Author: វល័ក្ខ

  • Modric ផ្តួល Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន Ballon d’Or

    Modric ផ្តួល Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន Ballon d’Or

    ខ្សែបម្រើ Luka Modric របស់​ក្លិប Real Madrid បានបញ្ចប់​ការគ្រប់គ្រង​កន្លងមក​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ដើម្បី​ឈ្នះ​ពានរង្វាន់​បាល់​មាស Ballon d’Or ឆ្នាំ2018។

    Modric ដែល​បាន​ជួយ​ឱ្យ Real ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League 3លើកជាប់ៗគ្នា និង​ឈានទៅ World Cup វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី នៅ​រដូវក្តៅ​នេះ បានបញ្ចប់​ឆ្នាំ2018 តាមរយៈ​ការ​ឈ្នះ​ពាន​កិត្តិយស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​អឺរ៉ុប​ក្នុង​កម្មវិធី​មួយ​កាលពី​ថ្ងៃ​ចន្ទ។

    Modric ដែល​បានទទួល​ពានរង្វាន់​នេះ ពី​អតីត​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង David Ginola ក្នុងអំឡុង​កម្មវិធី​ដ៏​អធិកអធម​មួយ​នៅ Grand Palais ក្នុង​ទីក្រុង​ប៉ារីស​នោះ បានឱ្យដឹងថា៖ «កាលពី​នៅ​ជា​ក្មេង​ម្នាក់ យើងទាំងអស់គ្នា​តែងតែមាន​ក្តី​សុបិន។ សុបិន​របស់ខ្ញុំ​គឺ​ការលេង​ឱ្យ​ក្លិប​ដ៏​ធំ​មួយ និង​ឈ្នះ​ពានរង្វាន់សំខាន់ៗជាច្រើន។ Ballon d’Or គឺ​លើសពី​ក្តី​សុបិន​ទៅទៀត​សម្រាប់​ខ្ញុំ ហើយ​វា​ពិត​ជាមាន​កិត្តិយស​ណាស់​ក្នុងការ​ឈ្នះ​ពានរង្វាន់​នេះ»។

    Ronaldo បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Antoine Griezmann របស់​ក្លិប Atletico Madrid បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3។ ខ្សែប្រយុទ្ធ​វ័យក្មេង KylianMbappe របស់​ក្លិប Paris Saint-Germain បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ដើម្បី​ធ្វើឱ្យ Messi ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ5។

    កីឡាករ​របស់​បារាំង​ម្នាក់ទៀត គឺ​ខ្សែការពារ Raphael Varane ដែលជា​មិត្ត​រួម​ក្លិប​របស់ Modric បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ7 ពីក្រោយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប Mohamed Salah របស់​ក្លិប Liverpool។ Mbappe ដែល​នឹង​ឈានចូល​វ័យ 20ឆ្នាំ​នៅ​ចុងខែ​នេះ បានឈ្នះ​ពានរង្វាន់​លួង​ចិត្ត គឺ​ពាន​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត Kopa Trophy។

    កម្មវិធី​ដ៏​ឱឡារិក​នេះ ក៏បានផ្តល់​ពានរង្វាន់ Ballon d’Or សម្រាប់​កីឡាការិនី​ជា​លើក​ទី1ផងដែរ ខណៈដែល​កីឡាការិនី​ខ្សែប្រយុទ្ធ​អន្តរជាតិ​ន័​រ​វែ​ស Ada Hegerberg របស់​ក្លិប Lyon ជា​អ្នកឈ្នះ​ពាន​នេះ៕

  • IAAF នឹង​បោះឆ្នោត​ដើម្បី​សម្រេច​ថា នឹង​ផ្តល់​សិទ្ធិ​ទៅឱ្យ​រុស្ស៊ីវិញ ឬ​យ៉ាងណា នៅ​ថ្ងៃ​អង្គារ​នេះ

    IAAF នឹង​បោះឆ្នោត​ដើម្បី​សម្រេច​ថា នឹង​ផ្តល់​សិទ្ធិ​ទៅឱ្យ​រុស្ស៊ីវិញ ឬ​យ៉ាងណា នៅ​ថ្ងៃ​អង្គារ​នេះ

    សហព័ន្ធ​កីឡា​អត្ត​ព​លិ​ក​រុស្ស៊ី នឹង​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា តើ​ការជាប់​ពិន័យ​ព្យួរ​របស់ខ្លួន​សម្រាប់​ការប្រើប្រាស់​សារធាតុ​ហាមឃាត់ ក្នុង​រយៈពេល 3ឆ្នាំ​ចុង​ក្រោយនេះ នឹងត្រូវ​លុបចោល​ដោយ​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡាអត្តពលកម្ម (IAAF) ឬ​យ៉ាងណា។

