Author: វល័ក្ខ

  • ក្រសួង​ការងារ និង ILO ពង្រឹង​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត

    ក្រសួង​ការងារ និង ILO ពង្រឹង​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត

    ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានរៀបចំ​សិក្ខាសាលា​កម្រិត​ខ្ពស់​មួយ​ស្តីពី​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ដែល​នឹងត្រូវ​អនុវត្ត​ការដំឡើង​ប្រាក់​ឈ្នួល​ដែល​បាន​ព្រមព្រៀង​តាមច្បាប់​នៅ​ដើមឆ្នាំ2019 ខាងមុខនេះ។

    ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ទាំងអស់​គឺ​ដើម្បី​ធានាបាន​នូវ​យន្ត​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ពិត​ជាមាន​សារប្រយោជន៍​យ៉ាងខ្លាំង ក្នុងការ​ធានាបាន​នូវ​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជា​ការលើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករនិយោជិត ព្រមទាំង​ធានាបាន​នូវ​ស្ថិរភាព និរន្តរភាព​នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការទាក់ទាញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា។

    ឯកឧត្តម​បញ្ជាក់ថា ការបន្ត​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ក៏បានផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល អាច​អភិវឌ្ឍ និង​ពង្រីក​បានជា​បន្តបន្ទាប់​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​កម្មករនិយោជិត និង​ក្រុមគ្រួសារ​របស់​ពួកគេ ដោយបាន​ដាក់ឱ្យអនុវត្ត​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​កំណត់ឱ្យ​និយោជក​ជា​អ្នក​បង់​វិភាគទាន100% ជំនួស​កម្មករនិយោជិត​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ចាប់តាំងពី​ខែមករា ឆ្នាំ2018 កន្លងមក។ លើសពីនេះ កម្មការិនី​ដែល​សម្រាលកូន​ត្រូវ​ទទួលបាន​ការផ្តល់​សាច់ប្រាក់ 40ម៉ឺន​រៀល​ក្នុង​កូន​ម្នាក់ ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ទាំង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

    ឯកឧត្តម​បាន​បន្តថា ទន្ទឹមនេះ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ជា​បន្ត​បន្ទាប់ពី​ចំនួន 40ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ចាប់តាំងពី​ឆ្នាំ1997 រហូតដល់182ដុល្លារ​អាមេរិក​ក្នុង​មួយខែ​នៅ​ឆ្នាំ2019 ខាងមុខនេះ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​បន្ថែមផ្សេងៗទៀត កម្មករ និយោជិតម្នាក់ៗអាច​ទទួលបាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី 199-210ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដែល​កម្រិត​ប្រាក់​ឈ្នួល​នេះ​បាន​ជួយ​ធ្វើឱ្យ​កម្រិតជីវភាព​រស់នៅរ​បស់​កម្មករនិយោជិត​កាន់តែ​ល្អប្រសើរ​ឡើង។

    លោក Graeme Buckley នាយក​ប្រចាំ​តំបន់​របស់​អង្គការ ILO ប្រចាំ​នៅ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ បានឱ្យដឹងថា សិក្ខាសាលា​កម្រិត​ខ្ពស់​នៅថ្ងៃនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​បច្ចេកទេស​មួយកម្រិត​ទៀត​លើ​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ភាគី​រាជរដ្ឋាភិបាល ដែលជា​សមាជិក​គណៈកម្មកា​រ​ប្រឹក្សា​ការងារ និង​ក្រុមការងារ​បច្ចេកទេស​ច​រ​ចា​ប្រាក់​ឈ្នួល ព្រមទាំង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្កើត​បណ្តុំ​សូចនាករ​តាមដាន និង​វាយតម្លៃ​ផលវិបាក​នៃ​បម្រែបម្រួល​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន និង​អនាគត។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​ឱ្យដឹង​ដែរ​ថា សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន​សរុប​ជាង 1ម៉ឺន 2ពាន់​កន្លែង និង​មាន​កម្មករនិយោជិត​សរុប​ចំនួន​ជិត 1លាន 5សែន​នាក់។ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត 6សែន​កន្លែង មាន​កម្មករ​ចំនួន​ជាង 2លាន 4សែន​នាក់។ វិស័យ​កសិកម្ម​មាន​ប្រមាណ​ជាង 4លាន​នាក់ ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ 1លាន 2សែន​នាក់ និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ​ជាង 5សែន​នាក់៕

  • ការស្រាវជ្រាវ​រកឃើញ​ថា ស្ត្រី​ងាយ​ប្រឈម​នឹង​បាត់បង់​ការងារ​ដោយសារ​ម៉ាស៊ីន​អាច​ជំនួស​បាន

    ការស្រាវជ្រាវ​រកឃើញ​ថា ស្ត្រី​ងាយ​ប្រឈម​នឹង​បាត់បង់​ការងារ​ដោយសារ​ម៉ាស៊ីន​អាច​ជំនួស​បាន

