Author: វល័ក្ខ

  • ចាំយូរទេ? ពេលនេះទូរស័ព្ទ Galaxy S8 ពណ៌ទឹកសមុទ្រចេញលក់នៅកម្ពុជាហើយ

    ចាំយូរទេ? ពេលនេះទូរស័ព្ទ Galaxy S8 ពណ៌ទឹកសមុទ្រចេញលក់នៅកម្ពុជាហើយ

    ក្រោយចេញលក់ទូរស័ព្ទ Galaxy S8 និង S8Plus ជាផ្លូវការកាលពីដើមខែឧសភា ជាមួយនឹងពណ៌ខ្មៅ ពណ៌ប្រផេះបែកស្វាយ និងទឹកមាសរួចមក ថ្មីៗនេះ Samsung ប្រចាំកម្ពុជាបានប្រកាសដាក់ចេញនូវពណ៌ទឹកសមុទ្រមួយទៀតសម្រាប់អ្នកចង់បានទូរស័ព្ទពណ៌ប្លែកៗបែបធម្មជាតិ។

    លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជាបានឱ្យដឹងថា សម្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 និង S8 Plus មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីអ្វីដែលក្រុមហ៊ុនបានរំពឹងទុក ហើយពណ៌ថ្មីនេះជាពណ៌ទី 4 ដែលស្រស់ស្អាតប្លែកភ្នែក ទាក់ចិត្តអ្នកគាំទ្រឱ្យអន្ទះសាចង់បានគ្រប់ៗគ្នា។ ក្នុងរយៈពេល 3 ខែចុងក្រោយនេះ ទូរស័ព្ទទាំង 2 ស៊េរីបានបង្កើតនូវភាពជឿទុកចិត្តដល់អ្នកប្រើប្រាស់ចំនួន 9.8 លាននាក់ជុំវិញពិភពលោក។

    ចំពោះទូរស័ព្ទ Galaxy S8/S8+ ពណ៌ទឹកសមុទ្រនេះ គឺមិនមានលក្ខណៈសម្បត្តិអ្វីខុសគ្នាពីទូរស័ព្ទពណ៌មុនៗនោះទេ ដោយវាទាំង 2 នៅតែបំពាក់ជាមួយនឹងកញ្ចក់ Super AMOLED ប្រើ CPU មកពីក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 835 ជំនាន់ថ្មី មានសមត្ថភាពខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន ប្រភេទ Quad-core រត់នៅក្នុងល្បឿន 2.45GHz ខ្លាំងជាង S7 និង S7 edge ចំនួន 10% និងមាន GPU Adreno 540 ថ្មី ដែលធ្វើឱ្យការលេងហ្គេមធំៗដំណើរការទៅយ៉ាងរលូនល្អ ហើយនិងការប្រើប្រាស់ទៅលើកិច្ចការប្រចាំថ្ងៃជាច្រើនរាប់មិនអស់ទៀតនៅតែគ្មានបញ្ហា ខណៈដែលវាមាន Ram ទំហំ 4GB ក៏ដោយ។

    ដោយឡែកផ្នែកកាមេរ៉ា Samsungនៅតែរក្សាទំហំ 12 MP ដដែល តែបានពង្រីកផ្នែកខាងមុខឡើងដល់ 8 MP ព្រមជាមួយនឹងការបន្ថែមបច្ចេកវិទ្យា Dual Pixel ដែលអាចឱ្យវាធ្វើការ Focus បានរហ័ស និងពិសេសអាចថតរូបបានលឿនជាងមុន។ កាមេរ៉ាខាងក្រោយ Galaxy S8/S8+ មានកម្រិត Aperture ធំបំផុត f/1.7 ជាមួយទំហំ Pixel 1.4um ធ្វើឱ្យវាអាចស្រូបពន្លឺបានច្រើន ពិសេសផលិតរូបភាពបានក្នុងកម្រិតដិតច្បាស់ និងដាច់ល្អ ភ្ជាប់ជាមួយនឹងមុខងារ Manual អាចឱ្យអ្នកប្រើធ្វើការកំណត់ការប្រើប្រាស់ដូចការប្រើកាមេរ៉ាអាជីពដែរ និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ស្រោបខ្លួនដោយ UI Touchwiz ជំនាន់ថ្មី ងាយស្រួលប្រើ និងទំនើបជាងមុន៕

  • វគ្គសិក្សាខ្លី «រៀនគិត និងរៀនអំពីមនុស្ស»

