Author: វល័ក្ខ

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 96

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 96

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/10/Issue_96.pdf” force_dl=”1″]

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 94

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 94

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/10/Issue_94.pdf” force_dl=”1″]

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 93

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 93

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/10/Issue_93.pdf” force_dl=”1″]

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 92

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 92

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/10/Issue_92.pdf” force_dl=”1″]

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 91

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 91

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2017/10/Issue_91.pdf” force_dl=”1″]

  • ត្រឹម​រយៈពេល1ខែ ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាង 25ម៉ឺន​ដុល្លារ

    ត្រឹម​រយៈពេល1ខែ ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាង 25ម៉ឺន​ដុល្លារ

    ភ្នំពេញ៖ ជា​រឿង​ដែល​នឹកស្មាន​មិន​ដល់ ខណៈដែល​ក្រសួង​បាន​បញ្ចេញ​របាយការណ៍​ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​នៅ​ទូទាំងប្រទេស គ្រាន់តែ​រយៈពេល​មួយខែ​សោះ ផាក​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ហូត​ដល់​ជាង 1ពាន់​លាន​រៀល (ប្រមាណ​ជា 25ម៉ឺន​ដុល្លារ​អាមេរិក)។

    បើ​តាមរយៈ​របាយការណ៍​ចុងក្រោយ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល​ពេញ​មួយខែ​កញ្ញា ឆ្នាំ2017 កន្លងទៅថ្មីៗនេះ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​កម្រិត​ទម្ងន់​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន 642គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន 1.070.508.000រៀល។

    ចំនួន​រថយន្ត​ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ពី​ចំនួន 487គ្រឿង​កាលពី​ខែសីហា ឆ្នាំ2017 មក 642គ្រឿង (កើនឡើង 155 គ្រឿង) ក្នុង​ខែកញ្ញា ឆ្នាំ2017។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ​ផ្ទុក​លើស​ទម្ងន់​ចាប់ពី 4តោន រហូតដល់ 23តោន​ដែល​រថយន្ត​ទាំងនេះ​ជា​កត្តា​ធំជាងគេ​បង្អស់​ក្នុងចំណោម​កត្តាផ្សេងៗទៀត​ដែល​ធ្វើឱ្យ​ផ្លូវថ្នល់​ទទួលរង​នូវ​ការខូចខាត​ជា​បន្តបន្ទាប់។

    ចំពោះ​ការផ្ទុក​លើស​ទម្ងន់​អតិបរមា​នៃ​ទម្ងន់​សរុប​អនុញ្ញាត​អតិបរមា​នៃ​យានយន្ត​ទាំងនោះ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ស្របតាម​មាត្រា 60 នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ដូចខាងក្រោម៖

    1.ការមិន​ចូល​ថ្លឹង​នៅ​ស្ថានីយ​ជញ្ជីង​តាមផ្លូវ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន 500,000 (ប្រាំ​រយ​ពាន់​រៀល)។

    1. មិន​លើសពី5% ធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ដោយ​មិន​ពិន័យ។
    2. លើសពី5% ទៅ10% ត្រូវ៖

    ក.ពិន័យ​ជា​ប្រាក់​ចំនួន 100,000 ក្នុង​មួយ​តោន

    ខ. រើ​ទំនិញ និង​ឃាត់​យានយន្ត​ទុក​ចំនួន10ថ្ងៃ

    គ. ដក​ប័ណ្ណបើកបរ​ទុក​ចំនួន10ថ្ងៃ

    1. 4. លើសពី10% ទៅ 20% ត្រូវ៖

    ក.ពិន័យ​ជា​ប្រាក់​ចំនួន 200,000រៀល​ក្នុង​មួយ​តោន

    ខ.រើ​ទំនិញ​ចេញ និង​ឃាត់​យានយន្ត​ទុក​ចំនួន01ខែ

    គ.ដក​ប័ណ្ណបើកបរ​ទុក​ចំនួន6ខែ។

    1. លើសពី20% ត្រូវ៖

    ក.ពិន័យ​ជា​ប្រាក់​ចំនួន 300,000រៀល​ក្នុង​មួយ​តោន

    ខ.រើ​ទំនិញ​ចេញ និង​ឃាត់​យានយន្ត​ទុក​ចំនួន01ឆ្នាំ

    គ.ដក​ប័ណ្ណបើកបរ​ទុក​ចំនួន02 ឆ្នាំ

    ក្នុងករណី​បទល្មើស​លើ​ការផ្ទុក​លើស​ទម្ងន់​អតិបរមា​ត្រូវធ្វើ​ការផាកពិន័យ​ទាំងពីរ​ករណី។ ហើយ​ក្នុងករណី​មិន​រាងចាល ត្រូវ​ពិន័យ​ទ្វេគុណ និង​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ចំនួន 1 ឆ្នាំ៕