    បើទោះបីជា​ការអប់រំ​សម្រាប់​ស្ត្រី​លើ​ពិភពលោក​មាន​សភាព​ប្រសើ​រ​ឡើង​ជាង​មុន​ក៏ដោយ តែ​បច្ចុប្បន្ននេះ​ស្ត្រី​ក្នុងប្រទេស​មួយចំនួន​នៅមាន​បញ្ហា​ប្រឈម​នៅឡើយ​ចំពោះ​ការទទួលយក​ចំណេះដឹង និង​ក្នុង​វិស័យ​ការងារ។ ស្ត្រី​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​បាន និង​កំពុងធ្វើការ​ងារ​ក្នុង​រោងចក្រ សហគ្រាស និង​ការងារ​ទាំងឡាយណា​ដែល​ត្រូវ​ការជំនាញ​តិច ឬ​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​បំពេញបន្ថែម​ដល់​ការងារ​ផលិតកម្ម​មួយចំនួន​ប៉ុណ្ណោះ។

    ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បដិវត្តន៍​ឧស្សាហ​កម្មបាន​ចូលមក​ដល់ ធ្វើឱ្យ​ការងារ​របស់​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ធ្វើដដែលៗនឹងត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន។ មនុស្ស​នឹងត្រូវ​ជំនួស​កន្លែង​ដោយ​ម៉ាស៊ីន​ដែល​អាចធ្វើ​ការងារ​បាន​ដោយ​គ្មាន​ពេល​ឈប់សម្រាក និង​មិនចេះ​ត្អូញត្អែរ។ សកម្មភាព​នេះ ផ្តល់​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​ពិភពលោក។ ផល​វិជ្ជមាន គឺ​មនុស្ស​អាចបំពេញ​តម្រូវកា​រ​គ្រប់បែបយ៉ាង​ក្នុងការ​ផលិត​ដោយ​មិនបាច់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​តទៅទៀត តែ​ផល​អវិជ្ជមាន ឬ​គុណវិបត្តិ គឺ​មនុស្ស​រាប់លាន​នាក់​ដែល​កំពុងធ្វើការ​ងា​រដដែលៗនោះ អាច​នឹង​បាត់បង់​ការងារ​របស់​ពួកគេ។

    តាម​ការស្រាវជ្រាវថ្មីៗនេះ​បានបង្ហាញ​ឱ្យឃើញថា បច្ចេកវិទ្យា AI និង​សកម្មភាព​ស្វ័យប្រវត្តិកម្ម​នៃ​គ្រឿង​ម៉ាស៊ីន (automation) អាចបង្កើត​ហានិភ័យ​ដល់​ស្ត្រី​ខ្ពស់ជាង​បុរស​ចំពោះ​ការបាត់បង់​ការងារ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្ត្រី​ចំនួន 11% ប្រឈម​នឹង​ការបាត់បង់​ការងារ​នៅពេលដែល​ម៉ាស៊ីន​មក​ជំនួស​មនុស្ស​បាន ស្រប​ពេលដែល​បុរស​មាន​ចំនួន​ត្រឹមតែ 9%ប៉ុណ្ណោះ។ តាម​ការប៉ាន់ស្មាន ស្ត្រី​ចំនួន 26លាន​នាក់​ក្នុងប្រទេស​ចំនួន 30លើ​ពិភពលោក​អាច​នឹង​បាត់បង់​ការងារ​ដោយសារតែ​បច្ចេកវិទ្យា ​AI៕

  • កូរ៉េខាងជើង និង​ខាងត្បូង រួម​កម្លាំង​គ្នា​ដើម្បី​យក​ចំបាប់ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់ UN

    កូរ៉េខាងជើង និង​ខាងត្បូង រួម​កម្លាំង​គ្នា​ដើម្បី​យក​ចំបាប់ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់ UN

    កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ពេញលេញ​មួយ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង អាច​នៅតែ​ស្ថិតក្នុង​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​ក្នុងការ​ឈានទៅដល់ ប៉ុន្តែ​ប្រទេសជិតខាង​ទាំង2 បាន​បោះជំហាន​ទៅមុខ​លើផ្លូវ​មួយ​ផ្សេងទៀត​ខាង​ផ្នែក​វប្បធម៌​កាលពី​ថ្ងៃ​ចន្ទ នៅពេលដែល​ពួកគេ​បានរួម​កម្លាំង​គ្នា​ដើម្បី​ធ្វើឱ្យ​ប្រពៃណី​ក្បាច់​ចំបាប់​បុរាណ​របស់ខ្លួន​បាន​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (UN)។

    កីឡា​ចំបាប់ Ssirum នៅ​កូរ៉េខាងជើង ឬ Ssireum នៅ​កូរ៉េខាងត្បូង មាន​ប្រវត្តិ​តាំងពី 1,800ឆ្នាំមុន ប៉ុន្តែ​កីឡា​នេះ​នៅតែ​ទាក់ទាញ​ទស្សនិកជន​ជាច្រើន​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ ដែលមាន​ការផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍។

    កាលពី​ថ្ងៃ​ចន្ទ កីឡា​នេះ​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់ UN ដែល​ត្រូវបាន​គេ​ផ្តល់​ឈ្មោះ​ឱ្យ​ថា «កេរតំណែល​គ្មាន​រូបរាង» ក្រោយពី​ការផ្លាស់ប្តូរ​ផ្នែក​ការទូត​ដោយ​អង្គការ UNESCO អស់​រយៈពេល​ជាច្រើន​ខែ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង ខណៈដែល​ដំបូង​ឡើយ​ប្រទេស​ទាំង2 បានដាក់​ការស្នើសុំ​ដាច់ដោយឡែក​ពីគ្នា។

