Author: វល័ក្ខ

  • ចំណុចស្រើបស្រាល និងទាក់ទាញអារម្មណ៍ផ្លូវភេទស្រ្តីនាយប់ផ្សំដំណេក

    ចំណុចស្រើបស្រាល និងទាក់ទាញអារម្មណ៍ផ្លូវភេទស្រ្តីនាយប់ផ្សំដំណេក

    ត្បិតថានៅរាត្រីផ្សំដំណេកគ្រាដំបូង ស្រ្តីភាគច្រើន តែងតែមានការអៀនខ្មាស ឬមិនហ៊ានប្រឈមជាមួយភារកិច្ចដែលខ្លួនត្រូវបំពេញក្នុងនាមជាភរិយាគ្រប់លក្ខណ៍បន្ទាប់ពីបញ្ចប់ពិធីអាពាហ៍ពិពាហ៍។ ជាការជួយបង្កើនស្មារតី ក្រុមអ្នកជំនាញក្នុងរឿងសុភមង្គលស្នេហាបាននាំគ្នាណែនាំទុកថា ការផ្តួចផ្តើមធ្វើការងារលើគ្រែ មិនមែនចេះតែធ្វើទៅតាមចិត្តនឹកឃើញបានឡើយ ព្រោះទាមទារឱ្យគូស្នេហ៍នីមួយៗ ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ជាមុនសិន ដើម្បីទទួលបានជោគជ័យក្នុងការងារមួយនេះ។ កត្តាដែលទាមទារឱ្យមានចាំបាច់មុនពេលរួមដំណេកនោះ គឺការកម្តៅសាច់ដុំ ដើម្បីបញ្ចៀសបញ្ហារងរបួសដល់សាច់ដុំផ្សេងៗនៅក្នុងរាងកាយ ជាពិសេសវិធីនេះអាចជួយអូសបន្លាយពេលមិនឱ្យល្បែងស្នេហារវាងអ្នកទាំងពីរឆាប់បញ្ចប់ទៅដោយគ្មានន័យទៀតផង។ ដើម្បីឱ្យដំណើរការសិចដើរទៅដោយរលូន និងពោរពេញទៅដោយភាពស្រើបស្រាល លោកអ្នកគួរពិចារណាទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

    – ដើមទ្រូង : នៅលើខ្លួនប្រាណរបស់ស្រ្តីមានចំណុចស្រើបស្រាលជាច្រើនទីតាំង ដែលក្នុងចំណោមទាំងនោះ ដើមទ្រូងគឺបរិវេណមួយដែលអាចដុតបញ្ឆេះភ្លើងតណ្ហានាងយ៉ាងប្រសើរ ព្រោះនៅតំបន់នេះមានសភាពស្តើងឆាប់ចាប់បានអារម្មណ៍ប៉ះពាល់លឿនបំផុត។
    – ចុងសុដន់ : ជាទីតាំងមួយសំខាន់ដូចគ្នា ព្រោះទីនេះមានផ្ដុំទៅដោយប្រព័ន្ធសរសៃប្រាសាទ។ ចំណុចមួយនេះអារម្មណ៍ដែលទទួលបានមិនកំណត់ថា ជាបុរស ឬស្ត្រីនោះទេ ។
    – ត្រង់គន្លាក់គល់ក : ជាប្រភពបន្តុំនៃសរសៃប្រសាទ និងសរសៃឈាមល្អិតៗជាច្រើនសម្រាប់រត់ទៅចិញ្ចឹមបរិវេណនានាទូទាំងរាងកាយ ទើបពេលរងការស្ទាបបបោសអង្អែលនៅត្រង់ចំណុចនេះ ឆាប់កើតមានអារម្មណ៍ស្រៀវស្រើបរហ័សបំផុត។
    – បបូរមាត់ : នេះជាចំណុចមួយដែលជនជាតិអាស៊ីពុំសូវមានចំណូលចិត្ត ប៉ុន្តែបច្ចុប្បន្ននេះដោយសារឥទ្ធិពលរបស់លោកខាងលិច ឬពួកអឺរ៉ុបបានអូសទាញក្រុមយុវវ័យជំនាន់ក្រោយរបស់អាស៊ី មានចំណូលចិត្តធ្វើតាមកាន់តែច្រើនឡើងតាមលំដាប់ ។
    – ត្រគាក : លោកអ្នកប្រហែលជាមិនទាន់ជ្រាបទេថា រូបសញ្ញាបេះដូង គឺមានប្រភពកំណើតចេញពីទ្រង់ទ្រាយត្រគាករបស់មនុស្សស្រីនោះឯង ។ ដូច្នេះគេមិនចម្លែកទេថា អវយវៈមួយនេះក៏ងាយភ្ញោចអារម្មណ៍ស្រើបស្រាលបានដូចគ្នា ។
    – គល់ភ្លៅក្បែរក្រលៀន : ដោយសារតែចំណុចមួយនេះស្ថិតក្បែរអវយវៈភេទ ដែលមានឥទ្ធិពលទាក់ទាញអារម្មណ៍ផ្លូវភេទលឿនបំផុត និងជាបរិវេណមានស្បែកស្តើងជាងគេ ដូច្នេះវាក៏ជាចំណុចយ៉ាងសំខាន់មួយសម្រាប់ភ្ញោចដុតរោលអារម្មណ៍ឱ្យស្រៀវស្រើបរហ័សទាន់ចិត្តផងដែរ ។
    – គីគ្លីតូរីស ៖ ស្ថិតនៅផ្នែកខាងលើនៃទ្វារមាស រាងពកលយឡើងលើបន្តិច ដែលវាជាចំណុចភ្ញោចអារម្មណ៍ឆាប់ស្រៀវស្រើបបំផុតរបស់ស្រ្តី។ នៅពេលមានការប៉ះពាល់ត្រង់ចំណុចនេះ ភាគីខាងស្រ្តីនឹងមានអារម្មណ៍ពុះកញ្ជ្រោលរហូតអាចចាប់ដៃបុរសជាដៃគូបង្កើនចលនាឱ្យកាន់តែញាប់ដើម្បីជំរុញអារម្មណ៍បានឡើងដល់ឋានសួគ៌ជាន់ទី7។

