Author: វល័ក្ខ

  • Ronaldo ផ្តួល Messi ដើម្បី​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA

    Ronaldo ផ្តួល Messi ដើម្បី​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Best Fifa Football Awards ឆ្នាំ2017 ក្នុង​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃ​ចន្ទ។ ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់រ​បស់​ក្លិប Real Madrid រូបនេះ​បាន​ផ្តួល​តារា​ឆ្នើម Lionel Messi របស់​ក្លិប Barcelona និង​ខ្សែប្រយុទ្ធ Neymar របស់​ក្លិប Paris St-Germain ដើម្បី​ឈ្នះ​ពាន​កិត្តិយស​ពី FIFA។

    Ronaldo វ័យ 32ឆ្នាំ បាន​ជួយ​ឲ្យ​ក្រុម Real ឈ្នះ​ពាន​ទាំង​ពាន​ក្របខ័ណ្ឌ Champions League និង La Liga ក្នុង​រដូវ​កាល​ឆ្នាំ2016-2017។ ខ្សែបម្រើ​អន្តរជាតិ​ហូ​ឡង់ Lieke Martens របស់ក្លិប Barcelona បាន​ជាប់​ជា​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA ស្របពេល​ដែល​លោក Zinedine Zidane របស់ក្លិប Real Madrid បានឈ្នះ​ពាន​គ្រូបង្វឹក​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ហើយ​អ្នកស្រី Sarina Wiegman សញ្ជាតិហូឡង់ ក៏បានជាប់ជាគ្រូបង្វឹកឆ្នើមផ្នែកនារីប្រចាំឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិប Arsenal បានឈ្នះ​ពាន Puskas សម្រាប់​ការរកបាន​គ្រាប់​បាល់​ដ៏​ល្អ​ដាច់​គេ​បំផុត​ក្នុង​ឆ្នាំ2017 តាមរយៈ​ការប្រើ​កែងជើង​ទាត់​បាល់​បញ្ចូល​ទី​ក្នុងពេល​ប្រកួត​ជាមួយនឹង​ក្រុម Crystal Palace កាលពី​ខែមករា។

    Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប44គ្រាប់ ក្នុងការ​ប្រកួត48លើក​សម្រាប់​ក្លិប និង​ប្រទេស​របស់គេ​ក្នុង​រដូវ​កាល​មកទល់ពេលនេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 4-1 លើ​ក្រុម Juventus ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Cardiff កាលពី​ថ្ងៃទី3 ខែមិថុនា ផងដែរ។ នេះ​គឺជា​ការ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់​ពិភពលោក​ជា​លើក​ទី5 របស់គេ ប៉ុន្តែ​តារា​ឆ្នើម​រូបនេះ​នៅតែ​មិនទាន់​ស្កប់ចិត្ត​ឡើយ។ Ronaldo បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ចង់​ឈ្នះ​ពាន​នេះ7លើក។ ការ​ឈ្នះ​ពាន​នេះ5លើក​គឺជា​រឿង​ដ៏​ល្អ ប៉ុន្តែ លេខ7 គឺជា​លេង​នាំ​សំណាង ហេតុនេះ ការ​ឈ្នះ​ពាន7លើក នឹង​ក្លាយជា​រឿង​ដ៏​ល្អ​អស្ចារ្យ»៕

    ប្រភពពី៖ BBC

  • ដាច់​ស្តុក​ក​ម្ម៉​ង​ទុក​មុនទី 1 អស់​ម្ម៉​ត់ Huawei nova 2i កាមេរ៉ា4 បើកទទួល​ក​ម្ម៉​ង​លើក​ទី 2

    ដាច់​ស្តុក​ក​ម្ម៉​ង​ទុក​មុនទី 1 អស់​ម្ម៉​ត់ Huawei nova 2i កាមេរ៉ា4 បើកទទួល​ក​ម្ម៉​ង​លើក​ទី 2

    ក្រោយពី​ជោគជ័យ​ខ្លាំង លើ​ស្តុក​ទី1 រួចមក ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​លំដាប់​ពិភពលោក Huawei ប្រចាំ​កម្ពុជា បន្ត​ទទួល​ក​ម្ម៉​ង់​ទុក ស្តុក​ទី2 របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា 4 Huawei nova 2i តម្លៃ​ត្រឹមតែ $ 329 មាន​ថែម​កាដូ​ដ៍​កក្រើក បញ្ចុះតម្លៃ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ចាប់ពី​ថ្ងៃនេះ និង​អាច​ទទួល​ទូរ​សព្ទ័​បាន​ចន្លោះ​ពីថ្ងៃ​ទី 05 ដល់ 10  វិច្ឆិកា ឆ្នាំ2017 ។