  • សិស្ស​កាន់តែ​ស្និទ្ធ​ជាមួយ​បច្ចេកវិទ្យា ក្រោយ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប

    សិស្ស​កាន់តែ​ស្និទ្ធ​ជាមួយ​បច្ចេកវិទ្យា ក្រោយ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប

    ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​បានបង្ហាញ​ឱ្យឃើញ​នូវ​ភាព​ប្លែក​ថ្មី និង​កាន់តែ​ប្រសើរឡើង តែ​ខណៈពេល​ដូចគ្នានេះដែរ សិស្ស​ក៏​ចាប់ផ្តើម​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​ឯកសា​រ និង​ប្រភព​ចំណេះដឹង​ដែលមាន​ប្រយោជន៍​សម្រាប់​ត្រៀមប្រឡង​នៅ​ឆ្នាំ​បន្ទាប់។

    ជា​ដំណោះស្រាយ និង​ជា​ជំនួយ​សម្រាប់​សិស្ស​ឱ្យមាន​ការត្រៀម​បានល្អ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​បណ្តាញ​ព័ត៌មាន និង​ចែករំលែក​ឯកសារ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​នៅក្នុង​បណ្តាញ​បច្ចេកវិទ្យា​ដែល​សិស្ស​អាច​ទាញយក​ទៅប្រើ​ប្រាស់​តាម​តម្រូវការ​ជាក់ស្តែង។

    ពាក់ព័ន្ធ​នឹង​បញ្ហា​បណ្តាញ​បច្ចេកវិទ្យា​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ក្រោយពី​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ឆ្នាំ2014 កន្លងមកនេះ ក្រសួង​បានធ្វើការ​សង្ខេប​មេរៀន​មួយចំនួន ហើយ​បាន​ផ្សព្វផ្សាយ​ទៅតាម​បណ្តាញ​សង្គម ក៏ដូចជា​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ដើម្បី​ជួយ​ទៅដល់​សិស្ស និង​គ្រូ​ក្នុងការ​ពង្រឹងសមត្ថភាព។

    ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​ផងដែរ​ថា ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ អាចធ្វើឱ្យ​អ្នកសិក្សា​ចំណេញ​ពេលវេលា​ច្រើន ព្រោះ​អ្នកសិក្សា​មិនចាំបាច់​ទៅ​អង្គុយ​រៀន​ដោយផ្ទាល់​ជាមួយ​គ្រូ​គ្រប់ពេល​នោះទេ។ តាមរយៈ​កម្មវិធីសិក្សា​អន​ឡាញ យើង​អាច​ផ្សព្វផ្សាយ​នូវ​កម្មវិធីសិក្សា និង​ឯកសារ​ដល់​សិស្ស​បាន​យ៉ាង​ទូលំទូលាយ មាន​ប្រសិទ្ធភាព និង​មាន​ភាពងាយស្រួល។ យុវជន​ជាច្រើន​នៅ​កម្ពុជា បានចាប់ផ្តើម​ងាក​មកប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ឯកសារសំខាន់ៗដែល​បម្រើ​ដល់​ការសិក្សា​របស់​ពួកគេ។

    ដោយ​មើលឃើញ​នូវ​ចរន្ត​វិជ្ជមាន​មួយ​នេះ សិស្ស​ជាច្រើន​ចាប់ផ្តើម​ខិតជិត​យ៉ាង​ស្និទ្ធ​ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា ព្រោះ​កម្ម​វី​ធី​នេះ​អាចជួយ​ឱ្យ​ពួកគេ​ប្រមូលបាន​ឯកសារល្អៗ និង​ជា​គំរូ​មេរៀន​សម្រាប់​អនុវត្ត​សមត្ថភាព​បាន​យ៉ាងច្រើន ដែល​អាចធ្វើឱ្យ​ពួកគេ​មាន​ភាពកក់ក្តៅ និង​អាចធ្វើឱ្យ​សិស្ស​មួយចំនួន​ទទួលបាន​និទ្ទេស​ល្អ​ថែម​ទៀតផង។