    ក្រៅពីចំណុចភ្ងោចអារម្មណ៍ផ្លូវភេទដូចបានរៀបរាប់មកខាងលើនេះ ក៏នៅមានចំណុចបន្ទាប់បន្សំដទៃទៀត ដែលមនុស្សមិនសូវបានសាកល្បងប្រើប្រាស់ តែអាចធានាគុណភាពមិនអន់ជាងគ្នាប៉ុន្មានទេ។ ចំណុចអស់ទាំងនោះមានដូចជា ៖
    – ក្រលៀន : ជាទីតាំងមួយស្ថិតនៅក្បែរអវយវៈភេទ សំខាន់បំផុតគឺសម្បូរសរសៃប្រសាទ ជាពិសេសមានស្ថានភាពស្បែកស្តើងជាងគេទៀតផង។ យើងអាចបញ្ជាក់ការពិតបានថា សូម្បីរងការកកិតបន្តិចបន្តួចក៏អាចបង្កឱ្យបរិវេណមួយនេះ ងាយរងអាការៈរលាកបានដែរ ។
    – ស្លឹកត្រចៀក : កុំថាឡើយប្រើដៃប៉ះថើៗ នៅលើអវយវៈមួយនេះ សូម្បីពេលអ្នកទាំងពីរកំពុងតែធ្វើសកម្មភាពលើគ្រែនោះ ហើយមានភាគីណាមួយប្រើសំឡេងខ្សឹបស្រាលៗ នៅក្បែរត្រចៀកក៏ជួយភ្ញោចអារម្មណ៍ឱ្យស្រើបស្រាលបានមួយកម្រិតទៀតផងដែរ។ សូមសាកល្បងតាមការណែនាំទាំងអម្បាលមាណខាងលើនេះ នោះលោកអ្នកនឹងដឹងថាមានប្រសិទ្ធភាពកម្រិតណា ៕

  • សម្រស់ដ៏សិចស៊ីរបស់តារាស្រីកញ្ញា ដួង ម៉ានិច ពិតជាគយគន់មិនចេះណាយមែន!

    សម្រស់ដ៏សិចស៊ីរបស់តារាស្រីកញ្ញា ដួង ម៉ានិច ពិតជាគយគន់មិនចេះណាយមែន!

    ភ្នំពេញៈ​ តារា​សម្តែង​ស្រី​តូច​ច្រឡឹង​ ចង្ការ​ស្រួច​កញ្ញា ដួង ម៉ានិច ដែល​បាន​ហក់​ចូល​ប្រឡូក​នៅក្នុង​វិស័យ​សម្តែង​ខ្សែ​ភាពយន្ត​តាំង​ពីឆ្នាំ ២០១៣ រហូត​សាង​បាន​​​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​នា​ពេល​នេះ​ ឃើញ​ថា​ មាន​សម្រស់​កាន់តែ​ស្រស់​ស្អាត​ ទ្រព្យ​ធនក៏​កាន់​តែ​សម្បូរ ខណៈ​នាង​​ទើបតែ​ទិញ​ផ្ទះ​ល្វែង​មួយ​នៅ​សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ តម្លៃ​ជាង ៤ ម៉ឺន​ដុល្លារ។

