Author: វល័ក្ខ

  • ដំណឹង​ល្អ! កម្មករ-កម្មការិនី​អាច​ជិះ​រថយន្តក្រុង​គ្រប់​ខ្សែ​ដោយ​ឥតគិតថ្លៃ

    ដំណឹង​ល្អ! កម្មករ-កម្មការិនី​អាច​ជិះ​រថយន្តក្រុង​គ្រប់​ខ្សែ​ដោយ​ឥតគិតថ្លៃ

    ជា​ដំណឹង​មួយ​ដ៏​គួរឱ្យ​រំភើប សម្រាប់​បងប្អូន​កម្មក​រ-កម្មការិនី​ទាំងអស់គ្នា​ដែល​ចាប់ពីពេលនេះ​តទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដីប្រកាស​ឱ្យដឹងថា នឹងមិន​យក​ថ្លៃ​លើ​សេវា​រថយន្តក្រុង​គ្រប់​ខ្សែ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី20 ខែសីហា ឆ្នាំ2017 តទៅ។

    សេចក្ដីជូនដំណឹង​នេះ​បានប្រកាស​ឱ្យដឹងថា កម្មករ-កម្មការិនី​ទាំងអស់​អាច​ជិះ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​រយៈពេល2 ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចេញ​សេចក្តីប្រកាស​នេះ​រហូតដល់​ថ្ងៃទី20 ខែសីហា ឆ្នាំ2019។

    សេចក្ដីជូនដំណឹង​នេះ​បានធ្វើ​ឡើងភ្លាមៗបន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចេញ​នូវ​អនុសាសន៍​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ចំនួន4,270 នាក់​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី20 ខែសីហា ឆ្នាំ2017 ម្សិលមិញ​នេះ។

    រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​បន្ថែមទៀត​លើ​គណនី Facebook ផ្លូវការ​ទៀតថា នេះ​ជា​កាដូ​ថ្មី​មួយ​បន្ថែមទៀត​ពីស​ម្តេច​តេ​ជោ បន្ទាប់ពី​ការគិតគូរ​ពី​អត្ថប្រយោជន៍ផ្សេងៗជូន​កម្មករ កម្មការិនី​រួមមាន​ការដំឡើង​ប្រាក់ខែ​អប្បបរមា​ជា​រៀងរាល់ឆ្នាំ ការបញ្ចុះ​តម្លៃ​ទឹក​ភ្លើង និង​ត​បណ្តាញ​ដល់ផ្ទះ​ជួល/បន្ទប់​ជួល។ល។ ទន្ទឹមនឹងនេះ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​ក៏បាន​កែសម្រួល និង​បន្ថែម​ខ្សែ​រត់ ដើម្បី​ផ្តល់​សេវា​កាន់តែច្រើន​គោលដៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ៕

  • Conte សរសើរ​ពី​ស្មារតី​របស់ Chelsea ខណៈ Huddersfield ឈ្នះ​ម្តងទៀត

    Conte សរសើរ​ពី​ស្មារតី​របស់ Chelsea ខណៈ Huddersfield ឈ្នះ​ម្តងទៀត

    ក្រុម Chelsea ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្របខ័ណ្ឌ Premier League បានទទួល​នូវ​ការជឿជាក់​ដែល​ពួកគេ​ត្រូវការ​ជា​ចាំបាច់​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី2គ្រាប់​ពី​សំណាក់​ខ្សែការពារ Marcos Alonso បាន​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​មួយ​នេះ កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម​ម្ចាស់​ជើងឯក​រង​កាលពី​រដូវ​កាល​មុន Tottenham Hotspur ក្នុងការ​ប្រកួត​ជា​លើក​ទី50របស់លោក Antonio Conte ក្នុងនាម​ជា​គ្រូបង្វឹក។

    ខ្សែការពារ​អន្តរជាតិ​អេ​ស្ប៉ា​ញ​វ័យ26ឆ្នាំ​រូបនេះ​បា​នរក​គ្រាប់​បាល់​ឈ្នះ​ខណៈដែល​នៅសល់​រយៈពេល​តិចជាង3នាទី​នៅពេល​ក្រុម Chelsea បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ក្រោយពី​ពួកគេ​ត្រូវបាន​តាម​ស្មើ​វិញ នៅពេលដែល​ខ្សែប្រយុទ្ធ​បម្រុង Michy Batshuayi បានតែ​តបាល់​ចូលក្នុង​ទី​របស់​ខ្លួនឯង​នៅ​រយៈពេល8នាទីចុងក្រោយ។ លោក Conte បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «នេះ​គឺជា​ការឆ្លើយតប​ដ៏​ល្អឥតខ្ចោះ​របស់​ក្រុម​ម្ចាស់​ជើងឯក។ ប៉ុន្តែ ទោះបីជា​យ៉ាងណា យើង​ត្រូវតែ​បន្តធ្វើ​ការងារ​ជានិច្ច»។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​វ័យ48ឆ្នាំ​រូបនេះ​ដែលមាន​បញ្ហា​ដោយសារតែ​ជម្លោះ​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ Diego Costa នោះ បាន​និយាយថា រូបលោក​មិនអាច​ស្នើសុំ​ការខិតខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​ជាង​នេះ​ពី​សំណាក់​កីឡាករ​ឡើយ។ លទ្ធផល​នេះ​មានន័យថា ក្រុម Chelsea បាន​បំពេញ​នូវ​ការស្តារ​មុខមាត់​មួយ ក្រោយពី​ចាញ់​ក្រុម Burnley ក្នុង​លទ្ធផល 3-2 លើ​ទឹកដី​ខ្លួនឯង កាលពី​ថ្ងៃ​ប្រកួត​បើកឆាក។

    ក្នុងការ​ប្រកួត​នា​ថ្ងៃ​ដដែល​នេះ​ផងដែរ Huddersfield ដែលជា​ក្រុម​ចំណូល​ថ្មី​ទី3នោះបាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី2ពី​ការប្រកួត​បើកឆាក​ទាំង2លើក​របស់ខ្លួន ក្រោយពី​បាន​ផ្តួល​ក្រុម Newcastle 1-០ ខណៈដែល​កីឡាករ Aaron Mooy គឺជា​អ្នក​រកបាន​គ្រាប់​បាល់​តែមួយ​គ្រាប់​នោះ៕

