Author: វល័ក្ខ

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 146

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 146

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/10/LRPN_146-Final-For-Web.pdf” force_dl=”1″]

  • Ramsey នឹង​បន្ត​លេង​ឱ្យ Arsenal រហូត​បញ្ចប់​រដូវ​កាល​នេះ ក្រោយ​បរាជ័យ​ក្នុងការ​ពិភាក្សា

    Ramsey នឹង​បន្ត​លេង​ឱ្យ Arsenal រហូត​បញ្ចប់​រដូវ​កាល​នេះ ក្រោយ​បរាជ័យ​ក្នុងការ​ពិភាក្សា

    ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Aaron Ramsey មាន​គម្រោង​បន្ត​នៅ​ជាមួយនឹង​ក្លិប Arsenal រហូតដល់​ចុងរដូវ​កាល​នេះ និង​មិន​ធ្វើការ​ផ្ទេរចេញ​ក្នុងតម្លៃ​ខ្លួន​ដ៏​ទាប​មួយ​នៅ​ខែមករា ឡើយ ក្រោយពី​ទទួល​បរាជ័យ​ក្នុង​កិច្ចពិភាក្សា​លើ​កិច្ចសន្យា ជាមួយនឹង​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ។

    Arsenal អាច​នឹង​ព្យាយាម​ទាញយក​ប្រាក់​ខ្លះ​លើ​ខ្សែបម្រើ​វ័យ២៧ឆ្នាំ​រូបនេះ ក្នុងពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែមករា ខណៈដែល​ក្លិបកំពូលៗក្នុង​ក្របខ័ណ្ឌ Premier League, La Liga និង Serie A កំពុងតែ​ពិនិត្យ​ទៅលើ​ស្ថានភាព​របស់គេ។ ប៉ុន្តែ Ramsey ដែល​នឹង​ក្លាយជា​កីឡាករ​មិន​ជាប់កិច្ចសន្យា​លេង​ឲ្យ​ក្លិប​ណា (Free-agent) ក្នុងពេល​បញ្ចប់​រដូវ​កាល​នេះ បាន​បញ្ជាក់ថា៖ «ខ្ញុំ​ជាប់កិច្ចសន្យា​ជាមួយនឹង Arsenal ហើយ​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​ពី​សមត្ថភាព​នៅ​រដូវ​កាល​នេះ ដើម្បី​ព្យាយាម និង​សម្រេច​ឲ្យ​បាន​សមិទ្ធផល​ដ៏​ពិសេស»។

    ខ្សែបម្រើ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «រាល់អ្វីៗទាំងអស់ កំពុងតែ​ដំណើរការ​ដ៏​អស្ចារ្យ​ជាមួយនឹង​ក្លិប។ យើង​បានដឹងថា យើង​បាន​ស្ថិតក្នុង​ទីក្រុង​មួយ​ដែល​យើង​បាន​ឈានដល់​ការ​ព្រមព្រៀងគ្នា​មួយ ប៉ុន្តែ ករណី​នោះ​មិនបាន​កើតឡើង​ឡើយ។ ហេតុនេះ ខ្ញុំ​ត្រូវតែ​បន្ត​លេង​កីឡាបាល់ទាត់ និង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់ Arsenal នៅ​រដូវ​កាល​នេះ ហើយ​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ជាមួយ​នឹង​ក្លិប​នៅពេលនេះ»។

    ខ្សែបម្រើ​អន្តរជាតិ​វេ​លស៍​រូបនេះ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុងពេល​ក្រុម Arsenal ដណ្តើមបាន​ជ័យជម្នះ ៥-១ នៅលើ​ទឹកដី​ក្រុម Fulham កាលពី​ថ្ងៃអាទិត្យ​នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី៥៩គ្រាប់​ក្នុងការ​បង្ហាញខ្លួន៣៣៨លើក​សម្រាប់ Arsenal ចាប់តាំងពី​ចូលរួម​ពី​ក្លិប Cardiff កាលពី​ឆ្នាំ២០០៨៕

    ប្រភពពី៖ Channel News Asia

  • បច្ចេកវិទ្យា​ឆ្លាត​វៃ AI ដំណើរការ​នៅលើ​ទូរទស្សន៍ OLED 2018 និង​ទូរទស្សន៍ Super UHD របស់​ក្រុមហ៊ុន LG

    បច្ចេកវិទ្យា​ឆ្លាត​វៃ AI ដំណើរការ​នៅលើ​ទូរទស្សន៍ OLED 2018 និង​ទូរទស្សន៍ Super UHD របស់​ក្រុមហ៊ុន LG

    ទូរទស្សន៍ OLED របស់​ក្រុមហ៊ុន LG ស៊េរី​ថ្មី 2018 បំពាក់​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ដែល​ក្រុមហ៊ុន LG ខ្លួនឯង​ផ្ទាល់​អោយ​ឈ្មោះថា AI ThinQ។ បច្ចេកវិទ្យា​ឆ្លាត​វៃ AI ThinQ មាន​សមត្ថភាព​បញ្ជា ទូរទស្សន៍​និង​ឧបករណ៍ផ្សេងៗទៀត  ដោយ​ប្រើប្រាស់​សំឡេង​របស់​អ្នក។