    លោក Audrey Azoulay ប្រធាន​អង្គការ UNESCO បានឱ្យដឹងថា៖ «ការស្នើសុំ​ចុះបញ្ជី​រួមគ្នា​នេះ បានបង្ហាញ​ពី​ជំហាន​ដ៏​គួរឱ្យកត់សម្គាល់​មួយ​នៅលើ​ដំណើរ​ផ្លូវ​នៃ​ការរួបរួម​គ្នា​របស់​អន្តរ​កូរ៉េ។ វា​បាន​រំឭក​ឡើងវិញ​នូវ​ការកសាង​សន្តិភាព​នៃ​បេតិកភណ្ឌ​វប្បធម៌»។ មន្ត្រី​ទូត​ផ្នែក​វប្បធម៌ ត្រូវតែ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ភាព​ផ្សេងគ្នា​នៃ​លិខិតស្នាម​ក្នុងការ​បកប្រែ​ឈ្មោះ​របស់​កីឡា​នេះ​ជា​ភាសា​អង់គ្លេស​ផងដែរ៕

    ប្រភពពី៖ Channel News Asia

  • កម្មវិធី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​មកដល់​ខេត្តសៀមរាប

    កម្មវិធី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​មកដល់​ខេត្តសៀមរាប

    រាជធានី​ភ្នំពេញ៖  នៅ​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨  ខាងមុខនេះ  ស្រា​បៀរ​ថៃ​ហ្គ័​រ ដែលជា​ស្រា​បៀរ​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​នឹង​រៀបចំ​វគ្គ​ទី​ពីរ​នៃ​កម្មវិធី “រាត្រី Uncaged Night នៅ​ផ្សារ​ផាម​កុងតឺន័រ (Palm Container)  ទី​រួម​ខេត្តសៀមរាប បន្ទាប់ពី​បញ្ចប់​វគ្គ​ទីមួយ​នៅ​ខេត្តបាត់ដំបង​ដោយ​ជោគជ័យ។

    កម្មវិធី “រាត្រី Uncaged Night គឺជា​កម្មវិធី​ប្រកួត​ក្បាច់​រាំ​ហ៊ី​ប​ហប់​ជាមួយ​រង្វាន់​ទឹកប្រាក់​ជ័យលាភី 3,000 ដុល្លារ  ហើយ​ជាពិសេស​មានការ​ចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប  ជាពិសេស ក្មេង​ខ្មែរ ដែល​ចេញមុខ​ស្តែងចេញ​ភាពក្លាហាន​និពន្ធ​បទ​ចម្រៀង Original ថ្មី​សន្លាង​មួយ​ដើម្បី​ជំរុញ​យុវជន​សម័យថ្មី ដែលមាន​ទេពកោសល្យ​ក្បាច់​រាំ​ហ៊ី​ប​ហប់​ចូលមក​ប្រកួត​គ្នា​ក្នុង​កម្មវិធី​រាត្រី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ។ បទ​ចម្រៀង The Uncaged Night ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ក្មេង​ខ្មែរ​សង្ឃឹមថា បទ​ចម្រៀង​ថ្មី​នេះ​នឹង​ជំរុញ​យុវជន​គ្រប់រូប​ឲ្យ​ស្តែងចេញ​ភាពក្លាហាន​របស់ខ្លួន​ក្នុងការ​បញ្ចេញ​នូវ​ទេពកោសល្យ និង​សមត្ថភាព​សិល្បៈផ្សេងៗលើ​ឆាក​ជាតិ និង​អន្តរជាតិ។

    តោះ!!! សូម​ចូលរួម​ទស្សនា​ផ្ទាល់​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨  ខាងមុខនេះ  នៅ​ផ្សារ​ផាម​កុងតឺន័រ ខេត្តសៀមរាប។ ជាពិសេស​លោកអ្នក​ក៏​អាច​ចូលរួម​ជាមួយ  ក្មេង​ខ្មែរ KmengKhmer  ដើម្បីបោះឆ្នោតជ្រើស​រើស​ក្រុម​រាំ ៣ ក្រុម សម្រាប់​ការប្រកួត​ក្បាច់​រាំ​ប្រចាំ​ខេត្តសៀមរាប! ដើម្បី​ធ្វើការ​បោះឆ្នោត៖

    * ចុច​នៅទីនេះ  https://bit.ly/2AZnIGg  ដើម្បី​នាំ​អ្នក​ទៅដល់​ប្រអប់​សារ​របស់ Tiger ហើយ​សរសេរ​ពាក្យ VOTE មកកាន់​ពួកយើង
    * ចុច​ជ្រើសរើស​ក្រុម​ដែល​អ្នក​ចូលចិត្ត
    * អ្នក​ក៏​អាចធ្វើ​ការមើល​វីដេអូ​មុនពេល​សម្រេចចិត្ត​ផងដែរ

    ក្រុម​រាំ​ត្រូវការ​ការគាំទ្រ​ពី​លោកអ្នក​ក្នុងការ​ដណ្តើម​យកជ័យ​ជំ​ន័យ​នេះ!

