Author: វល័ក្ខ

  • Djokovic ផ្តួល Isnerក្នុងការ​ប្រកួត​បើកឆាក​នៃ​ពាន ATP Finals

    Djokovic ផ្តួល Isnerក្នុងការ​ប្រកួត​បើកឆាក​នៃ​ពាន ATP Finals

    កីឡាករ​វាយ​កូន​បាល់ Novak Djokovic បានចាប់ផ្តើម​ការ​ប្រជែង​របស់គេ​សម្រាប់​ការ​ឈ្នះ​ពាន ATP Finals ជា​លើក​ទី6 តាមរយៈ​ការ​ផ្តួល​កីឡាករ John Isner ទាំង 2សិតជាប់ៗគ្នា​កាលពី​ថ្ងៃ​ចន្ទ ក្រោយពី​កីឡាករ Alexander Zverev បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី6 ជាប់ៗគ្នា​ពេល​ប្រកួត​ជាមួយនឹង​កីឡាករ Marin Cilic។

    កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប៊ី ដែលមាន​ចំណាត់ថ្នាក់​លេខ1ក្នុង​ពិភពលោក​រូបនេះ បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ​នៅលើ​ទីលាន O2 Arena ខណៈដែល​រូបគេ​សម្លឹង​រក​ការបញ្ចប់​រដូវ​កាល​នេះ​ប្រកបដោយ​ភាព​ផ្លែផ្កា ក្រោយពី​បាន​យកឈ្នះ​ក្នុង​លទ្ធផល 6-4 និង6-3 ដោយ​ការបង្ហាញ​ពី​ទម្រង់​លេង​ប្រកបដោយ​ភាព​ទាក់ទាញ។

    ជាមួយនឹង​ការជួប​លទ្ធផល​ផ្ទុយ​មួយ​ផ្សេងទៀត​របស់​កីឡាករ Roger Federer ដែល​បាន​ចាញ់​ក្រោម​ស្នាដៃ​កីឡាករ Kei Nishikori ក្នុងការ​ប្រកួត​បើកឆាក​កាលពី​ថ្ងៃអាទិត្យ Djokovic បានធ្វើ​ឱ្យមាន​កំហុស​ត្រឹមតែ 6លើក​គត់ និង​បាន​វាយ​កូន​បាល់​បានល្អ​ចំនួន 86ភាគរយ​នៃ​ការ​វាយ​សេវា​របស់គេ។

    រូបគេ​បាន​បំបែក​ស្នៀត​ប្រកួត​របស់ Isner ក្នុង​ហ្គេម​ទី5 នៃ​សិត​ទី1 ដើម្បី​បង្កើតឱ្យមាន​ការគ្រប់គ្រង​យ៉ាងរឹងមាំ និង​មិនបាន​បណ្តោយឱ្យ​មានការ​ភ្លាត់ស្នៀត​កើតមាន​ឡើយ មុននឹង​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​រយៈពេល​ត្រឹមតែ 73នាទី​ប៉ុណ្ណោះ។

    Djokovic បានឱ្យដឹងថា៖ «ការប្រកួត​នេះ​ពិតជា​អស្ចារ្យ​ណាស់។ ខ្ញុំ​បានទទួល​សេវា​របស់ John យ៉ាង​ល្អ​ក្នុងដំណាក់កាល​ដែល​មិនអាច​ទៅរួច ប៉ុន្តែ​ខ្ញុំ​បាន​ស្ថិតក្នុង​ទីតាំង និង​ពេលវេលា​ដ៏​ត្រឹមត្រូវ»៕

  • រោងចក្រ​កែច្នៃ​ដំឡូង​មី​នៅ​កម្ពុជា​កំពុង​លេចចេញ​ជា​រូបរាង​ជំរុញ​ទឹកចិត្ត​កសិករ

    រោងចក្រ​កែច្នៃ​ដំឡូង​មី​នៅ​កម្ពុជា​កំពុង​លេចចេញ​ជា​រូបរាង​ជំរុញ​ទឹកចិត្ត​កសិករ

    ក្រុមហ៊ុន ហ្គ្រី​ន លី​ឌើ​រ (Green Leader)ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ម្សៅដំឡូង​មី និង​ជីវ​ឥន្ធន:អេតាណុល នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្រុក​ស្នួល ខេត្តក្រចេះ​បានឱ្យដឹងថា​ក្រុមហ៊ុន​កំពុង​សាងសង់​ប្រមាណ​ជា​បាន70% ហើយ ដោយ​រោងចក្រ​កែច្នៃ​នេះ​នឹងមាន​សមត្ថភាព​ផលិត​ម្សៅដំឡូង​មី​បាន​ប្រមាណ​ជា 1លាន​តោន​ក្នុង​មួយឆ្នាំ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់​ឆ្នាំនេះ និង​ឈានទៅដល់​ការដាក់ឱ្យ​ដំណើរការ​កែច្នៃ​ដំឡូង​មី​នៅ​ដើមឆ្នាំ​ក្រោយ។