    ក្រុមប្រឹក្សា​របស់ IAAF នឹង​បោះឆ្នោត​ដើម្បី​កំណត់​ជោគវាសនា​របស់​រុស្ស៊ី ក្រោយពី​បានទទួល​របាយការណ៍​នានា និង​ការណែនាំផ្សេងៗ ដោយ​ក្រុមការងារ​របស់ខ្លួន​នៅ​ដំណើរការ​នៃ​អំណាច​របស់​កីឡា​នេះ ក្នុងការ​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌផ្សេងៗដែល​ត្រូវបាន​ដាក់ឱ្យ​ដើម្បី​ទទួលបាន​សិទ្ធិអំណាច​ជាថ្មី។ សន្និសីទ​សារព័ត៌មាន​មួយ​នឹងត្រូវ​រៀបចំឡើង​ក្នុងប្រទេស​ម៉ូ​ណា​កូ ដើម្បី​ប្រកាស​ពី​ការសម្រេចចិត្ត​នេះ ខណៈដែល​មានការ​រំពឹង​ទុកផ្សេងៗថា ការពិន័យ​ព្យួរ​នេះ អាច​នឹង​រក្សា​នៅ​ដដែល។

    សហព័ន្ធ​កីឡាអត្តពលកម្ម​របស់​រុស្ស៊ី (RUSAF) ត្រូវបាន​រង​ការដាក់ពិន័យ​ព្យួរ​ដោយ IAAF កាលពី​ខែវិច្ឆិកា ឆ្នាំ2015 ក្រោយពី​របាយការណ៍​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ហាមឃាត់​ពិភពលោក (WADA) បាន​រកឃើញ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​យ៉ាង​ទូលំទូលាយ​ក្នុងប្រទេស​នេះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ចាប់តាំងពី​ពេលនោះ​មក អត្ត​ព​លិ​ក​រុស្ស៊ី​មួយចំនួន​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ក្នុងនាម​ជា​អត្ត​ព​លិ​ក​មិន​តំណាងឱ្យ​ប្រទេស​ណា​ទាំងអស់ ប្រសិនបើ​ពួកគេ​បាន​ឆ្លើយតប​ទៅនឹង​ការវិនិច្ឆ័យ​ជាក់លាក់ផ្សេងៗ ដែល​បាន​បង្ហាញថា ពួកគេ​បាន​ប្រតិបត្តិ​បរិស្ថាន​ដែល​គ្មាន​សារធាតុ​ហាមឃាត់។

    លោក Rune Andersen ប្រធាន​ក្រុម​អនុវត្ត​ការងារ​នៅ​រុស្ស៊ី​របស់ IAAF បាន​និយាយ​កាលពី​ខែកក្កដា ថា RUSAF បាន​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត ប៉ុន្តែ​មិនទាន់​បំពេញ​ដំណើរការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​បម្រុង​ក្នុង​ការប្រគល់សិទ្ធិ​ឱ្យ​វិញ​ឡើយ ហើយ​ការពិន័យ​ព្យួរ​នឹង​នៅតែ​ដដែល រហូតដល់​ខែធ្នូ៕

    ប្រភពពី៖ Channel News Asia

  • Liverpool ផ្តួល Everton ទាំង​ប្រផិតប្រផើយ ខណៈ​លោក Klopp សុំ​អភ័យទោស

    Liverpool ផ្តួល Everton ទាំង​ប្រផិតប្រផើយ ខណៈ​លោក Klopp សុំ​អភ័យទោស

    គ្រាប់​បាល់​នៅ​នាទី​បន្ថែម​ពី​សំណាក់​ខ្សែប្រយុទ្ធ​បម្រុង DivockOrigi របស់ Liverpool បាន​កាត់សេចក្តី​ការប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ និង​បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Jurgen Klopp រក្សា​ការដេញ​តាម​ពីក្រោយ​ក្រុម Manchester City យ៉ាង​ប្រកៀក​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃអាទិត្យ។

    ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 1-0 បាន​ជួយ​ឱ្យ​ក្រុម Liverpool បន្ត​ការមិន​ស្គាល់​ចាញ់​ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside នៃ​ក្របខ័ណ្ឌ Premier League រហូតដល់​ទៅ 16ប្រកួត បើទោះបី​គ្រាប់​បាល់​ឈ្នះ​នោះបាន​បង្កើតឱ្យមាន​ការ​រំភើប​ដ៏​មិន​នឹកស្មាន​ដល់។ ស្របពេល​ជាមួយគ្នានេះ លោក Klopp បាន​សុំ​ការ​អភ័យទោស​សម្រាប់​កា​ររ​ត់ទៅ​កាន់​ទីលាន​ប្រកួត​ក្នុង​អារម្មណ៍​ដ៏​រំភើប​រីករាយ ក្រោយពី​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត​របស់ Liverpool នា​កីឡដ្ឋាន Anfield។

    លោក Klopp បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំ​ត្រូវតែ​សុំ​ការ​អភ័យទោស ពីព្រោះ​ខ្ញុំ​មិន​ចង់​គ្មាន​ការគោរព​ឡើយ ប៉ុន្តែ ខ្ញុំ​មិនអាច​បញ្ឈប់​ខ្លួនឯង​បានទេ…វា​បាន​កើតឡើង​ដោយ​ក្ដីរំភើប ការប្រកួត​នោះ​មាន​ភាពស្វិតស្វាញ​ដ៏​មិនគួរ​ឱ្យ​ជឿ…ក្រុម​ទាំង2 មានឱកាស​ដូចគ្នា អ្នកចាំទី​ទាំង 2ក្រុម បាន​បំពេញ​តួនាទី​យ៉ាង​ល្អ។ ទីបំផុត វា​បាន​ក្លាយជា​គ្រាប់​បាល់​ដ៏​ចម្លែក​មួយ»។