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម ចូល​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    សូម​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ៕

  • កម្ពុជា​ជំរុញ​ឱ្យ​ជប៉ុន និង​កូរ៉េ វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំឡូង​មី និង​កសិផល

    កម្ពុជា​ជំរុញ​ឱ្យ​ជប៉ុន និង​កូរ៉េ វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំឡូង​មី និង​កសិផល

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ធ្វើការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំណាំ​ដំឡូង​មី និង​កសិផល​ផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និង​ដំណាំ​ហូប​ផ្លែ​ដទៃទៀត ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បានជា​អតិបរមា។

    សំណើ​នេះ​ត្រូវបាន​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លើកឡើង​ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​ចូលរួម​កម្មវិធី «A Small-Business-Group Seated Dinner» ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង(22-11-18)ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មានផ្សេងៗទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និង​ទេសចរណ៍។

    ជំនួប​ក្នុង​កម្មវិធី​នេះ ត្រូវបាន​ដឹកនាំ​ដោយ លោក Manatsu ICHINOKI អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​រៀបចំ​ពិព័រណ៍​ពិភពលោក​ជប៉ុន​ឆ្នាំ2025 និង​មានការ​ចូលរួម​ពី​អង្គទូត​នៃ​ប្រទេស​បារាំង កូរ៉េ ប៊ែ​ល​ហ្ស៊ិ​ក និង​បុគ្គលិក​លេខាធិការដ្ឋាន ប្រមាណ 15នាក់។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ  បានលើកឡើង​អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ផលិតផល​អាទិភាព​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ធ្វើ​ពិពិធ​កម្ម​នាំចេញ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម(CTIS)ជំនា​ន់ទី3 ឆ្នាំ2014-2018។ បច្ចុប្បន្ន​យុទ្ធសាស្ត្រ​នេះ​កំពុង​ត្រូវបាន​រៀបចំ​ឡើងវិញ​ដើម្បី​ឱ្យមាន​សង្គតិភាព(ភាព​ត្រូវ​គ្នា)ជាមួយ​គោលនយោបាយ​ជាតិ​ដទៃទៀត។

    បន្ថែម​លើ​នេះ ឯកឧត្តម​ក៏បាន​ពន្យល់​ភ្ញៀវកិត្តិយស​ទាំងអស់​អំពី​អត្ថប្រយោជន៍​នៃ​គោលនយោបាយ​គាំពារ​វិ​និ​យា​គ​របស់​កម្ពុជា និង​ការលើកទឹកចិត្តផ្សេងៗរបស់​រាជរដ្ឋាភិបាល ដូចជា ការលើកលែង​ពន្ធលើប្រាក់ចំណេញ និង​ពន្ធ​លើ​ការ​នាំចូល​សម្ភារ និង​ឧបករណ៍​កសិកម្ម ក៏ដូចជា​សក្តានុពល​នៃ​វិស័យ​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ។

    ជាការ​ឆ្លើយតប លោក​អគ្គលេខាធិការ Manatsu ICHINOKI និង​អង្គទូត​ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​បាន​សម្តែង​ការ​សាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ហើយ​បាន​សន្យាថា នឹង​ពាំ​នាំយក​សំណើ​របស់​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ជម្រាប​រដ្ឋាភិបាល​របស់​ខ្លួន ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា​ទៅដល់​វិស័យ​ឯកជន​ថែមទៀត ដើម្បីឱ្យ​ពួកគេ​ចូលមក​បណ្តាក់ទុន​កាន់​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា៕

  • ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​កម្ពុជា-បារាំង សម្រាប់​កម្មវិធី​ចំនួន3 ត្រូវបាន​ចុះហត្ថលេខា

    ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​កម្ពុជា-បារាំង សម្រាប់​កម្មវិធី​ចំនួន3 ត្រូវបាន​ចុះហត្ថលេខា

    អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Remi GENEVEY ប្រធាន​នាយកដ្ឋាន​អឺរ៉ុប​ខាងកើត មជ្ឈិមបូព៌ា និង​អាស៊ី នៃ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ French Agency for Development (AFD) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន3 ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 84.67លាន​អឺរ៉ូ (96.4លាន​ដុល្លារ)។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹងថា គម្រោង និង​កម្មវិធី​ទាំង3 នោះ​រួមមាន​ដូចខាងក្រោម៖

    1-ឥណទាន​សម្បទាន​ចំនួន 55លាន​អឺរ៉ូ សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​វិស័យ​កសិក​ម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី1។ កម្មវិធី​នេះ​មាន​ទិសដៅ​អនុវត្ត​បន្ត​ពី​គម្រោង​ដែល​ផ្តល់​ឥណទាន​លើកដំបូង​របស់ AFD ដែលមាន​ទិសដៅ​ក្នុង​ការបន្ត​ពង្រីក​ការងារ​ស្តារ​ព្រែក និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹក​នៅក្នុង​ខេត្ត​គោលដៅ រួមមាន ខេត្តកណ្តាល បាត់ដំបង ព្រះវិហារ សៀមរាប និង​ខេត្តកំពង់ធំ ដែល​អាច​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​បាន​ប្រមាណ​ជាង 20,000ហិកតា។

    ជាមួយគ្នានេះដែរ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន11.5លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ 13លាន​ដុល្លារ​អាមេរិក​សម្រាប់ធ្វើ​សហ​ហិរញ្ញប្បទាន​ដល់​កម្មវិធី​នេះ ដែល​នឹង​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប​តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី-អឺរ៉ុប(EU/Asian investment Facility AIF)។

