Author: វល័ក្ខ

  • ឆ្ងល់ទេ…គ្រាន់តែញ៉ាំឪឡឹក ម៉េចហាមមិនឱ្យញ៉ាំទឹក?

    ឆ្ងល់ទេ…គ្រាន់តែញ៉ាំឪឡឹក ម៉េចហាមមិនឱ្យញ៉ាំទឹក?

    បើតាមអ្នកជំនាញដែលបកស្រាយតាមរយៈគេហទំព័រ Soha បានឲ្យដឹងថា រាងកាយរបស់មនុស្សយើងត្រូវការ PH ដើម្បីរំលាយអាហារក្នុងកម្រិតជាក់លាក់ប្រាកដមួយ ហើយប្រសិនបើក្រោយពេលទទួលអាហារហើយ អ្នកពិសាទឹកចូលទៅបន្ថែមច្រើនទៀតនោះ PH ដែលជួយរំលាយអាហារនឹងត្រូវបានបំផ្លាញទាំងស្រុងដោយសារបរិមាណជាតិទឹកលើស ។

    ចំពោះអាហារផ្លែឈើដែលមានជាតិកាកសរសៃ ដូចជាស្វាយ ល្ហុង ត្រសក់ស្រូវ -ល- មិនត្រូវបានណែនាំថា ជាប្រភេទអាហារដែលបំផ្លាញ PH ជួយរំលាយអាហារឡើយ បើទោះបីវាជាអាហារប្រភេទជួយសម្រួលដល់ប្រពន្ធរំលាយអាហារក្ដី តែផ្លែឈើដែលមានជាតិទឹកច្រើនដូចជា ឪឡឹក វិញ វាជាអាហារមានអត្ថប្រយោជន៍ចំពោះរាងកាយដោយសារតែវាសម្បូរទៅដោយជាតិទឹកច្រើន តែប្រសិនបើយើងទទួលទានវាច្រើន និងមិនត្រឹមត្រូវតាមក្បួនផងនោះ វានឹងបំប្លែងសារធាតុចិញ្ចឹម ទៅជាសារធាតុពុលនៅក្នុងខ្លួន ហើយវានឹងបំផ្លាញការរំលាយអាហាររបស់ PH និងថែមទាំងធ្វើឱ្យអាហាររំលាយមិនបានល្អ ហើយជួយជំរុញលំហូរកាកអាហារនៅក្នុងពោះវៀនធំឱ្យរអឹលរលូនទៀតផង ដែលជាហេតុបណ្ដាលឱ្យមានអាការរាករូស ចុកពោះ ហើមពោះ ទៅវិញ ។

    ដូច្នោះរាល់ការទទួលទានផ្លែឪឡឹក នឹងមិនត្រូវបានអនុញ្ញាតឲ្យពិសាទឹកភ្លាមៗនោះទេ ព្រោះជាតិទឹកបានបំផ្លាញសារធាតុ PH រំលាយអាហារ ហើយថែមទាំងធ្វើឱ្យការរំលាយអាហារមិនប្រក្រតីទៀតផង ។

    ដើម្បីជាការណ៍ល្អ ប្រសិនបើលោកអ្នកបរិភោគផ្លែឪឡឹកហើយ សូមរង់ចាំរយៈពេលប្រមាណជា ៣០ ទៅ ៤០ នាទីក្រោយ សឹមពិសាទឹកតាមក្រោយ ៕

  • ធនាគារ AIIB ចាប់អារម្មណ៍លើឥណទានសម្បទានកម្រិតទាប និងវិស័យ៣នៅកម្ពុជា

    ធនាគារ AIIB ចាប់អារម្មណ៍លើឥណទានសម្បទានកម្រិតទាប និងវិស័យ៣នៅកម្ពុជា

    ដោយសម្លឹងឃើញពីសក្ដានុពល និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយប្រសិទ្ធភាព និងចិរភាព បានធ្វើឱ្យថ្នាក់ដឹកនាំនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចាប់អារម្មណ៍ចង់បង្កើតកិច្ចសហប្រតិបត្ដិការលើវិស័យឥណទានសម្បទានកម្រិតទាប និងវិស័យចំនួន៣។

    ការលើកឡើងបែបនេះកើតឡើងនៅក្នុងជំនួបរវាងទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន និងលោកលី គុនជីន ជាប្រធានធនាគារ AIIB និងជាសហប្រធាននៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានសម្រាប់ឆ្នាំ2017។

    ថ្លែងក្នុងឱកាសនោះឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា បច្ចុប្បន្នកម្ពុជានៅតែមានលទ្ធភាពក្នុងការទទួលយកឥណទានដែលមានកម្រិតសម្បទានខ្ពស់ពីដៃគូអភិវឌ្ឍន៍នានានៅឡើយ ដូច្នេះកម្ពុជានៅមិនទាន់មានគោលនយោបាយខ្ចីពីធនាគារ AIIB ដែលមានលក្ខខណ្ឌឥណទានសម្បទានកម្រិតទាបនេះទេ។