    លោក Tse Michael Nam នាយក​ក្រុមហ៊ុន ហ្គ្រី​ន លី​ឌើ​រ (Green Leader) បានឱ្យដឹងថា យោងតាម​គម្រោង​ផែនការ​ដែល​បាន​គ្រោងទុក ការសាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី ដែល​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី1 ខែមេសា ឆ្នាំ2018កន្លងទៅ​បានសម្រេច70%ហើយ។ នេះ​បើតាម​សេចក្ដីរាយការណ៍​ស្ដីពី​វឌ្ឍនភាព​នៃ​ការកសាង​រោងចក្រ​កែច្នៃ​ដំឡូង​មី  កាលពី​ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2018ក្នុងជំនួប​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មានការ​ចូលរួម​ពី​លោក Gao Hua នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្គ្រី​ន លី​ឌើ​រ ផងដែរ ។

    សូមបញ្ជាក់ថា​ក្រុមហ៊ុន Green Leaderនឹង​បន្ត​សាងសង់​រោងចក្រ 3កន្លែង (នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តស្ទឹងត្រែង) បន្ថែមទៀត​ក្នុងចំណោម 10រោងចក្រ​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​រួមមាន​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ។

    ក្រសួងកសិកម្ម​បានឱ្យ​ដឹងថា តាម​ការស្រាវជ្រាវ​រប​ស់​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូ​ពិ​ក (International Center for Tropical Agriculture, CIAT) បាន​បង្ហាញថា កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​រហូតដល់​ទៅ​ជាង 67ម៉ឺន​ហិកតា ជាមួយនឹង​ទិន្នផល​ប្រមាណ 14.8លាន​តោន​ដែល​ទទួលបាន​ក្នុង​ឆ្នាំ2017។ ប​ច្ច​ប្បន្ន​កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី8 លើ​ពិភពលោក និង​លំដាប់​ទី4 ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

    យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញថា កាលពី​ឆ្នាំ2017កន្លងទៅ ការនាំចេញ​ផលិតផល​ចំណិត​ដំឡូង​មី​ស្ងួត​ទៅកាន់​ទីផ្សារ​បរទេស​មាន​ប្រមាណ​ជាង 2.3លាន​តោន ខណៈដែល​ការនាំចេញ​ដំឡូង​មី​ស្រស់​មាន​ចំនួន​ជាង 75ម៉ឺន​តោន ក្នុងនោះ​ប្រទេស​ថៃ និង​វៀតណាម​ត្រូវបាន​ចាត់ទុកថា​ជាទី​ផ្សារ​ធំ​បំផុត​ក្នុងការ​នាំចេញ ខណៈ​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ចិន​ផ្ទាល់ ហាក់​មាន​តិចតួច​នៅឡើយ។

    សូមបញ្ជាក់ថា ក្រោម​គម្រោង​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​UNDP ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន Green Leader លើ​ការបង្កើត​មូលនិធិ​រួមគ្នា​ដែលមាន​ទឹកប្រាក់​សរុប 80ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក គឺ​សម្រាប់​អនុវត្ត​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី​នៅ​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​កម្ពុជា៕

  • រយៈពេល 9ខែ ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​កើនឡើង

    រយៈពេល 9ខែ ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​កើនឡើង

    នយោបាយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​ប្រទេស​ជប៉ុន​បានធ្វើឱ្យ​ការនាំចេញ​ទៅកាន់​ប្រទេសមួយ​នេះ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ។

    យោងតាម​តួលេខ​ចុង​ក្រោយពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (JETRO)បានឱ្យដឹងថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2 បាន​កើនឡើង​គួរកត់សម្គាល់​ចាប់ពី​ខែមករា ដល់​ខែកញ្ញា​ដោយ​ការនាំចេញ​របស់​កម្ពុជា​កើនឡើង23.5% និង​ការ​នាំចូល​កើនឡើង12.7%។ ក្នុងនោះ​ការនាំចេញ​ទំនិញ​ដែលមាន​តម្លៃ 1.18ពាន់​លាន​ដុល្លារ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ជប៉ុន​ខណៈ​ប្រទេស​កម្ពុជា​បាន​ទិញ​ទំនិញ​ជប៉ុន​ប្រហែល 293លាន​ដុល្លារ។

    គ្រាន់តែ​នៅក្នុង​ខែកញ្ញា​មួយ ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ជាង22.5% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈដែល​ការនាំ​ចូល​បាន​កើនឡើង21.9%។ ក្នុងអំឡុង​ខែ​នោះ​ការនាំចេញ​មានតម្លៃ174.5លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន​ចំនួន37.6លាន​ដុល្លារ។

    ការនាំចេញ​របស់​កម្ពុ​ជា​ភាគច្រើន គឺ​សម្លៀកបំពាក់ និង​ផលិតផល​ស្បែកជើង។ យោងតាម​ក្រុមហ៊ុន JETRO បានឱ្យដឹងថា ប្រទេស​ជប៉ុន​ភាគច្រើន​នាំចេញ​គ្រឿង​ម៉ាស៊ីនរថយន្ត និង​គ្រឿង​អេឡិចត្រូនិក​មក​កម្ពុជា​រួមទាំង​សាច់គោ ដែក និង​ឱសថ​ផងដែរ។

    អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ទំនាក់ទំនង​ទ្វេភាគី​មាន​ភាពស្និទ្ធស្នាល​ក្នុង​គ្រប់​វិស័យ​ទាំងអស់​មិន​ត្រឹមតែ​ធ្វើ​ពាណិជ្ជកម្ម​ទេ។ តួលេខ​ពាណិជ្ជកម្ម​ចុងក្រោយ​រប​ស់ JETRO បង្ហាញ​ពី​ទំនុកចិត្ត​ចំពោះ​ផលិតផល​កម្ពុជា និង​ពង្រឹង​សារៈសំខាន់​នៃ​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់​ដែល​កំពុង​កើនឡើង។

    ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន​ក្នុងអំឡុង​ជំនួប​ជាមួយ​លោក Miyao Masahiro ប្រធាន​ក្រុមហ៊ុន JETRO។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រា​ប់លោក Masahiro ថា រដ្ឋាភិបាល​កម្ពុ​ជាមាន​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការងារ​របស់ JETRO នៅក្នុង​ប្រទេស​កម្ពុជា។ «JETRO ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​តែងតែ​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​បស់​វិនិយោគិន​ជប៉ុន​ចំពោះ​ការអភិវឌ្ឍ​ប្រទេស»។

    ឯកឧត្តម​មានប្រសាសន៍​ថា ក្នុងពេល​កន្លងមក ក្រុមហ៊ុន​ជប៉ុន​ស្ទាក់ស្ទើរ​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​លើកឡើង​ពី​ក្តីបារម្ភ​សុវត្ថិភាព ប៉ុន្តែ​លោក​បាន​បន្ថែមថា ឥឡូវនេះ​ពួកគេ​មានបំណង​ចង់​វិនិយោគ​លើ​វិស័យផ្សេងៗគ្នា។ មាន​រោងចក្រ​ជប៉ុន​ចំនួន 82 កំពុងដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បង្កើត​ការងារ 30.000 កន្លែង។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​បន្ត​វិនិយោគ​នៅ​កម្ពុជា​តាម​ដែល​អាចធ្វើ​ទៅបាន។ ក្រសួង​នឹង​បន្ត​គាំទ្រ និង​សម្របសម្រួល​ការវិនិយោគ​របស់​វិនិយោគិន​ជប៉ុន។

    លោក Masahiro បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង និង​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ជប៉ុន និង​វិនិយោគិន។ យើង​នឹង​បន្តការងារ​នេះ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា ហើយ​យើង​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​ផងដែរ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា។

    យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា អ្នកទិញ​ផលិតផល​កម្ពុជា​ច្រើនជាង​គេ​គឺ សហរដ្ឋអាមេរិក (21%) បន្ទាប់មក​ប្រទេស​អង់គ្លេស និង​អាល្លឺម៉ង់​ដែល​រួមគ្នា​មាន​ចំនួន 17.8% នៃ​ការនាំចេញ​សរុប ឯ​ជប៉ុន​មាន 7.5%។

    កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ទិញ​ភាគច្រើន​ពី​ប្រទេស​ចិន41.7% ប្រទេស​ថៃ16.% និង​ប្រទេស​វៀតណាម​ចំនួន11.7 % នៃ​ការ​នាំចូល​សរុប។ ទន្ទឹមនឹងនេះ​ការនាំ​ចូល​ពី​ប្រទេស​ជប៉ុន​តំណាងឱ្យ4.2% នៃ​ការ​នាំចូល​ទាំងអស់៕

  • Man City ផ្តួល Man Utd ខណៈ Chelsea និង Arsenal បាន​ត្រឹម​ស្មើ​ដូចគ្នា

    Man City ផ្តួល Man Utd ខណៈ Chelsea និង Arsenal បាន​ត្រឹម​ស្មើ​ដូចគ្នា

    ក្រុម Manchester City បាន​បន្ថែម​ពិន្ទុ​នាំមុខ​លើ​ក្រុម Manchester United រហូតដល់​ទៅ 12ពិន្ទុ ក្រោយពី​ចាប់ផ្តើម​បានត្រឹមតែ 12ប្រកួត​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ និង​បាន​វិល​ទៅ​ឈរ​នៅលើ​កំពូល​តារាង​វិញ តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ​នា​កីឡដ្ឋាន Etihad កាលពី​ថ្ងៃអាទិត្យ។

    ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ដើមតង់នីមួយៗ ពី​សំណាក់​កីឡាករ David Silva និង Sergio Aguero បាន​ជួយ​ឱ្យ Man City ស្ថិតក្នុង​ការគ្រប់គ្រង​ទាំងស្រុង ហើយ​ខ្សែបម្រើ Ilkay Gundogan បានធ្វើឱ្យ​ក្រុម Man  United រង​បរាជ័យ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ជា​លើក​ទី4 នៅ​រដូវ​កាល​នេះ ក្រោយពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់ Anthony Martial បាន​ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​មាន​ក្តីសង្ឃឹម​ឡើងវិញ​បន្តិច។ ស្របពេល​ជាមួយគ្នានេះ ក្រុម Liverpool បាន​រក្សា​ការ​ប្រជែង​ដណ្តើមពាន តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម Fulham ក្នុង​លទ្ធផល 2-។ ប៉ុន្តែ Man City បាន​ឡើងទៅ​ឈរលើ​ក្រុម Liverpool 2ពិន្ទុ​នៅលើ​កំពូល​តារាង ស្រប​ពេលដែល Man United នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ8។