    ប្រភពពី៖ Sport24

  • សំណាង រង​ពិន័យ​កាត​ក្រហម ខណៈ​កម្ពុជា​ធ្លាក់​ចេញពី​ស៊ី​ហ្គេម​ក្រោម​ស្នាដៃ​ថៃ

    សំណាង រង​ពិន័យ​កាត​ក្រហម ខណៈ​កម្ពុជា​ធ្លាក់​ចេញពី​ស៊ី​ហ្គេម​ក្រោម​ស្នាដៃ​ថៃ

    ក្រុម​យុ​ជន​អាយុ​ក្រោម22ឆ្នាំ​របស់​កម្ពុជា បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី29 ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ ក្រោយពី​បាន​រង​បរាជ័យ​ជា​លើក​ទី3ក្នុងការ​ប្រកួត3លើកដំបូង​ក្នុង​ពូ​ល B ពេល​ប្រកួត​ជាមួយនឹង​ជើង​ខ្លាំង​ថៃ។

    ក្រុម​កម្ពុជា U22 បាន​ឈានទៅ​កាន់ការ​ប្រកួត​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​ត្រូវការ​ឈ្នះ​ជាដាច់ខាត ដើម្បី​រក្សា​ក្តីសង្ឃឹម​ក្នុងការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-០ ពេល​ជួប​ក្រុមយុវជន​ហ្វីលីពីន​កាលពី​ថ្ងៃ​បើកឆាក និង​ចាញ់​ក្រុម​ជម្រើសជាតិ​វៀតណាម U22 ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​សុក្រ។ ទោះបីជា​យ៉ាងណា កម្ពុជា U22 បាន​ជួប​ការខកចិត្ត ខណៈដែល​ពួកគេ​បាន​រង​បរាជ័យ​យ៉ាងដំណំ​ក្នុង​លទ្ធផល 3-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ថៃ បើទោះបី​ទាំង​កម្ពុជា និង​ថៃ​បាន​រង​ពិន័យ​កាត​ក្រហម​លើ​កីឡាករ​ម្នាក់​មួយ​ដូចគ្នា​ក៏ដោយ។ ក្នុងពេល​ថៃ​កំពុងតែ​នាំមុខ 1-០ នៅ​ជិត​បញ្ចប់​ការប្រកួត​តង់​ទី1 កំហឹងផ្សេងៗបាន​ផ្ទុះឡើង​ក្រោយពី​កីឡាករ​ថៃ Chaiyawat Buran បាន​ប្រព្រឹត្ត​កំហុស​លើ​កីឡាករ​កម្ពុជា ហើយ​ការចូល​ទៅធ្វើ​អន្តរាគមន៍​ទាំង​ខឹងសម្បា​របស់​កីឡាករ សុខ សំណាង របស់​ក្រុម​កម្ពុជា​បានធ្វើ​ឲ្យ​រូបគេ​រង​ពិន័យ​កាត​ក្រហម បន្ទាប់ពី​អាជ្ញាកណ្តាល​បាន​ពិន័យ​កាត​ក្រហម​ដូចគ្នានេះ​ទៅលើ Chaiyawat ដែរ។

    បើទោះបី​លេង​ជាមួយនឹង​សមាជិក​តែ10នាក់​ដូចគ្នា​ក្តី  ក៏​ក្រុម​ជម្រើសជាតិ​ថៃ​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​បន្ថែមទៀត ដើម្បី​បំពេញ​ថ្ងៃ​ដ៏​ខកចិត្ត​របស់​កម្ពុជា​បានដែរ។ ប៉ុន្តែ ក្រុម​ជម្រើសជាតិ​ថៃ U22 នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 ដោយមាន7ពិន្ទុ ខណៈដែល​វៀតណាម និង​ឥណ្ឌូនេស៊ី កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 និង​លេខ2 ដោយមាន9ពិន្ទុ និង7ពិន្ទុរៀងៗខ្លួន ស្រប​ពេលដែល​មានតែ2ក្រុម​ប៉ុណ្ណោះ​ក្នុង​ពូ​ល B នេះ ដែលមាន​សិទ្ធិ​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ធ្វើការ​ប្រកួត​បង្គ្រប់កិច្ច​របស់ខ្លួន​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ និង​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ថៃ នឹងត្រូវ​ជួប​ក្រុម​ហ្វីលីពីន និង​វៀតណាម នៅ​ថ្ងៃ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល៕

  • ការប្រឡង​បាក់​ឌុប​ព្រឹក​នេះ មានការ​ស្ងប់ស្ងាត់​នៅ​ទីក្រុង តែ​ខេត្ត​មួយចំនួន​មាន​ឧបសគ្គ

    ការប្រឡង​បាក់​ឌុប​ព្រឹក​នេះ មានការ​ស្ងប់ស្ងាត់​នៅ​ទីក្រុង តែ​ខេត្ត​មួយចំនួន​មាន​ឧបសគ្គ

    ព្រឹក​ថ្ងៃទី21 ខែសីហា ឆ្នាំ2017 នេះ​ជា​ពេល​បើក​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (បាក់​ឌុប) ដោយ​ក្នុងនោះ​យើង​ឃើញថា គ្រប់​រាជធានី-ខេត្ត​បានរៀបចំ​គ្រប់​សកម្មភាព​ដើម្បី​សម្រួល​ឱ្យ​ការប្រឡង​ដ៏​សំខាន់​នេះ​ទទួលបាន​ជោគជ័យ។

    យោងតាម​ទំព័រ Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា ដំណើរការ​នៅ​មណ្ឌល​ប្រឡង​វិញ្ញាសា​ទី1 គឺ​ប្រវត្តិសាស្ត្រ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​ផែនដី និង​បរិស្ថានវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​សភាព​ស្ងប់ស្ងាត់ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ទាំង​ក្នុង និង​ក្រៅ​មណ្ឌល តែ​នៅ​ខេត្ត​មួយចំនួន​កំពុងមាន​ឧបសគ្គ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់។ ទោះបីជា​យ៉ាងណាក៏ដោយ ដំណើរការ​ប្រឡង​អាចធ្វើ​ទៅបាន​ទាន់ពេលវេលា​កំណត់។

