Author: វល័ក្ខ

  • វឌ្ឍនភាព ! ស្ពានអាកាសក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ក្នុងខែមីនា ខាងមុខនេះ

    វឌ្ឍនភាព ! ស្ពានអាកាសក្បាលថ្នល់ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ក្នុងខែមីនា ខាងមុខនេះ

    ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ ឬស្ពានអាកាសក្បាលថ្នល់ តម្លៃ ៣៦លានដុល្លារ សម្រេចបានវឌ្ឍនភាព ៩៩ភាគរយហើយ ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

    វត្តមានស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកើតមាន។

    ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីតភ្ជាប់ស្ពានអាកាសជាន់ទី១ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

    ការដ្ឋានសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២នេះ បានបញ្ចប់ការសាងសង់មុនផែនការកំណត់ ពោលគឺនៅត្រឹមថ្ងៃទី២០ មីនា ឆ្នាំ២០២៥ ខាងមុខនេះ។ សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់ថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

    កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។ លើសពីនេះ ស្ពានអាកាសនេះនឹងជួយដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។ សូមជម្រាបជូនថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៩ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងការសាងសង់ រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» ,ស្ពានអាកាសរង្វង់មូលចោមចៅ ,ស្ពានអាកាសឫស្សីកែវ ស្ពានអាកាសមរតកតេជោ និងស្ពានអាកាសភ្លោះ៕

  • មោទនភាពជាតិ! ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក!

    មោទនភាពជាតិ! ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក!

    កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីសម្ពោធជាផ្លូវការរថយន្តស៊េរីថ្មីឆ្នាំ2025 ទៅលើរថយន្តប្រភេទ​ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង​​ Ford Territory ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ងនសាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia លោកស្រី Bridgette Walker ភារធារី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី នីរ៉ាម៉ុន សិរិគៀតធីគុល (Mrs. Niramon Sirikiatikul) ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 3,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។

    រោង​ចក្រផលិតរថយន្ត Ford​ ត្រូវ​បាន​ដំណើរការជាលើក​ដំបូង​ នៅឆ្នាំ ២០២២ ​លើ​ផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ក្នុង​ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ជាមួយនឹងទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់កម្រិតដំឡើង CKD ។ ថ្មីៗនេះ​ ក្រុមហ៊ុនបាន​បន្ថែម​ទុនវិនិយោគរហូតដល់២៦.៨ លានដុល្លារសហរដ្ឋអាមេរិក និង​ធ្វើ​ទំនើប​កម្ម​លើ​សង្វាក់​ផលិតកម្ម​ កម្រិត IKD-1 ​ដោយ​ពង្រី​ក​ផ្ទៃដី​សរុប​រហូត​ដល់​ ​ ១២ ហិកតា ដែល​អាច​​បង្កើតការងារជំនាញ​​បាន​​ជាង ៥០០ កន្លែង និង​មាន​សមត្ថភាព​​អាច​ផលិត​​​រថយន្ត​បានចំនួន​​ប្រមាណ​ ៩,០០០ គ្រឿង​ក្នុង​មួយឆ្នាំ​​។

    ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៃប្រភេទ​ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង​​ Ford Territory ស៊េរីឆ្នាំ២០២៥​​​ នៅ The Premier Centre Sen Sok ដែល​រថយន្តទាំងនេះ ត្រូវបានផលិត​នៅក្នុង​ប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតសស្តង់ដារពិភពលោក ។”

    លោក ងន សាំង បានមានប្រសាសន៍បន្ថែមថា៖ “យើងខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលយើងខ្ញុំបានរួមចំណែកក្នុង​ការបង្កើតនូវប្រវត្តសាស្រ្តថ្មី​សម្រាប់​ប្រទេសជាតិ ដែលក្នុងចំណោមប្រទេសផ្សេងៗនៅលើពិភពលោក យើងអាចមានសមត្ថភាព ​ក្នុងការផលិត​រថយន្តដោយផ្ទាល់ ហើយយើងក៏ជាក្រុមហ៊ុន​ដំបូងគេបង្អស់​​ដែល​ទទួល​បាន​ការទទួល​ស្គាល់​ជាអន្តរជាតិ​ពី​​ សមាគមវិស្វករយានយន្តអន្តរជាតិ(Society of Automotive Engineers) ទៅលើ​លេខតួរថយន្ត​ដែល​បាន​ផលិតនៅប្រទេស​កម្ពុជា​ (Made-In-Cambodia)។​ សមិទ្ធិផល​នេះ​មិន​អាច​កើតមាន​​ឡើងបាន​នោះទេ ប្រសិន​បើ​គ្មាន​​ការ​​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​​​​​​​កម្ពុជា។ យើងខ្ញុំ ​សូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល​ដែល​បានផ្តល់​ការលើកទឹកចិត្ត ​ដល់ការវិនិយោគ និងបានជួយគាំទ្រឱ្យ ក្រុមហ៊ុន​យើង​ខ្ញុំ​ បាន​នាំយកការផលិត​រថយន្តលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា​។”

    លោកស្រី នីរ៉ាម៉ុន សិរិគៀតធីគុល (Mrs. Niramon Sirikiatikul) ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ក្នុងនាមតំណាងអោយក្រុមហ៊ុន Ford និង លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company ពិតជារំភើបណាស់ដែលបានចូលរួមកម្មវិធីនារាត្រីនេះ ដើម្បីអបអរសាទរនូវរថយន្ត Ranger និងរថយន្ត Everest ដែលផលិតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយមោទនភាព។ នេះ​​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើ​មនៃសក្ខីភាពមួយចំពោះភាពជាដៃគូដ៏អស្ចារ្យរវាងក្រុមហ៊ុន Ford និង RMA Cambodia ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នាចំពោះទីផ្សារដ៏មានសក្តានុពលនេះ និងគុណភាពលំដាប់ពិភពលោករបស់ប្រជាជនកម្ពុជា។  ​លេខតួរថយន្ត​ ​ផលិតនៅប្រទេស​កម្ពុជា​ (Made-In-Cambodia) គឺជាចំណុចសំខាន់នៃការផលិត និងការវិនិយោគដ៏សំខាន់មួយនៅក្នុងអនាគតរបស់កម្ពុជា ដែលវាបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងបង្ហាញពីសក្តានុពលនៃគុណភាពរបស់ប្រជាជនកម្ពុជា។ យើងមានមោទនភាពជាពន់ពេក ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។”

    លោកស្រី Bridgette Walker ភារធារី ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទរដល់ក្រុមហ៊ុន RMA Cambodia ចំពោះសមិទ្ធិផលដ៏អស្ចារ្យនេះ ក្នុងរយៈពេលជាង 33 ឆ្នាំមកនេះ។ ក្រុមហ៊ុន Ford ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមានការអនុលោមតាមកម្រិតស្តង់ដារខ្ពស់ ហើយបច្ចុប្បន្ន Ford បានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងទីផ្សាររថយន្តថ្មីក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល 6 ឆ្នាំចុងក្រោយនេះ ហើយនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយរបស់ RMA និងជាសក្ខីភាពនៃការទទួលស្គាល់រថយន្តដែលមានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ត និងសេវាកម្មដ៏​ឥតខ្ចោះ​ ដែលនាំអោយក្រុមហ៊ុន Ford ក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតមានមោទនភាពដែលឃើញអាជីវកម្មអាមេរិកដូចជា ក្រុមហ៊ុន Ford ទទួល​ស្គាល់ទៅលើ​ស្តង់ដារ​គុណភាព​ក្នុងទីផ្សារប្រទេសកម្ពុជា ហើយតំណាងអោយទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុង​រីកចម្រើនរបស់យើង ដើម្បី​នាំ​មក​នូវភាពរុងរឿងដល់​ចំណង​មិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា។”