    ការប្រកួត​នេះ​ហាក់ដូចជា​ត្រូវ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 0-0 ទៅហើយ រហូតដល់​នាទី​ទី96 ដែល​នៅពេលនោះ Virgil van Dijk បាន​ស៊ុត​បាល់​សំដៅ​ទី​របស់​ក្រុម Everton ខណៈដែល​បាល់​នោះ​ហាក់​នឹងត្រូវ​ហោះ​ឡើង​ទៅលើ។ ប៉ុន្តែ អ្នកចាំទី Jordan Pickford របស់​ក្រុម Everton បាន​ប៉ាន់ស្មាន​ខុស ហើយ​ស្រប​ពេលដែល​បាល់​ហាក់ដូចជា​ត្រូវ​ប៉ះ​ទៅនឹង​របារ​ទី អ្នកចាំទី​របស់​អង់គ្លេស​រូបនេះ បាន​រុញ​បាល់​ចេញ និង​មក​ធ្លាក់ចំ​ក្បាល​របស់ DivockOrigi ដែល​បានតែ​ត​ចូល​បំប៉ោង​សំណាញ់​ទី​យ៉ាង​ងាយ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់គេ​ទទួល​ជ័យជម្នះ 1-0 កាលពី​ថ្ងៃអាទិត្យ​តែម្តង៕

    ប្រភព៖ Sport24

  • Wilder ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​របស់ខ្លួន ក្រោយពី​ស្មើ​ពិន្ទុ​ជាមួយនឹង Fury

    Wilder ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​របស់ខ្លួន ក្រោយពី​ស្មើ​ពិន្ទុ​ជាមួយនឹង Fury

    កីឡាករ Deontay Wilder និង Tyson Fury បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ដ៏​ចម្រូងចម្រាស​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBC ទម្ងន់​ធ្ងន់​របស់​ពួកគេ កាលពី​ថ្ងៃ​សៅរ៍​ដែល​នាំឱ្យមាន​ការទា​ម​ទារភ្លាមៗពី​កីឡា​ករទាំង2 ឱ្យមាន​ការប្រកួត​សងសឹក។

    Wilder ដែល​បាន​ការពារ​ខ្សែក្រវាត់ WBC របស់ខ្លួន ក្រោយពី​ការប្រកួត 12ទឹក​នោះ បាន​វាយ​ឱ្យ Fury ដួល​ទៅលើ​សង្វៀន​ចំនួន 2លើក នៅលើ​សង្វៀន Staples Center ក្នុង​ទីក្រុង Los Angeles ប៉ុន្តែ មិនអាច​យកឈ្នះ​ដោយ​ការ​វាយ​ឱ្យ​គូប្រកួត​សន្លប់​ដូចដែល​រូបគេ​បាន​សន្យា​ឡើយ។

    ចៅក្រម 3នាក់ បានផ្តល់​ពិន្ទុ 3ផ្សេងគ្នា ដោយ​ចៅក្រម​ទី1 បានផ្តល់​ពិន្ទុ​ឈ្នះ 115-111 ដល់ Wilder ខណៈដែល​ចៅក្រម​ម្នាក់ទៀត​បានផ្តល់​ពិន្ទុ​ឈ្នះ 114-112 ដល់ Fury ហើយ​ចៅក្រម​ទី3 បានផ្តល់​ពិន្ទុ​ស្មើ 113-113។ ប៉ុន្តែ ការផ្តល់​ពិន្ទុ​នេះ បានផ្តល់​នូវ​ការរិះគន់ផ្សេងៗ ខណៈដែល​មនុស្ស​ជាច្រើន​បាន​គិតថា Fury គួរតែ​ទទួលបាន​ជ័យជម្នះ។

    Wilder បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា៖ «ខ្ញុំ​គិតថា ខ្ញុំ​បានឈ្នះ​ការប្រកួត​នេះ ក្រោយពី​បាន​ផ្តួល​គូប្រកួត​ឱ្យ​ដួល 2លើក។ យើង​បានបង្ហាញ​ពី​ស្មារតី​ប្រកួត​នៅ​រាត្រី​នេះ​ថា យើង​សុទ្ធសឹង​ជា​អ្នក​ប្រយុទ្ធ​ដូចគ្នា ប៉ុន្តែ​ជាមួយនឹង​ការ​វាយ​ឱ្យ​ដួល 2លើក ខ្ញុំ​បានឈ្នះ​ការប្រកួត​នោះ»។

    Wilder ដែល​នៅតែ​រក្សា​ការមិន​ស្គាល់​ចាញ់​ក្រោយពី​ការប្រកួត 41លើក​នោះ បាន​អំពាវនាវ​ឱ្យមាន​ការប្រកួត​សងសឹកភ្លាម។ Wilder បាន​បញ្ជាក់ថា៖ «ខ្ញុំ​នឹង​ពេញចិត្ត​ក្នុងការ​រៀបចំ​ឱ្យមាន​ការប្រកួត​សងសឹក សូម​ផ្តល់ឱ្យ​អ្នកគាំទ្រ​នូវ​អ្វីដែល​ពួកគេ​ចង់ឃើញ វា​គឺជា​ការប្រកួត​ដ៏​អស្ចារ្យ​មួយ អ៊ីចឹង​ត្រូវ​រៀបចំ​ឱ្យមាន​ការប្រកួត​ម្តងទៀត»៕