    សម្រាប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅថ្ងៃនេះ គឺមាន​ការបើក​វិញ្ញាសា​សម្រាប់​ដំណើរការ​ប្រឡង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង គណៈ​អភិបាល​រាជធានី-ខេត្ត គណៈមេប្រយោគ​ទូទាំងប្រទេស  ប្រធាន អនុប្រធាន​មណ្ឌល អ្នកត្រួតពិនិត្យ​តាម​អគារ អ្នកសង្កេតការណ៍ និង​អ្នកពាក់ព័ន្ធ​នានា រួមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

    សូមបញ្ជាក់​ផងដែរ​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ 2017 នេះ​មាន​មណ្ឌល​ប្រឡង 179មណ្ឌល ស្មើនឹង 4,093បន្ទប់ នៅ​ទូទាំងប្រទេស បេក្ខជន​ចូលរួម​ប្រឡង​មាន​ចំនួន101,410នាក់ ក្នុងនោះ​មាន​សិស្សស្រី​ចំនួន 50,049នាក់៕

  • ចង់ឃើញ​ស្នាម​សាក់​របស់ សុខ សោ​ម៉ា​វ​ត្ដី នៅ​ជិត​ចំណុច​ពិសេស​អត់?

    ចង់ឃើញ​ស្នាម​សាក់​របស់ សុខ សោ​ម៉ា​វ​ត្ដី នៅ​ជិត​ចំណុច​ពិសេស​អត់?

    អ្នកនាង សុខ សោ​ម៉ា​វ​ត្ដី ត្រូវបាន​មហាជន​ផ្គូផ្គង​គ្នា​ជាមួយ​កីឡាករ​បាល់ទាត់​រូប​សង្ហា​គឺ​លោក លី វ៉ា​ហេ​ត ក្រោយពី​ពួកគេ​បាន​សម្ដែង​រួមគ្នា​ក្នុង​រឿង «ខូច​ចិ​ត្ដ​អាជីព» គ្រា​ដែល​អ្នក​ទាំងពីរ​កាន់តែ​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​បន្ថែមទៀត​នៅក្នុង​ជីវិត​ខាងក្រៅ។

    ក្រៅពី​បញ្ហា​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំងពីរ​ដែល​មហាជន​ទូទៅ​កំពុងតែ​ចាប់អារម្មណ៍​តាមដាន​ហើយ​នោះ  ថ្មីៗនេះ​អ្នកនាង សុខ សោ​ម៉ា​វ​ត្ដី បានបង្ហាញ​ស្នាម​សាក់​នៅក្បែរ​ចំណុច​សំខាន់ ដែល​កាន់តែ​ធ្វើឱ្យមាន​ការទាក់ទាញ​យ៉ាងខ្លាំង​ពី​សាធារណជន។

    តាមពិតទៅ​ការ​សាក់​នៅលើ​ដងខ្លួន​វា​គ្មាន​បញ្ហា​អ្វី​ទាស់ខុស​ឡើយ ពិសេស​នៅតាម​បណ្តា​ប្រទេស​បែក​អឺរ៉ុប​ត្រូវបាន​គេ​ចាត់ទុកថា ការ​សាក់​នេះ​ជា​សិល្បៈ​មួយ​សម្រាប់​លម្អ​ដល់​រាងកាយ​តែប៉ុណ្ណោះ។  ជុំវិញ​ការ​សាក់​នេះ​យើង​ឃើញថា បើទោះជា​នៅ​ប្រទេស​កម្ពុជា​ហាក់​មិនទាន់មាន​ភាព​ពេញនិយម​ខ្លាំងក្លា​ក៏ដោយ ប៉ុន្ដែ​សិល្បៈ​នៃ​ការ​សាក់​រូប​លើ​ដងខ្លួន​ក៏ត្រូវ​បាន​មហាជន  និងតារាៗ ជាពិសេស​សិល្បការិនីល្បីៗជាច្រើនរូប​បាន​សាក់​ផងដែរ ពិសេស​ស្នាម​សាក់ថ្មីៗរបស់​អ្នកនាង សុខ សោ​ម៉ា​វ​ត្ដី​ដែល​ទើបតែ​បង្ហាញ​នេះ​តែម្ដង។

    ជុំវិញ​ការបង្ហាញ​រូបភាព​សាក់​នៅ​ជិត​ចំណុច​សំខាន់​របស់​អ្នកនាង សុខ សោ​ម៉ា​វ​ត្ដី ត្រូវបាន​មហាជន​ជាច្រើន​លើកសរសើរ​ថា ក្រោយពី​នាង​ប្រកាស​ខ្លួន​ថា នៅ​លីវ​មក នាង​ហាក់ដូចជា​បើក​ចិ​ត្ដ​ទូលាយ​ច្រើន​មិនសូវ​គិត ឬ​រិត​ត្បិត​លើ​អារម្មណ៍​ខ្លួនឯង​ខ្លាំង​ដូច​ពេល​មាន​គូជីវិត​នោះទេ។ ពិសេស​ចាប់តាំងពី​លេច​ឮថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កីឡាករ​បាល់ទាត់​លី វ៉ា​ហេ​តម​ក ជីវិត​របស់​នាង​ហាក់ដូចជា​លេង​បែប Free Style ច្រើន ពោលគឺ​នាង​ចង់​ធ្វើ​អ្វី នាង​ធ្វើ​ហ្នឹង ចង់​សាក់ ក៏​សាក់ ជាងនេះទៅទៀត​នាង​កាន់​តែមាន​ភាពក្លាហាន​ជាង​មុន​ថែម​ទៀតផង​ក្នុងការ​ទទួលស្គាល់​នូវ​អ្វីដែល​ខ្លួន​បានធ្វើ៕

  • បើ​ឡឹង​កុំ​ខេង! តែបើ​លេង​ខឹង​ប្ដឹង​មែន  លោក សុវណ្ណ មករា!