    អតិថិជន​ដែល​ខកខាន​ក​ម្ម៉​ង់​ពុំទាន់​ស្តុក​ទី 1 របស់​ស្មា​ត​ហ្វូ​ន Huawei nova 2i អាច​រួសរាន់ ធ្វើការ​កក់​ទុក​មុន​សម្រាប់​ស្តុក​ទី 2 ឥលូវ​នេះ នៅតាម​បណ្តា​ហាង​ដែលមាន​បុគ្គលិក​លក់ រឺ ស្លាក​សញ្ញា Huawei  ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មី បច្ចេកវិទ្យា​ថ្មី អ្វីដែល​ថ្មី អ្វីដែល​ប្លែក និង​លេចធ្លោរ​ជាង ស្អាត​ជាង ល្អ​ជាង ស្តើង​ជាង ស្រាល​ជាង ថតរូប​ច្បាស់​ជាង អេក្រង់​ច្បាស់​ជាង ថាមពល​ថ្ម​ប្រើ​បានយូរ​ជាង អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាង សេវា​ខ្លាំង​កប់​ជាង មាន​កាដូ​ច្រើនជាង តម្លៃ​ពិសេស​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ ជាមួយនឹង​កាដូថែមៗ : 1- ដង​ថតរូប (Original Selfie Stick), 2- កាស​ធំ​ពាក់​ក្បាល សម្រាប់​ស្តាប់​តន្ត្រី (Original Big Head Ear Phone), 3- ក្រវិល​ទម្រ​ទូរស័ព្ទ (Phone Ring), 4- អាវយឺត​កាលី​ប, 5- ស៊ីម​ស្មា​ត​មួយ និង​កពា្ច​ប់​ធំ​ម្ម៉​ង​រយៈពេល 12 សប្តាហ៍​ឥតគិតថ្លៃ។

    Huawei nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា 4 (ភ្លោះ​មុខ ភ្លោះ​ក្រោយ) ដំបូង​គេ​បង្អស់ ក្រោម​របកគំហើញ​ថ្មី បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន Huawei ។ Huawei nova 2i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​អេក្រង់​ធំ ពេញចិត្ត ពេញភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុងការ​ទស្សនា​ភាពយន្ត ត​ន្រី្ត​ចម្រៀង យូ​ធូប បណ្តាញ​សង្គម និង​កម្សាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook រឺ Video Calls ច្បា​ស់កប់ ពេញ​បេះដូង លង់​នឹង​រាង​ស្អាត ស្តើង គែម​ស្អាត ស្រាល ធន់​មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាមួយនឹង​សមត្ថភាព​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP  ភ្ជាប់​ជាមួយនឹង Smart Selfie Toning Flash ឯកទេស​អ្នក Selfie មួយ​គ្មាន​ពីរ អាច​ផ្តិត​យក​រូបភាព​ច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិ​ល័យ និង​រស់​រវើក។

    ចំណែកឯ កាមេរ៉ា​ភ្លោះ ខាងក្រោយ​វិញ 16MP/2MP មាន​សមត្ថ​ភាពខ្លាំង អាច​ផ្តិត​យក​រូបភាព បែប​សិល្បៈ ស៊ី​វិ​ល័យ កម្រិត​ខ្ពស់ ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) និង​ជួយ​បន្ថែម​ពន្លឺ សម្រាប់​ទីតាំង ដែលមាន ពន្លឺ​ខ្សោយ ដូច​កាមេរ៉ា​អាជីព។ HUAWEI nova 2i ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Octa-core Kirin 659, មាន រ៉េ​ម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android-7  ជាមួយនឹង​ថាមពល​ថ្ម​ធំ​មហិមា 3,340mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever  ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​អស្ចារ្យ កាន់តែ​លឿន និង អស់​កង្វល់​រឿង​អស់​ថ្ម ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម ។

    លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា​បានឱ្យដឹងថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា​ភ្លោះ​មុខក្រោយ Huawei nova 2i កំពុងតែ​អង្រួន​បេះដូង​អ្នកប្រើប្រាស់ និង​ឆក់យក​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ប្រសើរ។ មកទល់ពេលនេះ សម្រាប់​ស្តុក​ទី 1 យើង​ទទួល​បានការ​កក់​ទុក​មុន​យ៉ាងច្រើន​លើសលុប​ហួស​ពី​ការរំពឹងទុក បើទោះបីជា Huawei nova 2i ពុំទាន់​បង្ហាញខ្លួន​ជា​ផ្លូវការ​ក៏ដោយ អាស្រ័យហេតុនេះ ទើប Huawei ទទួល​ក​ម្ម៉​ង់​ទុក​មុន ស្តុក​ទី 2 ចាប់ពី​ថ្ងៃនេះ ដោយ​អាច​ទទួល​ទូរ​សព្ទ័​ថ្ងៃទី 05 ដល់ 10  វិច្ឆិកា ឆ្នាំ2017 ។

    គួរ​បញ្ជាក់ថា រាល់​អតិថិជន​ដែល​បានក​ម្ម៉​ង់​ទុក​មុន សម្រាប់​ស្តុក​ទី 1 នឹង​អាច​ទទួលបាន​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រួមទាំង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 2i កាមេរ៉ា 4 នៅ​ថ្ងៃទី 21 ដល់ 23 តុលា ស្អែក​នេះ ។

