Author: វល័ក្ខ

  • កម្មវិធី​លក់​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ ពី LG Brand Shop

    កម្មវិធី​លក់​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ ពី LG Brand Shop

    ដើម្បី​ចូលរួម​អបអរ​សារ​ទរ​នៅក្នុង​រដូវ​កាល​បុណ្យ ណូអែល និង ឆ្លង​ឆ្នាំ​សកល ឆ្នាំ 2019 នាពេល​ខាងមុខនេះ  ហាង​លក់ គ្រឿង​អេ​ឡិច​ត្រូ​ច​និ​ច LG Brand Shop បានរៀបចំ​នូវ​កម្មវិធី លក់​ជូន​យ៉ាង​ពិសេស​បំផុត​ប្រចាំឆ្នាំ​ដែល​ពុំ​ធ្លាប់មាន​ពីមុន ដល់​អតិថិជន​ទាំងអស់គ្នា នោះ​គឺ បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ព្រមទាំង​ទទួលបាន​កាបូប​ដាក់​អី​វ៉ាន LG ដ៏​ស្រស់ស្អាតភ្លាមៗ សំរាប់​រាល់​ការ​ជាវ​គ្រប់​មុខទំនិញ​ណាមួយ​ពី​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​ច​និ​ច LG Brand Shop  

    ឪ​កាស​លក់​ពិសេស​នេះ នឹង​ផ្តើម​ពីថ្ងៃ​ទី 20 ដល់់​ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ខាងមុខនេះ ។ ហើយ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​នេះ​សុទ្ធសឹងតែ​ជា​ផលិតផល​ស៊េរី​ថ្មី ទំនើប​ទាន់សម័យ និង​កំពុងតែ​មានការ​ពេញនិយម​ខ្លាំង​នៅលើ​ទីផ្សារ មានដូចជា ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សំលៀកបំពាក់ ឧបករណ៍​បំពង     និង ឧ​បករ​ណ៏​ប្រើបាស់ ជាច្រើន​ផ្សេងទៀត។

    សូម​ប្រញាប់​ឡើង​កុំអោយ​ឪ​កាល​ដ៏​ពិសេស​នេះ កន្លងផុតទៅ អតិថិជន​ទាំងអស់​អាច មក​ទស្សនាការ​ដាក់តាំង​ផលិតផល និង​ទទួលយក​នៅ​កម្មវិធី​ពិសេស​ដ៏​អស្ចារ្យ​នេះ នៅ​គ្រប់​សាខា LG Brand Shop រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម ក្រុងព្រះសីហនុ ។

    ព័ត៌មាន​បន្ថែម​សូម​សូម​ទំនាក់ទំនង​មកកាន់​លេខ 023 888 299

    LG BrandShop ទំនិញ​មានគុណ​ភាព តំលៃ​សមរម្យ សេវាកម្ម​ល្អ ។

  • ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ទៅ​ប្រទេស​ជប៉ុន

    ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ទៅ​ប្រទេស​ជប៉ុន

    នៅ​ព្រឹក​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥គូ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការចូលរួម​ជូន​ដំណើរ​ពិសេស​ពី​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​ក្រុមការងារ​ពិសេស​សម្រាប់​ជួយ​សម្រួល​ដល់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​ជប៉ុន ។

    ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP ទៅកាន់​ប្រទេស​ជប៉ុន​ជាពិសេស បាន​ផ្តល់ជូន​ការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ៤ គឺ​សណ្ឋាគារ Mystays Premier Hotel និង​សណ្ឋាគារ Grand Nikko Tokyo Daiba ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​រមណីយដ្ឋាន និង​តំបន់​ប្រវត្តិសាស្ត្រល្បីៗនៅលើ​កោះ​ហុក​កៃ​ដូ​ដូចជា​ប្រឡាយ​ព្រែកជីក​អូ​តា​រូ (Otaru Canal) ហាង Kitaichi Glass outlet  សារមន្ទីរ​តន្ត្រី​អូ​តា​រូ (Otaru Music Box Museum) តំបន់​រមណីយដ្ឋាន​ជិះ​ស្គី​អន្តរជាតិ សា​ផូ​រ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito  ផ្សារ​ទំនើប Tanukikoji Shopping Street  ប្រាសាទបុរាណ Asakusa និង​តំបន់​ផ្សារ​ទំនើប Ginza នៅក្នុង​ទីក្រុង​តូ​ក្យូ រួមជាមួយ​ទឹកប្រាក់ $1,500 និង​អាហារ​ពេល​ល្ងាច​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ដប់​ប្រាំ​គូ ដែល​ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី១៤ រហូតដល់​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៨ ។

    ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។

    កាន់តែ​អស្ចារ្យ​សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍​ថ្មី​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ចាប់ពី​ខែតុលា ឆ្នាំ 2018 ដល់​ខែកញ្ញា ឆ្នាំ 2019  រាល់​ការជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក​អ្នក នឹងមាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ជាមួយនឹង​ទឹកប្រាក់ 1,500 ដុល្លារ ចំនួន 15 រង្វាន់។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖ 011 222 400 និង 011 333 500។

    ស្តែងចេញ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី។

    សូម​រីករាយ​ពិសា​ថៃ​ហ្គ័​រ​ដោយ​ទទួលខុសត្រូវ។

  • Bayern រីករាយ​នឹង​ប៉ះ Liverpool ក្នុង ChampionsLeague វគ្គ 16ក្រុម

    Bayern រីករាយ​នឹង​ប៉ះ Liverpool ក្នុង ChampionsLeague វគ្គ 16ក្រុម

    Bayern Munich កំពុងតែ​សម្លឹង​ឆ្ពោះទៅកាន់​ការជួប​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ជាមួយនឹង​ក្រុម Liverpool ដើម្បី​ប្រជែង​យក​កៅអី​ទៅ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Hasan Salihamidzic ប្រធាន​ផ្នែក​កីឡា​របស់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​មួយ​នេះ កាលពី​ថ្ងៃ​ចន្ទ។

    ក្លិប​ទាំង2 មាន​ប្រវត្តិ​ដូចគ្នា​ក្នុង​យុទ្ធនាការ​នេះ តាមរយៈ​ការ​ឈ្នះ​ពាន​ប្រចាំ​ទ្វីបអឺរ៉ុប​មួយ​នេះ​ចំនួន 5លើក​ដូចគ្នា។ Liverpool បច្ចុប្បន្ន​ជា​ក្រុម​កំពុងមាន​ទម្រង់​លេង​យ៉ាង​ល្អ និង​កំពុងតែ​ឈរលើ​លេខ1 នៅក្នុង​តារាង​ក្របខ័ណ្ឌ Premier League ស្រប​ពេលដែល​ក្រុម Bayern Munich មិនបាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ខ្លាំង​របស់​ពួកគេ​ឡើយ ក្នុង​ក្របខ័ណ្ឌ Bundesliga មកទល់ពេលនេះ។

    ក្រោយពី​ការចាប់​ឆ្នោត​សម្រាប់​វគ្គ 16ក្រុម​ចុងក្រោយ​ក្នុង​ទីក្រុង Nyon កាលពី​ថ្ងៃ​ចន្ទ លោក Salihamidzic បានឱ្យដឹងថា៖ «ពួកគេ​ជា​ក្រុម​ខ្លាំង​នៅពេលនេះ និង​ជា​ក្រុម​កំពុង​នាំមុខ​លើ​តារាង​លី​កនៅ​អឺរ៉ុប។ ពួកគេ​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ និង​មាន​ភាពរឹងមាំ​ផ្នែក​រាងកាយ។ យើង​កំពុងតែ​សម្លឹង​ឆ្ពោះទៅកាន់​ការប្រកួត​នោះ បើទោះបី​វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ក៏ដោយ»។

    ស្របពេល​ជាមួយគ្នានេះ ក្រុម​ធ្លាក់​ទម្រង់​លេង Manchester United របស់លោក Jose Mourinho នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​បារាំង Paris Saint-Germain។ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ត្រូវបាន​ចាប់ឆ្នោត​ឱ្យ​ជាមួយនឹង​ក្រុម Ajax ក្នុងការ​ចាប់ឆ្នោត​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង Nyon ខណៈដែល​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​នឹង​ប្រមាញ់​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី5 ក្នុង​រយៈពេល 6រដូវ​កាល ហើយ Lionel Messi និង Barcelona នឹង​ជួប​ជាមួយនឹង​ក្រុម Lyon។

    ក្រុម​ដែល​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ក្នុង​ពូ​ល នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជើង​ទី2 នា​ថ្ងៃទី12 ឬ​ទី13 និង​ថ្ងៃទី19 ឬ​ទី20 ខែកុម្ភៈ ខណៈដែល​ការប្រកួត​ជើង​ទី2 នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី5 ឬ​ទី6 និង​ទី12 ឬ​ទី13 ខែឧសភា៕