    ក្រុម Chelsea មិន​ខុសពី​ក្រុម​កំពូល​តារាង​ទាំង2 ខាងលើ​ឡើយ ខណៈដែល​ពួកគេ​នៅតែ​រក្សា​ការមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ក្របខ័ណ្ឌ​លី​ក ក្នុង​រដូវ​កាល​មកទល់ពេលនេះ ប៉ុន្តែ​មិនបាន​រក្សា​ការ​ដេញតាម​ពីក្រោយ​យ៉ាង​ប្រកៀក​ឡើយ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយនឹង​ក្រុម Everton ស្របពេល​ក្រុម​ឈរ​លេខ5 Arsenal បាន​ត្រូវការ​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​កីឡាករ HenrikhMkhitaryan ដើម្បី​ដណ្តើមបាន​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Wolves នា​កីឡដ្ឋាន Emirates៕

    ប្រភពពី៖ Sport24

  • ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro របស់​ក្រុមហ៊ុន Xiaomi បាន​នាំមក​នូវ​បច្ចេកវិទ្យា​ថតរូប និង​ការច្នៃប្រឌិត​ដែលមាន​គុណភាព​ខ្ពស់​មុនពេល​ថ្ងៃបុណ្យ Christmas ឈានចូល​មកដល់

    ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro របស់​ក្រុមហ៊ុន Xiaomi បាន​នាំមក​នូវ​បច្ចេកវិទ្យា​ថតរូប និង​ការច្នៃប្រឌិត​ដែលមាន​គុណភាព​ខ្ពស់​មុនពេល​ថ្ងៃបុណ្យ Christmas ឈានចូល​មកដល់

    តាម​ប្រភពព័ត៌មាន​ទទួល​បា​នៅ​ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2018, Xiaomi ដែលជា​ក្រុមហ៊ុន​ឈាន​មុនគេ​ផ្នែក​បច្ចេកវិទ្យា​សាកលលោក បានប្រកាស​ចេញ​នូវ​ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ ដោយ​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​កា​ន់​តែ​ច្រើន ដើម្បី​រីករាយ​នឹង​លក្ខណៈពិសេស​បំផុត​ពី​ស៊េរី​ស្មា​ត​ហ្វូ​ន Mi 8។

    ទាំងអស់នេះ​បាន​ផុស​លេចឡើង​តាមរយៈ​ការងារ​របស់លោក Claude Monet ដែលជា​អ្នក​អារម្មណ៍​និយម​ជនជាតិ​បារាំង​ដ៏​ល្បីល្បាញ ដែល​គំនូរ​របស់​លោកមា​នភា​ព​ល្បី​រន្ទឺ​ដោយបាន​នាំមក​នូវ​ប្រសិទ្ធភាព​នៃ​ពន្លឺ​លើ​ពណ៌​ធម្មជាតិ។ ស្មា​ត​ហ្វូ​ន Mi 8 Lite និង Mi 8 Pro បង្ហាញ​នូវ​បច្ចេកវិទ្យា​កញ្ចក់​ប្រភេទ​ថ្មី​ដែលមាន​ពណ៌​ឆ្លុះ​ដូច​កញ្ចក់។

    លោក Jonh Chen ដែលជា​នាយក​ក្រុមហ៊ុន Xiaomi ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ប្រាប់​ឱ្យដឹងថា៖ ក្រុមហ៊ុន Xiaomi បាន​នាំចេញ​ស្មា​ត​ហ្វូ​ន​ច្រើនជាង 100លាន គ្រឿង នៅក្នុង​ឆ្នាំនេះ ដោយឡែក​ស៊េរី​ស្មា​ត​ហ្វូ​ន Mi 8 បាន​នាំចេញ​សរុប​លើសពី 6លាន​គ្រឿង ដែលជា​ការចូលរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ភាពជោគជ័យ​នេះ។ យើងខ្ញុំ​មាន​ក្តីរំភើប​ដែល​នាំយក​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​នេះ​មក​ប្រទេស​កម្ពុជា​មុនពេល​ថ្ងៃបុណ្យ Christmas ឈានចូល​មកដល់ ។ ជាមួយនឹង​ពណ៌​ដ៏​ស្រស់ស្អាត និង​ការថតរូប​ដ៏​មាន​ថាមពល​របស់ខ្លួន ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ​គឺជា​ដៃគូ​ដ៏​ស័ក្ដិសម​សម្រាប់​ការអបអរសាទរផ្សេងៗនៅក្នុង​រដូវ​កាល​នេះ។