    វគ្គសិក្សាខ្លី «រៀនគិត និងរៀនអំពីមនុស្ស»

    នៅក្នុងវគ្គសិក្សានេះ លោកអ្នកនឹងបានជួបជាមួយគ្រូឧទ្ទេសល្បីៗ ដែលនឹងយកនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹងល្អមកចែកជូន ទាក់ទងទៅនឹងប្រធានបទខាងលើ។

    វគ្គសិក្សានេះផងដែរ នឹងត្រូវធ្វើឡើងរៀងរាល់ថ្ងៃសោរ៍-អាទិត្យ ចាប់ពីម៉ោង 8:00ព្រឹក 5:00ល្ងាច៕

  • សិស្សវិទ្យាល័យ អាចនឹងមានសមត្ថភាពសរសេរបានល្អចាប់ពីពេលនេះតទៅ

    សិស្សវិទ្យាល័យ អាចនឹងមានសមត្ថភាពសរសេរបានល្អចាប់ពីពេលនេះតទៅ

    បន្ទាប់ពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឯកសារជំនួយស្មារតី និងលំហាត់គំរូជាច្រើនដើម្បីដាក់ឱ្យសិស្សរៀនដោយឥតគិតថ្លៃលើបណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការរបស់ខ្លួន។

    ឯការទាំងអស់នេះ ភាគច្រើនជាគំរូនៃមេរៀនសំខាន់ៗដែលអាចនឹងចេញប្រឡង ឬយកទៅប្រើក្នុងការរស់នៅប្រចាំថ្ងៃថែមទៀតផង។ ថ្មីៗនេះ ដើម្បីជំនួយដល់ការសរសេរតែងសេចក្តីរបស់សិស្សវិទ្យាល័យ ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសៀវភៅ «វិធីសាស្រ្តនៃការតែងសេចក្តីសម្រាប់មធ្យមសិក្សាទុតិយភូមិថ្នាក់ទី10 ទី11 និងទី12»។ ឯកសារយ៉ាងសំខាន់នេះ នឹងអាចជួយពង្រឹងលើកកម្ពស់ការសិក្សាភាសាខ្មែរ និងអក្សរសាស្រ្ត ជាពិសេសផ្នែកសរសេរតែងសេចក្តីប្រកបដោយគុណភាព និងប្រសិទ្ធភាព។ វាក៏ជាឯកសារដើម្បីជំនួយដល់ការរៀន និងការបង្រៀនតែងសេចក្តីដែលជាមូលដ្ឋានក្នុងការជួយលោកគ្រូ អ្នកគ្រូ និងអ្នកសិក្សាទាំងអស់ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនាប៉ុន្មានថ្ងៃទៀតនេះ។

    នៅក្នុងឯកសារនោះ នឹងផ្តោតលើធាតុផ្សំសំខាន់ៗមួយចំនួនដូចជា បញ្ញត្តិនៃការតែងសេចក្តី ប្រភេទនៃការតែងសេចក្តី វិធីសាស្ត្រក្នុងការតែងសេចក្តី និងគំរូលំហាត់តែងសេចក្តីមួយចំនួនទៀត៕

  • សិស្សបច្ចុប្បន្ន អាចឈានមួយជំហានទៀតដើម្បីរៀនតាមអនឡាញ

    សិស្សបច្ចុប្បន្ន អាចឈានមួយជំហានទៀតដើម្បីរៀនតាមអនឡាញ

    ការសិក្សានៅក្នុងសម័យបច្ចេកវិទ្យានេះបានសម្រួលដល់សិស្សលើបញ្ហាជាច្រើនជាពិសេសគឺការស្វែងរកឯកសារ និងការស្រាវជ្រាវនានា។

    សាកលវិទ្យាល័យ និងអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រនៅលើពិភពលោក បានព្យាយាមបង្កើតកម្មវិធីថ្មីៗយ៉ាងច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សនិស្សិតទាំងផ្នែកកម្សាន្ត និងការអប់រំ។ នៅក្នុងនោះដោយសារតែយុវជននាសម័យបច្ចុប្បន្នមានភាពស្និទ្ធខ្លាំងជាមួយនឹងបច្ចេកវិទ្យាពួកគេបានជ្រើសរើសយកការស្រាវជ្រាវ និងការសិក្សាតាមបណ្តាញអនឡាញដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឆ្ពោះទៅរកអាជីពការងារជាក់លាក់មួយនាថ្ងៃអនាគត។

    ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សម័យបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាហេតុនេះបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ។កាលពីមុនយើងធ្វើការចងក្រងឯកសារឬស្រាវជ្រាវតាមវិធីបុរាណតែនៅសម័យនេះអ្វីៗចាប់ផ្តើមផ្លាស់ប្តូកាន់តែប្រសើរឡើង។នៅបណ្តាប្រទេសជឿនលឿនមួយចំនួនការសិក្សាតាមប្រព័ន្ធអនឡាញជាការសិក្សាដ៏ពេញនិយម និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍ។

    រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា៖ “ការសិក្សាតាមប្រព័ន្ធអនឡាញ អាចធ្វើឱ្យអ្នកសិក្សាចំណេញពេលវេលាច្រើនព្រោះអ្នកសិក្សាមិនចាំបាច់អង្គុយរៀនដោយផ្ទាល់ ជាមួយគ្រូគ្រប់ពេលនោះទេ។ រដ្ឋមន្ត្រីក្រសួងអប់រំក៏ធ្លាប់លើកឡើងផងដែរថាតាមរយៈកម្មវិធីសិក្សាអនឡាញយើងអាចផ្សព្វផ្សាយនូវកម្មវិធីសិក្សា និងឯកសារដល់សិស្សបានយ៉ាងទូលំទូលាយមានប្រសិទ្ធភាព និងមានភាពងាយស្រួល។  យុវជនជាច្រើននៅកម្ពុជាបានចាប់ផ្តើមងាកមកប្រើប្រាស់បណ្តាញបច្ចេកវិទ្យាដើម្បីធ្វើការសិក្សាស្រាវជ្រាវលើឯកសារសំខាន់ៗដែលបម្រើដល់ការសិក្សារបស់ពួកគេ។ ថ្មីៗនេះក្រសួងអប់រំយុវជន និងកីឡានៅកម្ពុជាបានបង្កើតមេរៀនជាច្រើនដើម្បីដាក់ឱ្យសិស្សទាញយកទៅប្រើប្រាស់តាមបណ្តាញបច្ចេកវិទ្យា។

    ព្រមជាមួយគ្នានេះក្រសួងក៏បានដាក់បង្ហាញមេរៀនជាវីដេអូបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងកម្រិតមធ្យមសិក្សាដើម្បីឱ្យសិស្សានុសិស្សក៏ដូចជាគ្រូបង្រៀនមើល និងយកជាបទពិសោធក្នុងការរៀន និងបង្រៀន។តាមរយៈគេហទំព័រផ្លូវការនិងបណ្តាញសង្គម Facebook របស់ក្រសួងសិស្សនៅកម្ពុជាអាចទាញយកឯកសារបានជាច្រើនដើម្បីជាគំរូដោះស្រាយលំហាត់ត្រៀមប្រឡងថ្នាក់ជាតិសំខាន់ៗ៕

  • ចង់បើកអាជីវកម្មថ្មី! ចង់ដឹងវិធីរៀបចំអាជីវកម្ម! ជួបគ្នាថ្ងៃទី 31កក្កដា

    ចង់បើកអាជីវកម្មថ្មី! ចង់ដឹងវិធីរៀបចំអាជីវកម្ម! ជួបគ្នាថ្ងៃទី 31កក្កដា

    ស្វែងយល់កាន់តែច្បាស់អំពី៖
    1. ចំណុចជាមូលដ្ឋាននៃដំណើរការអាជីវកម្មថ្មី។
    2. ចំណុចគន្លឹះក្នុងការគ្រប់គ្រងស្ថាប័នដោយប្រសិទ្ធភាព។
    3. ចំណុចស្នូលក្នុងការកំណត់ភាពរស់នៃអាជីវកម្មក្នុងទីផ្សារ។
    4. យុទ្ធសាស្ត្រ និងតិកនិកក្នុងការដោះស្រាយបញ្ហាចំណាយ និងចំណូលនៃស្ថាប័ន (Cash Flow)?
    5. យុទ្ធសាស្រ្តក្នុងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធភាពសម្រាប់អាជីវកម្មថ្មី។
    6. វិធីសាស្រ្តក្នុងការគ្រប់គ្រងបុគ្គលិប្រកបដោយប្រសិទ្ធភាព។
    7. តើអ្វីដែលយើងត្រូវចំណាយក្នុងដំណើរការអាជីវកម្ម?
    8. ស្រាយចម្ងល់ផ្សេងៗតាមរយៈការជជែកវែកញែកបន្ថែមជាមួយវាគ្មិន និងអ្នកចូលរួមជាច្រើនទៀត។