    ការចាប់​ឆ្នោត​សម្រាប់ Champions League វគ្គ១៦ក្រុម​ចុងក្រោយ
    Schalke 04 vs Manchester City

    Atletico Madrid vs Juventus

    Manchester United vs Paris Saint-Germain

    Tottenham Hotspur vs Borussia Dortmund

    Lyon vs Barcelona

    Roma vs Porto

    Ajax v Real Madrid

    Liverpool v Bayern Munich

  • Ferrari នឹង​​អប​អរ​ថ្ងៃ​គម្រប់​​ខួប​អាយុ​ 50​ឆ្នាំ​របស់ Schumacher ជាមួយ​នឹង​ការ​សម្តែង​បើក​បរ

    Ferrari នឹង​​អប​អរ​ថ្ងៃ​គម្រប់​​ខួប​អាយុ​ 50​ឆ្នាំ​របស់ Schumacher ជាមួយ​នឹង​ការ​សម្តែង​បើក​បរ

    អតីត​កីឡាករ​ប្រណាំង​រថយន្ត Formula One ដ៏ឆ្នើម​គឺ Michael Schumacher នឹង​ត្រូវបាន​​រំ​ឭក​ដោយFerrari ជាមួយ​នឹង​ការ​សម្តែង​​ដ៏ពិសេស​មួយ​ដើម្បី​អប​អរ​​ថ្ងៃ​គម្រប់​អាយុ​ 50​ឆ្នាំ​របស់​គេ នៅ​ថ្ងៃ​ទី​3 ខែមករា​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្រុម​អ៊ី​តាលី​មួយនេះ កាលពីថ្ងៃចន្ទ​។

    Schumacher ដែល​ជាម្ចាស់​ជើង​ឯក Formule One 7​សម័យ​​កាល បាន​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ឧប្បត្តិហេតុ​ជិះ​ស្គី កាលពី​ 5​ឆ្នាំមុន និង​មិនធ្លាប់​បាន​បង្ហាញ​ខ្លួន​ជា​សា​ធារណៈ​ទៀតឡើយចាប់​តាំងពី​ពេល​នោះ​មក​។

    កម្មវិធី​ដែល​មាន​ឈ្មោះ​ថា ‘Michael 50’ មួយនេះ ដែល​នឹង​ត្រូវ​រៀប​ចំឡើង​នៅ​សារ​មន្ទីរ Ferrari ក្នុង​ទីក្រុង Maranello នឹង​ត្រូវ​រៀប​ចំ​ឡើង​ដោយ​មានការ​ចូល​រួម​ពីសំណាក់​អង្គការ ​Keep Fighting Foundation ដែល​បាន​បង្កើត​ឡើង​កាលពី​ 2​ឆ្នាំមុន ដោយ​ក្រុម​គ្រួសារ​របស់ Schumacher​។

    Ferrari បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​អប​អរ និង​​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​​អ្នក​បើកបរ​ដ៏​ជោគ​ជ័យ​បំផុតរូបនេះ​»​។ កីឡាករ​ Schumacher សញ្ជាតិ​អាល្លឺម៉ង់ បាន​បើក​បរ​ឱ្យ​ក្រុមនេះ​ចាប់​ពី​ឆ្នាំ​1996 ដល់​ឆ្នាំ​2006 ដោយ​បាន​ឈ្នះ​​ពាន​ពិភព​លោក​ 5លើក​ក្នុង​ចំណោម​ពាន​ទាំង​ 7​លើក​របស់​គេ​ចាប់​ពីឆ្នាំ​2000 ដល់​ឆ្នាំ​2004​។

    ក្រុម Ferrari​ ក៏​បាន​ឈ្នះ​ពាន​ផ្នែក​បើក​បរ​ចំនួន​ 6​លើក​ផងដែរ អំឡុង​ពេល​ដែល​រូប​គេ​​ស្ថិត​នៅ​ជាមួយ​នឹងក្រុម​នេះ​។ កម្ម​វិធី​បើក​បរ​សម្តែង​នេះ នឹង​អនុ​ញ្ញាត​ឱ្យ​សា​ធារណ​ជនបាន​​ឃើញនូវ​សមិទ្ធ​ផល​ដែល Schumacher បាន​ផ្តល់​ឱ្យ​ចំពោះ​ការ​អភិវឌ្ឍ​រថយន្ត​នេះ ក្នុង​នាម​ជា​​អ្នក​បើក​បរម្នាក់ និង​ក្រោយមក​​ជា​អ្នក​ផ្តល់​ប្រឹក្សា​ម្នាក់​។ នេះ​បើយោង​ទៅ​តាម​​​ការ​បញ្ជាក់​របស់​ក្រុម Ferrari​៕