    នាពេល​ថ្មីៗនេះ​តារា​ស្រី​វ័យ ២៦ ឆ្នាំ សំឡេង​ស្រទន់​ ហើយក៏​ជាប់​ងារ​ជា​តារា​សិចស៊ី​មួយ​រូប​ដែរ ​ឆក់បាន​ឱកាស​បាន​ជាតួឯក​ស្រី​ក្នុង​រឿង​កុនខ្មែរ​ជាបន្ត​បន្ទាប់​មិនសូវ​ជា​ដាច់នោះ​ឡើយ ដូច​ជា​​​រឿង ​«​ហង្ស​បាក់​ស្លាប​» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ រឿង ​«ពស់​កេងកង​ថ្មី»​នៅ​ទូរ​ទស្សន៍​PNN ជា​ដើម​។

    ចំពោះ​រឿង​ស្នេហា​ បុប្ផា​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​ ក៏​ធ្លាប់​បាន​ប្រកាស​បើក​បេះដូង​ថា ៖ «​ផ្ញើ​ជូន​បុរសៗ​មាន​លុយ ខ្ញុំ​មិន​បដិសេធ​ទេ​ ចំពោះ​បំណង​ល្អ​គ្រប់​បុរសៗ​ដែល​ស្រឡាញ់ ​មាន​ការ​អាណិត ​និងចង់​ជូន​កាដូ​មាន​តម្លៃ​ឲ្យ​ខ្ញុំ​នោះ​ទេ។ ក៏​ប៉ុន្តែ​ ម៉ានិច ក៏​មិន​ងាយ​ទន់​ទោរ​ដោយ​ត្រឹម​តែ​ឃើញ​លុយ​ ឬក៏​កាដូ​ដែរ​ សម្រាប់​បុរស​មាន​ជាប់​ចំណង​ប្រពន្ធ​កូន​របស់​គេ​នោះ​​ទេ​។ សូម​ផ្តាំ​ទៅ​វិញ​ផង​ចាស​!»៕​​

  • Man City និង Real ប្រជែងគ្នាទិញ Mbappe ពី Monaco ក្នុងតម្លៃខ្លួន១១០លានផោន

    Man City និង Real ប្រជែងគ្នាទិញ Mbappe ពី Monaco ក្នុងតម្លៃខ្លួន១១០លានផោន

    ក្លិប Manchester City កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រជែង​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដ៏ឆ្នើម Kylian Mbappe ពី​ក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​១១០​លាន​ផោន (ស្មើ​នឹង​១៤២​លាន​ដុល្លារ​អាមេរិក)​​។ Man City និង​ Real Madrid គឺ​ជា​ក្លិប​ដែល​បាន​​​បង្ហាញពី​ការ​ចាប់​អារម្មណ៍​ជា​ផ្លូវ​ការ​ទៅលើ​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​រូប​នេះ​។

    តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​ក្មេង​រូបនេះ​នឹង​ត្រូវ​បំ​បែក​កំណត់​ត្រា​នៃ​តម្លៃ​ខ្លួន​៨៩​លាន​ផោន ដែលក្លិប Manchester United បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Juventus ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Paul Pogba កាល​ពី​រដូវ​ក្តៅមុន​។ ក្លិប Man United និង Paris Saint-Germain ក៏​កំពុង​តែ​ចាប់​អារម្មណ៍​ទៅ​លើ​​ការ​ផ្ទេរ​នេះ​ផងដែរ​។ ទាំង Man City និង Real បាន​ចាប់​ផ្តើម​ធ្វើ​​ការ​ប្រជែង​គ្នា​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​​ក្មេង​ដ៏​មាន​ទេព​កោ​សល្យ​រូប​នេះ​ ខណៈ​ដែល​ការ​ប្រជែង​នឹង​កាន់​តែ​ក្តៅ​គគុក​ក្នុង​ពេល​បិទ​រដូវ​កាល​។

    Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​លើក​​ពេល​ជួប​ជា​មួយ​នឹង​ក្រុម Man City ខណៈ​ដែលក្រុម Monaco បាន​ទម្លាក់ក្រុមរ​បស់​លោក Pep Guardiola ឲ្យ​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ បំណង​របស់ Mbappe គឺ​ការ​ចូល​រួម​ជា​មួយ​នឹងក្លិប Real Madrid ហើយ​បើ​ទោះ​បី Man City ស្ទាក់​ស្ទើរ​ក្នុង​ការ​ចំណាយ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​​ទៅ​លើ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ ក៏​ដោយ ប៉ុន្តែ ពួក​គេ​ហាក់​មាន​ឱកាស​តែ​មួយ​ក្នុង​ការ​នាំ​យក​រូប​គេ លុះ​ត្រា​តែ​ Real បោះ​បង់​ការ​ប្រជែង​​ទិញ​៕