    ប្រភពពី៖ The Guardian

  • ជម្រើស​កាន់តែច្រើន​សម្រាប់​ភាព​រីកចម្រើន​របស់លោក​អ្នកជាមួយ​គណនី​បញ្ញើ​មាន​កាលកំណត់

    ជម្រើស​កាន់តែច្រើន​សម្រាប់​ភាព​រីកចម្រើន​របស់លោក​អ្នកជាមួយ​គណនី​បញ្ញើ​មាន​កាលកំណត់

    ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បន្ថែម​ជម្រើស​ច្រើនជាង​មុន​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ដោយបាន​បន្ថែម​រយៈពេល​សន្សំ​រហូត 48ខែ និង 60ខែ នៅលើ​គណនី​បញ្ញើ​មាន​កាលកំណត់​ជាមួយ​អត្រា​ការប្រាក់ 7.75%។ បន្ថែម​ពីលើ​នេះ អតិថិជន​នឹង​ទទួលបាន​អត្រា​ការប្រាក់​រហូតដល់ 8% ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ប្រូ​ម៉ូ​សិន។

    សូមបញ្ជាក់ថា រយៈពេល​សម្រាប់​គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ប្រា​សាក់ គឺ​ចាប់ពី 1ខែ រហូតដល់ 60ខែ ដោយ​ផ្ដល់នូវ​ផលចំណេញ​ខ្ពស់​ចំពោះ​អតិថិជន​គ្រប់​ប្រភេទ​ទៅតាម​លំហូរ​សាច់ប្រាក់។

    លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា៖ «ប្រា​សាក់​ផ្ដល់ជូន​រយៈពេល​សន្សំ​កាន់តែ​យូរ​សម្រាប់​គណនី​បញ្ញើ​មាន​កាលកំណត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​ដែល​ត្រូវការ​វិនិយោគ​រយៈពេល​វែង​ជាមួយ​ប្រា​សាក់។ គណនី​បញ្ញើ​មាន​កាលកំណត់​របស់​ប្រា​សាក់ មិន​តែ​ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​នូវ​សុវត្ថិភាព ព្រមទាំង​ចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការផ្តល់​ជា​ប្រភព​ទុន​ដល់​ប្រជាជន ឬ អាជីវកម្ម​ដែល​ជួបនឹង​ការ​កង្វះ​ទុន​បង្វិល»។

    តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ទាំងអស់ ដែល​តែងតែ​គាំទ្រ ជឿជាក់ និង​ប្រើប្រាស់​សេវា​ប្រា​សាក់។ លោក​អះអាង​បញ្ជាក់ថា ការដាក់​សន្សំ​នៅ​ប្រា​សាក់​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ ពីព្រោះ​ប្រា​សាក់​ផ្ដល់ជូន​អត្រា​ការប្រាក់​ខ្ពស់ សុវត្ថិភាព និង​ទំនុកចិត្ត។

    តារាង​រយៈពេល និង​អត្រា​ការប្រាក់ នៃ​គណនី​បញ្ញើ​មាន​កាលកំណត់៖

     

  • ចំណេញ​ទ្វេដង!! ទិញ Galaxy Note 9 ថែម​ជូន Galaxy J2 prime ភ្លាមៗ

    ចំណេញ​ទ្វេដង!! ទិញ Galaxy Note 9 ថែម​ជូន Galaxy J2 prime ភ្លាមៗ

    ទិញ1 បាន​ដល់​ទៅ 2 រក​ណា​បាន !!!

    បន្តា​ប់​ពី​ប្រ​ម៉ូ​សិន​ចាស់​បាន​កន្លងផុតទៅ ប្រ​ម៉ូ​សិន​ថ្មី​ក៏បាន​មកដល់ ហើយ​កាន់តែ​ពិសេស និង​អស្ចារ្យ​ជាង​មុន​ទៅទៀត! គឺជា​ការផ្តល់ជូន​ដែល​មិន​ធ្លាប់មាន​ពីមុន​មកពី​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 9!

    រាល់​ការ​ជាវ Samsung Galaxy Note 9 មួយគ្រឿង លោក​អ្នកនឹង​ទទួលបាន​ទូរស័ព្ទ 1គ្រឿង​ទៀត​ដោយ​ឥតគិតថ្លៃ គឺ​ទូរស័ព្ទ Galaxy J2 prime ថ្មី​សន្លាងភ្លាម។ ប្រ​ម៉ូ​សិន​ដែល​មិន​ធ្លាប់មាន​នេះ មាន​សពុល​ភាព​ត្រឹមតែ 1ខែ​តែ​ប៉ុ​ណ្តោះ ចាប់ពី​ថ្ងៃទី 01 ខែធ្នូ ដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018។ អីចឹង​នៅ​គិត​អី​ច្រើន​ទៀត​តិច​ទិញ​មិនទាន់​គេ!