    បច្ចេកវិទ្យា​ឆ្លាត​វៃ AI ThinQ មានឈ្មោះ​ស្រដៀង​គ្នា​ទៅ​និង​បច្ចេកវិទ្យា Smart ThinQ ដែល ភ្ចា​ប់​ជាមួយនឹង​ឧបករណ៍ប្រើប្រាស់​ក្នុង​គេហដ្ឋាន។  ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LGV30S+ និង​ម៉ូ​ដែល LG G7 ក៏មាន​ភ្ចា​ប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ផងដែរ ដែល​គេ​អោយ​ឈ្មោះថា ThinQ។  អ្នក​គួរតែ​ដឹងថា​ទូរទស្សន៍ OLED ស៊េរី​ថ្មី 2018 និង​ទូរទស្សន៍ Super UHD ក៏​អាច ប្រើ​បានជា​មួ​ួ​យ​កម្មវិធី Google Assistant ផងដែរ។

    វា​មានការ​ច្រឡំ​គ្នា​បន្តិចបន្តួច ប៉ុន្តែ​ទាំងនេះ​ជា​អ្វីដែល​អ្នក​គួរតែ​ដឹងថា​តើ​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ដំណើរការ​នៅលើ​ទូរទស្សន៍ LG ស៊​រី​ថ្មី​យ៉ាងដូចម្តេច។

    អ្វី​ទៅជា​បច្ចេកវិទ្យា ThinQ ?

    បច្ចេកវិទ្យា ThinQ គឺជា​អ្វីដែល​ក្រុមហ៊ុន LG ហៅ​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ដែលមាន​នៅលើ ផលិតផល​ថ្មី 2018 របស់ខ្លួន ។ ឈ្មោះ​នេះ​បានមកពី​ពាក្យ “ Think of You” រីឯ​ពាក្យ “ Cue” មានន័យថា​បំណង​ធ្វើ ដែល​នេះ​គឺជា​គោលបំណង​ផលិតផល​ក្រុមហ៊ុន LG  ដែលមាន​បច្ចេក វិទ្យា​ឆ្លាត​វៃ AI

    តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ThinQ និង​បច្ចេកវិទ្យា ThinQ ?

    បច្ចេកវិទ្យា​ឆ្លាត​វៃ AI ThinQ គឺជា ThinQ ក៏ប៉ុន្តែ​ក្រុមហ៊ុន LG ហៅ ThinQ នៅលើ​ទូរទស្សន៍ OLED ស៊​រី​ថ្មី 2018 និង​ទូរទស្សន៍ Super UHD របស់ខ្លួន។

    តើ​អ្នក​អាចធ្វើ​អ្វីខ្លះ​ជាមួយ​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ThinQ?

    បច្ចេកវិទ្យា​ឆ្លាត​វៃ AI ThinQ ប្រៀបបាន​ដូចជា ជំនួយការ​ផ្ទាល់ខ្លួន​ដែលមាន​នៅលើ​ទូរទស្សន៍។ ដោយ​គ្រាន់តែ​ចុច​និង​សង្កត់​ប៊ូ​តុង​មេក្រូ លើ​តេ​ឡេ និង​និយាយ​បញ្ចា​ទៅលើ​វា។

    លោកអ្នក​អាច​ប្រើ​សម្លេង​របស់​អ្នក​ដើម្បី​បញ្ចា​ដូចជា បិទ​ទូរទស្សន៍ តម្លើង​សម្លេង បន្ថយ សម្លេង ប្តូរ​រូបភាព និងផ្សេងៗទៀត។ លោកអ្នក​ក៏​អាច​ស្វែងរក​មាតិកាផ្សេងៗទៀត នៅលើ​កម្មវិធី Netflix  ដោយ​គ្រាន់តែ​និយាយថា “ បង្ហាញ​ភាពយន្ត Marvel ទាំងអស់​អោយ​ខ្ញុំ  រឺក៏​អាប់​ដេ​ត​ព្យាករណ៍ អាកាសធាតុ​ពី​អុ​ី​ន​ធឺ​ណឺ​ត។

    តើ​វា​ខុសគ្នា​ពី​ទូរទស្សន៍ Smart TV ឆ្នាំ 2107 យ៉ាងដូចម្តេច?

    ទូរទស្សន៍ LG Smart TV 2017 ក៏​អាច​ស្វែងរក​ដោយ​សម្លេង​ផងដែរ។ ក៏ប៉ុន្តែ​ទូរទស្សន៍ AI ThinQ

    2018 អាច​បញ្ចា​ដោយ​សម្លេង​ដើម្បី​គ្រប់គ្រង​ទូរទស្សន៍។

    តើ​មាន​មុខងារ​និង​លក្ខ​ណះ​ពិសេស​ផ្សេងទៀត​ទេ?