    ប្រភព​ព័ត៌​មាន៖ The Sun

  • សម្បូរខ្លាញ់ក្បាលពោះ គួរពិសាទឹកក្រូចសើច

    សម្បូរខ្លាញ់ក្បាលពោះ គួរពិសាទឹកក្រូចសើច

    ទឹកក្រូចសើច មិនត្រឹមតែជួយសម្រកទម្ងន់បានល្អនោះឡើយ វាមានសមត្ថភាពសម្រកខ្នាញ់ក្បាលពោះបានប្រសើរទៀតផង ដែលបទពិសោធន៍នេះត្រូវបានបកស្រាយដោយ អ្នកជំនាញម្នាក់បានបកស្រាយថា គុណប្រយោជន៍របស់ទឹកក្រូចសើច អាចជួយព្យាលបាលអ្នកជំងឺប៉ោងសរសៃឈាមបានធូសះស្បើយ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សង្កេតឃើញថា អ្នកជំងឺបានស្រកគីឡូតាមប្រាថ្នាទៀត ជាពិសេសគឺបរិវេណខ្លាញ់ក្បាលពោះ ។

    វត្ថុធាតុផ្សំ ៖
    ១.ក្រូចសើច ១០ ផ្លែ
    ២.ទឹកឆ្អិន ២ លីត្រ

    វិធីធ្វើ៖
    យកក្រូចសើចលាងឲ្យស្អាច ហាន់ជាចំណិតឆ្កឹះគ្រាប់ចេញ ហើយច្របាច់យកទឹកសុទ្ធ បន្ទាប់មកយកទៅដាំជាមួយទឹក ២ លីត្រ រម្ងាស់យកតែ ១លីត្រ ហើយច្រកដាក់ដបក្លាសេក្នុងទូទឹកកក ។

    ការអនុវត្តន៍៖
    ទទួលទានព្រឹក ១ កែវ ល្ងាច ១ កែវ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៣០ ថ្ងៃ​ធានាសម្រកខ្លាញ់បាន ៥ គីឡូក្រាម ៕

  • អ៊ីវ៉ា ភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងថា នាងមានសុទ្ធតែឧកញ៉ាតាមសុំស្នេហ៍

    អ៊ីវ៉ា ភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងថា នាងមានសុទ្ធតែឧកញ៉ាតាមសុំស្នេហ៍

    ភ្នំពេញៈ ខណៈ​ប្រជា​ប្រិយ​ភាពខ្លួន​កំពុង​តែ​​​ឆក់​យក​​ចិត្ត​មហាជន​គាំទ្រ​ដោយ​ទឹក​ដម​សំនៀងរបស់​​កញ្ញា ​អ៊ីវ៉ា តារា​ចម្រៀង​រះ​នៅ​កំពូល​ក្នុង​ទ្រនំ​សាន់ដេ និង​ល្បី​ខ្លាំង​ជា​ទេព​ធីតា​សម្ផស្ស​មាន​មន្ត​ស្នេហ៍ អន្ទង​ស្នេហ៍​​បុរសៗ​ឲ្យ​លង់​ស្នេហ៍​ច្រើន​នាក់ ហើយ​ថ្មីៗ​នៅ​លេច​ឮ​ព័ត៌មាន​ថា នាង​​មាន​ឧកញ៉ា​ច្រើន​នាក់​តាម​ដាក់​ពាក្យ​សុំ​ស្នេហ៍ និង​ប្រកាស​ទ្រព្យ​ធន​ដើម្បី​ត្រៀម​ជំនួនជូន​នាង​ទៀត​ផង​បើ​ត្រូវ​ចិត្ត​​។​​

    ដោយ​ឡែក​ដំណឹង​នេះ​គឺ​ផ្ទុយ​ស្រឡះតែម្តង​​ ខណៈ​សូម្បី​តែ​​នាង​ខ្លួនឯង​​ផ្ទាល់ កញ្ញា អ៊ីវ៉ា មាន​កំណើត​ពី​ទឹកដី​ខេត្តកំពង់ស្ពឺ ជា​តារា​ចម្រៀង​​​សម្លេង​​​ស្រទន់​ប្រចាំ​ផលិត​កម្ម​សាន់ដេ​​​ ក៏​ភ្ញាក់​ផ្អើល​នឹង​ព័ត៌មាន​នេះ​ទៀត​​​ផង​ដោយ​ថ្មីៗ​នេះក៏​​​ស្រាប់​តែ​មាន​ពាក្យ​រ​ន្ទឺ​នេះ​ឡើង​​​។ តែ​យ៉ាង​ណា​​តារាចម្រៀង​រូបនេះ ​ក៏​ហាក់​សម្តែង​ការ​ភ្ញាក់​ផ្អើល​និង​ព័ត៌មាន ​បង្ហាញ​ពី​ខ្លួន​មាន​មន្ត​ស្នេហ៍​​នោះ ​ខណៈ​នាងក៏​បាន​បង្ហោះបង្ហើរ​សារ​ជា​សា​ធារ​ណៈ​​​ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មហា​ជន​គិត​ថា ទំនង​​ជា​នាង​ធុញ​​​​ទ្រាន់​នឹង​ស្នេហា​តាម​រញ៉េ​រញ៉ៃ​នោះ​ហើយ​បាន​ជា​នាង​ពោល​បែប​នោះ។ កញ្ញា អ៊ីវ៉ាសរសេរ​​ក្នុង​ហ្វេសប៊ុក​របស់​នាង​ថា៖​ «ដឹង​ស្អី​ទេ​​លោក​អើយ!​លោក​ហើយ​!ក៏​សំបូរ​ឧកញ៉ា​មក​ពី​ណា​ច្រើន​​ម្ល៉េះ​បើ​រាល់​ថ្ងៃ​រក​តែ​អ្នក​ធំ​មួយ​មក​ធ្វើ​ជា​គូស្នេហ៍​មិន​បាន​ផង»។