  • លោក Klopp កើត​សរសើរ Man Utd មុនពេល​ជួប​ជាមួយ Liverpool ថ្ងៃអាទិត្យ​នេះ

    លោក Klopp កើត​សរសើរ Man Utd មុនពេល​ជួប​ជាមួយ Liverpool ថ្ងៃអាទិត្យ​នេះ

    លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​និយាយថា ក្រុម Manchester United មាន «គុណភាព​ដ៏​មិនគួរ​ឲ្យ​ជឿ» បើទោះបី​ពួកគេ​ជួប​ភាព​ត្រដាបត្រដួស​នៅ​រដូវ​កាល​នេះ​ក៏ដោយ និង​បាន​កាត​បន្ថយ​ការ​ខ្វល់ខ្វាយផ្សេងៗទៅលើ​បញ្ហា​របួស​កីឡាករ​នៃ​ក្រុម​របស់លោក នៅ​មុនពេល​ការប្រកួត​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃអាទិត្យ​នេះ។

    Liverpool កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ១នៅលើ​តារាង​ក្របខ័ណ្ឌ Premier League មុននឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ដោយមាន១៦ពិន្ទុ​នាំមុខ​លើ​ក្រុម​របស់លោក Jose Mourinho ប៉ុន្តែ លោក Klopp មិនបាន​ចាត់ទុកថា ជា​ចំណុច​ដ៏​មានប្រៀប​ឡើយ។

    គ្រូបង្វឹក​រូបនេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​មិន​ធ្លាប់បាន​ចាប់អារម្មណ៍​ទៅលើ​ចំណុចផ្សេងៗរបស់ Manchester United ហើយ​នៅថ្ងៃនេះ ខ្ញុំ​ក៏​មិនបាន​ចាប់អារម្មណ៍​ដូចគ្នា។ ខ្ញុំ​ដឹង​ពី​ការរិះគន់ និង​ចំណុច​ផ្សេងទៀត ប៉ុន្តែ នៅពេលដែល​យើង​វិភាគ​ពី​ពួកគេ និង​បិទ​សំឡេង វា​នូវ​គុណភាព​ជាច្រើន​ក្នុង​ក្រុម»។

    លោក Mourinho បាន​បន្ថែមទៀតថា៖ «មាន​ល្បឿន បច្ចេកទេស ភាពខ្លាំង​ផ្នែក​រាងកាយ និង​គ្រប់​ចំណុច​ទាំងអស់។ ពួកគេ​នៅតែមាន David de Gea ជា​អ្នកចាំទី ដែលជា​អ្នកចាំទី​ដ៏​ឆ្នើម។ ពួកគេ​មាន​ខ្សែប្រយុទ្ធ​ដែល​អាច​ផ្លាស់ប្តូរ​គ្នា​បាន​ដូចជា (Marcus) Rashford, (Romelu) Lukaku, (Jesse) Lingard, (Anthony) Martial ដែលមាន​ភាព​មុត​ស្រួច​ដ៏​អស្ចារ្យ»។

    លោក Mourinho កំពុងតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ក្នុងការ​ទាញយក​ភាពខ្លាំង​បំផុត​របស់​ខ្សែបម្រើ Paul Pogba ដែល​មិន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​សោះ​ក្នុង​ការប្រកួត២លើកចុងក្រោយ​នៃ​ក្របខ័ណ្ឌ Premier League។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង១១យប់៕

    ប្រភពព័ត៌មាន៖ Channel News Asia

  • ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 ត្រូវបាន​រកឃើញ​ហើយ!!!

    ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 ត្រូវបាន​រកឃើញ​ហើយ!!!