    2-ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 25លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន(ផ្នែក​វារីវប្បកម្ម)។ កម្មវិធី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ 25លាន​អឺរ៉ូ ហិរញ្ញប្បទាន​ឥត​សំណង​របស់​សហគមន៍​អឺរ៉ុប EU ក្នុង​គោលដៅ​គាំទ្រ​កំណើន​ប្រកបដោយ​និរន្តរភាព ភាព​ធន់​ទ្រាំ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វិស័យ​ជលផល​កម្ពុជា ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការធានា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វារីវប្បកម្ម​ជាតិ និង​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល​ឆ្នាំ2010-2019។

    3- ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 4.67លាន​អឺរ៉ូ សម្រាប់​គម្រោង​គ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត។ គម្រោង​នេះ​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ឆ្នាំ2011-2025 សំដៅ​បង្កើន​ការផ្តល់​សេវាកម្ម​ទឹកស្អាត និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីប្រជុំជន និង​ទីក្រុង​នៅក្នុង​ខេត្តបាត់ដំបង កំពង់ចាម ព្រះសីហនុ និង​ខេត្តសៀមរាប។

    កម្មវិធី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប 110.8លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 4.67លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ 5.31លាន​ដុល្លារ​អាមេរិក។ ហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​ជប៉ុន​សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួមគ្នា(JFJCM)ចំនួន 10លាន​ដុល្លារ​អាមេរិក។ បន្ថែម​លើ​នេះ​ហិរញ្ញប្បទាន​សម្បទាន​សហប្រតិបត្តិ​ពី ADB ចំនួន​ប្រមាណ 50លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ពី AFD ចំនួន 40លាន​អឺរ៉ូ ត្រូវជា​ប្រមាណ 45.5លាន​ដុល្លារ​អាមេរិក។

    ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹងថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បារាំង គិត​ចាប់ពី​ឆ្នាំ1993មកដល់​បច្ចុប្បន្ន រាប់ទាំង​កិច្ចព្រមព្រៀង​ទាំង3នេះ​ផង គឺ​រដ្ឋាភិបាល​បារាំង តាមរយៈ AFD នេះ បានផ្តល់​ហិរញ្ញប្បទាន​សរុប​ឱ្យ​កម្ពុជា ជាង 554លាន​អឺរ៉ូ​ហើយ៕

  • Hamilton បញ្ចប់​រដូវ​កាល F1 តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​នៅ​ Abu Dhabi

    Hamilton បញ្ចប់​រដូវ​កាល F1 តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​នៅ​ Abu Dhabi

    ម្ចាស់​ជើងឯក​ពិភពលោក 5សម័យកាល Lewis Hamilton បានបញ្ចប់​រដូវ​កាល​ប្រណាំង​រថយន្ត Formula One ទាំង​ភាព​រីករាយ និង​ក្រោម​ផ្សែងហុយ​ទ្រលោម​ដោយសារតែ​កង់​រថយន្ត កាលពី​ថ្ងៃអាទិត្យ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​នៅក្នុង​ទីក្រុង Abu Dhabi ដែលជា​ជ័យជម្នះ​ជា​លើក​ទី11 របស់គេ​ក្នុង​យុទ្ធនាការ​នេះ។

    កីឡាករ Sebastian Vettel របស់​ក្រុម Ferrari បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ហើយ​ក៏បាន​បង្កើតឱ្យមាន​ល្បឿន​លឿន​ជាងគេ​បំផុត​ផងដែរ ខណៈដែល​កីឡាករ Max Verstappen របស់​ក្រុម Red Bull បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ3 ក្នុងការ​ប្រណាំង​មួយ​ដែលមាន​ភ្លៀង​ខ្សាច់​ដ៏​កម្រ​មួយ។

    ក្រោយពី​តារា​សម្តែង​ហូលីវូដ Will Smith បាន​គ្រវីទង់ជាតិ​ឈ្នះ នៅលើ​ទីលាន Yas Marina ក្នុងពេល​កីឡាករ Hamiltonរបស់​ក្រុម Mercedes បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី73 នៃ​អាជីព​របស់គេ។

    កីឡាករ​អង់គ្លេស​វ័យ 33ឆ្នាំ​រូបនេះ ដែល​បានឈ្នះ 51លើក​ក្នុងចំណោម​ការប្រណាំង 100លើក​នោះ បាន​ក្លាយជា​អ្នកបើកបរ​ដំបូង​គេ​ក្នុងការ​រកបាន​ច្រើនជាង 40ពិន្ទុ​ក្នុង​រដូវ​កាល​មួយ​ដែលមាន​ពិន្ទុសរុប​នៅ​ថ្ងៃ​ចុងក្រោយ​ចំនួន 408។

    ការ​ដណ្តើមបាន​ជ័យជម្នះ​របស់ Hamilton ក៏បាន​ធ្វើឱ្យ​រូបគេ​ត្រូវការ​ឈ្នះ​ចំនួន 18លើក​ទៀត​ប៉ុណ្ណោះ​ដើម្បី​តាម​ស្មើ​កំណត់ត្រា​នៃ​ការ​ឈ្នះ 91លើក​របស់ Michael Schumacher ហើយ​រូបគេ​បាន​អបអរ​ជ័យជម្នះ​របស់គេ​តាមរយៈ​ការ​ដោះអាវ​ទម្លាក់​ត្រឹម​ចង្កេះ​ដើម្បី​បង្ហាញ​ពី​ស្នាម​សាក់​របស់គេ៕

    ប្រភពពី៖ Channel News Asia

  • ប្រូម៉ូសិនពិសេសលក់បញ្ចុះតម្លៃសម្លៀកបំពាក់ម៉ាក LOOKSWOMEN បានមកដល់ហើយ!