    ទូរទស្សន៍​សេ​៊​រី​ថ្មី​នេះ​ក៏​អាច​ដើរតួរ​នាទី​ជា​មជ្ឈមណ្ឌល​ផ្ទះ​ឆ្លាត​វៃ  ដូច្នេះ​លោកអ្នក​អាច​គ្រប់គ្រង

    ឧបករណ៍​ឆ្លាត​វៃ​ក្នុងផ្ទះ​ផ្សេងទៀត​ដូចជា  ម៉ាស៊ីន​បូម​ធូលី​រ៉ូ​បូត  ម៉ាស៊ីនត្រជាក់  អំពូល​ភ្លើង  និង

    ឧបករណ៍​ដ៏ទៃទៀត​ដែល​អាច​ភ្ចា​ប់​ជាមួយ​ទូរទស្សន៍​តាមរយះ​ប្រព័ន្ធ Wi-fi រឺក៏ Bluetooth ។

    តើ​ទូរទស្សន៍ OLED ស៊េរី​ថ្មី 2018 និង​ទូរទស្សន៍ Super UHD អាច​ប្រើ​បាន​ជាមួយ​កម្មវិធី

    Google Assistant ដែររឺទេ?

    ពិតមែន​ហើយ​វា​អាច​ប្រើ​បាន​ជាមួយ​កម្មវិធី Google Assistant លើកលែងតែ​នៅ​ប្រទេស

    សឹង្ហ​បុរី មិនទាន់​អាច​ប្រើ​បានទេ។ នៅ​ប្រទេស​សឹង្ហ​បុរី​អ្នក​អាច​ប្រើ​កម្មវិធី Google Assistant នៅ

    លើ​ប្រភេទ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ទាំង Andriod និង iOS ហើយ​និង​ឧបករណ៍​បំពង​សម្លេង ដូចជា

    Google Home និង Mini ។ ក៏ប៉ុន្តែ​កម្មវិធី Google Assistant នៅ​មិនទាន់បាន​ដាក់អោយ​ដំណើរ

    នៅលើ​ទូរទស្សន៍​ក្នុងប្រទេស​សឹង្ហ​បុរី​ទេ។

    តើ​បច្ចេកវិទ្យា ThinQ និង​បច្ចេកវិទ្យា Smart ThinQ ខុសគ្នា​ដូចម្តេច?

    ឈ្មោះ​ទាំងពីរ​នេះ​ស្រដៀង​គ្នា ក៏ប៉ុន្តែ​បច្ចេកវិទ្យា Smart ThinQ មិនមែនជា​បច្ចេកវិទ្យា​ឆ្លាត​វៃ

    Artificial Intelligence ទេ។ បច្ចេកវិទ្យា Smart ThinQ បង្ហាញខ្លួន​នៅក្នុង​ឆ្នាំ 2012 និង​នៅលើ

    ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដែល​អាច​ប្រើ​បាប​ជាមួយ Wi-fi តែប៉ុណ្ណោះ។

    ចុចទីនេះដើម្បីមើលព័ត៌មានលម្អិតពីទូរទស្សន៍

  • តួឯករឿងបុព្វេសន្និវាស ក្លាយជាឯកអគ្គរដ្ឋទូត 3ប្រទេសរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក Huawei ក្នុងនោះក៏មានកម្ពុជាដែរ!

    តួឯករឿងបុព្វេសន្និវាស ក្លាយជាឯកអគ្គរដ្ឋទូត 3ប្រទេសរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក Huawei ក្នុងនោះក៏មានកម្ពុជាដែរ!

    ភ្នំពេញ៖ ថ្ងៃទី 12 ខែតុលា ឆ្នាំ2018 ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេមួយនៅកម្ពុជា បានប្រកាសតែងតាំងកញ្ញា Bella Ranne ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំប្រទេស កម្ពុជា ថៃ និងឡាវ ។ Bella (បេឡា) មានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីបានសម្តែងជាតួឯកស្រីក្នុងរឿង «បុពេ្វសន្និវាស» ដែលជាខ្សែភាពយន្តភាគថៃល្បីកក្រើកបំផុតប្រចាំឆ្នាំ។ កំពូលតារាស្រីរូបនេះនឹងក្លាយជាឯកអគ្គរដ្ឋទូតកំពូលស្មាតហ្វូន Huawei Nova 3 និង Nova 3i។

    ការរង់ចាំយ៉ាងអន្ទះសាររបស់អ្នកគាំទ្រដែលទន្ទឹងរង់ចាំថា តើនរណានឹងក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់ Huawei ត្រូវបានបញ្ចប់។ ភាពរំភើបសប្បាយរីករាយជាមួយនឹងភាពភ្ញាក់ផ្អើលបានចាប់ផ្តើមនៅពេលដែលកញ្ញា Bella (បេឡា) បានក្លាយជាឯកអគ្គរដ្ឋទូតទាំងបីប្រទេស។ កញ្ញា នឹងមានសកម្មភាពរីករាយជាច្រើនជាមួយអ្នកគាំទ្រនៅកម្ពុជា។ មុខមាត់ថ្មីស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មី Huawei ស៊េរី NOVA3 /Nova 3i នឹងមានអ្វីដែលរំភើបភ្ញាក់ផ្អើលកើតឡើងបន្តទៀតឆាប់ នេះៗ។