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍យ៉ាងមានអត្ថន័យសម្រាប់​កិច្ចបើក​កម្មវិធីថា៖ “សម្រាប់មនុស្សម្នាក់ដែលមានអាយុ 100 ឆ្នាំ អាចចាត់ទុកថាជាមនុស្សដែលមានសុខភាពល្អ និងសំណាងល្អ ហើយអាយុ 100 ឆ្នាំនេះប្រសិនបើគិតជាមនុស្សគឺមិនមានច្រើនទេ ដោយឡែកក្រុមហ៊ុន Ford Motor Company ពេលនេះគឺមានអាយុ 122 ឆ្នាំហើយ។ នៅក្នុងឆ្នាំ1903 នៅមហាវិថី Mark Avenue, Detroit, រដ្ឋ Michigan, សហរដ្ឋអាមេរិក លោក Henry Ford បានផ្តល់ជូនសហរដ្ឋអាមេរិក និងមនុស្សជាតិទាំង​មូលនូវរថយន្ត សម្រាប់ជីវភាព កែប្រែសេដ្ឋកិច្ចគ្រួសារ និងសង្គមរបស់អាមេរិក និងពិភពលោកទាំងមូល។ លោក Henry Ford បានផ្តល់ជូននូវរថយន្តដែលមានតម្លៃសមរម្យ គុណភាពល្អ មានលក្ខណៈសន្សំសំចៃខ្ពស់ និង អាចជឿទុកចិត្តបាន។ អ្វីដែលគ្រាន់តែជាការចាប់ផ្ដើមដ៏តូចមួយរបស់លោក Henry Ford បានក្លាយទៅជាគំរូនៃឧស្សាហកម្មរថយន្តពិភពលោកទាំងមូល។ ចាប់តាំងពីរថយន្ត Ford ផលិតដំបូងនៅឆ្នាំ1896 Ford បានផលិតរថយន្តមួយតូចដូច រទេះគោយើងអញ្ចឹង គ្រាន់តែមានកង់កៅស៊ូបួន ហើយអត់មានដំបូលទេ ហើយវាជាកូនមានម៉ាស៊ីន ហើយរថយន្តនេះ បើគិតពីឆ្នាំ 1896 គឺមានអាយុកាលលើស 122 ឆ្នាំទៅហើយ ដែលរថយន្តនោះគឺ Ford Model T ដែលល្បីល្បាញទូទាំងពិភពលោក ហើយមកទល់បច្ចុប្បន្ននេះ Ford បានដាក់សម្ពោធរថយន្តប្រភេទថ្មីមួយទៀតគឺ Ford Territory កំពុងតែល្បីល្បាញទូទាំងពិភពលោក ហើយកម្ពុជាមានភ័ព្វសំណាងធ្វើជាម្ចាស់ផ្ទះសម្រាប់រថយន្តនេះ សូមចូលរួមអបអរសាទរ។”

    ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍បន្ថែមថា៖ “ពិធីសម្ពោធជាប្រវត្តិសាស្ត្រនារាត្រីនេះ Ford ទទួលបានការអនុញ្ញាតពីស្ថាប័នសមាគមវិស្វករយានយន្តអន្តរជាតិ ដែលហៅថា Society of Automotive Engineers ដែលផ្តល់​នូវលេខតួមួយ ហើយលេខតួនេះគឺមានសារៈសំខាន់ក្នុងការបញ្ជាក់ថា ផលិតនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការរវាង រាជរដ្ឋាភិបាល និងក្រុមហ៊ុន RMA នេះ បានផ្ដល់នូវការងារឲ្យយុវជនខ្មែរផ្ទាល់ជិត 500 នាក់ បានផ្តល់ឱកាសការងារជាច្រើនដល់សេវាគាំទ្រ រាប់ពាន់រាប់ម៉ឺនទូទាំងប្រទេស បានផ្តល់នូវរថយន្តដែលមានតម្លៃសមរម្យជាងពីមុន បើសិនជាប្រៀបធៀបជាមួយនឹងការនាំចូល បានបង់ពន្ធជូនរដ្ឋាភិបាលត្រឹមត្រូវ ដែលរដ្ឋាភិបាលយកពន្ធ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសដូចជា ការអភិវឌ្ឍសាលារៀន ផ្លូវថ្នល់ សុខាភិបាល និងបានបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជា អោយមានជំនាញច្បាស់លាស់។ ជាចុងក្រោយជាមួយនឹង សារអបអរសាទររបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវេទិកាលរាត្រីនេះ ខ្ញុំសារជាថ្មី សូមសំដែងនូវការអបអរសាទរជាលក្ខណៈបុគ្គល ហើយក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះ Ford និង RMA និងជាពិសេស សូមអរគុណដល់អតិថិជន Ford ក្នុងការគាំទ្រ ហើយសូមបន្តគាំទ្រផលិតផល Ford បន្តទៀត។”

    រថយន្ត Ford Ranger​ និង Ford Everest ដែលបច្ចុប្បន្ននេះ គឺជារថយន្តដែលផលិតនៅប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិត​ស្តង់ដារ​ពិភពលោក។ គ្រប់ដំណាក់កាលនីមួយៗនៃការផលិត​​រថយន្ត​ គឺត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ដោយអនុឡោមតាមកម្រិតស្តង់ដារ ISO 9001:2015 និងស្តង់ដារកម្រិត ISO 14001:2015 ដែលត្រូវបានទទួលស្គាល់ជុំវិញពិភពលោក។

    នៅក្នុងសង្វាក់ផលិតកម្មរថយន្ត Ford គឺផ្តោតសំខាន់ទៅលើ គុណភាព បច្ចេកវិទ្យាទំនើប និង​កម្រិតស្តង់ដារដូចគ្នា​តែមួយ មិនថារថយន្តផលិតក្នុងប្រទេសណានោះទេ ក្រុមហ៊ុន Ford តែងតែរក្សាគុណភាព និងសុវត្ថិភាព កម្រិតស្តង់ដារពិភពលោក។ វត្តមានរបស់​រោងចក្រដំឡើងរថយន្តFord ​បានទាក់ទាញគម្រោង​វិនិយោគរបស់​ក្រុមហ៊ុន​​​ដំឡើងរថយន្ត និងឧស្សាហកម្មប្រហាក់ប្រហែល​ផ្សេងៗទៀត​ចូល​មក​កាន់កម្ពុជា។ មិន​ត្រឹម​តែប៉ុណ្ណោះ រោង​ចក្រ​នេះ​ក៏​បាន​បង្កើតឱកាសការងារដែលមានប្រាក់បៀរវត្សខ្ពស់ កាត់បន្ថយ​ការចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ និង​ ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព​។​

    ពិសេសជាងនេះទៅទៀត រថយន្ត Ford Ranger និងរថយន្ត Ford Everest មានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Zone-Lighting ដែលអាចបំភ្លឺជុំវិញរថយន្ត ប្រព័ន្ធកាមេរ៉ា 180 ដឺក្រេ ប្រព័ន្ធ SYNC4A ជំនាន់ថ្មី​ដែលមាន​ភាព​ងាយស្រួលប្រើប្រាស់ជាងមុន និងអេក្រង់ Off-Road ថ្មីសម្រាប់តាមដាន និងផ្ទៀងផ្ទាត់ព័ត៌មានបើកបរនៅ​ពេល​បើកបរផ្លូវឧបសគ្គ និងរក្សានូវ​ប្រព័ន្ធ​សុវត្ថិភាពជាច្រើនទៀតដូចជា ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

    ជាសមិទ្ធិផល ដែល​បាន​មកពី ការ​ផលិត​រថយន្ត​ក្នុង​ស្រុក ជាមួយនឹង​ កម្រិតស្តង់ដារពិភព​លោក សម្រាប់​ ប្រជាពលរដ្ឋកម្ពុជា និង ជាពិសេស សម្រាប់អតិថិជន Ford, រថយន្ត Ford នឹងមាន​តម្លៃថ្មីដូចតទៅ៖