    ទោះជាយ៉ាងនេះក្ដីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងនូវសេចក្ដីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនៃធនាគារ AIIB មកលើកម្ពុជា ដោយឯកឧត្ដមបានជំរុញឱ្យមានការធ្វើកិច្ចសហប្រតិបត្ដិការលើគម្រោងវិនិយោគសាធារណៈតាមយន្ដការភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រោះវានឹងអាចជួយកៀងគរអ្នកវិនិយោគឯកជនសម្រាប់បម្រើការអភិវឌ្ឍ និងមិនបង្កើតឱ្យមានបន្ទុកបំណុលសាធារណៈដល់កម្ពុជា។
    ទោះជាយ៉ាងណា ឯកឧត្ដមលី គុនជីន បានមានប្រសាសន៍ថា AIIB ពិតជាមានឆន្ទៈខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្ដិការជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយមិនផ្ដោតតែលើការកាត់បន្ថយភាពក្រីក្រប៉ុណ្ណឹងទេ គឺលោកបានផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យបង្កើនផលិតភាពដែលគាំទ្រដល់ចិរភាពកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានឯកភាពលើកិច្ចសហប្រតិបត្ដិការជាមួយគ្នាលើគម្រោងវិនិយោគសាធារណៈតាមយន្ដការPPP។

    ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្នបានកោតសរសើរដល់ថ្នាក់ដឹកនាំធនាគារ AIIB ដែលខំស្វែងរកលទ្ធភាពចូលធ្វើកិច្ចសហប្រតិបត្ដិការជាមួយរដ្ឋាភិបាលកម្ពុជាពិសេសសហប្រតិបត្ដិការវិនិយោគសាធារណៈតាមយន្ដការPPP និងការគាំទ្ររបស់ឯកឧត្ដមលី គុនជីនដល់វិស័យទាំងបីមានដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដជនបទដូចជាផ្លូវលំ ប្រព័ន្ធធារាសាស្រ្ដ,វិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម, វិស័យតភ្ជាប់ដូចជាផ្លូវថ្នល់ និងបណ្ដាញអគ្គិសនីជាដើម៕

  • ការប្រើចង្កឹះឫស្សី និងគ្រោះថ្នាក់ចំពោះសុខភាព

    ការប្រើចង្កឹះឫស្សី និងគ្រោះថ្នាក់ចំពោះសុខភាព

    ចង្កឹះឫស្សី ប្រើម្តងចោលដែលលោកអ្នកនិយមយកមកប្រើក្នុងការចាប់អាហារញ៉ាំរៀងរាល់ថ្ងៃនេះ អ្នកមានដឹងទេថា ចង្កឹះឫស្សីមួយគូដែលស្ថិតនៅក្នុងស្រោមថ្មីស្អាតនោះ ដើម្បីថែរក្សាសាច់ឫស្សីឲ្យមានអាយុកាលវែង មិនឆាប់ខូច និងទុកបានយូរ តើរោងចក្រផលិតគេប្រើប្រាស់សារធាតុគីមីអ្វីខ្លះ? ព្រោះជាទូទៅឫស្សីជាវត្ថុធាតុដែលងាយពុកផុយ ហើយដុះផ្សិតទៀតផង ។

    តាមរយៈគេហទំព័រ Soha អ្នកជំនាញបាននិយាយថា នៅក្នុងចង្កឹះឫស្សីមានផ្ទុកនូវសារធាតុគីមីពុល ដែលមានឥទ្ធិពលក្នុងការប្រឆាំងនឹងការដុះផ្សិត ព្រមទាំងមានផ្ទុកនូវសារធាតុស្ពាន់ធ័រ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដែលបណ្តាលឱ្យមានអាការដូចជា វិលមុខ ចុកទ្រូង និងមានបញ្ហាចង្វាក់បេះដូងជាដើម ។

    ជាចុងក្រោយ អ្នកជំនាញបានយកចង្កឹះឫស្សីដែលមានលក់នៅលើទីផ្សារមកធ្វើការពិសោធ ដោយការត្រាំទឹកក្ដៅចោលរយៈពេល ២ ទៅ ៣ នាទី រួចហើយក៏សង្កេតឃើញថា ទឹកដំបូងឡើយមានពណ៌សថ្លា តែមួយសន្ទុះក្រោយមកទឹកបានប្រែទៅជាពណ៌លឿង នេះបញ្ចាក់ថា ចង្កឹះឫស្សីមានលាបសារធាតុម្សៅស ដែលធ្វើឲ្យចង្កឹះរលោងស្អាត ហើយមានសារធាតុស្ពាន់ធ័រច្រើនលើសកំណត់ ទើបបណ្ដាលឲ្យទឹកមានសភាពលឿងខ្លាំង ។ ដូច្នោះហើយការទទួលទានអាហារដោយចង្កឹះឫស្សីប្រើម្តងចោល គឺជាហានិភ័យដ៏ធំដល់សុខភាពរាងកាយរបស់មនុស្សយើង ហេតុនេះគួរពិចារណាមុននឹងសម្រេចចិត្តប្រើប្រាស់វា ៕

  • ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ បានបញ្ចប់ប្រកដោយជោគជ័យ

    ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ បានបញ្ចប់ប្រកដោយជោគជ័យ

    ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងជាភាសាបារាំងជំនាន់ទី២៣, ២៤ និង២៥ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៩១នាក់ បានរៀបចំដំណើរទស្សនកិច្ចសិក្សាដែលមានឈ្មោះថា «Eco Study Trip 2017» ទៅកាន់រមណីយដ្ឋានវីគិរីរម្យ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ នាថ្ងៃទី០៤ ដល់ ០៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅប្រកបដោយជោគជ័យ។

     
    ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “Feel the Green, Feel the Warmth” ក្នុងអត្ថន័យបង្កើតក្ដីស្រឡាញ់ចំពោះធម្មជាតិ ថែរក្សាបរិស្ថាន និងផ្តល់ភាពកក់ក្ដៅតាមរយៈការរឹតចំណងសាមគ្គីភាពរវាងគ្នានិងគ្នាក្នុងសង្គមខ្មែរយើង។

    ក្រោមការគាំទ្ររបស់ក្រសួងទេសចរណ៍និងក្រសួងអប់រំ យុវជន និងកីឡា ទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃនេះ បានប្រព្រឹត្តឡើងដោយមានសកម្មភាពមនុស្សធម៌ និងបរិស្ថានមួយចំនួនដូចជា៖ ការនាំយកអំណោយ ដូចជាសៀវភៅសរសេរ សម្ភារសិក្សា សម្លៀកបំពាក់ និងថវិកា ដែលទទួលបានពីការបរិច្ចាករបស់សប្បុរសជននានាទៅជូនដល់សិស្សមានជីវភាពលំបាក ដែលកំពុងសិក្សាក្នុងអង្គការ “រួមដៃគ្នាដើម្បីក្តីសង្ឃឹម” ឬ “Give a Hand for Hope Organization” ដែលស្ថិតនៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    លើសពីនេះ ក្រុមនិស្សិតបានចុះទៅដាំដើមកោងកាងនៅក្នុងសហគមន៍នេសាទការពារព្រៃលិចទឹក ចុងអូរ ដែលស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងគោលបំណងអភិរក្សនិងថែរក្សាព្រៃលិចទឹក ដែលជាជំរកដ៏សំខាន់សម្រាប់មច្ឆាជាតិនានា ហើយមច្ឆាជាតិទាំងនេះហើយ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជានេសាទនៅក្នុងសហគមន៍នេះ។

    ម៉្យាងទៀត ក្រុមនិស្សិតក៏បានចូលរួមក្នុងការសំអាតតាមបណ្តោយឆ្នេរអូរឈើទាល និងការរាំជាក្រុមទ្រង់ទ្រាយធំ (Flash mob)។ គោលបំណងចម្បងគឺដើម្បីបង្ហាញពីតួនាទីយុវជនកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងផ្ដល់ជាសារក្រើនរំលឹកស្តីពីការថែទាំបរិស្ថានដល់ភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ឆ្នេរនេះតែម្តង។ លើសពីនេះទៀត ក្រុមនិស្សិតក៏បានរៀបចំផងដែរនូវការប្រគំតន្តី្រខ្នាតតូច ដោយមានវត្តមាននៃការចូលរួមទស្សនាពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងការតាំងពិព័រណ៍សម្ភារៈកែច្នៃឡើងវិញដោយស្នាដៃរបស់ក្រុមនិស្សិតផ្ទាល់។

    ក្រៅពីសកម្មភាពខាងលើ ក្រុមនិសិ្សតបានទៅធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ស្តីពី “ជម្រើសនិងអត្ថប្រយោជន៍នៃការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា” ដល់សិស្សានុសិស្សនៅវិទ្យាល័យ ក្រុងព្រះសីហនុផងដែរ៕

  • Man Utd និង Ajax សម្លឹងកៅអីវគ្គផ្តាច់ព្រ័ត្រដូចគ្នានៅរាត្រីនេះ

    Man Utd និង Ajax សម្លឹងកៅអីវគ្គផ្តាច់ព្រ័ត្រដូចគ្នានៅរាត្រីនេះ

    ក្រុមបិសាចក្រហម Manchester United នឹងសម្លឹងរកការប្រើប្រាស់ការមានប្រៀបក្នុងផ្ទះខ្លួនឯង ក៏ដូចជាគ្រាប់បាល់នាំមុខកាលពីជើងទី១ ដើម្បីទម្លាក់ក្រុម Cetla Vigo ក្នុងពេលក្រុមទាំងពីរជួបគ្នានៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតក្របខ័ណ្ឌ Europa វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៅរាត្រីនេះ។ ស្របពេលជាមួយគ្នានេះ ក្រុម Ajax ក៏សម្លឹងរកកៅអីទៅវគ្គផ្តាច់ព្រ័ត្រផងដែរ ក្រោយពីផ្តួលក្រុម Lyon ៤-១ ក្នុងផ្ទះខ្លួនឯងកាលពីជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែនៅពេលនេះពួកគេត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Ligue 1 Lyon មួយនេះម្តង។

