Author: វល័ក្ខ

  • លោក Ranieri នឹង​ក្លាយជា​អ្នក​សង្គ្រោះ ខណៈ Fulham បណ្តេញ​លោក Jokanovic

    លោក Ranieri នឹង​ក្លាយជា​អ្នក​សង្គ្រោះ ខណៈ Fulham បណ្តេញ​លោក Jokanovic

    ក្លិប Fulham បានតែងតាំង​លោកគ្រូ​បង្វឹក​ជើងចាស់​ស​ញ្ជា​តិ​អ៊ីតាលី​លោក Claudio Ranieri ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ថ្ងៃ​ពុធ ក្រោយពី​ការបណ្តេញ​លោក SlavisaJokanovic ចេញពី​តំណែង ក្នុង​កិច្ចខិតខំ​ព្យាយាម​ដើម្បី​គេចផុត​ពី​ការធ្លាក់​ចេញពី​ក្របខ័ណ្ឌ​អង់គ្លេស Premier League

    លោក Jokanovic បាន​ដឹក​នាំឱ្យ​ក្រុម Fulham វិល​ទៅកាន់​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​វិញ កាលពី​ខែឧសភា ឆ្នាំ2018 ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​ស៊ែ​ប៊ី វ័យ 50ឆ្នាំ​រូបនេះ បាន​ជួប​ការលំបាក​ក្នុងការ​សម្រប​ខ្លួន​ក្នុង Premier League

    ក្រោយពី​ការលេង 12ប្រកួត​ក្លិប Fulham បាន​ស្ថិតនៅ​បាត​តារាង ដោយមាន​ត្រឹមតែ 5ពិន្ទុ​គត់ និង​ឈ្នះ 1ប្រកួត​ពី​ការប្រកួត​ទាំង 12លើកដំបូង​របស់ខ្លួន។ លោក Jokanovic ក្លាយជា​អ្នកចាត់ការ​ទូទៅ​ដំបូង​គេ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ដែល​បាន​បាត់បង់​ការងារ។ លោក Ranieri ដែល​បាន​ដឹក​នាំឱ្យ​ក្លិប Leicester ឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ដ៏​មិន​នឹកស្មាន​ដល់​កាលពី​ឆ្នាំ2016 នោះ មិនមាន​ការងារ​ធ្វើ​ឡើយ ក្រោយពី​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លិប Nantes របស់​ក្របខ័ណ្ឌ​បារាំង Ligue 1 ត្រឹមតែ 1ប្រកួត​មុន​បញ្ចប់​រដូវ​កាល​មុន។

    លោក Shahid Khan ប្រធាន​ក្លិប Fulahmបាន​និយាយថា លោក​បានធ្វើ​សម្រេចចិត្ត​នេះ​ទាំង​មានការ​ស្ទាក់ស្ទើរ ប៉ុន្តែ​មាន​អារម្មណ៍​ថា ការផ្លាស់ប្តូរ​ចាំបាច់​ត្រូវតែ​ធ្វើ។ លោក Khan បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​មិនបាន​គិតថា ត្រូវតែ​ធ្វើការ​ប្រកាស​នេះ​ទាក់ទង​នឹង​លោក Slavisa ឡើយ និង​មិន​ចង់ឱ្យមាន​ស្ថានភាព​បែបនេះ ដែល​ខ្ញុំ​មិនចាំបាច់​ត្រូវតែ​ធ្វើ»

    លោក​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ​ផ្លូវការ​របស់​យើង​នៅ​រដូវ​កាល​នេះ បានធ្វើឱ្យ​ខ្ញុំ​ត្រូវធ្វើ​អ្វីដែល​ខ្ញុំ​ដឹងថា គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុងពេល​វេលា​ដ៏​ស័ក្តិសម សម្រាប់​កីឡាករ ក្លិប និង​អ្នកគាំទ្រ​របស់​យើង»

    ប្រភពពី៖ Straits Times

  • Djokovic ឈានទៅ​វគ្គ 1/2ផ្តាច់ព្រ័ត្រ ក្រោយពី​ទម្លាក់ Zverev ក្នុង ATP Finals

    Djokovic ឈានទៅ​វគ្គ 1/2ផ្តាច់ព្រ័ត្រ ក្រោយពី​ទម្លាក់ Zverev ក្នុង ATP Finals

    កីឡាករ​វាយ​កូន​បាល់ Novak Djokovic ទទួលបាន​កៅអី​របស់គេ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ ATP Finals ហើយ​នៅពេលដែល​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​រូបនេះ បាន​យកឈ្នះ​លើ​កីឡាករ Alexander Zverev ក្នុង​លទ្ធផល 6-4 និង6-1 កាលពី​ថ្ងៃ​ពុធ។