    សម្រាប់មានអតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើរថយន្តFord សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

    • សាខាព្រះមុនីវង្ស 078 999 773​
    • សាខាទឹកថ្លា 095 939 939
    • សាខាទូលសង្កែ 078 935 935
    • សាខាជ្រោយចង្វារ 017 999 027
    • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
    • សាខាបឹងបៃតង 099 999 747
    • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
    • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883
  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យដាក់បញ្ចូលបញ្ហាសា​រធាតុអាបេស្តូ​សនៅក្នុ​ងក្រ​បខ័ណ្ឌ​គោល​នយោបា​យគ្រឿ​ងបង្គុំសំ​ណ​ង់​

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យដាក់បញ្ចូលបញ្ហាសា​រធាតុអាបេស្តូ​សនៅក្នុ​ងក្រ​បខ័ណ្ឌ​គោល​នយោបា​យគ្រឿ​ងបង្គុំសំ​ណ​ង់​

    ភ្នំពេញ ៖  ក្នុងគោលបំណងប្ចៀសបញ្ហាបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រ​យោ​ជន៍​ស​ម្រា​ប់ឧ​ស្សា​ហ​ក​ម្ម​សំណង់នៅកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យដាក់​បញ្ចូល​បញ្ហាសារធាតុអាបេស្តូស​នៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដូច្នេះយើ​ង​ត្រូ​វមា​ន​​គោ​ល​នយោ​បា​យគ្រ​​ប់​គ្រា​ន់​ពា​ក់​ព័​ន្ធនឹ​ង​កា​រប្រើ​ប្រា​ស់​សា​រធា​តុ​អា​បេ​ស្តូ​ស​នេះ​ដើ​ម្បី​ជៀ​ស​វា​ង​កា​រ​ប​ង្ក​ហា​និ​ភ័យ​​ប៉ះ​​ពា​​ល់ដល់សុខភាពសាធារណៈ និងរក្សាបា​ន​នូ​វ​ឧ​ត្ត​ម​​ប្រ​យោជន៍​សម្រាប់​ឧ​ស្សា​ហ​ក​ម្ម​សំ​ណ​ង់​នៅ​ក​ម្ពុ​ជា​ ។​

    ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់​ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ ២០២៥ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋ​មន្ត្រី​និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​និងសំណង់ បានមានប្រសាសន៍ថា នេះ​គឺជាពេលវេលាដែលយើងចាប់ផ្ដើមបើក​ទំព័រ​ថ្មីមួយទៀតសម្រាប់វិស័យសំណង់ ហើ​យ​ជា​ពេល​វេលា​ដែ​ល​យើ​ង​ត្រូ​វ​សម្រេចចិត្តដោយខ្លួនឯងក្នុងការកំណត់ជោគវាសនាអនាគតរបស់ខ្លួន។

    ឯកឧត្តម បានបញ្ជាក់ថា សារធាតុ​អា​បេស្តូ​ស​គឺ​ជា​ប្រ​ភេទ​គ្រឿ​​ង​ប​ង្គុំ​​សំ​ណង់មួ​យដែ​ល​ត្រូ​វ​បា​ន​ប្រើ​​ប្រា​ស់នៅ​​ក្នុង​​ប្រទេសកម្ពុជានាពេលកន្ល​ងមករហូតមកដល់ប​ច្ចុប្បន្នដោយសា​រតែ​យើងមិន​បា​ន​​ដឹ​ង​អំពី​ហា​និ​ភ័​យ​នៃ​ការ​ប្រើ​ប្រាស់សារធាតុនេះ។

    ឯកឧត្តម​បន្ថែម​ថា កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឲ្យកម្ពុ​ជាមា​ន​ជ​ម្រើ​ស​ក្នុ​ង​កា​រ​ប្រើប្រា​ស់​គ្រឿ​​ងប​ង្គុំ​សំណង់។ ជាក់ស្តែង ថ្ងៃនេះតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ក្រសួងបានលើ​​កយ​ក​ប្រ​ធា​ន​ប​ទ​​សា​រធាតុអាសបេស្តុស (Asbestos) នេះ មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់ តែច្បាស់​​អំពី​អ​ត្ថ​ប្រ​យោ​ជន៍ និងផលប៉ះពាល់របស់សារធាតុនេះដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូច​ជា សម្ភារដំបូល សម្ភារធ្វើពីអ៊ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើងនិងធន់នឹងកម្តៅ វាយ​ន​ភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។

    តាម​រ​យៈការសិក្សា អាសបេស្តូស (Asbestos) មានប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុ​ខ​ភា​ពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជាការកាត់ ពុះជ្រៀក រុះរើ កា​រ​ពុក​ផុ​យ។ យើងបានមើលឃើញថាបណ្តាប្រទេសជាច្រើនបានចាត់វិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុ នេះទាំងស្រុង ដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សឹង្ហបុរី ជាដើម ក្នុង​នោះ ក៏នៅមានបណ្តាប្រទេសមួយចំនួនកំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយ​ប្រើប្រា​ស់យ​ន្ត​ការ បទប្ប​ញ្ញ​ត្តិ​ និ​ងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់ ដែលយើងអាចធ្វើការសិ​ក្សា​ដក​យកបទពិសោធន៍បាន ។ ដូច្នេះ​ ​តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ គឺយើងនឹងដកស្រង់បទពិសោធន៍ពីបណ្តាប្រ​ទេ​ស​នានា​ ​ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែក បញ្ហាប្រឈមទាំងអស់អោយបានល្អិតល្អន់ ដើម្បីផ្ត​ល់​ជ​ម្រើ​សជូ​ន​ប្រ​ជា​ជ​​នកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឫក៏ត្រូវកម្រិតលក្ខខណ្ឌនៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្ន​ខ្ពស់​ចំ​​ពោះកា​រ​ប​ន្ត​ប្រើ​ប្រា​ស់ ស្របតាមបទដ្ឋានគ្រប់គ្រង ប្រកប ដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួមគឺ ដើម្បី​ជា​ឧ​ត្តម​ប្រ​យោ​ជ​ន៍​ដល់ឧស្សហកម្មគ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗ​រូប ៕

  • តើជាការពិតទេ តារាសម្តែងដ៏ល្បីឈ្មោះ បុរសសង្ហា Lee Min Ho រៀបការជាមួយអ្នកមេម៉ាយចាយសម្រស់ Song Hye Kyo?

    តើជាការពិតទេ តារាសម្តែងដ៏ល្បីឈ្មោះ បុរសសង្ហា Lee Min Ho រៀបការជាមួយអ្នកមេម៉ាយចាយសម្រស់ Song Hye Kyo?

    មួយរយៈពេលនេះមានការផ្ទុះការវែកញែក និងចង់ដឹងពីជីវិតឯកជនរបស់តារាប្រុសស្រីដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង គឺលោក Lee Min Ho និងអ្នកនាង Song Hye Kyo ជាខ្លាំង ដោយអ្នកគាំទ្រជាច្រើនតែងឃើញពួកគេទាំងពីរតែងតែទៅណាមកណាជាមួយគ្នា និងតែងបង្ហោះរូបភាព និងវីដេអូបង្ហាញពីភាពស្និតស្នាលលើសពីធម្មតា ហើយទង្វើ និងរូបភាពទាំងនេះបានធ្វើឱ្យអ្នកគាំទ្រទាំងអស់បានចោទជាសំណួរជាច្រើន ដូចជា តើបុរសសង្ហា Lee Min Ho និងអ្នកមេម៉ាយដ៏ស្រស់សោភា Song Hye Kyo ពិតជាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាមែនឬ? តើពួកគេទាំងពីរពិតជាបានរៀបការជាមួយគ្នាមែន? តើពួកគេរៀបការជាមួយគ្នារួចហើយនៅចុងឆ្នាំ២០២៤នេះ?