    ការស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អក្នុងតង់ទី២របស់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បានជួយឲ្យក្រុម Man United ទទួលជ័យជម្នះ ១-០ ក្នុងការប្រកួតជើងទី១ កាលពីសប្តាហ៍មុន ក៏ដូចជាធ្វើឲ្យក្រុមរបស់លោក Jose Mourinho ស្ថិតយ៉ាងប្រកៀកឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Stockholm នាថ្ងៃទី២៤ ខែឧសភាខាងមុខ។ ក្រុម Man United មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុបលើទឹកដីខ្លួនឯងចំនួន១៧លើក ប៉ុន្តែ ពួកគេក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ខណៈដែលក្រុមរកគ្រាប់បាល់បញ្ចូលទីបានរាល់ការប្រកួតក្រៅទឹកដីក្នុងក្របខ័ណ្ឌ Europa League ទាំង៦លើករបស់ពួកគេនៅរដូវកាលនេះ។

    ជាមួយគ្នានេះ ខ្សែបម្រើ Ander Herrera ជឿជាក់ថា ការមានប្រៀបក្នុងផ្ទះខ្លួនឯង ក៏ដូចជាការបង្ហាញពីការគាំទ្ររបស់អ្នកគាំទ្រនៃក្រុមបិសាចក្រហម Man United នឹងលើកទឹកចិត្តឲ្យពួកគេឆ្លងផុតដំណាក់កាលនេះ។ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះបានឲ្យដឹងថា៖ «ពួកគេតែងរកគ្រាប់បាល់ក្រៅទឹកដីបានក្នុងរាល់ការប្រកួតដែលពួកគេបានលេងក្នុងយុទ្ធនាការនេះ ហេតុនេះ យើងត្រូវតែដឹងពីបញ្ហានោះ»។ Herrera បានបន្ថែមទៀតថា៖ «ពួកគេជាក្រុមដ៏ខ្លាំងមួយ និងជាក្រុមប្រកបដោយគ្រោះថ្នាក់នៅពេលដែលពួកគេលេងនៅក្រៅទឹកដី ហើយយើងចាំបាច់ត្រូវការអ្នកគាំទ្រនៅលើទឹកដីរបស់យើង។ ខ្ញុំនឹងប្រាប់ពួកគេថា យើងត្រូវការពួកគេក្នុងការបង្កើតឲ្យមានបរិយាកាសដ៏ល្អមួយ និងបរិយាកាសលំបាកមួយសម្រាប់គូប្រកួត ដែលអាចនឹងធ្វើឲ្យទៅវគ្គផ្តាច់ព្រ័ត្របាន»។

    ដោយឡែក លោក Peter Bosz គ្រូបង្វឹករបស់ Ajax បានឲ្យដឹងថា៖ «យើងនឹងត្រូវតែបង្កើតឱកាសឲ្យបានច្រើន និងត្រូវតែរក្សានូវអារម្មណ៍ស្ងប់ និងត្រៀមលក្ខណៈឱ្យបានល្អនៅពេលដែលយើងបាត់បង់បាល់»។ ការប្រកួតទាំងពីរនឹងចាប់ផ្តើមនៅម៉ោង២:០៥ទៀបភ្លឺ៕

  • តើគួរទិញផ្ទះដែលមានគម្រោង Shop house ឬលំនៅដ្ឋានរស់នៅធម្មតា?

    តើគួរទិញផ្ទះដែលមានគម្រោង Shop house ឬលំនៅដ្ឋានរស់នៅធម្មតា?

    ទោះបីវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំងនៅរយៈប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែគម្រោង “Shop house” ដែលជាគម្រោងផ្ទះល្វែងសម្រាប់រស់នៅផង និងប្រកបអាជីវកម្មផងនោះមិនសូវមានច្រើននៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់ខ្លួន ម្ចាស់បុរីមួយចំនួនបានចាប់ផ្តើមអភិវឌ្ឍគម្រោង Shop House ឱ្យមានចំនួនកាន់តែច្រើនឡើងៗហើយ។

    អ្នកស្រី ឃិត សុភក្រ្ត ដែលបានទិញផ្ទះល្វែងនៅបុរីមួយក្នុងក្រុងភ្នំពេញមានប្រសាសន៍ថា ដើមឡើយគ្រួសាររបស់អ្នកស្រីមានបំណងទិញផ្ទះល្វែងរស់នៅធម្មតាជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែនៅពេលគិតយូរៗទៅ ខ្លួនជាស្រ្តីមេផ្ទះមានតួនាទីនៅផ្ទះជាអ្នកមើលថែកូន ហើយមិនអាចទៅធ្វើការខាងក្រៅបាន ក៏សម្រេចចិត្តជាមួយគ្រួសារទិញផ្ទះ Shop House នេះដើម្បីអាចប្រកបអាជីវកម្មបានផង មើលថែទាំកូននៅផ្ទះបានផង «ខ្ញុំគិតថា ពេលមានម្តាយនៅមើលថែ កូនមានភាពកក់ក្តៅខ្លាំងជាជាងយកកូនទៅផ្ញើនៅតាមសាលានានាដែលមិនដឹងថាគេមើលថែកូនយើងបានល្អ ឬមិនល្អនោះឡើយ»។