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Bella (បេឡា) ទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ តាមរយៈខ្សែភាពយន្តភាគថៃរឿង «ភរិយាបណ្តូលចិត្ត»។ ដោយសារតែសន្ទុះនៃការគាំទ្រ កញ្ញាត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីជំនួបតារា កាលពី ខែតុលា ឆ្នាំ២០១៦ ដែលនេះជាការមកជួបអ្នកគាំទ្រនៅប្រទេសកម្ពុជាជាលើកទីមួយ។

    បន្ទាប់ពីក្លាយជាតួឯកស្រីក្នុងខ្សែភាពយន្តរឿង «បុពេ្វសន្និវាស» ដែលជាខ្សែភាគយន្តទទួលបានការពេញនិយម និងកក្រើកបំផុតក្នុងស្រទាប់មហាជនទាំងក្នុង និងក្រៅប្រទេស ជាថ្មីម្តងទៀត Bella (បេឡា) បានមកចូលរួមកម្មវិធីជំនួបតារាជាលើកទីពីរ កាលពី ខែកក្កដា ឆ្នាំ២០១៨ ។ មិនតែប៉ុណ្ណោះស្របពេលជាមួយគ្នានេះដែរ កញ្ញាក៏ទទួលបានការអនុញ្ញាតឲ្យចូលគាល់ព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុ។

    លើសពីនេះទៀតថ្មីៗនេះ Bella (បេឡា) ក៏ទទួលបានពានរង្វាន់ជាតារាស្រី ដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ ២០១៨ ផងដែរ។

    លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានលើកឡើងថា៖

    «ការជ្រើសរើសអ្នកតំណាងថ្មីនេះ គឺជាយុទ្ធសាស្ត្រទីផ្សារក្នុងតំបន់ ដែលយើងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារគោលដៅឲ្យកាន់តែជិតស្និទ្ធ ជាពិសេសជាមួយយុវវ័យ។ មិនតែប៉ុណ្ណោះនៅប្រទេស កម្ពុជា ថៃ និងឡាវ Bella (បេឡា) ទទួលបានប្រជាប្រិយភាព និងមានសន្ទុះនៃការគាំទ្រខ្លាំង ដែលអាចជួយជម្រុញឲ្យម៉ាកផលិតផលរបស់យើងកាន់តែមានភាពល្បីល្បាញក្នុងតំបន់។ ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពដើម្បីរៀបចំអញ្ជើញ Bella (បេឡា) ដើម្បីចូលរួមកម្មវិធី Bella NOVA Tour Concert ឬ Bella NOVA Fans តាមពេលតាមវេលាសមស្របឆាប់ៗនេះ ឬកម្មវិធីណាមួយដែលសមស្របនាពេលអនាគត ដើម្បីបំពេញតម្រូវចិត្តយុវវ័យ»។

    ទូរស័ព្ទ Huawei Nova 3 និង 3i ដែលមានកញ្ញា Bella(បេឡា) ជាអ្នកតំណាងពិតជាធ្វើឲ្យអ្នករាល់គ្នាពេញចិត្ត ទាំងតម្លៃ គុណភាព និងរូបរាង ដែលមានតួកញ្ចក់ចែងចាំង ដូចគ្រាប់ពេជ្រ បំពាក់កាមេរ៉ា 4 គ្រាប់ ពណ៌ភ្លឺទាក់ទាញ លម្អដោយគែមកោងអាលុយមីញ៉ូម មាំធន់ ម៉ាអ៊ែម។

    លើសពីនេះទៅទៀត Huawei Nova 3 និង 3i នឹងមានជម្រើសពណ៌កាលីបទាន់សម័យពីរទៀត គឺពណ៌ស និងមាស ដែលនឹងមានលក់ឆាប់ៗនេះ៕

    https://youtu.be/2pwwnFGxZhs

    https://youtu.be/EPHTQZpIGKA

  • Samsung Galaxy A7 និង A9 ឆ្នាំ 2018 បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ នឹងមាន​ការបើក​ឱ្យ​ក​ម្ម៉​ង់​ទុន​មុន​សម្រាប់​កម្ពុជា!

    Samsung Galaxy A7 និង A9 ឆ្នាំ 2018 បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ នឹងមាន​ការបើក​ឱ្យ​ក​ម្ម៉​ង់​ទុន​មុន​សម្រាប់​កម្ពុជា!

    ក្រុមហ៊ុន​សាម​សុង បានធ្វើ​ការដាក់​បង្ហាញ​រូបរាង​ជា​ផ្លូវការ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ​ត្រកូល A ស៊េរី​របស់ខ្លួន​គឺ Samsung Galaxy A7 & A9នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី ថ្ងៃទី11 ខែតុលា ឆ្នាំ2018 កន្លងទៅនេះ​ដែលមាន​កា​រ​ចូលរួម​ពី​សំណាក់​អ្នកសារព័ត៌មាន​កម្ពុជា​ផងដែរ។ ក្នុង​ព្រឹត្តិការ​ណ៏​ដ៏​អស្ចារ្យ​នេះ​ក៏បានផ្តល់​សិទ្ធិ​ឱ្យ​ដៃគូ​ផ្សព្វផ្សាយ​បានឃើញ និង​ធ្វើតេស្ត ដោយផ្ទាល់​ដំបូង​គេ​ជាមួយនឹង​ផលិតផល​ពិត។