    Huawei nova 2i Video link: https://www.youtube.com/watch?v=O_xUWeUqQ4o&feature=youtu.behttps://www.youtube.com/watch?v=p7weIHj4JrY&feature=youtu.be

    Giant PROMO Video link: https://www.youtube.com/watch?v=GexwNYCVNgY&feature=youtu.be

    សម្រាប់​ព័ត៌មាន​អំពី​ផលិតផល និង​ប្រូ​ម៉ូ​សិន​ថ្មី

    Huawei ប្រូ​ម៉ូ​សិន​យក្ស គឺជា​កម្មវិធី ថែមធំៗ ថែម​ឥត​ល្ហែ ថែម​មួយ​កំ​ប្លេ​រ ថែម​មិន​សំចៃ តម្លៃ​កប់​ពេញចិត្ត​ស្តូក ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫ​កាដូ​អស់ពី​ស្តុក។ អតិថិជន នឹង​ទទួលបាន​កាដូភ្លាមៗ ច្រើន​កប់​ចិត្ត ដោយ​គ្រាន់តែ​ជាវ ស្មា​ត​ហ្វូ​ន រឺ​ថេ​ប្លេ​ត Huawei ម៉ូ​ដែល​ណាមួយ​ក៏បាន នៅតាម​ហាង​លក់​ទូរ​សព្ទ​នានា ដែលមាន​ភ្នាក់ងារ​បុគ្គលិក​លក់ រឺ​ស្លាក​សញ្ញា Huawei។

    សម្រាប់​ព័ត៌មានថ្មីៗពី​ Huawei
    Youtube link: https://www.youtube.com/watch?v=wstAuSkfqLM&feature=youtu.bewww.youtube.com/c/HuaweiMobileKH
    Instagram link: www.instagram.com/huaweimobilekh
    Facebook: www.facebook.com/huaweimobilekh
    អ្នកតំណាង៖ ង៉ោ ម៉េង​ហ៊ួ​ង / 010 44 99 06 / អ៊ីមែល៖ [email protected]

  • អង្គការ JICA ផ្តើមសិក្ខាសាលាស្តីពីការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

    អង្គការ JICA ផ្តើមសិក្ខាសាលាស្តីពីការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា

    ភ្នំពេញ៖ ក្នុងការចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ក្រុមអ្នកជំនាញជប៉ុនមកពីទីក្រុង Kitakyushu និងអ្នកជំនាញអង្គការ JICA បានរួមគ្នាបើកសិក្ខាសាលាបណ្តុះបណ្តាលការអភិ​វឌ្ឍ​ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់ទុកការការបើកសិក្ខាសាលាស្តីពីបច្ចេកវិទ្យាវិស័យទឹកស្អាតរយៈពេល2ថ្ងៃ ចាប់ពីថ្ងៃទី21ដល់ថ្ងៃទី22នេះមានសារៈសំខាន់ណាស់ដើម្បីផ្តល់ជាចំណះដឹង និងបទពិសោធដល់ប្រតិបត្តិករទឹកស្អាត ទាំងរដ្ឋ និងឯកជនបានសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗទំនើបរបស់ជប៉ុន ដែលឱកាសនោះ មានការដាក់តាំងបង្ហាញឧបករណ៍ សម្ភារផ្នែកវិស័យទឹកស្អាតផងដែរ ។

    ដើម្បីឱ្យសិក្ខាសាលាទទួលបានជោគជ័យធំធេង និងបញ្រ្ជាបចំណេះដឹងដល់សិក្ខាកាម កាន់តែច្បាស់​លាស់ ភាគីជប៉ុនសហការជាមួយមន្ត្រីជំនាញក្រសួងបានធ្វើការបកប្រែបទឧទ្ទេសនាមជាភាសាខ្មែរ ដើម្បីឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ដែលជាម្ចាស់ក្រុមហ៊ុន អង្គភាព ឬអ្នកមានតួនាទីក្នុងការសម្រេចចិត្តខ្ពស់ ពីព្រោះសិក្ខាសាលានេះជាការបញ្ជ្រាបចំណេះដឹង ដែលយើងផ្តល់តម្លៃខ្ពស់ដល់អ្នកជំនាញការមកពីប្រទេសជប៉ុន។

    លោក TAKAYAMA Kazuo ប្រធានទទួលបន្ទុកផ្នែកគម្រោងអន្តរជាតិ នៃនាយកដ្ឋានគម្រោងអន្តរជាតិផ្នែកទឹកស្អាត និងទឹកកខ្វក់នៃទីក្រុង Kitakyushu ប្រទេសជប៉ុនថ្លែងថា សិក្ខាសាលានេះនឹងផ្តល់ចំណេះដឹង និងបទពិសោធ ពិសេសផ្តល់ជំនាញកាន់តែប្រសើរឡើងដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍នៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែរ៕

  • កុំឱ្យ​រំលង…ឱកាស​ការងារ​ជាង 2ម៉ឺន​មុខតំណែង​បានមក​ដល់​ហើយ!

