Author: វល័ក្ខ

  • អេ អឹម ខេ នឹងផ្អាកប្រតិបត្តិការនៅតាមម៉ាស៊ីន ATM និងភ្នាក់ងារជាបណ្ដោះអាសន្ន

    អេ អឹម ខេ នឹងផ្អាកប្រតិបត្តិការនៅតាមម៉ាស៊ីន ATM និងភ្នាក់ងារជាបណ្ដោះអាសន្ន

    អេ អឹម ខេ សូមជូនដំណឹងដល់អតថិជនថា ដើម្បីធ្វើការផ្លាស់ប្ដូរទីតាំងទិន្នន័យរបស់សាខាមួយចំនួនទៅប្រព័ន្ធធនាគារស្នូលថ្មី អេ អឹម ខេ នឹង​ផ្អាកប្រតិបត្តិការនៅតាមម៉ាស៊ីនដាក់/ដកប្រាក់ និងភ្នាក់ងារទាំងអស់ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង 10យប់ ថ្ងៃទី07 ខែធ្នូ ឆ្នាំ2018 ដល់ម៉ោង 10 ព្រឹកថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018។

    សម្រាប់ព័ត៌មានបន្ថែម៖ 023 22 02 02 ឬ 1800 200 200

  • នាយករដ្ឋមន្ត្រី​គ្រោង​ចែក​សៀវភៅ​រាប់ម៉ឺន​ក្បាល​នៅ​ថ្ងៃ​ពិព័រណ៍​សៀវភៅ

    នាយករដ្ឋមន្ត្រី​គ្រោង​ចែក​សៀវភៅ​រាប់ម៉ឺន​ក្បាល​នៅ​ថ្ងៃ​ពិព័រណ៍​សៀវភៅ

    នៅ​ថ្ងៃ​ពិព័រណ៍​សៀវភៅ​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គ្រោង​នឹង​ចែក​សៀវភៅ​រាប់ម៉ឺន​ក្បាល​ដល់​ប្រជាជន​កម្ពុជា​ដែល​ចូលចិត្ត​អាន​សៀវភៅ។

    សៀវភៅ​ដែល​នឹង​ចែកជូន​នោះ​មាន 3ចំណងជើង គឺ​សៀវភៅ​ស្រី​ហិ​តោ​បទេស សៀវភៅ​ក្រម​ង៉ុ​យ និង​សៀវភៅ​អ៊ូ​ចុង។ សៀវភៅ​ទាំងអស់នេះ​សុទ្ធតែ​បង្កប់​ដោយ​ទស្សន​អប់រំ​ខ្ពស់ និង​មានតម្លៃ​អប់រំ​ខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា។

    ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នៅ​ឆ្នាំនេះ​ធ្វើឡើង​នៅ​ថ្ងៃទី7 ដល់​ថ្ងៃទី9 ខែធ្នូ ឆ្នាំ2018 ខាងមុខនេះ ក្រោម​ប្រធានបទ «សៀវភៅ​រស់ ចំណេះ​រីក» នៅ​ទីតាំង​បណ្ណាល័យ​ជាតិ។ ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​ក៏មាន​ការចូលរួម​ពី​ស្តង់​លក់​សៀវភៅ និង​ការរៀបចំ​កម្មវិធីល្អៗជាច្រើន​ផ្សេងទៀត​ដើម្បី​ជំរុញ​ការអាន​នៅ​កម្ពុជា​ឱ្យ​កាន​តែមាន​សម្ទុះ​ខ្លាំង​ឡើង៕

  • ម៉ា​រ៉ា​តុង​អូឡាំពិក ទីក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​លឿន​ជាង​ម៉ោង​ធម្មតា

    ម៉ា​រ៉ា​តុង​អូឡាំពិក ទីក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​លឿន​ជាង​ម៉ោង​ធម្មតា

    ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ2020 នឹង​ចាប់ផ្តើម​នៅ​ចន្លោះ​ម៉ោង5:30 និង​ម៉ោង 6ព្រឹក នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​កាលពី​ថ្ងៃ​ពុធ ក្រោយពី​ក្រុមមន្ត្រី​ជំនាញ​បានលើកឡើង​ពី​កង្វល់ផ្សេងៗ ជុំវិញ​សុខភាព​របស់​អ្នកចូលរួម​ប្រកួត និង​អ្នកគាំទ្រ អំឡុងពេល​ការឡើង​កម្តៅ​ដ៏​ក្តៅ​ក្នុង​ទីក្រុង​នេះ។

    គណៈកម្មាធិការ​សុខ​ភិ​បាល​ដែលជា​មន្ត្រី​ជំនាញ បាន​ស្នើឱ្យ​ចាប់ផ្តើម​ការប្រកួត «នៅ​ចន្លោះ​ម៉ោង5:30ព្រឹក និង​ម៉ោង6ព្រឹក»។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីជាន់ខ្ពស់​របស់​អូឡាំពិក​លោក John Coates ក្រោយពី​មាន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ក្នុង​រដ្ឋធានី​របស់​ជ​ប៉ុន។

    គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​ផ្លាស់ប្តូរ​ម៉ោង​ប្រកួត​រត់​ម៉ា​រ៉ា​តុង ទៅកាន់​ម៉ោង 7ព្រឹក​រួចជាស្រេច ខណៈដែល​ក្រុមការងារ​សុខាភិបាល បាន​ព្រមាន​ថា វិញ្ញាសា​នេះ អាច​នឹង​នាំឱ្យមាន​ការស្លាប់​មនុស្ស ដោយសារតែ​ធាតុអាកាស​ក្ដៅ​ខ្លាំងពេក។

    គណៈកម្មការ​រៀបចំ​កីឡា​អូឡាំពិក ទីក្រុង​តូ​ក្យូ​ឆ្នាំ2020 នៅតែ​ត្រូវ​យល់ព្រម​ជាមួយនឹង​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡាអត្តពលកម្ម​ជាមុនសិន មុនពេល​ដោះស្រាយ​ក្នុងពេល​ជាក់ស្តែង។ នេះ​បើ​យោងទៅតាម​លោក Coates ដែលជា​ប្រធាន​ក្រុមប្រឹក្សា​សម្របសម្រួល​របស់​អូឡាំពិក។

    ការប្រកួត​កីឡា Rugby Seven ក៏​នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល 90នាទី មុន​ផែនការ​ផងដែរ ហើយ​ការប្រណាំង​កង់​ឡើង​ភ្នំ នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល 1ម៉ោង​មុន ដើម្បី​ចៀសវាង​ពី​កម្តៅ​ដ៏​ក្តៅ​ពី​ព្រះអាទិត្យ។ ការប្រកួត​ដើរ​ចម្ងាយ 50គីឡូម៉ែត្រ ក៏​នឹង​ដាក់ឱ្យ​ដំណើរការ​ផងដែរ។

    TOKYO MARATHON 2016
    , at the turning point, takanawa, on Feb. 28, 2106. YOSHIAKI MIURA PHOTO

    ទីក្រុង​របស់​ជប៉ុន បាន​ឡើងក​ម្តៅ​យ៉ាងខ្លាំង​ជា​បន្តបន្ទាប់​នៅ​រដូវក្តៅ​នេះ ខណៈដែល​ជប៉ុន ក៏បាន​រង​បញ្ហា​ដោយសារតែ​ខ្យល់ព្យុះ​ជា​បន្តបន្ទាប់ ដែល​បាន​បណ្តាលឱ្យមាន​ការស្លាប់​មនុស្ស ការខូចខាត​ទ្រព្យសម្បត្តិ និង​ការពន្យារពេល​ផងដែរ៕

    ប្រភពពី៖ Channel News Asia

  • សមាគម​សាច់មាន់​មកពី​ប្រទេស​ជប៉ុនសម្លឹង​ឃើញ​​ទីផ្សារ​កម្ពុជា

    សមាគម​សាច់មាន់​មកពី​ប្រទេស​ជប៉ុនសម្លឹង​ឃើញ​​ទីផ្សារ​កម្ពុជា

    ប្រជាជន​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​នៅតាម​បណ្តាល​ប្រទេស​ជាច្រើន​លើ​ពិ​លោក បានទទួល​ស្គា​ស់​ថា រាល់​ផលិតផល​ភាគច្រើន ដែល​ផលិត​ដោយ​ប្រទេស​ជប៉ុន​ដូចជា៖ គ្រឿង​អេឡិចត្រូនិក សម្ភារៈប្រើប្រាស់ ការសាងសង់​អាគារ​ដោយ​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន ជាពិសេស​គឺ គ្រឿង​បរិ​ភោ​រ ម្ហូបអាហារ សុខភាព និង ការរស់នៅ​របស់​ប្រជាជន​ជប៉ុន​គឺជា​កត្តា​សំខាន់បំផុត​របស់​ប្រទេស​ដែល​ជឿនលឿន​មួយ​នេះ។

    នៅ​ថ្ងៃ​អង្គារ ទី4 ខែធ្នូ នៅឯ​ភោជនីយដ្ឋាន Yakitori Ginza ក្នុង​តំបន់ បឹងកក់ សមាគម​សាច់មាន់​ដែល​មកពី​ប្រទេស​ជប៉ុន បានរៀបចំ​កម្មវិធី​សិក្ខាសាលា​ស្តីអំពី​ការ ចិញ្ចឹម​មាន់​យក​សាច់ និង យក ស៊ុត តាមបែប​ស្តងដារ​រប​ស់​ប្រទេស​ជប៉ុន។

    គួរ​បញ្ជាក់ថា​កម្មវិធី​សិក្ខាសាលា​ក៏បាន​រៀបចំ​នៅឯ​សណ្ឋាគារ​សុខា​ភ្នំពេញ – Sokha Hotel Phnom Penh នៅ​ថ្ងៃទី 5 ខែធ្នូ ឆ្នាំ2018 ចាប់ពី​ម៉ោង 2 រសៀល រហូតដល់​ម៉ោង 4ល្ងាច ហើយ​ចំពោះ​ភ្ញៀវ​ដែល​បាន​ចូលរួម​កម្មវិធី​បាន​ភ្លក្ស​សាច់មាន់​ដែលមាន​រសជាតិ​ឈ្ងុយ​ឆា​ញ់ និង​ជាពិសេស​សាច់មាន់​ដែលជា​គុណភាព​ស្តង់ដារ​របស់​ប្រទេស​ជប៉ុន​ដោយ​សេរី។

    សរុប​ពីរ​ថ្ងៃ​ក្នុង​កម្មវិធី​សិក្ខាសាលា​មានការ​អ​ញ្ចី​ញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើន​ប្រមាណ​ជាង 100នាក់​មកពី​បណ្តាល​ក្រុមហ៊ុន​ជាច្រើន​ដែល​មកពី​វិស័យ ម្ហូប អាហារ និង សណ្ឋាគារ។ ជាពិសេស​វត្តមាន​រប​ស់​វាគ្មិន​មកពី​ប្រទេស​ជប៉ុន 4រូប គឺ​លោក Minoru Sato ប្រធាន​ប្រតិបត្តិ​កំពូល​នៃ​វិទ្យាស្ថាន និង សមាគម​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន, លោក Yamanaka Bungo សមាជិក​នៃ​សហគម​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន និង​ជា​និ​យោ​ជិ​ក​តំ​ណា​ឱ្យ​សហគម​ចិញ្ចឹម​មាន់​ប្រចាំ​ប្រទេស​ជប៉ុន, លោក Ito, ជា​សមាជិក​នៃ​សហគម​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន និង​ជា​និ​យោ​ជិ​ក The Maruto Poulty Co., Ltd  និង លោក Suzuki សមាជិក​នៃ​សហគម​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន។

    លោក Minoru Sato ប្រធាន​ប្រតិបត្តិ​កំពូល​នៃ​វិទ្យាស្ថាន និង សមាគម​សាច់មាន់ ប្រចាំ​ប្រទេស​ជប៉ុន បាន​លើកឡើងថា “ប្រទេស​ជប៉ុន​គឺជា​ប្រទេស​ដែល​ផលិត និង ចិញ្ចឹម​មាន់​យក​សាច់, ស៊ុត​ដែលមាន​ស្តងដារ​ជា​អន្តរជាតិ ហើយ ប្រទេស​ជប៉ុន​បាន​នាំយក​សាច់មាន់​ទៅកាន់​បណ្តាល​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី លោក​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹង​មានឱកាស​ទទួលទាន​សាច់មាន់​របស់​ជប៉ុន​ក្នុងពេលឆាប់ៗ នេះ បន្ទាប់ពី​សមាគម​អាចរ​កដៃ​គូរ​សហការ​នាំចូល​សាច់មាន់​នេះ​បាន។

    លោក​បាន​បន្ថែមទៀតថា​សមាគមន៍​សាច់មាន់​ប្រចាំ​ប្រទេស​ជប៉ុន កំពុងតែ​ស្វែ​ររ​កដៃ​គូរ​សហការ​ក្នុង​ការនាំយក​សាច់មាន់​ដែលមាន​គុណភាព​ខ្ពស់​មកកាន់​ប្រទេស​កម្ពុជា អ្នក​ដែលមាន​ចាប់​ណាប់​អារ​ម្ម ណ៍​អាច​ទំនាក់ទំនង​ទៅកាន់​លោក Minoru Sato តាមរយៈ​អ៊ី​ម៉ែ​ល [email protected] [email protected]

  • ក្រសួង​អប់រំ​គ្រោង​ចំណាយ​ជាង 90លាន​ដុល្លារ​ដើម្បី​កែលម្អ​គុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា

    ក្រសួង​អប់រំ​គ្រោង​ចំណាយ​ជាង 90លាន​ដុល្លារ​ដើម្បី​កែលម្អ​គុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា

    ក្រោយពេល​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បោះជំហាន​កាន់តែ​ស្វាហាប់​ឡើង​ដើម្បី​ពង្រឹងគុណភាព​វិស័យ​អប់រំ តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ ការបន្ថែម​សម្ភារ​បរិក្ខារ និង​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ជាដើម។

    នា​ព្រឹក​មិញ​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បានបង្ហាញ​ពី​គម្រោង​កែលម្អ​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក្រោម​ថវិកា​គាំទ្រ​ពី​មូលនិធិ​ធនាគារពិភពលោក​ប្រមាណ 90លាន​ដុល្លារ រួមទាំង​កញ្ចប់​ថវិកា​របស់​រាជរដ្ឋាភិបាល​ចំនួន 2.5លាន​ដុល្លារ​បន្ថែមទៀត។

    កម្មវិធី​កំណែទម្រង់​នេះ​ផ្តោត​សំខាន់​លើ​ការកែលម្អ​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និង​ផ្នែក​កសិកម្ម។ ដើម្បី​សម្រេចបាន​នូវ​ផែនការ​នេះ ក្រសួង​អប់រំ​នឹង​បែងចែក​ខ្ទង់ចំណាយ​ទាំងនេះ​លើ​ការកសាង​បន្ទប់ពិសោធន៍ ការបណ្តុះបណ្តាល និង​ការបំពាក់​បរិក្ខារថ្មីៗឱ្យស្រប​នឹង​តម្រូវការ​ជាក់ស្តែង និង​កម្មវិធី​ថ្មី​ដែល​កំពុង​អនុវត្ត​នៅលើ​ពិភពលោក។ ក្រៅពីនេះ​ថវិកា​មួយចំនួន​ក៏​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​ការគ្រប់គ្រង​លើ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា រួមទាំង​ការអនុវត្ត និង​សម្របសម្រួល​គម្រោង​នេះ​ផងដែរ។

