Author: វល័ក្ខ

  • CIMB ប្រកាសផ្តល់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់7.99%រួមនឹងការផ្តល់ជូនធានារ៉ាប់រងបន្ថែមទៀត

    CIMB ប្រកាសផ្តល់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់7.99%រួមនឹងការផ្តល់ជូនធានារ៉ាប់រងបន្ថែមទៀត

    ភ្នំពេញ៖ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា សម្រាប់អតិថិជនមានបំណងខ្ចីប្រាក់ពីធនាគារCIMBក្នុងការទិញផ្ទះដោយផ្តល់ជូនអត្រាការប្រាក់ត្រឹមតែ7.99% ប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ និងមានបន្ថែមជូនធានារ៉ាប់រងក្នុងទំហំទឹកប្រាក់50.000ដុល្លារដោយមិនគិតប្រាក់ថែមទៀត ដើម្បីពេលបាត់បង់មេគ្រួសារហើយ មិនបាត់បង់ដំបូលផ្ទះសម្រាប់អ្នកជាទីស្រលាញ់ក្នុងគ្រួសារថែមទៀត។

    លោកស្រី ហេង ធីតា នាយិកាហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា តាមរយៈផលិតផល HomePro សម្រាប់ផ្តល់ប្រាក់កម្ចីទិញផ្ទះនេះ អតិថិជនអាចទទួលបានផ្ទះក្នុងក្តីស្រមៃរួមទាំងសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន Manulife Cambodia ទៀតផង «គ្រួសាររបស់អ្នកទទួលឥណទាន នឹងទទួលបានកញ្ចប់ធានារ៉ាប់រងរហូតដល់ 50.000ដុល្លារអាមេរិក សម្រាប់ជួយកាត់បន្ថយប្រាក់កម្ចីរបស់ពួកគេ ក្នុងករណីមានគ្រោះថ្នាក់អ្វីមួយកើតឡើងជាយថាហេតុរហូតដល់មរណៈ ឬពិការទាំងស្រុងប្រកបការងារលែងបាន»។

    ផ្អែកតាមការសិក្សានៅលើទីផ្សាបច្ចុប្បន្ន កញ្ចប់ធានារ៉ាប់រងអាយុជីវិត 50,000ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬស្មើនឹង5,000ដុល្លារអាមេរិក ក្នុងរយៈពេល10ឆ្នាំ សម្រាប់អ្នកស្នើសុំដែលស្ថិតក្នុងវ័យកណ្តាល។ ហើយធនាគារCIMB ជឿជាក់ថា ផលិតផល HomePro នឹងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អតិថិជននៅលើទីផ្សារប្រទេសកម្ពុជា ដោយមិនមែនត្រឹមតែជាផលិតផលឥណទានគេហដ្ឋានប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់នូវគុណតម្លៃកាន់តែអស្ចារ្យ ទៅដល់អ្នកទទួលឥណទាន និងមនុស្សជាទីស្រឡាញ់ទៀតផង»។

    ថ្លែងក្នុងពិធីចុះហត្ថលេខា រវាង CIMB និង Manulife Cambodia លោក ពន្លឺ តុលា នាយកគ្រប់គ្រងភាពជាដៃគូចែកចាយនៃក្រុមហ៊ុន មេនូ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា នេះជាគំនិតច្នៃប្រឌិតថ្មីបំផុតរបស់ធនាគារនៅកម្ពុជា។ ហើយថា CIMB ជាដៃគូដំបូងបង្អស់ដែលបានទិញធានារ៉ាប់រងពីក្រុមហ៊ុន Manulife Cambodia ដើម្បីផ្តល់ជូនទៅដល់អតិថិជនក្នុងការការពាររយៈពេល10ឆ្នាំ។

    គួរបញ្ជាក់ថា ការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតពីកម្មវិធីកម្ចីទិញផ្ទះ(HomePro)នេះ មានអត្រាការប្រាក់ 7,99% ក្នុងមួយឆ្នាំ ដែលមានទំហំធំរហូតដល់80% និងរយៈពេលឥណទានវែងរហូតដល់20ឆ្នាំ៕

  • ចំណុច​សំខាន់ៗដែលអ្នក​ត្រូវ​ដឹង ​ដើម្បី​ទិញ​ដីឡូត៍​កុំ​ឱ្យ​ជួប​ហានិភ័យ

    ចំណុច​សំខាន់ៗដែលអ្នក​ត្រូវ​ដឹង ​ដើម្បី​ទិញ​ដីឡូត៍​កុំ​ឱ្យ​ជួប​ហានិភ័យ

    ភ្នំពេញ – បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​ទិញ-លក់​ដីឡូត៍ កំពុង​មាន​ភាព​ផុលផុស​យ៉ាង​ខ្លាំង ខណៈ​ដែល​គម្រោង​នីមួយៗ​សុទ្ធ​តែ​បាន​ផ្តល់​នូវ​លក្ខខណ្ឌ​ងាយៗ​សម្រាប់​អតិថិជន​ដូច​ជា​ការ​កំណត់​តម្លៃ​ទាប និង​វិធីសាស្រ្ត​បង់​ប្រាក់​តាម​ដំណាក់​កាល​រយៈ​ពេល​វែង ជា​ដើម។ ទន្ទឹម​នឹង​លក្ខខណ្ឌ​ងាយ​ស្រួល​ទាំង​អស់​នេះ មាន​អតិថិ​ជន​មួយ​ចំនួន​ហាក់​ពុំ​បាន​ដឹង​ថា តើ​ការ​ទិញ​ដីឡូត៍​គេ​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឱ្យ​ជួប​ហានិភ័យ​នោះ​ទេ?