    យុវជន លី ហ៊ាង ដែលជា​សិស្ស​កំពុង​ត្រៀម​ចូល​ថ្នាក់​ទី 12 បាន​ប្រាប់​ឱ្យដឹងថា ខ្លួន​ចាប់ផ្តើម​ប្រមូល​ឯកសារ និង​តាមដាន​ឯកសារ​ដែល​ក្រសួង​អប់រំ រួមទាំង​អ្នកស្រាវជ្រាវ​ជាច្រើន​ទៀត​នៅក្នុង​បណ្តាញ​អន​ឡាញ។ យុវជន​រូបនេះ​បាន​ថ្លែង​ផងដែរ​ថា ខ្លួន​អាចមាន​ភាពកក់ក្តៅ​ច្រើន​ជាមួយនឹង​ប្រភព​ឯកសារ​ដែលមាន​នៅក្នុង​ដៃ ព្រោះថា ការប្រមូល​ឯកសារ​ដើម្បី​រំឭក និង​អនុវត្ត​លំ​ហាត់​ជាក់ស្តែង​នេះ អាចធ្វើឱ្យ​គាត់​មានការ​ត្រៀមខ្លួន​បានល្អ​មុនពេល​ប្រឡង​ចូលមក​ដល់​នៅ​ចុងឆ្នាំ​ក្រោយ៕

  • ចង់​អភិវឌ្ឍន៍​ផលិតភាព​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ឱ្យបាន​ញឹកញាប់

    ចង់​អភិវឌ្ឍន៍​ផលិតភាព​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ឱ្យបាន​ញឹកញាប់

    មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ជំរុញ​ឱ្យ​ម្ចាស់​សហគ្រាស​ផលិត​ក្នុងស្រុក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ឱ្យបាន​កា​ន់​តែ​ច្រើន​ទាក់ទង​នឹង​ផលិតភាព ដែល​ចែករំលែក​ការសិក្សា​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​អន្តរជាតិ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​មិនអាច​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ផលិត​ផលិតផល​សម្រាប់​ការប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​បានទេ។

    មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អង្គការ​ផលិតភាព​អាស៊ី (APO) កាលពីពេលថ្មីៗនេះ​បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​លើកដំបូង​ដោយ​ផ្តោតលើ“ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការបង្កើត​ថ្មី ផលិតភាព និង​គុណភាព​ក្នុង​វិស័យ​កសិកម្ម និង​ពាណិជ្ជ​កម្មក​សិ​ម្ហូបអាហារ​នៅ​កម្ពុជា។

    ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​និយាយថា រាល់​សិក្ខាសាលា​បណ្តុះបណ្តាល​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ គឺមាន​បំណង​នាំយក​នូវ​ចំណេះដឹងថ្មីៗដែល​អ្នកជំនាញការ​អន្តរជាតិ​ទើបបាន​ស្រាវជ្រាវ​រកឃើញ​យកមក​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

    ឯកឧត្តម​បាន​បញ្ជាក់ថា៖“ពេល​មាន​សិក្ខាសាលា​បែបនេះ គឺ​យើង​នាំយក​នូវ​ចំណេះដឹង​បច្ចេកវិទ្យា​ចុង​ក្រោយមក​ជម្រាបជូន​ប​ង​ប្អូន​ដើម្បី​ឱ្យដឹងថា​ឥឡូវនេះ​ពិភពលោក​ដើរ​ដល់​ណា​ហើយ! បើ​យើង​មិន​យល់ដឹង​ពី​បច្ចេកវិទ្យាថ្មីៗ យើង​នៅតែ​ពឹង​លើ​កសិកម្ម​បែប​បុរាណ​ដែលមាន​ផលិតភាព​តិច និង​គុណភាព​អន់។ បើ​និយាយ​ឱ្យ​ងាយ​ស្តាប់​គឺ​រកស៊ី​មិនទាន់​គេ។

    ឯកឧត្តម អះអាងថា ការចែករំលែក​ចំណេះដឹង​ពី​អ្នកជំនាញការ​របស់​អង្គការ​ផលិតភាព​អាស៊ី ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង​មាន​ប្រទេស​ជា​សមាជិក​រហូតដល់20ដែល​ភាគច្រើន​ជា​ប្រទេស​មានការ​លូតលាស់​ល្អ ដូចជា​ប្រទេស​ជប៉ុន សិង្ហ​បុរី សាធារណៈរដ្ឋ​កូរ៉េ ជាដើម​នោះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់។