    Djokovic កំពុងតែ​ប្រមាញ់​ការ​ឈ្នះ​ពាន ATP Finals ជា​លើក​ទី6 និង​ជា​លើក​ទី1 ក្នុង​ព្រឹត្តិការណ៍​បិទ​រដូវ​កាល​ដ៏​មាន​កិត្យានុភាព​មួយ​នេះ នៅលើ​ទីលាន O2 Arena ក្នុង​ទីក្រុង​ឡុង​ដ៍ បើ​គិត​ចាប់តាំងពី​ឆ្នាំ2015។ ក្នុងការ​បង្ហាញខ្លួន​ជា​លើក​ទី11 របស់គេ​ក្នុង​ព្រឹត្តិការណ៍ ATP Finals កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ មាន​សុវត្ថិភាព​ក្នុងការ​ឈានទៅ​វគ្គ 4នាក់​ចុងក្រោយ​ជា​លើក​ទី8 ក្រោយពី​កីឡាករ Marin Cilic បាន​ផ្តួល John Isner ក្នុង​លទ្ធផល 6-7 (2/7) 6-3 និង6-4 ក្នុងការ​ប្រកួត​គូ​ទី2 កាលពី​ថ្ងៃ​ពុធ។

    Djokovic ដែល​បាន​ផ្តួល Isner ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​របស់គេ​នោះ បាន​ជួប​លទ្ធផល​ដ៏​រីករាយ​នៅ​រយៈពេល 6ខែ​ចុងក្រោយ​នៃ​ឆ្នាំ2018 ហើយ​ការលើក​ពាន​នេះ​នៅលើ​ច្រាំង​នៃ​ទន្លេ Thames នឹង​ក្លាយជា​សមិទ្ធផល​ដ៏​ល្អឥតខ្ចោះ​ក្នុងការ​បញ្ចប់​ឆ្នាំ​របស់គេ។ Djokovic នឹងត្រូវ​ជួប​ជាមួយ​កីឡាករ Cilic ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​របស់គេ​នៅ​ថ្ងៃ​សុក្រ ស្រប​ពេលដែល​កីឡាករ Zverev ដែល​បាន​ផ្តួល Cilic ក្នុង​ថ្ងៃ​បើកឆាក​នៃ​យុទ្ធនាការ ATP Finals របស់គេ នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ Isner។ កីឡាករ​វ័យ 31ឆ្នាំ​រូបនេះ បាន​រង​នូវ​ការវាយប្រហារ​ដោយ​ការ​លើកឡើងថា រូបគេ​បាន​បាត់បង់​ការស្រេកឃ្លាន​ជ័យជម្នះ និង​បាន​ឆ្លង​ផុត​ភាពខ្លាំង​បំផុត​របស់ខ្លួន​ហើយ​ក្រោយពី​ការរង​របួស និង​បញ្ហា​ផ្ទាល់ខ្លួន បាន​គំរាម​ដល់​អាជីព​របស់គេ​កាលពី​ឆ្នាំ2017៕

    ប្រភពពី៖ Channel News Asia

  • វី​ង បានឈ្នះ​ពានរង្វាន់ “សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព” និង “សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន” នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ 2018

    វី​ង បានឈ្នះ​ពានរង្វាន់ “សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព” និង “សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន” នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ 2018

    ភ្នំពេញ៖ ធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត បានទទួល​ពានរង្វាន់​ចំនួន ២ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ ២០១៨ កាលពី​រាត្រី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ នៅ​សណ្ឋាគារ Ritz-Carlton ក្នុងប្រទេស​សិង្ហ​បុរី។ ពានរង្វាន់​ទាំង ២ នេះ​រួមមាន ពាន “សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព” និង “សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន” 

    នេះ​គឺជា​ឆ្នាំ​ទី ២ ហើយ​ដែល វី​ង បានទទួល​ពានរង្វាន់ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន បន្ទាប់ពី​ធនាគារ​មួយ​នេះ បានទទួល​ពាន “សហគ្រាស​ជោគជ័យ​បំផុត​ទាំង ៥ ក្នុង​តំបន់​អាស៊ាន” កាលពី​ឆ្នាំ 2017។

    គណៈកម្មការ​ផ្តល់រ​ង្វាន់ របស់​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន (ABA) បាន​និយាយថា វី​ង បានបង្ហាញ​ពី​ភាព​ច្នៃប្រឌិត និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​សហគមន៍ ដែល​នេះ​នាំ​ឲ្យ​ធនាគារ​នេះ បានឈ្នះ​ពានរង្វាន់ សម្រាប់​សហគ្រាស​សង្គម ប្រកបដោយ​និរន្ត​ភាព។

    លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក ធនាគារ​ឯកទេស វី​ង ដែល​បាន​ចូលរួម​ទទួល​ពានរង្វាន់ នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​និយាយថា លោក​មាន​មោទនភាព​យ៉ាងខ្លាំង ក្នុង​ការទទួល​បានកា​រ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​បេសកកម្ម​របស់ វី​ង ដើម្បី​ជួយ​បង្កើន​ជីវភាព​របស់​ប្រជាជន​កម្ពុជា។

    លោក​ម៉ា​ឡូ​ឡូ​សបាន​បន្តទៀតថា “ក្នុង​រយៈពេល មួយ​ទសវត្សរ៍​កន្លងមកនេះ វី​ង មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន នូវ​ភាពងាយស្រួល និង​សុវត្ថិភាព នៅពេល​និយាយ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ។ ការទទួលស្គាល់​វី​ង​ជា “សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព” ដោយ​គណៈកម្មាធិការ​ពា​ន​រង្វាន់​ធុរកិច្ច​អាស៊ាន គឺជា​ការឆ្លុះបញ្ចាំង នូវ​ការប្តេជ្ញាចិត្ត​របស់ វី​ង ក្នុងការ​ធ្វើឱ្យ​មានការ​ផ្លាស់​ប្រែ​នៅក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ខណៈដែល វី​ង បាន​នឹង​កំពុង​ធ្វើ​កិច្ចការ ស្របទៅតាម​ចក្ខុវិស័យ​របស់ខ្លួន ក្នុងការ​បង្កើត​សង្គម នៃ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់”។