    លោក ថាវ លី​ណា អគ្គ​នាយ​កក្រុមហ៊ុន Camblossom Development & Investment Co,ltd ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គំរោងសុរិន្ទភូមិ​ និង​មាន​ដីឡូត៍​ពុះ​លក់​នៅ​តំបន់​ភាគខាង​ត្បូង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​ពុំទាន់​មាន​នីតិវិធី​គតិ​យុត្ត​ណា​កំណត់​ឱ្យ​បាន​ជាក់​លាក់​ស្ដីពី​ការ​ពុះ​ដី​ឡូត៍​លក់​នោះ​ទេ ដូច្នេះ​ប្រជាជន ឬ​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​ដីឡូត៍ត្រូវ​ទាមទារ​ឱ្យ​មាន​ចំណេះដឹង​ក្នុង​ការ​ពិនិត្យ​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ។

    អគ្គ​នាយក​ក្រុមហ៊ុន សុរិន្ទ​ភូមិ បាន​បញ្ជាក់​ថា មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា ៖
    1. តើនរណា​ជា​អ្នក​អភិវឌ្ឍន៍ ជា​ក្រុមហ៊ុន ឬ​ជា​បុគ្គល និង​កេរ្ដិ៍ឈ្មោះ​អ្នក​អភិវឌ្ឍន៍?
    ក្នុង​ករណី​ក្រុមហ៊ុន​ គឺ​យើង​ត្រូវ​ពិនិត្យ​មើល​កេរ្ដិ៍ឈ្មោះ ឬ​ឯកសារ​ផ្លូវ​ច្បាប់​របស់​ក្រុមហ៊ុន​នោះ​ឱ្យ​ច្បាស់​លាស់​។ ករណី​ជា​បុគ្គល​យើង​ត្រូវ​មើល​ថា តើ​គាត់​មាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់​ដែរ ឬទេ? តើ​គាត់​កាន់​កាប់​ជា​ប្លង់​រឹង ឬ​ប្លង់​ទន់? ដី​កាន់​កាប់​មាន​វិវាទ​ដែរ ឬទេ? ពោល​យើង​ត្រូវ​មើល​ពី​ស្នូល​នៃ​អ្នក​អភិវឌ្ឍន៍​ឱ្យ​បាន​ច្បាស់ ​ព្រោះ​នេះ​ជា​ចំណុច​សំខាន់​បំផុត​ដែល​ទាមទារ​ឱ្យ​អតិថិជន​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់​លាស់​បំផុត​។

    2. គម្រោង​អភិវឌ្ឍន៍​(Master Plan) យើង​ត្រូវ​មើលថា​ តើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​Master Plan គូរ​ដោយ​សា្ថបត្យករ​ត្រឹម​ត្រូវ​ដែរ ឬទេ​?
    តើ​ប្លង់​នោះ​ជា​ប្លង់​សម្រាប់​សាង​សង់​ពិត​ប្រាកដ ឬ​គ្រាន់​តែ​ជា​គំនូរ ​3D សម្រាប់​យក​មក​ដាក់​លក់​ជូន​អតិថិជន? ក្រៅ​ពី​នេះ​យើង​ត្រូវ​មើល​ទៅ​លើ​ប្លង់​វិស្វកម្ម​ថែម​ទៀត ព្រោះ​ចំណុច​ទាំង​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ការ​រស់​នៅ​របស់​អតិថិជន​ទៅ​ថ្ងៃ​ក្រោយ។ យើង​ត្រូវ​មើល​ថា តើ​តំបន់​នោះ​មាន​ការ​អភិវឌ្ឍ​គិត​ពី​តំបន់​បៃតង​ដែរ ឬទេ? ពាក្យ​ថា អភិវឌ្ឍន៍​បៃតង​មិនមែន​សំដៅ​តែ​ទៅ​លើ​ការ​ដាំ​ដើមឈើ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​គិត​ពី​ប្រព័ន្ធលូ ក្លិន​ ទឹក​ស្អុយ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាដើម។ មូលហេតុ​យើង​ត្រូវ​ពិនិត្យ​លើ​ចំណុច​ទាំងនេះ ព្រោះ​វា​ជា​ប្រយោជន៍​របស់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ឱ្យ​ដឹង​ថាការអភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​នឹង​ត្រូវ​រៀបចំ​ឱ្យ​អតិថិជន​ដែល​បាន​ទិញ​ដី​របស់​គាត់​អាច​រស់​នៅ​កន្លែង​នោះ​ប្រកប​ដោយ​ផាសុកភាព និង​សុខុមាលភាព​ទៅ​ថ្ងៃអនាគត​ដែរ ឬទេ? បន្ទាប់​មក​អតិថិជន​ត្រូវចេះ​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ក្នុងការដ្ឋាន ឬ​ដី​កំពុង​អភិវឌ្ឍន៍​នោះ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ដឹង​ថា តើ​ក្រុមហ៊ុន ឬ​ម្ចាស់​ដី​នោះ​គាត់​បាន​បំពេញ​ការ​អភិវឌ្ឍ​ទៅ​តាម​លក្ខខណ្ឌ​នៅ​ពេល​ធ្វើ​កិច្ចសន្យា​ទិញ​លក់​ដែរ ឬទេ?

    3. កិច្ចសន្យា​ទិញ-លក់
    ចំណុច​នេះ​យើង​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ ព្រោះ​ជួន​កាល​ក្រុមហ៊ុន​អាច​ប្រើ​លក្ខខណ្ឌ​មួយ​ចង​មក​លើ​អតិថិ​ជនខ្លួន ​ច្រើន​ជាង​ចង់​ទៅ​លើ​ក្រុមហ៊ុន​ខ្លួនឯង​។ ឧទាហរណ៍ ដូច​ជា​ក្រុមហ៊ុន​របស់​ខ្ញុំ នៅ​ពេល​ធ្វើ​កិច្ច​សន្យា​ទិញ-លក់​ដី ខ្ញុំ​បាន​កំណត់​ពេលវេលា​មួយ​អាច​ឱ្យ​អតិថិជន​ចូល​សាង​សង់​លំនៅឋាន​របស់​គាត់​បាន ប្រសិន​បើ​ខ្ញុំ​ធ្វើ​មិន​បាន​តាម​កិច្ច​សន្យា​ គាត់​អាច​ពិន័យ​មក​ក្រុម​ហ៊ុន​បាន​តាម​រយៈ​ការ​សង​ត្រឡប់​ទៅវិញ​ជា​ការ​ប្រាក់។ ផ្ទុយ​ទៅ​វិញ​អតិថិជន​ត្រូវ​បង់​លុយ​ឱ្យ​ក្រុម​ហ៊ុន​តាម​ពេលវេលា​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា​ដូច​គ្នាប្រសិន​បើ​យឺត​យ៉ាវ​ខ្ញុំ​ក៏​ត្រូវ​ពិន័យ​លើ​គាត់​វិញ​ដែរ យើង​ធ្វើ​បែប​នេះ​ដើម្បី​ទទួល​បាន​ភាព​ស្មើគ្នា។ មាន​ន័យ​ថា បើ​ក្រុមហ៊ុន​ខ្ញុំ​ធ្វើ​អ្វី​ខុស​ចំពោះ​អតិថិជន ពួក​គាត់​មាន​សិទ្ធិ​ពិន័យ តែ​បើ​អតិថិជន​ធ្វើ​អ្វី​ខុស​ក្រុមហ៊ុន​ក៏​អាច​ពិន័យ​គាត់​វិញ​​ដូចគ្នា។ ​ដូច្នេះ​កិច្ច​សន្យា​​ទិញ-លក់ ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព។