    តែដោយឡែកសម្រាប់អ្នកស្រី រិន លីតា វិញបានមានប្រសាសន៍ថា ដោយសារជាប់រវល់ការងារឯកជន អ្នកស្រីមិនបានគិតគូរទិញផ្ទះបែបShop House ទេ គឺត្រឹមតែទិញផ្ទះដើម្បីរស់នៅធម្មតាប៉ុណ្ណោះ ចំណែកកូនគឺត្រូវបង់លុយទៅឱ្យសាលាដើម្បីឱ្យគេមើលថែកូនផង និងឱ្យកូនបានរៀនទីនោះផង «ពេលក្មេងនៅសាលា ក្មេងមានការប្រាស្រ័យទាក់ទងល្អ មានភាពឆ្លាតវៃ និងរៀនឆាប់ចេះ ឧទាហរណ៍បើក្មេងរៀនភាសាអង់គ្លេស ក្មេងលេងជាមួយគ្នាអាចនិយាយភាសាអង់គ្លេសបានឆាប់រហ័ស គួបផ្សំនឹងគ្រូមើលថែផងអាចតម្រង់ទិសសិស្សបានកាន់តែប្រសើរទៀត»។


    ពាក់ព័ន្ធករណីនេះកញ្ញា ងួន វិច្ចិកា ប្រធានផ្នែកលក់គម្រោងបុរីដ៏ល្បីល្បាញមួយ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 6A បានឲ្យដឹងថា ដោយសារក្រុមហ៊ុនតែងគិតគូរពីអាជីវកម្ម និងប្រាក់ចំណូលរបស់អតិថិជនដែលមកទិញផ្ទះក្នុងបុរី ទើបបុរីតែងរៀបចំឱ្យមានគម្រោងលំនៅដ្ឋានបែប Shop House ដើម្បីឱ្យគាត់អាចស្នាក់នៅបានផង និងប្រកបអាជីវកម្មបានផង ហើយតែងបានការគាំទ្រខ្លាំងពីអតិថិជន «ជាក់ស្តែងបច្ចុប្បន្ន បុរីរបស់យើង ចំនួនពីរ បានទទួលជោគជ័យលើសពីការរំពឹងទុករបស់ក្រុមហ៊ុន ដោយលក់អស់100% ខណៈដែលសម្ទុះនៃការទិញលក់អចលនទ្រព្យក្នុងប្រទេសកំពុងមានតម្រូវការខ្ពស់»។

    យោងតាមក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យឱ្យដឹងថា ជាទូទៅគម្រោង Shop House តែងមានការគាំទ្រខ្លាំងជាងគម្រោងផ្ទះល្វែងលំនៅដ្ឋានធម្មតា ទោះជាគម្រោង Shop House មានតម្លៃថ្លៃជាងផ្ទះល្វែងលំនៅដ្ឋានធម្មតាក៏ដោយ។ ការដែលមានអតិថិជនគាំទ្រច្រើនលើគម្រោង Shop House នេះគឺ ទោះជាគ្រួសារបស់ខ្លួនមានការងាររវល់ មិនអាចប្រកបអាជីវកម្មបានក៏ដោយ ក៏ម្ចាស់លំនៅដ្ឋានអាចជួលបន្តបាន ដែលទទួលបានតម្លៃជួលច្រើនជាងផ្ទះល្វែងលំនៅដ្ឋានធម្មតាទៀតផង៕

  • ទោះជា​​ កញ្ញា ខេមរៈ ស្រីពៅ បង្ហាញ​វត្ត​មាន​ក្តី​​ តែ​ការ​វិល​ចូល​សង្វៀន​​សិល្បៈ​វិញ​​នៅតែ​មិន​ទាន់​ច្បាស់​​

    ទោះជា​​ កញ្ញា ខេមរៈ ស្រីពៅ បង្ហាញ​វត្ត​មាន​ក្តី​​ តែ​ការ​វិល​ចូល​សង្វៀន​​សិល្បៈ​វិញ​​នៅតែ​មិន​ទាន់​ច្បាស់​​