    បន្ទាប់ពី​បាន​ឆ្លងកាត់​ការធ្វើ​បទ​បង្ហាញ និង​ការឃោសនា​ពី​ទស្សនៈវិស័យ​ក្នុងការ​ដឹកនាំ​សមាគមន៍​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាង 3ម៉ោង ពេលនេះ​ចំពោះ​បេក្ខភាព​ដែល​បាន​ជាប់ឆ្នោត​ក្លាយជា​ប្រធាន សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 គឺ​លោក ច្រឹ​ក សុខ​នី​ម ជាមួយ​សំឡេង​សន្លឹកឆ្នោត 34 សំឡេង ខណៈដែល​លោក វ៉ន ចាន់ថន ទទួលបាន 25 សំឡេង ហើយ​លោក សុ​ត វីរៈ ទទួលបាន​ត្រឹម 7 សំឡេង តែប៉ុណ្ណោះ ។

    ជាមួយនឹង​ការទទួលបាន​តំណែង​ជា​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ក្នុង​អាណត្តិ​ទី៦នេះ លោក ច្រឹ​ក សុខ​នី​ម បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ខំប្រឹង និង​ព្យាយាម​ដឹកនាំ​សមាគមន៍​ឱ្យមាន​ភាព​រីកចម្រើន ជឿនលឿន​ទៅមុខ ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស ធ្វើឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងអស់ ដែលជា​សមាជិក​របស់​សមាគម ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាង​ល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន​នេះ ៕ 

  • ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 កំពុង​ចាប់ផ្ដើម

    ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 កំពុង​ចាប់ផ្ដើម

    នៅក្នុង​សាល​រួម​របស់​សណ្ឋាគារ​សាន់វ៉េ សមាជិក​នៃ​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ចំនួន 80នាក់ ដែលជា​តំណាង​ក្រុមហ៊ុន​ផងដែរ​នោះ បាននិងកំពុង​ស្ថិតនៅ​ក្នុង​វេទិកា​នៃ​មហាសន្និបាត​លើក​ទី5 ដើម្បី​ត្រៀម​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​ជា​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6។

    ចំពោះ​បេក្ខភាព​ដែល​ចូលរួម​ប្រាថ្នា​ធ្វើជា​ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6 នេះ រួមមាន​ចំនួន3នាក់៖

    ១) លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Mekong Brokerage Co., Ltd

    ២) លោក វ៉ន ចាន់ថន អគ្គ​នាយ​ក្រុមហ៊ុន​អចលនទ្រព្យ TownCity Real Estate Co., Ltd

    ៣) លោក សុ​ត វីរៈ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Huttons CPL Co., Ltd

    នៅក្នុង​វេទិកា​បោះឆ្នោត​ជ្រើស​ប្រធាន​អាណត្តិ​ទី6 នេះ ក៏មាន​ការចូលរួម​ជា​អធិបតី​ពី​សំណាក់​ឯកឧត្តម នង ពិសិដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង់​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Cambodia Properties Limited, លោក​បណ្ឌិត តាន់ មុន្នី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី គ្រុប និង​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អណ​ត្តិ​ទី5។

    យ៉ាងណាក៏ដោយ​រហូតមក​ដល់ពេលនេះ គិត​ត្រឹម​ម៉ោង 3រសៀល ថ្ងៃទី14 ខែធ្នូ ឆ្នាំ 2018 នេះ គេ​នៅ​មិនទាន់​ដឹង​ពី​លទ្ធផល​នៅឡើយ​នោះទេ។

    សូម​រង់ចាំ​តាមដាន​ថា ក្នុងចំណោម​បេក្ខភាព​ទាំង 3រូប​ខាងលើនេះ តើន​រណា​នឹង​ក្លាយជា ប្រធាន​សមាគមន៍​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី6…

  • កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ​លី​ក​បារាំង ជួប​បញ្ហា​ដោយសារតែ​ការតវ៉ា និង​ការ​គំរាម​ភេរវកម្ម

    កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ​លី​ក​បារាំង ជួប​បញ្ហា​ដោយសារតែ​ការតវ៉ា និង​ការ​គំរាម​ភេរវកម្ម

    ពាក់កណ្តាល​នៃ​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ​បារាំង Ligue 1 ត្រូវបាន​ពន្យារពេល​ស​ម្រា​ប់​សប្តាហ៍​ទី2 ជាប់ៗគ្នា ដោយសារ​តែមាន​ការធ្វើ​បាតុកម្ម​ដែល​ទាមទារ​ឱ្យ​ប៉ូលិស​ត្រូវ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព ស្រប​ពេលដែល​ការតវ៉ាផ្សេងៗ និង​ការ​គំរាម​វាយប្រហារ​ភេ​វរ​កម្ម​កំពុងតែបន្ត។