    4. ត្រូវ​ចេះ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​ប្លង់​រឹង
    អតិថិជន​ត្រូវ​ចេះ​តាម​ដាន​ប្លង់រឹង​រៀងរាល់​3ខែ ឬ6ខែ​ម្ដង ទំរាំ​អតិថិជន​ខ្លួន​ឯង​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់ ​ឬ​ប្លង់រឹង មាន​ន័យ​ថា យើង​ត្រូវ​ដឹង​ថា​ ដី​ឡូត៍​ដែល​យើង​ទិញ​វា​នៅ​តែ​មាន​ស្ថិរ​ភាពល្អ​ ឬទេ? មូលហេតុ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ព្រោះ​យើង​បារម្ភ​ខ្លាច​មាន​ករណី​ពេល​ទិញ​ដី​នោះ​វា​ជា​ប្លង់រឹង​ពិត​មែន លុះ​បី​ខែ​ក្រោយ​មក​ម្ចាស់​ដី ឬ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​យក​ប្លង់​រឹង​នោះ​ទៅ​ដាក់​បញ្ចាំ​នៅ​ក្នុងធនាគារ ដែល​អាច​ធ្វើ​ឱ្យ​យើង​ជួប​ហានិភ័យ​ក្នុង​ការ​ទទួល​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់។ ចំណុច​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​អាច​នឹង​ធុញទ្រាន់​នៅ​ពេល​អតិថិជន​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ប្លង់រឹង​នោះ ប៉ុន្ដែ​បើ​ក្រុមហ៊ុន​ស្របច្បាប់​ដែល​រកស៊ី ឬ​អភិវឌ្ឍន៍​ពិត​ប្រាកដ​គេ​កាន់​តែ​សប្បាយ​ចិត្ត​នៅ​ពេល​​អតិថិជន​ធ្វើ​បែប​នេះ ព្រោះ​វា​កាន់​តែ​បង្កើន​ទំនុក​ចិត្ដ​ជូន​អតិថិជន បើ​គាត់​ជឿ​លើ​ក្រុមហ៊ុន​ណា​មួយ​ហើយ​នោះ នៅ​ពេល​ក្រុមហ៊ុន​មាន​គម្រោង​ថ្មី​ពួក​គាត់​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ដ ឬ​អាច​ទិញ​បន្ថែម​ទៀត។ ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ អតិថិជន​អាច​មក​ធ្វើ​បច្ចុប្បន្ន​ភាព​គ្រប់​ពេល ព្រោះ​ខ្ញុំ​មាន​ក្រុម​អ្នកច្បាប់​សម្រាប់​រក្សា​ឯកសារ​ទាំង​នោះ​នៅ​រង់ចាំ​ធ្វើ​ការងារ​ជាមួយ​អតិថិជន​លើ​រឿង​នេះ។ ការ​ធ្វើ​បែបនេះ​វា​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្អាតស្អំ​របស់​ក្រុមហ៊ុន​ក្នុង​នាម​ជា​​អ្នក​អភិវឌ្ឍន៍​ពិតប្រាកដ។ ឧទាហរណ៍​ក្រុមហ៊ុន​ខ្ញុំ​បាន​សន្យា​ថា ក្រោយ​ពេល​អតិថិជន​ប្រគល់​លុយ​គ្រប់​ឱ្យ​ក្រុមហ៊ុន​ យើង​នឹង​កាត់​ប្លង់​ឱ្យ​គាត់​ ដូច្នេះ​យើង​នឹង​ធ្វើ​ទៅតាម​កិច្ចសន្យា​ដោយ​ពុំ​ពន្យារ​ពេល​អ្វី​ឡើយ ព្រោះ​ប្លង់​រឹង​របស់​យើង​ពុំ​បាន​ជាប់​បន្ទុក​ដាក់​ធានា​បំណុល​ធនា​គារ​ឡើយ។

    ជា​មួយ​គ្នា​នេះដែរ ​លោក ​ថាវ លីណា បញ្ជាក់ថា ប្រសិនបើ​អ្នក​ប្រកប​អាជីវកម្ម​លើ​ការ​ពុះ​ដី​ឡូត៍​បច្ចុប្បន្ន​នាំ​គ្នា​អនុវត្ដ​ន៍​សកម្មភាព​នៃ​ការទិញ-លក់​ឱ្យមាន​តម្លាភាព ​និង​ភាព​ស្អាត​សំ្អ​​ចំពោះ​អតិថិជន​វា​ជា​រឿង​ល្អ​បំផុត ព្រោះ​វា​នឹងធ្វើ​ឱ្យ​ការទិញ​លក់​កើតមាន​ផុសផុល ជា​ចំណែក​មួយ​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជា​​ផងដែរ៕

  • លឹម លីឆាយ៖ កុំខ្លាចនឹងប្រឈមជាមួយបញ្ហាជីវិត តែត្រូវគិតឱ្យខ្លាំងលើគោលដៅ

    លឹម លីឆាយ៖ កុំខ្លាចនឹងប្រឈមជាមួយបញ្ហាជីវិត តែត្រូវគិតឱ្យខ្លាំងលើគោលដៅ

    យុវនារី​ម្នាក់​ដែល​កើតចេញពី​ត្រកូល​កសិករ​នៅ​ខេត្តកំពង់ចាម កញ្ញា លឹម លី​ឆាយបានធ្វើការ​ផ្លាស់ប្តូរ​ដំណើរ​ជីវិត​របស់ខ្លួន​ដ៏​គួរឱ្យភ្ញាក់ផ្អើលតាមរយៈ​​ការធ្វើដំណើរ​ទៅ​សិក្សា​នៅ​ប្រទេស​ជាច្រើនដើម្បី​ស្វែងយល់​ពី​បញ្ហា​នៃ​ការរស់នៅ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍។ យុវតី​ស្រដី​ផ្អែមនិង​ក្លាហាន​ខាងលើ​បាន​ឆ្លងកាត់​បញ្ហា​ព្យុះភ្លៀង​ជាច្រើន​ក្នុង​ជីវិត​សិក្សា ដោយ​ត្រូវ​ជម្នះ​បញ្ហា​ជីវភាព​ និង​យោបល់​អវិជ្ជមាន​របស់​អ្នកជិតខាង​ដែល​មិនសូវ​ឱ្យ​តម្លៃ​លើ​ជីវិត​កូនស្រី​នៅក្នុង​ការសិក្សា។