    តារា​ចម្រៀង​ស្រី​សាច់​ស​ខ្ចី​ញេញ​ អ៊ីវ៉ា បន្ត​ថា៖ «បើ​ឲ្យ​ខ្ញុំ​មិន​នឿយ​ណាយ​នឹង​ព័ត៌​មាន​​​នេះ​ម៉េច បើ​ពេល​នេះ​ រក​តែ​ស្នេហា​ជាមួយ​អ្នក​ធម្មតា គ្មាន​ផង ​បែរ​​ជា​ល្បី​តែ​នឹង​រឿង​ឧក​ញ៉ា​​តាម​​ស្នេហ៍​ទៅ​វិញ។ មិន​គិត​ថា​យ៉ាងណា​ទេ​ នៅ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​ចង់​គិត​រឿង​ដូច​អ្វី​ដែល​ល្បី​កន្លង​មក​ទេ»៕​

     

  • ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី២ សម្រាប់អ្នកណែនាំរោងការរបស់ខ្លួន

    ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី២ សម្រាប់អ្នកណែនាំរោងការរបស់ខ្លួន

    ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទីពីរសម្រាប់អ្នកណែនាំរោងការ ក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឱ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    ក្នុងការចាប់ឆ្នោតលើកទីពីរនេះ អ្នកណែនាំរោងការចំនួនបីនាក់ មានសំណាងបានឈ្នះរង្វាន់រ៉ឺម៉កកង់បី ដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាតជាមួយនឹងស្រាបៀរអាន់ឆ័រដប ៨០កេស។

    អ្នកមាន​សំណាងទាំងបីនាក់គឺ៖

    លេខឈ្មោះអ្នកឈ្នះរង្វាន់លេខទូរស័ព្ទខេត្ត/ក្រុង
    1ជា សុអាន092 ​​660 ​168ភ្នំពេញ
    2សាំង ហុក012​ 924 453សៀមរាប
    3អេង ហ៊ាង012 885 494កំពង់ចាម

    សូមកុំទាន់អាល់អស់សង្ឃឹម ព្រោះនៅមានការចាប់រង្វាន់ចំនួនមួយលើកទៀតនៅខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ ដូច្នេះសូមប្រញាប់ណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។

    បន្ថែមពីនេះទៀតលោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយស្រាបៀរអាន់ឆ័រដប ចំនួន ១៥០ កេសសម្រាប់អ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការច្រើនជាងគេ។ ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការនេះ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប (ចុងភៅ) ដេប៉ូចែកចាយ មិត្តភ័ក្តិ និង អ្នកផ្សេងទៀត គ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុន ដូចជាស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និង ធ្វើការចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 011 222 400 / 011 333 500 ជាការស្រេច។

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400 / 011 333 500 ។

    ពិសាដោយការទទួលខុសត្រូវ

  • គោលការសំខាន់ចំនួន២ ក្នុងការដំណើរការអាជីវកម្ម

    គោលការសំខាន់ចំនួន២ ក្នុងការដំណើរការអាជីវកម្ម

    មានវិធីសាស្ត្រច្រើនណាស់ក្នុងការទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្ម ហើយវាអាស្រ័យទៅលើវិធីសាស្ត្រ និងយុទ្ធសាស្ត្ររបស់បុគ្គលម្នាក់ៗក្នុងការគ្រប់គ្រងជីវកម្មរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាគោលការដ៏សំខាន់ក្នុងការដំណើរការអាជីវកម្មឱ្យទទួលបានជោគជ័យ។