    បើ​ឡឹង​កុំ​ខេង! តែបើ​លេង​ខឹង​ប្ដឹង​មែន  លោក សុវណ្ណ មករា!

    បើ​ឡឹង​កុំ​ខេង! បើ​លេង​កុំ​ខឹង ប៉ុន្ដែ​ឥឡូវនេះ​លេង​ទៅលេង​មក​ពិតជា​ខឹង​មែនទែន​ហើយ ពោលគឺ​ក្រោយ​មាន​ពាក្យ​ឌឺដង​គ្នា​យ៉ាង​ចាស់ដៃ​រវាង​លោក ហេង ឡុង និង​តារា​សម្ដែង​បទពិសោធ​ក្រាស់ក្រែល សុវណ្ណ មករា និង​ការ​បង្ហើរពាក្យ​ពី​សំណាក់​លោក ហេង ឡុង ថា ត្រៀម​មេធាវី​មិនតិចជាង3នាក់​ទេ និង​បាន​ប្រាប់ថា កុក​ជិត​ជាប់​ជុង​ហើយ​ឱ្យ​ទ្រាំ​បន្តិច​រួចមក ឥឡូវនេះ​ពាក្យបណ្ដឹង​ក៏បាន​ចេញមក​មែន។

    ជុំវិញ​ការប្ដឹង​ពីបទ៖ «បរិហាកេរ្ដិ៍​ជា​សាធារណៈ និង​ជេរប្រមាថ​ជា​សារ​ធាណៈ» ពី​សំណាក់​លោក ហេង ឡុង ទៅកាន់​ចុង​បណ្ដឹង​លោក សុវណ្ណ មករា គេ​សង្កេតឃើញថា តារា​សម្ដែង​រូបនេះ​ហាក់បីដូចជា​មិន​ប្រកែក​តវ៉ា​នឹង​បណ្ដឹង​ទាំង​នោះទេ​គ្រាន់តែ​បង្ហើប​ថា លោក​នឹង​តវ៉ា​ទៅតាម​នោះ​ដោយ​យុត្ដិធម៌​តប​ទៅវិញ។

    `តទៅ​នេះ​ជា​ពាក្យពេចន៍​ដែល​លោក​សុវណ្ណ មករា បាន​សរសេរ​លើ​បណ្ដាញ​សង្គម «អូ! ចង់​លាងខ្លួន​ហើយ អន្ទិត​ចេក​ឡុង​កំពិត​ឯង យក​លេស​ប្តឹង​ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពី​សំណាក់​ម្ចាស់​ប្រាក់​ដែល​គេ​ចូល​មូលនិធិ​ហ្នឹង​ឬ ? សូម​ប្តឹង​តាម​ក្បាលវ៉ាល់​ឡុង​កំពិត​ឯង​ចុះ ខ្ញុំ​នឹង​តតាំង​ដោយ​យុត្តិធម៌ បើ​ខ្ញុំ​ចាញ់​ដោយ​ការ​បំផ្លើសការពិត​ឡុង​ឯង​មែន ខ្ញុំ​សុខចិត្ត​បង់ប្រាក់​រំលស់​ក្នុង1ខែ 4ម៉ឺន​រៀល តាម​ប្រព័ន្ធ​បក្ស​ CNRP ដែលជា​បក្ស​ឡុង​កំពិត​ឯង​ធ្លាប់​គាំទ្រ​ពីមុន​នោះ ឥឡូវ​ក៏​ឡុង​ឯង​នៅតែ​គាំទ្រ​ដដែល​ហ្នឹង! តែ​មក​យក​ផលប្រយោជន៍​ពី ​CPP ម៉ា​អា​ខ្ទើយ​ថោកទាប! អា​ពស់​ក្បាល​ពីរ! បញ្ចាក់​ម្តងទៀត ត្រូវ​តោង​ជាយ​សារុង​ច​ន​ចាន់​ឲ្យ​ជាប់​វើ​យ! ប្រ​យ​ត្ន័​ច​ន​ចាន់​ធាក់​ក្បាល​ចោល ឡុង​កំពិត​ឯង​ច្បាស់​ជា​គុក​ហើយ អា​គុក អា​ខ្ទើយ​ឯង​បោកប្រាស់​អ្នកសិល្បៈ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួនឯង ម៉ា​អា​ខ្ទើយ​យួន​កាត់​ចិន ឯង​កុំមក​ចង់ស៊ី​ខ្សែលើ​សិល្បៈ​ខ្មែរ​ឲ្យ​សោះ ការពិត​កំពុង​លាតត្រដាង​ហើយ ឡុង​កំពិត​ឯង​វ័ណ្ឌក​ហើយ 😽😽😽😽good by ឆ្មា​ចេក»។