    កញ្ញា លឹម លីឆាយ ជានិស្សិតអាហារូបករណ៍ដែលបានបញ្ចប់​ការសិក្សាមុខវិជ្ជានយោបាយ ទស្សនវិជ្ជា និង​សេដ្ឋកិច្ច(PPE: Politic, Philosophy and Economic) នៅ​សាកលវិទ្យាល័យ​អាស៊ី​សម្រាប់​ស្ត្រី (Asian University of Women) នៅ​ប្រទេស​បង់​ក្លា​ដែ​ស។

    កញ្ញា លីឆាយ​ បាន​និយាយថា៖ «ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ សូមកុំខ្លាចនឹងប្រឈមជាមួយបញ្ហាក្នុងជីវិតតែត្រូវគិតឱ្យខ្លាំងលើគោលដៅ នោះទើបយើងមានកម្លាំងជំរុញ​ដើម្បីប្រឈមជាមួយនឹងរឿងពិបាកនានា»។

    បើតាម​កញ្ញា លីឆាយ យុវជនកម្ពុជា ជាពិសេស​និស្សិតជាស្ត្រីដែលភាគច្រើនជាមនុស្សដែលត្រូវប្រឈមច្រើនជាមួយនឹង​ឧបសគ្គនានាក្នុងសង្គម ប្រពៃណី និង​ស្ថានភាពជាក់ស្តែងក្នុងការសិក្សាគួពង្រឹងភាពរឹងមាំរបស់ខ្លួនហើយរកឱ្យឃើញនូវអ្វីដែលខ្លួនស្រឡាញ់ដើម្បី​បង្កើតជាគោលដៅឱ្យបានច្បាស់លាស់។ ការរស់នៅក្នុងសង្គម គឺត្រូវការភាពរឹងមាំ ហើយមានគោលជំហរផ្ទាល់ខ្លួនដើម្បីធ្វើជាគំរូល្អដល់ស្ត្រីដទៃទៀត និងដើម្បីបង្ហាញ​ឱ្យច្បាស់ទៅមនុស្សមួយចំនួនដែលធ្លាប់មានគំនិតអវិជ្ជមានលើយើង។ ក្រោយពេលមានគោលដៅច្បាស់លាស់ហើយ យើងនឹងមានផ្លូវសម្រាប់ដើរ​ជាក់លាក់ហើយរូបភាពនៃក្តីស្រមៃទាំងអស់នោះ​នឹងបង្កើត​សុភមង្គលក្នុងគំនិត​ដែលវាជា​រូបភាព​ជំរុញឱ្យមនុស្សមានការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់។

    ដើម្បីបង្ហាញពីភាពរឹងមាំពិតប្រាកដយុវតីដែលប្រកាន់គំនិតយ៉ាងច្បាស់លាស់ខាងលើ បាន​ព្យាយាមចេញទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ផ្សេងៗដើម្បី​ស្វែងយល់ និង​ចែករំលែក​ពី​ការតស៊ូ​ដើម្បី​ទទួលបាន​ការអប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​អន្តរជាតិ។ កញ្ញា លីឆាយ បាន​ចេញទៅ​សិក្សា​ទៅ​ដកស្រង់យក​បទពិសោធ​ និង​សិក្សា​នៅ​ទីក្រុង​ហុងកុង​លើ​ជំនាញ​សេដ្ឋកិច្ច​នយោបាយចេញទៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​សិក្សា​ពី​បញ្ហា​សង្គម​ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់ និង​រញ្ជួយ​ដី និង​ចេញទៅ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​កម្មសិក្សា ស្តីពី​ភាពជា​អ្នកដឹកនាំ(Leadership and International Cooperation)។ បទពិសោធ​ដែល​ទទួលបាន​ពី​ប្រទេស​អភិវឌ្ឍ​ន៍ទាំងអស់នោះ ត្រូវបាន​កញ្ញា លឹម លី​ឆាយយកមកចែក​រំលែក​ជាមួយ​យុវជន​នៅក្នុង​ប្រទេស​ដែល​នៅជិតៗសាកលវិទ្យាល័យ​របស់​គាត់ និង​ប្រទេស​កម្ពុជា​ដែលជា​ស្រុកកំណើត​របស់គាត់​ផងដែរ។

    កញ្ញា លឹម លី​ឆាយ នឹង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​របស់គាត់ និង​ចេញទៅ​ធ្វើការ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​សិនមុននឹង​ត្រឡប់មក​ធ្វើការ​ងារ​ដែល​គាត់​ពេញចិត្ត​នៅ​កម្ពុជា​វិញ៕

  • ទំហំការិយាល័យកើនឡើងជិត1លានម៉ែត្រការ៉េ

    ទំហំការិយាល័យកើនឡើងជិត1លានម៉ែត្រការ៉េ

    ភ្នំពេញៈ ទំហំអគារការិយាល័យ និងតម្រូវការប្រើប្រាស់អគារការិ​យាល័យបាន និងកំពុងកើនឡើងព្រមគ្នាស្របពេលការផ្គត់ផ្គង់អគារការិ​យាល័យបានកើនឡើងរហូតដល់ជិត1លានម៉ែត្រការ៉េនៅក្នុងរាជធានីភ្នំពេញ។

    យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតរហូតមកដល់ដំណាច់ឆមាសទី1ឆ្នាំនេះ ទំហំអគារការិយាល័យកម្រិតAកើនឡើងជាង34ម៉ឺនម៉ែត្រការ៉េ ការិយាល័យប្រភេទBកើនឡើងជាង30ម៉ឺនម៉ែត្រការ៉េ និងទំហំការិ​យាល័យកម្រិតC មានទំហំកើនឡើងដល់ជាង20ម៉ឺនម៉ែត្រការ៉េ។ តម្លៃ​ការិយាល័យកម្រិតA មានតម្លៃចន្លោះពី30ទៅ40ដុល្លារការិយា​ល័យកម្រិតBមានតម្លៃចាប់ពី12ទៅ30ដុល្លារ និងការិយាល័​យកម្រិតCមានតម្លៃចាប់ពី8ទៅ12ដុល្លារក្នុងមួយម៉ែត្រការ៉េ។

