Author: វល័ក្ខ

  • តារាស្រី​ម្ចាស់សម្អាងការ លី ច័ន្ធសីហា ចូលរោងការថ្ងៃទី៥ ខែ៥ ឆ្នាំខាងមុខនេះ​ហើយ!

    តារាស្រី​ម្ចាស់សម្អាងការ លី ច័ន្ធសីហា ចូលរោងការថ្ងៃទី៥ ខែ៥ ឆ្នាំខាងមុខនេះ​ហើយ!

    ភ្នំពេញៈ តារាសម្តែ​ង​ជា​​ថៅកែ​ស្រី​វ័យ​ក្មេង​សម្អាង​ការ កញ្ញា លី ច័ន្ទ​សីហា និង​​គូ​ដណ្តឹង​និស្សិត​យោធា​​​មាឌ​ធំ​​លោក​ ច័ន្ទ ថៃសេង ​​បាន​ដើរ​ចែក​ធៀប​ការ​ជា​បណ្តើរៗ​ហើយ ខណៈ​ពិធី​មង្គល​ការ​នឹង​ចូល​ក្រាប​ផ្ទឹម​នៅ​ក្នុង​​រោង​​​ជ័យ​ ​នៅ​ថ្ងៃ​សុក្រ​ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៧​​ ខាង​មុខ​នេះ​ ក្រោយពី​​បានវេលា​​​ល្អ ​និង​កំណត់​យក​ជា​ផ្លូវ​ការ​ ដែល​បាន​ត្រៀម​រៀបចំ​ទទួល​​ភ្ញៀវ​ចំនួន​ ១២០តុ។​

    ថ្លែង​ទាំង​​​រូប​នាង​កំពុង​តែជាប់​​ថត​​ឈុត​នៃ​កុន​ភាគ​រឿង​​ «វេទ​មន្ត​ស្នេហ៍» នៅ​ឯ​ខេត្ត​កំពង់ធំ​ តារា​ស្រី​ដែល​ម​មា​​ញឹក​​ទាំង​ការ​ងារ​​អាជីវ​កម្ម​ទើប​ពង្រីក​បន្ថែម​​​ហាង​ថ្មី​ និង​​សិល្បៈ​ ខណៈ​ថ្ងៃ​មង្គល​ការ​កាន់​តែ​ខិត​ជិត​​​មក​​ដល់​នោះ​ កញ្ញា លី ច័ន្ទសីហា បង្ហើប​ប្រាប់​ត្រួសៗ​ពី​គម្រោង​នៃ​ពិធី​មង្គល​ការ​ខ្លួន​ថា៖ «ចូល​រោង​ការ​​នៅ​​ថ្ងៃ​​សុក្រ​​​ទី​ ៥ ខែ​ ៥ ខាង​មុខ​នេះ ដោយ​នាង​ខ្ញុំ​​គ្រោង​រៀបចំ​ទទួល​ភ្ញៀវ​ចំនួន​ ១០០ តុ ហើយ​ក៏​មាន​ការ​​​ត្រៀម​​​ទុក​ប​ន្ថែម​​ចំនួន​ ២០ ​តុ ដែរ។ ​តែ​ទី​កន្លែង​ទទួល​ភ្ញៀវ​វិញគឺ​​ធ្វើ​នៅ​ឯ​មជ្ឈ​មណ្ឌល​ម៉ូដែន ២ នៅឯ​​ចាក់​អង្រែ ឯណោះ ដោយ​​មិន​បាន​រៀបចំ​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​នោះ​ទេ​ក៏​​ព្រោះ​តែ​អស់​កន្លែង​ បើ​ទោះ​បី​ជា​​ខំ​រក​កក់​ទុក​​តាំង​ពី​ ៥ ឬ ៦ ខែ​មុន​យ៉ាង​ណា​​ក្តី»។​

    តារា​​​​​សម្តែង​​ស្រី​​ជាប់​​ងារ​ជា​តារា​ស្រី​​ទឹក​ភ្នែក​ ដែល​​បាន​​​​សម្តែង​នៅ​ក្នុង​ភាព​យន្ត​រឿង «​​មរណ​មាតា»​ និង​​រឿង «​កូន​​ក​ត​ញ្ញូ» ​​​កញ្ញា លី ច័ន្ទ​សីហា​ ​ប្រាប់​ថា៖ «សម្រាប់​អ្នក​សិល្បៈ​នាង​ខ្ញុំ​បាន​អញ្ជើញពួកគាត់​ចោះៗ ​តែ​អ្នក​ស្គាល់​​​​ប៉ុណ្ណោះ​​​ខ្លាំង​ប៉ុណ្ណោះ​សរុប​ទៅ​មាន​ចំនួន​ទាំង​អស់​ប្រមាណជា​ ២៧ តុ​ ឬ​ ២៨ តុ​។ ក្រៅ​ពី​នេះ​ជា​ភ្ញៀវ​ខាង​សាច់​ញាតិ​ទាំង​សង​ខាង និង​ភ្ញៀវ​ខាង​ទំនាក់​ទំនង​រក​ស៊ី​»។​ ដោយ​សារ​តែ​តារា​ស្រី​រូប​ គឺ​ជា​ថៅ​កែ​​ផ្នែក​​សម្អាង​ការ​ស្រាប់​​នោះ មើល​ទៅ​អាច​មាន​ការ​​ធូរ​​ស្រាល​ទៅ​​លើ​ការ​​ចំណាយ​​ផ្នែក​មួយ​នេះ​មិន​ខាន​ឡើយ​ ខណៈ​ថ្លៃ​ជួល​ផ្នែក​សម្អាង​ការ​​សម្រាប់​ក្រុម​គ្រួសារ​អ្នក​មាន ឬ​ក្រុម​​តារា​ល្បី​ៗ​មាន​តម្លៃ​ពី​​រាប់​ពាន់​ដុល្លារ​ទៅ​ដល់​ម៉ឺន​ដុល្លារ​ឯណោះ។​​

    តែ​តារា​សម្តែង​ស្រី​​ជាថៅ​​កែ​សម្អាង​ការ​វ័យ​ក្មេង​កញ្ញា លី ច័ន្ទសីហា ​ដែល​បាន​ភ្ជាប់​​​​​​ពាក្យ​​នឹង​គូ​ដណ្តឹង​លោក ច័ន្ទ ថៃសេង តាំង​កាលពី​ថ្ងៃទី ៤ ខែ កុម្ភៈ​ ឆ្នាំ២០១៦​កន្លងមក ហាក់ដូចជា​បាន​សម្តែង​អារម្មណ៍​ខុស​​ប្លែក​ពី​ក្តី​រំពឹង​ទុក​ថា​អាច​សម្រួល​ថត​លើ​​ការ​ចំណាយ​នេះ​ទៅ​វិញ ដោយ​កញ្ញា​​បាន​ពន្យល់​​​លម្អិត​ថា៖ «បើ​​​​តាម​ការ​​ពិត​ទៅ​នោះ​ ​​នាង​ខ្ញុំ​យល់​ថា​ ប្រសិន​បើ​ជា​នាង​ខ្ញុំ​ជួល​សម្អាង​ការ​គេ​វិញ​ ប្រហែល​ជា​អស់​តិច​ជាង​សម្អាង​​ការ​ខ្លួន​ឯង​។ ​ព្រោះ​តែ​រៀបការ​ខ្លួន​ឯង និង​ជា​ម្ចាស់​សម្អាង​ការ​ទៀត ទើប​តម្រូវ​ឲ្យ​នាង​ខ្ញុំ​មាន​​ការ​​គិត​​គូរ​ត្រូវ​ចំណាយ​​លើ​ការ​ទិញ​សម្លៀក​បំពាក់​គឺ​សុទ្ធ​តែ​​ថ្មីៗ​ទាំង​អស់​គ្រប់​គ្នា​ទាំង​កូន​ក្រមុំ កូន​កម្លោះ​​ និង​អ្ន​ក​កំដរ​​ រួម​ទាំង​​សម្ភារៈ​ផ្សេងៗ​ទៀត។ ដូច្នេះ​នាងខ្ញុំ​យល់​ថា មហាជន​​​ជា​អតិថិ​ជន​​ក៏​​​ចាំ​រំ​ពៃ​​​មើល​​ឈុត​រៀប​អាពាហ៍​ពិពា​ហ៍​​របស់​នាង​ខ្ញុំ​ផង​ដែរ​​ បើ​មិន​ស្អាត​ទេ គឺ​ពួកគាត់​​ក៏​នឹង​មិន​ចាប់​អារម្មណ៍​ជួល​សម្អាង​ការ​ខ្ញុំ​នោះ​ឡើយ»៕​