    គ្រា​ដែល​លោក សុវណ្ណ មករា បាន​សរសេរ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​សុខចិត្ដត​តាំង​ជាមួយ​លោក​ហេង ឡុង​តាម​យុត្ដិធម៌​នោះ មហាជន​ជាច្រើន​បាន​មើលឃើញ និង​សន្និដ្ឋានថា  ឥឡូវ​លោក សុវណ្ណ មករា ហាក់ដូចជា​ដឹងខ្លួន​ខ្លះ​ដែរ​ថា ខ្លួន​អាច​ខុស។ ប៉ុន្ដែ​រាល់​ការលើកឡើង​ជាច្រើន​រប​ស់លោក​សុវណ្ណ មករា ទៅលើ​លោក​ហេង ឡុង ហាក់ដូច​ផ្ដោត​តែ​ទៅលើ​រឿង​លុយ​របស់​សមាគម​តែម្ដង ដែល​ធ្វើឱ្យ​អ្នកតាមដាន​រឿងនេះ​កន្លងមក​មានការ​ងឿងឆ្ងល់ និង​ចោទ​ជា​សំណួរ​ក្នុង​ចិ​ត្ដ​ថា ចុះបើ​លោក ហេង ឡុង ចង់​ទទួលបាន​ភាព​យុត្ដិធម៌ និង​ចង់​ឈ្នះ​ចិ​ត្ដរប​ស់លោក សុវណ្ណ មករា ពិតមែន ក្រៅពី​ដាក់ពាក្យ​បណ្ដឹង​ហើយ​នោះ​លោក​គួរតែ បញ្ចេញ​ភ័ស្ដុតាង​ពាក់ព័ន្ធ​នឹង​លុយកាក់​នោះ​ទៅ? ព្រោះ​ធ្វើ​យ៉ាងនេះ​លោក សុវណ្ណ មករា នឹង​បិទមាត់​ជិតឈឹង​លែង​ហ៊ាន​សួរ​ពី​រឿងនេះ​ទៀត​មិន​ខាន ម្យ៉ាង​វា​ក៏​ជាការ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​សម្រាប់​លោក និង​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ដែល​ចំណាយ​ពេលវេលា ភាព​នឿយហត់ សេចក្ដីសុខ​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​សង្គម​ដូច​ពាក្យចាស់​ថា មាស​សុទ្ធ​មានរឿង​អី​ត្រូវ​ខា្ល​ច​ភ្លើង ? ហ្នឹងឯង។ ណាមួយ​ក្នុងនាម​មហាជន​ក៏​មិន​ចង់ឱ្យ​អ្នក​នៅក្នុង​សង្គម​សិល្បៈ​ប​ង្ក​ជា​ជម្លោះ​ប្ដឹងផ្ដល់​គ្នា​បែបនេះ​ដែរ៕

  • Neymar រកបាន2គ្រាប់ ខណៈ PSG លត់ Toulouse ចាស់ដៃ

    Neymar រកបាន2គ្រាប់ ខណៈ PSG លត់ Toulouse ចាស់ដៃ

    ខ្សែប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ក្រុម Paris St-Germain បានធ្វើការ​វាយបក​ដើម្បី​ផ្តួល​ក្រុម Toulouse យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-2 ដើម្បី​ដណ្តើមបាន9ពិន្ទុ​ពេញ​ពី​ការប្រកួត​បើកឆាក​ទាំង3លើក​របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Ligue 1 កាលពី​ថ្ងៃអាទិត្យ។

    ការទទួល​ជ័យជម្នះ​ដ៏​កក់ក្តៅ​នេះ​បានធ្វើ​ឲ្យ​ក្រុម PSG របស់លោក Unai Emery ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Ligue 1 បើទោះបី​ពួកគេ​បាន​ដេញតាម​ពីក្រោយ​នៅ​កីឡដ្ឋាន Parc des Princes តាមរយៈ​គ្រាប់​បាល់​បើកឆាក​របស់​កីឡាករ Max Gradel នៅ​នាទី​ទី18ក៏ដោយ។ Neymar បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម PSG មុនពេល​កីឡាករ Adrien Rabiot រក​គ្រាប់​បាល់​នាំមុខ​សម្រាប់​ក្រុម​ខ្លួន​នៅមុន​ពេល​បញ្ចប់​តង់​ទី1។

    បន្ទាប់មក ខ្សែប្រយុទ្ធ Edinson Cavani បាន​បន្ថែម​គ្រាប់​បាល់​ទី3 ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី2 មុនពេល​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Thiago Silva បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​វាយបក​បាន1គ្រាប់​វិញ។ ប៉ុន្តែ កីឡាករ Javier Pastore, Layvin Kurzawa និង Neymar ដែលជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​បាន​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ដើម្បី​ផ្តល់​ជ័យជម្នះ​ដ៏​កក់ក្តៅ​សម្រាប់​ក្រុម​ខ្លួន​តែម្តង។

    ក្រោយពី​បាន​រក​គ្រាប់​បាល់​នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជា​លើក​ទី1របស់គេ​នៅលើ​ទឹកដី​ក្រុម Guingamp រួចមក  ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar បច្ចុប្បន្ន​បាន​ស៊ុត​បាល់​បញ្ចូល​ទី3គ្រាប់​ក្នុងការ​ប្រកួត2លើក​សម្រាប់​ក្រុម PSG ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Barcelona ក្នុងតម្លៃ​ខ្លួន 222លាន​អឺរ៉ូ (ស្មើនឹង261លាន​ដុល្លារ​អាមេរិក)។

    ក្រោយពី​បញ្ចប់​ការប្រកួត Neymar វ័យ 25ឆ្នាំ​បាន​និយាយថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ និង​ធូរស្រាល​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​លេង​នៅក្នុង​ផ្ទះ​អ៊ីចឹង។ ខ្ញុំ​កំពុងតែ​សម្រប​ខ្លួន​ឲ្យ​បាន​រហ័ស​តាម​ដែល​អាច​ធ្វើបាន។ ខ្ញុំ​កាន់​តែមាន​ភាពរឹងមាំ​ផ្នែក​រាងកាយ ហើយ​ខ្ញុំ​នៅតែ​អាចធ្វើ​បានល្អ​ប្រសើរ​ជាង​នេះ»៕

    ប្រភពពី៖ The Guardian

  • ធនាគារ​ភ្នំពេញ​ពាណិជ្ជ សេវាកម្ម​ធនាគារ និង​លើសពីនេះ

    ធនាគារ​ភ្នំពេញ​ពាណិជ្ជ សេវាកម្ម​ធនាគារ និង​លើសពីនេះ

    ដំណើរ​ប្រតិបត្តិការ​ធនាគារ​តាមបែប​ប្រពៃណី​បាន​ផ្លាស់ប្តូរយឺតៗជាមួយនឹង​ការចាប់ផ្តើម​នៃ​គោលការណ៍​ទំនើបកម្ម​យ៉ាង​ឆាប់រហ័ស​ដែល​មនុស្ស​ភាគច្រើន​បាន​ភ្ញាក់ផ្អើល​នៅពេល​ជួបប្រទះ​នា​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។ ពី​ដំណើរ​ប្រតិបត្តិការ​ធនាគារ​ដោយ​ផ្តល់​តែ​សេវា​ដាក់​ប្រាក់​សន្សំ និង​សេវា​ឥណទាន បាន​ផ្លាស់ប្តូរ​ទៅជា​ការ​ផ្តល់អោយមាន​ជម្រើស​ជាច្រើន​នូវ​ផលិតផលថ្មីៗដ៏​សម្បូរបែប ហើយ​រយៈពេល​ចុងក្រោយ​នេះ​បាន​ផ្លាស់ប្តូរ​ទៅជា​ការប្រើប្រាស់​សេវាកម្ម​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រតិបត្តិការផ្សេងៗ ខណៈ​បច្ចុប្បន្ន​ធនាគារ​បាន​បោះជំហាន​កាន់តែ​ឆ្ងាយ​ជាងនេះទៀត ។

