនេះ។ អ្នក​អភិវឌ្ឍន៍ អ្នកម៉ៅការ ស្ថាបត្យករ និង​អ្នក​រចនា​ត្រូវ​ពិនិត្យមើល​ការប្រើប្រាស់​វត្ថុធាតុដើម និង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​និង​គុណភាព​នៃ​ការកសាង។ ដំណើរ​ទស្សនកិច្ច​មក​កាន់​ពិព័រណ៍ CAMBUILD ឆ្នាំ 2018 នឹង​ផ្តល់ឱ្យ​អ្នក​ដែល​នៅក្នុង​ឧស្សាហកម្ម​អគារ​នូវ​ដំណោះស្រាយ​ថ្មី និង​ជម្រើស​នៃ​ការ​រចនា និង​សម្ភារ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី Rineat Khoen អ្នកគ្រប់គ្រង​គម្រោងរ​បស់​ក្រុមហ៊ុន AMB Tarsus Events Group ដែលជា​អ្នករៀបចំ​ពិព័រណ៍​នេះ។

    លោកស្រី​បាន​បន្ថែមថា វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​នាំចូល ឬ​អ្នក​ចែកចាយ​សម្ភារ​សំណង់​និង​ម៉ាស៊ីន​ធ្វើ​សំណង់ ឧបករណ៍ប្រើប្រាស់ ទឹក​ម៉ាស៊ីន បរិក្ខារ​ម៉ាស៊ីនត្រជាក់ ប្រព័ន្ធ​សុវត្ថិភាព និង​សម្ភារ​បរិក្ខារ​អគ្គិសនី និង​ថាមពល​ដើម្បី​មក​ធ្វើ​ទស្សនកិច្ច និង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន និង​ស្វែងរក​ដៃគូ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។

    សម្ភារសំខាន់ៗសម្រាប់​ឆ្នាំនេះ រួមមាន​បង្អួច និង​ទ្វារ​កញ្ចក់​ថ្មី ឧបករណ៍​បរិក្ខារ​បេតុង និង​គ្រឿង​ផ្គត់ផ្គង់​ពន្លឺព្រះអាទិត្យ ពន្លឺភ្លើង ប្រព័ន្ធ​បំពង់​ដំបូល ខ្សែ និង​លួស បន្ទប់ទឹក និង​គ្រឿងបន្លាស់ សេ​រ៉ា​មិ​ក​និង​ក្បឿង​អាង​ហែល​ទឹក និង​គ្រឿងសង្ហារិម​អ៊ីតាលី ជាដើម។ ទាំងនេះ​មិនមែន​សម្រាប់តែ​អ្នក​នៅក្នុង​ឧស្សាហកម្ម​សំណង់​នោះទេ ភ្ញៀវទេសចរ​ក៏​អាចមក​មើល​ពី​ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ដែល​ឆ្លាត​វៃ​សម្រាប់​អគារ SMART និង​ឧបករណ៍​សម្អាត​ទឹក​ផងដែរ។

    CAMBUILD 2018 នឹង​ធ្វើជា​ម្ចាស់ផ្ទះ​វេទិកា​ស្ថាបត្យករ​កម្ពុជា​ឆ្នាំ2018 ដែល​នឹង​ត្រូវបាន​ចូលរួម​ដោយ​ស្ថាបត្យករ​ជាង 200នាក់​មកពី​ទូទាំងប្រទេស។ ពួកគេ​នឹង​បាន​ស្តាប់​អ្នកគាំទ្រ​ក្នុងស្រុក និង​អន្តរជាតិកំពូលៗ លើ​ប្រធានបទ “ការ​រចនា និង​ការច្នៃប្រឌិត​ថ្មី​សម្រាប់​ទីក្រុង SMART” ៕

  •  Serena Williams រងពិន័យជាប្រាក់ 17.000ដុល្លារ ក្រោយពី​ផ្ទុះ​កំហឹង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ US Open

     Serena Williams រងពិន័យជាប្រាក់ 17.000ដុល្លារ ក្រោយពី​ផ្ទុះ​កំហឹង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ US Open