    ក្រុម Marseille នឹងត្រូវ​ខកខាន​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ជា​លើក​ទី2 ជាប់ៗគ្នា​របស់​ពួកគេ បន្ទាប់ពី​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ​ជាមួយនឹង Bordeaux របស់​ពួកគេ ត្រូវបាន​ពន្យារពេល​ដោយ​ប្រធាន​ក្របខ័ណ្ឌ​លី​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍ តាម​ការស្នើ​របស់​ប៉ូលិស។

    ការប្រកួត​ក្រៅ​ទឹកដី​របស់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Paris Saint-Germain នៅលើ​ទឹកដី​ក្រុម Dijon នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​គ្រោង​ធ្វើឡើង​ជាធម្មតា​នោះ ក៏​ត្រូវបាន​ពន្យារពេល​ផងដែរ​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​ការប្រកួត​របស់​ក្រុម Nice ជាមួយនឹង​ក្រុម Saint-Etienne ត្រូវបាន​ប្តូរ​ទៅ​ថ្ងៃអាទិត្យ ក្រោយពី​គម្រោង​ប្រកួត​ជាធម្មតា​ត្រូវបាន​ពន្យារពេល ហើយ​ការប្រកួត​រវាង​ក្រុម Caen និង Toulouse នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

    ក្របខ័ណ្ឌ​លី​ក​អាជីព​របស់​បារាំង​ហៅ​កាត់​ថា LFP បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «រាល់​កម្មវិធី​ប្រកួត​ដែល​ត្រូវបាន​ពន្យារពេល​ផ្សេងទៀត នឹងត្រូវ​កំណត់​យក​កាលបរិច្ឆេទ​ជាថ្មី​នៅពេល​ក្រោយ​ទៀត។

    ការប្រកួត​របស់​ក្រុម Marseille ជាមួយនឹង​ក្រុម Saint-Etienne ស្ថិត​ក្នុងចំណោម​កម្មវិធី​ប្រកួត​ជាច្រើន​ដែល​ត្រូវបាន​ពន្យារពេល​កាលពី​ចុង​សប្តាហ៍​មុន ដោយសារតែ​ការ​កង្វល់​ខាង​សន្តិសុខ ទាក់ទង​នឹង​ចលនា «អាវកាក់​ពណ៌​លឿង» ក្នុងប្រទេស​បារាំង។

    ក្រុម​អាជ្ញាធរ​កំពុងតែ​ប៉ាន់ប្រមាណ​ទុក​ថា ប្រហែលជា​នឹងមាន​ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​បន្ថែម​ទៀត​នៅ​ចុង​សប្តាហ៍​នេះ ស្របពេល​ដែល​ការ​រឹតបន្តឹង​សន្តិសុខ និង​សុវត្ថិភាព​ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​ទីកន្លែង៕

  • Djokovicនិង Djokovic ជាប់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ឆ្នាំ 2018

    Djokovicនិង Djokovic ជាប់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ឆ្នាំ 2018

    កីឡាករ​វាយ​កូន​បាល់ Novak Djokovic និង​កីឡាការិនី Simona Halep កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវបាន​ផ្តល់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ឆ្នាំ2018 ដោយ​អង្គភាព​គ្រប់គ្រង​កីឡា​វាយ​កូន​បាល់​ពិភពលោក។

    កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក Djokovic បានទទួល​ពាន​កិត្តិយស​មួយ​នេះ ពី​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF) ជា​លើក​ទី6 ខណៈដែល​កីឡាការិនី​រ៉ូ​ម៉ា​នី Halep បានឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ទី2។

    កីឡាករ Djokovic សញ្ជាតិ​ស៊ែ​ប៊ី ដែល​បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​វិញ ក្រោយពី​រងរបួស ដោយបាន​ឈ្នះ​ពាន Wimbledon និង US Open នោះ បានឱ្យដឹងថា៖ «ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ក្នុង​ការជាប់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ម្តងទៀត»។

    កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​មាន​មោទនភាព​ជាពិសេស​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​នេះ ក្រោយពី​ខ្ញុំ​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​នៅ​ឆ្នាំនេះ ប៉ុន្តែ ខ្ញុំ​តែងតែ​មានការ​ជឿជាក់ថា ខ្ញុំ​អាច​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ1។ វា​ពិតជា​រឿង​ដ៏​ពេញចិត្ត​ខ្លាំងណាស់​ក្នុងការ​ចូលរួម​ជាមួយ​នឹង​លោក Pete Sampras តាមរយៈ​ការ​ឈ្នះ​ពាន 6លើក»។