    កុំឱ្យ​រំលង…ឱកាស​ការងារ​ជាង 2ម៉ឺន​មុខតំណែង​បានមក​ដល់​ហើយ!

    ខណៈដែល​កម្មវិធី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​លើក​ទី7 ជិត​ខិតចូល​មកដល់​ត្រូវបាន​គេ​មើលឃើញថា កម្មវិធី​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍ និង​ឱកាស​ការងារ​យ៉ាង​ល្អ​សម្រាប់​យុវជន​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់ចំណូល។

    ឯកឧត្ដម ហៃ ហ៊ុន​ឡេង ទីប្រឹក្សា​ក្រសួង​ការងារ និង​ជា​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ​នៃ​ក្រសួង​ការងារ​បាន​លើកឡើងថា វេទិកា​ពិព័រណ៍​ការងា​រ​បង្កើតឡើង ដើម្បី​ផ្ដល់​កន្លែង​ជួបជុំគ្នា​រវាង​និយោជក និង​អ្នកផ្ដល់​ការអប់រំ​បណ្ដុះបណ្ដាល និង​អ្នកស្វែងរក​ការងារ​ធ្វើ ក៏ដូចជា​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ ពិសេស​ចូលរួម​លើកកម្ពស់​ការងារ និង​ផ្ដល់ឱកាស​ការងារ​យ៉ាង​ទូលំទូលាយ​ដល់​កម្លាំង​ពលកម្ម​ទាំង​មាន​ជំនាញ និង​ឥត​ជំនាញ​ឱ្យទទួល​បានការ​ងារ​កា​ន់​តែ​ប្រសើរ និង​ចំណេញ​ពេលវេលា និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់។

    ដើម្បី​ងាយស្រួល​ទទួលបាន​ឱកាស​ការងារភ្លាមៗនេះ យុវជន ក៏ដូចជា​អ្នកចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ការងារ​នៅ​ថ្ងៃទី27-28 តុលា ឆ្នាំ2017ខាងមុខ សូម​ភ្ជាប់​មក​នូវ​ជាមួយ​ប្រ​វ​ត្ដិ​រូប​របស់ខ្លួន​ដើម្បី​ដាក់​ស្នើសុំ​ដោយផ្ទាល់​ជាមួយ​និយោជក​ដែល​កំពុងតែ​ត្រូវការ​កម្លាំង​ពលកម្ម នៅក្នុង​កម្មវិធី​ពិព័រណ៍។ ក្នុង​ពិព័រណ៍​ការងារ​ឆ្នាំ2017នេះ មានឱកាស​ការងារ​ប្រមាណ2ម៉ឺន​មុខតំណែង​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុនធំៗជាង120 មកពី​វិស័យ​សំខាន់​ដូចជា​ធនាគារ មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ បដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និង​កាម​ន្ដ​សាល​ជាដើម។

    ទីប្រឹក្សា​ក្រសួង​ការងារ និង​ជា​អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​បាន​បញ្ជាក់ថា វេទិកា​នេះ​ក៏​ជាការ​ចូលរួម​ជំរុញ​យន្ដការ​ការងារ​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​ការងារ​ផងដែរ។ ក្រៅពី​ផល​ប្រ យោជន៍​ទាំងនេះហើយ ពិព័រណ៍​ការងារ​បាន​កាត់បន្ថយ​គម្លាត​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារការងារ​ព្រមទាំង​បង្ក​ភាព​ស្រួល​ដល់​យុវជន​ដែល​ត្រូវ​ឈានចូល​ទៅក្នុង​ទីផ្សារ​ងារ​ដើម្បី​បាន​ការងារ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ទៀតផង៕

  • កម្ពុជា​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នៅតាម​ដង​ទន្លេសាប

    កម្ពុជា​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នៅតាម​ដង​ទន្លេសាប

    ភ្នំពេញ៖ ដើម្បី​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេសាប ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជំនាញ​នៅតាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប​ដើម្បី​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​ឡើង​ក្នុងការ​គ្រប់គ្រង​កាកសំណល់​និង​ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​នេះ។

    វគ្គ​បណ្តុះបណ្តាល​ស្តីពី “ការគ្រប់គ្រង​ទឹក​កខ្វក់” នេះ​បានរៀបចំ​នៅក្នុង​សណ្ឋាគារ​ប៉ា​រ៉ា​ឌី ក្រុង​សៀមរាប ខេត្តសៀមរាប​ដែល​គោលបំណង​សំខាន់​នោះ​គឺ ដើម្បី​ពង្រឹងពង្រីក​ចំណេះដឹង និង​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ជំនាញ​នាយកដ្ឋាន មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​សាលាក្រុង​នៃ​ខេត្ត​ចំនួន4ដែល​នៅជាប់​នឹង​បឹង​ទន្លេសាប គឺ​ខេត្ត កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ពោធិ៍សាត់ ។