  • ម្ចាស់បទ «ស៊ីបានចេះតែស៊ីទៅ» លោក កែវ វាសនា ជប់លៀងឡើងផ្ទះថ្មីតម្លៃជាង ១០ ម៉ឺន ដុល្លារហៅភ្ញៀវអ្នកសិល្បៈ ២០តុ

    ម្ចាស់បទ «ស៊ីបានចេះតែស៊ីទៅ» លោក កែវ វាសនា ជប់លៀងឡើងផ្ទះថ្មីតម្លៃជាង ១០ ម៉ឺន ដុល្លារហៅភ្ញៀវអ្នកសិល្បៈ ២០តុ

    ភ្នំពេញៈ ​ក្រោយ​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​​ ទើប​គេ​ឃើញ​​តារា​​​ចម្រៀង​ប្រុស​ល្បី​បែប​យុវវ័យ​ជ្រក​ទ្រនំ​ផលិត​កម្ម​ថោន​លោក កែវ វាសនា​ អញ្ជើញ​ភ្ញៀវ​ប្រមាណ ២០​តុ​ ដែល​​ភាគ​ច្រើនគឺ​​ជាក្រុម​​អ្នក​​សិល្បៈ​ចូល​រួម​ពិធី​​ឡើង​គេហ​ដ្ឋាន​ថ្មី​ ដែល​មាន​​តម្លៃ​ជាង ​១០ ម៉ឺនដុល្លារ​​ ស្ថិត​​​នៅឯ​​​បុរី​ប៉េងហួត​​បឹង​ស្នោ ក្បែរ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​នេះ​ឯង។

    ពិធី​ជប់​លៀង​ឡើង​ផ្ទះ​របស់​តារា​ចម្រៀង​ប្រុស ​មាន​អាជីព​ច្រៀង​ដំបូង​ជ្រក​នៅ​លើ​ទ្រនំ​សាន់ដេ កែវ វាសនា ដែល​បច្ចុប្បន្ន​​នៅ​ទ្រនំ​ថ្មី​ផលិតកម្ម​ថោន ​គឺ​ប្រហែល​ប៉ុន​ទៅ​នឹង​ពិធី​មង្គល​ការ​សម្រាប់​អ្នក​មា​ន​ជីវ​​ភាព​​មធ្យម​​មួយ​ទៅ​ហើយ ខណៈ​គេ​ឃើញ​វត្ត​មាន​សុទ្ធ​តែ​ជា​​ក្រុម​តារាចម្រៀង​ សម្តែង​​ប្រុស​ស្រី​ជា​ច្រើន​ពិសេស​​សម្បូរ​​ក្រុម​តារា​ចម្រៀង​មក​ពី​ផលិត​កម្ម​ថោន​តែម្តង​ ដោយ​គេ​ឃើញ​វត្ត​​​មាន​​​កញ្ញា មាស សុខសោភា លោក ករុណា ពេជ្រ លោក សុគន្ធ​ថេរ៉ាយុ លោក ម៉ៅ ហាជី តារាសម្តែង​ស្រី​​កញ្ញា នី មុនី​នាថ និង​ក្រុម​តារា​ចម្រៀង​នានា​ទៀត​​មក​ពី​ផលិត​កម្ម​សាន់​ដេ​ រួម​មាន​ដូចជា​កញ្ញា អ៊ីវ៉ា និង​លោក ខាន់ ជេមស៍​ ជាដើម​។

    តែ​តារា​ចម្រៀង​ប្រុស​​​មក​ពី​ខេត្ត​កំពង់​ឆ្នាំ​ង និង​​មាន​ភរិយា ​ជា​អ្នក​ជំនួញ​ទំនង​ជា​កូន​ចៅ​កាត់​​​​ជាប់​សែ​ស្រឡាយ​​​ចិន​ហើយ​ដែល​មាន​រូប​ឆោម​ល្អ​ សាច់​​សខ្ចី​ ភ្នែក​លិប​ៗ ជា​ថៅ​កែ​ស្រី​លក់​ផលិត​ផល​​ថែ​រ​ក្សា​សម្រស់​​​មក​ពី​ខេត្ត​​បន្ទាយ​​មានជ័យ​​ ដែល​ទើប​បង្កើត​បាន​កូន​ប្រុស​មួយ​ជា​ចំណង​ស្នេហ៍​នោះ​ បាន​​ឲ្យ​​ដឹង​​ថា៖ «​មិន​ធំ​ដុំ​ទេ​បង!​ នេះ​គ្រាន់​ជា​ការ​រៀបចំ​​​តូច​តាច​​ប៉ុណ្ណោះ​ គឺ​បាន​អញ្ជើញ​ភ្ញៀវ​ជា​អ្នក​សិល្បៈ​​ភាគ​​ដើម្បី​​​​ចូល​រួម​មាន​ចំនួន​សរុប​ ២០​ តុ ហើយ​មាន​មុខ​ម្ហូប​ទទួល​ចំនួន​ ៨​ មុខ​»។​

    លោក កែវ វាសនា​ ដែល​កាល​ពី​ប៉ុន្មាន​ខែ​មុននេះ​​ ត្រូវ​ព្រនង់​ពាក្យ​​​រិះ​គន់​យ៉ាង​ដំណំ​ពី​មតិ​មហា​ជន និង​បណ្តា​​​អ្នក​លេង​​​ហ្វេសប៊ុក និង​ត្រូវ​ក្រសួង​ព័ត៌មាន​ ​ចេញ​សេចក្តី​ប្រកាស​ហាម​ចាក់​ផ្សាយ​ តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍ និង​វិទ្យុ​នានា​ចំពោះ​ប​ទ​ចម្រៀងថ្មី​ពីរ ដែលមាន​ចំណងជើង​ប្រើប្រាស់​នូវ​ពាក្យ​ពេចន៍​ មិន​សម​រម្យ​​គឺ​​​បទ «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ» និង​បទ «ទា​ល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» តែ​យ៉ាង​ណា​តារា​ចម្រៀង​រូប​នេះ​ក៏​មាន​ទី​ផ្សារ​លើ​វិថី​សិល្បៈ​មិនដាច់​ឡើយ​ទាំង​នៅ​ទ្រនំ​ផលិត​កម្ម​ថោន និង​សម្តែង​សិល្បៈ​រាយ​រង។

    ​យ៉ាង​ណាមហា​ជន​​នៅ​តែ​​ងឿង​​ឆ្ងល់​ថា ​​ប្រសិន​បើ​គ្រាន់​តែ​​ជា​តារា​ចម្រៀង​ប្រុស​មួយ​រូប​មិន​សូវ​ល្បី​​​ខ្លាំង​ផង​នោះ តើ​លទ្ធ​ភាព​រក​ប្រាក់​ទិញ​ផ្ទះ​​ជាង​ ១០ ម៉ឺន​ ដុល្លារ ហើយ​ប្រើ​សម្ភារៈ​ទំនើបៗ​ទៀត​បាន​តាម​វិធី​ណា​​? លោក កែវ វាសនា ធ្លាប់​ប្រាប់​ថា៖ «ដោយសារ​​ផ្ទះ​ចាស់​យើង​មានគ្នា​ច្រើន ហើយក៏​ចង់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន សម្រាប់​​ការ​រស់នៅ​ជា​ក្រុម​គ្រួសារ និង​កូនប្រុស​ដំបូង​ឈ្មោះ ហ្វីគូ ដែល​ទើបតែ​សម្រាល​បាន​ប៉ុន្មាន​ខែ​ និង​​ជា​ប្រាក់​បាន​មកពី​ការ​សន្សំ​រវាង​យើង​ទាំងពីរ​នាក់»៕​