    គួរ​រំលឹក​ផងដែរ​ថា Samsung Galaxy Note 9 ដែលមាន​រ៉េ​ម 8GB និង​មេម៉ូរី 512GB គឺមាន​ជម្រើស 2ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌​ខៀវ និង​ពណ៌​ខ្មៅ ក្នុងតម្លៃ​ត្រឹមតែ $1,159 ហើយ​សម្រាប់ Samsung Galaxy Note9 ដែលមាន​រ៉េ​ម 6GB និង​មេម៉ូរី 128GBវិញ​គឺមាន​ជម្រើស 3ពណ៌​ដ៏​ទាក់ទាញ​គឺ​ពណ៌​ខៀវ ពណ៌​ទង់ដែង និង​ពណ៌​ខ្មៅ​ហើយ​តម្លៃ​ត្រឹមតែ $929 ប៉ុណ្ណោះ។

    សូមកុំ​ឱ្យ​ឱកាស​ដ៏​ល្អ កម្ររ​មាន​នេះ​កន្លងផុត​ទៀត​ឲ្យ​សោះ​ព្រោះ​ប្រ​ម៉ូ​សិន​ដ៏​អស្ចារ្យ​នេះ​មាន​រយៈពេល​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ!!

    ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ៖ 1800 203 232 ឫ​អញ្ជើញ​មក​សាកសួរ​ព័​ត៌​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត៕

  • អេ អឹម ខេ វឌ្ឍនភាព 15ឆ្នាំ

    អេ អឹម ខេ វឌ្ឍនភាព 15ឆ្នាំ

    ភ្នំពេញ៖ អេ អឹម ខេ អបអរសាទរ​ខួប 15ឆ្នាំ​នៃ​វឌ្ឍនភាព នៅលើ​ទឹកដី​អ​ឆ្ឆ​រិ​យ​អង្គរ​កាលពី​ថ្ងៃទី30 វិច្ឆិកា 2018។ ក្នុង​រយៈពេល15 ឆ្នាំនេះ អេ អឹម ខេ បានសម្រេច​លទ្ធផល​គួរ​ជាទី​មោទន​តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​សមស្រប និង​ឋិតថេរ​ពិសេស​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ​ដាច់ស្រយាល។

    ពិធី​អបអរសាទរ​នេះ ត្រូវបាន​ប្រា​រព​ធ្វើឡើង​ជាមួយគ្នា នឹង​កិច្ចប្រជុំ​ថ្នាក់​គ្រប់គ្រង​ប្រចាំឆ្នាំ​នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប។

    អេ អឹម ខេ វិ​វត្ត​មកពី​កម្មវិធី​ឥណទាន​ខ្នាតតូច​របស់​អង្គការ Concern Worldwide នៅក្នុង​ទសវត្សរ៍​ឆ្នាំ1990។ ដោយសារ​ប្រតិ​ប​តិ្ត​ការ​មានការ​រីកចម្រើន​ក្នុង​ឆ្នាំ 2002 អង្គការ Concern បាន​បង្កើត​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ ដាច់ដោយឡែក​មួយ គឺ អេ អឹម ខេ ។

    នៅ​ឆ្នាំ 2003 អេ អឹម ខេ បានធ្វើ​ប្រតិ​ប​តិ្ត​ការ​ដោយ​ឯករាជ្យ​ពី​អង្គការ Concern ហើយ បន្ទាប់មក​ទទួលបាន​អា​ជា្ញ​ប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ឆ្នាំ 2004។ បច្ចុប្បន្ន អេ អឹម ខេ បាន​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុធំៗនៅ​ប្រទេស​កម្ពុជា។

    ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អេ អឹម ខេ តែងតែ​អភិវឌ្ឍ​ខ្លួន​ឥតឈប់ឈរ ដោយ​ធ្វើការ​កែលម្អ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ និង​វិនិយោគ​លើ​បច្ចេកវិទ្យាថ្មីៗ ជាប្រចាំ​ដែលមាន​លក្ខណៈ​បត់បែន និង​សម្បូរបែប ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង ជាពិសេស​ដើម្បី​ដើរ​ឱ្យទាន់​ការរីកចម្រើន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​សកលលោក។

    ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ និង​កិច្ចប្រជុំ​ថ្នាក់​គ្រប់គ្រង លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​មានប្រសាសន៍ថា “ រយៈពេល 15ឆ្នាំនេះ អេ អឹម ខេ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ2010 អេ អឹម ខេ យើង​បានទទួល​អ​ជ្ញា​ប័ណ្ណ​ប្រាក់​សន្សំ​ពី​ធនាគារជាតិ​នៃ​កម្ពុជា។ ក្នុង​ឆ្នាំ2011 អេ អឹម ខេ ដាក់​ដំណើរការ​សេវា​ផ្ទេរប្រាក់​ទូទាំងប្រទេស និង​ឆ្នាំ2013 យើង​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATM/CDM)។ អ្វីដែល​សំខាន់​ទៀត​នោះ យើង​ទើបតែ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ធនាគារ​ស្នូល T24 បាន​ជោគជ័យ ដោយ​ប្រព័ន្ធ​ថ្មី​នេះ ធ្វើឱ្យ​ការងារ​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន។