    កីឡាការិនី​វាយ​កូន​បាល់ Serena Williams ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន 17,000ដុល្លារ​អាមេរិក ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាមេរិក ក្រោយពី​នាង​បាន​បញ្ចេញ​កំហឹង អំឡុងពេល​នៃ​ការ​ចាញ់​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍ US Open វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ចម្រូងចម្រាស ក្រោម​ស្នាដៃ​កីឡាការិនី​ជប៉ុន Naomi Osaka។

    តារា​ឆ្នើម​របស់​អាមេរិក​រូបនេះ​ត្រូវបាន​ពិន័យ​សម្រាប់​ការប្រព្រឹត្ត​ល្មើស​ទាក់ទង​នឹង​រ៉ាកែត និង​គ្រូបង្វឹក និង​ការប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ នៅពេលដែល​នាង​បាន​ចោទប្រកាន់​លោក​អាជ្ញាកណ្តាល Carlos Ramos ថា​ជា «ចោរ» ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍។

    Williams បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ចំពោះ​ការព្រមាន​ពី​ការប្រព្រឹត្ត​ល្មើស​ទាក់ទង​នឹង​គ្រូបង្វឹក បើទោះបី​លោកគ្រូ​បង្វឹក Patrick Mouratoglou ដែល​អង្គុយ​ក្នុង​ប្រអប់​របស់​នាង បាន​ទទួលស្គាល់ថា លោក​ពិតជា​បានផ្តល់​ការណែនាំ​មែន​ក៏ដោយ។

    ការប្រព្រឹត្ត​ល្មើស​នោះបាន​ធ្វើឱ្យមាន​ការពិន័យ​ជា​ទឹកប្រាក់ 4,000ដុល្លារ ស្របពេល​ដែល​ការ​ប្រព្រឹត្តល្មើស​លើក​ទី2 របស់​នាង​បាន​កើតឡើង​ក្រោយពី​នាង​បាន​វាយកម្ទេច​ដង​រ៉ាកែត​របស់ខ្លួន​ដោយសារតែ​ការ​វាយ​សេវា​មិន​បានល្អ​ក្នុង​សិត​ទី2 បានធ្វើឱ្យ​នាង​ត្រូវ​រង​ការពិន័យ​ជា​ប្រាក់​ចំនួន 3,000ដុល្លារ។

    ការប្រព្រឹត្ត​ល្មើស​ទី2 ក៏បាន​ធ្វើឱ្យ​នាងរង​ការដក 1ពិន្ទុ​ក្នុងពេល​ប្រកួត​ផងដែរ ដែល​ធ្វើឱ្យ​នាង​វាយប្រហារ​ដោយ​ពាក្យសម្តី​ទៅលើ​លោក Ramos ខណៈដែល​ទង្វើ​នេះ​ធ្វើឱ្យ​នាង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់ 10,000ដុល្លារ។

    ការប្រព្រឹត្ត​ល្មើស​លើក​ទី3 ក្នុងការ​ប្រកួត ក៏បាន​ធ្វើឱ្យ​នាង​ចាញ់​ការប្រកួត​ផងដែរ និង​ធ្វើឱ្យ​កីឡាការិនី Osaka ដណ្ដើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 6-2 និង6-4 និង​ដើម្បី​ក្លាយជា​កីឡាការិនី​ជនជាតិ​ជប៉ុន​ដំបូង​គេ​ដែល​ឈ្នះ​ពានរ​បស់ Grand Slam ដ៏​ល្បីល្បាញ​មួយ​នេះ៕

    ប្រភពពី៖ Channel News Asia

  • ការប្រារព្វម្មវិធី Cambodia Successful Brand Awards 2018/19​ នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra

    ការប្រារព្វម្មវិធី Cambodia Successful Brand Awards 2018/19​ នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra

    មានក្រុមហ៊ុនល្បីៗជាច្រើននឹងត្រូវបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងកម្មវិធី Cambodia Successful Brand Awards ដែលជាពានរង្វាន់ លើកដំបូងដែលបានផ្តួចផ្តើមដោយក្រុនមហ៊ុន Brands Alliance International ។