    លោក ហេង អៀង នាយក​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ បាន​និយាយថា មជ្ឈមណ្ឌល​ផលិតភាព​ជាតិ បាន​សហការ​ជាមួយ​អង្គការ​ផលិតភាព​អាស៊ី (APO) រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​ឡើង​សម្រាប់​ចែករំលែក​ចំណេះដឹង​ជូន​សិក្ខាកាម​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ដំណើរការ​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​នៅ​កម្ពុជា ព្រោះថា​កសិកម្ម​នៅ​ប្រទេស​កម្ពុ​ជាមាន​ទ្រង់ទ្រាយ​លក្ខណៈ​ផលិតភាព​នៅមានកម្រិត បានន័យថា​នៅ​ខ្សោយ​ដំណើរ​ការផលិត និង​ពេល​ប្រមូល​ផល​មិនទាន់មាន​ស្ថិរភាព។ លោក​បាន​បន្ថែមទៀតថា បច្ចេកទេស​នៃ​ការប្រើប្រាស់​សារធាតុ​គីមីកសិកម្ម​នៅ​មិនទាន់​សមស្រប គឺជា​បញ្ហា​មួយ​ដែល​គួរឱ្យ​ព្រួយបារម្ភ និង​ត្រូវមាន​ដំណោះស្រាយ។ ទាំងអស់នេះ​គឺជា​តម្រូវការ​មួយ​នៃ​ការផ្លាស់ប្តូរ​រូបរាង​កសិកម្ម ដើម្បី​ផ្គត់ផ្គង់ និង​ទ្រទ្រង់​ដល់​ការ​ចិញ្ចឹមជីវិត​នាបច្ចុប្បន្ន​ឱ្យមាន​ស្ថិរភាព​ក្នុងការ​ប្រកួតប្រជែង​ផ្នែក​កសិកម្ម និង​កសិពាណិជ្ជកម្ម៕

  • ក្រុមហ៊ុន​សាម​សុង​នៅ​កម្ពុជា​ចែករំលែក​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ចំពោះ​កុមារ

    ក្រុមហ៊ុន​សាម​សុង​នៅ​កម្ពុជា​ចែករំលែក​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ចំពោះ​កុមារ

    នេះ​គឺជា​ឆ្នាំ​ទី2 ហើយ​ដែល​បុគ្គលិក​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា បាននាំគ្នា​ចូលរួម​ក្នុង​កម្មវិធី “Samsung Love & Care” ដែលជា​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ​ជាស​កល​របស់​ក្រុមហ៊ុន​សាម​សុង​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​ការងារ​សង្គម។ សម្រាប់​ឆ្នាំ2017នេះ ពួកគេ​បានជ្រើសរើស មណ្ឌល​ពន្លឺ​អនាគត​កុមារ ដែលជា​អង្គ​ការជួយ​ដល់​សិស្ស និង​កុមារ​ដែលមាន​បញ្ហា​ខ្វះខាត​ប្រឈម​ជាមួយ​ជីវភាព​គ្រួសារ បញ្ហា​សុខភាព និង​បញ្ហា​ផ្សេងទៀត។

    លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​សាខា​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី Samsung Love and Care នេះ​ថា៖ « ក្រុមហ៊ុន​សាម​សុង តែងតែ​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ប្រែង​ប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការ​បង្កើត​សមិទ្ធផល​អាជីវកម្ម ជារួម​ចំណែក​ជាមួយនឹង​សហគមន៍។ បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ និង​ការឆ្លើយតប​វិជ្ជមាន​ពី​បុគ្គលិក​ស្ម័គ្រចិត្ត​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​ពិតជា​រំភើប​ដែល​បាន​បង្ហាញខ្លួន​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ការផ្តួចផ្តើម​ដ៏​មាន​ខ្លឹមសារ​នេះ ដែល​បាន​សហការ​ជាមួយ​មណ្ឌល​ពន្លឺ​អនាគត​កុមារ​ក្នុងឆ្នាំនេះ ។ នៅពេលដែល​យើង​ធ្វើការ​សម្រាប់​ក្រុមហ៊ុន យើង​តែងតែ​សួរ​ខ្លួនឯង​នូវ​មួយ​សំណួរ​ថា តើ​ការងារ និង​ជំនួញ​របស់​យើង​អាចជួយ​មនុស្ស​គ្រប់គ្នា​នៅក្នុង​សង្គម​តាម​វិធី​ណា? យើង​តែងតែ​សួរ​ខ្លួនឯង​នូវ​សំណួរ​នេះ ព្រោះ​យ៉ាងហោចណាស់ ទូរស័ព្ទដៃ​ក៏ត្រូវ​បាន​ចាត់ទុកថា ជា​ឧបករណ៍​ដែល​អាចឱ្យ​មនុស្ស​អាចធ្វើ​ការទំនាក់ទំនង​គ្នា។ ប្រសិនបើ​យើង​អាច​ចំណាយ​ពេលវេលា​ច្រើនជាង​មុន​ជាមួយ​មនុស្ស​ដែលមាន សាវតាផ្សេងៗគ្នា មិន​ថា​ពួកគេ​ជា​នរណា មកពីណា យើង​ជឿជាក់ថា ពួកគេ​អាច​រៀន​នូវ​អ្វីដែល​ថ្មី ហើយ​ស្វែងរក​វិធី​ក្នុង​ការជួយ​សហគមន៍ ដើម្បី​ក្លាយជា​សមាហរណកម្ម​នៅក្នុង​សង្គម​របស់​យើង»