    ភាព​ប្រកួតប្រជែង​នៃ​សេវាកម្ម​ធនាគារ​នៅ​កម្ពុជា បាន​រីក​កាន់តែខ្លាំង​ឡើង​នៅពេល​ការរីកចំរើន​យ៉ាងខ្លាំង នៃ​វិស័យ​តិច​នូ​ឡូ​ជី​ដូចជា​ការចូល​មកដល់​នៃ​ទូរស័ព្ទ​ទំនើប និង​គ្រឿង​អេ​ឡិច​ត្រូវ​និ​ចផ្សេងៗ ដែល​ធ្វើអោយ​ធនាគារ ផ្លាស់ប្តូរ​ការប្រតិបត្តិ​ការ​សេវាកម្ម​របស់​ពួកគេ​ជា​លក្ខណៈ​អេ​ឡិច​ត្រូ​និ​ច ដែល​ផ្តោតទៅលើ​ភាពងាយស្រួល​របស់​អតិថិជន ជាហេតុ​នាំឱ្យ​អតិថិជន​កាន់តែច្រើន​កំពុង​ជួបប្រទះ​ភាពខ្វះខាត​នូវ​ការបម្រើ​សេវាកម្ម​ល្អ​ក្នុង​សេវាកម្ម​ធនាគារ​ដែល​ធ្លាប់​ផ្តល់ជូន​នៅពេល​ពួកគេ​មកកាន់​សាខា​នានា។ ដោយ​ដឹងថា​ព្រំដែន​ដែល​មិនមាន​ការកំណត់ ជាពិសេស​ខណៈដែល​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​នឹង​បន្ត​រីកលូតលាស់ ធនាគារ​ត្រូវ​ពង្រឹង​ខ្លួន​ឱ្យ​លើសពី​ដែន​កំណត់​នៃ​និន្នាការ​វិស័យ​ធនាគារ​នៅ​កម្ពុជា​បច្ចុប្បន្ន។

    នាពេលថ្មីៗនេះ ធនាគារ​ភ្នំពេញ​ពាណិជ្ជ បាន​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​ក្នុងការ​លើកកម្ពស់​សេចក្តី​ពេញចិត្ត​របស់​អតិថិជន ដើម្បី​បញ្ជាក់​ពី​ភាពខុសគ្នា របស់​សេវាកម្ម​ធនាគារ​នេះ។ ធនាគារ​បាន​ឈាន​លើសពី​ដំណើរ​វិ​វដ្ត​ន៍​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ធនាគារ​ចល័ត​ឈានដល់ ការពង្រឹង​យុទ្ធសាស្ត្រ ដើម្បី​ផ្តល់​សេវាកម្ម​មាន​លក្ខណៈពិសេស​ជាង​ធនាគារ​ដទៃ​ដល់​អតិថិជន​ដែល​មិន​ធ្លាប់​ទទួល​បទពិសោធន៍​បែបនេះ​ពីមុនមក។

    គ្រប់​សាខា​ទាំងអស់​នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ បានចាប់ផ្តើម​ផ្តល់ជូន​នូវ​ការ៉េម​ដល់​អតិថិជន​ដែល​មកដល់​សាខា​ផ្ទាល់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​នានា​ក្នុង​គោលបំណង បង្ហាញ​ឱ្យ​អតិថិជន​ឃើញ​ពី​ភាពខុសគ្នា​រវាង​សេវាកម្ម​របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ជាមួយ​ការដាក់បញ្ចូល គោលការណ៍«សេវាកម្ម​ធនាគារ​រីករាយ»។ ធនាគារ​ជឿជាក់ថា​តាម​ការ​ផ្តល់នូវ​ការ៉េមត្រជាក់ៗទាំងនេះ  អតិថិជន​អាច​រីករាយ​និង​ពេលវេលា​ម្តងម្កាល​ដែល​អាចឱ្យ​គេចផុត​ពី​កាលវិភាគ​រស់នៅ​ដ៏​មមាញឹក​នៅពេលដែល​ពួកគេ​អញ្ជើញ​មកកាន់​ធនាគារ។ ទន្ទឹមនឹងនេះ ធនាគារ​បានធ្វើ​ការផ្តល់​អាវ​ភ្លៀង​ដោយ​ឥតគិតថ្លៃ​សម្រាប់​អតិថិជន​នៅពេល​មកកាន់​សាខា​ធនាគារ​ខណៈពេលដែល​មាន​ភ្លៀង​ធ្លាក់។ មុនពេល​ផ្តួចផ្តើម​នេះ ធនាគារ​ក៏បាន​ធ្លាប់​ផ្តល់​អតិថិជន​នូវ ផ្លែ​ប៉ោមស្រស់ៗ ដើម្បីឱ្យ​អតិថិជន​មាន​ភាព​រីករាយ​ក្នុងការ​មកកាន់​ធនាគារ​ជាពិសេស​ជួយ​ឱ្យ​រាងកាយ​មាន​ភាពស្វាហាប់ ដើម្បី​រក្សា​សុខភាព​អោយនៅ​មាំមួន​ដូចជា​ពាក្យស្លោក​ពោលថា “ផ្លែ​ប៉ោម​មួយ​ក្នុង​មួយថ្ងៃ ធ្វើឱ្យ​អ្នក​ជៀស​ឆ្ងាយ​ពី​ជម្ងឺផ្សេង” ។ ជាមួយនឹង​យុទ្ធសាស្ត្រ​ផ្តួចផ្តើម​នៃ​ការផ្តល់ជូន​នូវ​ការ៉េម​នៅតាម​បណ្តា​សាខា​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ខាងលើនេះ ធនាគារ​ក៏​សង្ឃឹមថា​វា​អាចជួយ​លើកកម្ពស់ ដល់​កម្រិត​នៃ​ការរំពឹងទុក​របស់​អតិថិជន​លើ​វិស័យ​សេវាកម្ម​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា និង​ផ្លាស់ប្តូរ​បទពិសោធន៍ចាស់ៗនៃ​សេវា​ទទួលភ្ញៀវ​នៅតាម ធនាគារផ្សេងៗក្នុង​គោលដៅ​ឱ្យ​សេវាកម្ម​ធនាគារ​ជាទី​កន្លែង​ដែល​ផ្តល់​ភាព​រីករាយ​នៅពេលដែល​អតិថិជន។ ធនាគារ​បាន​យល់ឃើញថា​ភាព​មមាញឹក​នៃ​ការ រស់នៅ​របស់​ប្រជាជន​បាន​កើនឡើង ហើយ​ធនាគារ​ចង់​ចូលរួមចំណែក​ដល់​ការ​ជម្រុះ​ភាព​តានតឹង​តាមរយៈ​ការផ្តួចផ្តើម​នេះ និង​សង្ឃឹមថា​វា​អាចជា​កត្តា​ចម្បង​មួយ​ក្នុងការ​បង្កើន​នូវ​សេចក្តី​ពេញចិត្ត​ដល់​អតិថិជន​នៅក្នុង​វិស័យ​ធនាគារ​ទាំងមូល។