    យោងតាម​របាយការណ៍ របស់​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រជាជន​កម្ពុជា​ប្រមាណ ៧៥% មិន​ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ផ្តល់ជូន​ដោយ​ធនាគារ​ឡើយ។ កាលពី​អតីតកាល ប្រជាជន​កម្ពុជា ដែល​មិនមាន​គណនី​ធនាគារ ឬ​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ បាន​ប្រឈម​នឹង​ឧបសគ្គ និង​ហានិភ័យ ដោយសារតែ​ពួកគាត់​ត្រូវ​ពឹង​ផ្អែកលើ​ភាគី​ទី​បី ដើម្បី​ផ្ញើ​ប្រាក់​ទៅកាន់​គ្រួសារ​របស់​ពួកគេ។ សេវា​ផ្ទេរប្រាក់​របស់ វី​ង បាន​កែប្រែ​បញ្ហា​ទាំងនេះ ដោយ​ជួយ​ដល់​ប្រជាជន​កម្ពុជា ដែល​ពុំមាន​គណនី​ធនាគារ ក្នុងការ​ផ្ទេរប្រាក់ និង​ទទួល ប្រាក់ ដែល​ងាយស្រួល រហ័ស និង​សុវត្ថិភាព​តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ។

    សម្រាប់​ពានរង្វាន់​ទី២ ដែ​លវីង​ទទួលបាន គឺជា ពានរង្វាន់ “សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែលមាន​ការរីកចម្រើន” ក្នុងនោះ​គណៈកម្មាធិការ​វិនិច្ឆ័យ បាន​បង្ហាញថា វី​ង បានបង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​និង​ឆន្ទៈ ក្នុងការ​បណ្តាក់ទុនថ្មីៗ សម្រាប់​ការរីកចម្រើន​ប្រកបដោយ​និរន្ត​ភាព និង​បានទទួល​នូវ​ភាពជោគជ័យ ផ្នែក​ពាណិជ្ជកម្ម ដល់​កម្រិត​ដែលមាន​ភាពល្អប្រសើរ សម្រាប់​ទំហំ​ប្រតិបត្តិការ​របស់ខ្លួន។

    លោក ម៉ា​ឡូ​ឡូ​ស បាន​អះអាង​ប្រាប់ថា “ការរីកចម្រើន​នេះ ពិតជា​អស្ចារ្យ​ណាស់។ ឥឡូវនេះ វី​ង មាន​អតិថិជន​សកម្ម​ចំនួន ៣ លាន​នាក់ រាប់បញ្ចូល​ទាំង​អ្នកមាន​គណនី​វី​ង​ចំនួន ១ លាន​នាក់ និង​មាន​ទំហំ​ប្រតិបត្តិការ​ទឹកប្រាក់​ប្រចាំឆ្នាំ ដែលមាន​តម្លៃ​ប្រមាណ​ជាង ១០ ពាន់​លាន​ដុល្លារ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​នៅពេលដែល​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ​មានការ​អភិវឌ្ឍ​ជាខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​កំពុងផ្តល់​ប្រយោជន៍​ក្នុង​រូបភាពផ្សេងៗគ្នា​ទៅដល់​សង្គម​កម្ពុជា​ទាំងមូល។ ការដាក់បញ្ចូល នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលបាន​អតិថិជន​កាន់តែច្រើន, សហគ្រាស​ខ្នាតតូច​និង​មធ្យម រឹត​តែមាន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ អាជីវកម្ម​របស់ខ្លួន, ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ចថ្មីៗ ត្រូវបាន​បង្កើតឡើង, ហើយ​ម្ចាស់​អាជីវកម្ម​ទាំងនោះ ក៏​អាច​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក និង​អ្នកផ្គត់ផ្គង់​របស់​ពួកគេ បាន​យ៉ាង​ងាយស្រួល”

    គួរ​រំលឹក​ផងដែរ​ថា ពានរង្វាន់​ធុរកិច្ច​អាស៊ាន ២០១៨ គឺជា​ពាន​ទី ២ ក្នុង​រយៈពេល៣ខែ បន្ទាប់ពី វី​ង បានទទួល​ពាន “ធនាគារ​ដែល​ផ្ដល់​ផលប្រយោជន៍​ល្អ​បំផុត​ដល់​សង្គម នៅ​កម្ពុជា​ឆ្នាំ ២០១៨” កាលពី​ខែកញ្ញា ដោយ​ទស្សនា​វ​ដ្តី​អាជីវកម្ម​អន្តរជាតិ ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះថា Capital Finance International៕

  • Gas Academy Pte. Ltd និង​ក្រុមហ៊ុន Arahata Consulting Co., Ltd រៀបចំ​កម្មវិធី​សន្និសីទ​ស្តីពី អិ​ល​ភី​ជី LPG នៅ​កម្ពុជា ឆ្នាំ2018