    Mi 8 Lite សម្រាប់​ការលេង​ហ្គេម និង​ការថតរូប​ដ៏​អស្ចារ្យ

    បំពាក់​មកជា​មួយ​កាមេរ៉ា​ទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែល​បំពាក់​លើ​ទូរស័ព្ទ Mi 8 Lite អាច​ចាប់យក​រូបភាព​បាន​ច្បាស់​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន។ នៅក្នុង​ស្ថានភាព​ពន្លឺ​ខ្សោយ sensor នឹង​ប្រើ​នូវ​បច្ចេកវិទ្យា Super Pixel ដើម្បី​ចាប់​ច្របាច់​នូវ​ព័ត៌មាន​នៃ pixel 4 ឱ្យក្លាយ​ទៅជា pixel ធំ​មួយ ធ្វើឱ្យ​រូបភាព​កាន់តែច្បាស់ ជាពិសេស​នៅ​ទីតាំង​ក្នុង​អគារ។ ចំណែកឯ​ទូរស័ព្ទ  Mi 8 វិញ នៅ​ខាងក្រោយ​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ភ្លោះ​ដែល​ប្រើ​បច្ចេកវិទ្យា AI និង​ប្រើ sensor Sony IMX363 ជា sensor ចំបង​របស់ខ្លួន ជាងនេះទៅទៀត វា​បាន​ភ្ជាប់​មកជា​មួយ pixel ទំហំ​ធំ​ដល់​ទៅ 1.4µm សម្រាប់​ចាប់​រូបភាព​ជាមួយ​សំឡេង​តិច និង​ប្រើ​នូវ​មុខងារ Dual Pixel Autofocus ដើម្បី​ចាប់យក​គោលដៅ​រូបភាព​បាន​លឿន ដែល​មិន​ធ្វើឱ្យ​អ្នក​ខកខាន​ក្នុងការ​ចាប់យក​រូបភាព​ដែល​អ្នក​ពេញចិត្ត។

    Hardware កាមេរ៉ា​ដែលមាន​គុណភាព​ខ្ពស់​គឺជា​គូរ​ទៅនឹង​មុខងារ AI ដែលជា​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ក្រុមហ៊ុន Xiaomi ហើយ​រួមផ្សំ​ទៅនឹង​ជម្រើស​ថ្មី​ដែល​បាន​កែច្នៃ​ដើម្បី​សម្រេចបាន​នូវ​ការ​រចនា​ដ៏​ស៊ីវីល័យ។ ទន្ទឹមនឹងនេះ អេក្រង់​របស់​ទូរ​សព្ទ Mi 8 Lite អាច​បញ្ចេញ​នូវ​ពណ៌ផ្សេងៗដែល​ស៊ី​ទៅនឹង​ស្ថានភាព​នានា​នៅពេល​ថតរូប selfies ដោយ​ចាំង​បំភ្លឺ​មុខ​ជាមួយនឹង​ពណ៌​ដែល​ត្រូវ​គ្នា​យ៉ាង​ឆ្លាត​វៃ ដើម្បី​ធ្វើឱ្យ​ការថតរូប selfies កាន់តែ​ស្រស់ស្អាត។

    ទូរស័ព្ទ Mi 8 Lite បាន​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏​មាន​ថាមពល​របស់ Qualcomm®។ Mi 8 Lite ក៏បាន​ប្រើ​នូវ​មុខងារ​សម្លេង Mi Sound ថ្មី ជាមួយនឹង​ការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បី​ធ្វើឱ្យ​សំឡេង​កាន់តែ​ល្អប្រសើរ។

    ទូរ​សព្ទ Mi 8 Pro បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ស្នាម​ម្រាមដៃ

    Mi 8 Pro បាន​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត ដោយបាន​បន្ថែម​នូវ​មុខងារ futuristic pressure-sensitive សម្រាប់​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ម្រាមដៃ។ វា​មាន​លក្ខណៈ​ខុសពី​បច្ចេកវិទ្យា​ដោះ​សោរ​អេក្រង់​ដោយ​ស្កេ​ន​ម្រាមដៃ​ដទៃទៀត ដែល​ត្រូ​ចំណាយ​ថាមពល​ដោយ​ផ្តិត​ម្រាមដៃ​ទៅនឹង​កញ្ចក់​ឱ្យ​ជាប់ ដើម្បី​មើលថា ថា​តើ​ម្រាមដៃ​បាន​ស្កេ​ន​ជាប់ ឬ​នៅ។ ប៉ុន្តែ​សម្រាប់ pressure sensor វិញ គឺ​ដោយ​គ្រាន់តែ​ចុច​បើក​ដំណើរការ​នៃ​មុខងារ​នោះ ហើយ​ដាក់​ម្រាមដៃ​លើ​អេក្រង់ វា​គឺ​ដំណើរការ​យ៉ាង​លឿន និង​កាត់​បន្ថយថាមពល​ទៀតផង។

    មកដល់​ប្រទេស​កម្ពុជាឆាប់ៗនេះ

    ទូរស័ព្ទ Mi 8 Lite and Mi 8 Pro បាន​ចាប់​ដាក់លក់​នៅ​ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2018កន្លងទៅនេះ ។ ជា​ចុងក្រោយ​ទូរស័ព្ទ Mi 8 Lite មាន​ជម្រើស 2 ពណ៌ គឺ​ពណ៌​ខៀវ (Aurora Blue) និង​ពណ៌​ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259ដុល្លារ និង 6GB + 128GB តម្លៃ 299ដុល្លារ។ ដោយឡែក ទូរស័ព្ទ Mi 8 Pro មានតែ​មួយ​ពណ៌​គត់ គឺ​ពណ៌ Transparent Titanium និង​មានតែ 1 version ប៉ុណ្ណោះ​គឺ 8GB + 128GB តម្លៃ 599ដុល្លារ ៕