    កម្មវិធី​នៃ​វគ្គ​បណ្តុះបណ្តាល​រួមមាន ការគ្រប់គ្រង​សំណល់​ភក់ យន្តការ​នៃ​ការបង្កើត​អង្គភាព​លូទឹក និង​ស្ថានីយ​ចម្រោះ​សម្អាត​ទឹក​សំណល់ ការកំណត់ថ្លៃ​សេវា​ចម្រោះ​ទឹក​សំណល់ ការសិក្សា​គណនា​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជា​ប្រភេទ​ចម្រោះ​តាមបែប​ធម្មជាតិ Lagoon System ការចុះពិនិត្យ​ទីតាំង​ស្ថានីយ​ចម្រោះ​ទឹក​សំណល់​ជាក់ស្តែង និង​ការចែករំលែក​បទពិសោធ​គ្នា​ទៅវិញទៅមក​តាម​ខេត្តនីមួយៗដែល​ខ្លួន​គ្រប់គ្រង​តាមរយៈ​ការធ្វើ​បទ​បង្ហាញ បង្កើន​ចំណេះដឹង អនុវត្ត និង​យុទ្ធនា​ការអប់រំផ្សេង។

    គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសាប​បាន​ជួប​ការលំបាក​ដោយសារ​កង្វះ​ខាត​ទឹកស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់ ដោយ​ពលរដ្ឋ​រស់នៅ​លើទឹក​មួ​យ​ចំនួន​បាន​បោះចោល​កាកសំណល់​ផ្សេង និង​បន្ទោបង់​នៅលើ​ទឹក ហើយ​ប្រើប្រាស់​ទឹក​នោះ​វិញ​ដដែល ដែល​ពួកគាត់​គិតថា កាកសំណល់​ដែល​គាត់​ទម្លាក់ចោល​នោះ​ហូរ​ទៅតាម​ទឹក​អស់ហើយ តែ​ធាតុពិត​គឺ​វា​បាន​បង្ក​ភាពកខ្វក់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅវិញ​ទេ៕

  • អ្នកនិពន្ធ​កម្ពុជា​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ដើម្បី​លើកស្ទួយ​ការសរសេរ

    អ្នកនិពន្ធ​កម្ពុជា​រៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ដើម្បី​លើកស្ទួយ​ការសរសេរ

    វិស័យ​អក្សរសិល្ប៍​ខ្មែរ ធ្លាប់មាន​ប្រវត្តិ​យូរលង់​តាំងពី​បុរាណកាល រហូតមកដល់​ទសវត្ស​រ៍1970 និង​បាន​ងើប​ឡើងវិញ​បន្ទាប់ពី​សម័យ​ខ្មែរក្រហម។ បច្ចុប្បន្ន​ស្នាដៃ​និពន្ធ ឱកាស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ និង​វិស័យ​បោះពុម្ព​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែ​វិស័យនេះ​ទាមទារ​ឱ្យមាន​ការបន្ត​ជ្រោមជ្រែង បង្ក​លទ្ធភាព និង​ឱកាស​ដល់​អ្នកនិពន្ធ តាមរយៈ​ពិព័រណ៍​សៀវភៅ សិក្ខាសាលា សន្និសីទ និង​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ជាដើម។

    ដោយ​មើលឃើញ​ពី​បញ្ហា​ទាំងអស់នេះ អ្នកនិពន្ធ សូ ភី​ណា រួមទាំង​ក្រុម​ស្ថាបនិក​ស្លាបប៉ាកកា​ខ្មែរ បានរៀបចំ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ឡើង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​អក្សរសិល្ប៍​នៅ​កម្ពុជា​តាមរយៈ​ការ​បំផុសសកម្មភាព​សាធារណជន​ឱ្យបាន​ឃើញ​នូវ​ស្នាដៃ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​អ្នកនិពន្ធ​កម្ពុជា។

    កម្មវិធី​នេះ​មាន​គោលបំណង បណ្តុះ​ស្មារតី​ស្រឡាញ់​អក្សរ​សិល្ប៍ជាតិ លើកកម្ពស់​កិត្តិយស និង​គុណ​តម្លៃ​របស់​អ្នកនិពន្ធ​ខ្មែរ​នៅក្នុង​សង្គមជាតិ និង​ជួយ​បង្កើន​ឱកាស​ដល់​អ្នកនិពន្ធ​ក្នុងការ​ទំនាក់ទំនង និង​ទីផ្សារ។ ទស្សនវិស័យ​របស់​ម​ហោ​ស្រព​អក្សរសិល្ប៍​ខ្មែរ​គឺ ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​នូវ​អក្សរសិល្ប៍​ខ្មែរ​ល្អ​ឯក និង​លទ្ធភាព​កាន់តែ​ប្រសើរឡើង​ក្នុងការ​ទទួលបាន​ស្នាដៃ​និង​ចំណេះដឹង​អក្សរសិល្ប៍។ មហោស្រព​នេះ​នឹងត្រូវ​បានរៀបចំ​ឡើងលើ​ក​ទី1នៅ​ខេត្តសៀមរាប ដែលជា​បណ្តុំ​វប្បធម៌ អរិយធម៌​របស់​ខ្មែរ។ កម្មវិធី​នា​ឆ្នាំ​បន្ទាប់ នឹង​រៀបចំឡើង​ទៅតាម​បណ្តា​ខេត្ត​នានា ទៅតាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង។

    មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី1នេះ រួមមាន​កម្មវិធី​ជាច្រើន ដូចជា វេទិកា​ពិភាក្សា​អំពី​បរិបទសំខាន់ៗ ការសម្ពោធ​សៀវភៅ សិក្ខាសាលា​និពន្ធ និង​ការសម្តែង​សិល្បៈ​កម្សាន្ត​ផងដែរ៕

  • ការងារ​ស្ម័គ្រចិត្ត​មិនមែន​ចំណេញ​គ្រប់​តែ​រឿង​នោះទេ

    ការងារ​ស្ម័គ្រចិត្ត​មិនមែន​ចំណេញ​គ្រប់​តែ​រឿង​នោះទេ

    យុវជន​នាពេល​បច្ចុប្បន្ន តែងតែ​និយម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​ស្វែងរក​បទពិសោធ​ការងារ រួមទាំង​ការស្វែងរក​ឱកាស​ដើម្បី​អនុវត្ត​ជាក់ស្តែង​នូវ​ទ្រឹស្តី​ដែល​ធ្លាប់បាន​រៀន ដែល​អាចធ្វើឱ្យ​ពួកគេ​ទទួលបាន​ការងារ​ល្អ​ធ្វើ​នៅ​ថ្ងៃ​អនាគត តែ​ទោះជា​យ៉ាងនេះ​ក្តី​ការងារ​ស្ម័គ្រចិត្ត មិន​សុទ្ធតែ​ល្អ​ទាំងស្រុង​នោះទេ ប្រសិនបើ​ពួកគេ​មិនចេះ​មើល​កាលៈទេសៈ។

    លោក តន់ រតនា អនុប្រធាន​ក្រុមយុវជន​ដើម្បី​យុវជន​បាន​យល់ថា បញ្ហា​ខាត ឬ​ចំណេញ​នៅក្នុង​ការងារ​ស្ម័គ្រចិត្ត គឺ​អាស្រ័យទៅលើ​បុគ្គល​ផ្ទាល់​ក្នុងការ​គ្រប់គ្រង​ពេលវេលា​ទៅតាម​កាលៈទេសៈ ដើម្បី​ទាញយក​ប្រយោជន៍​ពី​ការងារ​ស្ម័គ្រចិត្ត។ ផលចំណេញ​ដែល​កើតចេញពី​ការងារ​ស្ម័គ្រចិត្ត គឺអាច​ធ្វើឱ្យ​យុវជន​មាន​សមត្ថភាព​ជំនាញ​កាន់តែ​ច្បាស់លាស់ មាន​សេចក្តីក្លាហាន និង​ចេះ​បត់បែន​ខ្ពស់​លើ​គ្រប់​កិច្ចការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅ​ចំពោះមុខ។

    លោក តន់ រតនា បាន​និយាយថា៖ “ក្រៅពី​ការអភិវឌ្ឍ​សមត្ថភាព​ផ្នែក​ខាងក្នុង អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​អាច​មានឱកាស​ទទួលបាន​អាហារូបករណ៍ ឬ​វគ្គ​ផ្លាស់ប្តូរ​ការសិក្សា (Exchange) នៅ​បរទេស​ថែម​ទៀតផង ព្រោះ​ពួកគេ​ភាគច្រើន​ជា​បុគ្គល​មាន​ភាពជា​អ្នកដឹកនាំ​ដែល​ស្ថានទូត និង​បណ្តា​អង្គការ​អន្តរជាតិ​នានា​ចាប់អារម្មណ៍។

    លោក តន់ រតនា បានបង្ហាញ​ផងដែរ​ថា ការងារ​ស្ម័គ្រចិត្ត​ទាមទារ​ឱ្យ​យុវជន​មានការ​ខិតខំ​ប្រឹងប្រែង និង​អត់ធ្មត់​ខ្ពស់​ទើប​ទទួលបាន​ជោគជ័យ ព្រោះថា ការស្ម័គ្រចិត្ត​ធ្វើការ​លើ​គម្រោង​ណាមួយ​ពួកគេ​នឹងមិន​ទទួលបាន​ប្រាក់កម្រៃ​នោះទេ ម្យ៉ាងវិញទៀត​គាត់​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន​មួយចំនួន​ថែម​ទៀតផង ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នៅក្នុង​ការងា​របស់គាត់ ប្រសិនបើ​គាត់​ខ្វះ​ការព្យាយាម ហើយ​បោះបង់​ការងារ​នោះ​ចោល​នៅ​កណ្តាល​ទី គាត់​នឹងត្រូវ​ខាតបង់​គ្រប់យ៉ាង។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហម សុខ​នី ប្រធាន​សហ​ស្ថាបនិក​ក្រុម​ជំហាន​យុវជន​កម្ពុជា បាន​លើកឡើងថា ការធ្វើការងារ​ស្ម័គ្រចិត្ត​មិន​ប្រាកដថា​ចំណេញ​ទាំងស្រុង​នោះទេ តែ​វា​ទាមទារ​ឱ្យ​អ្នកចូលរួម ជាពិសេស​យុវជន​មានបំណង​ច្បាស់លាស់ រួមទាំង​មានគំនិត​អភិវឌ្ឍន៍​ខ្លួន​ពិតប្រាកដ ដោយ​ធ្វើការ​មិនមែន​ដើម្បី​តែ​ទៅ​សប្បាយ ឬ​ថតរូប​បង្អួត​គ្នា​នោះទេ៕

  • អ្វីទៅជាកម្មវិធី Time To Fashion Show?