    ការសិក្សាដដែលបានរកឃើញថា តម្រូវការការិយាល័យធ្វើការបន្តកើនឡើងដោយសារការមកដល់នូវក្រុមហ៊ុនថ្មីៗកាន់តែច្រើន ដែលបានធ្វើឲ្យតម្លៃជួលមានកំណើនចន្លោះពី5ទៅ10ភាគរយផងដែរ។

    លោក ប៉ែន សុខគានាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី8 សីហានេះថា ទីផ្សារការិយាល័យនៅតែមានភាពល្អប្រសើរដោយសារការផ្គត់ផ្គង់មិនទាន់​លើសតម្រូវការនោះទេហើយការចូលមកដល់នៃក្រុមហ៊ុនថ្មីៗបានធ្វើឲ្យតម្រូវការជួលការិយាល័យមានការកើនឡើង។ លោកបន្តថាវិស័យនេះ​នៅតែបង្ហាញសញ្ញារឹងមាំ និងជាពេលវេលាល្អសម្រាប់ការវិនិយោគ។

    ការវិនិយោគអគារការិយាល័យជាការវិនិយោគល្អមួយព្រោះអគារការិយាល័យមានតម្រូវការច្រើន ហើយការវិនិយោគលើអគារបែបនេះមិនសូវចំណាយប្រាក់ច្រើនលើការរចនាផ្នែកខាងក្នុងអគារនោះទេ៕

  • សុខ ពិសី «ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច» សម្ដែងឡើងស៊ីអារម្មណ៍

    សុខ ពិសី «ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច» សម្ដែងឡើងស៊ីអារម្មណ៍

    បទ «ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច» របស់កញ្ញា សុខ ពិសី ដែលមហាជនធ្លាប់តែស្ដាប់អស់រយៈពេល 4ឆ្នាំមកហើយ តែក្រោយពីបានចេញជាMV រយៈពេលមួយខែមកនេះ គេសង្កេតឃើញថា បទនេះមានសម្ទុះនៃការគាំទ្រច្រើនមែនទែន។

    យើងជឿថា អ្នកគាំទ្ររបស់កញ្ញា សុខ ពិសី ជាច្រើនប្រាកដជានៅចាំបទ “«ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច”» នេះមិនខាន ព្រោះបទនេះបានចេញជា Audio ច្រើនឆ្នាំមកហើយ រហូតមានមហាជនជាច្រើនធ្លាប់បានយកបទនេះទៅច្រៀងត្រាប់តាមនៅក្នុងកម្មវិធីប្រឡងចម្រៀងផ្សេងៗជាច្រើនទៀតផង។

    ប៉ុន្តែបន្ទាប់ពីបទចម្រៀងមួយនេះត្រូវបានផលិតចេញជា MV បានមួយខែមក គេសង្កេតឃើញមានអ្នកចូលមើលកាន់តែកើនច្រើនឡើង បញ្ជាក់ថា ការធ្វើ MV បទនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនដែលនិយមបទបែបមនោសញ្ចេតនា ខណៈការសម្ដែងរបស់កញ្ញា សុខ ពិសី ជាមួយអតីតហ្វ្រេសស៊ី ប៊យបានដាក់មនោសញ្ចេតនាចូលទៅក្នុងបទនោះយ៉ាងស៊ីជម្រៅ ធ្វើឱ្យអ្នកទស្សនា និងអ្នកគាំទ្ររបស់នាងជាច្រើនស្លុងអារម្មណ៍តាម និងមានការពេញចិត្ដជាខ្លាំងជាមួយសកម្មភាពសម្ដែងរបស់កញ្ញា សុខ ពិសី។

    ជាមួយភាពសប្បាយរីករាយ និងការសាទររបស់ហ្វ៊ែនៗរបស់នាង មានមនុស្សជាច្រើនគាំទ្របទ «ចិត្ដមិនអស់ស្នេហ៍ តែខំបំភ្លេច»យើងជឿថា អារម្មណ៍របស់កញ្ញា សុខ ពិសី កាន់តែសប្បាយចិត្ដជាងហ្វ៊ែនៗរបស់ខ្លួនទៅទៀត ចំពោះអ្វីដែលជាការខំប្រឹងប្រែងរបស់នាង ហើយទទួលបានលទ្ធផលវិជ្ជមានល្អបែបនេះ។ ហើយវាក៏ស្របទៅនឹងអ្វីដែលនាងធ្លាប់ចង់បានដែរ នោះគឺចង់ឱ្យអ្នកគាំទ្រចាប់អារម្មណ៍ពីស្នាដៃ ក៏ដូចជាចម្រៀងរបស់នាងច្រើនជាងរឿងផ្ទាល់ខ្លួន៕

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភី អិល ស៊ី និងក្រុមហ៊ុនទ្រូម៉ាន់នីចុះហត្ថលេខាភាពជាដៃគូរ

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភី អិល ស៊ី និងក្រុមហ៊ុនទ្រូម៉ាន់នីចុះហត្ថលេខាភាពជាដៃគូរ

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភី អិល ស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន ទ្រូម៉ាន់នី ជាក្រុមហ៊ុនផ្ទេរប្រាក់ 25ខេត្ត ក្រុង បានចុះហត្ថលេខាភាពជាដៃគូរលើសេវាទូទាត់វិក្កយបត្រ។ តាមរយៈភាពជាដៃគូរនេះ អតិថិជនដែលខ្ចីប្រាក់ពីក្រេឌីតទាំងអស់ អាចបង់សងប្រាក់កម្ចីមកក្រេឌីតវិញតាមរយៈភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស។ នេះវាជម្រើសថ្មីមួយទៀត សម្រាប់អតិថិជនក្រេឌីតក្នុងការបង់សងប្រាក់កម្ចីមកក្រេឌីតវិញ បើទោះជាក្នុងថ្ងៃធ្វើការ ថ្ងៃឈប់សម្រាក ឫថ្ងៃចុងសប្តាហ៍ក្តី។ អតិថិជនគ្រាន់តែយកមកជាមួយនូវតារាងកាលវិភាគសងប្រាក់ និងអញ្ជើញទៅភ្នាក់ងារទ្រូម៉ាន់នីណាមួយជាការស្រេច។