    កុំភ្លេចជួបគ្នានៅផាកកាហ្វេសាខាបឹងកេងកងត្រសក់ផ្អែម!
    កាលបរិច្ឆេទ ៖ ថ្ងៃទី31 កក្កដា 2017
    ពេលវេលា៖ 05:30នាទី
    តម្លៃសំបុត្រ៖ 15ដុល្លារ
    ទំនាក់ទំនង ៖ 077 676 423 / 012 232 823
    ***បញ្ជាក់តម្លៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។

  • ឥណទានប្រាសាក់មានកំណើនខ្ពស់នៅឆ្នាំនេះ

    ឥណទានប្រាសាក់មានកំណើនខ្ពស់នៅឆ្នាំនេះ

    ភ្នំពេញៈ ការផ្តល់ឥណទានរបស់មីក្រូហិរញ្ញវត្ថុប្រាសាក់រក្សាបានកំណើនខ្ពស់នៅដំណាច់ឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំទឹកប្រាក់បានកើនពី 1030លានដុល្លារ ដល់ 1247លានដុល្លារ។

    លោក សាយ សូនី នាយកប្រតិបត្តិផ្នែកទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី20 កក្កដានេះថា ឥណទានរបស់ប្រាសាក់សម្រេចបានកំណើន 21ភាគរយដោយទំហំទឹកប្រាក់បានកើនពី 1,030លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់ 1247លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។ លោកបន្តថា ចំណែកការដាក់ប្រាក់បញ្ញើក៏មានកំណើនខ្ពស់ផងដែរ ដោយទំហំទឹកប្រាក់បានកើនពី 619លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់ 784លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

    លោកបន្តថា “យើងមានការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាននៅត្រីមាសទី1 ដើមឆ្នាំនេះដែលធ្វើឲ្យលំហូរឥណទានមានកំណើនយឺត ប៉ុន្តែចូលដល់ត្រីមាសទី2 តម្រូវការឥណទានមានកំណើនខ្ពស់ ដោយសារតម្រូវការប្រើប្រាស់បានកើនឡើង”។ លោកបន្តថា “ជាមួយគ្នានេះ អតិថិជនក៏បានពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ ដែលធ្វើឲ្យប្រាសាក់សម្រេចពង្រីកទំហំឥណទានរហូតដល់20ម៉ឺនដុល្លារ និងរយៈពេលសងត្រឡប់វែងជាងមុន”។

    ប្រាសាក់បច្ចុប្បន្នមានសាខារហូតដល់180សាខាទូទាំងប្រទេស និងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាផងដែរ។

    លោកឧកញ៉ា ហួត អៀងតុង នាយកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះ សុខភាពឥណទាននៅតែមានភាពល្អប្រសើរ ទោះបីជាធនាគារជាតិនៃកម្ពុជាបានដាក់របារការប្រាក់ពីជាង30ភាគរយមកនៅត្រឹម18ភាគរយយ៉ាងណាក៏ដោយ។ លោកបន្តថា ទោះជាយ៉ាងណា រហូតមកទល់ពេលនេះទិន្នន័យនៃការផ្តល់ឥណទានទូទាំងវិស័យនេះមិនទាន់ប្រមូលបាននៅឡើយ៕

  • គូស្វាមីភរិយាថ្មី ចំនួន 10គូ ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅសិង្ហបុរីពី Tiger Beer

    គូស្វាមីភរិយាថ្មី ចំនួន 10គូ ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅសិង្ហបុរីពី Tiger Beer

    នៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2017 គូស្វាមីភរិយាថ្មីចំនួន 10គូដែលបានឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី ពីកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ Tiger បានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ពោរពេញដោយក្តីរំភើបរីករាយ។

    ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី គឺការផ្តល់ជូនជាពិសេស នូវការស្នាក់នៅសណ្ឋាគារដ៏ប្រណិតមួយ ដែលមានតំលៃថ្លៃជាងគេនៅប្រទេសសិង្ហបុរី គឺ សណ្ឋាគារ Marina Bay Sands មានអាងហែលទឹកគួរជាទីទាក់ទាញ ដែលអាចគយគន់ទេសភាពទីក្រុងសិង្ហបុរីយ៉ាងស្រស់ស្អាត។ រួមជាមួយការទស្សនានូវកន្លែងស្អាតៗជាច្រើនទៀតមានដូចជា Garden By the Bay, Universal Studio- Sentosa, Tiger Sky Tower, Merlion Park, City Hall ….ជាពិសេសគឺការទទួលទានអាហារពេលល្ងាចដ៏សែនរូមេនទិកជាមួយស្រាបៀរ Tiger នៅលើ Singapore Flyer ។ ដំណើរកម្សាន្តនេះមានរយៈពេល 2យប់ 3ថ្ងៃ ចាប់ពីថ្ងៃទី 19 រហូតដល់ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2017។