  • បុណ្យសពប្រពន្ធតារាចម្រៀង រិន សាវ៉េត ធ្វើដោយភាពអត្តខាត់គួរឲ្យសង្វេក

    បុណ្យសពប្រពន្ធតារាចម្រៀង រិន សាវ៉េត ធ្វើដោយភាពអត្តខាត់គួរឲ្យសង្វេក

    ភ្នំពេញៈ សព​ភរិយា​របស់​តារា​ចម្រៀង​កំសត់​ប្រុស​ប្រចាំ​ផលិត​ហង្ស​មាស លោក រិន សាវ៉េត បាន​យក​ទៅ​​​រៀបចំ​ធ្វើ​ពិធី​តាម​ទំនៀម​ទម្លាប់​ប្រពៃណ​នៅ​ឯ​ភូមិខ្វាវ ស្រុកសំរោង ខេត្ត​តាកែវ បន្ទាប់​ពី​អស់​លទ្ធ​ភាព​​នឹង​ព្យាបាល​ដោយ​សារ​​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​មហា​រីកដុំគីស​​ តាំងពី​ឆ្នាំ​២០១៣ មក​នៅទ្រូង​ខាង​ស្តាំ ដែល​​ត្រូវ​បាន​មហាជន​គ្រប់​មជ្ឈ​​ដ្ឋាន​បាន​សម្តែង​ការ​សោកស្តាយ និង​ចូល​រួម​​រំលែក​​ទុក្ខ​លោក ខណៈ​ពិធី​បុណ្យ​សពមាន​លក្ខណៈអតតខាត់​មែនទែន​​។

    សព​ស្រ្តីឈ្មោះ គង់ សាវី ដែល​ជា​ភរិយា​របស់​តារា​ចម្រៀង​ប្រុស ​មាន​សំឡេង​ក្រអួន​ក្រអៅ​ បំពេ​អារម្មណ៍​​ប្រិយ​មិត្ត​ មាន​ស្រុក​​កំណើត​ពី​ខេត្ត​បាត់​ដំបង និងធ្លាប់​មាន​បទ​ពិសោធន៍ជា​កកម្មករ​សំណង់ អ្នក​រត់​ម៉ូតូឌុប ជ្រក​ក្រោម​ទ្រនំ​​ផលិត​កម្ម​ល្បី​ហង្ស​មាស​លោក រិន សាវ៉េត ត្រូវ​បាន​គេ​ដឹង​ថា នាំ​​យក​ឆ្ពោះ​ទៅ​ខេត្ត​តាកែវ ជា​ស្រុក​កំណើត​របស់​សព​​​។ លោក រិន សាវ៉េត បានសារ​ប្រាប់​ឲ្យ​​ដឹង​ពេល​អាការ​ជំងឺ​ប្រពន្ធ​ធ្ងន់​​នៅ​ចំពេល​លោក​រវល់ខ្លាំង​ក្នង​ការ​ងារ​សិល្បៈ​​ ហើយ​ធ្វេស​ប្រហែស​ ខណៈ​ប្រពន្ធ​មិនហ៊ាន​​​រន្ធើនប្តី​​ឲ្យ​នាំ​ទៅ​ពេទ្យ​ថា៖ «ដល់​ពេល​ដុំ​គីស​ឡើងធំ ភរិយា​ខ្ញុំ​ ទើប​ខ្ញុំ​បាន​យក​គាត់​ទៅ​ពិនិត្យ​ ហើយ​ក៏​បាន​យក​ទៅ​ពេទ្យ​ល្អអ្វី​ដែរ​ ទើប​សាច់​ដុំ​គីស​នោះ​វា​កាន់​រី​កធំទៅ​ៗ បាន​រហ័សស្វះ​ស្វែង​រក​ពេទ្យ»។

    តែ​ទោះជា​យ៉ាង​ណា សម្រាប់​សង្គម​សិល្បៈ​ក៏​មាន​ការ​ផុស​ផុល​ជួយ​គ្នា​ដែរ ក្នុង​ការ​ចូល​រួម​ចែក​រំលែក​ទុកទៅ​ដល់​ក្រុម​គ្រួសារ​នៃ​សព ក៏​ដូចជា​លោក រិន សាវ៉េត ដោយ​គេ​ឃើញ​តារា​ចម្រៀង​ស្រី​ពូកែ​ខាង​សម្តែង​ភាព​ម្ញិកម្ញក់​​អ្នកនាង ទូច ស្រល័ក្ខ​ បាន​បង្ហោះ​សារ​គៀងគរ​អ្នក​សិល្បៈ​ឲ្យ​ជួយ​ចូល​រួម​សោក​ស្តាយ និង​ចែក​រំលែក​ទុក្ខ​ដល់​លោក​ រិន សាវ៉េត ដែល​ជា​អ្នកសិល្បៈ​ដូច​គ្នា​​នោះ​។ អ្នកនាង ទូច ស្រីល័ក្ខ បាន​សរសេរ​សារក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​ខ្លួន​ឈ្មោះ​​ថា Jenny Outver ថា៖ «ក្នុងនាមខ្ញុំ​ជា​សិល្ប​ការិនី​​មួយ​រូប​ពិតជា​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​បង រិន សាវ៉េត ដែល​ជា​តារា​ចម្រៀង​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ ដែល​ភរិយា​របស់​គាត់​បាន​ទទួល​មរណភាព​នៅ​មុននេះ​បន្តិច​ដោយសារ​ជំងឺ​​មហា​រីក​។ ប្អូន​ពិតជា​ចូល​រួម​សោក​ស្តាយផង ពី​ប្អូន​ ទូច ស្រីល័ក្ខ»៕

  • ស្រាបៀរ Anchor រៀបចំកម្មវិធីចាប់រង្វាន់លាភមង្គលលើកទី2 ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧

    ស្រាបៀរ Anchor រៀបចំកម្មវិធីចាប់រង្វាន់លាភមង្គលលើកទី2 ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧

     ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទីមួយនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ អានឆ័រ​សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់  ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញចំនួន១០ រង្វាន់ និងកាម៉េរាម៉ាក Sony ចំនួន ១០ រង្វាន់។