    គោលបំណង​រួម​នៃ​ការបង្កើត​សេវាកម្ម​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ លោក SHIN Chang Moo នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​បាន​មានប្រសាសន៍​បញ្ជាក់ថា ៖ «ចក្ខុវិស័យ​របស់​ពួកយើង គឺ​យើង​ចង់​ក្លាយជា​ក្រុមហិរញ្ញវត្ថុ​ផ្តល់​សេវាកម្ម​ខ្នាត​រាយ​ល្អ​បំផុត។ ចក្ខុ​វិស័យនេះ ពណ៌នា​ពី​ពួកយើង វា​បង្ហាញ​ពីអ្វី​ដែល​យើង​ចង់បាន និង​អ្វីដែល​ពួកយើង​ចង់​សម្រេច។ ពួកយើង​តែងតែ​ដឹងថា​ក្នុងការ​ធ្វើអោយ​ចក្ខុ​វិស័យនេះ​ក្លាយជា​ការពិត ពួកយើង​មាន​អ្វី​ជាច្រើន​ទៀត​ដើម្បី​សម្រេច ហើយ​ជំនាញ​តែមួយ​មុខ​នឹងមិន​គ្រប់គ្រាន់​ឱ្យ​ពួកយើង​សម្រេច​នូវ​អ្វីដែល​យើង​ចង់បាន​នោះទេ ប៉ុន្តែ​ត្រូវខិតខំ​រុញច្រាន​ឱ្យលើស​ពីនេះ ក្នុងការ​ធ្វើឱ្យ​ចក្ខុ​វិស័យនេះ​ឈានទៅដល់​ការសម្រេច​ភាពជាក់ស្តែង​សម្រាប់​អតិថិជន និង​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​ទាំងមូល» ៕

  • ក្រុមហ៊ុន​នួន អា​នុង អះអាងថា​ ផលិតផល​ថ្មី​គ្មាន​សារធាតុ​គីមី និង​គ្មាន​សារធាតុ​ក្លែងក្លាយ

    ក្រុមហ៊ុន​នួន អា​នុង អះអាងថា​ ផលិតផល​ថ្មី​គ្មាន​សារធាតុ​គីមី និង​គ្មាន​សារធាតុ​ក្លែងក្លាយ

    ស្របពេល​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​អភិវឌ្ឍ​ផ្ដាស់​ប្ដូរ​របៀប​រស់នៅ​ទៅរក​ភាពទំនើប ស៊ីវីល័យ សម្ភារ​ប្រើទំនើបៗ ពិសេស​ផលិតផល​ក្នុងការ​ថែរក្សា​សម្រស់​មានគុណ​ភាព ក្រុមហ៊ុន​នួន អា​នុង ដែលមាន​វត្ដ​មាន​ក្នុង​ទីផ្សារ​កម្ពុជា​ជិត 20ឆ្នាំ​ហើយ​នោះ កាន់តែ​ប្រឹងប្រែង​បង្កើត​ផលិត​ថ្មី​ដើម្បី​ដើរ​ឱ្យស្រប​ទៅតាម​តម្រូវការ​ប្រជាជន​កម្ពុជា។

    នៅ​សាល​តាំង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​ចាប់តាំងពី​ថ្ងៃទី17-20 គេ​សង្កេតឃើញថា អតិថិជន​ដែលជា​ច្រើន​បាន​ចោម​រូ​ម​ទិញ​នូវ​ផលិតផល​នួន អា​នុង ជាច្រើន ខណៈ​ក្រុមហ៊ុន​នេះ​បាន​បង្កើត​នូវ​ផលិតផល​ថ្មី​មួយ​គឺ​សាប៊ូ​ដុស​ខ្លួន​អា​នុង ពិសេស​ដំបូង​គេ​បង្អស់​ដោយ​មិន​បញ្ចូល​សារធាតុ​គីមី SLS និង Paraben និង​មិន​បញ្ចូល​សារធាតុ​ក្លែងក្លាយ​ដែល​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ធ្វើឱ្យ​សាប៊ូ​ជាប់​លំដាប់ GMP &ISO 9901-2008 ទាំង​ការ​វេច​ខ្ចប់​និង​គុណភាព។ បន្ថែម​ពីលើ​ការពារ​ស្បែក និង​ធានា​សុវត្ថិភាព100% សាប៊ូ​ដុស​ខ្លួន​នួន​អា​នុង​មា​ពីរ​ក្លិន គឺ​ក្លិន​ផ្កា​សាគូ​រ៉ា និង​ក្លិន​ក្រូច ដែល​បានរួម​ធាតុ​ផ្សំ​ពី​ធម្មជាតិ​ដូចជា ប្រេង​អូ​លីវ ប្រេង​អាល់​ម៉ុ​ន ប្រទាល​កន្ទុយក្រពើ វីតាមីន E និង​វីតាមីន B3 សម្រាប់​ការពារ​សុខភាព​ស្បែក​ធ្វើឱ្យមាន​សម្រស់​ពី​ធម្មជាតិ។ ពិសេស​អ្នក​បាន​ប្រើប្រាស់​ផលិតផល​នេះ​នឹង​ធ្វើឱ្យ​ស្បែក​មាន​សំណើម​សាច់​ម៉ដ​ទន់​រលោង ស្រស់ថ្លា និង​មាន​ក្លិនក្រអូប​សាយ​ពេញ​ដងខ្លួន​ពេញ​មួយថ្ងៃ។