    ស្រាបៀរថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់នៅច្រើនជាង 70ប្រទេស និងមានដើមកំណើត នៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ 1932 ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្តិសមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

    កាន់តែអស្ចារ្យសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ថ្មី ឆ្នាំ 2017 នេះ រាល់ការជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬ ដប ចាប់ពី 25កេស លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016 ស៊េរីទំនើបដ៏ថ្មីសន្លាងចំនួន 1រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជាទូរស័ព្ទ iPhone 7 ចំនួន 5រង្វាន់ ទូរទស្សន៍ Smart TV ចំនួន 5រង្វាន់ និងទូរទឹកកកចំនួន 10រង្វាន់ ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2017។ ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ។ ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕

  • Nokia លេងក្បួនស៊ីក្លូបញ្ជាក់ពីការមកដល់របស់ Nokia 6

    Nokia លេងក្បួនស៊ីក្លូបញ្ជាក់ពីការមកដល់របស់ Nokia 6

    ក្រោយចេញលក់ទូរស័ព្ទ Nokia 3 និង Nokia 5កាលពី 10 ថ្ងៃមុនរួចមក ឥឡូវនេះរៀមច្បងអេក្រង់ធំ សមត្ថភាពខ្លាំង Nokia 6 ត្រូវបានក្រុមហ៊ុន Nokia ប្រកាសចេញលក់ដែរហើយសម្រាប់ទីផ្សារកម្ពុជានៅថ្ងៃស្អែកនេះតាមរយៈព្រឹត្តិការណ៍ដង្ហែក្បួនស៊ីក្លូដ៏វែងមួយក្នុងរាជធានីភ្នំពេញ។

    តាមការឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជាបានប្រាប់ថា ក្រោយទទួលបានការគាំទ្រយ៉ាងច្រើនចំពោះម៉ូដែលទូរស័ព្ទ Nokia 3 Nokia 5 និង Nokia 3310 កាលពីដើមខែមក ថ្ងៃនេះក្រុមហ៊ុននឹងនាំយកម៉ូដែលថ្មី ដែលជារៀមច្បងនៃត្រកូលដែលប្រើប្រព័ន្ធ Android គឺទូរស័ព្ទ Nokia 6 មកតាមការសន្យាហើយសម្រាប់ទីផ្សារកម្ពុជាយើងតាមរយៈព្រឹត្តិការណ៍ដង្ហែក្បួនស៊ីក្លូ ដែលក្រុមហ៊ុនបានធ្វើកាលពីថ្ងៃទី18 គឺយើងចង់បង្ហាញដល់អ្នករស់នៅក្នុងរាជធានីភ្នំពេញម្ដងទៀតអំពីវត្តមានទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Android របស់យើងទាំងអស់សម្រាប់ទីផ្សារកម្ពុជា។

    លោកបន្តថា សម្រាប់ទូរស័ព្ទ Nokia 6 ជាស៊េរីប្រណីតជាងគេក្នុងចំណោមបងប្អូនទាំង 3 ដែលម៉ូដែលនេះមានតួខ្លួនស្រោបដោយលោហធាតុមាន CPU Snapdragon 430 មានRam ទំហំ 3GB និង Memory ផ្ទុកទិន្នន័យទំហំ 32GB អាចបន្ថែមបានដល់ទំហំ 128GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1.1។ ទូរស័ព្ទនេះមានកាមេរ៉ាក្រោយទំហំ 16MP និងមុខទំហំ 8MP អាចថតរូបច្បាស់ ហើយមានអេក្រង់ទំហំ 5.5 អ៊ីញ អាចបង្ហាញរូបភាពទំហំ Full HD ហើយមានភ្ជាប់នូវបច្ចេកវិទ្យា Smart Amplifier និងបច្ចេកវិទ្យាសំឡេង Dolby Atmos ដោយដាក់លក់ក្នុងតម្លៃ 229 ដុល្លារ។