    ជាមួយនឹងគោលដៅដើម្បីធ្វើឱ្យអាជីវកម្មសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាទទួលបានការទទួលស្គាល់ ក៏ដូចជាបង្កើនកេរ្តិ៍ឈ្មោះសម្រាប់ អាជីវកម្មដែលទទួលបានជោគជ័យតាមរយៈវេទិកានេះ ក្រុមហ៊ុន Brands Alliance​ International មានមោទនភាព និងកិត្តិយស ជាខ្លាំងក្នុង ការចែករំលែកនៃដំណើររឿងរបស់សហគ្រិនទាំងអស់ដើម្បីជម្រុញ និងបណ្ដុះគំនិត ដល់យុវជនជំនាន់ក្រោយ។

    ព្រឹត្តិការណ៍នេះជាពន្លឺ ដែលបង្ហាញពីការទទួលស្គាល់ អាជីវកម្មក្នុងស្រុក និងក្រៅប្រទេសដែលត្រូវបាននាំចូលមកកម្ពុជា ដែលនឹងនាំមកនូវការកើនឡើងនូវទំនុកចិត្ត ការគាំទ្រនិងភាពស្មោះត្រង់របស់អតិថិជន។ ជាមួយនឹងមានវត្តមានរបស់ លោក ជំទាវ ម៉ែនសំអន ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាភ្ញៀវកិត្តិយសរបស់យើង ពួកយើងជឿជាក់ថាសាធារណៈជន ទាំងអស់ គួរតែមាន ឱកាសចូលរួមធ្វើជាសាក្សីក្នុងកម្មវិធីដ៏ឪឡារិកនេះ។

    ពិធីប្រគល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នៅថ្ងៃទី 21 ខែកញ្ញាឆ្នាំ 2018 ចាប់ពីម៉ោង 6 ល្ងាចដល់ម៉ោង 10 យប់។ លោកអ្នកក៏អាចអាច ទិញសំបុត្រ សម្រាប់ការចូលរួមផងដែរ។

  • ព្រឹត្តិការណ៍ប្រកួតគូរគំនូរថ្នាក់ជាតិ «2018 National Art Competition» បានខិតជិតមកដល់ហើយ!!!

    ព្រឹត្តិការណ៍ប្រកួតគូរគំនូរថ្នាក់ជាតិ «2018 National Art Competition» បានខិតជិតមកដល់ហើយ!!!

    នៅសល់តែប៉ុន្មានថ្ងៃទៀត កម្មវិធីការប្រកួតគូរគំនូរថ្នាក់ជាតិ «2018 National Art Competition» ដែលរៀបចំឡើង​ដោយ Global Art Cambodia នឹងចាប់ហើយ ដោយមានដៃគូរចូលរួមសហការជាច្រើន។

    កម្មវិធី «2018 National Art Competition» នឹងត្រូវធ្វើឡើងនៅថ្ងៃទី 16 ខែកញ្ញាខាងមុខនេះចាប់ពីម៉ោង 9ព្រឹក រហូតដល់ម៉ោង 5ល្ងាច នៅផ្សារទំនើប AEON Mall Sen Sok។

    កម្មវិធីនេះផងដែរ គឺត្រូវបានចូលរួមប្រកួតដោយក្មេងៗដែលមានទេព្យកោសលខាងគូរគំនូរ និងត្រូវបាន​ចែកជា​ 3ក្រុម ដោយក្រុមទី1 គឺក្មេងៗដែលមានអាយុពី 4ដល់ 6ឆ្នាំ, ក្រុមទី2 ក្មេងៗដែលមានអាយុពី 7ដល់ 9ឆ្នាំ និង​ក្រុមទី3 ក្មេងៗដែលមានអាយុចាប់ពី 10 ដល់​18ឆ្នាំ៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 142

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 142

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/09/LRPN_142-Final-For-Web-1.pdf” force_dl=”1″]