    ភ្នំពេញៈ ខណៈពេល​​មហាជន​ជា​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ស្រី​​សម្បុរ​​ស្រអែម​ កញ្ញា ខេមរៈ ស្រីពៅ ដែល​ជា​ប្អូន​ស្រី​​​បង្កើត​របស់​កំពូលតារា​ចម្រៀង​ប្រុស​​​នៅ​ទ្រនំ​​ផលិត​កម្ម​សាន់ដេ​ លោក ខេមរៈ សិរី​មន្ត​ មាន​ការ​ត្រេក​​អរ​ និងភ្ញាក់​ផ្អើល​ខ្លាំង​ពេល​បាន​ឃើញ​វត្ត​មាន​​​នាង​​ចូល​រួម​នៅ​ក្នុង​ពិធី​រៀបចំ​​​មង្គល​ការ​កាល​ពី​ថ្ងៃ​​​ទី​៧ ខែ​​ឧសភា ឆ្នាំ​២០១៧​កន្លង​មក​នេះ​ក្តី តែ​ពន្លឺ​​នៃ​ការ​វិល​ចូល​ទៅ​កាន់​សង្វៀន​សិល្បៈ​វិញគឺ​​​​នៅ​មិន​ទាន់​​ដឹង​ច្បាស់​លាស់​​នោះ​​ឡើយ។ ​

    ​បើ​​តាម​ការ​អះអាង​របស់​លោក ខេមរៈ ភារុណ ដែល​ជា​បង​​ប្រុស​ច្បង​​បង្កើត អ្នក​នាំ​ពាក្យ​ និងជា​អ្នក​និពន្ធទំនុក​ច្រៀង​ប្រចាំ​ផលិត​កម្ម​សាន់ដេផង បាន​បង្ហើប​ប្រាប់​ឡា​រ៉ែនអំ​ពី​វត្តមានរបស់​ប្អូន​ស្រីដែលបាន​មក​ដល់​ស្រុក​ខ្មែរ​វិញ​ និង​​ប្រាប់​ពី​មូល​ហេតុ​មិនទាន់ច្បាស់លាស់​នៃ​ការ​វិល​ចូល​អាជីព​សិល្បៈ​វិញ​នោះ​ថា៖ «​អូ!​ប្អូន​ស្រី​ខ្ញុំ ​នាង​បាន​វិល​មក​ស្រុក​ខ្មែរ​វិញ​ប្រហែល​ជា​ពីរ​បី​ខែ​ហើយ។ ការ​ដែល​នាងបង្ហាញ​ខ្លួន​ក្នុង​ពិធី​មង្គល​ការ​មុន​នេះ​គឺ​នាង​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​បងប្អូន​នៅ​ខេត្ត​កំពង់​ចាម។ សភាព​ជំងឺ​របស់​នាង​បាន​ធូរ​គ្រាន់​បើ​ច្រើន​ហើយ​មក​ទល់​ពេល​​នេះ​។ ​ចំពោះ​​ពេល​វេលា​នៃ​ការ​វិល​មក​ប្រកប​អាជីព​សិល្បៈ​ចម្រៀង​វិញ​នោះ​ ទោះ​បីជា​ខ្ញុំ​ជា​បង​បង្កើត​មែន តែ​រឿង​នេះ​ក៏​នៅ​មិន​ទាន់​ដឹង​ច្បាស់​ដែរ ដោយ​​យើង​ទុក​ការ​ស​ម្រេច​ចិត្ត​នេះ​ទៅ​លើ​រូប​គាត់​​គិត​ចុះ​»។​​

    ទោះជា​យ៉ាង​ណា​ក្តី បើ​យោង​តាម​សារ​ដែល​កញ្ញាខេមរៈ ស្រីពៅ បាន​បង្ហោះ​​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​​​ដល់​អ្នក​គាំទ្រនាង នា​ពេល​ចូល​រួម​ពិធី​មង្គល​ការ​កាល​ពី​ថ្ងៃ​​​ទី​៧ ខែ​​ឧសភា កន្លង​ទៅ​នោះ ស្រីពៅបាន​ស​រ​សេរ​ថា៖ «នឹក​Fan សំណព្វ​​ចិត្ត​ណាស់! ​នឹក​​ចេញ​ពីបេះ​ដូង​ពិតៗ​ ថត​បាន​ចេះ​តែ​ថត​ទៅ​ហិហិហិ» និង​សារមួយទៀតសរសេរ​ថា៖«សួស្តី​បង​ប្អូន​​ទាំង​អស់​គ្នា​ នាង​ខ្ញុំ​ចង់​សួរ​ថា សុខ​សប្បាយ​ជា​ទេ​បង​ប្អូន?» ។

    ទាំងអស់នេះគឺ​ជាការបញ្ជាក់​ថា តារា​ស្រី​រូប​នេះ​កំពុង​តែ​មាន​ការ​នឹក​រឮក​ដល់​មហាជន​ណាស់ និង​ប្រាកដ​ជា​មិន​អាច​បោះ​បង់​ចោល​អាជីព​ខ្លួន​នោះ​ឡើយ។ ម្យ៉ាង​ទៀត​ នា​ពេលកន្លងទៅ​ថ្មីៗនេះ គឺ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ក៏​ត្រូវ​បាន​គេ​ដឹងដែរ​ថា កញ្ញា​ខេមរៈ ​ស្រីពៅ ​បាន​បង្កើត​ស្នាដៃ​មួយ​ដំបូងគេ​ក្នុង​ការ​ចាប់​ផ្តើម​វិល​មក​រក​ទ្រនំ​សិល្បៈ​រួច​ទៅ​ហើយ​ដែរ​ គឺ​នាង​បាន​​​និពន្ធ​ទំនុក​​​​ច្រៀង និង ​Melody បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា ​​«ស្រុក​ខ្ញុំ​គេ​រាំ​តែ​អញ្ចឹង» ឲ្យ​បង​ប្រុស​បង្កើត​គឺ​លោក ខេមរៈ សិរី​មន្ត នាឱកាស​មុន​​ចូល​ឆ្នាំ​ថ្មី​​កន្លង​ទៅ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទៀត​ផង៕​