    គូស្វាមីភរិយាថ្មីចំនួន ៣៥ គូ ដែលមានសំណាងបានឈ្នះរង្វាន់ មានឈ្មោះដូចខាងក្រោម៖  

    Groom’s NameBride’s NameDate MarriedCoupon NumberPhone NumberPrize
    1ជួន​ ភារម្យកក់លីម លស៊ាង12/2/2017005108096​​ 8873788Honeymoon Trip to Krabi
    2ង៉ែត វណ្ណះញឹក ស្រីពៅ29/12/2016005843012 556 351Honeymoon Trip to Krabi
    3ណៅ តារាហ៊ាង ចាន់ថន7/3/2017007616098 752 853Honeymoon Trip to Krabi
    4ប៊ូវ ថុលលួន ហួគី23/02/2017015973012 512 844Honeymoon Trip to Krabi
    5ហួត ឡាក់កែវ ច័ន្ទក្រុង8/3/2017015861017 700 072Honeymoon Trip to Krabi
    6សាន ស៊ីលាងធី ឆវិន23/03/2017017285017 577 374Honeymoon Trip to Krabi
    7អ៊ូច សេងហាក់ហ៊ាង​ សុភាព26/02/2017015971089 292 933Honeymoon Trip to Krabi
    8សឿង សុវណ្ណរ័ត្ន ចាន់លីណា31/12/2016003402088 871 2010Honeymoon Trip to Krabi
    9ភី សុភ័ក្រផា ពីគន្ធ20/11/2016009941098 897 783Honeymoon Trip to Krabi
    10ស៊ីម សេរីវុធយី ដាលីន7/1/2017012790012 622 257Honeymoon Trip to Krabi
    11ណិន ថាតសៀង សុខរឿន16/01/2017018116010 407 750Honeymoon Trip to Krabi
    12ធី សំណាងទូច ស្រីពេជ្រ29/12/2016016529069 410 140Honeymoon Trip to Krabi
    13ស៊ូ សុវណ្ណមុនីជិន សុភាព18/03/2017017101012 530 599Honeymoon Trip to Krabi
    14កែវ អាណាន់ហុក រចនា22/02/2017017051090 903 399Honeymoon Trip to Krabi
    15នៅ សុផាផុន ស្រីលក្ខ5/2/2017013742012 287 958Honeymoon Trip to Krabi
    16លឹម ភិរុណស៊ុន ស៊ីមាន17/01/2017011441087 638 085Smart TV 55″
    17សុខ បូរាណទេព ចិន្តា14/01/2017003756010 798 255Smart TV 55″
    18ថាន់ ថាយ៊ិន សំៀង19/02/2017015960088 474 0177Smart TV 55″
    19តក់ ឈុននាថឡាយ សុឃីម13/01/2017008863012 984 566Smart TV 55″
    20ឈាង ឧត្តមរុន ស្រីលឿន7/3/2017030599097 235 6159Smart TV 55″
    21សុភិន សុផារ៉ាសាន ម៉ារ៉ា19/02/2017018936093 331 616Smart TV 55″
    22ខុន ភារុណប្រាក់ ម៉ីម៉ី26/02/2017014772088 588 8397Smart TV 55″
    23មុត ជីវន្តប៉ែន មាលីស15/01/2017009795088 499 2294Smart TV 55″
    24ហ៊ុន កុលាបអ៊ាន សីម៉ា26/02/2017030807092 944 496Smart TV 55″
    25ជ រដ្ឋាហ៊ុន ចិន្តា26/02/2017007594087 500 770Smart TV 55″
    26ផែ សឈុប ចិន្តា11/3/2017030588086 211 404Sony Camera
    27ភន ធីថាន់ បញ្ញា24/01/2017015776095 520 600Sony Camera
    28ហុក ផល្លាសុខ កុលធីតា005639092 553 153Sony Camera
    29សេង វិចិត្រធន់ ចំរើន9/1/2017005757087 265 586Sony Camera
    30កែវ ណាវិនប៊ុន ចាន់រ័ត្ន16/01/2017008396099 213 613Sony Camera
    31តុង សុគាន់អ៊ុន សោភ័ណ្ឌ7/3/2017017060086 229 855Sony Camera
    32អ៊ីម សាវ៉េតរិទ្ធ ខែមរា9/2/2017019130095 265 090Sony Camera
    33លួន សេងធីដាវី7/3/2017017089096 669 8737Sony Camera
    34អ៊ឺង ប៉ូលីនណាត់ ឆៃលាង2/1/2017002039081 414 190Sony Camera
    35ថ្កុល ជានិច្ចសំសីម៉ា20/01/2017014542015 300 316Sony Camera

    ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

    គូរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធី​អាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។ សម្រាប់ឆ្នាំ ​២០១៧ នេះ អតិថិជនដែលជាវស្រាបៀរអានឆ័រ កំប៉ុង ឬដបចាប់ពី ២០ រហូតដល់ ៤៩កេស​ ទទួលបានសៀវភៅកត់ចំណងដៃ ប៊ិច កាបូប​ ចាប់ពីរ ៤៩កេសឡើងទៅនឹងទទួលបាន ប័ណ្ណ​ផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi   ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញ និងកាម៉េរាម៉ាក Sony​ ជាច្រើនរង្វាន់។ ជាពិសេសរាល់ការជាវចាប់ពី ១២០ កេសឡើង នឹងទទួលបានកញ្ចប់ក្រេបចន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុ​រយៈពេល ២ ថ្ងៃ ១ យប់។ ការផ្តល់ជូននេះសម្រាប់តែគូស្វាមីភរិយា ១០០០ គូដំបូងប៉ុណ្ណោះ។

    នៅមានការចាប់រង្វាន់ចំនួនពីរលើកទៀត សូមប្រញាប់រួសរាន់ជាវស្រាបៀរអានឆ័រដើម្បីឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។

    សូមទទួលយកភាពសប្បាយរីករាយពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិ​ស្រទន់នៃស្របៀរអានឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi រហូតដល់ ៦០ គូ។

    សូមពិសាដោយទទួលខុសត្រូវ

  • 10 វិធី​ចិញ្ចឹម​មើលថែ​កូន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពី​អ្នក​ម្តាយ​នៃ​ប្រទេសនីមួយៗទូទាំង​ពិភពលោក

    10 វិធី​ចិញ្ចឹម​មើលថែ​កូន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពី​អ្នក​ម្តាយ​នៃ​ប្រទេសនីមួយៗទូទាំង​ពិភពលោក

    ឪពុកម្តាយម្នាក់ៗសុទ្ធ​តែមាន​ជំនឿ​ក្នុងការ​ចិញ្ចឹម​មើលថែ​កូន​ខុសប្លែក​ពីគ្នា អាស្រ័យ​លើ​វប្បធម៌​ប្រពៃណី បទពិសោធ​ដែល​ពួកគេ​បាន​ជួបប្រទះ​មក និង​ឪពុកម្តាយ​ជាតិ​សាសន៍​ផ្សេងគ្នា ភាសា​ផ្សេងគ្នា ក៏​រឹត​តែមាន​ភាពខុសប្លែក​ពីគ្នា​ខ្លាំង​ទៅទៀត រហូត​យើង​គិតថា ការចិញ្ចឹម​កូន​របស់​មនុស្ស​ក្នុងប្រទេសផ្សេងៗវា​ហាក់ដូចជា​មើលទៅ​ប្លែក​ចម្លែក​ក្នុង​ខ្សែ​ភ្នែក​របស់​យើង​ខ្លាំងណាស់។ ថ្ងៃនេះ ឡា រ៉ែ​ន នឹង​នាំ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់​មក​មើល​ពី​ភាព​ប្លែក​ចម្លែក​ទាំងនោះ…។

    1 . ឪពុកម្តាយ​ជនជាតិ ម៉ូ​រីតា​នី ស្តោះ​ទឹកមាត់​ដាក់​លើ​មុខ​កូន

    ជន​កុលសម្ព័ន្ធ  Wolof ក្នុងប្រទេស​ម៉ូ​រី​តានី​ជឿថា ទឹកមាត់​របស់​ពួកគេ​អាចធ្វើឱ្យ​ពាក្យសម្តី​នៅ​ដិតដាម​នឹង​ខ្លួន​ក្មេង​បាន ដូច្នេះ​ពួកគេ​នឹង​ស្តោះ​ទឹកមាត់​ដាក់​មុខ​ទារក​ទើបនឹង​កើត ដើម្បីឱ្យ​ពរ​ទាំង​ប៉ុន្មាន​របស់​ពួកគេ​នៅជាប់​ដិតដាម​ជាមួយ​ក្មេង​រហូត​ទៅ ដោយ​ស្ត្រី​ជា​ម្តាយ​នឹង​ស្តោះ​ទឹកមាត់​ចំ​ពីលើ​មុខ និង​ឪពុក​នឹង​ស្តោះ​ទឹកមាត់​នៅលើ​ត្រចៀក រួច​លាប​ទឹកមាត់​រប​ស់​ពួកគេ​ឱ្យ​សព្វ​នៅលើ​ក្បាល​របស់​កូន។

    2 . ជនជាតិ​ន័​រវេ​យ៍ ឱ្យកូនៗគេង​លក់​នៅក្រៅ​ផ្ទះ​កណ្តាល​ធាតុអាកាស​ត្រជាក់​ក្រោម​សូន្យ​អង្សា