    ប្រូម៉ូសិនពិសេសលក់បញ្ចុះតម្លៃសម្លៀកបំពាក់ម៉ាក LOOKSWOMEN បានមកដល់ហើយ!

    នៅងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុករយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី21 រហូតដល់ថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2018 នេះ សម្លៀកបំពាក់ម៉ាក LOOKSWOMEN បានផ្តល់ជូននូវប្រូម៉ូសិនពិសេសលក់បញ្ចុះតម្លៃពី 5% រហូតដល់ 80% ព្រមទាំងមានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀត ដែលស្ថិតនៅស្តង់តាំងពិព័រណ៍កោះពេជ្រ ទល់មុខសាលមហោស្របកោះពេជ្រ។ ប្រញាប់ឡើងប្រូម៉ូសិននេះមានកំណត់ ត្រឹមតែរយៈពេល3ថ្ងៃប៉ុណ្ណោះ អ្នកមកមុននឹងទទួលបានមុន។

    ក្នុងនោះដែរ អតិថិជន LOOKSWOMEN ទាំងអស់នឹងទទួលបានផ្លិត មួក ព្រមទាំងអាវយឺតដ៏ស្រស់ស្អាតដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេសលើគ្រប់សម្លៀកបំពាក់ LOOKSWOMEN ទាំងអស់។

    កុំភ្លេចណា៎មកកាន់ស្តង់ LOOKSWOMEN នៅកន្លែងតាំងពិព័រណ៍កោះពេជ្រ នឹងទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ ជាមួយការបញ្ចុះតម្លៃពី 5% រហូតទៅដល់ 80% ត្រឹមតែ3ថ្ងៃបុណ្ណោះ រួសរាន់ឡើង។ LOOKSWOMEN រងចាំស្វាគមន៍អតិថិជនទាំងអស់គ្នានៅស្តង់ LOOKSWOMEN កោះពេជ្រទល់មុខសាលមហោស្រប។

    LOOKSWOMEN ជាម៉ាកសំលៀកបំពាក់នាំចូលផ្តាច់មុខមកពីហុងកុង ធានាជូននូវគុណភាពល្អលេខ1 ទាំងសាច់ក្រណាត់ ទាំងម៉ូដទាន់សម័យ និងថ្លៃថ្នូរ ជាពិសេសផ្តល់ជូននូវតម្លៃសមរម្យបំផុត។

    តោះ! ជ្រើសរើសយក LOOKSWOMEN សម្រាប់ខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នា។
    ជ្រើសរើសភាពស្រស់ស្អាត ថ្លៃថ្នូរ និងជាសំលៀកបំពាក់ដែលធានាថាមានគុណភាពល្អឥតខ្ចោះ ជាមួយនឹងតម្លៃសមរម្យ កុំភ្លេចណា៎ ជ្រើសយក LOOKSWOMEN ។


    ទំនាក់ទំនងជាវដុំ និងរាយ តាមរយៈលេខទូរស័ព្ទ 023 555 6666៕
    ជួបគ្នានៅស្តង់តាំងពិព័រណ៍កោះពេជ្រ!

  • Van Dijk រកបាន​គ្រាប់​បាល់​ជិត​បញ្ចប់​ការប្រកួត​ដើម្បី​ជួយ​ឲ្យ​ហូ​ឡង់ ទៅ​វគ្គ 1/2

    Van Dijk រកបាន​គ្រាប់​បាល់​ជិត​បញ្ចប់​ការប្រកួត​ដើម្បី​ជួយ​ឲ្យ​ហូ​ឡង់ ទៅ​វគ្គ 1/2

    ខ្សែការពារ Virgil van Dijk បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី ទី91 ដើម្បី​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ Nations League តាមរយៈ​ការបញ្ចប់​ដោយ​ការ​ឈរលើ​ពីលើ​ក្រុម​ជម្រើសជាតិ​បារាំង ក្រោយពី​ដណ្តើមបាន​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ចន្ទ។

    ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ឈានទៅ​វគ្គ​បន្ត តាមរយៈ​ការ​ឈរ​ពីលើ​ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​បារាំង ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ នៅ​រយៈពេល 6នាទីចុងក្រោយ ក្នុង​ទីក្រុង Gelsenkirchen ខណៈដែល​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បានបង្ហាញ​ពី​ភាពខ្លាំង​របស់ខ្លួន ប៉ុន្តែ​មិនមាន​ភាព​មុត​ស្រួច​ក្នុង​តង់​ទី2ឡើយ។