    ១) ច្បាប់សំខាន់ទី១៖ អ្នកត្រូវតែមានបំពង់នាំការលក់ចេញ ដែលមានសក្ដានុពលមួយ។ ការមានបំពង់នាំការលក់ដែលមានសក្ដានុពលមួយនៅទីនេះ គឺមានន័យថាអ្នកត្រូវតែមានក្រុមការងារ ដែលពូកែខាងផ្នែកលក់។ ក្រុមនេះគឺជាក្រុមដែលអាចស្វែងរក និងរក្សារអតិថិជនដែលមានសក្ដានុពលឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីអាចឱ្យក្រុមហ៊ុនលក់ផលិតផល ឬផ្ដល់សេវាកម្មបានកាន់តែច្រើនទៅដល់អតិថិជន។ ក្រុមមួយនេះគឺជាដង្ហើមរបស់ក្រុមក្រុមហ៊ុន ព្រោះថាក្រុមហ៊ុនអាចរីកចម្រើនក៏ដោយសារតែមានការចូលរួម និងសហការបានយ៉ាងល្អពីក្រុមនេះផងដែរ។ ហេតុដូច្នេះហើយ អ្នកត្រូវតែពង្រឹង និងបណ្ដុំបណ្ដាលក្រុមផ្នែកលក់របស់អ្នកឱ្យបានពូកែថែមទៀតដើម្បីអាចផ្គត់ផ្គងទៅដល់អតិថិជនឱ្យបានកាន់តែច្រើនថែមទៀត។

    ២) ច្បាប់សំខាន់ទី២៖ «កុំពឹងតែទៅលើអតិថិជនម្នាក់» គន្លឹះសំខាន់ដទៃមួយផ្សេងទៀតក្នុងការគ្រប់គ្រង និងដំណើរការក្រុមហ៊ុន។ កុំពឹងតែទៅលើអតិថិជនតែម្នាក់ ប្រសិនបើអតិថិជនតែម្នាក់ជាអ្នកទទួលខុសត្រូវទៅលើផ្នែកដ៏ធំនៃក្រុមហ៊ុនរបស់អ្នក នោះអ្នកកំពុងតែស្ថិតនៅក្នុងបញ្ហាហើយ។ អ្នកប្រាកដជាមិនមានបញ្ហានៅថ្ងៃនេះ ប៉ុន្ដែអ្នកនឹងមានបញ្ហានៅថ្ងៃក្រោយ។ ប្រសិនបើអតិថិជនរូបនោះ សម្រេចចិត្តក្នុងការលុបចោលកុងត្រាក្រុមហ៊ុនរបស់អ្នកចោល តើនឹងមានអ្វីកើតឡើង? ហេតុដូច្នេះហើយអ្នកត្រូវតែមានអតិថិជនដែលមានសក្ដានុពលឱ្យបានច្រើននៅក្នុងដៃ ក្នុងការជៀសវាងក្នុងការធ្វើឱ្យក្រុមហ៊ុនរបស់អ្នកដួលរលំបាន៕

  • ប្រាប់តគ្នា !! ទទួលទានសាច់អាំងញឹកញយ កើតជំងឺមហារីក

    ប្រាប់តគ្នា !! ទទួលទានសាច់អាំងញឹកញយ កើតជំងឺមហារីក

    ជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកទទួលទានសាច់អាំងជាញឹកញាប់ពេក ឬនិយមទទួលទានសាច់អាំងរាល់ថ្ងៃ នោះមិនបានសេចក្ដីថា អ្នកកំពុងទទួលទានអាហារប៉ូវថាមពលឡើយ ផ្ទុយទៅវិញអ្នកកំពុងប្រឈមមុខជាមួយការកើតជំងឺមហារីកហើយ។ បើតាមអ្នកជំនាញបានឲ្យដឹងថា ដើម្បីទទួលទានអាហារប្រភេទសាច់អាំងទាំងឡាយ ដែលជៀសផុតពីជំងឺមហារីកបាន គួរតែទទួលទានតាមវិធីបែបនេះ៖

    ១.គួរអាំងបន្លែ ផ្សិត ផ្លែឈើ ជាជាងអាំងសាច់គ្រប់ប្រភេទ
    ២.ប្រសិនបើចង់អាំងសាច់គោ ឬត្រី គួរតែជ្រើសសាច់ណាដែលមិនមានជាប់ខ្លាញ់
    ៣.មិនត្រូវអាំងសាច់ដែលកក ដោយការក្លាសេ ត្រូវទុកឲ្យរលាយទឹកកកជាមុនសិន
    ៤.អាំងសាច់ក្នុងម៉ាស៊ីនកំដៅអាហារ microwave ២ ទៅ ៥ នាទីជាមុនសិន ដើម្បីសម្លាប់មេរោគមហារីកជាប់នឹងសាច់ ៩០ភាគរយ
    ៥.រុំ ឬចងអាហារឲ្យជិតមុនយកទៅអាំង រយៈពេល​ ១នាទីមុនអាំង ព្រោះវាជួយការពារមេរោគមិនឲ្យទុំជាប់អាហារ
    ៦.ហាមប្រើកំដៅភ្លើងក្ដៅខ្លាំង ក្នុងការអាំងសាច់ ព្រោះវាបណ្ដាល់ឲ្យខ្លោច ដែលជាសារធាតុបង្ករមេរោគមហារីក
    ៧.បើអាំងដោយចង្រ្កានហ្គាស់ ត្រូវបន្ថយសីតុណ្ហភាពឲ្យទាបបំផុត យកល្អគួរប្រើចង្រ្កានធ្យូង
    ៨.បើអាំងចង្រ្កានធ្យូង គួរប្រើចង្ក្រានឡួវ ជាជាងចង្ក្រានប្រើអុស
    ៩.ជៀសវាងអាំងសាច់កុំឲ្យខ្លោច