    Gas Academy Pte. Ltd និង​ក្រុមហ៊ុន Arahata Consulting Co., Ltd រៀបចំ​កម្មវិធី​សន្និសីទ​ស្តីពី អិ​ល​ភី​ជី LPG នៅ​កម្ពុជា ឆ្នាំ2018

    ភ្នំពេញ៖ នៅ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន Gas Academy Pte. Ltd និង​ក្រុមហ៊ុន Arahata Consulting Co., Ltd និង​មាន​ការចូល​រួមសហកា​រ​ជាមួយ 16 ក្រុមហ៊ុន​ផ្សេងទៀត​បានរៀបចំ​កម្មវិធី សន្និសីទ​ស្តីពី អិ​ល​ភី​ជី LPG – Liquefied Petroleum Gas នៅ​កម្ពុជា ឆ្នាំ 2018។  កម្មវិធី​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល មន្ត្រីរាជការ​មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រី​មកពី​មន្ទីរ រ៉ែ និង​ថាមពល​នៃ​រាជធានី-ខេត្ត​មួយចំនួន ភ្ញៀវ​មកពី​បណ្តា​អង្គការ​នានា ភ្ញៀវ​មកពី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ រួមទាំង​អាជីវករ​ឧស្ម័ន អិ​ល​ភី​ជី LPG ទាំង​ជាតិ និង អន្តរជាតិ ប្រមាណ 300នាក់។ នៅក្នុង​សន្និសីទ​ស្តីពី អិ​ល​ភី​ជី LPG ក៏បាន​រៀបចំ​ការតាំង​ពិ​ពរណ៍​បង្ហាញ​ពី​ផលិតផលផ្សេងៗទៀត​ដែល​ពាក់ព័ន្ធ​នឹង ឧស្ម័ន អិ​ល​ភី​ជី LPG ចាប់ពី​ថ្ងៃទី13 ដល់​ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2018។

    សន្និសីទ​នេះ​មាន​គោលបំណង​ផ្លាស់ប្តូរ​ចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ គំរូ​អនុវត្តល្អៗ បទ​ប្ប​ញ្ញ​តិ និង​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​ឧស្ម័ន អិ​ល​ភី​ជី LPG។ នៅក្នុង​នោះ​ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​ស្ថានភាព​ផ្គត់ផ្គង់ និង

    តម្រូវការ​ឧស្ម័ន អិ​ល​ភី​ជី LPG នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជាពិសេស​នៅ​ប្រទេស​កម្ពុជា​ដើម្បីទាក់ទាញ​ដល់​អ្នកវិនិយោគ​លើ​វិស័យនេះ ក៏ដូចជា​វិស័យ​ប្រេងកាត​ទាំងមូល​ផងដែរ។

    គួរ​បញ្ចា​ប់​ថា កម្ម​វី​ធី​នេះ​ទទួល​បានការ​គ្រាំទ្រ និង សហការ រៀបចំ​ពី​ភាគីសំខាន់ៗទាំង​រដ្ឋ និង​ឯកជន ស្រប​ពេលដែល​ក្រសួង​រ៉ែ និង​ថាមពល​កំពុង ខិតខំ​កសាង​សមត្ថភាព​មន្ត្រី និង​បទដ្ឋាន​គតិយុត្តផ្សេងៗ  ពាក់ព័ន្ធ​នឹង​វិស័យ​ប្រេងកាត ជាពិសេស​ការរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី ពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ដើម្បី​ជំរុញ​បរិយាកាស​ធុរៈកិច្ច​អនុគ្រោះ​ដល់​ការវិនិយោគ និង​កិច្ចដំណើរការ​របស់​វិស័យ​ឯកជន​ប្រកបដោយ​ប្រសិទ្ធភាព។

    នៅក្នុង​កម្មវិធី​សន្និសីទ​យ៉ាង​មាន​សារៈសំខាន់​នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើងថា នៅ​កម្ពុជា​សព្វថ្ងៃ​ពុំទាន់​មាន​រោងចក្រ​ផលិត​ឧស្ម័ន​ហ្គាស​នៅឡើយ​ទេ​ពោលគឺ​ឧស្ម័ន​ហ្គាស​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន នាំចូល​មកពី​បរទេស​ទាំងស្រុង។ទោះជា​យ៉ាងនេះ​ក្តី ឯកឧត្តម​បាន​បញ្ចាក់​បន្ថែមថា​ចាប់ពី​ត្រីមាស​ទី 3 ឆ្នាំ 2019 នេះ​តទៅ ប្រទេស​កម្ពុជា​ក៏​អាច​ទាញយក​ឧស្ម័ន​ហ្គាស​ប្រភេទ​នេះ​ពី​អណ្ដូងប្រេង​របស់ខ្លួន​យកមកប្រើ​ប្រាស់​បាន​ដោយ​ខ្លួនឯង។ ទោះជា​យ៉ាងណាក៏ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ​រូបនេះ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​លាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​ឧស្ម័ន អិ​ល​ភី​ជី LPG នៅ​ប្រទេស​កម្ពុជា ហើយ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រយៈពេល3ថ្ងៃនេះ ក៏​ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​អ្នកវិនិយោគ ដែល​ចង់​វិនិយោគ​លើ​វិស័យ​ឧស្ម័ន អិ​ល​ភី​ជី LPG នៅ​កម្ពុជា​ផងដែរ៕