    វា​ជា​រឿង​ប្រក្រតី​ដែល​ប្រទេស​ក្នុង​តំបន់​ន័​រ​ឌិ​ក​តែង​ទុកឱ្យកូនតូចៗរបស់​ពួកគេ​ស្ថិតនៅក្នុង​រទេះរុញ​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​ទោះជា​ក្នុងអំឡុង​រដូវរងា​ក៏ដោយ ខណៈដែល​ពួកគេ​អង្គុយ​ញ៉ាំ​អាហារ និង​ភេសជ្ជៈក្តៅៗនៅក្នុង​ហាង។ នោះ​ព្រោះតែ​ពួកគេ​ជឿថាការទុកឱ្យក្មេងៗបាន​ប្រឈម​នឹង​ភាព​រងា​ញ័រញាក់​នឹង​ជួយ​ឱ្យ​រាងកាយ​របស់ក្មេងៗរឹងមាំ គ្មាន​រោគ​ភ័យ​មក​បៀតបៀន។

    3 . ម្តាយ​ជនជាតិ​គែន​យ៉ា​មិន​សម្លឹង​ភ្នែកកូនៗរបស់​ពួកគេ​ទេ

    អ្នក​ម្តាយ​ជនជាតិ Kisii ក្នុងប្រទេស​គែន​យ៉ា​មាន​ជំនឿ​មួយ​ដែល​ហាក់ដូចជា​ប្លែក​ចម្លែក​ណាស់ ព្រោះ​ទោះជា​ពួកគេ​ចង់​មាន​ចំណែក​រួមគ្នា(ប្រឡែង​លេង)ជាមួយ​កូន​ខ្លាំង​ប៉ុនណា​ក៏ដោយ តែ​ក៏​ពួកគេ​មិន​សម្លឹងមើល​ភ្នែកកូនៗដែរ វា​ជា​វិធី​មួយ​ដែល​អ្នក​ម្តាយ​ទាំងនោះ​បង្ហាត់​ក្មេង​មិនឱ្យ​ចេះ​ទាមទារ​ចំណាប់អារម្មណ៍​ពី​ម្តាយ​ខ្លាំង​ជ្រុល​ពេក​ហ្នឹងឯង។

    4 . ឪពុកម្តាយ​ជនជាតិ​វៀតណាម​នឹង​បង្ហាត់​កូន​ឱ្យ​នោម​ដោយ​សំឡេង…

    គ្រប់​ពេលដែលក្មេងៗជាតិ​វៀតណាម​បញ្ចេញ​អាកា​រថា ចង់​នោម ម្តាយ​របស់​ក្មេង​ទាំងនោះ​នឹង​ជួយ​ធ្វើជា​សំឡេង​ឱ្យក្មេងៗឆាប់​នោម​ចេញមក មាន​អារម្មណ៍​ថា ស្រដៀងៗនឹង​ឪពុកម្តាយ​ជាតិខ្មែរ​យើង​ដែរ ដោយ​បញ្ចេញ​សំឡេង “ស៊ូ…” បង្អូសវែងៗ គឺ​ដើម្បីឱ្យក្មេងៗរៀន​យល់ដឹង​តាមរយៈ​សំឡេង​នេះ និង​អាច​ចេះ​ចូល​បន្ទប់ទឹក​ដោយ​ខ្លួនឯងបាន។

    5 . ឪពុកម្តាយ​ជនជាតិ ម៉ា​យ៉ា ផ្ងូត​ទឹក​ទារក​ក្នុង​ទឹក​ត្រជាក់

    ក្មេង​ក្នុង​វ័យ​ហាត់​ដើរ​របស់​ជនជាតិ​ម៉ា​យ៉ា​តែងតែ​បានទទួល​ភាពស្រស់ថ្លា​ដោយ​ការ​ងូតទឹក​ត្រជាក់​ពី​ឪពុកម្តាយ​មុនពេល​គេង។ ពួកគេ​ធ្វើបែបនេះ​គឺ​ដើម្បី​នឹង​ការពារក្មេងៗពី​កម្តៅ​របស់​ពន្លឺ​ថ្ងៃ និង​ធ្វើឱ្យក្មេងៗមាន​សុខភាព​រឹងមាំ​ល្អ។

    6 . ក្មេងៗជនជាតិ​ហ្វាំ​ង​ឡង់ គេង​ក្នុង​ឡាំង​ក្រដាស់រឹងៗ

    ជា​វប្បធម៌​ពី​បុរាណ​ដែល​ធ្វើឱ្យ​អ្នក​ម្តាយ​ជនជាតិ​ហ្វាំ​ង​ឡង់​មួយចំនួន​នៅតែ​ដាក់ឱ្យ​កូន​គេង​លក់​នៅក្នុង​ឡាំង​ក្រដាស់​ដែល​ប្រកបដោយ​ពូកស្តើងៗ និង​ឧបករណ៍ផ្សេងៗ ដែល​ឡាំង​ក្រដាស​មួយ​នេះ​អាច​រាប់បាន​ថា​ជា គ្រែ​ដំបូង​គេ​របស់​ទារក​ទើបនឹង​កើត។

    7 . ក្មេង​ជប៉ុន​ញ៉ាំ​គ្រប់យ៉ាង តែ​មិន​ធាត់

    ឪពុកម្តាយ​ជនជាតិ​ជប៉ុន ឬ​នៅក្នុង​កន្លែង​លក់​អាហារ​របស់​សាលារៀន​នឹង​ផ្តល់​ភាព​សំខាន់​ទៅលើ​ភោជនាហារ​របស់​ក្មេង​ក្នុងមួយពេលៗ ដោយ​ការឱ្យ​ញ៉ាំ​បន្លែ​ផ្លែឈើ​ជា​ចម្បង រួមទាំង​អាហារ​ដែលមាន​សារធាតុ​អាហារ​ខ្ពស់​ទៀតផង។ ទាំងអស់​ហ្នឹងហើយ ជាហេតុ​ផល​មួយ​ដែល​យើង​ច្រើនតែ​មិនសូវ​បានឃើញ​ក្មេង​ជប៉ុន​ធាត់​ខ្លាំង​ដូច​ក្មេង​ក្នុងប្រទេស​ដទៃទៀត​នោះ។

    8 . ក្មេងៗជនជាតិ​ដា​ណឺ​ម៉ាក​នឹង​ព្យួរ​ច​ន្ត​ង់​ដោះ​ជ័រ​ទុក​នៅលើ​ដើមឈើ

    ក្នុងប្រទេស​ដា​ណឺ​ម៉ាក ពេលដែលក្មេងៗអាយុ​បាន​ប្រមាណ​ជា 3 ខួប ពួកគេ​នឹងត្រូវ​បញ្ឈប់​ទង្វើ​ការ​បៀម​ច​ន្ត​ង់​ដោះ​ជ័រ ដោយ​ឪពុកម្តាយ​នឹង​ឱ្យក្មេងៗយក​ច​ន្ត​ង់​ដោះ​ជ័រ​ទៅ​ព្យួរទុក​នៅលើ​មែកឈើ​នៃ​ដើមឈើ​ពិសេស​សម្រាប់​ក្មេង​តូច ដើម្បី​ជាការ​លាគ្នា​ជាមួយ​របស់​លេង​របស់​ពួកគេ​ហ្នឹងឯង។

    9 . ក្មេង​តូច​ជនជាតិ​អាល់​បា​នី ជ្រើសរើស​អនាគត​របស់​ពួកគេ​តាំងពី​នៅ​តេះតះ

    គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្នុងប្រទេស​អាល់​បា​នី ដែល​អ្នក​ម្តាយ​នឹង​នាំយក​របស់​លេង​ប្រភេទផ្សេងៗជាច្រើន​មក​ដា​ក់នៅ​ពីមុខ​ក្មេង​តូច​ពេលដែល​ធ្មេញ​មួយ​គ្រាប់​ដំបូង​របស់គេ​ដុះ​ឡើងមក ដោយ​របស់​លេង​ដំបូង​គេ​ដែល​ក្មេង​តូច​ផ្តល់នូវ​ចំណាប់អារម្មណ៍ នឹង​ប្រៀបដូចជា​ការ​ទស្សន៍ទាយ​ពី​អាជីព​នាពេល​អនាគត​របស់​ពួកគេ​ដូច្នោះ​ដែរ ដូចជា បើ​ក្មេង​ជ្រើសរើស​យកលុយ នោះ​អាច​មានន័យ​ពី​ការ​ធំ​ឡើង គេ​ក្លាយ​នឹង​ជា​ប្រធាន​ធនាគារ  ជ្រើស​រើសយក​កាំបិត​ជ័រ​ក្មេង​លេង​អាច​មានន័យថា ធំ​ឡើង​នឹង​ក្លាយជា​គ្រូពេទ្យ​វះកាត់ ជាដើម។ល។