    ក្នុងឳកាសដ៏រីករាយនោះ លោក ចាន់ ម៉ាច ប្រធាន នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភី អិល ស៊ីមានប្រសាសន៍ថា បើទោះជាសព្វថ្ងៃ ក្រេឌីតមានការិយាល័យនៅស្ទើគ្រប់កន្លែងទូទាំងប្រទេស តែក្រេឌីតនៅតែស្វែងរកនូវជម្រើសសេវាកម្មផ្សេងៗ និងថ្មីៗសម្រាប់អតិថិជនរបស់ខ្លួន ធ្វើដូចនេះអតិថិជនអាចជ្រើសរើសនូវជម្រើសណាមួយដែលសក្តិសមសម្រាប់ពួកគាត់ ងាយស្រួល និងសន្សំសំចៃ។ តាមរយៈភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេសដែលមានប្រមាណ 5000កន្លែងនៅទូទាំងប្រទេស អតិថិជនយើងនឹងអាចសន្សំពេលវេលាបានច្រើន។

    ជាមួយគ្នានេះ លោក គង់ មាន នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនទ្រូម៉ាន់នីមានប្រសាសន៍ថា ការសហការនេះពិតជាបានផ្តល់ប្រយោជន៏យ៉ាងច្រើនសម្រាប់អតិថិជន ដោយគាត់ពុំចាំបាច់ចំនាយពេលវេលាយូរក្នុងការធ្វើដំណើរទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភី អិល ស៊ី ដោយផ្ទាល់នោះទេ ខណៈដែលអតិថិជនមួយចំនួនស្នាក់នៅឆ្ងាយពីសាខារបស់គ្រឹះស្ថាន ឬមិនមានពេលវេលាគ្រប់គ្រាន់។ មួយវិញទៀតអតិថិជនអាចបង់សងបានទាន់ពេលលកំណត់ ដោយមិនអស់ថ្លៃពិន័យ ពីព្រោះទ្រូម៉ាន់នីបានផ្តល់ភាពងាយស្រួល និងជួយកាត់បន្ថយចំណាយរបស់អតិថិជនបានច្រើន តាមរយៈការផ្តល់ថ្លៃសេវាកម្មសមរម្យ និងភ្នាក់ងារជាច្រើនទីតាំង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននឹងពង្រីកវិសាលភាពឲ្យធំធេងជាងមុន រួមទាំងបន្តពង្រឹង និងបន្ថែមសេវាកម្មថ្មីៗអោយរឹតតែប្រសើរឡើងផងដែរ។

    ជាក់ស្តែងនៅពេលឆាប់ៗខាងមុខនេះ យើងនឹងមានសេវាកម្ម E-Wallet ដែលអតិថិជនអាចប្រើសេវាកម្មទ្រូម៉ាន់នីទាំងអស់បានតាមរយៈគណនី ជាមួយនឹងកម្មវិធី Mobile App ដោយពុំចាំបាច់មានកាត និងសេវាកម្ម Payment Solution ដែលអតិថិជនអាចទូទាត់ចំណាយតាមហាងផ្សេងៗបានតាមរយៈគណនីទ្រូម៉ាន់នី។
    មួយវិញទៀតដើម្បីឆ្លើយតប និងលើកទឹកចិត្តដល់អតិថិជនជាង 1.5លាននាក់ ដែលតែងតែប្រើប្រាស់សេវាកម្មទ្រូម៉ាន់នី ថ្មីៗនេះក្រុមហ៊ុនបានបង្កើតនូវកម្មវិធីពិសេស “ឈ្នះលុយរាល់ថ្ងៃ! ម៉ូតូរាល់សប្តាហ៏!” ដោយផ្តល់សំណាងជូនអតិថិជនដែលបានផ្ញើលុយតាមភ្នាក់ងារទ្រូម៉ាន់នី។ អតិថិជនអាចឈ្នះជាសាច់ប្រាក់ភ្លាមៗ និងម៉ូតូរាល់មួយសប្តាហ៍ម្តង ៕

  • ក្រុមហ៊ុន ហុងដា បង្ហាញជូនប្រភេទម៉ូតូសេរីថ្មីដ៏ទំនើប ក្នុងពឹ្រត្តការណ៍ GEN S STYLE YOUR LIFE ប្រចាំឆ្នាំ

    ក្រុមហ៊ុន ហុងដា បង្ហាញជូនប្រភេទម៉ូតូសេរីថ្មីដ៏ទំនើប ក្នុងពឹ្រត្តការណ៍ GEN S STYLE YOUR LIFE ប្រចាំឆ្នាំ

    ក្រុមហ៊ុន N.C.X. Company Limited ថ្មីនេះ បានប្រារព្ធការប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុងកោះពេជ្រ ដែលមានឈ្មោះ “ GEN S STYLE YOUR LIFE “។ ក្នុងកម្មវិធី​ GEN S STYLE YOUR LIFE ដ៏ភ្ញាក់ផ្អើលនេះ មានតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃ ជាច្រើនបានបង្ហាញខ្លួនបកស្រាយនូវបទចម្រៀងល្បីៗជាច្រើនបទ។ គួរបញ្ជាក់ផងដែរថា កម្មវិធី​ GEN S STYLE YOUR LIFE ដែលមិនធ្លាប់មានពីមុនមកមួយនេះ ក៏មានការចូលរួមពីទស្សនិកជន និងយុវវ័យដែលស្រឡាញ់ចូលចិត្តក៏ដូចជាគាំទ្រដល់ម៉ូតូម៉ាក ហុងដា ទាំងអស់ប្រមាណជាង 4000នាក់។

    ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Ben Kiasrithanakorn ដែលជាប្រធានក្រុមហ៊ុន N.C.X. Company Limited ក៏ដូចជាគណៈគ្រប់គ្រង ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA) និងភ្នាក់ងារចែកចាយ ក្រុហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA) ដែលបានបង្កើតកម្មវិធី​ GEN S STYLE YOUR LIFE មួយនេះឡើង។