  • លោក Eriksson ឈ្នះ​ថ្ងៃ​បើកឆាក នៅពេល​ហ្វីលីពីន​ផ្តួល​សិង្ហ​បុរី​ក្នុង Suzuki Cup

    លោក Eriksson ឈ្នះ​ថ្ងៃ​បើកឆាក នៅពេល​ហ្វីលីពីន​ផ្តួល​សិង្ហ​បុរី​ក្នុង Suzuki Cup

    លោក Sven-Goran Eriksson បានចាប់ផ្តើម​រជ្ជកាល​ថ្មី​របស់លោក​ក្នុង​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន ជាមួយនឹង​ជ័យជម្នះ ដោយ​ក្រុម​ដែលមាន​រហស្សនាម​ថា Azkals របស់លោក​មួយ​នេះ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ក្នុង​លទ្ធផល 1-០ ក្នុង​ការប្រកួត​ព្រឹត្តិការណ៍ AFF Suzuki Cup វគ្គ​ចែក​ពូ​ល លើ​ទឹកដី​ខ្លួនឯង កាលពី​ថ្ងៃ​អង្គារ។

    ខ្សែបម្រើ​ស្លាប Patrick Reichelt បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​តែ 1គ្រាប់​គត់​នោះ នៅ​នាទី​ទី78 ដោយ​រូបគេ​បាន​អូស​បាល់​ផុត​ខ្សែការពារ​ដល់​ទៅ 3នាក់ ក្រោយពី​ប្រធាន​ក្រុម Phil Younghusband ដែល​បង្ហាញខ្លួន​ជា​អន្តរជាតិ​លើក​ទី100 បាន​បញ្ជូន​បាល់​ពី​ក្បាល​របស់គេ​ដែល​បានមកពី​ការបញ្ជូន​ឱ្យ​ពី​កីឡាករ James Younghusband ដែល​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី2។

    ក្រោយមក ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា ដើម្បី​ផ្តល់​ការខកចិត្ត​ដល់​ក្រុម​ម្ចាស់ផ្ទះ​ដែលមាន​ភាគរយ​គ្រប់គ្រង​បាល់​ច្រើនជាង ប៉ុន្តែ​មិនអាច​បង្កើតឱ្យមាន​ឱកាស​ស៊ុត​បាល់​សំដៅ​ទី​សូម្បីតែ 1លើក ឡើយ​ក្នុង​តង់​ទី1។

    ក្រោយពី​ចប់​ការប្រកួត​ក្នុង​ពូ​ល B នៅ​កីឡដ្ឋាន Panaad ក្នុង​ទីក្រុង Bacolod លោក Eriksson អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​និយាយថា៖ «មាន​អារម្មណ៍​ថា អស្ចារ្យ​ណាស់​ក្នុងការ​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃ​បើកឆាក​នេះ»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​មាន​បញ្ហា​ជាច្រើន​ក្នុងពេល​ចាប់ផ្តើម ហើយ​វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​ឡើយ​សម្រាប់​ការប្រកួត​លើទឹក​ដី​ខ្លួនឯង​នៅ Panaad ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ ហើយ​ជាការ​យកឈ្នះ​ក្នុង​លទ្ធផល 1-០ ដែល​ផ្តល់នូវ​អារម្មណ៍​ដ៏​រំភើប​បំផុត។ វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​ក្នុង Suzuki Cup»៕

    ប្រភពពី៖ Straits Times

  • ឪ​កាស​ដ៏​ពិសេស​បំផុតពី LG BrandShop ក្នុង​ឱ​កាល ពិធីបុណ្យ​អុំទូក នេះ !!!

    ឪ​កាស​ដ៏​ពិសេស​បំផុតពី LG BrandShop ក្នុង​ឱ​កាល ពិធីបុណ្យ​អុំទូក នេះ !!!

    កាន់តែ​ពិសេស​កាន់តែ​អស្ចារ្យ​ក្នុង​ឱ​កាល​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ     ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG BrandShop  បានរៀបចំ​កម្មវិធី​យ៉ាងពិសេសៗសម្រាប់​រាល់​ការ​ផលិតផល ដែលមាន​ដូចជា ការបញ្ចុះ​តម្លៃ, ការទិញ 1 បាន 2, នឹង មាន​ឱ​កាល​បង្វិល​កង​ឈ្នះ​រង្វាន់ភ្លាមៗ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទៅលើ​គ្រប់​ផលិតផល LG ទាំងអស់ ដូចជា ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សំលៀកបំពាក់ ឧបករណ៍​បំពង​សំឡេង និង​ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ​ជាច្រើន​ទៀត។

    កម្មវិធី​លក់​ជូន​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 14 រហូតដល់​ថ្ងៃ 25 ខែ វិច្ឆិកា ឆ្នាំ 2018 ។ រាល់​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការដាក់​បង្ហាញ​ផលិតផល​ស៊េរីថ្មីៗនៅ​គ្រប់​សាខា LG BrandShop ដែលមាន​ទីតាំងនៅ រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ។

    ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខ 023 888 299

    LG BrandShop ទំនិញ​មានគុណ​ភាព តម្លៃ​សមរម្យ សេវាកម្ម​ល្អ…

  • Federer ផ្តួល Thiem ដើម្បី​រក្សា​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ពាន ATP Finals

    Federer ផ្តួល Thiem ដើម្បី​រក្សា​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​ពាន ATP Finals