    ខ្សែការពារ Van Dijk របស់​ក្លិប Liverpool បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី ដើម្បី​បំពេញ​ការ​វាយបក​យ៉ាង​ល្អ​របស់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ក្រោយពី​កីឡាករ Quincy Promes រកបាន​គ្រាប់​បាល់​ទី1របស់​ពួកគេ​នៅ​នាទី ទី85 ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​របស់ Timo Werner និង Leroy Sane សម្រាប់​ក្រុម​អាល្លឺម៉ង់ ក្នុង​តង់​ទី1។

    លោក Ronald Koeman គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​ទទួលស្គាល់ថា៖ «វា​ពិតជា​លំបាក​ណាស់​សម្រាប់​យើង អាល្លឺម៉ង់ មាន​ភាព​មុត​ស្រួច និង​ល្បឿន​លឿន​ជាង​ក្នុង​តង់​ទី1។ យើង​បាន​វាយបក​វិញ​ក្នុង​តង់​ទី2 និង​បាន​រក្សា​ការ​វាយ​សម្រុក»។ ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​នេះ គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​ហូ​ឡង់​ទៅ​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​ឈរ​លេខ1ក្នុង​ពូ​ល ខណៈដែល​បារាំង ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 ហើយ​អាល្លឺម៉ង់ ត្រូវបាន​កាត់​ទៅកាន់ League B៕

    ប្រភពពី៖ Channel News Asia

  • ហាង​ទំនើប LG Premium BrandShop បើកសម្ពោធ​ជា​ផ្លូវការ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា

    ហាង​ទំនើប LG Premium BrandShop បើកសម្ពោធ​ជា​ផ្លូវការ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា

    ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear ) បាន​ប្រារព្ធ​នូវ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ហាង​ទំនើប LG Premium BRANDSHOP ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ។  កម្មវិធី​នេះ​បាន​ប្រព្រឹត្តឡើង​នៅ​ព្រឹក​ថ្ងៃទី 20 ខែ វិ​ច្ឆ​កា ឆ្នាំ 2018 នៅ​អគារ​លេខ 135 ផ្លូវ​ព្រះមុនីវង្ស សង្កាត់​មនោ​រម្យ ខណ្ឌ  7 មករា  រាជធានី​ភ្នំពេញ ដែលមាន​ការអញ្ជើញ​ចូល​ក្រោម​អធិបតីភាព ឯកឧត្តម អូ ណាក់ យុង ឯកអគ្គរដ្ឋទូត​នៃ​សា​ធា​រណះ​រដ្ឋ​ប្រទេស​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ភ្ញៀវកិត្តិយស និង    អ្នក​សារ ព​ត៏​មាន ជាច្រើនរូប​ទៀត​ប្រមាណ​ជាង 120 នាក់ ។

    វត្តមាន​របស់ ហាង​ទំនើប LG Premium BrandShop គឺ​ផ្តោត​សំខាន់​ទៅលើ បទពិសោធ​ន៏ និង ភាពជោគជ័យ​នៃ​បច្ចេកវិទ្យា ការ​រចនា និង​ការគិតគូរ​ពី​អតិថិជន  ។ LG Premium Brandshop គឺជា​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដ៏​ល្អ​ឈានមុខ​គេ​នៅ​កម្ពុជា ទាំង​តម្លៃ​និង​សេវាកម្ម ដែល​ធានា​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ មាន​ការធានា​ត្រឹមត្រូវ ព្រមទាំង​សេវាកម្ម​ដ៏​ល្អ​ជាទី​គាប់ចិត្ត។ យើង​បាន​ត្រៀម​រួចរាល់​ជាស្រេច​ដើម្បី​បង្ហាញជូន​អតិថិជន​នូវ​ផលិតផល LG ដែលទំនើបៗចុងក្រោយ​គេ​បង្អស់​យ៉ាងច្រើន​ប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ ឧបករណ៍​បំពង​សំឡេង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សំលៀកបំពាក់ ទូរ​ទឹកកក និង​ផលិតផល​ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត សំរាប់​អតិថិជន​ដែល​មក​ទស្សនា​ហាង​ទំនើប​យើង​នេះ។

    គ្រប់​ផលិតផលទំនើបៗរបស់ LG ដែលមាន​ដាក់លក់​ក្នុង​ទីផ្សារ​អន្តរជាតិ ក៏​និង​មាន​ដាក់លក់​នៅ​ហាង​ហាង​ទំនើប LG Premium Brandshop មួយ​នេះដែរ ។ LG Premium Brandshop មិន​ត្រឹមតែ​ជា​ហាង​ដែល​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​កន្លែង​ដែល​ផ្តល់នូវ​ចំនេះដឹងថ្មីៗ និង បទពិសោធ​ន៏    បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ទៅដល់​អតិថិជន នឹង​អ្នកប្រើប្រាស់​ទាំងអស់ នៅក្នុង​ហាង​ដ៏​ទំនើប​មួយ​នេះ​ក៏មាន​ដាក់តាំង​ផលិតផល LG SIGNATURE  ថ្មី​របស់​ក្រុមហ៊ុន LG ដែល បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ CES 2018 នៅឯ​ទីក្រុង​ឡាស​វេ​ហ្គាស ដែល​ក្រុមហ៊ុន LG បានឈ្នះ​ពានរង្វាន់​ជាង 90 នៅក្នុង​ព្រឹត្តិការណ៍ CESនោះ​ផងដែរ ដែល​នាំមុខគេ​ជាមួយនិង​ពានរង្វាន់​ល្អ​បំផុត Best of the Best រីឯ​ផលិតផល LG  Signature W7 OLED 4K TV និង​ម៉ាស៊ីន​បោក Twin Wash ក៏​ទទួលបាន​ពានរង្វាន់​កិត្តិយស​ល្អ​បំផុត​ក្នុង​ការតាំង​បង្ហាញ​នៅ​ព្រឹត្តិការណ៍​នោះ​ផងដែរ។