    គ្រា​ដែលមាន​ការចូល​ចោមរោម​អ្នក​អតិថិជន​ជាច្រើន​បាន​ចាប់​ទិញ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​នួន អា​នុង នេះ​ត្រូវបាន​បងស្រី​ម្នាក់​អះអាងថា ជា​អ្នកគាំទ្រ​ផលិតផល​នួន​អា​នុង ជាច្រើន​ឆ្នាំ​ហើយ​បាន​បញ្ជាក់ថា តាមរយៈ​ការប្រើប្រាស់​ផលិតផល​នួន អា​នុង កន្លងមក​យើង​ឃើញថា វា​មានគុណ​ភាពល្អ​ទៅហើយ ប៉ុន្ដែ​ពេល​ក្រុមហ៊ុន​មាន​ផលិតផលថ្មីៗដែល​មិន​ដាក់បញ្ចូល​សារធាតុ​គីមី និង​សា​ធាតុ​ក្លែង​ក្លែង​ដែល​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ស្បែក​ដូច្នេះ​ក្នុងនាម​យើង​ជា​អតិថិជន និង​ជា​អ្នកប្រើប្រាស់​ក៏​កាន់​តែមាន​សប្បាយ​ចិ​ត្ដ​និង​មាន​ទំនុក​ចិ​ត្ដ​ប្រើប្រាស់​វា​កាន់តែខ្លាំង​ឡើង។ ការប្រើប្រាស់​ផលិតផល​សម្រាប់  ថែរក្សា​ស្បែក​ជា​កក្ដា​សំខាន់​ណាស់​ដែល​ចាំបាច់​ឱ្យ​យើង​ត្រូវតែ​ចេះ​ជ្រើសរើស​និង​មើល​វា​ឱ្យបាន​ត្រឹម​ត្រូវឱ្យ​ប្រាកដថា វា​ជា​ផលិតផល​មានគុណ​ភាព​និង​ប៉ះពាល់​ដល់​ស្បែក៕

  • សុខភាព​របស់​កុមារ​នៅតែ​ជា​បញ្ហា​ធំ​នៅឡើយ​សម្រាប់​កម្ពុជា

    សុខភាព​របស់​កុមារ​នៅតែ​ជា​បញ្ហា​ធំ​នៅឡើយ​សម្រាប់​កម្ពុជា

    ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​ខ្លាំង វិស័យ​វិនិយោគ និង​ផ្នែក​នានា​ក្នុងសង្គម​ក៏​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ដែរ។ នៅក្នុង​ដំណើរ​នៃ​ការរៀបចំ​សង្គម​ដែល​ប្រកបដោយ​ការប្រកួតប្រជែង​ផ្នែក​អាជីវកម្ម ធនធានមនុស្ស​ចាប់ផ្តើម​ក្លាយជា​ចំណុច​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​គ្រប់​ចង្វាក់​ផលិតកម្ម ឬ​សេវាកម្ម​នានា​សុទ្ធតែ​ត្រូវការ​មនុស្ស​ទៅធ្វើ​ការ។

    ជាក់ស្តែង ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ខំ​ជំរុញឱ្យមាន​ការគិតគូ​រ​ពី​បញ្ហា​សុខភាព និង​ការ​គាំពារ​កុមារ​តាមរយៈ​គម្រោង​នានា​ដូច​ជាការ​គាំពារ​មិន​ឱ្យមាន​អំពើហិង្សា គាំពារ​ផ្នែក​សិទ្ធិ​កុមារ និង​ការ​គាំពារ​ផ្នែក​សុខភាព​ជាដើម។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ Unicefនៅ​កម្ពុជា​ឆ្នាំ 2016 បាន​បង្ហាញថា ជំងឺ​កង្វះ​អាហារូបត្ថម្ភ​លើ​កុមារ នៅតែ​ជា​បញ្ហា​ធំ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​កុមារ​ក្រោម​អាយុ 5 ឆ្នាំ ចំនួន 32% មាន​ជំងឺ​ក្រិស​ក្រិន។ តាម​ការរកឃើញ​រប​ស់​អង្គការ​អន្តរជាតិ​មួយ​នេះ​បានបង្ហាញ​ផងដែរ​ថា កុមារ​ចំនួន 10% មាន​បញ្ហា​ស្គមស្គាំង និង​ចំនួន 24% មាន​បញ្ហា​មិន​គ្រប់​ទម្ងន់។

    យោងតាម​របាយការណ៍​របស់ Unicef ដដែល​បានបង្ហាញ​ផងដែរ​ថា នៅ​ឆ្នាំ 2013 មានការ​បាត់បង់​ថវិកា​យ៉ាងហោចណាស់168លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយសារតែ​ផលវិបាក​អវិជ្ជមាន​ផ្នែក​សុខភាព​មួយចំនួន​ដែល​បង្កើតឡើង​ដោយ​អំពើហិង្សា​លើ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា។

    ទោះជា​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញថា ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន និង​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការជំរុញឱ្យ​អនាគត​ធនធានមនុស្ស​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ​ឡើង៕