  • Hamilton ឈ្នះ​នៅ​ប្រេ​ស៊ី​ល ខណៈ​ក្រុម Mercedes ឈ្នះ​ពាន​ផ្នែក​ផលិត

    Hamilton ឈ្នះ​នៅ​ប្រេ​ស៊ី​ល ខណៈ​ក្រុម Mercedes ឈ្នះ​ពាន​ផ្នែក​ផលិត

    រយៈពេល 10ឆ្នាំ ក្រោយពី​ឈ្នះ​ពាន Formula One ជា​លើក​ទី1 របស់គេ​នៅលើ​ទីលាន Interlagos ម្ចាស់​តំណែង​ជើងឯក​ពិភពលោក 5សម័យកាល Lewis Hamilton បានឈ្នះ​ក្នុង​ព្រឹត្តិការណ៍ Brazilian Grand Prix កាលពី​ថ្ងៃអាទិត្យ និង​បាន​ជួយ​ឱ្យ​ក្រុម Mercedes របស់គេ ឈ្នះ​ពាន​ផ្នែក​ផលិត​ក្នុងការ​ប្រណាំង​រថយន្ត Formula One សម្រាប់​ឆ្នាំ​ទី5 ជាប់ៗគ្នា។

    វា​ជា​ជ័យជម្នះ​ជា​លើក​ទី10 របស់ Hamilton នៅ​រដូវ​កាល​នេះ ក្រោយពី​បានបញ្ចប់​ដោយ​នាំមុខ​ក្នុង​ថិរវេលា 1.4វិនាទី នាំមុខ​កីឡាករ Max Verstappen របស់​ក្រុម Red Bull។ ប៉ុន្តែ វា​គួរតែ​ផ្តល់​លទ្ធផល​ផ្សេងគ្នា​សម្រាប់​កីឡាករ​អង់គ្លេស​រូបនេះ ដែល​បាន​ជួប​បញ្ហា​ម៉ាស៊ីន និង​កង់ ខណៈដែល​រូបគេ​បាន​រង់ចាំ​ភ្លៀង​ដែល​មិនបាន​ធ្លា​ក់មក។

    ការដណ្តើម​បាន​ជ័យជម្នះ​ជា​លើក​ទី2 របស់ Hamilton ក្នុង​ទីក្រុង Sao Paulo បានកើត​ឡើង ក្រោយពី​កីឡាករ Esteban Ocon របស់​ក្រុម Force India មិន​អនុញ្ញាតឱ្យ Verstappen វ៉ា​ក្នុង​ជុំ​ទី44 ដែលនាំឱ្យ​រថយន្ត​រប​ស់​កីឡា​ករទាំង2 ប៉ះទង្គិច​គ្នា និង​វិល​ជាច្រើន​ជុំ​នៅលើ​ទីលានប្រណាំង។ ក្នុងពេលនោះ Verstappen របស់​ក្រុម Red Bull បាន​នាំមុខ​លើ Hamilton រហូតដល់​ទៅ 5វិនាទី។

    ក្រោយពី​ការប្រណាំង Hamilton បានឱ្យដឹងថា៖ «ឧប្បត្តិហេតុ​នោះ បានធ្វើឱ្យ​យើង​វិល​ទៅកាន់​ការ​ប្រជែង​វិញ។ Max បាន​នាំ​មុខដាច់ ហើយ​វា​ពិតជា​ផ្តល់​ការលំបាក​ដល់​អ្នក​តាម​ពីក្រោយ។ ប៉ុន្តែ ខ្ញុំ​ពិតជា​មាន​មោទនភាព​នៅទីនេះ។ ខ្ញុំ​មិន​ខ្វល់​ពី​នរណាម្នាក់​ឡើយ»៕

    ប្រភពពី៖ Channel News Asia

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 150

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 150

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/11/LRPN_150-Final-For-Web.pdf” force_dl=”1″]

  • Charles & Keith សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​ប្រារព្ធ​ពិធី​ខួប​គម្រប់ 2 ឆ្នាំ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស

    Charles & Keith សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ​ប្រារព្ធ​ពិធី​ខួប​គម្រប់ 2 ឆ្នាំ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស

    Charles & Keith ដែលជា​ម៉ាក​ល្បី​ក្នុង​ស្រទាប់​យុវវ័យ និង ជា​ម៉ាក​កំពុង​ពេញនិយម​សម្រាប់នារីៗ នៅក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា​ទាំងមូល​បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប 2ឆ្នាំ ដែល​បាន​បើក​ដំណើរការ​សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ កម្មវិធី​បានចាប់ផ្តើម​ពីរ​ម៉ោង​ពី​ម៉ោង 5 ដល់ 9 យប់។ នៅក្នុង​កម្ម វិធី​អតិថិជន ក៏ដូចជា​សមាជិក​រប​ស់ Charles & Keith បាន​រីករាយ​ជាមួយ​ការ​ទស្សនា កម្សាន្ត​ការចាក់​ភ្លេង​របស់​ឌី​ជេ​ក្នុង​កំឡុង​ប​ពេល​ដើរ​ទិញ​ទំនិញ​ក្នុង​ហ៊ាង។