    លោក​ប្រធាន​នាយក​ប្រតិបត្តិ បានឱ្យដឹង​ដែរ​ថា បើ​យើង​ក្រឡេកមើល​ទិន្នន័យ​ហិរញ្ញវត្ថុ​របស់​យើង គឺ​គិត​ត្រឹម​ខែតុលា ឆ្នាំ2018នេះ អេ អឹម ខេ សម្រេចបាន​លទ្ធផល​គួរ ឱ្យ​កត់សម្គាល់។

    ចំនួន​បុគ្គលិក​របស់​យើង​កើន​ឡើងដល់​ជាង 2,700នាក់ អតិថិជន​ចំនួន​ជាង 84ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង 247 លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង 146លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន 150កន្លែង និង​មាន​ភ្នាក់ងារ​ជាង 3500 កន្លែង​នៅ​ទូទាំងប្រទេស។

    លោក គា បូរាណ លើកឡើង​យ៉ាង​ដូច្នេះ​ថា “លទ្ធផល​ទាំងនេះ​នឹង​មិនអាច​កើតមាន​ទេ ប្រសិនបើ​មិនមាន​ការចូលរួម​ពី​បុគ្គលិក អេ អឹម ខេ គ្រប់​ជាន់ថ្នាក់។ ការរីកចម្រើន​នេះ គឺ​ដោយសារតែ​បុគ្គលិក អេ អឹម ខេ មានការ​តាំងចិត្ត​ខ្ពស់ និង​បាន​ចូលរួម​យ៉ាងសកម្ម​គ្រប់​សកម្មភាព។

    លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បុគ្គលិក​ទាំងអស់ ដែល​បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​ក្នុងការ​បំពេញបេសកកម្ម​របស់ខ្លួន ដោយ​មិន​គិតពី​ពេលវេលា និង​កំលាំងកាយ​ចិត្ត​ក្នុង​រយៈពេល​ពេញ 15ឆ្នាំ​មកនេះ ដែល​បាន​ជួយ​ឱ្យ អេ អឹម ខេ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​គួ​ជាទី​គាប់ចិត្ត។

    គួ​បញ្ជាក់​ផងដែរ​ថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា៖ សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕

  • អបអរសាទរ​គម្រប់​ខួប 100ឆ្នាំ​នាឡិកា MIDO

    អបអរសាទរ​គម្រប់​ខួប 100ឆ្នាំ​នាឡិកា MIDO

    មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស និង​ជប៉ុន រួម​ជាមួយនឹង​ក្រុមហ៊ុន​នាឡិកា MIDO បាន​ប្រារព្ធ​ពិធី​អបអរសាទរ​គម្រប់​ខួប 100ឆ្នាំ​របស់​នាឡិកា MIDO ដែលមាន​ឈ្មោះថា “MIDO 100th Anniversary” កាលពី​ថ្ងៃទី26-27 ខែវិច្ឆិកា ឆ្នាំ2018 កន្លងទៅ​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ ដើម្បី​អបអរសាទរ​វត្តមាន​របស់​នាឡិកា​ស្វ៊ី​ស MIDO នៅលើ​ទីផ្សារ​ពិភពលោក​អស់​រយៈពេល 100ឆ្នាំ​យ៉ាង​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​អតិថិជន​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​វ័យ។

    នៅក្នុង​កម្មវិធី​ដ៏​រីករាយ​នោះដែរ ក៏មាន​វត្តមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូលរួម និង​អបអរសាទរ ដែល​រួមមាន​ទាំង​ថ្នាក់ដឹកនាំ​របស់​មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស និង​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា លោក គួច ណាវ លោកស្រី គួច ណាវី ព្រមទាំង​ថ្នាក់ដឹកនាំសំខាន់ៗជាច្រើន​ទៀត និង​តំណាង​មកពី​ក្រុមហ៊ុន​នាឡិកា MIDO ប្រទេស​ស្វ៊ី​ស លោក Pjillippe Antille ផងដែរ។

    ក្រៅពីនោះ​ក៏មាន​វត្តមាន​អ្នក​សា​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ និង​មាន​ការដើរ​បង្ហាញ​ម៉ូដ​ពី​សំណាក់​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​សោភា និង​ស្រស់​សង្ហា​ដែល​បង្ហាញ​ពី​ម៉ូដ​នាឡិកា​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​នាឡិកា MIDO និង​មានការ​សម្តែង​ជាច្រើន រួមទាំង​មាន​វត្តមាន​តំណាង​ចែកចាយ​ដុំ និង​រាយ​របស់​នាឡិកា MIDOនៅ​កម្ពុជា និង​អតិថិជន​របស់​នាឡិកា MIDOជាច្រើនរូប​ដែល​ធ្វើឱ្យ​កម្មវិធី​ទាំងមូល​មាន​ភាព​អធិកអធម​ក្រៃលែង។

    នៅ​ថ្ងៃទី26 ខែវិច្ឆិកា​នោះ​ផងដែរ ថ្នាក់ដឹកនាំ​នៃ​មជ្ឈមណ្ឌល​នាឡិកា​ស្វ៊ី​ស និង​ជប៉ុន​ក៏បាន​រៀបចំ​កម្មវិធី​កាត់​នំ Cake អបអរសាទរ​ថ្ងៃ​គ្រប់​ខួប 100ឆ្នាំ​របស់​នាឡិកា​ស្វ៊ី​ស MIDO ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​ក្នុង​បណ្តា​ប្រទេស​ដែលមាន​លក់​នាឡិកា​MIDO ផងដែរ៕

  • ណាហ្គា​វើ​លដ៍ ផ្តល់ជូន​សន្ធឹកសន្ធាប់​នាឱកាស​ចុងឆ្នាំ!