    ពួកគេរៀបការដោយសម្ងាត់នៅទីក្រុងប៉ារីស ប្រទេសបារាំងមែនឬទេ? ឬក៏ពួកគេរៀបការនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ? ហេតុអ្វីអ្នកទាំងពីរត្រូវលាក់បាំងទំនាក់ទំនងរបស់ពួកគេ? តើ Lee Min Ho និង Song Hye Kyo មានទំនាក់ទំនងស្នេហាជាមួយគ្នាមែន ឬគ្រាន់តែជាការសម្តែងទេ (ជាការងារ)? អ្នកខ្លះបានលើកមកថា Lee Min Ho និង Song Hye Kyo បានទាក់ទងគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ចំណែកដំណឹងខ្លះបានបញ្ជាក់ថា អ្នកទាំងពីរគ្រាន់តែសម្តែងជាមួយគ្នា និងបានទៅចូលរួមកម្មវិធីជាមួយគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំងតែប៉ុណ្ណោះ។

    បើទោះជាយ៉ាងណាក៏ដោយ ចំពោះ Fans Fans របស់អ្នកទាំងពីរគឺពិតជាសង្ឃឹមថា Lee Min Ho និង Song Hye Kyo ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយអាចឈានដល់ការរៀបមង្គលការជាមួយគ្នាពិតមែន ហើយបើពួកគេស្រឡាញ់គ្នាមែននោះគឺពិតជាល្អខ្លាំងណាស់ ដោយអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរពិតជាចង់ឱ្យពួកគេបានជួបគ្នាជាគូស្នេហ៍ និងអាចឈានដល់ថ្ងៃរៀបមង្គលការជាមួយគ្នាខ្លាំងណាស់ ព្រោះអ្នកគាំទ្រទាំងអស់សង្ឃឹមថា Lee Min Ho អាចនឹងជួយស្អំបេះដូងដែលធ្លាប់ទទួលរងនូវភាពប្រេះស្រាំរបស់ Song Hye Kyo ឱ្យស្រស់ស្អាត និងរីករាយឡើងវិញ បន្ទាប់ពីនាងបានបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយអតីតស្វាមីរបស់នាង គឺលោក Song Joong‑ki។ ទន្ទឹមគ្នានោះដែរ លោក Lee Min Ho ប្រុសស្អាតមិនចេះចាស់របស់យើងក៏ធ្លាប់បានបង្ហើបមកដែរថា លោកបានចំណាយពេល២០ឆ្នាំ ទីបំផុតបានជួបជាមួយនារីក្នុងក្តីសុបិនរបស់លោកហើយ គឺលោកពិតជាចង់ចាប់ដៃគូសម្តែង ឬជួបជាមួយ Song Hye Kyo ជាដៃគូសម្តែងខ្លាំងណាស់ ហើយនៅពេលនេះក្តីសុបិនរបស់លោកបានក្លាយជាការពិតហើយ ដោយអ្នកទាំងពីបានធ្វើការជាមួយគ្នា ដើម្បីថតស្ប៉តពាណិជ្ជកម្ម និងទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិជាមួយគ្នាជាបន្តបន្ទាប់ ដោយលោកបានបញ្ជាក់ថា អ្នកនាង Song Hye Kyo គឺជាដៃគូសម្តែងដែលលោកប្រាថ្នាចង់ជួបបំផុត។

    មកទល់នឹងពេលនេះ គឺនៅមិនទាន់មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានថា តារាសម្តែងកូរ៉េខាងត្បូង Lee Min Ho និង Song Hye Kyo បានរៀបការជាមួយគ្នានៅឡើយទេ។ ពាក្យចចាមអារ៉ាម និងវីដេអូថ្មីៗជាច្រើនបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្ហាញពីពិធីរៀបអាពាហ៍ពិពាហ៍ដោយសម្ងាត់រវាងអ្នកទាំងពីរនៅចុងឆ្នាំ២០២៤កន្លងទៅនេះ ប៉ុន្តែការអះអាងទាំងនេះគឺនៅខ្វះការផ្ទៀងផ្ទាត់ពីប្រភពដែលអាចទុកចិត្តបាន។ ជាឧទាហរណ៍ វីដេអូ YouTube មួយដែលមានចំណងជើងថា “Lee Min Ho និង Song Hye Kyo បានរៀបការដោយសម្ងាត់ក្នុងឆ្នាំ២០២៤ នៅទីក្រុងប៉ារីស” ដែលត្រូវបានចែករំលែកជាសាធារណៈ ប៉ុន្តែភាពត្រឹមត្រូវនៃព័ត៌មានដ៏រំភើបមួយនេះគឺនៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យនៅឡើយ ពីព្រោះនៅមិនទាន់មានស្ថាប័នសារព័ត៌មានធំៗណាមួយ ទាំងនៅក្នុងប្រទេសកូរ៉េ ខាងត្បូងផ្ទាល់ ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗចេញផ្សាយពីព័ត៌មានរៀបអាពាហ៍ពិពាហ៍របស់តារាសម្តែងដ៏ល្បីឈ្មោះទាំងពីរនាក់នេះនៅឡើយទេ ហើយពួកគេទាំងពីរក៏មិនទាន់បានផ្តល់បទសម្ភាសន៍ជាផ្លូវការចំពោះព័ត៌មានដ៏រសើបមួយនេះដែរ។

    គួរបញ្ជាក់ផងដែរថា កន្លងមកតារាសម្តែងល្បីឈ្មោះទាំងពីររូបនេះ គឺនៅមិនទាន់បានបញ្ជាក់ពីទំនាក់ទំនងស្នេហា ឬចំណងអាពាហ៍ពិពាហ៍របស់ពួកគេជាសាធារណៈនៅឡើយទេ។ ដូច្នេះដរាបណាសាម៉ីខ្លួនទាំងពីរនៅមិនទាន់ចេញមុខមកផ្តល់បទសម្ភាសន៍ ឬឡើង​ថ្លែងការ​ជា​ផ្លូវ​ការអំពីពិធីរៀបមង្គលការរបស់ពួកគេទេនោះ រឿងរៀបការរបស់ Lee Min Ho និង Song Hye Kyo គឺនៅតែស្ថិតក្នុងការសង្ស័យ និងគ្រាន់តែជាពាក្យ​ចចាម​អារ៉ាម​តែប៉ុណ្ណោះ៕

  • តោះមកមើលគូស្នេហ៍តារាល្បីប្រចាំប្រទេសយើងវិញម្តង តើគូណាខ្លះរៀបការហើយក្នុងឆ្នាំថ្មីនេះ?

    តោះមកមើលគូស្នេហ៍តារាល្បីប្រចាំប្រទេសយើងវិញម្តង តើគូណាខ្លះរៀបការហើយក្នុងឆ្នាំថ្មីនេះ?

    នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះមានគូស្នេហ៍តារាល្បីប្រចាំប្រទេសកម្ពុជាយើងជាច្រើនគូបានដឹកដៃគូស្នេហ៍របស់ខ្លួនចូលរោងការយ៉ាងរីករាយ និងទទួលបាននូវការសាទរជាខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាប្រជាជនខ្មែរយើងទូទាំងប្រទេស តោះមកមើលមើល៎មានគូស្នេហ៍ណាខ្លះដែរ?