    ជាមួយកម្មវិធី​ GEN S STYLE YOUR LIFEក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA) មិនគ្រាន់តែផ្តល់ជូន នូវភាពរំភើបសប្បាយរីកយរាយប៉ុណ្ណោះទេថែមទាំងធ្វើការបង្ហាញនូវ ម៉ូតូ ម៉ាក ហុដា Scoopy i (All New Honda Scoopy i) និង ហុងដា BeAT (New Honda BeAT) ដ៏ថ្មីសន្លាងជាមួយនឹងបច្ចេកវិទ្យាទំនើបគ្រប់ម៉ូឌែលទាំងអស់។ អ្វីដែល​ ពិសេសបំផុតនោះគឺ ម៉ូតូ ម៉ាក ហុងដា Scoopy i គឺទទួលបានការគាំទ្រ និងពេញនិយមបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារតែ Scoopy i ត្រូវបានរចនាឡើងជាមួយនឹងរូបរាងដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ​ និងបច្ចេកវិទ្យាទំនើបរបស់ ក្រុមហ៊ុន អិន ស៊ី អិច ហុងដា (N.C.X. HONDA)

    គួររំឭកផងដែរថា ក្នុងឆ្នាំនេះដោយសារតែមានការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជាពិសេសពីសំណាក់យុវវ័យ ក្រុមហ៊ុន N.C.X. Company Limited  ក៏បានបង្ហាញជូន និងនាំចូលនូវប្រភេទម៉ូតូម៉ាកថ្មីបំផុតមកក្នុង ទីផ្សារប្រទេសកម្ពុជានា សតវត្សរ៍ទី 21នេះ គឺម៉ូតូ ម៉ាក ហុងដា  BeAT (New Honda BeAT) ដើម្បីបំពេញតាមសេចក្តីត្រូវការក៏ដូចជាធ្វើឱ្យបែបផែនជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់កាន់តែទំនើប និងទាន់សម័យផងដែរ។

    អ្វីដែលធ្វើឱ្យកម្មវិធី​ GEN S STYLE YOUR LIFE កាន់តែរំភើបនោះគឺអ្នកចូលរួមទាំងអស់នឹងទទួលបានការបើកបរសាកល្បងម៉ូតូទំនើបដោយសេរី។លើសពីនេះទៅទៀតក៏នៅមានការលេងហ្គេមសប្បាយៗជាច្រើន។ជាពិសេសអ្នកចូលរួមទស្សនាទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ធំម៉ូតូ ម៉ាក ហុងដា Scoopy i ដ៏ថ្មីទំនើបចំនូន 2គ្រឿង និងរង្វាន់ជាច្រើនទៀតផងដែរ។

    ជាចុងក្រោយក្រុមហ៊ុន N.C.X. Company Limited  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្នាក់ងារចែកចាយ ហុងដា ទាំង 25 ខេត្ត-ក្រុង ដៃគូសហការ និងអតិថិជនទាំងអស់ដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រ​ ម៉ូតូ ម៉ាក ហុងដាទាំងអស់។នាពេលខាងមុខក្រុមហ៊ុន N.C.X. Company Limited សូមសន្យាថានឹងនាំមកជូននូវព្រឹត្តការណ៍រំភើបសប្បាយរីករាយក៏ដូចជា បច្ចេកវិទ្យាដ៏ទំនើប និងថ្មីដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាបន្តទៀត។

    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ 010 922 922 ឬ តាមបណ្តាញទំព័រ Facebook: Honda  Cambodia- NCX

  • លោក Zidane បង្ហើបថា Ronaldo នឹងចូលលេងពេលប៉ះ Man Utd យប់នេះ

    លោក Zidane បង្ហើបថា Ronaldo នឹងចូលលេងពេលប៉ះ Man Utd យប់នេះ

    លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចូលលេងក្នុងការប្រកួតដណ្តើមពាន UEFA Super Cup ជាមួយនឹងក្រុម Manchester United ក្រោយពីបានធ្វើដំណើររួមជាមួយនឹងក្រុមរបស់លោកទៅកាន់ទីក្រុង Skopje កាលពីថ្ងៃចន្ទ។

    Ronaldo ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមរបស់ម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះបែបមិននឹកស្មានដល់សម្រាប់ការប្រកួតនៅរាត្រីនេះ ក្នុងរដ្ឋធានីរបស់ប្រទេសម៉ាសេដ្វាន ក្រោយពីទើបតែបានវិលទៅធ្វើការហ្វឹកហាត់វិញជាមួយនឹងក្លិបរបស់គេកាលពីចុងសប្តាហ៍មុននេះ។


    រដូវក្តៅរបស់គេបានស្ថិតក្នុងរឿងអាស្រូវដោយសារតែការចោទប្រកាន់ទាក់ទងនឹងការបន្លំការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញដែលនាំឲ្យរូបគេត្រូវធ្វើការបង្ហាញខ្លួនក្នុងតុលាការកាលពីសប្តាហ៍មុន និងបង្កើតឲ្យមានពាក្យចចាមអារ៉ាមផ្សេងៗ ជុំវិញអនាគតរបស់គេ។ បើយោងតាមរបាយការណ៍មួយពីស្ថានីយវិទ្យុរបស់អេស្ប៉ាញ Cadena Ser កីឡាករ Ronaldo បានប្រាប់តុលាការថា រូបគេចង់វិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយសារតែបញ្ហានៃការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញ។


    កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោករូបនេះ ត្រូវបានអនុញ្ញាតឲ្យបន្តសម្រាកវិស្សមកាលនៅរដូវក្តៅនេះ ក្រោយពីលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ក្នុងយុទ្ធនាការ Confederations Cup ក្នុងប្រទេសរុស្ស៊ីរួចមក។ ប៉ុន្តែ បើទោះបីជាបែបនោះក៏ដោយ ក៏លោក Zidane បានឲ្យដឹងថា៖ «មានរឿងជាច្រើនដែលកំពុងតែកើតឡើង និងមានសំឡេងរំខានជាច្រើនកើតឡើងជុំវិញរូបគេ ប៉ុន្តែរូបគេមិនមានបញ្ហាអ្វីឡើយ»។

    ការបង្ហាញខ្លួនជាលើកចុងក្រោយរបស់ Ronaldo សម្រាប់ក្លិបនេះ បានកើតឡើងកាលពីដើមខែមិថុនានៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទី2គ្រាប់ធ្វើឱ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះ 4-1 លើក្រុម Juventus ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីដើមខែមិថុនា ខណៈដែល Real Madrid បានការពារពានរបស់ខ្លួនយ៉ាងជោគជ័យ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
    ប្រភពពី៖ The Daily Star