    កីឡាករ​វាយ​កូន​បាល់ Roger Federer បានគេច​ផុតពី​ការធ្លាក់​ចេញពី​ព្រឹត្តិការណ៍ ATP Finals នៅពេលដែល​ម្ចាស់​ជើងឯក 6សម័យកាល​រូបនេះ បាន​យកឈ្នះ​លើ​កីឡាករ Dominic Thiem យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល 6-2 និង6-3 កាលពី​ថ្ងៃ​អង្គារ។

    ក្រោយពី​ចាញ់​ក្នុងការ​ប្រកួត​បើកឆាក​របស់គេ​នៅលើ​ទីលាន O2 Arena ក្នុង​ទីក្រុង​ឡុង​ដ៍​ក្នុងការ​ប្រកួត​ជាមួយ​កីឡាករ Kei Nishikori កីឡាករ Federer ត្រូវ​ធ្លាក់​ចេញ​ប្រសិនបើ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Thiem។ Federer ធ្លាប់បាន​ខកខាន​ក្នុងការ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ត្រឹមតែ 1លើក​គត់​ក្នុងការ​បង្ហាញខ្លួន​ទាំង15លើក​របស់គេ​កាលពីពេលមុនៗ ក្នុង​ព្រឹត្តិការណ៍​បិទ​រដូវ​កាល​ពោរពេញ​ដោយ​កិត្យានុភាព​មួយ​នេះ។

    ការខកចិត្ត​តែមួយ​លើក​នោះបាន​កើតឡើង​កាលពី 10ឆ្នាំមុន នៅពេលដែល​ព្រឹត្តិការណ៍ ATP Finals ត្រូវបាន​រៀបចំឡើង​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ ហើយ Federer នៅតែមាន​ឱកាស​ក្នុងការ​គេចផុត​ពី​ជោគវាសនា​នោះ ក្រោយពី​បាន​យកឈ្នះ​លើ​កីឡាករ Thiem ក្នុង​រយៈពេល​ត្រឹមតែ 66នាទី។

    ការ​ប្រមាញ់​រក​ការ​ឈ្នះ​ពាន ATP Finals ជា​លើក​ទី7 និង​ជា​លើក​ទី១ក្នុង​យុទ្ធនាការ​នេះ ចាប់តាំងពី​ឆ្នាំ2011 ដែល​នឹង​ក្លាយជា​ពាន​ទី100 ក្នុង​អាជីព​ប្រកបដោយ​ផ្លៃ​ផ្កា​របស់គេ នឹង​តម្រូវឱ្យ Federer ត្រូវតែ​ផ្តួល​កីឡាករ​អាហ្វ្រិក​ខាងត្បូង Kevin Anderson ក្នុងការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៕

    ប្រភពពី៖ Channel News Asia

  • ការបង្ហាញ​ស្នាដៃ​ធ្វើ​ម្ហូប​ដ៏​ចំណាន​ពី​មេ​ចុងភៅ Thierry Seychelles ក្នុង​កម្មវិធី Michelin Chef

    ការបង្ហាញ​ស្នាដៃ​ធ្វើ​ម្ហូប​ដ៏​ចំណាន​ពី​មេ​ចុងភៅ Thierry Seychelles ក្នុង​កម្មវិធី Michelin Chef

    លោក Thierry Seychelles ដែល​គ្រង​តំណែង​ជា​ចុងភៅ​ចំណាន នៅ​កម្មវិធី Michelin Chef បានបង្ហាញ​ជូន​នូវ​ទេពកោសល្យ​ចម្អិនម្ហូប​បារាំង​ដ៏​ពិសេស នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា និង​សណ្ឋាគារ​សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប ដែល​ចូលរួម​សហការ​ដោយ ក្រុមហ៊ុន​អាកាសចរណ៍ ថៃ​អ៊ែរ​វេ កាលពី​ថ្ងៃទី ១៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ២០១៨ នេះ។

    លោក Thierry Seychelles បានបញ្ចប់​បរិញ្ញាប័ត្រ​នៅ​មហាវិទ្យាល័យ Pontivy ដែលជា​សាលា​ដ៏​ល្បី​ផ្នែក​សណ្ឋាគារ និង បដិសណ្ឋារកិច្ច។ ដោយមាន​ភាពប៉ិនប្រសព្វ និង ទេពកោសល្យ​ខ្ពស់ ក្នុងការ​ចម្អិនម្ហូប លោក Chef Thierry បានបញ្ចប់​ជំនាញ​របស់គាត់​ជា​មេ​ចុងភៅ Michelin Chef ក៏ដូចជា Pierre Gagniare, Alain Passard និង Patrice Caillault ផងដែរ។ ក្រោយមក​លោក Thierry Seychelles បាន​បើក​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា “Le Roscanvec” គឺជា​ភោជនីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ដែល​បម្រើ​អាហារ​បារាំងឆ្ងាញ់ៗជាច្រើន​មុខ។

    ថ្លែង​ក្នុង​កម្មវិធី​នេះ លោក Charles-Henri Chevet នាយក​ចាត់ការ​ទូទៅរ​បស់ សណ្ឋាគារ​សូ​ហ្វី​តែ​ល បាន​ឲ្យ​ដឹងថា នេះ​គឺជា ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក Thierry Seychelles មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ដ៏​រីកចម្រើន​នៃ​ការរស់នៅ​របស់​ប្រជាជន
    កម្ពុជា នូវ​បែបផែន​ជីវិត​ថ្មី នា​សម័យ​ទំនើប។