    ដោយឡែកសម្រាប់ទូរស័ព្ទ Nokia 5 មានទំហំអេក្រង់ 5.2 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត HD ឬ 720p។ បំពាក់មកជាមួយនូវឈីប CPU របស់ Qualcomm លេខ Snapdragon 430 SoC អមមកជាមួយ RAM ទំហំ 2GB និងមានកាមេរ៉ាខាងក្រោយទំហំ 13 MP ដំណើរការដោយ Android ជំនាន់ចុងក្រោយគេ Nougat និងមានតម្លៃ 193 ដុល្លារ ហើយទូរស័ព្ទ Nokia 3 អេក្រង់ IPS ទំហំ 5.0 អ៊ីញ ប្រភេទ HD ស្រោបដោយផ្ទៃកញ្ចក់ Corning® Gorilla® និងមានកាមេរ៉ាមុខក្រោយ ទំហំ 8MP ដាក់លក់ក្នុងតម្លៃ 143 ដុល្លារ៕

  • PSG នឹងពិភាក្សាជាមួយ Barcelona ជុំវិញការផ្ទេរ Neymar ក្នុងតម្លៃខ្លួន…

    PSG នឹងពិភាក្សាជាមួយ Barcelona ជុំវិញការផ្ទេរ Neymar ក្នុងតម្លៃខ្លួន…

    ក្លិបយក្ស Paris Saint-Germain ក្នុងក្របខ័ណ្ឌលីកកំពូលរបស់បារាំងកំពុងតែរៀបចំធ្វើការពិភាក្សាជុំវិញការផ្ទេរមួយក្នុងតម្លៃខ្លួន222លានអឺរ៉ូ (ស្មើនឹង255.8លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធ Neymar ពីក្លិប Barcelona។ បើទោះបី Barca បានបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងបន្តនៅជាមួយនឹងពួកគេក៏ដោយ ប៉ុន្តែក្លិប PSG កំពុងតែមានសុទិដ្ឋិនិយមថា ពួកគេអាចចុះហត្ថលេខាជាមួយនឹងកីឡាករដ៏ឆ្នើម Neymar បាន។

    PSG មិនបោះបង់ការតាមប្រមាញ់ទិញរបស់ខ្លួនឡើយ ក្រោយពីបានគិតថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយរួចជាស្រេចហើយសម្រាប់ Neymar កាលពីរដូវក្តៅមុន នៅមុនពេលខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបានសម្រេចចិត្តបន្តកុងត្រារបស់គេនៅឯកីឡដ្ឋាន Camp Nou។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេមានបំណងក្នុងការរៀបចំការពិភាក្សាផ្សេងទៀតជាមួយនឹងឪពុករបស់ Neymar និងជឿជាក់ថា ការព្រមព្រៀងគ្នាមួយអាចនឹងកើតឡើង។

    ពួកគេអាចផ្តល់តម្លៃខ្លួនរំលាយកិច្ចសន្យាក្នុងទឹកប្រាក់222លានអឺរ៉ូដោយងាយ និងប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់ដែល Neymar នឹងទាមទារ។

    លោក Nasser al-Khelaifi ប្រធានក្លិបរបស់ PSG បានបើកចំហទ្វារយល់ព្រមឲ្យមានការផ្ទេរនេះជាថ្មី ហើយលោក Antero Henrique ដែលជាប្រធានផ្នែកកីឡាកំពុងតែស្ថិតក្នុងការពិភាក្សាជាមួយនឹងឪពុករបស់ Neymar ដែលបានរក្សាទំនាក់ទំនងជាមួយនឹងក្លិប PSG ចាប់តាំងពីដូវកាលមុនមក៕
    ប្រភពពី៖ The Guardian

  • ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី 3រដូវកាលថ្មី ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ​ 2017

    ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី 3រដូវកាលថ្មី ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ​ 2017

    នៅ​​ថ្ងៃទី​ 16 ​ខែកក្កដា ឆ្នាំ​​2017  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គលលើកទី3 រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ 2017​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​ឆ្នោត​លើក​​ទី​បី​នេះ​រួមមាន ឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi ចំនួន 15 រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV  55“ In ចំនួន 11រង្វាន់ និង កាម៉េរា Sony Alpha ចំនួន​​ 10 រង្វាន់។

    លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើគេហទំព័រ Facebook (Anchor Beer KH)។

    ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ ​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន 1សន្លឹក។

    ហើយកាន់តែពិសេស ស្រាបៀរ​ អាន់​ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ​ អាន់​ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ​ អាន់​ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង 30​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ស្រស់ថ្លា  ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង  គ្រប់កម្មវិធី។ រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

    ពិសាដោយការទទួលខុសត្រូវ