    គូទី១ គឺគូស្នេហ៍វ័យក្មេង លោក ហេង វិសាល និងកញ្ញា ជា ស្រីនា

    គូស្នេហ៍អ្នកបង្កើតមាតិកាវ័យក្មេងដ៏ល្បីល្បាញមួយគូនេះបានដឹកដៃគ្នាចូលរោងជ័យរួចស្រេចបាច់អស់ហើយកាលពីថ្ងៃទី២៧​-២៨ ខែមីនា ឆ្នា២០២៤ ដែលរៀបចំឡើងបែបប្រពៃណីខ្មែរយើងយ៉ាងស្រស់ស្អាត និងល្បីរន្ធតែម្តង ដោយមានតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដល្បីៗលំដាប់ប្រទេស ព្រមទាំងតារា TikTok, YouTuber និងអ្នកបង្កើតមាតិកាជាច្រើនមកចូលរួមជាភ្ញៀវកិត្តិយស និងធ្វើជាសាក្សីក្តីស្នេហារបស់គូស្នេហ៍ទាំងពីរ អមជាមួយការរៀបចំតាំងបង្ហាញនំខ្មែរ បង្អែមខ្មែរ ព្រមទាំងម្ហូបអាហារខ្មែរយើងជាច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកនៅក្នុងថ្ងៃពិសេសរបស់ វិសាល និងស្រីនា ដើម្បីទទួលភ្ញៀវដែលបានអញ្ជើញចូលរួមទាំងអស់ ដែលញ៉ាំងឱ្យពិធីមង្គលការរបស់ពួកគេទាំងពីរកាន់តែអធិកអធម ល្បីល្បាញ និងអស្ចារ្យខ្លាំងឡើង គឺល្បីដល់បណ្តាប្រទេសផ្សេងៗថែមទៀតផង។

    គូទី២ គឺគូស្នេហ៍ក្រមិចក្រមើម កញ្ញា សុភ័ក្រ កុសុម៉ា និងគូស្នេហ៍

    ចំណែកគូស្នេហ៍ប្រចាំឆ្នាំ ដែលពេញដោយភាពរ៉ូមែនទិក ភាពផ្អែមល្ហែម និងទទួលបានការសាទរជាខ្លាំងនោះគឺ គូស្នេហ៍ កញ្ញា សុភ័ក្រ កុសុម៉ា និងលោក កែវ ផុនផល្លា ដែលជាគូស្នេហ៍ គូជំលោះ ដ៏គួរឱ្យស្រឡាញ់ ដោយសាច់រឿងស្នេហារបស់ពួកគេពិតជាធ្វើឱ្យរំជួលចិត្តអ្នកគាំទ្រមិនតិចនោះទេ។

    នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកទាំងពីរបានចូលរោងការបំពេញមុខគ្រួសារទាំងសងខាងរួចស្រេចហើយ ដោយមានការចូលរួម និងអបអរសាទរពីសំណាក់សាច់ញាតិ និងមិត្តភក្តិនៅក្នុងវិស័យសិល្បៈពីគ្រប់មជ្ឈដ្ឋានយ៉ាងឱឡារិក និងរីករាយក្រៃលែង។

    នៅក្នុងថ្ងៃរៀបមង្គលការរបស់អ្នកទាំង២គឺពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ មើលតែមុខកូនក្រមុំក៏អាចបញ្ជាក់បានដែរថា ស្នេហ៍មួយនេះជាស្នេហាពិត មានការយល់ចិត្តយល់ថ្លើមគ្នា និងពេញដោយក្តីស្រឡាញ់ ពេញដោយក្តីសុខខ្លាំងប៉ុណ្ណានោះ ដែលធ្វើឱ្យអ្នកចូលរួម ក៏ដូចជាអ្នកដែលបានឃើញរូបភាព និងវីដេអូរៀបមង្គលការរបស់អ្នកទាំងពីរញញឹមឡើងដោយមិនដឹងខ្លួន។

    គូទី៣ គឺគូស្នេហ៍ កញ្ញា លីនដា (Linda Vee) និងលោក ណារ៉ូ

    បើទស្សនិកជននៅចាំមិនទាន់ភ្លេចទេនោះ ពិធីមង្គលការរបស់ Content Creator ដ៏ល្បីមួយគូ ដែលបានប្រារព្ធធ្វើឡើងយ៉ាង​កក្រើក​កាលពី​ចុងឆ្នាំ២០២៤កន្លងទៅនេះ គឺកូនក្រមុំ កញ្ញា លីនដា និងកូនកំលោះ លោក ណារ៉ូ ទទួល​បាន​នូវការ​សាទរ និងអធិកអធមមិនធម្មតាទេ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។

    ហើយថ្មីៗនេះ​ក្រមុំ​ថ្មីថ្មោង Linda Vee ដែល​មាន​ឈ្មោះ​ពិត វ៉ាន់ ម៉ៅហ្សូលីនដា និង​ស្វាមី ទេព មុន្នីឌីណារ៉ូ បាន​ទម្លាយ​ដំណឹង​ល្អ​មួយ​ដល់​អ្នក​គាំទ្រទាំងអស់ឱ្យបានដឹងថា នៅពេលនេះអ្នកទាំងពីរជិតមានសមាជិកថ្មីនៅក្នុងគ្រួសារដែលពួកគេទើបតែបង្កើតថ្មីនេះហើយ ដោយ លីនដា កំពុងពរ​ពោះកូនក្នុងផ្ទៃ​​។

    គូស្វាមី​ភរិយា​វ័យ​ក្មេងមួយ​គូនេះ បានធ្វើឱ្យ​មិត្តភក្តិ និង​អ្នក​គាំទ្រទាំងអស់មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ក្រោយឃើញ​វីដេអូ​ និងរូបភាពបង្ហាញ​ពី​កូននៅ​ក្នុង​ផ្ទៃរបស់ពួកគេទាំងពីរ ដោយអ្នកទាំងពីរបាន​បង្ហាញពីទឹកចិត្ត​រំភើបរីករាយ​ត្រៀម​ខ្លួនទទួល​សមាជិក​ថ្មី​ក្នុង​ឆ្នាំ​នេះផងដែរ។ ទាំង​អ្នក​គាំទ្រ មិត្តភក្ដិ ក៏ដូចជា​រៀមច្បងនៅ​ក្នុង​វិស័យ​សិល្បៈជាច្រើន​បាន​ចូលរួម​អបអរ​សាទរ​ដល់​អ្នក​ទាំង២ ព្រម​ទាំង​ជូន​ពរ​ឱ្យ​​ទាំង​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃមាន​សុខភាព​ល្អ។

    ស្វីតអត់អ្នកអានទាំងអស់គ្នា! មួយគូណាក៏ញាក់ដែរ គូស្នេហ៍តារាល្បីឈ្មោះរបស់កម្ពុជាយើង ចំណងស្នេហ៍របស់ពួកគេគឺពិតជាចាក់ដោតចិត្តអ្នកគាំទ្រាំខ្លាំងមែនទែន ជាពិសេសចាក់ដោតចិត្តអ្នក Single តែម្តង…៕

  • បុរសសង្ហាបំផុតទាំង10 នៅលើពិភពលោក ក្នុងឆ្នាំ2024

    បុរសសង្ហាបំផុតទាំង10 នៅលើពិភពលោក ក្នុងឆ្នាំ2024

    ប្រុសស្អាតប្រចាំឆ្នាំ2024ទាំង10រូបខាងក្រោមនេះ មកពីគ្រប់វិស័យតែម្តង ទាំងបុរសសង្ហាពីវិស័យភាពយន្ត វិស័យកីឡា វិស័យចម្រៀង និងវិស័យបង្ហាញម៉ូដ ហើយមកពីគ្រប់ទ្វីបនៅទូទាំងពិភពលោក តោះមកមើលមើល៎ថា បុរសសង្ហាប្រចាំឆ្នាំរបស់យើងបានទៅលើប្រុសស្អាតណាខ្លះ? មកពីប្រទេសណាដែរ? និងមានស្នាដៃអស្ចារ្យដូចម្តេចខ្លះបានជាជាប់ឈ្មោះជាបុរសសង្ហាបំផុតលើពិភពលោកបែបនេះ?