    ណាហ្គា​វើ​លដ៍ ផ្តល់ជូន​សន្ធឹកសន្ធាប់​នាឱកាស​ចុងឆ្នាំ!

    “រីករាយ​បុណ្យ​ណូអែល និង​សួស្តី​ឆ្នាំ​ថ្មី!” ប្រារព្ធ​ឱកាស​ដ៏​ពិសេស​នេះ​នៅ​ណាហ្គា​វើ​លដ៍ និង​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​សន្ធឹកសន្ធាប់ និង​ទស្សនា​ការសម្តែង​លំដាប់​ពិភពលោក​ដោយផ្ទាល់​ដោយ​សេរី។

    ចាប់ពី​ថ្ងៃទី 24 ខែវិច្ឆិកា រហូតដល់​ចុងឆ្នាំ លោក​អ្នកនឹង​ទទួលបាន​កាដូ​ណូអែល​ដ៏​ស្រស់ស្អាត​មួយ​ឥតគិតថ្លៃ! វា​ជា​តុក្កតា​រូប​ក្តាន់​ដែល​ផ្តល់ជូន​រហូត​អស់ពី​ស្តុក​ដោយ​លោកអ្នក​ត្រូវ​ចំណាយ 50ដុល្លារ ឬ​ច្រើនជាង​នេះ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​ណាមួយ​របស់​ណាហ្គា​វើ​លដ៍ ឬ​ទិញ​កញ្ចប់​ស្នាក់នៅ Silver ឬ Gold នៅ​សណ្ឋាគារ​ណាហ្គា​វើ​លដ៍ ។

    ក្នុងឱកាស​ចុងឆ្នាំ​ដ៏​ពិសេស​នេះ ណាហ្គា​វើ​លដ៍ នឹងមាន​ការតុបតែង​ដ៏​ទាក់ទាញ រួមមាន ដើមឈើ​ណូអែល​ដែលមាន​ពន្លឺ​ចែងចាំង​ដ៏​ស្រស់​ប្លែក ហើយ​ពុក​ម៉ែ​បងប្អូន ក៏​អាច​ជាវ​នំ នំ​ស្រួយ និង​ស្ករ​ណូអែល​ដែលមាន​ដាក់លក់​នៅ​សាល​ទទួលភ្ញៀវ​ណាហ្គា​វើ​លដ៍ និង​នៅ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណាហ្គា​ទី2 រៀងរាល់ថ្ងៃ​ផងដែរ ។

    ក្រោម​បរិយាកាស​ដ៏​សែន​មនោ​រម្យ​នាពេល​ល្ងាច ពុក​ម៉ែ​បងប្អូន​អាចមក​ទស្សនា​ការសម្តែង​អបអរ​បុណ្យ​ណូអែល ដោយ​សេរី​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី2 ចាប់ពី​ម៉ោង 8យប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ ចាប់ផ្តើម​ពីថ្ងៃ​ទី 1 ខែធ្នូ តទៅ ។

    វា​ជាការ​សម្តែង​លំដាប់​ពិភពលោក​រយៈពេល 45នាទី នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ Mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ផ្តល់ជូន​ដោយ​សិល្បករ-សិល្បការិនី​អន្តរជាតិ និង​ស័ក្តិសម​បំផុត​សម្រាប់​ទាំង​កុមារ និង​មនុស្សពេញវ័យ ។ សំបុត្រ​ផ្តល់ជូន​ឥតគិតថ្លៃ​នៅ​ណាហ្គា​វើ​លដ៍ ។ ពុក​ម៉ែ​បងប្អូន​អាចម​កនៅ​ម៉ោង 7:30យប់ និង​ថតរូប​ជាមួយ​តា​ណូអែល​នៅមុន​ការសម្តែង និង​លេង​ជាមួយ​ព្រិល​នៅ​ច្រកចូល​បន្ទាប់ពី​ទស្សនាការ​សម្តែង​ផងដែរ។