    លោក Seungho Choi នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសា​ស​ន៏​ថា «ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ត្រកូល Galaxy A របស់​ក្រុមហ៊ុន សាម​សុង ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ​សម្រាប់​ឆ្នាំ២០១៨នេះ Galaxy A នឹង​នៅតែ​បន្ត​បង្ហាញខ្លួន​ទៀត​ជាមួយ​រូបរាង​ថ្មី​ប្លែក និង​កាន់តែ​ពិសេស​ដែល​អាច​ឆក់យក​ចិត្ត​អ្នក ប្រើប្រាស់ ដោយសារតែ​កំណែប្រែ​ថ្មី​ដ៏​អស្ចារ្យ​នោះ​គឺ​សមត្ថភាព​កាមេរ៉ា​តែម្តង​ដែល​ឆ្នាំនេះ  ក្រុមហ៊ុន​សាម​សុង​ដំឡើង​លែ​ន​កាមេរ៉ា​ដល់​ទៅ៣គ្រាប់​សម្រាប់ Galaxy A7 និង Galaxy A9 មាន​កាមេរ៉ា​ដល់​ទៅ 4គ្រាប់​ឯនោះ»។

    លោក​បាន​បន្ថែមថា សម្រាប់ Galaxy A7 នឹង​ប្រកាស​ឲ្យ​ទទួល ការ​កុម្ម៉ង់​ទុក​មុន(Pre-Order)ចាប់ពី​ថ្ងៃទី១៣ ដល់ ២៥តុលា ឆ្នាំ២០១៨ ដែលមាន​ជម្រើស៣ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌​ខ្មៅ,ពណ៌​ខៀវ និង​ពណ៌​មាស​ក្នុងតម្លៃ​ត្រឹមតែ$345 តែ​ប៉ុ​ណ្នោះ​ជាមួយនឹង​ការផ្តល់ជូន​នូវ​កាដូ​បន្ថែម​ដូចជា Samsung Power bank 1 ដ៏​ស្រស់ស្អាត​ដែល​អាច​ផ្ទុក​ថាមពល​បាន​រហូតដល់10,000mAh និង​បាស​បំពង​សម្លេង (Speaker) JBL GO2 មួយ​ដ៏​កាលី​ប1ហើយ​អ្នក​អាច​ទទួលបាន​ទូរស័ព្ទ​នៅ​ថ្ងៃទី ២៨ ដល់ទី​ថ្ងៃទី៣០ ខែ តុលា។សម្រាប់ Galaxy A9 វិញ​និង​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​ក្នុង​ខែ​វិ​ច្ជិ​កា​ខាងមុខនេះ។

    ខាងក្រោម​នេះ​គឺជា​លក្ខណៈសម្បត្តិខ្លះៗនៃ​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ Galaxy A7 និង Galaxy A9ដែល​អ្នក​គួរតែ​ដឹង៖

    1/ Galaxy A7

    –  បំពាក់​នូវ RAMទំហំ 4GB មេម៉ូរី​ទំហំ 64GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 256GB

    –  បំពាក់​កាមេរ៉ា​ក្រោយ៣គ្រាប់៖ទំហំ 24MP f/1.7 +  5MP f/2.2 + 8MP f/2.4 និង​កាមេរ៉ា​ខាងមុខ​ទំហំ​24MP FF f/2.0

    –  ទូរស័ព្ទដៃ ស៊ីម2

    –  អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។

    –  ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ។

    –  កម្លាំង​ថ្ម 3,300mAh

    –  ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)នៅ​ពី​ចំហៀង

    –  បទពិសោធន៍​សំលេង Dolby Atmos នៅពេល​ប្រើប្រាស់​ជាមួយ​កាស​ត្រជៀក

    2/ Galaxy A9

    –  បំពាក់​នូវ RAMទំហំ 6GB មេម៉ូរី​ទំហំ 128GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 512GB

    –  បំពាក់​កាមេរ៉ា​ក្រោយ4គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4  និង​កាមេរ៉ា​ខាងមុខ​ទំហំ​24MP FF f/2.0

    –  ទូរស័ព្ទដៃ ស៊ីម2

    –  អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។

    –  ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ។

    –  កម្លាំង​ថ្ម 3,720mAh

    –  ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)

    –  បទពិសោធន៍​សំលេង Dolby Atmos នៅពេល​ប្រើប្រាស់​ជាមួយ​កាស​ត្រជៀក

    សូម​ប្រញាប់​ឡើង មក​ក្លាយជា​ម្ចាស់​នៃ​ស្មា​ត​ហ្វូ​ន​ដ៏​ទាក់ទាញ​នេះ​ភ្លាម​ទៅ……កុំ​ឲ្យ​ឱកាស​នេះ​កន្លងផុតទៅ!