    ដោយមាន​ការសហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ដែលមាន​ឈ្មោះថា មណ្ឌល​ពន្លឺ​អនាគត​កុមារ បុគ្គលិក​ស្ម័គ្រចិត្ត​សាម​សុង​កម្ពុជា​បានរៀបចំ​សកម្មភាព​អប់រំ និង​កំសាន្តផ្សេងៗសម្រាប់​កុមារ​ក្នុង​ការកសាង​ទំនាក់ទំនង និង​នាំមក​នូវ​ភាពសប្បាយ​រីករាយ​ដល់​ពួកគេ។ ជាមួយនឹង​ការប្រើប្រាស់​កម្មវិធីសិក្សា​ក្នុង​សាម​សុង​ថេប​ប្លេ​ត អ្នកស្ម័គ្រចិត្ត​បាន​បង្កើន​ភាព​ស្និត​ស្នាល​ជាមួយ​កុមារ តាមរយៈ​ការលេង​ល្បែង​អប់រំ បង្កើន​ចំណេះដឹង ដែល​អាចជួយ​បង្រៀន​ពួកគេ​នូវ​ជំនាញ​គិត​លេខ និង​អក្ខរកម្ម។ បុគ្គលិក ដែលជា​អ្នកស្ម័គ្រចិត្ត​របស់​យើង​ក៏បាន​បម្រើ​អាហារ​ថ្ងៃត្រង់ និង​ចែករំលែក​អាហារ​ជាមួយ​កុមារ​ព្រមទាំង​ជជែក​អំពី អ្វីដែល​បានកើត​ទ្បើង​ថ្ងៃនេះ ថ្ងៃស្អែក និង​ថ្ងៃ​អនាគត។

    លោក គង់ រតនៈ នាយក​ប្រតិបត្តិ​មណ្ឌល​ពន្លឺ​អនាគត​កុមារ បាន​មានប្រសាសន៍ថា  «វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​បានឃើញកូនៗរបស់​ពួកយើង​ចាប់អារម្មណ៍​នឹង​សកម្មភាព​ដែល​ក្រុមហ៊ុន​សាម​សុង បាន​នាំ​ធ្វើ​ទ្បើង​ក្នុងថ្ងៃនេះ។ ជាធម្មតាកូនៗរបស់​យើង​កម្រ​មានឱកាស​ប៉ះ​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក ដូចជា   ថេប​ប្លេ​ត​នេះ​ណាស់។ លើសពីនេះទៅទៀត​មាន​ពូ​មីង​មកពី​ក្រុមហ៊ុន​មកជួយ​បង្ហាត់បង្រៀន និង​សួរសុខទុក្ខ​នាំមក​នូវ​ភាពកក់ក្តៅ ព្រមទាំង​ដិត​ជាប់​ក្នុង​ការចងចាំ​ដ៏​ល្អ​នាពេល​អនាគត​របស់​ពួកគេ »។

    ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ត្រូវបាន​បញ្ចប់ ហើយ​កុមារ និង​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​បាន​លាគ្នា ជាមួយ​ស្នាមញញឹម​ដ៏​រីករាយ​ដោយបាន​និយាយ​ពាក្យ​ថា «ជួបគ្នា​ម្តងទៀត!»៕