    តាម​ប្រសា​ស​ន៏​របស់លោក ស៊ុ​ង សុក​គីម អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំ​សាខាប្រទេស​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​អោយដឹងថា “  ហាង LG Premium Brandshop មាន​តួនាទី​សំខាន់​ពីរ  ៖

    1. តាម​ទស្សនៈ​របស់​អតិថិជន​នាពេល​បច្ចុប្បន្ន​គឺ​ចាប់ផ្តើម​គិតពី​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ដែល​អតិថិជន​មាន​គោលបំណង​ក្នុងការ​ចំណាយ ដើម្បី​ទទួលយកបាន​នូវ​ផលិតផល​ប្រើប្រាស់​ប្រកបដោយ​គុណភាព និង​គុណ​តម្លៃ ។
    2. យើង​មិន​ត្រឹមតែ​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន LG ប៉ុណ្ណោះ​ទេ តែ​យើង​ថែមទាំង​ពង្រឹង​នូវ​ដំណើរការ​ការប្រតិបត្តិ​អោយ​រិត​តែ​បានល្អ តាមរយៈ​ហាង LG Premium Brandshop ដែល​នឹង​រួមចំណែក​ក្នុងការ​រីកចម្រើន​រប​ស់ LG ។

    នា​ក្នុង​ឪ​កាស​នោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជី​ហ្គៀ      (G Gear) បាន​មានប្រសាសន៍​ដែរ​ថា  ៖ “ មូលហេតុ​ចំបង​នៃ​ការបង្កើត​ក្រុមហ៊ុន G GEAR និង ការប្រឹងប្រែង    ច្នៃប្រឌិត​ទាំងអស់ គឺ​សំដៅ​ចូលរួមចំណែក​ក្នុងការ​បង្កើត​ឲ្យ​មាន​ឧបករណ៍​ទំនើប​ផ្នែក​ព៌​ត​មាន​វិទ្យា​សំរាប់​ផ្នែក​សហគមន៍ អ្នក​ធុរៈកិច្ច និង ប្រជាពលរដ្ឋ​ទូទៅ ក្នុងការ​សម្រួលការ​ងា​រ​ផ្នែក​អាជីវកម្ម​ទំនាក់ទំនង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ការស្រាវជ្រាវ​ក្នុងទិសដៅ​អប់រំ និង សិក្សា​នៅក្នុង​ក្របខណ្ឌ​នៃ​ការជួយ​អប់រំ​អភិវឌ្ឍន៍​វិស័យ​ពត៌មាន​វិទ្យា​អោយស្រប​ទៅតាមរ​វិវឌ្ឍន៍​នៃ​ពិភពលោក​ដែល​កំពង់​ឆ្ពោះទៅរក  ឧស្សាហកម្ម ៤.០ ដែល​រាជរដ្ឋាភិបាល កម្ពុជា​កំពុងតែ​ជម្រុញ​ក្រោម​ការចង្អុល​ទិស​ដ៏​ឈ្លាត​វៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​របស់​យើង។

    កម្មវិធី​សម្ពោធ​ហាង​ទំនើប​ប្រណិត LG Premium BrandShop  មុនី​វង្ស​នេះ យើង​ក៏មាន​កម្មវិធី​លេងល្បែង​កំសាន្តសប្បាយៗ ឪ​កាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ព្រមទាំង​ទទួលយក​នូវ​ការបញ្ចុះ​តម្លៃ​រហូត​បាន​ដ៏ 20% គ្រប់​ផលិតផល LG  ទាំងអស់ សំរាប់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ចូលរួម និង ទស្សនាការ​ដាក់តាំង​បង្ហាញ​ផលិតផល​នៅក្នុង​ហាង​ផ្ទាល់​ផងដែរ។ ហើយក៏​មានកម្ម​វិធី​លក់​ប្រូ​ម៉ូ​សិនពិសេសៗ ចាប់ពី​ថ្ងៃទី 20 ដល់​ថ្ងៃទី 23 វិច្ឆិកា 2018  ។ សូម​រីករាយ​និង  ទទួលយក​ការផ្តល់ជូន​ដ៏​ពិសេស​នឹង​អស្ចារ្យ ព្រម​ទទួលយក​បទពិសោធន៍ថ្មីៗពី​ហាង​ទំនើប LG Premium Brand Shop

    អាស័យដ្ឋាន LG Premium BRANDSHOP ៖ អគារ​លេខ 135 ផ្លូវ​ព្រះ​មុនីរ​ង្ស  សង្កាត់​មនោ​រម្យ ខណ្ឌ 7 មករា  រាជធានី​ភ្នំពេញ

    ទូរ​សព្ទ​ទំនាក់ទំនង 016 999 625 / 023 888 299