    អ្វីទៅជាកម្មវិធី Time To Fashion Show?

    កាលពី​ចុង​សប្ដាហ៍​មុន Ice Watch ជា​ម្ចាស់​គេហទំព័រ  Watch Empire បានរៀបចំ​ស​ន្និ​សិទ្ធ​មួយ នៅ​សណ្ឋាគារ  Sun & Moon កាលពី​ព្រឹក​ថ្ងៃទី 13 តុលាថ្មីៗ នេះ ស្ដីអំពី​ការបើក​កម្មវិធី Time to Fashion Show។

    ក្រុមហ៊ុន​ម៉ាក​នាឡិកាដៃ ice-watch បានធ្វើ​ស​ន្និ​សិទ្ធ​កាសែត​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​កម្មវិធី​ថ្មី​របស់ខ្លួន​មួយ ដែលមាន​ឈ្មោះថា TIME OF FASHION SHOW។ បើតាម​ការបញ្ជា​ក់រប​ស់លោក មុត បញ្ញា តំណាង​អ្នករៀបចំ​កម្មវិធី​មានប្រសាសន៍ថា កម្មវិធី Time of fashion  នេះ​គឺជា​កម្មវិធី​បែប Fashion ទីមួយ​របស់​ក្រុមហ៊ុន​នាឡិការ​ដៃ​ដ៏​ពេញនិយម​មួយ​នេះ។ Time of Fashion Show នឹងធ្វើ​ឡើង​នា​ថ្ងៃទី 09 វិច្ឆិកា ឆ្នាំ2017 វេលា​ម៉ោង 5ល្ងាច នៅ​សណ្ឋាគារ Sun & Moon ដោយមាន​ការចូលរួម​ពី​អ្នក​ច្នៃ​ម៉ូត វ័យក្មេង​ពីររូប​គឺ លោក Yun Rottanak មកពី ROTTANAK shop និង លោក សីហា មកពី Victoria satani ។ Designer ទាំងពីរ​រូបនេះ​នឹង​លើ​យកគំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ ពី​ការយក​កញ្ចក់ និង ផ្កា sparkling apolo មក​ឆ្នៃ​ជា​សម្លៀកបំពាក់​ក្នុង​កម្មវិធី ។ កាន់តែ​ពិសេស ice-watch នឹង​បង្ហាញ​នាឡិកា​ម៉ូ​ដែល​ថ្មី​របស់ខ្លួន ជាមួយ​ការឆ្នៃ​ម៉ូត​របស់ Designer ទាំងពីរ​រូបនេះ​ផងដែរ។

    សូមបញ្ជាក់​ផង​ដែលថា Time of Fashion Show ក៏មាន​ការចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី សណ្ឋាគារ Sun&Moon ដែលជា​ដៃគូ​សហការ​ក្នុងការ​ផ្ដល់​ទីតាំង​រៀបចំ​កម្មវិធី  ក្រុមហ៊ុន ឌី​ជី អ៊ីនធឺណិត និង​មានការ​គាំទ្រ​ពី Yves Rocher និង Alex buntha creative studio

    តោះ​កុំ​ភ្លេច​ណា៎ ថ្ងៃទី 9 វិច្ឆិកា 2017 នេះ​ចូលរួម​កម្មវិធី​ថ្មី ប្លែក​បែប Fashion ដែល​ពិសេស​ឈុតនីមួយៗបង្កប់​អត្ថន័យ​ដ៏​មានន័យ!

  • កម្ពុជា និង​ម៉ាឡេស៊ី ត្រៀម​ចុះ​អនុស្សរណៈ​ស្តីពី​ការផ្ទេរ​បច្ចេកវិទ្យា

    កម្ពុជា និង​ម៉ាឡេស៊ី ត្រៀម​ចុះ​អនុស្សរណៈ​ស្តីពី​ការផ្ទេរ​បច្ចេកវិទ្យា

    ភ្នំពេញ៖ ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា​ដល់​គ្នា​ទៅវិញទៅមក​ឱ្យបាន​ដើរ​ទាន់​គ្នា ក្រសួង​សិប្បកម្ម​និង​ឧស្សាហកម្ម​នៃ​ប្រទេស​កម្ពុជា និង​ក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ នៃ​ប្រទេស​ម៉ាឡេស៊ី​គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) មួយ​ដើម្បី​ពង្រឹង​បច្ចេកវិទ្យា​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង។