    ក្នុង​ល្ងាច​ប្រារព្ធ​ពិធី​ខួប​គម្រប់ 2ឆ្នាំ សមាជិក​របស់ Charles & Keith  បាន​រីករាយ​ជាមួយ​ការទិញ​ទំនិញ​គ្រប់​ប្រភេទ ដែលមាន​នៅក្នុង​ហ៊ាង​ជាមួយនឹង​ការបញ្ចុះ​តម្លៃ 10% បន្ថែមទៀត​ទៅ​កាត​សមាជិក​របស់ខ្លួន ចំណែកឯ​អតិថិជន​ដែល​មិនមែនជា​សមាជិក​របស់ Charles & Keith ដោយ​គ្រាន់តែ​ចំណាយ​ក្នុង​ការទិញ​ទំនិញ​នៅក្នុង​ហ៊ាង​អស់​ចំនួន 90 ដុល្លារ អតិថិជន​នឹង​ទទួលបាន​ខ្សែដៃ​មួយ​យ៉ាង​ស្រស់ស្អាត​ពី Charles & Keith ផងដែរ៕

  • Sterling បន្ត​កុងត្រា​ថ្មី​ជាមួយ Man City រហូតដល់​ឆ្នាំ2023

    Sterling បន្ត​កុងត្រា​ថ្មី​ជាមួយ Man City រហូតដល់​ឆ្នាំ2023

    ខ្សែប្រយុទ្ធ Raheem Sterling បាន​ប្តេជ្ញា​ពី​អនាគត​ដ៏​យូរអង្វែង​មួយ​ចំពោះ​ក្លិប Manchester City ក្រោយពី​បាន​បន្ត​កិច្ចសន្យា​រយៈពេល3ឆ្នាំ​ទៀត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ កាលពី​ថ្ងៃ​សុក្រ។

    Sterling បាន​ស្ថិតក្នុង​ការចរចាផ្សេងៗជាមួយនឹង​ក្រុម Man City អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​ទីបំផុត ខ្សែបម្រើ​ស្លាប​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​យល់ព្រម​កុងត្រា​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ក្រោយពី​ត្រូវបាន​ទាក់ទង​ជាមួយនឹង​ការផ្ទេរ​មួយ​ទៅកាន់​ក្លិប Real Madrid។

    បច្ចុប្បន្ន Sterling វ័យ23ឆ្នាំ នឹងត្រូវ​បន្ត​នៅ​ជាមួយនឹង Man City រហូតដល់​ឆ្នាំ2023 ខណៈដែល​ព័ត៌មាន​កាលពី​ដើមខែ​នេះ បានចេញ​ផ្សាយ​ថា ការបន្ត​កិច្ចសន្យា​ថ្មី​របស់គេ​នឹងមាន​តម្លៃ30ម៉ឺន​ផោន (ស្មើនឹង 38,9ម៉ឺន​ដុល្លារ​អាមេរិក) ក្នុង1សប្តាហ៍ ដែលនាំឱ្យ​រូបគេ​កីឡាករ​រកបាន​ចំណូល​ខ្ពស់​ជាងគេ​បំផុត​របស់​អង់គ្លេស។

    Sterling បាន​ប្រាប់​គេហទំព័រ​របស់ Man City ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុងការ​ចុះហត្ថលេខា។ ការអភិវឌ្ឍ​របស់ខ្ញុំ​នៅទីនេះ ពិតជា​ស្ថិតក្នុង​កម្រិត​ដ៏​មិន​គួរឱ្យ​ជឿ។ ខ្ញុំ​មាន​អារម្មណ៍​តាំងពី​នាទី​ដំបូង​ដែល​ខ្ញុំ​បានមក​ទីនេះ​ថា វា​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ។ វា​ពិតជា​បាន​ផ្តល់នូវ​ផល​តបស្នង ហើយ​ខ្ញុំ​ពិតជា​ដឹងគុណ​ណាស់»។

    Sterling បាន​ជួប​ភាពជោគជ័យ​ដ៏​អស្ចារ្យ ក្រោម​ស្នារ​ដឹកនាំ​របស់លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់ Man City និង​បាន​អភិវឌ្ឍ​ដើម្បី​ក្លាយជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​សម្រាប់​ក្លិប និង​ប្រទេស​របស់គេ ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Liverpool កាលពី​ឆ្នាំ2015។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី23គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​កាល​ពី​រដូវ​កាល​មុន ខណៈដែល Man City បានឈ្នះ​ពាន Premier League ក្នុង​ពិន្ទុ​ជា​កំណត់ត្រា ហើយក៏​បានឈ្នះ​ពាន League Cup ផងដែរ៕

    ប្រភពពី៖ Channel News Asia

  • ស្រា​បៀរ ABC Extra Stout, Heineken, Tiger ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូនគូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ 2017-2018

    ស្រា​បៀរ ABC Extra Stout, Heineken, Tiger ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​ជូនគូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ 2017-2018

    ភ្នំពេញ៖ កាលពី​ថ្ងៃអាទិត្យ​ទី 4 ខែវិច្ឆិកា ឆ្នាំ2018  ស្រា​បៀរ ABC Extra Stout, Heineken និង Tiger បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើកចុងក្រោយ​ដែលមាន​ការផ្សាយ​ផ្ទាល់​នៅ​ស្ថានីយទូរទស្សន៍ PNN ដោយបាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ទៅកាន់​ទីក្រុង​ប៉ារីស ទីក្រុង​អាំ​ស្ទែ​ដាំ និង​ប្រទេស​ជប៉ុន។

    ចំពោះ​រង្វាន់​របស់​ស្រា​បៀរ ABC Extra Stout ដែល​បាន​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ មាន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 5គូ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ទៅ​ទីក្រុង​ប៉ារីស​មាន​រាយ​ឈ្មោះ​ដូចខាងក្រោម៖