    សូម​នាំ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​មក​ភ្លក្ស​ម្ហូប​កំពូល​រសជាតិ ដូចជា មាន់​ទួ​គី​ញាត់​គ្រាប់​កៅឡាក់ ឬ​នំ​ផ្លែឈើ​ណូអែល​ចំហុយ​ដែលមាន​ដាក់លក់​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី​ប្រណីត Bistro Romano ពីថ្ងៃ​ទី 17 ដល់ 25 ធ្នូ ។ ជម្រើស​មួយទៀត ពុក​ម៉ែ​បងប្អូន​អាចមក​ពិសា​អាហារ​ឈុត​ពិសេស​ពេល​ល្ងាច 4 មុខ​នៅ​ថ្ងៃទី 24 ខែធ្នូ និង 31 ខែធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណីត​បារាំង Le Gourmet ក៏បាន។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាហារ​ប៊ុ​ហ្វេ ណាហ្គា​វើ​លដ៍​មាន​ផ្តល់ជូន​ម្ហូប​ពិសេស​បន្ថែម​នៅ​ថ្ងៃទី 24, 25 និង 31 ធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea ដែលជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ 2018 ដែល 2 នាក់​ចំណាយ 39ដុល្លារ​ប៉ុណ្ណោះ ។ ដើម្បី​ទាក់ចិត្ត​អ្នកជា​ទីស្រឡាញ់​របស់​អ្នក អ្នក​ក៏​អាច​កក់​អាហារ​ពេល​ល្ងាច​ពិសេស​នៅ​ល្ងាច​ឆ្លង​ឆ្នាំ​ផងដែរ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Hall of Golden Chimes ខណៈ​អ្នក​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ការបាញ់​កាំជ្រួច​ផងដែរ ។

    ដើម្បី​ចូលរួម​ស្វាគមន៍​ឆ្នាំ​ថ្មី​ដែលជា​ឆ្នាំ​មហា​មង្គល សូម​អញ្ជើញ​ចូលរួម​កម្សាន្ត​នៅក្នុង​មហា​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន នៅមុខ​ណាហ្គា​វើ​ល​ដ៍ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ជួរមុខ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អន្តរជាតិ​ជាច្រើនរូប ចាប់ពី​ម៉ោង 10យប់​នៅ​ថ្ងៃទី 31 ធ្នូ! ទស្សនា​ដោយ​សេរី! ចូលរួម​រាប់​ថយក្រោយ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​ណាហ្គា​វើ​លដ៍៕

  • Liverpool សម្លឹង​ការស្តារ​មុខមាត់​ក្នុងជំនួប​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែ1

    Liverpool សម្លឹង​ការស្តារ​មុខមាត់​ក្នុងជំនួប​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែ1

    លោក Jurgen Klopp ត្រូវតែ​ប្រមូល​ស្មារតី​ដែល​បាន​បែកបាក​របស់​ក្រុម Liverpool ត្រឡប់មកវិញ ខណៈដែល​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​សម្លឹង​រក​ការស្តារ​មុខមាត់​ត្រឡប់មកវិញ ពី​ការខកចិត្ត​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​របស់​ពួកគេ ក្នុងការ​ប្រកួត​ដ៏​សំខាន់​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង Merseyside គឺ Everton នៅ​ថ្ងៃអាទិត្យ​នេះ។

    លោក Marco Silva នឹង​ដឹកនាំ​ក្រុម Everon ទៅកាន់​កីឡដ្ឋាន Anfield ខណៈដែល​ក្រុម​មាន​ឯកសណ្ឋាន​ពណ៌​ខៀវ នឹង​សម្លឹង​រក​ជ័យជម្នះ​ជា​លើក​ទី1 របស់​ពួកគេ នៅលើ​ទឹកដី​អ្នកជិតខាង​របស់ខ្លួន បើ​គិត​ចាប់តាំងពី​ឆ្នាំ1999។

    Everton នឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៦ នៅលើ​តារាង​ក្របខ័ណ្ឌ Premier League ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ5លើក និង​រង​បរាជ័យ​ត្រឹមតែ1លើក​គត់ ក្នុងការ​ប្រកួត៧លើកចុងក្រោយ​របស់​ពួកគេ។

    សុទិដ្ឋិនិយម​របស់​ពួកគេ​មាន​ភាពផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​សញ្ញា​នៃ​ការជួប​បញ្ហា​ជា​លើក​ទី១ក្នុង​ក្រុម​របស់លោក Klopp នៅ​រដូវ​កាល​នេះ។ ស្រប​ពេលដែល​ក្រុម Liverpool នៅតែ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​លី​ក និង​កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម Manchester City 2ពិន្ទុ នៅ​មុនពេល​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ការរង​បរាជ័យ​ក្រៅ​ដីជាប់ៗគ្នា​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Red Star Belgrade និង Paris Saint-Germain បាន​បង្កើត​ឲ្យ​មាន​សំណួរ​ទាក់​នឹង​សក្កា​នុព​ល​នៃ​ការ​ប្រជែង​ពានរ​បស់​ពួកគេ។

    Roberto Firmino គឺជា​សមាជិក​ចុងក្រោយ​នៃ​តំបន់​ប្រយុទ្ធ​ដ៏​មុត​ស្រួច​កាលពី​រដូវ​កាល​មុន​របស់ Liverpool ដែល​ធ្លាក់ចូល​ក្នុងការ​រិះគន់ ក្រោយពី​ចាញ​ក្រុម PSG 2-1 កាលពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រ​ឈ​មុខ​នឹង​ការប្រកួត​ជុំ​ចុងក្រោយ​ដ៏​សំខាន់​ជាមួយនឹង Napoli ខណៈ​ពួកគេ​សម្លឹង​រក​ការ​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង11:15យប់៕

    ប្រភពពី៖ Channel News Asia