    ជាចុងក្រោយ ប្រសិនបើអ្នកនិយមទទួលទានអាហារអាំង សូមជៀសវាងការអាំងរហូតដល់ខ្លោច ឬគ្រាមពេក ព្រោះអ្នកអាចនឹងប្រឈមមុខជាមួយជំងឺមហារីកបានគ្រប់ពេលវេលា ៕

  • Monaco ដាក់ការជឿជាក់លើ Falcao ក្នុងពេលប៉ះ Juventus រាត្រីនេះ

    Monaco ដាក់ការជឿជាក់លើ Falcao ក្នុងពេលប៉ះ Juventus រាត្រីនេះ

    ក្រុម​ប្រជុំ​ដោយកីឡាករ​វ័យ​ក្មេង Monaco នឹង​​សម្លឹង​រក​ការ​បង្ហាញ​ពី​ទម្រង់​លេង​ឲ្យ​ល្អ ហើយ​ពួកគេនឹង​ដាក់​ការ​ជឿ​ជាក់​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Radamel Falcao ក្នុងការ​ទម្លុះ​តំបន់ការ​ពារ​ដ៏រឹង​មាំ​របស់​​ក្រុមសេះ​បង្កង់ Juventus ក្នុងពេលក្រុម​​ទាំង​ពីរ​ជួបគ្នាក្នុងការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅ​រាត្រីនេះ​​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​រូប​នេះ នឹង​​ទទួល​តួ​នាទី​ជា​​ប្រធាន​ក្រុម​ពេល Monaco ជួប​ជា​មួយ​នឹងក្រុម​យក្ស​របស់​​អ៊ី​​តាលី ដែល​មាន​តា​​​រាឆ្នើម Gonzalo Higuain ក្នុ​ង​តំបន់​ប្រយុទ្ធ​របស់ពួកគេ ក្នុង​ការ​ប្រកួត​នា​​កីឡដ្ឋាន Stade Louis II​​។ Monaco បាន​ទទួល​ការ​កោត​សរសើរ​យ៉ាង​​ខ្លាំង​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​បាន​បង្ហាញ​​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ជា​មួយ​នឹ​ង​ក្រុម​ប្រជុំ​ដោយ​កីឡាករ​​វ័យ​ក្មេង​របស់​ពួក​​គេ ស្រប​ពេល​តា​រាឆ្នើម​ៗ​ដូច​ជា Kylian Mbappe, Bernardo Silva និង Thomas Lemar នឹង​ក្លាយ​ជា​គោល​ដៅ​​របស់​ក្លិប​ធំ​ៗ​នៅ​អឺ​រ៉ុប នា​រដូវក្តៅ​ខាង​មុខ​។ ​​ពួក​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ជិត​១៥០​គ្រាប់ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ និង​បាន​ធ្វើ​ឲ្យ​ពួកគេ​ផ្ទាល់​ស្ថិត​យ៉ាង​ប្រកៀកក្នុងការ​ឈ្នះពាន​របស់​បារាំង​។

    Monaco បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងហោច​ណាស់​៣​​គ្រាប់​​ក្នុងមួយ​ប្រកួត ក្នុង​​រាល់​ការប្រកួត​វគ្គ​ចាញ់​​ធ្លាក់​ទាំង​ ៤​ប្រកួត​មក​ទល់​ពេលនេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការផ្តួលក្រុម Manchester City របស់លោក Pep Guardiola និងក្រុម Borussia Dortmund ផង​ដែរ ដើម្បី​ឈាន​ទៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​១​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​២០០៤​។ លោក Vadim Vasilyev ប្រធាន​ក្លិប Monaco បាន​ប្រាប់​ស្ថា​នីយ​ទូរ​ទស្សន៍​​របស់​បារាំង TF1 ថា៖ «ខ្ញុំ​តែង​តែ​​ជឿ​ជាក់​ទៅ​លើ Radamel ហើយ​តាំង​ពី​ចាប់​ផ្តើម​រដូវ​កាល​នេះ ខ្ញុំ​បាន​និយាយ​រួច​ជា​ស្រេច​ថា រូប​គេ​នឹង​វិល​ទៅ​កាន់​ទម្រង់​លេង​​ដ៏ល្អ​បំផុត​របស់​គេ​វិញ​។ គ្មាន​នរ​ណា​ម្នាក់​​គិត​បែប​នោះ​ឡើយ ប៉ុន្តែ បច្ចុប្បន្ន យើង​បង្ហាញ​ឲ្យ​ឃើញ​រួច​ជា​​ស្រេច​»​។ ក្រុម Monaco បាន​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួត​នេះ តាម​រយៈ​ការ​ផ្តួល​ក្រុម Toulouse ៣-១ ក្នុង​ការ​ប្រកួត Ligue 1 កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ Juventus ដែល​​ជា​ក្រុម​ម្ចាស់​ជើង​ឯក​រង​កាល​ពីឆ្នាំ​២០១៥ បាន​បញ្ចប់​​ក្នុង​លទ្ធ​ផល​ស្មើ ២-២ នៅ​លើ​ទឹក​ដីក្រុម Atalanta ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Serie A ក្រោយ​ពី​របូត​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ ការ​ប្រកួតនេះនឹង​ចាប់ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

    ប្រភព​ពី៖ Eurosports

  • ទាំង Man United និង Liverpool កំពុងតែប្រទាញប្រទង់គ្នាដើម្បីទិញយក Fabregas ពី Chelsea

    ទាំង Man United និង Liverpool កំពុងតែប្រទាញប្រទង់គ្នាដើម្បីទិញយក Fabregas ពី Chelsea

    Cesc Fabregas កំពុង​តែ​ស្ថិត​នៅ​ចំ​កណ្តាល​នៃការ​ប្រជែង​គ្នា​ទិញក្នុង​តម្លៃ​ខ្លួន​២៥​លានផោន (ស្មើ​នឹង​៣២​លាន​ដុល្លារ​អាមេរិក) ​​រវាងក្លិប​បិសាចក្រហម Manchester United និង​ក្រុម​ហង្សក្រហម Liverpool​។

    លោក Jurgen Klopp គ្រូ​បង្វឹក​របស់ក្រុម Liverpool បាន​ធ្វើ​ឲ្យមានការ​ប្រទាញ​ប្រទង់​គ្នា​នេះ តាមរយៈការ​ឈាន​​ចូល​ក្នុង​ការ​ប្រជែង​ទិញ​ខ្សែ​បម្រើ​របស់​ក្លិប Chelsea វ័យ​២៩​ឆ្នាំ​រូបនេះ នា​រដូវក្តៅ​ខាងមុខនេះ​។ ស្រប​ពេល​ជាមួយគ្នានេះ លោក Jose Mourinho ដែល​ជា​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់ Fabregas ក៏កំពុង​តែ​កោត​សរសើរ​​ទៅលើកីឡាករ​ដ៏មាន​បទ​ពិសោធ​​រូបនេះផងដែរ និង​ពិត​ជា​​ចង់នាំយក​រូបគេនៅកីឡដ្ឋាន Old Trafford ក្នុងនាម​ជា​ផ្នែកមួយនៃ​គម្រោង​ចំណាយ​​ក្នុង​ពេល​​បិទ​រដូវកាល​​នេះ​​។

    លោក Klopp ក៏​ចង់​ពង្រឹង​តំបន់ការពារ​របស់​លោក​ផងដែរ ជាពិសេស​ស្រប​ពេល​ដែល​ក្លិប Barcelona ហាក់​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ចាប់អារម្មណ៍​របស់ខ្លួន​ទៅលើ Philippe Coutinho។ ក្លិប AC Milan, Bayern Munich, Atletico Madrid និងក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​ Super League របស់​ចិន ក៏​កំពុ​ង​តែ​ចាប់​អារម្មណ៍​ទៅ​លើ Fabregas ផងដែរ ប៉ុន្តែ រូប​គេ​ចង់​បន្ត​លេង​​នៅប្រទេស​អង់គ្លេស​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​អេ​ស្ប៉ាញ​រូបនេះ ​បាន​ជួប​ការ​លំបាកក្នុងការ​ប្រជែង​យក​កៅអីក្នុង​​ជម្រើស​ទាំង​១១នាក់ដំបូងនៅកីឡដ្ឋាន Stamford Bridge នា​រដូវកាល​នេះ ក្រោយ​ពី​ការផ្ទេរ​ចូល​របស់ N’Golo Kante ក្នុងតម្លៃ​ខ្លួន​២៩លាន​ផោន កាលពីឆ្នាំ​មុន​៕

    ប្រភព​ពី៖ The Sun