    កំពូលបុរសសង្ហាជាងគេលើលោក ប្រចាំឆ្នាំ2024 បើយោងទៅតាមការសិក្សា និងតាមការវិភាគបែបវិទ្យាសាស្ត្រចុងក្រោយគឺបានទៅលើ៖

    1. Kim Taehyung (V)

    Kim Taehyung ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា V គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងឧស្សាហកម្មតន្ត្រីលំដាប់ពិភពលោក របស់ក្រុម K-Pop បុរសប្រចាំប្រទេសកូរ៉េខាងត្បូង គឺក្រុម BTS។ V ជារឿយៗតែងតែត្រូវបានជាប់នៅក្នុងបញ្ជីបុរសដ៏ទាក់ទាញ និងស្រស់សង្ហាបំផុតប្រចាំប្រទេស ប្រចាំទ្វីប និងទូទាំងពិភពលោក បូករួមទាំងទឹកដមសម្លេងដ៏ពីរោះ និងជ្រាលជ្រៅរបស់គេ បានធ្វើឱ្យ Kim Taehyung ក្លាយទៅជាតារាចម្រៀងដ៏លេចធ្លោនៅក្នុងក្រុម BTS។

    លើសពីនេះ Taehyung ក៏ជាតារាសម្តែងផងដែរ ហើយប្រុសស្អាតរូបនេះក៏បានជាប់ឈ្មោះជាអ្នកលេងម៉ូដសម្លៀកបំពាក់បែប K-pop និងឈុតសម្លៀកបំពាក់ម៉ូដបែបសកលដ៏ទាន់សម័យផងដែរ។

    ប្រុសស្អាត Kim Taehyung មានវ័យទើបតែ28ឆ្នាំតែប៉ុណ្ណោះ តែរូបគេទទួលបាននូវសមិទ្ធិផលជាច្រើនគួរឱ្យកត់សម្គាល់ និងបានបំបែកឯតទគ្គកម្មជាច្រើន ព្រមទាំងមានអ្នកគាំទ្រយ៉ាងច្រើនពីគ្រប់ទ្វីប គ្រប់ប្រទេស ទូទាំងពិភពលោកថែមទៀតផង។

    1. Robert Pattinson

    Robert Pattinson មានដើមកំណើតមកពីចក្រភពអង់គ្លេស លោកជាតារាសម្តែងដ៏ល្បីឈ្មោះ នៅក្នុងឧស្សាហកម្មកម្សាន្ត ជាពិសេសសាច់រឿងដែលធ្វើឱ្យប្រុសស្អាតរូបនេះល្បីល្បាញបំផុតនោះគឺនៅក្នុងរឿង “Twilight” និង “The Batman”។

    ការសម្ដែងរបស់ Robert Pattinson ដើរតួជា Bruce Wayne/Batman ក្នុងរឿង “The Batman” បានបំបែកកំណត់ត្រាថ្មីដល់សមត្ថភាពសម្តែងរបស់រូបគេជាខ្លាំង ធ្វើឱ្យមានអ្នកស្រឡាញ់គាំទ្ររូបលោកជាច្រើនឥតគណនា។ ជាមួយរូបរាងដ៏រឹងមាំ មុខមាត់បែបមនុស្សបុរាណ និងថ្គាមខ្លាបានធ្វើឱ្យ Robert Pattinson ក្លាយជាបុរសដ៏ល្អឥតខ្ចោះសម្រាប់វិស័យសម្តែង និងជាប់ឈ្មោះជាតារាប្រុសដ៏ទាក់ទាញបំផុតនៅលើពិភពលោក។

    1. David Beckham

    អតីតកីឡាករបាល់ទាត់អាជីព ជាតារាបង្ហាញម៉ូដ និងជាម្ចាស់ក្លឹប Inter Miami CF Beckham មានភាពល្បីល្បាញទូទាំងពិភពលោកសម្រាប់អាជីពបាល់ទាត់ដ៏អស្ចារ្យរបស់លោក ជាពិសេសនៅពេលលោកស្ថិតនៅក្នុងក្លឹប Manchester United និងក្លឹប Real Madrid។ Beckham ក៏ជាតារាបង្ហាញម៉ូដសម្លៀកបំពាក់ និងផលិតផលប្រ៊េដៗដ៏ល្បីឈ្មោះផងដែរ។

    ជាមួយនឹងកែវភ្នែក និងមុខដ៏ទាក់ទាញ ព្រមទាំងរូបរាងកាយដ៏មាំមួនរបស់ Beckham បានធ្វើឱ្យលោកក្លាយទៅជាបុរសសង្ហាជាងគេនៅក្នុងបញ្ជីលំដាប់ពិភពលោក។

    1. Henry Cavill

    Henry Cavill កើតនៅ Jersey – Channel Islands គឺជាតារាសម្តែងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដ៏ល្បីល្បាញក្នុងតួអង្គជា Superman នៅក្នុងរឿង DC Extended Universe។

    លោក Henry Cavill ពិតជាទទួលបាននូវការគាំទ្រ និងភាពល្បីល្បាញខ្លាំងមែនទែនក្នុងនាមជាតួអង្គដ៏លេចធ្លោនៅក្នុងភាពយន្តសហសម័យ ជាពិសេសនៅក្នុងប្រភេទរឿង superhero។

    ជាមួយរូបរាងដ៏មាំទាំ និងថ្គាមខ្លា បានធ្វើឱ្យទម្រង់មុខរបស់ Henry មានរាង​ការ៉េ​ដ៏​រឹងមាំ ទាក់ទាញ និងស្រស់សង្ហាបំផុត។

    អានរឿង៖ តើឆ្នាំ២០២៤ ស្រីស្អាត​បំផុត​លើ​ពិភពលោកបានទៅលើអ្នកណាខ្លះ?

    1. Hrithik Roshan

    តារាសម្តែងបូលីវូដដ៏ល្បីល្បាញ Hrithik Roshan ដែលត្រូវបានគេស្គាល់ថាជាតួសម្តែងក្នុងរឿង “Kaho Naa… Pyaar Hai”, “War” និង “Jodhaa Akbar” ត្រូវបានគេចាត់ទុកថាជាតារាបូលីវូដដ៏ស្រស់សង្ហាជាងគេ។

    មន្តស្នេហ៍ដ៏ទាក់ទាញ់របស់លោក Hrithik គឺជាកែវភ្នែកពណ៌ខៀវក្រម៉ៅដ៏គួរឱ្យស្រឡាញ់របស់លោក ច្រមុះតូច និងកម្ពស់ដ៏ខ្ពស់ដែលធ្វើឱ្យរូបលោកខុសពីតារាបូលីវូដដទៃទៀត។ Hrithik ត្រូវ​បាន​គេ​ដាក់​ងារ​ថា​ជា​ព្រះ​ក្រិក​នៃ​ប្រទេស​ឥណ្ឌា ដោយ​សារ​តែ​កាយ​វិការដ៏ទាក់ទាញ​ និង​ថ្គាម​ដ៏​រឹង​មាំរបស់លោក។

    Hrithik គឺជាតារាសម្ដែងដែលមានថ្លៃខ្លួនខ្ពស់បំផុតរបស់បូលីវូដ ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងដែលមានជំនាញខាងក្បាច់រាំដ៏ពិសេស និងរស់រវើកមិនមានគូប្រដូច។

    1. Chris Evans

    Chris Evans ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះទេពកោសល្យសម្ដែងរបស់លោក ជាតួអង្គ Captain America នៅក្នុងរឿង Marvel Cinematic Universe និងត្រូវបានគេចាត់ទុកថាជាតារាប្រុសដ៏សង្ហាបំផុតម្នាក់នៅក្នុងហូលីវូដ។