    លោក Charles-Henri Chevet បាន​លើកឡើងថា «ប្រទេស​កម្ពុជា​កំពុងតែ​ប្រែ​ក្លាយទៅជា​ទីកន្លែង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត អាហារ​ឆ្ងាញ់​និង​ស្រាប្រណិតៗ ដូចនេះ​អាហារ​បែប​បារាំង ចម្អិន​ឡើង​យ៉ាង​ពិសេស​ដោយ​មេ​ចុងភៅ​លោក Thierry Seychelles នឹង​បានទទួល​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ភ្ញៀវ ទាំង​នៅ​ទីក្រុង​ភ្នំពេញ​និង ខេត្តសៀមរាប ដោយ​ការ​ចំអិន​ត្រូវបាន​ប្រើប្រាស់​គ្រឿងផ្សំ​ដែលមាន​ក្នុងស្រុក»។

    គួរបញ្ជាក់​ផងដែរ​ថា អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់​ពិសា​នេះ​នឹង​បម្រើ​ជូន​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា នៅ​ថ្ងៃ ទី១៤ និង ទី១៥ ខែវិច្ឆិកា និង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ខេត្តសៀមរាប នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា​នេះ។ លើសពីនេះទៅទៀត លោក Thierry Seychelles នឹងមាន​បើក​ថ្នាក់​បង្រៀន​ធ្វើ​ម្ហូប​បែប​បារាំង​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា វេលា​ម៉ោង ១០ ព្រឹក នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​ផងដែរ៕

  • ស្រា​ទំពាំងបាយជូ «MAISON DE GRAND ESPRIT» រសជាតិ​ត្រូវចិត្ត​សម្រាប់​យុវវ័យ​ជំនាន់​ថ្មី

    ស្រា​ទំពាំងបាយជូ «MAISON DE GRAND ESPRIT» រសជាតិ​ត្រូវចិត្ត​សម្រាប់​យុវវ័យ​ជំនាន់​ថ្មី

    ភ្នំពេញ៖ ចាប់កំណើត​ក្នុង​គ្រួសារ​អ្នក​អ្នក​ផលិត​ស្រា​ទំពាំងបាយជូ ហើយ​ជា​អ្នក​ដែល​ដាំ​ទំពាំងបាយជូ លោក Sebastien Long តែងតែមាន​គំនិត​បង្កើត​ស្រា​ទំពាំងបាយជូ។ ការដឹង​ក្ដី​ក្នុង​តំបន់​ទំពាំងបាយជូ នៅ Rhone Valley និង​ការចូលរួម​បង្កើត​គ្រួសារ​ជា​អ្នក​ផលិត​ស្រា​ទំពាំងបាយជូ​ជាមួយ​ឪពុកមារ លោក Sebastien បាន​ចំណាយ​ពេលវេលា​ជាច្រើន​ក្នុង​វ័យ​ជា​យុវជន​របស់លោក​ក្នុង​តំបន់ St Roman de Malegrade នៅ Rhone Valley ដើម្បី​អភិវឌ្ឍន​ទេ​ព្យ​កោសល្យ​នៃ​ការផលិត និង​ស្វែងយល់​បន្ថែម​នូវ​គុណភាព​ស្រា​ទំពាំងបាយជូ​នៅលើ​ពិភពលោក។

    ក្រោយពី​ទទួលបាន​វគ្គ​សិក្សា​ក្នុង​ការផលិត​ស្រា និង​ការលក់​ស្រា ជាពិសេស​ក្រោយពី​បញ្ចប់ ការសិក្សា​អំពី​ការគ្រប់គ្រង និង​ផលិត​ស្រា​ទំពាំងបាយជូ​នៅ​សកល​វិទ្យាល័យ​កសិកម្ម Burgundy និង​បញ្ចប់​ការសិក្សា​លើ​ជំនាញ​វិជ្ជា​សាស្ត្រ​កសិកម្ម​នៅ National Institute of Higher Education ក្នុងប្រទេស​បារាំង លោក​បានចាប់ផ្ដើម​ផលិត ស្រា​ទំពាំងបាយជូ «MAISON DE GRAND ESPRIT» ហើយ​នៅ​ឆ្នាំ 2014 លោក​បានឈ្នះ​ពានរង្វាន់ «Young Wine Tasters » ក្នុងការ​ប្រកួត​នៅ Salon International de L’Agriculture in Paris។

    ស្រា​ទំពាំងបាយជូ «MAISON DE GRAND ESPRIT» មាន​ច្រើន​ប្រភេទ​ដូចជា ៖ LA MIRACULEUSE BORDEAUX, L’ÊTRE MAGIQUE BORDEAUX, BOURGOGNE, CRÉMANT DE BOURGOGNE BRUT, CÔTES DE PROVENCE ROSÉ , LA MYSTÈRIALE LUSSAC-SAINT ÉMILION, SANTENAY PREMIER CRU, CHÂTEAUNEUF-DU-PAPE និង​ចុងក្រោយ​គឺជា​ស្រា​ទំពាំងបាយជូ​ដ៏​ពិស​សេស GRAND ESPRIT SAINT-ESTÈPHE។