    ក្នុងជំនួប​ទ្វេភាគី​រវាង​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ជាមួយ​ឯកឧត្តម Datuk Seri Panglima Wilfred Madius Tangau រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៃ​ប្រទេស​ម៉ាឡេស៊ី ភាគី​ទាំង​ពីរបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្តីពី​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ លើក​ទី 73 នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​ការរីក ចម្រើន​ក្នុង​ផលប្រយោជន៍​ទៅវិញទៅមក។

    គួរ​បញ្ជាក់ដែរថា  ដើម្បីឱ្យ​កម្ពុ​ជាមាន​ការវិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឱ្យ​ដើរ​បាន​លឿន​ដូច​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក កម្ពុជា​ត្រូវ​ការកសាង​សមត្ថភាព​ធនធានមនុស្ស ផ្នែក​សិក្សា​ស្រាវជ្រាវ នវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​ទាំង​ទន់ និង​រឹង ។ ក្នុងនោះ ការផ្ទេរ​បច្ចេកវិទ្យា ការវិនិយោគ​បច្ចេកវិទ្យា យន្តការ​គាំទ្រ ការលើកទឹកចិត្ត​ដល់​ការស្រាវជ្រាវ ការចែករំលែក​បទពិសោធ​ចំណេះដឹង ការផ្ទេរ​បច្ចេកវិទ្យា ពិព័រណ៍​បច្ចេកវិទ្យា ការភ្ជាប់​ទំនាក់ទំនង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​ជា​បញ្ហា​គន្លឹះ​មួយ​ដែល​ត្រូវមាន​យន្តការ​គាំទ្រ​សមស្រប និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ដៃគូ។

    ជាមួយគ្នានេះដែរ វិស័យសំខាន់ៗពាក់ព័ន្ធ​នឹង​ស្តង់ដារ​វាយតម្លៃ​ទទួលស្គាល់​ចំណីអាហារ កម្មសិទ្ធិបញ្ញា សួន​ឧស្សាហកម្ម មន្ទីរ​ពិសោធ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ ថ្នាល​បណ្តុះ​បច្ចេកវិទ្យា ធុរកិច្ច និង​សហគ្រិន​ភាពជា​កត្តា​សំខាន់​ដែល​ត្រូវ​ពង្រឹងពង្រីក និង​កសាង​សមត្ថភាព​ឱ្យ​កាន់តែខ្លាំង​ឡើង​ថែម​មួយកម្រិត​ទៀត៕

  • សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ចែកផ្លូវ​ជាមួយនឹង​លោក Leonardo

    សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ចែកផ្លូវ​ជាមួយនឹង​លោក Leonardo

    កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាស​ពី​ការចែក​ផ្លូវ​ជាមួយ​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​គឺ​លោក Leonardo Vitorino ខណៈដែល​គ្រូបង្វឹក​រូបនេះ​ក៏បាន​បញ្ជាក់​ពី​ការចាកចេញ​របស់លោក​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក​ផងដែរ។

    មូលហេតុ​នៃ​ការចែក​ផ្លូវ​នេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យ​ទៅលើ​ភាពមិន​ជោគជ័យ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ក្រោយពី​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចូលកាន់​តំណែង​បន្ទាប់ពី​លោក Lee Tae Hoon កាលពីដើមឆ្នាំ2017មក។ លោក Vitrorino បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក​ថា៖ «ខ្ញុំ​លែង​ជា​គ្រូបង្វឹក​បង្គោល​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទៀតហើយ។ សូម​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ពេលវេលា​ដ៏​អស្ចារ្យ​នៅទីនេះ។

    ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​មនុស្ស​ទាំងអស់​ដែល​ខ្ញុំ​មានឱកាស​ធ្វើការ​ជាមួយ​នៅទីនេះ ដូចជា​បុគ្គលិក មន្ត្រី កីឡាករ អ្នកចាត់ការ​ទូទៅ និង​គ្រូបង្វឹក។ សុំទោស​ចំពោះ​ការមិនអាច​ផ្លាស់ប្តូរ​ចំណុច​មួយចំនួន​ឲ្យ​បាន»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ជូនពរ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជួបតែ​សំណាងល្អ និង​អរគុណ​អ្នក​ចំពោះ​ការ​ផ្តល់ឱកាស​ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នេះ។ ខ្ញុំ​នឹងមិន​ភ្លេច​អ្នកគាំទ្រ​របស់​កម្ពុជា​ឡើយ»។

    ក្រោម​ការដឹកនាំ​របស់​លោក ក្រុម​ជម្រើសជាតិ​បានទទួល​លទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​តែមួយ​លើក​គត់​គឺ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន 1-០ ក្នុងការ​ប្រកួត​ជម្រុះ Asian Cup ហើយ​ក្រៅពីនេះ ការប្រកួត​ភាគច្រើន​របស់លោក​បាន​បញ្ចប់​ក្នុង​លទ្ធផល​ចាញ់៕