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ​ញ្ចើ​ញ​មកកាន់​សាខា​និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត!!!

    https://www.youtube.com/watch?v=KgYENSy0ybE

  • ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ប្រគល់​រង្វាន់ iPhone X ជូន​អ្នកឈ្នះ​ពី​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែលមាន​ឈ្មោះ  «GET YOUR SHAPE BACK»

    ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ប្រគល់​រង្វាន់ iPhone X ជូន​អ្នកឈ្នះ​ពី​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែលមាន​ឈ្មោះ  «GET YOUR SHAPE BACK»

    នៅ​ថ្ងៃទី 05 ខែតុលា​កន្លងទៅនេះ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក​រួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានប្រគល់​រង្វាន់ iPhone X ថ្មី​សន្លាង​មួយគ្រឿង​ជូន​លោក ឌុល វណ្ណា ដែលជា​អ្នកឈ្នះ​ពី​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែលមាន​ឈ្មោះ «GET YOUR SHAPE BACK» ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី 07 ខែកញ្ញា​កន្លងមក។

    ក្រុមហ៊ុន​នឹង​ចែក​រង្វាន់​ទូរស័ព្ទ iPhone ថ្មី​មួយទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ដូច្នេះ​សូម​លើកទឹកចិត្ត​អតិថិជន​ទាញយក​កម្មវិធី GYSB app រួចហើយ​ចូលរួម​លេង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ពី​ការចាប់​ឆ្នោត​ផ្សងសំណាង​ខាងមុខនេះ។

    នៅក្នុង​កម្មវិធី GYSB app មាន​មុខងារ​ពិសេស​ដែល​អ្នក​ប្រើ​ស្មាន​ត​ហ្វូ​ន (ទាំង iOS និង Android ) អាច​លេង​ហ្គេម​ចង់ចាំ ប្រសិនបើ​អ្នកទទួលបាន​ពិន្ទុ​ពេញ (6ពិន្ទុ) អាចមាន​ឱកាស​ឈ្នះ​រង្វាន់ iPhone X តាមរយៈ​ការចាប់​រង្វាន់។

    ដើម្បី​អប់រំ​អតិថិជន​ឱ្យ​ចេះ​ទទួលទាន​ក្នុង​កម្រិត​មធ្យម យើង​បាន​បង្កើត​កម្មវិធី​ពីរ៖ (1) តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Get Your Shape Back KH និង (2) កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែលមាន​ឈ្មោះ «GET YOUR SHAPE BACK» ឬ «GYSB»។ រហូតមកដល់​បច្ចុប្បន្ន​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​មាន​អ្នកគាំទ្រ 110,000នាក់ និង​មាន​អ្នក​ទាញយក​កម្មវិធី​នេះ​ចំនួន 18,000។

    គួរ​រំលឹក​ផងដែរ​ថា នេះ​គឺជា​ឆ្នាំ​ទី​ប្រាំពីរ​ហើយ​ដែល​ក្រុមហ៊ុន CBL បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង ឬ​ស្ថាប័នសំខាន់ៗដូចជា​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​បណ្ដុះ​ឱ្យមាន​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង៕

  • សន្សំ​ប្រាក់រៀល ប្រកបដោយ​ទំនុកចិត្ត នៅ​ធនាគារ CIMB ជាមួយ​អត្រា​ការប្រាក់ 7%

    សន្សំ​ប្រាក់រៀល ប្រកបដោយ​ទំនុកចិត្ត នៅ​ធនាគារ CIMB ជាមួយ​អត្រា​ការប្រាក់ 7%

    ភ្នំពេញ៖ ដាក់​ប្រាក់​សន្សំ​ជា​ប្រាក់រៀល​ឥឡូវនេះ ជាមួយនឹង​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ធ​នាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) លោក​អ្នកនឹង​ទទួលបាន​អត្រា​ការប្រាក់​រហូតដល់ ៧% ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់។ ការផ្តល់ជូន​ពិសេស​នេះ គឺជា​ការរួមចំណែក​ដ​ល់​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល នៅក្នុង​វិស័យ​ធនាគារ និង​បំពេញតម្រូវការ​អតិថិជន​កាន់តែ​ល្អប្រសើរ ទៅលើ​ផលិតផល​ធនាគារ​ជា​ប្រាក់រៀល។

    លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ ក្នុងប្រទេស​កម្ពុជា យើង​តែងតែ​ផ្តល់ជូន​នូវ​ការលើកទឹកចិត្ត ដល់​អតិថិជន សម្រាប់​ការដាក់​ប្រាក់​បញ្ញើ ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​យូរអង្វែង​ជាពិសេស​ប្រាក់រៀល។ មិនតែប៉ុណ្ណោះ សម្រាប់​ការដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល នៅ​ធនាគារ CIMB អតិថិជន​មិន​ត្រឹមតែ​ទទួលបាន​នូវ​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់៧%ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែមទាំង​អាច​ចូលរួម​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ផងដែរ»។

    ដើម្បី​ទទួលបាន​ការផ្តល់ជូន​ពិសេស​នេះ អតិថិជន​ត្រូវដាក់​ប្រាក់​បញ្ញើ​តិច​បំផុត​ត្រឹម ២លាន​រៀល​ប៉ុណ្ណោះ។ ហើយ​ពួកគេ​អាច​ដក​ប្រាក់​បញ្ញើ​របស់ខ្លួន តាម​ពេលវេលា​កំណត់​ជាក់លាក់​ណាមួយ​ដែល​បាន​ព្រមព្រៀង​ជាមួយគ្នា រួមមាន១ខែ ៣ខែ ៦ខែ ឬ១២ខែ ដែល​ទទួលបាន​អត្រា​ការប្រាក់ ទៅតាម​ចំនួន​ជាក់ស្តែង​ដូចខាងក្រោម។