    Chris Evans មាន​រូប​រាង​រឹងមាំខ្លាំងណាស់ ហើយលោកក៏ជាតួសម្តែងដែល​រក្សារូបរាងកាយបានល្អបំផុតផងដែរ គឺ​ស័ក្តិសមជាមួយតួអង្គ​កំពូល​វីរបុរសតែម្តង។

    លោកតែងតែហាត់ប្រាណរក្សាកាយសម្បទា និងពង្រឹងសាច់ដុំបង្កើនភាពទាក់ទាញជាប់ជានិច្ច។ Chris មានស្នាមញញឹមដ៏មានមន្តស្នេហ៍ ដែលពេញដោយភាពកក់ក្តៅ និងទាក់ទាញបំផុត បន្ថែមពីលើរូបរាងដ៏ស្រស់សង្ហារបស់លោក។

    1. Chris Hemsworth

    Chris Hemsworth គឺជាតារាសម្តែងជនជាតិអូស្ត្រាលីម្នាក់ដែលបានក្លាយជាតួអង្គដ៏លេចធ្លោនៅក្នុងវិស័យសម្តែងរបស់ហូលីវូដ ជាពិសេសលោកត្រូវបានគេស្គាល់ថាជាតួអង្គ Thor បុរសសាច់ដុំ និងមានកម្លាំងមហាសាលនៅក្នុងខ្សែភាពយន្ត Marvel Cinematic Universe។

    ការសំដែងរបស់លោកជាតួអង្គ Thor ដែលជាតួអង្គមួយដែលត្រូវបានដកស្រង់ចេញពីទេវកថា Norse គឺទទួលបានការកោតសរសើរជាខ្លាំងថាការសម្តែងរបស់លោកស័ក្តិសមបំផុត។ Hemsworth ក៏បានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តហូលីវូដជាច្រើនផ្សេងទៀតផងដែរ ដោយលោកបានបង្ហាញពីភាពប៉ិនប្រសប់របស់លោកក្នុងនាមជាតារាសម្តែងលំដាប់អន្តរជាតិ។

    Chris Hemsworth មានភាពទាក់ទាញដោយសារតែកែវភ្នែកដ៏អស្ចារ្យរបស់លោក សក់ដ៏ស្រស់ស្អាត និងរូបរាងកាយដ៏អស្ចារ្យបំផុតរបស់លោក។ Chris ទទួលបានពិន្ទុ 93.53% ចំពោះសមាមាត្រមាសក្រិកនៃ Beauty Phi ដែលវាស់ភាពល្អឥតខ្ចោះខាងរាងកាយ ហើយរូបលោកទទួលបានពិន្ទុខ្ពស់បំផុតទៅលើកែវភ្នែក និងទម្រង់មុខរបស់លោកតែម្តង។

    1. Tom Cruise

    Tom Cruise គឺជា​តារា​សម្ដែង​ដ៏ល្បី និងជាតួ​ធំ​មួយ​រូប​របស់សហរដ្ឋ​អាមេរិក។ ភាពល្បីល្បាញរបស់លោកបានមកដោយសារលោកបានសម្តែងនៅក្នុងរឿង “Top Gun” រឿងបែបស៊េរី “Mission: Impossible” និងខ្សែភាពយន្តបែបបញ្ចេញសកម្មភាពវាយប្រហារបាញ់បោះជាច្រើនទៀត។

    ទម្រង់មុខរបស់ Tom Cruise មានតុល្យភាពល្អ និងស៊ីមេទ្រី ដែលជាភាពទាក់ទាញបំផុត ព្រមជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់លោក ពិតជាបានឆក់យកចំណាប់អារម្មណ៍ និងការគាំទ្រពីទស្សនិកជនមិនតិចទេ។ ទោះបីជាឥឡូវនេះលោកមានវ័យចំណាស់បន្តិចក៏ដោយ តែ Cruise នៅតែគ្រប់គ្រងការថែរក្សារូបរាងរបស់លោកឱ្យនៅតែស្រស់សង្ហា និងមានភាពទាក់ទាញដដែល។

    Tom Cruise មានភាពល្បីល្បាញដោយសារភាពប៉ិនប្រសប់នៃការសម្តែងរបស់លោក ផ្ទៃមុខដ៏មានមន្តស្នេហ៍ និងសកម្មភាពសម្តែងដែលពេញដោយថាមពលរបស់លោក។ ភាពល្បីល្បាញរបស់លោកបានមកពីការសម្ដែងតាមបែបស្ទីលផ្ទាល់ខ្លួនរបស់លោក ដែលបានបន្ថែមកម្រិតនៃភាពពិតប្រាកដដល់ខ្សែភាពយន្តបែបវាយប្រហារបាញ់បោះ ឧទាហរណ៍ដូចនៅក្នុងឈុតឆាកឡើងភ្នំ Burj Khalifa នៅក្នុងរឿង “Mission: Impossible – Ghost Protocol” និងការលោតរបស់ HALO នៅក្នុងរឿង “Mission: Impossible – Fallout” ជាដើម។

    1. Zac Efron

    Zac Efron មានដើមកំណើតមកពីសហរដ្ឋអាមេរិក លោកបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តក្នុងនាមជាតារាសម្តែង និងជាអ្នកចម្រៀង។

    ភាពល្បីល្បាញរបស់លោកបានចាប់ផ្តើមជាមួយនឹងស៊េរីរឿង “High School Musical” របស់ Disney ជាកន្លែងដែលលោកបានឆក់យកបេះដូងទស្សនិកជនវ័យក្មេងទូទាំងពិភពលោក។

    ទម្រង់មុខរបស់លោកគឺពិតជាសមាមាត្រ និងស៊ីគ្នាខ្លាំងណាស់ ដែលធ្វើឱ្យរូបលោកកាន់តែមានភាពទាក់ទាញ និងមានភាពស្រស់សង្ហានៅក្នុងវិស័យសម្តែងភាពយន្ត។ លោកមានលក្ខណៈពិសេសដូចជា ថ្គាម ឆ្អឹងថ្ពាល់ និងគម្លាតនៃភ្នែករបស់លោក រួមទាំងរូបរាងដ៏សង្ហារបស់លោកផងដែរ។

    1. Ryan Reynolds

    Ryan Reynolds គឺជាបុគ្គលដ៏លេចធ្លោម្នាក់នៅក្នុងវិស័យឧស្សាហកម្មកម្សាន្ត ដែលល្បីល្បាញដោយសារទេពកោសល្យសម្តែង ភាពទាក់ទាញ និងជាអ្នកជំនួញដ៏ល្បីឈ្មោះ។ Reynolds ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​សម្រាប់​ជំនាញ​សម្ដែង​ដ៏រស់រវើក​របស់លោក ជា​ពិសេសការសម្តែងនៅ​ក្នុង​ប្រភេទរឿង​កំប្លែង និង​កំពូល​វីរបុរសជាដើម។

    ការសម្ដែងរបស់លោក ដែលទទួលបានភាពល្បីល្បាញបំផុតគឺសម្តែងជាតួអង្គឯកនៅក្នុងរឿង “Deadpool” (2016) និងរឿង “Deadpool 2” (2018) ដែលទទួលបានការសាទរ និងជោគជ័យយ៉ាងខ្លាំង។

    Reynolds ជាតារាសម្តែងប្រុសដែលពេញដោយ​មន្ត​ស្នេហ៍ និង​ការ​លេង​សើចមិនចេះរីងស្ងួត។ ភាពទាក់ទាញនេះមិនត្រឹមតែមាននៅក្នុងខ្សែភាពយន្តដែល Reynolds សម្តែងនោះទេ សូម្បីតែនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការសម្ភាសន៍ និងការបង្ហាញខ្លួនជាសាធារណៈរបស់លោក ក៏បានផ្តល់នូវភាពរីករាយ និងការពេញចិត្តដល់ Fansៗ ទាំងអស់របស់លោកផងដែរ ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងជាលំដាប់៕