  • Rooney បង្ហើបថា រូបគេអាចនឹងចេញពី Man Utd ពេលបញ្ចប់រដូវកាលនេះ

    Rooney បង្ហើបថា រូបគេអាចនឹងចេញពី Man Utd ពេលបញ្ចប់រដូវកាលនេះ

    Wayne Rooney បានបញ្ជាក់យ៉ាងច្បាស់ថា អាជីពរយៈពេល ១៣ឆ្នាំរបស់គេក្នុងក្លិប Manchester United នឹងត្រូវឈានដល់ទីបញ្ចប់នៅរដូវក្តៅនេះ ខណៈដែលខ្សែប្រយុទ្ធរូបនេះ បានទទួលស្គាល់ថា រូបគេត្រូវតែចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីមានឱកាសលេងការប្រកួតឲ្យបានកាន់តែច្រើន។

    Rooney បានបាត់បង់តំណែងក្នុងជម្រើសទាំង១១នាក់ដំបូងរបស់គេនៅរដូវកាលនេះ ហើយក៏ជួបការលំបាកក្នុងការធ្វើឲ្យខ្លួនគេផ្ទាល់ស្ថិតក្នុងបញ្ជីឈ្មោះរបស់ក្រុមដែលត្រូវបានជ្រើសរើសដោយលោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅ ផងដែរ។
    នៅពេលដែលត្រូវបានចោទសួរអំពីរឿងអនាគត Rooney បានឆ្លើយថា៖ «តើខ្ញុំចង់បន្តនៅឬទេ? ខ្ញុំបានស្ថិតនៅជាមួយនឹងក្លិបនេះអស់រយៈពេល ១៣ឆ្នាំមកហើយ ប៉ុន្តែ ខ្ញុំចង់លេងកីឡាបាល់ទាត់។ នៅទីនេះឬ? ពិតណាស់! ខ្ញុំគិតថា កីឡាបាល់ទាត់មានការផ្លាស់ប្តូរ។ អ្នកមានជម្រើសផ្សេងគ្នាក្នុងអាជីពរបស់អ្នក។ នៅរដូវកាលនេះ ខ្ញុំមិនបានចូលលេងឲ្យបានច្រើនតាមដែលខ្ញុំចង់បានឡើយ»។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានឲ្យដឹងថា៖ «ខ្ញុំបានព្យាយាមជួយក្រុមនេះទាំងនៅក្នុង និងក្រៅទីលានប្រកួត។ ខ្ញុំតែងតែផ្តោតអារម្មណ៍ក្នុងការលេង ប៉ុន្តែខ្ញុំជាកីឡាករបាល់ទាត់ម្នាក់ ហើយខ្ញុំចង់លេងកីឡាបាល់ទាត់។ ខ្ញុំលេងកាន់តែច្រើនប្រកួត ខ្ញុំកាន់តែមានកម្រិតលេងល្អឡើង ហើយខ្ញុំក៏មានអារម្មណ៍ថា បានជួយក្រុមកាន់តែច្រើនផងដែរ»។

    Rooney បានបន្ថែមទៀតថា៖ «ពិតណាស់ ខ្ញុំចង់លេង ខ្ញុំចង់លេងគ្រប់ការប្រកួតទាំងអស់។ ពេលខ្លះ ហ្នឹងហើយជាកីឡាបាល់ទាត់ ហើយខ្ញុំត្រូវតែរក្សាការខិតខំព្យាយាម និងដណ្តើមយកឱកាសរបស់ខ្ញុំ។ ពេលទទួលបានការកោះហៅ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំដើម្បីជួយដល់ក្រុមនេះ»៕
    ប្រភពពី៖ The Guardian

  • កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោកបើកទ្វារឱ្យកុមារកម្ពុជាប្រកួតសមត្ថភាពជាអន្តរជាតិ

    កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោកបើកទ្វារឱ្យកុមារកម្ពុជាប្រកួតសមត្ថភាពជាអន្តរជាតិ

    កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក ជាកម្មវិធីដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2017 នេះ ដែលកម្មវិធីនេះបានប្រមូលផ្តុំសិស្សានុសិស្សប្រមាណជាង 20,000 នាក់មកពី 50ប្រទេសក្នុងពិភពលោកដើម្បីធ្វើការប្រកួតប្រជែងជារៀងរាល់ឆ្នាំ។ គោលបំណងសំខាន់នៃកម្មវិធីប្រកួតពានរង្វាន់បញ្ញវន្តពិភពលោកនេះ គឺចង់ជំរុញឱ្យកុមារពីគ្រប់តំបន់ និងទីកន្លែងក្នុងពិភពលោកស្រឡាញ់ការសិក្សា មានទំនុកចិត្តលើខ្លួនឯង និងទទួលស្គាល់ករណីយកិច្ចរបស់ខ្លួនថាជាពលរដ្ឋសកល។


    ថ្មីៗនេះកម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក បានសហការជាមួយនឹងអង្គការ STEAM Cambodia បង្កើតកម្មវិធីនេះឡើងនៅកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យសិស្សកម្ពុជាមានឱកាសប្រកួតប្រជែងជាលក្ខណៈសកល។ វិញ្ញាសាដែលនឹងត្រូវប្រកួតមាន 4 គឺ ការប្រកួតប្រជែងពិភាក្សា ការសរសេរដោយការសហការគ្នា ការប្រកួតប្រជែងបញ្ញា និងការប្រកួតឆ្លើយសំណួរ។ ហើយប្រធានបទនៃការស្រាវជ្រាវ គឺស្តីពីបច្ចេកវិទ្យាបញ្ជូនយានអវកាសទៅពិភពព្រះចន្ទ និងការព្យាករអាថ៌កំបាំងប្រវត្តិសាស្រ្តឆ្ពោះទៅរកវិទ្យាសាស្រ្ត និងសិល្បៈ។

    តាមរយៈកម្មវិធីនេះ កុមារកម្ពុជាដែលនឹងត្រូវក្លាយជាបញ្ញវន្តនឹងមានឱកាសបញ្ចេញសមត្ថភាពតាមជម្រើសរបស់ខ្លួនសម្រាប់ការប្រកួតនៅជុំអន្តរជាតិប្រចាំឆ្នាំ 2017 នៅទីក្រុងហាណូយ ទីក្រុងអាថែន ឬនៅទីក្រុងកាប់ថោន មុននឹងត្រូវបានជ្រើសរើសឱ្យទៅប្រកួតយកជើងឯកនៅសាកលវិទ្យាល័យ Yale University នៅសហរដ្ឋអាមេរិក។

    លក្ខខណ្ឌដែលអាចចូលរួមប្រកួតបានគឺ បេក្ខជនចាំបាច់មានអាយុចាប់ពី 10 ដល់ 14ឆ្នាំ សម្រាប់កម្រិតកុមារ និងចាប់ពីអាយុ 15ឆ្នាំឡើងទៅ សម្រាប់មនុស្សធំដែលនៅក្នុងនោះពួកគេត្រូវចាប់ក្រុម ដែលក្នុងមួយក្រុមៗមានសមាជិក 03នាក់៕

  • ក្រុមបាល់ទាត់នារីរបស់កម្ពុជាឈ្នះ សិង្ហបុរី ២-១ ខណៈល្ងាចនេះ បន្តប៉ះហ្វីលីពីន

    ក្រុមបាល់ទាត់នារីរបស់កម្ពុជាឈ្នះ សិង្ហបុរី ២-១ ខណៈល្ងាចនេះ បន្តប៉ះហ្វីលីពីន

    ក្រុមបាល់ទាត់នារីអាយុក្រោម១៥ឆ្នាំកម្ពុជា(U-15)បានប្រកួតឈ្នះក្រុមបាល់ទាត់នារីរបស់សិង្ហបុរី កាលពីសប្ដាហ៍មុនលើទឹកដីប្រទេសឡាវក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017 នោះ នឹងបន្តប្រកួតដណ្ដើមយកពិន្ទុនាល្ងាចនេះបន្តទៀត។


    នេះគឺជាការប្រកួតទី២ក្នុងពូលB របស់ក្រុមU-15នារីកម្ពុជា និងក្រុមU-15នារីហ្វីលីពីន បន្ទាប់ពីក្រុមទាំងពីររកបាន៣ពិន្ទុរៀងៗខ្លួនកាលពីការប្រកួតទី១នាដើមសប្ដាហ៍កន្លងទៅ ក្នុងនោះក្រុមU-15នារីកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់នារីសិង្ហបុរី ២-១ និងក្រុមU-15នារីហ្វីលីពីនបានលត់ក្រុមU-15នារីឥណ្ឌូនេស៊ី ២-០ ។

    តាមរយៈលទ្ធផលខាងលើ ក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួនសម្រាប់ការប្រកួតទី២ល្ងាចនេះ ដើម្បីបង្កើនឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U15 Girls’ Championship 2017 ។ ហើយក្រៅពីជំនួបរវាងក្រុមទាំងពីនេះ ក្រុមU-15នារីឥណ្ឌូនេស៊ី និងសិង្ហបុរីក៏ត្រូវជួបគ្នានាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះផងដែរ ៕