    ស្រា​ទំពាំងបាយជូនីមួយៗគឺមាន​រសជាតិខុសៗ និង​អត្ថប្រយោជន៍​ផ្សេង ព្រោះ​វា​ត្រូវបាន​ផលិតឡើង​ដោយ​ទំពាំងបាយជូ​នៅតាម​តំបន់​ផ្សេងគ្នា ប៉ុន្តែ​គ្រប់​ទំពាំងបាយជូ​ទាំងអស់​ដែល​យកមក​ផលិត​ចេញ​ជា​ស្រា​គឺ​សុទ្ធសឹងតែ​ត្រូវបាន​យកចិត្តទុកដាក់​ទៅលើ​ការ​បះ ការរក្សា​ទុក ជាពិសេស​គឺ​តំបន់​ដែល​ដាំ។

    លោក Sebastien ដែលជា Chief Winemaker នៃក្រុមហ៊ុន MDGE បាន​បញ្ជាក់ថា ការផលិត​ស្រា​ទំពាំងបាយជូ «MAISON DE GRAND ESPRIT» គឺ​លោក​បាន​យក​ជំនាញ​នៃ​ការរួមបញ្ចូល​គ្នា​រវាង​ការផលិត​តាម​វិធី​បុរាណ និង​បច្ចេកទេស​នៃ​ពិភពលោក​ថ្មី ដែល​ធ្វើឱ្យ​ស្រា​ទំពាំងបាយជូ «MAISON DE GRAND ESPRIT» ក្លាយជា​ស្រា​ដែលមាន​ស្ដង់ដារ​ដ៏​ល្អឥតខ្ចោះ​មួយ។

    គួរបញ្ជាក់ផងដែរថា ស្រា​ទំពាំងបាយជូ «MAISON DE GRAND ESPRIT» ត្រូវបានក្រុមហ៊ុន Chhiv Timix Group ជាអ្នកនាំចូលផ្ដាច់មុខមកលើទីផ្សារកម្ពុជា៕

  • លោក Solari ក្លាយជា​គ្រូបង្វឹក​ផ្លូវការ​របស់​ក្លិប Real Madrid

    លោក Solari ក្លាយជា​គ្រូបង្វឹក​ផ្លូវការ​របស់​ក្លិប Real Madrid

    លោក Santiago Solari បច្ចុប្បន្ន​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប Real Madrid ជា​ផ្លូវការ និង​បញ្ចប់​ពេលវេលា​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន។

    គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ទើបតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ដឹកនាំ​ក្រុម​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈ​ពេល 2សប្តាហ៍ មុននឹង​ក្លិប​នេះ​ត្រូវតែ​សម្រេចចិត្ត​លើ​អនាគត​របស់លោក ហើយ​បច្ចុប្បន្ន ពួកគេ​បានធ្វើ​ការសម្រេច​ចិត្តជា​ផ្លូវការ ក្រោយពី​លោក Solari ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ 4លើក​ពី​ការប្រកួត​ទាំង 4លើក។

    បណ្តាញសារព័ត៌មាន ESPN បានចេញ​ផ្សាយ​ថា ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​លើ​ក្រុម Celta Vigo កាលពី​រាត្រី​ថ្ងៃអាទិត្យ ក្លិប Real Madrid បាន​បញ្ជូន​កុងត្រា​ថ្មី​របស់លោក Solari ទៅឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ ហើយ​កាសែត MARCA បានប្រកាស​ពី​ព័ត៌មាន​នេះ។

    គ្រូបង្វឹក​រូបនេះ​បានទទួល​សិទ្ធិ​ក្នុង​ការបន្ត​ដឹកនាំ​នៅ​កីឡដ្ឋាន Santiago Bernabeu ក្រោយពី​បាន​ផ្តួល​ក្រុម Melilla, Real Valladolid, Viktoria Plzen និង Celta Vigo បើទោះបី​ក្លិប​យក្ស​មួយ​នេះ​បាន​សម្រេចចិត្ត​រួចជាស្រេច​នៅមុន​ពេល​ការប្រកួត​នា​កីឡដ្ឋាន EstadioBalaidos កាលពី​ថ្ងៃអាទិត្យ​ក៏ដោយ។

    លោក Solari បាន​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី29 ខែតុលា ក្នុង​កិច្ចសន្យា​បណ្តោះអាសន្ន ក្រោយពី​ការបណ្តេញ​លោកគ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ JulenLopetgui ចេញពី​តំណែង។ ចាប់តាំងពី​ពេលនោះ​មក គ្រូបង្វឹក​វ័យ 42ឆ្នាំ​រូបនេះ បាន​ដឹក​នាំឱ្យ​ក្រុម Real ឈ្នះ 4ប្រកួត​ពី​ការប្រកួត​ទាំង 4លើក ដែលជា​ការចាប់ផ្តើម​ដ៏​ល្អ​បំផុត​របស់​អ្នកចាត់ការ​ទូទៅ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប។

    ការផ្លាស់ប្តូរ​នេះ បានធ្វើឱ្យ​ក្រុម Real ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ​លើ​តារាង​លី​ក Barcelona ត្រឹមតែ 4ពិន្ទុ​គត់ និង​កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការឈាន​ទៅកាន់​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League៕

    ប្រភពពី៖ Marca