    ល.រឈ្មោះ​កូន​ក​ម្លោះឈ្មោះ​កូនក្រមុំខេត្ត/ ក្រុងលេខ​ប័ណ្ណលេខ​ទូរស័ព្ទរង្វាន់
    ម៉ន ធី​រ៉ៃមួន ថា​រីកណ្តាល807192077 66 37 58ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ប៉ារីស
    មូល ហួចអ៊ុក ចាន់​សូរិយាកណ្តាល809849088 50 98 431ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ប៉ារីស
    ប៊ុន ចាន់ថាហុង វ​ឌ្ឍ​នាអ្នក​លឿង804485097 99 555 44ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ប៉ារីស
    ឈិន ជាំ​ង​ហាវជន់ ម៉ូ​នី​តាភ្នំពេញ806966077 322 479ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ប៉ារីស
    សាង ម​ត្ត​រីពុធ ច​ន្ធីភ្នំពេញ801741087 62 13 46ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ប៉ារីស

     

    ចំពោះ​រង្វាន់​របស់​ស្រា​បៀរ Heineken ដែល​បាន​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ មាន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ៣គូ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ទៅ​ទីក្រុង Amsterdam មាន​រាយ​ឈ្មោះ​ដូចខាងក្រោម៖

    ល.រឈ្មោះ​កូន​ក​ម្លោះឈ្មោះ​កូនក្រមុំខេត្ត/ ក្រុងលេខ​ប័ណ្ណលេខ​ទូរស័ព្ទរង្វាន់
    ជាម សុ​និ​តយ៉ាន ស្រី​ម៉ៅព្រៃវែង002049092 224 552

    010 365 472

    ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​ទីក្រុង​អាំ​ស្ទែ​ដាំ
    អេង សុភាលឹម គឹម​លី​លីភ្មំ​ពេញ001187097 971 1113

    077 877 596

    ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​ទីក្រុង អាំ​ស្ទែ​ដាំ
    ឈុន ពន្លឺវិ​រោច​ន៏ ភូ​វី​នីភ្មំ​ពេញ003912017 477 063ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​ទីក្រុង អាំ​ស្ទែ​ដាំ

     

    ចំពោះ​រង្វាន់​របស់​ស្រា​បៀរ Tiger  ដែល​បាន​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ មាន​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 5គូ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​បទពិសោធន៍​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក មាន​រាយ​ឈ្មោះ​ដូចខាងក្រោម៖

    ល.រឈ្មោះ​កូន​ក​ម្លោះឈ្មោះ​កូនក្រមុំខេត្ត/ ក្រុងលេខ​ប័ណ្ណលេខ​ទូរស័ព្ទរង្វាន់
    ប៊ិន ស៊ិន​ណាវី​នហេង ស៊ីវ​ហ្គេ​ចពោធិ៍សាត់003956096 788 9876

    093 558 999

    ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ជប៉ុន
    លឹម ទី​ទីផន ណា​រ័ត្នកណ្តាល009550016 326 112ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ជប៉ុន
    លន់ សុ​បញ្ញាពៅ ធីតាភ្នំពេញ011675086 205 780

    015 707 720

    ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ជប៉ុន
    ឈុំ សុខ​ហឿនផាន ផល្លាភ្នំពេញ009210061 999 667

    077 999 667

    ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ជប៉ុន
    ព្រាប សុភ័ក្ត្រសាន ស​ម្ប​តិ្តភ្នំពេញ007284016 868 872

    077 433 388

    ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ជប៉ុន

    អ្នកឈ្នះ​រង្វាន់​ទាំងអស់​អាច​ស្វែងរក​ឈ្មោះ​របស់ខ្លួន​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ ABC Extra Stout, Heineken, Tiger

    សូមអ្នក​ឈ្នះ​ទាំងអស់​មេត្តា​ទាក់ទង​មកកាន់​ក្រុមហ៊ុន CBL តាមរយៈ​ទូរស័ព្ទ​លេខ៖ 023 722 683 ឬ​អ៊ី​ម៉ែ​ល៖ [email protected] ឲ្យ​បាន​មុន​ថ្ងៃទី 13 ខែវិច្ឆិកា។ អ្នកឈ្នះ​ទាំងអស់​ត្រូវ​បង្ហាញ​សន្លឹកឆ្នោត​ត្រូវ​រង្វាន់ និង​អត្តសញ្ញាណប័ណ្ណ។ បើ​ពុំ​ដូច្នោះ​ទេ រង្វាន់​ទាំងនេះ​នឹង​ទុកជា​មោ​ឃៈ  ហើយ​ក្រុមហ៊ុន​នឹង​រក​អ្នកឈ្នះ​ថ្មី​មក​ជំនួស។

    អបអរ​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​ជាមួយ​ស្រា​បៀរ​លំដាប់​ពិភពលោក។

    តើ​លោកអ្នក​ចង់​ទិញ​ស្រា​បៀរ​លំដាប់​ពិភពលោក​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​ទេ? លោកអ្នក​អាច​ទូរស័ព្ទ​មក​លេខ 011 222 400 ឬ 011 333 500 សម្រាប់​ព័ត៌មាន​បន្ថែម។

    ពិសា​ដោយ​ការទទួលខុសត្រូវ