    10 . ក្មេង​ថៃ និង​ក្មេង​ខ្មែរ​យើង នៅពេល​ធ្មេញទឹកដោះ​របូត​ជ្រុះ ត្រូវ​យកទៅ​កប់​ដី ឬ​បោះ​ទៅលើ​ដំបូលផ្ទះ

    ជឿថា​មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​ឆ្លងកាត់​បទពិសោធ​បែបនេះ​រួចមកហើយ ដោយ​ជំនឿ​របស់​មនុស្ស​ចាស់​ដែល​ជឿ​ត​គ្នា​មក​តាំងពី​បុរាណ​គឺ នៅពេល​ក្មេង​មាន​ធ្មេញទឹកដោះ​របូត​ជ្រុះ ហាម​បោះចោល​ផ្តេសផ្តាស។ បើ​ធ្មេញ​ក្រោម​របូត ឱ្យ​បោះ​ឡើងទៅ​លើដំបូល​ផ្ទះ បើ​ធ្មេញ​លើ​ជ្រុះ ឱ្យ​បោះ​ចូលទៅ​ក្រោមផ្ទះ ទាំងអស់នេះ​គឺ​ដើម្បីឱ្យ​ធ្មេញ​ពិតប្រាកដ​ដែល​ដុះ​ចេញមក​ថ្មី​នឹងមិន​ចំ​ពើ​ស ឬ​វៀចឬ​ឱ្យ​ឆាប់​ដុះ​លឿន​ឡើង​ហ្នឹងឯង៕

  • សាលា​អន្ដរជាតិ SISC បើកសម្ពោធ​ជា​ផ្លូវការ

    សាលា​អន្ដរជាតិ SISC បើកសម្ពោធ​ជា​ផ្លូវការ

    បន្ទាប់ពី​បាន​បើក​ដំណើរការ​សាកល្បង​អស់​រយៈពេល​ប្រមាណ​ជាង3ខែ នៅត្រឹម​ព្រឹក​ថ្ងៃទី24 ខែមេសា ឆ្នាំ2017 ព្រឹក​មិញ​នេះ សាលា​អន្ដរជាតិ Southbridge International School Cambodia (SISC) ដែលជា​សាលា​ផ្ដល់នូវ​ការអប់រំ​ជា​លក្ខណៈ​អន្ដរជាតិ​លើ​កម្មវិធីសិក្សា​ពីរ​ភាសា (Bi- lingual Programme) ព្រមទាំង​ផ្ដោត​សំខាន់​ទៅលើ​គុណ​ភាពជា​ចម្បង​នោះ ត្រូវបាន​បើ​សម្ពោធ​ជា​ផ្លូវការ​ហើយ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា , អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សា ភិ​បាល នៃ​សាលា Southbridge International School Cambodia ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ -អន្តរជាតិ ជាច្រើន​នាក់​ផងដែរ ។

    មានប្រសាសន៍​នៅក្នុង​ពិធី​បើកសម្ពោធ រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ការអភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការអប់រំ​ប្រកបដោយ​គុណភាព​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​អទិភាព​យ៉ាងខ្ពស់ ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា គាំទ្រ​លើកទឹកចិត្ត​ឱ្យ​សាលា​អន្ដរជាតិ​នានា​មក​បើក​ដំណើរការ​នៅ​កម្ពុជា ដើម្បី​ផ្ដល់នូវ​សេវា​អប់រំ​ប្រកបដោយ​គុណភាព ស្រប​ពេលដែល​ក្រសួង​បាន និង​កំពុង​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​នៅតាម​សាលា​រដ្ឋ។ ឯកឧត្តម​បាន​បន្តទៀតថា ៖ «វត្តមាន​របស់​សាលា​អន្ដរជាតិ Southbridge បានបង្ហាញ​ឱ្យឃើញ​ពី​ការអភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ក្នុងពេល​បច្ចុប្បន្ននេះ ។ ចំពោះ​ការអនុញាតិ​ឱ្យ​បង្កើត​សាលា Southbridge នេះ​ឡើង គឺ​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ផ្នែក​ឯកជន ចូលរួម​ផ្ដល់​សេវា​ប្រកបដោយ​គុណភាព ហើយ​ក្រសួង​ក៏មាន​គោលដៅ​ក្នុងការ​ពង្រឹងគុណភាព​អប់រំ​នេះ ដែល​វា​ជា​ឱកាស​មួយ​សម្រាប់​ឱ្យ​កុមារ និង​មាតាបិតា​កម្ពុជា​បញ្ជូន​កូន​មក​រៀន​នៅទីនេះ ជាជាង​បញ្ជូន​កូន​ទៅ​រៀន​នៅ​បរទេស ហើយ​នេះ​គឺជា​ផ្នែក​មួយ​ក្នុងការ​កាត់បន្ថយ​ចំណាយ ក៏ដូចជា​ផ្ដល់ឱកាស​កាន់តែច្រើន​ឱ្យ​សិស្សានុសិស្ស​ទទួល​បានកា​រ​អប់រំ​មួយ​ប្រកបដោយ​គុណភាព»។

    ជាមួយគ្នានេះ​ផងដែរ លោក Raymond Yager អគ្គនាយក​ប្រតិបត្តិ​នៃ​សាលា​អន្ដរជាតិ Southbridge ក៏បាន​ថ្លែង​ផងដែរ​ថា ៖ «យើង​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​សាលា​អន្ដរជាតិ Southbridge ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ក្នុងថ្ងៃនេះ។ សាលា​អន្ដរជាតិ Southbridge ផ្ដោតលើ​កម្មវិធីសិក្សា​ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ ដែល​យើង​បានទទួល​អាជ្ញាប័ណ្ណ​ពី​ចក្រភព​អង់គ្លេស។ កម្មវិធីសិក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ធានា​ឱ្យបាន​នូវ​ការសិក្សា​យ៉ាង​ម៉ត់ចត់ ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍ​សិស្សានុសិស្ស ដើម្បី​ក្លាយទៅជា​បុគ្គល​ដែល​ប្រកបដោយ​សម្បជញ្ញៈ​បុគ្គល ដែល​ចេះ​ដោះស្រាយ​បញ្ហា​បាន​ព្រម​ជាមួយនឹង​ស្ដង់ដារ​នៃ​វិជ្ជាជីវៈ ហើយនឹង​ក្លាយជា​អនាគត​អ្នកដឹកនាំ​តាម​ជំនាញ​ដែល​ពួកគេ​ជ្រើសរើស»។

    គួរបញ្ជាក់​ផង​ថា សាលា​អន្ដរជាតិ Southbridge គឺជា​សាលា​ដែល​ផ្ដល់​ការអប់រំ​លក្ខណៈ​អន្ដរជាតិ​ផ្ដោតលើ​កម្មវិធីសិក្សា​ពីរ​ភាសា (Bi- lingual Programme) ដែល​អាច​ទទួល​សិស្ស​រហូតដល់2500នាក់។ សាលា​អន្ដរជាតិ​នេះ បានចាប់ផ្ដើម​បើកទ្វារ​ទទួល​សិស្ស​តាំងពី​ខែមករា ឆ្នាំ2017 ចាប់ពី​កម្រិត​ទារកដ្ឋាន​រហូតដល់​ថ្នាក់​ទី6 ដែលមាន​ទីតាំង​ស្ថិតនៅ​អាគារ​លេខ567 ផ្លូវ​ប៉ូ​ឡា​រី​ស បុរី​ប៉េង​ហួត បឹង​ស្នោរ ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 1 រាជធានី​ភ្នំពេញ។ សម្រាប់​ឆ្នាំ​សិក្សា 2017-2018 នឹង​ចាប់ផ្ដើម​ប​វេ​សន​ការ​នៅ​ខែមិថុនា​ខាងមុខនេះ ហើយនឹង​បើកទទួល​សិស្ស​រហូតដល់​ថ្នាក់​អនុវិទ្យាល័យ រីឯ​ថ្នាក់​វិទ្យាល័យ​នឹង​បើក​នៅ​ឆ្នាំ​សិក្សា​បន្ទាប់ ៕

  • Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

    Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

    ការ​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​របស់​ខ្សែ​​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល N’Golo Kante សម្រាប់​​ក្រុម​តោ​ខៀវ Chelsea បាន​ទទួល​ផល​តប​ស្នង​វិញ​សម្រាប់​ការ​ខិត​ខំ​​របស់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​ឈ្នះ​ពាន​កីឡាករ​​បាល់​ទាត់​អាជីព​ឆ្នើម​​​ប្រចាំ​ឆ្នាំ​​របស់​អង់​គ្លេស (PFA)​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​យក​​ឈ្នះ​លើ​ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្លិប Tottenham និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លិប Everton ដើម្បី​លើក​ពាន​កិត្តិ​យស​មួយ​នេះ​​​។ វា​អាច​ប្រហែល​ជា​មិន​មែន​ជា​ពាន​តែ​មួយ​ដែល​រូប​គេ​នឹង​​ត្រូ​វលើក​នៅ​​រដូវ​កាល​នេះ​ឡើយ ខណៈ​ដែល​រូប​គេ​ស្ថិត​​យ៉ាង​ប្រៀក​ក្នុង​ការ​​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​ពាន​លីក​ពីរ​ឆ្នាំ​ជាប់​ៗ​​គ្នា​ជាមួយ​​នឹងក្លិប​ផ្សេង​​គ្នា​។

    Kante បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​ការ​​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ​។ វា​មាន​ន័យ​ថា ពិភព​លោក​ត្រូវ​បាន​ជ្រើស​រើស ហើយ​វា​​គឺ​ជា​រយៈ​ពេល​ពីរ​រដូវ​កាល​ដ៏​អស្ចារ្យ ដោយ​រដូវ​កាល​ទី​​​មួយ​​ជា​មួយ​នឹង​ក្លិប Leicester ហើយ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាងល្អ​ជា​មួយ​នឹង​ Chelsea​។ ក្នុង​ការ​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ វា​គឺ​ជា​កិត្តិ​យស​មួយ​»​៕

    ប្រភព​ព័ត៌​មាន៖ The Mirror

  • ផលិតកម្មថោនប្រាប់មូលហេតុ មាស សុខសោភា មានបទចម្រៀងតិចចូលឆ្នាំថ្មីនេះ!

    ផលិតកម្មថោនប្រាប់មូលហេតុ មាស សុខសោភា មានបទចម្រៀងតិចចូលឆ្នាំថ្មីនេះ!

    ភ្នំពេញៈ ខណៈ​​​ជិត​ដល់​ពេល​ប្រារព្ធ​ពិធី​បុណ្យ​​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​រៀង​រាល់​ឆ្នាំ ក្រុម​តារា​​ចម្រៀង​​​ទាំង​ប្រុសទាំង​ស្រី​លំដាប់​កំពូល​ប្រចាំ​ផលិត​​កម្ម​ល្បី​ៗ​តែង​សម្បូរ​បទ​ចម្រៀង​ថ្មី​ៗ​​ ដើម្បីបង្ហើរ​សំនៀង​​បំពេ​អារម្មណ៍​​ប្រិយ​​​មិត្ត​​អ្នក​ស្តាប់​របស់​ខ្លួនណាស់​​ តែ​​​ចម្លែក​អ្វី​នៅ​ឆ្នាំ​២០១៧​នេះ តារា​ចម្រៀង​ស្រី​សំឡេងស្រទន់​ ឈរ​​​លំដាប់​កំពូល​​នៃ​ទ្រនំ​​ផលិត​កម្ម​ថោនកញ្ញា មាស សុខ​សោភា​ បែរជា​មាន​ចេញ​បទ​ចម្រៀង​តិច​ខុស​ប្លែក​ពី​ពេល​ឆ្នាំមុនៗ បង្ក​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់យ៉ាង​​ខ្លាំង​ពី​គាំទ្រ។​

    កាន់​តែ​មាន​ការ​សង្ស័យ​បន្ថែម​ទៀត​នោះ គឺ​នា​ពេល​ថ្មី​ៗ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ ខណៈ​វត្តមាន​របស់​តារា​ស្រី​​រូប​នេះ​​​បាន​ចូល​​​រួម​​ក្នុង​កម្ម​វិធី​ប្រគំ​តន្រ្តីមួយ​​​​របស់​ស្ថានីយ៍​ទូរ​ទស្សន៍​ក្នុង​ស្រុក​​​ ក៏​ធ្លាប់​បាន​ព្រលយ​ចេញ​ថា នាង​ពិត​ជា​មាន​​បទ​ចម្រៀង​បំពេ​អារម្មណ៍​អ្នកគាំទ្រ​តិច​​មែន​សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ។​ ដំណឹង​នេះក៏​​រឹត​តែ​ធ្វើ​មហា​​ជន​​អន្ទះសារ​ចង់​ដឹង​ពី​មូល​ហេតុ និង​​មាន​មន្ទិល​ថា កញ្ញា មាស សុខសោភា និង​ផលិត​កម្ម​អ្វី​​រកាំ​រកូស​នឹង​គ្នា​​មែនឬ​​​?​

    លោក ករុណា ពេជ្រ អ្នក​ចាត់​ការ​ថ្មី​នៅ​ផលិត​កម្ម​ថោន ថ្លែង​ប្រាប់​ពី​មូល​ហេតុ​ ដែលនាំ​ឲ្យ​​តារា​ចម្រៀង​ស្រី​​សំឡេង​​រៃ​កន្តឹង និង​និយម​​ច្រៀង​តែ​ប្រភេទ​បទអូរីជីណល់ ឬ​បទ​មិន​ចម្លង​គេ​នោះ​ថា៖ « តាម​ពិត​ទៅ​ កញ្ញា មាស សុខ​សោភា មិន​មែន​ផលិត​កម្ម​ មាន​បទចម្រៀង​​តិច​សម្រាប់​គាត់​នោះ​ទេ ​ក្នុង​ការ​ចេញ​បទ​ចម្រៀង​​នៅ​​រដូវ​​កាល​ចូល​ឆ្នាំ​ថ្មី​នេះ។ បើ​និយាយ​ទៅ​គឺ​មាន​ជិត​ ១០​ បទ​ដែរ តែ​ពេល​ចេញ​មុន​ចូល​ឆ្នាំ​គឺ​មាន​​តែ​បីបួន​បទ​ ខណៈ​ប៉ុន្មាន​បទ​ទៀត​ផលិត​កម្ម​ក៏​បាន​ចេញ​បន្ត​បន្ទាប់​រួច​ហើយ​ដែរ»។​