    កីឡាការិនី Halep ក៏បាន​រីករាយ​នឹង​ជោគជ័យ​ក្នុង​កម្មវិធី Grand Slam ផងដែរ ក្នុង​ឆ្នាំ2018នេះ តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់​ធំ​ជា​លើក​ទី1របស់​នាង ក្នុង French Open និង​បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Australian Open។

    កីឡាការិនី​រូបនេះ​បានឱ្យដឹងថា៖ «វា​ពិតជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការជាប់​ឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពិភពលោក ITF ជា​លើក​ទី1។ ខ្ញុំ​បាន​ជួប​ឆ្នាំ​ដ៏​មិន​គួរឱ្យ​ជឿ​មួយ តាមរយៈ​ការ​ឈ្នះ​ពាន French Open ដើម្បី​បញ្ចប់​ឆ្នាំនេះ​ក្នុងនាម​ជា​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ1ក្នុង​ពិភពលោក»៕

  • អ្នកនេសាទ​ម្នាក់​ទៀតហើយ នៅ​ខេត្ត​ព្រះសីហនុ មានសំណាង​បានឈ្នះ​រង្វាន់70លាន​រៀល​ពី​ខា​រ៉ា​បាវ

    អ្នកនេសាទ​ម្នាក់​ទៀតហើយ នៅ​ខេត្ត​ព្រះសីហនុ មានសំណាង​បានឈ្នះ​រង្វាន់70លាន​រៀល​ពី​ខា​រ៉ា​បាវ

    ចំពោះ​ទឹកប្រាក់70លាន​រៀល ដែលជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​បុរស​ម្នាក់​ទៀតហើយ ដែល​បច្ចុប្បន្ន​ជា​ប្រជា​នេសាទ​ទឹកប្រៃ មានឈ្មោះ សួន វិ​សិទ្ធ អាយុ31ឆ្នាំ រស់នៅ​ភូមិ2 ឃុំ​កាំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។    

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់រង្វាន់​ដល់​លំនៅដ្ឋាន បុរស​រូបនេះ​បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ នៅពេល​ពី​សម្រាក​ពី​ការងារ នេសាទ ហើយ​ត្រឡប់មកផ្ទះ​វិញ លោក​ក៏បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​អ្នក​អ្នកលក់​ដែល​នៅផ្ទះ​ក្បែរ​គ្នា​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់70លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង។

    ភ្លាមនោះ លោក​មិនទាន់​ទុកចិត្ត​ទេ ហើយ​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​បញ្ជាក់​ពី​ក្រុមហ៊ុន ដែលមាន​ដាក់​លេខ​ទូរស័ព្ទ​នៅលើ​ក្រវិល​កំប៉ុង​ស្រាប់។ បន្ទាប់ពី​ដឹងថា​ត្រូវ​រង្វាន់​ធំ ទាំង​រូបលោក​ផ្ទាល់ ក៏ដូចជា​ក្រុមគ្រួសារ​ពិត​ជាមាន​ក្ដីរំភើប​រីករាយ​ជាខ្លាំង ព្រោះ​មិន​នឹកស្មានថា អាចមាន​វាសនា​មាន​លុយ​យ៉ាង​សន្ធឹកសន្ធាប់​ដូច្នេះ​នោះទេ ។ ក្រោយពេល​ទទួលបាន​លុយ​រង្វាន់​ទាំងនេះ លោក​នឹង​យក​មួយចំណែក​ទៅ​សង់បំណុល​ធនាគារឯកជន ហើយ​យក​មួយចំណែក​ទៀត​ទៅ​សង់ផ្ទះ និង​ទិញ​ទូក​សម្រាប់​នេសាទ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អ​នា​គត់ ។ ជា​ចុងក្រោយ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុមគ្រួសារ​របស់លោក​ឱ្យមាន​ភាពល្អប្រសើរ។

    សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ដល់​អតិថិជន និង​ចូលរួម​អបអរសាទរ​នៅ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជា​ខ្មែរ ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ 70លាន​រៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1ក​ប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។ អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់7លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន70ម៉ឺន​រៀល ។

    សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