  • កម្ពុជា – ទីម័រឡេស្តេ ពួតដៃគ្នាពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍

    កម្ពុជា – ទីម័រឡេស្តេ ពួតដៃគ្នាពង្រឹងវិស័យបច្ចេកវិទ្យាគមនាគមន៍

    សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម Miguel Margue GonçalvesManetelu បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល”។ ពិធីនេះត្រូវបានធ្វើនៅក្រុងសៀមរាប កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅ។

    ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា អនុស្សរណៈនៃការយោគយល់នេះរៀបចំឡើងក្នុងគោលបំណងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបចេ្ចកទេស និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន (១) វិស័យប្រៃសណីយ៍ (២)វិស័យទូរគមនាគមន៍ (៣) វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង(៤) ការផ្លាស់ប្តូរ បទពិសោធគ្នាទៅវិញទៅមកនៃការធ្វើបរិវត្តកម្មឌីជថល។ កិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាជំហានថ្មីមួយទៀតរបស់ ក.ប.ទ. ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជួយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

    ដោយឡែក ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ទី៤ របស់ពិភពលោក ហើយស្ថាប័នអន្តរជាតិមួយចំនួន រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធនាគារពិភពលោក (World Bank) មូលនិធិ Co-Develop និងសម្ព័ន្ធភាពផលិតផលសាធារណៈឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5 បានលើកទឹកចិត្តឱ្យប្រទេសផ្សេងៗពិចារណាប្រើប្រាស់ថ្នាលនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាព នៃការផ្ដល់សេវាសាធារណៈដល់ធុរកិច្ចនិងប្រជាពលរដ្ឋ ដែលធ្វើឱ្យថ្នាលរបស់កម្ពុជាមួយនេះ រឹតតែទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសមួយចំនួន បន្ថែមទៀត ហើយក.ប.ទ. នឹងសហការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីជួយដាក់ឱ្យប្រើថ្នា http://xn--verify-917a.gov/ ជាបន្តបន្ទាប់ផងដែរ។

    សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

    ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

  • សាលារាជធានីភ្នំពេញជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តមបណ្តោះអាសន្ន

    សាលារាជធានីភ្នំពេញជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តមបណ្តោះអាសន្ន

    ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកដំណើរឆ្លងកាត់ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅក្នុងការប្រារព្ធពិធីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។

    រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

    នៅក្នុងឱកាសនេះ ដើម្បីឱ្យការប្រារព្ធពិធីសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធីនៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

    ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

  • រដ្ឋាភិបាលសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល១ឆ្នាំទៀត

    រដ្ឋាភិបាលសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល១ឆ្នាំទៀត

    ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខៈ ០០១ សហវ,សជណ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសម្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែមទៀត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលបានឱ្យដឹងទៀតថា តាមរយៈការសម្រេចនេះ ធុរជន និងវិនិយោគិន ដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ រួមមាន ១. គម្រោងវិនិយោគ ឬធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង ២. គម្រោងវិនិយោគ ឬធុរកិច្ចដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង៣. ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវអត្ថប្រយោជន៍ពិសេស ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ។

    ផ្អែកតាមការនេះដែរ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន និងបន្តភារកិច្ចដឹកនាំ សម្របសម្រួល និង អនុវត្តកម្មវិធីនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង នៅក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ។ ក្នុងន័យនេះ ធុរជន វិនិយោគិន ដែលមានបំណងទទួលបាននូវអត្ថប្រយោជន៍ពិសេស អញ្ជើញដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ វាយតម្លៃ និងផ្ដល់ការអនុម័ត នៅការិយាល័យក្រុមការងារដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទដែលមានតេលេក្រាម ០១២ ៩០២ ២០០ / ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕

  • អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតសម្រាប់ខេត្តកែប

    អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតសម្រាប់ខេត្តកែប

    (កែប)៖ អាណាចក្រផ្កាថ្ម គឺជាតំបន់កម្សាន្តនាតំបន់ឆ្នេរកែច្នៃដ្មីមួយនៅក្នុងខេត្តកែប ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន ក្នុងគម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ និងបានសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

    បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតបង្កើតអាណាចក្រផ្កាថ្ម ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តកែបមានការងារធ្វើមានប្រាក់ចំណូល និងជាកន្លែងដែលជនបរទេសអាចចាត់ទុកខេត្តកែបជាផ្ទះរបស់ខ្លួនផងដែរ។

    លោក Jeff Moons ម្ចាស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ បានឱ្យដឹងថា អាណាចក្រផ្កាថ្ម មានកម្ពស់ ៥,៧ ម៉ែត្ររចនាឡើងពីថ្មភ្នំ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃបរិស្ថានឆ្នេរសមុទ្រដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការអភិរក្ស។ ស្នាដៃសិល្បៈនេះរំលេចឱ្យឃើញពីការទទួលខុសត្រូវក្នុងកិច្ចការពារធនធានសមុទ្រ ផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីរបស់ខេត្តកែបសម្រាប់មនុស្សជំនាន់ក្រោយ។ លោកសង្ឃឹមថា អាណាចក្រផ្កាថ្មនឹងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជានិងមកពីក្រៅប្រទេសផងដែរ។ អាណាចក្រផ្កាថ្ម នេះមិនគ្រាន់តែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ តែជាការកែលម្អសម្រាប់គាំទ្រដល់ជីវៈចម្រុះនៅបាតសមុទ្រ និងការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់ខេត្តកែបឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គណៈកម្មការឆ្នេរបានកំណត់ថា តំបន់ឆ្នេរសមុទ្រកម្ពុជាគឺជារបៀងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះត្រូវរួមគ្នារៀបចំឱ្យស្របតាមសក្តានុពលនៃតំបន់នីមួយៗដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ស្ថាបត្យករដែលមានទេពកោសល្យសិល្បៈក្នុងការរៀបចំកែច្នៃ និងសាងសង់អាណាចក្រផ្កាថ្មឱ្យលេចចេញជារូបរាងឡើងដ៏គួរឱ្យទាក់ទាញ ដែលអាចធ្វើឱ្យខេត្តកែបក្លាយជាសហគមន៍ប្រជាជាតិចម្រុះជាតិសាសន៍មកស្នាក់នៅលំហែកម្សាន្ត និងអាចចាត់ទុកទីនេះថាជាផ្ទះរបស់ខ្លួនបាន ដែលនេះជាប្រការល្អមួយសម្រាប់កម្ពុជា ហើយនេះគឺជាផ្លែផ្កានៃសន្តិភាព។

    ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានយល់ឃើញដែរថា សង្គមដែលស្រឡាញ់សិល្បៈគឺជាសង្គមរីកចម្រើន ហើយឯកឧត្តមចង់ឃើញកម្ពុជាសំបូរទៅដោយស្ថាបត្យករដែលមានទេពកោសល្យសិល្បៈបែបនេះក្នុងការកែច្នៃ ការសាងសង់អគារ ដែលមិនត្រឹមតែមានគុណភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសោភ័ណភាពល្អប្រណីតផងដែរ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថាបនិកអាណាចក្រផ្កាថ្មដែលបានចូលរួមកសាងសង្គមជាតិថ្មីរបស់កម្ពុជា ដែលនេះពិតជាបានបង្ហាញនូវគុណធម៌ចំពោះវីរភាពរបស់អ្នកជំនាន់មុនដែលបានខិតខំប្រឹងប្រែងនាំយកសន្តិភាពមកឱ្យកម្ពុជា៕