    តារា​​ចម្រៀង​ដែល​ជា​អ្នក​ចាត់​ការ​ នៅ​ផលិត​កម្ម​ថោន​រូប​នេះ​បន្ត​ថា៖ «ផលិត​កម្ម​តែ​ផ្តល់​អាទិភាព​ជូនទៅ​​គាត់ [មាស សុខ​សោភា​] ជា​និច្ច​ព្រោះ​គាត់​ជា​តារា​ចម្រៀង​របស់​ផលិត​កម្ម​តាំង​ពី​ដំបូង​។ សម្រាប់​ឆ្នាំ​នេះ ផលិត​កម្ម​ក៏​បាន​ផ្តល់​ជម្រើស​បទ​ចំនួន​ប្រហែល​ជា​ ១០ បទ​ដែរ​ដើម្បី​ឲ្យ​គាត់​ជ្រើស​។ តែ​គាត់​ក៏​ប្រាប់​ដែរ​ថា ចង់​ច្រៀង​តែ​បទ​ណា​​មា​ន​គុណ​ភាព​​ប៉ុណ្ណោះ ខណៈ​យើង​ក៏​សម្រេច​ជូន​គាត់​ប៉ុន្មាន​ពីរ​បី​បទដែល​បាន​​ចេញ​​​នោះ​​ឯង​។​​ ​ម្យ៉ាង​ទៀត បទចម្រៀង​​ប៉ុន្មាន​បទ​​ក្រោយ​ ដែល​ចេញ​ក្រោយ​ចូល​ឆ្នាំ​នោះ គឺ​​មាន​មូល​ហេតុ​ ដោយសារ​មាន​អ្ន​ក​ដឹកនាំ​សម្តែង​​ម្នាក់​គាត់​បាន​អះអាង​ថា នឹង​ខំ​ធ្វើ​ឲ្យ​បទ​នោះ​មាន​ស្ពុ​ន​ស័រ​ ហើយ​ក្រុម​ហ៊ុន​ក៏​ទុក​ពេល​ឲ្យ​គាត់​ដល់​ពាក់​កណ្តាល​ខែ​មីនា តែ​លុះ​ដល់​ចុង​ខែ​មីនា​ឯណោះ​ទើប​តប​ថា មិន​មាន​ស្ពុន​ស័រ​។ ដូច្នេះ​យើង​មិន​អាច​​ធ្វើ​ឲ្យ​បទ​ក្រោយ​របស់ មាស សុខ​សោភា​ ចេញ​ទាន់​នឹង​បទ​មុន​របស់​នាង​នោះ​ឡើយ»៕​

  • ឡើងសង្វៀនជាង ៨០លើក ឈ្នះរហូតដល់ ៧០ដង ខាំ​ ខ្លានាង នៅថាខ្លួនឯង មិនទាន់ល្អ គ្រប់គ្រាន់

    ឡើងសង្វៀនជាង ៨០លើក ឈ្នះរហូតដល់ ៧០ដង ខាំ​ ខ្លានាង នៅថាខ្លួនឯង មិនទាន់ល្អ គ្រប់គ្រាន់

    នៅក្នុងចំណោមកីឡាករប្រដាល់ខ្លាំងៗជាច្រើន ខាំ​​ ខ្លាំនាង​ ជាអ្នកប្រដាល់វ័យក្មេងជំនាន់ថ្មី ដែលមានសាច់ស្នៀត ល្អប្រហាក់ប្រហែលនឹង គ្រូបង្វឹករបស់ខ្លួនដែលជា អតីតកីឡាករ ប៉ឺត ខាំ ដែលបច្ចុប្បន្នជា គ្រូបង្វឹកក្នុងក្លឹបប្រដាល់រហាប់ស្វាយប៉ាកនោះ ធ្លាប់បានឡើងសង្វៀនប្រកួតចំនួន ៨០លើកមកហើយ នៅតែថាខ្លួនឯងមិនទាន់មានចំណុចណាល្អគ្រប់គ្រាន់នៅឡើយទេ បើទោះបីមានប្រវត្តឈ្នះជាង៧០ដងក៍ដោយ ។

    ខាំ​​ ខ្លាំនាង​ ជាអ្នកប្រដាល់វ័យក្មេងជំនាន់ថ្មី (ក្រហម)

    បច្ចុប្បន្ន​​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​កំពុង​សាប​ព្រោះ​កេរ្តិ៍​ឈ្មោះ​ជា​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ហើយ​រយៈ​ពេល​ចុង​ក្រោយ​គេ​ឃើញ​កីឡាករ​រូប​នេះ​ភាគ​ច្រើន​ប្រកួត​ជា​គូ​មិត្តភាព​អន្តរជាតិ​រហូត។ បើ​ទោះ​ជា​មាន​ស្ថិតិ​ឈ្នះ​ច្រើន​លើស​លុប​ក្ដី​តែ​ ជើង​ខ្លាំង​ទម្ងន់​ ៥១​គីឡូក្រាម​រូប​នេះ​ប្រាប់​ថា​ខ្លួន​ធ្វើ​មិន​ទាន់​បាន​ល្អ​ត្រង់​ចំណុច​តាំង​ឃុំ​​បាន​ល្អ​នោះ​ឡើយ​ ហើយ​លើក​ តាំង​ឃុំ​យឺត។​

    ជាក់​ស្ដែង​ដូច​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Anon​ ម្សិល​មិញ​នៅ​ PNN​ អីចឹង គេ​ភ្លាត់​រហូត​ទៅ​ដល់​ពីរ​លើក ​ដែល​បណ្ដោយ​ឲ្យ​កីឡាករ​ថៃ​ទាត់​កាប់​ចាន​ត្រូវ​ រហូត​ដល់​អាជ្ញា​កណ្ដាល​រាប់​ដល់ទៅ​ពីរ​ដង។​ នៅ​ពេល​ចូល​អោប​ឬ​នៅ​កៀក​គ្នា​កូន​សិស្ស​របស់​អតីត​ជើង​ខ្លាំង​ ប៉ឺត​ ខាំ​ ម្នាក់​នេះ​មិន​សូវ​ពឹត​ខ្លួន​បិទ​ពី​ការ​វ៉ៃ​របស់​ដៃ​គូ​ឡើយ​បាន​ល្អ​ទេ។​

    ខាំ​ ខ្លាំនាង​ បាន​ឲ្យ​ដឹងថា គេ​នឹង​ខំប្រឹង​ប្រែង​ហាត់​ឲ្យ​ខ្លាំង​ជាង​នេះ​ ហើយ​ចំណុច​ខ្វះ​ខាត​ខាង​លើ​ត្រូវ​តែ​ខំ​ហាត់​កែប្រែ​វា​ឲ្យ​ល្អ​ឡើង​វិញ​ ដើម្បី​បន្ត​ស្វែង​រក​ជ័យជម្នះ​និង​មិន​បណ្ដោយ​ឲ្យ​មាន​កំហុស​ដដែល​នេះ​ទៀត​ទេ៕

  • ម្ចាស់មេដាយពិភពលោក ២រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី ព្រឹកមិញនេះ

    ម្ចាស់មេដាយពិភពលោក ២រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី ព្រឹកមិញនេះ

    បន្ទាប់ពីទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល និង សម្ដេចហ៊ុន សែន សរុបជាង ៤ម៉ឺនដុល្លារកាលពីពេលថ្មីៗកន្លងទៅនេះរួចមក ម្ចាស់មេដាយមាសពិភពលោក អ្នកស្រី អ៊ុកស្រី មុំ និង លោកញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ ត្រូវបានដំឡើងឋានន្តរស័ក្តិពី អនុសេនីយឯកទៅជាវរសេនីយត្រីកាលពីព្រឹកមិញនេះ នៅស្ដាតចាស់ បន្ទាប់ពីអត្តលិកកីឡាប៉េតង់ទាំងពីរនេះ បានប្រជែងយកមេដាយមាសពិភពលោកពី  ប្រទេសប៊ែលហ្ស៊ិកកាលពីពាក់ កណ្ដាល ខែមេសាកន្លងទៅនេះ។

    ពិធីដំឡើងឋានន្តរស័ក្តិនេះ បានរៀបចំនៅក្នុងកីឡាដ្ឋានស្ដាតចាស់រាជធានីភ្នំពេញ ដែលបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។

    លោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន បានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ បានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ បន្ដការខិតខំហ្វឹកហាត់ ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ កីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ និងជាអត្តពលិកទី៣ របស់ក្រសួងការពារជាតិ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកជូនជាតិ ។

    កីឡាការិនី អ៊ុក ស្រីមុំ

    ជាមួយគ្នានេះ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោកក៍ត្រូវបានសម្ដេចហ៊ុន សែន បានផ្ដល់ជូននូវអាហារូបករណ៍រៀនសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរហូតចប់ថ្នាក់បរិញ្ញាបត្រផងដែរ៕

    កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោក