Author: វល័ក្ខ

  • ធនាគារ CIMB ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ស្រប​នឹង​កំណើន​ប្រកបដោយ​ស្ថេរភាព

    ធនាគារ CIMB ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ស្រប​នឹង​កំណើន​ប្រកបដោយ​ស្ថេរភាព

    ភ្នំពេញ៖ នៅ​ថ្ងៃទី07 ខែធ្នូ​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បាន​បង្កើត​នូវ​កម្មវិធី​រីករាយ ដើម្បី​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​អតិថិជន ក្នុងឱកាស​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ ដល់​អតិថិជន​ធនាគារ នៅ​ភោជនីយដ្ឋាន Topaz។

    កម្មវិធី​ជួបជុំ​ប្រចាំ​ឆ្នាំនេះ មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស រួមមាន​អតិថិជន Preferred ប្រមាណ 100នាក់ ក្រោម​អធិបតីភាព​ប្រធាន​នាយក​ប្រតិបត្តិ (CEO) និង​គណៈ​គ្រប់គ្រង​មួយចំនួន​របស់​ធនាគា​រ CIMB ផងដែរ។

    កម្មវិធី​នេះ​បាន​បង្កើត​នូវ​បរិយាកាស​ស្និទ្ធស្នាល រវាង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB និង​អតិថិជន ក្នុងការ​ពិភាក្សា ដោះដូរ​យោបល់ និង​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់ និង​ស៊ីជម្រៅ​របស់​ពួកគេ​ផ្ទាល់​តែម្តង។ បន្ថែម​ពីនេះ​បាន​បង្ក​នូវ​ភាព​ស្និត​ស្នាល​រវាង​អតិថិជន និង​អតិថិជន​ក្នុងការ​ស្វែងរក​ឱកាស​ធុ​រះ​កិច្ច​នាពេល​អនាគត។

    ថ្លែង​ក្នុង​កម្មវិធី​ដ៏​នេះ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា៖ «កម្មវិធី​នា​រាត្រី​នេះ គឺជា​ការអបអរសាទ​រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​យើងទាំងអស់គ្នា ក្នុង​រយៈពេល 1ឆ្នាំ​កន្លងមកនេះ ហើយ​វា​ក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​មួ​យ​កម្រិត​ទៀត ព្រមទាំង​ការថ្លែងអំណរគុណ ដល់​អតិថិជន ដែល​តែងតែ​ជឿជាក់ និង​បន្ត​គាំទ្រ ដល់​ធនាគារ CIMB នាពេល​កន្លងមក។

    ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​ប៊ុន យីន បានបញ្ជាក់​អំពី​របាយ​ការណ៍​រីកចម្រើន​របស់​ធនាគា​រ CIMB ដោយ​សង្ខេប​ថា ចាប់តាំងពី​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​មក ធនាគារ CIMB បាន​រក្សា​នូវ​កំណើន​ប្រតិបត្តិការ​អាជីវក​ម្មយ៉ាង​ល្អប្រសើរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ជាក់ស្តែង ក្នុង​រយៈពេល5ឆ្នាំ​ចុងក្រោយ ចន្លោះ​ពី​ឆ្នាំ2014 ដល់​ឆ្នាំ2018នេះ ធនាគារ CIMB មាន​កំណើន​លើ​ទ្រព្យសកម្ម​ជា​មធ្យម 28% ក្នុង​មួយឆ្នាំ កំណើន​ឥណទាន​ជា​មធ្យម 32% ក្នុង​មួយឆ្នាំ កំណើន​ប្រាក់​បញ្ញើ​ជា​មធ្យម 29% ក្នុង​មួយឆ្នាំ និង​កំណើន​ប្រាក់ចំណេញ​ជា​មធ្យម 74% ក្នុង​មួយឆ្នាំ។ តាមរយៈ​លទ្ធផល​ទាំងអស់នេះ បាន​បង្ហាញថា ធនាគារ CIMB មាន​កំណើន​គួរ​ជាទី​មោទនៈ ប្រកបដោយ​ស្ថេរភាព និង​សុភ​វិនិច្ឆ័យ។ ស្ថេរភាព ព្រោះ​ការកើនឡើង​មាន​ភាពនឹងនរ​ជា​លំដាប់ ហើយ​សុភ​វិនិច្ឆ័យ ព្រោះ​ការរីកចម្រើន​របស់​ធ​នាគារ គឺ​ផ្អែកលើ​ជំ​ហ៊ាន​ខ្លួនឯង ដោយ​ពុំបាន​ប្រៀបធៀប​ជាមួយ​អ្នកដទៃ។

    លោក​ប៊ុន យីន បាន​អៈ​អាង​ថា សមិទ្ធិផល​របស់​ធនា​គារ CIMB គឺ​កើតចេញពី​ការគាំទ្រ​របស់​អតិថិជន ដែល​មិនអាច​ប្រកែក​បាន។ ដូច្នេះហើយ​ធនាគារ CIMB នឹង​បន្ត​ខិតខំ​យកចិត្តទុកដាក់​កែលំអរ​ជានិច្ច​នូវ​គុណភាព​សេវាកម្ម​បម្រើ​អតិថិជន និង​នាំយក​ផលិតផល​ធនាគារ ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ នេះ​គឺជា​កត្តា​ជា​គន្លឹះ ដែលនាំឱ្យ​ទទួល​នូវ​ភាព​គាំទ្រ​កាន់តែ​ខ្លាំងក្លា ពី​អតិថិជន​កំពុងមាន​អ​ត្តិ​ភាពជា​មួយ​យើង នឹង​ញុំ​ា​ង​ឱ្យ​មូលដ្ឋាន​អតិថិជន​ធនាគារ​យើង​កាន់​តែមាន​ភាពទូលំទូលាយ។

    សម្រាប់​ថ្ងៃ​អនាគត ធនាគារ CIMB នឹង​ផ្តោត​សំខាន់​លើ​ការកែលម្អ​នូវ​បច្ចេកវិទ្យា លើ​រចនាសម្ព័ន្ធ​ដូចដែល​យើង​តែងតែ​ឮ​គេ​តែង​រំលឹក​អំពី​បដិវត្ត​ន៏​បច្ចេកវិទ្យា​លើក​ទី4។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិជ្ជា​នឹង​ផ្លាស់ប្តូរ​នូវ​អតិថិជន​របស់​យើង អំពី​របៀប​ផ្តល់​សេវាកម្ម និង​ផលិតផល​ថ្មី​របស់​ធនាគារ ជូន​ដល់​អតិថិជន។ ដូច្នេះ ធនាគារ​នឹង​ខិតខំ​ប្រែក្លាយ​ខ្លួនឯង ទៅតាម​បច្ចេកវិទ្យា​ថ្មី លើ​សាខា​ទាំង 13របស់​ធនាគារ៕

  • កម្មវិធី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​បានបញ្ចប់​ដោយ​ជោគជ័យ

    កម្មវិធី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​បានបញ្ចប់​ដោយ​ជោគជ័យ

    រាជធានី​ភ្នំពេញ៖  ស្រា​បៀរ ថៃ​ហ្គ័​រ ដែលជា​ស្រា​បៀរ​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ បានរៀបចំ​កម្មវិធី រាត្រី Uncaged Night” នៅ​ទី​តាំងបី​គឺ​ខេត្តបាត់ដំបង ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី ២៤ ខែវិច្ឆិកា​រហូតដល់​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៨ ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​គគ្រឹក​គ្រេង​ជាមួយ​ការអញ្ជើញ​ចូលរួម​ប្រកួត​ពី​ក្រុម​រាំ​ជាច្រើន​ក្រុម និង​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​ពី​ទស្សនិកជន។

    ក្រុម​រាំ NRT បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​ក្នុងការ​ប្រកួត​ក្បាច់​រាំ​ហ៊ី​ប​ហ៊ប​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី រាត្រី Uncaged Night”  ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​កាលពី​ថ្ងៃទី ៨ ធ្នូ ២០១៨ នៅឯ Urban Beer House BBK II ក្នុង​សង្កាត់​បឹង​កេងកង ២ ទីក្រុង​ភ្នំពេញ។ ក្រុម​ម្ចាស់​ពានរង្វាន់​នេះ​ទទួលបាន​រង្វាន់​ទឹកប្រាក់​ជ័យលាភី​ចំនួន 3,000 ដុល្លារ​ពី​ស្រា​បៀរ ថៃ​ហ្គ័​រ។

    សូមជម្រាបថា កម្មវិធី រាត្រី Uncaged Night” គឺជា​កម្មវិធី​ប្រកួត​ក្បាច់​រាំ​ហ៊ី​ប​ហប់​ជាមួយ​រង្វាន់​ទឹកប្រាក់​ជ័យលាភី 3,000 ដុល្លារ  ហើយ​ជាពិសេស​មានការ​ចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប  ជាពិសេស ក្មេង​ខ្មែរ ដែល​ចេញមុខ​ស្តែងចេញ​ភាពក្លាហាន​និពន្ធ​បទ​ចម្រៀង Original ថ្មី​សន្លាង​មួយ​ដើម្បី​ជំរុញ​យុវជន​សម័យថ្មី ដែលមាន​ទេពកោសល្យ​ក្បាច់​រាំ​ហ៊ី​ប​ហប់​ចូលមក​ប្រកួត​គ្នា​ក្នុង​កម្មវិធី​រាត្រី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ។ បទ​ចម្រៀង The Uncaged Night ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ក្មេង​ខ្មែរ​សង្ឃឹមថា បទ​ចម្រៀង​ថ្មី​នេះ​នឹង​ជំរុញ​យុវជន​គ្រប់រូប​ឲ្យ​ស្តែងចេញ​ភាពក្លាហាន​របស់ខ្លួន​ក្នុងការ​បញ្ចេញ​នូវ​ទេពកោសល្យ និង​សមត្ថភាព។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម ចូល​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    សូម​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ៕

  • Bella និង​កំពូល​តារាចម្រៀង​បួន​ដួង បានធ្វើឱ្យ​ការប្រគំ​តន្ត្រី​របស់ Huawei ឡើង​កក្រើក!

    Bella និង​កំពូល​តារាចម្រៀង​បួន​ដួង បានធ្វើឱ្យ​ការប្រគំ​តន្ត្រី​របស់ Huawei ឡើង​កក្រើក!

    ភ្នំពេញ ថ្ងៃទី 12 ធ្នូ ឆ្នាំ 2018 ៖ សម្រែក​ហ៊ូ​រក​ញ្ជៀ​វ សំឡេង​ទះដៃ​យ៉ាង​កងរំពង ជាមួយ​ស្នាមញញឹម និង​ក្តីរំភើប​រីករាយ ក្នុង​ឆាក​តន្ត្រី​ដ៍​ទំនើប​ជាមួយ​ភ្លើង​ពណ៍​ចម្រុះ បាន​កើតឡើង​នៅក្នុង​ការប្រគំ​តន្ត្រី Bella nova 3 series Live Concert នាំមក​ជូន​ជាពិសេស​ដោយ​ក្រុមហ៊ុន Huawei ដែលជា​ជំនួប​ជាមួយ​កំពូល​តារា​សម្តែង​ល្បី កញ្ញា Bella Ranne តារា​ថត​ផ្សព្វផ្សាយ Huawei nova3 series កំពូល​តារាចម្រៀង លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​នាគ បាន​ចូលរួម​អង្រួន​ការប្រគំ​តន្ត្រី​ឱ្យ​កក្រើក កាលពី​ថ្ងៃ 10 ធ្នូ នៅ​ស្ទូឌីយូ​ហង្ស​មាស ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល 1 ជាន់​ទី 4 ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស។

    ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ 2 ក្នុង​ពិភពលោក បានរៀបចំ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ និង​វិសេសវិសាល​បំផុត​នេះ​ឡើង ដើម្បី​អបអរសាទរ​ការសម្ពោធ​ស្មា​ត​ហ្វូ​ន Huawei nova3 Lite ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត​ប្រចាំឆ្នាំ និង​រីករាយ​ទិវា​សិទ្ធមនុស្ស។ កម្មវិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ជាពិសេស​មានការ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ម្ចាស់​ហាង​ទូរស័ព្ទ​ជា​ដៃគូ ដៃគូ​សហការ​នៅតាម​បណ្តា​ក្រុមហ៊ុន​នានា។

    កញ្ញា Bella បាន​ស្វាគមន៍​អ្នកគាំទ្រ​ជាមួយ​ស្នាមញញឹម និង​ទឹកមុខ​ស្រស់ស្រាយ រួសរាយ​រាក់ទាក់ ជាមួយនឹង​បាន​បកស្រាយ​បទ​ចម្រៀង​ពីរ​បទ​យ៉ាង​ពិ​រោះ។ កញ្ញា​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា កញ្ញា​ពិតជា​នឹក​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ខ្លាំងណាស់ និង​ពិតជា​រីករាយ​ដែល​បានមក​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត ដោយមាន​ការអញ្ជើញ​ពី​ក្រុមហ៊ុន Huawei ។ ក្រៅពី​ការបកស្រាយ​បទ​ចម្រៀង កញ្ញា​ក៏បាន​បង្ហាញ​ពី​ទឹកមុខ​ដ៏​ក្រមិចក្រមើម​ផ្ទាល់ ដូច​ទៅ​និង​វី​ឌី​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Huawei nova3 និង nova3i របស់​កញ្ញា និង​ការលេង​ហ្គេមសប្បាយៗជាមួយ​អ្នកគាំទ្រ​នៅលើ​ឆាក​ផងដែរ។

    លើសពីនេះទៅទៀត វត្តមាន​ក្នុងការ​ចូលរួម​របស់​លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​នាគ ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៍​ក្រហម​ព្រម​គ្នា ក៏បាន​ធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​កាន់តែ​ជក់ចិត្ត និង​រីករាយ​កាន់តែខ្លាំង​ជាមួយ​ការ​បទ​ស្រាយ​បទ​ចម្រៀង​ពិរោះៗ ព្រមទាំង​ក្បាច់​រាំពិសេសៗ គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ការប្រគំ​តន្ត្រី​កាន់តែ​រស់រវើក។

    នៅ​ចុង​កម្មវិធី កំពូល​តារាចម្រៀង​ទាំង​បួន​ដួង បាន​បកស្រាយ​រួម​បទ​ចម្រៀង​រួមគ្នា​ជា​ចង្វាក់​ប្រពៃណី​ខ្មែរ   រីឯ​កញ្ញា  Bella ក៏បាន​រាំ​យ៉ាង​សមសួន គួរ​ឲ្យ​ទាក់ទាញ​ផងដែរ។

    ក្រៅពីនេះ​យើង​ក៏មាន​ការលេង​ហ្គេមសប្បាយៗជាច្រើន​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ទាំង​មុន​កម្ម​វី​ធី និង​ក្នុង​កម្មវិធី។ មិនតែប៉ុណ្ណោះ អ្នកចូលរួម​ក៏បាន​ធ្វើតេស្ត​ស្មា​ត​ហ្វូ​ន nova3 series ជាមួយ​បទពិសោធ​ន៏​ក្នុង​ការថតរូប​ម៉ា​ឡូយ និង  សែ​ល​ហ្វី​ម៉ា​កប់។

    គួរបញ្ជាក់​ផងដែរ​ថា​ស្មា​ត​ហ្វូ​ន nova3 Lite បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត ដែលមាន​តម្លៃ​ត្រឹមតែ $259 ដែលមាន​អេក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេក្រង់​លាត​រហូតដល់ 90.1% និង​កំរិត​បង្ហាញ 2349 * 1080 High Resolution បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់ កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 16MP + 2MP និង​កាមេរ៉ា​ក្រោយពីរ​គ្រាប់ 13MP + 2MP ថាមពល​ថ្ម​របស់ nova3 Lite មាន​ទំហំ​ធំ​មហាសាល​រហូតដល់ 4000mAh។

    ប្រសិនបើ​អ្នក​ខកខាន​មិនបាន​ទៅ​ទស្សនា ឬ​ទស្សនា​ការផ្សាយ​ផ្ទាល់ អ្នក​អាច​ទស្សនា​តាម៖

    https://www.facebook.com/HMHDTVLIVE/videos/572114403227499/

  • លោក Mourinho ថា លោក​មិន​ភ្ញាក់ផ្អើល​ឡើយ ក្រោយ Valencia ផ្តួល Man Utd

    លោក Mourinho ថា លោក​មិន​ភ្ញាក់ផ្អើល​ឡើយ ក្រោយ Valencia ផ្តួល Man Utd

    លោក Jose Mourinho បាន​បញ្ជាក់ថា គ្មានអ្វី​ធ្វើឱ្យ​លោក​ភ្ញាក់ផ្អើល​ឡើយ​អំពី​ការបង្ហាញ​ទម្រង់​លេង​ដ៏​អន់​របស់​ក្រុម Manchester United នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Valencia កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​លោក​បាន​ច្រានចោល​ការប៉ះពាល់​ជា​សក្តានុពល​ចំពោះ​ពួកគេ​ដែល​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ក្នុង​ពូ​ល​របស់ខ្លួន។

    Man United បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 ខណៈដែល​តួលេខ​នេះ គឺជា​លទ្ធផល​ដ៏​សែន​ខកចិត្ត​មួយ ព្រោះ​ពួកគេ​អាចមាន​ឱកាស​ក្នុងការ​បញ្ចប់​ដោយ​ការ​ឈរលើ​លេខ1 ក្នុង​ពូ​ល H ក្រោយពី​ការ​ចាញ់​ដ៏​មិន​នឹកស្មាន​ដល់​របស់​ក្រុម Juventus ក្រោម​ស្នាដៃ​ក្រុម Young Boys។

    ប៉ុន្តែ​ទោះបីជា​យ៉ាងណា ការបរាជ័យ​នេះ គឺជា​លទ្ធផល​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ក្រុម​របស់លោក Mourinho ខណៈដែល​លោក​បាន​ផ្លាស់ប្តូរ​កីឡាករ​ដល់​ទៅ 8នាក់ ហើយ​ខ្សែបម្រើ Paul Pogba ក៏​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ​នា​កីឡដ្ឋាន Mestalla ផងដែរ។

    លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំ​មិនបាន​សិក្សា​ពីអ្វី​ទាំងអស់  គ្មានអ្វី​ធ្វើឱ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ឡើយ»។

    Man United នឹង​ឈានទៅ​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​ឈរលើ​លេខ2 មុនពេល​ការចាប់​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ ខាងមុខនេះ សម្រាប់​វគ្គ 16ក្រុម​ចុងក្រោយ ខណៈដែល​ក្រុម Barcelona, Borussia Dortmund, Paris Saint-Germain, Porto, Real Madrid និង Bayern Munich សុទ្ធសឹង​អាចជា​គូប្រកួត​ដែល Man United ត្រូវ​ប៉ះ​នៅ​ជុំ​បន្ទាប់​ទាំងអស់ តែបើ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ1 នឹងធ្វើ​ឱ្យ​ពួកគេ​អាច​ប៉ះ​ជាមួយនឹង​ក្រុម Atletico Madrid, Roma, Schalke, Ajax ឬ Lyon។

    លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំ​គិតថា ការឆ្លង​ផុត​ពូ​ល​នេះ គឺជា​ជោគជ័យ​មួយ មិនមែន​បរាជ័យ​ទេ។ ការបញ្ចប់​លើ​លេខ​រៀង​ទី2 ក្នុង​ពូ​ល គឺជា​រឿង​ដ៏​ជោគជ័យ​មួយ»៕

  • WADA បំពេញ​ការ​ត្រួត​ពិនិត្យ​លើ RUSADA ប៉ុន្តែមិន​ទាន់​អាច​ដំណើ​រការ​មន្ទីរ​ពិសោធន៍​បាន

    WADA បំពេញ​ការ​ត្រួត​ពិនិត្យ​លើ RUSADA ប៉ុន្តែមិន​ទាន់​អាច​ដំណើ​រការ​មន្ទីរ​ពិសោធន៍​បាន

    ភ្នាក់​ងារ​ប្រឆាំង​នឹង​សារ​ធាតុ​ហាម​ឃាត់​របស់​ពិភព​លោក (WADA) បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា ខ្លួន​បាន​បំពេញ​ការ​ធ្វើ​សវ​ន​កម្ម​ទៅលើ​​ភ្នាក់​ងារ​ប្រឆាំងសារ​ធាតុហាម​ឃាត់របស់​រុស្ស៊ី​ (RUSADA) ស្រប​តាម​តម្រូវ​ការ​រួច​រាល់​ហើយ ក្រោយ​ពី​ការ​ផ្តល់​សិទ្ធិ​ឱ្យអង្គ​ភាព​​នេះ​ជាថ្មី​។

    ប្រតិ​ភូ​ 3នាក់​របស់ WADA បាន​ត្រួត​ពិនិត្យ​ទៅលើ​ការ​អនុ​ម័តក្នុង​ជំហាន​ដំបូង ការដំណើរ​ការ​ផ្សេង​ៗ និង​ការ​អនុវត្ត​​របស់ RUSADA ហើយ​និង​ត្រូវ​សរសេរ​របាយ​ការណ៍មួយ​ដែល​បង្ហាញពី​បញ្ហា​ផ្សេង​ៗ​។ លោក Olivier Niggli អគ្គ​នាយក​របស់ WADA បាន​ចាត់​ទុក​ការ​ធ្វើ​សវ​ន​កម្មមួយនេះ គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ​នៃ​ដំណើរ​ដ៏វែង​ឆ្ងាយ​ក្នុងការ​ធ្វើ​ឱ្យ RUSADA ក្លាយ​ជា​ដៃគូ​ប្រឆាំង​នឹង​សារធាតុ​ហាម​ឃាត់​ដែលមានការ​ជឿជាក់​ទាំងស្រុង​​។

    ប៉ុន្តែ រនាំងដ៏ធំ​បំផុត​នៅ​តែ​មិន​ទាន់​បាន​យក​ចេញ​នៅ​ឡើយ​ទេ ខណៈ​ដែល RUSADA មិន​ទាន់​អនុ​ញ្ញាត​ឱ្យមន្ត្រី​ត្រួតពិនិត្យ​របស់ WADA ចូល​ទៅកាន់​អតីត​មន្ទីរ​ពិសោធន៍​របស់​រុស្ស៊ី​ និង​ដំណើរ​ការ​យក​ទិន្នន័យ​ផ្សេង​ៗ​តាម​រយៈ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌​មាន​របស់​មន្ទីរពិសោធ​នៅ​ឡើយ​ទេ​។

    WADA បាន​កំណត់​​ពេល​នៅថ្ងៃ​ទី​31 ខែ​ធ្នូ សម្រាប់ RUSADA ក្នុង​ការ​បំពេញលក្ខខណ្ឌ​នេះ បើ​មិន​អ៊ី​ចឹង​ទេ នឹង​ប្រឈម​មុខនឹង​ការ​ដាក់​ទណ្ឌ​កម្ម​កាន់​តែតឹង​រ៉ឹង តាម​មាត្រា​ស្តង់​ដារ​អន្តរ​ជាតិ​សម្រាប់​​ការ​ប្រព្រឹត្ត​តាម​ដោយ​ភាគី​ហត្ថ​លេខី​​។

    RUSADA ត្រូវ​បាន​ដាក់ពិន័យព្យួរ​កាលពីឆ្នាំ​2015 ក្រោយពី​មានរបាយ​ការណ៍​មួយ​របស់​ក្រុម​ប្រឹក្សា WADA បាន​បង្ហាញ​ពី​ភ័ស្តុតាង​​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់​​ដែលគាំទ្រ​ដោយ​រដ្ឋ​ក្នុង​កីឡា​អត្ត​ពល​កម្ម​របស់​រុស្ស៊ី ខណៈ​ដែលការ​ចោទ​ប្រកាន់​នេះត្រូវ​បាន​ទីក្រុង​ម៉ូស្គូ​បដិ​សេធ​៕

    ប្រភព​ពី៖ Channel News Asia

  • ភោជនីយដ្ឋាន​ខេ​មា​អង្គរ​ថ្មី​ត្រូវបាន​បើក​បម្រើ​ជា​ផ្លូវការ​ក្នុង​ខេត្តសៀមរាប

    ភោជនីយដ្ឋាន​ខេ​មា​អង្គរ​ថ្មី​ត្រូវបាន​បើក​បម្រើ​ជា​ផ្លូវការ​ក្នុង​ខេត្តសៀមរាប

    ខេត្តសៀមរាប, កម្ពុជា — ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន​បដិសណ្ឋារកិច្ច ថា​លាស បានធ្វើ​ការបើក​សម្ភោ​ធ​សាខា​ទី​បី​របស់​ភោជនីយដ្ឋានខេ​មា ស្ថិតក្នុង​ខេត្តសៀមរាប មាន​ឈ្មោះថា «ភោជនីយដ្ឋាន​ខេ​មា​អង្គរ» ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ស្ទឹង ភូមិ​វត្ត​បូរ​ណ៍ ឃុំ​សាលា​កម្រើក ខេត្តសៀមរាបដោយ​បើក​បម្រើ ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង 6ព្រឹក ដល់​ម៉ោង 10:30នាទី​យប់។  

    ភោជនីយដ្ឋាន​ខេ​មា​អង្គរ នៅតែ​បន្ត​បម្រើ​ជូន​ដល់​ភ្ញៀវ​នូវ​អាហារ​ដែលមាន​រសជាតិ​ដើម ជាមួយ​ឈុត​អាហារ ទទួលទាន​ដោយ​សេរី នំ​បុ័ង​រសជាតិ​បែប​បារាំង ឈី​ស សាច់​បន្ទះស្តើងៗ នំ​ខេ​ក និង​គ្រឿង​បរិភោគ ជាច្រើន​ទៀត។

    ភោជនីយដ្ឋាន​ខេ​មា គឺ​និយាយ​អំពី​ភាព​រីករាយ និង​អារម្មណ៍​អស្ចារ្យ​ជាមួយ​ការទទួល​ទាន អាហារ។ មិន​ថា​ពេលព្រឹក ពេល​រសៀល ឬ​ពេលយប់ ភោជនីយដ្ឋាន​ខេ​មា​តែងតែមាន​អ្វីពិសេសៗសម្រាប់​លោក អ្នកជា​និច្ច​ដូចជា ការទទួល​ទាន​ដោយ​សេរី​សម្រាប់​អាហារ​ពេលព្រឹក ការទទួល​ទាន​ដោយ​សេរី​សម្រាប់ អាហារ​ពេល​ថ្ងៃត្រង់ និង​ការ​ទទួលទាន​អាហារ និង​ស្រា​ពេល​ល្ងាច ឬ​ការ​ទទួលទាន​ទឹកតែ​ពេល​រសៀល។

    “ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ណាស់ ដែល​បាន​នាំយក​ទស្សនាទាន​របស់​ភោជនីយដ្ឋាន​ខេ​មា មកកាន់ ខេត្តសៀមរាប” ប្រសាសន៍​របស់​អ្នកនាង Céline អ្នកគ្រប់គ្រង​ទូទៅ​ភោជនីយដ្ឋាន ខេ​មា​អង្គរ​សៀមរាប។ “ពួកយើង​នឹង​ផ្តល់ជូន​នូវ​អាហារ​ដែលមាន​គុណភាព សេវាកម្ម​ដែល​ល្អ  ឥតខ្ចោះ និង​បរិយាកាស​ដ៏​អស្ចារ្យ សម្រាប់​ភ្ញៀវ​ដើម្បី​រីករាយ​ជាមួយ​ខេ​មា”

    ខេ​មា​អង្គរ​ជា​ភោជនីយដ្ឋាន​ថ្មី​មួយ ដែល​បើក​បម្រើ​ខាង​វិស័យ​ម្ហូបអាហារ​ក្នុង​ខេត្តសៀមរាប​ដែលមាន​តម្លៃ សមរម្យ គុណភាព​ខ្ពស់ និង​មាន​បរិយាកាស​ល្អ​ក្នុងការ​ទាក់ទាញ​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ ។

    សូម​អញ្ជើញ​មក​ទស្សនា​ភោជនីយដ្ឋាន​ខេ​មា​អង្គរ និង​ទទួលយក​បទពិសោធន៍​ថ្មី​នូវ​អ្វីដែល​ធ្វើឱ្យ ខេ​មា មាន​ថ្ងៃនេះ! ពួកយើង​ក៏មាន​ជាន់​ខាងលើ​សម្រាប់​លំហែ​បន្ទាប់ពី​បំពេញការងារ​រួច ឬ​សូម​ធ្វើការ​កក់​បន្ទប់ សម្រាប់​កម្មវិធី​ជួបជុំ​របស់លោក​អ្នក។

    ព័ត៌មាន​បន្ថែម​សម្រាប់​ភោជនីយដ្ឋាន​ខេ​មា​អង្គរ សូម​ចូលទៅ​កាន់​គេហទំព័រ www.khema.asia

  • ម៉ាឡេស៊ីវាយបក​ដើម្បី​តាម​ស្មើ​វៀតណាម ក្នុង Suzuki Cup វគ្គ​ផ្តាច់ព្រ័ត្រ ជើង​ទី1

    ម៉ាឡេស៊ីវាយបក​ដើម្បី​តាម​ស្មើ​វៀតណាម ក្នុង Suzuki Cup វគ្គ​ផ្តាច់ព្រ័ត្រ ជើង​ទី1

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ីបាន​វាយបក​បន្ទាប់ពី​ការ​ដេញតាម​ពីក្រោយ​ក្រុម​ជម្រើសជាតិ​វៀតណាម 2គ្រាប់ ដើម្បី​ទទួលបាន​លទ្ធផល​ស្មើ2-2 នៅក្នុង​ការប្រកួត​ជើង​ទី1 នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​អង្គារ។

     ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​វៀតណាម នឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ទីក្រុង​ហាណូយ ក្នុងនាម​ជា​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន ក្រោយពី​រកបាន​គ្រាប់​បាល់​ក្រៅ​ដី 2គ្រាប់ ខណៈដែល​ក្រុម​ជម្រើសជាតិ​ទាំង2 នឹងត្រូវ​ប្រកួត​គ្នា​ដើម្បី​ឈ្នះ​ពាន​ប្រចាំ​តំបន់​មួយ​នេះ​ជា​លើក​ទី2 ។

    ក្រោយពី​បានចាប់ផ្តើម​យ៉ាងរឹងមាំ​ពី​សំណាក់​ក្រុម​ម្ចាស់ផ្ទះ ក្រុម​ជម្រើសជាតិ​វៀតណាម បា​នរក​គ្រាប់​បាល់​នាំមុខ 2គ្រាប់​យ៉ាង​ឆាប់រហ័ស​នៅត្រឹម​នាទី​ទី25 ។

    កីឡាករ Phan Van Duc បាន​ទម្លុះ​តំបន់​ការពារ​របស់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នៅពេលដែល​រូបគេ​បានទទួល​បាល់​ពី​ការបញ្ជូន​របស់ Doan Van Hau និង​បាន​បញ្ជូនទៅឱ្យ​កីឡាករ Nguyen Huy Hung ដែល​ការ​ស៊ុត​បាល់​របស់គេ បាន​ផ្លាត​ចូល​ទី​របស់​អ្នកចាំទី FarizalMarlias តែម្តង។

    កីឡាករ Pham DucHuy បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​នាំមុខ 2-០ ភ្លាមៗបន្ទាប់ពីនោះ នៅពេលដែល​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​របស់គេ បាន​រត់​ចូល​ទី​របស់ Farizal យ៉ាង​ល្អ។

    ប៉ុន្តែ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​វាយបក​វិញ​ក្នុង​ការប្រកួត​នៅ​នាទី​ទី9 នៅ​មុនពេល​សម្រាក​តង់​ទី1 នៅពេលដែល ShahrulSaad បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី ក្រោយពី​ការ​ស៊ុត​បាល់ Free-kick របស់ SaymerKutty។ ម៉ាឡេស៊ី បាន​តាម​ស្មើ​វិញ​នៅ​នាទី​ទី60 ខណៈដែល Safawi Rashid បាន​ស៊ុត​បាល់​ពិន័យ Free-kick ចូល​ទី​យ៉ាង​ល្អ៕

    ប្រភពពី៖ Reuters

  • អតិថិជន 50នាក់ដំបូង ទទួលបានការញ៉ាំ Free ពេញ1ឆ្នាំ ក្នុងថ្ងៃ​សម្ពោធ​ហាង​ថ្មី​សាខា​ទី4 របស់ Carl’s Jr.

    អតិថិជន 50នាក់ដំបូង ទទួលបានការញ៉ាំ Free ពេញ1ឆ្នាំ ក្នុងថ្ងៃ​សម្ពោធ​ហាង​ថ្មី​សាខា​ទី4 របស់ Carl’s Jr.

    ក្រុមហ៊ុន ធី​អេ​ច អេ​ហ្វ & ប៊ី ដែលជា​ក្រុមហ៊ុន​តែមួយគត់​ទទួលបាន​សិ​ទិ្ធ​ក្នុង​ការបម្រើសេវាកម្ម​អាហារ Fast Food ប្រភេទ ប៊ឺ​ហ្គឺ​ដ៏​ល្បីឈ្មោះ​មកពី​សហរដ្ឋ​អា​មេ​រិក ដែលមាន​ឈ្មោះថា carl’s Jr. នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ចាប់​បើកសម្ពោធ​ហាង​ថ្មី​សាខា​ទី4 នៅ​ទួល​ទំពូង ។

    ក្នុងឱកាស​បើក​ដំណើការ​ហាង​ថ្មី Carl’s Jr. មានការ​ផ្តល់ជូន​ដ៏​អស្ចារ្យ សម្រាប់​អតិថិជន50នាក់​ដំបូង ញ៉ាំ​ឥតគិតថ្លៃ (ហ្វ្រី) ក្នុង​រយៈពេល 1ឆ្នាំ​ពេញ ក៏ដូចជា​ការផ្តល់ជូន​នូវ​គូ​ប៉ុន ហ្វ្រី​សាច់មាន់ ភេ​សជ្ជៈ និង​វត្ថុ​អនុស្សា​វ​រី​យ៍ផ្សេងៗជាច្រើន​ទៀត។

    សូមជម្រាបថា Carl’s Jr. កម្ពុជា មាន​បម្រើ​ជូន​នូវ ប៊ឺ​ហ្គឺ​សាច់គោ​អា​មេ​រិក 100% ប៊ឺ​ហ្គឺ​សាច់មាន់ សាច់មាន់​បំពងស្រួយៗ ដំឡូងបារាំង​បំពង​ឆ្ញាញ់ៗ ការ៉េម​ដ៏​មានឱជារស និង​សាឡាតស្រស់ៗ ព្រមទាំង​អាហារសម្រន់​ជាច្រើន​ផ្សេងទៀត។

    Carl’s Jr. សាខា​ទួល​ទំពូង មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ 155 កែង​ផ្លូវ 472 ខាងត្បូង​ផ្សារ​ទួល​ទំពូង​ចម្ងាយ 500ម៉ែត្រ ។           

    សូម​អញ្ជើញ​មក Carl’s Jr. សាខា​ទួល​ទំពូង និង​ភ្លក់​រសជាតិ ប៊ឺ​ហ្គឺ Carl’s Jr. ដ៏​មានឱជារស​ឆ្ញា​ញ់​ពិសា តម្លៃ​សមរម្យ ដែល​ត្រូវបាន​ទទួលស្គាល់ និង​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​ជាតិ និង អន្តរជាតិ។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់https://www.facebook.com/CarlsJr.Cambodia/

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 153

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 153

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/12/LRPN_153-Final-For-Web.pdf” force_dl=”1″]

  • កម្ពុ​ជាមាន​រោងចក្រ​ផលិត ក្បឿង និង​ទុយោ ខ្នាត​អន្តរជាតិធានា​ដល់​ការផ្គត់ផ្គង់​ក្នុងស្រុក និង នាំចេញ​ក្រៅប្រទេស

    កម្ពុ​ជាមាន​រោងចក្រ​ផលិត ក្បឿង និង​ទុយោ ខ្នាត​អន្តរជាតិធានា​ដល់​ការផ្គត់ផ្គង់​ក្នុងស្រុក និង នាំចេញ​ក្រៅប្រទេស

    ស្របតាម​បរិបថ ដែល​ប្រទេស​កម្ពុជា កំពុងមាន​ការរីកចម្រើន ឥតឈប់ឈរ លើ​គ្រប់​វិស័យ ហើយ​បាននិងកំពុង​បោះជំហាន​ពី​ប្រទេស​កសិកម្ម ទៅជា​ប្រទេស​ឧស្សាហកម្ម ដើម្បី​កាត់បន្ថយ​ការ​នាំចូល​សម្ភារៈ​សំណង់​ពី​បរទេស ក៏ដូចជា​ជួយ​បង្កើន​សេដ្ឋកិច្ចជាតិ និង​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​អត្រា​ចំណាកស្រុក​ផង​នោះ វិនិយោគិន​ខ្មែរ បាន​បោះទុន បង្កើត​រៀង​ចក្រថ្មីៗ លំដាប់​អន្តរជាតិ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់។

    ជាក់ស្តែង នៅ​ថ្ងៃទី 07ខែធ្នូ​ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​បើកសម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ក្បឿង និង​ទុយោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិល្ប​កម្ម ដែលមាន​ទីតាំង​នៅក្នុង​ទឹកដី​ឃុំ ជើង​កើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស នឹង​នាំ​ចេញលក់​ទៅ​ក្រៅប្រទេស​ទៀតផង។

    លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង បានលើកឡើង​នៅក្នុង​ពិធី​សម្ពោធ​នា​ថ្ងៃនេះ​ថា ៖ យើង​សម្ពោធ​ជា​ផ្លូវការ រោងចក្រ​ឧស្សាហកម្ម​ខ្នាត​ធំ ដែល​វិនិយោគ​ដោយ​កូន​ខ្មែរ 100ភាគរយ ចំនួន​ពីរ​ថ្មី​បន្ថែមទៀត លើ​ផ្ទៃដី 11ហិកតា ហើយ​រោងចក្រ​នីមួយ​មាន​បំពាក់​ដោយ​គ្រឿងចក្រ​ទំនើប និង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ពី​ប្រទេស​អ៊ីតាលី ហើយ​បុគ្គលិក​បម្រើការ​មានចំណេះ និង​ជំនាញ​ច្បាស់លាស់ មានបទពិសោធន៍​យូ​ឆ្នាំ និង​ទទួលបាន​ការបណ្តុះបណ្តាល​ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ។

    លោក​ឧកញ៉ា​បញ្ជាក់ថា  រោងចក្រ​ផលិត​ក្បឿង ជីបម៉ុង មានលទ្ធភាព​អាច​ផលិត​ក្បឿង​បាន 140សន្លឹក​ក្នុង1នាទី ខណៈ​រោងចក្រ​ផលិត​ទុយោ​មាន​សមត្ថភាព​អាច​ផលិត​ទុយោ​បាន 500តោន​ក្នុង1ខែ ដែល​អាចឆ្លើយតប​បាន​តាម​តម្រូវការ​ទីផ្សារ​សំណង់​ក្នុងប្រទេស​កម្ពុជា។

    ការបង្កើត​រោងចក្រ​ឧស្សាហកម្ម​ខ្នាត​ធំ​បែបនេះ ជាការ​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្លា ក្នុងការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន តាមរយៈ​ការបង្កើត​ឱកាស​ការងារ​ដ៏​សំបូរបែប​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

    ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការបង្កើត​ពាណិជ្ជកម្ម ដែលមាន​ផលិតផល និង​សេវាកម្ម​ក្នុង​វិស័យផ្សេងៗ របស់​ក្រុមហ៊ុន ជីប ម៉ុង មិន​ត្រឹមតែ​អាចបង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាចធ្វើឱ្យ​កម្ពុជា មាន​ផលិតផល​ក្នុងស្រុក​ដែលមាន​ទាំង​គុណភាព និង​តម្លៃ​ប្រសើរ​ជាង​ផលិតផល​នាំចូល​សម្រាប់​បម្រើ​តម្រូវការ​ក្នុងស្រុក​ផងដែរ៕