    គួរ​បញ្ជាក់ថា គម្រោង​នេះ​នឹង​ដាក់ឱ្យអនុវត្ត​លើ​គោលដៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សាសំខាន់ៗចំនួន5 ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង។ ក្រៅពីនេះ ក្រសួង​ក៏មាន​គោលដៅ​ពង្រីក​វិសាលភាព​គម្រោង​នេះ​ទៅកាន់​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស​ផងដែរ​នៅ​ថ្ងៃ​ខាងមុខ៕

  • Wow! Huawei អញ្ជើញ Bella មកកម្ពុជា ក្នុងការប្រគំតន្រ្តី Bella nova 3 series Live Concert

    Wow! Huawei អញ្ជើញ Bella មកកម្ពុជា ក្នុងការប្រគំតន្រ្តី Bella nova 3 series Live Concert

    ភ្នំពេញ៖ រំភើប សប្បាយៗ និងកាន់តែកក្រើកជាមួយការប្រគំតន្រ្តី Bella nova 3 series Live Concert នាំជូនដោយក្រុមហ៊ុន Huawei ដែលមានការចូលរួមពីកំពូលតារាស្រីឯកអគ្គរដ្ឋទូតប្រចាំតំបន់ ដែលមានបីប្រទេស កម្ពុជា ថៃ ឡាវ របស់ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និងកំពូលតារាចម្រៀងលោក នីកូ កញ្ញា សុខ ស្រីនាង សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ នៅថ្ងៃ 10 ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី 4 ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស 2 ម៉ោងពេញចាប់ពីម៉ោង 7:00 យប់តទៅ។

    ក្នុងឱកាសសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី គឺ nova3 Lite ជាផ្លូវការ ក្រុមហ៊ុន Huawei នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននេះ ជាជំនួបឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយអ្នកគាំទ្រនៅប្រទេសកម្ពុជា និងអបអរសាទរការលក់ដាច់បំផុតស្មាតហ្វូន nova3 Lite

    ងាយៗ គ្រាន់តែទៅថតរូប ឬសែលហ្វី ជាមួយ T-stand ដែលមានរូបកញ្ញា Bella នៅហាង Huawei សាខា Aeon 1 ឬ nojima នៅAeon 1 ឬ ផ្លាកផ្សព្វផ្សាយនានារបស់ Huawei ដែលមានរូបកញ្ញា Bella ហើយបង្ហោះក្នុងគណនី Facebook របស់អ្នកជា Public ជាមួយ #BellanovaConcert អ្នកដែលមានចំនួន Like ច្រើនជាងគេ នឹងមានឱកាសទៅទទួលកញ្ញា Bella ពីព្រលានយន្តហោះ និងឈ្នះសំបុត្រ VIP ចូលរួមការប្រគំតន្ត្រី។

    លើសពីនេះទៅទៀត អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីឥតគិតថ្លៃ ដើម្បីមានឱកាសជួបផ្ទាល់ជាមួយ Bella។ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗដែលមានស្លាកសញ្ញា Huawei នៅទីក្រុងភ្នំពេញដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញ Huawei nova 3/nova 3i/ nova 3 lite និងធ្វើតាមលក្ខខណ្ឌផ្សេងៗ។

    លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានលើកឡើងថា៖ «យើងរៀបចំកម្មវិធីដ៏ពិសេសនេះ ដើម្បីឆ្លើយតបតាមការសន្សារបស់ក្រុមហ៊ុនដែលនឹងអញ្ជើញកញ្ញា Bella មកប្រទេសកម្ពុជាបន្ទាប់ពីការតែងតាំងកញ្ញាជាឯកអគ្គរដ្ឋទូត ការសំនូមពរយ៉ាងខ្លាំងពីអ្នកគាំទ្រ Huawei និងការសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី ដែលមានកញ្ញា Bella ជាអ្នកតំណាង»។

    គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន nova3 Lite តម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់ និមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode និងមុខងារ Hand-held Night Mode ថតរូបពេលយប់ស្អាតកប់តែម្តង។ ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល រហូតដល់ 4000mAh។

    អ៊ែមហ្មង់! អតិថិជន ឬមិត្តៗយុវវ័យទាំងអស់ អាចមកថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ តេស្តប្រើ និងទទួលបទពិសោធន៍ថ្មីស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 3 / nova 3i និង nova 3 lite ដែលមាន AI ស្មាត កាមេរ៉ាឆ្លាតវៃ 4 គ្រាប់ នៅថ្ងៃ ចន្ទ ទី 10 ធ្នូ 2018 នេះ ចាប់ពីម៉ោង 6 ល្ងាចតទៅ នៅស្ទូឌីយោហង្សមាស HDTV ផ្សារទំនើប AEON MALL Phnom Penh ជាន់ទី4 និងអាចចូលរួមលេងហ្គេម ដើម្បីឈ្នះសំបុត្រចូលរួមទស្សនាក៌ដូចជារង្វាន់ផ្សេងៗទៀតផងដែរ។

    តើកញ្ញា Bella នឹងមានអ្វីដែលពិសេស និងភ្ញាក់ផ្អើលសម្រាប់ការមកប្រទេសកម្ពុជាលើកនេះ? អីចឹងតាមដានទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.facebook.com/huaweimobilekh/ ៕

    https://youtu.be/j_PYy9B9zKI

  • ទឹកប្រាក់ 70លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ដល់ដៃ​កសិករ​ម្នាក់​ទៀតហើយ នៅ​ខេត្តបាត់ដំបង

    ទឹកប្រាក់ 70លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ដល់ដៃ​កសិករ​ម្នាក់​ទៀតហើយ នៅ​ខេត្តបាត់ដំបង

    បុរស​វ័យ​ចំណាស់​ម្នាក់​មានឈ្មោះ ចាន់ ឃឿ​ម អាយុ 64ឆ្នាំ បច្ចុប្បន្ន​ជា​កសិករ និង​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​ស្វាត ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ទឹកប្រាក់​ចំនួន 70លាន​រៀល បន្ទាប់ពី​ទិញ​ទទួលទាន​ក្រោយ​មកពី​ចំការ។
    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន លោក ចាន់ ឃឿ​ម​បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ​នេះ បន្ទាប់​សម្រាក​ពី​ធ្វើ​ចំការ លោក​បាន​ទៅ​អង្គុយលេង​ផ្ទះ​អ្នកជិតខាង ដែលមាន​លក់​គ្រឿងទេស ហើយក៏​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​មួយ​កំប៉ុង​ដើម្បី​ទទួលទាន លុះ​ស្រាប់តែ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ឃើញ​មាន​រង្វាន់ 70លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង។

    ភ្លាមនោះ លោក​ពិតជា​រំភើប​រីករាយ​ជាខ្លាំង​ស្ទើរ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយក៏​យក​បង្ហាញ​អ្នកលក់​ដែល​នៅ​ជិតគ្នា​ស្រាប់ និង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​មាននៅ​នឹង​ក្រវិល​កំប៉ុង។

    លោក​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ ចំពោះ​កម្រិតជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​គួរសម ព្រោះ​ខ្លួន​មិនអាច​រក​ចំណូល​អ្វី​បាន​នោះឡើយ ក្រៅពី​ការធ្វើ​ចំការ​ដាំដំឡូង​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​បន្ទាប់ពី​ទទួលបាន​លុយ​រង្វាន់70លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ លោក​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​គេ និង​ធ្វើបុណ្យ​ជូន​អ្នក​ម្តាយ​ដែល​កំពុង​ចាស់ជរា ហើយ​ទុក​មួយចំនួនទៀត​ដោះស្រាយ​បន្ទុកគ្រួសារ​ដែល​កំពុង​ជួប​សព្វ និង​បន្តទៅ​ថ្ងៃ​អនាគត។


    សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​រហូត​នោះ ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ 70លាន​រៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1កំប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។

    អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់7លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន70ម៉ឺន​រៀល ។

    សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

  • រយៈពេល 11ខែ​កម្ពុជា​ទទួល​ចំណូល​ជាង 104លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ

    រយៈពេល 11ខែ​កម្ពុជា​ទទួល​ចំណូល​ជាង 104លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ទស្សនា​អង្គរ

    ក្នុង​រយៈពេល 11ខែ ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ចំនួន104,527,531ដុល្លារ​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដែល​ចំនួន​នេះ​បាន​កើនឡើង 9.27%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ នេះ​បើតាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ។

    ប៉ុន្តែ​នៅក្នុង​តួលេខ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​សម្រាប់​ខែវិច្ឆិកា​មាន​ចំនួន 233,125នាក់ ដែល​ចំនួន​នេះ​មានការ​ថយចុះ 6.46%។

    រីឯ​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​ខែវិច្ឆិកា មាន​ចំនួន10,599,604ដុល្លារ មានការ​ថយចុះ7,40% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។

    របាយការណ៍​ក៏បាន​បញ្ជាក់​ឱ្យដឹងថា នៅ​រយៈពេល 11ខែ​ដូចគ្នានេះ ភ្ញៀវទេសចរ​បរទេស​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ ចំនួន 2,323,168នាក់ ចំនួន​នេះ​មាន​កំណើន 6.09%។

    រីឯ​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សម្រាប់​រយៈពេល 11ខែ​ដូចគ្នានេះ​មាន​ចំនួន104,527,531ដុល្លារ កើនឡើង 9.27% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។

    បើតាម​របាយការណ៍​ដ​ដែល ចំណូល​ដែល​ទទួលបាន​ជាង 104លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​បាន​បរិច្ចាគ​ចំនួន 4,646,336ដុល្លារ ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា។

    សូមជម្រាបថា ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ត្រូវបាន​បែងចែក​ជា 3ប្រភេទ៖

    * ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា 1ថ្ងៃ មានតម្លៃ 37ដុល្លារ។
    * ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា 3ថ្ងៃ មានតម្លៃ 62ដុល្លារ និង​មាន​សុពលភាព 10ថ្ងៃ។
    * ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា 7ថ្ងៃ មានតម្លៃ 72ដុល្លារ និង​មាន​សុពលភាព 1ខែ៕

  • កម្ពុជា-សហភាព​អារ៉ាប់​រួម ភ្ជាប់​ការស្វែងយល់​ពី​សក្តានុពល​ដើម្បី​វិនិយោគ​លើ​វិស័យសំខាន់ៗ

    កម្ពុជា-សហភាព​អារ៉ាប់​រួម ភ្ជាប់​ការស្វែងយល់​ពី​សក្តានុពល​ដើម្បី​វិនិយោគ​លើ​វិស័យសំខាន់ៗ

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ជំរុញ​សហភាព​អារ៉ាប់​រួម​ឱ្យធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 របស់​រាជរដ្ឋាភិបាល​ទៅលើ​វិស័យសំខាន់ៗចំនួន4 រួមមាន​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ។

    ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកសំណើ​នេះ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី (REEM Al Hashimy) រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​រៀបចំ​ពិព័រណ៍​ពិភពលោក​ឌូ​បៃ ឆ្នាំ2020 នៃ​ប្រទេស​សហភាព​អារ៉ាប់​រួម ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