    រយៈពេល​តម្កល់អត្រា​ការប្រាក់
    ១ ខែ៤,៥%
    ៣ ខែ៥,២៥%
    ៦ ខែ៦,២៥%
    ១២ ខែ (១ឆ្នាំ)៧%

     

    ជាការ​ពិតណាស់ ទំនុកចិត្ត​នៃ​ការប្រើប្រាស់​ប្រាក់រៀល ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល។  សម្រាប់​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ការប្រើប្រាស់​ប្រាក់រៀល គឺជា​ការចាំបាច់ ក្នុងការ​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​ជាពិសេស​ផ្តល់​ផលចំណេញ​ដល់​អតិថិជន​ផ្ទាល់​តែម្តង។

    ដោយមាន​ការគាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង ពី​សំណាក់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារ CIMB បាន​នាំយក​ផលិតផល និង​សេវាកម្ម​ធនាគារ​ជា​ប្រាក់រៀល​យ៉ាង​សម្បូរបែប ទាំង​ទៅលើ​ប្រភេទ​ឥណទាន និង​កម្ចី ដោយ​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ល្អប្រសើរ​ជាង​ប្រាក់​ដុល្លារ ទៅតាម​តម្រូវការ​របស់​អតិថិជន​ផងដែរ។ កម្មវិធី​ផ្តល់ជូន​ពិសេស​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕

  • ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អេ អឹម ខេ ជូនពរប្រជាជនខ្មែរប្រុស-ស្រី សូមមានសេចក្ដីសុខ និងរកស៊ីមានបាន!

    ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អេ អឹម ខេ ជូនពរប្រជាជនខ្មែរប្រុស-ស្រី សូមមានសេចក្ដីសុខ និងរកស៊ីមានបាន!

    អបអរពិធីបុណ្យភ្ជុំបិណ្ឌ! គ្រឹមស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សូមជូនពរដល់ប្រជាជនខ្មែរ​ទាំងអស់ទទួលបានសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ និងរកទទួលទានមានបាន​ប្រាក់កាក់ហូរចូលក្រាស់ក្រៃលៃលកសន្សំទុកសម្រាប់កូនចៅ ជាពិសេសសូម​​ឱ្យ​ការ​ធ្វើ​ដំណើរ​​ទៅទីជិតឆ្ងាយប្រកបដោយ​សុខសុវត្ថិភាព។

  • LG Twin Wash TM ជា​ម៉ាស៊ីន​បោក​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ធ្វើការ​បោកគក់​សម្លៀក​បំពាក់​បាន2កន្លែង​ក្នុងពេល​តែ1

    LG Twin Wash TM ជា​ម៉ាស៊ីន​បោក​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ធ្វើការ​បោកគក់​សម្លៀក​បំពាក់​បាន2កន្លែង​ក្នុងពេល​តែ1

    ក្រុមហ៊ុន LG Electronic ជា​អ្នក​ឈានមុខ​គេ​ក្នុង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ និង​នៅតែ​បន្ត​បង្កើត​សមត្ថភាព ក្នុងការ​ច្នៃប្រឌិត​អោយ​កាន់តែ​ល្អប្រសើរ ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​អតិថិជន​គ្រប់គ្នា​នោះ។ ដោយឡែក​ម៉ា​សុ​ី​ន​បោកគក់ LG TWINWashTM វា​អាច​ផ្ទុក​សម្លៀកបំពាក់​បោកគក់​ដាច់ដោយឡែក​ពីគ្នា អតិថិជន​ទាំងអស់​អាច​សន្សំសំចៃ​ទាំង​ពេលវេលា អគ្គីសនី និង​ទឹក​រាល់ពេល​ធ្វើការ​បោកគក់។

    ធ្វើការ​បោកគក់​ដាច់ដោយឡែក​ពីគ្នា

    ម៉ាស៊ីន​បោកគក់ LG Twin WashTm ជា​ដំណោះស្រាយ​បោកគក់ សំលៀកបំពាក់​មិនដែល​មាន ពីមុនមក។ វា​គឺមាន​ប្រសិទ្ធិភាព​និង​ជួយ​លោកអ្នក ធ្វើការ​សម្អាត​សម្លៀកបំពាក់​បាន​កាន់តែ ច្រើន​និង​លឿន ដោយ​ធ្វើការ​បោកគក់​សម្លៀកបំពាក់​ដែល​ផ្ទុក​សម្លៀកបំពាក់​ពីរ​កន្លែង​ផ្សេងគ្នា​ក្នុងពេល​តែមួយ។