  • កុល ដាវី បុកពោះខ្លាចអ្នកទីបីមកជ្រែកស្នេហ៍

    កុល ដាវី បុកពោះខ្លាចអ្នកទីបីមកជ្រែកស្នេហ៍

    ក្រោយពីបានសាងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ថ្មីៗនេះកញ្ញា កុល ដាវី ចាប់ផ្ដើមភ័យបុកពោះហើយក្រោយពីមានការសង្ស័យថា មាននារីម្នាក់មកជ្រែកស្នេហ៍រវាងនាងនិងលោក សុខ រក្សា។

    តាមរយៈគណនីហ្វេសប៊ុករបស់នាងដែលបានសរសេរពាក្យជាច្រើនឃ្លាធ្វើឱ្យមហាជនមានការសង្ស័យ «ខ្ញុំមិនដឹងថា អ្នកជាមនុស្សប្រុស ឫក៏ស្រី ឫស្រីម្នាក់ក្នុងរូបហ្នឹងទេ អ្នកបង្កើតរឿងនេះឡើងចង់ឱ្យខ្ញុំខឹងគាត់មែន? សុំទោសផង អត់ខឹងទេ រឹតតែស្រឡាញ់គាត់ថែមទៀត ព្រោះបេះដូងស្មោះដែលគាត់ប្រគល់ឱ្យខ្ញុំ និងការយកចិត្តទុកដាក់ថ្នាក់ថ្នមខ្ញុំទាំងផ្លូវកាយ និងផ្លូវចិត្ត គ្មានអ្វីមកបំបែកបានទេ ចង់ផ្តាំថា បើទំនេរគួរតែយកកញ្ចក់មកឆ្លុះហើយស្វែងរកចំណុចអាក្រក់ខ្លួនឯងឱ្យឃើញហើយកែទៅ ដើម្បីកុំឱ្យធ្វើខ្លួនគួរឱ្យសង្វេគអ៊ីចឹងទៀត» 😜😜😜😜😜😜😜😜😜😜😜😜😜😜😜😜

    តាមរយៈពាក្យសំដីខាងលើត្រូវបានគេសន្និដ្ឋានថា នាងកំពុងតែមានការបារម្ភពីចំណងស្នេហ៍នាង និងលោក សុខ រក្សា ខ្លាចមានជនទីបីមកជ្រែកស្នេហ៍របស់ខ្លួន គ្រាដែលពុំទាន់បានស្គាល់អត្ដសញ្ញាណអ្នកដែលចង់បំបែកបំបាក់ស្នេហ៍របស់នាងនៅឡើយ។

    គួរបញ្ជាក់ថា ចំណងស្នេហ៍រវាងកញ្ញា កុល ដាវី និងលោក សុខ រក្សា​ត្រូវបានកើតឡើងក្នុងអំឡុងឆ្នាំ2015 ខណៈពួកគេបានទៅសម្ដែងរួមគ្នានៅប្រទេសអាមេរិក និងកាណាដា។ ពិសេសក្រោយពេលពួកគេបានចាប់ផ្ដើមបង្កើតមុខជំនួញរួមគ្នាដែលមានទាំងភោជនីយដ្ឋាន និងវង់តន្រ្ដីដែលត្រូវចាយទុនរួមគ្នាអស់ជាច្រើនម៉ឺនដុល្លារ៕

  • គ្រាន់តែទាញយកកម្មវិធីនេះមួយមក ចង់មើលរឿងអ្វីក៏មានដែរ Free Free ទៀត!!

    គ្រាន់តែទាញយកកម្មវិធីនេះមួយមក ចង់មើលរឿងអ្វីក៏មានដែរ Free Free ទៀត!!

    ថ្មីហើយប្លែកសម្រាប់អ្នកដែលនិយមចូលចិត្តទស្សនានូវខ្សែភាពយន្តដែលល្បីល្បាញ និងខ្សែភាពយន្តដែលទទួលបានការពេញនិយមបំផុតនៅលើឆាកអន្តរជាតិ និងរឿងភាគក្នុងស្រុក រួមនឹងខ្សែភាពយន្តរបស់លោកខាងលិចទៀតផង ដោយលោកអ្នកអាចសាកល្បងទាញយក និងដំឡើងកម្មវិធីមួយនេះដាក់លើទូរស័ព្ទ ឬ Tablet ដើម្បីបានចូលទស្សនា Free Free។

    កម្មវិធីមួយនេះមានឈ្មោះថា iflix វាជាសេវាកម្មវីដេអូតាមតម្រូវការ (SVoD) ឈានមុខគេក្នុងទីផ្សារដែលកំពុងតែមានការរីកចម្រើនទាំងក្នុងតំបន់ និងពិភពលោក ដោយពេលនេះវាអាចដំណើរការសម្រាប់ទីផ្សារកម្ពុជាយើងបានហើយកាលពីព្រឹកថ្ងៃទី7 ខែសីហា ឆ្នាំ 2017 នេះ ជាមួយនឹងការផ្ដល់នូវការសាកល្បង Free រយៈពេល 3 ខែដោយឥតគិតថ្លៃ បន្ទាប់មកកម្មវិធីនេះនឹងតម្រូវឱ្យបង់ប្រាក់ប្រចាំខែ 3 ដុល្លារ/ខែ។ កម្មវិធីនេះនឹងផ្ដល់ជូននូវខ្សែភាពយន្តដែលល្បីៗដូចជា រឿងThe Flash និង The Magicians និងខ្សែភាពយន្តកូរ៉េ Goblin រឿង The Legend of the Blue Sea និង The Bride of Habaek ជាដើម។

    មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដ និងកម្មវិធីទូរទស្សន៍ដែលមានប្រជាប្រិយបំផុតរបស់ iflix នឹងត្រូវចាក់បញ្ចាំងដោយមានអក្សរជាភាសាខ្មែររត់ (Subtitles) ពីខាងក្រោមទៀតផង ដោយកម្មវិធីនេះនឹងដាក់ឱ្យដំណើរការក្នុងប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។

    សម្រាប់អ្នកមានគណនីលើកម្មវិធី iflix លោកអ្នកអាចប្រើប្រាស់លើឧបករណ៍បានចំនួន 5 ផ្សេងគ្នាក្នុងពេលតែមួយដូចជា ទូរស័ព្ទ ថេប្លេត (Tablet) កុំព្យូទ័រលើតុ ទូរទស្សន៍ និង Smart TV ជាដើម។ កម្មវិធី iflix នេះអាចទាញយកបានពី Google Play Store ឬ Apple App Store ៕