    ឯកឧត្តម​ក៏បាន​អញ្ជើញ​ភាគី​សហភាព​អារ៉ាប់​រួម​ចូលរួម​ព្រឹត្តិការណ៍ «ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ-នាំចូល​កម្ពុជា»កម្រិត​អន្តរជាតិ​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ2019ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌូ​បៃ2020 ដល់​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៃ​ប្រទេស​អាស៊ាន។

    លោកស្រី​រដ្ឋមន្ត្រី រី​ម អាល់ ហា​ស្ហ៊ី​មី បាន​ថ្លែងអំណរគុណ​ដល់​លោក ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​ព័ត៌មានល្អៗទាក់ទង​នឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​ជួយ​ជំរុញ​វិស័យ​ឯកជន​ប្រទេស​សហភាព​អារ៉ាប់​រួម​ឱ្យ​ចូលមក​សិក្សា​អំពី​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ចូលរួម​ពិព័រណ៍ ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម។

    នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន​លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 គោលនយោបាយ​គាំពារ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្តផ្សេងៗ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន​វិនិយោគិន​បរទេស​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា។

    ជាការ​ឆ្លើយតប លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី បានបង្ហាញ​ចេតនា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងពេលឆាប់ៗខាងមុខ ដើម្បី​ស្វែងយល់​កាន់តែច្បាស់​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​សំដៅ​ពង្រឹង​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ៕

  • ជំនួយឥតសំណង​ជិត 40ម៉ឺន​ដុល្លារ ជួយ​ដល់​ការអភិវឌ្ឍ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន​ផ្តល់ឱ្យ​កម្ពុជា

    ជំនួយឥតសំណង​ជិត 40ម៉ឺន​ដុល្លារ ជួយ​ដល់​ការអភិវឌ្ឍ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន​ផ្តល់ឱ្យ​កម្ពុជា

    រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​សរុប​ចំនួន 353,276ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល, វិស័យ​អប់រំ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។ នេះ​បើតាម​ការ​ឱ្យដឹងពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

    ពិធី​ចុះហត្ថលេខា​សម្រាប់​ការផ្តល់​ជំនួយឥតសំណង​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2018 នៅ​ស្ថានទូត​ជប៉ុន ក្នុងនោះ​ភាគី​ជប៉ុន តំណាង​ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ស្ថាប័ន​ចំនួន4 តំណាងឱ្យ​ភាគី​កម្ពុជា។

    ទឹកប្រាក់​ជំនួយឥតសំណង​ទាំងនេះ​នឹង​គាំទ្រ​ដល់​មន្ទីរ​ចំនួន4 នៅ​កម្ពុជា​ដែល​ស្ថិតក្រោម​គ្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​នៃ​សន្តិសុខ​មនុស្សជាតិ​រួមមាន៖

    -មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ ថវិកា​ចំនួន 88,995ដុល្លារ

    -មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ថវិកា​ចំនួន 87,304ដុល្លារ

    -មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកណ្តាល ថវិកា​ចំនួន 8,9162ដុល្លារ

    -មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ថវិកា​ចំនួន 87,810ដុល្លារ។

    សូមបញ្ជាក់ថា ជំនួយឥតសំណង គូ​សាណូ​ណិ របស់​ជប៉ុន បានចាប់ផ្តើម​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ1991 ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ​នៅតាម​មូលដ្ឋាន។

    គម្រោង​ផ្តល់ជំនួយ​នេះ មាន​ទិសដៅ​ការពារ​ដល់​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា៖ ភាពក្រីក្រ និង​ភាព​អកុសល​ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​ជីវភាព​រស់នៅ ការចិញ្ចឹម​ជីវិត និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​ក៏ដូចជា​ជំរុញ​នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​ផងដែរ។

    ចាប់តាំងពី​ឆ្នាំ1991មក រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ជាង 58លាន​ដុល្លារ​អាមេរិក​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង គូ​សាណូ​ណិ ចំនួន 594គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា៕