     សន្សំសំចៃ​ពេលវេលា

    ម៉ាស៊ីន​បោកគក់ LG Twin WashTm កាត់បន្ថយ​ពេលវេលា​បោកគក់ របស់លោក​អ្នក​បាន​ពាក់កណ្តាល។ ឥឡូវនេះ​លោកអ្នក​អាច​បញ្ចប់​ការបោក​គក់​ដែល​ផ្ទុក​សម្លៀកបំពាក់​ពីរ​កន្លែង ផ្សេងគ្នា​ត្រឹម​រយះពេល 49 នាទី​ប៉ុណ្ណោះ​ជាមួយ ម៉ាស៊ីន​បោកគក់  LG Twin WashTm

    ត្រូវបាន​រចនា​ឡើង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់

    ម៉ាស៊ីន​បោកគក់ LG TWINWash ត្រូវបាន​រចនា​ឡើង​ធ្វើឱ្យ​ងាយស្រួល​សម្រាប់​អតិថិជន ក្នុងការ​ប្រើប្រាស់​វា​មាន​រូបរាង​កោង​បន្តិច។ ហើយ​ផ្នែក​ខាងលើ​អាច​ផ្ទុក​សម្លៀកបំពាក់ធំៗបាន​យ៉ាងច្រើន ហើយ​កន្លែង​ផ្ទុក​ខោអាវ​តូច​គឺ​ផ្ទុក​នៅ​ផ្នែក​ខាងក្រោម ដោយ​ធ្វើការ​បោកគក់​ដាច់ដោយឡែក​ដូចជា​សម្លៀកបំពាក់​ពណ៍​ស សម្លៀកបំពាក់​ដែល​ងាយ​ខូច សម្លៀកបំពាក់​ទារក និង​សម្លៀកបំពាក់ផ្សេងៗទៀត។

    បំពាក់​ដោយ​បច្ចេកវិទ្យា TrueSteamTm

    បច្ចេកវិទ្យា TrueSteamTm  គឺអាច​កំចាត់​បាក់តេរី​បាន​រហូតដល់ 99.9%  កំចាត់​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​ប្រឡាក់​លើ​សម្លៀកបំពាក់​ក្នុង​រយះពេល ២០ នាទី។

    បោកគក់ ៦ ចលនា​ល្អ​សម្រាប់​ក្រណាត់​គ្រប់​ប្រភេទ

    ជ្រើសរើស​កម្មវិធី​បោកគក់ ៦ ចលនា Direct Drive ធ្វើអោយ​ធុង​បោក​សម្លៀក បំពាក់​បង្វិល​ច្រើន​ទិសផ្សេងៗគ្នា វា​អាច​ថែរក្សា​សាច់​ក្រណាត់ និង បោកគក់​បាន​យ៉ាង​ស្អាត ចលនា​បោកគក់​ទាំង ៦ នោះ​មាន​ដូចខាងក្រោម:

    • បង្វិល​ចុះឡើង (Tumbling )
    • ស្រាយ​ក្រណាត់​មិនអោយ​រមួល​ចូលគ្នា (Stepping)
    • សម្អាត​ក្អែល​ដែល​ស្ថិតនៅ​ខាងក្នុង (Scrubbing)
    • ក្រវី​ក្រណាត់ថ្នមៗ (Swing)
    • បន្ថែម​កំលាំង​បោកគក់ (Rolling)
    • ច្រោះ​យក​សាប៊ូ​ចេញ (Filtration)

    ម៉ូ​ទ័​រ Inverter Direct Drive រំ​ញ័រ​តិច​និង​សម្លេង​ស្ងាត់​ល្អ

    ម៉ូ​ទ័​រ Inverter Direct Drive គឺមាន​ប្រសិទ្ធិភាព​ខ្ពស់​ទ្វេ​រដង  ដែល​ធ្វើអោយ​កាន់តែ​ប្រសើរឡើង​នូវ​ការ​បោកគក់​និង​ប្រើប្រាស់​ធន់​បានយូរ មាន​រំ​ញ័រ​តិច​និង​សម្លេង​ស្ងាត់​ល្អ។ លើសពីនេះទៅទៀត​ម៉ូ​ទ័​រ​នេះ​សន្សំសំចៃ​និង ប្រើប្រាស់​ថាមពលអគ្គីសនី​តិច​ផងដែរ។

    មុខងារ Add Item  សំរាប់​បន្ថែម​សម្លៀកបំពាក់​ដែល​ភ្លេច​ដាក់ចូល​ក្នុង​ម៉ាស៊ីន

    បើសិនជា​លោកអ្នក​ភ្លេច​ដាក់​សម្លៀកបំពាក់ លោកអ្នក​នៅតែ​អាច​បន្ថែម​សម្លៀកបំពាក់ បន្ទាប់ ពី​ម៉ា​សុ​ី​ន​ដំណើរការ ។ ម៉ាស៊ីន​បោកគក់  LG Twin WashTm បាន​បំពាក់​នូវ​ប៊ូ​តុង​មុខងារ Add Item   

    ដែល​អាចអោយ​លោកអ្នក​បើកទ្វារ​ម៉ា​សុ​ី​ន​បោក និង​បន្ថែម​សម្លៀកបំពាក់​ដែល​ភ្លេច​ពេលដែល ម៉ាស៊ីន​កំពុងដំណើរការ៕